All posts by មេគង្គ ប៉ុស្តិ៍

ជន​បទេស​កំពង់​ពេញនិយម​ជិះ​ខ្សែ​ចូល​រូងភ្នំ​សេ​ដា​ឱន ឬ​ភ្នំ​ក្បាល​រមាស​

​កំពត ៖ ភ្នំ​សេ​ដា​ឱន ឫ​ភ្នំ​ក្បាល​រមាស​ស្ថិតនៅ​ភូមិ​ត្រពាំង​ព្រីង​ឃ៉ំ​ត្រពាំង​ព្រីង​ស្រុក​ទឹកឈូ​។ ភ្នំ​សេ​ដា​ឱន​ឫ​ភ្នំ​ក្បាល​រមាស​នេះ​បច្ចុប្បន្នកំពង់​ពេញនិយម​អ្នក​ទេសចរណ៍​ជន​បទេស​ប្រុស​ស្រី​នាំគ្នា​ទៅ​ជិះ​ខ្សែ​មាន​អ្នក​ចាំ​តោង​ឡើងទៅ​កំពូលភ្នំ​និង​ចុះ​មកវិញ​តាមផ្លូវ​រូងភ្នំ​ដែល​មើលទៅ​គួ​ប្រថុយ​គ្រោះថ្នាក់​បំផុត​។​ប្អូនប្រុស ហ៊ូ សោភា អាយុ​21​ឆ្នាំ​ជា​អ្នក​នាំ​ជន​បទេស​អោយ​តោង​ខ្សែ​ឡើង​តាម​រូងភ្នំ​ទៅ​កំពូលភ្នំ​បាន​និយាយ​ប្រាប់ថា ភ្នំ​សេ​ដា​ឱន​ឫ​ភ្នំ​ក្បាល​រមាស​នេះ​កំពង់​ពេញនិយម​ជន​បទេស​មក​កំសាន្ត​និង​ជិះ​ខ្សែ​យោងតាម​រូងភ្នំ​ទៅ​កំពូលភ្នំ​មាន​កំពស់​ជាង​50​ម៉ែត្រ​។​

​ប្អូនប្រុស ហ៊ូ សោភា និយាយប្រាប់​បន្តថា នៅក្នុង​រូងភ្នំ​សំបូ​ដោយ​ប្រសាទ​បាក់បែក​រៀប​ពី​បូរាណ និង​មាន​រូង​បត់បែន​ជាច្រើន​ទៀត​។​

ស្ត្រី​ឈ្មោះ តន់ គង់ អាយុ​59​ឆ្នាំ រស់នៅ​ជាប់ជើង​ភ្នំ​សេ​ដា​ឱន ឫ​ភ្នំ​ក្បាល​រមាស កាលពី​ព្រឹក​ថ្ងៃទី​12​កុម្ភៈ បាន​ប្រាប់​អោយដឹងថា​ភ្នំ​នេះ​ជា​រៀងរាល់ឆ្នាំ​អោយតែ​ចូលដល់​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​អ្នកស្រុក​តែងតែ​និមន្ត​ព្រះសង្ឃ​ចូលទៅ​ស្រង់​ព្រះ​ក្នុង​រូងភ្នំ​ព្រោះ​អ្នកស្រុក​មាន​ជំនឿ​ង​យ៉ាងខ្លាំង​ទៅលើ​បារមី​ថែរក្សា​ទឹកដី​ភ្នំ​ក្បាល​រមាស​។​

លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រសិល្បៈ​ខេត្តកំពត​បាន​ថ្លែងប្រាប់​អោយដឹង​កាលពី​ថ្ងៃ​ច​ន្ទ័​នេះ​ថា​ភ្នំ​សេ​ដា​ឱន​ឫ​ភ្នំ​ក្បាល​រមាស​នេះ​បានដាក់​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្ប​ធ​ម៏​ជាតិ​រួចហើយ​។​លោក​គង់​ផល្លា​បាន​ប្រាប់​អោយដឹងថា​បើតាម​កា​រ​ស្រាវជ្រាវ​និង​ចុះ​សិក្សា​ផ្ទាល់​ខាង​ជំនាញ​បាន​រក​ឃើ​ង​ឆ្អឹង​សត្វ​រមាស​ជាច្រើន​នៅក្នុង​រូងភ្នំ​។​តែ​ពាក្យ​ថា​ភ្នំ​សេ​ដា​ឱន​នោះ​វា​ក្រាន់តែ​ជា​រឿងព្រេង​តែប៉ុណ្ណោះ​៕


​

ពលរដ្ឋ​ក្នុងសង្កាត់​បាវិត ស្នើឱ្យ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ដែល​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​

 

​ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​វៀង​ច្រកទ្វា​អន្តរជាតិ​បាវិត​ទៅ​លំនៅ​ដ្នា​ន ជាប់ ព្រំ​ដែល​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ដល់​ក្រុមហ៊ុន​កាស៊ីណូ​ក្នុង​ជួសជុល​ផ្លូវ​មួយ ខ្សែ រង​ការខូចខាត​ដោយសារតែ​ក្រុមហ៊ុន​ដឹក​សម្ភារៈ​សំណង់​។​

​ប្រជាពលរដ្ឋ​រស់​ភូមិ​ជាប់​និង​ព្រំប្រទល់​ប្រទេស​វៀតណាម​បាន​អំពាវនាវ​ដល់​អាជ្ញា​គ្រប់លំដាប់​ថ្នាក់​មេត្តាជួយ​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន និង​កា​សុ​ី​ណូ​បាន​ដឹកជញ្ជូន​សម្ភា​រះ​សំណង់​ឆ្លងកាត់​ផ្លូវ​បេតុង​រង​ការខូចខាត ទាំងស្រុង មិនទាន់មាន​ការស្ថាបនា​ច្រើន​ខែ​មកហើយ​ធ្វើអោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​តាម​ច្រក​វៀង​មានកា​រំ​បាក​យ៉ាងខ្លាំង​។​

​បើតាម​អ្នកលក់ដូរ ជាប់​និង​ផ្លូវ​មួយ​ខ្សៃ​នេះ​ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត​បានអោយដឹងថា​ផ្លូវ​វៀង​នេះ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ច្រើនណាស់ ចេញចូល​រក​សុ​ី​និង​ទៅធ្វើ​បុណ្យ​វត្ត​ព្រៃ​យាយ វត្ត​ជាប់​និង​ព្រំដែន​ប្រទេស​វៀតណាម​។​
​ប្រជាពលរដ្ឋ​បន្តថា​កន្លងមក​ផ្លូវ​នេះ​ធ្វើដំណើរ​ស្រួល​ព្រោះ​ចាក់​បេតុង​។​ប៉ុន្តែ​រយះពេល​2, / 3​ឆ្នាំនេះ​មាន​ក្រុមហ៊ុន​កា​សុ​ី​ណូ​បាន​សាងសង់​ផ្ទះសំណាក់​ផ្ទះល្វែង​ជាច្រើន ហើយ​មាន​អ្នករក​សុ​ី​ដឹក​សុ​ី​ម៉​ង់​ដែក គ្រោះ ខ្យា​ច់​ដែលមាន​រថយន្ត​ធុន​ធំ ដឹក​ឆ្លងកាត់​ផ្លូវ​បេ​តុ​នេះ​បណ្តាលអោយ​ខូច​ទាំងស្រុង​បណ្តាលអោយ​ផ្លូ​ូ​វ​នេះ​ក្លាយទៅជា​ផ្លូវដី​គ្រលុក​ដក់​ទឹក​ធ្វើអោយ​ប្រជាពលរដ្ឋ​ពិបាក​និង​ធ្វើដំណើរ​អស់​រយះពេល​យូរ​មកហើយ​។​ពាក់​ព​ន្ធ័​ករណី​ដែល​ផ្លូវ​ខូច​ខាងលើ លោក​សេង​សីលា អភិបាលក្រុង​បាវិត​បាន​ប្រាប់​តាម​ទូរ​សព្ទ​ថា​ផ្លូវ​វៀង​នេះ​មិនជា​ផ្លូវ​ចាស់​នោះទេ​គឺ​ផ្លូវ​ឯកជន​ប៉ុន្តែ​ក្រុមហ៊ុន​បាន​សាសង់​ធ្វើ​ផ្លូវ​ចូលទៅ​ដី​របស់គេ​ប៉ុន្តែ ដាក់​ជា​ប្រយោជន៍​សា​ធារ​ណះ​។​ដោយ​កន្លងមក​អាជ្ញា​ក្រុង​បាន​អំពាវនាវ​អោយ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​ចាត់​បេតុង​ស្រួល​ក្នុងការ​ធ្វើដំណើរ ។​

​លោក សេង សីលា បន្តថា ដោយ​ក្រុន​ហ៊ុន​បាន វិនិយោគ​ដី​ខាងក្រោយ​ជា​សំណង់ផ្ទះ​ល្វែង និង​សណ្ឋាគារ ដូច្នេះហើយ​ក្រុមហ៊ុន​កា​សុ​ី​ណូ បាន​ដឹក​សម្ភា​រះ​ចូលទៅក្នុង​បណ្តាលអោយ​ខូច​ផ្លូវ​នេះ​ទាំងស្រុង​ហើយ​លោក​បាន​ស្នើអោយ​ក្រុមហ៊ុន​ធ្វើការ​ជួសជុល​ផ្លូវ​នេះ​វិញ ។​
​បន្ទាប់​មានព​ន្លឿ​ន​ក្នុងការ​ជួសជុល​ផ្លូវ​ខាង​ក្រុមហ៊ុន បានមក​ឈួ​ស​ឆាយ បាន​មួយចំនួន​ក្រុមហ៊ុន​បា​នប​ញ្ឃ​ប់ មកដល់ពេលនេះ​មិនទាន់​ស្ថា​នា​ផ្លូវ​ទេ​។​

ប៉ុន្តែ​យ៉ាងណា​ក៍ដោយ​លោក​និង​ក្រុមការងារ​និង​សំណូមពរ​អោយ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះហើយ​រួចរាល់​ក្នុងពេល​ឆាប់​នេះ​៕​

ដីព្រៃ​សហគមន៍​ភ្នំ​ពោន​ជាច្រើន​កន្លែង ត្រូវគេ​ធ្វើ​របង​ព័ទ្ធ​យក​ជា​កម្មសិទ្ធិ​

​ខេត្តកំពត ៖ ដីព្រៃ​សហគមន៍​ភ្នំ​ពោន​នៅ​គៀក​កិត​និង​ឆ្នេរសមុទ្រ​កែប​ត្រូវបាន​គេ​លួច​កាប់​ស្កា​និង​ធ្វើ​របង​ហ៊ុ​ព​ទ្វ័​នៅពេល​យប់​ខ​ណះ​ពេល​ដី​នៅជាប់​ឆ្នេរ​កំពង់​ឡើងថ្លៃ​ខ្ពស់កប់ពពក​។​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ប៉ាក់​ទ្រី​ភេទ​ប្រុស​អាយុ​48​ឆ្នាំ​បាន​ប្រាប់​អោយដឹងថា​គាត់​រស់នៅ​លើដី​សហគម​ន៍​ជាប់​10​ឆ្នាំ​ហើយ​។​ហើយ​កន្លងមក​បាន​ជួយ​ផ្ដា​ល់​ព័​ត៏​មាន​ជាច្រើន​ដល់​រដ្ឋបាល​ព្រៃឈើ​ប៉ុន្តែ​ថ្មីៗ​ត្រូវបាន​គេ​រំលោភ​យក​ដី​សហគមន៍​ទៀត​។​ពលរដ្ឋ​រូបនោះ​និយាយ​ទាំង​ការភិតភ័យ​និង​សំណួ​ម​ពរ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​កុំ​អោយគេ​យក​ដី​សហគមន៍​។​

លោក​មាស​សុធី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប​បាន​និយាយ​ប្រាប់អោយដឹង​កាលពី​ថ្ងៃទី​13​កុ​ម្ភះ​ថា​ដីព្រៃ​

សហគមន៍​នៅ​ភ្នំ​ពោន​នៅ​ឃ៉ំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​នោះ​លោក​មិនបាន​ដឹងថា​មាន​គេ​ហ៊ុម​ព​ទ្ធ័​យក​ទេ​។​លោក​មាស​សុធី​និយាយ​ថាបើ​មាន​បទល្មើស​ទន្ទ្រាន​យក​ដី​សហគមន៍​មែន​លោក​និង​ក្រុមការងារ​ចុះទៅពិនិត្យ​។​

លោក មាស សុធី និយាយថា បើ​រកឃើញ​មែន​នោះ​ខាង​រដ្ឋបាល​ព្រៃឈើ​កសាង​សុំ​ណុំ​រឿង​ទៅ​តុលាការ​៕
​

ទា​ហា​ថៃ​ឃាត់​ពលរដ្ឋ​ខ្មែរ​២៧៤​នាក់ និង​គោយន្ត​៤៩​គ្រឿង​នៅ​ព្រំដែន​ប្រឈម​ស្រុក​ថ្មពួក​

​ប៉ោយប៉ែត ៖ ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​២៧៤​នាក់ និង​គោយន្ត​៤៩​គ្រឿង អស់​រយៈពេល​៦​ម៉ោង ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ជី រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់ បម្រុង​នាំចូល​ដី​ខ្មែរ​កាលពី​វេលា​ម៉ោង​១១ និង ៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សាម​សូន្យ ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ឈម និង​ភូមិ​គោក​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ត្រូវបាន​ទាហាន​ថៃ​ដោះលែង​ត្រឡប់មកវិញ តាម​ច្រក​តំបន់​បឹង​ត្រកួន​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ក្រោយពី​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​តាម​បន្ទាត់​ព្រំដែន​ស្រុក​ថ្មពួក និង​ទាហាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ចូលទៅ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថៃ និង​ទាហាន​ប៉ា​រ៉ា​ថៃ ។​ក្រោយពី​កា​ចោទប្រកាន់​ពលរដ្ឋ​ខ្មែរ​ដឹក​ជី​ចូលមក​ទឹកដី​ខ្មែរ​សម្រាប់​ប្រើប្រាស់​ដាក់​ស្រែ​ខ្លួនឯង​ប៉ុណ្ណោះ មិន​បានធ្វើ​អាជីវកម្ម​នោះទេ ទើប​ភាគី​ថៃ​ដោះលែង​បងប្អូន​ប្រជាពលរដ្ឋ​រួមទាំង​គោយន្ត​មកវិញ ។​

​លោក​វរសេនីយ៍ទោ ឡុង សំណាង មេបញ្ជាការ​វរៈ​នគរបាល​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ប្រាប់​ឲ្យ​ដឹងថា​ការឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​ដោយសារ​ទាហាន​ថៃ​គេ​ចោទថា​ពួកគាត់​ដឹក​ជី​ហាមឃាត់​ខុសច្បាប់​រំលោភ​កម្មសិទ្ធិបញ្ញា សម្រាប់​នាំមក​ចូល​ដី​ខ្មែរ​ធ្វើ​អាជីវកម្ម ។ ក្នុង​មួយ​គោយន្ត​១០​កា​រ៉ុង​ឡើងទៅ ទេ​ី​ប​ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់ទុក ចំណែក អ្នក​ដឹក​២​ទៅ​៣​កា​រ៉ុង ទាហាន​ប៉ា​រ៉ា​ថៃ​មិន​ចាប់​នោះទេ ។​

​លោក​បន្ថែមថា​ការចាប់​នោះ​ដោយសារ​ក្រុមហ៊ុន​ថៃ​បាន​ប្តឹង មាន​អាជីវករ​ថៃ​លក់​ជី​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​ទៅ​ឲ្យ​ពលករ​ដ្ឋ​ខ្មែរ នាំចូល​ស្រុក​ខ្មែរ ប៉ះពាល់​ក្រុមហ៊ុន​រកស៊ី​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា ដែល​នាំ​ផ្តាច់មុខ​ជី ដូចជា​សញ្ញា​ក្បាល​គោ ជាដើម​នោះ​។​ក្រោយពី​ការដោះលែង​ពលរដ្ឋ​ខ្មែរ ទាហាន​ប៉ា​រ៉ា​ថៃ​ក៏បាន​ដកហូត​ជី​ក្នុង​មួយ​គោយន្ត​៣​ទៅ​៤​កា​រ៉ុង​។ ប្រជាពលរដ្ឋ​ទាំងនោះ ចូលក្នុង​ផ្សារណាត់​ថៃ​តាម​ច្រករបៀង​មហោស្រប ច្រក​គោក​ត្បែង ច្រករបៀង​ធ្នង់ ភ្នំ​ដងរ៉ែក​។​

​សូមបញ្ជាក់ថា​ពាក់ព័ន្ធ និង​ការនាំ​ជី​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូលមក​ទឹកដី​កម្ពុជា ក្នុង​រូបភាព​ដឹកគោ​យន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ដាក់​ធ្វើស្រែ​នោះដែរ កន្លងមក​ត្រូវបាន​គេ​សង្ស័យ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​យកមក​ដាក់​ស្រែ​នោះទេ បែរជា​យកមក​ធ្វើ​អាជីវកម្ម​ដឹក​បោះ​លក់​តាម​ដេប៉ូ​លក់​ជី រឺ​ដឹក​លក់​តាម​ស្រែចំការ ។

​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ធ្លាប់ធ្វើ​ការបង្ក្រាប​ជា​ច្រើនដង​រួចហើយ ប៉ុន្តែ​ការអនុវត្ត​នោះ​គ្មាន​ប្រសិទ្ធភាព​នោះទេ ដោយសារតែ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​។ ការទប់ស្កាត់​នៅក្នុង​ដី​ខ្មែរ​គ្មាន​ប្រសិទ្ធភាព​នោះ​ហើយ​ទើប​គេ​សង្ស័យ​ក្រុមហ៊ុន​ថៃ​បាន​ប្តឹងទៅ​ភាគី​ថៃ​ឲ្យ​ទប់ស្កាត់​បែប​នោះ​តែម្តង ៕


​

អាជ្ញាធរខេត្ត​ព្រះវិហារ ឃាត់​រថយន្ត​កែច្នៃ​ខុស​ច្ចេកទេស​ជិត​៣០០​គ្រឿង

​ព្រះវិហារ ៖ អាជ្ញាធរខេត្ត​ព្រះវិហារ បាន​បើក​ប្រតិបត្តិ​ការចាប់​ឃាត់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស តាម​គោលដៅ​នានា​ទូទាំង​ខេត្ត​ពេញ​មួយ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨​ម្សិលមិញ ដោយបាន​ត្រួតពិនិត្យ​រថយន្ត​ជិត​៣០០​គ្រឿង ក្នុងនោះ​រកឃើញ​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​៣៧​គ្រឿង ព្រមទាំង​រកឃើញ​រថ​យន្ត​ត​ទ្រុង​កែច្នៃ​ខុស​បច្ចេកទេស​ចំនួន​១​គ្រឿង ដោយបាន​កាត់ចោល​នៅនឹងកន្លែង​តែម្តង​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​ថ្លែងប្រាប់ cam post ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា ដោយមាន​ការណែនាំ​ពី​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ក៏ដូចជា ការអនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈកម្មការ​ក្រុមការងារ ត្រួត​ពិត​និត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត រួមមាន មន្ត្រី​មន្ទីរ​សាធារណការ​ខេត្ត កម្លាំង​ស្នងការ​នគរបាល​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​អជ្ញាធរ​ក្រុង​ស្រុក បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់ ជា​លទ្ធផល​បាន​ឃាត់​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​២​គ្រឿង ដោយ​កាត់​ទ្រុង​ចោល​នៅនឹងកន្លែង​តែម្ដង​។​

​លោក​បន្តថា រហូតមកដល់​ពេលនេះ ក្នុង​ទឹកដី​ខេត្តព្រះវិហារ ឲ្យ​តែមាន​រថយន្ត​ត​ទ្រុង​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់ គឺ​ក្រុមការងារ​នឹង​បន្ត​អនុវត្ត​ចាប់​ឃាត់ និង​កាត់​ទ្រុង​នៅ​និង​កន្លែង ដោយ​មិនមាន​ការលើកលែង​នោះឡើយ តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​
លោក សំ លាង​ទ្រី បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​យុទ្ធនា​ការចុះ​ឃាត់​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស តាម​គោលដៅ​នានា ក្នុង​ខេត្ត​ជា​លទ្ធផល​មាន​៖ រថយន្ត​ត្រូវធ្វើ​ការត្រួតពិនិត្យ​២៦៤​គ្រឿង​, រថយន្ត​ពិនិត្យឃើញ​ត្រឹមត្រូវ​១២៦​គ្រឿង​, រថយន្ត​បាន​ណែនាំ​ដឹក​សំពីងសំពោង​៣៧​គ្រឿង​, រថយន្ត​ពុំមាន​ឯកសារ​គ្រប់គ្រាន់​៥៤​គ្រឿង​, រថយន្ត​ត្រូវបាន​ដោះ​ចង្អើរ​កន្ទុយ​២៣​គ្រឿង​, រថយន្ត​គ្មាន​ស្លាក​លេខ​៥​គ្រឿង​, រថយន្ត​គ្មាន​ប​ណ្ណ័​បើកបរ​១៧​គ្រឿង​, កាត់​ទ្រុង​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​១​គ្រឿង​ផងដែរ​។​

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ពី​ខេត្តកំពង់ចាម ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ និង​បានកំណត់​កាលបរិច្ឆេទ​ថា ចាប់ពី​ម៉ោង​០០​យប់​នេះ តទៅ​នឹងមិន​អនុញ្ញាត​ឲ្យ​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស បើកបរ​លើ​ដងផ្លូវ​តទៅទៀត​ឡើយ ព្រោះ​រថយន្ត​ទាំងនោះ​បានធ្វើ​ឲ្យ​ខូចខាត​ដល់​ផ្លូវ ស្ពាន ដែល​រាជរដ្ឋាភិបាល​ខិតខំ​សាងសង់​យ៉ាង​លំបាក​។​

ជាមួយគ្នានេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​ព្រមាន​ដកតំណែង​អភិបាល​រាជធានី​-​ខេត្ត​ណា ដែល​អនុវត្តន៍​ការងារ​នេះ​មិនបាន​ចេញពី​តំណែង​ផងដែរ បើសិនជា​ករណី​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់ នៅតែមាន​វត្តមាន​លើ​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​ខេត្ត​របស់ខ្លួន​ទៀត ។

​ប្រសិន​បើក​ប្រើ​វិធាន​ការចាប់​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​នេះ មាន​ម្ចាស់​ក្រុមហ៊ុន​តវ៉ា ឲ្យ​ទៅ​តវ៉ា​នៅមុខ​ផ្ទះ​សម្តេច សម្តេច​ចាប់​ពួកគេ​ដាក់ពន្ធនាគារ​តែម្តង​។ សម្តេច​បាន​បញ្ជា​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់ យក​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​យក​រថយន្ត​ទៅ​កាត់​ទ្រុង​ហើយ​បើ​កាត់​មិនទាន់ មិន​ត្រូវយក​ឡើងលើ​ផ្លូវ​នោះឡើយ​៕
​

បញ្ជូនចោរលួចម៉ូតូ២នាក់ពីខេត្តកំពង់ស្ពឺ ទៅឱ្យសមត្ថកិច្ចក្រុងភ្នំពេញ

កំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន២នាក់ដែលធ្វើសកម្មភាពលួចកាច់សោកម៉ូតូពីភ្នំពេញមកជាប់អន្ទាក់របស់សមត្ថកិច្ចស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនក្រុមជនសង្ស័យបានកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៨ ស្ថិតនៅចំនុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រសាំងជីមែរ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។តាមសម្តីរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នពេញបាននិយាយថា កំលាំង អ ហ រាជធានីភ្នំពេញ និង កំលាំង អ ហ ខេត្តកំពង់ស្ពឺ និងអ ហ ស្រុក រួមជាមួយឃុំ ធ្វើការសហការគ្នាចុះបង្ក្រាបនិងឆែកឆេរជាក់ស្ដែង នៅចំពោះមុខជនសង្សយ័ពីរនាក់ ។ពាក់ពន្ធ័ករណីលួចនៅសង្កាត់ទឹកល្អក់៣ខណ្ឌទួលគោ៖
១ ឈ្មោះ ម៉េង ហួរ ភេទប្រុសអាយុ១៧ឆ្នាំ ។
២ ឈ្មោះ រ៉េត ជូរ ភេទប្រុស អាយុ២៤ឆ្នាំ ។
ក្រោយពីឆែកឆេររួចកំលាំងបានរកឃេីញ ១-ម៉ូតូZoomer X ពណ៍សលាយខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FT 4467 ពាក់ពន្ធ័ករណីលួចនៅសង្កាត់ទឹកល្អក់៣ខណ្ឌទួលគោកកាលពីថ្ងៃទី០៩.០២.២០១៨វេលាម៉ោង១២:៣០
២-ម៉ូតូ ម៉ាកសង់សេរី២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1i 6634(ម៉ូតូជនសង្ស័យ)
៣-ឧបករណ៍សម្ភារ:មួយចំនួន រួមមាន ស្លាកលេខម៉ូតូ, ចង្អេីម៉ូតូ, ដែកសំរាបកែឆ្នៃលេខម៉ូតូដុំសោរម៉ូតូ និងសម្ភារះកែឆ្នៃម៉ូតូមួយចំនួនទៀត ។

ក្រោយពីឆែកឆេររួចកំលាំងជំនាញសម្រេចឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់រួមទាំងវត្តុតាងខាងលើបញ្ជូន ដើម្បីបន្តតាមនីតិវិធី ៕

ចេញទៅ​កាប់​ឈើ​បាត់​១​យប់ ព្រឹក​ឡើង​ប្រទះឃើញ​ដើមឈើ​សង្កត់​ស្លាប់

​ព្រះវិហារ ៖ បុរស​ម្នាក់​ចេញទៅ​រក​អា​ឈើ​ក្នុងព្រៃ​តែម្នាក់ឯង បាត់​មួយ​យប់​លុះ​ព្រឹក​ឡើង​ត្រូវ​ក្រុមគ្រួសារ​ដើររក ក៍​ប្រទះឃើញ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​ឈើ​សង្កត់ពីលើ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧.០០​នាទី ព្រឹក​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ត្រង់ចំណុច​ស្រែ​តាកែវ ខាងលិច​ផ្លូវ​កៅស៊ូ ចំងាយ​៥​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​ត្មា​ប៉ី​យេ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រ​វិហារ​។​

​លោក​រួន យ៉េត អធិការ​នគ​បាល​ស្រុក​ជាំ​ក្សាន្ត បាន​បញ្ជក់​ថា ជនរងគ្រោះ​មានឈ្មោះ និ​ច នៀត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​បន្តថា​កាលពី​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ជនរងគ្រោះ បាន​បើក​គោយន្ត​កន្ត្រៃ​ចេញពីផ្ទះ ហើយ​ទៅរក​កាត់ឈើ​ក្នុងព្រៃ​ក្បែ​ស្រែ​ខាងលិច​ផ្លូវ​កៅស៊ូ ចំងាយ​ពី​ភូមិ​៥​គីឡូម៉ែត្រ តែ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ លុះ​ព្រឹក​ឡើង​ក្រុមគ្រួសារ​ជនរងគ្រោះ​បានចេញ​ទៅរក ក៍​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​ឈើ​សង្កត់ពីលើ​។​

​លោ​កថា​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកមក​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕​

រថយន្ត​ដឹក​ផ្លែឈើ​មកពី​វៀតណាម​ឆ្ពោះទៅ​ភ្នំពេញ​ក្រឡាប់នៅស្រុក​ពារាំង

​ព្រៃវែង ៖ រថយន្ត​ធុន​ធំ​មួយគ្រឿង ដឹក​ផ្លែឈើ​ពេញ​ចូល​មកពី​ប្រទេស​វៀតណាម បំណង​យកទៅលក់​បន្ត​នៅ រាជធានី​ភ្នំពេញ បាន​ប្រះ​ខ្លួន​ដេក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ចាក់​ផ្លែឈើ​ចោល​រាយប៉ាយ​ពេញ​លើ​ដងផ្លូវ​ទាំង​ព្រឹក​ព្រលឹម​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨​ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៩.៦០​ស្ថិតក្នុង​ភូមិ​ត្នោត​.​ឃុំ​រកា​.​ស្រុក​ពារាំង​.​ខេត្តព្រៃវែង​។

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​នៃ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹងថា​រថយន្ត​ដឹក​ផ្លែឈើ​ក្រឡាប់​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ព​ណ៏​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.4049​បើកបរ​ដោយ​ឈ្មោះ​យ៉​ន​.​រ៉ូ​ត​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​.​ឃុំ​ចំប៉ី​.​ស្រុក​បាទី​.​ខេត្តតាកែវ​ដោយមាន​ដឹក​ផ្លែឈើ​ពេញ​រថយន្ត​ទិសដៅ​(​ពី​កើ​តទៅ​លិច​)​ចេញពី​ប្រទេស​វៀតណាម​គោលបំណង​យក​ផ្លែឈើ​ទៅ​លក់​នៅ​ផ្សារ​នាគ​មាស​រាជធានី​ភ្នំពេញ​។​លុះ​ពេល​បើក​មកដល់​ចំណុច​ខាងលើ​រថយន្ត​បាន​ដាច់​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​ចេញពី​រថយន្ត​ទើប​បណ្តាល​ឲ្យ​ផ្អៀង​ក្រឡាប់​ទទឹងផ្លូវ​ខ្ចា​ក់​ចេញ​សុទ្ធតែ​ផ្លែឈើ​រាយប៉ាយ​លើ​ថ្នល់ជាតិ​តែម្ដង​។

​ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ចរាចរណ៍​លើ​ដងផ្លូវ​កុំ​ឲ្យ​មានការ​កកស្ទះ​ពិបាក​ដល់​អ្នកធ្វើដំណើរ​និង​បាន​ឲ្យ​ម្ចាស់​រថយន្ត​ហៅ​ឡាន​មក​ស្ទូច​យក​រថយន្ត​របស់ខ្លួន​ទៅធ្វើ​ការជួសជុល​ដោយ​ខ្លួនឯង​!​ព្រោះ​ករណីនេះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដ៍ទៃ​និង​ប៉ះពាល​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​របស់រ​ដ្ធ​នោះឡើយ​!​ដោយ​គ្រាន់តែ​តៃ​អ្នកបើកបរ​បង្កដោយ​ខ្លួនឯងបាន​រងរបួស​ស្រាល​ប៉ុណ្ណោះ​។

​ទោះយ៉ាងណា មតិ​មហាជន​ជាច្រើន​បានលើកឡើង​ថា សព្វថ្ងៃ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨.​ជាពិសេស​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​នេះ​គេ​សង្កេតឃើញ​រថយន្ត​តូច​.​ធំ​ដឹកទំនិញ​ចូល​ពី​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែ​កឋិនទាន​ទាំងយប់​ទាំង​ថ្ងៃ​គឺ​បើកបរ​លឿនៗ​ណាស់​!​ហើយ​ចំពោះ​គុណភាព​ទំនិញ​ក៍​គ្មាន​ស្ថាប័ន​ពាក់​ព​ន្ធ័​ណាមួយ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​គុណភាព​នូវ​សារ​ធាតុគីមី​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​រក្សា​ការពារ​សុវត្ថិភាព​សុខភាព​របស់​អ្នក​បរិភោគ​នោះដែរ​៕​

សម្តេច​តេ​ជោ ហ៊ុន សែន ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង​៤​ពាន់​នាក់​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ចំនួន​ជាង​៤​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ។​

​លោក តែ ឡូ​រិ​ន សកល​វិទ្យាល័យ​វេ​ស្ទើ​ន បាន​ឲ្យ​ដឹងថា សាកលវិទ្យាល័យ​បាន​ពង្រឹង​វិសាលភាព​នៃ​ការអប់រំ​កម្រិត​ឧ​ត្ត​ម​លើ​មុខជំនាញ​ជាច្រើន ហើយ​មាន​ជំនាញ​ខ្លះ​បាន​សហការ​ជាមួយ​ដៃគូ​បរទេស​ដូចជា​សាកលវិទ្យាល័យ​កា​សេម​បណ្ឌិត​ប្រទេស​ថៃ ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​អាកាសចរណ៍​ស៊ីវិល ជាដើម ។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ​បាន​ខិតខំ​កែលម្អ​និង​អភិវឌ្ឍ​កម្មវិធី​ជាប្រចាំ ហើយ​បាន​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​នោះ សកល​វិទ្យាល័យ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ សាកលវិទ្យាល័យ​នានា​នៅ​បរទេស ដូចជា​សាកលវិទ្យាល័យ

​វិទ្យាស្ថាន​នៅ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស​, ថៃ​, សឹង្ហ​បុរី​, កូរ៉េ និង​ម៉ាឡេស៊ី ។​
​គួរ​បញ្ជាក់ថា គិត​ចាប់តាំងពី​ឆ្នាំ​សិក្សា​២០០៣ ២០០៤ ដល់​ឆ្នាំ​សិក្សា​២០១៧២០១៨​នេះ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យា​នេះ​មាន​ចំនួន​សរុប ១០,៦៧៧​នាក់ មាន​នារី ៤,៩២៩​នាក់​។ និស្សិត​ជ័យលាភី​ដែល​បានបញ្ចប់​ការសិក្សា​នេះ មាន​ឪ​កាស​បានទទួល​ការងារ​ធ្វើ​ប្រមាណ​៩១%​។​ដោយឡែក ចំពោះ​និស្សិត​កំពុង​សិក្សា​វិញ គឺមាន​និស្សិត​ចំនួន​ជិត​៧០% មានការ​ងារ​ធ្វើ​នៅតាម​ក្រសួង ស្ថាប័ន អង្គភាព និង​ក្រុមហ៊ុន​នានា​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ដើម្បី ជម្រុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​ឆាប់រហ័ស​។ គ្មាន​ប្រទេស​ណាមួយ​អាចធ្វើ ការអភិវឌ្ឍ​ទៅបាន​ដោយ​គ្មាន​ធនធានមនុស្ស​នោះដែរ​។ សម្តេច​តេ​ជោ​អះអាង ថា​គ្រាន់តែ​រយៈពេល​២​ខែ​នេះ កម្ពុជា​បាន​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រ មាណ​៣០​ម៉ឺន​កន្លែង តាមរយៈ​ការវិនិយោគ​ពី​ខាងក្រៅ និង​អ្នកវិនិយោគ​ក្នុងស្រុក ផងដែរ​។ យ៉ាងណា​ក៍ដោយ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ការរីកចំរើន​នៃ​ការ បោះទុន​វិនិយោគ និង​ការបង្កើត​ការងារ​ថ្មី​ជាច្រើន​ក្តី កម្ពុជា​នៅតែ​ខ្វះ​ធនធាន មនុស្ស ដែល​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវធ្វើ​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ឲ្យ​បាន កាន់តែច្រើន​ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្នែក​ធនធាន​នេះ​។

​នៅ​ថ្ងៃ នេះដែរ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា យើង​មិនអាច​ធ្វើការ​កាត់ បន្ថយ​គម្លាត​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​នីមួយៗ​បានទេ ប៉ុន្តែ​អ្វីដែល​យើង​អាច ធ្វើការ​កាត់បន្ថយ​គម្លាត​បាន​នោះ​គឺ​កាត់បន្ថយ​គម្លាត​ខួរក្បាល​។ តាមរយៈ​នេះ កម្ពុជា​បានធ្វើការ​បង្ខិត​សាលារៀន​ទៅដល់​តំបន់​ដាច់ស្រយាល​ដើម្បី​ផ្តល់ឱកាស ដល់​កូនអ្នកក្រីក្រ​អាច​បន្ត​ការសិក្សា​ប្រកបដោយ​ស្មើភាព​។​

រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សារាចរ​ណែនាំ​ស្តីពី​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២០​

រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សារាចរ​ណែនាំ​ស្តីពី​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២០​

ខ​ណ្ខ​ចំកា​មន បិទ​ទីតាំង​បញ្ចាំង​កុន​ដែល​ដាក់​គ្រែ​សម្រាប់​ឱ្យ​ភ្ញៀ​វ​ដេក​មើល​

​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​ចុះ​បិទ​ទី​តាំ បញ្ចាំង​កុន​មួយកន្លែង​ឈ្មោះ Home Cinema បន្ទាប់ពី​រកឃើញថា​ការ​បញ្ចាំង​នោះ​មាន​ភាពមិនប្រក្រតី​ខណៈដែល​ទីតាំង​បញ្ចាំង​នេះ​មិនមែនជា​ប្រភេទ​កៅអី​សម្រាប់​អង្គុយ បែរជា​ប្រភេទ​ក្រែ​ពូក​សម្រាប់​ដេក​មើល​ទៅវិញ​។​

​ទីតាំង​បញ្ចាំង​កុន Home Cinema​នេះ​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​S-32 ផ្លូវ​ស៊ី​ល​វ័រ​ក្នុងភូមិ​៤​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

​បើតាម​មន្ត្រីនគរបាល​ខណ្ឌចំការមន​បាន​ឲ្យ​ដឹងថា​ប្រតិបត្តិ​ការចុះ​បិទ​ទីតាំង​បញ្ចាំង​កុន​នេះ​គឺ​បន្ទាប់ពី​មានការ​ឯកភាព ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកស្រី កែវ សុគន្ធា ទើប​លោក ហ៊ាង ថា​រ៉េត ដែលជា​អធិការ​ងខ​ណ្ខ​ចំកា​មន​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​តែម្តង​។​

​បើតាម​ការបញ្ជាក់​ពី​លោក ហ៊ាង ថា​រ៉េត បាន​ឲ្យ​ដឹងថា ទីតាំង​បញ្ចាំង​កុន​នេះ​គឺមាន​ភាពមិនប្រក្រតី​ដោយ​វា​ចម្លែក​ត្រង់​ថា​មិនមាន​កៅអី​សម្រាប់​អង្គុយ​មើល​ទេ​ប៉ុន្តែ​បែរជា​ដាក់​គ្រែ​ពូក​សម្រាប់​មនុស្ស​ពីរ​នាក់​ដេក​មើលទៅ​វិញ ។​

​ជាមួយគ្នា​នោះដែរ​លោក​អធិការរង​នគរបាល​ខណ្ឌចំការមន ក៏បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តាជួយ​ពិនិត្យ មុន​និង​ចេញ​អាជ្ញាប័ណ្ណ​ប្រកប​របរ​អាជីវកម្ម​សូម​ពិនិត្យ​ផង ជាពិសេស​ពាក់ព័ន្ធ​និង​ក្រសួង​វប្បធម៌​ព្រោះថា​ការបើក ទីតាំង​បញ្ចាំង​កុន​បែបនេះ​មិនមាន​មនុស្ស​ចាស់​ឬ​ក្មេងៗ​ទៅ​មើល​ភាគច្រើន​មានតែ​ក្មេង​ជំទង់ៗ​ចូល​មើល​តែ​ពីរ​នាក់ ប្រុស​ស្រី​ហើយ​ក្នុង​ទីតាំង​បញ្ចាំង​កុន​នេះ​គេ​ដាក់​ជាល​កខ​ណះ​ពូក​ឲ្យ​ដេក​ដែល​វា​អាច​និង​ឲ្យ​អ្នក​ចូល​មើល​ប្រព្រឹត្តិ​រឿង​អ្វី​ផ្សេងៗ​ខុស​ប្រពៃណី ។

​ការដែល​ស្នើសុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​មុន​និង​អនុញ្ញាត​ឲ្យ​បើក​អាជីវ​កម្មនេះ​គឺ​ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូ​និង​វប្បធម៌​ប្រពៃណី​ខ្មែរ​កុំ​យុវជន​ចូលទៅ​ប្រព្រឹត្ត​រឿង​មិនល្អ​៕​

ទីតាំង​ភ្នាល់​បាល់​តាម​អន​ឡាញ​«​យីហោ ៣៦៥» ក្នុង​សង្កាត់​បឹងត្របែក បើក​លេង​២៤​ម៉ោង​លើ​២៤​ម៉ោង

​ភ្នំពេញ ៖ ល្បែងស៊ីសង​តាម​អន​ឡាញ​« យីហោ ៣៦៥» ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៧៤ ក្នុង​សង្កាត់​បឹងត្របែក បាន​បើក​លេង​យ៉ាង​រលូន​រាប់​ឆ្នាំ​មកហើយ ចំណែក​សមត្ថកិច្ច​ខណ្ឌ​ចំការមន តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម គ្មាន​អើពើ​ចំពោះ​ទីតាំង​ដែលជា​ប្រភព​នៃ​បទល្មើស​កំពុង​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម អិន​ធឺ​ណេ​ត ៣៥៦ នេះ​ទេ​។​

បុរស​ចំណាស់​ម្នាក់ ដែលមាន​លំនៅឋាន​ក្បែរ​ទីតាំង​អ៊ិន​ធើ​ណិ​ត​២៤​ម៉ោង ៣៦៥ នេះ បាន​រិះគន់​ធ្ងន់ៗ​លើ​សមត្ថកិច្ច​មូលដ្ឋាន ថា សមត្ថកិច្ច​ខណ្ឌចំការមន មិនដែល​មក​បង្ក្រាប​ទីតាំង​ខាងលើនេះ​ទេ មិនដឹងថា មាន​មូលហេតុ​អ្វីខ្លះ​នៅ​ពី​ក្រោយខ្នង​នោះឡើយ ទើប​គេ​មិន​បង្ក្រាប​។ បុរស​ដដែល​បន្តថា នៅលើ​ទឹកដី​ខណ្ឌចំការមន មាន​ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល់​តាម​អន​ឡាញ និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត ឬ​កន្ទុយលេខ​ច្រើន​កន្លែង​ណាស់ ដែល​ល្បែងស៊ីសង​ខ្លះ ជ្រក​ក្រោម​ស្លាក​អាជីវកម្ម អ៊ិន​ធឺ​ណេ​ត ២៤​ម៉ោង ឯ​ខ្លះទៀត​ជ្រក​តាម​ផ្សារ និង​ខ្លះទៀត ជ្រក​តាម​អាហារ​ដ្ឋា​ន​នានា​។ បុរស​ចំណាស់​ដដែល​បាន​និយាយ​ដោយ​ចំអក​ថា កុំ​សង្ឃឹមថា សមត្ថកិច្ច​ខណ្ឌចំការមន គេ​បង្ក្រាប​ទីតាំង​ដូច​បាន​រៀបរាប់​ខាងលើនេះ បើទោះបីជា​ដឹងថា ទីនោះ​ជា​ជម្រក​ផ្តល់​មធ្យោបាយ​ឲ្យ​ជនល្មើស​អាច​ជ្រកកោន​លាក់ខ្លួន​ដោយសារ​បើក​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ជួបជុំ​រៀបចំ​ផែនការ​មុនពេល​ចេញ​ធ្វើ​សកម្មភាព​លួច ឆក់ ឬ​ប្លន់ ក៏ដោយ​។​

​បុរស​ចំណាស់​ដដែល​នេះ បានដាក់​ការចោទប្រកាន់​ធ្ងន់ៗ​ថា ជាទូទៅ ទីតាំង​អាជីវកម្ម អ៊ិន​ធឺ​ណេ​ត ២៤​ម៉ោង លើ​២៤​ម៉ោង កន្ទុយលេខ ឬ​ល្បែងស៊ីសង​ដទៃទៀត គឺជា​អតិថិជន​របស់​មន្ត្រី​មាន​សមត្ថកិច្ច​មួយចំនួន ដូច្នេះ​មិនអាច​នឹង​លុបបំបាត់បាន​ដោយ​ងាយៗ​នោះទេ គេ​ទុក​ចាំ​ឱ្យ​សម្តេចនាយក​រដ្ឋមន្ត្រី​ស្រែក​ដាក់​បញ្ជា​តាម​កាសែត ទូរទស្សន៍ ដូច​ករណី​រថយន្ត ត ទ្រុង​ជាដើម ទើប​ធ្វើជា​ស្ទុះស្ទា​កេណ្ឌ​កម្លាំង​ចាត់វិធានការ ហើយ​ប្រកូក​ប្រកាស​ហៅ​ក្រុមអ្នកកាសែត និង​ទូរទស្សន៍​ឱ្យជួយ​ផ្សព្វផ្សាយ​យក​ស្នាដៃ​។

​ប្រភព​ផ្សេងទៀត​​ដែល​ស្និទ្ធ​នឹង​ថៅកែ​ល្បែង​តាម​អិន​ធឺ​ណេ​ត ម្នាក់ បាន​ប្រាប់​ឱ្យដឹងថា មន្ត្រី​សមត្ថកិច្ច​ខណ្ឌចំការមន​បង្ក្រាប​តែ​កន្លែង​ណា​ដែល​មិន​បង់លុយ​ឲ្យ​ពួកគេ​តែប៉ុណ្ណោះ កន្លែង​ណា​ដាក់​ខែ គេ​មិន​បង្ក្រាប​នោះទេ​។​​សូមបញ្ជាក់ថា យ៉ាងណាក៏ដោយ ខ​ណ្ខ​ចំការមន គឺជា​ខណ្ឌ​មួយ​ដែលមាន​ភូមិសាស្ត្រ​ស្មុគស្មាញ​ច្រើនណាស់​ដែរ និង​ជា​កន្លែង​ដែល​សម្បូរ​ទៅដោយ​បទល្មើស​ជាច្រើន​ទៀតផង ព្រោះ​មាន​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា​បាន​ប្រើប្រាស់​គ្រឿងញៀន និង​លេង​ល្បែងស៊ីសង​តាម​អ៊ី​ន​ធើ​ណេ​ត​២៤​ម៉ោង លើ​២៤​ម៉ោង ដែល​ទីតាំង​ខ្លះ បាន​ធ្ចើ​ឱ្យ​សមត្ថកិច្ច​វិលមុខ ប​ង្ក្រា​ហើយ​បង្ក្រាប​ទៀត​ដូច​វែក​ចក​។

​គួររំលឹកថា កន្លងមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់បាន​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ខណ្ឌ​ទាំងអស់​ឲ្យ​បង្ក្រាប​រាល់​ល្បែងស៊ីសង គ្រឿងញៀន និង​ត្រូវ​ទប់ស្កាត់​បទល្មើស​នានា​នៅតាម​បណ្តាខ​ណ្ខ​នីមួយៗ ឱ្យបាន​ពេញលេញ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ពិសេស បញ្ជា​ឱ្យ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់​ទីតាំង​អាជីវកម្ម អ៊ិន​ធឺ​ណេ​ត ព្រោះ​ជា​ទង្វើ​ខុសច្បាប់ បើសិន​ហ៊ាន​បើក​២៤ ម៉ោង​លើ​២៤​ម៉ោង​៕

​

ផលិតផល​សម្រាប់​ទារក​របស់​ប្រទេស​បារាំង​កំពុង​វាយលុក​ទីផ្សារ​កម្ពុជា​

​ភ្នំពេញ ៖ ផលិតផល​អាហារ​បំប៉ន សម្រាប់​កុមារ និង ផលិតផល​ថែរក្សា​សុខភាព​ស្បែក​មាតា​និង​ទារក ពី​ប្រទេស​បារាំង កំពុង​វាយលុក​ទីផ្សារ​កម្ពុជា ខណៈ​ប្រាក់ចំណូល​ពលរដ្ឋ​កម្ពុជា​ក៏មាន​កំនើន​ជា​បន្តបន្ទាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ផលិតផល​ដែល​បាន​ចូលមក​កម្ពុជា និង​កំពុង​វាយលុក​ទីផ្សារ​នេះ ជា​ផលិតផល​កំពុង​ពេញនិយម​បំផុត​នៅ​ប្រទេស​បារាំង និង​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មាតាៗ​ជាច្រើន​ផងដែរ ។

​លោក​មី​ស៊ែ​ល សឺ​បង់ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ទារក កុមារ ស្ត្រី​មកពី​បារាំង​បានអោយដឹងថា ការថែទាំ​ទារក និង​កុមារ អោយ​លូតលាស់​បានល្អ គឺជា​រឿង​មួយ​ពិបាក​ណាស់ ។ ពេលខ្លះ​គេ​សង្កេតឃើញថា ឪពុកម្ដាយ​មាន​រូបភាព​ធំៗ​ខ្ពស់ៗ តែ​ពេល​កូន​ពួកគាត់​បែរជា​ទាបៗ​និង​មាន​មាឌតូចៗ ។ កត្តា​ទាំងនោះ​អាច​បណ្ដាលមកពី​ការផ្ដល់​អាហារូបត្ថម្ភ​មិនបាន​គ្រប់គ្រាន់​ទៅតាម​ការលូតលាស់​សរី​រា​ង្គ​របស់​កូន​ពួកគាត់ ។​

លោក​បន្តថា នៅ​ប្រទេស​បារាំង​គេ​និយម​ប្រើ​ផលិតផល បៃ​អូ​ឡង់​(Biolane ) ជា​ផលិតផល​ដែលមាន​ការពេញនិយម និង​ទទួលស្គាល់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​បារាំង និង​បាន​រាលដាល​ដល់​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់​អាស៊ី ព្រមទាំង​មានការ​ទទួលស្គាល់​គុណភាព ពី​សំណាក់​អ្នកប្រើប្រាស់​ផងដែរ ។ ដោយឡែក ការចូល​មកដល់​កម្ពុ​ជា​របស់​ផលិតផល​មួយ​នេះ ក៏​ជាការ​សម្រួល​ដល់​ការ​បីបាច់​ថែរក្សា​កូនៗ​របស់​ស្ត្រី​កម្ពុជា​ផងដែរ ។ ផលិតផល​នេះ មិន​មែនមាន​ត្រឹមតែ​អាហារ​បំប៉ន​កុមារ​និង​ទារក​ប៉ុណ្ណោះ​ទេ តែ​វា​មាន​តាំងពី​ផលិតផល​ថែរក្សា​ស្បែក និង​រូបរាង​ខាងក្រៅ​របស់​កុមារ និង​ស្ត្រី​ជា​មាតា​ផងដែរ ។

​អ្នកស្រី​ចាន់ ដា​លី​ស នាយក​ផ្នែក​លក់​និង​ទីផ្សារ​របស់ ហាង​មេ​ហ្សុ​ង​ដឺ​រ៉ុ​ប ដែល​លក់​ផ​លិ​ផល​បៃ​អូ​ឡង់ នៅ​កម្ពុជា បានអោយដឹងថា ចាប់តាំងពី​អ្នកស្រី​យក​ផលិតផល​នេះ មកកាន់​ទីផ្សារ​កម្ពុជា ឃើញថា​កំណើន​នៃ​ការលក់​បានចាប់ផ្ដើម​កើនឡើង​បន្តិច​ម្ដងៗ និង​មានការ​ទទួលស្គាល់​ជា​បន្ត​បន្ទាប់ពី​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ។ ដោយសារតែ​កំណើន​នៃ​អ្នកប្រើប្រាស់​ជា​បន្តបន្ទាប់ នៅពេល​ខាងមុខនេះ ក្រុមហ៊ុន​នឹង​ពង្រីក​ការចែក​ចាយ​ទៅតាម​បណ្ដា​ខេត្ត​នានា​ដែលមាន​សក្ដានុពល ដើម្បី​សម្រួល​ដល់​ស្ត្រី ជា​មាតា​នៅ​ទូទាំងប្រទេស​ដែល​ចង់បាន​នូវ​ផលិតផល​ដែល​អាចជួយ​រូបគាត់​និង​កូន​គាត់ លូតលាស់​បានល្អ ។

អ្នកស្រី​បន្តថា បើទោះបីជា​ផលិតផល​នេះ វា​ហាក់​មានតម្លៃ​ខ្ពស់​បន្តិច​មែន ក៏ប៉ុន្តែ​បើ​ធៀប​នឹង​ប្រាក់ចំណូល និង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ឃើញថា​មាន​ប្រជាពលរដ្ឋ​ជាច្រើន​អាចមាន​លទ្ធភាព​ទិញយក​ទៅប្រើ​ប្រាស់ ក្នុងអំឡុងពេល​កំពុង​ពរ​ពោះ រហូតដល់​កូន​នោះ​ធំៗ ។ លោកស្រី​ថា ក្នុង​ឆ្នាំ ២០១៧​កន្លងទៅនេះ កំណើន​នៃ​ការលក់​ផលិតផល​បៃ​អូ​ឡង់ នៅ​កម្ពុ​ជាមាន​កំណើន​រហូត​ដល់​ជាង​៧០​ភាព ដែល​ធ្វើអោយ​ក្រុមហ៊ុន​ត្រៀម​យក​ផលិតផល​ម៉ាក​ថ្មី​បន្ថែមទៀត​សម្រាប់​ចរាចរណ៍​លើ​ទីផ្សារ​កម្ពុជា ៕

​

ឡាន​ឡិច​ស៊ី​ស​បុក​រះ​អ្នក​សារ​រោង​អ័ក​កា​ដុង​ស្លាប់​២​នាក់ និង​បន្ត​ទៅបុក​ផ្ទះមួយ​ខ្នង​យ៉ាងដំណំ​

​កណ្តាល ៖ រថយន្ត​ឡុ​ច​ស៊ី​ស RX300 មួយ​ទំនងជា​តៃកុង​ស្រវឹងស្រា បាន​បុក​រះ​អ្នក​សារ​រោង​អ័ក​កា​ដង់​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ពីរ​នាក់ ហើយ​រថយន្ត​នោះបាន​បន្តទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទៀត​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាង​ដំ​ណុំ ទើប​រថយន្ត​នោះ​អស់​ល្បឿន ហើយ​តៃកុង​បាន​ចុះ​រត់​គេចខ្លួនបាត់ ។ ហេតុការណ៍​នេះ បានកើត​ឡើង​ពី​វេលា​ម៉ោងជាង​១២​រំលង​អ​ធ្រា​តុ​ឈាន​ចូក​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវ​លេខ​២១ ស្ថិតក្នុង​ភូមិ​ផ្កូ​វ​បំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ។​

លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការ​ប៉ូលិស​ស្រុក​ស្អាង​បានឱ្យដឹងថា រថយន្ត​ដែល​បើក​បុក​មនុស្ស​ស្លាប់​ខាងលើ​មាន​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-5120 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​) ។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់ ទី​១​ឈ្មោះ ចាន់ សុភា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​តន្ត្រីសម័យ​នាយ ឆ្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល (​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​) និង​ទី​២ ឈ្មោះ អន ស្រីអូន ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​តន្ត្រីសម័យ មាន​ទីលំនៅ​ភូមិគ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​(​ស្លាប់​នៅ និង​កន្លែងកើតហេតុ​) ។

​លោក​អធិការ​បាន​បន្ថែមថា នៅវេលា​កើតហេតុ​ខាងលើ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​២១ មាន​ទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ទំនងជា​តៃកុង​ស្រវឹងស្រា បាន​ទៅបុក​រះ​អ្នក​សារ​រោង​អ័ក​កា​ដង់ បណ្តាលឱ្យ​ស្លាប់​២​នាក់ ភ្លាមៗ នៅនឹងកន្លែង ហើយ​រថយន្ត​នោះបាន​បន្តទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទៀត​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាង​ដំ​ណុំ ភ្លាមៗ​នោះ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់ តែម្ដង ។​

បន្ទាប់ពី​ទទួលបាន​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​សមត្ថកិច្ច បាន​ចុះទៅ​ដល់ទី​កន្លែងកើតហេតុ សន្និដ្ឋានបានថាៈ បង្កឡើង អ្នកបើកបរ​ស្រវឹង ហើយ​បើក​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ។ ចំពោះ​សាកសព​ទាំង​០២ សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​បង្ក​បាន​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ៕
​

ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​ធ្លាក់​ពីលើ​សំណង់​អគារ​ជាន់​ទី​៤​ស្លាប់ នៅ​ទីក្រុង​បាងកក​

​ថៃ ៖ ស្ត្រី​ជា​ពលករ​ខ្មែរ​ម្នា​ក់មាន​វ័យ​ជាង​៤០​ឆ្នាំ​និង​ជា​ពលករ​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​ស្ត្រី​រូបនេះ​បាន​ឡើង​ទៅលើ​អគារ​ជាន់​ទី​៤ ដែល​គេ​កំពុង​កសាង​
​ដើម្បី​ធ្វើការ​សំអាត ហើយ​ក៏បាន​ភ្លាត់ជើង​ធ្លាក់​មក​ដី​តែម្តង ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុង​តំបន់ រ៉ា​ម​ខាំ​ហែង ដែលជា​កន្លែង​កំពុង​សាងសង់​អគារ​កំពស់​៧​ជាន់​ត្រង់ចំណុច​ផ្លូវ​ប្រសព្វ​លេខ ២៤ និង ២៨ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ធ្វើអោយមាន​ការភ្ញាក់ផ្អើល ដោយមាន​សម្លេង​ស្រែក​ទ្រហោយំ​ឡើង​កងរំពង​ថែមទៀត​ផង​ពី​សំណាក់​កូនៗ របស់​ស្ត្រី​រងគ្រោះ ។​

យោងតាម​របាយការណ៍​ពី​ភាគី​ថៃ​ដែល​ហើយ​ទទួលបាន​គឺ នៅ​មុនពេល​កើតហេតុ​គឺមាន ស្ត្រី​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ ឆោ​ន ប៉ោ​ច អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ខ្ចឹ​ង ឃុំ​បុ​ស្បូវ ស្រុក​
ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ឡើង​ទៅលើ​អគារ​ជាន់​ទី​៤​ដើម្បី​ធ្វើការ​សំអាត​ដោយសារតែ​អគារ​នេះ​កំពុង​សាងសង់ ។​

ភ្លាមៗ​នោះដែរ​ទំនងជា​ស្ត្រី​រូបនេះ​មានការ​រអិល​ភ្លាត់ជើង​ទើប​ធ្វើអោយ​គាត់​ធ្លាក់​មក​ដី​តែម្តង​ហើយ​បាន​ប៉ះទង្គិច​ជាមួយនឹង​គ្រោង​ដែក​ដែល​នៅ​ខាងក្រោម​បន្ថែមទៀត បណ្តាលអោយ​បែកក្បាល ឈាម​ហូរ​ជោក​ប្រាណ ទើប​មានការ​ភ្ញាក់ផ្អើល ដោយ​ពលករ​ដែល​នៅ​ទីនោះ​បាននាំគ្នា​សែង​យកមក​ដាក់​នៅលើ​គ្រែ​ដើម្បីអោយ​មន្ត្រី​ជំនាញ ចុះទៅពិនិត្យ​ក្រោម​សម្រែក​ទ្រហោយំ​យ៉ាង​សោ​កស​ង្រែ​ង​ពី​សំណាក់​កូនៗ​របស់​ស្ត្រី​រងគ្រោះ​។​ក្នុង

ហេតុការណ៍​នេះ គេ​ឃើញ​មាន​មន្ត្រី​នៅក្នុង​ស្ថានទូត​កម្ពុជា ដែល​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ​បាន​អញ្ជើញ​ចុះទៅ​សួរសុខទុក្ខ​និង​នាំ​ថវិកា​មួយចំនួន​ជូន​ដល់​ក្រុមគ្រួសារ​សព​និង​បានរៀបចំ​ជួយ​សម្រួល​ដើម្បីអោយ​កូនៗ​បាន​នាំ​សព​យកទៅ​កាន់​ស្រុកកំណើត​វិញ​និង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​