All posts by មេគង្គ ប៉ុស្តិ៍

ប្រធានរដ្ឋសភា​កម្ពុជា​ថា កូរ៉េខាងត្បូង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​

ភ្នំពេញ ៖ ថ្លែង​ទៅកាន់​ឯកឧត្តម អូ​ណាក់ យ៉ុង ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នា​ជំនួប​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​២១ កុម្ភៈ​នេះ នៅ​វិមាន​រដ្ឋសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​បាន​គូសបញ្ជាក់ថា សាធារណរដ្ឋ​កូរ៉េ ឬ​ប្រទេស​កូរ៉េ​ខាង ត្បូង បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​លើ គ្រប់​វិស័យ តាមរយៈ​ការផ្តល់​ជំនួយឥតសំណង និង​ការផ្តល់​កម្ចី​ឥណទាន​សម្បទាន​ជាដើម ដើម្បី​យកមក​អភិវឌ្ឍន៍​កម្ពុជា​។​

ជាមួយគ្នានេះ​សម្តេច​ប្រធានសភា​កម្ពុជា​បាន​លើកឡើងថា កូរ៉េខាងត្បូង​គឺជា​ទីផ្សារ ការងារ​ដ៏​ធំ​របស់​ពលករ​កម្ពុជា​។ ដូចនេះ​តាមរយៈ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ថ្មី សម្តេច​បានស្នើ អោយ​ឯកឧត្តម​ជួយ​ពិនិត្យ និង​ជម្រុញអោយមាន​អ្នកវិនិយោគ និង​អ្នកទេសចរ​ពី​កូរ៉េខាងត្បូង មកកាន់​កម្ពុជា​ច្រើនឡើង​បន្ថែមទៀត រួមទាំង​ការពិចារណា​នូវ​ការ​បន្ថែមចំនួន​កូតា​សម្រាប់ ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​អោយបាន​ច្រើនជាង​បច្ចុប្បន្ននេះ​។​

ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​នេះ​ឯកឧត្តម អូ​ណាក់ យ៉ុង ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សា ធារ​ណ​រដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា សំណើ​របស់​សម្តេច​ប្រធានរដ្ឋសភា​គឺ​ស្ថិតនៅក្នុង ចំណុច​គោលនយោបាយ​អាទិ៍ភាព​ឆ្ពោះ​មកកាន់​អា​សុ​ី​ខាងត្បូង ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋា ភិ​បាល​កូរ៉េ​នាពេល​កន្លងទៅនេះ​។ ដូច្នេះហើយ​តួនាទី​របស់​ឯកឧត្តម គឺ​ខិតខំ​ជម្រុញ​អោយ​អ្នក វិនិយោគ និង​អ្នកទេសចរ​កូរ៉េខាងត្បូង​មកកាន់​កម្ពុជា​អោយបាន​ច្រើនឡើង​បន្ថែមទៀត​នា ពេលអនាគត​។​

ដោយឡែក​ចំពោះ​ការស្នើសុំ​អោយមាន​ការបង្កើន​ចំនួន​កូតា​សម្រាប់​ពលករ​កម្ពុ​ជា​ទៅ ធ្វើការ​នៅ​កូរ៉េខាងត្បូង​ដែល​បានស្នើ​ឡើង​ដោយ​សម្តេច​ប្រធានសភា​កម្ពុជា​ដែរនោះ ឯកឧត្តម ទូត​បាន​បញ្ជាក់ថា បញ្ហា​នេះ​គឺ​វា​ស្ថិតនៅលើ​ទីផ្សារ​ឧស្សាហកម្ម​នៃ​ការផលិត​ប៉ុណ្ណោះ មាន ន័យ​ថា ប្រសិនបើ​មានការ​ផលិត​ច្រើន តម្រូវការ​នូវ​កម្លាំង​អ្នកធ្វើការ​ក៏​កាន់តែច្រើន​ដែរ ដែល ធ្វើអោយ​ចំនួន​កូតា​នៃ​ពលករ​ប្រទេស​នី​ិ​មួយៗ​ក៏មាន​ការកើនឡើង​ទៅ​តាម​នឹង​ដែរ​។ តែ​ទោះ ជា​យ៉ាងណាក្តី​ឯកឧត្តម អូ​ណាក់ យ៉ុង បាន​បញ្ជាក់ថា តាមពិតទៅ​ចំនួន​ពលករ​កម្ពុជា​ទៅធ្វើ ការ​នៅ​ប្រទេស​កូរ៉េ នៅ​ពុំទាន់​គ្រប់​តាម​ចំនួន​កូតា​ដែល​រដ្ឋាភិបាល​កូរ៉េ​ផ្តល់អោយ​នៅឡើយ​
​ទេ​៕​

ជប៉ុន​ផ្តល់​ថវិកា​ជាង​៧​លាន​ដុល្លារ និង​​សម្ភារៈ​ចាំបាច់​មួយចំនួន​ដល់ គ​.​ជ​.​ប​

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៨០០​លាន​យ៉េន ស្មើនឹង​ប្រមាណ ៧,៥​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។​

​ការចុះហត្ថលេខា​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ក​កុម្ភៈ ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​។ ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​នេះ រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ហិប​ឆ្នោត ព្រមទាំង​សម្ភារៈ​ចាំបាច់​ដទៃទៀត ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​ការបោះឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែកក្កដា ឆ្នាំ​២០១៨​ផងដែរ​៕​

​ធា្ល​យ​រឿង​​ប៉ូលិស​អន្តោប្រវេសន៍​ច្រក ព្រំដែន​អូរ​សា្ម​ច់​យកលុយ​​ថ្លៃ​ធ្វើលិខិត​ឆ្លងទៅ​ថៃ​

​ឧ​ត្ត​រ​មានជ័យ ៖ ក្រសួងមហាផ្ទៃ ព្រមទាំង​អាជា្ញធរ​ខេត្ត​បានប្រកាស​កន្លងទៅ​ផងដែរ ស្តីពី​ការធ្វើ​ទិន្ន​ការ ឬក៏​ការ​បំពេញបែបបទ​ផ្សេងៗ របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ក៏ដូចជា ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ច្រក​អន្តរជាតិ​អូរ​សា្ម​ច់ ដោយ​មិន​តម្រូវអោយមាន​ការបង់​ប្រាក់ ឬក៏​សេវាកម្ម​អ្វី​ទាំងអស់​ទៅលើ​ការបំពេញ​បែបបទ​ធ្វើ​ទិន្ន​ការ ឬក៏​ការ​វៃ​ប៉ះ​ស្ព​រ័​ចេញចូល​នោះ​របស់ ភ្ញៀវ​ទេសចរណ៍​ជាតិ ឬ​អន្តរជាតិ​នោះទេ​។​

​ប៉ុន្តែ​នៅ​ថ្មីៗ​នេះ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ច្រក​អន្តរជាតិ​អូរ​សា្ម​ច់ បាន​រិះគន់​យ៉ាង​ខាំ្ល​ង ចំពោះ​មន្ត្រីនគរបាល​អន្តោប្រវេសណ៍​ច្រក​អន្តរជាតិ​អូរ​សា្ម​ច់​ថា បានធ្វើ​បែបបទ ឬ​កា​រវៃ​ប៉ះ​ស្ព​រ័ ចូលទៅក្នុង​ប្រទេស​ថៃ​ខេត្ត​សុរិន្ទ គឺ​ពួកគាត់​ត្រូវតែ​បង់​ថវិការ​អោយ​មន្ត្រី​អន្តោប្រវេសន៍​ដែល​ប្រចាំការ​នៅ​នឹង​ប៉ុ​ស្ត៍ ចំនួន​១០០​បាត ស្មើរ​ជាង ១​ម៉ឺន​រៀល បើ​មិន​ដូច្នេះ​ទេនោះ​ពួកគាត់​មិនអាច​វៃ​ប៉ះ​ស្ព័​រ​ចូលទៅ​បានឡើយ​។​

​ចំពោះ​កត្តា​បែបនេះហើយ ដែល​រដ្ឋា​ភិ បាល​តម្រូវអោយ​ប្រជាពលរដ្ឋ​ដែលមាន​ប៉ះ​ស្ព​រ័​ឆ្លងដែន​មិនត្រូវ​បង់ប្រាក់​នោះឡើយ តែ​មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់ នៅតែ​ទារប្រាក់​ថ្លៃ​វៃ​ប៉ះ​ស្ព​រ័​ដដែល តើ​បញ្ហា​នេះ​ថា្នក់​ដឹកនាំ​និង​អាជា្ញធរ​ខេត្ត​បានដឹង​ដែរឬទេ​។​

​ទាក់​ទឹ​ន​នឹង​បញ្ហា​នេះ យើង​មិនអាច​សុំ​ការបំភ្លឺ​ពី លោក ឃួ​ង ទីន ប្រធាន​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក ព្រំដែន​អន្តរជាតិ​អូរ​សា្ម​ច់ ដោយ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​៕​

រដ្ឋមន្ត្រី​ទេសចរណ៍​ថ្លែងថា ចំណូល​ពី​វិស័យ​ទេសចរណ៍ បាន​ចូលក្នុង​ដៃ​ពល រដ្ឋ​ជា​អតិបរិមារ​

​សៀមរាប ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​លើ​ឡើង​ថា​
​នៅក្នុង​នយោបាយ​ទេសចរណ៍ បើ​ចំណូល​មិនបាន​ចូលក្នុង​ដៃ​ប្រជាពលរដ្ឋ​ជា​អតិបរិមារ​ទេនោះ គឺ​មានន័យថា ការរៀបចំ​យុទ្ធសាស្ត្រ​ទេសចរណ៍​នោះ មិនទាន់​បានល្អ​នោះទេ ។​

​លោក ថោង ខុន លើកឡើង​បែបនេះ​នៅក្នុង​សន្និបាត​
​បូក​សារុប​លទ្ធផល​ការងារ​ទេសចរណ៍​ឆ្នាំ​២០១៧ លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ របស់​មន្ទី​ទេសចរណ៍ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ​នៅ​សាលាខេត្ត​សៀមរាប​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​បន្ថែមថា វិស័យ​ទេសចរណ៍​កម្ពុជា ត្រូវធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ​សម្រាប់​អនាគត ដែល​ពិភពលោក​ទាំងមូល បានដាក់​ផែនការ ត្រូវយក​វិស័យ​ទេសចរណ៍ ជា​វិស័យ​នាំមុខ​មួយ​ខាង​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០៣០ ។ ដូច្នេះ ដើម្បី​អាច​ឈោង​ចាប់យក​ផែនការ​នេះ​បាន លុះត្រាតែ​វិស័យ​ទេសចរណ៍ ត្រូវមាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។

រមណីយដ្ឋាន​អង្គរ ដែល​កំពុងស្ថិត​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​នោះ សម្រាប់​ទៅ​ថ្ងៃ​អនាគត គឺ​រឹតតែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត ។

​លោក​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ គូសបញ្ចាក់ថា វា​ពិតជា​ក្តីសង្ឃឹម​សម្រាប់​ឆ្ពោះទៅ​ឆ្នាំ​២០៣០ ដែល​រមណីយដ្ឋាន​អង្គរ​មានការ​គ្រប់គ្រង​ដោយ​ហ្មត់ចត់ ក្នុងនោះ​មាន​អាជ្ញាធរ​ជាតិ​អប្សរា​ជា​ស្នូល និង​មាន​កិច្ចសហការ​ដោយ​សហគមន៍​អន្តរជាតិ ICC – UNESCO និង អង្គការ​ផ្សេងៗ​ទៀត​ជា​ដៃគូ អាជ្ញាធរខេត្ត និង​កម្លាំង​សមត្ថកិច្ច ។ យ៉ាងណាក៏ដោយ អាជ្ញាធរ​ជាតិ​អប្សរា បន្ត​អនុវត្ត​ផែនការ​រៀបចំ​តំបន់​អង្គរ រក្សា​និរន្តរភាព​នៃ​ការអភិវឌ្ឍ ទាក់​ភ្ញៀវទេសចរ កាន់តែច្រើន​ឡើងជា​រៀងរាល់ឆ្នាំ ។

​លោក បន្ត​ឲ្យ​ដឹង​ទៀតថា ក្រុង​សៀមរាប​គឺជា​ទីក្រុង​បេតិកភណ្ឌ ដែល​មិនអាច​យល់ឃើញ​អំពី​អ្វី​ក្រៅពីនេះ​បានទេ ហើយ​ការអភិវឌ្ឍ​ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ ក្លាយជា​ទីក្រុង​ទេសចរណ៍​ដ៏​ទាក់ទាញ ជាទី​ក្រុង​បៃតង ។ លោក​សង្កត់ធ្ងន់ថា សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ប្រាសាទ​និង​ទីក្រុង​បេតិកភណ្ឌ គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ តែ​វា​ត្រូវមាន​ការធ្វើ​ប្រព្រឹត្តិកម្ម​ទេសចរណ៍​គ្រប់​ទីកន្លែង បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ដើម្បី​ទាក់ទាញ​និង​ត​ភ្ជាប់ ទេសចរណ៍​ពី​តំបន់​វប្បធម៌ ទៅ​តំបន់​ឆ្នេរសមុទ្រ អូសបន្លាយ​រយៈពេល​ដើរ​កំសាន្ត​របស់​ភ្ញៀវ​បានយូរ ភ្ញៀវ​ចំណាយ​ធំ ហូរ​ចំណូល​បាន​ច្រើន​ចូលក្នុង​ដៃ​ប្រជាពលរដ្ឋ ៕​

​នាយករដ្ឋមន្ត្រី​កម្ពុជា​បន្ត​ជួប​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​ខណ្ឌ​សែន​សុខ

\​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ កម្មករនិយោជិត​ជាង ១​ម៉ឺន​៥​ពាន់​១៩៧​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​១៥ ក្នុង​ខណ្ឌ​សែន​សុខ​ចំនួន​១០ ខណ្ឌមានជ័យ​ចំនួន​៣ និង​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​ចំនួន​២ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ និយោជិត ១​ម៉ឺន ៥​ពាន់ ១៩៧​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៥ ក្នុង​ខណ្ឌ​សែន​សុខ​ចំនួន​១០ ខណ្ឌមានជ័យ​ចំនួន​៣ និង​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​ចំនួន​២ នៅក្នុង​រាជធានី​ភ្នំពេញ ។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះ បណ្ដាល វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២០ ខែសីហា រហូតដល់​ថ្ងៃទី​២១ កុម្ភៈ ឆ្នាំ​២០១៨ សម្ដេច​តេ​ជោ បាន​ជួប​ជាមួយ​កម្មករ និយោជិត​បាន​ចំនួន ៣០​លើក ដែលមាន​ចំនួន​សរុប ៣៤​ម៉ឺន ៤៥០០​នាក់ ក្នុងនោះ​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ​នៃ​បណ្ដា​រោងចក្រ​នានា ចំនួន ៩​លើក ស្មើរ​នឹង ៤​ម៉ឺន​៧៧១ នាក់ មកពី​រោងចក្រ​ចំនួន ៦៦៣ និង​បាន​ជួប​កម្មករនិយោជិត​ចំនួន ២០​លើក ស្មើនឹង ៣៤៤​រោងចក្រ ដែលមាន​កម្មករនិយោជិត ចំនួន ២៩​ម៉ឺន ៩​ពាន់ ៤៤​នាក់ និង​បាន​អ​ញ្ជ​ញ​ជួប​បងប្អូន​កម្មករ និយោជិត​ផ្ទាល់​តាម​រោងចក្រ​ចំនួន​១០ មាន​កម្មករនិយោជិត​ចំនួន ២​ម៉ឺន ១​ពាន់ ៦៥១​នាក់ ។​

លោករដ្ឋមន្ត្រី បញ្ជាក់ថា រោងចក្រ សហគ្រាស ទាំង​១៥ ដែល​ជួបជុំ​នាឱកាស​នេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៧, កូរ៉េ​ចំនួន​២, ខ្មែរ​ចំនួន​២, ថៃ​ចំនួន​១ និង​ម៉ា​លេ​ស៊ី​ចំនួន​៣ ។ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១២ , បោះពុម្ព​លើ​សំលៀកបំពាក់​ចំនួន​២ និង​ផលិត​ស្បែកជើង​ចំនួន​១ ។ ផលិតផល​ដែល​ផលិត ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស ៕

​

សម្តេច ស ខេង ដាស់តឿន​ក្រសួង យុត្តិធម៌​ព​ន្លឿ​ន​ការកាត់ក្តី កុំ​ឲ្យ​រង​ការ​ចោទថា រំលោភសិទ្ធិ​មនុស្ស​

​ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​ក្រសួងយុត្តិធម៌​ព​ន្លឿ​ន​ការកាត់ក្តី​ឲ្យ​ឆាប់​ដល់​អ្នក​ជាប់ឃុំ​ដែល​មិនទាន់​កាត់ក្តី ដើម្បី​កុំ​ឲ្យ​មានការ​ចោទប្រកាន់ថា រំលោភសិទ្ធិ​មនុស្ស​។​ការលើកឡើង​បែបនេះ បានធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

ក្នុង​ឪ​កាស​នោះដែរ សម្តេច ស ខេង បាន​ថ្លៃ​ង​សង្កត់ធ្ងន់​ដោយ​ជំរុញ​ឲ្យ​មន្ត្រី​ពន្ធនាគារ យកចិត្តទុកដាក់​ចំពោះ​បញ្ហា​អនាម័យ និង​កន្លែង​ស្នាក់នៅ​របស់​អ្នក​ជាប់ឃុំ​។

ជាមួយគ្នានេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ឯកភាព​តាម​ការស្នើសុំ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ក្នុងការ​បន្ថែម​ប្រាក់​របប​ប្រចាំថ្ងៃ​ដល់​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ជិត ៣​ម៉ឺន​នាក់ ដោយ​សម្ត​ច បាន​ណែនាំ​ឲ្យ​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​សម្តេច ស ខេង បាន​បញ្ជាក់ថា ប្រាក់​របប​ប្រចាំថ្ងៃ​របស់​អ្នក​ជាប់ឃុំ គឺ​ក្នុង​មួយថ្ងៃ​បាន ២.៨០០​រៀល ក្នុង​ម្នាក់ៗ​។ ការផ្តល់ប្រាក់​បន្ថែម​នេះ គឺ​មិន​ឲ្យ​ស្នើសុំ​សម្រាប់​ប៉ូលិស​ដែល​ប្រចាំ​តាម​មណ្ឌល​កែប្រែ​នោះទេ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ គីម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ មាន​ជន​ជាប់ឃុំ​ចំនួន​២,៨៤​ម៉ឺន​នាក់ ក្នុងនោះ​ជនបរទេស​មាន​ចំនួន​ជាង ១,១​ពាន់​នាក់ (​ស្រី ២៧១​នាក់​) អនីតិជន​ចំនួន​ជាង ១,៥​ពាន់​នាក់ (​ស្រី​៩៨​នាក់​) ស្ដ្រី​មាន​ផ្ទៃពោះ ចំនួន​៣២​នាក់ និង​កូនតូចៗ​តាម​ម្ដាយ​ចំនួន​១៤៧​នាក់ ក្នុងនោះ​មាន​ស្រី​៧២​នាក់​៕
​

អាជ្ញាធរ​ក្រុង​សៀមរាប​នឹងដាក់​ពង្រាយ​កម្លាំង​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​តាម​​ផ្លូវ​សំខាន់ៗ​

​សៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀមរាប និង​ដាក់ពង្រាយ​កម្លាំង​សម្រាប់​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នៅតាម​បណ្តា​ផ្លូវ​សំខាន់ៗ​នៅក្នុង​ក្រុង ដើម្បី​ធានា​ឱ្យបាន​នូវ​ស​ណ្ឋា​ប់​ធ្នាប់ អនាម័យ​បរិស្ថាន​ល្អ ធ្វើឱ្យ​ក្រុង​សៀមរាប​កាន់តែ​មាន​សោ​ភ័​ណ្ឌ​ភាពស្រស់​បំព្រង សាក​សមជា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​។​

​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​អង្គារ​៦​កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព​.​ស ២៥៦១ ត្រូវ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ ចុះ​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​ចាប់ពី​ចំណុច​មុខ​សណ្ឋាគារ​ស្មា​យ​លីង ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តាម​បណ្តា​ផ្លូវ​មួយ​នេះ​មា​នស​ណ្ឋា​ប់​ធ្នាប់ និង​សោ​ភ័​ណ្ឌ​ភាពល្អ​។​

​លោក សូ ប្លា​តុង បាន​មានប្រសាសន៍ថា ការរៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នេះ គឺធ្វើឡើង​ជា​បន្តបន្ទាប់​នៅតាម​បណ្តា​ផ្លូវ​សំខាន់ៗ​ដូចជា​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​តាម​បណ្តោយ​ស្ទឹង​សៀមរាប ផ្លូវជាតិ​លេខ​៦ ផ្លូវ​លោកតា​ណឺ​យ ផ្លូវ​ស៊ីវ​ត្ថា ជាដើម​។ ហើយ​ផ្លូវ​ទាំងនេះ​ជា​ផ្លូវ​សំខាន់បំផុត​សម្រាប់​ក្រុង​សៀមរាប ដែលមាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​២៤​ម៉ោង​។​

​លោក​បាន​បញ្ជាក់ថា នៅពេលដែល​អាជ្ញាធរ​ក្រុង​បានរៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នៅតាម​ផ្លូវ​ណាមួយ​មាន​លក្ខណៈ​ស្អាត​ហើយ​នោះ អាជ្ញាធរ​ក្រុង​និង​ដាក់ពង្រាយ​កម្លាំង​ប្រចាំ​ការរៀបចំ​២៤​ម៉ោង​ដោយ​មិនឱ្យ​ភាពអនាធិបតេយ្យ​វិល​មកវិញ​បាន​ទៀត​នោះទេ​។​

​លោក​អភិបាលក្រុង​សៀមរាប​ក៏ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ចូលរួម​សហកា​រ​ជាមួយ​អាជ្ញាធរ​ទាំងអស់គ្នា ដើម្បី​រៀបចំ​ឱ្យ​ទីក្រុង​របស់​យើង​ស្អាត ព្រោះ​វា​ជាទី​ក្រុង​របស់​យើងទាំងអស់គ្នា​។ ហើយ​កន្លងមកនេះ​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជីវក​អាជ្ញាធរ​ក្រុង​បានរៀបចំ​តំបន់​ផ​ប់​ស្ទ្រិ​ត​ឱ្យមាន​របៀបរៀបរយ​ប្រកបដោយ​ជោគជ័យ​។​

សូមបញ្ជាក់ថា កន្លងទៅ​ថ្មី​នេះ​ក្រុង​សៀមរាប​បានទទួល​ជ័យលាភី ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ហើយ​គេ​រំពឹងថា ភាពជោគជ័យ​នេះ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​ខេត្តសៀមរាប​កាន់តែច្រើន​បន្ថែមទៀត​៕​

ព័ត៌មាន​បន្ថែម​ស្តីពី​តុលាការ​សួរចម្លើយ​ក្រុម​ចាប់ជំរិត​ឆ្លងដែន​២៩​នាក់​

​ភ្នំពេញ ៖ លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ នេះ ពុំទាន់​បញ្ចប់​ការសាកសួរ​ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​២៩​នាក់ ទេ ដោយ​ក្រុម​ជនសង្ស័យ​ទាំងអស់​ត្រូវ​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ វិញ ។ ។ មន្ត្រី​តុលាការ​ថ្លែងថា ជនសង្ស័យ​ទាំងអស់​មាន​ជនជាតិ​ចិន​៤​នាក់ និង ជនជាតិ​ថៃ​២៥​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែងថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ចាប់ជំរិត​តាម​ប្រព័ន្ធ អ៊ីនធឺណិត​នៅ​ពីរ​គោលដៅ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ទៀតថា សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ចាប់ជំរិត​ចាប់​ប្រព័ន្ធ Internet ២​នាក់​ប្តី​ប្រពន្ធ ដែលជា​ជនជាតិ​ចិនតៃវ៉ាន់​កំពុង​រត់គេចខ្លួន ដែល​មេក្លោង​ទាំង​២​នាក់ ប្តី​ប្រពន្ធ​នេះ មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ​ផងដែរ​។ មេបញ្ជាការ​អាវុធហត្ថ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បង្ក្រាប​ទាំង​២​ករណីនេះ​រួច កម្លាំង​អាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ បទល្មើស​នេះ​បន្តទៀត ហើយ​ករណី​បង្ក្រាប​នេះ អាច​ចាត់ទុកថា ជា​លើក​ទី​១ ដែលមាន​ជនជាតិ​ថៃ ចូលរួម​ក្នុង​បទល្មើស​ចាប់ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ អ៊ីនធឺណិត​ដែល​កន្លងមក​ធ្លាប់​តែមាន​ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​នេះ​៕​

ព្រឹទ្ធសភា នឹង​បន្ត​ប្រជុំ​ពិនិត្យ​បន្ថែមលើ​រដ្ឋធម្មនុញ្ញស្តីពី​ការ​ប្រមាថ​ព្រះមហា ក្សត្រ

ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី ២០ ខែកុម្ភៈ​ឆ្នាំ ២០១៨ នេះ​បាន​បើ​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​លើក​សេចក្តីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ​និង​វិសោធនកម្ម​ច្បាប់​ព្រហ្ម​ទ​ណ ស្តីពី​ី ការ​ជេ​ប្រមាថ ព្រះមហាក្សត្រ និង​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត​។

កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​មានការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំងអស់​១៣​រូប​។ កិច្ច​ប្រជុំបាន​ដំណើរការ និង​លើ​យក​របៀបវារៈ​ចំនួន​៤ មក​ធ្វើការ​ពិភាក្សា​និង​អនុម័ត​ដើម្បី​ដាក់​ទៅក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​នៅពេល​ខាងមុខ​នវ​
​របៀប​វា​រះ​សំខាន់ៗ​ទាំង​៤​នោះ​រួមមាន ៖
១- ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា ៤៩ មាត្រា ៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
២- ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។​
៣- ការពិភាក្សា​និង​អនុម័ត សេចក្តី​ព្រាប់​ច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​
៤- ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​។​
សូមជម្រាបថា​សេចក្តីព្រាងច្បាប់​ខាងលើនេះ​ត្រូវបាន​រដ្ឋសភា​លើ​ដៃ​អនុម័ត​រួច​កាលពី ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០១៨ កន្លងមកហើយ​។

១-​រដ្ឋសភា​បាន​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មា ត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា ជាណា ចក្រ​កម្ពុជា មាន​៣​មាត្រា​ដោយ អង្គសភា បានអនុម័ត​យល់ព្រម ទ​ទួ លយ​ក សេ ច​ក្តី ព្រាង ច្បាប់​ធម្មនុញ្ញ មក​ពិចារណា​មាន​ចំនួន ១២៣​សំឡេង​។
២-​អង្គសភា​បាន​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ដែលមាន​ពីរ​មាត្រា​ហើយ បានអនុម័ត​យល់ព្រម លើ​មាត្រា​២ មាន​ចំនួន ១២៣​សំឡេង​។​

៣. អង្គសភា​បាន​ពិភាក្សា​និង​អនុម័ត សេចក្តី​ព្រាប់​ច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ អង្គសភា​បានអនុម័ត​យល់ ព្រម​លើ សេច ក្តី​ព្រាង​ច្បាប់​ទាំងមូល​មាន​ចំនួន​១១៧​សំឡេង​។​

៤-​អង្គសភា​បាន​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដោយ ច្បាប់​នេះ មាន​បី​មាត្រា​និង​ត្រូវបាន​អនុម័ត លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​មាន​ចំនួន​១២១​សំឡេង​។

សូមជម្រាបថា បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃ​ពុធ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​១១ ព្រឹទ្ធសភា​នីតិកាល​ទី​៣ ដើម្បី​ពិនិត្យ​លើ​របៀបវារៈ​ដែល​នឹងត្រូវ​ពិភាក្សា​មាន​៖១-​ពិនិត្យ​និង​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​។​២-​ពិនិត្យ និង​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ។​៣-​ពិនិត្យ​និង​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១​និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ។​៤-​ពិនិត្យ​និង​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី ការជំរុញ​និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​៕

​

ស្ត្រី​អង់គ្លេស​ម្នាក់​ត្រូវបាន​ក្របី​នៅ​ភូមិ​កោះរ៉ុង​សន្លឹម ដែ​ញ​វ័ធ​ឲ្យ​រងរបួស​ធ្ងន់​

​ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​ភ្ញៀវទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់ កាលពី​ព្រឹក​ដ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​សត្វ​ក្របី របស់​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង​សន្លឹម ក្រុង​-​ខេត្ត​ព្រះសីហនុ​វ័ធ​អោយ​រងរបួស​ធ្ងន់ បញ្ជូនមក​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំការ​នៅលើ​កោះរ៉ុង​សន្លឹម បានអោយដឹងថា ស្ត្រី​រងគ្រោះ​មាន ឈ្មោះ Chids Fiona ភេទ​ស្រី អាយុ ៤៨​ឆ្នាំ ជនជាតិ​អង់គ្លេស ខណ​:​កំពុង​ដើរ​កំសាន្ត​នៅលើ​កោះរ៉ុង​សន្លឹម បាន ជួប​ក្របី​អ្នកស្រុក ដែល​លែង​ចោល​នៅលើ​កោះ ក៏ត្រូវ​ក្របី​ដេញ​វ័ធ​របួស​ជើង​ទាំងពីរ​ធ្ងន់ធ្ងរ​។​

​ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដឹក​តាម​អូប័រ​ចេញពី​កោះរ៉ុង មកដល់​ដីគោក​ក្រុងព្រះសីហនុ ដើម្បី​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រួចហើយ នៅ​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។ កម្លាំង​នគរបាល អោយដឹងថា បន្ទាប់ ពី​ដឹក​មកដល់​ដីគោក​ត្រង់ចំណុច​ផែ​ទូក​ជិត​កំពង់ផែ​រួចមក ជនរងគ្រោះ​ក៏ត្រូវ​បាន​រថយន្ត​សង្គ្រោះ ដឹកយក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​ទទួលបាន​ព្យាបាល​ភ្លាមៗ​ដែរ​៕​

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ជាមួយ​តំណាង​អង្គការសហប្រជាជាតិ ជាង​៥​ម៉ោង

​ភ្នំពេញ ៖ តំណាង​អង្គការសហប្រជាជាតិ ដឹកនាំ​ដោយ​លោកស្រី ក្លែ​រ វ៉ាន់ឌី វ៉ា​រែ​ន បាន​ជួបប្រជុំ​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាង​៥​ម៉ោង នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​អង្គារ​នេះ​។ ជំនួប​នោះបាន​ជជែក ពិភាក្សា​ពី​កិច្ចដំណើរការ​និង​ការចូល​រូ​ម របស់​អង្គការសហប្រជាជាតិ​ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ តំណាង​អង្គការ​សហ ប្រជាជាតិ​បានប្រកាស​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ និង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​បន្តទៀត​។​

នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ម៉ិ​ញ​លោកស្រី ក្លែ​រ វ៉ាន់ឌី វ៉ា​រែ​ន តំណាង​អង្គការ​សហ​ប្រ ជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ថា អង្គ ការ​សហប្រជាជាតិ​នឹង​នៅតែ គាំទ្រ​ចំពោះ​កម្ពុជា​ក្នុងការ​ជម្រុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា អង្គការសហប្រជាជាតិ នឹង​បន្ត​គាំទ្រ​កម្ពុជា ជាមួយនឹង​ការពង្រឹង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​បន្តទៀត​។ នេះ​បើតាម ឯ​.​ឧ អ៊ាង សុផល្លែត​ជំនួយការ​ផ្ទាល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ប្រាប់​អ្នកកាសែត​នៅក្រោយ​ជំនួប​នោះ ។ បើតាម ឯ​.​ឧ អ៊ាង សុផល្លែត នៅក្នុង​ជំនួប​នោះ​លោកស្រី ក្លែ​របា​ន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ជា​វិជ្ជមាន​ក្នុងការ​អភិវឌ្ឍ​តាម​គោលដៅ​សហស្សវត្ស ន័យ​ថា​កម្ពុជា​បានបញ្ចប់​នូវ​ការអនុវត្ត តាម​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្ត​មុនពេល​វេលា​។ លោកស្រី ក៍បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ដែល​បានធ្វើ កន្លងមក ដែលជា​មូលដ្ឋានគ្រឹះ​ដ៍​សំខាន់​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចិ​រ​ភាព​។ លោកស្រី​ថែមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បន្ត​ចូលរួម​ក្នុង​បេសកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​

​គួរ​បញ្ជាក់ថា អង្គ​សហប្រជាជាតិ បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​បរិស្ថាន កសិកម្ម ក៍​ដូចជា​ក្នុង​វិស័យ​ដោះមីន​នៅ​កម្ពុជា​។ ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​សង្គម​វិញ អង្គការសហប្រជាជាតិ​បាន​ចូលរួម​ក្នុង​វិស័យ​អប់រំ សុខាភិបាល ពិសេស​បញ្ហា​ជម្ងឺគ្រុនចាញ់ និង​ការលុបបំបាត់​ជម្ងឺអេដស៍​។ អង្គការសហប្រជាជាតិ​ក៍បាន​ចូលរួម​ក្នុង​ដំណើរការ​អភិបាលកិច្ច​ល្អ ដូចជា​ការពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​ការចូលរួម​កំណែទម្រង់​ទាំងឡាយ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា និង​ការចូលរួមចំណែក​ជន​ជាតិ​ភាគតិច​នៅតាម​រយៈ​ការ ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់​។

​កិច្ច​ប្រជុំបាន​ផ្តោត​ការយកចិត្ត និង​ពិភាក្សា​យ៉ាង​ផុសផុល​លើ​ប្រធានបទ​សំខាន់​មួយចំនួន​ដូចជា ការរៀបចំ​គោលដៅ​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព ដែល​ក្នុងនោះ ឯ​.​ឧ ឆាយ ថន រដ្ឋមន្ត្រី​ផែនការ​បាន​ជម្រាបជូន​អង្គប្រជុំ ថា​ឯកសារ​នេះ​បាន​ឆ្លងកាត់​កិច្ចប្រជុំ​បួន​ដង​រួចមកហើយ ឯកសារ​នឹងដាក់​ឆ្លងទៅ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើការ​អនុម័ត​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​នេះ​។ ជំនួប​ពី​ព្រឹក​ម៉ិ​ញក៍​ពិភាក្សា​ទៅលើ​បញ្ហា​យុវជន ដូចជា​ការបណ្តុះបណ្តាល និង​ការងារ និង​ការ​គាំពារ​សង្គម​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ អង្គការសហប្រជាជាតិ​ស្របតាម​របាយការណ៍​វ​ឌ្ឍ​ភាព​របស់លោក​ស្រី​ដែល​បាន រាយការណ៍​ជូន​សម្តេច​ពាក់ព័ន្ធ​ទៅនឹង​លទ្ធផល​ការងារ​ដែល​បាន​អនុវត្តន៍​ក្នុង​ឆ្នាំ ២០១៧​កន្លងទៅ​៕
​

​គម្រោង​ស្ដារ​ប្រឡាយ​៩៨​របស់​ក្រសួង​ធនធានទឹក

ខេត្តតាកែវ ៖ គម្រោង​ស្តារ​ប្រឡាយ​ប្រវែង​ជាង​៤០​គីឡូម៉ែត្រ​ក្រោម​ប្រាក់កម្ចី​ធនាគារ​អភិវឌ្ឍន៍​អា​ស៉ី​(ADB)​អាច​ស្រោច ស្រព​ផ្ទៃដី​ស្រែប្រាំង​ជាង​៥​ម៉ឺន​ហិច​ក្នុង​ខេត្ត​តាកែ និង​ខេត្តកំពត​​ពី​ស្រុក​បូរី​ជលសារ ស្រុក​កោះអណ្ដែត​និង​ស្រុក​គីរីវង់​នៅក្នុង​ខេត្តតាកែវ ស្រុក​កំពង់ត្រាច​និង​ស្រុក​បន្ទាយ មាស ក្នុង​ខេត្ត​កំពង​ដែលមាន​ប្រវែង ៤៧​គីឡូម៉ែត្រ​។​

​លោក ឈូ សុធា អភិបាលរង​ខេត្តតាកែវ​បាន​មាន ប្រសាសន៍ថា គម្រោង​ស្ដា​ប្រឡាយ​៩៨​របស់​ក្រសួង​ធនធានទឹក អាច​ទ្រទ្រង់​ការធ្វើ​ស្រែប្រាំងរ​បស់បង​ប្អូន​ប្រជាកសិករ​បាន​ប្រមាណ​ជាង​៥​ម៉ឺន​ហិកតា​។ និង​កាត់បន្ថយ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ព្រោះ​ប្រជា​ពល រដ្ឋ​អាចធ្វើ​ស្រែ​បាន​២​ទៅ​៣​ដង ក្នុង​មួយឆ្នាំ​ប្រសិនបើ​មានទឹក​គ្រប់គ្រាន់​។​

​លោក ចាន់ ស៊ី​ណាត អគ្គនាយករង​បញ្ចេ​ក​ទេស​ក្រសួង​ធនធានទឹក​បានលើកឡើង​ថា មន្ត្រី​ជំនាញ​របស់​ក្រសួង​បានធ្វើ​ការសិក្សា​យ៉ាងច្បាស់​លាស់​នៃ​គម្រោង​ស្ដា​ប្រឡាយ​៩៨​នៅក្នុង​ខេត្តតាកែវ​និង​ត​ភ្ជាប់​ដល់​ខេត្តកំពត​ពី​ផលប៉ះពាល់​បរិស្ថាន​ជាពិសេស​ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ ការសិក្សា​របស់​យើង​បាន​បង្ហាញថា​មិនមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​និង​ប្រជាពលរដ្ឋ​នោះទេ​។​

​លោក​បាន​បន្តថា គម្រោង​ស្ដា​ប្រឡាយ​នៅក្នុង​ខេត្ត តាកែវ កំពត អាច​និង​ចាប់ផ្ដើម​ដំណើរការ​នៅ​ដើម្បី​ឆ្នាំ ២០១៩​ខាងមុខ ហើយ​មូលហេតុ​នៃ​ភាពយឺតយ៉ាវ​នេះ​គឺ​បណ្ដាលមកពី​ការព្រួយបារម្ភ​របស់​ម​ន្ត្រី​ជំនាញ​ធនា គារ​អភិវឌ្ឍនអាស៊ី​ដែលជា​ម្ចាស់​នៃ​ប្រាក់កម្ចី​។​

​មន្ត្រី​ជំនាញ​របស់​ធនាគារ​អភិវឌ្ឍ​ន៏​អាស៊ី​បាន​សំដែង​ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​មួយចំនួន​នៃ​គម្រោង​ស្ដា​ប្រឡាយ​នេះ​ជាពិសេស​ពី​ផលប៉ះពាល់​នៃ​ការអភិរក្ស​សត្វ​គ្រៀល​នៅ​តំបន់​អភិរក្ស​បឹង​ព្រែក​ល្ពៅ​និង​រង​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅតាម​ប្រឡាយ​រាប់រយ​គ្រូ​សារ​ផងដែរ​។​

​លោក លី សា​វ៉េ​ត អភិបាលរង​ខេត្តកំពត បាន​មាន ប្រសាសន៍ថា​គម្រោង​ស្ដា​ប្រឡាយ​របស់​ក្រសួង​ធន ធាន​ទឹក ផលប៉ះពាល់​នៃ​គម្រោង​ស្ដា​ប្រឡាយ​នេះ​គឺមាន​តិចតួច​បំផុត ហើយ​យកមក​ប្រៀបធៀប​និង​ផលចំណេញ​ដែល​បងប្អូន​កសិករ​ទ​ទួលបាន​មកវិញ​គឺមាន​ទំ​ហ៊ំ​ធំធេង​ណាស់​៕
​

កម្ពុជា ជប៉ុន ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ប្រមាណ ៧ លាន​ដុល្លារ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង ០៩:០០ ព្រឹក នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា​(HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៨០០ លាន​យ៉េន (​ប្រមាណ ៧ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។​

​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​នេះ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់​ហិប​ឆ្នោត ព្រមទាំង​សម្ភារៈ​ចាំ បាច់​ដទៃទៀត ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) សម្រាប់​ការបោះឆ្នោត សកល ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ។

​ជំនួយ​ជា​បន្តបន្ទាប់​របស់​ប្រទេស​ជប៉ុន​ដល់​កម្ពុជា និយាយ​ជារួម និង​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និយាយ​ដោយឡែក បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​ជប៉ុន ក្នុង​ការជួយ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការរីកចំរើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​៕
​

តុលាការ​ឃុំខ្លួន​នារី​បម្រើ​ការងារ​ផ្ទះ​ម្នាក់​ដែល​ក្តិច​ប្រដាប់ភេទ​កូនប្រុស​ឧកញ៉ា ឌួង ឆាយ

​ភ្នំពេញ ៖ នារី​បម្រើ​ម្នាក់​ដែល​ក្តិច​ប្រដាប់ភេទ​កូនប្រុស​ឧកញ៉ា​ឌួង ឆាយ បណ្តាលឱ្យ​ហើម​ខុស​ប្រក្រតី ត្រូវបាន​លោក ជួន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។​

​នារី​រូបនេះ​ឈ្មោះ អ៊ុ សុផាន់​ណា អាយុ​២៣​ឆ្នាំ ត្រូវបាន​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា តាម​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ​។​

​នាង អ៊ុ សុផាន់​ណា ត្រូវបាន​លោក​ឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួន​នៅពេល​ថ្ងៃ​ចូលឆ្នាំ​ចិន ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​វាយដំ​ទៅលើ​កូនប្រុស​តូចៗ​របស់លោក​ពីរ​នាក់​ជាច្រើនលើក​ច្រើនសារ និង​ចុង​ក្រោយនេះ នាង​អ្នកបម្រើ​បានធ្វើ​ទារុណកម្ម​វ៉ៃ និង​ក្តិច​ប្រដាប់ភេទ​(​ពងស្វាស​) លើ​កូនប្រុស​លោក​បណ្តាលឱ្យ​ហើម​ខុស​ប្រក្រតី ។​

​នៅក្នុង​ដំណាក់កាល​សម​ត្ថ​កិច្ច​កំពុង​ចាត់ការ​លើ​សំណុំ​រឿងនេះ លោក​ឧកញ៉ា ឌួង ឆាយ ក៏បាន​បង្ហោះ​គ្លី​ប​វីដេអូ​មួយ​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Duong Chay ឌួង ឆាយ រៀបរាប់​សាច់រឿង​នេះ​យ៉ាង​លំអិត​ជាច្រើន​នាទី​ផងដែរ ដែលមាន​ខ្លឹមសារ​ខឹង​ស្ត្រី​ឈ្មោះ អ៊ុ​សុផាន់​ណា​ជា​អ្នកបម្រើ​យ៉ាងខ្លាំង ។

ប៉ុន្តែ​ជាមួយនឹង​ការខឹង​នាង​អ្នកបម្រើ លោក​ឧកញ៉ា ឌួង ឆាយ ក៏មាន​ភាព​អាណិតអាសូរ​ដល់​ឪពុកម្តាយ និង​បងប្អូន​របស់​នាង អ៊ុ សុផាន់​ណា ដែល​បាន​ទៅ​សំពះអង្វរ​ដល់ផ្ទះ សុំ​ការសណ្តោសប្រណី​ទោស​ឱ្យ​នាង ។

តែ​លោក​នៅមាន​ការឈឺចាប់​នៅពេល​ឃើញ​កូនប្រុស​លោក​ជា​ក្មេង​មិនទាន់​ដឹងអី​សោះ និង​ជា​ក្មេង​ពិការ​សុខភាព​ទៀត ហើយ​គេ​ទាំងពីរ​នាក់​បាន​យំ​ស្រែក​នៅ​ចំពោះមុខ​ឪពុកម្តាយ​យ៉ាង​ដូច្នេះ សួរថា​ឪពុកម្តាយ​មានការ​ឈឺចាប់​ប៉ុណ្ណា​។ ប៉ុន្តែ​ពេលនេះ​លោក​ទុកឱ្យ​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ ។

នៅមាន​ពាក្យពេចន៍​ជាច្រើន​ទៀត​ដែល​លោក​ឧកញ៉ា ឌួង ឆាយ បាន​រៀបរាប់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របសលោក ហើយ​ថែមទាំង​បានបង្ហាញ​រូប​កូនប្រុស​ម្នាក់ ដែល​អះអាងថា នាង អ៊ុ សុ​ផា​ណា វ៉ៃ​ធ្វើបាប​នោះ​មាន​បន្លឺសម្លេង​ដែរ ៕
​

តុលាការក្រុង​ភ្នំពេញ ចាប់ផ្តើម​ស៊ើបសួរ​ក្រុម​ចាប់ជំរិត​ឆ្លងដែន​២៩​នាក់

​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​២៩​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ នេះ បញ្ជូន​មកដល់​អយ្យកា​រ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​តាមច្បាប់ ។ មន្ត្រី​តុលាការ​ថ្លែងថា ជនសង្ស័យ​ទាំងអស់​មាន​ជនជាតិ​ចិន​៤​នាក់ និង ជនជាតិ​ថៃ​២៥​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែងថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ចាប់ជំរិត​តាម​ប្រព័ន្ធ អ៊ីនធឺណិត​នៅ​ពីរ​គោលដៅ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ទៀតថា សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ចាប់ជំរិត​ចាប់​ប្រព័ន្ធ Internet ២​នាក់​ប្តី​ប្រពន្ធ ដែលជា​ជនជាតិ​ចិនតៃវ៉ាន់​កំពុង​រត់គេចខ្លួន ដែល​មេក្លោង​ទាំង​២​នាក់ ប្តី​ប្រពន្ធ​នេះ មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ​ផងដែរ​។ មេបញ្ជាការ​អាវុធហត្ថ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បង្ក្រាប​ទាំង​២​ករណីនេះ​រួច កម្លាំង​អាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ បទល្មើស​នេះ​បន្តទៀត ហើយ​ករណី​បង្ក្រាប​នេះ អាច​ចាត់ទុកថា ជា​លើក​ទី​១ ដែលមាន​ជនជាតិ​ថៃ ចូលរួម​ក្នុង​បទល្មើស​ចាប់ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ អ៊ីនធឺណិត​ដែល​កន្លងមក​ធ្លាប់​តែមាន​ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​នេះ​៕​