វ៉ាស៊ីនតោន ៖សម្រាប់ថ្ងៃចុងក្រោយនេះទាំងលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរៀងៗខ្លួននៅក្នុងរដ្ឋសំខាន់ៗ ដែលអាចកំណត់ពីជោគវាសនាថា នរណានឹងក្លាយជាប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។
បើយោងតាមការសារព័ត៌មាន ABC ផ្សាយនៅព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានឲ្យដឹងថា លោក ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបានធ្វើយុទ្ធនាការស្វែងរកការគាំទ្រចុងក្រោយនៅក្នុងរដ្ឋ Florida, North Carolina, Pennsylvania, New Hampshire និងរដ្ឋ Michigan ខណៈគូប្រជែង របស់លោកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី គ្លីនតុន ក៏បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Michigan, Pennsylvania, North Carolina និង New Hampshire ដូចគ្នាដែរ៕
បាល់ទាត់ ៖ក្រុមមេឃខៀវ Man City និងបិសាចក្រហម Man Utd បានត្រៀមដាក់សំណើទៅកាន់ក្រុម Atletico Madrid ដើម្បីប្រជែងទិញយកខ្សែប្រយុទ្ធ Antoine Griezmann នៅទីផ្សារកីឡាករបើកនាពេលមុខនេះ។
ខ្សែប្រយុទ្ធរូបនេះក៏កំពុងស្ថិតក្នុងការតាមឃ្លាំមើលរបស់ Man Utd ផងដែរ បន្ទាប់ពីលេចឮថា Griezmann អាចនឹងចាកចេញពីពហុកីឡដ្ឋាន Vicente Calderon Stadium នៅរដូវកាលក្រោយនេះ។
Man City ត្រៀមសំណើ៧០លានផោនដើម្បីសម្រេចកិច្ចសន្យាផ្ទេរខ្សែប្រយុទ្ធរូបនេះឲ្យបានឆាប់ ពីព្រោះលោក Pep Guardiola ចង់បាន Griezmann មកដៃគូ ប្រយុទ្ធជាមួយ Sergio Aguero ។
គួរបញ្ជាក់ថា Griezmann ផ្ទេរចេញពី Real Sociedad មកកាន់ Atletico Madrid កាលពីរដូវក្តៅឆ្នាំ២០១៤ និងស៊ុតបញ្ចូលទីបាន៥០គ្រាប់ឲ្យក្រុមមួយនេះនៅក្របខណ្ឌ La Liga និងជួយពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ UCL កាលពីរដូវកាលមុន៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ សាលាដំបូងរាជធានីភ្នំពេញបន្តសវនាការលើសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែលចោទប្រកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីថា បានទិញ Facebook Like។ សវនាការនេះដឹកនាំដោយលោក អ៊ឹម វណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និង សៀង សុខ ជាតំណាងអយ្យការ។
គួររំលឹកថា ពាក្យបណ្ដឹងព្រហ្មទណ្ឌ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន អាយុ៦៤ឆ្នាំ ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានប្តឹងលោក សម រង្ស៊ី អាយុ៦៧ឆ្នាំ ប្រធានគណបក្សសង្គ្រោះជាតិ ដោយភ្ជាប់ការបង្ហោះផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។ ក្នុងពាក្យបណ្ដឹងបានចាត់ទុកថា ការបង្ហោះនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និងលោក សោម សឿន យ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនោះលោក សោម សឿន បានសំណូមពរឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល៕
គួរបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី (Sam Rainsy) បានបង្ហោះអត្ថបទ ដែលមានខ្លឹមសារមូលបង្កាច់ខុសពីការពិត ដែលចោទប្រកាន់លោក សោម សឿន ថា បានណែនាំដល់មន្ត្រី អ្នកគាំទ្រ និងបណ្តាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិសនិងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយភ្ជាប់ជាមួយការអត្ថាធិប្បាយ ថា Like មួយចំនួនធំដែលបង្ហាញលើទំព័រហ្វេសប៊ុករបស់សម្តេច គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រដែលអត់ការងារធ្វើឲ្យបង្កើត Accounts (គណនី) Facebook ក្លែងក្លាយដើម្បីផ្ដល់ Like សិប្បនិម្មិតក្លែងបន្លំជូនសម្ដេច៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ការអនុវត្តជាប្រចាំតាមអនុសាសន៍ណែនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលបន្ទុកផែននគរបាលយុត្តិធម៌ បានដឹក នាំបញ្ជាដល់ក្រុមនគរបាល បង្ការបង្ក្រាបនៃស្នងការដ្ឋានដែលមានលោកអនុ សេនីយ៍ទោ ឈឿង គឹមសុងជាប្រធាន បានចេញប្រតិបត្តិការឃាត់ក្រុមក្មេង ទំនើងចំនួន ០២ក្រុមដែលកំពុងដេញកាប់ចាក់គ្នានៅតាមសួនសាធារណៈក្នុងក្រុបាត់ដំបងយ៉ាងអណាធិបតេយ្យនាវេលា ម៉ោង០០ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ២០១៦ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។
ក្នុងប្រតិបិត្តិការនេះ ឃាត់បានក្មេងៗទាំងអស់ ចំនួន ១៧នាក់ និងដកហូតដាវសាំម៉ូរ៉ៃ ចំនួន ០១ដើមផងដែរ ។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនីស្នងការរងបានបញ្ជាក់ថា ក្រុម ក្មេងៗទាំងនេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវនិងឈានដល់ធ្វើកំណត់ហេតុអប់រំណែនាំឲ្យឈប់ប្រព្រឹត្ត ហើយស្នើឲ្យ ឪពុក ម្តាយអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ៕
សេអ៊ូល ៖ប្រធានគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងលោក Lee Jung-hyunបានប្រកាសថា លោកនឹងលាលែងពីតំណែងនាពេលឆាប់ៗនេះដើម្បីឆ្លើបតបទៅទៅនឹងការចលាចលដែលបានបង្កឡើងដោយរឿងអាស្រូវនយោបាយ នៃប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ។
លោក Lee បានថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសភារបស់គណបក្ស Saenuri ជាច្រើននាក់ បានទាមទារឲ្យលោកចុះចេញពីតំណែង ដោយសម្អាងលើការលើកឡើងថាប្រធានគណបក្សសព្វថ្ងៃ គួរតែជាអ្នកទទួលខុសត្រូវចំពោះភាពបរាជ័យក្នុងការរកដំណោះស្រាយ ដ៏សក្តិសមមួយសម្រាប់រឿងអាស្រូវ ដែលស្ទើរតែធ្វើឲ្យកកស្ទះដល់កិច្ចការរដ្ឋនានា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ប៉ុន្តែប្រធានគណបក្សកាន់អំណាចរូបនេះ បានបដិសេធមិនលាលែងពីតំណែងភ្លាមៗនោះឡើយ ដោយលោកបានបានបន្ថែមថា ខ្ញុំចង់ស្នើសុំពេលវេលាខ្លះដើម្បីគ្រប់គ្រងវិបត្តិនេះ និងជួយដល់ប្រធានាធិបតី ដែលកំពុងតែប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ហើយពួកយើងគួរតែរួមដៃគ្នាជំនួសឲ្យការឈ្លោះទាស់ទែងគ្នា ដើម្បីជម្នះវិបត្តិនយោបាយក៏ខ្មៅងងឹតមួយនេះ ហើយខ្ញុំនឹងចុះចេញពីតំណែងនាពេលអនាគត នៅពេលដែលខ្ញុំមើលឃើញថាបញ្ហាត្រូវបានដោះស្រាយចប់រួចរាល់៕
???? ???? ??? (??=????) ??? ?? = ???? ??? ??? 25? ?? ?? ???? ???? ???? ????? ?? ??. 2016.10.25 uwg806@yna.co.kr/2016-10-25 10:47:59/
ខេត្តមណ្ឌលគិរី ៖បុរសអ្នកជិះម៉ូតូដឆកម្នាក់ត្រូវម៉ូតូដួលសង្កត់ម្ចាស់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសង្ស័យមានមនុស្សដេញតាមប្រមាញ់ទារប្រាក់ពីអ្នកដាក់កុងត្រូលជជុះ។ ហេតុការនេះកើតឡើងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិរការ ឃុំស្រែឈូកស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះឈ្មោះ គាន សុខន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិមានជ័យទី០៣ ឃុំស្រែចារ ស្រុកស្នូល ខេត្តក្រចេះ។
តាមប្រភពពីកន្លែងកើតហេតុដែលបានឃើញហេតុការណ៍ខាងលើឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកម៉ូតូដឹកឈើត្រូវបានដាក់ការសង្ស័យទៅលើសមត្ថកិច្ចមួយចំនួនដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវ
ចាំដកតុងឬ(កុងត្រូលជជុះ)តាមបណ្តោយផ្លូវនៅក្នុងភូមិនឃុំខាងលើ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បច្ចុប្បន្នគាត់បានឃើញមានអ្នកដឹកឈើតាមម៉ូតូដូចហ្វូងគោក្របីក្នុងមួយថ្ងៃមិនតិចជាងពី(៥០-៧០)ម៉ូតូនោះទេ លើកលែងថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំងដែលគេមិនបានឃើញម៉ូតូនោះដឹកឈើ។
តាមប្រភពជាក់លាក់មួយបានបញ្ជាក់ថា រាល់សកម្មដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់តាមម៉ូតូចេញពីភូមិរការ ស្រុកអូររាំង ខេត្តមណ្ឌលគិរីចូលទឹកដីស្នូលខេត្តក្រចេះនេះគឺយកទៅលក់ឲ្យឈ្មួញដ៏ល្បីឈ្មោះម្នាក់ជាមន្ត្រីយោធាមានខ្នងបង្អែកក្រាស់ណាស់ជាម្ចាស់រោងសិប្បកម្មកែច្នៃឈើនៅស្រុកស្នួលឈ្មោះ គង់ គ្រឹង ហើយក៏គ្មានជំនាញ ឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
លោក កុយ ចំរើន ម៉េប៉ុស្តិ៍ស្រែឈូកបានឲ្យដឹងថា ពិតជាមានសមត្ថកិច្ចជាច្រើនស្ថាប័នដែលគេមកទីនេះ
តែគេមានលិខិតបេសកម្មរបស់គេលោកគ្មានសិទ្ធហាមឃាត់គេឡើយ ។ មជ្ឈដ្ឋានទូទៅបានស្នើសុំឲ្យមានកិច្ចអន្ត្រាគមន៍ពីលោកអភិបាលខេត្ត មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់នៅខេត្តមណ្ឌលគិរី ហើយក៏ជាសារដ៏សំខាន់មួយផ្ញើជូនដល់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបាននិងកំពង់បំពេញបេសកម្មលើទឹកដីខេត្តក្រចេះនិងខេត្តមណ្ឌលគិរីមេត្តាចុះដល់ចំណុចទីតាំងខាងលើទប់ស្កាត់បង្ក្រាបឲ្យមានប្រសិទ្ធភាពផងកុំមើលរំលងចំណុចដែលកំពុងមានចារាចរណ៍ដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងបែបអនាធិបតេយ្យនេះឲ្យសោះ ៕
រាជធានីភ្នំពេញ ៖កម្មករផ្សារដែកម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ថ្កាប់មុខ នៅក្នុងតូបលក់ដូរ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅត្រង់ចំណុចតូបផ្សារតូចផ្លាហ្សា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្ស័យឆក់ខ្សែភ្លើង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ពីន គា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករជាងដែក ស្នាក់នៅទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិច្រាបឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពពីមិត្តរួមការងារឈ្មោះ វីរៈ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងផ្សារដែក ដែលមានស្រុកកំណើតនៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃធម្មតារូបគេតែងតែ ចេញមកបើកទ្វារ តូបពីព្រលឹមនាំជនរងគ្រោះធ្វើការងារ។ ព្រោះគេនិងជនរងគ្រោះស្នាក់នៅកន្លែងផ្សេងគ្នា ប៉ុន្តែនៅថ្ងៃកើតហេតុនៅខណៈពេលរូបគេមកបើកទ្វារតូបដើម្បីធ្វើការងារដូចថ្ងៃធម្មតាស្រាប់តែបើកទ្វារតូបក៏ប្រទះ ឃើញជនរងគ្រោះដេកផ្កាប់មុខនៅក្រោមឡៅតឿភ្លាមនោះដែររូបគេស្មានតែជនរងគ្រោះខ្យល់គរដួលក៏ស្ទុះទៅលើកបំរុងដឹកយកទៅសង្គ្រោះដែរប៉ុន្តែនៅខណះពេលរូបគេលើកជនរងគ្រោះផ្ងារឡើង ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយរួចគេទូរសព្ទ័ប្រាប់ថៅកែថាឈ្មោះពីនគាដេកស្លាប់នៅក្នុងតូបដោយមិនដឹងមូលហេតុ។
ចំពោះ ថៅកែរបស់ជនរងគ្រោះឈ្មោះ គឹម សុជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ(មុខរបរជាងដែក)ក្រោយពីទទួលដំណឹងថា មានកម្មកររបស់ខ្លួនដេកស្លាប់នៅក្នុងតូបរបស់ខ្លួនភ្លាមនោះគេក៍៏មកដល់កន្លែងកើតហេតុហើយទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្រះចកតែម្តង។
ពាក់ព័ន្ធនឹងករណីកម្មករជាងដែកម្នាក់ដេកស្លាប់ នៅក្នុងតូបផ្សារដោយគ្មានមូលហេតុ នោះ សមត្ថកិច្ចជំនាញបានបង្កើតគណៈកម្មការចម្រុះ ចុះធ្វើកោសល្យវិច័យរួចកម្លាំងសមត្ថកិច្ច ជំនាញក៍បានសន្និដ្ឋាន ថា ជនរងគ្រោះស្លាប់ដោយចរន្តអគ្គិសនី ឆក់នៅលើឡៅតឿធ្លាក់មកក្រោមបណ្តាលឲ្យស្លាប់តែម្តងហើយនៅលើខ្លួនជនរងគ្រោះមានស្នាមរបួស។
ក្រោយពីធ្វើកោសល្យវិច្ច័យរួចសពត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យ នៅឯ ស្រុកកំណើតស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម៕
រាជធានីភ្នំពេញ ៖យោងតាមមន្ត្រីតុលាការបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុននេះបន្តិចថា តុលាការសម្រេចផ្តន្ទាទោសលោក ហុង សុខហួរ ដាក់ពន្ធនាគារ៧ឆ្នាំ មិនពិន័យជាប្រាក់ទេ។
គួរបញ្ជាក់ថា លោក ហុង សុខហួរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះមាន៖ បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕
ដោយ៖បញ្ញា
ភ្នំពេញ ៖ក្រោយពីមានការឡោមព័ទ្ធចាប់មុខសញ្ញាប្លន់យកទ្រព្យសម្បត្តិ ម្ចាស់បណ្ណាគារស៊ិនហួររបស់ជនជាតិចិន មុខប្រលានយន្តហោះ បានសម្រេច ហើយបានបាញ់សម្លាប់មនុស្សម្នាក់ និងរបួសម្នាក់តាំងពីម៉ោង១ និង៣៥នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងរយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៦ លោក យឹម សារ៉ាន់ អធិការនគរបាល បានដឹកនាំកម្លាំងចម្រុះ ដើម្បីចុះរុករកក្នុងដីឡូត៍នោះដែលពោរពេញសំណង់បាក់បែក។
ក្នុងបើកប្រតិបត្តិការវាយលុក ស្វែងរកក្រុមចោរប្លន់២នាក់នោះដែលលាក់ខ្លួនសមត្ថកិច្ចបានប្រើ Dron ដើម្បីហោះពីលើមើលក្នុងព្រៃដែលសង្ស័យថាក្រុមចោរលាក់ខ្លួនមុននឹងសម្រេចលុកព្រៃចូលចាប់ក្រុមចោរ។ យ៉ាងណាក៏ដោយគេមិនដឹងថា តើក្រុមចោរទាំង២នាក់នោះស្ថិតនៅក្នុងព្រៃនោះឬក៏រត់គេចបាត់យ៉ាងណានោះទេ។
គួររំលឹកថា ក្រុមចោរក្រុមចោរពីរនាក់ស្លៀកពាក់ស៊ីវិល និងពាក់ម៉ាស់មុខ បានដើរចូលទៅក្នុងផ្ទះបើកលក់សៀវភៅ ប៊ិច និងសម្ភារៈសិក្សារបស់ជនជាតិចិនឈ្មោះ លូ បាយហេង អាយុ ៥៤ឆ្នាំ។ ពេលចូលទៅក្នុងផ្ទះក្រុមចោរបានទាញទ្វារបិទព្រមទាំងបានដកកាំភ្លើងភ្ជង់ម្ចាស់ផ្ទះ និង និយាយភាសាចិនទារលុយ ព្រមទាំងទាញយកខ្សែករមួយខ្សែផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលក្រុមចោរកំពុងធ្វើសកម្មភាពនោះ ភរិយារបស់ជនរងគ្រោះ ដែលនៅជាន់លើ ក៏ស្រែកជាភាសាចិនថា ចោរចូលប្លន់ ធ្វើឲ្យក្រុមចោរភ័យ ក៏បើកទ្វារផ្ទះរត់គេចខ្លួន ដោយរត់សំដៅទៅខាងរង្វង់មូលចោមចៅ។ ពេលទៅដល់រោងចក្រ PPM ក្រុមចោរបានរត់ចូលទៅក្នុងបុរី ដែលគេសាងសង់ឡើងក្នុងដីឡូតិ៍។
ភ្លាមៗនោះសន្តិសុខយាមទៅ ដេញតាមសួរនាំ ក្នុងបំណងហាមឃាត់ក្រុមចោរមិនចូលទៅក្នុងបុរីនោះ តែជនល្មើសនៅតែបន្តរត់ទៅមុខទៀត ស្រាប់តែជួបជនរងគ្រោះឈ្មោះ យ៉េន រីណុង អាយុ ២៣ឆ្នាំនៅក្នុងផ្ទះរត់ទៅអើតមើលក៏បានបាញ់មួយគ្រាប់ចំដើមទ្រូង បណ្តាលឲ្យស្លាប់ ភ្លាមនោះមានបុរសរងគ្រោះម្នាក់ទៀតឈ្មោះ យូរ សុខហេង នៅជាន់លើក៏ត្រូវជនល្មើសបាញ់មួយគ្រាប់ចំកញ្ចក់ខ្ទេតបំបែងបណ្តាលអោយរបួស ហើយជនល្មើសក៏បានរត់ចូលទៅក្នុងព្រៃបាត់ស្រមោល។
តាមការសន្និដ្ឋានក្រុមចោរប្លន់ជា អ្នកបាញ់មានអាយុប្រហែល ៣៥ឆ្នាំ កម្ពស់ប្រហែល ១.៧២ម៉ែត្រ មានមាឌស្តើង។ ជនសង្ស័យម្នាក់ទៀត អាយុប្រហែល៣៤ឆ្នាំ មានរាងស្តើងកម្ពស់ប្រហែល១.៦៨ម៉ែត្រ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរបានប្លន់យកលុយ ពីក្នុងបណ្ណាគាររបស់ជនជាតិចិនយកលុយ ៥០០ដុល្លារ និងខ្សែកមួយខ្សែទម្ងន់ប្រមាណ១តម្លឹង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ជនល្មើសមកផ្តោន្ទាទោសតាមផ្លូវច្បាប់៕
បាល់ទាត់ ៖ទីបំផុតខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រេចចិត្តបន្តអនាគតរបស់ខ្លួនជាមួយក្រុម Real Madrid ដោយនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល៥ឆ្នាំ នេះគឺមានថា កីឡារូបនេះនឹងស្នាក់នៅក្នុងឯកីឡដ្ឋាន Bernabeu រហូតដល់ឆ្នាំ ២០២១។
កីឡាករសញ្ជាតិព័រទុយហ្គាល់ឆ្នាំរូបនេះ កិច្ចសន្យាចាស់របស់គាត់គ្រោងនិងផុតកំណត់នៅខែមិថុនាឆ្នាំ២០១៨ ប៉ុន្តែ Ronaldo នឹងចុះកុងត្រាបន្ថែមទៀតនៅថ្ងៃច័ន្ទនេះតែម្ដង និងទទួលបានថ្លៃពលកម្មប្រចាំសប្ដាហ៍ប្រមាណ ៣៦៥,០០០ ផោន។
គួរបញ្ជាក់ថា Ronaldo ស៊ុតចូល៣៧១គ្រាប់ចាប់តាំងពីផ្ទេរពី Manchester United មកកាន់ Real Madrid ក្នុងឆ្នាំ២០០៩៕
រាជធានីភ្នំពេញ ៖ភ្នាក់ងាររាយការណ៍ថា សមត្ថកិច្ចកំពុងបើកប្រតិបត្តិការវាយលុកចូលព្រៃ ដើម្បីតាមចាប់ជនសង្ស័យ២នាក់ ដែលបាញ់សម្លាប់សន្តិសុខម្នាក់ និងប្លន់យកទ្រព្យសម្បត្តិម្ចាស់ បណ្ណាគារជនជាតិចិន នៅមុខព្រលានយន្តហោះភ្នំពេញ ចាប់តាំងពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦មក ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា សមត្ថកិច្ចបានប្រើ Dron ដើម្បីហោះពីលើ មើលក្នុងព្រៃដែលសង្ស័យថា ក្រុមចោរលាក់ខ្លួនមុននឹងសម្រេចលុកព្រៃចូលចាប់ក្រុមចោរ។
សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាល បាននឹងកំពុងដឹកនាំកម្លាំងចម្រុះ ដើម្បីចុះទៅព័ទ្ធចាប់ មុខសញ្ញាបាញ់ប្លន់សម្លាប់សន្តិសុខម្នាក់ និងប្លន់យកទ្រព្យសម្បត្តិ ម្ចាស់បណ្ណាគារជនជាតិចិន មុខប្រលានយន្តហោះ អន្តរជាតិភ្នំពេញ។
គួររំលឹកថា ក្រុមចោរក្រុមចោរពីរនាក់ស្លៀកពាក់ស៊ីវិល និងពាក់ម៉ាស់មុខ បានដើរចូលទៅក្នុងផ្ទះបើកលក់សៀវភៅ ប៊ិច និងសម្ភារៈសិក្សារបស់ជនជាតិចិនឈ្មោះ លូ បាយហេង អាយុ ៥៤ឆ្នាំ។ ពេលចូលទៅក្នុងផ្ទះក្រុមចោរបានទាញទ្វារបិទ ព្រមទាំងបានដកកាំភ្លើងភ្ជង់ម្ចាស់ផ្ទះ និង និយាយភាសាចិនទារលុយ ព្រមទាំងទាញយកខ្សែករមួយខ្សែផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលក្រុមចោរកំពុងធ្វើសកម្មភាពនោះ ភរិយារបស់ជនរងគ្រោះ ដែលនៅជាន់លើ ក៏ស្រែកជាភាសាចិនថា ចោរចូលប្លន់ ធ្វើឲ្យក្រុមចោរភ័យ ក៏បើកទ្វារផ្ទះរត់គេចខ្លួន ដោយរត់សំដៅទៅខាងរង្វង់មូលចោមចៅ។ ពេលទៅដល់រោងចក្រ PPM ក្រុមចោរបានរត់ចូលទៅក្នុងបុរី ដែលគេសាងសង់ឡើងក្នុងដីឡូតិ៍ ។ ភ្លាមៗនោះសន្តិសុខយាមនៅទីនោះ ដេញតាមសួរនាំ ក្នុងបំណងហាមឃាត់ក្រុមចោរមិនចូលទៅក្នុងបុរីនោះ ស្រាប់តែជនល្មើសបានបាញ់មួយគ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះ យ៉េន រីណុង អាយុ ២៣ឆ្នាំ បណ្តាលឲ្យស្លាប់ ឯកម្នាក់ទៀតជាសន្តិសុខយាមនៅភូមិគ្រឹះវូហោ ដែលដេញតាមដែរនោះ
បន្ទាប់ពីបាញ់បណ្តាលឲ្យសន្តិសុខស្លាប់ និងរបួសហើយ ក្រុមចោរ ក៏បានរត់គេចខ្លួនបាត់ទៅ។ តាមការសន្និដ្ឋានក្រុមចោរប្លន់ជា អ្នកបាញ់មានអាយុប្រហែល ៣៥ឆ្នាំ កម្ពស់ប្រហែល ១.៧២ម៉ែត្រ មានមាឌស្តើង។ ជនសង្ស័យម្នាក់ទៀត អាយុប្រហែល ៣៤ឆ្នាំ មានរាងស្តើងកម្ពស់ប្រហែល ១.៦៨ម៉ែត្រ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរបានប្លន់យកលុយ ពីក្នុងបណ្ណាគាររបស់ជនជាតិចិនយកលុយ ៥០០ដុល្លារ និងខ្សែករមួយខ្សែទម្ងន់ប្រមាណ១តម្លឹង៕
ខេត្តកំពង់ស្ពឺ ៖សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ក្រោយពីប្រើហិង្សាយ៉ាងញឹកញាប់ ហើយចុងក្រោយនេះបានដុតបំផ្លាញផ្ទះខ្លួនឯងដែលកំពុងរស់នៅ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មន្ដ្រីនគរបាល បានឲ្យដឹងថា ជនបង្កបានប្រើប្រាស់សារធាតុញៀនហួសកំណត់ ហើយតែងតែប្រើអំពើហិង្សាក្នុងគ្រួសារ លុះនៅថ្ងៃកើតហេតុ ស្រាប់តែដុតផ្ទះខ្លួនឯងចោលតែម្ដង។ នគរបាលថា ជនបង្កឈ្មោះ នៅ វណ្ណៈ អាយុ៣២ឆ្នាំ មុខរបរដើរក្រៀវជ្រូក។
ក្រោយពេលកើតហេតុភ្លាមៗ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដ៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០១៦ម្សិលមិញនេះប្រជាពលរដ្ឋខ្មែរចំនួន៦,៨៧២,៦៥១នាក់ ស្មើនឹងប្រមាណ៧១.១១ភាគរយហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង៩.៦លាននាក់៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍