All posts by មេគង្គ ប៉ុស្តិ៍

ពលរដ្ឋ​ច្រើន​នាក់​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​ការវាយប្រហារ​យោធា​លើ​ក្រុង​អា​ឡេ​ប៉ូ​

អាល្លឺម៉ង់​៖​មនុស្ស​រាប់រយ​នាក់​នៅក្នុង​ទីក្រុង​ប៊ែ​កឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ប្រឆាំងនឹង​ការវាយប្រហារ​យោធា​ទៅលើ​ទីក្រុង​អា​ឡេ​ប៉ូ​នៃ​ប្រទេស​ស៊ី​រី​។ ក្រុមអ្នកតវ៉ា​ទាំងនេះ​គឺ​ភាគច្រើន​ជា​ពលរដ្ឋ​ស៊ី​រី​ដែល​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុងឋានៈ​ជា​អ្នក​ស្វែង​ស្វែងរក​ជ្រកកោន​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​ពួកគេ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ជិត​វិមាន​ប្រាន​ដិ​ន​ប៊ើ​កនៅ​ប្រទេស​អាល្លឺម៉ង់​។​
​ក្រោយពី​បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ខិតខំ​ប្រឹងប្រែង​ថែមទៀត​ក្នុងការ​បញ្ចប់​ការវាយប្រហារ​នេះហើយ ក្រុមអ្នកតវ៉ា​បាន​បន្ត​ក្បួន​របស់​ពួកគេ​អហិង្សា​ទៅកាន់​ស្ថានទូត​នៃ​ប្រទេស​រុស្ស៊ី​នៅក្នុង​ទីក្រុង​ប៊ែ​កឡាំង​ជា​បន្តទៀត​។​
​ក្រុមអ្នកតវ៉ា​ជាច្រើន​បាន​កាន់​បដា​ដែល​សរសេរថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​បាន​មានការ​ពាក់ព័ន្ធ​នឹង​អ្វីដែល​ពួកគេ​បាន​អះអាងថា​គឺជា​អ្នក​សម្លាប់​ជន​ស៊ីវិល​នៅក្នុង​ទីក្រុង​អា​ឡិ​ប​ប៉ូ​នៃ​ប្រទេស​ស៊ី​រី​។​
​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃ​អង្គារ ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ស៊ី​រី​បានសម្រេច​កិច្ចព្រមព្រៀង​ស្ដី​ពីបទ​ឈប់​បាញ់​គ្នា​មួយ​ដើម្បី​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ភាគ​ខាងកើត​នៃ​ទីក្រុង​អា​ឡេ​ប៉ូ ខណៈ​ភាគី​រុស្ស៊ី​បានប្រកាសថា សកម្មភាព​យោធា​ទាំងអស់​បាន​បញ្ឈប់​ហើយៗ​ពេលនេះ​រដ្ឋាភិបាល​ស៊ី​រី​ត្រូវ​បន្ត​គ្រប់គ្រង​ទីក្រុង​អា​ឡិ​ប​ប៉ូ​នេះ​ឡើងវិញ​៕

7a5015e44adc4c9c821254cfdc03d0c6_l

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​២​កញ្ចប់​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​នគរបាល​អន្តរាគមន៍​ក្រុង​បាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី​កាលពី​វេលា​ម៉ោង​១៨ និង​១០​នាទី ថ្ងៃទី​១៣ ខែធ្នូ​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុមទី​៨ ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។
លោក ប៉ាង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ខាងលើនេះ​ក្នុង​បទល្មើស​ជាក់ស្តែង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ៖
​ឈ្មោះ ទូច ស្រីអូន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​(​ជា​អ្នក​កាន់​ថ្នាំញៀន​) និង​បក្ខពួក​ម្នាក់ទៀត​ជា​(​មេខ្លោង​)​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។​
វត្ថុតាង​ដកហូត​បាន​រួមមាន​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ច​ចំនួន​01​ថង់​ធំ​និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ថ្នាំញៀន​ខ្ចប់ និង​ក្រដាស់ប្រាក់​៥០០​រៀល និង​១០០០​រៀល​ចំនួន​១​កញ្ចប់​ទៀត​។​
​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

untitled-115424435_1805801936325035_1311599564_n15450885_1805801939658368_593237068_n

ប៉ូលិស​ហុងកុង​ចាប់​មនុស្ស​២៩​នាក់​សង្ស័យ​ប្រព្រឹត្ត​អំពើ​សូកប៉ាន់​

​ហុងកុង​៖​មនុស្ស​ចំនួន​២៩​ដែល​បច្ចុប្បន្ន​ជា​បុគ្គលិក និង​ជា​អតីត​បុគ្គលិក​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ចំនួន ៥ ក្នុងនោះ​មាន​ទាំង​ធនាគារ​ចំនួន​៤​ផងដែរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោម​ការសង្ស័យថា​ប្រព្រឹត្ត​អំពើ​សូកប៉ាន់ ទាក់ទង​នឹង​ការទម្លាយ​ព័ត៌មាន​របស់​អតិថិជន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​ដកស្រង់​សម្ដី​ពី កាលពី​ថ្ងៃ​ម្សិលមិញ​។​
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ​បាន​ឲ្យ​ដឹងថា បុគ្គលិក​ធនាគារ​នេះ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សូកប៉ាន់​ថ្នាក់លើ​ដើម្បី​ទទួលបាន​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អតិថិជន​។​សេចក្ដីប្រកាស​នេះ​កើតឡើង​បន្ទាប់ពី​ក្រុមហ៊ុន DBS Group Holdings បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ខ្លួន​សហការ​ជាមួយ​អាជ្ញាធរ​ហុងកុង​ជុំវិញ​ការ​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​អតិថិជន​។
​ទោះបី​យ៉ាង​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់​ត្រូវបាន​គេ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ ប៉ុន្តែ​ការស៊ើបអង្កេត​កំពុងតែ​ដំណើរ​ការបន្ត ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ បាន​យល់ព្រម​សហការ​ជាមួយ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​៕

police-stand-in-front-of-002-2014-10-20

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ពីថ្ងៃ​នេះ​ដល់​ថ្ងៃទី​២១ ខែធ្នូ​

រាជធានី​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង បញ្ជាក់​ពី​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់រាយ​តាម​ស្ថានីយ៍ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ ដោយ​សាំង​ធម្មតា​លក់ ៣៥០០​រៀល​ក្នុង​មួយ​លីត្រ និង​សាំង​ស៊ុប​ពែរ ថ្លៃ​៣៥៥០​រៀល​ក្នុង​មួយ​លីត្រ និង​ម៉ា​ស៊ូ​ត ថ្លៃ​៣១៥០​រៀល​ក្នុង​មួយ​លីត្រ​៕

fn-2016-12-13-14-01-56-0

បក្សប្រឆាំង​គ្រោង​ប្តឹង​ឲ្យ​លុបឈ្មោះ​ជនបរទេស​ជិត​៥​ពាន់​នាក់​ចេញពី​បញ្ជី​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​បោះឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោកស្រី ម៉េង សុភា​រី បាន​ប្រាប់​អ្នកកាសែត​នៅថ្ងៃនេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​ពាក្យ​ប្តឹ​ឲ្យ​លុបឈ្មោះ​ជនបរទេស​ចំនួន​៤៨៤០​នាក់ ចេញពី​បញ្ជី​បោះឆ្នោត​វិញ បន្ទាប់ពី​គណបក្ស​បាន​រកឃើញថា អ្នក​ទាំងនោះ​មិនបាន​បំពេញ​លក្ខណៈ​តាមច្បាប់​សញ្ជាតិ​របស់​ក​ម្ពុ​ជា ។​
​យ៉ាងណាក៏ដោយ លោកស្រី ម៉េង សុភា​រី បញ្ជាក់ថា ការប្តឹង​ឲ្យ​លុបឈ្មោះ គ្រាន់តែ​ជា​ជំ​ហ៊ាន​ដំបូង​ប៉ុណ្ណោះ បន្ទាប់មក យើង​នឹង​ពិនិត្យ​មើលថា តើ​ជន​ណា​ដែល​យើង​ត្រូវ​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​និង​ទៅ​តុលាការ បន្តទៀត ទាក់ទិន​នឹង​ការប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ក្នុងការ​មក​ចុះឈ្មោះ​បោះឆ្នោត រួមទាំង​ការប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​អត់​ស្របច្បាប់ ។​
​ទាក់ទិន​ករណីនេះ អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា អះអាងថា ដំណាក់កាល​នេះ គ​.​ជ​.​ប មិនទាន់​អាច​បង្ហាញ​បាន​ថា តើ​មានឈ្មោះ​ជនបរទេស​ប៉ុន្មាន​នាក់ ដែល​បាន​ចុះឈ្មោះ​រួច ហើយ​ត្រូវ​លុប​ចេញពី​បញ្ជី​វិញ ដោយសារតែ​ពួកគេ​មិនបាន​បំពេញ​លក្ខណៈ​សញ្ជាតិ​នោះទេ ដោយ​ថា​ត្រូវ​រងចាំ​ថ្ងៃ​បិទ​ប្រកាស​បញ្ជី​ដំបូង​នៅ​ដើមខែ​ក្រោយ​ជាមុនសិន ។ ប៉ុន្តែ​ក្រោយ​បិទ​បញ្ចប់​ការចុះឈ្មោះ គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្តឹង​ចំនួន​៩៧ លោ​កថា​ក្នុងនោះ​មាន​៤​បណ្តឹង ប្តឹង​ពី​ជនបរទេស​ដែល​បាន​ចុះឈ្មោះ​រួចហើយ៕

12photo_template_872x562

លោក ស៊ា​ង ចែត បន្តការងារ​មេឃុំ​ក្រោយ​ចេញពី​ពន្ធនាគារ​

ខេត្តកំពង់ចាម​៖​តាម​ព័ត៌មាន​ទទួលបាន​លោក ស៊ា​ង ចែត មេឃុំ​មកពី​គណបក្ស សម រង្ស៊ី បាន​ចូលទៅ​កាន់តំណែង​ជា​មេឃុំ​ឡើងវិញ បន្ទាប់ពី​ចេញពី​ពន្ធនាគារ​ព្រៃ​ស​ជិត​មួយ​សប្តាហ៍​។ មេឃុំ​រូបនោះ​ក៏បាន​បង្ហាញ​នូវ​ក្តីសប្បាយ​រីករាយ​ផងដែរ ខណៈ​បាន​ទៅកាន់​មុខតំណែង​ដែល​បាន​បាត់បង់​ជិត​១​ឆ្នាំ​។​
​លោក ស៊ា​ង ចែត មេឃុំ​ស្រក​នៃ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស​កាលពី​ថ្ងៃទី ៨ ខែធ្នូ​តាមរយៈ​ការសម្រុះសម្រួល​នយោបាយ​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​ឃុំខ្លួន​ជាង ៦ ខែ​នៅ​ពន្ធនាគារ​ព្រៃ​ស​។​
​លោក ស៊ា​ង ចែត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នៅតែ​ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​ទាំងពីរ​ធ្វើយ៉ាងណា​ឱ្យ​លោក​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០១៧ បន្ទាប់ពី គជប បានបញ្ចប់​ការចុះឈ្មោះ​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា​មុនពេល​លោក​ចេញពី​ពន្ធនាគារ៕

7-chat

​ប្រធាន UN ថ្មីស្បថ​ចូលកាន់​តំណែង​ជំនួស​លោក Ban Ki-moon

​អន្តរជាតិ​៖​លោក Antonio Guterres បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ចន្ទ​ជា​អគ្គលេខាធិការ​ទី​ប្រាំបួន​នៃ​អង្គការសហប្រជាជាតិ​ដោយ​និយាយថា អង្គការ​ពិភពលោក​មួយ​នេះ​ត្រូវតែ​ផ្លាស់ប្តូរ​ស្របពេល​ប្រឈម​នឹង​វិបត្តិ​ជា​សកល​ដូចជា​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​ជាដើម​។​
​ក្នុងអំឡុង​ពិធីបុណ្យ​មួយ​នៅឯ​មហាសន្និបាត អតីត​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ស្បថ​ចូលកាន់​តំណែង​អម​ជាមួយ​ប្រធាន​មហាសន្និបាត​លោក Peter Thomson ។​
​លោក Guterres នឹងត្រូវ​ចូលកាន់​កា​ងារ​ជំនួស​លោក Ban Ki-moon នៅ​ថ្ងៃទី​១​ខែមករា​ស្របពេល​ការបង្ហូរ​ឈាម​នៅតែ​កំពុង​បន្ត​ក្នុងប្រទេស​ស៊ី​រី​និង​សំណួរ​ថា​តើ​តួនាទី​របស់​អាមេរិក​នៅ​ក្នុង​ពិភពលោក​នឹងត្រូវ​ផ្លាស់ប្តូរ​ដោយ​របៀប​ណា​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump ។​
​លោក Guterres បាន​ឲ្យ​ដឹង​នៅក្នុង​សុន្ទរកថា​មួយ​ថា “​អង្គការ​នេះ​គឺជា​គ្រឹះ​នៃ​ពហុភាគី​និយម​ហើយ​បានរួម​ចំណែក​ដល់​សន្តិ​ភាព​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​ប៉ុន្តែ​ឥឡូវនេះ​បញ្ហា​ប្រឈម​គឺ​បាន​កើនឡើង​លើសពី​សមត្ថភាព​របស់​យើង​ដើម្បី​ឆ្លើយតប​។ អង្គការសហប្រជាជាតិ​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ផ្លាស់ប្តូរ​”​។​
​អ្នកនយោបាយ​សង្គមនិយម​វ័យ​៦៧​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា អង្គការសហប្រជាជាតិ​ត្រូវតែទទួលស្គាល់​កំហុសរ​បស់​ខ្លួន​និង​កែទម្រង់​របៀប​ដែល​ខ្លួន​ធ្វើការ​ដោយ​លោក​បានលើកឡើង​ពី​ការបរាជ័យ​ដើម្បី​ទប់ស្កាត់​វិបត្តិ​ភាព​នានា​ដូចជា​ភាពទន់ខ្សោយ​ខ្លាំង​។​
​ដោយ​ធ្លាប់ជា​ប្រធាន​ផ្នែក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​សម្រាប់​រយៈពេល​មួយ​ទសវត្សរ៍ លោក Guterres បាន​ស្បថ​ចូលកាន់​តំណែង​ចំ​ពេលដែល​កងកម្លាំង​ស៊ី​រី​បាន​វាយយក​ទីក្រុង​អា​ឡេ​ប៉ូ​ទាំងមូល​មកវិញ​ដែលជា​ចំណុច​របត់​ដ៏​មាន​សក្តានុពល​មួយ​នៅក្នុង​សង្គ្រាម​ជិត​ប្រាំមួយ​ឆ្នាំ​មកនេះ​។​
​លោក Guterres បាន​ប្តេជ្ញា​ចូលរួម​ដោយផ្ទាល់​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដែលជា​សញ្ញា​បង្ហាញ​ពី​តួនាទី​ដ៏​សកម្ម​របស់​អគ្គលេខាធិកា​រ​៕

wire-297-1481567492-17_634x356

បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​បង្កប់​ការជក់​គ្រឿងញៀន​ឃាត់​មនុស្ស​៦​នាក់ ម៉ូតូ​២​គ្រឿង​

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី ឃាត់​យុវជន​ប្រុស​ស្រី​៦​នាក់​ត្រូវ​បានមក​ប្រមូលផ្តុំ​គ្នា​សេប​គ្រឿងញៀន​នៅក្នុង​ផ្ទះ​ដែល​បាន​បើក​ហ្គេម​បាញ់​ត្រី​នេះ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ភូមិ​ចោមចៅ សង្កាត់​វោ​ម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ២០១៦​នេះ​។​
ការចុះ​បង្ក្រាប​នេះ​ដោយសារ​តែមាន​ការចូល​រួមសហការ​ពី​ប្រជាពលរដ្ឋ និង​អាណាព្យាបាល​រាយការណ៍​បន្ទាប់ពី​បាន​ពង្វក់​កូន​របស់​ពួកគាត់​ភ្លេច​ទាំង​សាលា មិន​ទាំង​ចូល​ផ្ទះ ហើយ​ខ្លះ​ចេះ​លួច​ទ្រព្យសម្បត្ដិ លុយកាក់​ក្នុងផ្ទះ​យកមក​លេង​ហ្គេម​នេះ​ទៀតផង​។​
​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ផ្ទះ​បើក​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ក្នុង​ខណ្ឌ​ពោធិ៍​សែន មាន​សរុប​មិនតិចជាង​១០​កន្លែង​ទេ​ដោយឡែក​ពេល​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​អាជ្ញាធរ​ខណ្ឌ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ ទូ​ហ្គេម​បាញ់​ត្រី​២​ទូ ម៉ូតូ​២​គ្រឿង ថ្នាំញៀន​មួយកញ្ចប់ កៅអី​២០ កង្ហា​ល់​១ ធុង​ទឹកកក​១ ទឹក​សុទ្ធ​២​យួរ និង​សំភារៈប្រើប្រាស់​មួយចំនួន​។​
​ក្រោយពេល​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ខាងលើ មនុស្ស​ទាំង​៦​នាក់​ត្រូវបាន​នាំខ្លួន​ទៅកាន់​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ធ្វើការ​អប់រំ រីឯ​ទូរ​ហ្គេម​យកទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ការកម្ទេច​ចោល​នៅពេល​ក្រោយ​៕

15540478_1805404879698074_839692791_o15536981_1805404883031407_967606159_o15515861_1805404876364741_1034953454_o

លទ្ធផល​ចាប់ឆ្នោត​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League

​បាល់ទាត់​៖​បន្ទាប់ពី​ការចាប់​ឆ្នោត​រើស​គូ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Champions League ប្រព្រឹត្តិ​ទៅរួច​រាល់​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុងនោះ​ក្រុម​ខ្លាំងៗ​នៅ​អឺរ៉ុប​មួយចំនួន​សុទ្ធតែ​មិនបាន​ជួបគ្នា​។​
​ក្រុម​អង់គ្លេស​ទាំង​៣​និង​ប្រឈម​មុខជា​មួយក្រុម​ជើង​ខ្លាំង ដូចជា Arsenal ប៉ះ Bayern Munich​។ Manchester City ប៉ះ Monaco ។​ចំណែក​ជើងឯក​អង់គ្លេស Leicester ត្រូវ​ប៉ះ Sevilla របស់​អេ​ស្ប៉ា​ញ​។​
​ជាមួយ​គា្ន​នោះ​ដែល ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid​ប៉ះ​ក្រុម​មកពី​អ៊ីតាលី Napoli, Atletico Madrid ប៉ះ Bayer Leverkusen ខណៈ​ត្រូវ​ប៉ះ Barcelona ត្រូវ​ប៉ះ​ជើងឯក​បារាំង Paris St-Germain​។​
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើង​ទី​១ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤/១៥ និង ២១/២២ ខែកុម្ភៈ ហើយ​ចំណែក​ជើង​ទី​២​វិញ​និង​ត្រូវធ្វើ​ថ្ងៃទី ៧/៨ និង ១៤/១៥ ខែ​មិនា​ឆ្នាំ ២០១៧៕

15356688_619461674921692_7651850036499783081_n

លោក សម រង្ស៊ី អះអាងថា នរណា​ប៉ុនប៉ង​បំបែក​សម រង្ស៊ី ពី កឹម សុខា គឺ​កំពុងតែ​យល់សប្តិ​

​រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី ដែល​កំពុង​និទេស​ខ្លួន​នៅក្រៅ​ប្រទេស បាន​លើកឡើងថា អ្នក​ដែល​ប៉ុនប៉ង​បំបែក​រូបលោក​ចេញពី​លោក កឹម សុខា គឺ​កំពុងតែ​យល់សប្តិ​សុទ្ធសាធ​។ លោក​ថា សម រង្ស៊ី និង កឹម សុខា តំណាង​ឲ្យ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជារាស្ត្រ​ខ្មែរ​។​
​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី លោក​សរសេរថា រូបលោក​និង​លោក កឹម សុខា មិន​ចាញ់​សម្លុត​គេ និង​មិន​លក់ខ្លួន​ឲ្យ​គេ​នោះទេ​។ លោក​បញ្ជាក់ថា កុលបុត្រ​ខែ្មរ​ទាំង​២​នាក់​នេះ​បង្ហាញថា នៅមាន​កូន​ខ្មែរ​ដ៏​ឆ្នើម​និង​ថ្លៃថ្នូរ​ដែល​ដាច់ខាត​មិន​ចាញ់​សម្លុត​គេ និង​មិន​លក់ខ្លួន​ឲ្យ​គេ​។ នរណា​ដែល​កំពុង​ប៉ុនប៉ង​បំបែក សម រង្ស៊ី ពី កឹម សុខា គឺ​កំពុងតែ​យល់សប្តិ​សុទ្ធសាធ​។​
​គេ​មិនដឹងថា តើ​អ្នកណា​ដែល​បំបែកបំបាក់​លោក សម រង្ស៊ី និង​លោក កឹម សុខា នោះទេ​, ហើយក៏​មិនដឹងថា តើ​លោក សម រង្ស៊ី ឬ អ្នកផ្សេង​ទៀត​ដែល​កំពុងតែ​យល់សប្តិ​សុទ្ធសាធ​នោះ​៕

cnrp-leader-131217-freedompark-oukdom

Ronaldo ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​របស់​ពិភពលោក​លើក​ទី​៤

​បាល់ទាត់​៖​យោងតាម​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ផ្សាយ​ថា កីឡាករ Cristiano Ronaldo បានឈ្នះ​ពាន​កីឡាករ​លេង​ល្អ​បំផុត​របស់​ពិភពលោក ឆ្នាំ​២០១៦ Ballon d’Or បន្ទាប់ពី​ជួយ​ឲ្យ​ក្លឹប Real Madrid ឈ្នះ​ជើងឯក UEFA Champions League និង​ព័រ​ទុយ​ហ្គា​ល់ ឈ្នះ​ពាន Euro នៅ​ទឺ​កដី​ប្រទេស​បារាំង​។​
​នេះ​ជា​លើក​ទី​៤​ហើយ ដែល​កីឡាករ​វ័យ​៣១​ឆ្នាំ ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ឈ្នះ​ពាន​លំដាប់​កំពូល​របស់ FIFA ប្រចាំឆ្នាំ​២០១៦ ក្រៅពី​ធ្លាប់​ឈ្នះ​៣​ដង​ផ្សេងទៀត​ក្នុង​ឆ្នាំ​២០០៨-២០១៣ និង​ឆ្នាំ​២០១៤ នាពេល​កន្លងទៅ គ្រា​ដែល Lionel Messi របស់​ក្លឹប FC Barcelona ធ្លាប់​ឈ្នះ​បាន​៥​ដង​។​
​គួរ​បញ្ជាក់ថា ក្នុងការ​បោះឆ្នោត​ជុំ​ផ្តាច់ព្រ័ត្រ​លើក​ទី​៣ យប់​ថ្ងៃ​ច័ន្ទ ទី​១២ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​ទីក្រុង Nyon ប្រទេស​បារាំង នៃ​ទីស្នាក់ការ​កណ្តាល​របស់ UEFA ក្នុង​កម្មវិធី​ចាប់ឆ្នោត​ជ្រើសរើស​គូប្រកួត​ក្នុង UEFA Champions League និង UEFA Europa League អតីត​កីឡាករ​ក្លឹប Manchester United និង Sporting Lisbon ខាងលើ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ គ្រា​ដែល Messi ឈ្នះ​នៅ​លេខ​២ និង Antoine Griezmann របស់​ក្លឹប Atletico Madrid បញ្ចប់​ទៅដោយ​ចំណាត់ថ្នាក់​លេខ​៣៕

3b514e1400000578-4026064-image-a-25_14815797738393b513b8300000578-4026064-image-m-29_1481579839401

ផ្អើល​ភ្ញៀវ​រត់​ចែក​ជើង​គ្នា​ព្រាត​ពេញ​រោងការ​

រាជធានី​ភ្នំពេញ​៖​រោង​មង្គលការ​ប្រែក្លាយជា​រោង​ប្រយុទ្ធ​គ្នា​រវាង​ភ្ញៀវ​ខាង​កូនកំលោះ​ជាមួយនឹង​ភ្ញៀវ​ខាង​កូនក្រមុំ ធ្វើ​ឲ្យ​ភ្ញៀវ​ផ្សេងទៀត ដែល​មក​ចូលរួម​នាំគ្នា​រត់​ចែក​ជើង​គ្នា​ព្រាត​ពេញ​រោង​។ ករណី​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ភ្ញៀវ​ខាង​កូនកំលោះ​បាន​ប៉ះទង្គិច​ពាក្យសំដី​គ្នា​ជាមួយនឹង​ភ្ញៀវ​ខាង​កូនក្រមុំ តែ​ត្រូវបាន​ចាស់​សម្រួល​ក៏បាន​ស្ងាត់​ទៅ ស្រាប់តែ​ដល់​វេលា​កើតហេតុ​ភ្ញៀវ​ខាង​កូនកំលោះ​មិន​អស់ចិត្ត​បាន​ទៅរក​រឿង​ជាមួយ​ភ្ញៀវ​ម្ខាង​ទៀត​ក៏​កើតជា​ហិង្សា​វាយតប​គ្នា ហើយ​គប់​កែវ គប់​ដប​ពេញ​រោងការ ធ្វើ​ឲ្យ​ផ្អើល​រោងការ​តែម្តង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​បាន​ឡោមព័ទ្ធ​ចាប់បាន​មនុស្ស​ចំនួន​១៤​នាក់ និង​ម៉ូតូ​ចំនួន​៩​គ្រឿង​យកទៅ​កាន់​អធិការនគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​តែម្តង ដើម្បី​កសាង​សំណុំរឿង និង​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន រងចាំ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

fn-2016-12-13-07-59-27-2fn-2016-12-13-07-59-26-1

សហរដ្ឋអាមេរិក​គាំទ្រ​ចំពោះ​ការលើកលែងទោស លោក កឹម សុខា

​រាជធានី​ភ្នំពេញ​៖​តាមរយៈ Facebook ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ជួប​ជាមួយ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​១២ ខែ ធ្នូ ឆ្នាំ ២០១៦​នេះ នៅ​ស្ថានទូត​អាមេរិក ហើយ​បាន​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ នៅក្នុង​ប្រទេស និង​ទំនាក់ទំនង រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​។​
​ទន្ទឹម​នោះ​លោក​ទូត​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​គាំទ្រ​ការលើកលែងទោស លោក កឹម សុខា ដែល​ជាការ​បានអនុញ្ញាត ឲ្យ​លោក​បន្ត​ឡើងវិញ នូវ​ការងារ​របស់លោក​នៅក្នុង​រដ្ឋសភាជាតិ ដែល​នឹងធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ មាន​ប្រក្រតីភាព​ឡើងវិញ នៅ​ប្រទេស​កម្ពុជា នៅមុន​ការបោះឆ្នោត​ឃុំ សង្កាត់ នៅ​ឆ្នាំ ២០១៧៕

a836434c2f2b18a5a7a1ed9c1c2b3ee1

ចិន​៖​គោលនយោបាយ​ចិន​តែមួយ​នឹងមិន​អាច​ផ្លាស់ប្ដូរ​ជាដាច់ខាត​

ប៉េកាំង​៖​ការឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​គំរាម​លែង​ទទួលស្គាល់​គោលនយោបាយ​នេះ​ចំពោះ​កោះ​តៃវ៉ាន់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​នៅ បាន​ព្រមាន​លោក ត្រាំ ចំៗ​ថា គោលនយោបាយ​ចិន​តែមួយ​នឹងមិន​អាច​ត្រូវបាន​ចរចា​ឡើងវិញ ឬ​ផ្លាស់ប្ដូរ​ជាដាច់ខាត​។
​សារព័ត៌មាន​ចិន Global Times បាន​បញ្ជាក់ថា គោលនយោបាយ​ចិន​តែមួយ​គ្មាន​ផ្លូវ​ផ្លាស់ប្ដូរ​ជាដាច់ខាត និង​ចាត់ទុក​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​រូបនេះ​គ្រាន់តែ​ជា «​ក្មេង​បៀម​ដៃ​ម្នាក់​មិន​យល់​ពី​ការទូត​អ្វី​ទាំងអស់​»​។ បន្ថែម​ពីលើ​នេះ​បទ​អត្ថាធិប្បាយ​ដដែល​បន្តទៀតថា បើសិនជា​សហរដ្ឋអាមេរិក​គាំទ្រ​ដោយ​បើកចំហ​ឱ្យ​តៃវ៉ាន់​មាន​ឯករាជ្យភាព នោះ​ចិន​ក៏​អាច​ធ្វើបាន​ដូចគ្នា គឺ​គាំទ្រ​ដល់​សត្រូវ​របស់​ទីក្រុង​វ៉ាស៊ីនតោន​។​
​គួរ​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា​នឹង​លែង​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ​បើសិនជា​មិនមាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​ទីក្រុង​ប៉េកាំង​ទេនោះ និង​ចាត់ទុកថា គោលនយោបាយ​ចិន​តែមួយ​នេះ​បាន​ជំរុញ​ទីក្រុង​វ៉ាស៊ីនតោន​កាត់ផ្ដាច់​ចំណង​ការទូត​មួយផ្នែក​ជាមួយ​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧៩៕

tsai-ing-wen-donald-trump-jpg

កងទ័ព​ស៊ី​រី​ដណ្តើម​កាន់កាប់​តំបន់​ជាច្រើន​នៅក្នុងក្រុង​អា​ឡេ​ប៉ូ​

ដា​ម៉ាស់​៖​គិត​មកទល់នឹង​សប្តាហ៍​ថ្មី​នេះ​តំបន់​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ចំនួន​៩៣​ភាគរយ​ហើយ​នៅ​ក្នុ​ក្រុង​អា​ឡេ​ប៉ូ​ទាំងមូល​ត្រូវបាន​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ល​របស់លោក បា​ហ្សា អាល់ អាស្សាដ អាច​ដណ្តើម​យកមក​គ្រប់គ្រង​វិញ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​ចេញផ្សាយ​នា​រសៀល​ថ្ងៃ​ចន្ទ ទី​១២ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
​សារព័ត៌មាន​រដ្ឋ​ស៊ី​រី​បានចេញ​ផ្សាយ​ថា តំបន់​ភាគច្រើនបំផុត​នៃ​ពួក​ឧទ្ទាម​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​អា​ឡេ​ប៉ូ ត្រូវបាន​កងទ័ព​ក្រសោប​យកបាន​ហើយ​។ ទន្ទឹម​នោះ​ជន​ស៊ីវិល​ចំនួន​ជាង ៣,០០០​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​តំបន់ Sukari, Fardos, និង Salahuddien ឆ្ពោះទៅកាន់​កន្លែង​ដែល​រដ្ឋាភិបាល​ស៊ី​រី​ទើប​យកមក​គ្រប់គ្រង​ឡើងវិញ គិត​ចាប់តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ​មក​។​
​ជាមួយគ្នានេះ​ទីភ្នាក់ងារ​សិទ្ធិមនុស្ស​បាន​រិះគន់​រដ្ឋាភិបាល​ស៊ី​រី បាន​ប្រើប្រាស់​កម្លាំង​យ៉ាង​កម្រោល វាយ​សង្គ្រប់​ទៅលើ​កងកម្លាំង​របស់​ពួក​ឧទ្ទាម ។ ទោះ​បែបនេះ​ក្តី​រដ្ឋាភិបាល​លោក អាស្សាដ បាន​អះអាងថា នឹង​ក្រសោប​យក​ទីក្រុង​អា​ឡេ​ប៉ូ​ទាំងមូល​តែម្តង​៕

fn-2016-12-12-12-29-50-0