All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែ​ជ័យ​ចុះ​រុះរើ​តូប​លក់​សំភារ​:​មួយកន្លែង​នៅ​ផ្លូវ​២០០៤

​ភ្នំពេញ៖​អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ​លោក សេង គុណ បាន​ចំណាយ​ពេលវេលា​ដឹកនាំ​សន្តិសុខ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​សម្រួល​សណ្តាប់ធ្នាប់​សាធារណៈ​តាម​តំបន់​ទី​ដី​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាក់ស្តែង​នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៧ បាន​ចុះទៅ​រុះរើ​តូប​លក់​សំភារ​:​មួយកន្លែង​ជាប់​របង​បន្ទាយ​៩៩​ដែល​រំលោភ​យក​ចិញ្ចឹម​ផ្លូវ ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​គោលបំណង​លើ​កម្ពស់ សោភ័ណភាព ទីក្រុង កាត់បន្ថយ​ការកកស្ទះ ចរាចរណ៍ និង​បញ្ហា​បរិស្ថាន ជាដើម​។​
​ក្នុង​យុទ្ធនាការ​នេះ​លោក សេង គុណ បាន​បញ្ជា​អោយ​កូនចៅ​ទៅ​រុះរើ​តូប​លក់ដូរ​ខាងលើនេះ ហើយ​បានដាក់​ការ​អនុវត្ដ​កិច្ចព្រមព្រៀង​រវាង​ម្ចាស់​ទីតាំង​និង​អាជ្ញាធរ គឺ​តម្រូវឱ្យ​ពួកគាត់​ផ្អាក​អាជីវកម្ម​នេះ​តែម្ដង ហើយ​ទៅ​ស្វែងរក​កន្លែង​លក់ដូរ​នៅ​ទីតាំង​ផ្សេង​ដែល​សមស្រប​។​
​ឆ្លើយតប​ទៅតាម​កិច្ចព្រមព្រៀង​ខាងលើ​ម្ចាស់​ទីតាំង​ដែលមាន​ឈ្មោះ មាន ចាន់​ថេ​ន អាយុ​៣២​ឆ្នាំ គាត់​ស្នាក់នៅ​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ខាងលើ​បានអោយដឹងថា រូបគាត់​បានមក​លក់​នៅ​ទីតាំង​ខាងលើ​រាប់សិប​ខែ​ឆ្នាំ​ហើយ​តាំងពី​ផ្លូវ​មិនទាន់​ចាក់​បេតុង​ម្ល៉េស ហើយ​គាត់​បាន​សុំ​ការអនុញ្ញាតិ​ពី​មេ​ទា​ហ៊ាន​ក្នុង​បន្ទាយ​នោះដែរ ទើប​រូបគាត់​ហ៊ាន​ដាក់លក់ តែ​គាត់​មិនបាន​បង់លុយ​អោយទៅ​ខាង​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ទេ ហើយ​បើ​រុះរើ​តូប​លក់​សំភារ​:​បន្តិចបន្តួច​របស់គាត់ គាត់​ក៏​ស្នើរ​សុំអោយ​លោក​អភិបាល​បន្ត​រុះរើ​កន្លែង​ដែល​រំលោភបំពាន​យក​ចំណីផ្លូវ​ទាំងអស់ កុំ​ចាប់​តែ​កន្លែង​គាត់​មួយ​ទៅបាន​ហើយ​។​
​ទោះយ៉ាងណា​ក្តី យុទ្ធនាការ​ក្នុង​រូបភាព​បែបនេះ អភិបាលខណ្ឌ​បាន​នឹង​កំពុងធ្វើការ កែលំអ​ជា​បន្ដ​បណ្ដើរៗ​មិន​ថា នៅជាប់​របង​បន្ទាយ​៩៩​នោះទេ គឺ​តាម​គោលដៅ​ផ្សេងៗ​ទៀត​៕បញា​

16107014_1818209385084290_551597291_o16010549_1818209408417621_471056943_o15995793_1818209418417620_2037320759_n15992203_1818209388417623_760925477_o15991451_1818209395084289_158903723_o15943188_1818209415084287_1637035913_o

​

ចងក​បញ្ចប់ជីវិត​បន្ទាប់ពីកាប់​ប្រពន្ធ​ដាច់​ដៃ និង​បែកក្បាល

​ខេត្តកំពង់ធំ​៖​បុរស​កំណាច​ម្នាក់​បាន​រត់​ទៅ​ក​បញ្ចប់ជីវិត​ភ្លាមៗ បន្ទាប់ពី​ប្តី​រូបនោះ​បាន​យក​កាំបិត​ខ្វែវ​កាប់​ប្រហារ​ទៅលើ​ប្រពន្ធ​របស់ខ្លួន​បណ្ដាល​ឲ្យ​ដាច់​ដៃ និង​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​។ ករណីនេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​រោង​ចាំចំការ តំបន់​ព្រៃ​ក្រសាំង​ខាងត្បូង ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។ ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ ឃុ​ត ជី អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ ។​
​មន្ត្រីនគរបាល​ឲ្យ​ដឹងថា ប្តី​កំណាច​រូបនោះ បាន​កាប់​ប្រហារ​ទៅលើ​ប្រពន្ធ​ឈ្មោះ គឹម អ៊ី​ន អាយុ​៣២​ឆ្នាំ នឹង​កាំបិត​ខ្វែវ​បណ្តាល​ឲ្យ​ងរ​បួស ៣​កន្លែង គឺ​ម្រាមដៃ​ខាងស្ដាំ​ដាច់​អស់ទាំង​ស្រុង​, ក្បាល​ផ្នែក​ខាងឆ្វេង​១​កន្លែង និង​កែងដៃ​ខាង​ធ្វេ​ង​១​កន្លែង ។ ក្រោយពី​បាន​កាប់​ប្រហារ​ទៅលើ​ប្រពន្ធ​រួច ជនសង្ស័យ​ជា​ប្ដី បានរ​ត់ទៅ ចង​-​ក ដោយ​ខ្លួនឯង​នឹង​អាវយឺត នៅ​ដើម​ដង្កៀបក្តាម ក្រោយ​ចំការ​ប្រហែលជា​១០​ម៉ែត្រ បណ្ដាល​បាត់​ជីវិត​តែម្ដង​៕

fn-2017-01-12-14-14-23-3fn-2017-01-12-14-14-22-1

​

គណបក្ស​អំណាច​ខ្មែរ​នឹង​ប្តឹង​អ្នករកស៊ី​ចងការ​ប្រាក់​លើសពី​១៨% ក្នុង​១​ឆ្នាំ​

​រាជធានី​ភ្នំពេញ​៖​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ថ្លែង​ឲ្យ​ដឹងថា ប្រសិនបើ​គណបក្ស​លោក​ជាប់ឆ្នោត​ជា មេឃុំ​/​ចៅសង្កាត់ នាពេលខាងមុខ​នោះ គណបក្ស​អំណាច​ខ្មែរ​នឹង​សហការ​ជាមួយ​កសិករ​ប្តឹង ម្ចាស់បំណុល​ទាំងឡាយ ដែល​បាន​រកស៊ី​ចងការ​ប្រាក់ ដល់​កសិករ​ដោយមាន​អត្រា​ការប្រាក់​ខ្ពស់​លើសពី​១៨​ភាគរយ​ក្នុង​មួយឆ្នាំ​។​
​លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់ថា គណបក្ស​អំណាច​ខ្មែរ បានកំណត់​គោលនយោបាយ​មូលដ្ឋានចំនួន​៥ ចំណុច​សំខាន់ៗ ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​មេឃុំ​-​សង្កាត់ នាពេលខាងមុខ​។​
​គណបក្ស​អំណាច​ខ្មែរ នឹង​រៀបចំ​សិក្ខាសាលា​ក្រុមប្រឹក្សា ខេត្ត​-​រាជធានី ប្រចាំឆ្នាំ នៅ​ខេត្តកំពត នៅ​ថ្ងៃទី​១៤-១៥ ខែមករា​នេះ ដើម្បី​ធ្វើការ​វាយ​តំលៃ​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​សកម្មភាព​ឆ្នាំ​ថ្មី ពិសេស​គឺ​ការប្រកួត​យក​តំណែង ឃុំ​-​សង្កាត់ នា​ឆ្នាំ ២០១៧ ផងដែរ​៕

fn-2017-01-12-12-44-37-0

​

ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ថ្នាំញៀន​ម្នាក់​រកឃើញ​អាវុធ​AK​ច្នៃ​១​ដើម​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ចុះ​ឃាត់ខ្លួន​តាម​ដីកា​លេខ​២៤២​ត​ព្រ​/១៦​របស់​ចៅក្រម​ស៊ើបសួរ លិ សុខា ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ហេតុការណ៍​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា ម៉ោង​១០ និង​១៥​នាទី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​ប្រាប់ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ នូវ សា​រ៉ា ហៅ គ្រឹ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្នុង​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​ជំនាញ​ឆែកឆេរ​នៅលើ​ខ្លួន​រកឃើញ​ថ្នាំញៀន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់​
ថ្នាំ​គ្រាប់​wy​ពណ៌​ក្រហម​ចំនួន ៣​គ្រាប់​និង​បន្ត​ឆែកឆេរ​ក្នុង​លំនៅដ្ឋាន​រកឃើញ​៖ អាវុធ AK ច្នៃ​ចំនួន​១​ដើម បង់​ចំនួន​១ និង​គ្រាប់​ចំនួន​៣៦​គ្រាប់ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​១ កង់​ម៉ូតូ​ចំនួន​៣ ស្លាក​លេខ​ម៉ូតូ​ចំនួន​២ របាំង​ច្រវាក់​ចំនួន​១​សំរាប់ កាង​ម៉ូតូ​ចំនួន​១ អាវ​នគរបាល​ចំនួន​២​ឈុត អាវ​យ៉ឺ​ត​អាវុធហត្ថ​ចំនួន​១ និង​ខោ​ប៉ា​រ៉ា​ចំនួន​១​។​
ប​ច្ច​ប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនបន្ត​ទៅកាន់​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

15978512_1818186198419942_220980330_n15995736_1818186211753274_425553580_n15995713_1818186231753272_556917014_n15970542_1818186235086605_1193379788_n15942258_1818186238419938_984405173_n
​

លោក​ថៃ នរៈ​ពិ​ទូ រួម​និង​បក្ខពួក​ត្រូវបាន​បញ្ជូនទៅ​តុលា​ពាក់ព័ន្ធ​ថ្នាំញៀន​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក ថៃ នរៈ​ពិ​ទូ រួម​និង​បក្ខពួក​៥​នាក់​ផ្សេងទៀត​ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជូន​ខ្លួន​ទៅកាន់​តុលាកា​នៅវេលា​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នេះ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ ជួញដូរ និង​មាន​ឧបករណ៍​ផលិត​កែច្នៃ​ថ្នាំញៀន ។​
លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​មិញ​នេះ​ថា លោក ថៃ នរៈ​ពិ​ទូ រួម​និង​បក្ខពួក​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​តុលាការ ហើយ​នៅ​ព្រឹក​មិញ​នេះ​ដោយ​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់ ជួញដូរ និង​មាន​ឧបករណ៍ ផលិត កែច្នៃ ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
លោក​បន្តថា ឧបករណ៍​ផលិត​កែច្នៃ​ចេញ​ជា​ថ្នាំញៀន​ប្រភេទ​(​ឌី​យ៉ា​ស៊ី​បាំ​)​ថ្នាំ​នេះ​មាន​ប្រភេទ​គ្រាប់​និង​ទឹក​ប្រើប្រាស់​សំរាប់​លាយ​ចូលក្នុង​កាហ្វេ កូ​កា ស្រា​បៀ និង​ស្រា​វី​ស្គី សំរាប់​ប​ង្វ​ក់​អារម្មណ៍​ស្រីៗ ធ្វើអោយមាន​អារម្មណ៍​ផ្លូវភេទ និង​រវើរវាយ​។​
គួរបញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែមករា​ឆ្នាំ​២០១៧​វេលា​ម៉ោង​២៣-២០​នាទី​ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​បង្ការ​បង្ក្រាប​រួម​និង​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នៅ​ចំណុច​ខារ៉ាអូខេ យីហោ ដឺ​សោ​ន ហ្វា​មី​លី ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។
លោក​និយាយទៀតថា ជនសង្ស័យ​ទាំង​៦​នាក់ ទី​១​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​២​ឈ្មោះ ថៃ នរ ពិ​ទូ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ ខណ្ឌប្រាំពីរមករា រាជធានី​ភ្នំពេញ​។ ទី​៣​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​៤​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ក្រុង​បាត់ដំបង​។ ទី​៥​ឈ្មោះ អោក រត​នះ ប៉ុ​ណ្ណិ​កា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​រស់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ទី​៦​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។
វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(KETAMINE​ខេ )​ចំនួន​៣​ថង់​ទម្ងន់​០,៨៨​ក្រាម​។ ឧបករណ៍​(​ពុ​ម្ភ​)​សំរាប់​កែច្នៃ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​២​។ ថ្នាំ​អំពូល​Diazepam​ចំនួន​២​អំពូល​។ ថ្នាំ​គ្រាប់​ZEPAM​ចំនួន​១៦​បន្ទះ និង​សម្ភា​រៈវិច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​។
បច្ចុប្បន្ន​ជនសង្ស័យ​ពាក់ព័ន្ធ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នេះ​៕

15967655_1818134901758405_1029065735_o15966791_1818134898425072_1192914390_o
​

អាមេរិក​ដាក់ពង្រាយ​ប្រព័ន្ធ​ទាប់​ស្កា​ក់មី​ស៊ី​ល ខណៈ​មានការ​គំរាម​ពី​កូរ៉េខាងជើង​

អាមេរិក​៖​មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់​បាន​ឲ្យ​ដឹងថា មន្ទីរ​បញ្ច​កោណ​បានដាក់​ពង្រាយ​រ៉ា​ដា​បច្ចេកវិទ្យា​ខ្ពស់​ដើម្បី​ឃ្លាំមើល​ការបាញ់​បង្ហោះ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដ៏​មាន​សក្តានុពល​របស់​កូរ៉េខាងជើង​ដែល​ខ្លួន​បាន​គំរាម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​
​វា​គឺជា​ការឆ្លើយតប​ផ្នែក​យោធា​របស់​អាមេរិក​ជា​លើកដំបូង​ចំពោះ​ការអះអាង​របស់​ទីក្រុង​ព្យុងយ៉ាង​ដែលថា ខ្លួន​អាច​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​មួយ​គ្រាប់​នៅពេល​ណាមួយ​។​រ៉ា​ដា X-band មាន​មូលដ្ឋាន​នៅ​សមុទ្រ (SB-X) គឺអាច​តាមដាន​ការបាញ់​រយៈ​ចម្ងាយ​ឆ្ងាយ​និង​ផ្តល់ជូន​នូវ​ទិន្នន័យ​ដ៏​សំខាន់​។​
​មន្ត្រី​បាន​និយាយថា រ៉ា​ដា​នេះ​ដែល​ស្ថិតនៅ​កំពង់ផែ​កោះ​ហា​វ៉ៃ​គឺ​ត្រូវបាន​ដាក់ពង្រាយ​ជា​ច្រើនដង​មកហើយ​ក្នុងពេល​កន្លងមក​ដើម្បី​តាមដាន​សកម្មភាព​រប​ស់មី​ស៊ី​ល​កូរ៉េខាងជើង​។​
​ជាទូទៅ SB-X ត្រូវបាន​បញ្ជូនទៅ​ភាគ​ខាងជើង​នៃ​កោះ​ហា​វ៉ៃ​និង​ឈរជើង​នៅ​ពាក់​កណ្តាលផ្លូវ​ទៅ​អា​ឡា​ស្កា​សម្រាប់​ជា​កន្លែង​ល្អ​បំផុត​ដើម្បី​តាមដាន​ការបាញ់​បង្ហោះ​មី​ស៊ី​ល​មួយ​ដ៏​មាន​សក្តានុពល​របស់​កូរ៉េខាងជើង​ដែល​ឆ្ពោះទៅ​អា​ឡា​ស្កា ហ្គា​ម​ឬ​ឆ្នេរ​ភាគ​ខាងលិច​របស់​អាមេរិក​។​
​ការត្រួតពិនិត្យ​បន្ថែមទៀត​កំពុង​ត្រូវ​បានកំណត់​ដើម្បី​តាមដាន​សកម្មភាព​នៅលើ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​មន្ត្រី​បាន​បដិសេធ​ពិភាក្សា​អំពី​សេចក្តីលម្អិត​ណាមួយ​ផ្សេងទៀត​។​
​មន្ត្រី​ការពារជាតិ​បាន​គូសបញ្ជាក់ថា ប្រសិនបើ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​មែន​នោះ វា​អាច​នឹងមិន​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​ឡើយ​។​
​រ៉ា​ដា SB-X នឹង​បង្កើន​សមត្ថភាព​របស់​អាមេរិក​ក្នុងការ​ប្រមូល​ទិន្នន័យ​មី​ស៊ី​ល​ប្រភេទ​នោះ​។​
​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​នាពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ការធ្វើ​តេស្ត​នៃ​មី​ស៊ី​ល​អន្តរទ្វីប​គឺ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​របស់ខ្លួន​។​
​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​អាមេរិក​បាន​និយាយថា ពួកគេ​មិន​ជឿ​ទេ​ថា កូរ៉េខាងជើង​មាន​ជំនាញ​បច្ចេកវិទ្យា​សម្រាប់​អភិវឌ្ឍន៍​មី​ស៊ី​ល​ប្រភេទ​នេះ​៕

SBX006

​

ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ក្មួយប្រុស​រងរបួស​

​រាជធានី​ភ្នំពេញ​៖២​នាក់​មីង​ក្មួយ​ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ទៅធ្វើ​ការ​រោងចក្រ​ស្រាប់តែ​ជ្រុល​ទៅបុក​ខឿន​សួនច្បារ បណ្តាលឱ្យ​ផ្លោង​មនុស្ស​ធ្លា​ក់លើ​ម៉ូតូ​ខ្ទាត​ទៅ​កណ្តាល​ថ្នល់ ស្របពេល​មាន​រថយន្ត​មួយគ្រឿង​មកដល់​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​កិន​ស្ត្រី​ដែលជា​ម្តាយមីង​ស្លាប់ និង​ក្មួយ​ជា​អ្នក​ឌុប​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​០៥​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នេះ​ស្ថិត​ត្រង់​ចន្លោះ​ស្ពាន​៩-១០ ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។​
​ប្រភព​ឱ្យដឹងថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ រស់ រឿន អាយុ​៣៤០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រីឯ​ក្មួយប្រុស​រងរបួស​ស្រាល​ឈ្មោះ រដ្ឋា អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សូ​គី​ឡេ​ត ពណ៌​ស ស្លាក​លេខ​កំពង់ចាម 1P-6025 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង (​ជិះ​ចូល​ក្រុង​)​។ ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​3A-3385 អ្នកបើកបរ​ចុះ​រត់​បាត់​ភ្លាមៗ​៕

c2c8265f-012c-4ac1-aec3-4ca2e581500729a7b9b6-b13b-4445-9d79-21f130ce3d11
​

Man Utd ផ្តល់​កុងត្រា​ថ្មី​​១​ឆ្នាំ​បន្ថែមទៀត​ដល់ Fellaini

​បាល់ទាត់​៖​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បានសម្រេច​ចិត្ត​ក្នុង​ការបន្ត​កិច្ចសន្យា​ជាមួយនឹង​កីឡាករ Marouane Fellaini ក្នុង​រយៈពេល​១​ឆ្នាំ​បន្ថែមទៀត​។ នេះ​បើ​យោងតាម​របាយការណ៍​មួយ​ពី​ក្រុម​។​
​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ អាច​នឹង​យល់ព្រម​បន្ថែម​កុងត្រា​រយៈពេល​១២​ខែ​ទៀត បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​៤​ឆ្នាំ​ពេល​ផ្ទេរ​ចេញពី​ក្លិប Everton ក្នុង​ឆ្នាំ ២០១៣ ខណៈដែល​លោក Mourinho ត្រូវបាន​គេ​និយាយថា​គឺជា​អ្នកបង្ក​ឲ្យ​មាន​កុងត្រា​សម្រាប់ កីឡាករ​នេះ​រួចទៅហើយ​។​
Fellaini បាន​ព្យាយាម​ឈ្នះ​លើ​អ្នកគាំទ្រ​របស់ Man Utd អំឡុងពេល គាត់​មកដល់ ទឹកដី Old Trafford ត្រូវបាន​គេ​មើលឃើញថា​គឺជា​ផ្នែក​មួយ​ដែល​នៅ​សេសសល់​ចុងក្រោយ​លោក David Moyes ដែល​នាំយកមក​ពេលដែល​គាត់​នៅ​ដឹកនាំ​ក្លិប​នេះ​។​
​ទោះជា​យ៉ាងណា​កីឡាករ​អន្តរជាតិ​បែលហ្ស៊ិក​បាន​គេ​ឃើញ ថា​គ្រាប់​ដំបូង​របស់ខ្លួន​ពេល​យកឈ្នះ​ក្រុម Hull City កាលពី​ថ្ងៃ​អង្គារ ត្រូវបាន​គេ អះអាងថា​គាត់​អាច​ត្រូវបាន​ផ្តល់ជូន​កិច្ចសន្យា​រយៈពេល​វែង​ខ​ណៈ​ដែល​កុងត្រា​របស់គាត់​នៅសល់​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​
​យ៉ាងណាមិញ Juan Mata ក៏បាន​ចូលរួមចំណែក​ជួយ​ឲ្យ Man Utd អាច​នឹងមាន​ឱកាស​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ EFL Cup ជា​លើកដំបូង​ក្រោម​ការដឹកនាំ​រប​សើ​លោក Jose Mourinho ផងដែរ​៕

marouane-fellaini

​

ក្មេងស្រី​២​នាក់​បងប្អូន​ជីដូនមួយ​ស្លាប់​ក្នុងពេល​តែមួយ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ខណៈ​ឪពុកម្តាយ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ចំណែក​ជីដូន​រវល់​ទៅ​បង់លុយ​ធនាគារ ស្រាប់តែ​ក្មេងស្រី​២​នាក់​ជា​បងប្អូនជីដូន​មួយ​នឹង​គ្នា​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​ចម្ងាយ​៣០​ម៉ែត្រ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​គោក​ព្រះ​កន្លង ហៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ វុ​ត ដា​វីត អាយុ​៣​ឆ្នាំ ម្តាយ​ឈ្មោះ ឈឿ​ម តោន អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​ម្នាក់តៀត​ឈ្មោះ តាន ស៊ី​ខា អាយុ​៣​ឆ្នាំ ឪពុក​ឈ្មោះ ឈឿ​ម តាន អាយុ​២៣​ឆ្នាំ ម្តាយ​ឈ្មោះ តឹក ភឿ​ក អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តែ​បានធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​នៅ​ប្រទេស​ថៃ ហើយ​ទុក​កូន​ឱ្យ​ជីដូន​ឈ្មោះ ព្រំ ភឿ អាយុ​៥០​ឆ្នាំ ជា​អ្នក​មើលថែទាំ ។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ត្រូវ​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​ឪពុកម្តាយ​បានធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដោយ​ទុក​កូន​នៅ​ជាមួយ​ជីដូន​ជា​អ្នក​មើលថែ​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើ​កោស​ល្ស​វិ​ច្ច័​យ​ឃើញថា ក្មេងស្រី​ទាំង​២​នាក់​នេះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ទៅឱ្យ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕

aaff9c9d-4c88-4cb5-8c72-f27f695a8a539fe48d9f-94ec-450e-8991-b188f5ab3e5ce68c3007-8241-4b96-b16e-17ff64069f56

​

ខេត្ត​-​ក្រុង​មួយចំនួន​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ដោយសារ​ឥទ្ធិពល​ព្យុះ MUIFA

​រាជធានី​ភ្នំពេញ​៖​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧ ខេត្ត​-​ក្រុង​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​អាច​នឹងមាន​ភ្លៀង​ធ្លាក់ ដោយសារ​ទទួលរង​ឥទ្ធិពល​ព្យុះ​ទី​១​ឈ្មោះ MUIFA ។ នេះ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕

15977733_578458955679348_4028125753744610016_n-1

​

អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ភាគខាងត្បូង​ថៃ​កើនឡើង​ដល់​៣០​នាក់​

​បាងកក​៖​អាជ្ញាធរ​ថៃ​បាន​និយាយថា ចំនួន​អ្នកស្លាប់​ក្នុង​គ្រោះទឹកជំនន់​ន​នៅ​ភាគខាងត្បូង​ថៃ​បាន​កើនឡើង​ដល់​៣០​នាក់​ហើយ ដោយ​ក្នុងនោះ​រួមទាំង​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ខណៈដែល​ផ្លូវថ្នល់ និង​ស្ពាន​សំខាន់ៗ​ចំនួន​ពីរ​ក៏​រង​ការបំផ្លាញ​ផងដែរ​។​
​អាជ្ញាធរ​បន្តថា ក្នុងចំណោម​ស្ពាន​ពីរ​នោះ​គឺ​ស្ពាន​មួយ​ស្ថិតនៅ​លើផ្លូវ​ហាយវ៉េ ដែល​ការបាក់​នោះ បណ្តាល​ឲ្យ​ប៉ះពាល់​ការធ្វើ​ចរាចរណ៍​នៅក្នុង​តំបន់​រហូតដល់​២០០​គីឡូម៉ែត្រ ខណៈដែល​ភ្លៀង​ក៏​បន្ត​ធ្លាក់​។ ផ្ទះ​ប្រមាណ​៣៦០ ០០០ រង​ការ​លិច និង ខូចខាត​ចំណែក​ពលរដ្ឋ​ប្រមា​ណា​ជា ១​លាន​នាក់​បាត់បង់​លំនៅឋាន សាលារៀន​ត្រូវបាន​បិទ ចំណែក​ដំណើរ​ការផលិត​ជ័រកៅស៊ូ និង ដូងប្រេង​កំពុងតែ​ប្រឈម​ផលប៉ះពាល់​យ៉ាងខ្លាំង​ផងដែរ​។​នេះ បើតាម​នាយកដ្ឋាន​ការពារ និង ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ​របស់​ថៃ​។​
​គួរ​បញ្ជាក់ថា រដូវវស្សា​ក្នុងប្រទេស​ថៃ​បាន​ផុត​តាំងពី​ចុងខែ​វិច្ឆិកា​ឆ្នាំមុន ហើយ​ថា ភ្លៀង​ខុសរដូវ​នេះ កំពុង​ដែល​វាយលុក​ខ្លាំង​ក្នុង​ខេត្ត​ជាង​១០ ក្នុងចំណោម​ខេត្ត​ទាំង​៦៧​របស់​ថៃ​៕

1

​

Pacquiao នឹង​ប្រឈមមុខ​ជាមួយ​អ្នក​ប្រដាល់​អូស្ត្រាលី​នៅ​ខែមេសា

​ប្រដាល់​៖​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ ស្តេច​ប្រដាល់សកល​របស់​ហ្វីលីពីន​កីឡាករ Manny Pacquiao នឹងត្រូវ​ប្រឈម​មុខជា​មួយ​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn នៅ​សង្វៀន​មួយ ដែល​នឹង​សម្រេច​ជ្រើសរើស​នាពេល​ខាងមុខនេះ​។​
​ក្រុមហ៊ុន​ផ្សព្វផ្សាយ Duco Events និយាយ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា ទីតាំង​សម្រាប់​ការប្រកួត​អាច​ស្ថិតក្នុង​ទីក្រុង​ធំ​ណាមួយ​របស់​អូស្ត្រាលី ប្រហែលជា​នៅ​ទីក្រុង​កំណើត​របស់ Jeff Horn គឺ​ទីក្រុង Brisbane ឬ នៅ​មជ្ឈិមបូព៌ា ឬ សហរដ្ឋអាមេរិក​។​
​នាយក​ក្រុមហ៊ុន​ផ្សព្វផ្សាយ Duco Events គឺ​លោក Dean Lonergan ដែល​ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​រៀបចំ​ការ​ប្រដាល់ Top Rank លោក បប់ អា​រុម នៅ​សប្តាហ៍​នេះ​ដើម្បី​រៀប​ចំការ​ប្រដាល់​នេះ​បាន​និយាយថា “​ភាគី​ទាំងអស់​ពេញចិត្ត​នឹង​រៀបចំ​ការប្រកួត​នៅ​អូស្ត្រាលី​ជាង ហើយ​យើង​កំពុងធ្វើការ​ងារ​ដើម្បី​សម្រេច​លទ្ធផល​ចុងក្រោយ​”៕

Untitled-11

​

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​២១​មករា​

រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​តារាង​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់​នៅតាម​ស្ថានីយ​នានា​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧​។​
​យោងតាម​ការជូនដំណឹង​ដដែល​បញ្ជាក់ថា តម្លៃ​សាំង​ធម្មតា​ត្រូវ​លក់​ថ្លៃ ៣,៧៥០​រៀល​ក្នុង ១​លីត្រ​, សាំង​ស៊ុប​ពែរ ៣,៨៥០​រៀល​ក្នុង​១​លីត្រ និង​សាំង​ម៉ា​ស៊ូ​តថ្លៃ ៣,៤៥០ រៀល​ក្នុង​១​លីត្រ ដែល​តម្លៃ​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧៕

fn-2017-01-12-07-23-37-0

​

នារី​ម្នាក់​ត្រូវ​ឃាតករ​រំលោភ​សម្លាប់​យក​សព​ចោល​នៅ​វាលស្រែ​

​ខេត្តតាកែវ​៖​កាលពី​ព្រឹក​មិញ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពី​ប្រទះឃើញ​សាកសព​នារី​ម្នាក់ នៅ​ចំណុច​ភូមិ​យុល​ចេក ឃុំ​ជី​ខ្មា ខេត្តតាកែវ ដែល​ករណី​នោះគេ​សង្ស័យថា ជាការ​រំលោភ​សម្លាប់​ស្ត្រី​ម្នាក់​យ៉ាង​ព្រៃផ្សៃ​បំផុត ហើយ​យក​សាកសព​ចោល​នៅ​ក​ម្ពោ​ធ​ព្រៃរបោះ​វាលស្រែ ។​
​ប្រភព​ឱ្យដឹងថា សាកសព​នារី​រងគ្រោះ នៅ​មិនទាន់មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ចំពោះ​ករណី​ដ៏​ក្តៅ​នេះ ៕

b8eb8434-12b6-420a-a865-27972a3560b9-copyb8eb8434-12b6-420a-a865-27972a3560b9

​

អង្គការ​ណា​សា​បង្ហាញ​របាយការណ៍​ថា​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​កំពុងតែ​ហិនហោច​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អង្គការ​ណា​សា ចេញផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមករា បង្ហាញថា ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះហើយ​កម្ពុជា ជា​ប្រទេស​ឈានមុខ​គេ​ខាង​ការកាប់បំផ្លាញ​ព្រៃឈើ​ធម្មជាតិ និង​ព្រៃ​ស្ថិតក្នុង​តំបន់​ការពារ​ផង ដោយសារ​ការទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន ដើម្បី​យក​ដី​ដាំ​ដំណាំ​កៅស៊ូ និង​ការកាប់​ឈើ​ខុសច្បាប់ របស់​ក្រុមហ៊ុន​និង​មនុស្ស​មួយចំនួន ។​
​តាម​របាយការណ៍​ខាងលើ ក្រុម​អ្នកវិទ្យាសាស្ដ្រ និង​អ្នកស្រាវជ្រាវ រកឃើញថា នៅ​ចន្លោះ​ឆ្នាំ​២០០១ និង​២០១៤ អត្រា​បាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ​នៅ​កម្ពុជា​កើនឡើង ១៤,៤​ភាគរយ ស្មើនឹង​ផ្ទៃដី​សរុប​១,៤៤​លាន​ហិកតា ឬ ៥ ៥៦០​គីឡូម៉ែត្រ​ការ៉េ ដោយ​ភាគច្រើន​ស្ថិតក្នុង​ខេត្តកំពង់ធំ និង​កំពង់ចាម ខណៈ​ការកាប់​ឈើ​នៅ​ប្រទេស​សេ​រ៉ា​ឡេ​អូន មានតែ​១២,៦​ភាគរយ​, ម៉ា​ដា​ហ្គា​ស្កា (៨,៣​ភាគរយ​), អ៊ុយ​រុយ​ហ្គា​យ (៨,១​ភាគរយ​) និង ប៉ា​រ៉ា​ហ្គា​យ (៧,៧​ភាគរយ​) ។​
​យ៉ាងណាក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ បញ្ជាក់ថា ការ​ហក់​ឡើង​កប់​ពពក​នៃ​តម្លៃ​កៅស៊ូ និង​បរិ​មាណនៃ​កិច្ចព្រមព្រៀង​ផ្ដល់​ដី​សម្បទាន​ដី​សេដ្ឋកិច្ច បាន​ជម្រុញ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងគំហុក​នៅ​កម្ពុជា បែបនេះ ហើយ​លំបាក​ក្នុងការ​បង្ក្រាប ។ អ្នកស្រាវជ្រាវ​បញ្ជាក់ថា ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ថិតនៅ​ចន្លោះ​ពី​២៩ ទៅ ១០៥​ភាគរយ ដោយសារ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ជួល​ដី​ទាំងនោះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​វិនិយោគ​បរទេស សម្រាប់​វិស័យ​កសិកម្ម ការកាប់​យក​ឈើ​លក់ និង​មូលហេតុ​ផ្សេងទៀត​។​
​សូមជម្រាបថា ការរកឃើញ​នៅក្នុង​របាយការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ដ្រ​មកពី​សកល​វិទ្យាល័យ​ម៉ា​រី​ឡែ​ន សហរដ្ឋអាមេរិក និង​អ្នកតាមដាន​ព្រៃឈើ​លើ​សកលលោក តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ​លើ​ផ្ទៃដី​បានមកពី​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​ពិនិត្យមើល​ការបាត់បង់​ព្រៃឈើ​នៅលើ​ផែនដី ។​
​ទោះបីជា​យ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ក្នុង​ការដាំដុះ​ព្រៃឈើ​ឡើងវិញ រួមទាំង​ដំណាំ​កៅស៊ូ​ផងដែរ ទន្ទឹមនឹង​ការចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់ បើទោះជា​វិធានការ​នោះ មិន​ទទួលបាន​ជោគជ័យ​១០០% ក៏ដោយចុះ ៕

forest-loss_nasa-report

​