All posts by មេគង្គ ប៉ុស្តិ៍

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​១​ខ្នង និង​របួសធ្ងន់​-​ស្រាល​៨​នាក់​

​ខេត្តកណ្តាល​៖​ប្រជាពលរដ្ឋ​១​គ្រួ​សារបាន​រងគ្រោះ​ដោយសារ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ធ្វើអោយ​ផ្ទះ​របស់​រលំ​សង្កត់​បណ្តាលអោយ​រងរ​បួស​ធ្ង​ន​-​ស្រាល​ចំនួន​៨​នាក់​វេលា​ម៉ោង​២​នឹង​២០​នាទី​រលង​អា​ធ្រា​ត​ថ្ងៃទី​៦​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​
ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រលំ​នេះ​មាន​ទំហំ​៧​ម៉ែត្រ​គុណ​៩​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក​ក្បឿង​នឹង​ម្ចាស់ផ្ទះ​ឈ្មោះ អិ​ច អឿន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មា​ច អុស អាយុ​៧៦​ឆ្នាំ មាន​សមាជិកគ្រួសារ​ចំនួន​១១​នាក់​ស្នាក់នៅ​ជាមួយ​។ ក្នុងនោះ​ធ្វើអោយ​របួស​ធ្ង​ន​២​នាក់​ស្រី និង​របួសស្រាល​៦​នាក់​នៅពេល​មាន​ហេតុ​ការកើតឡើង​ក៍បាន​អ្នកជិតខាង​មកជួយ ហើយក៍​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជំនះ​ខេត្តកណ្តាល​ផងដែរ​៕

img-20161106-wa0011img-20161106-wa0005img-20161106-wa0006

តុលា​ការចេញ​ដីកាចាប់ខ្លួន​អតីត​ទីប្រឹក្សា​លោកស្រី ផាក គឺ​ន​ហេ ២​រូប​

សេ​អ៊ូ​ល​៖​កាលពី​ម្សិលមិញ​តុលាការ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បានចេញ​ដីកាចាប់ខ្លួន​អតីត​ទីប្រឹក្សា​ពីររូប របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺ​ន​ហេ នៅក្នុង​ក្របខណ្ឌ នៃ​ការស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ស្ត្រី​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល​។​
​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់​តុលាការ​ទីក្រុង​សេ​អ៊ូ​ល​បាន​បញ្ជាក់ថា ដីកា​ត្រូវបាន​ដល់​ក្រុម​រដ្ឋអាជ្ញា ដើម្បី​ចាប់ខ្លួន​អតីត​ទីប្រឹក្សា​ពីររូប របស់លោក​ស្រី ផាក គឺ​ន​ហេ គឺ​លោក អាន់ ឈុ​ង​ប៊ុ​ម និង លោក ជុង ហូ​ស៊ុ​ង ដោយ​ក្រុម​រដ្ឋអាជ្ញា​បានដាក់​ការសង្ស័យ​លើ លោក អាន់ ថា​បាន​សហការ​ជាមួយ​ស្ត្រី​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល ក្នុងការ​បង្ខំ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​មួយចំនួន​បង់ប្រាក់​ដល់​ទៅជិត​៧០​លាន​ដុល្លារ​អាមេរិក​ដល់​មូលនិធិ​សប្បុរសធម៌​ចំនួន​ពីរ ដែល​គ្រប់គ្រង​ដោយ​ស្ត្រី ឆ​យ ស៊ូ​ន​ស៊ី​ល​។ លោក លោក អាន់ ឈុ​ង​ប៊ុ​ម និង​លោក ជុង ហូ​ស៊ុ​ង សុទ្ធតែ​បាន​លាលែង​ពី​តំណែង​ហើយ កាលពី​ខែតុលា ក្រោយ​រឿង​ស្រូវ លោកស្រី ផាក ផ្ទុះឡើង​។​
​គួរ​បញ្ជាក់ថា ការចាប់ខ្លួន​នេះ​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​បន្ទាប់ពី ប្រជាជន​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​រាប់ពាន់នាក់​បាននាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​លោកស្រី ផាក គឺ​ន​ហេ ចុះចេញ​ពីមុខ​តំណែង​៕

bn-gj624_0112sk_j_20150111222146

សាលក្រម​សំណុំរឿងលោក ហុង សុខ​ហួរ​ នឹងប្រកាសនៅរសៀលនេះ

​រាជធានី​ភ្នំពេញ​៖​យោងតាម​មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​រសៀល ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​តុលាការ​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរ​ង្ស៉ី ពាក់ព័ន្ធ​ការ​បង្ហោះ​ឯកសារ​ក្លែង​នៅលើ​បណ្តាញ​សង្គម Facebook របស់លោក សម រ​ង្ស៉ី​។
​គួ​រម្លឹកថា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ចំពោះ​រឿងនេះ​រួចទៅហើយ​។ ក្នុងករណី​ដែល​តុលាការ​រកឃើញថា លោក ហុង សុខ​ហួរ ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​នោះ លោក ហុង សុខ​ហួរ អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ចន្លោះ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ផងដែរ​
​គួរ​បញ្ជាក់ថា លោក ហុង សុខ​ហួរ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស ក្នុងនោះ​មាន​៖ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕

maxresdefault

ឃាត់ខ្លួន​​មេខ្លោង​ជួញដូរ​គ្រឿងញៀន​០២​នាក់​តាម​ដីកា​

​ដោយ​៖​ប់ែន សុផល
​បាត់ដំបង​៖​នៅវេលា​ម៉ោង ១០ និង​២០​នាទី ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ លោក វ៉ាន់ ពិ​សិទ្ធ ការិយាល័យ​ជំនាញ បាន​ចុះ​អនុវត្តតាម​ដីកា​ចាប់​ឃាត់ខ្លួន របស់លោក ជា វណ្ណៈ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តបាត់ដំបង ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១៦​។​
​បើតាម​សេចក្ដីរាយការណ៍ របស់​កម្លាំង​កង​រាជ​អ​វុ​ធ​ហត្ថ ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​៖​ក្រោយ​ទទួលបាន​នូវ ដីកា​របស់​តុលាការ រយៈពេល​ជាង​បី ខែ​ទើប​ឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យ​០១​នាក់ ឈ្មោះ គង់ ប៊ុន​ចំរើន ហៅ ញ៉​ក់ ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ បួរ ឃុំ​ក្ដុល​តា​ហែ​ន ស្រុក ប​វេ​ល ខេត្តបាត់ដំបង នៅពេល​ចាប់ខ្លួន កម្លាំង​ការិយាល័យ​ជំនាញ បាន​រកឃើញ​នូវ​សម្ភារៈ ប្រើប្រាស់​គ្រឿងញៀន និង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០១ គ្រឿង ក្នុង​បន្ទប់​របស់ ឈ្មោះ គង់ ប៊ុន​ចំរើន​។​
​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ទៀតថា កម្លាំង​ការិយាល័យ ជំនាញ បាន​សុំ​គោលការណ៍ លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តបាត់ដំបង និង​បាន​ចុះ​មកដល់​ផ្ទាល់ ដើម្បី​បន្ត​ចាប់ខ្លួន ជនសង្ស័យ ០១​នាក់ បន្ថែមទៀត​ឈ្មោះ ( លី គឹម​ជា ហៅ​កុង​) ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ចំណុច​ខាងលើ នៅវេលា​ម៉ោង ១១​និង​០៣​នាទី ថ្ងៃ ខែ ឆ្នាំ ដដែល និង​បាន​ឆែកឆេរ​បន្ទប់រ​បស់ជនស​ង្ស័​យ ខាងលើ រកឃើញ​នូវ​៖​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០៥ កញ្ចប់ មាន​ទម្ងន់ ១០៨,៧៦​ក្រាម​។ គ្រឿងញៀន​ប្រភេទ​ម្សៅ​ពណ៌ ស (​ខេ​) ចំនួន ០៥ កញ្ចប់ មាន​ទម្ងន់ ២,៥២​ក្រាម​។ រថយន្ត ០១ គ្រឿង​ម៉ាក ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ បាត់ដំបង 2A :៧៩៦៣​។
​ម៉ូតូ​០២ គ្រឿង ម៉ាក ហុងដា​ឃ្លី​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BS :៦៤៤០ និង ម៉ាក វីវ៉ា ពណ៌ ខ្មៅ​ស្លាក​លេខ បាត់ដំបង 1H:៥៧៧៧​។ ប្រាក់ ចំនួន ១០,០០០,០០០​រៀល​(​ដប់​លាន​រៀល​)​។​
​ជ​ញ្ជី​ញ​ថ្លឹង​គ្រឿងញៀន​ចំនួន ០២ គ្រឿង​។ ទូរស័ព្ទដៃ ចំនួន​០៥​គ្រឿង​។
​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កំពុង​ឃាត់ខ្លួន នៅ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

14975874_1787733841465178_906174230_o14962495_1787733858131843_1233245120_n14937924_1787733871465175_984228073_n14936933_1787733838131845_348103452_n

ស្គាល់​អត្តសញ្ញាណ​សព​ដែល​ស្អុយរលួយ​នៅក្រោម​ស្ពាន​អូរ​ក្រសារ​ហើយ​

​ខេត្តកំពត​៖​ស្នងការ​នគរបាល​ខេត្តកំពត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ឲ្យ​ដឹងថា សព​បុរស​ដែល​គេ​ប្រទះឃើញ​នៅ​ព្រឹក​មិញ​នេះ​មានឈ្មោះ ឃឹម នី ហៅ​លក អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នករត់​តាក់ស៊ី​ពី​កំពត​-​ភ្នំពេញ រស់នៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។​
​ស្នងការ​បាន​បញ្ជាក់ថា បុរសរងគ្រោះ​ជា​អ្នករត់​តាក់ស៊ី ពី​កំពត​-​ភ្នំពេញ ហើយ​ត្រូវបាន​គេ​ប្លន់​សម្លាប់​យក​រថយន្ដ​មួយគ្រឿង​ម៉ាក​កាមរី​ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-9811​។​
​លោក​បន្ថែមថា ឪពុកម្ដាយ​របស់​សាកសព បាន​ប្រាប់​សមត្ថកិច្ច​ថា កូន​របស់គាត់​រត់​តាក់ស៊ី​រាល់ថ្ងៃ ប៉ុន្ដែ​២-៣​ថ្ងៃមុន ជនរងគ្រោះ​ទូរស័ព្ទ​ប្រាប់ថា មកដល់​កំពត​វិញ និង​ដឹក​ម៉ូយ​ទៅ​ភ្នំពេញ​វិញ (​ថ្ងៃ​តែមួយ​) លុះ​ចេញ​ទៅវិញ គឺ​បាត់​មិនឃើញ​ចូល​ផ្ទះ​ទេ ហើយ​ទូរស័ព្ទ​តេ​ចូល​តែ​មិន​លើក ដោយ​គាត់ (​ឪពុកម្ដាយ​) ស្មានតែ​ជនរងគ្រោះ ទៅ​ជួប​អតីត​ប្រពន្ធ​ដែល​លែងលះគ្នា​ជាង​១​ឆ្នាំ​ហើយ នៅឯ​ខេត្តព្រៃវែង ទើប​ពួកគាត់​មិន​ចាប់អារម្មណ៍​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​សព​បុរស​ម្នាក់​ក្នុង​សភាព​ហើមរលួយ ត្រូវបាន​ក្មេង​ឃ្លា​ល​គោ ប្រទះឃើញ​នៅ​ជិត​ស្ពាន​អូរ​ក្រសារ ក្នុងស្រុក​ទឹកឈូ ខេត្តកំពត​៕

fn-2016-11-04-10-22-37-0

សំណុំរឿង​លោក ស៊ុត ឌី​ណា ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​០១ ខែធ្នូ​

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ថា នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង លោក ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦​ខាងមុខនេះ​។ បន្ទាប់ពី​បើកសវនាការ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ
​តុលាការ​បានសម្រេច​ចោទប្រកាន់ លោក ស៊ុត ឌី​ណា ចំនួន​២​បទល្មើស រួមមាន​បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ តាម​មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​។​
​គួរ​រម្លឹក​លោក ស៊ុត ឌី​ណា ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ទី​០៤ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ ហើយ​បាន​រកឃើញថា លោក​មានការ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី ក្នុងការ​អនុវត្ត​ការងារ​នៅ​ប្រទេស​កូរ៉េ ដោយមាន​លុយ​រហូតដល់ ៧,២​លាន​ដុល្លារ​អាមេរិក និង​មាស​៣៣៩​តម្លឹង បន្ទាប់ពី​កាន់តំណែង​បាន​៣​ឆ្នាំ​។​
​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​មិញ​តុលាការ​បាន​បើកសវនាការ​កាត់ទោស​លោក ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​ពាក់ព័ន្ធ​នឹង​រឿង​មិន​ប្រក្រតី​ក្នុងការ​បំពេញការងារ​កន្លងមក​នោះ ដែល​ស​នាវ​ការ​នេះ​ដឹកនាំ​ដោយ​លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

pisey-2017-08-01-full-e98

ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សំណុំរឿង​លោក កឹម សុខា នៅ​ដដែល​

រាជធានី​ភ្នំពេញ​៖​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ពោលគឺ​ផ្តន្ទាទោស​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ រយៈពេល​៥​ខែ និង​ពិន័យ​៨០​ម៉ឺន​រៀល​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​សាលាឧទ្ធរណ៍​ចាប់ផ្ដើម​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្រោម​ការចោទប្រកាន់​ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន​ក្នុងនាម​ជា​សាក្សី​ពាក់ព័ន្ធ​បទល្មើស​សញ្ចារកម្ម​ដែលមាន​អ្នកនាង ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។​
​ទោះជា​យ៉ាងណា​លោក ហែម សុជាតិ មេធាវី​មួយរូប​ក្នុងចំណោម​៥​រូប បញ្ជាក់ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា ការសម្រេច​នេះ​មិន​ត្រឹមត្រូវ​នោះទេ ហើយ​ក្រុម​មេធាវី​នឹងដាក់​ពាក្យបណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត​៕

sokha-xn

Man Utd គ្រោង​ចំណាយ​៥០​លាន​ផោន​នាំយក Jose Gimenez

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ខ្សែការពារ​របស់​កីឡាករ Atletico Madrid គឺ​កីឡាករ Jose Gimenez បានក្លាយ​គោលដៅ​ជាសំខាន់​សម្រាប់​ក្រុម​បិសាច​ក្រហម Man Utd ក្នុងការ​នាំយក​ខ្សែការពារ​រូបនេះ​ដើម្បី​ពង្រឹង​ក្រុម​នៅ​កីឡដ្ឋាន Old Trafford​។​
​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ត្រូវបាន​ក្រុម Man Utd គ្រោង​និង​ចំណាយ​ទឹកប្រាក់​៥០​លាន​ផោន​សម្រាប់​ផ្ទេរ​កីឡាករ​រូបនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្សែការពារ​របស់ខ្លួន ។ Mourinho ដឹងថា ក្រុម​របស់លោក​ត្រូវការ​ពង្រឹង​ប្រព័ន្ធ​ខ្សែការពារ​ដែល​កំពុង​តែ​លេង​មិន​ស៊ីសង្វាក់​គ្នា​។​
​យ៉ាងណាមិញ​កិច្ចព្រមព្រៀង​នេះ​ប្រហែលជា​មិនអាច​នឹងធ្វើ​បាន​នៅ​ខែមករា​នេះ​ទេ ដូច្នេះ​លោក Mourinho ត្រូវតែ​រង់ចាំ​រហូតដល់​រដូវក្តៅ​ឆ្នាំក្រោយ ទើប​អាច​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​បាន​៕

jose_gimenez

ប្រទះឃើញ​សព​ហើម​ស្អុយរលួយ​នៅក្រោម​ស្ពាន​អូរ​ក្រសារ ស្រុក​ទឹកឈូ​

ខេត្តកំពត​៖​មាន​ករណី​ភ្ញាក់​មួយ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ក្មេងឃ្វាលគោ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នា​ក់មាន​សភាព​ហើម ស្អុយរលួយ នៅ​ចំណុច​ខាងត្បូង​ស្ពាន​អូរ​ក្រសារ ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទ្វា​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។​
​មន្ដ្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា សាកសព​រងគ្រោះ ជា​បុរស​ជនជាតិខ្មែរ ពាក់​អាវយឺត​ដៃខ្លី បង្កង់​ពណ៌​ឈាមជ្រូក​លាយ​ខ្មៅ​, ពាក់​ខោ​លី​អូ ពណ៌​ជ្រូក សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​។ បន្ទាប់ពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​សន្និដ្ឋាន ជាបឋម​ថា ជនរងគ្រោះ​ស្លាប់ ដោយសារ​អំពើ​ឃាតកម្ម ព្រោះ​នៅលើ​មុខ​សាកសព ត្រូវ​ជនដៃដល់ វាយ​ខ្ទេច​មុខ​មើល​លែង​ស្គាល់ ហើយ​ជនរងគ្រោះ​សម្លាប់​រយៈពេល​៣​ថ្ងៃ​។​
​បច្ចុប្បន្ន​មន្ដ្រីនគរបាល​ជំនាញ កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​វែកមុខ​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​ខាន​តែ​បាន​៕

fn-2016-11-04-10-22-37-0fn-2016-11-04-10-22-38-2

ពលរដ្ឋ​ខ្មែរ​ចំនួន ៦,៧៨៤,៧០៨​នាក់បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៦,៧៨៤,៧០៨​នាក់ ហើយ​ស្មើ​ជាង​៧០.២០​ភាគរយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​៕

fn-2016-11-04-09-47-21-0

ឃាត់ខ្លួន​បុរស​២​នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​មាន​ស្ថាន​ទំងន់ទោស​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​ដោយ​យក​កាំបិត​សាំ​ម៉ូ​រ៉ៃ​កាប់បំផ្លាញ​ទៅលើ​ម៉ូតូ​អ្នក​ដ៏​ទៃ​កាលពី​វេលា​ម៉ោង​៨ និង​០០ នាទី ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុ ង​បាត់ដំបង​។​
លោក សំ វិ​ឡុង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានអោយដឹងថា​៖​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​រួមមាន​៖
ទី​១-​ឈ្មោះ មិន ញក់ ហៅ ញក់ ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ កម្មករសំណង់​រស់នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ ទី​២-​ឈ្មោះ លេង ណាំ​ឈី​វ ហៅ ឈី​វ ភេទ​ប្រុស អាយុ​២២ ឆ្នាំ​មុខរបរ ចាក់ធុងបាស់​រស់នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។
លោក​បន្តថា ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​យក​កាំបិត​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅលើ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ បាត់ដំបង​1B-2430​របស់​ជនរងគ្រោះ​ឈ្មោះ ផាន ឡាយ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ ជាង​ពិ​ដាន រស់នៅ​ចំណុចកើតហេតុ​ខាងលើ បណ្តាល​ឲ្យ​ខូចខាត បែក​កុង​ទ័​រ​ម៉ូតូ​, បែក​អាវ​ម៉ូតូ​, បែកក្បាល​ម៉ូតូ និង​បែក​ស៊ីញ៉ូ​ខាងឆ្វេង​។​
វត្ថុតាង​ដកហូត​បាន​កាំបិត​សាំ​ម៉ូ​រ៉ៃ ចំនួន ០២ ដើម ។​
បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​ឃាន់​ខ្លួន​បញ្ជូនទៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ ខេត្ត​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

14924098_1786802318224997_1632883954_o14924140_1786802314891664_2047748205_o

លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធើ​តេ ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ឧទ្ទាម​មូស្លីម

ម៉ានីល​៖​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា មេដឹកនាំ​ហ្វីលីពីន​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ធើ​តេ បាន​ជួបពិភាក្សា​ជាមួយនឹង​មេដឹកនាំ​កំពូល​របស់​ពួក​ឧទ្ទាម​មូស្លីម MNLF នៅឯ​វិមាន​ប្រធានាធិបតី​កាលពី​ម្សិលមិញ​។
​ជំនួប​នេះ​ធ្វើឡើង​បន្ទាប់​តុលាការ​ទីក្រុង​ម៉ានីល​បាន​ដក​ដីកាចាប់ខ្លួន​មេដឹកនាំ​មួយរូប​នេះ​ជា​បណ្តោះអាសន្ន លើ​បទចោទប្រកាន់​ជា​អ្នកដឹកនាំ​ការបះបោរ​ដ៏​បង្ហូរឈាម​។​
សារព័ត៌មាន​ដដែល​បញ្ជាក់ថា ជំនួប​ពិភាក្សាគ្នា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ​ដំណើរការ នៃ​ការផ្តល់​សន្តិភាព​នៅ​ទូទាំងប្រទេស របស់លោក​ប្រធានាធិបតី​។ ជំនួប​ក៏​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ប្រធានាធិបតី​ហ្វីលីពីន បន្ទាប់ពី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធើ​តេ បាន​បញ្ជា​ឲ្យ​តុលាការ ដក​ដីកាចាប់ខ្លួន​លោក Misuari ជា​បណ្តោះអាសន្ន​សិន ដើម្បី​លោក​ទាំងពីរ​អាច​ជួបពិភាក្សា​គ្នា​រក​ដំណោះស្រាយ ដើម្បី​បញ្ចប់​ការបះបោរ​នៅ​ភាគខាងត្បូង​ប្រទេស ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​មកហើយ​នោះ​។​
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ហ្វីលីពីន​ក៏​ធ្លាប់បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមប្រឆាំង MNLF ផងដែរ ប៉ុន្តែ​មិនត្រូវ​បាន​គោរព​អនុវត្តន៍​តាម ដោយសារតែ​សភា​ក្នុង​រដ្ឋបាល​អាណត្តិ​មុន មិនអាច​អនុម័ត​ចេញ​នូវ​ច្បាប់ ដើម្បី​បង្កើត​តំបន់​មូស្លីម​ស្វយ័ត​មួយ នៅ​ភាគខាងត្បូង​ប្រទេស​៕

original_1478166166

ព្រមព្រៀងគ្នា​រួមរ័ក ព្រឹក​ឡើង​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​

​រាជធានី​ភ្នំពេញ​៖​បុរស​ជា​សន្តិសុខ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ម្តាយ​ក្មេងស្រី​រងគ្រោះ​ពីបទ​រំលោភ​សេពសន្ថវៈ ដែល​ការឃាត់ខ្លួន​កើតឡើង​នា​វេលា​ម៉ោង​កាលពី​ម្សិលមិញ​នៅមុខ​មន្ទីរ​សម្រាក​ព្យាបាល​ដេប៉ូ ឡុង ហ៊ួ​រ ដែលមាន​ទីតាំង​ផ្ទះ​លេខ​១៥១ ផ្លូវ​លេខ​២១៥ ក្រុមទី​៤៥ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​មានឈ្មោះ វ៉ា ឆៃ អាយុ​២៤​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ក្រុមហ៊ុន IPS មាន​ស្រុកកំណើត​នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ចំណែកឯ​ក្មេងស្រី​អនីតិជន​ជា​ជនរងគ្រោះ មានឈ្មោះ ម ស អ អាយុ​១២​ឆ្នាំ មាន​ទីកន្លែង​ស្នាក់នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​
​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ខ្លួន និង​ក្មេងស្រី​បាន​ស្គាល់គ្នា​រយៈពេល​១​ខែ ដោយសារ​តែងតែ​អង្គុយ​ជជែក​គ្នា​លេង​ជា​ញឹកញយ​នៅមុខ​មន្ទីរ​សម្រាក​ព្យាបាល​ដេប៉ូ ឡុង ហ៊ួ​រ ហើយក៏​បានកើត​ចិត្ត​ស្រលាញ់គ្នា​ទៅមក​។ លុះដល់​ថ្ងៃកើតហេតុ ពេល​ចេញពី​ធ្វើការ​ទៅផ្ទះ​ម្តាយមីង ខ្លួន​និង​ក្មេងស្រី​នោះបាន​និយាយ​ត្រូវរ៉ូវ​គ្នា ក៏បាន​ទៅ​រួមរ័ក​ដោយបាន​សម្រេច​តែម្តង​។​
​ដោយសារ​បាត់​កូនស្រី​មិនឃើញ ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង លុះ​មកដល់​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា​នេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។ បន្ទាប់ពី​ធ្វើការ​សាកសួរ​រួចមក សមត្ថកិច្ច​បាន​បន្តធ្វើ​ការស្រាវជ្រាវ​និង បានធ្វើ​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

rape

​ឧទ្ធរណ៍​បើកសវនាការ​សំណុំរឿង លោក កឹម សុខា

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​សាលាឧទ្ធរណ៍​ចាប់ផ្ដើម​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្រោម​ការចោទប្រកាន់​ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន​ក្នុងនាម​ជា​សាក្សី​ពាក់ព័ន្ធ​បទល្មើស​សញ្ចារកម្ម​ដែលមាន​អ្នកនាង ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។​
​គួររំលឹកថា លោក កែវ មុនី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក កឹម សុខា ផ្តន្ទាទោស​៥​ខែ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ ” បដិសេធ​ក្នុងការ​ចូលខ្លួន ” តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​តុលាការ​ចាត់ទុកថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​៕

773da949-7885-4b0c-90bd-c5abc6cf7081_w987_r1_s

សំណុំរឿង​លោក ស៊ុត ឌី​ណា តុលាការ​បើកសវនាកា​រព្រឹកនេះ

​រាជធានី​ភ្នំពេញ​៖​សំណុំរឿង​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌី​ណា ដែល​ពាក់ព័ន្ធ​នឹង​រឿង​មិន​ប្រក្រតី​ក្នុងការ​បំពេញការងារ​កន្លងមក​នោះ តុលាការក្រុង​ភ្នំពេញ​នឹង​បើកសវនាការ​កាត់ទោស​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​គួរ​បញ្ជាក់ថា តុលាការ​បាន​ចោទ​សម្រេច​ចោទប្រកាន់ លោក ស៊ុត ឌី​ណា ចំនួន​២​បទល្មើស រួមមាន​បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ តាម​មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​
​គួររម្លឹកថា លោក ស៊ុត ឌី​ណា ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ចន្ទ ទី​០៤ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ បន្ទាប់ពី​រកឃើញថា លោក​មានការ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី ក្នុងការ​អនុវត្ត​ការងារ​នៅ​ប្រទេស​កូរ៉េ ដោយមាន​លុយ​រហូតដល់ ៧,២​លាន​ដុល្លារ​អាមេរិក និង​មាស​៣៣៩​តម្លឹង បន្ទាប់ពី​កាន់តំណែង​បាន​៣​ឆ្នាំ​៕

pisey-2017-08-01-full-e98