ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់មានផ្ទៃពោះ៧ខែបានទៅពិនិត្យផ្ទៃពោះនិងឆ្លុះអេកូនៅគ្លីនិកឯកជនមួយកន្លែងយីហោ ករុណាពេទ្យ ត្រូវបានខាងក្រុមគ្រូពេទ្យយកម្រាមដៃមិនបានពាក់ស្រោមលូកប្រដាប់ភេទ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារកើតទុកមិនសុខចិត្ត បង្កជាជម្លោះ ទើបក្រុមគ្រូពេទ្យសម្រេចសងជំងឺចិត្ត 400 ដុល្លារដើម្បីបញ្ចប់រឿង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨នឹង១០នាទីយប់ ថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៧០ ដែលមានទីតាំងនៅចំណុចគ្លីនិកឯកជនយីហោ ករុណាពេទ្យ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ច.ព.ស. អាយុ ១៩ឆ្នាំ ស្នាក់នៅសង្កាតផ្សារថ្មី3 ខណ្ឌដូនពេញ ប្តីរបស់ជនរងគ្រោះមានឈ្មោះ ធា រដ្ឋា អាយ ២៣ឆ្នាំ មានមុខរបរអូឌើនៅខារ៉ាអូខេ ស្នាក់នៅសង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ។
តាមសំដីប្តីនារីរងគ្រោះបានអោយដឹងថាយ៉មុនពេលកើតហេតុប្រពន្ធរបស់ខ្លួនមានអាយុ ១៩ឆ្នាំមានផ្ទៃពោះ៧ខែប៉ុន្តែប្រពន្ធគាត់នៅតែបន្តឆ្លៀតពេលធ្វើនៅរកប្រាក់នៅក្នុងភោជនីដ្ឋានមួយកន្លែងហើយបានត្រូវមិត្តភក្តិដើរមិនបានប្រយ័ត្នប៉ះចំ “ពោះ” បណ្តាលឲ្យមានអាការៈមិនស្រួលទើបហៅក្រុមគ្រួសារដឹកម៉ូតូកង់បី ជូនមកមន្ទីពេទ្យជប៉ុន ហើយជនរងគ្រោះបានសួរអ្នករត់កង់បីថា នៅកន្លែងណាមានឆ្លុះអេកូ ខាងម៉ូតូកង់បីប្រាប់ថា មានស្គាល់ទើបឲ្យដឹកមកគ្លីនិកឯកជនយីហោ ករុណាពេទ្យ តែម្តង។ ជនរងគ្រោះបានឲ្យដឹងទៀតថា នៅពេលចូលទៅដល់ខាងក្រុមគ្រូពេទ្យក៏បានឲ្យអ្នកជំងឺចូលក្នុងបន្ទប់ដើម្បីពិនិយ្យ ហើយបានយកម្រាមដៃលូកប្រដាប់ភេទទាំងមិនមានពាក់ស្រោមដៃ ម្តងហើយម្តងទៀតចំនួន៣លើក បណ្តាលឲ្យជនរងគ្រោះគិតថា ខាងគ្រូពេទ្យដូចជាមានគំនិតមិនល្អចំពោះខ្លួន ហើយក៏និយាយប្រាប់ប្តី បង្កជាជម្លោះទាស់ពាក្យសំដីគ្នាបង្កការភ្ញាក់ផ្អើលតែម្តង។
ជនរងគ្រោះបានបញ្ជាក់ថា គ្លីនិកឯកជនមួយនេះឲ្យពេទ្យ”ស្តារ”មកពិនិត្យជំងឺ និងធ្វើខុសវិជ្ជាជីវៈគ្មានក្រមសីធម៌។ ក្រោយពេលកើតហេតុ ខាងគ្លីនិកព្រមទទួលកំហុស ហើយក៏សុខចិត្តបង់ជំងឺចិត្តដល់អ្នកចំនួន 400$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង និងព្រមធានាព្យាបាលអោយជនរងគ្រោះមួយចប់ថែមទៀតដើម្បីស្ដារមុខមាត់របស់គ្លីនិក៕
ពិធីចែកពូជស្រូវនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅបរិវេណវត្តស្រាម ក្រោមអធិបតីភាពលោក ឱក គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ ។
លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះលោក រដ្ឋមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជើងព្រៃ ដែលបានសម្រេចចិត្ត ផ្ដល់នូវពូជស្រូវ ដើម្បី ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធាររណៈ កាលពីពេលថ្មីៗកន្លងទៅនេះ ។
លោកអភិបាលខេត្ត បានថ្លែងថា នៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ មានផ្ទៃដីស្រូវ រងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត មានចំនួន ៣៥៨ហិចតា ស្មើនឹង ៥៧៣គ្រួសារ ។
ដោយមានការយកចិត្តទុកដាក់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ក៏បានផ្ដល់ស្រូវពូជ ចំនួន២៨.៦៥០គីឡូក្រាម ដល់ប្រជាកសិករទាំង ៥៧៣គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវ ចំនួន ៥០គីឡូក្រាម សម្រាប់យកទៅដាំដុះ ដើម្បីស្ដារលទ្ធភាពបង្កបង្កើនផលឡើងវិញ ។
លោក ឱក គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ពូជស្រូវ ដែលបានចែកជូន នាពេលនេះ វាមិនសម្រាប់បងប្អូនទាំងអស់ឡើយ ពោលគឺ បានចែកជូនសម្រាប់តែអ្នកប៉ះពាល់ ពិតប្រាកដ និងមានតម្រូវការចាំបាច់ ប៉ុណ្ណោះ ។ដូច្នេះ សូមបងប្អូនផ្សេងៗទៀត មានការយោគយល់អធ្យាស្រ័យ ចំពោះ អំណោយនេះ ផងដែរ ។
តាមរយៈនេះ សូមបងប្អូន ដែលទទួលបានពូជស្រួវហើយ សូមយកទៅទុកដាក់ និងសាបព្រោះ លើដីបង្កបង្កើនផល ឲ្យទាន់ពេលវេលា ដេីម្បីស្តារជីវភាពក្នុងគ្រួសារបងប្អូនឡេីងវិញ ៕ ដោយ: សុផល
ថ្លែងនៅក្រោយកាត់វិញ្ញាសារប្រឡង នាព្រឹកម៉ិញនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាស្រ្តឱ្យដឹងថា ក្រសួងបានសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការរៀបចំនិងពង្រឹងការគ្រប់គ្រងទៅលើអប្បមាត្រ និងជ្រើសរើសជំនួយការអប្បមាត្រ ចំនួនជាង២ពាន់នាក់ ដើម្បីរាយការណ៍នូវរាល់សកម្មភាព និងអំពើពុករលួយ ឬ សកម្មភាពមិនប្រក្រតីណាមួយ ក្នុងមណ្ឌល ឬ បន្ទប់ប្រឡង ទូទាំងរាជធានីខេត្ត។
នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជូនពរ និងប្រគេនពរដល់បេក្ខជនទាំងអស់ ឲ្យបានទទួលលទ្ធផលជាប់និងជោគជ័យ ហើយកុំភ័យខ្លាចអ្វីឡើយ ត្រូវតាំងអារម្មណ៍ គិតតែខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ ដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ និងបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត ដោយមានកងកម្លាំងសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានការពារខាងសន្តិសុខ និងសុវត្ថិភាព ជូនដល់បេក្ខជន និងសិស្សដែលបានមកប្រលងផងដែរ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា នៅឆ្នាំសិក្សា២០១៨-២០១៩ នេះ បេក្ខជនដែលបានដាក់ពាក្យប្រឡងមធ្យមសិក្សាទុតិយភូមិ សរុបចំនួន៦.០៤៦នាក់ ដែលមានមណ្ឌលប្រឡងសរុបចំនួន១៤កន្លែង ក្នុងនោះនៅក្រុងកំពង់ចាម មានចំនួន១០មណ្ឌល គឺមណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្យការ មណ្ឌលវិទ្យាល័យតេជោហ៊ុសែនបឹងកុក មណ្ឌលវិទ្យាល័យព្រះសីហនុ (ត្បូង) មណ្ឌលវិទ្យាល័យព្រះសីហនុ (ជើង) មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច មណ្ឌលវិទ្យាល័យដីដុះ មណ្ឌលសាកលវិទ្យាល័យវេស្ទើន មណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ មណ្ឌលអនុវិទ្យាល័យទូលថ្ម និងមណ្ឌលសាលាបឋមសិក្សាឧត្តរ ។ ស្រុកកំពង់សៀម មានចំនួន០២មណ្ឌលគឺ វិទ្យាល័យសម្តេចជួនណាត និងសាលាបឋមសិក្សាអង្គរ ។ ស្រុកជើងព្រៃ មានចំនួន០២មណ្ឌគឺ វិទ្យាល័យហ៊ុនសែនស្គន់ និងសាលាបឋមសិក្សាស្គន់ ។ ក្នុងនោះមានផ្នែកវិទ្យាសាស្រ០៥មណ្ឌល ស្មើនឹង១២៧បន្ទប់ បេក្ខជនសរុប ៣.១៣៨នាក់ ស្រី១.៨៥៩នាក់ ។ផ្នែកវិទ្យាសាស្រ្តសង្គម មាន០៩មណ្ឌល ស្មើនឹង២០៤បន្ទប់, បេក្ខជនសរុប៥.០៥៤នាក់ ស្រី២.៦២៥នាក់ ។
សូមបញ្ជាក់ផងដែរថា គ្រប់មណ្ឌលទាំងអស់មានកងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យប្រចាំការ ដើម្បីរង់ចាំជួយសង្គ្រោះ ហើយកន្លែងផ្ញើរថយន្ត ម៉ូតូ កង់ គឺឥតគិតថ្លៃផ្ញើផងដែរ ៕ ដោយ : សុផល

ជនល្មើសខាងលើមានឈ្មោះ អ៊ឹម រតនៈ ហៅកណ្តុរ ភេទប្រុស អាយុ៣២ឆ្នាំ អតីតជាមន្ត្រីនគរបាលប៉ុស្តិបឹងទំពុន មុខរបរបច្ចប្បន្នមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាមង១២និង៥នាទីថ្ងៃត្រង់ទី១៨ខែសីហា ឆ្នាំ ២០១៩ នៅចំណុច ស្តុបផ្លូវជាតិលេខ ៦កែងមហាវិថីឈ្នះឈ្នះ ក្នុងភូមិ បាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
តាមបុរស ជាឪពុក បានរៀបរាបទាំងរន្ធត់ចិត្ត នៅមុនពេលកើត គាត់ក៍បានអោយកូនរៀបចំអ៊ីវ៉ាន់ មានទាំងផ្លែឈើ ហើយ ជិះម៉ូតូដឹកកូនស្រីទៅប្រលងបាក់ឌុប នៅក្រុងតាខ្មៅ ខេត្តកណ្តាល មិននឹកស្មានថា ពេលកំពុង់តែឈប់ស្តុប ត្រូវរថយន្តមកបុកទាំងកំរោលតែម្តង។
តាមព័ត៌មានអោយដឹងថា យុវសិស្ស រូបនោះជាសិស្សរៀនពូកែមិននឹកស្មានថា ស្លាប់ទាំងក្មេង មុនពេលប្រលង់បែបនេះ៕
ក្នុងសេចក្តីជូនដំណឹង បានឲ្យដឹងថា គណនីហ្វេសប៊ុកមួយឈ្មោះ La Ret Store កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង ជាច្រើនមុខ គឺជាការធ្វើអាជីវកម្មដោយគ្មានចុះប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាល នោះឡើយ មានដូចជា ៖ ១ SK-II Genoptics Aura Essence , ២ SK-II R.N.A Powder , ៣ SK-II Genoptics Sport Essence , ៤ PITERA Aura Kit , ៥ SHISEIDO Future Solution LX , 6 The Collagen Relacle និង ផលិតផលសម្អាងជាច្រើនទៀត ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព កិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធិភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅក្នុង វិស័យនានា។កិច្ចប្រជុំនេះក៏នឹងផ្តល់កាលានុវត្តភាពសម្រាប់ភាគី ទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។
ការថ្លែងបែបនេះ របស់អ្នកនាំពាក្យអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងភ្លាមៗនៅក្រោយពេល លោក សម រង្ស៉ី បានប្រកាសពីក្រៅប្រទេស អំពីកាលបរិច្ឆេទត្រឡប់មកកាន់ប្រទេសកម្ពុជា ជាថ្មី ម្តងទៀត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា លោក និងថ្នាក់ដឹកនាំ អតីតគណ បក្សសង្រ្គោះជាតិ ដែលនៅក្រៅប្រទេស នឹងវិលត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលចំនឹងថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា។
យោងតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបាន ចុះហត្ថលេខាសម្តេចតេជោ ហ៊ុន សែន ដាក់ឱ្យអនុវត្តន៍នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ មានចំនួន៧ជំពូក និង១៤មាត្រា ផ្តោតទៅលើប្រសិទ្ធភាពនៃការងារ ព័ត៌មានជូនដល់ សាធារណជនជាតិ និងអន្តរជាតិអំពីការងារ សមិទ្ធផល និងគោលនយោបាយរបស់រាជ រដ្ឋាភិបាល ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ នៅក្នុងវេទិកាជាតិ អន្តរសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រកាលពីថ្ងៃពុធ សប្តាហ៍នេះ ដែលមានការចូលរួមពីមន្ត្រីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងធម្មការ និងសាសនា និងអង្គការការីតាសកម្ពុជា ថ្នាក់ដឹកនាំ សាសនារួមមាន ព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា កាតូលិក និងគ្រិស្តបរិស័ទ និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សនៅកម្ពុជា ។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីជាម្តាយដែលវាយកូនៗឲ្យរបួសនោះមានឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិចំបក់២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើត នៅភូមិកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែក កូនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ វ៉ាន់ ស្រីស្រស់ ភេទស្រី អាយុ៩ឆ្នាំ រងរបួសជាំស្មា និងពកក្បាល និងកូនទី២-ឈ្មោះ ស៊ិន កញ្ជនា ភេទស្រី អាយុ១១ខែ មានសភាពស្លេកស្លាំង និងក្តៅខ្លួន ត្រូវបានសមត្ថកិច្ចដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យកុមាជាតិ។
មូលហេតុដែលម្តាយវ៉ៃ ពេលនោះ កូនបងបាននិយាយប្រាប់ថា ម្តាយរបស់គាត់ស្រវឹងស្រា បានដើររកប្តីចុងមិនឃើញ ក៏បញ្ចេញកំហឹងវ៉ៃកូនបែបនេះឡើង។ ប្រភពដដែលបានបញ្ចាក់ប្រាប់ថា ស្រ្តីខាងលើ មានប្តី២ មានកូន៣នាក់ ប្តីទី១បានលែងលះគ្នាដាច់ស្រាច់ ហើយបានយកកូនមួយទៅចិញ្ចឹម ក្រោយមកក៏មានប្តីហេងស៊យមួយទៀត ជូនឃើញជូនបាត់ ទើបធ្វើឲ្យស្ត្រីខាងលើ ផឹកស្រាស្រវឹងកើតរោគចិត្តវ៉ៃកូនបែបនេះឡើង។ ខណៈពេលមកដល់ប៉ុស្តិ៍ស្រ្តីខាងលើ បានអុកឡុកពេញប៉ុស្តិ៍វ៉ៃកៅអី កង្ហាបាក់បែកធ្វើឲ្យសមត្ថកិច្ចសម្រេចចចិត្តដាក់ខ្នោះតែម្ដង។
ក្រោយមក សមត្ថកិច្ចបានអប់រំណែនាំឲ្យស្រ្តីខាងលើ ឲ្យឈប់វ៉ៃកូនទៀត ហើយក៏ឲ្យស្ត្រីខាងលើត្រឡប់ទៅផ្ទះវិញ៕
លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ អំណោយ ដែលត្រូវចែកជូននាពេលនេះ មានចំនួនតិចតួចក៏ ពិតមែនតែសន្តានចិត្ត របស់សប្បុរសជនទាំងអស់ដែលបានជួយតាមរយៈកាកបាទក្រហមកម្ពុជា ដែល មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោក ណាំ ទុំ សមាជិព្រឹទ្ធសភា បានមានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំង១៣១គ្រួសារក្រោយពីទទួលបានអំណោយនេះហើយ ត្រូវខិតខំបន្តសកម្មភាពប្រកបមុខរបរចិញ្ចឹមជីវិត ក្នុងលើកស្ទួយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះស្រលាញ់ធម្មជាតិ ព្រោះថាព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅរបស់បងប្អូន និងណែនាំប្រជាពលរដ្ឋទាំងអស់ត្រូវចេះស្រលាញ់គ្នាដោយមិន ប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរណាមួយឡើយ ធ្វើយ៉ាងឲ្យប្រទេសយើងមានការរួមសាមគ្គីផ្ទៃក្នុងជាតិ រក្សាបាននូវស្ថេរភាពនយោបាយ សន្តិសុខសង្គម និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិកាន់តែមានការរីកចំរើនថែមទៀត ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, ទឹកសុទ្ធចំណុះ២០លីត្រ ១ធុង, ក្រមា អាវយឺត ចានបាយ ចានសម្ល ទឹកស៊ីអ៊ីវ និងថវិកាចំនួន ៕ ដោយ ៖សុផល



បើតាមមន្រ្តីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបញ្ជាក់ថា ឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សម្រេចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ។ បន្ទាប់ពីឃាត់ខ្លួននេះ ពេញមួយព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង នាំមកឆែកឆេរលំនៅឋានរបស់គាត់ នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីស្វែងរកវត្ថុតាងថ្មីបន្ថែមទៀត។
អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី បានបញ្ជាក់ថា ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមានជនសង្ស័យម្នាក់គឺ ឧកញ៉ា គង់ ក្រឹង និងកូនប្រសារប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ ម៉ាត់ ណាស៊ាត នៅនឹងទីបញ្ជាការអាវុធ ហត្ថខេត្ដក្រចេះ តែម្តង។
លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃ ស្នង ការនគរបាល ខេត្ត ឧត្តរមានជ័យ បានអោយដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ គ្រួសារ ជនរងគ្រោះ បានរាយការណ៍ ទៅសមត្ថកិច្ច ថា បានបាត់ជនរងគ្រោះឈ្មោះ ផាត់ ហាត់ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ រួមជាម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ១B ២៨៩៥ ឧត្តរ មានជ័យ បាន ចេញពីផ្ទះកាលពីវេលាម៉ោង១២ថ្ងៃ ត្រង់ ថ្ងៃទី១៣ ខែឆ្នាំដដែល តែមិនឃើញ ត្រឡប់មកផ្ទះវិញ។
លុះប្រពន្ធនិងកូនៗ រួមសាច់ញាតិ បានខិតខំប្រឹងប្រែងដើរកមិនឃើញ តែត្រូវបានប្រជាពលរដ្ឋ អ្នករើសអេដចាយបានប្រទះឃើញតែម៉ូតូជនរងគ្រោះ កាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្បែរគល់ស្ពានអូរជីក តាមបណ្តោយផ្លូវជាតិលេខ៦៧B ស្ថិតក្នុងភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងឃើញអាវ ជនរងគ្រោះនៅក្បែរគល់ស្ពាន រួមនឹងម៉ូតូ ប្រឡាក់សុទ្ធតែឈាម។ ពេលនោះ កម្លាំងជំនាញបានចុះធ្វើកោសលវិច្ច័យ ដែលជារឿងឃាតកម្ម ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈ ពេល៣ថ្ងៃ ទើបកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ ២ នាក់ ម្នាក់ឈ្មោះ ឆាយ ឡុង ហៅជ្រក់ អាយុ២៧ឆ្នាំ ជាព្រះចៅអធិការវត្តបុរីព្រៃជ្រុំ ហៅវត្តដីថ្មី ស្ថិត នៅភូមិដីថ្មី ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងម្នាក់ទៀតឈ្មោះ អ៊ុយ ឡូភេទប្រុសអាយុ ២២ ឆ្នាំ ដែលត្រូវជាប្អូនម្ដាយតែមួយឪពុកផ្សេងគ្នា រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង។
លោកឧត្តមសេនីយ៍ត្រីបន្តថា តាមចំលើយជនសង្ស័យជាសង្ឃឈ្មោះ ឆាយ ឡុង ហៅជ្រក់ ចៅ អធិការវត្ត បានប្រាប់សមត្ថកិច្ចថា ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះតែម្នាក់ឯង ដោយបាន អោយជនរងគ្រោះដឹក ហើយពេលដល់កន្លែងស្ងាត់ ក៏វាយនឹងញញួរចំកញ្ចឹងករ.ពីក្រោយនិងក្បាល រួចហើយដឹកយកទៅទម្លាក់ចោលនៅព្រៃស្ងាត់ក្បែរភូមិព្រលាន។ ដោយសមត្ថកិច្ចបានអោយជនសង្ស័យទៅចង្អុល បង្ហាញទីតាំងដែលយកសាកសពជនរងគ្រោះ យកទៅទម្លាក់ចោល ដែលរយពេល៤មកហើយ សាកសពហើមស្ទើរ តែស្អុយរលួយ ហើយក្រោយ ពី ជំនាញពិនិត្យរួច ក៏ប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបញ្ជាក់បន្ថែមថា ជនដៃដល់ជាសង្ឃ ហ៊ានលើកដៃសម្លាប់ជនរង គ្រោះ ដោយសារតែ ជនសង្ស័យ បានជំពាក់លុយជនរង គ្រោះចំនួន ៤៥០០ដុល្លា ហើយធ្លាប់លួង លោមជនរងគ្រោះ មិនអោយប្រាប់អ្នកណាទាំងអស់ ហើយណាមួយជនរងគ្រោះ ក៏បានដឹងរឿងរ៉ាវ ដែលលោកធ្លាប់មានស្រីញី និងលេងល្បែងកន្ទុយលេខ ដូច្នេះ ហើយ ជនសង្ស័យបានរៀបគំរោង សម្លាប់ជនរងគ្រោះ ដឹកយកសាកសពទៅចោលក្នុងព្រៃខាងកើតទីរួមស្រុកអន្លង់វែង រួចហើយយក ម៉ូតូ និងអាវ ដែលប្រឡាក់ ឈាម ទៅទុកចោលនៅខាងលិចទីរួមស្រុកអន្លង់វែង ដើម្បីបំភ័ណ្ឌគោល ដៅរបស់សមត្ថកិច្ច។ តែទោះបីយ៉ាងណាក៏ដោយ ទោះជាចំលើយរបស់ជន សង្ស័យថា ខ្លួនតែម្នាក់ ជាអ្នកធ្វើសកម្មភាពសម្លាប់ជនរងគ្រោះក្តី តែកម្លាំងជំនាញ នៅបន្តនីតិវិធីសាកសួរជនសង្ស័យ នៅ ឡើយ។
គូរបញ្ជាក់ថា យោងតាមការអះអាងពីសាច់ញាតិ និងអ្នកជិតខាងនិយាយថា ជនរងគ្រោះរត់ម៉ូតូឌុប មិនងាយនឹងដឹកអ្នកណាផ្តេសផ្តាស់ឡើយ ទោះបីជាទៅផ្លូវឆ្ងាយអោយតំលៃថ្លៃ ក៏មិនទៅដែរ ហើយ ជនរងគ្រោះដឹកតែម៉ូយតាមទូរស័ព្ទ ដែលស្គាល់គ្នាជិតដិតប៉ុណ្ណោះ៕ 

