All posts by មេគង្គ ប៉ុស្តិ៍

លោក​អាសាដ​មាន​ទំនុកចិត្ត​ពេល​ពួក​ឧទ្ទាម​បាត់បង់​ទឹកដី​បន្ថែមទៀត​ក្នុង​ក្រុង​អា​ឡេ​ប៉ូ​

​ស៊ី​រី​៖​លោក​ប្រធានាធិបតី​បា​សា​អាល់​អាសាដ​បាន​និយាយថា ការទទួល​ជ័យជម្នះ​មួយ​សម្រាប់​កងទ័ព​រប​ស់លោក​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​នឹង​ក្លាយជា “​ជំហាន​ដ៏​ធំ​” មួយ​ឆ្ពោះទៅរក​ការបញ្ចប់​សង្គ្រាមស៊ីវិល​រយៈពេល​ប្រាំ​ឆ្នាំ​របស់​ប្រទេស​នេះ​ខណៈដែល​ក្រុម​ឧទ្ទាម​នៅក្នុង​ទីក្រុង​ទី​ពីរ​របស់​ប្រទេស​ស៊ី​រី​មួយ​នេះ​បាន​បាត់បង់​ទឹកដី​បន្ថែមទៀត​។​
​នៅក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត Al-Watan ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​អាសាដ​បាន​និយាយថា ការ​កម្ចាត់​ពួក​ឧទ្ទាម​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​នឹង​មិនអាច​បញ្ចប់​ជម្លោះ​របស់​ប្រទេស​ស៊ី​រី​បានឡើយ​។​
​លោក​អាសាដ​បាន​បន្តថា “​វា​គឺជា​ការពិត​ដែលថា ទីក្រុង​អា​ឡេ​ប៉ូ​នឹង​ក្លាយជា​ជ័យជម្នះ​មួយ​សម្រាប់​ពួកយើង​ប៉ុន្តែ​ត្រូវមាន​ភាពជឿជាក់​។ វា​មិនមែន​មានន័យថា​គឺជា​ចុងបញ្ចប់​នៃ​សង្គ្រាម​ក្នុងប្រទេស​ស៊ី​រី​ទេ​”​។ លោក​អះអាងថា “​ប៉ុន្តែ​វា​នឹង​ក្លាយជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅរក​ទីបញ្ចប់​”​។​
​ក្នុងការ​វាយលុក​រយៈ​ពេល​បី​សប្តាហ៍ កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​រឹបអូស​យក​ប្រហែល​៨០​ភាគរយ​នៃ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​ដែលជា​បន្ទាយ​ក្រុម​ឧទ្ទាម​ចាប់តាំងពី​ឆ្នាំ​២០១២​មក​។​
​ស្របពេល​ជាមួយគ្នា​នោះ នៅពេល​សាកសួរ​អំពី​លទ្ធភាព​នៃ​បទ​ឈប់​បាញ់​នៅ​ទីក្រុង​អា​ឡេ​ប៉ូ លោក​អាសាដ​បាន​និយាយថា “​ជាការ​ពិតណាស់ វា​មិន​មែនមាន​ស្រាប់​នោះទេ​”​។ លោក​អាសាដ​បាន​ប្រាប់ Al-Watan ថា “​ជាពិសេស អាមេរិក​ដែល​កំពុង​ទទូច​លើ​ការទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ​ដោយសារតែ​ភ្នាក់ងារ​ភេរវកម្ម​របស់​ពួកគេ​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​”​។​
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក John Kerry បានធ្វើ​កិច្ចចរចា​ជាមួយ​សម​ភាគី​រុស្ស៊ី​គឺ​លោក Sergei Lavrov នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​ប៉ុន្តែ​គ្មាន​ការ​បំបែក​ភាពទាល់ច្រក​បាន​ផុស​ឡើង​ទេ​នៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា​នៅក្នុង​ទីក្រុង​បំផ្លិចបំផ្លាញ​មួយ​នេះ​។​
​គួរបញ្ជាក់​ជាថ្មី​ថា ជម្លោះ​របស់​ប្រទេស​ស៊ី​រី​បាន​ផ្ទុះឡើង​ក្នុង​ខែមីនា​ឆ្នាំ​២០១១​ដោយ​ការធ្វើ​បាតុកម្ម​រីក​រាលដាល​ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មកវា​បានប្រែក្លាយ​ទៅជា​សង្គ្រាម​ដែល​ទាក់ទាញ​ប្រទេស​មហាអំណាច​ពិភពលោក​។​ប្រទេស​លោកខាងលិច​ជាច្រើន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ក្នុង​ឆ្នាំ​២០១១​ហើយ​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាងខ្លាំង​ប៉ុន្តែ​លោក​អាសាដ​បាន​និយាយថា​លោក​នៅតែ​បើកចំហរ​ចំពោះ​ទំនាក់ទំនង​ល្អប្រសើរ​ជាង​មុន​ជាមួយ​ពួកគេ​៕

v13

ករណី​ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​អ្នកស្លាប់​កើនឡើង​ដល់​១៤​នាក់​ហើយ​

ខេត្តកំពង់ឆ្នាំង​៖​យោងតាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​បាន​ឲ្យ​ដឹងថា រហូតដល់​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ករណី​ពុល​ស្រាស នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​បណ្តាលឱ្យមាន​អ្នកស្លាប់​កើនឡើង​ដល់​១៤​នាក់​ហើយ ខណៈ​ដេ​ល​អ្នករងរបួស​ពេលនេះ​មាន​ចំនួន​រហូតដល់​ជាង​៦០​នាក់​៕

fn-2016-12-08-11-02-09-0

ជាងសំណង់​ម្នាក់​ធ្លាក់​ពីលើ​អគារ​ក្រុមហ៊ុន​វឌ្ឍនៈ​របួសធ្ងន់ តែ​ត្រូវ​ម្ចាស់​បិទ​ព័ត៌មាន​ជិត​

​ដោយ​៖​ប៉ែន សុផល
​ខេត្តបាត់ដំបង​៖​បុរស​ម្នាក់​ជាជាង​សំណង់​ឡើង​ចាប់​ជ្រី​ស្វាន​ដាក់​ដែក​បណ្ដាល​ឲ្យ​រអិល​ធ្លាក់​មកពី​លើ​អគារ​កម្ពស់​០៤​ជាន់ តែ​សំណាង​ធ្លាក់​ទើរ​លើ​រ៉ង់​ដា​ត្រឹម​២​ជាន់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។​នៅវេលា​ម៉ោង​០៣ និង​៥០​នាទី​រសៀល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦​។​
ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​អគារ​សំណង់​ដែលមាន​កម្ពស់​ជាង​១០​ជាន់​ដែល​ត្រូវបាន​គេ​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ជា​របស់​ក្រុមហ៊ុន វឌ្ឍនៈ នឹងមាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
​ប្រភពពី​ប្រជាពលរដ្ឋ​បាន​បន្តថា បន្ទាប់ពី​កើតហេតុ​ការណ៍​ភ្លាមៗ​នោះគេ​សង្កេតឃើញ​សន្តិសុខ និង​មេកា ព្យាយាម​បិទបាំង ដោយ​មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ភារកិច្ច​ហា​មិន​ឲ្យ​ចូល​មើល​ឡើយ តែមួយ​ភ្លែត​ក្រោយ​កើតហេតុ​ភ្លាមៗ គេ​ឃើញ​ជនរងគ្រោះ​ត្រូវបាន​ម៉ូតូ​ដឹក​យកទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ អី​មេ​ជិន​ស៊ី (Emejency)​ដោយ​ខំព្យាយាម​បិទបាំង​ព័ត៌មាន​ពី​ភ្នែក​មហាជន​។ ប៉ុន្តែ​ព័ត៌មាន​នេះ​នៅតែ​បែកធ្លាយ​ដល់​សារព័ត៌មាន​ដដែល រហូតដល់​មានការ​ស្រាវជ្រាវ ភ្លាមៗ​ពី​កម្លាំង​សមត្ថកិច្ច​។​
ដោយឡែក​លោក ឧត្ដមសេនីយ ជេ​ត វ​ណ្ណី ស្នងការរង​នគ​បាល​ខេត្តបាត់ដំបង សហការ​ជាមួយ លោក ប៉ាង ហៀ​ង អធិការ​ក្រុង និង​កម្លាំង​ក្រុម​បង្ការ​ប​ង្រា​ប ចុះ​ទៅដល់​កន្លែងកើតហេតុ​តែម្ដង​។​
​ប្រភពពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង ជនរងគ្រោះ បាន​ប្រាប់​ឱ្យដឹងថា ដោយសារតែ​បងប្អូន និង​អ្នក​ដែល​ធ្វើការ​ជាមួយ ជនរងគ្រោះ ព្រោះ​ខ្លាច​បាត់បង់​ការងារ​ទើប​ព្យាយាម​ជួយ​បិទបាំង​នូវ​ព័ត៌មាន​តែម្ដង​។ ប្រជាពលរដ្ឋ​បាន​បន្តថា ជនរងគ្រោះ ដែល​ធ្លាក់​ពីលើ​អគារ​នោះ មានឈ្មោះ ផេង ហ្វុ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្រុមទី​១៧ ផ្ទះ​លេខ​២៣២ ស្ថិតក្នុង​ភូមិ​ចិន​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង រងគ្រោះ​ដៃ​ឆ្វេង បាក់​ចង្កា សន្លប់​ស្ដូកស្ដឹង​តែម្ដង ដោយ​បុរស​ជា​ជនរងគ្រោះ​រូបនោះ ជិត​ដល់​ថ្ងៃ​នឹង ចូល​រោងការ​ទៅហើយ ដោយនៅ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាងមុខនេះ​ទេ ហើយ​នៅពេលនេះ គេ​មិនទាន់​ដឹងថា ជោគវាសនា​របស់​ជន​រងគ្រោះ​ទៅជា​យ៉ាង​នោះឡើយ​។​
​គួររំលឹកថា អគារ​ដែលមាន​កម្ពស់​ជាង​១០​ជាន់ ដែល​ខ្ពស់​ជាងគេ​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង តែម្ដង​ដែល​ត្រូវបាន​គេ​ដឹងថា ជា​របស់​ក្រុមហ៊ុន​ធំ​មួយ មានឈ្មោះ​វឌ្ឍនៈ ដែល​ធ្លាប់​កើត​មានរឿង​ធ្លាក់​រនាំង​ដែក កាលពី​ប៉ុន្មាន​ខែ​មុននេះ មកក្រោម​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ នឹង​បាន​បង្ករ​ការភ័យខ្លាច​ព្រួយបារម្ភ​យ៉ាងខ្លាំងដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជំវិញ​អគារ​នោះ​។​
​បច្ចុប្បន្ន គេ​មិនទាន់​អាចសន្និដ្ឋាន​បាន​នៅឡើយ ថា​ជនរងគ្រោះ​អាច រួច​ផុតពី​គ្រោះថ្នាក់​នៅឡើយ​ទេ ដោយ​ជនរងគ្រោះ​កំពុង​ត្រូវបាន ក្រុមគ្រូពេទ្យ​កំពុង ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ យ៉ាងណាក៏ដោយ​ក្រុម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង នឹង​តាម​ផ្តិត​យក​ព័ត៌មាន​ពិត​បន្តទៀត​៕

15424425_1802965916608637_1900744882_n15356992_1802965906608638_617038167_n15398963_1802965883275307_1229621286_o15146843_1802965889941973_441159602_o

ពុល​ទៀតហើយ​! មនុស្ស​៤​នាក់​ចូល​ពេទ្យ​ក្រោយហូប​សម្លរ​ម្ជូរ​គ្រឿង​

ខេត្តកំពង់ឆ្នាំង​៖​យ៉ាងហោចណាស់​មនុស្ស​ប្រុស​-​ស្រី​៤​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយ​មាន​អាកា​រៈ​វិលមុខ ឈឺពោះ និង​ក្អួតចង្អោរ បន្ទាប់ពី​ញ៉ាំ​សម្លរ​ម្ជូរ​គ្រឿង​រួច​។ ករណី​ពុល​អាហារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ស្វាយ​ទង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​
​ជនរងគ្រោះ​មាន​ចំនួន​៤​នាក់ ទី​១-​ឈ្មោះ សកា​ដា សូ​ទី ភេទ​ស្រី អាយុ​៦​ឆ្នាំ ទី​២-​ឈ្មោះ ចៅ សា​រ៉េ​ន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ទី​៣-​ឈ្មោះ​ហួន គ​ន្ធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង ទី​៤-​ឈ្មោះ ហេង ណា​រ៉ា ភេទ​ស្រី អាយុ​២៧​ឆ្នាំ អ្នក​ទាំង​៤​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​នាំគ្នា​ហូបបាយ​ជុំគ្នា​ជាមួយនឹង​សម្លរ​ម្ជូរ​គ្រឿង ហើយ​ក្រោយពី​ហូប​រួច​ប្រហែល​កន្លះ​ម៉ោង ស្រាប់តែ​នាំគ្នា​វិលមុខ ឈឺក្បាល ក្អួតចង្អោរ​គ្រប់គ្នា​តែម្តង​។ ភ្លាមៗ​នោះ​សាច់ញាតិ​បងប្អូន​ក៏បាន​ប្រញាប់​ដឹក​ទៅកាន់​មន្ទីរពេទ្យ​តែម្តង​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​មាន​អា​ការៈធូរស្រាល​បន្តិច​ហើយ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​៕

15391026_1759492977709954_5597235539230980309_n15317738_1759492987709953_234730297121446698_n

អ្នកស្លាប់​ដោយសារ​ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​កើនឡើង​ដក់​១៣​នាក់​

​ខេត្តកំពង់ឆ្នាំង​៖​ករណី​ពុល​ស្រាស​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង គិត​ត្រឹម​វេលា​ម៉ោងជាង​៨ យប់មិញ​នេះ​ចំនួន​អ្នកស្លាប់​កើនឡើង​១៣​នាក់​ហើយ រីឯ​អ្នក​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះ បាន​កើនឡើង​រហូតដល់​ជាង​៦០​នាក់​។​
​លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស បាន​បញ្ជាក់ថា នៅពេលនេះ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​មកជា​បន្ត​បន្ទាប់​ទៀត ហើយ​អ្នក​បិតស្រា​ម្នាក់ ក៏ត្រូវ​ឃាត់ខ្លួន​ផងដែរ​។ ទន្ទឹមនេះ​អាជ្ញាធរ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះជួយ​អន្តរាគមន៍​ករណីនេះ​ហើយ ដោយបាន​ប្រមូល​ស្រាស​បាន​យ៉ាងច្រើន​ផងដែរ មក​រក្សា​ទុកជា​បណ្តោះអាសន្ន​។​
​ជនរងគ្រោះ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​បាន​ពុល​បន្ទាប់ពី​ពិសារ​ស្រាស ក្នុង​ពិធី​បុណ្យសព​៧​ថ្ងៃ របស់​សាច់ញាតិ​ក្នុងភូមិ ដោយមាន​អ្នកខ្លះ​ហូប​តិច និង​អ្នកខ្លះ​ហូប​ច្រើន ស្រាប់តែ​យប់មិញ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ មាន​អាកា​រៈ រាករូស ក្អួត ថប់​ដ​ង្ហើ​ប និង​ស្រវាំងភ្នែក ហើយ​ក្រោយមក​អ្នកស្រុក បាន​ដឹកជញ្ជូន​មកកាន់​មន្ទី​ពេទ្យ​ទាំងយប់​ភ្លាមៗ​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ថា ពលរដ្ឋ​ក្នុងភូមិ​ដំណាក់​អំពិល និង​ភូមិ​ក្ដុល បាន​ដេកស្លាប់​ជា​បន្តបន្ទាប់ ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​សង្ស័យថា ពុល​ស្រាស​។​
​ទោះយ៉ាងណា​ករណីនេះ មិនទាន់មាន​សមត្ថកិច្ច​ណា​អះអាង ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ ខណៈដែល​កម្លាំង​ជំនាញ​កំពុង ស៊ើបអង្កេត និង​ស្រាវជ្រាវ​បន្ត​៕

fn-2016-12-08-20-34-28-4fn-2016-12-08-11-02-09-0fn-2016-12-08-20-34-28-3

នគរបាល​ព្រំដែន​៨១៩​ច្រក​អូរ​រំដួល រង​ការរិះគន់​យកលុយ​ពី​ពលករ​ធ្វើលិខិត​ឆ្លងដែន​លើស​សៀវភៅ​បន្ទុក​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ធ្វើដំណើរ​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ​តាម​ច្រកទ្វារ​តំបន់​អូរ​រំដួល ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​នគរបាល​ព្រំដែន​គោក​វ​រះ​សេនា​តូច​៨១៩​ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​ច្រកទ្វារ​កំពុង​ឃុបឃិត​គ្នា​យកលុយ​ពី​ពួកគាត់​ថ្លៃ​ធ្វើលិខិត​ឆ្លងដែន​លើស​សៀវភៅ​បន្ទុក​។​
យោងតាម​ប្រជាពលរដ្ឋ​បានអោយដឹងថា ការធ្វើ​លិខិតឆ្លងដែន​ក្នុង​រយៈពេល​មួយអាទិត្យ​ត្រូវបាន​ក្រសួងមហាផ្ទៃ​បានកំណត់​ត្រឹមតែ​២៥០០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ខាង​នគរបាល​ការពារ​ព្រំដែន​គោក​ដែល​ប្រចាំការ​នៅ​ច្រកទ្វារ​តំបន់​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​បាន​យកលុយ​ពី​ពួកគាត់​ក្នុងតម្លៃ​៦៥០០០​រៀល​ទៅដល់​៧០០០០​រៀល​។​
ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​ខាងលើ​លោក លាង មួយ​សេង នាយប៉ុស្តិ៍​វ​រះ​សេនា​តូច​៨១៩​ប្រចាំការ​នៅ​ច្រកទ្វារ​តំបន់​អូរ​រំដួល​បានបញ្ជាក់​ប្រាប់​ខាង​សារព័ត៌មាន​យើង​តាមរយៈ​ទូរស័ព្ទ​ថា ខាង​លោក​មិនបាន​អនុញ្ញាតអោយ​យក​ថ្លៃ​របៀបនេះ​ទេ ប្រហែលជា​កូនចៅ​របស់លោក​យក​ហើយ​ចាំ​លោក​សាកសួរ​ទៅ​កូនចៅ ហើយ​បើសិនជា​យក​តម្លៃ​២៥០០០​រៀល​ដូច​គេ​ថា​វា​មិន​រួច​ថ្លៃ​យក​សៀវភៅ​ពី​ស្នងការ​មក​ផង ហើយ​លុយ​ដែល​បាន​មកនេះ​ត្រូវ​ផ្ញើ​អោយទៅ​ស្នងការ​មួយចំនួន​និង​មួយចំនួន​ទុក​សំរាប់​ដោះស្រាយ​នៅក្នុង​អង្គភាព​៕

15419225_1802641883307707_416764148_o15416010_1802641889974373_1238809332_n15409651_1802641886641040_1282959855_o15368706_1802641876641041_1813958415_o15354180_1802641873307708_2084878662_o

Trump តែងតាំង Terry Branstad ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ចិន​

​អាមេរិក​៖​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump បានជ្រើសរើស​សម្ព័ន្ធមិត្ត​នយោបាយ​ម្នាក់​ដែលមាន​ចំណងទាក់ទង​ជិតស្និទ្ធ​ទៅនឹង​ប្រទេស​ចិន​ឲ្យ​ក្លាយជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ទីក្រុង​ប៉េកាំង​ដោយបាន​សង្កត់ធ្ងន់​អំពី​ការប្តេជ្ញាចិត្ត​របស់លោក​ក្នុងការ​បង្កើត​ការងារ​អាមេរិក​និង​បាន​បង្ហាញថា គាត់​បាន​ពិគ្រោះ​យោបល់​ជាមួយ​លោក Barack Obama អំពី​ការជ្រើសរើស​គណរដ្ឋមន្ត្រី​របស់គាត់​។​
​ការទទួល​ជ័យជម្នះ​នៃ​ការបោះឆ្នោត​របស់​អ្នក​ខាង​គណបក្ស​សាធារណរដ្ឋ​រូបនេះ​បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​សហរដ្ឋអាមេរិក​និង​បង្ក​ជាការ​ព្រួយបារម្ភ​លើ​ពិភពលោក​ដោយសារតែ​ការគំរាមកំហែង​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី បោះបង់ចោល​សន្ធិសញ្ញា​នានា​និង​ផ្តន្ទាទោស​ក្រុមហ៊ុន​អាមេរិក​ណា​ដែល​ផ្លាស់ប្តូរ​ការងារ​នៅក្រៅ​ប្រទេស ។​
​លោក​បាន​បង្ក​កំហឹង​ដល់​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន​ដោយ​ការនិយាយ​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តៃវ៉ាន់​និង​បន្ទាប់មក​បាន​ប្រមាថ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ការចោទប្រកាន់​ការរៀប​ចំ​រូបិយប័ណ្ណ ពន្ធ​មិន​សមនិង​ការបង្កើន​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​
​ប៉ុន្ដែ​កាលពី​ថ្ងៃ​ពុធ​លោក Trump ហាក់ដូចជា​បន្ទន់ខ្លួន​ដោយ​ប្រាប់​ពី​ព័ត៌មាន​ដល់ទី​ក្រុង​ប៉េកាំង អំពី​ការជ្រើសរើស​របស់លោក​ដែល​យក​អភិបាលរដ្ឋ Iowa លោក Terry Branstad ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅនឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping កាលពី​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ ១៩៨០​ឲ្យ​ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ចិន​៕

images1

ពុល​ស្រាស​ទៀតហើយ​! មនុស្ស​៨​នាក់​ស្លាប់​បន្ដបន្ទាប់​

​ខេត្តកំពង់ឆ្នាំង​៖​នៅ​ព្រឹក​នេះ​ពលរដ្ឋ​ក្នុងភូមិ​ដំណាក់​អំពិល និង​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​ដេកស្លាប់​ជា​បន្តបន្ទាប់ នា​ប៉ុន្មាន​ថ្ងៃ​មកនេះ ខណៈ​មកដល់ពេលនេះ​អ្នកស្លាប់​បាន​កើន​ដល់​ចំនួន​៨​នាក់​មកហើយ ដោយ​សង្ស័យថា ពុល​ស្រាស ហើយ​នៅមាន​ជាច្រើន​ទៀត ដែល​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង​។​
​តាម​ប្រជាពលរដ្ឋ​ដែលជា​ជនរងគ្រោះ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​បាន​ពុល​បន្ទាប់ពី​ពិសារ​ស្រាស ក្នុង​ពិធី​បុណ្យសព​៧​ថ្ងៃ របស់​សាច់ញាតិ​ក្នុងភូមិ ដោយមាន​អ្នកខ្លះ​ហូប​តិច និង​អ្នកខ្លះ​ហូប​ច្រើន ស្រាប់តែ​យប់មិញ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ មាន​អាកា​រៈ រាករូស ក្អួត ថប់​ដ​ង្ហើ​ប និង​ស្រវាំងភ្នែក ហើយ​ក្រោយមក​អ្នកស្រុក បាន​ដឹកជញ្ជូន​មកកាន់​មន្ទី​ពេទ្យ​ទាំងយប់​ភ្លាមៗ ។ ប្រជាពលរដ្ឋ​ស​ង្យ័​យ​ថា អ្នកស្លាប់​កើតឡើង​នៅក្នុង​ភូមិ​ដំណាក់​អំពិល និង​ភូមិ​ក្ដុល ឃុំ​ក្រាំ​ស្គារ ស្រុក​ទឹកផុស បណ្ដាលមកពី​ពុល​ស្រាស​តែម្តង ។​
​តាមពិត​នេះ មិនមែនជា​លើក​ទី​១​នោះទេ រឿង​ពុល​ស្រាស​ដែល​តែង​កើតឡើង​ញឹក​ញ៉ាប់ ។ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​និយម​ពិសារ​ស្រាស​មេត្តា​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ៕

fn-2016-12-08-11-02-10-3fn-2016-12-08-11-02-09-1

មេឃុំ ស៊ា​ង ចែត ៖ ខ្ញុំ​ពិតជា​បាន​យកលុយ​២​លាន​រៀល​ពី​លោក ម៉ៅ មុ​នី្ន​វណ្ណ ទៅ​ឲ្យ​ម្ដាយ​ស្រីមុំ​

​រាជធានី​ភ្នំពេញ​៖​បន្ទាប់​ចេញពី​ពន្ធនាគារ នា​ព្រឹក​នេះ លោក ស៊ា​ង ចែត មកពី​គណបក្ស សម រង្ស៊ី ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​យកលុយ​២​លាន​រៀល ទៅ​ឲ្យ​ម្ដាយ​នាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ពិតប្រាកដ​មែន​។ លោក​ថា នេះ​ជាការ​ផ្ដាំផ្ញើ​របស់ ឯកឧត្តម ម៉ៅ មុន្នី​វណ្ណ បាន​ផ្ដាំផ្ញើ​ទៅ​ខ្ញុំ​ពាក់ព័ន្ធ​ទៅនឹង​លុយ​២​លាន​នេះ យកទៅ​ឲ្យ​ម្ដាយ​ស្រីមុំ មិនមែន​ឲ្យ​ស្រីមុំ​ទេ ដែលថា​នេះ​ជា​លុយ​មនុស្សធម៌ ដែល​គេ​ឲ្យ​ពី​ក្រៅ​មក​៕

fn-2016-12-08-09-01-15-1

លោក សម រង្ស៊ី បង្ហាញ​កំហឹង​តាមរយៈ​សារ​នៅលើ​ Facebook

​រាជធានី​ភ្នំពេញ​៖​តាមរយៈ​សារ​ដែល​លោក សម រង្ស៊ី បាន​បង្ហោះ​នៅលើ Facebook របស់លោក កាលពី​ម្សិលមិញ បង្ហាញថា លោក សម រង្ស៊ី មិនសូវ​សប្បាយចិត្ត ចំពោះ​ការតែងតាំង​លោក កឹម សុខា ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគតិច រួមទាំង​ការចរចា​រវាង​សម្តេច ហ៊ុន សែន និង​លោក កឹម សុខា នោះទេ ។​
​លោក សម រង្ស៊ី បានបង្ហាញ​សារ​នៅលើ Facebook ដោយ​សរសេរថា «​តំណែង​មិន​សំខាន់​ទេ អ្វីដែល​សំខាន់ គឺ​ភាព​ទៀងត្រង់ និង​ភាពថ្លៃថ្នូរ របស់​យើង​ម្នាក់ៗ​។ ខ្ញុំ​យល់ព្រម​ធ្វើ​អ្វីៗ​ទាំងអស់ ឲ្យ​តែ​ប្រទេសជាតិ​យើង​បាន​នៅ​គង់វង្ស និង​ឆ្ពោះទៅរក​ភាពរុងរឿង​។ គេ​បណ្តេញ​ខ្ញុំ​ពី​រដ្ឋសភា គេ​ដក​អភ័យឯកសិទ្ធិ គេ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ គេ​ចេញ​ដីកាចាប់ខ្លួន គេ​ហាមឃាត់​និង​រារាំង​មិន​ឲ្យ​វិល​ត្រឡប់មក​ប្រទេស​កំណើត​វិញ គេ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង រដ្ឋសភា តាមតែ​អំពើ​ចិត្ត​របស់គេ​។ តែ​ខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល​ហើយ​ភាពស្មោះត្រង់​របស់ខ្ញុំ ចំពោះ​ប្រជារាស្ត្រ​ខ្មែរ នៅតែ​ស្មោះត្រង់​ជានិច្ច រហូតដល់​ដង្ហើមចុងក្រោយ​របស់ខ្ញុំ​»៕

fn-2016-12-07-18-49-21-0fn-2016-12-07-18-50-49-0

ប្រធានាធិបតី​ហ្វីលីពីន​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ដើម​សប្តាហ៍​ក្រោយ​

​រាជធានី​ភ្នំពេញ​៖​អ្នក​នាំ​​ពាក្យ​ក្រសួង​ការបទេស​កម្ពុជា លោក ជុំ ស​ន្ទ​រី បាន​ឲ្យ​ដឹងថា ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ថ្ងៃទី​១៣-១៤ ខែធ្នូ ឆ្នាំ​២០១៦​នា​ដើម​សប្តាហ៍​ក្រោយ​។
​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ​៕

president-rodrigo-duterte-joan-bondoc-duterte-0607

មេឃុំ ស៊ា​ង ចែត ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ហើយ​

រាជធានី​ភ្នំពេញ​៖​នៅ​ម៉ោង​៩ និង​០០​នាទី​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ លោក ស៊ា​ង ចែត មេឃុំ​គណបក្ស សម រង្ស៊ី ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ហើយ តាម​ព្រះរាជក្រឹត្យ​លើកលែងទោស​របស់​ព្រះមហាក្សត្រ ដែល​ធ្វើឡើង​តាម​សំណើ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ល្ងាចម្សិលមិញ (​ថ្ងៃទី​០៧ ខែធ្នូ​)​។​
​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ង​ដែរ​ថ្នាក់ដឹកនាំ CNRP និង​ក្រុម​សកម្មជន ព្រមទាំង​អង្គការក្រៅរដ្ឋាភិបាល សង្គម​ស៊ីវិល​បាន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស (​ម​១) ដើម្បី​មក​ទទួល​មេឃុំ ស៊ា​ង ចែត ចេញពី​គុក​។​
​គួរ​បញ្ជាក់ថា លោក​មេឃុំ ស៊ា​ង ចែត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​ករណី សូកប៉ាន់​សាក្សី ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា និង​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​៕

fn-2016-12-08-09-15-01-1fn-2016-12-08-09-36-06-3

ឪពុក​តិរច្ឆាន​កាប់សំលាប់​កូនស្រី​បង្កើត​ខ្លួនឯង​អាយុ​៣​ឆ្នាំ​

ខេត្ត​ព្រះសីហនុ​៖សមត្ថកិច្ចបានឲ្យដឹងថា ​វេលា​ម៉ោង​២២ និង​០០​នាទី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ មាន​ករណី​មនុស្សឃាត​មួយ​កើតឡើង​ក្នុង​លំនៅដ្ឋាន​ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
សមត្ថកិច្ចបន្តថា ករណីនេះបង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ជិ​វ រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងទង​មាន​ទីលំនៅ​ចំណុចកើតហេតុ​បាន​ប្រើ​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ដែល​ត្រូវជា​កូនស្រី​បង្កើត​ឈ្មោះ ជិ​វ លី​ហួរ ភេទ​ស្រី​អាយុ​៣​ឆ្នាំ​(​ស្លាប់​នៅ​កន្លែង​)​។ ក្រោយពី​កាប់សម្លាប់​កូន​រួច​ជនសង្ស័យ​បាន​រត់ចេញ​តាមផ្លូវ​ជាតិ​លេខ​៤​ដេញ​កាប់​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ មាន ហួត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​រងរបួស​ត្រង់​ប្រអប់​ដៃស្តាំ​ក្នុងខណៈ​ជនរងគ្រោះ​កំពុង​ដើរ​។​
​តាម​ការបំភ្លឺ​របស់​ឈ្មោះ ជិន សា​មា​ឌី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មេផ្ទះ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ​បានអោយដឹងថា ជនសង្ស័យ​មាន​សភាព​ដូច​មនុស្ស​បែក​ថ្នាំ​ហើយ​បាន​បំផ្លិចបំផ្លាញ​សំភារៈប្រើប្រាស់​ក្នុងផ្ទះ​ទាញ​កាំបិត​ដេញ​កាប់​ខ្លួន​តែ​គាត់​រត់គេចខ្លួន​មកប្តឹង​សមត្ថកិច្ច​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អ​.​ហ​ស្រុក​ព្រៃនប់​ឃាត់ខ្លួន​បាន​កំពុង​អនុវត្តតាម​និតិ​វិធី៕

15409548_1802550673316828_704191588_o15424505_1802549786650250_1838529388_n15424531_1802549736650255_1606748267_n

ឪពុក​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើតជា​បន្តបន្ទាប់​ជាង​២​ឆ្នាំ ទើប​បែកការណ៍​

ខេត្តកំពង់ធំ​៖​ឪពុក​តិរច្ឆាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​ជា​បន្តបន្ទាប់​ជាង​២​ឆ្នាំ​ទៅហើយ ទើបតែ​ពេលនេះ​បែកការណ៍​ដឹង​ដល់​ម្តាយមីង​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦​។​ឪពុក​ចិត្ត​តិរច្ឆាន​រូបនោះ​ឈ្មោះ ស៊ឹម សេង អាយុ​៣៨​ឆ្នាំ រស់នៅ​ឃុំ​ប​ល្ល​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក​កូនស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ​។​
​សមត្ថកិច្ច​ស្រុក​បារាយណ៍​បាន​ឲ្យ​ដឹងថា ឪពុក​បង្កើត​ចិត្ត​តិរច្ឆាន​រូបនេះ​បាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​ជា​បន្តបន្ទាប់​បានសម្រេច​ជាច្រើន​ដង​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ហើយ​រំលោភ​លើកចុងក្រោយ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៦​។ បន្ទាប់មក​ក៏​បែកការណ៍​ដឹង​ដល់​ម្តាយមីង​ក្មេងស្រី​រងគ្រោះ ទើប​ម្តាយមីង​ក្មេងស្រី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​យកមក​ផន្ទាទោស​តាមច្បាប់​។​
​សមត្ថកិច្ច​បញ្ជាក់ថា ដោយសារ​ក្មេងស្រី​រងគ្រោះ​បាន​ជំងឺ​ផ្លូវភេទ​ធ្ងន់ធ្ងរ សមត្ថកិច្ច​សហការ​ជាមួយ​អង្គការ​ស្ត្រី​មាន​វិបត្តិ​បញ្ជូន​ក្មេងស្រី​រងគ្រោះ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ និង​ព្យាបាល​៕

3d9a835f-cac3-448b-b3c5-d91c702879c2

យន្តហោះ​ប៉ា​គី​ស្ថាន​ដឹក​អ្នកដំណើរ​មួយគ្រឿង​ធ្លាក់​ភាគ​ខាងជើង​ប្រទេស​

ប៉ា​គី​ស្ថាន​៖​សាកសព​មនុស្ស​យ៉ាងហោចណាស់៤៧នាក់ ត្រូវ បាន​គេ​ទាញ​ចេញពី​គំនរ​កម្ទេចកម្ទី នៃ​យន្តហោះ​ប៉ា​គី​ស្ថាន​ដឹក​អ្នកដំណើរ​មួយគ្រឿង​នៃ​ជើងហោះហើរ PK-661 ជាមួយ​មនុស្ស ៤០-៤៧នាក់ ដែល​បាន​ធ្លាក់​កាលពី​ម្សិលមិញ​នៅឯ​ក្បែរ​ទីក្រុង Havelian ស្ថិត​តំបន់​ភាគ​ខាងជើង​នៃ ប្រទេស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍ Pakistan International Airlines បាន​និយាយថា មនុស្ស​ជិះ​នៅលើ​យន្ដហោះ​ខាងលើ​មាន​ចំនួន​៤៧​នាក់ មុននឹង​វា​បាន​បាត់​ចេញពី​ប្រព័ន្ធ​រ៉ា​ដា​នៅ​ម៉ោង​ប្រមាណ​ជា ៤ និង​៣០​នាទី ម៉ោង​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​
​ទោះជា​យ៉ាងណា​មូលហេតុ​នៃ​ការធ្លាក់​ពុំទាន់​ត្រូវបាន​គេ​បញ្ជាក់​ឱ្យបាន​ច្បាស់​នៅឡើយ​ទេ​៕

fn-2016-12-07-19-32-04-0fn-2016-12-07-21-42-02-0