All posts by មេគង្គ ប៉ុស្តិ៍

​ល្បែង​កន្ទុយលេខ​និង​អន​ឡាញ​កាន់តែ​ច្រើនតែ​គ្មាន​ការបង្ក្រាប​

ប៉ោយប៉ែត​៖ ល្បែង​កន្ទុយលេខ និង​ល្បែងភ្នាល់​តាម​អន​ឡាញ ព្រមទាំង​បន​ល្បែង​ខុសច្បាប់​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ត្រូវបាន​គេ​រាយ​ការ​ណ៏​ថា កំពុង​រីកលូតលាស់​ស្ទើរតែ​គ្រប់​ទីកន្លែង​ទៅហើយ តែ​ក៏​មិនទាន់​ឃើញ​សមត្ថកិច្ច​ជំនាញ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​នោះទេ គេ​សង្ស័យថា ការមិន​បង្ក្រាប អាច​ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​ហ្គេម និង​ម្ចាស់​អន​ឡាញ​ទាំងនោះ ទើបបានជា​នៅ​ស្ងាត់ស្ងៀម​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ទៅនឹង​សុវត្ថិភាព​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​កំពុងតែ​នាំគ្នា​មានការ​ពិបាកចិត្ត និង​ព្រួយបារម្ភ​កូនៗ​របស់​ពួកគាត់​នាំគ្នា​គេច​សាលារៀន ចូល​ទៅលេង​ហ្គេម ជា​រៀងរាល់ថ្ងៃ កត្តា​ទាំងអស់​នេះហើយ អ្នកស្រុក​រស់នៅ​តំបន់​នេះ កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​ក្នុង​គ្រួសារ ក៏ដូចជា​បញ្ហា​អំពើចោរកម្ម​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​នៅក្នុង​មូលដ្ឋាន ។ ដូច្នេះ​គួរតែមាន​វិធានការ​ទប់ស្កាត់ ឬ​ត្រូវមាន​វិធានការ​បែបណា ដើម្បី​ចៀសវាង​កុំ​ឲ្យ​បញ្ហា​នេះ​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ ដែល​អាចឈាន​ដល់​ការ​និរាស​ព្រាត់ប្រាស​ក្រុមគ្រួសារ ដែល​ផ្ដើមចេញ​ល្បែង​កន្ទុយលេខ និង​ល្បែង​អន​ឡាញ​កាន់តែ​ច្រើនឡើងៗ នៅក្នុង​ក្រុង​ប៉ោយប៉ែត​គួរ​ឲ្យ​កត់សម្គាល់​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ទីតាំង​ល្បែង​អន​ឡាញ​មួយចំនួន​សុទ្ធសឹង​តែមាន​ម្ចាស់​ជា​អ្នកមានអំណាច និង​មាន​តួនាទី​ជា​កងកម្លាំងប្រដាប់អាវុធ​ផងដែរ ។

ចំណែក​ម្ចាស់​ទីតាំង​ហ្គេម​ផ្សេងទៀត​ធ្លាប់បាន​ប្រាប់ថា ពួកគាត់​អាច​ដំណើរការបាន​ដោយ​សុវត្ថិភាព​រហូតមកដល់​ពេលនេះ គឺ​បាន​បង់ប្រាក់​ឲ្យ​ទៅ​ឲ្យ​គ្រប់​ជំនាញ ។​

​សេចក្ដី​រាយ​កា​បញ្ជាក់ថា កន្លែង​លេង​ហ្គា​ម និង​ល្បែង​អន​ឡាញ​មាន​ទីតាំង​ដូចជា ល្បែង​អន​ឡាញ​ទី​១: នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្ទ្រា ចំងាយ​ពី​ហាង​នំ​បុ័ង កៅ កៃ ២០-៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ ទីតាំង​ហ្គេម​ទី​២:​នៅ​ខាងកើត​ស្តង់​ជ្រូក​ប្រហែល​១០០​ម៉ែត​ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ និង​ទី​តាំងទី​៣​អន​ឡាញ​: ម្ចាស់​ត្រូវបាន​លឺ​គេ​ហៅថា ធី ដើម​ពោធិ៍ ស្ថិតនៅ​ជិត​សាលារៀន​ហូ​ហ្វ្រែ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២​សង្កាត់​ក្រុង​ប៉ោយប៉ែត ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ អ្នកសារព័ត៌មាន​មិនទាន់មាន​ការបកស្រាយ​ពី​លោក​អធិការ​ក្រុង​ប៉ោយប៉ែត​ឡើយ ព្រោះថា​ទូរ​សព្ទ័​គ្មាន​អ្នកទទួល ៕
​

កម្ពុជា​-​ថៃ ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន ១៥ ពាន់​លាន​ដុល្លា នៅ​ឆ្នាំ ២០២០

​ភ្នំពេញ ៖ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ​លើក​ទី​៦​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់ទី ២២ ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កម្ពុជា និង​ថៃ​បាន​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន ១៥​ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ​២០២០ ខណៈ ឆ្នាំ ២០១៧​កន្លងទៅនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​សម្រេច​បានត្រឹមតែ​ជាង​៦​ពាន់​លាន​ប៉ុណ្ណោះ ។​
​
កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​ក្រោម​គណៈ​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក សុន​ធិ​រ៉ាត់ សុន​ធិ​ជី​រ៉ា​វង្ស (SontiratSontijirawong) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏​និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ប្រមាណ​ជាង ១០០​នាក់ ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​លទ្ធផល​ដែល​បានអនុម័ត​នៅឯ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ​លើក​ទី​៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ឆ្នាំ​២០១៥​និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​ថ្មី​នានា​ដូចជា ការ​នាំចូល​ជ្រូក ខ្សែភាពយន្ត​ប្រេងឥន្ធន​: ពី​ប្រទេស​ថៃ​មកកាន់​ប្រទេស​កម្ពុជា​និង​ការអនុវត្ត​ច្បាប់​គយ​ថ្មី​របស់​ថៃ​។​

​ក្រៅពី​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម ភាគី​កម្ពុជា បានស្នើ​ភាគី​ថៃ​បន្ថែម​រយៈពេល​នៃ​ការ​នាំចូល​ពោត​ពី​កម្ពុជា​រហូតដល់​ខែតុលា​រៀងរាល់ឆ្នាំ​ដែល​ពីមុន​ការនាំ​ចូល​ពោត​មាន​រយៈពេល​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ គឺ​ចាប់ពី​ខែមីនា ដល់​ខែសីហា​។​លើសពីនេះ ភាគី​ទាំង​ពីរបាន​ឯកភាព​បង្កើត​ក្រុមការងារ​ចម្រុះ​ដែល​នឹងត្រូវ​កោះប្រជុំ​លើក​ទី​១​របស់ខ្លួន នៅក្នុង​រយៈពេល ៣​ខែ​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​។​

​ទន្ទឹមគ្នានេះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ជាច្រើន​រួមមាន​កិច្ចសហប្រតិបត្តិការ​សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​បើក​ច្រកព្រំដែន​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពាណិជ្ជកម្ម និង​វិនិយោគ ជាដើម​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ក៍បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ គឺ (១)​យុទ្ធសាស្ត្រ​កំណើន​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​និង (២) អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម​។​

​បន្ថែម​ពីនេះ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​លើក​ទី​៦ របស់​កម្ពុជា ប្រកបដោយ​ជោគជ័យ និង​បាន​ប្តេជ្ញា​ទ្រទ្រង់​និង​ជំរុញ​យន្តការ​កិច្ចសហប្រតិបត្តិការ​នា​នា ដើម្បី​បង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគ ៕
​

បទល្មើស​ឈូសឆាយ​ដីព្រៃ​គ្មាន​ច្បាប់​កើត​ច្រើន​ករណី​នៅ​ខេត្តកំពង់ធំ

កំពង់ធំ ៖ ប្រជាពលរដ្ឋ និយាយថា ទង្វើ​ឈូសឆាយ​ដីព្រៃ គ្មាន​ច្បាប់ អនុញ្ញាតិ ជាច្រើន​ករណី នៅ​ខេត្តកំពង់ធំ នៅតែ​កើតមាន​ដដែល គឺ​ភាគច្រើន ប្រព្រឹត្ត​ដោយ​អ្នកមាន​លុយ និង​មន្ត្រី​មានអំណាច ដែល​ធ្វើ​ឲ្យ​មានមតិ​រិះគន់​ពី​សាធារណជន​ជាច្រើន និង​ប៉ះពាល់​ដល់​គោល នយោបាយ រាជរដ្ឋាភិបាល​ទៀតផង​។​

ជាក់ស្ដែង​ដូចជា​ករណី ឈូសឆាយ​ដីព្រៃ​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ១​កន្លែង ស្ថិតនៅ តំបន់​ភូមិ​សំបួរ ឃុំ​ពពក នៅលើ​ផ្ទៃដី​៥២​ហិតា ដែល​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នៅ​ស្រុក ស្ទោង​និយាយថា គ្មាន​ច្បាប់​អនុញ្ញាតិ​នោះ ត្រូវបាន​លោក ប៊ុន ជឿន នៅ​ភូមិ​រំចេក ឃុំ​កំពង់​ចិន ជើង ស្រុក​ស្ទោង ប្រាប់​ឲ្យ​ដឹងថា ដី​ដែល​កំពុង​ឈូសឆាយ​នេះ ជា​ដី​របស់​កូនប្រុស​គាត់​ឈ្មោះ ជុំ ស ជា​ប្រធាន​តុលាការ សាលាដំបូង ខេត្ត​ត្បូងឃ្មុំ ចំណែក​មានច្បាប់ ឬ​អត់​ច្បាប់​នោះ គឺ​គាត់ មិនដឹង​នោះទេ​។​

លោក​អភិបាលស្រុក​ស្ទោង លោក ណែ​ត សារី បាន​ប្រាប់​ឲ្យ​ដឹងថា ការឈូសឆាយដី នោះ គឺ​គ្មាន​ច្បាប់​អនុញ្ញាតិ​មែន គឺ​លោក​ជុំ ស ធ្វើ​អី​ស្រេច​តែ​ចិត្ត​។​

ឯកឧត្ដម អភិបាលខេត្ត​កំពង់ធំ សុខ លូ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា មិន គិតថា លោក​ជុំ ស មាន​តួនាទី ជា​ប្រធាន​តុលាការ​នោះទេ គឺ​ត្រូវតែ​អនុវត្តន៍​តាម​និតិ​វិធី​ច្បាប់​។​

ចំណែក​ប្រជាពលរដ្ឋ បាន​និយាយ​ឲ្យ​ដឹងថា ពួកគាត់​នៅតែ​ឆ្ងល់​ថា បើ​អាជ្ញាធរ សុទ្ធតែ ដឹងថា គ្មាន​ការអនុញ្ញាតិ​ច្បាប់​ដូចនេះ ម្ដេចក៏​ការ​ឈូសឆាយ​នេះ នៅតែ​ដំណើរការបាន យ៉ាង រលូន ទើបតែ​ធ្លាយ​រឿង​ដល់​អ្នកសារព័ត៌មាន​ដូច្នេះ​៕
​

ក្លឹប​ខារ៉ាអូខេ LV ក្នុង​ក្រុងព្រះសីហនុត្រូវ​ភ្លើង​ឆាបឆេះ របួសធ្ងន់​ម្នាក់​

​ព្រះសីហនុ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ក្លឹប​កំសាន្ត ខា​រ៉ា LV មួយកន្លែង ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បណ្តាលអោយ បរ​សម្នាក់ បាន​រង របួសធ្ងន់​(​ដោយសារ រលាកភ្លើង​)​។​
ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​១១​និង​៣០​នាទី យប់ ថ្ងៃទី​២២
​ខែ កុម្ភៈ ឆ្នាំ​២០១៨​។​

តាម​ប្រភពព័ត៌មាន​ពី​នារី បំរើ នៅក្នុង ហាង​ខារ៉ាអូខេ​LV ម្នាក់​ដែល សុំ​មិន បញ្ចេញ ឈ្មោះ​បានអោយដឹងថា​មុខ​ពេល​កើតហេតុ​បានឃើញ​មាន​ផ្សែង ហុយ​និង​មាន​អណ្តាតភ្លើង​(​ទុស្សេ​ខ្សែភ្លើង​) ចេញពី​ជញ្ជាំង ឃើញ​ដូច្នេះ​ខ្លួន​បាន​នាំ គ្នា​រត់ ចេញមកក្រៅ តែម្តងទៅ​។​

ចំណែក​ភ្ញៀវ​និង​បុគ្គលិក​ដ៏​ទៃ​ជាច្រើន​នាក់​ទៀត​បាន​រត់​ឆោឡោ​ចេញពី​ក្លឹប​កំសាន្ត ខារ៉ាអូខេ យ៉ាង​ប្រ​សេក​ប្រសាច អ្នកខ្លះ​រលាកភ្លើង បន្តិចបន្តួច​ក្នុង ចំណោម​អ្នក​ដែល​រលាកភ្លើង​ទាំងនោះ​មាន​បុរស​ម្នាក់​បាន​រលាកភ្លើង​យ៉ាងធ្ងន់ធ្ងរ​ហើយ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានអោយដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ​
​បូ សីហា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មុខ របរ ជា​បុគ្គ​លឹក​បំរើការ​នៅ ក្នុង​ក្លឹប កំសាន្ត នេះ បាន​រងរបួស​ដោយ​ធ្ងន់ធ្ងរ​ត្រូ​បាន​ដឹក​យកទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​
​ព្រះសីហនុ​។​ដោយសារតែ​ជនរងគ្រោះ​ត្រូវរបួស​ធ្ងន់ធ្ងរ​ពេក ត្រូវបាន​ក្រុម គ្រូពេទ្យ​និង​ក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះ​យកទៅ​ព្យាបាល​បន្ត នៅ​ភ្នំពេញ​។

​រីឯ​កន្លែងកើតហេតុ​ឯណេះ​វិញ កម្លាំង​កង​រាជ​អាវុធ​ខេត្ត​រួម​និង​កម្លាំង​ស្នងការ​
​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​កេណ្ឌ ឡានទឹក ជាច្រើន​គ្រឿង​ដើម្បី បាញ់​ពន្លត់​អគ្គិ​គ្គី​ភ័យ​។​ដើម្បី​កុំអោយ​ឆេះ​រាលដាល​ចេញទៅ​ផ្ទះ​អ្នក​ដៃ​ទៃ ថែមទៀត​។​

​ប្រភពព័ត៌មាន​ពី​នគរបាល​ពន្លត់​អគ្គិភ័យ​បានអោយដឹងថា ភ្លើង​កំពុង​ឆេះ​ហុយ​
​ពី​ខាងក្នុង​ចេញមកក្រៅ​ហូរ​មកដល់​ម៉ោង​២​និង​០០​នាទី ទៀបភ្លឺ ឆ្លង​ចូល​ថ្ងៃទី​២២ ខែកុម្ភៈ ភ្លើង​ឆាបឆេះ​នៅ​កម្លាំង​កង​រាជ​អាវុធ និង​កម្លាំង​នគរ​បាន​នៅ​មិនទាន់​
​គ្រប់គ្រង​ភ្លើង​ឆេះ​នេះ​បាន​នៅឡើយ​ទេ​។ ចំណែក​ទំហំ​នៃ​ការខូចខាត គិត​ជា​
​ទឹកប្រាក់​ក៏​នៅតែ​មិនទាន់​ដឹង​នៅឡើយ​ដែរ​៕
​

លោកស្រី​មន្ត្រីប៉ូលិស​ធ្វើអត្តឃាតក្នុងផ្ទះរបស់ខ្លួន​នៅសង្កាត់ទួលសង្កែ១

​ភ្នំពេញ ៖ ស្ត្រី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ បានធ្វើ​អត្តឃាត​ដោយ​ចាក់​សម្លាប់ខ្លួន​នឹង​កូនកាំបិត ចំ​បំពង​ក ដេកស្លាប់ ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់ទឹក​ផ្ទះ​របស់ខ្លួន ។

ការធ្វើអត្តឃាត​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​៤ និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុង​បន្ទប់ទឹក នៅក្នុង​ឡៅតឿ​ជាន់​ទី​១ នៃ​ផ្ទះ​លេខ ១៦ ផ្លូវ​លេខ​១២ ក្រុមទី​៧ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ស្ត្រី​ដែល​ធ្វើអត្តឃាត​ឈ្មោះ ច័ន្ទ ក្រេ​ក​គៀង អាយុ​៤៦​ឆ្នាំ​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ មាន​ឋានន្តរសក្តិ​ថ្នាក់ ឧ​ត្ត​ម​សេនីយ៍​ត្រី​ជា​អនុប្រធាននាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ នៃ​អគ្គនាយក​ដ្នា​ន អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ ។

លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី រូបនោះ ត្រូវគេ​ដឹងថា មាន​ប្តី ឈ្មោះ ស្រ៊ុន តារា អាយុ ៥៩​ឆ្នាំ ជា​អគ្គលេខាធិការ​ង​រដ្ឋសភា​ជាតិ មានកូន​ស្រី​២​នាក់ ។

​តាម​នគរបាល​បានអោយដឹងថា លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី​រូបនោះ បាន​ចាក់​ស្លាប់​ខ្លួន នឹង​កូនកាំបិត​ចិត្ត​បន្លែ​មួយ​កាំបិត ចំ​បំពង​ក ហើយ​ដួល​ស្លាប់​នៅក្នុង​បន្ទប់ទឹក​ឡៅតឿ​ក្នុង​ថ្លុកឈាម ។

ទាក់ទិន​មូលហេតុ នៃ​ការធ្វើអត្តឃាត​នេះ​តាម​ក្រុមគ្រួសារ​អោយ​សមត្ថកិច្ច​ដឹងថា ដោយសា​តែ​គាត់​មាន​ជំងឺសរសៃប្រសាទ ។

​តាម​ព័ត៌មាន​អោយដឹងថា នៅវេលា​មុនពេល​កើតហេតុ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​រូបនោះ ត្រូវបាន​ប្តី​ជួន ត្រឡប់ មកពី​មន្ទីរពេទ្យ អរុណរះ ។ នៅពេល​ធ្វើដំណើរ​ទៅដល់​ផ្ទះ លោកស្រី ក៍បាន​យក​កូនកាំបិត​ចូលទៅក្នុង​បន្ទប់ ដាក់​គន្លឹះ ហើយ​ចាក់​សម្លាប់ខ្លួន ឯង​នៅក្នុង​បន្ទប់ទឹក​តែម្តង ។ ទោះបីជា​យ៉ាង ណា​ជុំវិញ​ការចាក់​សម្លាប់ខ្លួន ឯង​នេះ ក្រុមគ្រួសារ ពុំបាន​អោយដឹង​ឡើយ ។

​តាម​ព័ត៌មាន​អោយដឹងថា ស្ត្រី​រូបនោះ​មាន​ជំងឺ​ប្រចាំ កាយ​ជា​យូរ​មកហើយ ដោយសារតែ​ជំនឿ​អរូបី​យ៍ និង​មាន​បញ្ហា​ខួរក្បាល នៅក្នុង​បន្ទប់​ស្នាក់នៅ​ស្ត្រី​រូបនោះ ក៍មាន​រៀបចំ​អាសនៈ​ផងដែរ ។

ដោយសា​តែ បញ្ហា ខួរក្បាល ក៍បាន​ជំរុញ​អោយ​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​រូបនោះ​គិត​ខ្លី ហើយ​ចាក់​សម្លាប់ខ្លួន​បន្សល់ទុក​កូនស្រី ២​នាក់​អោយនៅ​កំព្រា​។

​សព​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​ឈាបនដ្ឋាន​វត្ត​ទួល​សុវណ្ណារ៉ា​ម ហៅ​វត្ត​ទួល​សង្កែ ដើម្បី​ធ្វើបុណ្យ តាម​ប្រពៃណី​៕

​

វិនិយោគទុន​បរទេស​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​១២៦​ក្រុមហ៊ុន​ផ្តល់​ការងារ​ជាង​៥​ម៉ឺន​កន្លែង​

​ព្រះសីហនុ ៖ អភិបាលខេត្ត​ព្រះសីហនុ មើលឃើញថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន រួម​និង​ក្រុមហ៊ុន​វិនិយោគ​បរទេស ក្នុង​ខេត្ត​ព្រះសីហនុ បាន​នាំមក​នូវ​ការងារ និង​មុខរបរ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា ៖ V.O៖ ក្នុងចំណោម​ក្រុមហ៊ុន​សរុប​ទាំង​១២៦ មកពី​ប្រទេស​ចំនួន​១៧ ដែល​កំពុង​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ គិត​មកដល់​ឆ្នាំ​២០១៨​នេះ គឺ​ក្រុមហ៊ុន​ក្នុងស្រុក ឈរ​លំដាប់​លេខ​១ មាន​ចំនួន​៤៣​ក្រុមហ៊ុន ខណៈដែល​ក្រុមហ៊ុន​ចិន​ឈរ​លំដាប់​ទី​២ មាន​ចំនួន​៣២​ក្រុមហ៊ុន ដោយមាន​ទុន​វិយោគ ប្រមាណ ១០៩៦​លាន​ដុល្លារ​អាមេរិក​។

​នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​កិច្ច​សម្ភាស​ន៌​មួយ​ជាមួយ​ក្រុមការងារ​ទូរ​ទស្ស​ន៌​អាស៊ី​អា​គ្នេ​យ៌​។ លោក យន្ត មីន បាន​បង្ហាញថា ក្រៅពី​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​ចិន ក៏មាន​ក្រុមហ៊ុន​បរទេស​ផ្សេងទៀត កំពុង​បណ្តាក់​ទុនវិនិយោគ​ក្នុង ខេត្ត​ព្រះសីហនុ ដែល​បានផ្តល់​ការងារ​ជាង​៥​ម៉ឺន​នាក់ និង​បាន​បង្កើត​មុខរបរ​ជាច្រើន​ទៀត​ដល់​ប្រជាជន​កម្ពុជា​។ លោក យន្ត មីន មើលឃើញថា វត្ត​មាននៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​បរទេស នៅក្នុង​ខេត្ត​ព្រះសីហនុ បានផ្តល់​ផល​វិជ្ជមាន​ច្រើនជាង ផលប៉ះពាល់​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ ហើយ​អ្វីដែល​សំខាន់​គឺ​ក្រុមហ៊ុន​ទាំងនោះ​គោរព​តាមច្បាប់​របស់​កម្ពុជា​។ លោក បាន​បញ្ជាក់ថា កត្តា​ដែល​ក្រុមហ៊ុន​បរទេស​ទាំងនោះ ចូលមក​វិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ដោយសារ​ពួកគេ មានការ​ជឿជាក់ លើ​កត្តា​ភូមិសាស្ត្រ ស្ថេរភាព​សេដ្ឋកិច្ច នយោបាយ និង​សុវត្ថិភាព​មុខ​ជំនួញ​។

​កម្មករ​កម្មការិនី​ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ យល់ឃើញថា ការ​ចូលមក​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន មាន​ផលចំណេញ​ច្រើន​សម្រាប់​កម្ពុជា ជាពិសេស​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ជាច្រើន​ទៀតផង​។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ជាតិ និង​ក្រុមហ៊ុន​ប្រទេស កំពុង​វិនិយោគ​លើ​វិស័យ​ធំៗ​ពីរ ក្នុង​ខេត្ត​ព្រះសីហនុ គឺ​វិស័យ​ឧស្សាហកម្ម មានដូចជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ រោងចក្រ​ផលិត​ភេសជ្ជៈ និង​ចំណីអាហារ​ជាដើម​។ ចំណែក​ក្នុង​វិស័យ​ទេសចរ​ណ៌ មានដូចជា​សណ្ឋាគារ កាស៊ីណូ កន្លែង​កម្សាន្ត ភោ​ជនី​យ៌​ដ្ឋា​ន ផ្សារ​លក់ទំនិញ​។ ល​។ តាម​ទិន្នន័យ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​១២៦ ក្រៅពី​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក និង​ក្រុមហ៊ុន​ចិន មាន​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ម៉ាឡេស៊ី ចំនូ​ន​១១ មាន​ទុនវិនិយោគ​៩២៧​លាន​ដុល្លារ​អាមេរិក​! ក្រុមហ៊ុន​បារាំង​ចំនួន​៧​ក្រុមហ៊ុន​មាន​ទុនវិនិយោគ​២៧៩​លាន​ដុល្លារ​! ក្រុមហ៊ុន​សិង្ហ​បុរី​ចំនួន​៦​មាន​ទុនវិនិយោគ​៥៦​លាន​ដុល្លារ​! ក្រុមហ៊ុន​វៀតណាម​ចំនួន​៣ មាន​ទុនវិនិយោគ​៩​លាន​ដុល្លារ​! ក្រុមហ៊ុន​ថៃ​ចំនួន​៤! ក្រុមហ៊ុន​រុ​ស្ស៉ី​ចំនួន​៣ មាន​ទុនវិនិយោគ​២៨០​លាន​ដុល្លារ​! ក្រុមហ៊ុន​អូស្ត្រាលី ចំនួន​៣​មាន​ទុនវិនិយោគ​៥​លាន​ដុល្លារ​! ក្រុមហ៊ុន​អាមេរិក ចំនួន​៣ មាន​ទុនវិនិយោគ​ចំនួន​២១​លាន​ដុល្លារ​! ក្រុមហ៊ុន​អង់គ្លេស​ចំនួន​១ មាន​ទុនវិនិយោគ​១១​លាន​ដុល្លារ​! ក្រុមហ៊ុន​កាណាដា ចំនួន​១​មាន​ទុន​វិយោគ​៣​លាន​ដុល្លារ ក្រុមហ៊ុន​ជប៉ុន ចំនួន​២​មាន​ទុន​វិ​ន​យោគ​៩​លាន​ដុល្លារ​! ក្រុមហ៊ុន​កូរ៉េខាងជើង ចំនួន​១​មាន​ទុនវិនិយោគ​៣៨​លាន​ដុល្លារ​! ក្រុមហ៊ុន​កូរ៉េខាងត្បូង​ចំនួន​១ មាន​ទុនវិនិយោគ​១៧​ម៉ឺន​ដុល្លារ ក្រុមហ៊ុន​ឥណ្ឌា​ចំនួន​១ មាន​ទុនវិនិយោគ​២​លាន​ដុល្លារ​! និង​ក្រុមហ៊ុន​កាស៊ីណូ​នៃ​ប្រទេស​ស៊ី​ប្រ៊ឺ​ស មាន​ទុនវិនិយោគ​៣០០​លាន​ដុល្លារ​៕
​

ក្រសួងមហាផ្ទៃ​នឹង​បន្ថែម​ថវិកា​លើ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​អះអាង ថា​ក្រសួង​នឹង​ពិនិត្យ​លទ្ធភាព​បន្ថែមទៀត ក្នុងការ​បន្ថែម​កញ្ចប់​ថវិកា​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅតាម​មូលដ្ឋាន​ដើម្បី​បង្កើន​សន្តិសុខ សុវត្ថិភាព​ប្រជាពលរដ្ឋ​។

​ថ្លែង​នៅក្នុង​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ភស្ដុភារ​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង មហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ក្រសួង​កំពុង​ខិតខំ​ពិនិត្យ​លទ្ធភាព​បន្ថែមទៀត​ក្នុងការ​ពង្រីក​នូវ​ការផ្តល់​មធ្យោបាយ​ដល់​ប៉ុស្តិ៍នគរបាល​នៅតាម​មូលដ្ឋាន ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឲ្យ​មន្ត្រី​មូលដ្ឋាន​ខិតខំ​បន្ថែមទៀត​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។ ការអះអាង​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នៅពេលនេះ​នៅ​គ្រា ដែល​ក្រសួង​បានដាក់​ចេញ​នូវ​គោលនយោបាយ ដែល​បាន​នឹង​កំពុង​អនុវត្ត ក្នុងការ​ប្រែក្លាយ​ភូមិ​ឃុំ នៅ​មូលដ្ឋាន​ជា​ភូមិ​ឃុំ​ស គ្មាន​គ្រឿងញៀន​។​

​សម្តេច​បញ្ជាក់ថា ការយកចិត្តទុកដាក់​ឧបត្ថម្ភ​ចំពោះ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាពជា​រឿង​ដ៍​មាន​សារៈសំខាន់​មួយ​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ បើតាម​សម្តេច​ក្រឡាហោម កន្លងមក​ក្រសួង​មាន​គោលនយោបាយ​សម្រាប់​ប៉ុស្តិ៍នគរបាល រដ្ឋបាល​នីមួយៗ​រួចហើយ ប៉ុន្តែ​អ្វីដែល​ត្រូវយក​ចិត្ត​ទុក​បន្ត​នោះ​គឺ ការផ្តល់​មធ្យោបាយ ដែល​សំដៅ​ដល់​ការបន្ថែម​ប្រាក់ឧបត្ថម្ភ បន្ថែម​ប្រេងសាំង​ដល់ ប៉ុស្តិ៍នគរបាល ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត ។ សម្តេច​កត់សំគាល់ថា បើ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បានល្អ ហើយ​ខ្លាំង គឺ​សន្តិសុខ​នៅ​មូលដ្ឋាន​ក៍​ល្អ​ទៅតាម​នោះដែរ ហើយ​បើ​សន្តិសុខ​នៅ​មូលដ្ឋាន​ល្អ ហើយ​នោះ​សន្តិសុខ​នៅ​ទូ ទាំង​ប្រទេស​វា​នឹង​ល្អ​ដែរ​។

​ដូច្នេះ​អ្វីដែល​យើង​ត្រូវធ្វើ​គឺ ត្រូវ​ពង្រឹង មូលដ្ឋាន​មុនគេ​តែម្តង ពោលគឺ​រាប់​ចាប់ពី​ការជ្រើសរើស​ក្របខណ្ឌ ការបណ្តុះបណ្តាល​មុននឹង​ចូលធ្វើការ និង​ការបំពាក់​មធ្យោបាយ​សម្រាប់​ធ្វើការ ទាំង​មធ្យោបាយ​ទាក់ទង ទាំង​មធ្យោបាយ​ធ្វើដំណើរ​តាមរយៈ​ការឧបត្ថម្ភ​ប្រេង​ដល់​មន្ត្រី​ទាំងនោះ​៕
​

នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​រោងចក្រ​ដែល​ត្រូវ​ថៅកែ​រត់ចោល​

​ភ្នំ​ពែ​ញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ស្នើ ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ត្រូវ បន្ត​តាមដាន​ឲ្យ​ដិតដល់​បំផុត​ចុះ​ដោះស្រាយ​បញ្ហា​ភ្លាម​នៅពេល​ថៅកែ​រត់ចោល កម្មករ ដោយ​មិនបាន​ផ្តល់ប្រាក់​បៀ​វត្ត​ន៍​ជូន​កម្មករ​។ ពិសេស​ក្រសួង​ការងារ​ត្រូវ​ជួយ​រក​ការងារ​ធ្វើ ជូន​ដល់ក​ម្មករ កម្មការិនី​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយសារ​ការបិទទ្វារ​រ​បស់​រោងចក្រ​ផងដែរ​។​

​ថ្លែង​នៅក្នុង​ពី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង​និយោជិត ប្រមាណ​ជាង​១​ម៉ឺន​៥​ពាន់​នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន​១៥ ក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌមានជ័យ និង​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ នៅក្នុង​រាជធានី​ភ្នំពេញ សម្តេច តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទៅ​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ និង​ផ្នែក​ពាក់ព័ន្ធ​ឲ្យ​បន្ត​តាមដាន​ឲ្យ​ដិតដល់ ដោះស្រាយ​បញ្ហា​នៅតាម​បណ្តា​រោងចក្រ​ឲ្យ​បាន​ភ្លាមៗ​នៅពេល​ថៅ​ការ​រត់ចោល​កម្មករ ដោយ​គ្មាន​ផ្តល់ប្រាក់​បៀ​វត្ត​ន៍ ហើយ​បិទ​រោងចក្រ​។

​ការផ្តល់​អនុសាសន៍​ដោយផ្ទាល់​មាត់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នាពេលនេះ​ធ្វើឡើង​បន្ទាប់ពី​សម្តេច​សង្កេតឃើញ​ថា មាន​ថៅកែ​រោងចក្រ​ខ្លះ​បាន​ក្ស័យធន និង​វេច​បង្វេច​រត់ចោល​កម្ម​ករ ដោយ​គ្មាន​ដោះស្រាយ​ប្រាក់​បៀ​វត្ត​ជូន​កម្មករ​នោះឡើយ ដែល​បញ្ហា​នេះ​បានធ្វើ ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ នៅ​គ្រា​ដែល​រាជរដ្ឋាភិបាល​កំពុង​អនុ វត្ត​នូវ​គោលនយោបាយ​គាំពារ​កម្មករ​ឲ្យ​មាន​ជីវភាព​ប្រសើរឡើង​នោះ​។

​កន្លងទៅ​មាន​ករណី​ដូច្នោះ ថៅកែ​រោងចក្រ​បាន​រត់ចោល​កម្ម​ករ​ដូច្នោះ​បញ្ហា​នេះ​កុំ​ឲ្យ​កើតជា​ជម្ងឺ​រ៉ាំរ៉ៃ កើតមាន​ស្ថានភាព​ភ្លាម​ចុះ​ដោះស្រាយ​ភ្លាម​។ ដក​ថវិកា ការ​យ៉ាងណា​ដើម្បី​ដោះស្រាយ​ប្រាក់​បៀ​វត្ត​ន៍​ឲ្យ​កម្មករ​ជំនួស​សិន អាច​ខ្ចីប្រាក់​ពី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​យកមក​ដោះស្រាយ​ជូន​កម្មករ​រួច​ជំហាន​បន្ត​ចាំ​យើង​ដោះស្រាយ​ផ្សេងទៀត កុំ​ឲ្យ​កម្មករ​ខ្វះ​ប្រាក់ខែ ចាំ​យើង​ដោះស្រាយ លក់​រោងចក្រ​ឡាយឡុង​យ៉ាងណា​គិត​តាម​ក្រោយ ប៉ុន្តែ​មិនត្រូវ​ឲ្យ​កម្មករ​ធ្វើការ តវ៉ា​ដោយ​គ្មាន​ដំណោះស្រាយ​នោះទេ​។

​បន្ថែម​លើ​នោះ​ខិតខំ​រក​ការងារ​ធ្វើ​ឲ្យ​កម្មករ​ដែល​បាន​បាត់បង់​ការងារ​ធ្វើ​ដល់​កម្មករ​ដែល​ថៅកែ​រត់ចោល​។​)
​គួរ​បញ្ជាក់ដែរថា នេះ​ជា​អនុសាសន៍​ថ្មី​មួយទៀត​បន្ថែម​លើ​អនុសាសន៍​ចំនួន​៨​ចំ ណុ​ច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ឲ្យ​ក្រសួង​ការងារ​អនុវត្ត​ដើម្បី​លើក​កំពស់​កំរិតជីវភាពរ​ប​ស់កម្មករ កម្មការិនី​នៅតាម​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​ទូទាំងប្រទេស​៕

តុលាកា​សម្រេច​ឃុំខ្លួន​ក្រុម​ចាប់ជំរិត​២៩​នាក់ ពីបទ ឆបោក​

​ភ្នំពេញ ៖ លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២០ ខែកុម្ភៈ នេះ​បានបញ្ចប់​ការសាកសួរ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​២៩​នាក់ និង​បញ្ជូន​សំណុំរឿង​ដល់ដៃ​ចៅក្រម​ស៊ើបសួរ​លោក អ៊ុក សុវណ្ណ​រិ​ទ្ធ សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពីបទ ឆបោក​មាន​ស្ថាន​ទម្ងន់ទោស និង​បទ កំហែង​យក តាម​មាត្រា​៣៧៧ .៣៨០​និង​មាត្រា​៣៦៣ នៃ​ក្រមព្រហ្មទណ្ឌ​។
​មន្ត្រី​តុលាការ​ថ្លែងថា​ជនសង្ស័យ​ទាំងអស់​មាន​ជនជាតិ​ចិន​៤​នាក់​និង​ជនជាតិ​ថៃ​២៥​នាក់​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែងថា​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ពីរ​គោលដៅ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ។​
​នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ទៀតថា សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ចាប់ជំរិត​ចាប់​ប្រព័ន្ធ Internet ២​នាក់​ប្តី​ប្រពន្ធ ដែលជា​ជនជាតិ​ចិនតៃវ៉ាន់​កំពុង​រត់គេចខ្លួន ដែល​មេក្លោង​ទាំង​២​នាក់ ប្តី​ប្រពន្ធ​នេះ មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ​ផងដែរ​។ មេបញ្ជាការ​អាវុធហត្ថ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បង្ក្រាប​ទាំង​២​ករណីនេះ​រួច កម្លាំង​អាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ បទល្មើស​នេះ​បន្តទៀត ហើយ​ករណី​បង្ក្រាប​នេះ អាច​ចាត់ទុកថា ជា​លើក​ទី​១ ដែលមាន​ជនជាតិ​ថៃ ចូលរួម​ក្នុង​បទល្មើស​ចាប់ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ អ៊ីនធឺណិត​ដែល​កន្លងមក​ធ្លាប់​តែមាន​ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​នេះ​៕
​

ក្រុម​អ្នកដោះមីន​ទាំងអស់​នៅ​កម្ពុជា​នឹង​ទទួលបាន​សេវា​ពិនិត្យ​ព្យាបាល​ជំងឺដោយ​ឥតគិតថ្លៃ​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា បានប្រកាសថា ប្រតិបត្តិ​ករ​ដោះមីន​ទាំងអស់​នៅ​កម្ពុជា​នឹងត្រូវ​ទទួលបាន​សេវា​ពិនិត្យ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដូច​ទៅនឹង​កម្មករ កម្ម​កា​រិ នី មន្ត្រីរាជការ កីឡាករ កីឡា​ការ​នី​ដែរ​។ ការប្រកាស​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ​១​ម៉ឺន​៥​ពាន់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​នៅ​ព្រឹក​ម៉ិ​ញ​នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ប្រកាសថា ប្រតិបត្តិ​ករ​ជា​អ្នកដោះមីន​នៅ​ទូទាំងប្រទេស មិន​ថា​បុគ្គលិក​របស់ ស៊ី ម៉ាក់ ហា​ឡូ​ត្រាស់ រឺ ម៉េ​ក​នោះទេ នឹងត្រូវ​ទទួលបាន​កា​រ​ពិនិត្យ​ព្យាបាល​សុខភាព ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​។

ការសម្រេច ផ្តល់​កាដូ​ថ្មី​មួយទៀត​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើ​ពី​ស៊ីម៉ាក់​ឲ្យ​មានការ ពិនិត្យ​លទ្ធភាព​ក្នុងការ​ដាក់បញ្ចូល​មន្ត្រី​ស៊ីម៉ាក់ និង​ប្រតិបត្តិ​ករ​ទាំងអស់​អាច​ទទួល​បាន​សេវា​ថែ​ទាំង​សុខភាព​ដូច​ទៅនឹង​កម្មករ កម្មការិនី​ទូទៅ​ដែរ​។

នេះ​ជា​ដំណោះ​ស្រា យ​មួយ​ដ៍​មាន​សារៈសំខាន់​បំផុត​ចំពោះ​ប្រតិបត្តិ​ករ​ដែល​នឹង​អាច​បង្កើន​កំរិតជីវភាព​និង​ការ​សន្សំ​ប្រាក់​បន្ថែមទៀត​ផងដែរ​។ ជាការ​កត់សំគាល់ ការប្រកាស​ផ្តល់​កាដូ​ពិសេស​ជូន​ដល់​មន្ត្រី​ស៊ីម៉ាក់​នាពេលនេះ​មិនមែនជា​លើកដំបូង​នោះទេ កន្លងមក រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​កាដូ​ពិសេស​ដល់​កម្មករ​កម្ម​ការិនី កីឡាករ កីឡា​ការ​នី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ អនុ​ភូមិ ក្រុមប្រឹក្សាឃុំ ចៅសង្កាត់ មេឃុំ​នៅ​ទូទាំងប្រទេស អាច​ពិនិត្យ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ទូទាំងប្រទេស ដើម្បី​លើក​កំពស់​កំរិតជីវភាព និង លើក​កំពស់​សុខុមាលភាព​រប​ស់​ប្រជាជន​ផងដែរ​។
.
​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​នៅថ្ងៃនេះ​បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចំពោះ​ចិត្ត​មេត្តាធម៌ និង​យកចិត្តទុកដាក់​ខ្ពស់បំផុត ចំពោះ​អ្នកជំនាញ​ដោះមីន គ្រាប់​សំណល់​ពី​សង្គ្រាម​ក្នុងការ​ផ្តល់​កាដូ​ពិសេស​នេះ ។ បើតាម ឯ​.​ឧ​ហេង រតនា​បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានធ្វើការ សម្របសម្រួល និង​ពិភាក្សា​ជាមួយគ្នា​រួចរាល់​សម្រាប់​ការ​ឲ្យ​អនុវត្ត​នូវ​ការពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​មន្ត្រី​ស៊ីម៉ាក់ និង​ប្រតិបត្តិ​ករ​ដោះមីន​ដទៃទៀត ។ គួរ​បញ្ជាក់ថា មន្ត្រី​បុគ្គលិក និង​ប្រតិបត្តិ​ករ​ដោះមីន​របស់​អង្គភាព​ស៊ីម៉ាក់​បច្ចុប្បន្ន មាន​ចំនួន ១៧១៥​នាក់​នៅ​ទូទាំងប្រទេស ដែល​ក្នុងនោះ​មា​នទី​ស្នាក់​កណ្តាល នៅ​ទីក្រុង​ភ្នំពេញ និង​អង្គភាព​គាំទ្រ​ដល់​ការដោះមីន​ចំនួន​៦​នៅតាម​បណ្តា​ខេត្ត និង​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ដោះមីន​ចំនួន​មួយ​នៅ​ទឹកដី​ខេត្ត​កំ ពង់​ឆ្នាំង​៕
​

សម្ដេច​តេ​ជោហ៊ុន សែនអញ្ជើញ​សំណេះ សំណាល​ជាមួយ កម្មករ និយោជិត​

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ កម្មករនិយោជិត​ជាង ១​ម៉ឺន​៥​ពាន់​១៩៧​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​១៥ ក្នុង​ខណ្ឌ​សែន​សុខ​ចំនួន​១០ ខណ្ឌមានជ័យ​ចំនួន​៣ និង​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​ចំនួន​២ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ និយោជិត ១​ម៉ឺន ៥​ពាន់ ១៩៧​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៥ ក្នុង​ខណ្ឌ​សែន​សុខ​ចំនួន​១០ ខណ្ឌមានជ័យ​ចំនួន​៣ និង​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​ចំនួន​២ នៅក្នុង​រាជធានី​ភ្នំពេញ ។​

ឯ​,​ឧ អ៊ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះ បណ្ដាល វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២០ ខែសីហា រហូតដល់​ថ្ងៃទី​២១ កុម្ភៈ ឆ្នាំ​២០១៨ សម្ដេច​តេ​ជោ បាន​ជួប​ជាមួយ​កម្មករ និយោជិត​បាន​ចំនួន ៣០​លើក ដែលមាន​ចំនួន​សរុប ៣៤​ម៉ឺន ៤៥០០​នាក់ ក្នុងនោះ​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ​នៃ​បណ្ដា​រោងចក្រ​នានា ចំនួន ៩​លើក ស្មើរ​នឹង ៤​ម៉ឺន​៧៧១ នាក់ មកពី​រោងចក្រ​ចំនួន ៦៦៣ និង​បាន​ជួប​កម្មករនិយោជិត​ចំនួន ២០​លើក ស្មើនឹង ៣៤៤​រោងចក្រ ដែលមាន​កម្មករនិយោជិត ចំនួន ២៩​ម៉ឺន ៩​ពាន់ ៤៤​នាក់ និង​បាន​អ​ញ្ជ​ញ​ជួប​បងប្អូន​កម្មករ និយោជិត​ផ្ទាល់​តាម​រោងចក្រ​ចំនួន​១០ មាន​កម្មករនិយោជិត​ចំនួន ២​ម៉ឺន ១​ពាន់ ៦៥១​នាក់ ។​

​ឯ​,​ឧ រដ្ឋមន្ត្រី បញ្ជាក់ថា រោងចក្រ សហគ្រាស ទាំង​១៥ ដែល​ជួបជុំ​នាឱកាស​នេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៧, កូរ៉េ​ចំនួន​២, ខ្មែរ​ចំនួន​២, ថៃ​ចំនួន​១ និង​ម៉ា​លេ​ស៊ី​ចំនួន​៣ ។ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១២ , បោះពុម្ព​លើ​សំលៀកបំពាក់​ចំនួន​២ និង​ផលិត​ស្បែកជើង​ចំនួន​១ ។ ផលិតផល​ដែល​ផលិត ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស ៕
​

តុលា​ការចុះ​រឹបអូស​ទ្រព្យសម្បត្តិ​រោង ចក្រ ហ្គា​វ័​ន្ត​អ៊ឹម​ផា​រៀល ជា​បណ្តោះ អាសន្ន​

​ខេត្តកណ្តាល​៖ កាលពី​ព្រឹក​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ម្សិលមិញ​នេះ កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក ឡាយ គឹម​ឡាញ់ មន្ត្រី​អាជ្ញាសាលា​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​អនុវត្ត​ដីការ​រឹបអូស​ទ្រព្យសម្បត្តិ នៅក្នុង​រោងចក្រ​ហ្គា​វ័​ន្ត ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បណ្តោះអាសន្ន ដោយយោង​ទៅតាម​សាល​ដិ​កាស​ម្រេច​ការពារ​លេខ​៣៨៣​ព របស់​ចៅក្រម​លោក ងួន វុទ្ធី​។

​មន្ត្រី​អាជ្ញាសាលា​បានឱ្យដឹងថា យោង​ដិ​កា​ខាងលើ បានសម្រេច​ទី​១ រឹបអូស​ជា​បណ្តោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ដែលមាន​ក្នុង​ក្រុមហ៊ុន GAWON APPAREL CO.LTD និង​ទី​២ ដើម្បី​ទទួលបាន​នូវ​ការលុបចោល​ដិ​កា​អនុវត្ត​រឹបអូស​ជា​បណ្តោះអាសន្ន កូនបំណុល​ត្រូវ​ផ្ញើ​ប្រាក់​រំដោះ​ចំនួន​៦០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ម​ក​សាលាដំបូង​ខេត្តកណ្តាល ទី​៣ ប្រាក់​បន្ទុក​ក្តី​ជា​បន្ទុក​របស់​កូ ន​បំណុល ទី​៤ ច្រានចោល​ការទាមទារ​ក្រៅពីនេះ​របស់​សហ​ម្ចាស់បំណុល ហើយ​អាច​ប្តឹង​ត វ៉ា​បាន ហើយ​លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា ដិ​កា​នេះ​បានចេញ​ដោយ​លោក​ចៅក្រម និង​ជា​អនុប្រធាន​តុលាការ គឺ​លោក ងួន វុទ្ធី កាលពី​ថ្ងៃទី​២០ ធ្នូ ២០១៧​។​

​គួរ​បញ្ជាក់ដែរថា រោងចក្រ​ខាងលើនេះ និ​យោគ​ជក់​បាន​កើតមាន​វិវាទ​ជាមួយ​ក្រុម​ក ម្មករ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ មិនអាច​រក​ដំណោះស្រាយ​ដោយ​ការចចារ និង​ការសម្របសម្រួល​គ្នា​បាន​នោះទេ​។ រហូត​ក្រុមកម្មករ​ដែល​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ នាំ គ្នា​បោះតង់​យាម​នៅខាងមុខ​ច្រកចេញចូល ការពារ​ខ្លាចក្រែង​ខាង​ក្រុមហ៊ុន​ដឹកជញ្ជូន​សម្ភា រៈ​ចេញ​អស់​រយៈពេល​ជាង​២​ខែ​មកហើយ ដោយ​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ខែ​ឱ្យ​ក្នុង​អំ​ឡុ ង​ពេល​ជាង​២​ខែ​ដែល​ធ្វើ​កូដកម្ម​មិនបាន​ចូលធ្វើការ និង​មិន​ដូច្នោះ​ទេ បើ​បញ្ឈប់​សូមឱ្យ​ថៅ កែ​បើកប្រាក់​បំណាច់​ឱ្យ ដែល​ក្នុង​ម្នាក់ៗ​អាច​ទទួលបាន​ចន្លោះ​ពី​១.៤០០​ដុល្លារ​រហូតដល់​ជាង​៤.០០០​ដុល្លារ​៕


​

អាមេរិក​ទទូច​ចង់បាន​កិច្ចសហប្រតិបត្តិ ការ​រុករក​អដ្ឋិធាតុ​ទា​ហា​ខ្លួន​នៅ​កម្ពុជា​ឡើងវិញ​

​ភ្នំពេញ​៖ សហរដ្ឋអាមេរិក​បាន​នូវ​បំណង​ដ៏​ខ្លាំងក្លា​របស់​ឡើង​ចង់ឃើញ​កម្ពុជា​បន្ត​កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​របស់ខ្លួន​ឡើងវិញ ខណៈដែល​កម្ពុជា​បន្ត​បញ្ជាក់ថា ឲ្យ​តែ​អាមេរិក​ផ្តល់​ទិដ្ឋិ​ការ​សម្រាប់​មន្ត្រី​ទូត​កម្ពុជា​ឡើងវិញ កិច្ចសហប្រតិបត្តិការ​នេះ​ក៏មាន​ដង្ហើម​ឡើងវិញ​ផងដែរ​។​

​ការបង្ហាញ​បំណង​ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​លើដី​កម្ពុជា​នេះ បានធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ រសៀល​ថ្ងៃទី​២០​ខែ កុម្ភៈ នេះ ក្នុងជំនួប​រវាង​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក រ៉ូ​ត​នី ហ្វី​លីន​ហាយ​សិន (Rodney Frelinghuysen) ប្រធាន​គណៈកម្មការ​គ្រប់គ្រង និង​បែងចែក​ថវិកា ជាតិ​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក​ជួប ពិភាក្សា​ការងារ​។​

លោក ជុំ​សុន្ទរី មាន​ប្រសា​ស​ន៏​បញ្ជាក់ថា​៖​នៅក្នុង​ជំនួប​នោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​អំពី​បំណង​របស់​សម្តេច​តេ​ជោ ចង់​មាន​កិច្ចសហការ​ល្អជា​មួយ​អាមេរិក​និង​ពង្រឹងពង្រីក​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​ពិភាក្សា​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​នៅ​អាមេរិក​មក​កម្ពុជា​វិញ​។

អ្នកនាំពាក្យ​បន្តថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​នូវ​ការ​រឹតត្បិត​មន្ត្រីការទូត​ក​ម្ពុ​ជា ខណៈដែល​កម្ពុជា មាន​កិច្ច​សហ ការ​យ៉ាង​ពេញលេញ​ជាមួយ​អាមេរិក​។ រដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ពី​ជំហរ​និង​បន្ត​សហការ​ផ្នែក​មនុស្សធម៌​ជាមួយ​ភាគី​អាមេរិក​បើសិនជា​សហរដ្ឋអាមេរិក​ទំលាក់​ចោលការ​រឹតត្បិត​លើ​លិខិតឆ្លងដែន​របស់​មន្ត្រីជាន់ខ្ពស់​ការទូត​កម្ពុជា គឺ​កម្ពុជា​បន្ត​អនុវត្ត​ភ្លាម​។​

​លោក រ៉ុ​ត​នី បានបញ្ជាក់​ថាស​ភា​អាមេរិក​មាន​គោលដៅ​រក្សា​ការសន្ទនា​ជាមួយ​កម្ពុជា ជាពិសេស​លើ​ការពង្រីក​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​។ កម្ពុ​ជាមាន​កិច្ចសហការ​ល្អ​ប​ប្រសើរ​លើ​កិច្ចសហការ​ក្នុងការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា ហើយ​អាមេរិក ចង់បាន​កិច្ចសហការ​នេះ​ឡើងវិញ​។​

​ប្រមុខ​ការទូត​កម្ពុជា បាន​អះអាងថា កម្ពុជា បាន​សហការ​យ៉ាង​ពេញលេញ​ដោយ​ចាត់ ទុកជា​ការងារ​មនុស្ស​ធម៌​ដើម្បី​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​ព្រំដែន​ឡាវ​។ ការផ្អាក​បណ្តោះអាសន្ន គឺជា​ការឆ្លើយតប​និង​ការសម្រេច​គ្មាន​ហេតុផល​លើ​ការ​រឹតត្បិត​មកលើ​មន្ត្រីជាន់ខ្ពស់​ការបរទេស​កម្ពុជា ។​កម្ពុជា​និង​បន្ត​ការស្វែងរក​អដ្ឋិ ធាតុ​ទាហាន​អាមេរិក​ភ្លាមៗ​នៅពេលដែល​អាមេរិក​ដក​ការ​រឹតត្បិត​នៃ​ការដក​លិខិត​ការទូត​ដល់​មន្ត្រីការទូត​កម្ពុជា ។​

លោក រ៉ុ​ត​នី ក៏បាន​ពិគ្រោះ​យោបល់​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា អាមេរិក​ឲ្យ​កាន់តែ​ប្រសើរឡើង​បន្តទៀត​និង​បន្ត​កិច្ចសហការ​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា​។ អាមេរិក​មាន​ដៅ​សំខាន់​រក្សា​ការសន្ទនា​រវាង​ប្រទេស​ទាំងពីរ និង​សង្ឃឹមថា កម្ពុជា បន្ត​ទទួល​ស្វា​គម​ន៏​គណៈប្រតិភូ​អាមេរិក​មក កម្ពុជា​។​

​សូមបញ្ជាក់ថា​,​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុ​ជានា​សង្គ្រាម​នៅ​វៀត ណា​ម​មាន​ចំនួន​៩០​នាក់ ហើយ​ចាត់​តាំងពី​ឆ្នាំ​១៩៩២​មក​កម្ពុជា​សហការ​ជាមួយ​អាមេរិក​រហូតមកដល់​ពេលនេះ បាន​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាន​ចំនួន​៤២​នាក់​នៅ​៤៨​នាក់​ទៀត​និង​បាន​បាត់​ខ្លួន​នៅក្នុង​ទឹកដី​កម្ពុជា តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​៕​ (​រូបថត អាស៊ីសេរី)

ផ្សព្វផ្សាយ​គោល​ការ​គ្រឹះ​របស់​កាកបាទ ក្រហម​-​អឌ្ឍចន្ទ​ក្រហម នៅ​សាលា ខណ្ឌ​មានជ័យ​

​ភ្នំពេញ​៖ ពិធី​ផ្សព្វផ្សាយ​គោល​ការ​គ្រឹះ​របស់​កាក​ក្រហម​-​អឌ្ឍចន្ទ​ក្រហម ច្បាប់​មនុស្សជាតិ និង​កាកបាទក្រហមកម្ពុជា បានរៀបចំ​ធ្វើឡើង​នៅ​សាលាខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​អង្គារ​៦​កើត ខែផល្គុន ឆ្នាំរកា នព្វ​ស​ក័ ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយបាន​សហការ​រវាង​ប្រតិភូ​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ ដែល​ទទួលបាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​លោកជំទាវ ជា សុ​ម៉ាលី នាយិកា​នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទក្រហមកម្ពុជា​និង​លោក ឌី រ័​ត្ឋ​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ លោក សោម ចន្ទ្រា នាយករង​កាកបាទក្រហម​សាខា​រាជធានី​ភ្នំពេញ ព្រមទាំង​អស់លោក​-​លោកស្រី​ក្រុមការងារ​ក​.​ក្រ​.​ក​សង្កាត់​ទាំង​៧ ក្រុមការងារ​ក​.​ក្រ​.​ក​ផ្សា​រទាំង​៣ និង​អ្នកស្ម័គ្រចិត្ត​ជាច្រើន​នាក់​ទៀត​សរុប​១០០​នាក់​។​

លោក ឌី រ័​ត្ឋ​ខេ​ម​រុណ បាន​ឲ្យ​ដឹងថា គោលបំណង​បើគ​វគ្គ​ផ្សព្វផ្សាយ គឺ​ដើម្បី​បង្កើន​ចំណេះដឹង​ពង្រឹងសមត្ថភាព​បន្ថែម​ដល់​គណៈ​កិ​តិ្ត​យស គណៈកម្មការ អនុសាខា ក្រុមការងារ​អនុសាខា​សង្កាត់ និង​ផ្សារ អ្នកស្ម័គ្រចិត្ត​តាម​បណ្តា​ភូមិ​ទាំងអស់​ដែល​បាន​ចូលរួម​នៅ​ព្រឹក​នេះ ជាពិសេស​ឲ្យ​ផ្តោតលើ​ការយល់ដឹង​ឲ្យ​កាន់តែច្បាស់​ពី​ប្រវត្តិ​ចលនា​គោល​ការ​គ្រឹះ​ច្បាប់​មនុស្សធម៌ អន្តរជាតិ ការលើកកម្ពស់​តម្លៃ​មនុស្សធម៌ ដើម្បី​បំពេញការងារ​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​។ ជាពិសេស​ទៅទៀត​នោះ គឺ​ក្រោយពី​ទទួល​នូវ​ការ​វគ្គ​បណ្តុះបណ្តាល​យកទៅ​ផ្សព្វផ្សាយ​ចំណេះដឹង​នេះ​បន្តទៅ​ពលរដ្ឋ​ឲ្យ​កាន់តែ​យល់ដឹង​ទូលំទូលាយ​ឲ្យ​កាន់តែច្បាស់​។​

នៅក្នុង​វគ្គ​ផ្សព្វផ្សាយ​នេះ ក៏​ទទួលបាន​គ្រូ​បង្គោល​៥​រូប និង​ដឹកនាំ​ធ្វើ​បទ​អន្តរាគមន៍​ពី​សំណាក់​លោក គង់វង្ស សីហ៍​វិសាល ប្រធានការិយាល័យ​ផ្សព្វផ្សាយ​កាកបាទក្រហមកម្ពុជា​។ គួរ​បញ្ជាក់ថា វគ្គ​ផ្សព្វផ្សាយ​នេះ​ប្រព្រឹត្ត​ធ្វើឡើង​ពេញ​១​ថ្ងៃ​៕


​

ស្ថាន​តំណាង​កម្ពុជា​អន្តរា​គម​ជួយ​ពលករ​ខ្មែរ​១១​នាក់ នៅ​ប្រទេស​ថៃ សិង្ហ​បុរី និង​ម៉ាឡេស៊ី​

១. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​៨​នាក់ (​បុរស​៣​នាក់ និង​នារី​៥​នាក់​) ដែល​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ពលករ​-​ពល​ការិនី​ទាំង​៨​នាក់​នោះ បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

២. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សឹង្ហ​បូរី បាន​ជួយ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពល​ការិនី ខ្មែរ​១​នាក់ អាយុ​២៦​ឆ្នាំ មកពី​ខេត្តកំពង់ធំ ដែល​មិនអាច​ទ្រាំទ្រ​ការងារ​លំបាក​នៅ​សឹង្ហ​បូរី​បាន ។
ស្ថានទូត បានផ្តល់​កន្លែង​ស្នាក់នៅ អាហារ​បរិភោគ និង​ជួយ​ទាមទារ​លិខិតឆ្លងដែន​និង​សំបុត្រ យន្តហោះ​ពី​ភ្នាក់ងារ​នាំ​ពលករ ហើយ​ពល​ការិនី​បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​១០ ខែ កុម្ភៈ ឆ្នាំ​២០១៨ ។

៣. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ កំពុង​ធ្វើ​អន្តរា​គម​តាមផ្លូវ​ច្បាប់ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​២​នាក់ មកពី​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ២០១៨ នៅ​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ក្នុងស្រុក​មឿង ខេត្ត​សា​កែវ ពីបទ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​។

បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ទាំង​២​នាក់ កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​ប៉ាង​ស៊ី​ដា ហើយ​ស្ថាន​អគ្គ​កុងស៊ុល កំពុង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ថៃ ដើម្បី​ព​ន្លឿ​ន​សំណុំ​រឿងនេះ​ទៅ​តុលាការ​ឲ្យ​បាន​ឆាប់ និង​ត្រៀម​ផ្តល់​មេធាវី​ថៃ​ស្ម័គ្រចិត្ត​ជួយ​ការពារ​ក្តី​ផងដែរ​៕

(រូបថត ឯកសារថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧)