ខេត្តសៀមរាប ៖ មុនចាប់ផ្តើមពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២, នៅទីក្រុងសៀមរាប នាព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ HAJAH ZURAINI BINTI HAJI SHARBAWI ប្រធានប្រតិភូ នៃប្រតិភូ អគ្គព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃបណ្តាលប្រទេសអាស៊ាន-ចិន នៅខេត្តសៀមរាប។
លោកជំទាវ HAJAH ZURAINI ប្រធានប្រតិភូនៃ ប្រតិភូអគ្គព្រះរាជ្ញា រដ្ឋអាជ្ញាមកពីបណ្ដាប្រទេសអាស៊ាន-ចិន បានគោរពសម្តែងនូវការដឹងគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកមកធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាព្រះរាជអាជ្ញា រដ្ឋអាជ្ញា អាស៊ាន-ចិន នាពេលនេះ។ លោកជំទាវ បានមានប្រសាសន៍ថានេះពិតជាកិត្តិយសណាស់ដែលបាន សម្តេចតេជោ អញ្ជើញមកចូលរួមជាអធិបតីហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថាវេទិកាដែលបានរៀបចំឡើងនៅពេលនេះគឺដើម្បីធ្វើការរួមគ្នាក្នុងការពង្រឹកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើការជួញដូរមនុស្ស។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូព្រះរាជអាជ្ញា រដ្ឋអាជ្ញាទាំងអស់ដែលបានមកកាន់ទីក្រុងសៀមរាបដែលជាទឹកដីអតីតរាជធានីកម្ពុជាតាំងពីជាងមួយពាន់ឆ្នាំមុន។ សម្ដេចតេជោបានលើកឡើងថា ប្រធានបទការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងវេទិកានេះ គឺជាប្រធានបទដ៏ត្រឹមត្រូវមួយព្រោះថានេះគឺជាអ្វីដែលយើងធ្វើដើម្បីជួយដល់មនុស្សស្លូតត្រង់ជាពិសេសពលករដែលកំពុងតែមានចលនាកំពុងតែមានលំហូរទៅតាមតំបន់អាស៊ានហើយតែងតែមានជនខិលខូចឬឧក្រិដ្ឋជនខិលខូច ឆ្លៀត បន្លំកេងប្រវ័ញ្ចលើជូនសុទ្ធស្លូតត្រង់ទាំងនេះ។ តាមរយៈវេទិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្តោតក្តីសង្ឃឹមខ្លាំងថា ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់ជាពិសេស រវាងព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃប្រទេសអាស៊ាន-ចិន នឹងមានការពង្រឹងកាន់តែខ្លាំងក្លា រឹងមាំថែមទៀតដើម្បីជាផលប្រយោជន៍ ក្នុងការទប់ស្កាត់ អំពើឧក្រិដ្ឋកម្មឆ្លងដែនផងក៏ដូចជាអំពើឧក្រិដ្ឋកម្មទាំងឡាយដែលមានទៅលើប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងតំបន់អាស៊ាន-ចិនផងដែរ។





នៅក្នុងយុទ្ធនាការចុះ បើកប្រាក់គោលនយោបាយដើម្បីផ្ទេរជីវភាពចេញពីជួរ របស់កងយោធពលខេម រភូមិន្ទ ផ្ទេរទៅក្រសួងសង្គម កិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទានាពេលនេះ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក សំ ចាន់ធួន ប្រធានអនុគណៈកម្មការ បានចុះបើកប្រាក់ ឲ្យដល់គោលដៅមុខសញ្ញា នៅតាមបណ្តាកងឯកភាពឲ្យបានទាន់ពេលវេលានៅតាមបណ្តាកងឯកភាព ។
ក្នុងឱកាសនោះ លោកប្រធាន អនុគណៈកម្មការ បានពាំនាំ នូវការសាកសួរសុខទុក្ខ ពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះព្រះរាជាណាចក្រកម្ពុជា , សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដូចថ្នាក់ដឹកនាំ អគ្គបញ្ជាការ , កងទ័ពជើងគោក ជូនចំពោះបងប្អូនដែល កន្លងមក បានតស៊ូលះបង់ បូជាសាច់ស្រស់ ឈាម ស្រស់ ចូលរួមបំរើក្នុងជួរកងទ័ពដើម្បីការពារបុព្វ ហេតុជាតិមាតុភូមិ ទើបប្រទេសទទួលបានសុខ សន្តិភាពមកដល់ថ្ងៃនេះ។ លោកក៏បានពាំនាំនូវការផ្តាំ ផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ឋមន្ត្រី ទទួកបន្ទុកអតីតយុទ្ធជន បន្ទាប់ពីបានបើកប្រាក់នេះហើយត្រូវ ប្រញាប់ ទៅជួប មន្ទីរសង្គមកិច្ចស្រុក ខ័ណ្ឌ សុំចូលជាសមាជិក សមាគមអតីតយុទ្ធជនដើម្បីបានការយក ចិត្តទុកដាក់ ពី សមាគមជាបន្ត ។
ពិធីប្រគល់ ម៉ូតូរឺម៉កដឹកសំរាមជូនខណ្ឌទាំងបួននេះបានធ្វើឡើងក្រោមវត្តមាន លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ។ ខណ្ឌដែលទទួលបានម៉ូតូដឹកសំរាមទំនើបៗនេះ រួមមាន៖ខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមននិងខណ្ឌបឹងកេងកង ដើម្បីយកទៅប្រគល់ជូនបន្តទៅគ្រប់សង្កាត់ទាំងអស់ក្នុងខណ្ឌទាំងបួននេះ ខណៈដែលខណ្ឌទាំងបួនសុទ្ធតែជាខណ្ឌសំខាន់ៗនិងសកម្មបំផុត ក្នុងការត្រៀមប្រមូលយកសំរាម និងសំអាតដើម្បីសោភណ្ឌភាពទីក្រុង និងអនាម័យ បរិស្ថាន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងធ្វើនៅបណ្តោយមាត់ទន្លេមុខព្រះបរមរាជ្យវាំង។
បើតាមការបញ្ជាក់ ពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានអោយដឹងថា ជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការប្រគល់ជូនម៉ូតូដឹកសំរាមទំនើប ដែលអាចបែនចាក់សំរាមបាននេះ ទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ ដើម្បីប្រគល់បន្តអោយគ្រប់សង្កាត់ ងាយស្រួល ក្នុងការនាំយកកាក់សំណល ទៅចាក់ ឬ ប្រមូលផ្តុំនៅទីលាន ចាក់សំរាម ធ្វើយ៉ាងណាពន្លឿនការងារប្រមូលសំរាមនិងថែរក្សាបរិស្ថានអនាម័យ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អោយបានល្អប្រសើរ ជៀសវាងការថ្នាក់ថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ដែលមានកន្លងមក ខណៈដែលក្រុមហ៊ុនស៊ិនទ្រី ទទួលបន្ទុកក្នុងការប្រមូលសំរាម៕
នៅក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ ក្រុមកីឡាករ-កីឡាការិនីទូក«ង» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានានឹងចូលរួមការប្រកួតទូក«ង»។
លោក ម៉ម ប៊ុននាង បានជម្រាបជូនមន្ត្រី និងអាជ្ញាធរស្រុកអំពីការងារអភិវឌ្ឍន៍ និងរីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសជាតិ និងផ្តល់នូវព័ត៌មានថ្មីៗដែលកើតឡើកក្នុងពេលបច្ចុប្បន្ន ទាំងនៅក្នុង ប្រទេស និងក្រៅប្រទេស។ ជាពិសេស ត្រូវទប់ស្កាត់ឲ្យបាននូវការធ្វើចររាចរណ៍ ឱសថក្លែង ក្លាយការបើកគ្លីនិក ឬកន្លែងលក់ថ្នាំពេទ្យដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់ បញ្ហាក្មេងទំនើង ការទិញ-លក់ ព្រមទាំងចូលរួមទប់ស្តាត់ឱ្យបាននូវការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗនៅតាម មូលដ្ឋានរបស់ខ្លួន។
នារសៀលថ្ងៃដដែល លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន១៧៨នាក់ ស្ថិតក្នុងឃុំត្រពាំងវែងស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។ ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម បានផ្តល់ថវិកាចំនួន៣០០០$ (ពីរពាន់ប្រាំបីរយដុល្លា) ដើម្បីជួសជុលផ្លូវដែលទទួលរងការខូចខាតឱ្យមានសភាពល្អប្រសើឡើងវិញ និង ផ្តល់ថវិកាដល់ប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីដោយក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលដែល ចំណាយ ថវិកាសរុបចំនួន១១.២៣៩.០០០រៀល។ បន្តមក លោក ម៉ម ប៊ុននាង បានអញ្ជើញជួបសំណេះ សំណាល និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៣៣នាក់ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ៥០គីឡូ សារ៉ុង ០១ ភួយ០១ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ និងទឹកត្រី០១យួរ ដែល ចំណាយថវិកាចំនួន ៥.៣៧៩.០០០រៀល៕













