All posts by មេគង្គ ប៉ុស្តិ៍

Trump ៖ អាមេរិក​មិនចាំបាច់​ត្រូវ​ពាក់ព័ន្ធ​ដោយ​គោលនយោបាយ​ចិន​តែមួយ​នោះឡើយ​

អាមេរិក​៖​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អា​មេ​រិ​លោក Donald Trump បាន​និយាយថា សហរដ្ឋអាមេរិក​មិនចាំបាច់​ត្រូវ​បញ្ចប់​គោលជំហរ​យូរអង្វែង​របស់ខ្លួន​ដែលថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ “​ចិន​តែមួយ​” នោះឡើយ​។​
​ការលើកឡើង​របស់លោក Trump នៅក្នុង​កម្មវិធី “Fox News Sunday” បាន​កើតឡើង​បន្ទាប់ពី​លោក​បាន​បង្ក​ឲ្យ​មានការ​តវ៉ា​ផ្នែក​ការទូត​ពី​សំណាក់​ប្រទេស​ចិន​លើ​ការសម្រេចចិត្ត​របស់លោក​ក្នុង​ការទទួល​ទូរស័ព្ទ​ពី​ប្រធានាធិបតី​តៃវ៉ាន់​កាលពី​ថ្ងៃទី​២​ខែធ្នូ​។​
​លោក Trump បាន​ប្រាប់ Fox ថា “​ខ្ញុំ​យល់​យ៉ាងច្បាស់​អំពី​គោលនយោបាយ ‘​ចិន​តែមួយ​’ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា ហេតុអ្វី​បានជា​យើង​ត្រូវតែ​ជាប់​ពាក់ព័ន្ធ​ដោយ​គោលនយោបាយ​ចិន​តែមួយ​នេះ​ទេ លុះត្រាតែ​យើង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​ចិន​ដើម្បី​ធ្វើជា​មួយ​រឿង​ផ្សេងទៀត​រួមទាំង​ពាណិជ្ជកម្ម​ជាដើម​”​។​
​ការនិយាយ​ទូរស័ព្ទ​របស់លោក Trump ជាមួយ​លោកស្រី​ប្រធានាធិបតី Tsai Ing-wen គឺជា​ទំនាក់ទំនង​តាមបែប​នេះ​ជា​លើកដំបូង​ជាមួយ​កោះ​តៃវ៉ាន់​ដោយ​ប្រធានាធិបតី​ជាប់ឆ្នោត​ឬ​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ចាប់តាំងពី​លោក​ប្រធានាធិបតី Jimmy Carter បាន​ប្តូរ​ការទទួលស្គាល់​ផ្នែក​ការទូត​ពី​កោះ​តៃវ៉ាន់​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៧៩​ដោយបាន​ទទួលស្គាល់ថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ “​ចិន​មួយ​” ។​
​បន្ទាប់ពី​ការសន្ទនា​តាម​ទូរស័ព្ទ​របស់លោក Trump ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ រដ្ឋបាល​លោក Obama បាន​ឲ្យ​ដឹងថា ជំនួយការ​ជាន់ខ្ពស់​សេត​វិមាន​បាន​និយាយ​ជាមួយ​ក្រុមមន្ត្រី​ចិន​ដើម្បី ទទូចថា គោលនយោបាយ “​ចិន​តែមួយ​” របស់​ក្រុង​វ៉ាស៊ីនតោន​នៅតែ​ដដែល​។ រដ្ឋបាល​នេះ​ក៏បាន​ព្រមាន​ផងដែរ​ថា ការរីកចម្រើន​ដែល​បានធ្វើ​ក្នុង​ទំនាក់ទំនង​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​ចិន​គឺអាច​នឹងត្រូវ​បាន​រង​ផលប៉ះពាល់​ដោយ​ការផ្ទុះ​ឡើង​នៃ​បញ្ហា​តៃវ៉ាន់​។​
​នៅក្នុង​បទ​សម្ភាស​របស់ Fox លោក Trump បាន​រិះគន់​ចិន​លើ​គោលនយោបាយ​រូបិយប័ណ្ណ សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ជំហរ​របស់​ចិន​ឆ្ពោះទៅកាន់​ប្រទេស​កូរ៉េខាងជើង​។ លោក​បាន​និយាយថា វា​មិនមែន​អាស្រ័យទៅលើ​ក្រុង​ប៉េកាំង​ទេ​ដើម្បី​សម្រេច​ថា​តើ​គាត់​គួរតែ​ទទួល​ទូរស័ព្ទ​ពី​មេដឹកនាំ​របស់​កោះ​តៃវ៉ាន់​ដែរ​ឬក៏​អត់​៕

150616161704-donald-trump-june-16-2015-exlarge-169

មនុស្ស​២៥​នាក់​ស្លាប់​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​មួយ​នៅ​អេ​ហ្ស៊ី​ប​

អេ​ហ្ស៊ី​ប​៖​សារព័ត៌មាន Washington Post ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែធ្នូ ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មនុស្ស​២៥​នាក់​បាន​ស្លាប់ ខណៈដែល​ចំនួន ៤៩​នាក់​ផ្សេងទៀត​រងរបួស​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​ដ៏​កក្រើក​នៅក្នុង​ព្រះវិហារ​មួយកន្លែង​នៃ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប​។​
​យោងតាម​សាក្សី​ជាច្រើន​នាក់ ហេតុការណ៍​ខាងលើនេះ​កើតឡើង​នា​វេលា​ម៉ោង ៩ និង​៤៥​នាទី​ព្រឹក​ម្សិលមិញ (​ម៉ោង​នៅ​អេ​ហ្ស៊ី​ប​) នៅក្នុង​ព្រះវិហារ Coptic Orthodox ក្រោយ​ពេលដែល​អ្នក​គោរព​សាសនា​គ្រឹ​ស្តប្រមាណ​ជាង​២០០​នាក់​បានបញ្ចប់​ការសូត្រ​ព្រះគម្ពីរ​របស់​ពួកគេ ខណៈ​បុព្វ​ជិត​នៅ​ទីនោះ​បានរៀបចំ​ខ្លួន​ដើម្បី​ចាប់ផ្តើម​ការធ្វើ​ធម្មទេសនា​ជា​បន្ត​។​
​រហូតមកដល់​ពេលនេះ​គេ​ពុំទាន់​ឃើញ​មាន​ក្រុម​ភេរវ​ករ​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ តែ​គេ​បានដាក់​ការសង្ស័យ​ទៅលើ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម ដោយ​រួមបញ្ចូល​ទាំង​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​ផងដែរ​។​
​គួរ​បញ្ជាក់ថា នេះ​ជាការ​វាយប្រហារ​ដ៏​សាហាវ​ជាងគេ​បំផុត ទៅលើ​អ្នក​កាន់សាសនា​គ្រឹ​ស្ត​នៅ​អេ​ហ្ស៊ី​ប​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​មួយ​ផ្សេងទៀត ដែល​សម្លាប់​ជីវិត​មន្ត្រីប៉ូលិស​ចំនួន ០៦​នាក់ និង​បណ្តាល​ឲ្យ​បីនាក់​ផ្សេង​រងរបួស​នៅតាម​ដង​វិថី​ឆ្ពោះទៅកាន់​សំណង់​ប្រាសាទ​ពីរ៉ាមីដ ដ៏​អស្ចារ្យ​របស់​ប្រទេស​អេ​ហ្ស៊ី​ប​៕

fn-2016-12-12-11-36-41-0

មាន​អ្នក​បន្លំ​ជា​អាជ្ញាធរ​ចុះ​កំណត់​ព្រំប្រទល់​រំលោភ​យក​ដី​ពលរដ្ឋ​នៅស្រុកអន្លង់វែង

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​រឿង​ដែល​ពុំ​និក​ស្មាន​ដល់ ខណៈដែល​មនុស្ស​មួយក្រុម​បាន​បន្លំ​ធ្វើជា​អាជ្ញាធរ ហើយ ចុះទៅ​កំណត់​ទីតាំង ព្រំប្រទល់ ! លើដី​ប្រជាពលរដ្ឋ ដែល​កំពុង​អាស្រ័យ​ផល ដំណាំ​ដំឡូង នៅ​ចំនុច ភូមិ​ដីក្រហម ឃុំ​លំ​ទង ស្រុក អន្លង់វែង មិនតែប៉ុណ្ណោះ​ជន​ទាំង​នោះបាន​កាច់ បំផ្លាញ​ផល ដំឡូង អស់​មួយ​ចំនូ​ន​ទៀតផង ។ ហេតុការណ៍​នោះបាន​កើតឡើង កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ កន្លងមក​ថ្មីៗ​នេះ ។​
​តំណាង​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖ ពួកគាត់​រស់នៅ​លើ ដី នេះ​ម្នាក់ៗ​ចាប់តាំងពី​ឆ្នាំ ២០០៧ មក​ម្លេះ ហើយ​អាស្រ័យ​ផល​លើដី របស់គាត់ រៀងៗ​ខ្លួន យ៉ាងហោចណាស់ ចាប់ ពី ០៣ ឆ្នាំ ដែរ មិន​ដែលមាន​អ្នកណា​មក​អះអាងថា ជា​ដី​របស់ខ្លួន​ឡើយ រហូតមកដល់​ពេលនេះ​ស្រាប់តែ​លេចមុខ ជន​ទាំង​០៣ មាន​ម្នាក់ ពាក់​ម៉ាស់​ជិត បានគ​ម្រាម​ដាក់​គាត់​ថា ដី​នៅ ចំនុច​នេះ សុទ្ធសឹង ជា​ដី​របស់​ពួកគេ ទាំងអស់ ខណៈនោះ​រូបគាត់​ក៍​សួរនាំ​ទៅកាន់​ជន ទាំង​០៣​នាក់ ផងដែរ ប៉ុន្តែ​ជន​នោះ មិនបាន​បញ្ជាក់​ពី អត្តសញ្ញាណ្ណ ប្រាប់​គាត់​ឡើយ រួចហើយ​ពួកគេ​ទាំង​០៣ ដើរចេញ​តែម្តងទៅ ។​
​លោក យី ណ​យ មេភូមិ​ដីក្រហម បានបញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​ថា​៖ ជន​ទាំង​០៣​នាក់​ខាងលើ ចុះមក​កំណត់​ទីតាំង​ដី​នេះ មិនបាន​ប្រាប់​គាត់​ទេ ! ហើយ​ជន​នោះ​មិន ទាន់ ដឹង ជា​អ្នកណា​ដែរ ហើយ​ពេលនោះ​កំពុងស្ថិត​ក្នុង​តាមដាន​នៅឡើយ ។​
​លោក មេភូមិ​បានបញ្ជាក​បន្ថែមថា​៖ ប្រជាពលរដ្ឋ​រស់នៅ​ចំនុច​ដីក្រហម មាន​ចំនួន ១៤៨ គ្រួសារ ម្នាក់ៗ​រស់នៅ អាស្រ័យ​ផល​ចាប់​តាំង ពី​ឆ្នាំ ២០០៧ មិន​ដែលមាន​បញ្ហា​អ្វី​កើតឡើង ឡើយ !!! កាលពី​កន្លងមក​ទំនាស់​បែបនេះ មាន ! នៅ​ភូមិ​គេ​ផ្សេង ! ប៉ុន្តែ​ជនខិលខូច​ទាំងនោះ រំលោភ យក​ពី​ប្រជាជន​មិនបាន ! ឥឡូវ​បាន​រាលដាល​ដល់​ភូមិ​ដីក្រហម​ម្តង​ហើយ ។​
​សកម្មភាព​នេះ អាចទាក់ទង​ក្រុម​រៀបចំ​ដី​ឲ្យ​ក្រុមហ៊ុន​ចំនួន ២០០ ហិកតា ! ដោយសា ជនខិលខូច​មួយចំនួន បាន​យក​ដី​លក់​ជា​បន្តបន្ទាប់ ដល់ពេល​ក្រុមហ៊ុន ទាមទា ដី​មិនមាន ក៍​ដើរ ចុច GPS រំលោភ​លើដី ប្រជាពលរដ្ឋ ដោយ​សំអាង​ទៅលើ ប័ណ្ណ​កម្ម​សិទ្ធ ព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន រហូតមកដល់​ពេលនេះ មិនទាន់​ស្គាល់ ប្លង់ដី នៅឡើយ​ទេ៕

21971

រដ្ឋមន្ត្រី​បរិស្ថាន​ស្នើ​អភិបាលខេត្ត​ចំនួន​២១​ឲ្យ​បង្ក្រាប​បទល្មើស​ក្នុង​តំបន់​អភិរក្ស​

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បានធ្វើ​លិខិតផ្លូវការ​មួយច្បាប់​ផ្ញើជូន​អភិបាលខេត្ត​ចំនួន​២១​ក្នុង​ទូទាំងប្រទេស ដោយ​ស្នើ​ទៅ​អភិបាលខេត្ត​ទាំងនោះ​ឲ្យ​អនុវត្ត​វិធានការ​ច្បាប់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់​អភិរក្ស​។ ការស្នើ​នោះ​គឺ​បន្ទាប់ពី​ក្រុមការងារ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ក្នុង​តំបន់​អភិរក្ស​ត្រូវបាន​បង្កើត តែ​ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ។​
​តាមរយះ​លិខិត​ខាងលើនេះ លោក សាយ សំ​អាល់ បាន​លើកឡើងថា ក្រសួង​បាន​ពិនិត្យឃើញថា ករណី​បទល្មើស​ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ តែងតែ​កើតមានឡើង​ច្រើនជាង​ធម្មតា នៅ​រដូវប្រាំង​រៀងរាល់ឆ្នាំ ។ ដូច្នេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ លោក​ស្នើ​ទៅ​អភិបាលខេត្ត ឲ្យ​ពិនិត្យ​តាមដាន និង​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​កើត​នៅក្នុង​តំបន់​អភិរក្ស​។​
​កត់សម្គាល់ថា បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​ហាក់ដូចជា មិនទាន់​ស្រាក​ស្រា​ន​នៅឡើយ​ទេ ខណដែល​តំបន់​ព្រៃ​អភិរក្ស​មួយចំនួនធំ​កំពុង​រង​នូវ​ការកាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ហើយ​អាច​ឈានដល់​រលាយ​ហិនហោច​នាពេលខាងមុខ ។​
​ជាក់ស្តែង​តំបន់​ព្រៃកោងកាង​នៃ​ជម្រក​ជីវៈចម្រុះ​ក្នុង​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង កំពុង​ត្រូវបាន​ក្រុម​អាជ្ញាធរ មន្ត្រី​ជំនាញ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​តាម​ទម្រង់​លក់ដូរ ហើយក៏​កំពុងតែ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លិចបំផ្លាញ​អស់​រាប់រយ​ហិកតា ដែល​គេ​គិតថា បើ​ពុំមាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ ប្រាកដ​ណាស់​ព្រៃកោងកាង​តំបន់​នេះ​ប្រាកដជា​ត្រូវ​ហិនហោច​មិន​ខាន៕

fn-2016-11-06-17-51-49-4

ចំណុច​គួរ​យល់ដឹង​មុន​សម្រេច​វះកាត់​ពង្រីក​សុដន់​

​ការវះកាត់​កែ​សម្ផស្ស ពង្រីក​ដើមទ្រូង ត្រូវបាន​គេ​សង្កេតឃើញថា ជា​វិធីសាស្ត្រ​វះកាត់​ដ៏​ពេញនិយម និង​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ព្យាបាល​បញ្ហា​ដើមទ្រូង​តូច​ពី​កំណើត ឬក៏​ដើមទ្រូង​មាន​សភាព​យារ​ធ្លាក់​ដោយសារ​វ័យ​ជ្រេ ឬ​ក្រោយពេល​សម្រាល​បុត្រ​ជាដើម​។​
​យ៉ាងណាមិញ ដូចគ្នា​នឹង​ការវះកាត់ ឬ​វិធីសាស្ត្រ​វេជ្ជសាស្ត្រ​ដទៃទៀត​ដែរ ការវះកាត់​ពង្រីក​ទ្រូង​នេះ​អាច​ផ្ដល់​ផលវិបាក ឬ​គ្រោះថ្នាក់​តិច ឬ​ច្រើន​អាស្រ័យ​ទៅតាម​ករណី​អនុវត្ត​ជាក់ស្ដែង​។​
​ផលវិបាក​នានា​ដែល អាច​កើតឡើង​ដោយសារ​ការវះកាត់​ពង្រីក​សុដន់​ផល​លំបាក​ទាំងនោះ​រួមមាន លទ្ធផល​ក្រោយ​ការវះកាត់​ពុំបាន​ល្អ ដោយ​ទ្រូង​ទាំងសងខាង​ធំ​មិន​ស្មើគ្នា ការហូរ​ឈាម ឬ​កកឈាម​ក្រោយពេល​វះកាត់ និង​ផលវិបាក​បណ្ដាលមកពី​កង្វះ​អនាម័យ ដែល​បង្ក​ជា​រោគ​រលួយ​ជាដើម​។​
​ប៉ុន្តែ​ផលវិបាក និង​គ្រោះថ្នាក់​ទាំងនោះ​អាច​កាត់បន្ថយ​ដល់​កម្រិត​អប្បបរមា ក្នុងករណី​ដែល​អតិថិជន និង​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​កែ​សម្ផស្ស​ធ្វើការ​ជ្រើសរើស​នូវ​វិធី វះកាត់​បាន​ត្រឹមត្រូវ ដោយ​រួមបញ្ចូល​នឹង​ការប្រើប្រាស់​សម្ភារ​ប្រភេទ​អ៊ី​ម​ភ្លែ​ន និង​កន្លែង​វះកាត់​តាម​ស្ដង់ដារ​។​
​ចំណុច​គួរស្វែងយល់​មុន ពេល​សម្រេច​ធ្វើការ​វះកាត់​កែ​ដើមទ្រូង​អតិថិជន​គួរតែ​យល់ដឹង​ពី ព័ត៌មាន​លម្អិត វិធីសាស្ត្រ​នៃ​ការវះកាត់ និង​ផលវិបាក​តាមរយៈ​ប្រព័ន្ធ​ព័ត៌មាន​វេជ្ជសាស្ត្រ​ក្នុង​អ៊ីនធឺណិត ការសាកសួរ​មិត្តភក្តិ​ដែលមាន​បញ្ហា​ប្រហាក់ប្រហែលគ្នា និង​ការពិភាក្សា​ឲ្យ​បានច្បាស់លាស់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​កែ សម្ផស្ស​។​
​ដូច្នេះ​អតិថិជន​គួរតែ​ស្វែងយល់​នូវ​ចំណុច​មួយចំនួន​មុននឹង​សម្រេច ចិត្ត​ទទួលយក​ការវះកាត់​កែ​សម្ផស្ស​សុដន់​៕

aa67dj_1943087c

ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​​ល្បែង​ស៊ី​មួយកន្លែងនៅស្អាងឃាត់ម​នុស្ស​១០​នាក់​

ខេត្តកណ្តាល​៖​នគរបាល​ខេត្តកណ្តាលបានឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​បៀរ​មួយក្រុម​មាន​គ្នា​១០​នាក់ ​ខណៈ​កំពុង​លេង នៅ​ម៉ោង​១២ និង​០៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​លោក សេង សុជាតិ អធិការនគរបាល ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​៖
​ទី​១៖ សឿង សុខ​ឃឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ១៦០០០០​រៀល ។ ទី​២៖ ឈ្មោះ ឌុល ខាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៤៤៩០០០​រៀល​។ ទី​៣៖ ឈ្មោះ វឿន សុវណ្ណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​១៥០០០​រៀល​។ ទី​៤៖ ឈ្មោះ កន សុខ​ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៣០៥០០០​រៀល​។ ទី​៥៖ ឈ្មោះ ចឹក វ៉េង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​៥៨៤​ដុល្លារ​។ ទី​៦៖ ឈ្មោះ កាន ស៊ី​ណេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ១៤០៣០០​រៀល​។ ទី​៧៖ ឈ្មោះ ប្រាក់ សួន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់​ម៉ូតូឌុប​មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​១៩០០០​រៀល​។ ទី​៨៖ ឈ្មោះ ថា​ត់ គ្រឿន ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ជនជាតិខ្មែរ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​២១៥០០​រៀល​។ ទី​៩៖ ឈ្មោះ គង់ សេត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៧៤០០០​រៀល​។ ទី​១០៖ ឈ្មោះ ឡោ ភា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យ​យោធា​១៧៩ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​៤៤៩០០០​រៀល និង​៩០០​ដុល្លារ​។ លោក​បាន​បន្តថា មុនពេល​កើតហេតុ ដោយ​ទទួល​ព័ត៌មាន​ផ្ទះ​ខាងលើ មាន​លាក់​លួច​លេងល្បែង​ស៊ីសង​នោះ ទើប​នគរបាល​ស្រុក​ស្អាង សហការ​ជា​ជាមួយ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល ខេត្តកណ្តាល បាន​ប្រតិ​បត្ដ​ការចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ចំនួន​០២​វង់ នៅ​ចំណុច​ក្នុង​បន្ទប់​របស់​ឈ្មោះ ណេង ស្ថិត​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១០​នាក់ និង​វត្ថុតាង​បៀរ​ចំនួន​២​ហ៊ូ តុ​ដែក​១, កំរាល​២, កៅអី​ជ័រ​ចំនួន​១៥ ម៉ូតូ​ចំនួន​៥​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង កសាង​សំណុំរឿង​ចាត់ការ ទៅតាម​នីតិវិធី​៕

15403244_1804857249752837_689258110_n15423788_1804857223086173_207438732_n 15497909_1804857213086174_411285365_n

ពីថ្ងៃ​ទី​១៧ ដល់ ១៩ ខែធ្នូ សីតុណ្ហភាព​អាច​នឹង​ចុះ​ត្រជាក់​ពី​១៧​ដល់​១៩​អង្សា​សេ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា សីតុណ្ហភាព​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់ ហើយ​ភ្លៀង​អាច​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។​
​សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ថា ការចុះ​ត្រជាក់ និង​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី ១៩​ធ្នូ ដោយសារ​ខ្យល់មូសុង​ឦសាន​ខ្សោយ និង​សម្ពាធ​ទាប​នៅ​សមុទ្រ​ចិន ខាងត្បូង​បាននិងកំពុង​បង្កើន​ឥទ្ធិពល​លើ ប្រទេស​កម្ពុជា​៕

fn-2016-12-11-08-12-51-0

ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​៤​នាក់​ដែល​តែង​បន្លំ​បិណ្ឌបាត​នៅក្នុង​ក្រុង​បាត់ដំបង​

ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​បុរស​៤​នាក់​ដែល​បន្លំ​ធ្វើជា​សង្ឃ​ក្លែងក្លាយ​ដើរ​រៃ​អង្កា​សលុយ​នៅតាម​ទីប្រជុំជន​នានា​ក្នុង​ក្រុង​បាត់ដំបង​នាពេល​កន្លងមក ត្រូវបាន​សមត្ថកិច្ច​ចាប់​បក​ល្បែ​ក កាលពី​វេលា​ម៉ោង​១០:៣០​នាទី​ព្រឹក​ថ្ងៃទី​១១​ធ្នូ ខណ​:​កំពុង​សម្ងំ​នៅក្នុង​បន្ទប់​ផ្ទះជួល​មូ​យ​កន្លែង នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​។​
​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​និយាយថា ជន​ទាំង​៤​នាក់​ដែល​បន្លំ​ខ្លួន​ជាស​ង្ស​នោះ​មាន ១,​ឈ្មោះ​ម៉ៅ ជា អាយុ​៣០​ឆ្នាំ នៅ​ភូមិ​គោក​ជ័រ ឃុំ​ស្ដៅ ស្រុក​រតន​:​មណ្ឌល ២,​ឈ្មោះ​វិត ផល្លា អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯង ក្រុង​បាត់ដំបង ៣,​ឈ្មោះ​លឹម ម៉ៅ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល និង​៣,​ឈ្មោះ​តូច សារ៉ាត់ ហៅ​តយ អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ មន្ត្រី​ដដែល​បាន​បន្តថា ក្រុម​នេះ​តែង​បន្លំ​ខ្លួន​តែងខ្លួន​ជាស​ង្ឃ ដើរ​សុំ​លុយ​ស្ទើរ​គ្រប់ទិសទី លុះ​មួយ​រយះ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​មានការ​សង្ស័យ ក៏​តាមដាន​ដឹង ទើប​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​តាម​ស៊ើបអង្កេត រហូត​ឈានដល់​ការបង្ក្រាប​តែម្ដង​។​
​ក្រុម​សង្ឃ​ក្លែងក្លាយ​ទាំង​៤​នាក់​បាន​និយាយ​ក្រោយពេល​ឃាត់ខ្លួន​ថា ពួកខ្លួន​តែង​ចេញ​ធ្វើ​សកម្ម​ភាពជា​រៀងរាល់ថ្ងៃ នៅតាម​ភូមិសាស្ត្រ​នានា នៅក្នុង​ក្រុង​បាត់ដំបង​។ ក្រុម​នេះ​បាន​សារភាពថា ជាទូទៅ​រៀងរាល់​ម៉ោង​៧​ព្រឹក បក្សពួក​ខ្លួន​តែង​ឌុប​ទៅ​កន្លែង​ផ្នូរ​សាកសព​ខាងក្រោយ​វត្ត​ទូក​តា​ឯក ដើម្បី​ផ្លាស់ប្ដូរ​សំលៀកបំពាក់ ស្លៀ​ង​ស្បង់​ចីវរ មុនពេល​បែងចែក​គោលដៅ​គ្នា​ចេញ​បិណ្ឌបាត​តាម​លុយ​ពី​ប្រជាពលរដ្ឋ តាម​ភូមិ និង​តាម​ទីប្រជុំជន​នានា ក្នុង​ក្រុង​បាត់ដំបង​។ ក្រុម​សង្ឃ​ក្លែងបន្លំ​នេះ​បាន​បញ្ជាក់ថា ពួកខ្លួន​ក៏​ធ្លាប់​ចេញ​ធ្វើ​សកម្មភាព​តាម​បណ្ដា​ស្រុក​ដទៃទៀត ហើយក៏​ឈានទៅ​កាន់​ខេត្ត​ផ្សេង​ដែរ​។​
​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​បញ្ជាក់ថា ពេលនេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​ក្លែងបន្លំ​ទាំង​៤​នាក់​នេះ និង​រងចាំ​គោល​ការ​ណ៏​លោកស្នងការ​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​៕

15515916_1804821906423038_1070535944_o15515768_1804821903089705_1579583752_o

ឈ្លោះប្រកែក​គ្នា​ជាមួយ​គូរ​ដណ្តឹង​ឈានដល់​យក​អាវុធ​ប៊ិច​បាញ់​ខ្លួនឯង​របួសធ្ងន់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បុរស​ម្នាក់​បាន​យក​អាវុធ​ប៊ិច​បាញ់​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​បន្ទាប់ពី​មានការ​ឈ្លោះប្រកែក​គ្នា​ជាមួយ​គូរ​ដណ្តឹង​រួច​។ ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​16:30​ថ្ងៃទី​៩.​ខែធ្នូ ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្រុមទី​២៣ ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។
ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ជា​ជនរងគ្រោះ​បាន​ទៅ​ហូប​ការ​ក្រោយពេល​ត្រឡប់មកវិញ​ក៍​មានកា​រ​ឈ្លោះប្រកែក​គ្នា​ជាមួយនិង​គូរ​ដណ្តឹង​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា​បាន​យក​អាវុធ​ប៊ិច​បាញ់​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​តែ​សំណាងល្អ​មិន​បណ្តាលអោយ​គ្រោះថ្នាក់​ដល់​ជីវិត​។​
ប្រភព​បន្តថា ជនរងគ្រោះ​មាន ឈ្មោះ​មុជ វណ្ណា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ​រស់នៅ​ភូមិ ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់​ខេត្តបាត់ដំបង​រងរបួស​ត្រង់​ក្រោម​ចង្កា​ធ្ងន់​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុម​គ្រួរ​សារ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អ៊ី​មី​ចិន​ស៊ី​ខេត្តបាត់ដំបង​៕

15423711_1803734539865108_1340926660_n

ប្រធាន​សាខា​ពន្ធដារ​ខេត្តបាត់ដំបង​ថ្មី​ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​

​ដោយ​៖​ប៉ែន សុផល
​ខេត្តបាត់ដំបង​៖​កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​នៅ​ក្នង​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង​បានរៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​ចូលកាន់​មុខតំណែង​ប្រធាន​សាខា​ពន្ធដារ​ខេត្តបាត់ដំបង​។ ពិធី​នេះ​ស្ថិតក្រោម​វត្តមាន គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក ដ្ឋា​ន​ពន្ធដារ តំណាង​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​
​ការផ្លាស់ប្តូរ និង​ផ្ទេរ​ភារកិច្ច​លោក ជា ពិសិដ្ឋ ប្រធាន​សាខា​ពន្ធដារ​ចាស់​ដាក់​ឲ្យ​ចូលនិវត្តន៍ និង​ជំនួស​វិញ​ដោយ​លោក ហេង ជំនិត ជា​ប្រធាន​សាខា​ពន្ធដារ​ថ្មី​ខេត្តបាត់ដំបង​។
​នាឱកាស​នោះដែរ លោក ហេង ជំនិត ក៏បានប្តេ​ជ្ញា​ថា​នឹង​ខិតខំ​បំពេញភារកិច្ច​ប្រឹងប្រែង​ត​ទៅមុខទៀត ឱ្យបាន​ល្អ​៕

15424551_1803652153206680_463136747_n15327551_1803652196540009_709669691_n 15357045_1803652166540012_1891954398_n 15416980_1803652176540011_807314396_n15424558_1803652183206677_711839929_n 15435718_1803652193206676_24235178_n 15450895_1803652186540010_1664965946_n

ស៊ីដាច់​លុយ​ភាគហ៊ុន​មិន​ទទួលខុសត្រូវ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យកលុយ​ក្នុង​ភាគហ៊ុន​រកស៊ី​ជាមួយគ្នា​ចាយវាយ​អស់​១៤០០០​ដុល្លារ​ហើយ​មិន​ទទួលខុសត្រូវ ត្រូវ​ម្ចាស់​ភាគហ៊ុន​ម្ខាង​ទៀត​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​។
កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានអោយដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​នៅ​ល្ងាច​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ​កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រំលោភ​លើ​ទំនុក​ចិត្តបាន​មួយ​លើក​លើ​មូលដ្ឋាន​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
តាម​ការបញ្ជាក់​ពី​ម្ចាស់​ដើមបណ្តឹង​បានអោយដឹងថា ជនបង្ក​ជា​អ្នករកស៊ី​ដាក់​ហ៊ុន​ជាមួយគ្នា​យូរ​មកហើយ ចុងក្រោយ​នេះ​បាន​រំលោភ​លើ​សេចក្តីទុកចិត្ត​យោ​យ​បាន​យកលុយ​ថ្លៃ​ទិញ​និង​លក់​ឡាន​ចំនួន​១៤០០០​ដុល្លារ​អាមេរិក​ទៅ​ចាយវាយ​ផឹកស៊ី​ក្រៅ​ខ្ទង់​ដោយ​មិនមាន​ការ​ឯក​គ្នា​រវាង​ម្ចាស់​ហ៊ុន​ម្ខាង​ទៀតឡើយ មិនតែប៉ុណ្ណោះ​ថែមទាំង​មិនបាន​ទទួលខុសត្រូវ​លើ​លុយ​ដែល​ស៊ីដាច់​នេះឡើយ ក្រោយពេល​កើតហេតុ​ជនបង្ក​របា​នភា​សន៍​ខ្លួន​មក​រស់នៅក្នុង​ខេត្តបាត់ដំបង​មួយ​រយះ​។​
ជនរងគ្រោះ​មានឈ្មោះ ទ្រី ស៊ី​អន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របរ​លក់ដូរ​នៅ​ភូមិ​ប្រាំ ឃុំរ​ការ​ខ្នោ ស្រុក​ក្រូចឆ្មា ខេត្តកំពុងចាម រីឯ​ជនសង្ស័យ​ឈ្មោះ​យូ ឈឿ​ម ហៅ​ឈឿ​ម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ របរ​លក់ដូរ​នៅផ្ទះ​កន្លែងកើតហេតុ​ខាងលើ​។​
ស្របពេល​ជាមួយ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ច​កំពុង​ជំរុញ​ការកសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​៕

img_0051

រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​ឈប់​យកលុយ​ពី​អ្នកលក់ដូរ​តាម​ដងផ្លូវ​

​រាជធានី​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ឈប់​បង្គាប់​ឲ្យ​អ្នកលក់ដូរ​តាម​ដងផ្លូវ​បង់ប្រាក់​ដូចពេលមុនៗ ដោយ​ថា ដើម្បី​លើកស្ទួយ​ដល់​ជីវភាព​អ្នក​ដែលមាន​មុខរបរ​តូចតាច​។​
​សម្តេច ហ៊ុន សែន បាន​សរសេរ​នៅលើ Facebook សម្តេច​ថា ដើម្បី​កាត់បន្ថយ​នូវ​ភាពក្រីក្រ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ «​សារាចរ​ស្ដីពី​ការលុបចោល​ចំពោះ​ការបង់ថ្លៃ​» ដល់​ប្រជាពលរដ្ឋ​លក់ដូរ​តាម កញ្ច្រែង កញ្ជើ ល្អី គឺ​មិនចាំបាច់​បង់ថ្លៃ​ឡើយ​។​
​សូមជម្រាបថា កន្លងទៅ​អ្នកលក់ដូរ​តាម​ដងផ្លូវ​មួយចំនួន​បាន​ត្អូញត្អែរថា ពួកគេ​ត្រូវបាន​អាជ្ញាធរ​បណ្តេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ឬ​រឹបអូស​យក​សម្ភា​រៈលក់​ដូរ ដោយ​សំអាង​ពី​ការរៀបចំ​សណ្តាប់​ធ្លាប់ បើទោះបី​ពួកគេ​បាន​បង់ប្រាក់​ប្រចាំថ្ងៃ​ឲ្យ​អាជ្ញាធរ អ្នកដើរ​ទារ​ភាស៊ី​ចល័ត និង​ប៉ូលិស​សណ្តាប់​ធ្លាប់​ហើយក៏​ដោយ​៕


15450971_1803209066584322_315453248_n
15423742_1803209073250988_61496111_n

ទីបំផុត​សភា​បោះឆ្នោទ​ម្លា​ក់លោក​ស្រី ផាក គឺ​ន​ហេ ពី​តំណែង​

​សេ​អ៊ូ​ល​៖​នៅ​ថ្ងៃ​សុក្រ​នេះ​សភា​កូរ៉េខាងត្បូង​បាន​បោះឆ្នោត​សម្រេច​ឲ្យ​ទម្លាក់​ប្រធានាធិបតី​លោកស្រី ផាក គឺ​ន​ហេ ពី​តំណែង ព្រោះតែ​រឿងអាស្រូវ​ពុករលួយ​នយោបាយ​ពាក់ព័ន្ធ​នឹង​ស្ត្រី​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល ដែលជា​មិត្ត​ដ៏​ស្និទ្ធស្នាល​ម្នាក់​របស់ លោកស្រី​។​
​សភាពេញអង្គ​នៃ​រដ្ឋសភា​កូរ៉េខាងត្បូង បាន​បោះឆ្នោត​យល់ព្រម​ឱ្យ​លោកស្រី ផាក ចុះចេញ​ពីមុខ​តំណែង​ក្នុង​សំឡេង ២៣៤ នៃ​តំណាងរាស្ត្រ​សរុប ៣០០​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​មុននេះ​បន្តិច​របស់​ទីភ្នាក់ងារ​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងត្បូង​៕

sk_f_xinhua

រថភ្លើង​ប្រ​លះ​ជាមួយ​រថយន្ត​ក្រលុក​ស៊ីម៉ង់​ផ្ងារជើង​ឡើងលើ​

​ភ្នំពេញ​៖​ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​កម្រ​មួយ​បានកើត​ឡើង​រវាង​រថ​ភ្លើង បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់​របស់​ក្រុមហ៊ុន BST មួយគ្រឿង​បណ្តាលអោយ​ក្រឡាប​ផ្ងារជើង​តែ​សំណាងល្អ​មិនមាន​មនុស្ស​រង​បួស​នោះទេ​ហេតុ​ដ៏​កម្រ​បានឃើញ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ម៉ោង​៩ និង៥​នាទីព្រឹកថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦នេះ ត្រង់ចំណុច​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​ស្រែ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​ក្រឡុក​ស៊ីម៉ង់​ដែល​ក្រឡាប់​នោះ ម៉ាក OTRUK ពណ៌​ស្លែ ពាក់​ស្លាក់​លេខ ភ្នំពេញ 5A-0975 ត្រូវ​ក្បាលរថភ្លើង​ដែលមាន​លេខ​សំគាល់ BB1004 បុក​ចំពាក់​កណ្ដាល​បណ្ដាល​ក្រឡាប់​ផ្ងារជើង​ឡើងលើ​នៅនឹងកន្លែង​កើតហេតុ​តែ​សំណាងល្អ​មិនមាន​អ្នករងរបួស​ទេ​។​
​ប្រជាពលរដ្ឋ​បានអោយដឹងថា​នៅមុន​កើតហេតុ​ពួកគាត់ ឃើញ​មាន​ក្បាលរថភ្លើង​មួយ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅយក​ទំនិញ​នៅឯ​ខេត្តកំពត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ចំណុចកើតហេតុ គឹ​ឃើញ​រថយន្ត​ក្រលុក​ស៊ីម៉ង់​នោះ​ដែល​កំពុង​ចត​ស្ងៀម​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​បាន​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​គាប់​ជួន​រថភ្លើង​ក៏ត្រូវ​រថភ្លើង​បុក​តែម្តង តែ​សំណាងល្អ​រថភ្លើង​បើក​ក្នុង​ល្បឿ​ង​យឺត​ទើប​មិន​បណ្តាលអោយមាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​។​
​ក្រោយពេល​កើតហេតុ​តៃកុង​បើករថយន្ត​ក្រលុក​នោះ​ស៊ីម៉ង់​បាន​រត់គេចខ្លួន​បាត់ស្រមោល​ហើយក៏​ត្រូវ​សមត្ថកិច្ច​បានធ្វើការ​វាស់វែង​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​វិធានការ​៕​បញា​

15423636_1803197583252137_1677324475_n15419356_1803197566585472_1203981399_o15398991_1803197563252139_540791272_o

ក្រុម​លី​គ​កំពូល​របស់​ចិន​​តាម​ប្រមាញ់ Sanchez

​បាល់ទាត់​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Mirror បាន​ឲ្យ​ដឹងថា ក្រុម​ចិន​កំពុងតែ​ប្រមាញ់​កំពូល​ខ្សែប្រយុទ្ធ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal គឺ​កីឡាករ Alex Sanchez ដោយ​ហ៊ាន​ផ្តល់​ជា​ប្រាក់កម្រៃ យ៉ាងច្រើន​បំផុត​សម្រាប់​កីឡាករ រូបនេះ​ផ្ទាល់​។​
​តាម​ប្រភព​សារព័ត៌មាន​ខាងលើ​ប​បាន​ឲ្យ​ដឹង​ទៀតថា ក្លឹប​យក្ស​នៅ​លី​ក​កំពូល​ចិន​មួយ​នេះ បានធ្វើ​ការជួប​ជាមួយនឹង​អ្នកតំណាង របស់​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈិ​លី​រូបនេះ រួចរាល់​ហើយ​ហើយ​ក្លឹប បានបញ្ជាក់​ថា​បាន​ត្រៀម ខ្លួន​រួចរាល់​ហើយ​ក្នុងការ ផ្តល់​ឲ្យ​កីឡាករ​រូបនេះ ជាមួយនឹង​ទឹកប្រាក់​ប្រមាណ ជា​៤០០០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ជា​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​មួយ​។​
​យ៉ាង​ណ​មិញ គ្រូបង្វឹក​របស់​កាំភ្លើង​ធំ Arsenal​ពិតជា​បានដឹង​រួចរាល់​មកហើយ​អំពី​បញ្ហា​ទំនាក់ទំនង​គ្នា​មួយ​នេះហើយ​ក៏មាន​ការព្រួយបារម្ភ​ខ្លះ​ផងដែរ ដោយសារតែ​កុងត្រា​ជាមួយនឹង Sanchez មិនទាន់​ត្រូវបានធ្វើ​ការពិភាក្សា​នៅឡើយ​៕

arsenal-v-stoke-city-premier-league