All posts by មេគង្គ ប៉ុស្តិ៍

ផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ថៃ ស្លាប់​ប៉ូលិស​ម្នាក់ និង​១៨​នាក់​រងរបួស​

​បាងកក ៖ មន្ត្រីប៉ូលិស​ថៃ​ម្នាក់​បាន​ស្លាប់ និង​១៨​នាក់​ផ្សេង​បានទទួល​រងរបួស​ធ្ងន់​-​ស្រាល បន្ទាប់ពី​គ្រាប់​បង្កៃ​ចំនួន​០៣​គ្រាប់ ត្រូវបាន​គេ​បំផ្ទុះ​បន្តបន្ទាប់​គ្នា នៅ​ខេត្ត​យ៉ា​ឡា ភាគខាងត្បូង ប្រទេស​ថៃ កាលពី​ម្សិលមិញ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ចិន ស៊ីន​ហួរ​។​
​ប៉ូលិស​និយាយថា គ្រាប់បែក​ទីមួយ​បាន​ផ្ទុះ​នៅជាប់​បង្គោល​ខ្សែភ្លើង​មួយកន្លែង ប៉ុន្តែ​ពុំបាន​បង្ក​ឲ្យ​មនុស្ស​រងគ្រោះ​ឡើយ ហើយ​ហេតុការណ៍​នេះ​ក៏​ត្រូវបាន​រាយការណ៍​ដ​ល់​ប៉ូលិស​។ ក្រោយមក​ក្រុម​ជំនាញ​ខាង​គ្រឿងផ្ទុះ ក៏ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ត្រួត​ពិនិត្យមើល​កន្លែងកើតហេតុ តែ​ពួកគេ​ស្រាប់​បាន​រងរបួស​ដោយសារ ការផ្ទុះ​នៃ​គ្រាប់បែក​មួយ​គ្រាប់​ផ្សេងទៀត និង​ដោយ​ការ​ឈ្លប​វាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ថែមទៀត ហើយ​បន្ទាប់មកទៀត គ្រាប់បែក​ទី​បី​ក៏បាន​ផ្ទុះឡើង​។​
​ទោះបីយ៉ាងណា​កម្លាំង​ប៉ូលិស​សរុប ១៩​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ដោយ​ម្នាក់​ក្នុងចំណោម​នោះ បាន​បាត់បង់​ជីវិត​ទៅហើយ​៕

​

 

 

 

 

 

 

 

 

គ ជ ប មិន​ទទួល​ចុះឈ្មោះ​អ្នកបោះឆ្នោត​៣​ថ្ងៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ ជ ប បានអនុញ្ញាត​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ចុះឈ្មោះ​អ្នកបោះឆ្នោត នៅតាម​ឃុំ​សង្កាត់ ទាំង ១៦៤៦ ឃុំ​សង្កាត់ ទូទាំងប្រទេស បាន​ឈប់ សម្រាក ដូច​មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន​ដែរ​។ ដូច្នេះ ការិយាល័យ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ទាំងអស់ ត្រូវ​បិទទ្វារ​រយៈពេល​៣​ថ្ងៃ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ នា​សប្តាហ៍​ក្រោយ ហើយ​ការ ចុះឈ្មោះ នឹង​ចាប់ដំណើរការ​ឡើងវិញ នៅក្រោយ​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប បាន​ថ្លែង​បន្ទាប់ពី​សន្និសីទកាសែត នៅ​ទីស្នាក់ការ​កណ្តាល គជប កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​ថា “​ពេល​ភ្ជុំបិណ្ឌ ជា​ថ្ងៃ​បុណ្យជាតិ ដែល​កំណត់​ក្នុង​ប្រតិទិន​របស់​រាជរដ្ឋាភិបាល ។ សម្រាប់ គ ជ ប បានអនុញ្ញាត​ឲ្យ​មន្ត្រី​របស់ខ្លួន មានការ​ឈប់សម្រាក ដូច​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ទូទៅ​ដែរ​។ ដូច្នេះ ៣ ថ្ងៃ​នៃ​ពេល​ភ្ជុំបិណ្ឌ​នេះ គឺ​មន្ត្រី​នៃ​ក្រុម​ចុះឈ្មោះ​អ្នកបោះឆ្នោត​ទាំងអស់ ត្រូវបាន​ឈប់សម្រាក រហូតដល់​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​។​
​ ​សូមជម្រាបថា រយៈពេល​១៣​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ចុះឈ្មោះ​ថ្មី​ចំនួន​៨៥.៩៧៩​នាក់ ហើយ និង​មាន​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​ចំនួន​២៩៦​នាក់​៕

​

​មនុស្ស​៥០​នាក់​ស្លាប់ ក្នុងរកណីបំផ្ទុះ​រថយន្ត និង​បាញ់ប្រហារ​នៅ​ភាគខាងត្បូង​អ៊ីរ៉ាក់

បា​ដា​ដ ៖ មន្ត្រី​សុខាភិបាល​អ៊ីរ៉ាក់​បាន​និយាយថា មនុស្ស​៥០​នាក់​បាន​បាត់​បង់ជីវិត និង​ជាង​៨០​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​សកម្មភាព​វាយប្រហារ​ដោយ​កាំភ្លើង និង​បំផ្ទុះ​រថយន្ត នៅក្នុង​ទីក្រុង Nasiriyah ភាគខាងត្បូង ប្រទេស​អ៊ីរ៉ាក់​។ នេះ​បើតាម​សារព័ត៌មាន​រុស្ស៊ី Russia Today (RT)​។​
​នៅក្នុង​សកម្មភាព​វាយប្រហារ​លើកទីមួយ ខ្មាន់កាំភ្លើង​មួយក្រុម បាន​សម្រុក​ចូលទៅក្នុង​អាហា​រដ្ឋា​ន​មួយកន្លែង ហើយក៏​បានចាប់ផ្តើម​ធ្វើ​ការបាញ់រះ​ទាំង​កម្រោល ត្រូវចំ​មនុស្ស​យ៉ាងតិច​៥០​នាក់​នៅ​ទីនោះ​។ បន្តិចក្រោយមក​ជន​ចំនួន​០២​នាក់​ទៀត ក្នុងនោះ​មាន​ម្នាក់​បើកបរ​រថយន្ត​បង្កៃ​គ្រាប់បែក បាន​បំផ្ទុះ​ខ្លួន​ពួកគេ​ទាំងពីរ រួមទាំង​រថយន្ត នៅឯ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយកន្លែង ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីតាំង​វាយប្រហារ​ទីមួយ​ឡើយ​។​
​ជុំវិញ​សកម្មភាព​វាយប្រហារ​ខាងលើ ក្រុម​ភេរ​វករ ISIS បាន​ចេញមុខ​អះអាងថា ជា​ទង្វើ​របស់​ពួកខ្លួន​៕

​

បក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ចែកចានចែកឆ្នាំង​វិល​ទៅ​ទ្រនំ​ចាស់​រៀងៗ​ខ្លួន​

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​បង្ហើប​ឱ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ចែកផ្លូវ​គ្នា​វិល​ទៅរក​ទ្រនំ​ចាស់​រៀងៗ​ខ្លួន​វិញ គឺ​អ្នកខ្លះ​ទៅរក​គណបក្ស​ស​ម រង្ស៊ី ដែល​បាន​ប្តូរ​ឈ្មោះ ទៅជា​គណបក្ស​ភ្លើងទៀន និង​អ្នកខ្លះ​ទៅរក​គណបក្ស​សិ​ទិ្ធ​មនុស្ស​។​

លោក ខៀវ សុភ័គ បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា គណបក្ស​ទាំង​ពីនេះ អាច​នឹងចូលរួម​បោះឆ្នោត​ឆ្នាំក្រោយ​បាន ហើយ​សមាជិក​របស់​ប​ក្ស​ទាំងពីរ ដែល​បានរួម​គ្នា​បង្កើត​បក្ស​ស​ង្គ្រោះ​ជាតិ ដែល​អាច​នឹង​រំលាយចោល ដោយសារ​មេបក្ស​នេះ គឺ​លោក កឹម សុខា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​នោះ ដូច្នេះ​បន្ទាប់ពីនោះ​ទៅ ពួកគេ​អាច​ចែក​ចាន ចែក​ឆ្នាំង​គ្នា​វិល​ទៅរក​ទ្រនំ​ចាស់​រៀងៗ​ខ្លួន​វិញ​។​

​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្លាប់បាន​បញ្ជាក់ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​មែន​នោះ តំណែង​ដែល​កើតចេញពី​ការបោះឆ្នោត នៃ​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ រាប់​តាំងពី​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​, ស្រុក​-​ខណ្ឌ​-​ក្រុង​, រាជធានី​-​ខេត្ត រហូតដល់​សមាជិករ​ដ្ឋ​សភា ព្រឹទ្ធសភា ក៏ត្រូវ​រលាយ​ដែរ​៕
​

គ ជ ប មិន​​ចុះឈ្មោះ​បោះឆ្នោត​៣​ថ្ងៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ ជ ប បានអនុញ្ញាត​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ចុះឈ្មោះ​អ្នកបោះឆ្នោត នៅតាម​ឃុំ​សង្កាត់ ទាំង ១៦៤៦ ឃុំ​សង្កាត់ ទូទាំងប្រទេស បាន​ឈប់ សម្រាក ដូច​មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន​ដែរ​។ ដូច្នេះ ការិយាល័យ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ទាំងអស់ ត្រូវ​បិទទ្វារ​រយៈពេល​៣​ថ្ងៃ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ នា​សប្តាហ៍​ក្រោយ ហើយ​ការ ចុះឈ្មោះ នឹង​ចាប់ដំណើរការ​ឡើងវិញ នៅក្រោយ​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប បាន​ថ្លែង​បន្ទាប់ពី​សន្និសីទកាសែត នៅ​ទីស្នាក់ការ​កណ្តាល គជប កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​ថា “​ពេល​ភ្ជុំបិណ្ឌ ជា​ថ្ងៃ​បុណ្យជាតិ ដែល​កំណត់​ក្នុង​ប្រតិទិន​របស់​រាជរដ្ឋាភិបាល ។ សម្រាប់ គ ជ ប បានអនុញ្ញាត​ឲ្យ​មន្ត្រី​របស់ខ្លួន មានការ​ឈប់សម្រាក ដូច​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ទូទៅ​ដែរ​។ ដូច្នេះ ៣ ថ្ងៃ​នៃ​ពេល​ភ្ជុំបិណ្ឌ​នេះ គឺ​មន្ត្រី​នៃ​ក្រុម​ចុះឈ្មោះ​អ្នកបោះឆ្នោត​ទាំងអស់ ត្រូវបាន​ឈប់សម្រាក រហូតដល់​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​។​

​ ​សូមជម្រាបថា រយៈពេល​១៣​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ចុះឈ្មោះ​ថ្មី​ចំនួន​៨៥.៩៧៩​នាក់ ហើយ និង​មាន​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​ចំនួន​២៩៦​នាក់​៕

​

១៣​ថ្ងៃ​ដើមខែ​នេះ គ​.​ជ​.​ប ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​ថ្មី​ជិត​៨​លាន​នាក់​

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​បញ្ជាក់ថា រយៈ ពេល ១៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១-១៣ ខែកញ្ញា ឆ្នាំ​២០១៧ គ ជ ប បានធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ ឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​បាន​ចំនួន​៧,៩៥០,៧១៦​នាក់ ស្មើ ៥.២៩% នៅ​រា​ធានី​-​ខេត្ត​ទាំង ២៥ ។ ក្នុងនោះ អ្នក​ដែល​បាន​ចុះឈ្មោះ​ថ្មី​ចាប់ពី​ថ្ងៃទី ១-១២ កញ្ញា មាន​ចំនួណ​៨៥,៩៦៩​នាក់ និង​បាន​លុបឈ្មោះ​ចេញពី បញ្ជី​បោះឆ្នោត​ចំនួន​២៩៦​នាក់ ។
​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បានលើកឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ ជាមួយ ភាគី​ពាក់ព័ន្ធ ស្តីពី​ដំណើរ​ការប្រព្រឹត្តិទៅ នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ បោះឆ្នោត នៅតាម​ឃុំ​-​សង្កាត់ នៅ​ថ្ងៃទី​១៤ កញ្ញា​។
​លោក​ថា ចុះឈ្មោះ​បោះឆ្នោត​លើក​នេះ មាន​លក្ខណៈ​ស្រួល​ជាង​ការ ចុះឈ្មោះ​បោះឆ្នោត លើក​មុន​ឆ្នាំ​២០១៦ ព្រោះ​មន្ត្រី​ចុះឈ្មោះ​មាន​វេលា​ច្រើន ។ មន្ត្រី​ចុះឈ្មោះ​នៅ​ឃុំ​-​សង្កាត់​ទាំងអស់ មាន​ចំនួន ១៦៤៦​ក្រុម និង​មានឱកាស​ច្រើន​។ តាម​ការប៉ាន់ស្មាន​ការ ចុះឈ្មោះ​មាន​ចំនួន​កើន ប៉ុន្តែ​ដោយសារ មាន​ធ្វើ​ចំណាកស្រុក​ច្រើន តំបន់​ខ្លះ​មាន​ភ្លៀង ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ទី កន្លែង​ចុះ ឈ្មោះ ក៏​ធ្វើឱ្យមាន​ការថយចុះ​វិញ ។​
​សូមជម្រាបថា គិត​មកដល់ពេលនេះ គ​.​ជ​.​ប បានទទួល​អ្នកសង្កេតកា​រណ៍ ជាតិ​ចំនួន ៧២១ នាក់ អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ១៤​នាក់ និង​បាន​ចុះឈ្មោះ​ភ្នាក់ងារ គណបក្សនយោបាយ សរុប ៦,៥១០​នាក់ ពេញសិទ្ធិ​ចំនួន​៣,០១៨ នាក់ និង​បម្រុង ៣,៤៩២​នាក់ សម្រាប់​ចូលរួម​សង្កេត មើល ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ៕

​

គ​.​ជ​.​ប ៖ កម្ពុ​ជាមាន​លុយ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​ឲ្យ​ដឹងថា កម្ពុ​ជាមាន​លុយ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​បោះឆ្នោត ។ ដូច្នេះ​មានន័យថា បើទោះបី​គ្មាន​ជំនួយ​ពី​បរទេស តួយ៉ាង​ដូច​ជំនួយ​អាមេរិក ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ឡើយ ។​
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ថ្លែង​ដូច្នេះ​នៅក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​៖ ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​ឆ្នោត​នៅតាម​ឃុំ​-​សង្កាត់​, លទ្ធផល​បណ្ដុះ​អាសន្ន​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង​ការផ្សព្វផ្សាយ​ស្ដីពី ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្ដឹង​ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត កាលពី​ព្រឹក​មិញ ។​
​លោក ហង្ស ពុទ្ធា បញ្ជាក់ថា កន្លងមក អង្គការ USAID បាន​ឧបត្ថម្ភ​រថយន្ត​ចំនួន​៦​គ្រឿង ដល់ គ​.​ជ​.​ប ចំណែក​អង្គការ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ អាយ​ហ្វេ​ស ក៏បាន​ដាក់​ការិយាល័យ​នៅ គ​.​ជ​.​ប ជួយ​ធ្វើការ គ​.​ជ​.​ប ផងដែរ ប៉ុន្តែ​បើ​គ្មាន​ជំនួយ​ពី​បរទេស​ទាំងនោះ ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា និង​មិន​ប៉ះពាល់​ដល់​ការងារ​របស់ គ​.​ជ​.​ប ដែរ ៕

​

ព្រឹកស្អែក ក្រសួង​ព័ត៌មាន​នឹងធ្វើ​សន្និសីទកាសែត​ជុំវិញ​ការចោទប្រកាន់​របស់​វិទ្យុ​អាស៊ីសេរី

​រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​ស្អែក​នេះ ក្រសួង​ព័ត៌មាន​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការចោទប្រកាន់​របស់​វិទ្យុ​អាស៊ីសេរី (RFA) ពាក់ព័ន្ធ​ការបិទ​ការិយាល័យ​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​។ សន្និសីទ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ វេលា​ម៉ោង​១០ និង​០០​នាទី នៅ​សាល​ព្រះវិហារ ទីស្តីការក្រសួង​ព័ត៌មាន​៕

​

លោក ផៃ ស៊ី​ផាន ប្រតិកម្ម​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​

​រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អាមេរិក​កាលពី​ម្សិលមិញ​បានប្រកាស​ឱ្យ​ពលរដ្ឋ​ខ្លួន​កំពុង​រស់ នៅ​កម្ពុជា​ឲ្យ​ប្រុងប្រយ័ត្ន ដោយ​បរិយាយ​ថា ការអភិវឌ្ឍន៍​ថ្មីៗ ដូចជា​ការចាប់ខ្លួន​ន​យោ​បាយ​ជាដើម ការ​ណ្តេ​ញ​អង្គការក្រៅរដ្ឋាភិបាល​អាមេរិក និង​បុគ្គល​បរទេស​របស់ខ្លួន​រួមទាំង​វោហា​សាស្ត្រ ប្រឆាំង​អាមេរិក ដោយ​មន្ត្រី​អាច​បង្កើន​ភាព​តាន តឹង​ជាទូទៅ​ក្នុងប្រទេស ។​
​ប៉ុន្តែ​ភ្លាមៗ នោះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ច្រានចោល​ការលើកឡើង​បែបនេះ ហើយ​បានចាត់ទុក​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​បែបនេះ គឺជា​បំផ្លើសការពិត ហើយ​បំភ្លៃ​ស្ថានការណ៍​ពិត នៅក្នុង​ប្រទេស​កម្ពុជា​ទាំងស្រុង ក្នុង​គោលបំណង​ទុច្ចរិត ដែល​រដ្ឋាភិបាល​កម្ពុជា មិនអាច​ទទួលយកបាន​នោះទេ​។​
​លោក ផៃ ស៊ី​ផាន បញ្ជាក់ថា ការ​បង្ហោះ​ព័ត៌មាន​បែបនេះ គឺជា​ការបំពុល​បរិយាកាស​នយោបាយ​ពិត នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​ស្ថានភាព នយោបាយ​កម្ពុជា នៅតែ​ដំណើរ​ការធម្មតា គ្មានអ្វី​គួរឱ្យ​ព្រួយបារម្ភ​ឡើយ ។​
​អ្នកវិភាគ​នយោបាយ និង​មន្ត្រីការទូត​បានចាត់ទុក​ការសម្រេចចិត្ត​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា​ជាការ​បង្ហាញ​នូវ​ការ​សងសឹក​ភ្លាមៗ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​រយះពេល ចុងក្រោយ​នេះ បាន​វាយប្រហារ​ធ្ងន់ៗ ទៅលើ​ប្រទេស​មហាអំណាច​មួយ​នេះ ។​
​ទន្ទឹម​នោះ​ឥរិយាបថ​របស់​ទូត​អាមេរិក​ពេលនេះ បាន​បញ្ជាក់ថា អាមេរិក​មិន​សប្បាយចិត្ត ចំពោះ​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​កូនជឹង​របស់ខ្លួន​ក្នុង ការសម្រេច​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ៕

​

ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​ច្រក​កា​រ៉ុង​បោះចោល​ ​សមត្ថកិច្ច​ចាប់បាន​ជន​ដៃ​

​ខេត្តកំពត ៖ ជនដៃដល់​ដែល​បានសម្លាប់​ស្ត្រី​ម្នាក់​ដោយ​កាប់​ជាច្រើន​កន្លែង ហើយ​ច្រក​នៅ​ក្នុងកា​រ៉ុង រួច​យកទៅ​បោះចោល​នៅក្បែរ​ប្រឡាយទឹក ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​១០​ថ្ងៃមុន​នោះ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ត្រូវ​កម្លាំង​នគរបាល​ខេត្តកំពត​បាន​ចាប់ខ្លួន​ហើយ​។​
​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ប្រាប់ថា កម្លាំង​នគរបាល​របស់លោក បាន​ចាប់​ជនដៃដល់​បាន​ហើយ និង​កំពុង​ទំនាក់ទំនង​ជាមួយ​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ទទួល​យកទៅ​សួរនាំ​បន្តទៀត ចាត់ការ​តាមច្បាប់​។ លោក​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ​ឈ្មោះ ប៉ាត ចន្ទ​វត្ថា អាយុ​៣០​ឆ្នាំ ស្រុកកំណើត​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ហើយ​សព្វថ្ងៃ​នៅផ្ទះ​លេខ​៨២ ផ្លូវ​លេខ​២ ភូមិ​១០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ មុខរបរ រត់​តាក់ស៊ី និង​ជា​និពន្ធ​នាយ​កនៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ឆាយា​អង្គរ ព្រមទាំង​ដកហូត​រថយន្ត Highlander ពណ៌​ស្ករ ស្លាក​លេខ 2R-3182 PP នៅ​ភោជនីយដ្ឋាន​ហេង​រស្មី មុនពេល​ទៅ​ឃាត់​ជនសង្ស័យ នៅ​រមណី​ដ្ឋា​ន ណា​តា​យ៉ា ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​។
​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅនេះ មាន​ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​លើ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​ឃាតករ​កាប់​លើ​ផ្ទៃមុខ​ជាច្រើន​កាំបិត ហើយ​ច្រក​កា​រ៉ុង យកមក​ថ្លុ​ង​ចោល ក្បែរ​ប្រឡាយទឹក ក្នុងស្រុក​កំពង់ត្រឡាច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៕


​

ឆេះ​សាលារៀន​មួយ​នៅ​ម៉ាឡេស៊ី​បណ្តាល​ឲ្យ​មនុស្ស​២៥​នាក់​ស្លាប់​

​គូ​ឡា​ឡាំ​ពួរ ៖ សារព័ត៌មាន Sputnik ចេញផ្សាយ​នា​ព្រឹក​នេះ​ថា វេលា​ម៉ោង ៥ និង​០០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សាលារៀន​មួយកន្លែង​ក្នុង​រដ្ឋធានី​គូ​ឡា​ឡាំ​ពួរ នៃ​ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ ដោយ​បណ្តាល​ឲ្យ​ឲ្យ​មនុស្ស​២៥​នាក់​ស្លាប់ ក្នុងនោះ​ភាគច្រើន​ជា​សិស្សសាលា ដែល​ស្នាក់នៅ​ទី​សាលារៀន​នោះ​។
​មន្ត្រី​ពន្លត់​អគ្គិភ័យ​របស់​ម៉ាឡេស៊ី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក The Star ថា «​យោងតាម​ព័ត៌មាន​នា​ដំណាក់កាល​នេះ​សិស្ស និង​គ្រូបង្រៀន​សរុប​២៥​នាក់​បាន​បាត់​បង់ជីវិត​»​។ ពុំទាន់​មាន​ព័ត៌មាន​បញ្ជាក់​អំពី​មូលហេតុ ដែល​បាន​បង្ក​ជា​គ្រោះ​អគ្គិភ័យ​នេះឡើយ ខណៈដែល​ក្រុម​ពន្លត់​អគ្គិភ័យ​ក្នុង​ទីក្រុង​បានបង្ហាញ​ក្តី​ព្រួយបារម្ភ ចំពោះ​ប្រព័ន្ធ​សុវត្ថិភាព​នៃ​សាលារៀន​សាសនា​ឯកជន​ជាច្រើន​ផ្សេងទៀត​៕

​

អគ្គលេខាធិការ UN ជំរុញ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ម​ផ្អាក​ប្រតិបត្តិការ​យោធា​

​យូ​អិន ៖ លោក អង់​តូ​នី​ញ៉ូ ហ្គូ​ធឺ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយថា អំពើហិង្សា​ដែល​បានកើត​ឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅលើ​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​គឺ​មិនអាច​ទទួលយក​បានទេ ហើយ​លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ផ្អាក​ប្រតិបត្តិការ​យោធា​។​ការ​ថ្លែង​បែបនេះ​របស់លោក​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​ពី​កាល​ម្សិលមិញ​។​
​ជាមួយគ្នា​នោះ​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ធឺ​រ៉េ​ស បាន​ថ្លែងថា រដ្ឋាភិបាល​ប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវតែ​លើកតម្កើង​នីតិរដ្ឋ និង​ត្រូវ​ផ្ដល់​សិទ្ធិ​ដល់​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​នោះ​ឲ្យ​ត្រឡប់​ទៅ​រស់នៅក្នុង​លំនៅឋាន​ពួកគេ​វិញ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ ទន្ទឹម​នោះ​លោក ហ្គូ​ធឺ​រ៉េ​ស បាន​ក៏​ជំរុញ​ឲ្យ​មានការ​បញ្ចប់​អំពើហិង្សា និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ប្រទេស​មី​យ៉ាន់​ម៉ា​ផ្ដល់​សញ្ជាតិ ឬ​ផ្ដល់​ឋានៈ​ស្របច្បាប់​ដល់​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​ទាំងនេះ​ដើម្បី​ឲ្យ​ពួកគេ​អាចធ្វើ​ការងារ និង​ទទួលបាន​ការអប់រំ​ព្រមទាំង​ការ​គាំពារ​សុខភាព​ផងដែរ​។​
​សូមបញ្ជាក់ថា ចាប់តាំងពី​អំពើហិង្សា​បាន​ផ្ទុះឡើង​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​២៥​ខែសីហា​មកទល់នឹង​ពេលនេះ​គឺមាន​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​ជិត​៣៨​ម៉ឺន​នាក់​ហើយ​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​៕


​

ឆេះ​ផ្ទះ​លក់​ម៉ូតូ​នៅ​ទី​រួម​ខេត្តកំពង់ធំ​បំផ្លាញ​ម៉ូតូ​៤០​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួន​

​ខេត្តកំពង់ធំ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​អាជីវករ​លក់​ម៉ូតូ​មួយកន្លែង​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ឆេះ​ម៉ូតូ​អស់​ចំនួន ៤០​គ្រឿង និង​ទ្រព្យ​មួយចំនួនទៀត ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃទី​១៣ ខែកញ្ញា​នេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។​
​នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដែល​បាន​ដឹក​កម្លាំង​នគរបាល​ចុះជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ​កើតឡើង​ដោយសារ​ទុសេ​ខ្សែភ្លើង​។ ឧ​ត្ត​ម​សេនីយ៍​ទោ​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ មាន​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ចូលរួម​ចំនួន​៨០​នាក់ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង អស់​ទឹក​ចំនួន​៥​ជើង​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បញ្ជាក់ថា ក្រោយ​មាន​ហេតុការណ៍​ខាងលើនេះ​កើតឡើង លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ភ្លាមៗ ដោយ​បញ្ជូន​រថយន្ត​ពន្លត់​ទឹក​២​គ្រឿង ដើម្បី​បាញ់​ពន្លត់ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ដោយសារ​ភ្លើង​ឆេះ​លឿន​រហូត​បំផ្លាញ​ម៉ូតូ​ដល់​៤០​គ្រឿង តែ​មិនបាន​រីក​រាលដាល​ដល់ផ្ទះ​ក្បែរ​ខាង​នោះទេ​៕

​

បណ្តាញ​ភេរវ​ករ​អាល់​កៃ​ដា​ព្រមាន​ថា មី​យ៉ាន់​ម៉ា​នឹង​ទទួលរង​ទណ្ឌកម្ម

​រ៉ង់​ហ្គូ​ន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ល្ងាច​មិញ​ថា ក្រុម​សកម្មប្រយុទ្ធ​អាល់​កៃ​ដា បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​ឱ្យ​ជន​មូស្លីម​ទាំងអស់​គាំទ្រ​ដល់ ជនជាតិដើម​ភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុង​ប្រឈមមុខ​នឹង​អំពើហិង្សា​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន និង​ព្រមាន​ថា មី​យ៉ាន់​ម៉ា នឹង​ទទួលរង​ទណ្ឌកម្ម​យ៉ាង​សាក​សម​ទៅនឹង​អំពើ​ឧក្រិដ្ឋ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។
​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រុម​អាល់​កៃ​ដា​បាន​ព្រមាន​ថា ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាង​សាហាវ​ឃោ​ឃៅ​លើ​បងប្អូន​មូស្លីម​របស់​យើង​… មិនត្រូវ​ឱ្យ​វា​រំលង​ទៅដោយ​គ្មាន​ការដាក់ទណ្ឌកម្ម​នោះទេ​… ដូច្នេះ​យើង​អំពាវនាវ​ឱ្យ​ជន​មូស្លីម​ទាំងអស់ នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ឥណ្ឌា ប៉ា​គី​ស្ថាន និង​នៅ​ហ្វីលីពីន​ចូលទៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ជួយ​ដល់​បងប្អូន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​របស់​យើង ព្រមទាំង​ជួយ​បណ្ដុះបណ្ដាល​ពួកគេ​ឱ្យមាន លទ្ធភាព​ប្រឆាំងនឹង​ការគាបសង្កត់​។
​ជាមួយគ្នា​នោះ​ក្រុម​បណ្តាញភេរវកម្ម​អាល់​កៃ​ដា​ដែល​សហរដ្ឋអាមេរិក​ចោទថា ជា​មេខ្លោង​នៅ​ពីក្រោយ​ការវាយប្រហារ​មហា​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា ២០០១ បាន​ជំរុញ​ឱ្យ​អ្នក​កាន់សាសនា​អ៊ីស្លាម ឬ​ជន​មូស្លីម​ទាំងអស់​នៅលើ​ពិភពលោក ផ្ដល់ជំនួយ​ដល់​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា រួមមាន​ទាំង​អាវុធ និង​ការគាំទ្រ​ផ្នែក​យោធា​ផងដែរ​។​
​គួរ​បញ្ជាក់ថា ចាប់តាំងពី​ជម្លោះ​រវាង​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា ផ្ទុះឡើង​កាលពី​ថ្ងៃទី ២៥ ខែសីហា​មក បាន​បណ្ដាលឱ្យ​មនុស្ស ៤០០​នាក់ ភាគច្រើន​ជា​រ៉ូ​ហ៊ីង​យ៉ា​បាន​ស្លាប់ និង​ជាង ៤០០,០០០​នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ព្រំដែន​ប្រទេស​បង់​ក្លា​ដែ​ស​៕

​

អាមេរិក ប្រកាស​ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រីការទូត​ក​ម្ពុ​ជា និង​ហាម​ពលរដ្ឋ​ខ្លួន​ឱ្យ​ប្រុងប្រយ័ត្ន​

​ភ្នំពេញ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បានប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា អាមេរិក​នឹង​ផ្អាក លែងចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ ដោយមាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​និយាយថា នេះ​ជា​អំពើ​ជាក់ស្តែង​ដែល​បង្ហាញថា អាមេរិក​មិន​គោរព​សិទ្ធិមនុស្ស​។ ទោះជា​យ៉ាងណា លោក​បាន​បន្តថា កម្ពុជា​នៅតែ​សហការ​ជាមួយ​អាមេរិក ក្នុងការ​ពិភាក្សា​បន្ថែម​ផ្នែក​សិទ្ធិមនុស្ស និង​លើ​កិច្ចព្រមព្រាង​បញ្ជូន​ជនជាតិ​កម្ពុជា​មកវិញ​។​
​ក្នង​ពេល​ដដែល​នេះដែរ ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្លួន​ដែល​កំពុងស្នាក់នៅ​កម្ពុជា ឱ្យ​ប្រុងប្រយ័ត្ន និង​ចាកចេញ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ដែលមាន​ការប្រមូលផ្តុំ​។​

ជាមួយនឹង​ចំណងជើង​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដែល​សរសេរថា​«​សារ​សន្តិសុខសំរាប់​ព​ល​រដ្ឋ​អាមេរិក​៖​កំណើន​ភាព​តានតឹង​និង​វោហារ​ប្រឆាំង​អាមេរិក​» ស្ថានទូត​អាមេរិក​នៅ​ល្ងាច​ថ្ងៃ​១៣​កញ្ញា​នេះ​បានចេញ​សារ​ព្រមាន​ដល់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រស់នៅក្នុង ឬ​កំពុងធ្វើដំណើរ​មក​កម្ពុ​ជា ថា​ដំណើរ​វិវត្តន៍​សភាពការណ៍​ចុងក្រោយ​នេះ រួមមាន​ការចាប់ខ្លួន​មេដឹកនាំ​នយោបាយ​ម្នាក់ ការបណ្តេញ​អង្គការក្រៅរដ្ឋាភិបាល​អាមេរិក​មួយ​និង​បុគ្គលិក​របស់​អង្គការ​នេះ ព្រមទាំង​វោហារ​សព្ទ​ប្រឆាំង​អាមេរិក​ចេញពី​មន្ត្រី អាច​បង្ក​ភាព​តានតឹង​នៅក្នុង​ប្រទេស​នេះ​។​

​ឆ្លើយតប​នឹង​ការអំពាវនាវ​នេះ លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ភ្លាមៗ​យ៉ាង​ដូច្នេះ​ថា «​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​បែបនេះ គឺជា​បំផ្លើសការពិត ហើយ​បំភ្លៃ​ស្ថានការណ៍​ពិត នៅក្នុង​ប្រទេស​កម្ពុជា​ទាំងស្រុង ក្នុង​គោលបំណង​ទុច្ចរិត ដែល​រដ្ឋាភិបាល​កម្ពុជា មិនអាច​ទទួលយកបាន​នោះទេ​។ ការ​បង្ហោះ​ព័ត៌មាន​បែបនេះ គឺជា​ការបំពុល​បរិយាកាស​នយោបាយ​ពិត នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​ស្ថានភាព​នយោបាយ​កម្ពុជា នៅតែ​ដំណើរ​ការធម្មតា គ្មានអ្វី​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​»​។​

​សូមជម្រាបថា ប្រតិកម្ម​ដ៏​ខ្លាំង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​ស្ថានទូត​អាមេរិក បាន​បង្ហោះ​នូវ​ព័ត៌មាន​មួយ ឱ្យ​ពលរដ្ឋ​ខ្លួន​ចំពោះ​សន្តិសុខ នៅក្នុង​ប្រទេស​កម្ពុជា​។ ស្ថានទូត​បានប្រកាសថា «​ការអភិវឌ្ឍន៍​ថ្មីៗ​ដូចជា​ការចាប់ខ្លួន​អ្នកនយោបាយ​ជាដើម ការបណ្តេញ​អង្គការក្រៅរដ្ឋាភិបាល​អា​មេ​រិច និង​បុគ្គលិក​បរទេស​របស់ខ្លួន និង​វោហា​សាស្ត្រ​ប្រឆាំងនឹង​ជនជាតិ​អា​មេ​រិច​ដោយ​មន្ត្រី​អាច​បង្កើន ភាព​តានតឹង​ជាទូទៅ​នៅក្នុង​ប្រទេស​។ ទោះបី​ស្ថានទូត​មិនមាន​ព័ត៌មាន​ច្បាស់លាស់​ទាក់ទង​នឹង​ការធ្វើ​បាតុកម្ម​ឬ​បញ្ហា​សន្តិសុខ​ដែល​បាន​គ្រោងទុក​នៅពេលនេះ​ក៏ដោយ​យើង​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​អាមេរិក​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​»​។​

​ចំណែក​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​និយាយថា ក្រសួងការបរទេស​ក​ម្ពុ​ជា កំពុង​ពិនិត្យមើល​ករណីនេះ​៕

​