All posts by មេគង្គ ប៉ុស្តិ៍

សងសឹក​គំនុំ​ចាស់​ទាញ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ស្លាប់​នៅ​ស្រុក​កំពង់​សិលា​

​ព្រះសីហនុ ៖ ស្ត្រី​វ័យ​៥៣​ឆ្នាំ​ម្នាក់ ត្រូវបាន​បុរស​ជា​ប្តី កាប់​ដោយ​កាំបិតផ្គាក់​ចំ​គុម្ពត្រចៀក បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ខណៈ​កំពុង​អង្គុយ​អាំងភ្លើង​ពេល​អាកាសធាតុ​ធ្លាក់ចុះ​ត្រជាក់ កាលពី​ព្រឹក ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ស្ថិតនៅ​ភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ សីហនុ​។​

បើតាម​ការបញ្ជា​ក់រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត ព្រះ សីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ជា នៅ អាយុ​៥២​ឆ្នាំ ត្រូវជា​ប្តី និង​ជា​ជនដៃដល់ ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ សាក់ ស្រី យុ​៥៣​ឆ្នាំ មុខរបរ​កសិករ ។ ក្នុង​ថ្ងៃកើតហេតុ ជន សង្ស័យ​បាន​យក​កាំបិតផ្គាក់​ដើរទៅ​កាប់​ស្ត្រី​ជា​ប្រពន្ធ​ដែល​កំពុង​អង្គុយ​អាំងភ្លើង​ពេល​អាកាសធាតុ​ធ្លាក់ចុះ​ត្រជាក់ នៅមុខ​ផ្ទះ​របស់ខ្លួន​ត្រូវចំ​គុម្ពត្រចៀក​ខាងស្តាំ​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ប្រកាច់ ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​។​

ក្រោយពេល​កាប់​ប្រពន្ធ​ស្លាប់​ហើយ ជនសង្ស័យ បាន​លើក​ប្រពន្ធ​ទៅ​ដាក់​លើផ្ទះ បង្កឱ្យមាន ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​អ្នកជិតខាង​ឃើញ​ដូច្នេះ ក៏បាន​ទូរស័ព្ទ​រាយការណ៍​ទៅប្រាប់​សមត្ថ កិច្ច តែម្តង ។​

​តាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់ បានឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យ​ខ្លួន​សម្រេចចិត្ត កាប់សម្លាប់​ប្រពន្ធ​នាពេលនេះ ដោយសារតែ​កាលពី​អតីតកាល ប្រពន្ធ​របស់ខ្លួន​ធ្លាប់បាន​កាប់​លើ រូប​ខ្លួន​ដែរ​ពេល​ឈ្លោះប្រកែក​គ្នា​ក្នុង​គ្រួសារ ហើយ​កំហឹង​នេះ​បាន​ចងគំនុំ​រហូតមកដល់ បច្ចុប្បន្ន ។ បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់​មាន​សតិ​មិន​ប្រក្រតី​។

​បន្ទាប់ពី​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ជនរងគ្រោះ​យ៉ាង​ដូច្នេះ កម្លាំង​របស់ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុងពេល នោះ តែ ម្តង ហើយ​បាន​ដកហូតយក​វត្ថុតាង​កាំបិតផ្គាក់​ដង​ឈើ​១​ដើម ប្រវែង​១​ម៉ែត្រ និង​បានរៀបចំ កសាង សំណុំរឿង​ដើម្បី​បញ្ជូនមក​ស្នងការ​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​នីតិវិធី​បន្ត​៕​

កាប់​ឪពុក​ម្តាយក្មេក​ព្រោះ​ណែនាំ​រឿង​ផឹកស្រា​ជេរ​ឡូឡា​ប្រពន្ធ​កូន​

​កំពង់ស្ពឺ ៖ បុរស​ជា​កូនប្រសារ​ម្នាក់ ត្រូវបាន​នគរបាល​ប៉ុស្តិ៍ ឃុំ​សែន​ដី ធ្វើការ​ឃាត់ខ្លួន ខណៈ ដែល​បុរស​រូបនោះ​ស្រវឹងស្រា​ហើយ​ទាញ​កាំបិតផ្គាក់​កាប់​ម្តាយ និង​ឪពុកក្មេក​បណ្តាលអោយរ​ង របួស កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី យប់​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រោក​វែង ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

តាម​ការបញ្ជាក់​របស់​មន្ត្រីនគរបាល​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​បុរស ជា​កូន ប្រសារ​រូបនេះ បាន​ផឹកស្រា​ស្រវឹង​ហើយ​មករ​ករឿង​កូន ប្រពន្ធ ។ ឃើញ​ដូច្នេះ ឪពុក​ម្តាយក្មេក បាន ទៅ​ឃាត់ តែ​បុរស​ជា​កូនប្រសា​មិន​ត្រឹមតែ​មិន​ស្តាប់​ការណែនាំ​ស្នើសុំ​ពី​ឪពុក​ម្តាយក្មេក​នោះទេ ថែម ទាំង ស្ទុះ​ទៅ​ទាញ​កាំបិតផ្គាក់​ទៅ​ដេញ​កាប់​លើ​ឪពុក​ម្តាយក្មេក​បណ​ញ​តា​លេង​របួស​យ៉ាងធ្ងន់ធ្ងរ ទៅវិញ​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ សាច់ញាតិ​បាននាំគ្នា​ទៅ​ដាក់ពាក្យ​ប្តឹង​អោយ​នគរបាល ឃាត់ខ្លួន​តែម្តង​។​

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​រួចមក កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍ សែន​ដី បាន​ឃាត់​ឈ្មោះ ម៉ៅ សំ​អូន ភេទ​ប្រុស អាយុ​36​ឆ្នាំ រស់នៅ​ភូមិ​ត្រោក​វែង ឃុំ​សែន​ដី ស្រុក សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ដោយបាន​យក​កាំបិតផ្គាក់​កាប់ ទៅ លើ​ឪពុកម្ដាយ​ក្មេក​របស់ខ្លួន ឈ្មោះ មាស ប្រាជ្ញ អាយុ​៦៦​ឆ្នាំ បណ្ដាលអោយ​រងរបួស ក ខាងឆ្វេង និង​ម្រាមដៃ​ខាងស្ដាំ និង​ម្តាយក្មេក​ឈ្មោះ ប៊ូ ហ៊ុយ អាយុ​៦៥​ឆ្នាំ បណ្ដាលអោយ​រងរបួស​ដៃ​ខាងស្ដាំ ។​

ចំពោះ​ជនរងគ្រោះ ខាងលើ​ក្រុមគ្រួសារ​បាន​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​អង្គ​មេត្រី ។ បច្ចុប្បន្ន​បុរស​ជា​កូនប្រសា​ដៃដល់​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​បញ្ជូនបន្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

បុរស​ខ្មែរឥស្លាម​ម្នាក់​ត្រូវ​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ក្រោមលេស​ទៅ​បម្រើ​ការងារ​ផ្ទះ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​

​ភ្នំពេញ​៖ បុរស​ខ្មែរឥស្លាម​ម្នាក់ ត្រូវជា​ក្មួយបង្កើត​របស់ លោក អះ​ម៉ាត់ យ៉ះ​យ៉ា អតីត​រដ្ឋ លេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ទៅធ្វើ​ការខុសច្បាប់​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​បន្ទាប់ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ​រួចហើយ​។​
បើតាម​ប្រភព​មួយ​ផ្សេងទៀត បានឱ្យដឹងថា តុលាការ​នឹង​បន្ត​នីតិវិធី​ក្នុង​សំណុំ​រៀង​នេះ ដែល អាចពាក់ព័ន្ធ​ជាមួយ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ផងដែរ​។​

មន្ដ្រីនគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ី​ស្មា​អែល ពិន​ឧស្ម័ន អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ​-​ឥស្លាម មុខរបរ​ធ្វើ​ស្លាក​លេខ​រថយន្ត ទីកន្លែង​កំណើត ភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​លេខ​៣៦H ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញ ដូរ មនុស្ស​និង​ការពារ​អនីតិជន ត្រូវបាន​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង របស់​ម្តាយ​ជនរងគ្រោះ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ខណៈ​កំពុងធ្វើដំណើរ​នៅក្នុង​ភូមិសាស្ត្រ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​

មន្ដ្រីនគរបាល​បញ្ជាក់​ថា បើតាម​របាយការណ៍ កាលពី​អំឡុង​ឆ្នាំ​២០០៤ ជនសង្ស័យ​ខាងលើ​បាន​ឃោសនា​ក្នុងភូមិ​ថា ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវជា​ពូ​របស់ខ្លួន ត្រូវការ​ជ្រើសរើស​ពល​ការិនី​បញ្ជូនទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត ដែល​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​២២០​ដុល្លារ​អា​មេ​រិច កិច្ចសន្យាការងារ​រយៈ​ពេល​២​ឆ្នាំ ចំពោះ​ឯកសារ​បែបបទ លិខិតឆ្លងដែន និង​សោហ៊ុយ​ធ្វើដំណើរ ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ជា​អ្នកចំណាយ​។​បន្ទាប់មក​បាន​អូសទាញ​ពលរដ្ឋ​ក្នុង ភូមិ​២​នាក់ ក្រោយមក​បាន​ចំនួន​២០​នាក់​ទៀត ហើយ​នាំទៅ​ប្រគល់​ឲ្យ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ស្នាក់​នៅផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ពេលនោះ​ជនរងគ្រោះ​ត្រូវបាន​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ធ្វើ​អត្តសញ្ញាណ​ដោយ​ប្រើ​ឯកសារ​មិន​ប្រក្រតី ហើយ​បាន​បញ្ជូន​ចេញពី កម្ពុជា ទៅធ្វើជា​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត តែម្តង ។​

តាម​របាយការណ៍​បណ្តឹង​របស់​ជនរងគ្រោះ បាន​លើកឡើងថា នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ជនរងគ្រោះ​ត្រូវបាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បិទ​សិទ្ធិសេរីភាព​ហើយ​ត្រូវបាន​គេ​លក់​ទៅ​ថៅកែ​ពី​ម្ចាស់​ទី​១ ទៅ​ថៅកែ​ទី​២ ក្នុងតម្លៃ​២​ម៉ឺន​ដុល្លារ ឲ្យ​ធ្វើ​ការងារ​ផ្ទះ ហើយ​រង​ការរំលោភ​ផ្លូវភេទ​និង​មិន​ទទួលបាន​ប្រាក់​ឈ្នួល​តាំងពី​ពេល​បញ្ជូន​ទៅដល់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រហូតដល់​អំឡុង​ខែសីហា ឆ្នាំ​២០១៧​។​
មន្ដ្រីនគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស បន្ថែមថា ជនរងគ្រោះ​ទាំងអស់​ទើបតែ​សង្គ្រោះបាន​ចំនួន​២​នាក់​ប៉ុណ្ណោះ ដោយមាន​ការអន្តរាគមន៍​ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ សហការ​ជាមួយ​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ សង្គ្រោះ​មក​កម្ពុជា​វិញ​៕
​

១​យប់​សមត្ថកិច្ច​ឃាត់​រថយន្ត​យី​ឌុប​១៣០​គ្រឿងក្នុង​នោះ​ខុស​លក្ខណៈ​បច្ចេកទេស​៧​គ្រឿង​

​ខេត្តក្រចេះ​៖ រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ចំនួន​១៣០ ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​នៃ​មន្ទី​សាធារណៈការ នឹង​ដឹកជញ្ជូន​ខេត្តក្រចេះ ចាប់​ឃាត់​ត្រួតពិនិត្យ ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​៧​គ្រឿង​ត្រូវបាន​ក្រុមមន្ត្រី​ត្រួតពិនិត្យ​យាន្ត​យន្ត​កែច្នៃ​ខុស​លក្ខណៈ​ប​ច្ចែក​ទេស អះអាងថា បាន​កែច្នៃ​ខុស​លក្ខណៈ​ទ្រង់ទ្រាយ​ដើម ហើ់យ​ត្រូវអនុវត្ត​និង​កាត់​ទ្រុង​នៅនឹងកន្លែង​តែម្តង ។​

​ប្រតិបត្តិការ​ត្រួតពិនិត្យ​យាន្ត​យន្ត​ខុស​ប​ច្ចែក​ទេស របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នេះ គឺធ្វើឡើង​ពេញ​១​យប់​ថ្ងៃទី​៩​ខែកុម្ភៈ ក្នុងនោះ​សមត្ថកិច្ច​បានដាក់​ពង្រាយ​កម្លាំង​ចំនួន​៦​គោលដៅ មានស្រុក​៥​នឹង​ក្រុង​១ ហើយ​បាន​ឃាត់​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ចំនួន​១៣០​គ្រឿង ដើម្បី​វាស់វែង ហើយ​រកឃើញ​មាន​៧​គ្រឿង កែច្នៃ​ខុស​ទ្រង់ទ្រាយ​ដើម ។​
​

លោក ជួប ផល្លី​ន អនុប្រធាន​មន្ទីរ​សាធារណៈការ​នឹង​ដឹកជញ្ជូន​ខេត្តក្រចេះ​បានឱ្យដឹងថា ប្រតិបត្តិការ​ត្រួតពិនិត្យ​យាន្ត​យន្ត​ខុស​ប​ច្ចែក​ទេស របស់​កម្លាំងចម្រុះ គឺ​ដឹកនាំ​ដោយ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ក្នុងនោះ​មាន​មន្ត្រី​ចល័ត​ចំនួន​១​ក្រុម សំរាប់​ត្រួតពិនិត្យ​នៅតាម​គោលដៅ​ទាំង​៦ នៅ​ទូទាំង​ខេត្ត និង​មាន​លោក​អភិបាល​តាម​បណ្តាល​ស្រុក​ជា​ប្រធាន ។​

​លោក​បន្តថា ជាមួយនិង​យុ​ទ្ឋ​នា​ការ​នេះ គឺ​ក្រុមមន្ត្រី​ត្រួតពិនិត្យ​យាន្ត​យន្ត​កែច្នៃ​ខុស​លក្ខណៈ​ប​ច្ចែក​ទេស បាន​ឃាត់​រថយន្ត​យី​ឌុប​ត្រួតពិនិត្យ​ចំនួន​១៣០​គ្រឿង ហើយ​វាស់វែង​ទ្រុង​រថយន្ត​ឃើញថា មាន​៧​គ្រឿង​គឺ​កែច្នៃ​ខុស​លក្ខណៈ​ប​ច្ចែក​ទេ ហើយ​សមត្ថកិច្ច​បាន​ចាប់​ឃាត់​កាត់​ទ្រុង​នៅ​នឹង​គោ​ដៅ​ត្រួតពិនិត្យ​តែម្តង ៕
​

ឃាត់ខ្លួន​បុរស​ម្នាក់​ក្រោយពេល​ប៉ុនប៉ង​ចាប់រំលោភ​ស្ត្រី​ម្នាក់​មិនបាន​សម្រេច

​កំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​ម្មាក់ ត្រូវបាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ធ្វើការ​ឃាត់ខ្លួន​ខណៈ ដែល ស្ត្រី​ម្នាក់​បាន​ប្តឹង​ថា បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​រូបនាង ប៉ុន្តែ​មិនបាន​សម្រេច ដោយសារ​នាង បានដឹងខ្លួន​ទាន់ ហើយ​ស្រែក​អោយគេ​ជួយ ហើយ​បុរស​ជា​ជនសង្ស័យ បាន​រត់គេចខ្លួន​បាន​៣​ថ្ងៃ នគរបាល​ក្របួច​ជាប់ ។

ហេតុការណ៍​ឃាត់ខ្លួន​បុរស ខាងលើនេះ បានធ្វើ​ឡើង កាលពី​វេលា ម៉ោង​៨ ព្រឹក​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​នៅក្នុង​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ នគរបាល​ស្រុក​បាន​និយាយ​អោយដឹងថា​បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ សរ អំណត់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​រស់នៅ​ភូមិ​តា​កោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ស្រុកកំណើត​នៅក្នុង​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ​។​ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ហ​.​ស .​ម ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​។

នគរបាល​បាន​ស្រង់​សម្តី​របស់​ស្ត្រី​រងគ្រោះ​ថា​កាលពី​យប់​ថ្ងៃទី​០៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ វេលា ម៉ោង​០១ និង​០០​នាទី​យប់ ឈានចូល​ថ្ងៃទី​០៨ ខែ ឆ្នាំ​ដដែល​នៅ​ចំណុច​ភូមិ ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ករណី​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ​ដែល​បង្កដោយ​ជន សង្ស័យ​មាន ឈ្មោះ ខាងលើ បាន ធ្វើ​សកម្មភាព​ចូលក្នុង​បន្ទប់​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ហ ស ម ខណៈ ដែល​ស្ត្រី រង គ្រោះ​កំពុង​ដេកលក់ ក្នុងផ្ទះ​បន្ទប់​ខាងក្រោម ពេលនោះ​ជនសង្ស័យ​បាន​ចូលទៅ​ចាប់​នាង​រំលោភ ហើយ​នាង​បាន​ខំ​រើ​បំរាស់​រួច បាន​ស្រែក​អោយ​អ្នកភូមិ​ជួយ ។​

ភ្លាមៗ​នោះ ជនសង្ស័យ​រត់គេចខ្លួន បាត់ ស្រមោល​បាន​៣​ថ្ងៃ ទើបត្រូវ​នគរបាល​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​បាន​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ បាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​ស្រាវជ្រាវ និង​កសាង​សំណុំ រឿង ចាត់ការ ទៅតាម​នីតិវិធី​៕
​

អាជ្ញាធរ​ខ​ណ្ខ​មានជ័យ​ចុះ​ឃាត់​រថយន្ត​កែច្នៃ​ ​ខុស​លក្ខណៈ​ច្ចេកទេស​

​ភ្នំពេញៈ គ​ណះ​បញ្ជាកា​ឯកភាព​ខ​ណ្ខ​មានជ័យ​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ឃាត់រ​យន្ត​ដែល​បាន កែច្នៃ​លក្ខ​ណះ​ខុស​បច្ចេកទេស​ដែល​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខ​ណ្ខ​មាន ជ័យ រាជធានី​ភ្នំពេញ​។

​ក្នុងកា​ចុះ​ឃាត់​រថយន្ត​ធុន​ធំៗ​នេះ ដឹកនាំ​ដោយ​លោក ឌីរ​ត្ន័ ខេ​ម​រុណ អភិបាលរង​ខ​ណ្ខ​មានជ័យ​និង​ក​ម្លាំ​ប៉េអឹម សមត្ថកិច្ច​មូលដ្ឋាន និង​ខាង​សាលា​ខ​ណ្ខ ធ្វើកា​ឃាត​រថយន្ត​ធុន​ធំៗ ដូចជា​រថ យន្ត កុង​ទី​ន័​រ រថយន្ត​ដឹក​ដែក រថយន្ត​ដឹក​ដី ដែលជា​រថយន្ត​ប្រភេទ​កាត់ត​កែច្នៃ​ទ្រុង និង​ត​សាក់​ស៊ី ខុស​បច្ចេកទេស​ដែល​បានកំណត់​ហើយ​ជា​ប្រភេទ​រថយន្ត​ធ្វើ​ខុសពី​ស្តង់​ដាក់​ប្រភេទ​រថយន្ត​ទាំ​នេះហើយ​ដែល​បាន​បង្ករ​ផលប៉ះពាល់​ដល់​ផ្លូវថ្នល់​បណ្តាលអោយ​ខូចខាត​និង​បង្ករ​អោយមាន​ការគ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។

​រថយន្ត​ដែល​ឃាត់​បាន​មួយចំនួន​សុទ្ធតែជា​ប្រភេទ​រថយន្ត​ដឹក​ដី និង​រថយន្ត​កុង​ទី​ន័​រ ហើយ រថយន្ត​ទាំងនេះ ឃាត់ទុក​រង់ចាំ​ខាង​មន្ទីរ​សាធារណការ​មក​វាស់វែង បើសិន ជា​ត្រឹមត្រូវ​នឹង​ប្រគល់ អោយ ម្ចាស់​វិញ ក្នុងនោះ​មាន​រថយន្ត​ឃាត់​បាន​ចំនួន ១​គ្រឿង ប្រភេទ​រថយន្ត​ស្ទួ​ច​ដឹក​ទូ​កុង​ទី​ន័​រ ខុស​បច្ចេកទេស មាន​ស្លាក​លេខ​ភ្នំពេញៈ ៣B ៥៣០៧ ដែល​ដឹក​ក្នុងស្ថានភាព​ខុស​លក្ខណៈ យកទៅ​សាលា​ខ​ណ្ខ​មានជ័យ ដល​ម្បី​ធ្វើកា​ផាកពិន័យ​តាមផ្លូវ​ច្បាប់​៕
​

លួច​ម៉ូតូ​ដោះ​បំបែក​គ្រឿង​យកទៅ​បញ្ចាំ​បាន​ជិត​មួយខែ ប៉ូលិស​ចាប់​ជាប់​

​ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ១ បាន ឃាត់ ខ្លួន ក្រោយពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង ហើយ​បាន​យក​ម៉ូតូ​នោះ​ទៅ​ដោះ បំបែក គ្រឿង​អស់ ទើប​យកទៅ​បញ្ចាំ​ជា​ផ្នែកៗ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​សៅរ៍​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ម្តុំ​វត្ត​ស្ទឹងមានជ័យ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ មានជ័យ រាជធានី​ភ្នំពេញ​។

​មន្ត្រីនគរបាល​បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ សាន ដេ​ត ភេទ​ប្រុស​អា​២៣​មុខរបរ មិន​ពិតប្រាកដ​ស្នាក់​ផ្ទះ​ម្តុំ​មាត់​ស្ទឹង ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ បាន​ចូលទៅ​ក្នុងផ្ទះ​ដែល​នៅ ជិត​ផ្ទះសំណាក់​ស្ទឹង​លាភ ហើយ​យកមក​លាក់ទុក​ធ្វើការ​បំបែកចេញ​ពីគ្នា​អស់ ដើម្បី​យកទៅ​បញ្ចាំ ។

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​គ្រោះ​មានឈ្មោះ នៅ ជាវ​ហេង ភេទ​ប្រុស​អា​៤៧​ឆ្នាំ​មុខ របរ អ្នក​បោះពុម្ព​ទស្សនា​វ​ដ្តី​នៅ​កាសែត​កម្ពុជា​កាលពី​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០១៨ គាត់​បាន​យក​ម៉ូតូ​ម៉ាក​(​វី​ស៊ិន​)​សេរី​២០១៧ មាន​ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ ១ GO ៥១៩៣ មក​ទុក​នៅក្នុង​ផ្ទះ បាន​ចាក់សោ​មិនបាន​បិតទ្វារ​ចំហៀង​ទេ​។ បន្ទាប់មក​ចូលទៅ​សំរាក លុះ រហូតមកដល់​ម៉ោង​ប្រហែល ៧​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ នៅពេល​ចេញពី​បន្ទប់​វិញ ស្រាប់តែ​បាត់​ម៉ូតូ​ពីក្នុងផ្ទះ​មិនឃើញ​។ ភ្លាមនោះ​ទើប​ដឹងថា ត្រូវ​ចោរលួច​យកទៅ​បាត់ ហើយក៏​មក ដាក់ ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ អោយជួយ​តាមរក​។

ដោយមាន​ស្រាវជ្រាវ​តាម​កា​មេ​រា​សុវត្ថិភាព​ទើប​មកដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ ឃើញ​ជនសង្ស័យ បាន​កំពុងតែ​ដើរ​នៅតាម​ផ្លូវ ក៏​ឃាត់ខ្លួន​បាន ហើយក៏​ឈានទៅដល់​កន្លែង​ដែល ពួក វា​បាន​ដោះ​ម៉ូតូ​នោះ​បំបែកចេញ​អស់ ហើយ​បាន​យកទៅ​បញ្ចាំ​អស់​មួយចំនួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងតែ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ ដើម្បី​កសាង សំណុំរឿង​បញ្ចូនទៅ​អធិកា​ដ្ឋា​ន​នគរបាល​ខ​ណ្ខ​មានជ័យ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

កំលាំងចំរុះ​ខេត្តកំពង់ចាម ចុះ​ត្រួតពិនិត្យ រថយន្ត​ខុស​បច្ចេកទេស​

(​កំពង់ចាម​) កំលាំង​សមត្ថកិច្ច​ចំរុះ របស់​ខេត្តកំពង់ចាម រួមមាន មន្ត្រី​ជំនាញ សាធារណការ​ខេត្ត ជំនាញកា​រិ​យា​ល​យ័​នគរបាល​ចរាចរ ផ្លូវគោក ជំនាញ​នគរបាល​ក្រុង​កំពង់ចាម និង​កំលាំង កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ត្រួតពិនិត្យ រថយន្ត ខុស​លក្ខ​ណះ​បច្ចេកទេស នៅ លើផ្លូវ​ជាតិ​លេខ​៧ ថ្មី ចំណុច​មុខ ហ្គោល​ក្លឹប ស្ថិត​ក្នុងភូមិ បឹង​ស្នាយ សង្កាត់ សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

លោក វរសេនិយ៍​ត្តី អុ​ឹ​ង ប៑​ុ​ន អធ​ការ​នគរបាល ក្រុង​កំពង់ចាម បានអោយដឹងថា អនុវត្តតាម​បទបញ្ជា របស់ សម្តេច តេ​ជោ ហ៑ុន សេន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការបញ្ជា​ផ្ទ្ទ​្ទាល់ របស់លោក ឩ​ត្ត​ម​សេនិយ​ត្រី ឯម កុសល ស្នងការ​នគរបាល ខេត្តកំពង់ចាម បានអោយ លោក និង​លោក​វរសេនិយ៍​ឯក ទ្បុ​ង ម៉េង​សែ នាយ​កា​រិ​យា​ល​យ័​នគរបាល ចរាចរ​ផ្លូវគោក ដឹង​នាំ​កំលាំង​ជំនាញ ចុះ​សហការ ជាមួយ ជំនាញ សាធារណការ​ខេត្ត ត្រួតពិនិត្យ រថយន្ត ខុស​លក្ខ​ណះ​បច្ចេកទេស នៅ​ចំណុច​ខាងលើនេះ​។​

លោក អធិការ បាន​បញ្ជាក់ថា ការអនុវត្ត​នេះ ចាប់ពី ម៉ោង សូន្យ និង​មួយ​នាទី ឈានចូល​ថ្ងៃទី​ថ្ងៃទី​១០ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៨ តទៅ​។​

លោក ទ្បុ​ង ម៉េង​សែ បាន​បញ្ជាក់ថា ចាប់​តាំង ពី​ម៉ោង​សូន្យ​ថ្ងៃទី​៩ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៨​មកដល់​ម៉ោង​៩​និង​២៥​នាទី ថ្ងៃទី​១០​កុ​ម្ភះ​នេះ សមត្ថកិច្ច​បាន​ពិនិត្យ​រថយន្ត ធំៗ បាន​ចំនួន ២៣ គ្រឿង ក្នុងនោះ មាន​រថយន្ត ខុស​លក្ខ​ណះ បច្ចេកទេស​( ត​ទ្រុង​) ចំនួន​០៦​គ្រឿង ត្រូវ​បញ្ជូនទៅ​អធិការដ្ឋាន នគរបាល​ក្រុង ដើម្បី ធ្វើការ​កែសំរួល​( កាត់​ទ្រុង​) ។​

លោក ចាន់ ផល្លី អភិបាល ក្រុង​កំពង់ចាម បានអោយដឹងថា ការអនុវត្ត​នេះ​ធ្វើជា​រៀងរហូត​ដល់​អស់ រថយន្ត​ខុ​ខ​លក្ខ​ណះ​បច្ចេកទេស​។​

​

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ បានចាប់ផ្តើម​

​ភ្នំពេញ ៖ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និតិ​កាល​ទី​៤​បាន​ចាប់​ដំណើរ ការ​ហើយ​នៅ​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ពោលគឺ​បានធ្វើ​ទៅតាម​កាលបរិច្ឆេទ​ដែល​បានកំណត់ ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា (​គ​.​ជ​.​ប​)​។​

​សំរាប់​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​បើក​យុទ្ធនា​ការឃោសនា​គ្រប់​ខណ្ឌ​ទាំង​១២​ដោយ ប្រមូលផ្តុំ​សមាជិក​សមាជិការ អង្គ​បោះឆ្នោត​តាម​ទីតាំង​ដែល​បាន​កំណត់ដោយ​ប្រមូលផ្តុំ​២​ខណ្ឌ ក្នុង​មួយ​គោលដៅ​។​ប៉ុន្តែ​មិនមាន​ការ​ហែរ​ក្បួន​ឃោសនា​តាម​ដងផ្លូវ​សាធារណៈ​នោះទេ​។​
​ដោយឡែក​នៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ព្រែក​ព្នៅ បានរៀបចំ​ពិធី​ឃោសនា ដោយមាន​ការ ចូល រួម​ពី ឯកឧត្តម ម៉ម ប៊ុនហេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ជួយ​ខណ្ឌ​សែន​សុខ ឯកឧត្តម ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​ក្រុមការងា​រ​ថ្នាក់កណ្តាល ចុះ ជួយ​រាជធានី​ខណ្ឌ​.​សង្កាត់ បេក្ខជន​សមាជិក​ព្រឹទ្ធសភា​, សមាជិក​គណៈកម្មាធិកា​រ​គណបក្ស ប្រជា ជន រាជធានី ភ្នំពេញ​។​

​នេះ​ជាការ​ការជួបជុំ​សមាជិក សមាជិកា​អង្គ​បោះឆ្នោត​មាន​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​តំណែង តំណាងរាស្ត្រ​ក្នុង​តំណែង​ដើម្បី​បង្ហាញ​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​យុទ្ធ សាស្ត្រ​ដែល​ឈានទៅ​ដណ្តើម​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ខាងមុខនេះ​។​យុទ្ធនា​ការឃោសនា បោះ ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នឹង​ប្រព្រឹត្តទៅ​រយះពេល​១៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ​។ សម្រាប់​ថ្ងៃទី​២៤​កុ​ម្ភះ ជា​ថ្ងៃ​(​ស​) ហើយ​ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ជា​ថ្ងៃ​បោះ ឆ្នោត ។​

​សូមបញ្ជាក់ថា បើតាម​ការបែងចែករ​បស់ គ​.​ជ​.​ប មាន​៨ ភូមិភាគ រាជធានី​.​ខេត្ត ក្នុងនោះ រាជធានី​ភ្នំពេញ ស្ថិតក្នុង​ភូមិភាគ​ទី​១ មាន​ចំនួន​៦​អាសនៈ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ពេញ សិទ្ធ ៦​រូប​,​បំរុង​៦​រូប​។​សំរាប់​លេខ​រៀង​គណបក្សនយោបាយ​ដែល​បោះពុម្ព​នៅលើ​សន្លឹកឆ្នោត​ដែល​ចូល រួម​បោះឆ្នោត​អសាកល​នេះ មាន​៤​គណបក្ស គឺ​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា​, លេខ​រៀង ទី​២ គណបក្ស​យុវជន​កម្ពុជា​, លេខ​រៀង​ទី​៣​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​លេខ​រៀង​ទី​៤​គណបក្ស ហ្វ៊ុន សិន ប៉ិច ។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា​ទី​តិ​កាល​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ដែលមាន​ការិយាល័យ​បោះឆ្នោត​សរុប​ទូទាំងប្រទេស​ចំនួន​៣៣ ការិយាល័យ​។​ចំណែក​អង្គ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​តំណែង​ចំនួន​១១.៦៩៥​នាក់​។ តំណាងរាស្ត្រ​ក្នុង​តំណែង​ចំនួន​១២៣​រូប​៕
​

JICA នឹង​ផ្ដល់ជំនួយ​២៧​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​សាងសង់​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​

​ប្រធាន​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិ​សិទ្ធ បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា នឹង​ទទួល​ជំនួយ ចំនួន ២៧​លាន​ដុល្លារ ពី​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ ជប៉ុន ហៅ​កាត់​ថា (JICA) ដើម្បី​សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ​ជំហាន​ទី​១ នៅ​តំបន់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

ថ្លែងប្រាប់ ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​ពិធី​បញ្ជ្រាប​ផ្សព្វផ្សាយ អំពី​ប្រព័ន្ធ​លូ រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុង​ឃី​តា​ឃ្យូ​ស្យ៊ូ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក សាំ ពិ​សិទ្ធ បាន​មានប្រសាសន៍ថា “​កម្ពុជា​នឹង​ទទួល បាន​គម្រោង​JICA​ដើម្បី សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ​ជំហាន​ទីមួយ ដែលមាន​ទឹកប្រាក់​ប្រមាណ ២៧​លាន​ដុល្លារ នៅ​ជើងឯក ”​។​

​លោក​បន្ដថា ជំហាន​ទី​១ មានន័យថា កម្ពុជា​នឹង​សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ តាម ការអនុម័ត​កម្ពុ​ជាទ​ទួលបាន​ភ្លើង​ខៀវ ហើយ​តាម​នីតិវិធី​ច្បាប់​របស់​កម្ពុជា អាច​ប្រើប្រាស់​រយៈពេល រហូតដល់​ឆ្នាំ​២០១៩​ខាងមុខ​។​

​លោក​អះអាងថា រាជធានី​ភ្នំពេញ ពុំទាន់​មាន​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដើម្បី​សម្អាត ទឹក កខ្វក់ មុននឹង​បង្ហូរ​ចូល​ទន្លេ ឬ បឹងបួរ​នៅឡើយ​ទេ ដែលជា​ហេតុ ធ្វើ​ឲ្យ​មានការ​បំពុល​ទឹកទន្លេ និង បឹងបួរ​មួយចំនួន នៅ​ប៉ែក​ខាងត្បូង និង​ខាងជើង​រាជធានី​ភ្នំពេញ​។​
​ឆ្លៀតឱកាស​នេះ​ផងដែរ ប្រធាន​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បន្ថែម ថា បច្ចុប្បន្ន នៅ​រាជធានី ភ្នំពេញ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង មានដូចជា បណ្ដាញ​លូ​មូល លូ​ប្រអប់ លូ​ជ្រុង គ្រប់​ប្រភេទ និង​ទំហំ​ប្រមាណ​៧៣២.៣១២ ម៉ែត្រ ,​អណ្ដូង​លូ​គ្រប់​ប្រភេទ និង​ទំហំ​ចំនួន ៤៤.៨០៧ អណ្ដូង​លូ ,​ប្រឡាយ​ចំហរ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​សរុប​ប្រវែង ៥៩.៥៤៩​ម៉ែត្រ ក្នុងនោះ​ប្រឡាយ​បេតុង ប្រវែង​៣.៥៥៦​ម៉ែត្រ ,​ស្ថានីយ​បូមទឹក​ជំវិញ​ទីក្រុង​ចំនួន​១៣​ស្ថានីយ​៕
​

ទីតាំង​ផ្សា​រត​ទ្រុង​រថយន្ត​ធំៗ​មាន​៥​ទីតាំង ​ក្នុងនោះ​មាន​១​ទីតាំង​គ្មាន​ច្បាប់​

​ភ្នំពេញ ៖ ក្រោយពី​ប្រ​តិ្ត​កម្ម​ខ្លាំងៗ​ពី​សំណាក់​សម្តេច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ស្តីពី​ការទប់ស្កាត់ និង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ដឹក​លើស​ចំណុះ រថយន្ត​កាត់ត​ទ្រុង​បើកបរ​ឆ្លងកាត់​ផ្លូវ​ក្នុង​រាជធានី ផ្លូវថ្នល់​នានា​បណ្តាល​ឲ្យ​រង​នូវ​ការខូចខាត និង​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ហើយ​ការដាក់​បទបញ្ជា​នេះ​តម្រូវ​ឲ្យ​បញ្ឈប់​ត្រឹម​ម៉ោង​០០​នៅ​យប់​ថ្ងៃទី​៩​កុម្ភៈ​នេះ​។

ប្រសាសន៍​ធ្ងន់ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថា​គ្មាន​វត្តមាន​ឡាន​ត​ទ្រុង​ចរាចរណ៍​លើ​ដងផ្លូវ​ទៀតឡើយ ហើយ​នៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា​ត្រូវ​បញ្ចូល​ព្រៃ​ស​ទាំងអស់​។ សម្តេច​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា បើ​ដក​ចៅហ្វាយខេត្ត​យូរ​បន្តិច​ព្រោះ​ត្រូវ​ស្នើ​ទៅ​ព្រះមហាក្សត្រ តាមរយៈ​ការស្នើ​របស់​នាយករដ្ឋមន្ត្រី តែបើ​ដក​ចៅហ្វាយស្រុក ខណ្ឌ​តែ​១៥​នាទី​ទេ​។​

​ប្រសាសន៍​ដ៏​ធ្ងន់ៗ​បែបនេះ បានធ្វើ​ឲ្យ​អភិបាលខេត្ត អភិបាលក្រុង អភិបាលស្រុក និង​អភិបាលខណ្ឌ​ម្នាក់ៗ​ភ័យ​ស្លន់ស្លោរ​គ្រប់គ្នា ដេក​មិន​លក់​បក់​មិន​ល្ហើយ​គោះ​ជួង​ចូលប្រជុំ​បន្ទាន់​។ ដោយឡែក​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​កោះប្រជុំ​មួយ​បន្ទាន់​នៅ​ព្រឹក​ថ្ងៃទី​៩​កុម្ភៈ ជាមួយនឹង​សមត្ថកិច្ច​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ភ្លាមៗ​ផងដែរ ដើម្បី​អនុវត្ត​នូវ​បទបញ្ជា​ឲ្យ​បាន​ដាច់ខាត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជម្រុញ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ចុះ​បិទ​យានដ្ឋាន​កាត់ត​ទ្រុង​ខុស​ល​កិ្ខ​ណៈ​បច្ចេកទេស និង​ស្ទាក់ចាប់​រថយន្ត​ត​ទ្រុង​រត់​លើ​ដង​ផ្លុ​វ និង​ដឹក​លើស​ទម្ងន់​ផងដែរ​។ នេះ​គឺជា​ការលើកឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​៩​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុងឱកាស​ប្រជុំ​រួម​ខណ្ឌ​ទាំង​១២​នៅ​សាលប្រជុំ​សាលា​រាជធានី​។​

ដោយឡែក​នៅក្នុង​ខណ្ឌដង្កោ​មាន​យាន្ត​ដ្ឋា​ន​ចំនួន​៥​ទីតាំង ដែល​ទីតាំង​ទិ​១ ស្ថិតនៅ​ផ្លូវ​ព្រៃ​ស សង្កាត់​ព្រៃ​ស ម្ចាស់​ទីតាំង​ឈ្មោះ ចាន់ អេង​។ លោក ចាន់ អេង បានផ្តល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ថា យាន្ត​ដ្ឋា​ន​លោក​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ចេញ​ដោយ​មន្ទីរជំនាញ​សាធារណការ​។ លោក ចាន់ អេង ថា​លោក​មិន​ត​ទ្រុង​នោះទេ ហើយ​អនុវត្តតាម​ការណែនាំរ​បស់​មន្ទីរជំនាញ​បាន​ត្រឹមត្រូវ​។ ម្ចាស់​រថយន្ត​ភាគច្រើន​មាន​ក្រដាស់​ស្នាម​គ្រប់គ្រាន់ ទើប​លោក​ជុស​ជុល​ជូន​។ បើ​មិន​ដូច្នោះ​ទេ​លោក​មិន​ជុស​ជុល​ឲ្យ​នោះទេ ព្រោះថា​យានដ្ឋាន​លោក​ផ្សា​រត​ទ្រុង​រថយន្ត​តម្រូវ​តាម​ខ្នាត​តាម​ល​ក្ខិ​ណៈ​បច្ចេកទេស​។​

ទីតាំង​១​ទៀត​ស្ថិតនៅ​ផ្លូវបំបែក​ការ៉េ​៨ ភូមិ​បា​គូ សង្កាត់​ដង្កោ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក​មិន​ត​ទ្រុង​ឡាន​ហួស​ល​ក្ខិ​ណៈ​បច្ចេកទេស​នោះ យានដ្ឋាន​ជុស​ជុល​ទ្រុង​ចាស់ៗ ធ្វើ​ថ្មី​បន្តិចបន្តួច​។ ម្យ៉ាង​បើ​រថយន្ត​ណា​ធ្វើ​ខុស​ល​ក្ខិ​ណៈ​បច្ចេកទេស​ក៏​ខាង​ក្រសួង​មិន​ចេញ​ឆៀក​ឲ្យ​ដែរ​។​

ទីតាំង​១​ទៀត​ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ម្ចាស់​ទីតាំង​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ពុំបាន​សុំច្បាប់​ពី​ខាង​ណា​នោះទេ គ្រាន់តែ​ដឹងឮ​ត្រឹម​អាជ្ញាធរ​សង្កាត់​ភូមិ​ប៉ុណ្ណោះ​។ លោក​ទើប​បើក​បាន​ជាង​៥​ខែ ក្រោយពី​លោក​ចេញពី​កន្លែង​គេ​មក​បើក​អាជីវកម្ម​ខ្លួនឯង​។​
​ទីតាំង​១​ទៀត​ស្ថិត​ក្នុងភូមិ​ព្រែក​ជ្រៃ នៅក្បែរ​ផ្ទះ​មេភូមិ​ក៏មាន​សកម្ម​ភាពស្រដៀងគ្នា​នេះ​ផងដែរ​។ និង​ទីតាំង​១​ទៀត​ក្បែរ​វត្ត​ព្រែក​ជ្រៃ ក៏​សុទ្ធសឹង​ជា​សកម្មភាព​ត​ទ្រុង​ខុស​ល​ក្ខិ​ណៈ​បច្ចេកទេស​។​

​ទោះបីជា​យ៉ាងនេះ​ក្តី មតិ​រិះគន់​ក៏បាន​លើកឡើងថា តើ​ការទប់ស្កាត់​រថយន្ត​ធំ​ដឹក​លើស​ទម្ងន់ ដឹក​សំពីងសំពោង​មិន​ឲ្យ​ចូលក្នុង​រាជធានី​ភ្នំពេញ​នេះ អាចអនុវត្ត​បាន​ដល់​ពេលណា​? ព្រោះថា​បទបញ្ជា​នេះ​ក៏​ធ្លាប់​កើតមាន​ម្តង​ហើយ​ដែរ​កាលពី​៤​ឆ្នាំមុន​៕
​

ឃាត់ខ្លួន​បាន​ហើយ ស្ត្រី​ដែល​យក​ស្បែកជើង​គប់​រូបសំណាក​សម្ដេច​តេ​ជោ ហ៊ុន សែន

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគរបាល ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​បាន​ឃាត់ខ្លួន ស្ត្រី​ម្នាក់​ឈ្មោះ សំ សុខា ដែលជា​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​យក​ស្បែកជើង​គប់​រូបសំណាក​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំ​២០១៧ កន្លងទៅនេះ នៅ​ខេត្ត​ព្រះសីហនុ​។​

​ការចាប់ខ្លួន​ស្ដ្រី​រូបនេះ ធ្វើឡើង ក្រោយ​លោក ស៊ឹង វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានចេញ​ដីកា​ប​ង្គ្រា​ប​ឲ្យ​ចាប់ខ្លួន នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​។​

​ដីកា​ដដែល បញ្ជាក់ថា ស្ដ្រី​ឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ត្រូវ​បានដាក់​ស្ថិតក្រោម​ការពិនិត្យ ពីបទ «​ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​» ប្រព្រឹត្តទៅ​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៤៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ស្ត្រី សំ សុខា កាលពីពេល​កន្លងទៅ​ក៏​ធ្លាប់​បានចេញ​វីដេអូ​ឃ្លី​ប ជេរប្រមាថ​ធ្ងន់ៗ ទៅលើ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៀតផង​ដូចជា សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ពញា​ចក្រី ហេង សំរិន និង​សម្តេច​ក្រឡាហោម ស ខេង ជាដើម​។ តែ​ក្រោយពី​ធ្វើ​សកម្មភាព ស្ដ្រី​រូបនេះ​ក៏បាន​រត់គេចខ្លួន​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ​បាត់​៕

​ ​

​

ក្រុមហ៊ុន SPEED BOAT MIN ORMAX សង់​ផែ​ថ្ម​រំលោភ​ឆ្នេរសមុទ្រ​នៅ​ក្រុងព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ ខណៈ​វិស័យ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​កំពុងមាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ ដោយ​ខេត្ត​បាន​ចែកចេញជា ជលយាន​ប្រភេទ​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ក្នុង​តំបន់​ឬ​បន់​រមណីយដ្ឋាន​តាម​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ​ជាពិសេស កោះរុង និង​កោះរុងសន្លឹម​។ ជាក់ស្ដែង​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ ស្ពិ​ត​បូត មិន​ឱ​មា​រ្ស (SPEED BOAT MIN ORMAX) កំពុង​រំលោភច្បាប់​យ៉ាងធ្ងន់ធ្ងរ​ដោយ​សាងសង់​សំណង់​កំពង់ផែ លយ​ចូល​ឆ្នេរសមុទ្រ​រាប់សិប​ម៉ែត្រ​ស្ថិតនៅ ភូមិ​៣ សង្កាត់​លេខ​១ (​រំដួល​ជើងភ្នំ​) ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

បើតាម​ម្ចាស់​ការដ្ឋាន​សំណង់​ឥត​ច្បាប់​មួយ​នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពិតជា​ការដ្ឋាន​របស់​លោក​ពិតប្រាកដ​មែន តែ​ការសាងសង់​នេះ​លោក​ធ្វើជា​ផែ​ជួសជុល អូប័រ តែប៉ុណ្ណោះ បើ​រដ្ឋ ត្រូវការ​ដី​នេះ​យកទៅ​អភិវឌ្ឍន៍​អ្វី​ផ្សេង លោក​មិន​ជំទាស់​នោះទេ​
​ហើយ​ចំពោះ​អ្នកសារព័ត៌មាន​ចង់​ចុះផ្សាយ​រឿងនេះ​ក៏​ផ្សាយ​ចុះ ម៉ា​សេរី លោក​មិន​ខ្វល់​ច្រើន​នោះទេ​។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ ២០១៨ មាន​ក្រុមការងារ​ខេត្ត​ដឹកនាំ​ដោយ​លោក លី វាន់​ដា ប្រធាន​ក្រុមការងារ​គ្រប់គ្រង​តំបន់ឆ្នេរ​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ដោយ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ចុះទៅ​ធ្វើការ​ពិនិត្យ​ទីតាំង​ដី​មួយកន្លែង ដែល​ម្ចាស់​បាន​សាងសង់​ផែ លយ​ចូល​សមុទ្រ និង​បាន​រៀប​ខឿន​ថ្ម​ត្រៀម​ចាក់ដី​។

ក្នុងពេល​ចុះ​នោះ​ក្រុមការងារ​បាន​និ​ពិ​ត្យ និង​សាកសួរ​ម្ចាស់​ទីតាំង រកឃើញថា ការដ្ឋាន​មួយ​នេះ​មិនមាន​ច្បាប់​អនុញ្ញាត​នោះទេ​។​បច្ចុប្បន្ននេះ ការដ្ឋាន​ត្រូវ លោក លី វាន់​ដា ប្រធាន​ក្រុមការងារ​គ្រប់គ្រង​តំបន់ឆ្នេរ សំរេច​ធ្វើ​កំណត់ហេតុ​ដោយ ហាមឃាត់​មិនឱ្យ​សាងសង់​បន្តទៀត​នោះឡើយ ដោយ​តំរូវ​ម្ចាស់​សំណង់​ទៅ​សូម​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​សិន​។​ក្នុងករណី បើ​ម្ចាស់​សំណង់​នៅតែ​រឹងទទឹង​មិន​ស្តាប់​តាម​ការណែនាំ ហើយ​នៅតែ​លួច​ធ្វើ​សកម្មភាព​សាងសង់​បន្តទៀត​នោះ អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

គួរ​រំលឹក​ផងដែរ​ថា កន្លងមក លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ធ្លាប់បាន​ថ្លែង​ជារឿយៗ​ថា (​ចំពោះ​សំណង់​ណា​ដែល​សាងសង់​រំលោភ​លើ​ឆ្នេរសមុទ្រ ទោះ​សំណង់​នោះ​មាន​សភាព​តូចតាច ឬ ធំ ដូចជា​កន្លងមក​នៅ​ឆ្នេរ​អូរត្រេះ ជាដើម ត្រូវតែ​ហាមឃាត់​និង​វាយ​កម្ទេចចោល ហើយ​ច្បាប់​ក៏​មិន​អនុវត្តន៍​ច្បាប់​ចំពោះតែ​ប្រជាពលរដ្ឋ​នោះទេ គឺ​ត្រូវតែ​ស្មើភាព​គ្នា មិន​ថា អ្នកមាន​លុយ និង​មានអំណាច​នោះឡើយ​។​លោក​អភិបាលខេត្ត ក៏បាន​បន្ថែមថា សំណង់​ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត​ទទួលស្គាល់​ឲ្យ​សាងសង់​មាន​តែមួយ​ប៉ុណ្ណោះ ស្ថិតនៅ អូរ​ឈើទាល សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​រួចមកហើយ ដោយ​មិនមាន​ការអនុញ្ញាត​ឲ្យ​មានការ​សាងសង់​ផែ ឬ​សំណង់​រំលោភ​នៅ​ចំណុច​ឆ្នេរ​ណា​ទៀត​ទេ​។​

ចំពោះ​បញ្ហា​សំណង់​រំលោភច្បាប់​សង់​លើ​ឆ្នេរសមុទ្រ​នេះ ប្រជាពលរដ្ឋ​កំពុងរ​ង់​ចាំមើល​ពី​ការអនុវត្តន៍​ច្បាប់​របស់​សាលាខេត្ត​ព្រះសីហនុ បើទោះបីជា​ពេលនេះ​ត្រូវបាន​កំណត់​ឲ្យ​ធ្វើការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​ការសាងសង់​នេះហើយ​ក៏ដោយ​៕
​

បង្ក្រាប​ទីតាំង​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ​អត់​ច្បាប់​៥​កន្លែង​នៅក្នុង​ស្រុក​ថ្ពង​

កំពង់​ស្ពឺះ រោង​ម៉ាស៊ីន​និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រមាណ​៥​កន្លែង ដែល​មិនមាន​ច្បាប់​អនុញ្ញាត នោះ​ត្រូវបាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្ពង​ដែល​ដឹកនាំ​ដោយ​លោក​ពីង ពៅ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ធ្វើ​ការចុះពិនិត្យ និង​អប់រំ​ណៃ​នាំអោយ ធ្វើ​ច្បាប់​កុំអោយ​បាត់បង់​ថវិការ​រដ្ឋ​។​

​កាល​ចុះ​ពិនិត្យ​រោង​ម៉ា​ស៊ី​(​ថាស​)​និង​រោង​សិប្បកម្ម​កែច្នៃ​ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ចំនួន​៥​ទីតាំង ស្ថិតនៅក្នុង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​តាម​សម្តី​របស់លោក ពីង ពៅ នាយការិយាល័យ​បាន​និយាយ​អោយដឹងថា នៅមុន​ពេល​ចុះ​ពិនិត្យ​រោង ម៉ាស៊ីន និង​រោង​សិប្បកម្ម​ខាងលើនេះ​ដែល​ដោយមាន​ការបញ្ជា​ពី​លោក​ម៉ាត់ ធុច ស្នងការរង​ទទួល ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រួចមក​លោក​បាន​ដឹកនាំ កម្លាំង​កា​រិ​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចាត់ តាំង កំលាំង​ចំនួន ០៥​នាក់ និង​កម្លាំង​អធិការ​ស្រុក​ថ្ពង ចំនួន​០៣​នាក់ ដឹកនាំ​ដោយ វរ​សេនី​យិ៍​ទោ ពីង ពៅ នាយការិយាល័យ បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​កែច្នៃ​ឈើ និង​ដេប៉ូ​លក់​ឈើ សរុបៈ ចំនួន​០៥ ទីតាំង​ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុក​ថ្ពង ។​លោក​បាន​បន្តថា​រោង​សិប្បកម្ម​ទី​១. ឈ្មោះ យូ ចន្ថា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ចំបក់​ផ្អែម ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

(​ដេប៉ូ​លក់​ឈើ​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ​)
២. ឈ្មោះ គុណ សុគា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​តាំង​ស្តុក ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ​(​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)
៣. ឈ្មោះ អាត់ វឿន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ក្រាំ​ស្តុក ឃុំ​មនោ​រម្យ ស្រុក​ថ្ពង (​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)
៤. ឈ្មោះ ចោម សំអាង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ក្រាំង​តាចរ ឃុំ​មនោ​រម្យ​ស្រុក​ថ្ពង ។

​(​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)
៥,​ឈ្មោះ រស់ រឿន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ក្រាំ​តាចរ ឃុំ​រុងរឿង ស្រុក​ថ្ពង ។
(​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)
លោក​បាន​បន្តទៀតថា​ចំពោះ​ទី​តាំ​ខាថ​លើ​ដែល​អត់​ច្បាប់​ខាងលើ​បាន​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា​អោយ​រត់​ច្បាប់​ដើម្បី​កុំអោយ​បាត់បង់​ថវិការ​ចូល​រដ្ឋ​៕
​

ចាប់ខ្លួន​បុរស​ចំណាស់​ម្នាក់​ដែល​រំលោភ​ចៅស្រី​បង្កើត​អាយុ​១៥​ឆ្នាំ

​ភ្នំពេញ​៖ បុរស​ចំណាស់​ម្នាក់​ត្រូវបាន​កូនប្រុស ស្រី​ប្តឹងទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ទួល សង្កែ​ទី​១ អោយ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី ០៩ ខែ​កុ​ម្ភះ ឆ្នាំ ២០១៨ នេះ បន្ទាប់ ពី​ធ្វើ​សកម្មភាព​រំលោភ​សេព​សន្ធ​វះ ចៅស្រី​បង្កើត​អាយុ​១៥​ឆ្នាំ​ដែលមាន​សតិ​មិន​គ្រប់ ។
បុរស ចំណាស់​ដែល​រង​ការចោទប្រកាន់​នោះ ត្រូវបាន​នគរបាល​អោយដឹងថា ឈ្មោះ សុខ សារី អាយុ ៥៨​ឆ្នាំ មាន​លំនៅ ក្រុមទី​៥ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។ បុរស ចំណាស់​នោះ​ជា​មនុស្ស​ស្រវឹងខួប​។​ចំណែក​ចៅស្រី មាន​អាយុ ១៥​ឆ្នាំ ជាម​នុស្ស មាន​សតិ​មិន គ្រប់​។
តាម ព័ត៌មាន​អោយដឹងថា កាលពី​វេលា ១២​ថ្ងៃត្រង់​ទី​០៨ ខែ​កុ​ម្ភះ ខ​ណះ​ពេល ដែល ឪពុក​ក្មេងស្រី​មិន​នៅផ្ទះ បុរស​ចំនាស់​រូបនេះ ក៍​បានធ្វើ​សកម្មភាព​ចាប់រំលោភ សេព​សន្ធ​វះ​ចៅ ស្រី បង្កើត​រហូត​បានសម្រេច តែម្តង​។​នៅក្នុងពេល​កំពុង​ធ្វើ​សកម្មភាព​នោះ ត្រូវបាន​កូនស្រី​បង្កើត (​កូនស្រី​ត្រូវជា​ម្តាយមីង​ក្មេង )​ឃើញ ក៍បាន​រត់​ទៅប្រាប់​បង​ប្អូន អោយមក​មើល​ដើម្បី​អោយដឹង ទាំងអស់គ្នា ព្រមទាំង​ស្តីបន្ទោស ឪពុក​ជាខ្លាំង ប៉ុន្តែ​បុរស​ជា​ឪពុក​ដែល​ស្រវឹងខួប​នោះ​ឆ្លើយតប​ថា ស្រាច់​តែ​អញ ។ បន្ទាប់ពី​ប្រទះឃើញ​រំលោភ​ចៅ កូនស្រី ក៍បាន​ទូ​ស័ព្ទ​ប្រាប់ ឪពុក ក្មេង ហើយ ក៍​ពិភាក្សា​បងប្អូន សម្រេច ចិត្ត​ប្តឹង​សម​ត្ក​កិច្ច​អោយ​ឃាត់ខ្លួន ឪពុក​តែម្តង​។
​តាម​ព័ត៌មាន​អោយដឹងថា នៅ​ព្រឹក​នោះ បុរស​ចំណាស់​រូបនោះ​បាន​សារភាព ថា ពិតជា​បាន ចាប់រ​លោភ​សេព​សន្ធ​វះ​ចៅស្រី រហូត​បានសម្រេច​ពិតប្រាកដ ៕
​