ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា(EU) លោក George EDGAR បានឱ្យដឹងថា កម្មវិធី Erasmus+ បានផ្ដល់អាហារូបករណ៍ជាច្រើនប្រភេទដល់និស្សិតម្នាក់ៗ តាមរយៈកម្មវិធីសិក្សា ចល័តផ្ទេរក្រេឌីតជាអន្តរជាតិ មានបរិញ្ញាបត្រជាន់ខ្ពស់ចម្រុះសាកលវិទ្យាល័យ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាមួយនឹងការឧបត្ថម្ភ អាហារូបករណ៍ពេញលេញ
ដល់និស្សិត និងបុគ្គលិកកម្ពុជា។
គិតចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩ កម្មវិធី Erasmus+ ដែលទទួលបានថវិកាឧបត្ថម្ភពីសហភាពអឺរ៉ុប បានផ្ដល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសាកលវិទ្យាល័យនៅកម្ពុជាជាង៩០០នាក់ ឱ្យទៅបន្តការសិក្សា និងបណ្ដុះបណ្ដាល ឬ ធ្វើបាឋកថា នៅក្នុងប្រទេសសហភាពអឺរ៉ុប។
លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធី Erasmus+ ដែលជាកម្មវិធីផ្តល់អាហារូបករណ៍ឱ្យនិស្សិតទៅសិក្សា នឹងធ្វើការនៅសហភាពអឺរ៉ុប កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា បុគ្គលិកនិងនិស្សិត ដែលទទួលបានអាហារូបរណ៍ ពួកគេភាគច្រើន ទទួលបានអាហារូបករណ៍ តាមរយៈកម្មវិធីសិក្សាចល័ត ផ្ទេរក្រេឌីត ជាអន្តរជាតិ សម្រាប់រយៈពេលច្រើនបំផុត១២ខែ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបន្ថែមថា កម្ពុជាឋិតនៅខាងក្រោយឆ្ងាយជាងប្រទេសជិតខាង ជាពិសេសថៃ និងវៀតណាម បើគិតពីចំនួនពាក្យសុំអាហារូបករណ៍ និងអត្រាជោគជ័យ ដើម្បីទទួលបានបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចម្រុះសាកលវិទ្យាល័យ (Erasmus Mundus Joint Master Degree) ជាមួយនឹងការផ្ដល់អាហារូបករណ៍ពេញលេញពីកម្មវិធីនេះ។
លោកថា ទាក់ទិននឹងបញ្ហានេះថា ចាំបាច់ត្រូវមានការផ្សព្វផ្សាយព័ត៌មាន អំពីឱកាសអាហារូបករណ៍ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ហើយនេះ គឺជាមូលហេតុដែលប្រតិភូសហភាពអឺរ៉ុប សមាគមអតីតនិស្សិត Erasmus Mundus កម្ពុជាកំពុងធ្វើ។
លោក George EDGAR បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៩នេះ ក្រោមកម្មវិធីសិក្សាចល័តផ្ទេរក្រេឌីតជាអន្តរជាតិ Erasmus សហភាពអឺរ៉ុប បានផ្ដល់ថវិកាគាំទ្រដល់និស្សិត និងបុគ្គលិកសាកលវិទ្យាល័យចំនួន៨៧ នាក់ ក្នុងនោះ បុគ្គលិកសាកលវិទ្យាល័យ៦៧នាក់ និងសិស្ស២០នាក់ ឱ្យទៅបន្តការសិក្សាទទួលបានការបណ្ដុះបណ្ដាល ឬ បង្រៀនរហូតដល់រយៈពេល ១២ខែ នៅតាមសាកលវិទ្យាល័យនាំមុខគេនៅអឺរ៉ុប ដូចជា នៅប្រទេស អូទ្រីស បារាំង អាល្លឺម៉ង់ អ៊ីតាលី លីទុយអានី ប៉ូឡូញ ព័រទុយហ្កាល់ រ៉ូម៉ានី អេស្ប៉ាញ ស៊ុយអែត និងតួកគី ជាដើម។
ស្របពេលជាមួយគ្នានេះដែរ ក៏មានបុគ្គលិកសិក្សាចំនួន៣៦នាក់ មកពីសាកលវិទ្យាល័យចំនួន២៣ មកពីប្រទេសចំនួន៨ ដែលចូលរួមក្នុងកម្មវិធីនេះ មកបង្រៀនរយៈពេល២ខែ ក្នុងសាកលវិទ្យាល័យចំនួន៧ នៅកម្ពុជា មានដូចជា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យ ហ្សាម៉ាន់ សាកលវិទ្យាល័យលីមកុកវីង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យអន្តរជាតិ ក្រោមគម្រោងកិច្ចព្រមព្រៀងភាពជាដៃគូរវាងសាកលវិទ្យាល័យ ដែលកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ននេះ។
កញ្ញា ឡាយ ស៊ីវហួង ជានិស្សិត ដែលបានបញ្ចប់កាសិក្សាកម្មវិធីអាហារូបករណ៍ទៅសហភាពអឺរ៉ុបនិង កញ្ញា ហួរ ពៅរតនៈ ដែលទើបនិងទទួលបានអាហាររូបករណ៍ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចម្រុះសាកលវិទ្យាល័យ បានលើកឡើងដូចគ្នាថា ដើម្បីបានទទួលអាហារូបរណ៍នេះ វាពិតជាមិនងាយស្រួលនោះទេ ដើម្បីត្រៀមខ្លួនទទួលបានរូបករណ៍នេះ ក្រៅពីពង្រឹងសមត្ថភាព ក្នុងការៀនសូត្រ ឱ្យបានពិន្ទុល្អនៅសាលាចាំបាច់ត្រូវមានការចូលរួមជាច្រើនជាមួយនឹងការងារសង្គម ដើម្បីឱ្យទទួលបានបទពិសោធន៍ ជាពិសេស ត្រូវមានសមត្ថភាព ផ្នែកភាសាអង់គ្លេសឱ្យបានច្រើន ដើម្បីទទួលបានការវាយតម្លៃ ឱ្យបានច្រើន ផងដែរ៕
អ្នកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ម៉ាស្តា បានថ្លែងឱ្យដឹងថា The All New Mazda 3 ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២០ បានកែប្រែរូបរាង និងមុខមាត់ថ្មីទាំងស្រុង កាន់តែទំនើប ទាក់ទាញ ស៊ីវីល័យ និងជាប្រភេទរថយន្តលំដាប់ព្រីមៀម(Premium) តាមរយះការផ្លាស់ប្តូររូបរាងភាពទំនើបនៃគំនិតរចនាបថនិងបច្ចេកវិទ្យាទំនើបៗដើម្បីបង្កើននូវសុវត្តិភាពរថយន្ត។ផ្នែកប៉ាណាខាងមុខ មានលក្ខណះជាសំណាញ់រឹងមាំស្រស់ស្អាត កាងដ៍លេចធ្លោនិង អំពូលភ្លើងអូតូ LED និងភ្លើងរត់បំភ្លឺផ្លូវពេលថ្ងែ យ៉ាងស្រស់ស្អាត។
ជំនួបពិភាក្សាជាមួយតំណាងក្រុមហ៊ុននេះ គឺជាការបន្តកិច្ចពិភាក្សាការងារ ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបានណែនាំក្នុងជំនួបជាមួយវិស័យឯកជន ក្នុងអំឡុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសស្វីស កាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រាបតំណាងក្រុមហ៊ុនអំពីស្ថានភាពបច្ចុប្បន្ន និងវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងនឹងរៀបចំ (១) ក្របខ័ណ្ឌគោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថល កម្ពុជា និង ទី(២) ក្របខ័ណ្ឌគោលនយោបាយស្តីពីរដ្ឋាភិបាលឌីជីថល ដែលជាក្របខ័ណ្ឌឯកសារ ចាំបាច់ដែលពិនិត្យ និងវាយតម្លៃលើស្ថានបច្ចុប្បន្ននៃវិស័យ និងតម្រូវការជារួមរបស់ប្រទេស ព្រមទាំង កំណត់ពីក្របខ័ណ្ឌ និងគោលការណ៍ណែនាំសំខាន់ៗមុននឹងឈានដល់ការរៀបចំផែនការមេ និងផែនការ វិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថលទាំងមូល.
នៅក្នុងសន្និសីទកាសែតកាលពីម្សិលម៉ិញ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ឯ. ឧ កែវ រតនៈ បានបញ្ជាក់ថា គិតមកដល់ពេលនេះ អគ្គិសនីកម្ពុជា បានធ្វើការតបណ្តាញអគ្គិសនីទៅដល់ភូមិដ្ឋានរបស់ពលរដ្ឋសម្រេចបាន៩៣ភាគរយហើយ ហើយតបណ្តាញចូលដល់ ខ្នងផ្ទះរបស់ពលរដ្ឋបាន៧៣ភាគរយ។ អគ្គិសនីកម្ពុជា នឹងបន្តពន្លឿនការត បណ្តាញឲ្យដល់លំនៅដ្ឋានរបស់ពលរដ្ឋឲ្យបាន១០០ភាគរយនៅត្រឹម២០២០ ។ បើតាម ឯ.ឧ កែវ រតនៈ កម្ពុជា ជាប្រទេសតបណ្តាញអគ្គិសនីទៅដល់ភូមិ ប្រជាពលរដ្ឋលឿនជាងគេបំផុតនៅក្នុងតំបន់។ ជាការកត់សំគាល់ តម្រូវការ នៃការប្រើប្រាស់អគ្គិសនី បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយ នេះ ដែលបរិមាណប្រើប្រាស់បានកើនឡើងជាង២០ដងធៀបទៅនឹង១៩ឆ្នាំមុន។ មកដល់ពេលនេះ កម្ពុជា ត្រូវការអគ្គិសនីដល់ទៅជាង២០០០មេហ្គាវ៉ាត់ ត្បិតវិស័យសំណង់ និងការកើនឡើងនៃអ្នកវិនិយោគមានច្រើនសន្ធឹកសន្ធាប់។
ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាគម្រោងខាងលើ នាល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នេះដែរ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានជំរុញឲ្យអ្នកទទួលការគម្រោង យកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន ដើម្បី ឲ្យរួចរាល់ ទាន់មុនរដូវទឹកឡេីងឈានមកដល់ ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីរងការបាក់ស្រុតដោយសារទឹកជំនន់ ទន្លេមេគង្គកាលពីឆ្នាំ២០១៨ កន្លងទៅ អាជ្ញាធរខេត្តក៏បានស្នើសុំជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល ដើម្បី សាងសង់គម្រោងរបាំងការពារច្រាំងទន្លេប្រវែង ១៧០ម៉ែត្រនេះឡើងវិញ ដើម្បី បញ្ចៀសការបាក់ស្រុតច្រាំង ដែលនាំឲ្យបាក់ដាច់ខូចខាត ប៉ះពាល់ដល់ផ្លូវថ្នល់ ។
ជាមួយនឹងការសាងសង់គម្រោងការពារច្រាំងទន្លេនេះដែរ អាជ្ញាធរខេត្ត ក៏គ្រោងនឹងជួសជុលកែលម្អសួនច្បារ ដែលបានបាក់ស្រុតជាមួយនឹងច្រាំង ឲ្យបានប្រសើរឡើងវិញ ផងដែរ។
បេីយោងតាម របាយការណ៍ របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បាន បញ្ជាក់ ថា សម្រាប់ខេត្តកំពង់ចាម ចាប់ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ទឹកទន្លេ មេគង្គកេីនឡេីង កម្ពស់ ៧.៣២ម៉ែត្រ បេី ប្រៀបធៀប នឹង ថ្ងៃ ម្សិលមិញ ទឹក កេីនឡេីង ០.២៥ម៉ែត្រ ដោយ ឡែក ឆ្នាំ ២០១៨កន្លងទៅ ទឹក មាន កម្ពស់ រហូត ១៥.២២ម៉ែត្រ ឯណោះ ខណៈកម្ពស់ទឹក ដែល ត្រូវ ប្រកាស អាសន្ន ១៥.២០ម៉ែត្រ ៕ សុផល


នៅពេលចុះពិនិត្យនោះដែរលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង ក៏បានចាត់វិធានការក្តៅមិនឲ្យមានការចាក់ដីលុបមាត់ស្ទឹងនៅចំនុចទៅខាងលេីដែលជាដីចំណីស្ទឹង ទៀតទេ ដែលកន្លងទៅអ្នកដែលកាយដីចាក់នៅចំនុចខាងលេីត្រូវបានគេស្គាល់ឈ្មោះ ផេង ហ៊ួ រ ដែលបានកាយដីចាក់លុបបំរ៉ុងធ្វេីជាកម្មសិទ្ធរបស់ខ្លួន ដែលជាដីចំណីមាត់ស្ទឹងរបស់រដ្ឋ ដោយគ្មានខ្លាចរអាអាជ្ញាធរ នឹងច្បាប់ទាល់តែសោះ ដោយបានយកឈ្មោះថ្នាក់ដឹកនាំមកប្រេី ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានបញ្ជាក់ថា ៖ ការចុះអនុវត្ត នឹងចាត់វិធានការនេះមិនមែនធ្វេីតែមួយកន្លែងនោះទេ គឺធ្វេីទាំងអស់នៅក្នុងក្រុង នៅទីតាំងណាដែលរំលោភយកដីរដ្ឋ ចាក់ដីលុបស្ទឹងជាដេីម ពិសេសដោយអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត លេខ២៨៦/១៩ សសរ ស្តីពីការបង្កេីនគណៈកម្មការដេីម្បីត្រួតពិនិត្យទីតាំងពុះបំបែកដីល្វែង និងទប់ស្កាត់ការចាក់ដីបំពេញអាចម៍ដីពុំមានលិខិតអនុញ្ញាត នៅក្នុងក្រុង/ស្រុកនៅក្នុងខេត្តបន្ទាយមានជ័យ ។ ពោលគឺចាប់ពីពេលនេះតទៅលោកនឹងចុះអនុវត្តទាំងអស់ដោយមិនមានការលេីកលែងឡេីយ ដោយក្នុងនោះចំពោះសំណង់ ទីតាំងចាក់ដី ទីតាំងបុរី ទីតាំងពុះបំបែកដីល្វែង ដែលមាននៅក្នុងក្រុងដែលគ្មានច្បាប់លោកនឹងចាត់វិធានការ បេីនៅតែរឹងរូសមិនស្តាប់ នឹងមានវិធានការក្តៅដោយមិនលេីកលែងជាដាច់ខាត គឺត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ ៕

ហេតុការណ៍ហឹង្សារនេះបង្កអោយមានការភ្ញាក់ផ្អើលកកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៧ខែសីហា ឆ្នាំ ២០១៩ នៅហាងបាយយីហោ«ទីរ៉ានី»ដែលស្ថិតនៅតាមផ្លូវរថភ្លើង ក្នុងភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរះសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថា ការបាញ់ប្រហារនេះ ផ្អើមចេញពីភ្លើងប្រចណ្ឌ ហើយ បុរសជាប្តី ដែលជាមន្រ្តីយោធា ក៍បានទៅយកកាំភ្លើងខ្លីពី ក្នុងរថយន្តបាញ់ប្រមាណទៅលើស្រ្តីជាប្រពន្ធចំនួន៧គ្រាប់បណ្តាលអោយត្រូវចំនួន៤គ្រាប់រងរបួសធ្ងន់កំពុងតែសង្គ្រោះបន្ទាន់។
តាមមន្រ្តីយោធារូបនោះ បានអោយដឹងទៀតថា នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី០៧ខែសីហា គាត់បានហៅប្រពន្ធ ទៅញ៉ាំអីនៅហាងខាងលើ តែប្រកែក ថា ជាប់ទៅធ្វើសក់ ។លុះនៅវេលាម៉ោងប្រមាណ១០យប់ ក៍បានទូរស័ព្ទហៅម្តងទៀតហើយ ប្រពន្ធថា នៅហូមអីមុខសាលាប៊ែធីគាត់ក៍មានការសង្ស័យក៍បានជិះម៉ូតូចេញទៅមើលស្រាប់តែឃើញប្រពន្ធជិះម៉ូតូត្រឡប់មកពីផ្សារដីហុយវិញ ។ នៅពេលទៅដល់ហាង ប្រពន្ធមិនបានផឹកនោះទេហើយក្រហឺតក្រទម ហើយគាត់ក៍បានសួរនាំនិងអោយហៅប្រុសម្នាក់នោះមកជួបនិយាយគ្នាបន្តិចក៍មានការឈ្លោះប្រកែកគ្នា គាត់ក៍ទ្រាំងលែងបានក៍ទៅយកកាំភ្លើង ក្នុងរថយន្តមកបាញ់ប្រពន្ធតែម្តង។
បុរសជាប្តីបានអោយដឹងទៀងថា កន្លងមក ប្រពន្ធលួចមានប្រុសថ្មីហើយកាលពី៣ខែមុន ខ្លួនលួចមកលេងភ្នំពេញឃើញប្រពន្ធនៅជាមួយប្រុសគាត់ខឹងវាយប្រុសនោះម្តងមកហើយ លុះលើកនោះហៅមកផឹកជុំគ្នា បែរជាមិនមកហើយបែរជាផឹកកន្លែងផ្សេងទៅវិញ៕
នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៏ នាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៨ សីហា ស្តីពី“ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង” ឯ.ឧ កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់អ្នកកាសែតថា អគ្គិសនីកម្ពុជា នឹងធ្វើការកែសម្រួលវិក័យបត្រភ្លើងប្រចាំខែ ឲ្យទៅជាភាសាខ្មែរទាំងស្រុង អមដោយលេខទូរស័ព្ទទំនាក់ទំនង និងហ្វេសប៊ុកផេកផ្លូវការនៅ ខាងលើ ដើម្បីអាចឲ្យបងប្អូនងាយស្រួលមើល និងងាយស្រួលក្នុងការតវ៉ា និង សួរទៅមន្ត្រីអគ្គិសនីកម្ពុជា ពាក់ព័ន្ធនឹងរឿងកុងទ័រភ្លើង។ ការបញ្ជាក់របស់មេអគ្គិសនីនាពេលនេះ គឺនៅគ្រាដែលមានប្រជាពលរដ្ឋរិះគន់ថា វិក័យបត្រភ្លើង សុទ្ធតែភាសាបរទេស គាត់មើលមិនសូវយល់ ហើយភ័ន្តច្រលំជាច្រើនលើក ចំពោះការទូទាត់ប្រាក់ថ្លៃអគ្គិសនី។ បើតាម ឯ.ឧ កែវ រតនៈ អាចនៅឆ្នាំក្រោយនេះ អគ្គិសនីកម្ពុជា នឹងធ្វើការកែសម្រួលវិក័យបត្រថ្មី ប៉ុន្តែត្រូវការពេលវេលា ដើម្បីអ្នកបច្ចេកទេសកែសម្រួល និងធ្វើការផ្តាច់កុងត្រាចាស់ជាមួយប្រទេសណូវែលហ្សេឡង់ ត្បិតប្រព័ន្ធទាំងនោះកម្ពុជាទិញពីណូវែលហ្សេឡង់។
សូមបញ្ជាក់ផងដែរថា នៅទូទាំងក្រុងកំពង់ចាម មានប្រព័ន្ធលូមេធំៗ រំដោះទឹកចំនួន ៦កន្លែង ក្នុងនោះ ២កន្លែង បានជួសជុលទ្វារទឹក ឲ្យប្រសើរឡើងវិញ បន្ទាប់ពីរងការខូចខាត នារដូវទឹកជំនន់កាលពីឆ្នាំ២០១៨ កន្លងទៅ ។
បេីយោងតាម របាយការណ៍ របស់ លោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បាន បញ្ជាក់ ថា សម្រាប់ខេត្តកំពង់ចាម ចាប់ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ ទឹកទន្លេ មេគង្គមាន កម្ពស់ ៧.០៤ម៉ែត្រ បេី ប្រៀបធៀប នឹង ថ្ងៃ ម្សិលមិញ ទឹក ស្រកចុះ ០.២០ម៉ែត្រ ដោយ ឡែក ឆ្នាំ ២០១៨កន្លងទៅ ទឹក មាន កម្ពស់ រហូត ១៥.១៤ម៉ែត្រ ឯណោះ ខណៈកម្ពស់ទឹក ដែល ត្រូវ ប្រកាស អាសន្ន ១៥.២០ម៉ែត្រ ៕
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ពិធីសម្ពោធនេះ ប្រព្រឹត្តទៅចំខួបលើកទី៥២ឆ្នាំ នៃការបង្កើតអាស៊ាន។ លើសពីនេះ ក៏នឹងមានរៀបចំការតម្លើងប្រអប់ពេលវេលា ដើម្បីរក្សាទុកនូវសារលិខិត របស់ បណ្តាថ្នាក់ដឹកនាំអាស៊ាន ដែលរៀបរាប់ពីក្តីសង្ឃឹម និងការរំពឹងទុក មកលើអាស៊ាន នៅចំពេលខួបលើកទី៧៥ឆ្នាំ នៃការបង្កើតអាស៊ាន នៅឆ្នាំ២០៤២ ខាងមុខផងដែរ។
ថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅរសៀលថ្ងៃទី០៧ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញសក្តានុពលសំខាន់ៗចំនួន៥ ចំពោះវិនិយោគិនស្រីលង្កា គ្រាដែលកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច៧,៧ភាគរយ។ សម្តេចតេជោថ្លែងថា កម្ពុជាស្វាគមន៏រាល់ការវិនិយោគ គ្រប់បណ្តាប្រទេសណាទាំងអស់មកកាន់កម្ពុជា។ សម្តេចបានបញ្ជាក់ថា ភាពអំណោយផលនៃស្ថេរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ច ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជានិងអ្នកវិនិយោគបរទេស គឺជាសក្តានុពលគន្លឹះ ដែលវិនិយោគិនគួរមកបន្តាក់ទុនរកស៊ីនៅកម្ពុជា។ ជាមួយគ្នានេះ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេងដែលក្នុងនោះប្រជាជនដែលមានអាយុ ៣៥ ឆ្នាំចុះមានចំនួនដល់ទៅ៧០ភាគរយ នៃចំនួនប្រជាជនសរុបគួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង ពិសេស កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ានដែលតំបន់នេះ បាននិងកំពុងក្លាយជារោងចក្រនៃអាស៊ី ហើយ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកទីផ្សារអនុតំបន់មេគង្គនិងទីផ្សារអាស៊ាននិងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។ សម្តេចតេជោ លើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កា ធ្វើការពិភាក្សាបន្ថែមជាមួយ ធុរៈជនកម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ពី សក្ដានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
អភិបាលរងរាជធានីភ្នំពេញបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមផែនការ រួចជាស្រេចហើយក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅជុំវិញមណ្ឌលប្រលងបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ ដើម្បីការពារកុំអោយកើតមានបាតុភាពមិនប្រក្រតីណា មួយកើតឡើងដែលនាំឲ្យរំខានដល់ការប្រឡង។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនកម្ពុជា បានថ្លែងថា ប្រជានកម្ពុជាមានចំនួន ១៥លាន ២សែន ៨ម៉ឺន ៨.៤៨៩នាក់ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះប្រុសមាន ៧លាន៤សែន១ម៉ឺន៨.៥៧៧នាក់ ហើយស្រី ៧លាន ៨សែន ៦ម៉ឺន ៩.៩១២ នាក់ (ស្រីច្រើនជាងប្រុស) ។ នេះបើតាមលទ្ធផលបឋម ក្នុងពិធីប្រកាសតួលេខនៃការជំរឿនប្រជាជនកម្ពុជាលើកទី៣ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។
សូមបញ្ជាក់ថា បុរសខាងលើ បន្ទាប់ពីជួយសង្គ្រោះពីសំណាក់ក្រុមសង្រ្គោះ នៃអង្គភាព៧១១របស់កងពលតូចលេខ៧០ ធ្វើដំណើរតាមយន្តហោះពីភ្នំពេញនៅរសៀលថ្ងៃនេះ ដឹកនាំដោយអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម ទៅដល់ទីតាំងកើតហេតុ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរកវិធីសាស្រ្តសង្រ្គោះនាំបុរសនោះចេញពីរូងភ្នំ ហើយបានដឹកសង្គ្រោះទៅដល់មន្ទីរពេទ្យបង្អែកក្រុងបាត់ដំបង នៅម៉ោង ៩យប់ថ្ងៃទី៧ ខែឆ្នាំ ដដែល ។ លោកបញ្ជាក់ថា ជនរងគ្រោះដោយមានការយកចិត្តទុដាក់ពីសំណាក់គ្រូរពេទ្យរហូតដល់ម៉ោងម៉ោង១និង៣៧នាទីថ្ងៃទី៨ខែឆ្នាំដដែលនេះ ជនរងគ្រោះមានសភាពជិតដូចដើមហើយ តែកាហួបចុកបានតែទឹកផ្លែឈើទឹកដោះគោឆៅជាដើម តែមិនទាន់ហ៊ានហួបបាយព្រោះមានអារៈចុកឆ្អល់ពោះ តែគ្រូពេទ្យមិនទាន់ឲ្យចេញត្រឡប់ទៅផ្ទះនៅឡើយ ឲ្យបន្តសំរាកព្យាបាលមួយរយៈទៀតសិន។
ស្ត្រីដដែលបន្តថាៈលុះនៅថ្ងៃទី៤ ខែឆ្នាំវេលាម៉ោង ៥ខែឆ្នាំ ដដែល បានទៅកើបអាចម៌ប្រចៀវធម្មតាទៀត គ្រានោះពិលកែវបានធ្លាក់ពីលើក្បាលចូលក្នុងរន្ធ គាត់ក៏ចុះតាមយកមកវិញ ពេលចុះនោះស្រាប់តែគៀបជាប់នៅគំលាតភ្នំបាត់ខ្លួនមិនឃើញមកផ្ទះវិញ។ ពេលបាត់ដំណឺង ក្រុមសាច់ញ្ញាតិដើររកលុះដល់ម៉ោង១០យប់ ថ្ងៃទី៧ខែ ឆ្នាំដដែល ទើបរកឃើញនៅចំណុចខាងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធររួមទាំងក្រុមសង្រ្គោះនៃអង្គភាព៧១១របស់កងពលតូចលេខ៧០ ធ្វើដំណើរតាមយន្តហោះពីភ្នំពេញ នៅរសៀលថ្ងៃនេះ ដឹកនាំដោយអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍គន់ គីម ទៅដល់ទីតាំងកើតហេតុសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរកវិធីជួយសង្គ្រោះនិងរៀបចំបែបជំនឿអរួបិយដោយក្រុមគ្រួសាសាច់ញ្ញាត់យកវត្ថទាំអស់មកដាក់នៅទីទាំងវិញនោះ ទើបអាចសង្គ្រោះបុរសជនរងគ្រោះបាននៅវេលាម៉ោង៦និង៥៨នាទីយប់ ថ្ងៃទី៧ ខែឆ្នាំដដែល និងដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងបាត់ដំបង ទាំងយប់តែម្ដង។
ស្ត្រីជាប្រពន្ធបញ្ជាក់ថានៅក្នុងហេតុការនេះដែរដោយមានកាយកចិត្តទុក្ខដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភដល់គ្រួសារគាត់ចំនួន ១០លានរៀល ក្នុងនោះមន្ត្រីកាកបាទក្រហម កម្ពុជា ចំនួន២លានរៀល រួមទាំងភេសជ្ជៈមួយចំនួន ជាងនេះសប្បុរជន និងម្ចាស់ផ្ទះសំណាក់ក្នុងខេត្តបាត់ដំបង សរុបជិត៣០រៀលផងដែរ៕




