All posts by មេគង្គ ប៉ុស្តិ៍

ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង​៣៤​ម៉ឺន​ដុល្លារ​សម្រាប់​កែលម្អ​បរិស្ថាន​

ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​ចំនួន​៣៤.២៦៦៣​ដុល្លារ​អាមេរិក ដល់​អង្គភាព​ចំនួន​៤ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​ជំនួយឥតសំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) ដែល​បាន​ចុះហត្ថលេខា​ផ្តល់​និង​ទទួល នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ ដោយ​លោក ហូ​រី​ណី​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង ភាគី​ទទួល​ជំនួយ​ទាំង​៤​។​

មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក ហូ​រី​ណី​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា បានឱ្យដឹងថា ពិធី​ចុះហត្ថលេខា​ផ្តល់​និង​ទទួល​ជំនួយ​នៅថ្ងៃនេះ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ទៅលើ​គម្រោង​ចំនួន មានដូចជា​៖ គម្រោង​ទី​១ សាងសង់​ភូមិ​សហគមន៍ សាមគ្គីធម៌​ម៉ា​រី​ស្ត​ក​កម្ពុជា នៅ​ខេត្តកណ្តាល ក្នុង​ថវិកា​ចំនួន ៧២១៧៩​ដុល្លារ​អាមេរិក ។ គម្រោង​នេះ​នឹង​សាងសង់​អាគា​ថ្មី​មួយ​ខ្នង​៣​បន្ទប់ និង​ផ្លូវ​ត​ភ្ជាប់​ប្រវែង​២២៥​ម៉ែត្រ សម្រាប់​អង្គការ​ជួយឧបត្ថម្ភ​ដល់​កុមារ និង​យុវជន​ដែលមាន​ពិការភាព​យ៉ាងហោចណាស់​៨០​នាក់​ក្នុង​១​ឆ្នាំ​ឱ្យបាន​ទទួល​ការ​នូវ​សិក្សា​ក្នុង​បរិស្ថាន​ដែល​ល្អ​ជាង​មុន​។​

​គម្រោង​ទី​២ សាងសង់​អគារ​ផ្នែក​ជំងឺ​ទូទៅ និង​ជំងឺ​កុមារ​ថ្មី​មួយ ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី ខេត្ត តាកែវ ដែលមាន​ថវិកា​ចំនួន ៩០៧១២ ដុល្លារ​អាមេរិក​។ ព្រោះថា មាន​អ្នកជំងឺ​មក​សំរាក​ព្យាបាល​យ៉ាង​ណែនណាន់តាន់តាប់ នៅក្នុង​អគារ​ទាំង​២ ។ តាមរយៈ​អាគារ​ថ្មី នេះ​នឹង​ទទួល​អ្នកជំងឺ​សំរាក​ព្យាបាល​ផ្នែក​ទូទៅ​ប្រមាណ ២១០០​នាក់ និង​៥០០​នាក់​ផ្សេងទៀត​សំរាប់​កុមារ ពួកគេ​នឹង​ទទួល​សេវា​ព្យាបាល ក្នុង​បរិស្ថាន​វេជ្ជសាស្ត្រ ដែល​ប្រសើរ​ជាង​មុន​។​

សម្រាប់​គម្រោង​ទី​៣ សាងសង់​អគារ​ជំងឺ​ទូទៅ​ថ្មី​មួយ​ខ្នង ក្នុង​មន្ទីរពេទ្យបង្អែក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្នុង​គម្រោង​ថវិកា​ចំនួន ៨៩៧០០​ដុល្លារ​អាមេរិក​។ ដោយ​មើលឃើញថា មន្ទីរពេទ្យបង្អែក​នេះ មានតែ​អគារ​ចំនួន​២ មិនអាច​ឆ្លើយតបបាន​តាម​តម្រូវការ​អ្នកជំងឺ​។​គម្រោង​នេះ​នឹង​ជួយ​កែលំអរ​បរិស្ថាន​វេជ្ជសាស្ត្រ នឹង​លើកកម្ពស់​សមត្ថភាព​ផ្នែក​ផ្សេងៗ ទៀត​របស់​មន្ទីរពេទ្យ ហើយរ​ណ​ពឹង​ថា​មាន​ប្រជាជន​ប្រមាណ​១៨០០០​នាក់​នឹង​អាច​ទទួល បាន​សេវា​សុខាភិបាល​ដែលមាន​ភាពល្អប្រសើរ​ជាង​មុន​។​

ចំណែក គម្រោង​ទី​៤ គឺ​សាងសង់​អគារ​សង្គ្រោះបន្ទាន់ ថ្មី​មួយ ក្នុង​មន្ទីរពេទ្យបង្អែក​បា​រ៉ា​យ​ណ៍​-​សន្ទុក ខេត្តកំពង់ធំ​។ គម្រោង​នេះ​នឹង​ជួយ​កែលំអរ​បរិស្ថាន​វេជ្ជសាស្ត្រ​របស់​អគារ​សង្គ្រោះបន្ទាន់ ដែល​ពេលបច្ចុប្បន្ន​មានតែ តូចៗ​ចំនួន​២​សម្រាប់​ផ្តល់​ការព្យាបាល​តែប៉ុណ្ណោះ​។ អាគារ​ថ្មី​នេះ រំបឹងថា នឹងមាន​អ្នកជំងឺ​ប្រមាណ​១១០០​នាក់​អាច​ទទួល​សេវា​សង្គ្រោះបន្ទាន់​ក្នុង​មួយឆ្នាំៗ​។​
​
សូមបញ្ជាក់ថា ជំនួយឥតសំណង គូ​សាណូ​ណិ​របស់​ជប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៩១ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​និង​ស្ថាបនា​ប្រទេស​ឡើងវិញ​នៅតាម​កម្រិត​មូលដ្ឋាន​។ គម្រោង​ជំនួយ​នេះ​មាន​ទិសដៅ ការពារ​ជន​ងាយ​រងគ្រោះ ពី​កត្តា​មួយចំនួន​ដូចជា ភាពក្រីក្រ និង​ភាព​អកុសល ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​ជីវភាព​រស់នៅ ការចិញ្ចឹម​ជីវិត និង​សេចក្តីថ្លៃថ្នូ ក៏ដូចជា​ជួយ​ជំ​ម្រុ​ញ​នូវ​ភាពម្ចាស់ការ​របស់ខ្លួន​ឯង​របស់​ប្រជា​សហគមន៍​។​ចាប់តាំងពី​ឆ្នាំ​១៩៩១ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជាង ៥៧​លាន​ដុល្លា​អេ​ម​រិ​ក ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង គូ​សាណូ​ណិ ចំនួន​៥៨៦ គម្រោង​នៅ​ទូទាំងប្រទេស​៕
​

ស្ពាន​អាកាស​ទី​៦​នៅ​ភ្នំពេញ គ្រោង​សាងសង់​នៅ​រង្វង់​មូល​ចោមចៅ​ក្នុង​ខែមេសា​ខាងមុខ​

​ភ្នំពេញ ៖ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស ចំណុច​រង្វង់​មូល​ចោមចៅ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នាពេល​ខាងមុខ​។ នេះ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​បន្ថែម​លើ​ប ច្ចេកទេស​សាង សង់ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ​ម្សិលមិញ​។​

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅក្រោយ កិច្ចប្រជុំ​នេះ ថា ដោយពេល​បច្ចុប្បន្ន​ស្ថានភាព​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​ចំណុច រង្វង់​មូល​ចោមចៅ​ដែលមាន​ការកកស្ទះ​ចរាចរណ៍​ច្រើន​ហើយ​ម្យ៉ាងទៀត​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ ,​ផ្លូវជាតិ​លេខ​៣,​ផ្លូវ​សហព័ន្ធរុស្ស៊ី ចូលមក​រាជធានី​ភ្នំពេញ​មានការ​កកស្ទះ​ច្រើន ហើយ​ទៅ​ថ្ងៃ​អនាគត តំបន់​ចោមចៅ​នេះ ប្រសិន​បើសិនជា​មិនមាន​ការគិតគូ​ក្នុង​លទ្ធភាព​ដោះស្រាយ​បញ្ហា​ចរាចរណ៍ គឺ​រឹត តែ​នឹងមាន​ការកកស្ទះ​ច្រើនជាង​ពេលនេះ​ទៅទៀត​។

​ដូច្នេះហើយ​ទើប​នៅ​រសៀល​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​បន្ត​គិតគូរ​ទៅលើ​ការស្ថាបនា​សាងសង់​ស្ពាន​អាកាស​ចោមចៅ ដែលជា​គម្រោង​បាន​សិក្សា​អស់​រយៈពេល​ជា ច្រើន​ខែ​កន្លងមក ហើយ​នោះ​។​

​លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​បន្ត ថា នៅក្នុង​ផែនការ​នេះ​រដ្ឋបាល​រាជធានី​គ្រោង​នឹង បើក​ការដ្ឋាន សាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ឲ្យ​បាន​មុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ខែមេសា​ឆ្នាំ​២០១៨ ខាងមុខនេះ ។

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា ដោយបាន​ឯកភាព​ទៅលើ​ជម្រើស​ក្នុងការ​ពិចារណា​ពី​ខាងដើម​ដែល មាន​ចំនួន​៧​គម្រោង ដោយបាន​ឯកភាព​យក​ជម្រើស​មួយ​ចុងក្រោយ ដែល​ក្នុង​ជម្រើស​នោះ មាន​ផល ប៉ះពាល់​តិចតួច​បំផុត ក្នុង​ជម្រើស​ផ្សេងៗ ហើយ​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​តំបន់ ចោមចៅ​បាន​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៤​កន្លែង គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់​,​ស្ពាន​អាកាស​ស្ទឹងមានជ័យ​,​ស្ពាន​អាកាស​៧​មករា ស្ថិតនៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ​,​និង​ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ ហើយ​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ដែលជា​ស្ពាន​អាកាស​ទី​៥ នឹងត្រូវ​ស្ថាបនា​បញ្ចប់​នៅមុន​ចូលឆ្នាំ​ខ្មែរ​២០១៨​ខាងមុខនេះ​៕
​

នាយករដ្ឋមន្ត្រី​កម្ពុជា ជូនពរ​បងប្អូន​ខ្មែរ​ជាប់សែស្រឡាយ​ចិន ក្នុងឱកាស​ចូលឆ្នាំ​ចិន​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ នេះ ដែលជា​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន បាន​ផ្ញើ​សារ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ដោយ​ជូនពរ​ដល់​ជនរួមជាតិ និង​បងប្អូន​ខ្មែរ​ជាប់សែស្រឡាយ​ចិន សូម​ប្រកប​តែ​សេចក្តីសុខ សុភមង្គល និង​មាន​លាភ​សំណាង​លុយកាក់​ហូរ​ចូល​គ្រប់ៗ​ក្រុមគ្រួសារ​។​

លើសពីនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការដុត​ធូប​ទៀន ក្នុងឱកាស​ពិធីបុណ្យ​នេះ និង​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​កម្សាន្ត​តាម​ទីជិត​ឆ្ងាយ សូម​គោរព​ច្បាប់​ចរាចរណ៍ និង​មាន​សុខ​សុវត្ថិភាព​គ្រប់​ក្រុមគ្រួសារ​។

​សម្តេច​តេ​ជោ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ ចិន​នេះ ខ្ញុំ និង​ភរិយា​សូម​ជូនពរ​ដល់​បងប្អូន​ខ្មែរ កាត់​ចិន​ទាំងអស់ និង​ជនរួមជាតិ​ដែល​ចូលរួម​អបអរ សាទរ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន សូម​ប្រកប​តែ​សេចក្តីសុខ សុភមង្គល ព្រមទាំង​មាន​លាភ សំណាង​លុយកាក់​ហូរ​ចូល​គ្រប់ៗ​ក្រុមគ្រួសារ​កុំបី​ខាន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សរសេរ​ផងដែរ​ថា នៅក្នុង​ថ្ងៃ​សែន​នេះ សូម​បងប្អូន​ប្រុងប្រយ័ត្ន​ភ្លើង​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការដុត​ធូប​ទៀន​មិនបាន​ប្រុងប្រយ័ត្ន​។ សូម​បងប្អូន​ធ្វើដំណើរ​កំសាន្ត ជិត ឆ្ងាយ មាន​សុខ​សុវត្ថិភាព និង​បាន​សប្បាយ​ជួបជុំ​ក្រុមគ្រួសារ​កុំបី​ខាន​ឡើយ​៕
​

រកឃើញ​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ជិត​៣០០​គ្រឿងក្នុង​ចំណោម​រថយន្ត​ជា​១​ម៉ឺន​គ្រឿង​

​ភ្នំពេញ ៖ តាម​របាយការណ៍​រប​ស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង ថា រថយន្ដ​ធុន​ធំ​ជាង​១​ម៉ឺន​គ្រឿង ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ទូទាំងប្រទេស​ត្រួតពិនិត្យ ក្នុងនោះ​មាន​រថយន្ដ​ជិត​៣០០​គ្រឿង ដែល​ខុស​កែច្នៃ​បច្ចេកទេស ត្រូវ​កាត់ចោល​តែម្តង
​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ នេះ បាន​ឲ្យ​ដឹង ថា ដោយ​គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ មាន​រថយន្ដ​ជាង​១​ម៉ឺន​គ្រឿង ត្រូវបាន​ចាប់​ត្រួតពិនិត្យ ដោយ​ក្នុងនោះ​២៨៧​គ្រឿង​បាន​កាត់​ទ្រុង​,១៦២​គ្រឿង​ត្រូវបាន​រុះរើ និង​ដោះ​ទ្រុង​ដែល​រៀបចំ​ត​ខុស​បច្ចេកទេស​, និង​៣២១​គ្រឿង​ត្រូវបាន​ចាប់​ទុក​រៀបចំ​កាត់​ជា​បន្ដបន្ទាប់​។​

យ៉ាងណាមិញ សម្រាប់​របាយការណ៍​លេខ​ខាងលើនេះ មិនទាន់មាន​ចំនួន​ពេញលេញ​នៅឡើយ​ទេ ដោយហេតុថា អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​បាន និង​កំពុងបើក​ប្រតិបត្តិ​នេះ​ជា​បន្ដបន្ទាប់​។​
​សូមជម្រាបថា បន្ទាប់ពី​ឃើញ​ហានិភ័យ នៃ​គ្រោះថ្នាក់​ចរាចរ​លើ​ដង​វិថី និង​ការបំផ្លាញ​ផ្លូវ​មកពី​ការដឹក​លើស​ទម្ងន់ របស់​រថយន្ត​ត​ទ្រុង ខុស​លក្ខណៈ​បច្ចេកទេស​នោះ សម្តេច​តេ​ជោ​ហ៊ុន សែន កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ បានដាក់​ចេញ​នូវ​បទបញ្ជា​ជាថ្មី ឲ្យ​ចាត់វិធានការ​ដ៏​តឹងរឹង​បំផុត ចំពោះ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងនេះ​។ ពោល​ចាប់ពី​ត្រឹម​ម៉ោង ១២៖០០​នាទី​យប់​ថ្ងៃទី​៩ ខែកុម្ភៈ គ្រប់​រថយន្ត​ត​ទ្រុង​មិនអាច​ធ្វើចរាចរ​លើ​ដង​វិថី​បានឡើយ ហើយ​បើ​ធ្វើចរាចរ​កន្លែង​ណា ត្រូវ​ចាប់​កាត់​កន្លែង​នោះ​។​

​ក្រោយ​បទបញ្ជា​នេះ មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៅតាម​រាជធានី​-​ខេត្ត បានធ្វើ​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​ចាប់​កាត់​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​ទាំងនោះ ហើយ​ក៏មាន​ម្ចាស់​រថយន្ត​ខ្លះ បាន​យក​រថយន្ត​ទៅកាន់​ទ្រុង​ដោយ​ខ្លួនឯង​ផងដែរ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ប្រតិបត្តិការ​កាត់​រថ​យន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​នេះ មិនមាន​ការដកថយ​នោះឡើយ ហើយ​ទឹកដី​ណា គឺ​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​នោះ​ជា​អ្នកចាត់ការ​មិនចាំបាច់​ក្រសួង​សាធារណការ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឲ្យ​ពិនិត្យមើល​យានដ្ឋាន​ទាំងឡាយណា ដែល​នៅ​បន្ត​កែច្នៃ​រថយន្ត ឬ ត​ទ្រុង​រថយន្ត​ខុសច្បាប់​នេះ​ផងដែរ បើ​មិន​គោរព​តាមច្បាប់​ទេ គឺ​បិទ​ចោល​តែម្តងទៅ​៕
​

តុលាការ​នឹង​ជម្រះក្តី​រឿង​លោកស្រី ថាក់ ឡា​នី ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី

​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​បើកសវនាការ​ជម្រះ​រឿងក្តី​លោកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដែល​បច្ចុប្បន្ន​បាន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស ករណី​ចោទប្រកាន់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នក​សម្លាប់​លោក កែម ឡី ជា​អ្នកវិភាគ​បញ្ហា​សង្គម​។​

​យោងតាម​ដីកា​កោះហៅ​ឲ្យ​ជនជាប់ចោទ​ចូល​សវនាការ ដែល​ផ្សព្វផ្សាយ កាលពី​រសៀល​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ បាន​ឲ្យ​ដឹង ថា លោកស្រី ថាក់ ឡា​នី អាយុ​៦៣​ឆ្នាំ ជាប់ចោទ​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​» ប្រព្រឹត្ត​នៅ​ភូមិ​តាប៉ាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨:៣០​នាទី តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​កន្លងមក​ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​ផ្តន្ទាទោស​លោកស្រី ថាក់ ឡា​នី ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​១០០​រៀល​។​នៅក្នុង​វេទិកាសាធារណៈ​នៅ​ខេត្តរតនគិរី លោកស្រី ថាក់ ឡា​នី បាន​ចោទប្រកាន់​សម្តេច​តេ​ជោ ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​

ដើម្បី​ស្វែងរក​ភាពយុត្តិធម៌ និង​ភាព​ស្អាតស្អំ​ក្នុងនាម​ជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​លោក​មេធាវី​គី តិច បានដាក់​ពាក្យបណ្ដឹង​ប្តឹង​លោកស្រី​ថាក់ ឡា​នី ដោយ​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹម​១០០​រៀល​ប៉ុណ្ណោះ​៕
​

ចោរ​៤​នាក់​លួច​គោ​ញី​៥​ក្បាល​មិនបាន​សម្រេច​អស់​ល័​ក្ខ​ជាប់អន្ទាក់​ប៉េអឹម​ស្រុក​បារាយណ៍​

​កំពង់ធំ : ចោរ​៤​នាក់​លួច​គោ​ញី​ចំនួន​៥​ក្បាល​មិនបាន​សម្រេច​អស់​ល័​ក្ខ​ជាប់អន្ទាក់​ប៉េអឹម​ស្រុក​បារាយណ៍​។​ហេតុការណ៍ ក្នុងការ​ប​ង្រា​ប​អំពើចោរកម្ម​នេះ​កម្លាំង​អាវុធហត្ថ​ស្រុក​បារាយណ៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​និង​ញី​៥​ក្បាល​វេលា​ម៉ោង ៨​នឹង​៣០ ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភ​:​ឆ្នាំ​២០១៨ ចំណុច​ភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​លោក ឃុន ប៊ុនហួរ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បារាយណ៍​បានឱ្យ​ថា​:​ក្នុងការ​ប​ង្រា​ប​ជនសង្ស័យ​លួច​គោ​ញី​ចំនួន​៥​ក្បាល​នេះ​លោក​បានទទួល​ព័ត៌មាន​ពី​ម្ចាស់​គោបា​នរាយ​កាណ៍​ថា​បាត់គោ​ញី​ចំនួន​៥​ក្បាល​លោក​បាន​បញ្ជា​ឱ្យ​ក្រោម​ឱវាទ​របស់លោក​ធ្វើការ​ស្រាវជ្រាវ​នឹង​ស្ទាក់​គ្រប់​ច្រកល្ហក់​ទើប​ធ្វើការ​ប​ង្រា​ប​ជនសង្ស័យ​បាន​នៅ​ចំណុច​ទីតាំង​ខាងលើ​។​ជនសង្ស័យ​ទី​១​ឈ្មោះ ឆាយ ឈៀង ភេទ​ប្រុស​អាយុ​៥៥​ទីលំនៅ​ភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ជា​ម្ចាស់​រឺ​ម៉ក​។​ទី​២​ឈ្មោះ កែវ គន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ទីលំនៅ​ភូមិ​សំរោង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍​។​ទី​៣​ឈ្មោះ​នួន ហ៊ុយ​ភេទ​ប្រុស​អាយុ​៣៥​ទី​លំ​ភូមិ​ត្នោតជុំ​ទី​២ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍​។​ទី​៤​ឈ្មោះ​កែវ កាន់​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​សំរោង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍​។​ម្ចាស់​គោ​ឈ្មោះ ឃួន ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទី​លំ​ភូមិ​ភ្នៅ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍​។​អាវុធហត្ថ​ស្រុក​បារាយណ៍​កសាង​សុំ​រឿង​ប​ញ្ជួ​ន​ទៅ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់​បន្តទៅ​តាមផ្លូវ​ច្បាប់​។​ចំណែក​គោ​ញ៉ី​ចំនួន​៥​ក្បាល​អាវុធហត្ថ​ស្រុក​បារាយណ៍​បានប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​។​
​មហាជន​បាន​និយាយថា​:​ធម្មតា​ចោរលួច​គោ​ឫ​ក្របី​តែងតែមាន​រនុកក្នុង​ឱ្យដៃ​ទើប​ខ្មោច​ព្រៃ​ចូល​បាន​តួយ៉ាង​ជនសង្ស័យ​ទាំង​៤​នាក់​នេះ នៅ​ភូមិ​ផ្សេងៗ​គ្នា​ចឹ​ង​ទាល់​តែមាន​រនុកក្នុង​ឱ្យដៃ​ទើប​ចូល​យកបាន​ដោយរ​លួ​ន​៕ សុផល​
​

អាជីវកម្ម​ផ្កាស្បៃរឿង និង​ផ្កា​អង្គារសីល៍ សម្រាប់​ត្រៀម​ចូលឆ្នាំ​ចិន

​ភ្នំពេញ ៖ ផ្កាស្បៃរឿង ជា​ផ្កា​ស្រស់ស្អាត មាន​២​ពណ៌ គឺ​លឿងខ្ចី និង​លឿងទុំ ឬ​ស្លា​ទុំ​។ ផ្កាស្បៃរឿង ត្រូវបាន​ជួញដូរ​យ៉ាងសកម្ម នៅក្នុង​ពិធី​ត្រៀម​ចូលឆ្នាំ​ចិន នៅ​ឆ្នាំ​២០១៨​នេះ​។​
​ចំណែក​ផ្កា​អង្គារសីល៍ ត្រូវបាន​អ្នកលក់​អះអាងថា​មិនសូវ​សំបូរ​អ្នកទិញ យកទៅ​តាំង ក្នុង​ពិធី​ចូលឆ្នាំ​ចិន​ទេ​។​

​មុន​ថ្ងៃ​ចូលឆ្នាំ​ចិន មានការ​ជួញដូរ​ផ្កា​ចំនួន​២​ប្រភេទ គឺ​ផ្កាស្បៃរឿង និង​ផ្កា​អង្គារសីល៍​
​សម្រាប់​តាំង​ថ្វាយ​ទេវតា ក្នុងឱកាស​ចូលឆ្នាំ​ចិន​។​
​លោក មុំ ហុង អ្នកលក់​ផ្កា​ចល័ត នៅ​ម្តុំ​ផ្សារ​សាមគ្គី ឲ្យ​ដឹងថា ចូលឆ្នាំ​ចិន ឆ្នាំចរ​នេះ អ្នក​មក ទិញ​ផ្កា​ត្រៀម​តាំង​ផ្ទះ​ថ្ងៃ​ចូលឆ្នាំ ភាគច្រើន​ទិញ​តែ​ផ្កាស្បៃរឿង ឯ​ផ្កា​អង្គារសីល៍ មិនសូវមាន​
​អ្នកទិញ​យកទៅ​តាំង​ផ្ទះ​ទេ​។ លោក​អះអាងថា ឆ្នាំមុន​គាត់​លក់ដាច់​តែ​ផ្កា​អង្គារសីល៍​។​
​តែ​ឆ្នាំនេះ គេ​ទិញ​តែ​ផ្កាស្បៃរឿង ទំនងជា​ផ្កាស្បៃរឿង លក់​តម្លៃថោក​ជាង​ផ្កា​អង្គារសីល៍​។ លោក​ផ្កាស្បៃរឿង គាត់​ទៅ​ទិញ​ពី​ចំការ​វៀតណាម​ដាំ​នៅ​ព្រែក​ឯង​។ គាត់​ទិញ​១០០០​គុម្ព សម្រាប់​លក់ ពីថ្ងៃ​ទី​១០​កុម្ភៈ ដល់​ថ្ងៃ​១៤​កុម្ភៈ​ប៉ុណ្ណោះ​។​

​ចំណែក​អតិថិជន​ទិញ​ផ្កា​យកទៅ​តាំង​ផ្ទះ​ក្នុង​ពិធី​ចូលឆ្នាំ​ចិន បាន​ឲ្យ​ដឹងថា ពួកគាត់​មិន​ទិញ ផ្កា​អង្គារសីល៍​នៅ​ឆ្នាំនេះ ដោយសារ​ការទិញ​ផ្កា​នោះ​ពី​ឆ្នាំកន្លងមក​វា​បាន​ដុះ​និង​ចេញ​ផ្កា​
​ហើយ​គាត់​មិនចាំបាច់​ចំណាយលុយ​ទិញ​ផ្កា​អង្គារសីល៍​ថ្មី​យកទៅ​តាំង​ផ្ទះ​ទេ​។
​ចំណែក​ផ្កាស្បៃរឿង​វិញ ពួកគាត់​ទិញ​ជា​គូៗ យកទៅ​តាំង​នៅមុខ​ជំនៀងផ្ទះ មុខ​ហាង​រកស៊ី លក់ដូរ មុខ​ការិយាល័យ​ជាដើម ព្រោះ​វា​ជា​ផ្កា​នាំ​លាភ​សំណាង ហើយ​មាន​សម្រស់​លឿងខ្ចី​
​ស្រស់ស្អាត​។​

​ផ្កាស្បៃរឿង ជា​ផ្កា​ដែល​ដុះ​មិន​រើស​រដូវ​។ ផ្កាស្បៃរឿង​នេះ ធន់​នឹង​អាកាសធាតុ​ត្រជាក់​ល្មម ជា​ផ្កា​ដែល​អាច ធ្វើជា​ឱសថ ព្យាបាល​ជំងឺ​ក្អក​ជាដើម​។ ផ្កាស្បៃរឿង នៅក្នុង​ប្រទេស​កម្ពុជា បាន​ដាំ​ច្រើន នៅ​ខេត្តកណ្តាល បាត់ដំបង ប៉ៃលិន ជាដើម​។ ផ្កាស្បៃរឿង​នេះ ជនជាតិ ឥណ្ឌា ថៃ វៀតណាម ចិន និយម​ក្រង ជា​កម្រងផ្កា​បំពាក់​ឲ្យ​គ្នា ក្នុង​ពិធីសា​សា​នា​ធំដុំ និង ដាក់តាំង​ថ្វាយ​ទេវតា ដែល​គេ​ជឿថា នឹង​ផ្តល់នូវ​លាភ សំណាង ដល់​ពួកគេ​៕
​

អ្នក​បំផ្ទុះ​រំសេវ​បំបែក​ថ្មភ្នំ​ម្នាក់​ស្លាប់​ភ្លាមៗ​ខណៈ​ផ្ទាំង​ថ្ម​បាក់​សង្កត់​លើ​

​កំពត ៖ បុរស​ស្លាប់​ភ្លាមៗ ដោយសារ​ឡើងទៅ​លើ​កំពូលភ្នំ​កំពស់​ជាប់​100​ម៉ែត្រ យក​គ្រាប់រំសេវ​ច្នៃ ដាក់​បំផ្ទុះ​បំបែក​ផ្ទាំង​ថ្មភ្នំ​។​
​ពេលដែល​ចុច​បំផ្ទុះ​បុរស​រូប​នោះបាន​ពួន​នៅ​ប្រហែង​ថ្ម​តែ​ផ្ទាំង​ថ្ម​ដែល​លាក់ខ្លួន​ត្រូវបានរ​ជួយ​បាក់​ធ្លាក់​ធ្លាក់​ទាំង​ថ្ម​ទាំង​មនុស្ស​សង្កាត់​ស្លាប់​នៅ​និង​កន្លែង​។​

​ហេតុការណ៍​ដ៍​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨៖៣០ នាទី​ព្រឹក​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ នៅ​ចំណុច​ភ្នំស្រូវ ជួរ​ភ្នំ​ក្បាល​ទីង ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត​។ ជនរងគ្រោះ​ឈ្មោះ ង៉ែត ភឿន អាយុ​43​ឆ្នាំ មាន​ប្រពន្ធ​មានកូន​3​នាក់ រស់នៅ​ភូមិ​ឈ្លី​ត​ក្រោម ឃុំ​ខ្ជាយ​ខាងត្បូង​។ បុរស​ឈ្មោះ សុខ រ៉​ន ភេទ​ប្រុស អាយុ​52​ឆ្នាំ ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​និយាយ​អោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ប្រាប់​គាត់​ថា ព្រឺ​ក​នេះ​យើង​ត្រូវ​បំផ្ទុះ​ផ្ទាំង​ថ្ម​ចំនួន​2​រន្ធ ហើយ​ជនរងគ្រោះ ក៏​រំសេវ​ឡើង​ទៅលើ​ភ្នំ​ដើម្បី​ដាក់​គ្រាប់​បំផ្ទុះ​និង​បាន​ចូល​ពួន​នៅ​ជ្រុង​ម្ខាង​មិន​ឆ្ងាយ​ប៉ុន្មាន ពី​កន្លែង​ដាក់​រំសេវ​ផ្ទុះ ដោយ​ស្រែកប្រាប់​មក​គាត់​ខាងក្រោម​ឱ្យ​ប្រុងប្រយ័ត្ន និង​ឱ្យ​ពួន​លាក់ខ្លួន​។

បុរស​ដដែល​នេះ​បន្តថា បន្ទាប់មក​សំឡេង​ផ្ទុះ​បាន​លាន់ឮ​កក្រើក​ឡើង​ហើយក៏​ស្ងប់​ទៅវិញ គាត់​ក៏​ស្រែកហៅ​ជនរងគ្រោះ​ដែល​នៅលើ​ភ្នំ តែ​មិនឮ​ឆ្លើយតប​ទេ គាត់​ក័​ដើរ​សំដៅទៅ​មើល​កន្លែង​ថ្ម​ដែល​បាក់​ធ្លាក់​មកក្រោម ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ត្រូវ​ថ្មភ្នំ​សង្កត់ ពីលើ លេចចេញ​តែ​ជើង​មក​ក្រៅ​ប៉ុណ្ណោះ​។​

​បុរស​ដដែល​បាន​បន្តថា​ក្រោយ​កើតហេតុ​អស់​រយៈពេល​៤​ម៉ោង ទើប​មាន​អ្នកភូមិ​មកជួយ​គាស់​ថ្មយក​សព​បាន និង​បាន​បញ្ជូន​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តម​ប្រពៃណី​៕
​

៣​ខែ​ហើយ សំណុំរឿង​ឧកញ៉ា ថោង សារ៉ាត់ មិនទាន់​បញ្ជូនទៅ​ចៅក្រម​ស៊ើប​ទេ

​ភ្នំពេញ ៖ រឿងក្តី​ឧកញ៉ា ថោង សារ៉ាត់ អ្នកមាន​ស្តុកស្តម្ភ​នៅ​កម្ពុជា​បច្ចុប្បន្នកំពុង​ស​ម្រាក​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី និង ក្រុម​អង្គរក្ស ពាក់ព័ន្ធ​ការបាញ់សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ រហូតមកទល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ពោល​គឺមាន​រយៈពេល​៣​ខែ​ហើយ​មិនទាន់​បញ្ជូន​សំណុំរឿង​ទៅឱ្យ​លោក​ចៅក្រម​លី សុខ​លេង​ស៊ើបសួរ​បន្ថែម​នៅឡើយ​ទេ​ដែល​រហូត​មកទល់ពេលនេះ​ជនជាប់ចោទ​ទាំងអស់​បាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ​។​

​សំណុំ​រឿងនេះ​បាន​ត្រូវ​តុលា​ការលើក​យកមក​ប្រកាស​សាលក្រម​នៅ​ល្ងាច​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧​បន្ទាប់ពី​បាន​បើកសវនាការ​ជំនុំជម្រះ​២២​លើក​និង​ពន្យារពេល​ប្រកាស​សាលក្រម​ជាង​៦​ខែ​រួចមកហើយ​។​

​សាលក្រម​ដែល​លោក តុ​ប ឈុន​ហេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​អមដោយ​លោក​ម៉េង តូ​នី​និង​លោក​ហេង កេស​រោ ជា​ចៅក្រម​ប្រឹក្សា​បានប្រកាស​នោះ​គឺ​សម្រេច​ចាត់​របៀប​បង្វិល​សំណុំ​រឿងនេះ​ទៅឱ្យ​លោក​ចៅក្រម​លី សុខ​លេង​ស៊ើបសួរ​បន្ថែម​។​

​រឿងក្ដី​នេះ ស្ទើរ​ក្លាយជា​មន្ទិលសង្ស័យ​គ្រប់​មជ្ឈដ្ឋាន​ទៅហើយ នៅពេល​សាលក្រម​រឿងក្ដី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែលមាន​លោក ថោង សារ៉ាត់ សេដ្ឋី​ស្តុកស្តម្ភ​នៅ​កម្ពុជា ជា​មេខ្លោង​បាន​បើកសវនាការ​ជំនុំជម្រះ​២២​លើក​និង​ពន្យារពេល​ប្រកាស​សាលក្រម​ជាង​៦​ខែ​រួចមកហើយ​បែរជា​តុល​លា​ការសម្រេច​ចាត់​របៀប​ទៅវិញ​។​

​អ្នកច្បាប់​មួយរូប​ផ្សេងទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាងថា រឿងក្តី​ព្រហ្មទណ្ឌ​បទល្មើស​ឧក្រិដ្ឋ ដែល​សម្រេច​ចាត់​របៀបនេះ មិន​ខុសច្បាប់​នោះទេ តែ​អាច​បង្កប់​នូវ​ភាពមិនប្រក្រតី ។​

​ប្រភពព័ត៌មាន បញ្ជាក់ថា ការចាត់​របៀបនេះ គឺ​ទុកពេល​ឱ្យ​អ្នក​រត់ការ​ទៅសុំ​អន្តរាគមន៍​ពី​ថ្នាក់លើ​ដើម្បី​ជួយ​បន្ធូរ​បន្ថយទោស​ឬ​លើកលែងទោស​ឱ្យ​លោក​ថោង សារ៉ាត់​និង​គូកន​។​

​លោក ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨​និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ។ រីឯ​ក្រុម​អង្គរក្ស ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​និង​បទ​ឃាតកម្ម​គិតទុក​ជាមុន​ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​ដែរ ។​

​ហេតុការណ៍​បាញ់សម្លាប់​កក្រើក​រាជធានី​ភ្នំពេញ​នេះ កើតឡើង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន​៕
​

កិច្ចប្រជុំពេញអង្គ​រដ្ឋ​សភា​អនុម័ត​លើ​ ​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន​៤

​ភ្នំ​ពែ​ញ ៖ សមាជិក សមាជិកា នៃ​រដ្ឋសភា​ទាំង ១២៣​រូប​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​បាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​ទៅលើ​សេច ក្តី​ព្រាង​ច្បាប់​សំខាន់ៗ​ចំនួន​៤ រួមមាន​៖

១,​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ៣៤​ថ្មី មាត្រា ៤២ មាត្រា មាត្រា ៤៩ មាត្រា ៥៣ និង​មាត្រា ១១៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

២,​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​ព្រហ្មទណ្ឌ
៣,​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ២៦ មាត្រា ២៧​ថ្មី មាត្រា ២៨ មាត្រា ៣១ និង​មាត្រា ៣២ នៃ​ច្បាប់​ស្ត​ពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​

៤,​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជម្រុញ និង សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម​។​

ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ៣៤​ថ្មី មាត្រា ៤២ មាត្រា មាត្រា ៤៩ មាត្រា ៥៣ យោងតាម​សេចក្តីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស បញ្ជាក់ថា ដើម្បី​លើកស្ទួយ​តម្លៃ​ជាតិខ្មែរ ក្នុង​បុព្វហេតុ​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យភាព ជាតិ និង​ឯកភាព​ជាតិ ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​តាម​គ្រប់​រូបភាព ព្រមទាំង​ដើម្បី លើកស្ទួយ​ការតម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ដោយ​អនុវត្តតាម​បទ​ប្បញ្ញត្តិ​មាត្រា ១៥៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ រាជ​រដ្ឋា​ភិ បាល​សូម​ស្នើ​បញ្ចូល​ស្មារតី​ទាំងនេះ​ទៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ស្នើ ធ្វើ​វិសោធនកម្ម​ត្រង់​មាត្រា ៣៤​ថ្មី មាត្រា ៤២ មាត្រា មាត្រា ៤៩ មាត្រា ៥៣​។ ដោយឡែក​ឆ្លង តាម​បទពិសោធន៍​ការងារ​ជាក់ស្តែង​នៃ​អង្គនីតិប្រតិបត្តិ និង​ដើម្បី​ឆ្លើយតប​អោយបាន​ត្រឹមត្រូវ តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង​ការទទួលខុសត្រូវ​រប​ស់​សមាជិក​រាជរដ្ឋាភិបាល​ចំពោះ​
​មុខ​រដ្ឋសភា ក៏ដូចជា​ផ្អែកលើ​បទពិសោធន៍​នៃ​ការងារ​អភិបាលកិច្ច​នៃ​បណ្តា​ប្រទេស​ជឿន​
​លឿន​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ រាជរដ្ឋាភិបាល​បានស្នើ​ធ្វើ​វិសោធនកម្ម​មាត្រា ១១៨​ថ្មី នៃ រដ្ឋធម្មនុញ្ញ ដោយ​ដកចេញ​វិញ​នូវ​តំណែង​រដ្ឋលេខាធិការ ពី​សមាសភាព​រាជរដ្ឋាភិបាល​។ ដោយ​ការធ្វើ​វិសោធនកម្ម​មាត្រា ១១៨​ថ្មី​នេះ​មិន​ត្រឹមតែ​អាច​បន្ថយ​ចំនួន​នៃ​សមាសភាព​រាជ រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​ការពង្រឹង​ការទទួលខុសត្រូវ​ខ្ពស់​របស់​សមាជិក រាជរដ្ឋាភិបាល​ចំពោះមុខ​រដ្ឋសភា និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​របស់​អង្គនីតិប្រតិបត្តិ តាមរយៈ​ការកែទម្រង់​លើ​រចនាសម្ព័ន្ធ និង​អភិបាលកិច្ច​នៃ​អង្គនីតិប្រតិបត្តិ និង​អង្គ​មុខងារ​សា ធា​រណៈ​ផងដែរ​។​

ដោយឡែក​ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​ព្រហ្មទណ្ឌ ដែល​អង្គ សភា​បានអនុម័ត​ទាំងស្រុង​កាលពី​ព្រឹក​មិ​ុ​ញ​នេះដែរ គឺ​សំដៅ​ដល់​ការការពារ​អង្គ​ព្រះមហា ក្សត្រ​ពី​ការប្រមាថ​នានា ដោយ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា ការប្រមាថ​ចំពោះ​ព្រះ មហាក្សត្រ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។ ចំពោះ​នីតិបុគ្គល​ក៏​អាច​ត្រូវបាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ១០​លាន រៀល ទៅ ៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលា​ការរក ឃើញថា​មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​ព្រះមហាក្សត្រ​។​

រីឯ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ២៦ មាត្រា ២៧​ថ្មី មាត្រា ២៨ មាត្រា ៣១ និង​មាត្រា ៣២ នៃ​ច្បាប់​ស្ត​ពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ វិញ គឺ​សំដៅ​ធ្វើអោយ​ប្រសើរឡើង​បន្ថែមទៀត​នៃ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលមាន​សមត្ថ​
​កិច្ច​នៅក្នុង​ការពិនិត្យ និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា ដោយ​បទ​ប្បញ្ញត្តិ​ថ្មី បាន​ពន្លាត​សមត្ថកិច្ច របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការ​ពិនិត្យ និង​សម្រេច​ទៅលើ​បណ្តឹង​របស់​បុគ្គល ដែល​ទទួលរង ឥទ្ធិពល​ពី​សេចក្តីសម្រេច​អំពី​ទណ្ឌកម្ម​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​ដោយឡែក​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជម្រុញ និង សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម​វិញ យោងតាម​សេចក្តីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល​បានលើកឡើង​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ បាន​ចុះហត្ថលេខា​ដោយ​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៩ នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅ​ខេត្តសៀមរាប និង​បាន​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៣០​ថ្ងៃ បន្ទាប់ពី​ភាគី​ចុងក្រោយ​នៃ ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង​បាន​ជូនដំណឹង​អំពី​ការបញ្ចប់​នីតិវិធី​ផ្ទៃក្នុង ឬ​បានផ្តល់​សច្ចា ប័ន​រួចរាល់​។ កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​ជម្រុញ និង​សម្រួល​ដល់​សកម្មភាព​ពា​ណិ​ជ្ជ កម្ម និង​វិនិយោគ​នៅក្នុង​តំបន់ សុ​ី​អិ​ល​វី ឌី​ធី​អេ ដែលជា​មធ្យោបាយ​មួយ​ក្នុងការ​បង្រួម​គម្លាត អភិវឌ្ឍន៍​រវាង​តំបន់ត្រីកោណ និង​តំបន់​ដទៃទៀត​៕
​

ភ​យ័​លោះ​ព្រលឹង​ភ្លើង​ឆេះ​ព្រៃ​បឹង រាលដាល​គំរាម​ផ្ទះ​ប្រជាពលរដ្ឋ​

កំពង់ចាម ៖ ប្រជាពលរដ្ឋ​រសនៅក្នុង​សង្កាត់​បឹង​កុក ពិសេស អ្នក​ដែលមាន​លំនៅដ្ឋាន ជុំវិញ បឹង​កុក មានការ​ភ​យ័ ស្លន់ស្លោ បន់ដូនបន់តា បន់​កុងម៉ា អោយជួយ​និង​ស្រែក​រក​ជំនួយ​ពី​សមត្ថកិច្ច អោយជួយ ព្រោះ​គាត់​ភ​យ័​ព្រួយ និង​អគ្គី ដែល​កំពុង​ឆាបឆេះ ព្រៃ​បឹង ដែល​គាត់​បានរស់នៅ​ជិត​ទីនោះ​។​

ទោះបីយ៉ាងណា សមត្ថកិច្ច បាន ចេញ​រថយន្ត​ជួយ​ពន្លត់ អគ្គី​ភ​យ័ ទាន់ពេលវេលា ពុំមាន​គ្រោះថ្នាក់​ដល់​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ទ្បើ​យ​។​

គ្រោះ​អគ្គីភ័យ ថ្ងៃទី​13 ខែ​កុ​ម្ភះ ឆ្នាំ 2018 ម៉ោង​16​និង​15 នាទី នៅ​ចំណុច​បឹង​កុក ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​បឹង​កុក​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​។
‎ ប្រភព​ពត៍​មាន ពី​កន្លែងកើតហេតុ បានអោយដឹងថា ភ្លើង​បាន​ឆេះ​យ៉ាងខ្លាំង​រាលដាល​ពី​កណ្តាល បឹង ហើយ​រា​ដាល​ដេញ​មក​ខាង​ជាយ​បឹង​ដែល​មានផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​។
‎ លោក​ឩ​ត្ត​ម​សេនិយ៍ ត្រី ឯម កុសល ស្នងការ​នគរបាល ខេត្តកំពង់ចាម បានអោយដឹងថា ភ្លាមៗ​នោះ លោក​បាន​បញ្ជា​អោយ កំលាំង​អន្តរាគមន៍ និង​រថយន្ត​ពន្លត់​អគ្គី​ភ​យ័ បាន​ចេញទៅ កន្លែងកើតហេតុ ជាបន្ទាន់​។​

លោក ស្នងការ​បាន​បញ្ជាក់ថា ដោយ​អគ្គី​ភ​យ័​ឆេះ​រាលដាល ច្រើន​កន្លែង​ពេក លោក​ក៏បាន​សុំ​ជំនួយ​ពី​លោកស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បញ្ជូន​រថយន្ត​ពន្លត់​អគ្គី​ភ​យ័​ចេញពី​ខេត្ត​ត្បូងឃ្មុំ មកជួយ​អន្តរាគមន៍ ហើយ​ភ្លេ​ី​ង​បាន​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង 19​និង​30​នាទី​។​

លោក ស្នងការ បាន​បញ្ជាក់ថា អគ្គី​ភ​យ័​នេះ​ពុំមាន​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​ទ្បើ​យ ដោយ សមត្ថកិច្ច​បាន អន្តរាគមន៍​ទាន់​ពេ​វេលា​។​

លោកស្នងការ បាន​បន្តថា ក្នុង​សហប្រតិបត្តិ​ការជួយ​អន្តរាគមន៍​នេះ​យើង​បាន ប្រើប្រាស់​រថយន្ត​ចំនួន​10 គ្រឿង ក្នុងនោះ​មាន​:
‎ ( កំពង់ចាម 8​គ្រ , ត្បូងឃ្មុំ 2​គ្រ​) និង​ប្រើ​ទឹក​អស់​ចំនួន 30​ឡាន ទេ​ី​ប​ពន្លត់​ភ្លេ​ី​ង​
‎ បាន​100%​។

លោក ឩ​ត្ត​ម​សេនីយ​ត្រី ឯម កុសល​បាន​បញ្ជាក់ថា មូលហេតុ​មាន​អគ្គី​នេះ​កើត​ទ្បើង​គឺ​ដោយសារ​ក្មេង​បង្កាត់ភ្លើង​អាំងត្រី​នៅ​កណ្តាល​បឹង ហើយ​មិនបាន​ពន្លត់​។​

លោក ស្នងការ ឯម កុសល បាន​ថ្លែង អំណរគុណ​ដល់​លោក ឩ​ត្ត​ម​សេនីយ៍ ទោ បែនរ​ត្ន័ ស្នងការ នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​សហការ ទាន់ពេល​វរ​លា និង​កោតសរសើរ​ដល់​កងកំលាំង​នគរបាល ទាំងអស់​ដែល​បាន​ខិតខំ ពុះពារ​ជំនះ​រាល់​ឩ​បស​គ្គ័ រហូត​ទទួលបាន​ជោគ​ជ​យ័​។​

លោកស្នងការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ក្មួយៗ ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័ ខ្ពស់ ពន្លត់ភ្លើង មុន​និង​ចាកចេញ ។ សុ ភ័​ណ្ឌ​
​

កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​សាន់​បា បង្កឱ្យមាន​ភ្លៀង​ធ្លាក់ចំ​ថ្ងៃ​ចូលឆ្នាំ​ចិន​

​ភ្នំពេញ ៖ តាម​បណ្ដា​រាជធានី ខេត្ត មួយចំនួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់​កក់ខែ​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​១៨ ដល់ ២២ ខែកុម្ភៈ ដោយសារ​ព្យុះ​មួយ​ឈ្មោះ សាន់​បា (Sanba)​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​។​
​ព្យុះ សាន់​បា នេះ​កំពុង​រំកិល​ខ្លួន​ឆ្ពោះ​មក​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ហើយនឹង​បន្តដំណើរ​ចូលមក​សមុទ្រ​ចិន​ខាងត្បូង មុន​ថយឥទ្ធិពល ពេលមកដល់​កៀក​ឆ្នេរ​អាគ្នេយ៍ ប្រទេស​វៀតណាម យប់​ថ្ងៃទី​១៧ ខែកុម្ភៈ​។​
​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក បានឱ្យដឹងថា នៅតាម​រាជធានី ខេត្ត ទូទាំងប្រទេស អាចមាន​ភ្លៀង​ធ្លាក់​ក្នុងអំឡុងពេល​ខាងលើ មានដូចជា រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​បណ្ដា​ខេត្ត​នៅ​តំបន់ឆ្នេរ​៕​

សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត រងការចោទប្រើ​ហិង្សា​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រងរបួស​ធ្ងន់​

ប៉ោយប៉ែត ៖ ជនរងគ្រោះ​ម្នាក់​រងរបួស​ធ្ងន់​បញ្ជូន ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ក្នុងស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យរ​ហូត​២​ដង ដោយ​ចោទថា​សមត្ថកិច្ច​មួយក្រុម​វាយ​ធ្វើបាប (​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​) ក្នុង​ជម្លោះ​ពាក្យសំដី​កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨ នៅ​កម្មវិធី​ជួបជុំ​មួយ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សាន គឹម​សេង ភេទ​ប្រុស អាយុ​24​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​2​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់​ចំណុច​ពោះ​ដេរ​ជិត​២០​ថ្នេរ​នៅ​មន្ទីរពេទ្យ​ខាងលើ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ សាច់ញាតិ​ជនរងគ្រោះ​និង​ជនរងគ្រោះ​ប្រាប់ថា កាលពី​យប់​ថ្ងៃទី​21 មករា មានការ​ប្រគំ​តន្ត្រី​ស្រា​បៀរ​មួយ​នៅក្នុង​ភូមិ​-​កើតហេតុ​ខាងលើ លុះ​ម៉ោងជាង​9​យប់​ថ្ងៃ​ដដែល​មាន​ករណី​ផ្ទុះ​ជម្លោះ គឺ​បងប្រុស​បង្កើត​របស់ខ្លួន​ឈ្មោះ សាន គឹម​សែន ភេទ​ប្រុស អាយុ​28​ឆ្នាំ ផ្ទុះ​ជម្លោះ​ជាមួយ​អ្នកយាម​កម្មវិធី​។​

ជនរងគ្រោះ​បន្តថា ដោយសារ​ឃើញ​ជម្លោះ​ប្រវាយប្រតប់​រវាង​បងប្រុស និង​អ្នកយាម​កម្មវិធី​នោះ ខ្លួន​ក៏បាន​ស្ទុះ​ទៅ​ឃាត់ ព្រោះ​មិន​ចង់​ឲ្យ​មាន​បញ្ហា​កើតឡើង តែ​ពេលនោះ​ភាគី​ម្ខាង​ទៀត បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​(​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​) ។ មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​សមត្ថកិច្ច​មួយក្រុម​ប្រហែលជា​១០​នាក់​ចុះ​ដល់​កន្លែងកើតហេតុ មិនបាន​សួរនាំ​ស្រាប់តែ បែរជា​ចាប់​បងប្រុស​របស់ខ្លួន​វាយខ្នោះ ហើយ​ខ្លួន​បាន​រារាំង​សមត្ថកិច្ច​តែ​ត្រូវគេ​ព្រួត​វាយ រហូត​រងរបួស​ធ្ងន់​ធ្ង​រដាច់​ពោះវៀន និង​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​មង្គល​បូរី​តែម្តង​។ ជនរងគ្រោះ​ប្រាប់ថា ខ្លួន​ចង់​ដាក់​បណ្តឹងទាមទារ​រក​យុត្តិធម៌​ដែរ ប៉ុន្តែ​មិន​ហ៊ាន ព្រោះ​យល់ថា គេ​ជា​សមត្ថកិច្ច ឯ​គ្រួសារ​ខ្លួន​ជា​អ្នកក្រីក្រ​។​

បុរស​ម្នាក់​ឈ្នោះ សាន គឹម​សែន ដែល​អះអាងថា​ជា​បងប្រុស​ជនរងគ្រោះ ថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ដោយ​ប្អូន​របស់ខ្លួន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ម្ដងទៀត​បន្ទាប់ពី​អាកា​រៈ​ជំងឺ​របស់​ប្អូន​រើ​ខ្លាំង​ឡើងវិញ​(​ចុក​រមួល​ក្នុង​ពោះ​)​និង​ត្រូវបញ្ជូន​ចូល​បន្ទប់​សង្គ្រោះ​បន្ថែម​ទៀតផង មិនដឹងថា​ជម្ងឺ​ធ្ងន់ធ្ងរ​បែបណា​ឡើយ ចំណែក​រូប​ខ្លួន ក៏​ត្រូវបាន​បង់ប្រាក់​ចំនួន​១៥០​ដុល្លា​ផងដែរ ជា​ថ្នូរ​ដោះលែង​ដើម្បី​ទៅ​មើល​ប្អូន​រងគ្រោះ​សំរាក​នៅ​មន្ទីរពេទ្យ​។​

ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ​លោក បោ​ន ប៉ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ អ្នកសារព័ត៌មាន​បាន​ព្យាយាម​ទូរស័ព្ទ​ដើម្បី​សុំ​ការបកស្រាយ​ដែរ​តែ​ទូរ​សព្ទ័​ចូល​ចុច​ជាប់រវល់ ៕

​

ទោស​ជាប់គុក​១​ឆ្នាំ ករណី​ប៉ូលិស​ដែល​បាញ់​ធ្វើឱ្យ​មនុស្ស​ស្លាប់​ពេល​បង្ក្រាប​កន្លែង​បញ្ជល់មាន់ ត្រូវ​ព្យួរ​ទាំងស្រុង

ទោស​ជាប់គុក​១​ឆ្នាំ ករណី​ប៉ូលិស​ដែល​បាញ់​ធ្វើឱ្យ​មនុស្ស​ស្លាប់​ពេល​បង្ក្រាប​កន្លែង​បញ្ជល់មាន់ ត្រូវ​ព្យួរ​ទាំងស្រុង​
ភ្នំពេញ​៖ លោក​រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៨​បើកសវនាការ​រឿងក្តី​នេះ​និង​ប្រកាស​សាលក្រម​ភ្លាម​តែម្ដង ដោយ​ពុំ​បង្អង់​ឡើយ​។​

​សាលក្រម​គឺ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ ច​ន វីរៈ ដាក់ពន្ធនាគារ​មួយឆ្នាំ​តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់​ក្រោម​ការចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា​តាម​មាត្រា​២០៧​នៃ​ក្រមព្រហ្មទណ្ឌ​ទៅលើ​លោក​អនុសេនីយ៍ត្រី​ច​ន​វីរៈ​ប៉ូលិស​ផ្នែក​អន្តរាគមន៍​នៃ​អធិដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ផ្ទុះអាវុធ​បណ្តាលឱ្យ​មនុស្ស​ស្លូតត្រង់​ម្នាក់​ស្លាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​សង្វៀន​ជល់​មាន់​នោះ​ឥឡូវនេះ​មាន​សេរីភាព​ឡើងវិញ​ហើយ ។​

​មន្ត្រី​តុលាការ ពន្យល់ថា ក្នុងករណី​ដែល​ជនជាប់ចោទ​ច​ន វីរៈ គ្មាន​ជាប់​បទល្មើស​ផ្សេងទៀត​ទេ ជននេះ​នឹងត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ក្រោយ​ជាប់ឃុំ​ត្រឹម​២០​ថ្ងៃ​ប៉ុណ្ណោះ ។​
​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៨​កម្លាំង​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះបង្ក្រាប​ទីតាំង​និង​ក្រុម​អ្នកញៀន​ល្បែង​បញ្ជល់មាន់​មួយកន្លែង​នៅក្រោយ​ផ្សា​រកា​ណា​សុ​ី​ធី​ស្ថិត​ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ។​
​កិច្ច​បង្ក្រាប​នោះ​សម​ត្ត​កិច្ច​បាន​ផ្ទុះអាវុធ​ឡើងលើ​ជាច្រើន​គ្រាប់​បណ្តាលឱ្យ​ត្រូវ​បុរស​ម្នាក់​កំពុង​ឈរ​ពីលើផ្ទះ​មើល​គេ លេងល្បែង​បញ្ជល់មាន់​ស្លាប់​ពេល​កំពុង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

ជនរងគ្រោះ​ឈ្មោះ សៀក រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ចោមចៅ​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕
​

អាជ្ញាធរខេត្ត​ព្រះសីហនុ​ចុះ​រុះរើ​រោង​តាំង​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម​

​ព្រះសីហនុ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​បង្កើត​ក្រុមការងារ​គណៈកម្មការ​ចុះ​រុះរើ​រោង​សំណាក់​សំរាប់​តាំង​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម ដែល​បានធ្វើ​ល្មើសច្បាប់​លើដី​ចំណី​ឆ្នេរសមុទ្រ​។
​ក្រុមការងារ​គណៈកម្មកា​រ​ត្រួតពិនិត្យ​ការអភិវឌ្ឍ និង​សំណង់​តំបន់ឆ្នេរ បាន​ចុះ​រុះរើ​រោង​សំណាក់​សំរាប់​តាំង​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម ដែល​បានធ្វើ​ល្មើសច្បាប់​លើដី​ចំណី​ឆ្នេរ ។

​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក លី ចិត្ត​និយម អនុប្រធាន​អចិន្ត្រៃយ៍ ក្រុមការងារ​ត្រួតពិនិត្យ​ការអភិវឌ្ឍ និង​សំណង់​តំបន់ឆ្នេរ បាន​ចុះ​រុះរើ​រោង​សំណាក់​សំរាប់​តាំង​រូបសំណាក​ព្រះ​នាង​គង់ ស៊ី​អ៊ី​ម ដែល​បានធ្វើ​លើដី​ចំណី​ឆ្នេរ ស្ថិតនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ទីតាំង​ក្បែរ​អតីត​ព្រះរាជដំណាក់​ឆ្នេរ​អូរ​ឈើទាល របស់ ឈ្មោះ ឡី បណ្តូល ដែល​បាន​សាងសង់​លើ​តំបន់ហាមឃាត់ មិនមាន​ការសុំ​អនុញ្ញាត​ពី​មន្ទីរ​ធម្មការ និង​សាសនា ព្រមទាំង​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​សាងសង់​។​

​គួរ​រម្លឹក​ផងដែរ​ថា​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក លី វ៉ាន់ដា ប្រធាន​ក្រុមការងារ​បាន​ចុះទៅ​ហាមឃាត់ និង​ធ្វើ​កំណត់ហេតុ​ឱ្យ​ម្ចាស់​សំណង់​រុះ​រើចេញ​ជាបន្ទាន់ ប៉ុន្តែ​រហូតដល់​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ នេះ ម្ចាស់​សំណង់​មក​ទាន់​រុះរើ​ចេញ​តាម​ការណែនាំ​របស់​ក្រុមការងារ​នៅឡើយ ទើប​រដ្ឋបាលខេត្ត​ព្រះសីហនុ ដាក់​កម្លាំង​ចុះទៅ​រុះរើ​សំណង់​នោះ​ចេញ​៕
​