All posts by មេគង្គ ប៉ុស្តិ៍

បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ក្រុង​ច្បារមន ចាប់​បានតែ​កៅអី និង​ទ្រុងមាន់​

​កំពង់ស្ពឺ ៖ សង្វៀន​បញ្ជល់មាន់​លួចលាក់​មួយកន្លែង​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើការ​ចុះបង្ក្រាប ប៉ុន្តែ​អ្នកលេង​បាន​រត់គេច​បាត់ស្រមោល ចាប់​បានតែ​កៅអី តង់​ប្រក់ និង​ទ្រុងមាន់​ប៉ុណ្ណោះ​។​
​ហេតុការណ៍​ចុះបង្ក្រាប​សង្វៀន​ខាងលើនេះ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​នៅក្នុង​ដីព្រៃ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​លើក សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​របស់លោក​វរៈ​សេនី​យ៏​ឯក អ៊ូច ហៀ​ង អធិការនគរបាល​ក្រុង​ច្បារមន​បាន​ដឹក ក​ម្លាំ​អធិការ​ក្រុង​ច្បារមន ចំនួន​១០​នាក់ ដឹកនាំ​ដោយ​ចុះទៅ​បង្ក្រាប​កន្លែង​ជល់​មាន់​លួចលាក់​ក្នុងព្រៃ​ចំណុច​ដីក្រហម​ចំងាយ​ប្រហែល ៣​គីឡូម៉ែត្រ ពី​ភូមិ​ត្រ​ពាំ​លើក សង្កាត់រ​ការ​ធំ ធ្វើការ​ដកហូត​វត្ថុតាង កៅអី​ចំនួន ១៥ កៅអី ជាល​ក្រុងមាន់​ចំនួន​២ តង់​ប្រក់​ចំនួន ២​តង់​ផងដែរ​។​
​

លោក​បាន​បន្តថា​បន្ទាប់​ពី​ទទួលបាន​សេចក្តីរាយការណ៍​ថា​មាន​ក្រុម​អ្នកញៀន​ល្បែង​បញ្ជល់មាន់​លួចលាក់​លេង​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រ​ណៃ​ណី​ចិន​នេះ លោក​បន្ទាប់ពី​ទទួលបាន​ក៏​ដាក់​ផែនការ​ចុះបង្ក្រាប​តែម្តង ប៉ុន្តែ​ក្រុម​អ្នកញៀន​ល្បែង​ហាក់បីដូចជា​ដឹងខ្លួន​មុន​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់​ត្រូវបាន​ដឹក​តាម​រថយន្ត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​៕
​

អ្នក​ជាប់​ខ្សែ​ចិន​រាប់ពាន់​នាក់មក​ទិញ​អំពៅខ្មៅ អុជ​ធូប​បន់ស្រន់​នៅ​រោង​លោកតា​ចិន នាទី​ក្រុង​តាខ្មៅ​

​ខេត្តកណ្តាល ៖ អំពៅខ្មៅ​រាប់ម៉ឺន​ដើម និង ផ្លែ​ក​ន្ទឹ​ម ព្រមទាំង​ផ្លែឈើ សំរាប់​សែន ជាច្រើន ត្រូវបាន​គេ​យក មក​ដាក់លក់​នៅ លើផ្លូវ​ខាងមុខ រោង​លោកតា​ចិន​។ នៅ​មុង​រោង​លោកតា​ចិន បើទោះបី​គេ​ពិនិត្យ ឃើញ មាន​លក់​ច្រើនក្ដី ក៏​តំលៃ​នៅតែ​ថ្លៃ​ណាស់ ព្រោះតែ​អ្នក​ទៅ​ទិញ​ច្រើន​កុះករ អំពៅខ្មៅ មួយ ដើម ១​ម៉ឺន ទៅ​១.២០០០ រៀល ចំណែក មែ​កក​ន្ទឹ​ម មាន​ផ្លែផ្កា មួយ​បាច់ ប៉ុនកដៃ​តំលៃ ៧ ពាន់ ទៅ​១​ម៉ឺន​រៀល​។ ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ជាប់​ខ្សែស្រឡាយ​ចិន បានមក​ផ្តុំគ្នា​អុជ​ធូប​សែន​បន់ស្រន់ ឲ្យ​លោកតា​ចិន នៅ​ក្រុង​តាខ្មៅ​ជួយ​នេះ លោក​ឈុន គៀ ប្រធាន​សមាគមន​ខ្មែរ​ចិន ក្រុង​តាខ្មៅ បាន ប្រាប់​ឱ្យដឹងថា លោកតា​ចិន ឈ្មោះ​ប៉ោ​សែ ហៅ លោកតា​ធំ ជា​លោកតា​ចិន ដែល​ធំជាងគេ​ក្នុង ស្រុក ខ្មែរ មាន​រោង​លោកតា នៅ​ក្រុង​តាខ្មៅ​ខាងលិច​ជាប់​ផ្លូវ ជាតិ លេខ​២១ អា ។ ដោយសារ​លោតា​ធំជាងគេ ទើប មាន​អ្នក​ជាប់​ខ្សែ ស្រ​ឡាយ​ចិន ច្រើន​នាក់ មកពី​គ្រប់ទិសទី មក​អុជ​ធូប បន់ស្រន់ សុំ​សេចក្ដីសុខ រក​ទទួលទៀន​មានបាន​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អ្នក​មក​ដុត​ធូប​នៅ​រោង​លោកតា​ចិន ធំ កើន​ឡើងជា​លំដាប់​ជា​រៀងរាល់ឆ្នាំ​។​

អ្នក​ជាប់​ខ្សែស្រឡាយ​ចិន​ម្នាក់ បាន​ប្រាប់​អោយដឹងថា គាត់​មក​ដុត​ធូប នៅ​រោង​លោកធំ សុំ ជើងធូប យកទៅ​ផ្ទះ​និង ទិញ​អំពៅខ្មៅ យកទៅ សែន​នៅផ្ទះ​គាត់ ដើម្បី សុំ​សេចក្ដីសុខ ចំរើន ក្នុង ក្រុមគ្រួសារ ។ គាត់​ថា មាន​ជំនឿ​ពី​កុង ម៉ា​គាត់ មក នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន គឺ​តែងតែ មក​ដុត​ធូប​នៅ​រោង លោកតា សុំ​សេចក្តីសុខ ចំរើន​។ គាត់​ប្រាប់ថា​ទិញ​អំពៅខ្មៅ មួយ​ដើម​១២០០០​រៀល យកទៅ សែន នៅផ្ទះ រកស៊ី​ឡើង ដូច​ថ្នាំងអំពៅ ខ្មៅ​អញ្ចឹង ជា​ជំនឿ​តាំងពី​កុង ម៉ា ។​

អ្នក​ជាប់​ខ្សែស្រឡាយ​ចិន​ផ្សេងទៀត ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រុមគ្រួសារ​គាត់ មាន​ជំនឿ ថា ទិញ អំពៅខ្មៅ និង​ដើម​ក​ន្ទឹ​ម ពី​រោង​លោកតា យកទៅ​សែន​នៅផ្ទះ បណ្ដេញ គ្រោះ អាក្រក់ ចេញពី​ក្នុងផ្ទះ នាំមក​នូវ​សេចក្តីសុខ ចំំ​រើ​ន និង រកស៊ី រីក​ម្រើ​ន ។​

​ចំណែក​អ្នកលក់​អំពៅខ្មៅ​ប្រាប់ថា គាត់​ដាំ​អំពៅខ្មៅ នៅ​ស្រុក ស្អាង គឺ ដាំ សម្រាប់ ត្រៀម លក់​ក្នុងពេល​ចូ​ច​ឆ្នាំ​ចិន ។ ឆ្នាំនេះ ក៏​ដូច​ឆ្នាំមុន​ដែរ មាន​អ្នក​ជ​សប់​សែស្រឡាយ​ចិន មក​ទិញ អំពៅ ខ្មៅ ច្រើនណាស់ លក់បាន​មួយ​ដើម ៨ ពាន់​រៀល ទៅ​១ មឺ​ន​រៀល ។​

​ទាក់ទិន​និង ប្រវត្តិ ដើម​អំពៅ ខ្មៅ នេះ ត្រូវបាន លោកតា​ម្នាក់ នៅ​មើល​ការខុសត្រូវ នៅ រោង​លោកតា ចិន​ធំ​នេះ ប្រាប់ថា​កាលពី ព្រេងនាយ មាន គ្រួសារ​មួយ ថ្ងៃ​ចូលឆ្នាំ​ចិន បាន យកនំ ចំណី​ផ្លែឈើ ទៅ សែន នៅ​រោង​លោកតា​ចិន នៅ​ឆ្ងាយ ពី​ផ្ទះ ។ ពេល​សែន​រួចហើយ រៀប​ត្រឡប់ មក​ផ្ទះ​វិញ បាន​ទិញ អំពៅ​ខៅ​នៅ​រោង​លោកតា​យកមក​ផ្ញើ​កូន ដែល​នៅផ្ទះ ។ ពេល​ត្រឡប់មក​ដល់ផ្ទះ ស្រាប់តែ ភ្លើង​កំពុង​ឆេះ​ផ្ទះ​គាត់ ។ ពី​នាក់​ប្ដី​ប្រពន្ធ ភ័យ​ស្លន់ស្លោ កាច់​មែក ឈើ វាយ​ពន្លត់ភ្លើង មិន​រលត់​សោះ ពេលនោះ​បុរស ជា​ប្ដី បាន​យក​ដើម​អំពៅខ្មៅ​ដែល​ទិញ ពី​រោង លោកតា មក​វាយ​ភ្លើង ដែល​កំពុង​ឆេះ​ខ្លាំង​នោះ រលត់ យ៉ាង​លឿន​អស់​ទៅ​។​

​ចាប់ពីពេលនោះ​មក ជនជាតិ​ចិន​មាន​ជំនឿ​តៗ​គ្នា​មក​ថា ដើម​អំពៅខ្មៅ យកមក​ពី​រោង​លោក តា​ចិន ទៅ​សែន​នៅផ្ទះ ត្រជាក់ត្រជុំ បណ្ដេញ​គ្រោះ អាក្រក់ និង​សុខ​សប្បាយ ក្នុង​គ្រួសារ រក​ទទួល ទាន​មានបាន ផងដែរ ។

ចំណែក​ពាក់ព័ន្ធ​រឿងហេតុ​អ្វី​បានជា​លោកតា​ចិន​ធំជាងគេ​ម៉ា​ស្រុក​ខ្មែរ​មក​តាំងនៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​នេះ លោកតា​ដែល​នៅ​មើលថែ​រោង​លោកតា​ចិន​នេះ​បាន​ប្រាប់​ពី​ប្រ​វត្ត​ឲ្យ​ដឹងថា លោក តា​ចិន​នេះ ឈ្មោះ​លោកតា​ធំ ហៅ ប៉ាវ សែ មូលហេតុ​មក​នៅក្នុង​ក្រុង​តាខ្មៅ​នេះ គោលបំណង លោក តា ធ្វើដំណើរ​មកពី​ស្រុក​ចិន កាត់​តាម​ស្រុក​ខ្មែរ បំរុង​ឆ្ពោះទៅ​ឯ​ក្រុង​ព្រៃអង្គរ ប្រទេស វៀត ណា​ម លុះ​មកដល់​ចំណុចដើម​ពោធិ​មួយ​នៅមុខ​ខ្ទោ​ម​លោកតា​នេះ លោកតា​ក៏​ឈប់ ហើយ​អង្គុយ ចុះ​សម្រាក​យក​កម្លាំង ។ លុះ​មាន​កម្លាំង​ហើយ លោកតា​រៀបចំ​បន្តដំណើ​រ​ទៅមុខទៀត ប៉ុន្តែ លោក តា​ងើប​មិន​រួច​សោះ​រហូត​ធ្វើដំណើរ​ទៅមុខ​មិនកើត​ក៏​តាំង​ជម្រក​នៅទីនេះ​ទៅ គឺ​ស្ថិតនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល នេះឯង ៕​

ចំណាយ​១​ពាន់​ដុល្លារ ដើម្បី​លោះ​រថយន្ត​ឃ្លុប​២​គ្រឿង​ដែល​សមត្ថកិច្ច​ចោទថា ខុស​បច្ចេកទេស​

​កំពង់ស្ពឺ​៖ រថយន្ត​ឃ្លុប​ចំនួន​២​គ្រឿង ត្រូវបាន​ក្រុម​ត្រួតពិនិត្យ​យានយន្ត​ចាប់​ឃាត់ទុក ដោយ​អះអាងថា ខុស​លក្ខ​ណះ​បច្ចេកទេស​បាន​ចំនួន​៣​យប់ ត្រូវបាន​ម្ចាស់​យកលុយ​ទៅ​បង់ អោយ​នគរបាល​ចរាចរ ណ៍​ខេត្ត និង​មន្ត្រី សាធារណការ​ខេត្តកំពង់ស្ពឺ ចំនួន​១០០០​ដុល្លា ទើប​ដោះលែង​ឲ្យ​ត្រឡប់​ទៅវិញ​។​

មូលហេតុ​ដែល​ឃាត់​រថយន្ត​ឃ្លុប​២​គ្រឿង​ខាងលើនេះ គឺ​ខាង​ជំនាញ និង​នគរបាល​បាន​ឃាត់​កាលពី យប់​ថ្ងៃទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ដោយ​អះអាងថា ខុស​លក្ខណៈ​បច្ចេកទេស ប៉ុន្តែ​បន្ទាប់ពី​ចំណាយ លុយ​អស់​ចំនួន​១០០០​ដុល្លា ទើប​ត្រូវបាន​សមត្ថកិច្ច​ខាងលើ​ដោះលែង​វិញ​។​

​បើតាម​សម្តី​របស់​សាច់ញាតិ​ម្ចាស់​រថយន្ត​ឃ្លុប​ទាំង​២​គ្រឿង​បាន​និយាយប្រាប់​ក្រុមអ្នកកាសែត​អោយ ដឹងថា នៅ​យប់​ថ្ងៃទី​១២ ខែ​កុ​ម្ភះ នោះ រថយន្ត​ឃ្លុប​របស់លោក ស៊ិន សំបូរ ត្រូវជា​ម្ចាស់​រថយន្ត​ឃ្លុប ទាំង ២​គ្រឿង ដែល​ត្រូវបាន​ក្រុមការងារ​ចុះ​អនុវត្តន៍​ឃាត់ទុក​នោះ លោក​បានអោយ​លិខិត ពាក់​ព​ន្ធ័​ជា មួយ រថយន្ត​ជាច្រើន​ដើម្បី​បញ្ជាក់ថា មិនបាន​កែច្នៃ ឬក៏ ត ទ្រុង​ខុស​ទម្រង់​ដើម​អី​នោះទេ ប៉ុន្តែ​ស្រាប់តែ ជំនាញ​និង​នគរបាល​បាល​ថា​ខុស​បច្ចេកទេស​ទៅវិញ ហើយក៏​ឃាត់​រថយន្ត​ឃ្លុប​របស់លោក ទៅ​ទុក រយះពេល​៣​យប់ ទើប​លោក​ទៅ​ដោះស្រាយ​នៅ​ស្នងការដ្ឋាន នគរបាល​បាល​ខេត្ត ប៉ុន្តែ​លោក​ត្រូវ ចំណាយ លុយ​អស់​ចំនួន​១០០០​ដុល្លា ជា​ថ្នូរ​និង​ការអោយ​រថយន្ត​របស់​លោក​ចេញ​ត្រឡប់មកវិញ​។ ប្រភព​ដដែល​បាន​បង្ហើប​ថា ក្រុមមន្ត្រី​ទាំង​នគរបាល​ចរាចរណ៍ និង​មន្ត្រី​សាធារណការ​បាន​ចុះ​ធ្វើការ ស្ទាក់​ឃាត់​រថយន្ត​ជាច្រើន​គ្រឿង​ដើម្បី​ត្រួតពិនិត្យ​លើ​លក្ខណៈ​បច្ចេកទេស​(​ត​ទ្រុង​ខុស​ស្តង់ដារ​)​ស្របតាម​អនុសាសន៍​សម្តេច​តេ​ជោ ព្រោះថា ការដែល​រថយន្ត​ធំៗ ហើយ​ត​ទ្រុង​វែងៗ​ទាំងនោះ​ដឹក​លើស ទំងន់ បណ្តាលអោយ​ខូច​ផ្លូវថ្នល់ ដែលជា​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​។

​សូមជម្រាបថា ក្នុង​ការចុះពិនិត្យ​នេះដែរ​ក្រុមមន្ត្រី​ទាំងនោះ​បាន​ស្ទាក់​ឃាត់​រថយន្ត​ជាច្រើន​គ្រឿង មាន ទាំង​រថយន្ត​ត​ទ្រុង​វែង​ខុស​ស្តង់ដារ និង​រថយន្ត​ឃ្លុប​ទៀតផង​។ ការចុះ​ឃាត់​រថយន្ត​ដើម្បី ត្រួត ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នេះដែរ មាន​រថយន្ត​ជាច្រើន​គ្រឿង​ត្រូវបាន ឃាត់ ដើម្បី​ពិនិត្យ​។ ក្នុង ចំណោម រថយន្ត​ទាំងនោះ​ក៏មាន​រថយន្ត ឃ្លុប​មួយចំនួន​គឺជា​រថយន្ត​ដែល​ចេញពី ប្រភពដើម​(original) មកពី​ប្រទេស​កូរ៉េ​តែម្តង មិនមាន​ការកែច្នៃ​នោះទេ ក៏​ត្រូវបាន​ឃាត់ទុក​ដែរ​។​ពេល​ឃាត់​មាន​ម្ចាស់ រថយន្ត ជាច្រើន​បាន​សម្របសម្រួល ជាមួយ​មន្ត្រីនគរបាល​ហើយក៏​បើករថយន្ត​ចេញ​អស់​ទៅ ដោយ ឡែក​រថយន្ត​ឃ្លុប​០២​គ្រឿង ដែលមាន​ម្ចាស់​ឈ្មោះ ស៊ិន សំបូរ មិនត្រូវ​បានអនុញាត​អោយទៅ​នោះ ទេ ដោយ​សំអាងថា ត ទ្រុង​ឃ្លុប​ខុស​បច្ចេកទេស​ទៅវិញ​។​

​ពាក់​ព​ន្ធ័​និង​ការចោទប្រកាន់​ពី​សំណាក់​សាច់ញាតិ​ម្ចាស់​រថយន្ត​ខាងលើ​ថា នគរបាល​ចរាចរណ៍​យក លុយ ពី រថយន្ត​ឃ្លុប​១​គ្រឿង​១០០០​ដុល្លា​នោះ អ្នកយកព័ត៌មាន​យើង​បាន​ទូរ​សព្ទ័​ទៅ​លោក តាប់ លន ស្នងការរង​នគរបាល​ទទួល​ផែន​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​លោក​និយាយថា លោក​មិនបាន​យកលុយ ពី ម្ចាស់​ឡាន​នេះ​ទេ ប៉ុន្តែ​លោក​ទទួលស្គាល់ថា រថយន្ត​ខាងលើ​កែច្នៃ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេក ទេស ហើយ​ទើប​អោយ​ត្រឡប់​ទៅវិញ​។​

ដោយឡែក​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ បាន និយាយ​អោយដឹងថា លោក​មិន​បានដឹង​រឿង​យកលុយ​៤០០​ដុល្លា​ក្នុង​រថយន្ត​ឃ្លុប​មួយគ្រឿង​នោះទេ រាល់ពេល​ដែល​ចុះ​ធ្វើការ​ងារ​គឺ​លោក​តែងតែ​ចំណាយ​រាល់​ការចំណាយ​ផ្សេងៗ​មិនអោយ​មន្ត្រី​របស់ លោក​ណា​ម្នាក់​ពាក់​ព​ន្ធ័​ជាមួយ​លុយកាក់​ឡើយ បើ​អ្នកធ្វើ​ខុស​ទទួលខុសត្រូវ​ដើ​យ​ខ្លួនអែង​។ បើ​ទោះ បី​ជា​លោកស្នងការ​រង​តាប់ លន និង​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ស្ពឺ មិនបាន​ដឹង​រឿង​ក៏ដោយ​ប៉ុន្តែ​សម្រាប់​ម្ចាស់​រថយន្ត​ឃ្លុប​ទាំង​២​គ្រឿង​បាន​អះអាងថា មុន​និង​បាន​រថយន្ត ត្រឡប់​ទៅវិញ ត្រូវ​ចំណាយ​អស់​លុយ​រហូតដល់​ទៅ​១០០០​ដុល្លា គឺ​នគរបាល​ចំនួន​២០០​ដុល្លា មន្ទីរ សាធារណការ​ចំនួន​៨០០​ដុល្លា​រួចទៅហើយ ដើម្បី​ធ្វើជា​ថ្នូរ​នឹង​ការសុំ​យក​រថយន្ត​ចេញទៅ​ប្រក​បរបរ ឡើងវិញ​៕​

ជនខិលខូច​លួច​ដុត​ព្រៃ​លិច​ទឹក​នៅ​ទំនប់​៧៨ អស់​រាប់សិប​ហិតា ​អាជ្ញាធរ​ថា អត់​ដឹង​

​សៀមរាប ៖ ពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​បាន​ឲ្យ​ដឹងថា មាន​ក្រុម​ឈ្មួញ​បាន​ឲ្យ​មនុស្ស មួយ ក្រុម​លួច​ដុត​ព្រៃ​លិច​ទឹក​នៅ​ទំនប់​៧៨ ដែលជា​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង សៀមរាប អស់​រាប់សិប​ហិតា ដើម្បី​វាទ​យក​ដី​ធ្វើជា​កម្មសិទ្ធិ ចំណែក​អាជ្ញាធរ​សង្កាត់​ថា អត់​ដឹង ចាំ សួរ​សិន​។​
​ពលរដ្ឋ​បាន​បន្តថា ការដុត​ព្រៃ​លិច​ទឹក​នេះ​គឺ​គេ​ដុត​តាំងពី​ឆ្នាំមុន​មក​ម្លេះ​អស់​ជិត​១០​ហិតា តែ​ត្រូវបាន​ហាមឃាត់​។​លុះ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ក្រុម​ឈ្មួញ​បាន​បន្ត​ដុត​ទៀត អស់ ប្រមាណ​ជាង​៣០​ហិតា​។

ពលរដ្ឋ​បាន​បន្តថា ក្រុម​ឈ្មួញ​ទាំងនោះ គេ​មាន​ខ្សែរយៈ​ត្រឹមត្រូវ​ណាស់ គឺ​តាំងពី​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ទើប​ពួកគេ​អាចធ្វើ​ទៅបាន​។​ពលរដ្ឋ​បាន​បន្តថា ក្រុម​ឈ្មួញ​បានដាក់​តម្លៃ​ដី​នោះ​ក្នុង​មួយ​ហិតា​ចំនួន​២​ម៉ឺន​ដុល្លារ​ប្រសិនជា​ដី​នោះ​គ្មាន​ព្រៃ ចឹ​ង​ហើយ ទើប​ក្រុម​ឈ្មួញ​បាន​ប្រឹងប្រែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​វាទ​យក​ដី​ទាំងនេះ​។​
​

ព្រៃ​លិច​ទឹក​ដែល ពួកគេ​ចង់​ទិញ​យកមក​ធ្វើ​កម្មសិទ្ធិ​នោះ មាន​ប្រមាណ​ជាង​១០០​ហិកតា ក្នុង​តំបន់​៣ ដែលមាន​ការគ្រប់គ្រង​យ៉ាង​តឹងតែង ពី​សំណាក់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​។ ប៉ុន្តែ​វា​គួរ ឲ្យ​សោកស្តាយ​ត្រូវ​ក្រុម​ឈ្មួញ​ចង់​លេប​យក​ទាំងអស់​។ ជុំវិញ​ករណីនេះ​ដែរ​លោក ក្អោ​ប រ៉​ន ចៅ សង្កាត់ ជ្រាវ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ​ថា ករណីនេះ​លោក​នៅ​មិនទាន់​ដឹង នៅ ឡើយ ទេ​។ លោក​បន្តថា ចាំ​លោក​សួរ​ទៅ​កូនចៅ​សិន​។ ចំណែក​លោក សូរ ប្លា​តុង អភិបាលក្រុង សៀមរាប មិនអាច​ទាក់ទង​សុំ​ការពន្យល់ ពី​លោក​បាន​នា​រសៀល​ថ្ងៃទី​១៦ កុម្ភៈ នេះ ដោយ​ហៅ ទូរស័ព្ទ ទៅ​លោក​ចូល​ជា​ច្រើនដង​គ្មាន​អ្នកទទួល​។​ចំណែក លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋ បាល ជលផល ខេត្តសៀមរាប ក៏​មិនអាច​ទាក់ទង​សុំ​ការពន្យល់​បានដែរ នា​រសៀល​ថ្ងៃទី​១៦ កុម្ភៈ​នេះ ដោយ​ហៅ​ទូរស័ព្ទ​ទៅ​លោក​នៅក្រៅ​តំបន់​សេវា​។​
​

បញ្ហា​ឈូសឆាយ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទំនប់​៧៨ ក្នុង​សង្កាត់​ជ្រាវ នេះ មហាជន បាន​សំណូម ពរ ទៅ​អាជ្ញាធរ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​មេត្តា ជួយ​អន្តរាគមន៍ និង​ចុះ​ពិនិត្យមើល​ការរំលោភ​ដីព្រៃ​លិច ទឹក​នេះ​ផង​៕
​

ឃាត់​ខ្កួ​ន​ខ្មែរ ថៃ និង​ចិន ចំនួន​៣៣​នាក់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ឆ្លងដែន​តាម​ប្រព័ន្ធ​អិន​ធឺ​ណេ​ត

​ភ្នំពេញ ៖ ទីតាំង​លួចលាក់​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់​ឆ្លងដែន​ចំនួន ២​កន្លែង ត្រូវបាន​កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​សមត្ថកិច្ច​និង​ស្ថានទូត​ថៃ ចុះ​ឆែកឆេរ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៣​នាក់ ក្នុងនោះ​មាន​ជនជាតិ​ថៃ ចំនួន​២៥​នាក់ ជនជាតិ​ចិន​៤​នាក់ និង​ខ្មែរ​៤​នាក់ ។​

ប្រតិបត្តិការ​នេះ​ធ្វើឡើង តាំងពី​ម៉ោង​ប្រមាណ ៦​ព្រឹក​រហូតដល់​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នោះ ដឹកនាំ ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ជា​អេង យ៉ុង ស្នងការ សន្តិសុខ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​ចូលរួម​ពី​ប៉ូលិស​ថៃ និង​ស្ថានទូត​ថៃ​ផងដែរ​។​
ទីតាំង​ដែល​សមត្ថកិច្ច​ឆែកឆេរ នោះ​មួយកន្លែង ស្ថិតនៅ​ភូមិ​រោងចក្រ​ទី​១ សង្កាត់​គោគ​ឃ្លាង និង​មួយកន្លែង​ទៀត ជា​ភូមិគ្រឹះ​ស្ថិត នៅ​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

តាម​ព័ត៌មាន​អោយដឹងថា ទីតាំង​ទី​១ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ម្នាក់ ដែលជា​អ្នកយាម​។ ចំណែក​ជនសង្ស័យ​ផ្សេងទៀត បានដឹងខ្លួន​ទាន់​គេចខ្លួន​បាត់អស់​។​ដោយ ឡែក​ទី​តាំងទី​២ សមត្ថ​ក​ចិ្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣២​នាក់ ដែល​សរុប​ទាំងអស់​៣៣​នាក់ ក្នុងនោះ មាន​ជនជាតិ​ថៃ​២៥​នាក់​(​មាន​ស្រី​៨​នាក់​) ជនជាតិ​ចិន តៃវ៉ាន ៤​នាក់ និង​ជនជាតិខ្មែរ ចំនួន ៤​នាក់ (​មាន​ស្រី​៣​នាក់​) ។ ទន្ទឹម​នោះ​អ្នកព័ត៌មាន​ក្នុងស្រុក​ត្រូវបាន​រារាំង សូម្បីតែ​ថត​នៅ​ខាងក្រៅ ក៍​ត្រូវបាន​កងរាជអាវុធហត្ថ​ចាប់ទាញ​មិន​ឲ្យ​ថត និង​គំរាម​អោយ​លុប​រូប​ចោល​ទៀតផង ។​

តាម​ព័ត៌មាន​អោយដឹងថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​បទល្មើស​ឆ្លងដែន​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ឧបករណ៍​ដែលជា​មធ្យោបាយ​ធ្វ​សកម្មភាព​ចាប់ជំរិត​មួយចំនួនធំ​ផងដែរ ។
តាម​ព័ត៌មាន​អោយដឹងថា ជនសង្ស័យ​ជា​ក្រុម​ចាប់ជំរិត​ឆ្លងដែន​ចម្រុះ​ជាតិ​សាសន៍ ដែល​បានធ្វើ​សកម្មភាព​ចាប់​ជម្រិត​តាម​ប្រពន្ធ​អ៊ី​ន​ធើ​ណែ​ត ទៅ​ប្រទេស​ថៃ និង​ចិន ដោយ​យក​ប្រទេស​កម្ពុជា ជា​កន្លែង​ធ្វើ​សកម្មភាព​។​
តាម​ព័ត៌មាន​អោយដឹងថា តាមរយៈ​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច​ថៃ​ក៍​ដឹង​ពី​បណ្តាញ ជនសង្ស័យ ដែល​សមត្ថកិច្ច​ក៍បាន​ទាក់ទង​មក​កម្ពុជា សហការ​ហើយ​ឈានទៅ​បង្ក្រាប​ជនសង្ស័យ តែម្តង ។​

តាម​ព័ត៌មាន​អោយដឹងថា ការ​ឈានទៅ​បង្ក្រាបបាន​ជនសង្ស័យ​បន្ទាប់ពី​សមត្ថកិច្ច​ឆែក ឆេរ បង្ក្រាបបាន​បក្សពួក​មួ​យ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ​។ ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​កាន់​ទី បញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕
​

ចិន​បោះទុន​ជាង​១០០​ពាន់​លាន​ដុល្លារ វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងស្រុក​ស្ទឹងហាវ

​ខេត្ត​ព្រះសីហនុ ៖ ដោយមាន​ការ​អនុ​ញ្ញា​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង មានការ ឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្តល់​សិទ្ធ​វិនិយោគ នៅ​ប៉ែក​និរតី នៃ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ដ៏​ធំ មួយ​របស់​ប្រទេស​ចិន បានសម្រេច​បោះទុន ចំនួន​១០០​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី បង្កើត​តំបន់​សេដ្ឋ កិច្ច ពិសេស​នៅលើ​ទឹកដី​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​លោក ជី​ង ឡុង (Jing Long) ប្រធាន​ក្រុមហ៊ុន អេ​ស៊ា បា​ស៊ី​ហ្វី​ក ស៊ី​ង​ហ៊ុយ​ហ្វេ​ន ហ្វា​នា​ន់​ហ្ស​ល គ្រុប លី​មិ​ត​ធី​ត (ASIA BACIFIC XINHUIFENG FINANCIAL GROUP LIMITED) បានឱ្យដឹង​នៅក្នុង​ពិធី ពិសារ​អាហារ​សាមគ្គី ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ នេះ ថា កាលពី​ឆ្នាំមុន ដោយមាន​ការយល់ព្រម​ពី លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​ផ្តល់​កិច្ចសហការ​ពី​ក្រុមហ៊ុន របស់ លោក ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​ធំ​មួយ នៅ​ប្រទេស​កម្ពុជា ដោយ ជ្រើស​រើសយក​ក្នុង តំបន់ ស្ទឹង ហាវ លើ​ផ្ទៃដី​ទំហំ ៣​ពាន់​ហិកតា​។

​លោក​បន្តថា តំបន់​សេដ្ឋកិច្ច​មួយ​នេះ នឹង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហ ប្រតិ ប​ត្តិ​ការ បន្ថែមទៀត រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ហើយក៏​ជាការ​ផ្តល់​ការងារ​ជាច្រើន ដល់ ប្រជាជន កម្ពុជា​ពិសេស​ជួយ​លើកតម្កើង​នូវ GDP​ឱ្យមាន​ចំណូល​កាន់តែ​ខ្ពស់​។​
​
លោក​បន្ថែមថា ហេតុផល ដែល​ក្រុមហ៊ុន​របស់លោក​ជ្រើស​រើសយក​តំបន់​ស្ទឹងហាវ ក្នុងការ វិ​និ យោគ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ដោយ​មើលឃើញថា តំបន់​នេះ មាន​សក្កដានុពល​ជាច្រើន ជា​តំបន់ ឆ្នេរ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា និង​ជា​ផ្លូវ​មួយ​ដែល​នាវា​របស់​ចិន តែងតែ​ឆ្លងកាត់ ឆ្ពោះទៅ មហាសមុទ្រ ប៉ាស៊ីហ្វិក​ខាងត្បូង ហើយក៏​ជា​កាលានុវត្តភាព​សម្រាប់​ពេលអនាគត​ផងដែរ​។​

​យ៉ាងណា​លោក​បាន​បញ្ជាក់ថា ការដែល​ក្រុមហ៊ុន​របស់​សម្រេចចិត្ត​បោះ​ទុក ដ៏​ច្រើនសន្ធឹក សន្ធាប់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ដោយសារ​កម្ពុជា​ជា​ប្រទេស​មាន​សុខសន្តិភាព​ពេញលេញ មាន ស្ថិរភាព នយោបាយ​ល្អ​មួយ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក មានការ​អភិវឌ្ឍន៍​រីកចំរើន គួរឱ្យ​កត់ សម្គាល់ លើស ពីនេះ គឺ​ភាព​ស្អិតរ​មួ​ត​រវាង​កម្ពុជា​និង​ចិន គ្មានអ្វី​អាចមក​រារាំង​ចំពោះ​ការវិនិយោគ មួយ​នេះ​ទេ​។​

​លោក ជី​ង ឡុង បានបញ្ជាក់​ទៀតថា តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ទឹងហាវ​នេះ បាន​ផ្តោត​ជា សំខាន់ ទៅ លើ​វិស័យ​អាទិភាព​ធំៗ​ចំនួន​៥ ដែល​ក្នុងនោះ​មាន​៖ ផ្នែក​ហិរញ្ញវត្ថុ ដោយ​ប្រមូលផ្តុំ​នូវ ធនាគារ​ធំៗ នៅលើ ពិភពលោក​, វិស័យ​ដឹកជញ្ជូន មាន​ទាំង​ផ្លូវទឹក និង​ផ្លូវគោក សេវា​ប​ដិ​ស​ណ្ឋា​រ កិច្ច មាន​សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌល​កំសាន្ត ដែល​បង្ហាញ​នូវ​វប្បធម៌ ទំនាម​ទំលាប់ នៃ ប្រទេស​ទាំងពីរ និង​ជាម​ជ្ឈ មណ្ឌល​ពាណិជ្ជកម្ម ដោយមាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន នឹង​ចូលមក វិនិយោគ​នៅ​តំបន់​នេះ នឹង​ក្លាយ​ទៅ ជាទី​ក្រុង​ថ្មី​មួយ​របស់​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់ថា ក្រោយពី​ទទួលបាន​សិទ្ធ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន អេ​ស៊ា អ៊ិន​ធើ​ណេ​សិ​នណល ហ្វា​យ​នែ​ន ហ្វ្រី​ត្រេ​ដ ហ្សូ​ន ឌី​វេឡុ​ប​ម៉ិ​ន​ឯ​.​ក និង ក្រុម ហ៊ុន ឆាយ​ណា (​ខេ​ម​បូ​ឌា​) ញូ​អេ​ស៊ា ជេ​ស៊ី​ហ្វិ​ក លែ​ន ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក បាននិងកំពុង​មមាញឹក ក្នុង​ការកសាង ហេ​ដ្ឋា រច្ចនាសម្ព័ន្ធ រូបវន្ត ដើម្បី​សម្រេច​ឱ្យបាន​តាម​គោលដៅ និង ផែនការ​ដែល​បានកំណត់​ទុក​៕
​

តម្រា​ខ្សែជីវិត​ប្រចាំឆ្នាំ​«​ច​» ព​.​ស ២៥៦១ គ​.​ស ២០១៨​

​ភ្នំពេញ ៖ ​ដើម្បី​អបអរសាទរ​ទិវា​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ ចរ ជា​ឆ្នាំនេះ​ជា​ធាតុឈើ តាម​ប្រពៃណី​ជនជាតិ​ចិន និង​អាចជា​ប្រយោជន៍​ខ្លះ​ក្នុងការ​សម្រាប់​ការស្វែងរក​ជោគ​លាភ និង​ទប់ស្កាត់​នូវ​ភាព​ចង្រៃឧបទ្រព​ផ្សេងៗ​កុំ​ឲ្យ​កើតមាន​ដល់​លោកអ្នក និង​ក្រុមគ្រួសារ​នោះ លោក មឿ​ន ញាណ ការី​និពន្ធ​របាយការណ៍​ពិសេស កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​ព្រឹទ្ធាចារ្យ ចាំង ហាំង​ឡុង ជា​គ្រូទាយ​ចិន​សែ​ល្បីល្បាញ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រមើលមើល​ពី​ជោគជតារាសី​ទាំង ១២ ឆ្នាំ សម្រាប់​មិត្ត​អ្នកអាន​គ្រប់ៗ​គ្នា​ធ្វើការ​ត្រិះរិះ​ពិចារណា​រៀងៗ​ខ្លួន​ដូចខាងក្រោម​នេះ ៖

១-​ឆ្នាំ ជូត – កណ្តុរ​

ឆ្នាំនេះ​ជោគជតារាសី​មិនសូវ​ល្អ​ទេ ដោយសារ​មនុស្ស និង​លុយ​, យក្ស និង​សាច់​, ឆ្កែ ឆ្មា ខាំ​កណ្តុរ​។ ដូច្នេះ​អ្នក​កើត​ឆ្នាំជូត​ទាំងប្រុស​-​ទាំងស្រី ត្រូវ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​គេ​ស៊ី​ឡាក់​លើ​ខ្លួន​។ ចូរ​ប្រយ័ត្ន​លុយកាក់​កុំ​ឲ្យ​គេ​ខ្ចី បើ​មិន​អ៊ីចឹង​ទេ ខ្ចី​ទៅជា​ទុំ​ហើយ សូម្បីតែ​លេង​តុងទីន​ក៏ដោយ​ត្រូវ​ប្រយ័ត្ន​គេ​រត់ចោល​ដែរ​។ ពេលណា​គេ​ត្រូវ​ការខ្ចី ឬ​ពឹង​យើង​គេ​អង្វរក​ទន់ភ្លន់​ណាស់ ប៉ុន្តែ​ដល់ពេល​យើង​ទៅ​ទារ​គេ​វិញ គឺ​ដូច​ទៅ​ខ្ចីបុល​អង្ករ​ពី​គេ​អីចឹង​។
​រយៈពេល​ពេញ​មួយឆ្នាំ​នេះ ត្រូវ​ប្រយ័ត្ន​នៅក្នុង​ខែ​បារាំង​ចំ​លើ​ខែ ៣, ៥, ៦, ១០ និង​ខែ ១២​។ ចំពោះ​ដំណើរ​ប្រព្រឹត្តិ​ទៅជា​រៀងរាល់ថ្ងៃ ក៏ត្រូវ​ប្រយ័ត្ន​ពី​ម៉ោង ១១ ដល់​ម៉ោង ៣ រសៀល​។​

ទោះជា​យ៉ាងណា អ្នក​ឆ្នាំ ជូត នៅក្នុង​អំឡុង​ឆ្នាំនេះ គឺ​នៅតែ​ជា​មេដឹកនាំ​គេ មាន​ល្បិច​ខ្ពស់​ហើយ​ត្រូវ​ចេះ​លាក់ខ្លួន​នៅក្រោម​ដី ប្រសិនជា​មើលឃើញ​ឱកាសល្អ​ដល់​ខ្លួន ចូរ​សម្រុក​វាយលុក​ឲ្យ​អស់ពី​សមត្ថភាព ប៉ុន្តែ​បើ​ស្ទាក់ស្ទើរ​គួរ​ចេះ​នៅ​ស្ងៀម​ទៅវិញ​។ ចូរ​ចាំ​ថា លោក​-​អ្នក​នៅតែ​សំខាន់ ដោយ​ត្រូវបាន​គេ​រាប់​ជា​អ្នក​ទី ១ ក្នុង​រយៈពេល ១២ ឆ្នាំ​ម្តង និង​ក្នុង​រយៈពេល ៦០ ឆ្នាំ​ម្តង​ជានិច្ចកាល​។​

២-​ឆ្នាំ ឆ្លូវ – គោ​

​ចិន មាន​សុភាសិត​មួយ​និយាយថា «​ប្រយ័ត្ន​ក្បាលមាន់ កន្ទុយគោ​» គឺ​មានន័យថា ក្បាលមាន់​តូច​មែន​ពិតតែ​ជា​មេ​គេ ចំណែក​កន្ទុយគោ​ធំ​វែង តែ​វា​ជា​កញ្ជះ​គេ​ទេ ព្រោះ​វា​បានតែ​ធ្វើ​កិច្ចការ​តូចៗ​បក់​ដេញ​រុយ ឬ​មូស​ទេ​។
​រីឯ​សុភាសិត​ខ្មែរ​និយាយថា «​ឆ្កែ​ចេះតែ​ព្រុះ (​រទេះ​) គោ​ចេះតែ​ទៅមុខ​» ព្រោះ​គោ​ដឹងថា ឆ្កែ​អត់​ហ៊ាន​ធ្វើ​អី​គោ​ទេ ដោយសារ​គោ​អាង​ក្បាល​ជាមាន់​។ ឆ្នាំនេះ គោ​ត្រូវមាន​ល្បិច​ខ្លះ​ដើម្បី​ទប់ទល់ និង​វាយបក​យកជ័យ​ជំនះបាន​ល្អប្រសើ​រ​។​
​ដូច្នេះ​ឆ្នាំនេះ លោក​-​អ្នក​កើត​ឆ្នាំ ឆ្លូវ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ កុំ​ឈ្លោះទាស់ទែង​គេ​ឲ្យ​សោះ ពិសេស​បើ​អ្នកធ្វើការ​វិញ​ប្រយ័ត្ន​មេ​ដក​ចោល​ដូច​ស្ពៃ​។ ឆ្លូវ​ឆ្នាំនេះ កុំ​រវល់​រឿង​គេ គឺ​ទាំង​ក្នុង ទាំង​ក្រៅ​កុំ​ឈ្លោះ​គ្នា​ឲ្យ​សោះ​។ ឆ្លូវ​ឆ្នាំនេះ ទាំងប្រុស​ទាំងស្រី​មិនល្អ​សម្រាប់​រៀបការ​ទេ ប៉ុន្តែ​បើ​ភ្ជាប់ពាក្យ​ទុក​ដល់​ឆ្នាំ ២០១៩ បានការ ហើយ​ដល់​ឆ្នាំ ២០២០ យក​បានកូន​មួយទៀត​នោះ​គឺ​ល្អ​លេខ​។​

៣-​ខាល – ខ្លា​

​សុភាសិត​ខ្មែរ​ពោលថា «​វត្ត ១ អាចារ្យ ២, ភ្នំ ១ ខ្លា ២, មេឃ ១ ព្រះអាទិត្យ ២»…» ប៉ុន្តែ​ឆ្នាំនេះ សម្រាប់​អ្នក​កើត​ឆ្នាំ ខាល មាន​ទេវតា​ខ្លា ១ នៅចាំ​ថែរក្សា​ជាស្រេច ដូច្នេះ​មានន័យថា មាន​ខ្លា ២ ហើយ​។ អីចឹង​លោក​-​អ្នក​កើត​ឆ្នាំ ខាល គឺ​ត្រូវ​រៀបចំ​ពិធី​ធ្វើ​រំដោះគ្រោះ​ចេញ និង​លើករាសី​ឡើង​។ មនុស្ស​ចាស់​ប្រយ័ត្ន​ដួល ក្មេងៗ​ប្រយ័ត្ន​រត់​ជំពប់ជើង ឯ​មនុស្ស​ធំ​ពេញវ័យ​ប្រយ័ត្ន​គ្រោះថ្នាក់​ចរាចរណ៍​។​
​ជាប្រចាំ​ថ្ងៃ សូម​ប្រយ័ត្ន​គ្រោះកាច​នៅវេលា​ម៉ោង ៤-៥ ទាបភ្លឺ​, ពេល​ល្ងាច​ថ្ងៃ​លិច​, និង​ម៉ោង ៩-១១ ព្រឹក ចូរ​ប្រយ័ត្ន​ការបើកបរ​។ តាមពិតទៅ​ឆ្នាំ ខាល ត្រូវ​នឹង​ឆ្នាំ ចរ មែន ដូច្នេះ​ចូរ​ប្រយ័ត្នប្រយែង​ចំពោះ​អ្នកផ្សេង​ច្រណែនឈ្នានីស​លប​វាយប្រហារ​ពីក្រោយ​ខ្នង​។ យក​ល្អ​កុំ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួនឯង ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ចំណី​អហារ​ហូបចុក និង​សុខភាព​។​
​ថ្វីបើ​ហ្វុ​ង​ស៊ុយ​ឆ្នាំនេះ​មិនសូវ​ល្អ​មែន ប៉ុន្តែ​តាម​ក្បួនតម្រា​បុរាណ​របស់​ចិន គេ​ឲ្យ​អ្នក​កើត​ឆ្នាំ ខ្លា ត្រូវ​ទៅរក​ខ្ទម​អ្នកតាចិន​ដែលមាន​រូប​ខ្លា (​នៅ​កម្ពុជា មាន​ខ្ទម​អ្នកតា វត្តភ្នំ​, ស្តា​ត​អូឡាំពិក​, តាខ្មៅ​, និង​ជាពិសេស​បើ​ធ្វើដំណើរ​ដល់​ខេត្តកំពង់ធំ ពេលទៅដល់​រូប​ដំរី​ជាន់ខ្លា ខ្លាខាំ​ដំរី​) រួច​ឲ្យ​ធ្វើ​ពិធី​ឧបកិច្ច​ចេញទៅ (​បើ​ពុំ​ចេះ​ធ្វើ​ពិធី​នេះ​ទេ សូម​មករក​កុងសែ ចាង ហាំង​ឡុង​)​។​

៤-​ថោះ – ទន្សាយ​

​លោក​-​អ្នក​កើត​ឆ្នាំថោះ ដែល​ឡាក់​ឆុង (​ឆុង​ខ្លាំង​) ជាមួយ​ឆ្នាំ មាន់ កាលពី​ឆ្នាំ​មុននេះ តែ​ឆ្នាំ​ថ្មី​នេះ​ឡាក់​ខាក់ (​គ្រោះល្អ​) ជាមួយ​ឆ្នាំ ចរ គឺ​ល្អ​លេខ ១ តែម្តង​។ ប៉ុន្តែ​ដោយសារ​មាន​តារា​មិនល្អ (​ផ្កាយចោរ​) និង​ការ​ប្រហែស​ប្រហោង ដូច្នេះ​អ្នក​កើត​ឆ្នាំ ថោះ ត្រូវ​ប្រយ័ត្នប្រយែង​ទ្រព្យសម្បត្តិ​របស់​ឲ្យ​មែនទែន ព្រោះ​ខ្លាច​ចោរលួច​-​ឆក់​-​ប្លន់ ឬក៏​បាត់បង់​ជាដើម​។​
​ឆ្នាំនេះ​បើ​ចង់​ធ្វើ​ការរកស៊ី ឬ​វិនិយោគ​ទុក សុំ​កុំ​ចូលរួម​ជាមួយ​អ្នក​ឆ្នាំរកា និង​ឆ្នាំជូត​ឲ្យ​សោះ​។ ហាម​ឈ្លោះ​គ្នា​ជាមួយ​មិត្តភក្តិ ជាពិសេស​ពាក់ព័ន្ធ​រឿង​សាសនា និង​នយោបាយ​។ ចូរ​កុំ​ធ្វើដំណើរ​ឆ្លង​ទឹក​ក្នុង​ខែ​សែន​លោក​ខែ​របស់​ចិន និង​ខែ​ភ្ជំបិណ្ឌ​ខ្មែរ​។ ឆ្នាំនេះ​ទន្សាយ​មាន​ទេវតា​មួយ​ឈ្មោះ​ឡេង​តិច នៅចាំ​ថែរក្សា ដូច្នេះ​យក​ល្អ​រៀងរាល់​រាត្រី​ថ្ងៃ ១៥ កើត ចន្លោះ​ម៉ោង ៧-១១ យប់ ត្រូវធ្វើ​ពិធី​សែន​ព្រះ​ច័ន្ទ​នៅមុខ​ផ្ទះ ដោយ​រំឭក​ហៅ​ឈ្មោះ​ទេវតា​ឡេង​តិច មក​ផង​គឺជា​ការប្រសើរ​ល្អ​។​

៥-​រោង – នាគ​

ដួង​ជតារាសី​ឆ្នាំរោង គឺ​ឡាក់​ឆុង​ទៅហើយ ប៉ុន្តែ​មាន​អ្នកខ្លះ​នៅតែ​ល្អ​ដែរ​ដោយសារ​បាន​ថ្ងៃ ឬ​ខែ​យោង​។ ចូរ​ចាំ​ថា នៅពេលដែល​នាគ​ជាប់គាំង​នៅតាម​ឈូង​សមុទ្រ ឬ​ដីខ្សាច់​នោះ គឺ​ក្តាម បង្គារ បង្កង កំ​ពិស ក៏​មើលងាយ​ដែរ​។ ហើយ​ត្រូវ​តម ៣​ខ ជា​ដាច់​ខាង ទី ១-​កុំទៅ​កន្លែង​មាន​ក្តា​មឈូស ឬ​បុណ្យសព (​សូម​ផ្ញើរ​តែ​លុយ​ដាក់​ស្រោមសំបុត្រ​ចូលរួម​សិន​បាន​ហើយ​), ទី ២-​កុំ​សាង​សង់ផ្ទះ ឬ​ទៅ​ការដ្ឋាន​សាងសង់ (​ប៉ុន្តែ​អាច​ទិញ​ផ្ទះ​ស្រាប់​បាន ហើយ​ត្រូវ​ឲ្យ​ប្តី ឬ​ប្រពន្ធ ជា​អ្នក​កើត​ឆ្នាំ​ផ្សេង​មើល​ជំនួស​), ទី ៣-​កុំទៅ​ឆាឆៅ​គេ​ថើប​គ្នា​, ដឹក​ដៃ​កូនក្រមុំ​ចូល​បន្ទប់​ផ្សំ​ដំណេក​, កុំ​មើល​គេ​សែន​ផ្សេងៗ និង​កុំទៅ​ទស្សនកិច្ច​។​
​ក្រៅពីនេះ នៅ​ឆុង​នឹង​ខែ​ចូលឆ្នាំ​ខ្មែរ (​ខែ ៤ បារាំង​) និង​ខែ ១​។ ឆ្នាំនេះ រោង គឺ​យ៉ាប់​ណាស់ ប្រយ័ត្ន​ចាញ់បោក​គេ​រឿង​លុយកាក់ ទាំង​ការប្រគល់​ឲ្យ​គេ និង​ការទទួល​លុយ​ពី​គេ គឺ​ត្រូវមាន​សាក្សី​-​បញ្ជីស្នាម និង​អ្នកត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់​។​

៦-​ម្សាញ់ – ពស់

​ឆ្នាំម្សាញ់ គឺ​ពស់ និង​ឆ្កែ ឆ្នាំចរ​នេះ គឺ​នៅ​ក្នុងព្រៃ​ពេល​វា​ជួបគ្នា​តែងតែ​ភ្ញាក់ផ្អើល​គ្នា​ទៅវិញទៅមក អត់​ហ៊ាន​នឹង​គ្នា​ទេ​។ ដូច្នេះ ត្រូវ​តម​កុំ​ឈ្លោះ​គ្នា​ឡើង​តុលាការ បើ​ពុំ​នោះទេ​មាន​ភាគី​ណាមួយ​រងគ្រោះ​ហើយ ឬក៏​មាន​ភាគី​ទី ៣ ចូលមក​ឆ្លៀតឱកាស​មិន​ខាន​។ បើ​ជ្រុល​ជា​ឈ្លោះទាស់ទែង​គ្នា ចូរ​ដោះស្រាយ​ស្ងាត់ៗ​គ្នាឯង​ទៅ​។​
​ម្សាញ់​ឆ្នាំនេះ អ្នក​វ័យ​ចំណាស់​កុំ​ដើរ​ទស្ស​កិច្ច​ទៅ​ក្រៅប្រទេស ព្រោះ​នឹងមាន​ជំងឺ​ផ្សេងៗ​តាម​យាយី​យ៉ាប់​ហើយ ប៉ុន្តែ​បើ​ដើរលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ក្នុងស្រុក គឺ​ល្អ​ណាស់​។ បើ​ក្មេងៗ​វ័យ​សិក្សា​គឺ​ល្អ ហើយ​បើ​ម្សាញ់​ជា​ពស់វែក​រាង​រាវ គឺមាន​ជា​ញ៉ែ​ចែចូវ​គឺ​ល្អ​ហើយ​ការ​តែម្តងទៅ ប៉ុន្តែ​បើ​ម្សាញ់​ពស់ថ្លាន់​ធាត់ គឺ​យ៉ាប់​ហើយ ដូច្នេះ​ត្រូវ​សម្រក​គីឡូ​រង់ចាំ​ដល់ ២០២០ ទើប​រៀបការ​បានល្អ​។​

៧- មមីរ – សេះ​

​សេះ​ឆ្នាំនេះ​យី​អ៊​ន់​ឡើង​ខ្ពស់​ល្អ ប៉ុន្តែ​អំឡុង​ពេលនេះ កុំ​បណ្តោយ​ខ្លួន​ទទួលទាន​ស្រា​រហូតដល់​ស្រវឹង (​នាំ​ឲ្យ​មាន​គ្រោះ​ចង្រៃ​) បើ​ប្រុស​ទៅ​រួម​សង្វាស​ជាមួយ​ស្រី​ផ្សេង​ប្រយ័ត្ន​កើតរោគ​ឆ្លង​ផ្សេងៗ​ដល់​ស្លាប់ តែបើ​ស្រី​វិញ​ហាម​ធ្វើ​ដឹងឮ ឬ​រវីរវល់​រឿង​របស់​គ្រួសារ​អ្នកដទៃ ប្រយ័ត្ន​គ្រោះ​ចង្រៃ​នោះ​ធ្លាក់​មកលើ​ខ្លួនឯង​វិញ គឺ​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា «​ធ្វើបុណ្យ បាន​បាប​»​។​
​អ្នក​កើត​ឆ្នាំមមីរ​ទាំងប្រុស​ទាំងស្រី ក្នុងឆ្នាំនេះ​ហាម​ដាច់ខាត​ការធានា​អះអាង​ជំនួស​គេ ដូចជា ធានា​អ្នក​ជាប់ទោស (​ជាប់គុក​) ឬ​ធានា​រឿង​លុយកាក់​ជាដើម​។ បើ​ចង់​រកស៊ី ឬ​វិនិយោគ​អ្វី​ផ្សេងៗ ហាម​មិន​ឲ្យ​ចូល​ហ៊ុន​ជាមួយ​អ្នក​ឆ្នាំជូត និង​ឆ្នាំឆ្លូវ​ទេ​។​

៨- មមែ – ពពែ​

​ឆ្នាំនេះ​ដំណើរ​ជីវិត​របស់​ពពែរ​មិនសូវ​ល្អ​ទេ ព្រោះ​អ្នក​គង្វាល​ពពែរ នៅ​ម៉ុង​ហ្គោល​លី​ទាំងអស់​តែងតែ​ប្រើ​ឆ្កែ​ប៊ែ​រ​ហ្ស៊េ​ធំៗ ដើម្បី​ឲ្យ​ជួយ​គៀង​ដោយ​ព្រុះ​កំញើញ​សត្វ​ពពែរ​ឲ្យ​ដើរ​ត្រង់​ជួរ​ចូល​ហ្វូង​។ ដូច្នេះ​បើ​អ្នកធ្វើការងារ​ផ្សេងៗ ចូរ​រៀបចំខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ខិតខំ​ធ្វើ​ការងារ កុំ​មាត់ករ ឬ​តវា ប្រយ័ត្ន​ថ្នាក់លើ​គេ​មើលឃើញ​ទាស់ភ្នែក​គេ​បញ្ឈប់​ពី​ការងារ​។​
​បើ​នៅក្នុង​គ្រួសារ​កុំ​ឈ្លោះទាស់ទែង​គ្នា បើជា​កូនចៅ​ត្រូវ​ទ្រាំ​តស៊ូ​ធ្វើជា​កូន​ក​ត្ត​ញ្ញូ​ត​ទៀត​ទៅ កុំ​ឲ្យ​ម៉ែឪ​ខឹង​។ បើ​ប្រតិបត្តិ​បានល្អ​ហើយ តែ​គ្រោះ​ចង្រៃ​នៅតែ​តាម​យាយី​ទៀត នោះ​លោក​-​អ្នក​ដាច់ខាត​កុំ​រារែក គឺ​ត្រូវតែ​សកម្មប្រយុទ្ធ​ដោះស្រាយ​ទៅនោះ​នឹង​បាន​ជោគជ័យ​ជា​ក្រោយ​ជាមិនខាន​។​

៩- វក – ស្វា​

​អ្នក​កើត​ឆ្នាំ​ស្វា មាន​រាសី​ធម្មតា​ទេ​ក្នុងអំឡុង​ឆ្នាំចរ​នេះ​។ លោក​-​អ្នក​អាចមាន​សំណាង ឬ​ត្រូវ​រង្វាន់​ជា​ឆ្នោត​ធំៗ ប្រសិនបើជា​អ្នកទិញ​ឆ្នោត ផឹក ឬ​ប្រើប្រាស់​សម្ភារៈ​អ្វីៗ ដែលមាន​គម្រប ឬ​សន្លឹកឆ្នោត​របស់​វា​ជា​ឆ្នោត​សំណាង​នោះ អាចមាន​លាភ​ត្រូវ​សំណាង​ធំ​។​
​នៅក្នុង​ឆ្នាំចរ​នេះ អ្នក​កើត​ឆ្នាំវក ត្រូវ​ហាម ២​ខ ទី ១-​កុំទៅ​បុណ្យសព​, ទី ២-​កុំទៅ​ហែសព​។ ប៉ុន្តែ​បើ​ខាន​ពុំបាន​ត្រូវ​សាកសួរ​ទៅ​គ្រូ​ចិន​សែ​ឲ្យ​ជាក់ច្បាស់ តាំងពី​ពេលវេលា និង​អ្វីខ្លះ​ត្រូវ​ប្រយ័ត្ន ឬ​ត្រូវធ្វើ​នាពេលនោះ​។ នៅ​អំឡុង​ឆ្នាំនេះ​ត្រូវ​ទុកដាក់​លុយកាក់​ឲ្យ​បាន​ត្រឹមត្រូវ ប្រយ័ត្ន​ខែ​ចូលឆ្នាំ​ខ្មែរ (​ខែ ៤ បារាំង​), ខែ ៨ និង​ខែ ១០ ជាពិសេស​ស្រីៗ​ដែលមាន​កាន់​កាបូបដៃ ពេល​ដើរ​ឆ្លងផ្លូវ ដើរ​តាមផ្លូវ (​ទោះបី​ក្នុង​កាបូប​នោះ មានតែ ២-៣ ពាន់​រៀល​លុយ​ខ្មែរ ក៏ដោយ​ត្រូវ​ប្រយ័ត្ន​ចោរឆក់​)​។​

១០- រកា – មាន់​

​ជោគជតារាសី​របស់​អ្នក​កើត​ឆ្នាំមាន់​បាន​កន្លងផុត​ឡាក់​ឆុង​ហើយ ហើយ​ឆ្នាំនេះ​ឆ្កែ​នៅតែ​តាមរក​រឿង​មាន់​ដដែល ប៉ុន្តែ​មាន់​មិន​ខ្លាច​ឆ្កែ​ទេ ព្រោះ​មានតែ​មាន់​ល្ងង់​ទេ ដែល​ឆ្កែ​ខាំ​ងាប់ ចំណែក​មាន់​ឆ្លាត គឺ​ហើរ​ទំ​លើ​មែកឈើ​រងាវ​ហើយ​ជុះនោម​ដាក់​ក្បាល​ឆ្កែ​ទៀត​។ ទោះជា​យ៉ាងណា កុំ​ឆា​ឆៃ​ដល់​គេ គឺ​កុំ​មាត់ច្រើន​។​
​អ្នក​កើត​ឆ្នាំមាន់ ក៏​មិនត្រូវ​បង្ហាញ​ច​រិ​ក​ជា​វីរជន វីរនារី​ទេ ឬ​ក​តាំងខ្លួន​ថា លោកិយ​នេះ​មានតែ​អញ​មួយ​នោះ ចូរ​ចាំ​ថា នៅពេល​ទទួលបាន​ជោគជ័យ​ចាំ​រងាវ​ទើប​ល្អ​។ ពាក្យ​ចិន ថា «​ជំងឺ​ចូល​តាម​មាត់​ចង្រៃ​ចេញ​តាម​មាត់​» ហើយ​ប្រយ័ត្ន​គេ​បោក​តាម​បច្ចេកវិទ្យា (​អ៊ីនធឺណិត​)​។ មាន់​ឆ្នាំនេះ គឺជា​មាន់​ប្រយុទ្ធ​មែន (​ជល់​) ប៉ុន្តែ​កុំ​ឆ្លោះ​គ្នា​ប្រយ័ត្ន​គេ​យកទៅ​ស្ងោរ ឬ​ការី ចូរ​រក្សា​ភាព​ស្ងាត់​ល្អ​ជាង​គឺ «​ងើយ​ស្កក អោនដាក់គ្រាប់​»​។​

១១- ចរ – ឆ្កែ​

ចរ​ឆ្នាំនេះ​ជាន់​ឆ្នាំ​មែនទែន​មិនល្អ​ទេ​។ ដូច្នេះ​កុំ​ឈ្លោះ​ជាមួយ​គេ កុំ​ព្រុះ​ខ្លាំងពេក កុំ​អួតអាង ត្រូវ​ស្តាប់​យោបល់​គេ បើ​គេ​មកជា​មិត្ត​យើង​កុំ​មើលងាយ​គេ ចូរ​រាប់អាន​គ្នា​ទៅ តែបើ​ដល់​កម្រិត​ថា នាំ​គ្រោះថ្នាក់​ដល់​ខ្លួន​ខ្លួន ចូរ​ធ្វើការ​វាយតប់​ដោយ​កម្លាំង​ចុះ​។ គេ​ថា ឆ្កែ​ព្រុះ​អត់​ខាំ​។​
​អ្នក​កើត​ឆ្នាំចរ មាន​ភាពស្មោះត្រង់​ជាមួយ​មិត្តភក្តិ​ណាស់​។ ប្រសិន​បើក​ម្លោះ​ច្រេះ​ចាប់ ចូរ​ចិញ្ចឹម​ឆ្កែ​ប៊ែ​រ​ហ្ស៊េ​លេង​ទៅ ដើម្បី​ទទួលបាន​អាយុ​វែង​។ ដោយសារ​ឆ្នាំនេះ​ឆុង អ្នក​ត្រូវ​តម ៣​ខ ដែរ ១-​កុំ​សង់ផ្ទះ ឬ​ជួសជុល​ការដ្ឋាន​, ២-​កុំទៅ​បុណ្យសព ឬ​កន្លែង​ក្តា​មឈូស​, ៣-​អាពាហ៍ពិពាហ៍ កុំទៅ​រៀប​គ្រែ ឬ​ចង​មុង​ឲ្យ​គេ​។​
១២- កុរ – ជ្រូក​

​គេ​តែង​និយាយ​លេងសើច​ថា «​ជ្រូក​កុំ​ធាត់​ជាង​ក្របី និង​កុំ​ធំ​ជាង​ដំរី​» ទោះជា​ជ្រូក​យ៉ាងណាក៏ដោយ ត្រូវតែ​កុំ​ដេក​ដល់​ថ្ងៃ​ចាំង​គូថ​ឲ្យ​សោះ ព្រោះ​ឆ្នាំនេះ​ជ្រូក​ត្រូវ​គ្នា​ជាមួយ​ឆ្កែ​ល្អ​ណាស់​។ ប៉ុន្តែ​ទាល់តែ​ចេះ​ក្តាប់​ឱកាស នឿយហត់​ពេក លុយកាក់​ច្រើនពេក​អាច​នាំ​ឲ្យ​ឈឺ​ដែរ​។​
​យក​ល្អ ខែ ៥ (​បារាំង​) ខៃ ៨ ខែ ១១ នៅ​ម៉ោង ៩-១០-១១ ព្រឹក និង​យប់ រីឯ​ល្ងាច​ម៉ោង ៣-៤-៥ ល្ងាច មិនត្រូវ​ទៅ​មន្ទីរពេទ្យ ដើម្បី​សាកសួរ​អ្នកជំងឺ​ធ្ងន់​ណា ដែលមាន​លក្ខណៈ​ជា​ជំងឺឆ្លង​ផ្សេងៗ​នោះទេ​។ រីឯ​ពេល​ចូលឆ្នាំ​ចិន ឬ​ឆ្នាំ​ខ្មែរ បើ​ទៅលេង​តំបន់​មាត់សមុទ្រ​កុំ​ក្លាហាន​ពេក ប្រយ័ត្ន​ខ្យល់ព្យុះ និង​ទឹករលក​ខ្ពស់​។ ឆ្នាំនេះ ប្រសិនជា​អាច​កើតកូន អាចមាន​កូន​ទោះ​ស្រី ឬ​ប្រុស​គឺ​ល្អ​ដូចគ្នា​៕
​

​

​

អតីតមន្ត្រី CNRP ៤ រូប​ទៀត​ត្រូវ​លុបឈ្មោះ​ពី​បុគ្គលិក​អប់រំ

​សៀមរាបៈ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​លុបឈ្មោះ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤ រូប​ទៀត​ចេញពី​ក្របខ័ណ្ឌ​បុគ្គលិក​អប់រំ នៅក្នុង​ខេត្តសៀមរាប ដោយ​សំអាងថា​បុគ្គលិក​អប់រំ​ទាំង​នោះបាន​អវត្តមាន​ពី​ការងារ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​បុគ្គលិក​ដែល​ត្រូវបាន​លុបឈ្មោះ​ទាំងនោះ​ចាត់ទុកថា គឺជា​ការរើសអើង​ខាង​នយោបាយ ខណៈដែល​ពួកគេ​បាន​សុំច្បាប់​ត្រឹមត្រូវ​។​

​ការប្រកាស​លុបឈ្មោះ​ដែល​ធ្វើឡើង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន កាលពី​ថ្ងៃទី ៣០ ខែមករា ដែល​ទើបតែ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១៥ ខែកុម្ភៈ បានសរសេរថា លុបឈ្មោះ លោក ហុង សុខ​ជា បុគ្គលិក​អប់រំ បម្រើ​ការងារ​នៅ​សាលាបឋមសិក្សា ហ៊ុន សែន តា​ពេញ​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ចេញពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ តទៅ​ដោយសារ​សាមីជន​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​។​
​

បុគ្គលិក​អប់រំ ៣ រូប​ទៀត​ដែល​ត្រូវបាន​លោក ហង់ ជួនណា​រ៉ុ​ន ប្រកាស​លុបឈ្មោះ​ចេញ​ដែរ ចាប់ពី​ថ្ងៃទី ១ ខែមករា​ឆ្នាំ ២០១៨ ដោយ​សំអាងថា សាមីខ្លួន​អវត្តមាន​ដោយ​មិនបាន​សុំច្បាប់​ដែរនោះ​មាន លោក ពៀត ម៉ាប់ បុគ្គលិក​អប់រំ បម្រើ​ការងារ​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្តសៀមរាប​។

​លោក មុត ម​ល្លា បុគ្គលិក​អប់រំ​បម្រើ​ការងារ​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្តសៀមរាប និង​លោក ច័ន្ទ សុភា បុគ្គលិក​អប់រំ​បម្រើ​ការងារ​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​។​
​លោក មុត ម​ល្លា ដែលជា​អតីត​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្តសៀមរាប​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ថ្លែងថា លោក​បានឃើញ​លិខិត​បញ្ឈប់​ក្របខ័ណ្ឌ​ពី​មន្ត្រី​ក្រសួង​អប់រំ​នៅ​ថ្ងៃទី ១៥ ខែកុម្ភៈ ហើយ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះទេ ហើយ​មុនពេល​លោក​ឈប់ លោក​បាន​សុំច្បាប់​ត្រឹមត្រូវ​។ «​ករណីនេះ វា​មិនមែនជា​រឿង​កំហុស​ថា ខ្ញុំ​មិនបាន​សុំច្បាប់​ស្អី​នោះទេ ដោយ​ខ្ញុំ​ថា មន្ត្រី​រដ្ឋាភិបាល​មានការ​រើសអើង​ផ្នែក​នយោបាយ វា​ជា​រឿង​អយុត្តិធម៌​បំផុត​»​។​

​លោក ពៀត ម៉ាប់ ដែលជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មុនពេល​ពួកលោក​ចូលប្រឡូក​នយោបាយ​ជាមួយ​គណបក្សប្រឆាំង គឺ​ពួកលោក​បាន​ព្យួរ​ឈ្មោះ​ទៅ​ក្រសួង​អប់រំ​រួចហើយ​។
​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៧ មក ពួកលោក​ក៏បាន​ដាក់ពាក្យ​ចូល​បង្រៀន​វិញ​នៅ​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៧ នៅ​មន្ទីរអប់រំ​ខេត្តសៀមរាប​រហូតដល់​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨ ទើប​ខាង​មន្ទីរ​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​អប់រំ​បន្ដទៀត ប៉ុន្តែ​ខាង​មន្ទីរអប់រំ​ខេត្ត​ហាក់​មាន​ចេតនា​ពន្យារពេល​ឲ្យ​ហួស​ថ្ងៃ​ដែល​ចូល​បម្រើ​ការងារ​កន្លែង​ដើម​វិញ​។
​

លោក​បន្ថែមថា លោក​ពិត​ជាមាន​អារម្មណ៍​សោកស្ដាយ​ដែល​ក្រសួង​អប់រំ​មិនបាន​ធ្វើ​ការងារ​តាមច្បាប់ ប៉ុន្ដែ​ក្រសួង​បែរជា​ធ្វើការ​បម្រើ​បក្ស​ច្រើនជាង ព្រោះ​ច្បាប់​នេះ​មិនបាន​អនុវត្ត​ចំពោះ​មន្ត្រី​ឲ្យ​បាន​ស្មើៗ​គ្នា ហើយ​ករណីនេះ​មិនមែន​មានតែ​ពួកលោក ៤ នាក់​នេះ​ទេ​។
​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​នឹកស្មានថា​រឿង​វា​ក្លាយជា​បែបនេះ​ទេ បើសិន​ថា​ខ្ញុំ​មិនបាន​ដាក់ពាក្យ​ចូល​បម្រើ​ការងារ ទើប​ជា​កំហុស​របស់​ពួក​ខ្ញុំ តែ​នេះ​ខ្ញុំ​បានដាក់​ពាក្យ​ចូល​បម្រើ​ការងារ​ហើយ តែ​មន្ទីរអប់រំ​បាន​ដក​ម៉ោង​មិន​ឲ្យ​បង្រៀន ហើយ​ឲ្យ​រង់ចាំ​ប្រកាស​របស់​ក្រសួង​ចេញមក​ចាំ​ចូលធ្វើការ​»​។​
​ឆ្លើយតប​នឹង​បញ្ហា​នេះ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប លោក សយ ទិ​ត្យា​វង្ស បាន​ថ្លែង​យ៉ាងខ្លី​ថា ខាង​លោក​បានទទួល​ឯកសារ​ពី​ការ​លុបឈ្មោះ​របស់​គ្រូបង្រៀន​ទាំងអស់​នេះហើយ ដោយ​លោក​គោរព​តាម​នីតិវិធី​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ព្រោះ​លោក​មិនអាច​ជំទាស់​នឹង​សេចក្ដីសម្រេច​នេះ​បានទេ​។

​លោក​ថា​៖ «​ខ្ញុំ​ធ្វើ​តាមតែ​ក្រសួង​ណែនាំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចាប់អារម្មណ៍​អ្វី​ច្រើន​ដែរ ព្រោះ​ពួកគាត់​បាន​ប្រព្រឹត្ត​កំហុស​ពិតប្រាកដ​មែន ដោយ​មិនបាន​មកសុំ​ច្បាប់ ឬ​ជូនដំណឹង​ដល់​អ្នកណា​នោះទេ​»​។​
​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក រ៉ុង ឈុន ក៏ត្រូវ​បាន​ក្រសួង​អប់រំ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​ផងដែរ​ក្រោម​ហេតុផល​អវត្តមាន​គ្មាន​ការអនុញ្ញាត​ដូចគ្នានេះ​។

​លោក រ៉ុង ឈុន បាន​ថ្លែង​ពី​ម្សិលមិញ​ថា ករណី​ដែល​ក្រសួង​លុបឈ្មោះ​គ្រូបង្រៀន​ជា​បន្តបន្ទាប់​នេះ​លោក​យល់ថា ក្រសួង​អប់រំ​បានធ្វើ​ការរំលោភ​ច្បាប់​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ក៏ដូចជា​អនុក្រឹត្យ​ស្ដីពី​ការដាក់​មន្ត្រី​ឲ្យ​ស្ថិត​នៅក្រៅ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​។
​លោក​បន្តថា ព្រោះ​នៅក្នុង​មាត្រា ៤០ និង​មាត្រា ៤៧ មុននឹង​ដាក់ទណ្ឌកម្ម និង​ឈានទៅដល់​លុបឈ្មោះ​មន្ត្រី​ស្ថិតក្រោម​ឱវាទ​មួយ​បាន លុះត្រាតែ​កោះហៅ​ពួកគាត់​មក​សាក​សួរថា​តើ​ពួកគាត់​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ បោះបង់​ការងារ ឬ​យ៉ាងណា​? រួច​គេ​បន្ត​សួរ ១ ដង ២ ដង ឬ ៣ ដង ទើប​គេ​ប្រកាស​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នេះ​។ «​ការ​លុបឈ្មោះ​នេះ​មិនមែន​ជាការ​លុប​តាម​បច្ចេកទេស ឬ​ច្បាប់​ត្រឹមត្រូវ​ទេ ខ្ញុំ​ថា គឺ​លុប​ដោយសារ​គុំកួន មាន​គំនុំ​នយោបាយ ហើយ​ខ្ញុំ​ទទួលបាន​ថា គេ​នឹង​ឈានទៅ​លុបឈ្មោះ​លោកគ្រូ អ្នកគ្រូ នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត ដែលមាន​និន្នាការ​ប្រឆាំងនឹង​គេ​»​។​

​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ ដោយ​ទូរស័ព្ទ​របស់លោក​មិនមាន​អ្នកទទួល​។​
​

ជ័យលាភី​ទីក្រុង​ស្អាត​ឆ្នាំ​២០១៨ -២០២១ នឹង​ប្រកាស​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ នេះ​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្ញើ​សារលិខិត​អបអរសាទរ​សម្រាប់​ទិវា​ជាតិ​ទីក្រុង​ស្អាត ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម​ប្រធាន​ប​ទៈ ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់គ្នា និង​ពិធី​ប្រកាស​ជ័យលាភី ទីក្រុង​ស្អាត​សម្រាប់​ឆ្នាំ​២០១៨-២០២១
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​នូវ​សារលិខិត​មួយច្បាប់ ដើម្បី​ជាការ​អបអរសាទរ​ចំពោះ​ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធាន​ប​ទៈ ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់គ្នា និង​ពិធី​ប្រកាស​ជ័យលាភី​ទីក្រុង​ស្អាត សម្រាប់​ឆ្នាំ​២០១៨-២០២១ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​ខ្លឹមសារ​នៃ​សារ លិខិត បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​២៧ ខែកុម្ភៈ ប្រារ​ព្ធេ​ទិវា​ទីក្រុង​ស្អាត ជា​រៀងរាល់ឆ្នាំ ដើម្បី​ជា​ប្រទីប​បំភ្លឺ និង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង អស់ ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដែលជា​ផ្នែក​មួយ​នៃ ព្រះរាជាណាចក្រ អច្ឆរិយៈ ក្នុង​ស្មារតី​បណ្តុះ​ឆន្ទៈ​គ្រប់ភាគី​ទាំងអស់​អោយ​ស្រឡាញ់​ភាព​ស្អាត និង​បៃតង ព្រម ទាំង​ជម្រុញ​ចូលរួម​ធ្វើអោយ​ទីក្រុង​របស់​យើង​កាន់តែ​ស្រស់ស្អាត​ប្រកបដោយ​ភាព​ទាក់ទាញ ថែមទៀត​។​
សារលិខិត​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់ថា សម្រាប់​កម្ពុជា ទីក្រុង​ស្អាត ឬ​ទីក្រុង​បៃតង គឺ​សំដៅ​ដល់ទី​ក្រុង​ដែលមាន​បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់​ល្អ សុវត្ថិភាព គួបផ្សំ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​គ្រប់គ្រាន់ ដែល​ផ្តល់នូវ​ភាពកក់ក្តៅ និង​ម​ជ្ឈ ដ្ឋា​ន​រស់នៅ​ល្អប្រសើរ​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង និង​ការ​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវទេសចរ​។ ក្នុងន័យនេះ ទីក្រុង​ស្អាត​ដែលជា​ស្ពាន​ចម្លង​អោយ​វប្បធម៌​ជួបគ្នា ជា​កន្លែង​ដែលមាន​ការ​
​ប្រាស្រ័យ​ទាក់ទង​គ្នា ផ្លាស់ប្តូរ​គំនិត ព័​ត៍​មាន និង​ចំណេះដឹង ជា​ស្ពាន​ចម្លង​អោយមាន​ការ ត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ពី​គ្រប់ទិសទី និង​គ្រប់​ជាតិ​សាសន៍​បាន និង​កំពុង​ដើរតួ​ជា ផលិតផល​ទេសចរណ៍ ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រកបដោយ​គុណភាព និង​ផ្តល់​
​ភាពកក់ក្តៅ​។​
សូមបញ្ជាក់​ជូន​ថា ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៦ នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត អម​ជា មួយ​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១៕


​

កម្ពុជា​បង្កើន​វិភាគទាន​ដល់​៤៥​ម៉ឺន​ដុល្លារ​ក្នុង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​២០១៩-២០២១

 

​ភ្នំពេញ ៖ កម្ពុជា​ប្រកាស​បង្កើន​វិភាគទាន​របស់ខ្លួន​ពី​ចំនួន ៣​សែន ១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ឱ្យ​ឡើងដល់ ៤​សែន ៥​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​គាំទ្រ​ប្រតិបត្តិការ​រយៈពេល ៣​ឆ្នាំ​ទៅមុខ​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ចាប់ពី​ឆ្នាំ​២០១៩-២០២១​។​

​លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា ទេសាភិបាល​លើក​ទី​៤១ ប្រចាំឆ្នាំ​២០១៨ របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ដែល​បាន​ប្រព្រឹត្តធ្វើ​ចាប់ពី​ថ្ងៃទី ១២-១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្តាល​នាទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដោយ​ក្នុង កិច្ចប្រជុំ​នេះ ខាង​កម្ពុជា​បានបញ្ជាក់​អំពី​ជំហរ​គាំទ្រ​របស់ខ្លួន​ចំពោះ​ប្រសិទ្ធភាព​នៃ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​កន្លងមក​របស់​ស្ថាប័ន​នេះ និង​ទិសដៅ​ការងារ​ជា​យុទ្ធសាស្ត្រ​ដែល​មូល និ​ធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ត្រូវប្រកាន់យក សម្រាប់​រយៈពេល​មធ្យម​ទៅមុខ ២០១៩-២០២១ ជាពិសេស​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បានប្រកាស​ពី​ការបង្កើន​វិភាគទាន​របស់​កម្ពុជា​ពី​ចំនួន ៣​សែន ១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ឱ្យ​ឡើងដល់ ៤​សែន ៥​ម៉ឺន​ដុល្លារ អាមេរិក​សម្រាប់​គាំទ្រ​ប្រតិបត្តិការ​រយៈពេល ៣​ឆ្នាំ​ទៅមុខ​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់ អភិវឌ្ឍន៍​កសិកម្ម ចាប់ពី​ឆ្នាំ​២០១៩-២០២១​។

សូម​ជម្រាបជូន​ថា​៖ កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៨​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ “​ចាកចេញ ពី​ភាពផុយស្រួយ​ឆ្ពោះទៅកាន់​ភាព​ធន់ និង​រឹងមាំ​រយៈពេល​វែង​៖ ការវិនិយោគ​លើ​សេដ្ឋកិច្ច​ជនបទ​ប្រកបដោយ​ចិ​រ​ភាព​”​។ ជាមួយគ្នានេះ អង្គប្រជុំ​ក៏បាន​ពិនិត្យ​វាយតម្លៃ​លើ​សមិទ្ធផល ការងារ​កន្លងមករ​បស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម និង​កំណត់​ទិសដៅ និង អាទិភាព​ការងារ​នៃ​ឆ្នាំ​បន្ទាប់​។​ជា​លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​ប្រចាំឆ្នាំ​២០១៨​បាន​ឯកភាព​រួមគ្នា​ដាក់ចេញ​នូវ​គោលដៅ​នៃ​របៀបវារៈ​ការងារ​ថ្មី​សម្រាប់ ៣ ឆ្នាំ​ទៅមុខ ចាប់ពី ឆ្នាំ ២០១៩ ដល់ ២០២១ គឺ “​ភារកិច្ច​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ត្រឹម​ឆ្នាំ​២០៣០ នឹងមិន​ទុកចោល​អ្នកណាម្នាក់​ឱ្យ​បន្ត​ស្ថិតក្នុង​ភាពក្រីក្រ​” និង​បាន​ឯកភាពគ្នា​បង្កើន​ធនធាន​សម្រាប់​ប្រតិបត្តិការ​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ២០១៩-២០២១ ឱ្យដល់ ៣,៥​ប៊ី​លាន​ដុល្លារ​អាមេរិក និង​រំដោះប្រជាជន​ជនបទ ចាក​ចេញពី​ភាពក្រីក្រ​ឱ្យបាន យ៉ាងតិច ១២០ លាន​នាក់​ត្រឹម​ឆ្នាំ​២០២១៕
​

លុច​ស៊ី​ស​១​គ្រឿង​បុក​ម៉ូតូ​ហើយ​មិន​ឈប់ បន្ត​បើក​រត់​បុក​ចូល​ទីតាំង​លក់​រថយន្ត​ទំនើប​

​ភ្នំពេញ​៖ ចង់​ចំណេញ​ដាច់​ចំណង​យុវជន​២​នាក់​ជិៈ​រថយន្ត​លុច​ស៊ី​សបាន​បុក​ម៉ូតូ​មិន​ឈប់​ដោះស្រាយ​ប្រឹង​បើក​រត់​ទៅបុក​រះ​ចូល​ឃ្លាំង​លក់​រថយន្ត​សេរី​ទំនើប​ខូចខាត យ៉ាងដំណំ នៅ​ខណ្ឌដូនពេញ​។​

​យុវជន​២​នាក់ បើករថយន្ត​លុច​សុ​ី​សបាន​បុក​ម៉ូតូ​ហើយ​ព្យាយាម​បើក​រត់​យ៉ាង​លឿន​ទៅបុក​រថយន្ត​រ៉េ​ហ្វ​រហើយ​រថយន្ត​រ៉េ​ហ្វ​រ​ក៏​រ៉េ​ចង្កូត​ឡើង​ចិញ្ចើមផ្លូវ​បុក​ចូល​ឃ្លាំង​លក់​រថយន្ត​សេរី​ទំនើប​បណ្តាលអោយ​ខូចខាត​រថយន្ត​ម៉ាក​អាល់​ហ្វារ​មួយគ្រឿង​ផ្នែក​ខាងមុខ​យ៉ាងធ្ងន់ធ្ងរ បង្កអោយមាន ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​៤​និង​០០​នាទី​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​១៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៨ នៅ​ចំណុច​ជិត​រោងកុន​លុច ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា​មុនដំបូង​គេ​ឃើញ​រថយន្ត​លុច​សុ​ី​ស​RX330​ពណ៌​ស្ករ មាន​ស្លាក​លេខ ភ្នំពេញ​2AC.8292 បើ​បរ​ដោយ​យុវជន​២​នាក់​ទឹ​សដៅ​ពី​ជើង​មក​ត្បូង​តាម​បណ្តោយ​ផ្លូវ​នរោត្តម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បុក​ម៉ូតូ​មិន​ចាំ​ម៉ា​កប​ន្ទិ​ចប​ន្ទួ​ច​ហើយ​មិន​ឈប់​ដោះស្រាយ ព្យាយាម​បើករ​ត់ទៅ​ទឹ​ស​ខាងលិច​តាមផ្លូវ​១៥៤​ដោយមាន​ក្រុមក្មេងស្ទាវ​ដេញតាម​ពីក្រោយ​ផង​ក៏​បើក​បត់​មក​ផ្លូវ​១៧២​ទឹ​សដៅ​ពី​លិច​មក​កើត​វិញ យ៉ាង​លឿន​មកដល់​ផ្លូវ​ព្រះ​នរោត្តម​មិន​បង្អង់​ក៏​បុក រថយន្ត​រ៉េ​ហ្វ​រ​ពណ៌​ស មាន​ស្លាក​លេខ​ភ្នំពេញ​2AK.3158​បើតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង ពេញទំហឹង​បណ្តាលអោយ​វិល​មួយ​ជុំ​ប៉ះ​បង្គោល​ផ្លាក់ សញ្ញា​បង្ហាញផ្លូវ​បាក់​អស់​១​និង​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង​ចំណែកឯ​រថយន្ត​រ៉េ​ហ្វ​រ​ក៏​ជ្រុល​បុក​ចូល​ឃ្លាំង​៨៩​លក់​រថយន្ត​សេរី​ទំនើប​បណ្តាលអោយ​បាក់​ទ្វារ​អស់​២​ផ្ទាំង​ធំៗ​និង​រថយន្ត បែកបាក់​ខាងមុខ​ម៉ាក​អាល់​ហ្វារ សេរី​២០១៨​ថ្មីស្រឡាង​តំលៃ​១៦​មុ​ឺ​ន​ដូ​ល្លា​អស់​១​គ្រឿង ចំណែក អ្នក បើករថយន្ត​រ៉េ​ហ្វ​រ​រងរបួស​ដៃ​ផង​ដែល និង​កំពិត​ផ្នែក​ខាងឆ្វេង​រថយន្ត​ដាច់​កង់​ខាងឆ្វេង​មុខ​អស់​១​ទៅមុខ​លែងរួច​។​

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់​ក៏​នាំ​ម្ចាស់​រថយន្ត​បង្ក​និង​យុវជន​២​នាក់​ដែល​ដេញតាម​ពីក្រោយ​ទៅ​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​ជ័យជំនះ​ដើម្បី​សួរនាំ​ហើយ ក៏​ទាក់ទង​ទៅ​ជុំនាញ​ចរាចរ​ណ៏​ជើងគោក ក្រុង​មក​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​
​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ថ្ងៃក្រោយ ៕
​

​ឆេះ​ផ្ទះ​អស់​២​ខ្នង​នៅ​ជ្រោយចង្វារ ​ចំ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន

​ភ្នំពេញ​៖ លំនៅឋាន​ចំនួន​២​ខ្នង ដែល​ក្នុងនោះ​ជា​បន្ទប់​ផ្ទះជួល​មួយ​ខ្នង ត្រូវបាន​អគ្គីភ័យ ឆាបឆេះ យ៉ាង សន្ធៅ​សន្ធៅ គឺ​ចំ​ថ្ងៃ​សែន​ចូលឆ្នាំ ប្រ ពៃ​ណី​ចិន​។
​អគ្គិភ័យ នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​៤​រសៀល ថ្ងៃទី ១៥​ខែ​កុ​ម្ភះ ឆ្នាំ ២០១៨ នៅ​ចំណុច ផ្លូវ​ទន្លេ មេគង្គ ក្នុងភូមិ គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ។​ទោះបីជា​យ៉ាង ណា​ពុំ​បណ្តាលអោយ​មនុស្ស​រងគ្រោះ​ថ្នាក់​ឡើយ​។
​ផ្ទះ ដែល​ត្រូវបាន​អគ្គីភ័យ ឆាបឆេះ នោះ មួយ​ខ្នង​ជា​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម មាន​ទំហំ​ប្រមាណ​១០ ម៉ែត្រ ៤០​មែត្រ មាន​ម្ចាស់ ឈ្មោះ ដាង ប៊ុន ហាក់ ភេទ​ប្រុស​អាយុប្រមាណ​៥០​ឆ្នាំ ជា​អតីត សមាជិក ក្រុមប្រឹក្សា ខណ្ឌ​ជ្រោយចង្វារ​របស់​គ​ណះ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន ធ្វើជា​បន្ទប់​ជូ​ល ប្រមាណ​ជាង ២០​បន្ទប់ ។ ចំណែក​ផ្ទះ ទី​២ ជា​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​ប៉ុន គ្នា មាន​ម្ចាស់ ឈ្មោះ​ដាង យ៉ុម ភេទ​ស្រី​អាយុ ៥២​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​ចាយ​ហួយ និង​ផ្នែក​ខាងក្រោយ​ធ្វើជា​បន្ទប់​ជួល ចំនួន ៤​បន្ទប់ ។​ផ្ទះ​ទាំង​២​នេះ​មាន​ម្ចាស់​២​នាក់​បងប្អូន ។
ទាក់ទិន​ការកើតមាន​អគ្គីភ័យ នេះ​គេ​ពុំ​ដឹង​ពី​មូលហេតុ អ្វី ឡើយ តែ​គេ​មានការ​សង្ស័យថា បណ្តាលមកពី ការដុត ទៀត​អូ​ប និង​ក្រដាស់សែន ពី​អ្នក​ជួល​បន្ទប់ លេខ​១ របស់​ផ្ទះ អតីត​ក្រុមប្រឹក្សា ខណ្ឌ​។
​តាម​ព័ត៌មាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ ខ​ណះ​ពេលដែល​ប្រជ​ពលរដ្ឋ ភាគច្រើន​បាននាំគ្នា បាននាំគ្នា អង្គុយ​ផឹក នៅ​ថ្ងៃ​សែន​ចូល​ចូលឆ្នាំ ចិន ស្រាប់តែ​ភ្លើង បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញ​បន្ទប់​ជួល ផ្ទះ របស់ លោក ដាង ប៊ុន​ហាក់ ។​ភ្លាមៗ​នោះ​ម្នាក់ៗ​បាននាំគ្នា រត់​ប្រសាច់ និង​នាំគ្នា ជញ្ជូន​អីវ៉ាន់​ចេញ ។ ដោយសារតែ​ផ្ទះ​ឈើ លើ ភ្លើង បាន​ឆាប់ឆេះ​យ៉ាង​រហ័ស រាលដាល់​ពេញបន្ទុក និង​ឆេះ​រាលដាល​ទៅផ្ទះ មួយ​ខ្នង​ទៀត របស់​បងស្រី ។
​តាម​ព័ត៌មាន​អោយដឹងថា ខ​ណះ​នោះ​បង្កអោយមាន​ការភ្ញាក់ផ្អើល ដល់​អាជ្ញាធរ និង​សមត្ថកិច្ច ក៍បាន​ហៅ​រថយន្ត​ជាច្រើន​គ្រឿង​ទៅ​បាញ់​អន្តរាគមន៍ អស់​ប្រមាណ​ជាង​១​ម៉ោង ។
តាម​នគរបាល​មូលដ្ឋាន​បានអោយដឹងថា នៅក្នុង​ហេតុ​ការ​នេះ រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន ២៥​គ្រឿង ទៅ​អន្តរាគមន៍ ដែល​ក្នុងនោះ​មាន​រថយន្ត​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចំនួន ១២​គ្រឿង រថយន្ត​របស់​ក្រុមហ៊ុន អូ​ស៊ី អាយ​ស៊ី ចំនួន ១១​គ្រឿង និង​រថយន្ត​របស់​ក្រសួងមហាផ្ទៃ ចំនួន ២​គ្រឿង ។ អគ្គីភ័យ នេះ​បាន​បំផ្លាញ់​ផ្ទះ​ចំនួន ២​ខ្នង​ទាំងស្រុង ។
មូលហេតុ ដែល​កើតមាន​អគ្គីភ័យ ពុំទាន់​ដឹង​ច្បាស់​ឡើយ​រងចាំ​ស្រាវជ្រាវ​សិន តែបើ​តាម​ព័ត៌មាន សមត្ថកិច្ច មានការ​សង្ស័យ បណ្តាលមកពី​ទៀនធូប និង​ដុត​ក្រដាស់ នៅ​ថ្ងៃ​សែន​ចូលឆ្នាំ ចិន​និង​ខ្លះ​ថា ទុស្សេ​ខ្សែភ្លើង ៕
​

ឆេះ​ផ្ទះ​ល្វេ​ង​មួយកន្លែង​នៅក្នុង​បុរី​ពិភពថ្មី​ចំការ​ដូង នៅ​ខណ្ឌដង្កោ​

​ភ្នំពេញ ៖ ផ្ទះ​លក់​ឥ​វ៉ាន់​ចាប់ហួយ​ត្រូវ​
បាន​អគ្គីភ័យ​លេប​ត្របាក់​ឆេះ​ពេញ​ក្នុងផ្ទះ សង្ស័យ​បណ្តាលមកពី​ផ្ទុះ​ចរន្តអគ្គិសនី ជុំនាងផ្ទះ​ហេតុការណ៍​នេះ​បង្កអោយមាន​ការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី យប់ ថ្ងៃទី​១៥​ខែកុម្ភៈ ឆ្នាំ​២០១៨​ត្រង់ចំណុច​ផ្ទះ​លេខ ២៦០​ផ្លូវ​លេខ ១ ក្នុង​បុរី​ពិភពថ្មី ចំការ​ដូង ស្ថិតក្នុង​សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បាន​ធំក្លិន​ឈ្ងៀម​និង​មាន​ផ្សែង​ចេញមក​តាម​ឥត​ខ្យល់​ខាងលើ ខណៈពេលដែល​ផ្ទះ​ខាងលើ​បិទទ្វារ​ចាក់សោ​ស​ម្រា​ន​មាន​អ្នក នៅក្នុង​ផ្ទះ​ម្នាក់​ទាល់តែ​ឆ្លុះ​ផ្សែង​ទើប​ដឹង​ក៏​ឃើញ​ឆេះ​ជុំនាងផ្ទះ​ឆាប​ដល់​ម៉ូតូ​២​គ្រឿង​១​ម៉ាក់​ស៊ូ​ម៉ើ និង​ឌ្រី​ម​១២៥​ឆេះ​ម៉ត់​មើល​លែង​យល់​ហើយ ក៏​រត់​ចេញមកក្រៅ​ប្រាប់​ប្រជាពលរដ្ឋ​ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះមក​ធ្វើការ​អន្តរា​គម​ន៏​ធ្វើការ បាញ់​ពន្លត់ ក៏​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​មក​ចំនួន​៣​គ្រឿង​និង​រថយន្ត​ដឹក​ទឹក​ឯកជន​ចំនួន​មួយគ្រឿង ហើយ​បានធ្វើ​ការប្រើ​ពេលវេលា​បាញ់​ពន្លត់​អស់​រយៈពេល​មួយ​ម៉ោង​និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​អស់​ចំនួន​៣​គ្រឿង​និង​ឯកជន​មួយគ្រឿង​ទើប រលត់​ជា​ស្ថាពរ​ទៅវិញ នៅ​ម៉ោង​១០​និង​២០​នាទី ថ្ងៃ​ដដែល​។​

​បើតាម​សម្តី​ពី​សមត្ថកិច្ច​បានអោយដឹង​ថា​ក្នុងករណី​អគ្គីភ័យ​ឆាបឆេះ​ខាងលើ​គឺ​បណ្តាលអោយ​ឆេះ​សម្ភា​រះ​ដូចជា​តុ ទូរ ឥ​វ៉ាន់​ចាប់ហួយ និង​ម៉ូតូ​២​គ្រឿង​របស់របរ មួយចំនួនទៀត​នៅក្នុង​ផ្ទះ​រង​ការខូចខាត​ទាំងស្រុង និង​រោល​ផ្សែងខ្មៅ​ដល់ផ្ទះ​ជិតខាង​២​ល្វេ​ង​ទៀត តែ​មិន​បង្កអោយមាន​អ្នករងរបួស​នោះទេ​។​នៅក្នុង​ករណី​ខាងលើ​ជំហាន​ដំ​បូរ​សមត្ថកិច្ច​សណ្ឋាន​ថា​បណ្តាលមកពី​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​៕
​

មេបញ្ជាការ​ខេត្តព្រះវិហារ ជំរុញ​ឲ្យ​កងទ័ព​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ទប់ស្កាត់​បទល្មើស​ឲ្យ​បាន​

​ព្រះវិហារ ៖ មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង​ខេត្តព្រះវិហារ បាន​ណែនាំ និង​ជំរុញ​ឲ្យ​កម្លាំង​កងទ័ព​ទាំងអស់ ដែល​ឈរជើង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​ការ​លួច​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង និង​បទល្មើស​គ្រឿងញៀន​ឆ្លងដែន ដើម្បី​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ខាន​តែ​បាន​។​

​ការជំរុញ​ឲ្យ​កងកម្លាំង​រក្សាសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នេះ គ្រា​ដែល​ឧត្ដមសេនីយ៍ត្រី ច័ន្ទ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​តំបន់សឹក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​ចំណុច​នាគ​បួស របស់​វរ​សេនា​តូច​លេខ​១ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ លោក​មេបញ្ជាការ បាន​ផ្ដាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ធ្វើ​យ៉ាង​រក្សា​សុខភាព​ឲ្យ​បានល្អ ទើប​អាច​សម្រេច​រាល់​ការងារ​ទាំងឡាយ​របស់​អង្គភាព​បាន​។ លើសពីនេះ លោក​ក៏បាន​ជំរុញ​ឲ្យ​កងកម្លាំង​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស​ទាំងឡាយ ដូចជា ការទប់ស្កាត់​ពលករ​លួច​លបចូល​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន​។​ល​។ ពិសេស​ជាង​នេះ កងកម្លាំង គឺត្រូវធ្វើ​យ៉ាងណា រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

នាឱកាស​នោះ លោក​មេបញ្ជាការ និង​នាយទាហាន​បាន​ជួយឧបត្ថម្ភ​ថវិកា និង​សម្ភារៈ​ឧបភោគបរិភោគ​មួយចំនួន ដូចជា លោក ច័ន្ទ សុ​ភ័​ក្ត្រា ថវិកា​ចំនួន​៤០០,០០០​រៀល មី​៣​កេស ទឹកក្រូច​១​កេស ត្រីខ​១​កេស​, វរសេនីយ៍ទោ យ៉ាន់ សុធា ថវិកា​១៦០,០០០​រៀល សម្រាប់​ទិញ​ធុង​ស្តុក​ទឹក​ចំនួន​២ និង​វរសេនីយ៍ត្រី ហូ សិលា ថវិកា​១៦០,០០០​រៀល សម្រាប់​ទិញ​ធុង​ស្តុក​ទឹក​ចំនួន​២​។​

សូមបញ្ជាក់ថា ក្រោយពី​បញ្ចប់​ការចុះ​សួរសុខទុក្ខ​កងកម្លាំង​នៅ​ចំណុច​នាគ​បួស របស់​វរ​សេនា​តូច​លេខ​១ លោក​មេបញ្ជាការ បាន​បន្តដំណើរ​ចុះ​ត្រួត​ពិនិត្យមើល​លេណដ្ឋាន ដែល​កំពុង​កសាង​សង​នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​១ អណ្តូង​រយ​ផងដែរ​៕
​

ស្ត្រី​ចិន​ម្នាក់​ស្លាប់​ក្នុង​រថយន្ត​តាក់ស៊ី​ពេលធ្វើ​ដំណើរ​ពី​ក្រុងព្រះសីហនុ​មក​ភ្នំពេញ​

​ខេត្ត​ព្រះសីហនុ​៖​ស្ត្រីជន​ជាតិចិន​ម្នាក់​ដេកស្លាប់​ក្នុង​រថយន្ត​តាក់ស៊ី​ខណៈ​ចេញដំណើរ​ពី​ក្រុងព្រះសីហនុ​ឆ្ពោះទៅ​ក្រុងភ្នំពេញ។

ហេតុការណ៍​នេះ​កើត​ទ្បើង នៅ​ម៉ោង​០៦​និង​០៥​នាទី ថ្ងៃទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ រថយន្ត​តាក់ស៊ី​លុច​ស៊ី​ស Lexus RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 2A-0808 បើកបរ​ដោយ​ឈ្មោះ ឡាន សុខ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាត់ដំបង សង្កាត់​លលកស ក្រុង​ពោធិសាត់ ខេត្តពោធិ៍សាត់ មានមុខ​របរ​រត់​តាក់ស៊ី បាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​មួយ​គ្រួសារ​មាន​គ្នា ចំនួន​០៣​នាក់ ចេញពី​ហាង​ម៉ា​ត ភ្នំ​ខៀវ​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ ។ មកដល់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤០-១៤១ ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង អ្នកបើកបរ​ក៏បាន​ចូលទៅ​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ស៊ូ​គី​មិច ទើប​ដឹងថា​មាន​អ្នកដំណើរ​ស្លាប់​ក្នុង​រថយន្ត ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​រថយន្ត​នេះ​មានឈ្មោះ XIAO FENGZHU ភេទ​ស្រី អាយុ ៤៩​ឆ្នាំ ស្នាក់នៅ​ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​បើតាម​ការបញ្ជាក់​បន្ថែម​ពី​កំលាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២ សាកសួរ​ព័ត៌មាន​ពី​ក្រុមគ្រួសារ​ថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ផង ហើយ​បំណង​របស់​ក្រុមគ្រួសារ​គឺ​ដឹក​យកទៅ​ព្យាបាល​នៅ​ប្រទេស​ចិន​វិញ តែ​ទោះបី​មានការ​អះអាង​របស់​ក្រុមគ្រួសារ​ក៏ដោយ ក៏​សមត្ថកិច្ច​ស្នាក់ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា នៅ​ការពារ​ក​នែ្ល​ង​កើតហេតុ រងចាំ​ជំនាញ​ធើ្វ​កោសល្យ​វិ​ច្ឆ័​យ​ទៅលើ​សាកសព​សិន ទើប​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅពេល​ក្រោយ ៕
​