រាជធានីភ្នំពេញ ៖ តុលាការកំពូលនឹងប្រកាសសាលក្រម ទាក់ទងសំណុំរឿងមួយរបស់លោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ ពីបទចោទ « រក្សាទុកប្រាក់ក្លែងក្លាយ » ដែលជាសំណុំរឿងមួយក្នុងចំណោមសំណុំរឿងជាច្រើនទៀត ។
តុលាការកំពូល នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ បានបើកសវនាការរឿងក្ដី លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ចំនួនពីរសំណុំរឿង តែសវនាការធ្វើបានតែមួយសំណុំរឿងប៉ុណ្ណោះ ។ សំណុំរឿងទី១នោះ គឺបទល្មើស «រក្សាទុកប្រាក់ក្លែងក្លាយ» ប្រព្រឹត្តនៅផ្ទះលេខ៩ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ និងសំណុំរឿងទី២ គឺបទល្មើស «បង្ខាំងមនុស្សខុសច្បាប់» ប្រព្រឹត្តនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៣ ៕

រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធាន និងឧតុនិយម បានឲ្យដឹងថាកូនព្យុះទី១៩ បានកើតឡើង និងមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាដែលបង្កឲ្យមានភ្លៀងធ្លាក់និងរលកសមុទ្រខ្ពស់ៗចាប់ថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។
អាស្រ័យដូច្នក្រសួងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ សូមអាចសេចក្ដីជូនដំណឹងរបស់ក្រសួងខាងក្រោមនេះ៖


ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងតាខ្មៅ មកទទួលការទូទាត់សងប្រាក់ថ្លៃទឹក លម្អៀងពីរដ្ឋាករទឹកវិញ រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទី រសៀល។
ជាមួយគ្នានេះ រដ្ឋាករទឹកបានបញ្ជាក់នូវជម្រើសចំនួន២ សម្រាប់ឲ្យប្រជាពល រដ្ឋជ្រើសរើស លើ ការទូទាត់សងប្រាក់ ជូនប្រជាពលរដ្ឋវិញ រួមមាន៖
១៖ អតិថិជអាចអញ្ជើញមកទទួលសាច់ប្រាក់លម្អៀងដោយផ្ទាល់ នៅបញ្ជរបេឡាទទួល ប្រាក់ ណាមួយ របស់រដ្ឋាករទឹក រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង ៤៖០០នាទីរសៀល។
២៖ ក្នុងករណីអតិថិជនមិនបានមកទទួល ទឹកប្រាក់លម្អៀង រដ្ឋាករទឹកនឹងកាត់កងទឹកប្រាក់ លម្អៀងនេះ ជាមួយថ្លៃប្រើប្រាស់ទឹក នៅវិក្កយបត្របន្ទាប់។
បើសិនជាមានចម្ងល់ ឬសំណួរពាក់ព័ន្ធនឹងករណីនេះ អាចតាមទូរស័ព្ទលេខ ០២៣ ៤៣០ ៥៤១ ឬតាមរយៈភ្នាក់ងារអានលេខ និងចែកវិក្កយបត្រ ដែលចុះបំពេញការងារនៅទីតាំងផ្ទាល់៕


រាជធានីភ្នំពេញ ៖ យោងតាមលិខិតផ្លូវការបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិរៀចំពិធីបង្សុកូល នៅបរិវេនចេតិយខាងមុខ អតីតមន្ទីររដ្ឋសភា ដើម្បីឧទ្ទិសកុសល ដល់អ្នកដែលបានបាត់បង់ជីវិតក្នុងក្បួនបាតុកម្ម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នោះទេ៕


ប៉ារីស ៖ កាលពីម្សិលមិញក្រុមសហជីពបារាំងប្រមាណ៦០,០០០នាក់បានចូលរួមក្នុងបាតុកម្មក្នុងទីក្រុងប៉ារីសតវ៉ាប្រឆាំងជំទាស់នឹងការធ្វើកំណែទម្រង់ច្បាប់ការងារថ្មី ស្នើឡើងដោយប្រធានាធិបតីបារាំង លោក អែមម៉ានុយ អែល ម៉ាក្រុង ព្រមពេលជាមួយគ្នា ប៉ូលិសបារាំងបានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ។ នេះបើតាមសារព័ត៌មាន Sputnik ។
អំពើហិង្សានេះបានផ្ទុះឡើងបន្ទាប់ពីក្រុមបាតុករស្លៀកឈុតខ្មៅមួយចំនួន បានប៉ះទង្គិចជាមួយកម្លាំងរក្សាសណ្ដាប់ធ្នាប់ ដោយពួកគេ បានជេរប្រមាថ និងគប់គ្រាប់បែកផ្សែងជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើឧស្ម័នបង្ហូទឹកភ្នែកបំបែកហ្វូងបាតុករទាំងនេះ។ ទន្ទឹមនោះក្រុមបាតុករស្លៀកឈុតខ្មៅ ក៏បានបំផ្លាញអគារ និងបាញ់ថ្នាំពណ៌លើកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវផងដែរ។ ទោះបីយ៉ាងណាភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីអ្នករងរបួស ឬត្រូវចាប់ខ្លួននៅឡើយទេ។
ការធ្វើកំណែទ្រមង់ច្បាប់ការងារត្រូវបានលោកម៉ាក្រុង បង្ហើបជាសាធារណៈកាលពីចុងខែសីហា។ វិធានការនៃកំណែទម្រង់នេះ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចបារាំង តាមរយៈការសម្រួលដល់និតិវិធីបណ្ដេញ និងជួលបុគ្គលិក ព្រមទាំងអនុញ្ញាតឱ្យវិវាទការងារមួយចំនួន ត្រូវដោះស្រាយ ឬក៏ចរចាដោយផ្ទាល់នៅថ្នាក់ក្រុមហ៊ុន។ ក៏ប៉ុន្តែ កំណែទម្រង់នេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសហជីពបារាំង ត្បិតពួកគេយល់ថាវាធ្វើឱ្យប៉ះពាល់ដល់តុល្យភាពរវាងកម្មករ និងនិយោជក៕

ហ្វីលីពីន ៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់នៅក្នុងផ្នែកមួយចំនួនក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងបណ្តាខេត្តដែលនៅក្បែរៗនោះដោយបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ហើយផ្សារហិរញ្ញវត្ថុ, ការិយាល័យរដ្ឋាភិបាល និងសាលារៀនជាច្រើនកន្លែងត្រូវបានបិទទ្វារ ខណៈដែលព្យុះបានវាយប្រហារនៅទូទាំងកោះលូហ្សុន។
ការិយាល័យអាកាសធាតុរបស់ប្រទេសហ្វីលីពីនបានព្រមានពីសញ្ញាខ្យល់ព្យុះដែលកើតឡើងទៅលើទីក្រុងម៉ានីល និងខេត្តចំនួន១៩ស្ថិតក្នុងកោះលូហ្សុន នៅពេលដែលព្យុះសីក្លូនត្រូពិចមានល្បឿនខ្យល់រហូតដល់ទៅ៦០គីឡូម៉ែត្រក្នុងមួយម៉ោងបានបង្កឲ្យមានការរអិលបាក់ដីនៅក្នុងភាគខាងកើតខេត្តកេហ្សុនកាលពីមុនពេលថ្ងៃត្រង់ម្សិលមិញនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ក្រុមអាជ្ញាធរបានបញ្ជាឲ្យជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងមួយចំនួនដែលត្រូវបានជន់លិចដោយសារទឹកជំនន់នៅក្នុងខេត្តកេហ្សុន និងខេត្តឡាហ្គូណា ដែលនៅទីនោះមានមនុស្ស១៣នាក់កំពុងបាត់ខ្លួន។
ការិយាល័យអាកាសធាតុបាននិយាយទៀតថា គេក៏កំពុងតែបន្តតាមដានព្យុះទីហ្វុងតាលីម ដែលមានល្បឿនខ្យល់រហូតដល់ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបោកបក់ឆ្ពោះមកកាន់កោះលូហ្សុន នេះផងដែរ៕


រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។
តាមសេចក្តីថ្លែងការណ៍ ការសាកល្បងនុយក្លេអ៊ែរ លើកទី៦នេះ របស់រដ្ឋាភិបាល ទីក្រុងព្យូងយ៉ាងនេះ គឺជាការរំលោភជាថ្មីម្តងទៅលើសេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ៕


ភ្នំពេញ ៖ ជនសង្សយ័ម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពុនកើតភ្លើងប្រចណ្ឌ័ធ្វើអោយបុរសជាប្តីដកកាំភ្លើងគំរាមបាញ់សម្លាប់ប្រពន្ធនិងម៉ែក្មេក។ ជនសង្សយ័ម្នាក់នេះត្រូវបាននគរបាលប៉ុស្តិបឹងទំពុនធ្វើការឃាត់ខ្លួនក្រោយដកកាំភ្លើងម៉ាកប៉េអាកុលភ្ជង់គំរាមបាញទៅលើក្រុមគ្រួសារប្រពន្ធខ្លួនដោយចោទប្រកាន់ថាប្រពន្ធមានសាហាយស្មន់។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង០០នាទីរសៀលថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅចំនុចផ្លូវបេតុងក្នុងភូមិត្នោតជ្រុំ៣សង្កាត់បឹងទំពុនខណ្ឌមានជយ័ប្រភពពត៍មានពីម្តាយក្មេកនិងប្រពន្ធរបស់ជនសង្សយ័ខាងលើបានអោយដឹងថាជនសង្សយ័ខាងលើជាមនុស្សប្រចណ្ឌ័ណរបស់ខ្លួនហើយមួយរយះចុងក្រោយជនសង្សយ័បានទៅទិញកាំភ្លើងម៉ាកP A kolពីប្រទេសថៃចំនួន៦០០ដុល្លាទុកសម្រាប់បាញ់សម្លាប់ប្រពន្ធរបស់ខ្លួនហើយមុនពេលកើតហេតុជនសង្សយ័បានដកកាំភ្លើងបាញ់សំដៅមកលើប្រពនហធរបស់ខ្លួនតែសំណាងល្អមិនផ្ទូះក្រោយពេលកើតហេតុប្រពន្ធបានទៅប្តឹងសមត្ថកិច្ខអោយចាប់ខ្លួន។
សមត្ថកិច្ចអោយដឹងថាជនសង្សយ័ខាងលើមានឈ្មោះអ៊ុតបុរីអាយុ២៦ឆ្នាំមុខរបរកម្មកររោងចក្រចំណែកម្តាយក្មេកឈ្មោះគឹមវណ្ណះអាយុ៥៥ឆ្នាំបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅប៉ុស្តិនគរបាលបឹងទំពុនដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី៕



រាជធានីភ្នំពេញ ៖ លោក ស៊ុន ឆ័យ អភិបាលក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ នៅក្នុងសន្និសិទកាសែត កាលពីព្រឹកមិញបានប្រកាសទាត់ចោលនូវពាក្យសម្តីដែល គ្មានការសម្រេចចិត្តត្រឹមត្រូវរបស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញ ដែលថា CNRP នឹងមិនចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ។ ប៉ុន្តែលោក ស៊ុន ឆៃ បានប្រកាសថា គណបក្សសង្គ្រោះជាតិ នឹងចូលរួមបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ។
លោក សុន ឆ័យ បានបញ្ជាក់ក្នុងសន្និសិទនោះថា គណបក្សសង្គ្រោះជាតិ មានទិសដៅតែ មួយទេ គឺឆ្ពោះទៅរកការបោះឆ្នោត នៅឆ្នាំ២០១៨ ហើយនេះជាបំណងប្រាថ្នារបស់គណបក្ស សង្គ្រោះជាតិ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចថា យើងនៅតែបន្តការងាររបស់យើងជាធម្មតា ។
លោក ស៊ុន ឆ័យ បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោកស្រី មួរ សុខហួរ ថា យើងសូម បញ្ជាក់ថា យើងមិនអាចទទួលយកសម្តី ជាឯកជនណាមួយដែលមិនមែនជាការសម្រេចរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ មិនមែនជាការសម្រេចរបស់គណៈកម្មាធិការ មិនមែនជាការ សម្រេចរបស់សមាជគណបក្សថាជាសម្តីឬក៏ទង្វើរបស់គណបក្សសង្គ្រោះជាតិបានទេ ។
ប្រតិកម្មរបស់លោក ស៊ុន ឆ័យ ត្រូវបានគេមើលឃើញថា ផ្ទៃក្នុង CNRP កំពុងមានការបែកបាក់ បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងមួយនេះ ។ ទន្ទឹមនោះក៏លេចឮ ព័ត៌មានថា ផ្ទៃក្នុងគណបក្សប្រឆាំងកំពុងបែងចែកជា២ក្រុម រវាងក្រុមគាំទ្រលោក សម រង្ស៊ី និងក្រុមគាំទ្រលោក កឹម សុខា ផងដែរ ៕

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃទី១២ កញ្ញា នេះ បានធ្វើការអំពាវនាវ ឲ្យពលរដ្ឋខ្មែរទាំងអស់បញ្ឈប់ ការទទួលទានស្រាស និងស្រាថ្នាំ ដែលពុំមានប្រភពច្បាស់លាស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចៀសផុតគ្រោះអាសន្ននៃការពុលអាហារ ។
សូមជម្រាបថា លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានលើកឡើង នៅក្នុងសិក្ខាសាលាមួយស្ដី ពីវិធានការបង្ការ ការពុលចំណីអាហារ និងការពុលមេតាណុល ថា ក្រសួងសូមឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ នូវការបរិភោគស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការពុលអាហារភាគច្រើនបណ្ដាលមកពី ការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងការរៀបចំទុកដាក់ ពិសេសស្រា ដែលផលិត ឬបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ៕


ខេត្តក្វាងស៊ី ៖ លោក Zhang Gaoli ឧបនាយករដ្ឋមន្ត្រីចិន បានប្រកាសពេញទំហឹង ដើម្បីជួយប្រទេសកម្ពុជា មិនឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជាដាច់ខាត ព្រោះបដិវត្តន៍ពណ៌វានឹងនាំឲ្យប្រទេសមួយនេះរងការហិនហោច ។
ការប្រកាសរបស់លោកឧបនាយករដ្ឋមន្ត្រី Zhang Gaoli បានធ្វើឡើងនៅក្នុងពេលជួបពិភាក្សា និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ទីដែលសម្តេចតេជោ អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក FN បានឲ្យដឹងថា ក្នុងជំនួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន និងលោក Zhang Gaoli បានពិភាក្សាគ្នាជាច្រើនទៅលើការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នានាទាំងក្រុមខណ្ឌទ្វេភាគីកម្ពុជា-ចិន និងក្នុងក្របខណ្ឌចិន-អាស៊ាន។ លោក Zhang Gaoli ក៏បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសកម្ពុជា ដែលបានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន។
ក្រៅពីសន្យាជួយទប់ស្កាត់មិនឲ្យមានបដិវត្តន៍ព័រណ៍នៅកម្ពុជាហើយនោះ លោកឧបនាយករដ្ឋមន្ត្រីចិន ក៏បានសន្យាផ្តល់ជំនួយសម្រាប់ដំណើរការ បោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ និងជំនួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោក Zhang Gaoli ក៏បានប្រកាសផ្តល់ជំនួយសពបែបយ៉ាងទាំងអស់តាមសំណើរបស់កម្ពុជា សម្រាប់អភិវឌ្ឍន៍ប្រទេសដែលជាបងប្អូនដ៏ស្និទ្ធស្នាលមួយនេះ ៕


យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីទៀតលើប្រទេសកូរ៉េខាងជើងវិញការធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់រដ្ឋកុម្មុយនិស្តមួយនេះ ខណៈចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធតែមួយគត់របស់ព្យុងយ៉ាង បានបង្ហាញជំហគាំទ្រទាំងស្រុងចំពោះចំណាត់ការនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកនេះ។
សេចក្តីសម្រេចខាងលើ ដែលជាចំណាត់ការសកម្មភាពលើកបីហើយនោះរបស់ UNSC ពាក់ព័ន្ធនឹងកូរ៉េខាងជើងក្នុងអំឡុងពេល ០៥សប្តាហ៍ ចុងក្រោយនេះមានគោលដៅធ្វើការ កាត់បន្ថយការផ្គត់ផ្គង់ ក៏ដូចជានាំចូលប្រេងរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ក្នុងអត្រាជិត ៣០ភាគរយ ហើយដាក់បំរាមលើការនាំចេញវាយនភណ្ឌគ្រប់ប្រភេទ ដែលមានតម្លៃប្រមាណ ៨០០លានដុល្លារ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជេង ហ្សង Geng Shuang បានថ្លែងថា ទីក្រុងប៉េកាំង គាំទ្រទាំងស្រុងឲ្យ UNSC ចាត់វិធានការចាំបាច់ផ្សេងៗ ទាក់ទិននឹងការធ្វើបំផ្ទុះសាកល្បង ក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ដោយឡែកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំសហប្រជាជាតិលោក កូរ៉ូ បេសូ បាននិយាយថា សេចក្ដីសម្រេចចិត្តថ្មីនេះគឺជាការអំពាវនាវបន្ទាន់មួយសុំឲ្យប្រទេសកូរ៉េខាងជើងផ្លាស់ប្ដូរទង្វើរបស់ខ្លួន។ ចំណែកឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំសហប្រជាជាតិលោក ម៉ាស៊ូ រីក្រូហ្វ បាននិយាយថា វិធានការដែលបានអនុម័តចំពោះរបបក្រុងព្យុងយ៉ាងនេះគឺការជាបន្ថែមពីលើទណ្ឌកម្មតឹងរ៉ឹងបំផុតរបស់សហប្រជាជាតិដែលបានដាក់ទៅលើប្រទេសណាមួយនៅសតវត្សរ៍ទី២១នេះ។ ទន្ទឹមនេះដែរឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហប្រជាជាតិគឺលោកស្រី នីកគី ហាឡេយ៍ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា វិធានការពាក់កណ្ដាលដែលបានដាក់ទៅលើរបបកូរ៉េខាងជើងគឺមិនទាន់បានអនុវត្តនៅឡើយទេ។
សូមបញ្ជាក់ថា សេចក្ដីសម្រេចចិត្តសហប្រជាជាតិនេះបានសម្រេចបន្ថែមទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងមិនឲ្យនាំចូលឧស្ម័នធម្មជាតិគ្រប់ប្រភេទទាំងអស់។
សេចក្ដីសម្រេចចិត្តនេះក៏បានហាមឃាត់គ្រប់ប្រទេសទាំងអស់មិនឲ្យទទួលយកកម្មករមកពីប្រទេសកូរ៉េខាងជើងព្រមទាំងហាមឃាត់មិនឲ្យប្រទេសកូរ៉េខាងជើងនាំចេញគ្រឿងវាយនភណ្ឌផងដែរព្រោះប្រភពទាំង២នេះគឺជាកត្តាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសនេះ៕

ប៉េរូ ៖ ក្រសួងការបរទេសប្រទេសប៉េរូបាននិយាយកាលពីម្សិលមិញថា ខ្លួនបានបណ្ដេញឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងចេញពីប្រទេសប៉េរូដោយសារប្រទេសកូរ៉េខាងជើងមិនព្រមគោរពតាមការអំពាវនាវជាបន្តបន្ទាប់របស់ពិភពលោកសុំឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។
ក្រសួងការបរទេសប្រទេសប៉េរូបានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងគឺលោក គីម ហាក់ឆូល មានរយៈពេល៥ថ្ងៃក្នុងការចាកចេញពីប្រទេសប៉េរូ។ វិធានការនេះគឺគ្រាន់តែជាប្ដេជ្ញាចិត្តរកដំណោះស្រាយសន្តិភាពចំពោះបញ្ហានេះ និងជាវិធានការមួយស្របតាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិតែប៉ុណ្ណោះ។
សូមរំលឹកថា កាលពីសប្ដាហ៍មុនប្រទេសម៉ិកស៊ិកក៏បានចាត់វិធានការដូចប្រទេសប៉េរូនេះដែរដោយបានបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីប្រទេសផងដែរ ក្រោយពីអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក ម៉ៃ ផេន បានអំពាវនាវកាលពីសប្ដាហ៍មុនសុំឲ្យបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីនចូលរួមធ្វើឲ្យប្រទេសកូរ៉េខាងជើងក្លាយជារដ្ឋឯកោ។
គួរបញ្ជាក់ថា នៅដើមខែនេះប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរដែលមានកម្លាំងខ្លាំងបំផុតធ្វើឲ្យពិភពលោកមានថ្កោលទោសយ៉ាងខ្លាំង ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និយាយថា ភាពសុខសាន្តនឹងមិនមានទេ៕

ឡាហាវ៉ាន ៖ រដ្ឋាភិបាលគុយបាបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន១០នាក់បានបាត់បង់ជីវិត បន្ទាប់ពីព្យុះ Hurricane Irma បានវាយប្រហារលើតំបន់ឆ្នេរភាគខាងជើងនៃប្រទេសកាលពីចុងសប្ដាហ៍កន្លងទៅ ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបកើនដល់៣៨នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាម National Hurricane Center បាននិយាយថា ព្យុះ Hurricane Irma បានបក់បោកក្នុងល្បឿនខ្យល់១១០គីឡូម៉ែត្រនៅក្នុងមួយម៉ោង និងវាយប្រហារលើតំបន់ស្ថិតនៅចំងាយ៥៦គីឡូម៉ែត្រពីទីក្រុង Gainesville នៃរដ្ឋផ្លូរីដា មុននឹងវាបន្តធ្វើដំណើរទៅកាន់តំបន់ Gulf Coast។ ព្យុះ Hurricane Irma ដែលបានប្រែក្លាយជាព្យុះត្រូពិច បានធ្វើដំណើរទៅដល់ទីក្រុងជាច្រើននៃភាគខាងជើងរដ្ឋផ្លូរីដា របស់សហរដ្ឋអាមេរិក ដោយវាបានបង្កជាភ្លៀងធ្លាក់យ៉ាងខ្លាំង ក៏ដូចជាធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ព្រមទាំងត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្នរៀប ចំឡើងដោយអាជ្ញាធរ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍