All posts by មេគង្គ ប៉ុស្តិ៍

មន្ត្រី​យោធា​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស​ម្នាក់​បាញ់​អ្នករត់​តាក់ស៊ី​១​គ្រាប់​របួសធ្ងន់​

​ភ្នំពេញ ៖ ហេតុ​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​២៧​នាទី​ទៀបភ្លឺ​ថ្ងៃទី​២០ ខែកុម្ភៈ​ឆ្នាំ​២០១៨ អ្នករត់​តាក់ស៊ី​ម្នាក់​ត្រូវបាន​បុរស​ម្នាក់​ចេញពី​ក្លឹប​កា​ហ្សា ទំនង​ស្រវឹងស្រា​ផង​បាន​ហៅ រថយន្ត​តាក់ស៊ី​ជិះ​ចេញ​មកដល់​ចំណុច​មុខ​រោងកុន​អង្គរ​មិនដឹងថា​មានទំនាស់​រឿង​អ្វី​បាន​ដក​កាំភ្លើងខ្លី​បាញ់​១​គ្រាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួសធ្ងន់ នៅ​ចំណុច​មុខ​អតីត​រោងកុន​អង្គរ ស្ថិតក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បានចេញ​ពី​ក្លឹប​កា​ហ្សា​ទំនង​ស្រវឹងស្រា​ផង​បាន​ទាក់ទង​មក​ក្រុមហ៊ុន​នគររាជ​ដើម្បី​រក​តាក់ស៊ី​ជិះ ទើប​ជនរងគ្រោះ​ដែលជា​អ្នកបើករថយន្ត​តាក់ស៊ី នគររាជ​ដែល​ប្រចាំការ​ក្បែរ​នោះ បើករថយន្ត​ទៅ​ដឹក​ជនសង្ស័យ​លក្ខណៈ​ជា​ភ្ញៀវ​ធម្មតា​ប៉ុណ្ណោះ ។

ប្រភព​បន្តថា នៅពេល​ធ្វើដំណើរ​មកដល់​ចំណុច​មុខ​អតីត​រោងកុន​អង្គរ​មិនដឹងថា​កើតមាន​រឿង​អ្វី​នោះទេ ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំភ្លើងខ្លី​បាញ់​១​គ្រាប់ សំដៅលើ​អ្នកបើកបរ​តាក់ស៊ី​ជា​ជនរងគ្រោះ ចំ​ចង្កេះ​ខាងស្ដាំ បណ្ដាល​ឲ្យ​របួសធ្ងន់​។​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ចុះ​ពីលើ​រថយន្ត រត់គេចខ្លួន​ចូលទៅ​ពួន​លើផ្ទះ​ជាន់​ទី​២ នៅ​ម្ដុំ​ក្រោយ​សាលាសង្កាត់​អូរឫស្សី​១​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច ចុះ​ធ្វើការ​ដេញចាប់​តែម្ដង​។

ជនរងគ្រោះ​ឈ្មោះ ជុំ គា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ខ្មែរ មុខរបរ រត់​ឡាន​តាក់ស៊ី ទីលំនៅ ភូមិ ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ ពោធិ៍​សែន​ជ័យ ។​ចំណែក ជនសង្ស័យ​ឈ្មោះ​ប៉ែន​សាយ​វ័​ន្ត ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ខ្មែរ មុខរបរ យោធា ឋានន្តរសក្តិ វរសេនីយ៍ឯក អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ទីលំនៅ​ផ្ទះ​លេខ​២៨២​ភូមិ​ម័ល​សង្កាត់​ដង្កោ​ខណ្ឌដង្កោ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងស្ថិត​ក្នុងការ​ឃាត់​ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​

លិច​ស៊ី​ស​RX៣០០​បើក​លឿន​រ៉េ​ចង្កូត​បុក​មាត់​លូ​ហោះ​ឆ្លង​ប្រឡាយ​ប្រ​ហែ​៤០​ម៉ែត្រ​

​ព្រៃវែង ៖​រថយន្ត​លុច​ស៊ី​ស​RX300​មួយគ្រឿង​បើក​លឿន​រ៉េ​ចង្កូត​ទៅបុក​មាត់​លូទឹក​ហើយ​ហោះ​រំលង​ប្រឡាយ​ប្រហែល​៤០​ម៉ែត្រ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​នៅ​កណ្តាល​វាលស្រែ​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៨​តាម​បណ្តោយ​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​អន្លុង​ស​.​ឃុំ​រំលេច​.​ស្រុក​ស៊ីធរ​កណ្ដាល​.​ខេត្តព្រៃវែង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​រថយន្ត​ដែល​ក្រឡាប់​នេះ​ម៉ាក​LEXUS.RX300​ពណ៌​ស្ក​ពាក់​ស្លាក​លេខ​២AS.០១២៤​បើកបរ​ដោយ​ឈ្មោះ​យិន​.​ចាន់​ធា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល​.​សង្កាត់​ក្បាលកោះ​.​ខណ្ឌ​ច្បារអំពៅ​.​រាជធានី​ភ្នំពេញ​។ ប្រភព​បាន​និយាយថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ម្នាក់ឯង​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​ពី​ផ្សារ​ព្រែក​សណ្ដែក​ទៅ​ព្រៃ​ព្នៅ​)​លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​រ៉េ​ចង្កូត​ទៅបុក​មាត់​លូ​រួច​ហោះ​រំលង​ប្រឡាយទឹក​ប្រហែល​៤០​ម៉ែត្រ​ក្រឡាប់​លើកជើង​ទ្រ​មេឃ​នៅ​កណ្តាល​វាលស្រែ​របស់​ប្រជា​ពលរ​ដ្ធ​តែម្តង​។​ភ្លាម​នោះគេ​បានឃើញ​តៃកុង​រថយន្ត​វ៉ៃ​កញ្ចក់​ចេញមកក្រៅ​ខ្លួនឯង​ដោយ​ពុំមាន​រងរបួស​អ្វី​បន្តិច​ឡើយ​។

ក្រោយ​ទទួលបាន​ព៌​ត​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូល​ដ្ធា​ន​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះទៅ​ពិនិត្យមើល​។​ប៉ុន្តែ​ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​ខ្លួនឯង​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​និង​មិនមាន​ការខូចខាត

ដល់​សម្បត្តិ​សាធារណៈ​សមត្ថកិច្ច​ក៍ស​ម្រេច​ឲ្យ​ម្ចាស់​រថយន្ត​ហៅ​ឡានស្ទូច​មក​ស្ទូច​រថយន្ត​របស់ខ្លួន​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​។​ករណីនេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​លឿន​ហួស​ល្បឿន​កំណត់ និង​ធ្វេស​ប្រ​ហេស​៕
​

អភិបាលខេត្ត​ព្រះវិហារ អំពាវនាវ​ដល់​ពលរ​ដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព​ឲ្យ​នៅ​គង់វង្ស​

​ព្រះវិហារ ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​លើកឡើងថា បើ​ពុំមាន​សុខសន្តិភាព ប្រទេសជាតិ​ក៏​គ្មាន​ការអភិវឌ្ឍន៍​ដូច​បច្ចុប្បន្ន​នេះដែរ​។​

​ការ​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​សម្ភោ​ធ ដាក់​ឲ្យ​ប្រើប្រាស់​រូបសំណាក​អ្នក​ព្រះ​ភិរម្យ​អ៊ូ ហៅ​ង៉ុ​យ នៅ​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ស្ថិតក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន​នាក់​ផងដែរ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​បញ្ជាក់ថា សមិទ្ធផល​ដែល​កើតឡើង​នៅ​ចំពោះមុខ​យើង​នេះ គឺជា​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់ ហើយ​សមិទ្ធិផល​នេះ ក៏ដូចជា​សមិទ្ធិផល​ផ្សេងៗ​ទៀត គឺ​កើតឡើង​ស្រប​ពេលដែល​ប្រទេសជាតិ មាន​សុខ​ស​និ្ត​ភាព ដូច្នេះ​សុខសន្តិភាព ពិតជា​មានតម្លៃ​ណាស់ ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​គង់វង្ស ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ជាមួយគ្នា​នោះ​ផងដែរ អភិបាលខេត្ត ក៏បាន​ជម្រុញ​ឲ្យ​សិស្សានុសិស្ស ត្រូវខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ ពី​គ្រឿងញៀន​គ្រប់​ប្រភេទ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​អភិបាលខេត្ត​បាន​គូសបញ្ជាក់​ផងដែរ​ថា ការដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់ រូបសំណាក​អ្នក​ព្រះ​ភិរម្យ​ភាសា​រអ៊ូ ហៅ​ង៉ុ​យ នៅពេលនេះ គឺជា​ការ​រំលឹក​ដឹងគុណ ដល់​អ្នកប្រាជ្ញ​ខ្មែរ​ដែលមាន​ឈ្មោះ​បោះ​សម្លេង ដែល​បាន​ចងក្រង​ជា​សៀវភៅ ជា​ក្រាំង​សម្រាប់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​សិក្សា​រៀនសូត្រ​តាម​៕
​

ឃាត់ខ្លួន​កូនប្រុស​ឈ្មួញ​ឈើ​ដ៏​ធំ​ម្នាក់​ប្រចាំ​ស្រុក​ភ្នំស្រួច​ ​តាម​ដីកា​តុលាការ

​កំពង់ស្ពឺ ៖ មន្ត្រី​យោធា​មួ​រូប​ដែលជា​កូនប្រុស​របស់​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ភ្នំស្រួច​ត្រូវបាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​តាម​ដីការ​តុលាការ​ពីបទ​ប្រើប្រាស់​ស្លាក​លេខ​យោធា​ក្លែងក្លាយ​។​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ទៅកាន់​ទីបញ្ជាការ​កង​រាជា​អា​វុ​អ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​ប្រគល់អោយ​ស្ថាប័ន​អយ្យការ​ចាត់ការ​បន្ត​។​

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ​ន្ត័​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ប្រភពពី​មន្ត្រី​អាវុធហត្ថ​បាន​បង្ហើប​ថា​
​ជនសង្ស័យ​១​នាក់ ឈ្មោះ យឹម សុ​កាន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខងារ​យោធា នៅ​អង្គភាព​បញ្ជាការដ្ឋាន​កងរថក្រោះ​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ និង​មាន​ទីលំនៅ​ភូមិ​តាំង​ស្យា​ឃុំ​តាំង​ស្យា​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​

​ប្រភព​បន្តថា​”​ការឃាត់់ខ្លួន​នេះ​ធ្វើឡើង​តាម​ដីកា​បញ្ជា​អោយចូល​ខ្លួន របស់លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ “​។​

​ប្រភព​បាន​បន្តទៀតថា​ជនសង្ស័យ​ជាប់ចោទ​
​ពីបទ​ប្រើប្រាស់​រថយន្ត​ព​ណ៏​ត្រេ​អ៉ី​នឹង​ក្លែង​ស្លាក​លេខ កងយោធពល​ខេមរភូមិន្ទ​។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​ការិយាល័យ​សន្តិសុខ​
​លើ​ផ្ទៃ​ប្រទេស បាន​នាំខ្លួន​ជនសង្ស័យ​រូបនេះ​ទៅកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​
​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូម​រំលឹក​ផងដែរ​ថា​ជនសង្ស័យ​រូបនេះ​បាន​
​ប្រើ​មធ្យោបាយ និង​ក្លែង​ស្លាក​លេខ​កងទ័ព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស កិត្យានុភាព សេចក្តីថ្លៃថ្នូរ​របស់​អង្គភាព​កងយោធពល​ខេមរភូមិន្ទ​។ ជនសង្ស័យ​ត្រូវបាន​ស្ថាប័ន​អយ្យ​កោះអញ្ជើញ​ឲ្យ​ចូលខ្លួន​ចំនួន​ពីរលើក​នៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បុគ្គល​រូបនេះ មិន​ព្រម​ចូលខ្លួន​មក​បំភ្លឺ​ករណីនេះ ។​

​គួរ​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ​កន្លងមក​ត្រូវបាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្ទាក់​ឃាត់​រថយន្ត​ព្រមទាំង​អ្នកបើកបរ​និង​ព្រូ​០២​នាក់​ដែល​ដឹកឈើ​របស់គេ​បម្រុង​ទៅ​លក់​នៅ​វៀតណាម​បាន​០១​គ្រឿង​នៅ​ខណ្ធ​ព្រែក​ព្នៅ​ម្តង​ហើយ​។​កាលណោះ​ឱ​ពុក​របស់​ជនសង្ស័យ​រូបនេះ​ដែលជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ភ្នំស្រួច ហើយក៏​ជាម​ន្ត្រី​យោធា​ផងដែរ​នោះបាន​រត់ការ​ខ្វែងខ្វាត់​ដើម្បីអោយ​កូន​របស់ខ្លួន​បាន​នៅក្រៅ​ឃុំ​ទំនងជា​អាងខ្នង​ឱ​ពុក​ហើយ​ទើបបានជា​តុលាការ​កោះហៅ​អោយចូល​ខ្លួន​ន​ជនសង្ស័យ​រូបនេះ​គេចវេស​មិន​ចូលខ្លួន​បំភ្លឺ​រហូតដល់​តុលា​ការចេញ​ដីការ​បញ្ជា​អោយចូល​ខ្លួន​ហើយ​ត្រូវបាន​កងរាជអាវុធហត្ថ​តាម​ចាប់ខ្លួន​បែបនេះ​។​

​ប្រ​ភណ​ព័ត៌មាន​ដោយឡែក បាន​ឲ្យ​ដឹងថា ឱ​ពុក​របស់​ជនសង្ស័យ​រូបនេះ ក៏មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដូច​កូនប្រុស​ខ្លួន​ដែរ​តែ​មិនសូវមាន​សមត្ថ​កិ​ច​ជំនាញ​ណាមួយ​បង្ក្រាបបាន​ម្តង​ឡើយ​ទំនងជា​អស់លោក​សមត្ថកិច្ច​ទាំងនោះ​ខ្លាច​អំណាច​ទាហាន​របស់​ឱ​ពុក​ជនសង្ស័យ​រូប​នេះហើយ​មើលទៅ​ទើបបានជា​មិនដែល​ហា៑ន​ប៉ះ​ជាពិសេស​មេព្រៃ​ខាង​អធិការ​តែម្តង​។​

​មហាជន​រង់ចាំ​មើលថា​តើ​ឱ​ពុក​របស់​ជនសង្ស័យ​រូបនេះ​ដែលជា​ឈ្មួញ​ឈើ​ដែល​កន្លងមក​តែងតែ​ប្រើ​អំណាច​ទាហាន​ដឹកឈើ​ទាំង​ឡានៗ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ត្បូងឃ្មុំ​និង​ខេត្តតាកែវ​ដូច​កូនប្រុស​ខ្លួន​ដែរនោះ​នឹង​ប្រើ​វិធី​បែបណា​ដើម្បី​ជួយ​អោយ​រួច​ផុតពី​ការចោទប្រកាន់​ហើយ​ដោះ​កូនប្រុស​របស់ខ្លួន​អោយមាន​សឹ​រី​ភាព​ឡើងវិញ​បាន​៕
​

ភ្ញៀវទេសចរ​ជាតិនិង​អន្តរជាតិ​ទៅ​កម្សាន្ត​តាម​រមណី​ដ្ឋា​ន​នានាកើនឡើង

ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បង្ហា​ញ​របាយការណ៍​ថា មាន​អ្នក​ទៅ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍ នានា​ក្នុងប្រទេស​កម្ពុជា​មានកា​រ​កើនឡើង​ខ្លាំង​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ បើ ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៨​កន្លងទៅនេះ​មាន​បងប្អូន​ប្រជា​ពល​
​រដ្ឋ និង​ទេសចរ​អន្តរជាតិ​បានធ្វើ​ដំណើរ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទូទាំងប្រទេស មាន​ចំនួន ប្រមាណ​ជិត ៩​សែន​នាក់ កើនឡើង​ប្រមាណ ៥៤.៥៦ % ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន ប្រមាណ​ជាង ៧​សែន​នាក់ កើនឡើង​ប្រមាណ ៤៧.៣២% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ប្រមាណ​ជាង ១​សែន​នាក់ កើនឡើង ៩៣.៥៩% ក្នុងនោះ​ខេត្ត​គោលដៅ​សំខាន់ៗ​រួមមាន​៖ សៀមរាប​កើនឡើង​ប្រមាណ ១៣.៩៣% ខេត្ត​ព្រះសីហនុ​កើនឡើង​ប្រមាណ ៦.៥០% កំពត កើនឡើង​ប្រមាណ ៥១.៦៤% ហើយ​ក្នុងនោះ​អ្នក​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​បូកគោ មាន ចំនួន​ប្រមាណ ៦៩៧០០​នាក់ បាត់ដំបង​កើនឡើង​ប្រមាណ ៩៤.៣៥% រាជធានី​ភ្នំពេញ កើនឡើង​ប្រមាណ ៨.៤៧% កោះកុង​កើនឡើង​ប្រមាណ ១៦៤% ក្រចេះ​កើនឡើង​ប្រមាណ ៧.៩១% រតនគិរី​កើនឡើង​ប្រមាណ ៥.៧០% មណ្ឌលគិរី​កើនឡើង​ប្រមាណ ១៨.០៣% ស្ទឹងត្រែង​កើនឡើង​ប្រមាណ ៩.៤២% កំពង់ស្ពឺ​កើនឡើង​ប្រមាណ ៤.២០% ព្រះវិហារ​កើន ឡើង​ប្រមាណ ១៨.៣៣% និង​ខេត្តកំពង់ធំ​កើនឡើង​ប្រមាណ ២៥៨.៨០%​។​នេះ​បើតាម​របាយ ការណ៍​របស់​ក្រសួងទេសចរណ៍​ដែល​បានចេញ​ផ្សាយ នា​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​។​
ក្រសួងទេសចរណ៍​បាន​បន្ថែមថា យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​យើង​​សង្កេតឃើញថា ភ្ញៀវទេសចរ​មានការ​កើនឡើង​ខ្លាំង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ​ដោយសារ​គោលនយោបាយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ ដែល​ធ្វើ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូ​ធារ​ជម្រុញឱ្យមាន​ការធ្វើដំណើ​រ​កម្សាន្ត​។ ម្យ៉ាង​វិញ​ដោយ មានការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត បាន​ខិតខំ​យក ចិត្ត​ទុកដាក់​អនុវត្តន៍​តួនាទី​ភារកិច្ច​ជម្រុញ​ដល់​ការងារ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បាន កាន់តែ​ល្អប្រសើរ​ឡើងជា​លំដាប់ ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​តំបន់​រមណីយដ្ឋាន​នានា មាន​​ភាពល្អប្រសើរ មាន​សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន​ល្អប្រសើរ ហើយ​តម្លៃ​ម្ហូប​​អាហារ​នៅតាម​រមណីយដ្ឋាន​នានា ពុំមាន​ការឡើង​ថ្លៃ​គួរអោយកត់សំគាល់​ឡើយ​៕
​

មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​រក​ទំនិញ​ខុសច្បាប់ និង​ខូចគុណភាព​នៅ​ផ្សារ​តាខ្មៅ​

​ខេត្តកណ្តាល ៖ ​មុខទំនិញ​ដែល​កំពុង​ចរ​រាចរ​ណ៏​នៅក្នុង​ផ្សារ​តាខ្មៅ ចំនួន​៣៨​គំរូ ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ខេត្តកណ្តាល មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម បាន​សហការគ្នា​ចុះ​ផ្សារ និង​ធ្វើ​កោសល្យ​វិ​ច្ជ័​យ​តាមរយះ​រថយន្ត​មន្ទីរ​ពិសោធ​ន៏​ចល័ត​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​។​

​ក្រុមការងារ​ចំរុះ​ដឹ​កា​នាំ​ដោយ​លោក អ៊ូ ម៉ាន់​រិ​ន ប្រធាន​សាខា​កាំ​ក្រុង​ត្រូល​ខេត្ត និង​លោក គ្រី ប៉ូ​រិ​ន អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្តាល​។​

​លោក អ៊ូ ម៉ាន់​រិ​ន បាន​ជំរាបជូន​ដល់​អាជីវករ ដែល​កំពុង​បំរើ​សាវា​ផ្នែក​ចំណីអាហារ​នៅ​ផ្សារ​តាខ្មៅ ដែល​លក់ដូរ​ជូន​ប្រជាពលរដ្ឋ អោយបាន​ត្រឹមត្រូវ​តាម​កំណត់​កាល​បរិ​ច្ជេ​ទ​កំប៉ុង​កំពិត​ត្រូវ​ដកចេញ រាល់​មុខទំនិញ​ត្រូវ​ធានា​មានគុណ​ភាព សោភ័ណភាព​ទាំង​ការ​វេច​ខ្ជ​ប់ ការបិទ​ផ្លាកសញ្ញា​របស់​ក្រុមហ៊ុន ឫ​សិប្បកម្ម​។​

លោក​ក៏បាន ជំរាប​ផងដែរ​ចំពោះ​តួនាទី​របស់​អាជីវករ​ទាំងអស់ មិនមែន​គ្រាន់តែ​លក់ទំនិញ​របស់ខ្លួន​អោយ​អស់ពី​តូប រាន ឫក​ញ្ជ្រែ​ង​នោះទេ គឺ​វា​អាចទាក់ទង​ទៅនឹង​សុខភាព​របស់​ប្រជាពលរដ្ឋ ដែល​តែង​មក​ទិញ​ទំនិញ​របស់​ពួកយើង​យកទៅ​បរិភោគ ថា​តើ​ទំនិញ​របស់​ពួកយើង​មាន​សុវត្ថិភាព​ក្នុងការ​ហូបចុក​របស់​ប្រជាពលរដ្ឋ​ដែរ​ឫ​ទេ ព្រោះ​ថាបើ​ការទទួល​ទាន​របស់​ប្រជាពលរដ្ឋ​មាន​បញ្ហា​ប៉ះពាល់​សុខភាព​នោះ អាជីវករ​នេះឯង​ក៏​ជា​អ្នក​រួមចំណែក​១​ផ្នែក​ដែរ​លើ​ការជួយ​ថែទាំ​សុខភាព​របស់​ប្រជាជន និង​របស់​មន្ត្រី​ជំនាញ​ផ្នែក​ម្ហូប​ចំណីអាហារ​នេះដែរ ដូច្នេះ​ការលក់ដូរ​របស់​អាជីវ​ករ និង​ការទិញ​ទំនិញ​របស់​ប្រជាពលរដ្ឋ គឺ​វា​មាន​ទំនាក់ទំនង​មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ​។​បើ​ទំនិញ​មិនមែន​គុណភាព ឫ​សុវត្ថិភាព​ក្នុងការ​បរិភោគ អ្នកទិញ​អាចធ្វើ​ការកំណត់​សំគាល់​ទីតាំង រាន តូប ដែល​អាជីវ​ករលក់​ថ្ងៃក្រោយ​ប្រជាពលរដ្ឋ​នឹងមិន​ចូល​ទិញ​ទំនិញ​របស់​យើង​ឡើយ​។ ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ទាំង​៣៨​គំរូ ក្រុមការងារ​ចំរុះ​បាន​រកឃើញ​ទៅលើ​ស្លឹក​ខ្ទឹម ដែលមាន​សល់​សំណល់​សារធាតុ​ថ្នាំ​កសិកម្ម​(​តិចតួច​) ដកហូត​សត្វ​ក្រួច​បាន​ចំនួន​៣០kg ដែលមាន​សភាព​ខួច​គុណភាព​(​ស្អុយរលួយ​) ក្រៅពីនេះ​ពុំបាន​រកឃើញ​សារធាតុ​អ្វីដែល​នាំអោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឡើយ និង​បាន​ចែក​ខិតប័ណ្ណ​អប់រំ​ស្តីពី​ចំណីអាហារ ជូន​ដល់​អាជីវករ​ដែល​គាត់​លក់ដូរ​តាម​ផ្ទះ​ជុំវិញ​ផ្សារ និង​ប្រជាពលរដ្ឋ​ផងដែរ​។

​លោក អ៊ូ ម៉ាន់​រិ​ន ប្រធាន​សាខា​កាំកុងត្រូល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ដាំ​ដំណាំ​គ្រប់​ប្រភេទ ត្រូវ​ពិនិត្យ​អោយបាន​ត្រឹមត្រូវ នៃ​អាយុកាល​នៃ​ការដាំ​មុននឹង​យកមក​លក់ដូរ ឫ​ធ្វើ​ចរ​រាចរ​ណ៏​នៅក្នុង​ទីផ្សារ ដើម្បី​កុំអោយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​៕
​

ការជ្រើសរើស​ចំណីអាហារ​បរិភោគ គឺជា​រឿង​សំខាន់​សំរាប់​សុខភាព​

​ភ្នំពេញ ៖ ការជ្រើសរើស​យក​ចំណីអាហារ ដែលមាន​គុណភាព មាន​អនាម័យ និង​ពិនិត្យមើល​ឱ្យបាន​ត្រឹមត្រូវ មុននឹង​យកមក​បរិភោគ គឺជា​រឿង​សំខាន់ សម្រាប់​សុខភាព ដែល​គ្រប់គ្នា​ត្រូវមាន​ចំណេះដឹង ស្វែងយល់ ពិនិត្យ និង​តាមដាន នូវ​ប្រភព​ចំណីអាហារ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធានាថា មិន​ប៉ះពាល់​ដល់​សុខភាព​។​
​លើកឡើង​នៅក្នុង​ពិធី បើក​វគ្គ​អប់រំ​ផ្សព្វផ្សាយ អំពី សុវត្ថិភាព

ម្ហូបអាហារ និង​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​វិទ្យាល័យ ជាស៊ីម ឈូក​វ៉ា លោក ខៀវ បញ្ញា​វឌ្ឍន៍ គ្រូ​បង្គោល​សុវត្ថិភាព ម្ហូបអាហារ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន អះអាងថា នៅលើ​ពិភពលោក​នេះ គ្មាន​ម្ហូបអាហារ​ណាមួយ ដែល​គ្មាន​សារធាតុ​គីមី​នោះទេ គ្រាន់តែ​ថា សារធាតុ​គីមី​នោះ​កើតមាន​ស្រាប់​ពី​ធម្មជាតិ ឬមួយ​បានមកពី​ការដាក់​បន្ថែម ក្នុង​ដំណាក់​ការផលិត ហើយ​ត្រឹមត្រូវ​តាម​បទដ្ឋាន​កំណត់ ឬ អត់ ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស ដែល​ច្បាប់​ហាមឃាត់​អនុញ្ញាត​ឬ អនុញ្ញាតិ​តែប៉ុណ្ណោះ​។​

​មន្ត្រី​សាខា​កាំកុងត្រូល ផែស្ងួត​ចុង​ទី​-​ភ្នំពេញ រូបនេះ បាន​ថ្លែង​ទៅកាន់​ក្មួយ​សិក្សា​នុ​សិស្ស និង​អ្នកចូលរួម​ថា ហានិភ័យ​នៃ​ម្ហូបអាហារ​មាន​៣ គឺ ហានិភ័យ នៃ​ផ្នែក​អតិសុខុម​ជីវសាស្ត្រ គីមី​សាស្ត្រ និង​កត្តា​រូបវ័ន្ត ហើយ​ក្នុងនោះ​ហានិភ័យ នៃ​ផ្នែក​អតិសុខុម​ជីវសាស្ត្រ បាន​ប្រឈមមុខ​ខ្លាំងជាងគេ នៅលើ​ពិភព​
​លោក​។

លោក​បានឱ្យដឹង​ផងដែ​រថា ដើម្បី​កាត់បន្ថយ និង​ចៀសវៀង​ហានិភ័យ​ទាំងនោះ អ្នកប្រើប្រាស់​ត្រូវអនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន ដូចជា លាងដៃ លាង​បន្លែ ផ្លែឈើ សាច់ សម្ភារៈ​ផ្ទះបាយ ដោយ​ទឹកស្អាត ហើយ​ហូរ ពិសេស ញែក​ឱ្យដាច់ រវាង​បន្លែ និង​ត្រី​សាច់​ឆៅ អាហារ​ឆ្អិន អាហារ​ឆៅ ជ្រុ​ញ កាំបិត ហាន់​បន្លែ និង​ជ្រុ​ញ កាំបិត ហាន់សាច់ សម្ភារៈ​ដាក់​បន្លែ និង​សម្ភារៈ​ដាក់​សាច់​។​
​លោក ខៀវ បញ្ញា​វឌ្ឍន៍​បាន​បន្តទៀតថា សុវត្ថិភាព​ម្ហូបអាហារ​ជា

កត្តា​សំខាន់ ដែល​អ្នក​គ្រប់គ្នា​ត្រូវតែ​ចេះ និង​ដឹង​ឱ្យបាន​គ្រប់គ្នា​។ ព្រោះ​ថាបើ​កង្វះ​ចំណេះដឹង​ផ្នែក​នេះ នឹង​ធ្វើឱ្យ​ខាតបង់​សេដ្ឋកិច្ច គ្រួសារ និង​សេដ្ឋកិច្ច​សង្គមជាតិ បាត់បង់​ធនធានមនុស្ស ប៉ះពាល់​ខ្លាំង ដល់​សុភមង្គល​គ្រួសារ និង​សុខមាលភាព​សង្គម​។​

​ទាក់ទិន​នឹង​ផលប៉ះពាល់​ពី​ម្ហូបអាហារ​នេះដែរ លោក ជា សាវ៉ន មន្ត្រី​កាំកុងត្រូល​សាខា​ផែស្ងួត​ចុង​ទី​-​ភ្នំពេញ​បានឱ្យដឹង​ដែរ​ថា ចំណីអាហារ វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ពិសេស​ចំណីអាហារ​ណា​ដែល​បាន​ប្រើប្រាស់​សារធាតុ​គីមី និង កង្វះ​ចំណេះដឹង​ផ្នែក​ម្ហូបអាហារ ដោយ​គិត​ចាប់ពី កសិដ្ឋាន រហូតដល់​លើ​តុ​អាហារ​។ ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវតែ​យល់ដឹង និង​យកចិត្តទុកដាក់​បំផុត ចំពោះ​សមិទ្ធិផល​ម្ហូបអាហារ​ប្រចាំថ្ងៃ ពោល គឺ​ត្រូវតែ​សម្អាត​ឱ្យបាន​ត្រឹមត្រូវ មុននឹង​យកទៅ​ចំអិន ឬ ទទួលទាន​។

​លោក​បញ្ជាក់ទៀតថា កង្វះ​សារធាតុ​អី​យ៉ូ​ត​ក៏​ជា​រឿង​សំខាន់ ដែល​អាចឱ្យ​មនុស្ស​សត្វ ជួប​បញ្ហា​ជាច្រើន ដូចជា បញ្ហា​ពក​ក បញ្ញា​អន់ គរ​ថ្លង់ ខ្សោយកម្លាំង កាយសម្បទា​លូតលាស់​យឺត ក្រិន ពិសេស​អាច​បណ្តាលឱ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ម្តាយ​។ ក្នុង​ជីវភាព​ប្រចាំថ្ងៃ សារធាតុ​អ៊ីយ៉ូត​៩០% បានមកពី​ការហូប ១០% បានមកពី​ផឹក ហើយ​៨០% ស្ថិតក្នុង​ក្រពេញ​ទី​រ៉ូ​អ៊ី​ត និង​២០% ស្ថិតក្នុង​សិរី​រាង​របស់​មនុស្ស​។ ចៀសវាង​បញ្ហា​ខាងលើ ត្រូវ​បរិភោគ​ឱ្យបាន​ញឹកញាប់ នូវ​អាហារ​សមុទ្រ និង​ប្រើប្រាស់​អំបិល​ដែលមាន​សារធាតុ​អ៊ីយ៉ូត​ជាប្រចាំ​៕
​

អ្នកសម្របសម្រួល UN ថា ៥​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​ការងារ​នៅ​កម្ពុ​ជាមាន​សន្ទុះ​ខ្លាំង

​ភ្នំពេញ ៖ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សហ​ប្រជា​តិ​ប្រចាំ​កម្ពុជា លោកស្រី Claire Vander Vaeren បាន​កោតសរសើរ​ពី​វឌ្ឍនភាព​នៃ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច ឲ្យ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ ក្នុងអំឡុងពេល​អាណត្តិ​ការងារ ជា​អ្នកសម្របសម្រួល​របស់​លោកស្រី​នៅ​កម្ពុជា​។​

​ការមើលឃើញ​ពី​តថភាព​បែបនេះ ត្រូវបាន​លើកឡើង ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោកស្រី Claire Vander Vaeren ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨​។​
​ឯកឧត្តម បណ្ឌិត អ៊ិត សំហេង បាន​លើកឡើងថា តាមរយៈ​បេសកកម្ម​រយៈពេល​៥​ឆ្នាំ របស់លោក​ស្រី តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​នេះ កិច្ចសហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អង្គការសហប្រជាជាតិ ពិត​ជាមាន​លក្ខណៈ​ល្អប្រសើរ និង​មាន​វឌ្ឍនភាព​ខ្ពស់​។ វឌ្ឍនភាព​ជោគជ័យ​ទាំងឡាយ ដែល​កម្ពុជា​ទទួលបាន​នេះ គឺ​មិនអាច​កាត់ផ្ដាច់​ពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បានឡើយ ក៏​រឹតតែ​មិនអាច​កាត់ផ្ដាច់​បាន​ពី​តួនាទី​របស់លោក​ស្រី Claire Vander Vaeren ដែលជា​អ្នកសម្របសម្រួល​តំណាង​អង្គការសហប្រជាជាតិ​ផងដែរ​។

ឯកឧត្តម មានប្រសាសន៍​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ក្ដី​សោមនស្ស​រីករាយ​ខ្លាំងណាស់ ដែល​ទទួលបាន​នូវ​គម្រោង​ល្អៗ​ជាច្រើន ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការសហប្រជាជាតិ និង​គោលនយោបាយ​ការងារ ដែល​កម្ពុជា​ទទួលបាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ជាពិសេស​គោលនយោបាយ​ជាតិ ស្តីពី​ការ អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ និង​ភាពជា​ដៃគូ​ជាមួយ​អង្គការ ILO ដែល​បាន​រួមគ្នា​ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​។

​លោកស្រី Claire Vander Vaeren បាន​បញ្ជាក់ថា ក្នុង​អាណត្តិ​ការងារ​រយៈពេល​៥​ឆ្នាំ​របស់​លោកស្រី បាន​មើលឃើញថា វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ពិត​ជាមាន​វឌ្ឍនភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សម្គាល់​។ អង្គការសហប្រជាជាតិ មាន​មោទនភាព​ក្នុង​ការធ្វើការងារ​ជាមួយ​កម្ពុជា នឹង​សមិទ្ធផល​ដែល​សម្រេចបាន​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រី ពិសេស​វិស័យ​គាំពារ​សង្គម ការលើកកម្ពស់​ប្រាក់​ឈ្នួល​អប្បបរមា ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ការទប់ស្កាត់​បញ្ហា​ដែល​កើតមាន​ពី​ការធ្វើ​ចំណាកស្រុក ការផ្ដល់អំណាច​ដល់​ស្ត្រី​ក្នុង​វិស័យ​ការងារ ហើយ​ចុង​ក្រោយនេះ ក៏បាន​ពិភាក្សា​លើ​គម្រោង​ថ្មី​មួយទៀត ស្ដីពី មុខរបរ និង​ការងារ​យុវជន ដែលមាន​ការជួយ​សម្រប​សម្រួល​ពី​អង្គការ ILO ដែលជា​អង្គការ​មួយ​ដ៏​សកម្ម ក្នុង​ការងារ​សហការ​ជាមួយ​រាជរដ្ឋាភិបាល លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

លោកស្រី​បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​សម្របសម្រួល​ថ្មី របស់​អង្គការសហប្រជាជាតិ ដែល​នឹង​មកដល់​កម្ពុជា​នាពេលខាងមុខ​នេះ ដើម្បី​ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​និង​បន្ត​វឌ្ឍនភាព​ការងារ​ទៅមុខទៀត​៕
​

ពលរដ្ឋ​៤​ឃុំ​ក្នុងស្រុក​កណ្តាល​ស្ទឺ​ង​លើកគ្នា​មក​សាលាខេត្ត​ ​សុំឱ្យ​ជួយ​ធ្វើ​ប្លង់ដី​

​ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ តំ​ណា ង​ជិត​១០០០​គ្រួសារ បាន​លើកគ្នា​មក​តវ៉ា​សុំឱ្យ​រដ្ឋបាលខេត្ត​ជួយ​អន្តរាគមន៍​ផ្ត​ល់ប​ណ្ណ័​កម្ម​សិ ទ្ធិ​ឱ្យ ខណៈដែល​ដី​ប្រមាណ​២០០​ហិច​តា​ទាំងនោះ ត្រូវបាន​ក្លាយទៅជា​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន​អស់​ទៅហើយ​។​

លោក ភី ស៊ីថា ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងភូមិ​អំពៅព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង បាន​អះអាងថា ដី​ដែលមាន​ទំនាស់​នេះ ជាង​២០០​ហិច​តា ដែលមាន​ពាក់ព័ន្ធ​ជាមួយ​ប្រជាព ល​រដ្ឋ​ចំនួន​៤​ឃុំ រួមមាន​ឃុំ​ក​ណ្តោ​ក ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង និង​ឃុំ​បឹង​ខ្យា​ង ហើយ​ពួកគាត់​កាន់កាប់​តៗ​ពី​ឪពុកម្តាយ​មក តាំងពី​អំឡុង​ឆ្នាំ​១៩៨០​មក​ម្លេះ​។ លុះ​ឆ្នាំ​១៩៩៦ ក្រុម​ហ៊ុ ន​បាន​ចុះ​ទិញ ដោយ​ឱ្យប្រាក់​កក់​១​គ្រួសារ​ចាប់ពី​១៥​ម៉ឺន​ដល់​៣០​ម៉ឺន​រៀល ហើយក៏​មិនបាន បានឱ្យ​គ្រប់​ចំនួន​ដែរ ជាហេតុ​នាំឱ្យ​ពួកគាត់​ចូលទៅ​កាន់កាប់​បង្កបង្កើន​ផល​វិញ​រហូតមក​។ ស្រាប់តែ​ក្រោយមក​ក្រុមហ៊ុន​បានបង្ហាញ​ថា មានប​ណ្ណ័​កម្ម​សិទ្ធី ជាហេតុ​ធ្វើឱ្យ​ពួកគាត់​ឆ្ងល់ ថា​មិនបាន​លក់​ផង ហេតុ​ដូ​ម្តេច​បានជា​ក្រុមហ៊ុន​មានប​ណ្ណ័​កម្មសិទ្ធិ ហើយ​ដោយសារតែ​ជួ ប​ការលំបាក​ពេក ក៏​នាំគ្នា​មក​សាលាខេត្ត សុំឱ្យ​លុបចោល​នូវ​ប​ណ្ណ័​កម្ម​សិទ្ធី​របស់​ក្រុមហ៊ុន ព្រោះ​ពួកខ្លួន​មិនបាន​លក់​ឱ្យ​នោះទេ និង​សំណូមពរ​ឱ្យ​រដ្ឋបាលខេត្ត​ជួយ​អន្តរាគមន៍​ផ្ត​ល់ប ណ្ណ័​កម្ម​សិទ្ធី​ឱ្យ​ងាយស្រួល​កាន់កាប់​អាស្រ័យ​ផល​។​

បន្ទាប់ពី​មានការ​តវ៉ា លោក បូ សាវឿន នាយក​ទីចាត់ការ​អន្តរ​វិស័យ​ខេត្តកណ្តាល បាន​ចេញមក​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ឱ្យ​ប្រជាពលរដ្ឋ​រើស​តំណាង ខ្លួន​ចំនួន​៣​នាក់​ក្នុង​១​ភូមិ ដើម្បី​ធ្វើ​បែបបទ​ដាក់​ចូលមក​រដ្ឋបាលខេត្ត ដើម្បី​ពិនិត្យ​ដោះ​ស្រា យ​ជូន​។ ហើយ​នៅ​រសៀល​នេះ គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត ក៏បាន​កោះប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​វិវាទ​ដី​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ និង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​នេះដែរ ហើយ​បន្ទាប់ពី​ប្រជុំ​រួចរាល់​យើង​នឹង​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ​ដើម្បីឱ្យ​តំណាង​ចូ ល​រួម​ដោះស្រាយ​។ ក្រោយពី​ទទួលយក​នូវ​ការសម្របសម្រួល​ពី​មន្ត្រី​សាលាខេត្ត ប្រជាព
​ល​រដ្ឋ​បាន​បាននាំគ្នា​រំសាយ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ក្នុងអំឡុង​ម៉ោង​១២​ថ្ងៃត្រង់​។​

គួរ​បញ្ជាក់ដែរថា ដី​ទំនាស់​នៅក្នុង​ឃុំ​ទាំង​៤​ខាងលើ បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ហើយ​ទើបតែ​កម្រើក​ឡើងវិញ ខណៈដែល​គម្រោង​សង់​ព្រលានយន្តហោះ​ត្រូវបាន​លេចឡើង នៅពេលដែល​ក្រុម​ឈ្មួញ​នាំគ្នា​សម្រុក​ចុះ​ទិញ ហើយ​ទំនាស់​ទាំងនេះ​ក៏មាន​ក្រុម​អ្នក​គក់​ជេរ​និង​ឈ្មួញ​នៅ​ពីក្រោយ​ជាច្រើន​ក្រុម​ដែរ​៕\


​

ភ្លើង​ប្រចណ្ឌ​ផ្ទុះឡើង ចាប់​ស្រី​ស្នេហ៍​អា​រ ក​ សម្លាប់

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​អ្នកដំណើរ បើករថយន្ត​ដេញ​បុក​ហើយ​នាំគ្នា​ចាប់ខ្លួន បន្ទាប់ពី​យក​កូនកាំបិត អា​រក​សម្លាប់​ស្រី​ស្នេហ៍ ដោយសារតែ​ខឹង​នឹង​នាង​អង្គុយ​ផឹកស៊ី និង​ច្រៀង​លេង​ជាមួយ​ប្រុស​ថ្មី ឌី​ដង​នៅមុខ​បន្ទប់​ក្បែរ​គ្នា​។​ទោះបីជា​យ៉ាងណា ការប៉ង សម្លាប់​នោះ​ពុំ​ដូច​បំណង បណ្តាលអោយ​នាង​របួសធ្ងន់​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះកុសុៈមៈ ។

​ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទ្រង់មាន់ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ ។​អ្វីដែល​មានការ​ចាប់​អា​ម្មណ៍​នោះ បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ បាន​ដណ្តើម​ជនដៃដល់​គ្នា នៅលើ​ដងផ្លូវ​សាធារណៈ​។

បុរស​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ភាព ម៉ក់ អាយុ ២៤​ឆ្នាំ ជា​កម្មករ សំណង់​មាន​លំនៅ ស្នាក់នៅ​កន្លែងកើតហេតុ ។​ចំ​ណែ ក នារី​រងរបួស ឈ្មោះ ខាត់ សុ ជា​អាយុ​២៧​ឆ្នាំ ជា​កម្ម​ការី​នី​កាត់ដេរ​តុង​ហ្វា​ង ស្នាកនៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​ភួ​មិ​ថ្នល់​រលើង ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត​។

​តាម​ព័ត៌មាន​ពី​កន្លែង កើតហេតុ បានអោយដឹងថា អ្នក​ទាំង ២​នាក់​បាន​ស្រលាញ់គ្នា និង​ស្នាក់នៅ​បន្ទប់​ក្បែរ​គ្នា ។​នៅ​មុនពេល​កើតហេតុ​ខណៈដែល​នារី​រងគ្រោះ​អង្គុយ ផឹក និង​ច្រៀង​លេង នៅមុខ ផ្ទះជួល​ស្រាប់តែ​ជន​ដៃ ដល់​ដែល​គេ​អះអាងថា ជាស​ង្សា​និង​គ្នា បាន​យក​កូនកាំបិត ចេញពី​បន្ទប់ ហើយ​មក​ចាប់​បោចសក់​ទៅក្រោយ អារ ក​សម្លាប់​តែម្តង ។​ភ្លាមៗ ត្រូវបាន​បងប្អូន​មិត្ត​ភ​ក្កិ បាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​តាម​ព័ត៌មាន​អោយដឹងថា បន្ទាប់ពី បាន​អាករ​សម្លាប់​ស្រី​ស្នេហ៍​ហើយ ក៍បាន​កាន់​កូន​កា​បិត នៅ​ដៃ​ដើរ​ចេញទៅ ទាំង​ស្ថាន​ភាពស្រវឹង ដោយ​ពុំមាន អ្នកណា ហ៊ាន​ចូលចាប់​ឡើយ​។ នៅពេល​ធ្វើដំណើ​េ​ចេញ​បាន​ប្រមាណ​៣០០​ម៉ែត្រ មាន​រថយន្ត​មួយគ្រឿង ក៍បាន​បើករថយន្ត​ដេញ​បុក បណ្តាលអោយ​ដួល ហើយ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច នាំគ្នា​ចាប់ខ្លួន បាន​។
តាម​ព័ត៌មាន​អោយដឹងថា នៅពេល​បើក​រថយន្តបុក​ជនដៃដល់ ក៍បាន​ជ្រុល​ទៅបុក​សួនច្បារ និង​ដើមឈើ​ក្បែរ​ប៉ុស្តិ៍​យាម​សណ្ឋាគារ​បាលី បណ្តាលអោយ​ធ្លាក​កាង​ហើយ រថយន្ត​ក៍បាន​ទៅ​បាត់ទៅ​។

តាម​ព័ត៌មាន​អោយដឹងថា បន្ទាប់ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​មានការ​ប្រទាញប្រទង់​គ្នា អស់​ប្រមាណ ជិត ១​ម៉ោង ដោយ នគរបាល និង​កងរាជអាវុធហត្ថ បាន​ដណ្តើម​គ្នា ដោយ​ដោយ​ខាង​កងរាជអាវុធហត្ថ​បាន​អះអាងថា ខ្លួន​ជា​អ្នក​ចាប់បាន​និង​បាន​ដ​ណ្តើ​រ ជនដៃដល់​យក​ដាក់​ម៉ូតូ​បញ្ជូន​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌ​សែន​សុខ ។

តាម ជនដៃដល់​បានអោយដឹងថា មូលហេតុ ដែល​ខ្លួន អាករ សម្លាប់​សង្សា​ដោយសារតែ​ខឹង​នាង យក​ប្រុស​ថ្មី​មក​ឌី ។ បុរស​រូបនោះ​បានអោយ​ដឹងថា ខ្លួន នឹង​នាង​បាន​ស្រាញ់​គ្នា រយះពេល​ប្រមាណ​កន្លះ​ខែ​មកហើយ មិន​នឹកស្មានថា នាង​មក​អង្គុយ​ផឹក ជាមួយ​ប្រុស​ថ្មី​បញ្ឈឺ​ខ្លួន​បែបនេះ ។

ដោយឡែក នារី​រងរបួស បានអោយដឹងថា ខ្លួន​ពុំបាន​ស្រលាញ់​បុរស​ម្នាក់​នោះទេ ។​កន្លងមក បុរស​ម្នាក់​តាម​លួងលោម​សុំ​ស្នេហ៍ នាង តែ​នាង​ពុំបាន​ស្រលាញ់​។​នៅ​មុនពេល​កើតហេតុ ពេលដែល​នាង អង្គុយ ផឹក​ជាមួយ បងប្អូន និង​មិ​ង​មា ស្រាប់តែ​បុរស​នោះ​យក​កូនកាំបិត មក​អាករ​សម្លាប់​នាង​តែម្តង ៕
​

ប្រទះឃើញ​គ្រាប់មីន​ដែល​សល់​ពី​សម័យ​សង្គ្រាម​ជាច្រើន​គ្រាប់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

​ឧ​ត្ត​រ​មានជ័យ ៖ គ្រាប់មីន​ជាច្រើន​គ្រាប់ ដែល​សេសសល់​តាំងពី​សម័យ​សង្គ្រាម ត្រូវបាន​ប្រជា​ពល រដ្ឋ​ប្រទះឃើញ​នៅ​ដីស្រែ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅក្បែ​ទំនប់​ប្រឡាយ​ចិន ក្នុងភូមិ​សុខ​សេរី ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ក្រោយពី​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​កម្លាំង​សមត្ថកិច្ច​បាន​សហការ​ជាមួយ អង្គភាព​បោសសំអាត​មីន ចុះ​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ៦​គ្រាប់ ជា​ប្រភេទ​គ្រាប់​៦៩ និង​ប្រភេទ​ក្បាល​គ្រាប់​ធុន ៦០​មី​លី​ម៉ែត្រ​ចំនួន ៣​គ្រាប់​។​

​សមត្ថកិច្ច​បន្ថែមថា គ្រាប់មីន​ខាងលើ គឺ​នៅ​សេសសល់​កាល​ពីស​ង្គ្រ​ម ហើយ​សមត្ថកិច្ច​បានប្រគល់​ទៅអោយ​ក្រុម​ហេ​ឡូ​ត្រាស យកទៅ​កំទេចចោល​។ បំណង​ពី​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ប្រទះឃើញ​គ្រាប់មីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ​បើ​ជួបប្រទះ​សូម​កំ​ប៉ះពាល់​វា ព្រោះ​អាចមាន​គ្រោះថ្នាក់​៕
​

កាប់​ប្លន់​យក​រថយន្ត​តាក់ស៊ី​ក្រហម ពេល​ដឹងថា​មានភ្ជាប់ ជី​ភី​អេស រត់ចោលឡានបាត់

​ភ្នំពេញ​៖ បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់ ត្រូវបាន​ជនសង្ស័យ​រឹត ក និង​កាប់​ប្លន់​យក រថយន្ត​បានសម្រេច ហើយ​ព្យាយាម​បើក​រត់គេចខ្លួន តែ​ដល់ពេល​ដឹងថា រថយន្ត​មានភ្ជាប់​ប្រព័ន្ធ ជី​ភី​អេស ហើយ​មាន​អ្នក​តាម ទៀត​នោះ ស្រាប់តែ​យក​រថយន្ត​មក​ប្លុង​ចោល ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​

ហេតុការណ៍​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​ការ​ពី​វេលា​ម៉ោង ១១​និង​៣០​នាទី យ​បើ​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ សង្កាត់ គីឡូម៉ែត្រ លេខ ៦ ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ រថយន្ត​ត្រូវ​ជនសង្ស័យ​យកមក​ប្លុង​ចោល​នៅ​ផ្លូវ​លេខ ៦១​សង្កាត់ ផ្សារ​ថ្មី​១ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​មានឈ្មោះ ញ៉ា​ញ សុខ​គា អាយុ ២១​ឆ្នាំ មុខរបរ អ្នករត់​តាក់ស៊ី​ក្រហម ស្នាក់នៅ ផ្ទះជួល​ភូមិ ត្រពាំង​ផ្លឹ​ង​សង្កាត់ ចោមចៅ​១ ខណ្ឌ ពោ​ធិ៏​សែន​ជ័យ រាជធានី​ភ្នំពេញ ស្រុកកំណើត​នៅ ខេត្ត​ព្រះសីហនុ ។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ហៅ រថយន្ត​តាក់ស៊ី​ក្រហម ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-6237 ហើយ ជនសង្ស័យ​ជិះ​ខាងក្រោយ​ស្រាប់តែ​ឡើងលើ​រថយន្ត​មកដល់​ត្រង់​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី កែវ ក៏​ជនសង្ស័យ​ធ្វើ​សកម្មភាព​ដោយ​ប្រាប់​ឲ្យ​រថយន្ត​ឈប់​មួយ​ភ្លែត​។​រថយន្ត​ក៏​ឈប់ ហើយ​ជន សង្ស័យ​យក​ខ្សែលួស រិត ក ជនរងគ្រោះ និង​គំរាម​ឲ្យ​ចុះ​ពីលើ​រថយន្ត ព្រមទាំង​ដក​កាំបិត តាំង​តោ មក​កាប់​ជន​លើ​រងគ្រោះ​ជាច្រើន​កាំបិត ត្រូវចំ​សៀតផ្កា និង​ដៃ ធ្វើ​ឲ្យ​ជនរងគ្រោះ​រងរបួស ធ្ងន់​ឈាម ស្រោច​ខ្លួន​។ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ ត្រូវបាន​គេ​ជួយ ទាក់ទង​ទៅ​សមត្ថកិច្ច​យក​រថយន្ត​សង្គ្រោះ បន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ ហើយ​ជនសង្ស័យ​បាន​បើករថយន្ត​រត់​បាន​ពាក់​កណ្តាលផ្លូវ ក៏​ឮ​សំឡេង និយាយ​ក្នុង អាយកូម របស់​ជនរងគ្រោះ​ដែល​ធ្លាក់​នៅក្នុង​រថយន្ត ធ្វើ​ឲ្យ​ជនសង្ស័យ​ដឹងថា រថយន្ត មាន ដាក់ ជី​ភី​អេស នឹងមាន​អ្នក​ដេញតាម​ព​ញិ​ក្រោយ ក៏​ជិះ​យកមក​ប្លុង​ចោល​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ ផ្អើល​យ៉ាងខ្លាំង​ដល់​សម្ថ​កិច្ច​ខណ្ឌ​ឬ​ស្សី​កែវ នឹង​ខណ្ឌដូនពេញ ។​

​ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​ខណ្ឌដូនពេញ​បាន​ទាក់ទង​ទៅ​ខណ្ឌ​ឬ​ស្សី​កែវ​ឲ្យ​មក​យក​រថយន្ត​ទៅ រក្សាទុក​នឹងធ្វើ​កំណត់ហេតុ​ដាក់ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​សម្ថ​កិច្ច​កំណត់​មុខសញ្ញា​ឈានដល់​ការចាប់ខ្លួន​មក​ដាក់ទោស​ទៅតាម​នីតិវិធី​៕​

ត្រសក់​ធ្លាក់​ថ្លៃ​ខ្លាំងពេក ពលរដ្ឋ​រស់ក្នុង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដឹក​ទៅ​ចាក់ចោល

បាត់ដំបង ៖ តម្លៃ​ត្រសក់​បាន​ធ្លាក់ចុះ​ដល់​៣០០​រៀល ក្នុង​មួយ​គីឡូក្រាម​ហើយ​លក់​មិន សូវ​ដាច់​ទៀត ខុសប្លែក​ពី​រយៈពេល​មុខៗ​ដែល​ត្រសក់​អាច​លក់បាន​ក្នុងតម្លៃ​ពី ៨០០​រៀល ទៅ​១.០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​គេហទំព័រ​នគរបាលជាតិ ។​

បើតាម​ពលរដ្ឋ ត្រសក់​មិន​ត្រឹម​តែមាន​តម្លៃថោក​ប៉ុណ្ណោះ​ទេ ថែមទាំង​សំបូរ​រហូត​គ្មាន​អ្នកទិញ ទើប​ពួកគេ​សម្រេច​ដឹក​ទៅ​ចាក់ចោល​បែបនេះ​។​
បើតាម​នគរបាលជាតិ កសិករ​រស់នៅ​តំបន់​ខាងលើ ភាគច្រើន​បាន​ប្រកបមុខរបរ​ដាំ​ត្រសក់ និង​បាន​ប្រមូល​ផល​តំណាលៗ​គ្នា ដែលជា​ហេតុ​ធ្វើ​ឲ្យ​ត្រសក់​ចាល់ គ្មាន​ទីផ្សារ និង​ធ្វើឱយ​តម្លៃ​ធ្លាក់ ចុះ​។​

គូរ​បញ្ជាក់ថា ក្រៅពី​ការធ្វើ​ស្រែ ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ទីទួល​ប្រាសាទ ក្នុង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង តែង​ដាំ​ដំណាំ​ទៅតាម​រដូវ ដូចជា ខាត់ណា ម្រះ និង ត្រសក់​ជាដើម​៕
​

រោងចក្រ​ចំនួន​២ ក្នុងចំណោម​រោងចក្រ​ទាំង​៣ ដែល​ថៅកែ​រត់ចោល បាន​ដោះ ស្រាយ​ទាំង​ស​ម្រូ​ង​ចម្រាស់​

​ភ្នំពេញ ៖ ករណី​រោងចក្រ​កាត់ដេរ​ចំនួន​៣ មាន​ថៅកែ​រួម​តែមួយ ដែល​បាន​រត់ចោល​រោងចក្រ ដោយ​មិន​បើកប្រាក់​ខែ​ឲ្យ​ក្រុមកម្មករ បង្ក​ឲ្យ​មានការ​ជ្រួលច្របល់​ច្រើន​ថ្ងៃ​កន្លងមកហើយ​នោះ នៅ​ថ្ងៃ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ត្រូវបាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ព្រមទាំង​សហជីព​ចំនួន​២ និង​អាជ្ញាធរ​មូលដ្ឋាន បាន​បើក​កិច្ចពិភាក្សា​រិះរក​ដំណោះ ស្រាយ​បញ្ចប់រឿង​នៅ​រោងចក្រ​ចំនួន​២​ហើយ តាមរយៈ​ការលក់​ឡៃ​ឡុង​សម្ភារៈ​ជា​ទ្រព្យសម្បត្តិ នៅ សល់​ក្នុង​រោងចក្រ​ទាំង​២​នោះ​។​

ទាក់ទិន​នឹង​ករណីនេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា​៖ រោងចក្រ​ទាំ​២ ដែល​ត្រូវបាន​ដោះស្រាយ​បញ្ចប់រឿង​លែងមាន​ការតវ៉ា​ពី​សំណាក់ កម្មករ​ទៅទៀត​នោះ គឺ​ទី​១ រោងចក្រ​កាត់ដេរ «​អេស អ អ៊ី ហ្គា​មេន​» និង​ទី​២ រោងចក្រ «​យ៉ូ ដា ហ្គា​មេន អ៊ិន​ដាស់​ស្ទ្រី​» មាន​ទីតាំងនៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រោងចក្រ​ទាំង​២​នេះ មាន​កម្មក កម្មការិនី​សរុប​ចំនួន​៨៦៩​នាក់ ខណៈ​ពួកគេ​បាន​ជ្រួលច្របល់​ប្រមូលផ្តុំ​ចាប់ តាំងពី​វេលា​ម៉ោង​៧៖៣០​នាទី យប់​ថ្ងៃទី​៧ ខែកុម្ភៈ មកម្ល៉េះ​បន្ទាប់ពី​បាត់​ខ្លួន ថៅកែ​ជនជាតិ​ចិន​រត់ ចោល​។​

ទោះបីជា​យ៉ាងណា​ក្រុមកម្មករ​បាន​និយាយថា​៖​ចំពោះ​ការដោះស្រាយ​នេះ ពួកគេ​ទទួលយក​ដំណោះស្រាយ​ខាងលើ​ទាំង​មិន​សប្បាយចិត្ត ប៉ុន្តែ​ត្រូវតែ​ទទួលយក​ចើ​ទោះបី​ពួកគេ​ម្នាក់ៗ​ទទួល បាន​លុយ​ត្រឹមតែ​៦៦​ភាគរយ នៃ​ចំនួន​ប្រាក់ខែ​ក៏ដោយ​។

​ក្រុមកម្មករ បាន​លើក​ហេតុផល​ថា លុយ​ដែល​បានមកពី​ការលក់​ឡៃ​ឡុង​សម្ភារ មានការ​បាត់បង់​ច្រើន ដែល​អាច​បាត់​ខ្ទង់​ជិត​១០​ម៉ឺន​ដុល្លារ​ទៀត ដោយ​មិនដឹងថា គណៈកម្មការ និង​សហ ជីព​ទាំង​២ យកទៅ​ណា​ទេ ហើយ​បើ​កុំ​តែ​បាត់ ពួក គេ​ត្រូវ​ទទួលបាន​១០០​ភាគរយ ឬក៏​ជិត​១០០​ភាគរយ នៃ​ចំនួន​ប្រាក់ខែ​ទៅហើយ​។​

គួរ​បញ្ជាក់ថា រោងចក្រ​ទាំង​២​ខាងលើ​នោះ ជា​សាខា​របស់​រោងចក្រ​កាត់ដេរ អ៊ី​ហ្វា ហ្គា​មិន ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ កម្មករ​បានធ្វើ​ការតវ៉ា រហូតមកដល់​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ ទើប​ក្រសួង​ការងារ​រួមជាមួយ​រួមជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ព្រមទាំង​សហជីព​មុំ​សៀក និង​សហជីព លី​វ៉េង និង​អាជ្ញាធរ​មូលដ្ឋាន សម្រេច​លក់ឡៃ​ឡុង​សម្ភារ​នៅក្នុង​រោងចក្រ​ទាំង​២​នោះ ដើម្បី​យកប្រាក់​បើក​ឲ្យ​កម្មករ​កម្មការិនី​ខាងលើ ចំនួន​៨៦៩​នាក់​នោះ បញ្ចប់​បញ្ហា​ការតវ៉ា​តទៅទៀត ចំណែក​រោងចក្រ អ៊ី​ហ្វា ហ្គា​មិន នៅ​មិនទាន់​ដោះស្រាយ​នៅឡើយ​។​

​ទោះបី​ដោះស្រាយ​ចប់​ហើយ​ក្ដី​តែ​កម្មករ​បាន​និយាយ​រអ៊ូរទាំ​ថា ពួកគេ​ទទួលយក​ដំណោះ ស្រាយ​ខាងលើ ទាំង​មិន​សប្បាយចិត្ត​ទាល់តែសោះ ព្រោះ​ដំណោះស្រាយ​ខាងលើ មាន​ភាពមិន ប្រក្រតី​ឡើយ​។ ពួកគេ​បានដឹងថា ការ​ឡៃ​ឡុង​សម្ភារ​នៅក្នុង​រោងចក្រ​ទាំង​២​ខាងលើ បាន​រហូតដល់​ទៅជា​ង​២៥​ម៉ឺន​ឯណោះ ប៉ុន្តែ​ត្រូវបាន​ខាង​គណៈកម្មការ​ប្រាប់ថា លក់​បានតែ​ចំនួន​១៥៥,៥០០​ដុល្លារ​តែប៉ុណ្ណោះ​។ ក្នុងនោះ​សហជីព​ទាំង​២ ដែល​ពួកគាត់​គិតថា ជា​អ្នក​ជួយ​ការពារ​ផល ប្រ​យោ​ជ ន៍ ជូន​កម្មករ បានទាមទារ​យក​ចំនួន​១៥,៥០០​ដុល្លារ ហើយ​ដោយសារតែ​ទ័លច្រក​ហើយ មិនដឹង ថា​ត្រូវ​ទៅ​ពឹង​ខាង​ណា​ឲ្យ​ជួយ ទើប​ឲ្យ​សហជីព​ទាំង​២ ជួយ​ទាំង​ការមិនសប្បាយចិត្ត និង​ព្រម​ទទួល​លុយ​ត្រឹម​ប្រមាណ​៦៦​ភាគរយ នៃ​ចំនួន​ប្រាក់ខែ​របស់ខ្លួន​ប៉ុណ្ណោះ​។​
​

ចំណែក​មន្ត្រី​ក្រសួង​ការងារ​ដែល​ចូលរួម​ដោះស្រាយបាន​អះអាងថា ការ​ឡាយឡុង​សម្ភារៈ នៅក្នុង​រោងចក្រ​ទាំង​២​ខាងលើ​នោះ បាន​ត្រឹម​ចំនួន​១៥៥,៥០០​ដុល្លារ​តែប៉ុណ្ណោះ ដើម្បី​បើក​ឲ្យ កម្មករ​ទាំង​៨៦៩​នាក់​នោះ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​៦៦​ភាគរយ នៃ​ប្រាក់ខែ​របស់​ពួកគេ​ដើម្បី បញ្ចប់​វិវាទ​ខាងលើនេះ​៕
​

ការប្រមាថព្រះមហាក្សត្រ នឹងត្រូវមាន ទោស ត្រូវរឹបអូសទ្រព្យសម្បត្តិ ឬត្រូវ រំលាយស្ថាប័នចោល

ភ្នំពេញ ៖ កិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានអនុម័តរួចហើយ នូវមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលចែងពីបទប្រមាថចំពោះព្រះមហាក្សត្រ។ មាត្រា៤៣៧ ដែលទើបត្រូវបានតាក់តែងថ្មីឡើងនេះ នឹងដាក់ឲ្យអនុវត្តនាពេលខាងមុខ បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រម។

មាត្រាថ្មីនេះ នឹងកំណត់ដល់អ្នក ដែលប្រមាថព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគារពី ១ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១0លានរៀល។ រីឯ នីតិបុគ្គល (សំដៅលើស្ថាប័ន) អាចនឹងត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងត្រូវទទួលទោសផ្សេងៗទៀត។

សូមជម្រាបថា នីតិបុគ្គល គឺសំដៅទៅលើ ស្ថាប័ន ក្រុមហ៊ុន គ្រឹះស្ថាន អង្គភាព អង្គការ សមាគម សហជីព និងគណបក្សនយោបាយ ជាដើម អាចនឹងត្រូវបានតុលាការបញ្ជាឲ្យផ្អាកសកម្ម ភាព រឹបអូសទ្រព្យសម្បត្តិ ឬក៏ឈានដល់រំលាយចោលតែម្តង ប្រសិនបើរកឃើញថា មានទោសពី បទប្រមាថលើព្រះមហាក្សត្រប្រាកដមែន។

ឯ.ឧ. ប៉ែន បញ្ញា តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការជំនាញផ្នែកនីតិកម្មនៃរដ្ឋសភា បានពន្យល់ថា ទោសបន្ថែមដែលតុលាការ អាចនឹងលើកមកអនុវត្តលើនីតិបុគ្គលពីបទប្រមាថចំពោះព្រះមហាក្សត្រនេះ គឺស្ថិតក្នុងមាត្រា១៧0 មាត្រា១៧១ មាត្រា១៧២ មាត្រា ១៧៦ និងមាត្រា១៧៨ ជាដើម នៃក្រមព្រហ្មទណ្ឌ។

មាត្រាទាំងនោះ ចែងច្បាស់អំពីការរំលាយចោល ការបិទ ការផ្អាកសកម្មភាព ការរឹបអូសទ្រព្យសម្បត្តិ និងការដាក់នីតិបុគ្គល ឲ្យស្ថិតក្រោមការតាមដានរបស់តុលាការ ឬទទួលទោសទណ្ឌបន្ថែមទៀត។
បន្ថែមពីលើនេះ ក្នុងមាត្រា១៧៨ ថ្មី បានចែងថា កាលបើរឹបអូសបានក្លាយជាស្ថាពរហើយ វត្ថុរឹបអូសទាំងនោះ នឹងក្លាយជាកម្មសិទ្ធិរបស់រដ្ឋ។

តំណាងរាស្ត្រដែលមានវ័យចំណាស់ ឯ.ឧ. ប៉ែន បញ្ញា បានពន្យល់បន្ថែមពីនិយមន័យនៃការ ប្រមាថយ៉ាងដូច្នេះថា ៖«ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុ ដែលប៉ះពាល់សេចក្តី ថ្លៃថ្នូរនៃបុគ្គល រីឯការប្រមាថចំពោះព្រះមហាក្សត្រត្រូវផ្តន្ទាទោស ៕