សេអ៊ូល៖នៅថ្ងៃសុក្រនេះសភាកូរ៉េខាងត្បូងបានបោះឆ្នោតសម្រេចឲ្យទម្លាក់ប្រធានាធិបតីលោកស្រី ផាក គឺនហេ ពីតំណែង ព្រោះតែរឿងអាស្រូវពុករលួយនយោបាយពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាមិត្តដ៏ស្និទ្ធស្នាលម្នាក់របស់ លោកស្រី។
សភាពេញអង្គនៃរដ្ឋសភាកូរ៉េខាងត្បូង បានបោះឆ្នោតយល់ព្រមឱ្យលោកស្រី ផាក ចុះចេញពីមុខតំណែងក្នុងសំឡេង ២៣៤ នៃតំណាងរាស្ត្រសរុប ៣០០។ នេះបើយោងតាមការចេញផ្សាយមុននេះបន្តិចរបស់ទីភ្នាក់ងារយ៉ុនហាប់របស់កូរ៉េខាងត្បូង៕

ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកម្រមួយបានកើតឡើងរវាងរថភ្លើង បុករថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន BST មួយគ្រឿងបណ្តាលអោយក្រឡាបផ្ងារជើងតែសំណាងល្អមិនមានមនុស្សរងបួសនោះទេហេតុដ៏កម្របានឃើញនេះបានកើតឡើងនៅព្រឹកម៉ោង៩ និង៥នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្រែ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់ដែលក្រឡាប់នោះ ម៉ាក OTRUK ពណ៌ស្លែ ពាក់ស្លាក់លេខ ភ្នំពេញ 5A-0975 ត្រូវក្បាលរថភ្លើងដែលមានលេខសំគាល់ BB1004 បុកចំពាក់កណ្ដាលបណ្ដាលក្រឡាប់ផ្ងារជើងឡើងលើនៅនឹងកន្លែងកើតហេតុតែសំណាងល្អមិនមានអ្នករងរបួសទេ។
ប្រជាពលរដ្ឋបានអោយដឹងថានៅមុនកើតហេតុពួកគាត់ ឃើញមានក្បាលរថភ្លើងមួយធ្វើដំណើរពីភ្នំពេញទៅយកទំនិញនៅឯខេត្តកំពតក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកចំណុចកើតហេតុ គឹឃើញរថយន្តក្រលុកស៊ីម៉ង់នោះដែលកំពុងចតស្ងៀមតាមបណ្តោយផ្លូវរថភ្លើងបានបត់ឆ្លងផ្លូវមិនប្រយ័ត្នគាប់ជួនរថភ្លើងក៏ត្រូវរថភ្លើងបុកតែម្តង តែសំណាងល្អរថភ្លើងបើកក្នុងល្បឿងយឺតទើបមិនបណ្តាលអោយមានអ្នកគ្រោះថ្នាក់ដល់ជីវិត។
ក្រោយពេលកើតហេតុតៃកុងបើករថយន្តក្រលុកនោះស៊ីម៉ង់បានរត់គេចខ្លួនបាត់ស្រមោលហើយក៏ត្រូវសមត្ថកិច្ចបានធ្វើការវាស់វែងដើម្បីធ្វើការដោះស្រាយតាមវិធានការ៕បញា



បាល់ទាត់៖យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Mirror បានឲ្យដឹងថា ក្រុមចិនកំពុងតែប្រមាញ់កំពូលខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal គឺកីឡាករ Alex Sanchez ដោយហ៊ានផ្តល់ជាប្រាក់កម្រៃ យ៉ាងច្រើនបំផុតសម្រាប់កីឡាករ រូបនេះផ្ទាល់។
តាមប្រភពសារព័ត៌មានខាងលើបបានឲ្យដឹងទៀតថា ក្លឹបយក្សនៅលីកកំពូលចិនមួយនេះ បានធ្វើការជួបជាមួយនឹងអ្នកតំណាង របស់កីឡាករខ្សែប្រយុទ្ធសញ្ជាតិឈិលីរូបនេះ រួចរាល់ហើយហើយក្លឹប បានបញ្ជាក់ថាបានត្រៀម ខ្លួនរួចរាល់ហើយក្នុងការ ផ្តល់ឲ្យកីឡាកររូបនេះ ជាមួយនឹងទឹកប្រាក់ប្រមាណ ជា៤០០០០០ផោនក្នុងមួយសប្តាហ៍ ជាទំហំទឹកប្រាក់ដ៏ច្រើនមួយ។
យ៉ាងណមិញ គ្រូបង្វឹករបស់កាំភ្លើងធំ Arsenalពិតជាបានដឹងរួចរាល់មកហើយអំពីបញ្ហាទំនាក់ទំនងគ្នាមួយនេះហើយក៏មានការព្រួយបារម្ភខ្លះផងដែរ ដោយសារតែកុងត្រាជាមួយនឹង Sanchez មិនទាន់ត្រូវបានធ្វើការពិភាក្សានៅឡើយ៕

ស៊ីរី៖លោកប្រធានាធិបតីបាសាអាល់អាសាដបាននិយាយថា ការទទួលជ័យជម្នះមួយសម្រាប់កងទ័ពរបស់លោកនៅក្នុងទីក្រុងអាឡេប៉ូនឹងក្លាយជា “ជំហានដ៏ធំ” មួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាមស៊ីវិលរយៈពេលប្រាំឆ្នាំរបស់ប្រទេសនេះខណៈដែលក្រុមឧទ្ទាមនៅក្នុងទីក្រុងទីពីររបស់ប្រទេសស៊ីរីមួយនេះបានបាត់បង់ទឹកដីបន្ថែមទៀត។
នៅក្នុងបទសម្ភាសមួយជាមួយកាសែត Al-Watan ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ លោកអាសាដបាននិយាយថា ការកម្ចាត់ពួកឧទ្ទាមនៅក្នុងទីក្រុងអាឡេប៉ូនឹងមិនអាចបញ្ចប់ជម្លោះរបស់ប្រទេសស៊ីរីបានឡើយ។
លោកអាសាដបានបន្តថា “វាគឺជាការពិតដែលថា ទីក្រុងអាឡេប៉ូនឹងក្លាយជាជ័យជម្នះមួយសម្រាប់ពួកយើងប៉ុន្តែត្រូវមានភាពជឿជាក់។ វាមិនមែនមានន័យថាគឺជាចុងបញ្ចប់នៃសង្គ្រាមក្នុងប្រទេសស៊ីរីទេ”។ លោកអះអាងថា “ប៉ុន្តែវានឹងក្លាយជាជំហានដ៏ធំមួយឆ្ពោះទៅរកទីបញ្ចប់”។
ក្នុងការវាយលុករយៈពេលបីសប្តាហ៍ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានរឹបអូសយកប្រហែល៨០ភាគរយនៃភាគខាងកើតទីក្រុងអាឡេប៉ូដែលជាបន្ទាយក្រុមឧទ្ទាមចាប់តាំងពីឆ្នាំ២០១២មក។
ស្របពេលជាមួយគ្នានោះ នៅពេលសាកសួរអំពីលទ្ធភាពនៃបទឈប់បាញ់នៅទីក្រុងអាឡេប៉ូ លោកអាសាដបាននិយាយថា “ជាការពិតណាស់ វាមិនមែនមានស្រាប់នោះទេ”។ លោកអាសាដបានប្រាប់ Al-Watan ថា “ជាពិសេស អាមេរិកដែលកំពុងទទូចលើការទាមទារឲ្យមានបទឈប់បាញ់មួយដោយសារតែភ្នាក់ងារភេរវកម្មរបស់ពួកគេកំពុងស្ថិតក្នុងស្ថានភាពលំបាក”។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក John Kerry បានធ្វើកិច្ចចរចាជាមួយសមភាគីរុស្ស៊ីគឺលោក Sergei Lavrov នៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធប៉ុន្តែគ្មានការបំបែកភាពទាល់ច្រកបានផុសឡើងទេនៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងទីក្រុងបំផ្លិចបំផ្លាញមួយនេះ។
គួរបញ្ជាក់ជាថ្មីថា ជម្លោះរបស់ប្រទេសស៊ីរីបានផ្ទុះឡើងក្នុងខែមីនាឆ្នាំ២០១១ដោយការធ្វើបាតុកម្មរីករាលដាលប៉ុន្តែចាប់តាំងពីពេលនោះមកវាបានប្រែក្លាយទៅជាសង្គ្រាមដែលទាក់ទាញប្រទេសមហាអំណាចពិភពលោក។ប្រទេសលោកខាងលិចជាច្រើនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងដាម៉ាសក្នុងឆ្នាំ២០១១ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងប៉ុន្តែលោកអាសាដបាននិយាយថាលោកនៅតែបើកចំហរចំពោះទំនាក់ទំនងល្អប្រសើរជាងមុនជាមួយពួកគេ៕

ខេត្តកំពង់ឆ្នាំង៖យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារបានឲ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះករណីពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់១៤នាក់ហើយ ខណៈដេលអ្នករងរបួសពេលនេះមានចំនួនរហូតដល់ជាង៦០នាក់៕

ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖បុរសម្នាក់ជាជាងសំណង់ឡើងចាប់ជ្រីស្វានដាក់ដែកបណ្ដាលឲ្យរអិលធ្លាក់មកពីលើអគារកម្ពស់០៤ជាន់ តែសំណាងធ្លាក់ទើរលើរ៉ង់ដាត្រឹម២ជាន់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។នៅវេលាម៉ោង០៣ និង៥០នាទីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦។
ប្រជាពលរដ្ឋដែលរស់នៅជិតអគារសំណង់ដែលមានកម្ពស់ជាង១០ជាន់ដែលត្រូវបានគេបង្ហើបប្រាប់ឲ្យដឹងថា ជារបស់ក្រុមហ៊ុន វឌ្ឍនៈ នឹងមានទីតាំងស្ថិតនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋបានបន្តថា បន្ទាប់ពីកើតហេតុការណ៍ភ្លាមៗនោះគេសង្កេតឃើញសន្តិសុខ និងមេកា ព្យាយាមបិទបាំង ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលគ្មានភារកិច្ចហាមិនឲ្យចូលមើលឡើយ តែមួយភ្លែតក្រោយកើតហេតុភ្លាមៗ គេឃើញជនរងគ្រោះត្រូវបានម៉ូតូដឹកយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ អីមេជិនស៊ី (Emejency)ដោយខំព្យាយាមបិទបាំងព័ត៌មានពីភ្នែកមហាជន។ ប៉ុន្តែព័ត៌មាននេះនៅតែបែកធ្លាយដល់សារព័ត៌មានដដែល រហូតដល់មានការស្រាវជ្រាវ ភ្លាមៗពីកម្លាំងសមត្ថកិច្ច។
ដោយឡែកលោក ឧត្ដមសេនីយ ជេត វណ្ណី ស្នងការរងនគបាលខេត្តបាត់ដំបង សហការជាមួយ លោក ប៉ាង ហៀង អធិការក្រុង និងកម្លាំងក្រុមបង្ការបង្រាប ចុះទៅដល់កន្លែងកើតហេតុតែម្ដង។
ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ដោយសារតែបងប្អូន និងអ្នកដែលធ្វើការជាមួយ ជនរងគ្រោះ ព្រោះខ្លាចបាត់បង់ការងារទើបព្យាយាមជួយបិទបាំងនូវព័ត៌មានតែម្ដង។ ប្រជាពលរដ្ឋបានបន្តថា ជនរងគ្រោះ ដែលធ្លាក់ពីលើអគារនោះ មានឈ្មោះ ផេង ហ្វុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្រុមទី១៧ ផ្ទះលេខ២៣២ ស្ថិតក្នុងភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង រងគ្រោះដៃឆ្វេង បាក់ចង្កា សន្លប់ស្ដូកស្ដឹងតែម្ដង ដោយបុរសជាជនរងគ្រោះរូបនោះ ជិតដល់ថ្ងៃនឹង ចូលរោងការទៅហើយ ដោយនៅមិនប៉ុន្មានថ្ងៃទៀតខាងមុខនេះទេ ហើយនៅពេលនេះ គេមិនទាន់ដឹងថា ជោគវាសនារបស់ជនរងគ្រោះទៅជាយ៉ាងនោះឡើយ។
គួររំលឹកថា អគារដែលមានកម្ពស់ជាង១០ជាន់ ដែលខ្ពស់ជាងគេនៅចំកណ្ដាលក្រុងបាត់ដំបង តែម្ដងដែលត្រូវបានគេដឹងថា ជារបស់ក្រុមហ៊ុនធំមួយ មានឈ្មោះវឌ្ឍនៈ ដែលធ្លាប់កើតមានរឿងធ្លាក់រនាំងដែក កាលពីប៉ុន្មានខែមុននេះ មកក្រោមប៉ះពាល់ផ្ទះប្រជាពលរដ្ឋ នឹងបានបង្ករការភ័យខ្លាចព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅជំវិញអគារនោះ។
បច្ចុប្បន្ន គេមិនទាន់អាចសន្និដ្ឋានបាននៅឡើយ ថាជនរងគ្រោះអាច រួចផុតពីគ្រោះថ្នាក់នៅឡើយទេ ដោយជនរងគ្រោះកំពុងត្រូវបាន ក្រុមគ្រូពេទ្យកំពុង ជួយសង្គ្រោះនៅមន្ទីរពេទ្យ យ៉ាងណាក៏ដោយក្រុមអ្នកឆ្លើយឆ្លងព័ត៌មានយើង នឹងតាមផ្តិតយកព័ត៌មានពិតបន្តទៀត៕




ខេត្តកំពង់ឆ្នាំង៖យ៉ាងហោចណាស់មនុស្សប្រុស-ស្រី៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមានអាការៈវិលមុខ ឈឺពោះ និងក្អួតចង្អោរ បន្ទាប់ពីញ៉ាំសម្លរម្ជូរគ្រឿងរួច។ ករណីពុលអាហារនេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិស្វាយទង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះមានចំនួន៤នាក់ ទី១-ឈ្មោះ សកាដា សូទី ភេទស្រី អាយុ៦ឆ្នាំ ទី២-ឈ្មោះ ចៅ សារ៉េន ភេទស្រី អាយុ៦៨ឆ្នាំ ទី៣-ឈ្មោះហួន គន្ធា ភេទប្រុស អាយុ២៦ឆ្នាំ និង ទី៤-ឈ្មោះ ហេង ណារ៉ា ភេទស្រី អាយុ២៧ឆ្នាំ អ្នកទាំង៤រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់នាំគ្នាហូបបាយជុំគ្នាជាមួយនឹងសម្លរម្ជូរគ្រឿង ហើយក្រោយពីហូបរួចប្រហែលកន្លះម៉ោង ស្រាប់តែនាំគ្នាវិលមុខ ឈឺក្បាល ក្អួតចង្អោរគ្រប់គ្នាតែម្តង។ ភ្លាមៗនោះសាច់ញាតិបងប្អូនក៏បានប្រញាប់ដឹកទៅកាន់មន្ទីរពេទ្យតែម្តង។
បច្ចុប្បន្នជនរងគ្រោះមានអាការៈធូរស្រាលបន្តិចហើយ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕


ខេត្តកំពង់ឆ្នាំង៖ករណីពុលស្រាសនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គិតត្រឹមវេលាម៉ោងជាង៨ យប់មិញនេះចំនួនអ្នកស្លាប់កើនឡើង១៣នាក់ហើយ រីឯអ្នកកំពុងសង្គ្រោះនៅមន្ទីរពេទ្យនោះ បានកើនឡើងរហូតដល់ជាង៦០នាក់។
លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បានបញ្ជាក់ថា នៅពេលនេះ ជនរងគ្រោះត្រូវបានបញ្ជូនមកជាបន្តបន្ទាប់ទៀត ហើយអ្នកបិតស្រាម្នាក់ ក៏ត្រូវឃាត់ខ្លួនផងដែរ។ ទន្ទឹមនេះអាជ្ញាធរបានដឹកនាំមន្ត្រីជំនាញចុះជួយអន្តរាគមន៍ករណីនេះហើយ ដោយបានប្រមូលស្រាសបានយ៉ាងច្រើនផងដែរ មករក្សាទុកជាបណ្តោះអាសន្ន។
ជនរងគ្រោះ បានបញ្ជាក់ថា ប្រជាពលរដ្ឋបានពុលបន្ទាប់ពីពិសារស្រាស ក្នុងពិធីបុណ្យសព៧ថ្ងៃ របស់សាច់ញាតិក្នុងភូមិ ដោយមានអ្នកខ្លះហូបតិច និងអ្នកខ្លះហូបច្រើន ស្រាប់តែយប់មិញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មានអាការៈ រាករូស ក្អួត ថប់ដង្ហើប និងស្រវាំងភ្នែក ហើយក្រោយមកអ្នកស្រុក បានដឹកជញ្ជូនមកកាន់មន្ទីពេទ្យទាំងយប់ភ្លាមៗ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតំបន់ក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស បានឲ្យដឹងនៅព្រឹកថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៦នេះថា ពលរដ្ឋក្នុងភូមិដំណាក់អំពិល និងភូមិក្ដុល បានដេកស្លាប់ជាបន្តបន្ទាប់ ប៉ុន្មានថ្ងៃមកនេះ ដោយសង្ស័យថា ពុលស្រាស។
ទោះយ៉ាងណាករណីនេះ មិនទាន់មានសមត្ថកិច្ចណាអះអាង ពីមូលហេតុពិតប្រាកដនៅឡើយ ខណៈដែលកម្លាំងជំនាញកំពុង ស៊ើបអង្កេត និងស្រាវជ្រាវបន្ត៕



អាមេរិក៖ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានជ្រើសរើសសម្ព័ន្ធមិត្តនយោបាយម្នាក់ដែលមានចំណងទាក់ទងជិតស្និទ្ធទៅនឹងប្រទេសចិនឲ្យក្លាយជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៉េកាំងដោយបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបង្កើតការងារអាមេរិកនិងបានបង្ហាញថា គាត់បានពិគ្រោះយោបល់ជាមួយលោក Barack Obama អំពីការជ្រើសរើសគណរដ្ឋមន្ត្រីរបស់គាត់។
ការទទួលជ័យជម្នះនៃការបោះឆ្នោតរបស់អ្នកខាងគណបក្សសាធារណរដ្ឋរូបនេះបានធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំងចំពោះសហរដ្ឋអាមេរិកនិងបង្កជាការព្រួយបារម្ភលើពិភពលោកដោយសារតែការគំរាមកំហែងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បោះបង់ចោលសន្ធិសញ្ញានានានិងផ្តន្ទាទោសក្រុមហ៊ុនអាមេរិកណាដែលផ្លាស់ប្តូរការងារនៅក្រៅប្រទេស ។
លោកបានបង្កកំហឹងដល់ប្រទេសចិនកាលពីសប្តាហ៍មុនដោយការនិយាយទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់និងបន្ទាប់មកបានប្រមាថប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងចំពោះការចោទប្រកាន់ការរៀបចំរូបិយប័ណ្ណ ពន្ធមិនសមនិងការបង្កើនយោធានៅសមុទ្រចិនខាងត្បូង។
ប៉ុន្ដែកាលពីថ្ងៃពុធលោក Trump ហាក់ដូចជាបន្ទន់ខ្លួនដោយប្រាប់ពីព័ត៌មានដល់ទីក្រុងប៉េកាំង អំពីការជ្រើសរើសរបស់លោកដែលយកអភិបាលរដ្ឋ Iowa លោក Terry Branstad ដែលមានទំនាក់ទំនងជិតស្និទ្ធទៅនឹងប្រធានាធិបតីចិនលោក Xi Jinping កាលពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ឲ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន៕

ខេត្តកំពង់ឆ្នាំង៖នៅព្រឹកនេះពលរដ្ឋក្នុងភូមិដំណាក់អំពិល និងភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស បានដេកស្លាប់ជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃមកនេះ ខណៈមកដល់ពេលនេះអ្នកស្លាប់បានកើនដល់ចំនួន៨នាក់មកហើយ ដោយសង្ស័យថា ពុលស្រាស ហើយនៅមានជាច្រើនទៀត ដែលបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង។
តាមប្រជាពលរដ្ឋដែលជាជនរងគ្រោះ បានបញ្ជាក់ថា ប្រជាពលរដ្ឋបានពុលបន្ទាប់ពីពិសារស្រាស ក្នុងពិធីបុណ្យសព៧ថ្ងៃ របស់សាច់ញាតិក្នុងភូមិ ដោយមានអ្នកខ្លះហូបតិច និងអ្នកខ្លះហូបច្រើន ស្រាប់តែយប់មិញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មានអាការៈ រាករូស ក្អួត ថប់ដង្ហើប និងស្រវាំងភ្នែក ហើយក្រោយមកអ្នកស្រុក បានដឹកជញ្ជូនមកកាន់មន្ទីពេទ្យទាំងយប់ភ្លាមៗ ។ ប្រជាពលរដ្ឋសង្យ័យថា អ្នកស្លាប់កើតឡើងនៅក្នុងភូមិដំណាក់អំពិល និងភូមិក្ដុល ឃុំក្រាំស្គារ ស្រុកទឹកផុស បណ្ដាលមកពីពុលស្រាសតែម្តង ។
តាមពិតនេះ មិនមែនជាលើកទី១នោះទេ រឿងពុលស្រាសដែលតែងកើតឡើងញឹកញ៉ាប់ ។ ដូច្នេះប្រជាពលរដ្ឋដែលនិយមពិសារស្រាសមេត្តាប្រយ័ត្នប្រយែងឲ្យមែនទែន ៕


រាជធានីភ្នំពេញ៖បន្ទាប់ចេញពីពន្ធនាគារ នាព្រឹកនេះ លោក ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី ទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយ២លានរៀល ទៅឲ្យម្ដាយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ពិតប្រាកដមែន។ លោកថា នេះជាការផ្ដាំផ្ញើរបស់ ឯកឧត្តម ម៉ៅ មុន្នីវណ្ណ បានផ្ដាំផ្ញើទៅខ្ញុំពាក់ព័ន្ធទៅនឹងលុយ២លាននេះ យកទៅឲ្យម្ដាយស្រីមុំ មិនមែនឲ្យស្រីមុំទេ ដែលថានេះជាលុយមនុស្សធម៌ ដែលគេឲ្យពីក្រៅមក៕

រាជធានីភ្នំពេញ៖តាមរយៈសារដែលលោក សម រង្ស៊ី បានបង្ហោះនៅលើ Facebook របស់លោក កាលពីម្សិលមិញ បង្ហាញថា លោក សម រង្ស៊ី មិនសូវសប្បាយចិត្ត ចំពោះការតែងតាំងលោក កឹម សុខា ជាប្រធានក្រុមតំណាងរាស្ត្រសម្លេងភាគតិច រួមទាំងការចរចារវាងសម្តេច ហ៊ុន សែន និងលោក កឹម សុខា នោះទេ ។
លោក សម រង្ស៊ី បានបង្ហាញសារនៅលើ Facebook ដោយសរសេរថា «តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។ ខ្ញុំយល់ព្រមធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស និងឆ្ពោះទៅរកភាពរុងរឿង។ គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង រដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែលហើយភាពស្មោះត្រង់របស់ខ្ញុំ ចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»៕


រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា លោក ជុំ សន្ទរី បានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នាដើមសប្តាហ៍ក្រោយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

រាជធានីភ្នំពេញ៖នៅម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ តាមព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ដែលធ្វើឡើងតាមសំណើសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីល្ងាចម្សិលមិញ (ថ្ងៃទី០៧ ខែធ្នូ)។
នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះងដែរថ្នាក់ដឹកនាំ CNRP និងក្រុមសកម្មជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិលបានទៅកាន់ពន្ធនាគារព្រៃស (ម១) ដើម្បីមកទទួលមេឃុំ ស៊ាង ចែត ចេញពីគុក។
គួរបញ្ជាក់ថា លោកមេឃុំ ស៊ាង ចែត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណី សូកប៉ាន់សាក្សី ក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍