រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែតុលា មានដូចជា៖


រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែតុលា មានដូចជា៖


រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧បានបើកកិច្ច ប្រជុំបន្ទាន់មួយក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើ ការជួសជុលមហាវិថីសហព័ន្ធរុស្សី និងកំណាត់ផ្លូវជាតិលេខ៤ ឲ្យល្អប្រសើរឡើងឡើងវិញ ខណៈកំណាត់ផ្លូវនេះ មានការខូចខាតមួយចំនួន និងបង្កឲ្យមានការកកស្ទះចរាចរ ។ មន្ត្រីក្រសួងសាធារណការក៏មានវត្តមានក្នុងកិច្ចប្រជុំនោះផងដែរ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ គឺក្នុងគោលបំណងដើម្បីបែងចែកការងារ ឲ្យដាច់រវាងកំណាត់ផ្លូវនេះ ថាតើចំណុច ណា ដល់ចំណុចណា ដែលក្រសួងទទួលខុសត្រូវ ក្នុងការជួសជុល ហើយចំណុចណាដែល ខាងអាជ្ញាធរ រាជធានីភ្នំពេញ ជាទទួលខុសត្រូវ ក្នុងការជួសជុល ដោយសារកន្លងមកនេះ ការបែងចែកគ្នាមិនច្បាស់ធ្វើអោយការជួលជុលមានការយឺតយ៉ាវ និងអូសបន្លាយពេលវេលា ធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ក្រោយកិច្ចប្រជុំនេះ គឺបានសម្រេចគ្នាថា ក្នុងចំណាយផ្លូវ សហព័ន្ធរុស្សី និងផ្លូវជាតិលេខ៤ ដែលគ្រោងនឹងធ្វើការ ជួសជុលឡើងវិញនេះ មានប្រវែង ប្រមាណ២០គីឡូម៉ែត្រ ដោយរាជធានីភ្នំពេញ ទទួលការជួសជុលពីស្តុបបេកាសេ (ស្តុបអគារការណាឌីយ៉ា) រហូតដល់ស្តុបកប់ស្រូវ ដែលមានប្រវែងជាង១៩គីឡូម៉ែត្រ ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកទទួលខុសត្រូវជួសជុលផ្លូវជាតិលេខ៤ ចាប់ផ្តើមពីស្តុបកប់ស្រូវ ដល់ព្រំប្រទល់ខេត្តកណ្តាលដែលមាន៧៧០ម៉ែត្រ។
យ៉ាងណាក៏ដោយ លោកថា ការសម្រេចឲ្យមានការជួសជុលផ្លូវសហព័ន្ធរុស្សី និងផ្លូវជាតិ លេខ៤ឡើងវិញនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីរោងចក្រ កាលពីថ្ងៃ១៨ ខែតុលា កន្លងមកនេះ។ លោកបញ្ជាក់ថា ចំពោះចំណុចផ្លូវ ដែលត្រូវជួសជុសនោះ រួមមាននៅមុខតុលាការខ្មែរក្រហមផ្លូវជាតិលេខ៤ ចំណុចរង្វង់មូល ចោមចៅ ការដ្ឋានសាងសង់ស្ពានអាកាស ដីហុយការដ្ឋានក្រុមហ៊ុន ប៊ូ យ៉ុង សង្កាត់ទឹកថ្លា និងនៅមុខក្រសួងការងារ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា តាមពិតទៅគម្រោងជួសជុលផ្លូវខាងលើនេះ ត្រូវពឹងលើ ថវិកាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៨ ប៉ុន្តែទោះបីជា យ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខិតរកថវិកា ដើម្បីជួសជុលកំណាត់ផ្លូវនេះ ឲ្យបានដើម្បីសម្រួលចរាចររបស់ប្រជាពលរដ្ឋ តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕


រាជធានីភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ គឺលោក ថេត គ្រូហ្ស ( Ted Cruz ) បានធ្វើការព្រមានថា នឹងពិចារណាបិទទិដ្ឋាការ VISA ចំពោះមន្ត្រីកម្ពុជាមួយចំនួនដែលពាក់ព័ន្ធ ប្រសិនបើមិនដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងរយះពេល២០ថ្ងៃ ( មុនថ្ងៃទី៩វិច្ឆិកា ) ខាងមុខនេះ ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រតិកម្មភ្លាមៗ ទៅនឹងការព្រមានរបស់ Tel Cruz សមាជិកព្រឹទ្ធសភាអាមេរិក ។ តាមរយះ Facebook លោក ផៃ ស៊ីផាន បានហៅសំដី សមាជិកព្រឹទ្ធសភានោះថា ជាការប្រមាថ និងឈ្លានពានដល់កិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យ ដែលមិនក្រោមចំណុះក៏ដូចជា ការប្រឆាំងយ៉ាងពិតប្រាកដ ដល់គោលនយោបាយបរទេស របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ឈប់ការលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ពីសំណាក់សហរដ្ឋអាមេរិក។
លោក ផៃ ស៊ីផាន បញ្ជាក់ថា វិសោធនកម្មច្បាប់ជាសិទ្ធិផ្តាច់មុខ របស់សភាកម្ពុជាដែលតំណាង ឲ្យអធិបតេយ្យ កម្ពុជា គឺពុំមានជនណា ឬ ក្រុមណាទោះបីជាកម្ពុជាផ្ទាល់ ក៏ដូចជាបរទេសដែល ចូលជ្រៀតជ្រែកការងារនេះបានឡើយ។ នោះរាប់ទាំងច្បាប់ និងនីតិវិធី គឺជាផលប្រយោជន៍ ផ្តាច់មុខ របស់សមាជិកសភា នៅក្នុងកិច្ចការងារនេះ។
លោកបន្តថា ចំពោះការរំលាយគណបក្ស ក៏ជាដែនសមត្ថកិច្ចផ្តាច់មុខរបស់តុលាការកម្ពុជា នៅក្នុងការវិនិច្ឆ័យក្តីរបស់ខ្លួន ដែលឈរនៅលើអង្គសេចក្តី និងអង្គច្បាប់។ ការវិនិច្ឆ័យក្តីនេះ គឺស្ថិតនៅក្នុងនាម ក៏ដូចជាផលប្រយោជន៍របស់ពលរដ្ឋខ្មែរសុទ្ធសាធ គឺមិនស្ថិត ឬរណបជនណា អង្គការណា ឬបរទេសណាមួយឡើយ ។ លោកថា រាល់ចំណាត់ការទាំងពីរស្ថាប័ន ខាងលើនេះ គឺស្ថិតនៅក្នុងមូលដ្ឋានគ្រឹះនៃកិច្ចរក្សា និងបន្ត «សន្តិភាព សន្តិសុខ និងវិបុលភាព» ដែលជាផលប្រយោជន៍ផ្តាច់មុខ នៅក្នុងប្រទេសរបស់ ប្រជាពលរដ្ឋកម្ពុជាសុទ្ធសាធ។
លោក ផៃ ស៊ីផាន បានបន្ថែមថា ចំណែកលទ្ធផលនៃការបោះឆ្នោតដែលនឹងឆ្លុះបញ្ចាំងពីអ្វីៗ នៃការអនុវត្តច្បាប់បោះឆ្នោតកម្ពុជា ដែលធានាបាននូវភាពសេរី និងទទួលយកបាន គឺប្រាសចាកពីការ លូកលាន់របស់បរទេសជិត ឆ្ងាយ ដែលប្រជាពលរដ្ឋខ្មែរ «ប្រើប្រាស់ និងការពារសិទ្ធស្វ័យសម្រេចរបស់ខ្លួន ។
អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា ចំពោះឧសានវាទ ថ្ងៃទី០៩ វិច្ឆិកា ក្នុងការដោះលែង ជនជាប់ចោទណាមួយឲ្យរួចខ្លួន ដោយឥតលក្ខខណ្ឌនោះ គឺពុំមានបានចែងនៅក្នុងច្បាប់ កម្ពុជានោះទេ ហើយថ្ងៃទី០៩ វិច្ឆិកានេះ គឺប្រាកដណាស់ ថាជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បានធ្វើពលីកម្មគ្រប់បែបយ៉ាងជាច្រើនជំនាន់ ក្នុងកិច្ចដណ្តើមយក និងកិច្ចការពារ ឯករាជ្យ ប្រជាជាតិរបស់ខ្លួន។
លោកបន្តថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនត្រឹមតែអបអរសាទរ នៃទិវាប្រកាសឯករាជ្យនេះទេ ប្រជាជាតិទាំងមូលរបស់ខ្លួននៅតែប្រកាន់យក ឯកភាព សាមគ្គី គោរព ដល់ព្រះមហាក្សត្រជាទីសក្ការៈរបស់ខ្លួន រួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ជាមួយនឹងកិច្ចពង្រឹងបន្ថែមទៀតនូវឯករាជ្យភាពនេះ។ ហើយកម្ពុជាតែងតែទទួលបានលិខិតចូលរួមអបអរសាទរ នៃទិវាឯករាជ្យនេះ ពីប្រជាជាតិជាមិត្តនានាក្នុងសកលលោក ជាពិសេសពីសហរដ្ឋអាមេរិកផងដែរ។ កម្ពុជាមិនអាចឯករាជ្យរបស់ខ្លួនជាថ្នូរដូរជាមួយជនក្បត់ឯករាជ្យជាតិនេះបានទេ ទោះតម្លៃណាក៏ដោយ៕

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៤តុលានេះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំពិនិត្យច្បាប់ស្តីពីការបែងចែកអាសនៈគណបក្សនយោបាយដែលត្រូវរំលាយ សង្គ្រោះជាតិដែលនឹងត្រូវរំលាយចោល។
អគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញកិច្ច នៃក្រុមប្រឹក្សាធម្មនុញ្ញ លោក ម៉េង ផល្លា ថ្លែងប្រាប់អ្នកសារព័ត៌មានថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីការបោះឆ្នោតចំនួន៤ នឹងត្រូវក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ។ សេចក្តីស្នើច្បាប់ចំនួន៤ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ជ្រើសតាំងសមាជិកព្រឹទ្ធ, ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។
កិច្ចប្រជុំនេះធ្វើឡើងក្រោយពីរដ្ឋសភា និងព្រឹទ្ធសភាអនុម័តវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ជ្រើសតាំងសមាជិកព្រឹទ្ធ, ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុងស្រុក និងខណ្ឌ កាលពីពេលថ្មីៗនេះ។ វិសោធនកម្មច្បាប់បោះឆ្នោត ដែលស្នើឡើងដោយតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាចំនួន៤៩ ដោយគ្មានវត្តមានបក្សសង្គ្រោះជាតិ ផ្តោតសំខាន់ទៅលើការបែងចែកអាសនៈគណបក្សនយោបាយមួយនេះ មុនកាលរំលាយចោល៕

ខេត្តព្រះវិហារ ៖ ត្រឹមតែរយៈពេលប្រហែលមួយម៉ោង តូបលក់ដូររបស់អាជីវករចំនួន១២តូប នៅក្នុងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ខណៈដែលករណីនេះកើតឡើងនៅវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
អធិការនគរបាលក្រុងព្រះវិហារលោកវរសេនីយ៍ទោ គង់ គា បានប្រាប់ឲ្យដឹងថា ករណីឆេះតូបក្នុងផ្សារកំពង់ប្រណាកនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កជាភ្លើងឆេះខូចខាតទាំងស្រុងអស់១២តូប ស្មើនិង៣ម្ចាស់។ លោកបន្តថា ក្នុងហេតុការណ៍នេះកម្លាំងនគរបាលរបស់៣០នាក់ និងកម្លាំងស្នងការ៥០នាក់បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ក្នុងនោះបាញ់ទឹកអស់៥រថយន្ត ទើបបណ្តាលឲ្យភ្លើងរលត់ទាំងស្រុង៕


ភ្នំពេញ ៖ ផ្ទុះកាប៊ីនភ្លើងបណ្តាលអោយមានអគ្គិភ័យឆាបឆេះបង្គោលភ្លើង និងរាលដាលឆេះខ្សែយ៉ាងសន្ធោសន្ធៅ ដែលហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីថ្ងែទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូ១៩៩កែងនិងផ្លូវ៤៣០ក្នុងសង្កាត់ទំនប់ទឹក ខណ្ខចំកាមន រាជធានីភ្នំពេញ។
សម្ថតកិច្ចបានប្រាប់អោយដឹងថា មានអគ្គិភ័យឆាបឆេះនៅលើបង្គោលភ្លើងនេះគឺបណ្តាលមកពីឆ្លងចរន្តនៅក្នុងប្រអប់កាបីនភ្លើងទើបណ្តាលអោយមានការឆេះរាលដាលទៅតាមខ្សែភ្លើងដែលមានជាតិជ័រកាន់យែខ្លាំងទើបធ្វើអោយការគ្រប់គ្រងមិនបានប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ចំនួន៧ធុង តែនៅមិនអាចគ្រប់គ្រងបាន បានអោយរថយន្តអគ្គិភ័យបានមកជួយអន្តរាគមន៍មកចំនួន២គ្រឿងបានបាញ់អន្តរាគមន៍អស់ចំនួន១ឡានទើបរត់អស់ទាំងស្រុងមោនមានកាប៉ះពាល់ដល់ផ្ទះអ្នកជិតខាង។
ក្រោយពីសម្ថតកិច្ចបានពន្លត់អគ្គិភ័យនេះរួចបានប្រគល់ទៅអោយក្រុមជំនាញអគ្គិសនីជាអ្នកគ្រប់គ្រងវិញ៕


ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស២នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈតាមបងទៅដាក់ទ្រូនៅស្រែ ។ ករណីគួរតក់ស្លុតនេះកើតឡើងនៅវេលាម៉ោង១ថ្ងៃត្រង់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចប្រឡាយខាងលិចភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា ក្មេងជនរងគ្រោះទាំង២នាក់ ៖ ទី១ឈ្មោះ ធឿម ចាន់ថាត់ ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ទី២ឈ្មោះ រី សារឿម ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិ ក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោក រស់ សំបូរ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះម្តាយកុមាររងគ្រោះទាំង២នាក់បានជាប់រវល់ទៅដង្ហែសពយាយរបស់កុមាររងគ្រោះយកទៅបូជានៅឯវត្ត។ ម្តាយឪពុកក្មេងទាំង២ក្រោយពីវិលត្រឡប់មកវិញបានត្រឹមឱបសពកូនយំសោកស្តាយប៉ុណ្ណោះ។
កុមាររងគ្រោះទាំង២ត្រូវបានឪពុក ម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន៕


ហ្វីលីពីន ៖ ប្រធានវិស័យការពារជាតិមកពីប្រទេសជាសមាជិកអាស៊ានទាំង១០បានប្ដេជ្ញាចិត្តប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ។ ការប្តេជ្ញាបែបនេះធ្វើឡើងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១១កាលពីថ្ងៃចន្ទនៅទីក្រុងក្លាក (Clark) ប្រទេសហ្វីលីពីន។
គណៈរដ្ឋមន្ត្រីមកពីប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមគ្នាមួយដើម្បីបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តធ្វើការរួមគ្នាប្រឆាំងគ្រប់ទម្រង់ទាំងអស់នៃអំពើភេរវកម្មនិងជ្រុលនិយមនៅក្នុងតំបន់អាស៊ាន។ ទន្ទឹមនោះគណៈរដ្ឋមន្ត្រីមួយចំនួនក៏បានថ្កោលទោសការឡោមព័ទ្ធរយៈពេល១ខែពីសំណាក់ក្រុមឧទ្ទាមនៅក្នុងទីក្រុងម៉ារ៉ាវីនៅប្រទេសហ្វីលីពីន និងបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងរបស់ រដ្ឋាភិបាលប្រទេសនេះក្នុងការដោះស្រាយស្ថានការណ៍សន្តិសុខ និងមនុស្សធម៌នៅក្នុងទីក្រុងនេះ។
ជាមួយគ្នានោះកិច្ចប្រជុំនេះបានអនុម័តបង្កើតផែនការសកម្មភាពរយៈពេល៣ឆ្នាំមួយដោយមានការយល់ព្រមពីគណៈរដ្ឋមន្ត្រីការពារជាតិរបស់អាស៊ាន និងបានសម្រេចរៀបចំកិច្ចប្រជុំបូកគណៈរដ្ឋមន្ត្រីការពារជាតិអាស៊ានជារៀងរាល់ឆ្នាំដោយចាប់អនុវត្តពីឆ្នាំក្រោយតទៅ៕

រាជធានីភ្នំពេញ ៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ របស់គណបក្សសង្គ្រោះជាតិ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ចាន់ ចយ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍គ្រប់មេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដោយរក្សាតំណែងជូនពួកគេឲ្យនៅដដែល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្គ្រោះជាតិឲ្យចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល។
តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលកំពុងស្នើធ្វើវិសោធនកម្ម បើសិនមិនមានការចូលរួមជីវភាពទេនោះ មេឃុំ ចៅសង្កាត់ ជំទប់ ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្គ្រោះជាតិ នឹងប្រឈមបាត់បង់តំណែង ក្រោយពេលគណបក្សនេះត្រូវរំលាយតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់គណបក្សសង្គ្រោះជាតិពីររូបហើយសម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ៕



បាល់ទាត់ ៖ Cristiano Ronadlo បានឈ្នះពានកីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០១៧ របស់ FIFA (The Best FIFA Football Awards 2017) ក្រោយទទួលសំឡេងគាំទ្រឈ្នះដាច់គូប្រជែង Lionel Messi និង Neymar ដែលត្រូវបានបោះឆ្នោតនារាត្រីថ្ងៃចន្ទយប់មិញ។ នេះបើយោងតាមសារព័ត៌មានBBC ។
នេះជាលើកទី៥ ស្មើនឹង Messi សម្រាប់កីឡាករវ័យ៣២ឆ្នាំ ដែលកំពុងលេងឲ្យក្លឹប Real Madrid នៃប្រទេសអេស្ប៉ាញបច្ចុប្បន្ន និងជាលើកទី២ ជាប់គ្នាផងដែរ បន្ទាប់ពីឈ្នះឆ្នាំ២០១៦។ Ronaldo ត្រូវបានក្រុមអ្នកសារព័ត៌មាននៅជុំវិញពិភពលោកបោះឆ្នោតជាប់ ក្រោមការគាំទ្រ៤៣.១៦% ខណៈ Messi ទទួលបាន ១៩.២៥% និង Neymar ទទួលបាន ៦.៩៧%។ ទន្ទឹមគ្នានោះគ្រូបង្វឹក Real Madrid លោក Zinedine Zidane ក៏ត្រូវបានបោះឆ្នោតជាប់គ្រូបង្វឹកដឹកនាំល្អបំផុត ប្រចាំឆ្នាំ២០១៧ ផងដែរ។
សូមបញ្ជាក់ថា Ronaldo ជាកីឡាករលេងល្អបំផុត២ឆ្នាំជាប់គ្នា (ឆ្នាំ២០១៦-២០១៧) ដែលបានជួយឲ្យ Real Madrid ឈ្នះពាន៤ក្នុងមួយរដូវកាលរួមមាន La Liga, UEFA Super Cup, Spanish Super Cup និងពានធំ UEFA Champions League ជាមួយនឹងការជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ឡើងទៅ World Cup នៅរុស្ស៊ីឆ្នាំក្រោយផងដែរ៕


រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋទៅចុះឈ្មោះឆ្នោតថ្មីមានជាង៤៣ម៉ឺននាក់ហើយ។ ចំណែកអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៧,៩៧៣នាក់ និងអ្នកខុសកែតម្រូវមានចំនួន៤,៤៧១នាក់៕


អាមេរិក ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ថា កូរ៉េខាងជើងអាចនឹងផលិតអាវុធជីវសាស្ត្រជាច្រើននៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវមួយដែលសិក្សាពីសារធាតុគីមីកសិកម្មនៅវិទ្យាស្ថានជីវបច្ចេកទេសក្រុងព្យុងយ៉ាង ។
វិទ្យុ Radio Free Asia បានដកស្រង់របាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌល Belfer Center នៃសាលា Kennedy របស់សាកលវិទ្យាល័យ Harvard កាលពីខែតុលាដែលនិយាយថា រដ្ឋកុម្មុយនីសបានមានអាវុធជីវសាស្ត្រ និងសម្ភារៈឧស្សាហកម្មរបស់ខ្លួនដែលអាចផលិតអាវុធទាំងនោះរួចទៅហើយ ។
ការរាយការណ៍នោះបានឲ្យដឹងថា “វាទំនងជាថា ជំងឺបូស និងអុតតូចៗត្រូវបានប្រើជាអាវុធជីវសាស្ត្ររួចហើយ ។ ទាហានកូរ៉េខាងជើងត្រូវបានទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺអុតតូចៗ ហើយដូច្នេះកងទ័ពអាមេរិកដែលបានឈរជើងនៅកូរ៉េខាងត្បូងកំពុងប្រឆាំងនឹងជំងឺអុតតូចៗ និងជំងឺបូស” ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ប្រទេសកូរ៉េខាងជើងត្រូវបានគេគិតថាមានភ្នាក់ងារបង្កជំងឺចំនួន ១៣ កន្លែងរួមទាំងជំងឺឆ្លង ជំងឺអាសន្នរោគនិងជំងឺប៉េស្ត ។
ការរាយការណ៍បាននិយាយថា មីស៊ីល យន្តហោះគ្មានមនុស្សបើក យន្តហោះ ថ្នាំបាញ់ និងវ៉ិចទ័រមនុស្សទំនងជាត្រូវបានប្រើ ។ វាក៏បានលើកឡើងពីភ្នាក់ងាររបស់មនុស្សផងដែរថាជាវិធីសាស្ត្រចែកចាយបច្ចេកទេសនៃអាវុធជីវសាស្ត្រ ខណៈដែលប្រទេសនេះមានសមាជិកកងកម្លាំងពិសេសចំនួន ២០០,០០០ នាក់ ។
របាយការណ៍នេះបានបន្ថែមទៀតថា ការលំបាកក្នុងការផ្ទៀងផ្ទាត់សមត្ថភាពរបស់រដ្ឋបញ្ឆោតទាំងឡាយកើតឡើងពីការប្រើឧបករណ៍ និងសម្ភារៈទ្វេគុណក្នុងការបង្កើតអាវុធ ។
អ្នកស្រាវជ្រាវបានពន្យល់ថា “ខណៈដែលកម្មវិធីនុយក្លេអ៊ែរអាចត្រូវបានត្រួតពិនិត្យដោយចំនួននៃការសាកល្បងនុយក្លេអ៊ែរ និងជោគជ័យនៃការធ្វើតេស្តមីស៊ីល ការបាញ់អាវុធ និងការបង្កាត់ធាតុបង្កជំងឺអាចនឹងមើលមិនឃើញនៅក្រោយទ្វារបិទ” ។
លើសពីនេះទៀតឧបករណ៍ដែលប្រើសម្រាប់ផលិតកម្មអាវុធជីវសាស្ត្រ (BW) ជាទូទៅប្រើប្រាស់ទ្វេដងសម្រាប់វិស័យកសិកម្ម បង្កើតការឃ្លាំមើល និងការផ្ទៀងផ្ទាត់ដោយជាក់ស្ដែង ។
សូមបញ្ជាក់ថា សេចក្តីសម្រេចលេខ ១៥៤០ របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០០៤ គឺដើម្បីទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ គីមី និងជីវសាស្ត្រ ហើយវារក្សានូវក្របខ័ណ្ឌសម្រាប់ការវាយតម្លៃ និងធ្វើការត្រួតពិនិត្យប្រចាំឆ្នាំ ៕

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប៉ារីស ប្រទេស បារាំងកាលពីរាត្រីថ្ងៃទី២២ តុលា ដើម្បីជួបពិភាក្សាជាមួយលោកស្រី អៀរីណា បូកូវ៉ា អគ្គនាយិកាអង្គការ
យូណេស្កូ ទាក់ទងទៅនឹងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាមួយអង្គការ យូណេស្កូដែលកិច្ចពិភាក្សានេះនឹងប្រព្រឹត្ដទៅពីថ្ងៃទី២៤ ដល់ទី២៥ ខែតុលា ឆ្នាំ២០១៧។
ថ្លែងប្រាប់អ្នកសារព័ត៍មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឲ្យថា ក្រុមប្រឹក្សាវប្បធម៌អាស៊ីជាអង្គការវប្បធម៌មួយ ដែលកម្ពុជាជាប្រធានស្ថាបនិក និងមាន
ប្រទេសចិន នេប៉ាល់ និងរុស្ស៊ី ជាអនុប្រធាន ដែលបានសំរេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ អាយកាប់ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េកាលពីពេលកន្លងទៅតាមការស្នើសុំរបស់ឯកឧត្តមឧប
នាយករដ្ឋមន្ត្រី ហោ ណាំហុងដោយគណៈកម្មាធិការអចិន្ត្រៃយ៍អាយកាប់បានឯកភាពអោយបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ីក្នុងនាម ប្រទេសចំនួន៥៣ នៅអាស៊ីដែលជាសមាជិករបស់អាយកាប់ ហើយដែលបច្ចុប្បន្ននេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះមានសមាជិក២៣ប្រទេស។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា សហប្រតិបត្តិការរវាង ក្រុមប្រឹក្សាវប្បធម៌ អាស៊ីជាមួយអង្គការយូណេស្កូ គឺមានសារៈសំខាន់ណាស់នាំអោយប្រទេសនានាចំនួន១៩៣សព្វថ្ងៃជាសមា ជិកអង្គការយូណេស្កូកាន់តែស្គាល់វប្បធម៌នៃប្រទេសអាស៊ី ជាពិសេសវប្បធម៌ខ្មែរដែលមានប្រាសាទ៣ហើយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពរួមមាន តំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រប្រាសាទអង្គរ តំបន់ប្រវត្តិសាស្ដ្រព្រះវិហារ និងនៅពេលថ្មីៗកន្លងមកនេះ គឺតំបន់រម្មណីយដ្ឋានប្រវតិ្តសាស្ដ្រប្រាសាទសំបូរគុក៕

រាជធានីភ្នំពេញ ៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលាម៉ោង៦ និង១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ដោយដកស្រង់សំដីមន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ តាមព័ត៌មានលោក លឺ ឡាយស្រេង បានធ្វើដំណើរតាមជើងហោះហើរ Bangkok Air PG 938 និងានទៅដល់ប្រទេសថៃ ហើយដែរ ។
លោក លឹ ឡាយស្រេង បានភៀសខ្លួនចេញពីប្រទេសយ៉ាងប្រញ៉ាប់ប្រញ៉ាល់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម បានប្រកាសដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្ត្រខ្មែរ ៕

ជប៉ុន ៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកនេះថា មនុស្សពីរនាក់បានស្លាប់ រីឯប្រព័ន្ធដឹកជញ្ជូនជាច្រើនត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន បន្ទាប់ពីខ្យល់ព្យុះទីហ្វុង ឡាន់ (Lan) បានវាយប្រហារមកលើតំបន់ភាគកណ្ដាល និងបក់បោក មកលើដីគោកប្រទេសជប៉ុន រហូតមកទល់នឹងព្រឹកថ្ងៃចន្ទនេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ជនរងគ្រោះជាបុរសទាំងពីរនាក់ខាងលើ ម្នាក់មានអាយុ ៦៣ឆ្នាំ ស្លាប់នៅក្នុងទីក្រុង ហ្វ៊ូគូអូកា (Fukuoka) និងម្នាក់ទៀតមានអាយុ ៧០ឆ្នាំ នៅឯខេត្ត យ៉ាម៉ាគូជិត (Yamaguchi)។
បើតាមអាជ្ញាធរឧតុនិយមជប៉ុនបាននិយាយថា នៅព្រឹកថ្ងៃចន្ទនេះព្យុះទីហ្វុងដ៏កំណាចមួយបានធ្វើដំណើរទៅកាន់កោះសំខាន់ៗមួយចំនួននៅភាគខាងលិចប្រទេសជប៉ុនដោយនាំមកនូវការធ្លាក់ភ្លៀងខ្លាំងនៅទីនោះធ្វើឲ្យមនុស្សយ៉ាងតិចចំនួន៥នាក់រងរបួសស្រាល។
ព្យុះទីហ្វុងឡាន (Lan) បានធ្វើដំណើរក្នុងល្បឿនថិរអតិបរមា១៦០គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅភាគកណ្ដាលប្រទេសជប៉ុនហើយបានដំណើរទៅភាគឦសានឆ្ពោះទៅរកទីក្រុងតូក្យូនៃប្រទេសជប៉ុន។
ដោយឡែកក្រុមអ្នកជួយសង្គ្រោះកំពុងជួយប្រជាពលរដ្ឋគ្មានផ្ទះសម្បែងមួយចំនួននដែលកំពុងរស់នៅតាមច្រាំងទន្លេនៅក្នុងទីក្រុងកាវ៉ាសាគីក្រោយពីជំរំរបស់ពួកគេត្រូវបានទឹកជន់លិច។ ក្រៅតែពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធជើងហោះហើរ ៣៥០ជើង ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ និង១៧០ជើង នៅថ្ងៃចន្ទនេះ។ ចំណែកឯអ្នកដំណើរ ៤៣,០០០នាក់ បានទទួលរងផលប៉ះពាល់ពីការលុបចោលទាំងនេះផងដែរ។
មន្ត្រីអាជ្ញាធរបានចេញសេចក្ដីព្រមានពីការបាក់ស្រុតដីនិងទឹកជំនន់ព្រមទាំងប្រាប់ឲ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលរស់នៅតំបន់ស្ថិតនៅភាគខាងលិចនិងភាគកណ្ដាលប្រទេសជប៉ុននិងទីក្រុងតូក្យូនៅមុនពេលព្យុះទីហ្វុងនេះធ្វើដំណើរទៅដល់តំបន់ទាំងនេះ៕

