All posts by មេគង្គ ប៉ុស្តិ៍

ស្ត្រីសម្រាលកូនចំនួន ៤៥នាក់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តក្រចេះ

ដោយ ៖ លេង ផល្លា

ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ លោកស្រី អ៊ុន ឆេងហ៊ីម អនុប្រធានកិត្តិយសសាខា រួមដំណើរដោយលោកស្រី ឈឹម សុធារី ហេរញ្ញិកគណៈកម្មាធិការសាខា, លោកជំទាវ ប៊ុន ស៊ីថូត សមាជិកាគណៈកម្មាធិការសាខា រួមនឹងសហការី បានចុះសួរសុខទុក្ខ នឹងនាំយកសម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ផ្តល់ជូនសម្រាប់ស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនតូចរួច សរុបចំនួន ៤៥ នាក់ក្នុងនោះនៅមណ្ឌលសុខភាពកន្ទួតចំនួន ៨នាក់, មណ្ឌលសុខភាពដារចំនួន ១៧នាក់ និងមណ្ឌលសុខភាពថ្មគ្រែចំនួន ២០ នាក់ ។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរលោកស្រីក៏បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងក្នុងនាមសម្តេចជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម៕

នាយករដ្ឋមន្ត្រីចិនចុះពិនិត្យការងារគ្រប់គ្រងការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមប្រភេទថ្មីនៅទីក្រុងវូហាន

ប៉េកាំង ៖ កាលពីថ្ងៃច័ន្ទនាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានធ្វើទស្សនកិច្ចត្រួតពិនិត្យនៅទីក្រុង Wuhan ខេត្ត Hubei ភាគកណ្តាលប្រទេសចិនដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការការពារនិងគ្រប់គ្រងការផ្ទុះឡើងនៃវីរុសឆ្លងវីរុសនេះ។
លោកលី ក៏ជាសមាជិកគណៈអចិន្រៃយ៍នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិនមើលការខុសត្រូវលើវូហានបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលខិតខំប្រឹងប្រែងធ្វើការដ៏សស្រាក់សស្រាំក្នុងការព្យាបាលអ្នកជម្ងឺនិងជម្រុញពួកគេឲ្យថែរក្សារខ្លួនឲ្យបានល្អ។

លោកបានអំពាវនាវឱ្យមានអាទិភាពកំពូលក្នុងការធានាការផ្គត់ផ្គង់វេជ្ជសាស្រ្តការប្រណាំងប្រឆាំងនឹងពេលវេលាដើម្បីធានាថាអ្នកជំងឺទាំងអស់ទទួលបានការព្យាបាលត្រឹមត្រូវនិងធានាការផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់និងតម្លៃថេរ។

គណៈកម្មការសុខភាពជាតិចិន (NHC) បានប្រកាសនៅថ្ងៃច័ន្ទនេះថាករណីជំងឺរលាកសួតដែលត្រូវបានបញ្ជាក់ជាថ្មីមានចំនួន ៧៦៩ ករណីត្រូវបានគេរាយការណ៍នៅក្នុងតំបន់ចំនួន ៣០ នៃខេត្តទាំង ៣៤ ទូទាំងប្រទេសចាប់ពីម៉ោង ០០ ៈ ០០ ដល់ ២៤ នៅថ្ងៃអាទិត្យដោយ ចំនួនករណីសរុបដែលបានបញ្ជាក់មានរហូតដល់ ២.៧៤៤ ករណីក្នុងនោះមានករណីធ្ងន់ធ្ងរចំនួន ៤៦១ ករណី។

NHC ក៏បានរាយការណ៍ផងដែរថាមានអ្នកស្លាប់ចំនួន ២៤ នាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៨០ នាក់។ អ្នកជំងឺសរុបចំនួន ៥១ នាក់ត្រូវបានព្យាបាលនិងសម្រាកនៅថ្ងៃដោយចំនួនករណីសង្ស័យដែលមានស្រាប់មានចំនួនដល់នៅ ៥.៧៩៤ នាក់៕

 

ក្រសួងការងារដាក់ចេញសេចក្តីណែនាំ១១ចំណុចដើម្បីបង្ការជំងឺរលាកទងសួតដោយវីរុសកូរ៉ូណាថ្មីនៅតាមរោងចក្រ សហគ្រាស

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការចំនួន ១១ចំណុច ដើម្បីបង្ការជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយនៅកម្ពុជា ខណៈដែលការផ្ទុះការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) ទូទាំងពិភពលោក។

វិធានការនេះបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញមានករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) នៅលើខ្លួនជនជាតិចិនម្នាក់ ដែលចាកចេញពីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ហើយបានមកដល់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ដែលពេលនេះរូបគេកំពុងត្រូវបានដាក់សម្រាកនៅបន្ទប់ដាច់ដោយឡែកមួយ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

ខាងក្រោមនេះជាវិធានការទាំង ១១ចំណុច ដែលក្រសួងការងារបានចេញសេចក្ដីណែនាំ៖

 

មន្រ្តីជំនាញ បញ្ជាក់​ពី​ស្ថាន​ភាព​បុរស​ចិន ដែល​ផ្ទុក​វីរុស​កូរ៉ូណា នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ គិតត្រឹមម៉ោង​១២​ ថ្ងៃត្រង់​ ថ្ងៃទី​២៨​ មករា​ ២០២០​ ស្ថាន​ភាព​អ្នក​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​កូរ៉ាវីរុសប្រភេទថ្មី​ គាត់​មានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង។

ប្រភពដដែលបាន​បន្ត​ថា «យើងបានរកឃើញអ្នកប៉ះពាល់​ និង​ជិះ​យន្ត​ហោះជាមួយអ្នកជំងឺ​ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ»។

មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហើយគ្រូពេទ្យ​ថែទាំ​អ្នក​ជំងឺ​ គ្មានចេញរោគសញ្ញាអ្វីទេ​ និង​គ្រប់​គ្រូ​ពេទ្យបំរើការ​នៅមន្ទីរពេទ្យ​ក្រុង​ព្រះ​សីហនុ​ កំពុងបំរើ​ការងារក្នុងមន្ទីរពេទ្យជាធម្មតា​។ រហូតពេលនេះពុំទាន់រកឃើញ​ករណី​ជំងឺ​កូរ៉ូណា​វីរុសថ្មីទៀតទេ៕

 

ហ្វីលីពីន​ប្រកាស​ផ្អាក​ការផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ចិន

​ហ្វីលីពីន ៖ ការិយាល័យ​ជនអន្តោប្រវេសន៍​ហ្វីលីពីន បានប្រកាស​ផ្អាក​ការផ្តល់​ទិដ្ឋាការ​បណ្ដោះ អាសន្ន​ដល់​ជាតិ​ជន​ចិន ដែល​ចូលមក​ប្រទេស​ហ្វីលីពីន ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​ប្រធានការិយាល័យ​អន្តោប្រវេសន៍​ហ្វីលីពីន លោក Jaime Morente បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​យើង​កំពុង​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់​ការរីក​សាយ និង​មិនឱ្យ​វីរុស​កូ​រ៉ូ​ណា 2019-nCov ចូលមកក្នុង​ប្រទេសរ​បស់​យើង​… ដូច្នេះ​យើង​នឹង​ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ទេសចរណ៍ ចូលមកក្នុង​ប្រទេស​ហ្វីលីពីន សម្រាប់​ជនជាតិ​ចិន​ជា​បណ្ដោះអាសន្ន​

​ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ​បានចាប់ផ្តើម​នៅ​ទីក្រុង Wuhan ភាគ​កណ្តាល​ប្រទេស​ចិន​កាលពី​ខែធ្នូ ខណៈ​នាពេល​បច្ចុប្បន្ននេះ​វីរុស​កូ​រ៉ូ​ណា​បានសម្លាប់​មនុស្ស​កើន​ដល់ ១០៦​នាក់​ហើយ និង​ជាង ៤,៥១៥​នាក់​ទៀត​បាន​ឆ្លង​នៅក្នុង​ប្រទេស​ចិន ខណៈ​ប្រទេស​ចំនួន ១៥ ក៏បាន​រាយការណ៍​ពី​ករណី​ផ្ទុះឡើង​នៃ​វីរុស​នេះដែរ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

​ករណី​ទាំងនេះ​ក៏ត្រូវ​បានបញ្ជាក់​នៅក្នុង​ប្រទេសផ្សេងៗក្រៅពីចិន ដូចជាប្រទេស៖

២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ សិង្ហបុរី៖ ០៥ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ ជប៉ុន៖ ០៤ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា ០១ករណី
១៣៖ អាល្លឺម៉ង់ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា ០១ករណី

 

​ឧត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ត្រូវផ្ទេរចេញ​ពី​ស្នងការ​ខេត្តកណ្តាល​

ភ្នំពេញ ៖ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ដែល​បាន​កាន់តំណែង​ជា​ស្នងការ​ខេត្តកណ្តាលរាប់​ទសវត្ស​មកហើយ​នោះ ឥឡូវ​ត្រូវ​បា​ដក​ចេញពី​តំណែង​ហើយ ហើយ​អ្នក​ដែល​ឡើងជា​ស្នងការ​ជំនួស​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត អតីត​ស្នងការរង​ខេត្តកណ្ដាល ហើយ​ត្រូវជា​កូនលោក​រដ្ឋលេខាធិការ​ម្នាក់​នៃ​ក្រសួងបរិស្ថាន​ផងដែរ។

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ត្រូវបាន​ថ្នាក់លើ​តែងតាំង​ជា​នាយករង មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ។​

​តាម​ព័ត៌មាន​ទទួលបាន​ពិធី​ផ្លាស់ប្ដូរ​ស្នងការ​ខេត្តកណ្ដាល នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ ក្រោម​អ​ធីប​តី​ភាពនាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ៕

 

 

មនុស្សស្លាប់កើនដល់១០៦នាក់នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង៤,០០០ករណី

ប៉េកាំង ៖ អាជ្ញាធរចិនប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃនេះ។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា មនុស្សសរុប ២៤នាក់បន្ថែមទៀតបានស្លាប់ និង ១,២៩១នាក់ទៀត ឆ្លងនៅក្នុងថ្ងៃច័ន្ទម្សិលមិញនេះ ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ទៅជាង ៤,០០០នាក់។ បន្ថែមពីនេះក្នុងចំណោមមនុស្សស្លាប់ទាំង ១០៦នាក់ មានម្នាក់នៅទីក្រុងប៉េកាំង ដែលជាករណីមនុស្សស្លាប់ដំបូងដោយសារវីរុស កូរ៉ូណាថ្មីនៅក្នុងរដ្ឋធានី៕

 

ក្រសួងសុខាភិបាល ចេញ​សេចក្តីប្រកាស​ជុំវិញការរកឃើញវីរុសកូរ៉ូណាដំបូង​

ភ្នំពេញ ៖ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសផ្លូវការថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេស កម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។

បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា គិតមកត្រឹមម៉ោង៣ រសៀល នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើបុគ្គលជនជាតិ ចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណាតែម្នាក់គាត់ គឺលោក ចា ជិនហួរ។ អ្នកទាំងបួននាក់នេះ មានឈ្មោះ ដូចខាងក្រោម៖

១. លោក ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ កាន់ប៉ាស្ព័រលេខ E54319891
២. លោកស្រី វ៉ាង លីងជេន (Wang Lingzhen) ភេទស្រី អាយុ ៥៧ឆ្នាំ កាន់ប៉ាស្ព័រលេខ E06137433
៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់ប៉ាស្ព័រលេខ ED0134348
៤. លោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ ៣៣ឆ្នាំ កាន់ប៉ាស្ព័រលេខ E24490509

 

 

ក្រសួងធនធានទឹកបញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៣ ខែកុម្ភៈ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន ចុះត្រជាក់ដល់១៨អង្សាសេ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តបន្ទាប់ សង្កេតឃើញថា ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ សម្ពាធទាបខ្សោយលើផ្ទៃដី គ្របដណ្តប់លើកម្ពុជា ដែលស្ថានភាពបែបនេះ ធ្វើឲ្យ៖

 

មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវកុំឲ្យអ្នកលក់ម៉ាស់បិទច្រមុះដំឡើងថ្លៃ

ភ្នំពេញ ÷ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអ្នកលក់ម៉ាស់ ដំឡើងថ្លៃហួសហេតុពេក ក្នុងដំណាក់កាលដែលពលរដ្ឋត្រូវការម៉ាស់បិទច្រមុះការពារវីរុសប្រភេទថ្មីកូរ៉ូណា។ អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា មកដល់ពេលនេះ កម្ពុជា មិនទាន់មានវត្តមានវីរុសកូរ៉ូណា ដូចការផ្សាយតាមបណ្តាញសង្គមឡើយ។

VO: ក្រោយពីផ្ទុះករណីវីរុសកូរ៉ូណា នៅទីក្រុងវូហាន ប្រទេសចិន ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មួយចំនួនមានការភ័យខ្លាច ខ្លាចឆ្លងមកដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ បើតាមការអះអាងពីមន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា មកដល់ពេលនេះ កម្ពុជា នៅមិនទាន់ មានវត្តមានវីរុសកូវែលកូរ៉ូណានៅឡើយទេ។

ក្រសួងសុខាភិបាល បានអំពាវ នាវឲ្យប្រជាពលរដ្ឋតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់ និងតាមដានផេកផ្លូវការរបស់ក្រសួង ហើយមិនត្រូវជឿលើការផ្សព្វផ្សាយលើបណ្តាញ សង្គម ដែលបង្កឲ្យមានភាពចលាចលនោះទេ។ នៅបណ្តាញសង្គម មានការចែករំលែក ព័ត៌មានថា វីរុសកូរ៉ូណា កំពុងមានវត្តមាននៅមន្ទីរពេទ្យរុស្ស៊ីមាន មនុស្ស២ទៅ៣នាក់បាននិងកំពុងមានជំងឺនេះ តែក្រសួងលាក់បាំង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងថា អ្នកណាបំភ្លៃព័ត៌មានថា កម្ពុជាកំពុងមានជំងឺរលាកសួតចម្លងដោយ វិរុសកូរ៉ូណា នឹងចាត់ទុកជាបទឧក្រិដ្ឋ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអ្នកលក់ម៉ាស់ កុំតម្លើងថ្លៃហួសហេតុពេក។

ដោយសារវីរុសថ្មីនេះ ធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ម៉ាស់ មានការកើនឡើងខ្ពស់ ប៉ុន្តែក៏មានជនឆ្លៀតឱកាស លក់តម្លើងថ្លៃម៉ាស ក្នុងពេលដែលប្រជាពលរដ្ឋកំពុងត្រូវការម៉ាស់។ បើតាមការបង្ហោះលើបណ្តាញសង្គម ប្រភេទម៉ាស់ N95 មួយមានតម្លៃ១៥ដុល្លារ ហើយក្នុងមួយប្រអប់តម្លៃ ដល់ទៅជាង២០០ដុល្លារ។ មហាជននៅលើបណ្តាញសង្គមនៅថ្ងៃនេះ ក៏បានប្រតិកម្មចំពោះ អ្នកដែលលក់ម៉ាស់តម្លើងថ្លៃហួសហេតុ ថាជាអ្នកឆ្លៀតឱកាស ចំណេញគ្មានពិចារណា។ ដោយឡែក និស្សិតខ្មែរចំនួន២៣នាក់ ដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន ក៏ត្រៀមធ្វើដំណើរមកស្រុកកំណើតវិញក្នុងពេលដ៏ឆាប់។ ប៉ុន្តែ យ៉ាងណាជើងហោះហើរពីទីក្រុងវូហាន មកកាន់កម្ពុជាត្រូវបានបិទបណ្តោះអាសន្នទៅហើយ។ បើតាមនិស្សិតខ្មែរកំពុងសិក្សានៅវូហាន បានប្រាប់វិទ្យុអន្តរជាតិជាខេមរភាសាថា ស្ថានទូតខ្មែរប្រចាំនៅចិន បានទំនាក់ទំនង និងតាមដាន រាល់ថ្ងៃពីស្ថានភាពរបស់និស្សិតខ្មែរនៅទីនោះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន លោក ហេង ណារ៉េត នៅព្រឹកថ្ងៃទី២៧ មករានេះ បានអះអាងថា ជំងឺរលាកសួតចម្លងដោយ វីរុសកូរ៉ូណា មិនអាចមកដល់កម្ពុជាតាមខ្យល់បក់នោះទេ។ ជំងឺរលាកសួត មិនអាចរស់នៅបរិយាកាស ខាងក្រៅ ឬរស់នៅក្នុងលំហខ្យល់បានយូរឡើយ។
គួរបញ្ជាក់ថា ជំងឺរលាកសួតចម្លងដោយវីរុសកូរ៉ូណា បានសម្លាប់មនុស្សកើន ដល់៨០នាក់ និងមានអ្នកឆ្លងបានកើនឡើង រហូតដល់ជាង២៧០០នាក់ និងមានប្រទេសចំនួន១៣ផ្សេងទៀត បានឆ្លងវិរុសប្រភេទថ្មីនេះ។ នេះបើតាម ការចុះផ្សាយរបស់សារព័ត៌មាន CNN នៅរសៀលថ្ងៃនេះ៕

ក្រសួង​រៀបចំដែនដីនឹងផ្លាស់ប្តូរទីតាំងថ្មី

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំ​ពិធីក្រុងពាលី និង ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់អគារទីស្តីការថ្មី នៅជាប់នឹងច្រកចេញចូលទីក្រុងរណបហ្គ្រេនភ្នំពេញអន្តរជាតិនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ខណៈអគាររបស់ក្រសួងសព្វថ្ងៃដែលនៅជាប់មហាវិថីព្រះមុនីវង្ស នឹងត្រូវប្រគល់ឱ្យទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​នេះយោងតាម​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានជូនដំណឹងថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នឹងរៀបចំពិធីក្រុងពាលី និង ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់អគារទីស្តីការថ្មី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទីតាំងទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបានគេស្គាល់ថា ស្ថិតនៅជាប់នឹងខាងជើងក្លោងទ្វារក្រុងរណបហ្ក្រេនភ្នំពេញ អន្តរជាតិ នាភាគខាងជើងនៃរាជធានី ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងផ្នែកលំនៅឋាន។

សូមជម្រាបថា ថាអគារទីស្តីការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់សព្វថ្ងៃនៅជាប់មហាវិថីព្រះមុនីវង្ស ជាកន្លែងមានការកកស្ទះចរាចរណ៍ រាល់ថ្ងៃដោយសារទីតាំងចង្អៀតគ្មានកន្លែងចតរថយន្តក្រោមដី។ ឯមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់រាជធានីភ្នំពេញក៏ស្ថិតនៅជាប់ខាងក្រោយរបស់ក្រសួងនេះដែរ៕

 

៣ថ្ងៃនៃពិធីចូលឆ្នាំចិន ស្លាប់ និងរបួស៩០នាក់នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ភ្នំពេញ ៖ មនុស្ស​ចំនួន ៣៥នាក់បាន​ស្លាប់ និង៥៥នាក់​បាន​រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍​នៅទូទាំងប្រទេស ក្នុងពិធី​បុណ្យចូលឆ្នាំ​ចិនរយៈពេលបីថ្ងៃ ពីថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០។  នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា (ថ្ងៃចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២២លើក ស្លាប់ ១៤នាក់ របួសស្រាលចំនួន ២២នាក់ និងធ្ងន់ចំនួន១៤នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតពីម៉ោង៧ព្រឹក មកដល់ត្រឹមម៉ោង៤រសៀល។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ (ថ្ងៃសែនចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣លើក មានមនុស្សស្លាប់ចំនួន១២នាក់ និងរបួសចំនួន ១៧នាក់ (របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់) ។ ចំណែកនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣លើក មានមនុស្សស្លាប់ចំនួន៩នាក់ និងរបួសចំនួន ១២នាក់(របួសធ្ងន់១០នាក់ ស្រាល២នាក់)។

លោកបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារ ៖ ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ ប្រជែង ស្រវឹង និងបត់គ្រោះថ្នាក់៕

 

 

លោក លី ធុជ ស្នើម្ចាស់ជំនួយបន្តជួយគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសំអាតមីន ដើម្បីលទ្ឋផល (CFR) ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងមានការអញ្ជើញចូលរួមពីតំណាងប្រទេសផ្តល់ជំនួយរួមមានអូស្ត្រាលី ស្វីស កាណាដា UNDP តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងម្ចាស់ជំនួយថ្មី កូរ៉េ /KOICA ដើម្បីពិនិត្យមើលលទ្ធផលនៃការអនុវត្តគម្រោងបោសសំអាតមីនដំណាក់កាលទី៣ (២០១៦-២០១៩) និងការចាប់ផ្តើមគម្រោងដំណាក់កាលទី៤(២០២០-២០២៥) និងផែនការសកម្មភាពនិងផែនការថវិកាឆ្នាំ២០២០។

តំណាងដៃគូអភិឌ្ឍន៍ លោក Nick Beresford, UNDP ប្រចាំប្រទេសកម្ពុជាបានអបអរសាទរចំពោះដំណើរការ​អនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់​កាលទី៣ ហើយក៏បានគាំទ្រនូវការបន្តរួមគ្នា​អនុវត្ត​ការងារគម្រោងសម្រាប់ដំណាក់កាលទី៤។ លោក Nick បានឲ្យដឹងដែរថា ប្រទេស New Zealand កំពុងពិចារណានឹងចូលរួមជាមួយគម្រោងដំណាក់កាលទី៤នេះដែរ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកទេសរដ្ឋមន្ត្រី លី​ ធុជ សន្យាថានឹងប្រើប្រាស់ថវិកាជំនួយឲ្យបានត្រឹមត្រូវបំផុត​ឲ្យបានជាប្រយោជន៍ពិតប្រាកដ​ដល់ប្រជាជនកម្ពុជា។​​ ទន្ទឹមនោះលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានគាំទ្រវិស័យសកម្មភាពបោសសំអាតមីននៅកម្ពុជា និងស្នើសុំឲ្យប្រទេសម្ចាស់ជំនួយបន្តជួយគាំទ្រវិស័យសកម្មភាពមីនដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥។

គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣ មានរយៈពេល៤ឆ្នាំ ២០១៦-២០១៩ ថវិកាចំនួន ១១.៥២៤.៨២៣ដុល្លារ ដែលបានមកពីជំនួយប្រទេសអូស្ត្រាលី ស្វីស កាណាដា UNDP និងបដិភាគ១០%របស់រដ្ឋាភិបាលកម្ពុជា ធ្វើការបោសសម្អាតផ្ទៃដីបានប្រមាណ ៥៣.១៥ គីឡូម៉ែត្រក្រឡា ដោយផ្តោតទៅលើខេត្តដែលមានអត្រាគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះច្រើន គឺខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

សូមបញ្ជាក់ថា គិតពីឆ្នាំ១៩៩២ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៩ ផ្ទៃដីចំនួន ១.៩៤៦ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតដោយប្រតិបត្តិករជាតិ-អន្តរជាតិ ដោយរកឃើញនិងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០៨០.៨១៤ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥.១៨៦ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២.៨៣២.៦២៦ គ្រាប់៕

 

លើកមុនជាប់ឃុំរឿងវាយអ្នកកាសែត លើកនេះជាប់ឃុំរឿងវាយអ្នកជិតខាង

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានខំមិន ពីប្រជាពលរដ្ឋនៅក្នុងផេករបស់ឯកឧត្តមស្នងការ ស ថេត លេីករណីបុរសម្នាក់ផឹកស្រាស្រវឹង បង្ករហឹង្សាដាក់អ្នកជិតខាង ដោយការគប់ចាន គប់កែវបង្ករជារបួសស្នាមភ្លាម ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានដល់ប៉ុស្តិ៍ កម្លាំងប៉ុស្តិ៍អូបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះទៅដល់កន្លែងកេីតហេតុភ្លាម ដើម្បីនាំខ្លួនជនបង្ករយកមកសួរនាំបន្ថែមនៅប៉ុស្តិ៍អូបែកក្អម ។

គួររំលឹកផងដែរថា បុរសជើងខ្លាំងខាងលើនេះសមត្ថកិច្ចខណ្ឌមានជ័យបានធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់អ្នកសារព័ត៍មាន២នាក់ដែលបុរសជើងខ្លាំងរូបនេះបានយកដំថ្ម និងស្បែកជើងគប់ ហើយដេញទាត់ធាក់យ៉ាងសាហាបង្កអោយមានការភ្ញាក់ផ្អើលដល់មហាជន ខណៈជនម្នាក់នេះបើករថយន្តសេរីទំនើបមួយគ្រឿងក្នុងស្ថានភាពស្រវឹងជោកជាំដេញបុកអ្នកធ្វើដំណើរនៅតាមបណ្តោយផ្លូវ២៧១ពេលនោះសមត្ថកិច្ចចរាចរណ៍ក្រុងបានឃាត់រថយន្តបុរសខាងលើនេះអោយឈប់បន្តដំណើរទៅមុខទៀត ព្រោះខ្លាចបង្កគ្រោះថ្នាក់ចរាចរណ៏ដល់អ្នកដ៏ទៃ តែបុគ្គលរូបនេះបានចុះពីលើរថយន្តរករឿងវាយសមត្ថកិច្ចរួមនិងអ្នកកាសែត ក្រោយពេលប្រើហិង្សាមកលើអ្នកសារព័ត៍មានរួចមកសមត្ថកិច្ចខណ្ឌមានជ័យបានចុះទៅឃាត់ខ្លួន និងពិនិត្យរកឃើញមានផ្ទុកសារជាតិញៀន និងមានជាតិស្រវឹង ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូរាជធានីភ្នំពេញចាត់ការតាមនិតិវិធី។

ក្រោយពេលស្ថាបណ្ណតុលាកាធ្វើសាកសួជនសង្ស័យខាងលើនេះរួចចៅក្រមក៏បានចេញដិការបង្គាប់អោយបញ្ជូនជនល្មើសទៅកាន់មណ្ឌលកែប្រែឱកាសខ្ញុំដើម្បីបន្សាបគ្រឿងញៀន និងកែប្រែអោយក្លាយជាមនុស្សល្អឡើងវិញមិននឹកស្មានថា ពេលចេញមកវិញមិនកែក្រែបែជាផឹកស៊ីរករឿងនិងយកចានគប់អ្នកជិតខាងផ្អើលដល់ស្នងការក្រុង ទើបលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាអោយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមចៅទៅឃាត់ខ្លួនបុរសជើងខ្លាំងខាងលើនេះមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

ទីភ្នាក់ងារ​សុខភាព​អាមេរិក ៖ អ្នក​ឆ្លង​វីរុស​ផ្លូវដង្ហើម​ថ្មី​កើន​ដល់​៥​ករណី​

អាមេរិក ៖ អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ (២៦ មករា​) ថា​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៥ ករណី​នៅ​សហរដ្ឋអាមេរិក​និង​មាន​ករណី​ជាច្រើន​ទៀត​ត្រូវបាន​គេ​រំពឹងទុក​។​ នេះ​បើ​យោងតាម​ប្រភពពី CAN ។​

​លោកស្រី Nancy Messonnier ប្រធាន​ផ្នែក​ជំងឺ​ផ្លូវដង្ហើម​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​ការពារ​ជំងឺ​បាន​និយាយថា​នុស្ស​សរុប ៥​នាក់​ដែល​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​វីរុស​ផ្លូវដង្ហើម​ថ្មី Coronavirus (2019-nCoV) ហើយ​ពួកគេ​ទាំងនោះ​សុទ្ធតែ​បាន​ធ្លាប់បាន​ធ្វើដំណើរ ទៅ​លាន់​ទីក្រុង​វូ​ហាន (Wuhan) ភាគ​កណ្តាល​ប្រទេស​ចិន ជាទី​ដែល​វីរុស​បាន​ផ្ទុះឡើង​ដំបូង និង​កំពុង​រីក​រាលដាល​យ៉ាង​អាក្រក់​។​

​លោកស្រី​បាន​បន្ថែមទៀតថា​មាន ២ ករណី​នៅ​រដ្ឋ California និង​មួយ​ករណី​ទៀត​នៅ​រដ្ឋ Arizona រដ្ឋ Illinois និង​រដ្ឋ Washington ។ រហូតមកដល់​ពេលនេះ​ចំនួន​អ្នក​ស្លាប់មាន​ដល់​ទៅ ៣ នាក់​ហើយ​៕