ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ធប្រទះឃើញមានស្នាមអា ករ ដេកស្លាប់នៅក្នុង ផ្ទះបាក់បែកមួយ សង្ស័យជាអំពើឃាតកម្ម បង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងម៉ោង១និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ២ខែសីហា ឆ្នាំ២០១៧ នៅក្នងផ្ទះបែកបាក់មួយដែលអត់មានមនុស្សនៅស្ថិតភូមិព្រែកទល់ ក្រុម៩ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
សពជនរងគ្រោះមានឈ្មោះ ប៉ែន រ៉ាដូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅ៣៣១ ក្រុម៩ ភូមិព្រែកទល័ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឪពុករបស់ជនរងគ្រោះមានឈ្មោះ ប៉ែន សំអុន ភេទប្រុស អាយុ៧៦មុខរបរនៅផ្ទះ ម្តាយមានឈ្មោះ ឈួន សារ៉ាន់ ភេទស្រី ៥៨ឆ្នាំ មុខរបបនៅផ្ទះ
តាមសម្ដី ឪពុកជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលសំរានដូច ដូចសព្វដង ខណៈពេលយប់ជ្រៅទៅហើយ ក៍ស្រាប់តែមានប្រជាការពារភូមិ បានទៅគោះទ្វារហៅ រូបគាត់និង កូនប្រសារប្រុសរបស់គាត់ អោយទៅមើលសពកូនប្រុស(ជនរងគ្រោះ)ថាបានដេកស្លាប់នៅក្នុងផ្ទះបាក់បែកមួយ ក្នុងដីឡូមួយកន្លែង ដោយមានស្នាម អាករ ផង ឬដូចនេះរូបគាត់ជាឪពុកក៍បានអោយ កូនប្រសារប្រុសរបស់គាត់ទៅមើល ថាតើពិតជាដូចគេមកប្រាប់ដែរឬទេ ខណៈពេលនោះដែរកូនប្រសារ ប្រុសរបស់គាត់បានទៅមើល ឃើញថាពិតជាកូនប្រុស របស់គាត់មែន ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីដឹងថា ពិតកូនប្រុសរបស់គាត់មែន រូបគាត់ បានអោយកូនប្រសាប្រុស ជិះម៉ូតូទៅប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ អោយចុះមកមើល កន្លែងកើតហេតុតែម្តងទៅ ។ ប្រភពបានបង្ហើបថា កូនប្រុស របស់គាត់ដែលជាជនរងគ្រោះ គឺជាមនុស្ស ញៀនថ្នាំ ហើយរូបគាត់ក៍បានបញ្ជូនទៅមណ្ឌលកែប្រែចំនួន២លើករួចមកហើយដែរ តែពេលចេញមកវិញក៍នៅតែមិនកែរប្រែនោះដែរ ហើយការដើរលេងច្រើនរបស់គេទៅណាមកណា ក៍មិនដែលប្រាប់ឪពុកម្ដាយនោះដែរ ។
ដោយឡែកខាងសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ដោយគ្រាន់តែទទួលដំណឹងនេះភ្លាម ពួកគាត់បានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ ឃើញថាមានករណីអាករស្លាប់ពិតប្រាកដមែន
ហើយក៏បានរាយការណ៏បន្តរទៅសមត្ថកិច្ចជំនាញកោសល្យវិច្ចយ័ក្រុងចុះមកពិនិត្យសពបុរសខាងលើក្រោយសមត្ថកិច្ចជំនាញធ្វើការពិនិត្យសពរួចឃើញមានស្នាមអារដៃខាងស្តាំនិងស្នាមអារករជាមួយផ្លែឡាមដោយខ្លួនឯងពុំមានជាប់ពាក់ពន្ធ័និងករណីឃាកម្មអ្វីនោះទេ
ហើយសពត្រូវបានប្រគល់អោយក្រុមឍក្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាស៕


រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១១ ខែសីហា មានដូចជា៖


សេអ៊ូល ៖ កងកម្លាំងទ័ពអាកាសអាមេរិកគ្រោងនឹងបញ្ជូបយន្ដហោះចម្បាំង F-16 ១២គ្រឿង និងកងទ័ពអាកាសប្រមាណ២០០នាក់បន្ថែមទៀតដើម្បីដាក់ពង្រាយរយៈពេល០៤ខែនៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today ។
ការសម្រេចចិត្តបែបនេះ ធ្វើឡើងនៅចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែតានតឹងឡើង ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង ICBM លើកចុងក្រោយកាលពីថ្ងៃសុក្រសប្ដាហ៍មុន និងរំពឹងថាទីក្រុងព្យុងយ៉ាង អាចនឹងបំផ្ទុះ ក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ ឬក៏ធ្វើតេស្ដមីស៊ីលផ្លោងជាថ្មីនៅក្នុងពេលឆាប់ៗនេះ។
យោងតាមកងកម្លាំងទ័ពអាកាសអាមេរិកយន្ដហោះចម្បាំង F-16 ១២គ្រឿង និងកងទ័ពអាកាស ២០០នាក់ នឹងត្រូវដកចេញពីកងអង្គភាពទ័ពអាកាសទី១៧៦ នៃឆ្មាំការពារដែនអាកាសក្នុងរដ្ឋ Wisconsin ហើយពួកគេនឹងមកដល់កូរ៉េខាងត្បូង យ៉ាងយូរនៅក្នុងខែសីហានេះ ដើម្បីឈរជើងរយៈពេល០៤ខែ នៅឯមូលដ្ឋានទ័ពអាកាស Kunsan ស្ថិតនៅចំងាយប្រមាណជា១៨០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល៕

ខេត្តកណ្តាល ៖ កាលពីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០១៧ កម្លាំងរដ្ឋបាលព្រៃឈើរបស់ខេត្តកណ្តាល ប្រដេញចាប់បានរថយន្តយោធាមួយគ្រឿងដឹកឈើពេញគ្របតង់ជិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ម្តុំព្រែកព្នៅ។ ក្រោយឃាត់បានអ្នកបើកបរដាក់មេប្រូចបាត់ ក្រោយមករថយន្តនោះត្រូវបានបញ្ជូនមកសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល ស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីធ្វើការវាស់វែង ។
រថយន្តខាងលើត្រូវគេរាយការណ៍ថា ដឹកឈើល្មើសច្បាប់ ដោយអាងស្បែករថយន្តយោធាធ្វើជាខ្នងដោយមានអ្នករកស៊ីជាអ្នកមានអំណាចនៅពីក្រោយ សូម្បីមន្ត្រីរដ្ឋបាលព្រៃឈើក៏បានចូលរួមបិទបាំងស្លាកសញ្ញា ឡូហ្គោ ដែលបិទលើ រថយន្តនោះទៀតផង ហើយ មិនអោយអ្នកកាសែតថតយករូបភាពឡូហ្គោអង្គភាពដែលបិទជាប់លើរថយន្តនោះទេ ។
លោក ដារ៉ារ័ត្ន នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្តាលបានប្រាប់អ្នកកាសែតថា លោកមិនដឹងរឿងនឹះទេ លោកកំពុងនៅក្រៅប្រទេសមានរឿងអីអាចសួរទៅនាយរងដែលលោកបានផ្ទេរសិទ្ធិ និងសួរទៅខាងសង្កាត់ផ្ទាល់ ។
ដោយឡែកមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់អង្គស្នួលកុំថាឡើយសួរ សូម្បីតែអោយនៅក្បែកន្លែងរាប់ឈើក៏មិនអនុញ្ញាតដែរ ដោយគេថាចាំសម្រេចពីមេសិន តែក្រោយមកពេលព្រមអោយចូលថត ឡូហ្គោ នោះ តែត្រូវគេលួចហែកចោលនៅសល់តែស្នាមព្រៀលៗដែលមានសរសេរអក្ស M នៅចំកណ្តាលឡូហ្គោ។
លោក ទឹម ស៊ីថង់ នាយសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលលើកឡើងថា លោកមិនស្គាល់ ឡូហ្គោ នោះជារបស់អង្គភាពណាទេ និងសុំមិនធ្វើការអត្ថាធិប្បាយលើករណីនេះ ។
លុះមកដល់ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ នេះ កម្លាំងជំនាញកំពុងរាប់ចំនួនឈើនៅក្នុងរថយន្ត តែគេមិនទាន់បង្ហាញថា មានប្រភេទឈើអ្វីខ្លះ និងមានចំនួនប៉ុន្មាន ហើយជារបស់អ្នកណានៅឡើយទេ៕


ខេត្តសៀមរាប ៖ គ្រាន់តែឪពុកស្តីបន្ទោសរឿងផឹកស្រាស្រវឹងរករឿងគេឯង និងឲ្យលេបថ្នាំការពារជំងឺ កូនប្រុសតិរច្ឆាន ខឹងបានយកកាំបិតកាប់ទៅលើឪពុកបង្កើតជាច្រើនកាំបិត រហូតដាច់កស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។
សមត្ថកិច្ចបានចាប់ខ្លួនកូនតិរច្ឆានរូបនោះកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅ អធិការនគរបាលក្រុងសៀមរាប ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនគឺមានឈ្មោះ ឈឿន សម្បត្តិ អាយុ២៧ឆ្នាំ រស់នៅក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ដោយឡែកជនរងគ្រោះជាឪពុកឈ្មោះ ឈឿន ឈឿម អាយុ៦៦ឆ្នាំ រស់នៅក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។បច្ចុប្បន្ន ក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី៕


ខេត្តបាត់ដំបង ៖ បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង ក្រោយពីកើតមានវិបត្តិ និងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃដោយសារប្រពន្ធរត់ចោលទៅមានប្តីថ្មី ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង០៧ និង៤០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
តាមប្រភបព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ទូច ម៉ន អាយុ៣៦ឆ្នាំ មានទីលំនៅចំណុចខាងលើ បានយកក្រម៉ាពណ៌ក្រហមចងភ្ជាប់ជាមួយមែកដើមអំពិលមុខផ្ទះខ្លួនឯង បណ្តាលឱ្យស្លាប់តែម្តង។ ប្រភពបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យបុរសរូបនេះធ្វើអត្តឃាត ព្រោះគាត់បានតូចចិត្តខ្លាំងដោយសារប្រពន្ធរត់ចោលទៅមានប្តីថ្មី៕

បាងកក ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃអង្គារនេះបានមកដល់តុលាការក្នុងទីក្រុងបាងកក ដើម្បីផ្តល់ទឡ្ហីករណ៍ជាលើកចុងក្រោយនៃការចោទប្រកាន់ក្នុងករណីធ្វេសប្រហែសក្នុងការបំពេញតួនាទីរបស់លោកស្រីក្នុងគម្រោងឧបត្ថម្ភធនដើម្បីទិញ ស្រូវពីកសិករដែលគម្រោងនោះបានធ្វើឲ្យរដ្ឋខាតបង់ប្រាក់រាប់ពាន់លានដុល្លារអាមេរិក។
សវនាការរឿងក្ដីរបស់លោកស្រីនៅក្រោមរដ្ឋាភិបាលយោធាថៃនេះត្រូវបានមនុស្សជាច្រើនមើលឃើញថា ត្រូវបានជំរុញពីផ្នែកនយោបាយដែលព្យាយាមធ្វើឲ្យប៉ះពាល់ដល់ចលនាអ្នកប្រជានិយមដែលតែងតែឈ្នះរាល់ការបោះឆ្នោតទាំងអស់ចាប់តាំងពីឆ្នាំ២០០១មក។ ជាមួយវត្តមាននៅតុលាការតបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏មានក្រុមអ្នកគាំទ្រលោកស្រីរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការដើម្បីទទួលស្វាគមន៍ និងជូនផ្កាទៅដល់លោកស្រីផងដែរ។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំប្រសិនបើលោកស្រីត្រូវបានតុលាការរកឃើញថា មានទោសដូចការចោទប្រកាន់៕

រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាឲ្យបិទអង្គការAIM ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍ CNN ដែលប្រមាថធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ថាមានម្តាយយកកូនទៅលក់ឲ្យអង្គការមួយនេះ ដើម្បីធ្វើជាស្រីពេស្យា ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃអង្គារ៍នេះ សម្តេច ហ៊ុន សែន បានថ្លែងថា « កម្ពុជាមិនដូចជា ឋាននរកដូចអ្វីដែលគេបាននិយាយនោះទេ ។ ប៉ុន្តែកម្ពុជាមានពីរគឺកម្ពុជាមួយជាកម្ពុជាពិត ដែលយើងគ្រប់គ្នាកំពុងរស់នៅ ។ ចំណែកកម្ពុជាមួយទៀតគឺកម្ពុជាដែលគេដើរនិយាយខាងក្រៅ និងនៅលើទំព័រកាសែត ។
សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សម្តេចមិនអាចទទួលយកបានទេដែល CNN បានចុះផ្សាយថាមានស្ត្រីខ្មែរ យកកូនទៅលក់ កម្ពុជា ដែលអ្នកឯងប្រើប្រាស់បានយកកូនទៅលក់ តើបណ្ដាបក្សនយោបាយ នានានិងអង្គការក្រៅរដ្ឋាភិបាល នានាប្រតិកម្មយ៉ាងម៉េច ។ សម្តេចក៏បានស្នើឲ្យស្ថាន ទូតអាមេរិកស៊ើបអង្កេតករណីនេះ ហើយឋានៈជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាសម្តេចមិនអាច ទទួលយកបានទេ។ សម្តេចក៏បានផ្ដាំផ្ញើទៅស្ថានទូតអាមេរិកកុំបង្កើតបញ្ហាច្រើនទៀត ព្រោះប្រទេសអាមេរិក កំពុងមានបញ្ហាច្រើនហើយ ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា យើងត្រូវអនុវត្តឲ្យបានម៉ឺងមាត់នូវច្បាប់ គ្រប់គ្រងអង្គការ ក្រៅរដ្ឋាភិបាល យើងមិនចង់ឲ្យមាន បាតុកម្ម ប្រឆាំងស្ថានទូត អាមេរិកនិងអង្គការក្រៅរដ្ឋាភិបាលនានានោះទេ កម្ពុជាយើងត្រូវបានគេប្រមាថថា មានម្ដាយយកកូនទៅលក់ដូច្នេះ អង្គការមួយនេះ ត្រូវស្ថិតនៅក្រោមការស៊ើបអង្កេត ។
សម្តេច ហ៊ុន សែន ក៏បានដាក់បទបញ្ជាឲ្យក្រសូងមហាផ្ទៃ និងក្រសួងការបរទេស ចាត់វិធានការចំពោះអង្គការនេះ ខណអ្នកឯងប្រមាថប្រទេសខ្ញុំ ហើយប្រធានាធិបតីអាមេរិក ត្រាំ ជេរ អាCNN ហ្នឹងត្រូវហើយសារព័ត៌មាន អាមេរិកខូចណាស់៕

ដាម៉ាស់ ៖ សហរដ្ឋអាមេរិកបានអះអាងថា ប្រទេសកូរ៉េខាងជើងបានបង្ហាញសញ្ញាមិនស្រួលថ្មីទៀតហើយ នោះគឺការចល័តនាវាមុជទឹកខុសពីធម្មតានៅក្នុងសមុទ្រជប៉ុន។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីការធ្វើតេស្ត និងប្រកាសជោគជ័យជាលើកទីពីរចំពោះគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM។ បើយោងតាមការចេញផ្សាយដោយបណ្តាញព័ត៌មាន CNN នាព្រឹកថ្ងៃអង្គារនេះ។
មន្ត្រីអាមេរិកបានលើកឡើងនៅដើមសប្តាហ៍នេះថា គេពុំទាន់អាចសន្និដ្ឋានថា ទីក្រុងព្យុងយ៉ាងបានរៀបចំធ្វើតេស្តអ្វីមួយផ្សេងទៀតនៅឡើយទេ។ ចំពោះតេស្តដែលអាមេរិកលើកឡើងនេះ គឺចង់សំដៅទៅលើការបាញ់មីស៊ីលចេញពីនាវាមុជទឹក ដោយប្រើប្រាស់បច្ចេកវិទ្យានៃប្រព័ន្ធបាញ់មីស៊ីល cold-launch system ដោយប្រើប្រាស់កម្លាំងបុកដ៏ខ្លាំងនៃចំហាយទឹក ដើម្បីរុញច្រានគ្រាប់មីស៊ីលចេញពីនាវាមុជទឹក រួចទើបមីស៊ីលផុសចេញទៅលើអាកាស បន្ទាប់មកគ្រាប់មីស៊ីលនឹងត្រូវរុញច្រានបន្តដោយចំហេះ ដែលការធ្វើបែបនេះគឺជាដើម្បីជៀសវាងការបង្កឲ្យខូចខាតដល់នាវាមុជទឹក៕

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេលពេញមួយខែកក្កដា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង២៥៤លើក បណ្តាលឲ្យមនុស្ស១៣០នាក់ស្លាប់ និង៣៧០នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ទាំង២៥៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២៦២គ្រឿង រថយន្ដតូច១១៧គ្រឿង, រថយន្ដធុនធំចំនួន៥៤គ្រឿង, យានផ្សេងៗ១៩គ្រឿង និងអ្នកថ្មើរជើងចំនួន៣១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿនចំនួន៩០លើក, ស្រវឹង១៦លើក, ប្រជែង៣០លើក, មិនគោរពសិទ្ធ៤៦លើក, មិនប្រកាន់ស្ដាំ៣៩លើក, បត់គ្រោះថ្នាក់២០លើក, ងងុយដេក៣លើក និងកត្តាយានយន្ដចំនួន១០លើក។
ដោយឡែក រាជធានី-ខេត្តដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ កើតឡើងចំនួន៣៩លើក, ខេត្តកណ្ដាលចំនួន២៦លើក, ខេត្តស្វាយរៀងចំណួន១៤លើក, ខេត្តកំពង់ធំចំនួន១០លើក, ពោធិ៍សាត់ចំនួន១៩លើក, ខេត្តព្រះសីហនុចំនួន១៨លើក, ខេត្តបន្ទាយមានជ័យចំនួន១៦លើក និងខេត្តតាកែវចំនួន៧លើក៕

រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងការពារជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះបាន ប្រកាសថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការ ចំពោះការមួលបង្កាច់ ដោយចេតនាទុច្ចរិតរបស់បុគ្គល ប្រ៊ែដ អាដាម នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលបានលើឡើង តាមវិទ្យុអាស៊ីសេរី ធ្វើឲ្យប៉ះពាល់មកលើស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងការពារជាតិ រួមទាំងស្ថាប័នកំពូលៗដទៃទៀតរបស់កម្ពុជា។
ក្រុមប្រឹក្សាធម្មនុញ្ញបានចេញនូវសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយមានខ្លឹមសារសង្កត់ធ្ងន់ថា «ការលើកឡើងរបស់ លោក ប្រ៊ែដ អាដាម នេះ ជាការរំលោភលើឯករាជ្យ អធិបតេយ្យ រំលោពលើករដ្ឋធម្មនុញ្ញ និងកិច្ចការផ្ទៃក្នុង របស់ព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនោះក្រុមប្រឹក្សាធម្មនុញ្ញសូមថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការចំពោះ ការមួលបង្កាច់ដោយចេតនាទុច្ចរិតរបស់បុគ្គលនេះ ដែលបានរំលោភបំពានធ្ងន់ធ្ងរ ដល់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងធ្វើឲ្យមានការភាន់ច្រឡំ ដល់សាធារណមតិជាតិ និងអន្តរជាតិ»។
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ត្រូវបានសារព័ត៌មាន ក្នុងស្រុកដកស្រង់សំដីយកមកចុះផ្សាយថា ក្រសួងការពារជាតិក៏បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់បុគ្គល ប្រ៊ែដ អាដាម ដោយលោកអះអាងថា កងទ័ពកម្ពុជាមានការដឹកនាំត្រឹមត្រូវ លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់របស់ជាតិ គ្មានពេលវេលាទៅថតខ្សែភាពយន្តនោះឡើយ។
អ្នកនាំពាក្យរូបនោះប្រតិកម្មដូច្នេះ ខណដែលវិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានដកស្រង់សម្តីរបស់ ប្រ៊ែដ អាដាម ដែលរិះគន់អ្នកស្រី អិនជេលីណា ជូលី ដែលថា សហការជាមួយកងយោធពលខេមរភូមិន្ទចំនួន៥០០នាក់ ដើម្បីថតភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»។ ទន្ទឹមនោះវិទ្យុអាស៊ីសេរីបានប្រើពាក្យថា កងទ័ពកម្ពុជាថា ជាកងទ័ពរបស់ខ្មែរក្រហម ហើយបានរិះគន់ថា កងទ័ពបច្ចុប្បន្ននេះ បានបម្រើជនផ្តាច់ការ ហើយលោកស្រី អិនជេលីណា ជូលី មិនគួរសហការជាមួយកងទ័ពទាំងនោះទេ។
លោក ឈុំ សុជាតិ បានប្រតិកម្មថា ការលើកឡើងបែបនេះ គឺជាការប្រមាថធ្ងន់ធ្ងរ ដល់កងយោធពលខេមរភូមិន្ទ ដែលជារដ្ឋអធិបតេយ្យមួយ ដែលយើងមាន អំណាចពេញលេញ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ទោះបីជាយើងមិនបានចូលរួមថតភាពយន្តនេះ ប៉ុន្តែកងទ័ពកម្ពុជា គឺមានសិទ្ធិក្នុងការចូលរួមផ្សេងៗ។ ប្រ៊ែដ អាដាម បានតាំងខ្លួនជាអ្នកសិទ្ធិមនុស្ស ប៉ុន្តែបែរជានិយាយមាក់ងាយដល់ សិទ្ធិរបស់កងទ័ពកម្ពុជាទៅវិញ ។
អ្នកនាំពាក្យរូបនោះអះអាងថា លោកបានយល់យ៉ាងច្បាស់ អំពីគំនិតទុច្ចរឹតរបស់ លោក ប្រ៊ែដ អាដាម មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយថា មន្ត្រីសិទ្ធិមនុស្សរូបនេះ តែងតែឆ្លៀតវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាជានិច្ច ហើយមិនដែលបានមើលឃើញនូវចំណុចល្អ របស់រាជរដ្ឋាភិបាលកម្ពុជានោះទេ ៕


ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ បុគ្គលិកសហគមន៍សន្សំប្រាក់ចំនួន៤រួមនិងពលរដ្ឋជិត២០០នាក់ក្នុងស្រុកសង្កែ បានលើកគ្នាផ្ទុះការតវ៉ានៅមុខសាលាខេត្តគោលបំណងទាមទារយកសហគមន៍ខ្លួនមកដំណើរការឡើងវិញដោយមិនចំណុះក្រោមការគ្រប់គ្រងរបស់សហព័ន្ធ។
ការលើកគ្នាផ្ទុះការតវ៉ានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅបរិវេណខាងមុខសាលាខេត្តបាត់ដំបងក្នុងគោលបំណងដើម្បីសុំអោយលោកអភិបាលខេត្តជួយរកដំណោះស្រាយជូនពួកគាត់អោយបានសហគមន៍មកដំណើរការរកស៊ីឡើងវិញដោយមិនចំណុះអោយសហព័ន្ធ។
លោក ធុជ ផល្លា តំណាង អោយបុគ្គលិកសហគមន៍ចំនួន៤និងតំណាងពលរដ្ឋរាប់រយនាក់បានលើកឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្តដានេះថា បុគ្គលិក ក្នុងសហគមន៍សរុបចំនួន៣៥នាក់មកពីសហគមន៍ចំនួន៤រួមមាន ៖ សហគមន៍វឌ្ឍនះ, សហគមន៍អូរមុន្នី, សហគមន៍កំពង់ព្រៀង និងសហគមន៍ខេមរា រួមនិងប្រជាពលរដ្ឋរាប់រយនាក់ដែលជាសមាជិក សន្សំប្រាក់ និងប្រាក់កម្ចីផងដែរ មកថ្ងៃនេះក្នុងគោលបំណងសុំអោយលោកអភិបាលខេត្តបាត់ដំបងជួយរកដំណោះស្រាយជូនពួកគាត់អោយបានសហគមន៍មកគ្រប់គ្រងវិញដោយមិនចំណុះអោយសហព័ន្ធនោះទេ ដើម្បីអភិវឌ្ឍន៍ភូមិឃុំរបស់គាត់។
លោកបានបញ្ជាក់ថា រយៈពេលកន្លងមកសហពន្ធ័បានឃុបឃិតគ្នាអនុមត័ដាក់បញ្ចូលអោយសហគមន៍ឋិតក្រោមការគ្រប់គ្រង់របស់ខ្លួន ដែលការដាក់ បញ្ចូលនេះសហពន្ធ័បានផ្លាស់ប្តូរមុខងារនិងតួនាទីរបស់បុគ្គលិកឬអ្នកគ្រប់គ្រង់របស់សហគមន៍មិនសមរម្យនិងមិនអាចទទួលយកបានដោយអ្នកគ្រប់គ្រង់សហគមន៍ខ្លះត្រូវបានផ្លាស់ប្តូរទៅជាកម្លាំងសន្តិសុខជាដើម។
ប្រភពបានលើកឡើងទៀតថា សហពន្ធ័កន្លងមកគ្រាន់តែទ្រទ្រង់ផ្នែកបច្ចេកទេសនិងមានលុយតម្កល់អោយសហគមន៍ខ្ចីធ្វើដើមទុនប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នសហគមន៍មានលទ្ធភាពនិងទទួលបានជោគជ័យលើការងារយ៉ាងប្រសើរឃើញដូចនេះសហព័ន្ធចង់ក្តោបក្តាប់អោយសហគមន៍ឋិតក្រោមចំណុះរបស់ខ្លួនទៅវិញនិងបានដឹកនាំកម្លាំងសមត្ថកិច្ចទៅកាត់សោរនៅក្នុងសហគមន៍ដឹកយកទ្រព្យសម្បត្តិអស់ទៀតផង៕

រាជធានីភ្នំពេញ ៖ មន្ត្រី គ.ជ.ប បានថ្លែងឲ្យដឹងនៅថ្ងៃនេះថា គិតមកដល់ពេលនេះប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រាប់ទាំងអ្នកទើបគ្រប់អាយុបោះឆ្នោត និងអ្នកគ្រប់អាយុហើយ តែមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកផ្លាស់ប្តូរទីលំនៅផងដែរ ។
លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ថ្លែងបែបនេះ ក្នុងវគ្គបណ្ដុះបណ្ដាល ដល់មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍