All posts by មេគង្គ ប៉ុស្តិ៍

សម្តេចតេជោ ៖ មិន​គួរប្រើ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​ការ ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី

​ ​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាតិ ​និង​អន្តរជាតិ​នៅ​ព្រឹក​នេះ ដោយបាន​បញ្ជាក់ថា ការចាត់វិធានការ​តាមផ្លូវច្បាប់ចំពោះ​អ្នក​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយទាក់ទង​ការឆ្លង​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី​បង្កដោយ​វី​រូស​កូ​រ៉ូ​ណា​នោះ​នឹង​មិនគួរ​អនុវត្ត​នោះទេ ក្នុងពេលដែល​ពួកគេ​បានទទួល​ស្គាល់​នូវ​កំហុស ​និង​ធ្វើការ​បកស្រាយ​ឡើងវិញ​នោះ។ ប៉ុន្តែ​អ្វីដែលយើង​គួរ​ចាត់វិធានការ​នោះ​គឺ​ត្រូវ​អប់រំ​បណ្តុះបណ្តាល​ពួកគេ​ឲ្យ​បាន​យល់ដឹង​អំពី​វិជ្ជាជីវៈ ហើយ​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូនទៅ​ប្រជាពលរដ្ឋ។​
​ ​យ៉ាងណាក៏ដោយ​សម្តេច​បា​ន​សង្កត់ធ្ងន់ថា អ្វីដែល​ពលរដ្ឋ​កម្ពុជា​ភ័យខ្លាច​នាពេលនេះ​គឺ​មិនមែន ជំងឺ​កូ​រ៉ូ​ណា​នោះទេ តែ​ជា​ជំងឺ​ភ័យខ្លាច​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បំពុលសង្គម​របស់​មនុស្ស​មួយចំនួន។ ទន្ទឹមនោះសម្តេច​ក៏បាន​ព្រមាន​ដល់​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​បំពុលសង្គម​មួយចំនួន​ដែល​ខ្វះ​ការទទួលខុសត្រូវ​ផងដែរ៕

 

ឆ្នាំ២០១៩ ឯកសារ​រដ្ឋបាល​កម្ពុជាមិន​ប្រក្រតី​ដែល​ជនបរទេស​កាន់​កាប់ជាង៣ម៉ឺនឯកសារត្រូវបានដកហូត

ភ្នំពេញ ៖ ​យោងតាមរបាយការណ៍អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ដែលបង្ហាញក្នុងកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ប្រចាំ​ឆ្នាំ​២០១៩ ​និង​ទិសដៅ​ការ​ងារ​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៣០ ខែមករា ​នេះ បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ​ដែល ​ជនបរទេស​កំពុង​កាន់​កាប់​ប្រើប្រាស់​ ​ជាង​បី​ម៉ឺន​ប្រាំ​ពីរពាន់​ឯកសារ​ ​មាន​ចំនួន ​ជាង​ពីរ​ម៉ឺន​គ្រួសារ ​មនុស្ស​ជិត​៧ ​ម៉ឺន​នាក់ ​ស្មើនឹង​៩៤,៩៧​ភាគរយ នៃ​ចំនួន ដែល​បាន​ធ្វើ​ស្ថិតិ​។

របាយការណ៍បន្តថា ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ទទួល​ពាក្យសុំ​ប្រកាស ​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍ ​ចំនួន​ជាង​៣​ម៉ឺន​២​ពាន់​គ្រួសារ ​មនុស្ស​ជាង​១០​ម៉ឺន​នាក់​ ក្នុងនោះ​ ក្រសួង​បាន​ចេញ ប្រកាស​ទទួលស្គាល់​ ចំនួន​ជាង​២​ម៉ឺន​គ្រួសារ ​មនុស្ស​ជាង​៦​ម៉ឺន​នាក់​ ដោយ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន ​នគរបាល ​រាជធានី​-​ខេត្ត ​ដើម្បី​ចែក​ឱ្យ​ជនបរទេស​អន្តោប្រវេសន៍ ​ប្រើប្រាស់​តាមច្បាប់​។ បន្ថែមលើនេះ​អគ្គនាយកដ្ឋាន​ អន្ដោប្រវេសន៍ ក៏បាន​ទទួល​ពាក្យសុំ​ប័ណ្ណ​ស្នាក់នៅ​ អចិន្ត្រៃយ៍ ចំនួន​ជាង​២​ម៉ឺន​៨​ពាន់​គ្រួសារ មនុស្ស​ជាង​៨​ម៉ឺន​៩​ពាន់​នាក់ ក្នុងនោះ​ក្រសួង បានចេញ​ប័ណ្ណ​ស្នាក់នៅ ​អចិន្ត្រៃយ៍ ​ចំនួន​ជាង​១​ម៉ឺន​៦​ពាន់​គ្រួសារ ​មនុស្ស​ចំនួន​ជាង​៤​ម៉ឺន​៥​ពាន់​នាក់​។​ ជនបរទេស​អន្តោប្រវេសន៍ ​នៅ​កម្ពុជា មាន​ចំនួន​ជិត​២​ម៉ឺន​៩​ពាន់​គ្រួសារ ​មនុស្ស​រួម ជាង​៨​ម៉ឺន​៩ ​ពាន់​នាក់ មាន​១១​សញ្ជាតិ។

ដោយឡែកក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍ក៏បានបណ្តេញជនបរទេសចំនួន១៥,៣៣នាក់ ស្មើនឹង៦៣សញ្ជាតិចេញពីប្រទេសកម្ពុជា ក្រោយកម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។ ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវបានបណ្ដេញចេញពីកម្ពុជានេះ ច្រើនជាងគេគឺជនជាតិចិន ដែលមានចំនួន១,០១៣នាក់, ថៃ២២០នាក់, វៀតណាម១៤៩នាក់, នីហ្សេរីយ៉ា៩៤នាក់, ឥណ្ឌា៣១នាក់, កូរ៉េខាងត្បូង២៥នាក់, អាមេរិក១៧នាក់។

របាយការណ៍បញ្ជាក់ថា បទល្មើសដែលជនបរទេសទាំងអស់នេះបានប្រព្រឹត្តរួមមាន ៖ ករណីជំរិតទារប្រាក់តាមប្រព័ន្ធ VOIP និងបទល្មើសហ្គេមអនឡាញចំនួន៨៩០នាក់ មាន០៩សញ្ជាតិ (ចិន តៃវ៉ាន់ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ឥណ្ឌា និងម៉ាឡេស៊ី), ការស្នាក់នៅគ្មានលិខិតឆ្លងដែន ចំនួន២៤២នាក់ មាន៤០សញ្ជាតិ (នីហ្សេរីយ៉ា៦៧នាក់, វៀតណាម៤៣នាក់, ចិន២៩នាក់ និង៣៧សញ្ជាតិទៀតពីម្នាក់ ដល់១០នាក់), ការស្នាក់នៅលើសទិដ្ឋាការ ចំនួន១២៦នាក់ មាន៣២សញ្ជាតិ (នីហ្សេរីយ៉ា ៤៩នាក់, ឥណ្ឌា១៣នាក់ និង៣០សញ្ជាតិទៀតពី ០១ដល់០៦នាក់) និងប្រើប្រាស់សារធាតុញៀនចំនួន២០០នាក់៕

 

អ្នកស្លាប់ដោយវីរុសកូរ៉ូណានៅចិនកើនដល់ ១៧០នាក់ ខណ:អាមេរិករកឃើញវ៉ាក់សាំងការពារ

ចិន ÷ សហរដ្ឋអាមេរិកបានប្រកាសពីការរកឃើញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា ខណៈនៅឯប្រទេសចិន មានមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណា (Coronavirus) នេះ បានកើនឡើងដល់ ១៧០នាក់ និងមនុស្សជាង ៧ ៧០០នាក់ទៀតបានឆ្លងជំងឺនេះ។ នេះបើតាមសារព័ត៌មាន CNA នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចចាប់ផ្តើម នៃការផ្ទុះវីរុសកូរ៉ូណា បានឲ្យដឹងកាលពីម្សិលមិញថា មនុស្សសរុបចំនួន ១៦២នាក់បានស្លាប់ ក្នុងតែខេត្តមួយនេះប៉ុណ្ណោះ និងមានអ្នកឆ្លង ៤ ៥៨៦ករណី ប៉ុន្តែបន្ទាប់ពីទទួលការព្យាបាល មានអ្នកជំងឺចំនួន ១២៨នាក់ បានធូរស្បើយពីជំងឺទូទាំងប្រទេសចិន។

គួរបញ្ជាក់ថា អាមេរិក បានប្រកាសនៅថ្ងៃអង្គារ នេះ ថា ​ខ្លួ​នកំពុងតែអភិវឌ្ឍន៍​វ៉ា​ក់សាំ​ងប្រឆាំ​ងនឹ​ងវីរុ​ស​មរណៈ ដែលបានផ្ទុះនៅក្នុងប្រ​ទេស​ចិ​ន និងបានជំរុញ​ឲ្យ​ទីក្រុ​ងប៉េ​កាំង បង្កើនកិច្ចសហប្រតិ​ប​ត្តិកា​រជា​មួ​យនឹ​ងអាជ្ញា​ធរសុខភាពអន្ត​រ​ជាតិ​ WHO ។

មន្រ្តីសុខាភិបាលអាមេ​រិ​ក ឈ្មោះ Anthony Fauci បានថ្លែងប្រាប់អ្ន​ក​សារព័ត៌មាន​ថា “ពួកយើងបានចាប់ផ្តើម​វា​ហើយ​នៅ​វិទ្យា​ស្ថានសុ​ខាភិ​បាលជាតិ​ ជាមួយអ្នកសហការ​ជា​ច្រើ​ន ដើម្បីអភិវឌ្ឍន៍វ៉ាក់សាំ​ង​”​។

ដំណើរការនឹងត្រូវការរយៈ​ពេ​ល ៣ខែដើម្បីចាប់ផ្តើមការសាកល្ប​ង​លើកដំ​​បូង និង ៣ខែទៀតដើម្បីប្រមូលទិន្នន័យ​ ​មុនពេលចាប់ផ្តើមអនុវត្តន៍នៅដំណាក់កាលទី២ បាន។

សូមបញ្ជាក់ថា វីរុសកូរ៉ូណា ដែលបានផ្ទុះចេញពីទីក្រុង​វូ​ហា​ន ប្រទេសចិន បានសម្លាប់ជីវិតម​នុ​ស្ស​ចំ​នួន ១៧០នាក់ និងឆ្លងជិត ៨.០០០​ក​រណី​រហូត​មកដ​ល់​ពេល​នេះ។​

ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលចិន មិនបានឆ្លើយតបជាមួយនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកទេ ហើយនៅតែបង្ហាញជំនឿចិត្តរបស់ខ្លួនថា អាចគ្រប់គ្រង និងយកឈ្នះលើវីរុសដ៏កាចសា​ហា​វនេះ​បា​ន​៕

មនុស្សស្លាប់កើនដល់១៧០នាក់ ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនលើស៧៧០០ករណី

ប៉េកាំង ៖ អាជ្ញាធរចិនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១៧០នាក់ ខណៈមនុស្សចំនួនជាង៧៧០០ នាក់ទៀតបានឆ្លង។ នេះបើតាមសារព័ត៌មាន CNA។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា បានឲ្យដឹងថា មនុស្សសរុបចំនួន១៦២នាក់បានស្លាប់ ក្នុងតែខេត្តមួយនេះប៉ុណ្ណោះ និងមានអ្នកឆ្លង៤៥៨៦ករណី ប៉ុន្តែអ្វីដែលពិសេសនោះគឺមានអ្នកជំងឺចំនួន១២៨នាក់ បានធូរស្បើយពីជំងឺទូទាំងប្រទេសចិន៕

 

ព្រឹកនេះសម្តេចតេជោនឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋអំពីជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងធ្វើការថ្លែងសារពីវិមានសន្តិភាពទៅកាន់ប្រជាពលរដ្ឋទាំងអស់អំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលទើបរកឃើញ១ករណីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

នេះគឺជាសារលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា មានវត្តមានមួយករណីនៅក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងជំងឺថ្មីនេះ ក្រសួងសុខាភិបាល ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសុខភាពរបស់ គ្រួសារជនជាតិចិនទាំង៣នាក់ផ្សេងទៀតដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេពុំមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឡើយ៕

 

ក្រុមឈ្មួញដឹកស្រូវទៅលក់នៅវៀតណាមដុតកង់ឡានបិទផ្លូូវប្រឆាំងការបង្ខំបង់លុយចំណតគ្មានវិក័យបត្រ

ព្រៃវែង ÷ ក្រុមអ្នកឡានដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាមរាប់រយនាក់បាននាំគ្នាផ្ទុះការតវ៉ាដុតកង់ឡាននិងចតឡានបិទផ្លូវ ខណៈខឹងខាងចំណតរថយន្តបង្ខំអោយពួកគាត់បង់លុយលើសលិទ្ធភាពដោយមិនមានចេញវិក័យបត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្មាំ២០២០ នៅចំណុចចំណតរថយន្តបន្ទាយចក្រី ស្ថិតក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ទោះយ៉ាងណាក្នុងហេតុការណ៍នេះមិនបង្កអោយមានមនុស្សរងរបួសទេ ដោយសារមានអាជ្ញាធរសត្ថកិច្ចស្រុកចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា គ្រាន់តែខូចខាតសម្ភារៈកន្លែងចំណតបង់លុយប៉ុណ្ណោះ។
បើតាមក្រុមអាជីវករបានលើកឡើងថា ពួកគាត់រាប់រយនាក់នេះគឺសុទ្ធតែអ្នកម្ចាស់ឡានដើរប្រមូលទិញស្រូវពីប្រជាពលរដ្ធគ្រប់២៥ខេត្ត ក្រុង ដឹកតាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី យកទៅលក់នៅប្រទេសវៀតណាមយូរឆ្នាំមកហើយ។ចំពោះការដឹកនេះគឺពូកគាត់បានបង់លុយជាហូរហែរតាមផ្លូវ ទំរាំមកដល់ចក្របន្ទាយចក្រីអស់ចាប់ពី១០មុឺនរៀលឡើងទៅនោះទេ។ហើយមកដល់ចំណតរថយន្តបន្ទាយចក្រីនេះបង់អស់១០០០០រៀល និងបង់អោយមន្ត្រីសមត្ថកិច្ចច្រកទ្វារ២០០០០រៀលទៀត សម្រាប់ឡាន១គ្រឿង ហើយការបង់នេះដោយពុំមានចេញវិក្កិយបត្រនោះឡើយ។ក្រុមម្ចាស់ឡានដឹកស្រូវបន្តថា នៅមុនពេលកើតហេតុ ពួកគាត់បានចុះទៅបង់លុយអោយចំណតរថយន្តបន្ទាយចក្រី១០០០០រៀលដូចសព្វដង ស្រាប់តែខាងចំណតរថយន្តនោះគាត់អត់យក ដោយគំរាមបង្ខំអោយពួកគាត់បង់លុយ១៥០០០រៀល បើមិនដូច្នេះទេ គឺក្រុមចំណតមិនអោយឡានចេញឡើយ។ហេតុដូច្នេះហើយទើបពួកគាត់នាំគ្នាចតឡានប្រហែល៣០០គ្រឿងបិទផ្លូវចម្ងាយជាង១គីឡូដី ហើយនាំគ្នាប្រហែលជា៦០០នាក់ចុះដុតកង់ឡាននិងវាយកម្ទេចសម្ភារៈ រយៈពេលប្រហែលជិត២ម៉ោង ទើបមានខាងអាជ្ញាធរនិងសមត្ថកិច្ចស្រុកចុះមកសម្របសម្រួលអោយពួកគាត់រក្សាភាពស្ងៀមស្ងាត់សិនរងចាំអាជ្ញាធរខេត្តចុះមកដោះស្រាយនៅរសៀលថ្ងៃដដែលនេះ ទើបពួកគាត់ផ្អាកសកម្មភាព។

ទោះយ៉ាងណាក្រុមម្ចាស់ឡានដឹកស្រូវទាំងអស់គ្នាក៍សូមសំណូមពរអោយសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត មេត្តាជួយពួកគាត់រំលាយចំណតរថយន្តនេះចោលទៅកុំអោយមានទៀត ព្រោះប្រជាពលរដ្ធកុំពុងជួបការលំបាកមានមុខរបរបន្តិចប្តួចគ្រាន់ចិញ្ចឹមជីវិត រីឯតម្លៃស្រូវក៍ធ្លាក់ថ្លៃ ចុះបើចំណាយច្រើនម្លឹងៗតើអោយពលរដ្ធសង្ឃឹមអ្វីទៀត៕

អាជ្ញាធរខេត្តគ្រោងកែប្រែផ្លូវក្រាលគ្រួសក្រហមទៅជាផ្លូវកៅស៊ូជិត ២០គីឡូម៉ែត្រ នៅស្រុកព្រៃឈរ និងស្រុកចំការលើ!

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យសិក្សាលទ្ធភាព ដើម្បីអភិវឌ្ឍនកែប្រែផ្លូវក្រាល គ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ចំនួន៣ខ្សែ មានប្រវែងជិត ២០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម។

តាមមន្ត្រីសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ផ្លូវខ្សែទី១ មានប្រវែង១៣,៥០០ម៉ែត្រ ចាប់ពីផ្សារគរ ស្ថិតនៅក្នុងភូមិគរ ឃុំគរ ភូមិអណ្ដូងស្ដៅ ភូមិត្រាំង ភូមិលិចវត្ត ភូមិអណ្ដូងតាពេជ្រ ភូមិថ្មពូនកណ្ដាល ភូមិទួលថ្ម ភូមិអូរតាថុក ស្ថិតនៅក្នុងឃុំថ្មពូន ភូមិថ្មីស្ថិតនៅក្នុងឃុំក្រូច ស្រុកព្រៃឈរ។ ផ្លូវមួយខ្សែនេះ កំពុងស្ថិតនៅក្នុងការពិនិត្យ និងសិក្សានៅឡើយ។

បន្ទាប់មកលោកអភិបាលខេត្ត និងក្រុមការងារ បានបន្តដំណើរពិនិត្យផ្លូវក្រាលកៅស៊ូ DBST មួយខ្សែប្រវែង៣,៦០០ ម៉ែត្រ ទទឹង៧ ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំក្រូច និងភូមិថ្មដា ឃុំបឹងណាយ ដែលកំពុងសាងសង់បានប្រហែល៨៥% ហើយ ដោយផ្លូវមួយខ្សែនេះនឹងកសាងរួចរាល់១០០% នៅក្នុងកំឡុងពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តកំពង់ចាម ក៏បានជំរុញឱ្យអ្នកទទួលការសាងសង់ មានការយកចិត្តទុកដាក់ខ្ពស់ សំដៅធ្វើយ៉ាងណាឱ្យការសាងសង់ត្រឹមត្រូវ ទៅតាមលក្ខណៈបច្ចេកទេស និងដើម្បីឱ្យផ្លូវខាងលើធានាបាននូវការប្រើប្រាស់គង់វង្សយូរអង្វែង។

ក្រោយបញ្ចប់ការពិនិត្យ សិក្សាផ្លូវ២ខ្សែខាងលើ លោកអភិបាលខេត្ត និងក្រុមការងារ បានបន្តដំណើរពិនិត្យ និងសិក្សាផ្លូវមួយខ្សែទៀត ដែលមានប្រវែងជាង៦ គីឡូម៉ែត្រ តភ្ជាប់ពីឃុំក្រូច ស្រុកព្រៃឈរ ដល់ឃុំបុសខ្នុរ ស្រុកចំការលើ ដោយឆ្លងកាត់ភូមិចំនួន៤ គឺមានភូមិប្រសើរ ភូមិក្រវ៉ាន់ ភូមិសារ៉ាយ និងភូមិបុសខ្នុរ ស្ថិតនៅក្នុងឃុំបុសខ្នុ រស្រុកចំការលើ ផងដែរ៕ ដោយ ÷ ប៉ែនសុផល

អាជ្ញាធរក្រុងសិរីសោភ័ណអំពាវនាវឲ្យបញ្ឈប់ការចូលរុករករ៉ែមាសក្នុងគំនរថ្មដែលបាក់ពីកំពូលភ្នំដូងព្រះ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យលោក ហ៊ឹល រ៉ាយ៉ា បានធ្វើការអំពាវនាវដល់ពលរដ្ឋអោយបញ្ឈប់ការចូលទៅរុករករ៉ែមាសក្នុងគំនរថ្មដែលបាក់ពីកំពូលភ្នំដូងព្រះ បន្តទៀត ព្រោះវាអាចនឹងប្រឈមគ្រោះថ្នាក់ជាយថាហេតុ។

អាជ្ញាធរអំពាវនាវយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសជួបផ្ទាល់ជាមួយពលរដ្ឋក្នុងតំបន់រុករកកាលពីរសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២០ នៅចំនុចជើងភ្នំដូងព្រះ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមរំលឹកផងដែរថា ភ្នំដូងព្រះ មានការដ្ឋានកាយដីមួយកន្លែងរបស់ក្រុមហ៊ុន តាន់ គឹមហួត ដែលអាជ្ញាធរខេត្តបានអនុញ្ញាតអោយកាយពង្រាបដើម្បីរៀបចំធ្វើស្តាតជាលើកដំបូងដែលគ្រោងចំណាយទឹកប្រាក់អស់រាប់រយលានលើផ្ទៃដីប្រមាណជាង៧ហិកតា។ដោយបានការអនុញ្ញាតិនេះក្រុមហ៊ុនបានធ្វើការកាយពង្រាបផង កាយលក់ផងនិងបន្តកាយឆ្វែលជើងភ្នំដើម្បីយកអាចម៌ដីលក់។ដោយមូលហេតុនៃកាយនេះហើយបានធ្វើអោយចំណែកភ្នំផ្នែកខាងលិចបានប្រេះបាក់។ ផ្ទាំងថ្មធំៗបានរមាលធ្លាក់ពីកំពូលភ្នំបណ្តាលអោយពលរដ្ឋគ្រួសារជនពិការរស់នៅក្បែរនោះមានការភិតភ័យយ៉ាងខ្លាំង។ពលរដ្ឋក្បែរនោះទាំងក្មេង ទាំងចាស់ពុំដែលហ៊ានដើរទៅក្បែរទីនោះទេខណៈនៅលើកំពូលភ្នំ នៅមានផ្ទាំងថ្មជាច្រើនទៀតដែលប្រេះបែក ហើយនឹងអាចបាក់ធ្លាក់ក្នុងពេលមិនកំណត់ណាមួយជាថាហេតុ។

តែក្រោយមកបន្ទាប់ពីមានក្មេងចូលទៅលេងក្បែរគំនរបាក់បែកនោះរើសបានដុំរ៉ែមាសលក់បានលុយក៏មានការភ្ញាក់ផ្អើល ក្មេងចាស់ប្រុសស្រីប្រមាណពី២០ទៅ៣០នាក់សម្រុកចូលទៅរុករកដុំរ៉ែមាសដើម្បីយកលក់ ដោយមានឈ្មួញឈរចាំទិញក្នុងមួយគីឡូ៥ម៉ឺនរៀល។ក្នុងមួយថ្ងៃក្នុងម្នាក់អាចរកប្រាក់ចំណូលបានយ៉ាងហោចណាស់ពី៥ទៅ១០ម៉ឺនរៀល។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្រោយពេលដែលទទួលព័ត៌មានបានដឹងមានប្រជាពលរដ្ឋនាំគ្នាទៅរករ៉ែមាសនៅការដ្ឋានកាយដីភ្នំដែលគ្រោងកសាងពហុកីឡាដ្ឋានខេត្តបន្ទាយមានជ័យ ដែលប្រឈមនិងព្រួយបារម្មខ្លាចភ្នំបាក់សង្កត់ទើបអាជ្ញាធរនិងសមត្តកិច្ចបានចុះហាមឃាត់ប្រជាពលរដ្ឋមិនអោយចូលទៅរក។

លោកបានបញ្ជាក់ថា៖ការហាមឃាត់ប្រជាពលរដ្ឋមិនអោយទៅរករ៉ែមាសនោះ គឺមិនមែនហាមឃាត់ទុកសម្រាប់អាជ្ញាធរនោះទេ ដោយអាជ្ញាធរជំនាញបានឡើងលើខ្នងភ្នំចំណុចដែលកាយឃើញភ្នំផ្នែកខាងលើប្រេះនេះជាការព្រួយបារម្ម ដែលប្រជាពលរដ្ឋមិនគួរនាំគ្នាប្រថុយប្រថាននិងគ្រោះថ្នាក់នេះឡើយ៕

បុរសម្នាក់តូចចិត្តប្រពន្ធផិតក្បត់ចិត្តរត់ឡើងលើដងសន្ទូចប៉ងលោតសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់មានវិបត្តផ្លូវចិត្តបន្ទាប់ពីប្រពន្ធផិតក្បត់ទៅមានប្រុសថ្មីធ្វើឲ្យគាត់លែងចង់រស់តទៅទៀតក៏សម្រេចចិត្តឡើងទៅលើដងសន្ទូចសម្រាប់ស្ទូចសម្ភារៈសំណង់នៅការដ្ឋានសំណង់ស្ពានអាកាសរង្វង់មូលចោមចៅដើម្បីលោតសម្លាប់ខ្លួន។ ប៉ុន្តែមិនបសនសម្រេចឡើយដោយបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅនិង នគរបាលចរាចរដែលប្រចាំការជិតនោះព្រមទាំងអ្នកនៅលើ ដងសន្ទូចនោះស្រែកលួងលោមឲ្យចុះមកវិញទើបបុរសនេះចុះក្រោមវិញតាមសម្រួល បន្ទាប់មកសាច់ញាតិបាននាំយកត្រឡប់ទៅវិញ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ស្ពានអាកាសរង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសខាងលើឈ្មោះ សារុន ឈីត អាយុ៣១ ឆ្នាំ រស់នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

តាមប្រពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុពុំដឹងថាបុរសនេះដើរមកពីខាងណានោះទេស្រាប់តែឃើញរត់ឡើងទៅលើដងសន្ទូចនោះយ៉ាងលឿន។ខណៈនោះដោយសារតែខ្លាចធ្លាក់មកមានគ្រោះថ្នាក់ដល់ជីវិតព្រោះដងសន្ទូចនោះខ្ពស់ណាស់ ទើបនាំគ្នាស្រែកឲ្យចុះប៉ុន្តែពេលនោះបុរសខាងលើមិនព្រមចុះទេ ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ខណៈនោះកម្លាំងនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនគរបាលប៉ុស្តិ៍ចោមចៅក៏បានចុះទៅកាន់ទីនោះស្រែកលួងលោមឲ្យចុះ ចំណែកអ្នកបញ្ជាដងសន្ទូចក៏បានជួយស្រែកឲ្យចុះដែរ ទើបបុរសនោះព្រមចុះមកវិញតាមសម្រួល។ហើយគាត់បាននិយាយប្រាប់នគរបាលថាគាត់មានវិបត្តិផ្លូវចិត្តដោយគាត់បានទៅរកសុីនៅប្រទេសថៃហើយមានប្រពន្ធនៅទីនោះបានកូន២នាក់ ប៉ុន្តែប្រពន្ធបានផិតក្បត់ទៅមានប្រុសថ្មីទើបខ្លួនតូចចិត្តលែងចង់រស់និងរត់ឡើងលើដងស្ទូចដើម្បីលោតសម្លាប់ខ្លួន៕

អាជ្ញាធរ​​បញ្ជាក់​ថា ​មិនទាន់មាន​ការផ្អាក​ជើង​ហោះហើរ​ជាមួយ​ចិន​នោះទេ​

​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​ជើងហោះហើរ​រវាង​កម្ពុជា និង​ចិន មិនទាន់មាន​ការផ្អាក​ដំណើរការ នោះទេ បើទោះបីជា​ពិភពលោក​កំពុង​ព្រួយបារម្ភ​ពី​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស នៃ​មេរោគ​រលាក​សួត​កូ​រ៉ូ​ណា​ថ្មី ដែលមាន​ប្រភព​ចេញ​មកពី​ប្រទេស​ចិន​ក៏ដោយចុះ ។​

​លោក ស៊ីន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែងថា ដោយយោង​តាមច្បាប់​អន្តរជាតិ ដែល​មិន​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្អាក​ជើងហោះហើរ នោះឡើយ ព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​អ្នក​ទេសចរណ៍ ការទំនាក់ទំនង និង​ការធ្វើ​ពាណិជ្ជកម្ម ។​

​លោក​បញ្ជាក់​បន្ថែមថា ចំពោះ​ការ​លើកឡើងថា ប្រទេស​ខ្លះ​ដែល​រឹតត្បិត​ជើងហោះហើរ​ជា មួយ​ចិន ក្នុង​ហេតុផល​ថា ការពារ​ការឆ្លង​មេរោគ​រលាក​សួត​កូ​រ៉​ណា​ថ្មី​ចូលក្នុង​ប្រទេស របស់ខ្លួន​នោះ វា​ជាគោលការណ៍​របស់​ប្រទេស​នោះ ប៉ុន្តែ​សម្រាប់​កម្ពុជា នៅពេលនេះ​មិនទាន់មាន​គោលការណ៍​ណែនាំ​ឲ្យ​ធ្វើ​ដូច្នេះ​នៅឡើយ ៕

 

ជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ចេញពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ

តូក្យូ ៖ ជប៉ុនជាប្រទេសដំបូងបំផុត ដែលបានទៅដឹកពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិនត្រឡប់មកដល់ទីក្រុងតូក្យូតាមរយៈជើងហោះពិសេសនៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះ។ នេះបើតាមសារព័ត៌មាន CNA។

ជើងហោះហើរខាងលើនេះបានចុះចតនៅព្រលានយន្តហោះហាណេដា (Haneda) នៅវេលាម៉ោង ៨៖៤៥នាទីព្រឹកម៉ោងទីក្រុងតូក្យូ ដោយមន្ត្រីជប៉ុនបានអះអាងថា នៅលើយន្តហោះនោះមានមនុស្សសរុប ២០៦នាក់។ កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ត្រីរដ្ឋាភិបាលជប៉ុនបានលើកឡើងថា ជនជាតិជប៉ុនដែលត្រូវបានជម្លៀសមកវិញ ដោយស្ម័គ្រចិត្តនោះ នឹងត្រូវទទួលការធ្វើតេស្តសុខភាពពេលដល់ព្រលានយន្តហោះជប៉ុន ហើយបើគ្មានបញ្ហាអ្វី ពួកគេនឹងអាចចេញទៅផ្ទះបាន ប៉ុន្តែពួកគេក៏ត្រូវស្ថិតនៅក្នុងផ្ទះសិន ដើម្បីពិនិត្យអការៈបន្តផងដែរ (យ៉ាងហោចណាស់១៤ថ្ងៃ) ក្រោមដំបូន្មានរបស់ពេទ្យជំនាញ។

ក្រៅពីប្រទេសជប៉ុន បណ្តាប្រទេសផ្សេងៗទៀតដូចជា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ សិង្ហបុរី និងអាចមានច្រើនជាងនេះទៀត ក៏កំពុងត្រៀមទៅកាន់ទីក្រុងវូហាន ដើម្បីដឹកពលរដ្ឋខ្លួនត្រឡប់មកផ្ទះវិញផងដែរ។ ជប៉ុនបានអះអាងថា យន្តហោះសហរដ្ឋអាមេរិក ក៏កំពុងស្ថិតនៅទីក្រុង Wuhan រួចជាស្រេចហើយដែរ ដែលគ្រោងនឹងដឹកពលរដ្ឋខ្លួនត្រឡប់ទៅអាមេរិកនៅក្នុងថ្ងៃពុធនេះ។

អាជ្ញាធរជប៉ុនបានប្រកាសឲ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាថ្មីពីចិនបានកើនឡើងដល់០៧នាក់នាក់ហើយគិតត្រឹមព្រឹកថ្ងៃពុធនេះ ដោយក្នុងនោះម្នាក់ត្រូវបានគេរកឃើញថា បានឆ្លងនៅក្នុងប្រទេសជប៉ុនផ្ទាល់ (ឆ្លងពីផ្ទុកវីរុសកូរ៉ូណាមុន) ខណៈដែលអ្នកឆ្លងមុនៗទៀត គឺពួកគេសុទ្ធតែធ្លាប់ធ្វើដំណើរទៅទីក្រុងវូហាន (Wuhan) នៃប្រទេសចិន។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩មករានេះចំនួនអ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019n-CoV) បានកើនដល់១៣២នាក់ និងឆ្លងជាង ៦,០០០នាក់នៅទូទាំងពិភពលោក។ ក្នុងនោះមាន ៖ ប្រទេសចិន ឆ្លង ៥៩៧៤នាក់ ក្នុងនោះស្លាប់១៣២នាក់, ថៃ១៤ករណី, ទីក្រុងហុងកុង០៨ករណី, កោះតៃវ៉ាន់ ០៨ករណី, ជប៉ុន ០៧ករណី, ទីក្រុងម៉ាកាវ ០៧ករណី, ម៉ាឡេស៊ី ០៧ករណី, សិង្ហបុរី ០៧ករណី, អូស្ត្រាលី ០៥ករណី, សហរដ្ឋអាមេរិក ០៥ករណី, បារាំង ០៤ករណី, កូរ៉េខាងត្បូង ០៤ករណី, កាណាដា ០៣ករណី, វៀតណាម ០២ករណី, កម្ពុជា ០១ករណី, អាល្លឺម៉ង់ ០១ករណី, នេប៉ាល់ ០១ករណី និងស្រីលង្កា ០១ករណី៕

 

សម្តេចតេជោនឹងផ្តល់អនុសាសន៍ និងការណែនាំដ៏មានតម្លៃសម្រាប់អ្នកការទូតកម្ពុជា

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងរៀបចំ “សន្និបាតប្រចាំឆ្នាំ២០២០” របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានានៅក្នុងឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅការទូត និងការងារសម្រាប់ឆ្នាំ២០២០។

នៅថ្ងៃទី៣១ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតនេះនៅវិមានសន្តិភាព ដើម្បីផ្តល់អនុសាសន៍ និងការណែនាំដ៏មានតម្លៃសម្រាប់អ្នកការទូតកម្ពុជា ក្នុងការអនុវត្តបេសកកម្មការទូត។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញប្រកាសជាផ្លូវការការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅកម្ពុជា ហើយអង្គទូតបរទេសប្រចាំកម្ពុជា ក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះផងដែរ។
សន្និបាតប្រចាំឆ្នាំ២០២០ នឹងផ្តល់កាលានុវត្តភាពផងដែរសម្រាប់អ្នកការទូតកម្ពុជា អាចពង្រីកចំណេះដឹងប្រតិបត្តិ និងកំរិតវិភាគកាន់តែទូលំទូលាយ លើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹង (១)«បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» (២) «ស្ថានភាពវិនិយោគបរទេសនៅកម្ពុជា» និង(៣) «យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា» ដើម្បីពង្រឹងការទូតសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព នៅលើឆាកអន្តរជាតិ។
សន្និបាតនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុលកិត្តិយស និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

Top of Form

 

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនដល់១៣២នាក់ និងឆ្លងកើនដល់ជិត៦០០០ករណី

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១៣២នាក់ហើយ ខណៈមនុស្សចំនួន៥៩៧៤នាក់ទៀតឆ្លង។ នេះបើតាមសារព័ត៌មានចិន CGTN។

អាជ្ញាធរសុខាភិបាលរបស់ចិនបានអះអាងថា អ្នកសង្ស័យឆ្លងមេរោគកូរ៉ូណានេះ អាចមានការកើនឡើងទៀតរហូតដល់ជាង៩ពាន់នាក់ ខណៈបច្ចុប្បន្ននេះអ្នកជំងឺប្រមាណ១២៣៩នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ដោយឡែកបើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណាបានរាយការណ៍ថា មនុស្សសរុប២៥នាក់បន្ថែមទៀតបានស្លាប់ និងជាង៨០០ករណីទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ជិត៦០០០នាក់។

ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួនបានព្យាយាមព្យាបាលអ្នកឆ្លងឲ្យបានធូរស្រាលឡើងវិញផងដែរ។ ប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថា អាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕

 

ស្ត្រីសម្រាលកូនចំនួន ៤៥នាក់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តក្រចេះ

ដោយ ៖ លេង ផល្លា

ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ លោកស្រី អ៊ុន ឆេងហ៊ីម អនុប្រធានកិត្តិយសសាខា រួមដំណើរដោយលោកស្រី ឈឹម សុធារី ហេរញ្ញិកគណៈកម្មាធិការសាខា, លោកជំទាវ ប៊ុន ស៊ីថូត សមាជិកាគណៈកម្មាធិការសាខា រួមនឹងសហការី បានចុះសួរសុខទុក្ខ នឹងនាំយកសម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ផ្តល់ជូនសម្រាប់ស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនតូចរួច សរុបចំនួន ៤៥ នាក់ក្នុងនោះនៅមណ្ឌលសុខភាពកន្ទួតចំនួន ៨នាក់, មណ្ឌលសុខភាពដារចំនួន ១៧នាក់ និងមណ្ឌលសុខភាពថ្មគ្រែចំនួន ២០ នាក់ ។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរលោកស្រីក៏បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងក្នុងនាមសម្តេចជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម៕

នាយករដ្ឋមន្ត្រីចិនចុះពិនិត្យការងារគ្រប់គ្រងការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមប្រភេទថ្មីនៅទីក្រុងវូហាន

ប៉េកាំង ៖ កាលពីថ្ងៃច័ន្ទនាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានធ្វើទស្សនកិច្ចត្រួតពិនិត្យនៅទីក្រុង Wuhan ខេត្ត Hubei ភាគកណ្តាលប្រទេសចិនដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការការពារនិងគ្រប់គ្រងការផ្ទុះឡើងនៃវីរុសឆ្លងវីរុសនេះ។
លោកលី ក៏ជាសមាជិកគណៈអចិន្រៃយ៍នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិនមើលការខុសត្រូវលើវូហានបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលខិតខំប្រឹងប្រែងធ្វើការដ៏សស្រាក់សស្រាំក្នុងការព្យាបាលអ្នកជម្ងឺនិងជម្រុញពួកគេឲ្យថែរក្សារខ្លួនឲ្យបានល្អ។

លោកបានអំពាវនាវឱ្យមានអាទិភាពកំពូលក្នុងការធានាការផ្គត់ផ្គង់វេជ្ជសាស្រ្តការប្រណាំងប្រឆាំងនឹងពេលវេលាដើម្បីធានាថាអ្នកជំងឺទាំងអស់ទទួលបានការព្យាបាលត្រឹមត្រូវនិងធានាការផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់និងតម្លៃថេរ។

គណៈកម្មការសុខភាពជាតិចិន (NHC) បានប្រកាសនៅថ្ងៃច័ន្ទនេះថាករណីជំងឺរលាកសួតដែលត្រូវបានបញ្ជាក់ជាថ្មីមានចំនួន ៧៦៩ ករណីត្រូវបានគេរាយការណ៍នៅក្នុងតំបន់ចំនួន ៣០ នៃខេត្តទាំង ៣៤ ទូទាំងប្រទេសចាប់ពីម៉ោង ០០ ៈ ០០ ដល់ ២៤ នៅថ្ងៃអាទិត្យដោយ ចំនួនករណីសរុបដែលបានបញ្ជាក់មានរហូតដល់ ២.៧៤៤ ករណីក្នុងនោះមានករណីធ្ងន់ធ្ងរចំនួន ៤៦១ ករណី។

NHC ក៏បានរាយការណ៍ផងដែរថាមានអ្នកស្លាប់ចំនួន ២៤ នាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៨០ នាក់។ អ្នកជំងឺសរុបចំនួន ៥១ នាក់ត្រូវបានព្យាបាលនិងសម្រាកនៅថ្ងៃដោយចំនួនករណីសង្ស័យដែលមានស្រាប់មានចំនួនដល់នៅ ៥.៧៩៤ នាក់៕