All posts by មេគង្គ ប៉ុស្តិ៍

អ្នកស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​នៅ​ប្រទេស​ម៉ិចស៊ីកូ​កើន​ដល់​២៧៣​នាក់​

ម៉ិចស៊ីកូ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​នៅ​ភាគ​កណ្តាល​ប្រទេស​ម៉ិចស៊ីកូ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ បាន​កើន​ឡើងដល់ ២៧៣​នាក់​ហើយ ខណៈដែល​អ្នករងរបួស​មាន​ជាង ២,៦០០​នាក់​។
​យោងតាម​សេចក្តីប្រកាស​ពី​ទីភ្នាក់ងារ​គាំពារ​ជន​ស៊ីវិល​ជាតិ​ម៉ិចស៊ីកូ​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​១៣៧​នាក់​បាន​បាត់​បង់ជីវិត នៅក្នុង​រដ្ឋធានី​ម៉ិចស៊ីកូ​ស៊ី​ធី​, ៧៣​នាក់​នៅ​រដ្ឋ​ម៉ូ​រេ​ឡូ​ស​, ៤៣​នាក់ នៅ​រដ្ឋ​ភឺ​ប្លា​, ១៣​នាក់ នៅ​រដ្ឋ​ម៉ិចស៊ីកូ​, ០៦​នាក់ នៅ​រដ្ឋ​ហ្គឺ​រេ​រ៉ូ​, និង​ម្នាក់​នៅ​រដ្ឋ​អូ​សាខា ។ ក្រៅពីនេះ​អគារ​ប្រមាណ ៤០​ខ្នង បាន​ដួលរលំ​ទាំងស្រុង ស្រប​ពេលដែល ២,៩០០​ខ្នង បាន​រង​ការខូចខាត​។
​ដោយឡែក​បើតាម​ក្រសួងសុខាភិបាល​ម៉ិចស៊ីកូ មន្ទីរពេទ្យ​នានា បានទទួល​ព្យាបាល​អ្នករបួស​ចំនួន ២,៦៣៣​នាក់ ដោយ​ភាគច្រើន​គឺ​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​តែម្តង ជាទី​ដែលមាន​មនុស្ស​ប្រមាណ ១,៩៩៨​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​។
​ទោះបីយ៉ាងណា​បើតាម​ទីភ្នាក់ងារ​ដដែល​បាន​បញ្ជាក់ថា ចំនួន​នេះ​ទំនងជា​អាច​នឹង​កើនឡើង​ខ្លាំង​ថែមទៀត ខណៈដែល​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​បន្ត​ប្រព្រឹត្ត​នៅឡើយ គ្រា​ដែល​សាកសព​បន្ថែម កំពុង​ត្រូវគេ​ទាញ​ចេញពី​គំនរ​បាក់បែក​នៃ​អគារ ដែល​បាន​ទទួលរង​ការបំផ្លិចបំផ្លាញ ដោយសារ​គ្រោះ​រញ្ជួយ​ផែនដី​កម្រិត​ធ្ងន់ធ្ងរ​រហូតដល់ ៧.១​រ៉ិ​ច​ទ័​រ​ដ៏​សាហាវ​ប្រចាំ​ឆ្នាំនេះ​៕

​

លោក គីម ជុង​អ៊ុន អំពាវនាវ​ឱ្យ​ចាត់វិធានការ​ប្រឆាំង​អាមេរិក​កំរិត​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េខាងជើង

​ញូយ៉ក ៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Ri Yong-ho បាន​ថ្លែងថា មេដឹកនាំ​លោក គីម ជុង​អ៊ុន បាន​អំពាវនាវ​ឱ្យមាន​ការចាត់វិធានកា​រ​សកម្មភាព​កំរិត​ខ្ពស់បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េខាងជើង ប្រឆាំងនឹង​សហរដ្ឋអាមេរិក ព្រម​ពេល​ជាមួយគ្នានេះ​កូរ៉េខាងជើង អាច​នឹង​ដឹកនាំ​ការធ្វើ​តេស្ដ​គ្រាប់បែកនុយក្លេអ៊ែរ​អ៊ីដ្រូសែន​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន នៅឯ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ផងដែរ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន យ៉ុ​ន​ហាប់ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​
​ការ​ថ្លែង​បែបនេះ​របស់ លោក Ri Yong-ho ធ្វើឡើង​បន្ទាប់ពី លោក គីម ជុង​អ៊ុន ព្រមាន​ចាត់វិធានការ​សងសឹក ឆ្លើយតប​ទៅនឹង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​គំរាម​កម្ទេច​កូរ៉េខាងជើង​ឱ្យក្លាយ​ជា​ផេះ​។ លោក Ri បាន​បញ្ជាក់ថា «​វិធានការ​ទាំងនោះ អាចជា​ការធ្វើ​តេស្ដ​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​អ៊ីដ្រូសែន នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​… តែ​យ៉ាងណា យើង​នៅ​មិនទាន់​ដឹងថា ផែនការ​សកម្មភាព​នេះ​អាច​នឹងត្រូវ​អនុវត្តន៍ ឬ​យ៉ាងណា​នោះទេ ត្បិត​វា​ស្ថិតនៅក្រោម​បញ្ជា​ដោយ លោក គីម ជុង​អ៊ុន​»​។​
​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​នៅឯ​ទីស្នាក់ការ​កណ្តាល UN នា​បុរី​ញូយ៉ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​កម្ទេច​កូរ៉េខាងជើង ឱ្យក្លាយ​ជា​ផេះ ដើម្បី​ការពារ​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ នៅក្នុង​ករណី​ទីក្រុង​ព្យុងយ៉ាង ហ៊ាន​គំរាមកំហែង​ដល់​សម្ព័ន្ធមិត្ត និង​សហរដ្ឋអាមេរិក​៕


​

ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ២៧ ខែកញ្ញា​

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​កើន​ឡើងជា​បន្តបន្ទាប់​ក្នង​កំរិត​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​។​
​សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​ខាងក្រោម​៖

គ្រោះថ្នាក់​ចរាចរណ៍​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កើតឡើង​៥២​លើក ស្លាប់ និង​របួស​១១៦​នាក់​

​រាជធានី​ភ្នំពេញ ៖ ៣​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៥២​លើក បណ្តាល​ឲ្យ​មនុស្ស​២៦​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ក្នុងនោះ​មាន​នារី​៤​នាក់ និង​របួសធ្ងន់​ស្រាល ៩០​នាក់​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​១០ ខណៈ​ចំនួន​អ្នកស្លាប់ និង​របួស​កើន​៣១​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​៥២​លើក​នេះ បណ្តាល​ឲ្យ​ម៉ូតូ​ខូច​៧៣​គ្រឿង រថយន្ត​តូច​២២​គ្រឿង រថយន្ត​ធំ ១​គ្រឿង យានយន្ត​ផ្សេងៗ ១​គ្រឿង​។​
​យោងតាម​របាយការណ៍​បូកសរុប​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​ចុងក្រោយ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ថា កត្តា​ដែល​នាំ​ឲ្យ​កើន​មាន​គ្រោះថ្នាក់​ចរាចរ​ពីថ្ងៃ​ទី​១៩ ដល់ ២១ ខែកញ្ញា នេះ រួមមាន​៖ ល្បឿន​លឿន ១៣​លើក​, ស្រវឹង ៨​លើក​, ប្រជែង ៥​លើក​, មិន​គោរព​សិទ្ធិ ៩​លើក​, មិន​ប្រកាន់​ស្តាំ ៧​លើក​, បត់​គ្រោះថ្នាក់​៩​លើក​, កត្តា​យានយន្ត​១​លើក​។​
​របាយការណ៍​បន្តថា ខេត្តព្រៃវែង កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​៤​លើក ស្លាប់​៧​នាក់ របួស​៦​នាក់​, កំពង់ស្ពឺ ២​លើក ស្លាប់​៤​នាក់​, កណ្តាល​៤​លើក ស្លាប់​៤​នាក់​, កំពង់ចាម​៦​លើក ស្លាប់​៣​នាក់ របួស​៧​នាក់​, កំពង់ធំ ៣​លើក ស្លាប់​២​នាក់ របួស​៣​នាក់​, តាកែវ ៣​លើក ស្លាប់​ម្នាក់ របួស​៦​នាក់ និង​ខេត្ត​ព្រះសីហនុ កើត​ចំនួន ២​លើក ស្លាប់​ម្នាក់ របួស​៣​នាក់​៕

​

ស្លាប់​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ក្នុង​មន្ទីរ​ព្យាបាល សុវណ្ណ ខេត្តបាត់ដំបង​

​បាត់ដំបងៈ​ស្ត្រី​ពពោះ​គ្រប់​ខែ​មក​សំរាក​សំរាលកូន​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​សុវណ្ណ​ស្លាប់បាត់​បង់ជីវិត​ទាំង​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ ក្រោយពេល​ក្រុមគ្រូពេទ្យ​ពិនិត្យ និង​ព្បា​បាន​ដោយ​ឲ្យ​លេបថ្នាំ ចាក់​សេរ៉ូម បាន​ប៉ុន្មាន​ជិ​កន្លះ​ម៉ោង ក៌​ប្រ​ត្តិ​កម្ម​ថ្នាំ​បែក ពពុះទឹក​មាត់​និង​ហូរឈាម​ចេញ​តាម​មាត​ប្រកាច់​ស្លាប់​តែម្តង​។ នេះ​បើតាម​ការបញ្ជាក់​របស់ សាច់ញាតិ​ស្ត្រី​រងគ្រោះ ។​

​ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​18.00​នាទី​ថ្ងៃទី​16 .9.2017​នៅ​មន្ទី​ព​ហូ​ព្យាបាល សុវណ្ណ ស្ថិត ក្នុង ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ​ក្រុង និ​ខេត្តបាត់ដំបង​។​
​លោក ទង អេ​លី​យ៉ា ភេទ​ប្រុស​អាយុ​22​ឆ្នាំ មុខរបរ​ជា​កម្មករ រស់នៅ​ភូមិ​អូរ​តា​ពៅ ឃុំ​តា​គ្រាម​ស្រុក​បាណន់​បាន​និយាយថាៈ​គាត់​បាន​នាំ​ប្រពន្ធ​មក​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​សុវណ្ណ​នៅ​ម៉ោង​8,30​នាទី​ថ្ងៃទី​16​ខែ​9​ឆ្នា​2017 គ្រូពេទ្យ​ពិនិត្យ ថាៈ​ឈឺពោះ​កើតកូន​នៅ ពេល ល្ងាច ឬ យប់​នេះ ។ គាត់​បន្តថា ពេទ្យ​ឱ្យ លេបថ្នាំ ប៉ុន្មាន គ្រាប់ ប្រពន្ធ​គាត់​លេបថ្នាំ​រួចហើយ​នៅពេល ម៉ោង ១​។​

បើ​យោងតាម​របាយ​ការ​ណ៌​របស់​សមត្ថកិច្ច​នគរ​បាល​ស្រុក​បានអោយដឹងថាៈ​កម្លាំង​កា​រិ​យា ល​យ័​បច្ចេកទេស​នគរបាល​ខេត្ត​និង​កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​កម្លាំង​អធិកា​ស្រុក នគរបាល​ប៉ុស្តិរ​ដ្ធ បា​លតា​គ្រាម​ក្រុមប្រឹក្សាឃុំ​រួម​និក​ម្លាំ​ង​ជំនាញ​ពេទ្យ​ខេត្ត​បានធ្វើកា​ត្រួត​ពិន​ត្យ​សាកសព​ស្ត្រី​រងគ្រោះ​អ៊ុំ​សុភ​ណ្ឌ័​ភេទ​ស្រី​អាយុ​42​ឆ្នាំ​នៅ​ក្រុមទី​7​ភូមិ​អូរ​តា​ពៅ​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ពហុ​ព្យា​ល សុវណ្ណ នៅវេលា​ម៉ោង​ប្រហែល​18,00​ថ្ងៃទី​16​ខែ​9​ឆ្នាំ​2017 ។​

​សមត្ថកិច្ច​បញ្ជាក់ថាៈ ក្រោយពី​ពិនិត្យ​សាកសព​ជនរងគ្រោះ​អ៊ុំ​សុភ​ណ្ឌ័ រួច​បានប្រគល់ ទៅ អោយឈ្មោះ នង អេ​លី យ៉ា ជា​ប្តី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​
​សូមបញ្ជាក់ថាៈ ជន​រង គ្រោះ ត្រូវបាន ប្តី នាំយកមក​ពិនិត្យ​ផ្ទៃពោះ​ដែល​គ្រប់​ខែ នៅ​មន្ទីរពេទ្យ ពហុ​ព្យាបាល សុវណ្ណ នៅ​បាត់ដំបង ហើយ​ក៌​បាន​ស្លាប់​នៅ​ទីនោះ​បន្ទាប់ពី​ក្រុមគ្រូបេទ្យ​បាន​ពិនិត្យ​និង​ចាក់​ថ្នាំ បណ្តោង​សេរ៉ូម​៕

លោក គីម ជុង​អ៊ុន ប្តេជ្ញា​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បានសម្រេច​

​សេ​អ៊ូ​ល ៖ មេដឹកនាំ​កំពូល​ផុត​លេខ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា នឹង​សម្រេច​កម្មវិធី​នុយក្លេអ៊ែរ នៃ​ប្រទេស​របស់លោក​ឲ្យ​បាន​ដោយ ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ា​ប់ នៅ​ព្រឹក​នេះ​។​
​លោក គីម បានលើកឡើង​បែបនេះ ក្នុងអំឡុងពេល​ចុះ​ត្រួតពិនិត្យ ការ​តេស្ត​បាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម​ធុន Hwasong-12 ដែល​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន កាលពី​ព្រលឹម​ថ្ងៃ​សុក្រ​ម្សិលមិញ​។ នាឱកាស​នោះដែរ​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​បាន​ថ្លែងថា «​យើង​គួរតែ​បង្ហាញ​ឲ្យ​ច្បាស់ៗ ដល់​ពួក​មហាអំណាច​ថា យើង​នឹង​នៅ​អាច​សម្រេច​គោលដៅ នៃ​ការអភិវឌ្ឍ​នុយក្លេអ៊ែរ​បាន​ដោយ​របៀប​ណា ទោះបីជា​មានការ​ដាក់ទណ្ឌកម្ម និង​រារាំង​រាប់មិនអស់​ពី​ពួកគេ​យ៉ាងណាក្តី​»​។​
​លោក គីម ជុន​អ៊ុន បាន​បន្តថា «​គោលដៅ​ធំ​ចុងក្រោយ​របស់​យើង គឺ​ដើម្បី​បង្កើត​ឲ្យ​មាន​តុល្យភាព​នៃ​ឥទ្ធិពល​យោធា​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ធ្វើ​ឲ្យ​មេដឹកនាំ​អាមេរិក​ទាំងឡាយ លែង​ហ៊ាន​និយាយ​ពី​ជម្រើស​នៃ​ការប្រើប្រាស់​កងទ័ព​រប​ស់​ពួកគេ​ទៀត មកលើ​កូរ៉េខាងជើង​»៕

​

ចិន​បង្ហាញ​ការប្រឆាំង​ខ្លាំងៗ ចំពោះ​ការធ្វើ​តេស្ត​មី​ស៊ី​ល​ដ៏​គគ្លើន​របស់​កូរ៉េខាងជើង

​ប៉េកាំង ៖ រដ្ឋាភិបាល​ចិន​បាន​និយាយថា ខ្លួន​ជំទាស់​យ៉ាងខ្លាំង​ទៅនឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង ICBM យ៉ាង​គគ្លើន​ជាថ្មី​ម្តងទៀត​របស់​កូរ៉េខាងជើង ហើយ​ចាត់ទុកថា ជា​ទង្វើ​ប្រឆាំងនឹង​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​
​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​បញ្ជាក់ថា​៖ «​ចិន​ជំទាស់​នឹង​ការធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ដែលជា​ទង្វើ​រំលោភបំពាន​លើ ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​»​។ លោកស្រី Hua បន្ថែមទៀតថា ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ កំពុងស្ថិត​នៅក្នុង​សភាព​ស្មុគស្មាញ រសើប និង​គួរឱ្យ​ព្រួយបារម្ភ ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គួរតែ​រក្សា​ភាព​អត់ធ្មត់ និង​ជៀសវាង​ការធ្វើសកម្មភាព​ទាំងឡាយណា​បង្ក​ឱ្យ​ភាព​តានតឹង​កាន់តែ​កើនឡើង​។​
​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​សុក្រ​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​មធ្យម​មួយ​គ្រាប់​ចេញពី​តំបន់​ស៊ូ​ណាន Sunan ក្នុង​ទីក្រុង​ព្យុងយ៉ាង ដោយ​វា​រត់​បាន​ចម្ងាយ​ប្រមាណ ៣,៧០០​គីឡូម៉ែត្រ និង​ហោះ​ឡើង​កម្ពស់​ប្រហែល​៧៧០​គីឡូម៉ែត្រ រំលង​ពីលើ​ដែនអាកាស​នៃ​កោះ​ហុក​កៃ​ដូ មុននឹង​ធ្លា​ក់នៅ​ចម្ងាយ​ប្រហែលជា ២,០១៥​គីឡូម៉ែត្រ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​៕

​

ឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​ករណី លោក គឹម សុខ ដដែល

​រាជធានី​ភ្នំពេញ ៖ លោក ប៉ាក ច័ន្ទ​សំបូរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ពោលគឺ​ផ្តន្ទាទោស​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ហើយ​មជ្ឈដ្ឋាន​មួយចំនួន​ហៅថា អ្នកវិភាគ​មាត់ដាច នោះ ដាក់ពន្ធនាគារ​១៨​ខែ​ដដែល ។ ការសម្រេច​បែបនេះ​ធ្វើឡើង​ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​។​
គួររំលឹកថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​គឹម សុខ ដាក់ពន្ធនាគារ​រយៈពេល​១៨​ខែ ពិន័យ​៨​លាន​រៀល​ចូល​ថវិការដ្ឋ និង សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​៨០០​លាន​រៀល ករណី​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី ។​
​លោក គឹម សុខ ជាប់ចោទ​ចំនួន​ពីរ​បទល្មើស គឺ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​
​បច្ចុប្បន្ន​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​សម្តេច​តេ​ជោ ដូចគ្នា គឺពាក់ព័ន្ធ​ការដែល​លោក គឹម សុខ បាន​ចោទប្រកាន់ ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ​៕

​

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កឹម សុខា នោះទេ​ដែល​ចោទ​សហរដ្ឋអាមេរិក​!

​រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅកាន់​កម្មករ កម្មការិនី​រាប់ម៉ឺន​នាក់ កាលពី​ព្រឹក​មិញ​សម្តេច ហ៊ុន សែន បាន​ថ្លែងថា « យើង​មិនបាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​នោះទេ ប៉ុន្តែ កឹម សុខា ទេ ដែល​ចោទ​សហរដ្ឋអាមេរិក​, ដូច្នេះ​សូម​ឲ្យ​អាមេរិក​ក៏​ដូច​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ស្តាប់​ឲ្យ​ច្បាស់ ហើយ​ឆ្លើយតប​ឬ​បកស្រាយ​ឲ្យ​បានច្បាស់លាស់​អំពី​សំដី កឹម សុខា ។​
សម្តេច ហ៊ុន សែន ប្រកាស​ខ្លាំងៗ​ដោយ​ចោទសួរ​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា​ថា តើ​ការនិយាយ​របស់លោក កឹម សុខា អំពី​ផែនការ​រៀបចំ​ធ្វើ​បដិវត្ត​ពណ៌ ពិត ឬ​មិន​ពិត ? ដូច្នេះ​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​ចេញមុខ​មក​ពន្យល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។ ទន្ទឹម​នោះ​ស​ម្តេចក៏ បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​រួបរួមគ្នា​លើកកម្ពស់​ជាតិនិយម ហើយ​កំចាត់​ពួក​បរទេស​ឈ្លានពាន ដើម្បី​ឯករាជ្យ សេរីភាព និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ៕

​

តុលា​ការមិន​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ CNRP ចូលជួប​លោក កឹម សុខា

​រាជធានី​ភ្នំពេញ ៖ តុលាការ​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​របស់ លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើសុំ​សួរសុខទុក្ខ លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ខណដែល​តុលាការ​បញ្ជាក់ថា ដោយសារតែ​សំណុំរឿង លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ចំណាត់ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ហើយ​ចៅក្រម​មិនទាន់បាន​សាកសួរ​ជន​ត្រូវ​ចោទ​នៅឡើយ ។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ លោក ម៉ៅ មុនី​វណ្ណ បានដាក់​លិខិត​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំឱ្យ​រូបលោក និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់​ផ្សេងទៀត ចូល​សួរសុខទុក្ខ លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧៕

​

កម្ពុជា​ផ្អាក​កិច្ចសហប្រតិបត្តិការ​ស្វែងរក​ឆ្អឹង​ខ្មោច​ទាហាន​អាមេរិក​

​រាជធានី​ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសថា កម្ពុជា​នឹង​ផ្អាក​កិច្ចសហប្រតិបត្តិការ ជាមួយ​សហរដ្ឋអាមេរិក លើ​ការស្វែងរក​ឆ្អឹង​ខ្មោច​ទាហាន​អាមេរិក​នៅ​ទឹកដី​កម្ពុជា ខណដែល​គេ​ដឹងថា ទាហាន​អាមេរិក​តិចជាង​៩០​នាក់​ទេ ដែល​បាន​ស្លាប់​នៅ​កម្ពុជា​អំឡុងពេល​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ក្នុងនោះ​អដ្ឋិធាតុ​ទាហាន​អាមេរិក ជាង​៤០​នាក់​ប៉ុណ្ណោះ ដែល​បាន​រកឃើញ​នាពេល​កន្លងទៅ ។​
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លើកឡើងថា កម្ពុជា​ផ្អាក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុងការ​ស្វែងរក​ឆ្អឹង​ខ្មោច​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា​កាលពី​សម័យ​សង្គ្រាម ។ សម្តេច​បញ្ជាក់ថា ក្រសួងការបរទេស​ក​ម្ពុ​ជា​នឹង​ផ្ញើ​កំណត់​ទូត​ទៅកាន់​សហរដ្ឋអាមេរិក នាពេល​ឆាប់ៗ​នេះ ជុំវិញ​ការផ្អាក​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​លើ​ការស្វែងរក​ឆ្អឹង​ខ្មោច​ទាហាន​អាមេរិក​លើទឹក​ដី​កម្ពុជា ៕

​

ករណី​បាញ់រះ និង​បំផ្ទុះ​រថយន្ត​នៅ​បា​កដាដ​មនុស្ស​ស្លាប់​កើន​ដល់ ៨៣​នាក់

​បា​កដាដ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​រហូតដល់​៨៣​នាក់​ហើយ ខណៈ​៩៣​នាក់​រងរបួស​នៅក្នុង​សកម្មភាព​វាយប្រហារ​ដោយ​បំផ្ទុះ​រថយន្ត និង​បាញ់រះ​នៅក្បែរ​ទីក្រុង ណា​ស្រ៊ី​យ៉ា​ហ៍ (Nasriyah) ក្នុង​ខេត្ត ឌី​ការ (Dhi Qar) ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ម្សិលមិញ​។
​ប្រធាន​នាយកដ្ឋាន​សុខាភិបាល​ប្រចាំខេត្ត​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា «​តួលេខ​នៃ​ចំនួន​អ្នករងគ្រោះ​ចុងក្រោយ​បំផុត ដោយសារ​ហេតុការណ៍​វាយប្រហារ​ដោយ​បំផ្ទុះ​រថយន្ត និង​បាញ់រះ​នៅ​តំបន់ ហ្វា​ដាក់ (Fadak) ក្នុង​ខេត្ត Dhi Qar បាន​កើន​ដល់ ៨៣​នាក់​ស្លាប់ និង ៩៣​នាក់​របួស ស្រប​ពេលដែល​មនុស្ស​ជាច្រើន​នាក់​ទៀត ក្នុងចំណោម​នោះ​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​»​។​
​សកម្មភាព​ពាក់ព័ន្ធ​គ្នា​ទាំងពីរ​ករណី បាន​កើតឡើង​នៅពេលដែល​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​សម្រុកចូល​វាយប្រហា​រ​ទៅលើ​អាហារ​ដ្ឋា​ន​មួយកន្លែង ក្នុង​តំបន់ Fadak ភាគ​ខាងលិច​ក្រុង Nasriyah ដែល​នៅ​ប្រមាណ ៣៧៥​គីឡូម៉ែត្រ ភាគខាងត្បូង​នៃ​ទីក្រុង​បា​កដាដ ខណៈ​រថយន្ត​បង្កៃ​គ្រាប់បែក​មួយគ្រឿង ត្រូវបាន​គេ​បំផ្ទុះ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយកន្លែង នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អាហារ​ដ្ឋា​ន ដែល​បាន​រង​ការវាយប្រហារ​។​
​ទោះយ៉ាងណា​ក្រោយមក​ក្នុង​ថ្ងៃ​ដដែល ក្រុម​ភេរ​វករ ISIS បាន​ចេញមុខ​អះអាង តាម​បណ្តាញសារព័ត៌មាន​រប​ស់​ខ្លួន​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ទង្វើ​នេះ​៕

​

ឧទ្ធរណ៍​បើកសវនាការ​សំណុំរឿង​លោក គឹម សុខ​

​រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា​នេះ​បាន​បើកសវនាការ​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ករណី​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា សម្លាប់​បណ្ឌិត​កែម ឡី ។​
​លោក គឹម សុខ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​១៨​ខែ ពិន័យ​៨​លាន​រៀល​ចូល​ថវិការដ្ឋ និង សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​៨០០​លាន​រៀល ករណី​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត​កែម ឡី ។​
​លោក គឹម សុខ ជាប់ចោទ​ចំនួន​ពីរ​បទល្មើស គឺ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍ ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ៕

​

វ៉ៃខ្នោះឪពុក​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង

​ខេត្តកំពត ៖ សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​ឪពុក​ល្មោភកាម​ម្នាក់​បន្ទាប់ពី​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង រហូត​បានសម្រេច ដែល​ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជនល្មើស ស្ថិតក្នុង​ស្រុក​ជុំ​គិរី ខេត្តកំពត​។​
​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​១៤ ខែកញ្ញា ២០១៧ អធិការនគរបាល​ស្រុក​ជុំ​គី​រី បានទទួល​បណ្តឹង ពី​ស្ត្រី​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ថា ប្តី​របស់ខ្លួន​អាយុ​៣៨​ឆ្នាំ រស់នៅ​ជាមួយគ្នា ចាប់​កូនស្រី​បង្កើត​ខ្លួនឯង រំលោភ រហូត​បានសំរេច​ចំនួន​១​ដង ដែល​កើតឡើង នៅវេលា​ម៉ោង​៥​ជិត​ភ្លឺ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅលើផ្ទះ​ភូមិ ឃុំ​ខាងលើ ពេលដែល​គាត់​មិន​នៅផ្ទះ​។​
​លោក​អធិការនគរបាល​ស្រុក​ជុំ​គី​រី បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នោះ​លោក​ដឹកនាំ​មន្ត្រីនគរបាល​ជំនាញ ចុះ​ដល់​កន្លែង​កើ​ក​ហេតុ ហើយ​ហៅ​ក្មេងស្រី​រងគ្រោះ អាយុ​១១​ឆ្នាំ មក​សាកសួរ បាន​បញ្ជាក់ថា ឪពុក​ខ្លួន ពិតជា​បាន​ចាប់រំលោភ​មែន​។ តាមរយៈ​នេះ លោក​អធិការ នគរបាល​ស្រុក​ជុំ​គី​រី ក៏បាន​ឃាត់ខ្លួន​ជ​នស​ង្ស័យ​តែម្តង ។ ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា ខ្លួនគេ ពិតជា​បាន រំលោភ​កូន​របស់ខ្លួន​ពិតមែន ៕

​

កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រំលង​ប្រទេស​ជប៉ុន​ទៀតហើយ​

​កូរ៉េខាងជើង ៖ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល Ballistic រំលង​ប្រទេស​ជប៉ុន​ជាថ្មី​ម្តងទៀត នា​ព្រឹក​ថ្ងៃ​សុក្រ​។ នេះ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ ចេញផ្សាយ​មុននេះ​បន្តិច​៕

​