All posts by មេគង្គ ប៉ុស្តិ៍

កាតារកឃើញករណីឆ្លង COVID-19 កើនឡើងយ៉ាងគំហុក

ដូហា ៖ ក្រសួងសុខាភិបាលនៃប្រទេសកាតា បានប្រកាសកាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣៩០នាក់ថ្មីទៀត ទើបត្រូវបានរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ នាំឲ្យករណីឆ្លងក្នុងប្រទេសសេដ្ឋីប្រេង និងឧស្ម័នមួយនេះកើនឡើងដល់ ២៦,៥៣៩ករណី។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលកាតាបានអះអាងថា ទោះបីជាមានករណីឆ្លងដល់រាប់ម៉ឺននាក់ពិតមែន ប៉ុន្តែសម្រាប់អ្នកស្លាប់វិញ គឺមានចំនួនទាបតែបំផុតតែ ១៤នាក់ប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយវិញមានចំនួន ៣,១៤៣នាក់ ក្នុងចំណោមករណីឆ្លងសរុប ២៦,៥៣៩ករណីខាងលើនេះ។ ក្រសួងបញ្ជាក់ថា ភាគច្រើននៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកាតា គឺជាពលករបរទេស ដែលត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែក នៅក្នុងកន្លែងធ្វើការពិនិត្យ និងតាមដានរកវីរុសកូរ៉ូណា ក្រោយពីពួកគេត្រូវបានអាជ្ញាធរស៊ើបដឹងថា ធ្លាប់មានប្រវត្តិទាក់ទង ជាមួយអ្នកឆ្លងជំងឺ COVID-19 មុនៗ។

សូមជម្រាបថា គិតត្រឹមថ្ងៃពុធម្សិលមិញ អាជ្ញាធរកាតាបានធ្វើតេស្តរក COVID-19 លើមនុស្សសរុប ១៣៩,១២៧នាក់ហើយ៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៤លាននាក់ ស្លាប់ជិត ៣០ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៤២៥,៦៣៩ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៩៧,៧៦៥នាក់ និងជាសះស្បើយឡើងវិញ ១,៦៥៧,២៨៦នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័របានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៤៣០,៣៤៨នាក់ ស្លាប់ចំនួន ៨៥,១៩៧នាក់ និងជាសះស្បើយចំនួន ៣០៩,៨២៩នាក់៕

 

ថ្ងៃនេះមិនមានអ្នកជំងឺកូវីដ១៩ជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២១នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដនៅសល់ម្នាក់គត់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែល ទទួលបានមុននេះបន្តិច៕

 

ថ្ងៃម្សិលមិញ នគរបាលផាកពិន័យយានយន្ត ចំនួន១១៤៩គ្រឿង នៅទូទាំងប្រទេស

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន១១៤៩គ្រឿងល្មើសច្បាប់ ស្មើនឹង១១៤៩ ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ នៅទូទាំងប្រទេស ។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង១១៤៩គ្រឿងនេះ មានម៉ូតូចំនួន៧៤៦គ្រឿង ល្មើសច្បាប់ ស្មើនឹង៧៤៦ករណី និងរថយន្ដ ចំនួន៤០០គ្រឿង ល្មើសច្បាប់ស្មើនឹង៤០០ករណី ។

ក្នុងនោះអំពើល្មើសភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព  ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ផ្ទុកទំនិញលើស, និងករណី ផ្សេងៗជាច្រើនទៀត ។

ដោយឡែកក្នុងរយៈពេល១៣ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន២២,០៤២គ្រឿង ល្មើសច្បាប់ស្មើនឹង២២,០៤២ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង២២,០៤២គ្រឿងនេះ មានម៉ូតូចំនួន១៦១៣៤គ្រឿង ល្មើសច្បាប់ស្មើនឹង១៦៨៧៤ករណី និងរថយន្ដ ចំនួន៥៩០៨គ្រឿងល្មើសច្បាប់ ស្មើនឹង៥៩៤៦ករណី ។

ក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព, អត់កញ្ចក់, បញ្រ្ចាស ។ ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន ៖ មិនពាក់ខ្សែក្រវ៉ាត់, និងផ្ទុកទំនិញលើស, ភ្លើង ។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៣ថ្ងៃនេះ ថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើររយៈពេល១៣ថ្ងៃនេះ ៕

 

បុរសដែលបាញ់សម្លាប់សត្វកេងកេង នៅភ្នំបូកគោចូលសារភាពនៅក្រសួង បរិស្ថាន

ភ្នំពេញ ៖ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកេង កាលពីថ្ងៃទី១០ ខែឧសភា និងត្រូវបានផ្សព្វផ្សាយនៅលើហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណៈ និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃតទៅទៀត រួមទាំងបានប្រគល់កាំភ្លើងបាញ់សត្វនោះ ឲ្យទៅក្រសួងផងដែរ។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែលបានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់សត្វកេងកងធំមួយក្បាល នោះអំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ៩ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។ បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរនៅក្នុងលិខិតសុំអភ័យទោសចំពោះសាធារណជន ទទួលស្គាល់ការពិត ដែលបាញ់សម្លាប់សត្វកេងកងចំនួនមួយក្បាល ស្ថិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ លោកសន្យាថា នឹងប្រគល់អាវុធដែលបានបាញ់សត្វកេងកងនោះ មកក្រសួងបរិស្ថាន»។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បុរសម្នាក់នេះបាន ទទួលស្គាល់កំហុសរបស់ខ្លួននិងស្នើសុំការសណ្តោសប្រណីពីសាធារណជនដែលខ្លួនបានជ្រុលជ្រួសប្រព្រឹត្តនូវកំហុសឆ្គងនេះ។

លោកបានថ្លែងថា តាមរយៈការទទួលទោសកំហុសនេះគឺក្រសួងបរិស្ថានទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។លោកបានថ្លែងថា នេះគឺជាគំរូ អាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវជៀសវាង។ រដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានធម្មជាតិនានាសូមកុំ ប្រព្រឹត្តបទល្មើសបរបាញសត្វ និងកុំបរិភោគសាច់សាច់ព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិនិងការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាសត្វកេងកេងគឺជា ប្រភេទសត្វកម្រជិតផុតពូជហើយបច្ចុប្បន្ននេះគេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំ ក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជាជាដើម៕

រដ្ឋបាលសាលាស្រុកឆែប បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបម្រើសេវាសាធារណ:ជូនពលរដ្ឋ

ខេត្តព្រះវិហារ ៖ រដ្ឋបាលសាលាស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាពលោក សុខ សាន្តតារា អភិបាលនៃគណៈអភិបាលស្រុកឆែប ដោយមានការអញ្ជើញចូលរួមពី អាជ្ញារធរ ភូមិ ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ ។

បន្ទាប់ពីប្រជុំពិភាក្សាអស់រយ:ពេលជិត៣ម៉ោង លោក សុខ សាន្តតារា អភិបាលស្រុកឆែប បានណែនាំដល់មន្ទីអង្គភាពទាំងអស់ ក្នុងដែនរដ្ឋបាលស្រុករបស់ខ្លួនត្រួវតែបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ស្រុក និងបន្តផ្តល់សេវាសារធារណៈដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ទ្ធភាពខ្ពស់ នឹងមានការទទួលខុសត្រូវ។

លោកបានប្រាប់ដល់ក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់យកភាពស្មោះត្រង់ ដើម្បីទទួលបានភាពជោគជ័យ លើការចុះអនុវត្តភារកិច្ច នៅចំពោះមុខ ជូនថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

លោក សុខ សាន្តតារា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហាមលួចឆ្លងដែនចូលប្រកបមុខរបបរក្នុងទឹកដីឡាវ ព្រោះអាចបង្កអោយបងប្អូនមានគ្រោះថ្នាក់ដល់អាយុជីវិត និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស អនុសាសន៍ដ៏ខ្ពងខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងមូលដ្ឋានរស់នៅ។

លោកថា នៅគ្រាបច្ចុប្បន្ន ជំងឺដ៏កាចសាហាវនេះ កំពុងបន្តឆ្លង និងរាតត្បាតនៅទូទាំងសកលលោក បូករួមទាំងកម្ពុជា យើងផងដែរ តែកម្ពុជា ពុំទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នេះនៅឡើយទេ។

លោក បានស្នើអោយកូនចៅបងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលទើបវិលត្រឡប់មកពីក្រៅប្រទេសទាំងអស់ ប្រសិនបើមានអាការៈ ក្តៅខ្លួន ក្អក ឬ ហៀរសំបោរខុសធម្មតា ត្រូវស្នាក់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយ:ពេល១៤ថ្ងៃសិន ហើយត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពសុំប្រឹក្សាយោបល់ពីក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលអាការៈរោគទាំងនោះ។ លោកថា ក្រោយការពិនិត្យ និងព្យាបាលរួចហើយ ក្រុមពេទ្យបញ្ជាក់ថា គ្មានការកើតឡើង នៃជំងឺកូវីដ១៩ នោះទេ នោះទើបអាចរស់នៅជាមួយក្រុមគ្រួសារ និងញាតិមិត្ត បងប្អូន ឬ ឪពុកម្តាយបានដូចដើម៕ ដោយ ៖ កូវ ប៊ុនហេង

រថយន្តដឹកស៊ីម៉ង់ត៍ក្រុមហ៊ុននាគខៀវពន្លះរថយន្ត សេរីទំនើប RANGROVERខ្ទិចមួយចំហៀង

ភ្នំពេញ៖ រថយន្តសេរីទំនើបមួយគ្រឿងរងការខូចខាតយ៉ាងដំណំខណៈកំពុងតែឆ្លងផ្លូវត្រូវរថយន្តកូរ៉េដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុននាគខៀវបុកពេញទំហឹង។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧សំបួរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាក RANG ROVER ព៍ណខ្មៅពាក់ស្លាកលេខ កម្ពុជា 3456789 បើកបរចេញពីក្នុងបុរីលឹមឈាងហោចំការដូងពីទិសដៅពីលិចទៅកើតបំរុងឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តដឹកស៊ីម៉ងត៏មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៍បៃតងឆ្នូតលឿងពាក់ស្លាកលេខភ្នំពេញ 3C 5310បើកបរពីទិសដៅពីជើងទៅត្បូងបានជ្រុលចង្កូតទៅបុករថយន្តសេរីទំនើបខាងលើពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៏ខណ្ឌដង្កោបានចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តទៅ២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំដោះស្រាយគ្នានៅពេលក្រោយុ៕

ក្រុមអ្នកជំនាញការចិនបាញ់សម្លាប់មេរោគកូវីដ១៩ បានជាង១លាន ៥សែនម៉ែត្រការ៉េរយៈពេល១៥ថ្ងៃ

ភ្នំពេញ ៖ លោក ប៉ៃ សំបូរ បានឲ្យដឹងថា ក្រុមអ្នកជំនាញការស្ម័គ្រចិត្ត របស់អង្គការសង្គ្រោះមេឃពណ៌ខៀវ របស់ប្រទេសចិន ចំនួន១០រូបបានបំពេញការងារស្ម័គ្រចិត្ត​បាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅ១០រាជធានី/ខេត្ត របស់​កម្ពុជាបើគិតជាម៉ែត្រការ៉េ គឺជាង១លាន៥សែនម៉ែត្រការ៉េក្នុងរយៈពេល១៥ថ្ងៃ។
ក្រុមអ្នកជំនាញការស្ម័គ្រចិត្ត របស់អង្គការសង្គ្រោះមេឃពណ៌ខៀវ របស់ប្រទេសចិនចំនួន១០រូប ​បានធ្វើដំណើរវិលត្រឡប់​ទៅកាន់ប្រទេសខ្លួនវិញហើយ នៅរាត្រីថ្ងៃទី១២ ខែឧសភា បន្ទាប់ពីបានបំពេញបេសកកម្ម រយៈពេល១៥ថ្ងៃ ក្នុងការបាញ់សម្លាប់មេរោគកូវីដ១៩ និងបណ្តុះបណ្តាល ដល់គ្រូពេទ្យនៅប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណ ដល់ក្រុមអ្នកជំនាញការចិន ដែលមកបានជួយកម្ពុជា និងបានថ្លែងអំណរគុណ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែលបានសហការគ្នាយ៉ាងល្អ លើកិច្ចការមនុស្សធម៌នេះ។ លោកបញ្ជាក់ថា ភាគីចិន បានបញ្ជាក់ថា នឹងបន្តជួយដល់កម្ពុជាថែមទៀត ប្រសិនបើមានការស្នើសុំ។
សូមជម្រាបថា ក្រុមអ្នកជំនាញការស្ម័គ្រចិត្តទាំង១០នាក់ បានមកដល់កម្ពុជា កាលពីរាត្រីថ្ងៃទី២៨ ខែមេសា​ ដោយកិច្ចការនេះ ​ស្ថិតក្រោមការសម្របសម្រួល របស់វេទិការសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិសន្តិភាពនិងអភិវឌ្ឍន៍ចិន បានសហការគ្នា យ៉ាងជិតស្និទ្ធ ជាមួយ​ក្រសួងសុខាភិបាលកម្ពុជា៕

មន្រ្តីឧទ្យានុរក្សទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ

ខេត្តកំពង់ឆ្នាំង ៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពិសេសថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់លោករដ្ឋលេខាធិការ ខណៈដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ៧គ្រឿង នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ លោកបានបន្ថែមថា ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវ:ចម្រុះនៅតំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ការបង្កើតប្រព័ន្ធអេកូឡូស៊ី និងជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចាំបាច់ត្រូវធ្វើការការពារនិងអភិរក្ស ក៏ដូចជាការប្រើប្រាស់ឲ្យមាននិរន្តរភាព។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្រ្តីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ពិសេសមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស ចំពោះការខិតខំក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ និងការស់នៅដោយចីរភាព នៅក្នុងខេត្តកំពង់ឆ្នាំង ដោយឈរលើមូលដ្ឋាននិងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ការប្រគល់សម្ភារៈមធ្យោបាយធ្វើដំណើរ ម៉ូតូចំនួន៧គ្រឿង របស់ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នាថ្ងៃនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញការងារកន្លងមក និងបន្តធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលជាគោលបំណងចំបងរបស់គម្រោងផងដែរ៕

ឆេះ​នាវា​ដឹក​ប្រេង​នៅ​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​យ៉ាងតិចណាស់​៧​នាក់​

ឥណ្ឌូនេស៊ី ៖ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​និយាយ​មនុស្ស​យ៉ាងតិច​៧​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ឆេះ​នាវា​ដឹក​ប្រេង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​យប់​ថ្ងៃ​អង្គារ ខណៈ​អាជ្ញាធរ​បាន​ព្រមាន​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។​

​អ្នកស្លាប់​ស្ថិតក្នុង​ចំណោម​មនុស្ស​រាប់សិប​នាក់​ដែល​ជាប់​នៅលើ​ជណ្ដើរ​នៅពេលដែល​នាវា​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឯ​កំពង់ផែ​សមុទ្រ Belawan នៃ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងជើង។​

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ជិះទូក​មួយ​ផ្សេងទៀត​បាន​ប្រយុទ្ធ​ជាមួយ​ភ្លើង​អស់​ជាច្រើន​ម៉ោង​ដើម្បី​ពន្លត់​អណ្តែត​នៅលើ​នាវា​ដែលមាន​ទង់ជាតិ​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​ចត​ដើម្បី​ជួសជុល​។​ដោយឡែក​មនុស្ស ២២​នាក់​ទៀត ក៏បាន​ទទួលរង​របួស​ផងដែរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​យ៉ាងណាមិញ​មូលហេតុ​នៃ​ការផ្ទុះ​ឆេះ​នាវា​ដឹក​ប្រេង​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​៕

 

គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃសុក្រដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២

ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំពេញអង្គនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយរបៀប វារៈសំខាន់ជាងគេ ដែលគណៈរដ្ឋមន្រ្តីពិនិត្យ និងពិភាក្សា គឺសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ បន្ទាប់ពីនោះគឺបញ្ហាផ្សេងៗមួយចំនួនទៀតជារបៀបវារៈទី២៕

 

 

ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​៧​ករណី​ទៀត និង​គ្មាន​អ្នកស្លាប់​

ចិន ៖ គណៈកម្មការ​សុខាភិបាល​ជាតិចិន ​(NHC) ​បាន​និយាយថា ​ប្រទេស​ចិនដីគោក​កាលពី​ថ្ងៃ​អង្គារ​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន​៧​ករណី​បន្ថែម​ទ​ទៀត ដែល​ក្នុងនោះ​មាន​៦​ករណី​កើនឡើង​នៅក្នុង​ស្រុក​និង​មួយ​ករណី​បាន​នាំចូល​ពី​ក្រៅប្រទេស ដោយ​ពុំមាន​អ្នកស្លាប់​ថ្មី​ទេ​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN។​

​ចំនួន​ករណី​ឆ្លង​ថ្មី​ខាងលើនេះ បានធ្វើ​ឲ្យ​ចំនួន​ធ្ល​ង​កូ​វិដ​១៩​សរុប​នៅ​ទូទាំងប្រទេស​ចិនដីគោក​បាន​កើ​ក​ឡើងដល់​៨២.៩២៦​ករណី ក្នុងនោះ​ចំនួន​អ្នក​ស្លាប់មាន​៤.៦៣៣ នាក់​និង​អ្នកជំងឺ​ចំនួន​៧៥០​នាក់​កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​។​

​នៅ​ថ្ងៃ​ដដែល​នេះ​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយថា​អ្នកជំងឺ​ចំនួន ១៨ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​អង្គារ​ដែលនាំឱ្យ​ចំនួន​អ្នកជា​សរុប​មាន​ចំនួន ៧៨.១៨៩ នាក់​៕

 

(Video)ហែកជញ្ជាំងរត់គេចខ្លួនទាំងដៃជាប់ខ្នោះ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានជាលើកទី២

ខេត្តបាត់ដំបង : ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកបីនាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះឃាត់ខ្លួនតាមអំណាចតុលាការជាលើកទី២ បន្ទាប់ពីបានហែកជញ្ជាំងរត់គេចខ្លួនទាំងដៃជាប់ខ្នោះ។

លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា នៅវេលាម៉ោង១៣និង២២នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ លោកបានដឹកនាំកម្លាំងជំនាញចុះនៅចំណុចក្រុមទី១៣ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៣២៨/ត.ព្រ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ របស់លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដែលបានបង្គាប់ឲ្យនាំខ្លួន ឈ្មោះ វង្ស គឹមឡាង ហៅ ប៉េវ ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (យកកាំបិតភ្ជង់យកទូរស័ព្ទដៃ )។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ជនសង្ស័យឈ្មោះ វង្ស គឹមឡាង ហៅប៉េវ និងបក្សពួកពីរនាក់ ឈ្មោះ វុធ សុខផាត់ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ក្រត សុផាក ភេទប្រុស អាយុ១៧ បាននាំគ្នាធ្វើសកម្មភាពដោយយកកាំបិតភ្ជង់ប្លន់យកទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ ណាង ហុងស្រេង ភេទប្រុស អាយុ ១៨ឆ្នាំ នៅចំណុចក្រោយផ្សារទំនើប ភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

ក្រោយពីធ្វើសកម្មភាពបានពីរថ្ងៃជនសង្ស័យទាំងបីនាក់ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះធ្វើការស្រាវជ្រាវឃាត់ខ្លួននាំយកមកសាកសួរ បន្ទាប់មកខណៈដែលសមត្ថកិច្ចបាននាំគ្នាសម្រាកហូបបាយភ្លេចខ្លួនបន្តិច ជនសង្ស័យពីរនាក់ក្នុងចំណោមបក្សពួកបីនាក់បានហែកជញ្ជាំងបន្ទប់រត់គេចខ្លួនបាត់ទាំងដៃជាប់ខ្នោះផងដែរ។

តែមិនបានប៉ុន្មានត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានម្នាក់មកវិញនិងកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៣លាននាក់ ស្លាប់ជាង ២៩ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៣៣៩,៧៩៨ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៩២,៨០៧នាក់ និងជាសះស្បើយឡើងវិញ ១,៦០២,០៦២ នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៤០៨,៦៣៦នាក់ ស្លាប់ចំនួន ៨៣,៤២៥នាក់ និងជាសះស្បើយចំនួន ២៩៦,៧៤៦នាក់៕

 

ក្រសួងអប់រំគ្រោងបើកទ្វារសាលារៀនឡើងវិញនៅថ្ងៃបវេសនកាល ក្នុងខែវិច្ឆិកា

ភ្នំពេញ ៖ លោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា បាន​បញ្ជាក់ថា គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់ប្រភេទ គួរ​បន្ត​ពន្យារ​ពេល​ក្នុង​ការ​បើក​ដំណើរ​ការ​ឡើងវិញ ដើម្បី​តាម​ដាន​ស្ថានភាព នៃជំងឺកូវីដ​១៩ កុំ​ឲ្យ​មាន​ការ​ឆ្លង​ក្នុង​សហគមន៍ ជាពិសេស​បង្ការ​រលកទី២។នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃនៃព្រះរាជាណាចក្រកម្ពុជា។

តែយ៉ាងណាក៏​ដោយ លោករដ្ឋមន្រ្តីបាន​បញ្ជាក់ថា ក្រសួងនឹងពិចារណា​បន្ថែមទៀត លើ​ការ​បើក​ដំណើរ​ការ​សាលា​រៀន​ឡើងវិញ​ឲ្យ​បាន​មុនថ្ងៃទី១ ខែវិច្ឆិកា ចុងឆ្នាំ​២០២០ នេះដែលជា​ថ្ងៃ​ចូល​បវេសនកាលឆ្នាំសិក្សា​ថ្មី។

នៅក្នុងលិខិតរបស់ក្រសួងអប់រំបានពន្យល់ថា ក្នុងស្ថានភាពដ៏ស្រួចស្រាល់នេះ ក្រសួងអប់រំ​ យល់ឃើញថា អាយុជីវិត សុខភាព សុវត្ថិភាព និង​សុខុមាល​ភាព​របស់​សិស្ស និស្សិត និងបុគ្គលិកអប់រំ​គ្រប់​លំដាប់ថ្នាក់ដែលមាន​ប្រមាណជាង ៣លាននាក់​នៅទូទាំង​ប្រទេស គឺជា​អាទិភាព​ចម្បង​ដែលត្រូវ​យកចិត្ត​ទុកដាក់​នៅ​ក្នុង​កំឡុង​ពេលនេះ។

លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ការពន្យារពេល​បើក​ដំណើរ​ការ​សាលា​រៀន​ឡើងវិញ​នេះ គឺ​ផ្តោត​លើទិដ្ឋភាពបច្ចេកទេស និង​ទិដ្ឋភាពនយោបាយ, ហើយថា តាម​លក្ខណៈបច្ចេកទេស កម្ពុជា​នៅ​មិន​ទាន់​អាច​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​បាន​វិញទេ ដោយ​លោក​បាន​លើក​ឡើងថា នៅ​ប្រទេស​បារាំង ការ​បើក​សាលា​ គឺសម្រាប់​កូនបុគ្គលិកពេទ្យ ​ចំពោះ​អ្នក​ផ្សេងឈរ​លើ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត ហើយ​ក្នុង​ចំណោម​ប្រទេស ១៨៦លើពិភពលោកដែល​បាន​បិទ​សាលា មាន​តែ​ប្រទេស ៩ប៉ុណ្ណោះ​ដែលប្រកាស​បើក​សាលា​រៀន​ឡើងវិញ៕