All posts by មេគង្គ ប៉ុស្តិ៍

ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​អប្សរា​២​រូប​រឿង​កាប់​ដើម​គ្រញូង​នៅ​តំបន់​អង្គរ​

​ខេត្តសៀមរាប​៖​ទីបំផុត​មន្ត្រីជាន់ខ្ពស់​ដែលមាន​តួនាទី និង​មុខតំណែង​ការពារ​អភិរក្ស​ព្រៃឈើ​របស់​អាជ្ញាធរ​អប្សរា​២​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​កាប់រំលំ​ដើម​គ្រញូង​ដ៏​ធំ​មហិមា​មានមុខ​កាត់​ដល់​ជិត​មួយ​ម៉ែត្រ នៅក្នុង​តំបន់​អង្គរ​កាលពី​ល្ងាច​ថ្ងៃទី​០៥ វិច្ឆិកា កន្លងទៅ​ថ្មីៗ ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា​។​
​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​មានប្រសាសន៍ថា ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ធ្វើឡើង​ទៅតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការបំផ្លិចបំផ្លាញ​សម្បត្តិ​ជាតិ​ដ៏​កម្រ និង​មានតម្លៃ ។​
​ជន​បាន​ចាប់ខ្លួន​ម្នាក់​ឈ្មោះ​ឈរ ថា​ណាត អគ្គនាយករង​ទទួលបន្ទុក​ព្រៃឈើ​នៃ​អាជ្ញាធរ​អ​ប្សា​រា និង​ម្នាក់ទៀត​ឈ្មោះ​ចេ​វ ផល ប្រធានការិយាល័យ​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​អ​ប្សា​រា ដើម្បី​យកមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។​
​លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​កំពុង​ឆ្លិច​យក​ចម្លើយ​បន្ថែម ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មុន​បញ្ជូន​ទៅកាន់​ស្ថាន​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​បើក​ការចោទប្រកាន់​ទៅតាម​និតិ​វិធី ។ ចំណែក​វត្ថុតាង​ឈើ​គ្រញូង ដែល​កំពុង​ថែ​រក្សាទុក​បណ្តោះអាសន្ន នៅ​រដ្ឋបាល​ព្រៃឈើ នឹងត្រូវ​យកទៅ​ឆ្លាក់​ជា​ព្រះ​ពុទ្ធរូប សម្រាប់​ទុកជា​ការគោរព​សក្ការៈរ​បស់​ពុទ្ធិ​បរិស័ទ​ទាំងពួង​៕

4afa31ad-b5fd-41c9-9894-c0044a6650ea

លោក ដូ​ណា​ល់​ត្រាំ ជា​នរណា ?

​លោក ដូ​ណា​ល់ ត្រាំ បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ ដោយបាន​យកឈ្នះ​លើ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី ៨​វិច្ឆិកា​។ ជា​បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់​ត្រាំ គឺជា​មហាសេដ្ឋី​ដ៏​កំពូល​ម្នាក់​របស់​អាមេរិក ជា​អ្នកជំនួញ​ធំ ក្នុង​វិស័យ​អចលនទ្រព្យ មុននឹង​ចូលប្រលូក​នយោបាយ​។​
​កើត​នៅ​ថ្ងៃទី ១៤ មិថុនា ឆ្នាំ ១៩៤៦ នៅ​ក្រុង​ញូវយ៉ក ក្នុង​សង្កាត់​ដែល​កាលសម័យ​នោះ​មានតែ​ជនជាតិ​ស្បែក​ស​រស់នៅ​។ ដល់​អាយុ​ចូល​សាលា លោក ដូ​ណា​ល់ ត្រាំ ទៅបាន​ឪពុកម្តាយ​បញ្ជូនទៅ​រៀន​នៅក្នុង​សាលា​យោធា ដើម្បី​បំពត់​អត្ត​ច​រិ​ក​រប៉ិលរប៉ូច ចាប់​មិន​ឈ្នះ​។​
​លោក​ជា​កូន​ទី​៥​ក្នុង​ត្រកូល​អ្នកជំនួញ និង​ជា​គ្រួសារ​អន្តោប្រវេសន៍ ដោយមាន​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់ ធ្វើដំណើរ​ផ្សងព្រេង​តាម​កប៉ាល់​មក​អាមេរិក និង​ម្តាយ​ជា​ជនជាតិ​អេកូ​ស​។ ត្រកូល ត្រាំ ជា​គ្រួសារ​គំរូ​របស់​អាមេរិក តំណាង​ជោគជ័យ ប្រឹងប្រែង​រកស៊ី​ខ្លាំង និង​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍ សង្កាត់ Jamaica Estates ដោយ​សាង​សង់ផ្ទះ​យ៉ាងច្រើន​។
​ក្រោយ​បញ្ចប់​ការសិក្សា​ផ្នែក​ពាណិជ្ជកម្ម​នៅ​សកលវិទ្យា​ល័យ Pennsylvanie លោក ដូ​ណា​ល់ ត្រាំ បាន​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុន​របស់​ឪពុក​នៅ​ឆ្នាំ​១៩៦៨​។ នៅ​ឆ្នាំ​១៩៧១ លោក ដូ​ណា​ល់​ត្រាំ បានទទួល​ជំនួយ​ពី​ឪពុក ចំនួន​១​លាន​ដុល្លារ ដើម្បី​ផ្សងព្រេង​ក្នុង​វិស័យ​អចលនទ្រព្យ និង​គ្រប់គ្រង​ក្រុមហ៊ុន​របស់​គ្រួសារ​បន្ត​។ ប៉ុន្តែ​ខុស​ឪពុក ដែល​សង់ផ្ទះ​សម្រាប់​គ្រួសារ​ឋានៈ​មធ្យម ថ្នាក់កណ្តាល លោក ដូ​ណា​ល់ ត្រាំ ជ្រើសរើស​ភាពទំនើប​និង​ប្រណិតៗ អាគារ​ខ្ពស់ៗ កាស៊ីណូ សណ្ឋាគារ … នៅ​សង្កាត់​ម៉ា​ណា​តាន់ កណ្តាល​ទីក្រុង​ញូវយ៉ក ក្នុងពេលដែល​តម្លៃ​នៅ​ថោក​នៅឡើយ​។ ជំនួញ​របស់លោក បានផ្តល់​ផ្លែផ្កា​និង​ជោគជ័យ​ខ្លាំង ! នៅ​ឆ្នាំ​១៩៨០ លោក​បាន​ក្លាយជា​អ្នកជំនួញ ដែលមាន​ជោគជ័យ​បំផុត និង​ក្លាយជា​មហាសេដ្ឋី មាន​ប្រាក់​ដល់​ទៅ​វាល់​ពាន់​លាន​ដុល្លារ​។​
​នៅ​ឆ្នាំ​១៩៩០ ជីវិត​ឯកជន​របស់​បាន​ផ្ទុះឡើង​យ៉ាង​ផុសផុល​ក្នុង​ទំព័រមុខ​របស់​សារព័ត៌មាន អាមេរិក​។ ការ​លែងលះ​លើកដំបូង​របស់លោក បាន​ចំណាយ​ប្រាក់​អស់​រាប់លាន​។ លោក ដូ​ណា​ល់ ត្រាំ ឆ្លងកាត់​ការខាតបង់ ដល់​ទៅ​បួន​ដង​តែ​អាច​ស្ទុះ​ងើបឡើង​វិញ រហូត​ឈ្មោះ​លោក​បានក្លាយ ម៉ាក ៖ ម៉ាក​ផលិតផល​ប្រណិត ម៉ាក​ស្រា vodka ម៉ាក​សាច់គោ Steaks Trump​។ ភាពល្បីល្បាញ​របស់លោក​បាន​រីក​កាន់​ធំ ដោយ​លោក​ធ្លាប់​ធ្វើជា​ពិធីករ​ទូរទស្សន៍ ជាតា​រា​ដ៏​ល្បីល្បាញ ក្នុង​កម្មវិធី The Apprentice ដែលមាន​អ្នកតាមដាន​ទស្សនា​ដល់​ទៅ​ជាង​៥០​លាន​នាក់​។​
​លោក​បាន​ចូលប្រលូក​ក្នុង​ជីវិត​នយោបាយ​នៅ​ឆ្នាំ​១៩៨០ ក្នុងនាម​ជា​អ្នកប្រជាធិបតេយ្យ បន្ទាប់មក​បាន​ផ្តាច់ខ្លួន​មក​ចូលបក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ​១៩៨៧ ហើយ​ត្រលប់​ចូលទៅ​បក្ស​ប្រជាធិបតេយ្យ​វិញ នៅ​សម័យ​លោក ច​ច ប៊ូ​ស​ជា​ប្រធានាធិបតី ព្រមទាំង​បាន​សម្តែង​ការគាំទ្រ​លោកស្រី​គ្លី​ន​តុ​ន នៅ​ឆ្នាំ​២០០៨​ផង​។​
​លោក​បាន​សាកល្បង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ម្តង​ជា​ពីរដង (១៩៨៨-២០០០)​មិនបាន​សម្រេច ទើប​នៅ​ឆ្នាំ​២០១២ លោក​បាន​វិល​មកកាន់​បក្ស​សាធារណរដ្ឋ ជាមួយនឹង​ការគាំទ្រ លោក មី​ត​រ៉ូម​នី និង​បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដោយ​គ្មាន​នរណា​គិតដល់ នៅ​ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​៨ វិច្ឆិកា ២០១៦ លោក បាន​បង្ក​ការភ្ញាក់ផ្អើល ដោយបាន​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥៕

15002307_1408284715879011_3809126845038399485_o

លោក អូ​បា​ម៉ា អញ្ជើញលោក ត្រាំ មក​សេត​វិមាន​និយាយ​រឿង​ផ្ទេរតំណែង​

​វ៉ាស៊ីនតោន​៖​សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក​ដែល​ទើបតែ​ជាប់ លោក​ដូ​ណា​ល់ ត្រាំ នៅឯ​សេត​វិមាន​នៅថ្ងៃនេះ ស្ដីពី​ការផ្ទេរ​តំណែង បន្ទាប់ពី​បេក្ខភាព​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​រូបនេះ និង​ក្រុមការងារ​បានធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជិត​មួយឆ្នាំ​មកនេះ​។
​យោងតាម​សេចក្ដីថ្លែងការណ៍​អ្នកនាំពាក្យ​ខាង​សេត​ត​វិមាន លោក Josh Earnest បាន​និយាយថា​«​ការធានា នូវ​ការ​ផ្ទេរតំណែង​ដោយ​សន្តិវិធី​គឺជា​មូលដ្ឋានគ្រឹះ​ជា​អទិភាព នៃ​ការកំណត់​ពី​ប្រធានាធិបតី​ថ្មី​នៅ​ដើមឆ្នាំ​ក្រោយ នេះ ក៏ដូចជា​ជំនួប​រវាង​ប្រធានាធិបតី​ផុត​អាណត្តិ និង​ប្រធានាធិបតី​ថ្មី​»៕

obama-trumpscalia

អនុប្រធាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ខេត្តកំពង់ចាម​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ខេត្តព្រៃវែង​៖​បុរស​ម្នាក់​ដែលជា​អនុប្រធាន​ការិយាល័យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ខេត្តកំពង់ចាម បាន​ដាច់​ក្បាល​ចេញពី​ខ្លួន​បាត់ ដោយសារតែ​បើករថយន្ត​ឆ្លាម ទៅបុក​ជាមួយ​រថយន្ត​យី​ឌុប ដែល​បើក​មក​បញ្ច្រាសទិស​គ្នា​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ក្នុងភូមិ​ក្រសាំង​គយ ឃុំ​ជ្រៃ ស្រុក ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​
​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ សូ សុធា អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ក្នុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មានមុខរ​បរជា អនុប្រធាន​ការិយាល័យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ខេត្តកំពង់ចាម​។​
​មុនពេល​កើតហេតុ ជនរងគ្រោះ​បើករថយន្ត​ម៉ាក​កាំ​ម៉ា​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-5813 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ពេលមកដល់​ចំណុចកើតហេតុ រថយន្ត​ជនរងគ្រោះ​បាន​បើក​ឆ្លង​ទ្រូង​ថ្នល់ ចូលទៅ​ខាងឆ្វេង​ដៃ​ទៅ បុក​រថយន្ត​យី​ឌុប​១​គ្រឿង​ផ្សេងទៀត​ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-1005 បណ្តាល​ឲ្យ​រថយន្ត​ទាំង​២ បុក​គាប​រួញ​ក្បាល​ទាំងសងខាង ចំណែក​ជនរងគ្រោះ សូ សុធា មិនដឹងថា​ត្រូវ​នឹង​អ្វី​នោះទេ ស្រាប់តែ​ឃើញ​ដាច់​ក្បាល​ធ្លាក់​ចេញពី​ខ្លួន​បាត់ទៅហើយ​ហើយ​នៅក្នុង​រថយន្ត​នោះ​មិនមាន​អ្នកផ្សេង​ជិះ​រួម​ដំណើរ​នោះទេ​។ ចំណែក​អ្នកបើកបរ​រថយន្ត ហ៊ីយ៉ាន់ដាយ​ដែល​ប៉ះទង្គិច​គ្នា​នោះ​ក្រោយ​កើតហេតុ​ភ្លាម បាន​រត់គេចខ្លួន​បាន​ស្រមោល​ភ្លាម បន្សល់ទុក​តែ​រថយន្ត​នៅ នឹង​កន្លែងកើតហេតុ​។​
​ក្រោយ​កើតហេតុ​ភ្លាម​សមត្ថកិច្ច បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាម ហើយ​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ ជនរងគ្រោះ​ទៅ​ទទួលយក​សាកសព ជនរងគ្រោះ​ភ្លាមៗ​ផងដែរ ចំណែក​រថយន្ត​ទាំង​២​ត្រូវ​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ជ្រៃ ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

fn-2016-11-09-19-49-41-0 fn-2016-11-09-19-49-49-0 fn-2016-11-09-19-49-49-1

មេ​ឆ្នោត​ស្រស់ស្អាត​ម្នាក់​ត្រូវបាន​ចាប់​បញ្ជូនទៅ​តុលាការខេត្ត​

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កាលពី​រសៀល ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ល្បែង​ចាក់​កន្ទុយលេខ ឆ្នោត​ចំនួន​១​កន្លែង​ឃាត់​មេ​ឆ្នោត​១​នាក់ និង​វត្ថុតាង​មួយចំនួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​
ដោយយោង​តាម​អនុសាសន៍ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន បើក​កិច្ចប្រជុំ ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​វិធានការ​បង្ក្រាប​រាល់​ល្បែងស៊ីសង ខុសច្បាប់ នៅក្នុង​ព្រះរាជាណាចក្រ កម្ពុជា និង​មានការ ណែនាំ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឧ​ត្ត​ម សេនីយ៍ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានដាក់​បទ បញ្ជា​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​និង​ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់ ដោយ​លោក​អនុ​សេនីយ៍ ទោ ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ​បាន​ចុះ​ធ្វើការ បង្ក្រាប​ល្បែង (​ចាក់​កន្ទុយ​លេខឆ្នោត​)​ចំនួន​១​កន្លែង​នៅ​ចំណុច​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
លោក ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​បានអោយដឹង​ថា​៖​ក្នុង​កិច្ចប្រតិបត្តិការ បទល្មើស​ជាក់ស្ដែង​ខាងលើ​សមត្ថកិច្ច​ឃាត់ខ្លួន​មេ​កត់​កន្ទុយ​ឆ្នោត​ចំនួន​១​នាក់ ឈ្មោះ​គឹម ពី​យ៉ា ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ រួម​និង​វត្ថុតាង​កត់​កន្ទុយលេខ​ឆ្នោត​មួយចំនួន​ផងដែរ​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​កត់​កន្ទុយលេខ​ឆ្នោត​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​ខេត្តបាត់ដំបង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

15007695_1789090744662821_181869981_o15034103_1789090757996153_1720411274_o 15034271_1789090751329487_1348855945_o

សមត្ថកិច្ច​បន្ត​ស្វែងរក​អ្នក​កាប់​ដើម​គ្រញូង​នៅ​តំបន់​អង្គរ​

​ខេត្តសៀមរាប​៖​តាម​ភ្នាក់ងារ​រាយការណ៍​ថា មកដល់ពេលនេះ ករណី​កាប់​ឈើ​គ្រញូង​នៅ​តំបន់​អង្គរ ត្រូវ បញ្ជូនទៅ​តុលាការ ខណៈដែល​សមត្ថកិច្ច​ក៏​កំពុង​ស្វែង​រកមុខ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ និង​ការកាប់​ឈើ​គ្រញូង​ដ៏​មានតម្លៃ​នោះ​ផងដែរ​។​
​សូមជម្រាបថា ឈើ​គ្រញូង​មួយ​ដើម​ដែល​ត្រូវបាន​កាត់​ផ្តួល​ដោយ​អាជ្ញាធរ​អប្សរា​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ដឹក​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី​ក្នុង​ឃុំ​ព្រះ​ដាក់​ទោះបី​ពលរដ្ឋ​តវ៉ា​មិន​ឲ្យ​ដឹក​ចេញ​ក៏ដោយ ។​
​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹងថា​ដើម​គ្រញូង ១ ដើម​ដែលមាន​មុខកាត់​ជិត ៩ តឹក និង​កម្ពស់​ជិត ១០ ម៉ែត្រ​មាន​ទីតាំង​ស្ថិតក្នុង​ឧទ្យាន​ជាតិ​អង្គរ​ខាងកើត​វត្ត​ថ្មី​ដំរី​សែន​ជ័យ​ក្នុងភូមិ​នគរ​ក្រៅ ឃុំ​គោកចក ក្រុង​សៀមរាប​ត្រូវបាន​អាជ្ញាធរ​អប្សរា​កាត់​ផ្តួល​កាលពី​ថ្ងៃអាទិត្យ​ក្រោយពេល​ឈើ​ដ៏​កម្រ និង​មានតម្លៃ​បំផុត​នេះ​ត្រូវបាន​រាយការណ៍​ថា​មាន​ជនខិលខូច​លួច​អារ​បាន​មួយ​ភាគ​ក្នុង​បំណង​លួច​ដឹក​ចេញ​។​
​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ត្រូវ​កាប់​ដើមឈើ​នេះ ព្រោះថា ទី ១ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​វា​ដួលរលំ​ដែល​អាចមាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ឬ​អ្នក​ដែល​មក​ជ្រក​ក្រោម​ដើម​គ្រញូង​នេះ និង ទី ២ គឺ​កាប់​យកទៅ​រក្សាទុក​កុំ​ឲ្យ​ជនខិលខូច​លួច​កាប់​បន្តទៀត​ក្រោយពេល​ជនខិលខូច​ទាំងនោះ​បាន​លួច​កាប់​កាលពី​ថ្ងៃទី ៤ ខែតុលា​សល់​តែ ២ តឹក​ប៉ុណ្ណោះ ។​
​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​រួមទាំង​មន្ត្រី​ជំនាញ បាន​អះអាងថា ឈើ​នេះ ជនខិលខូច​បាន​អារ​អស់​ប្រមាណ​១​តឹក​ប៉ុណ្ណោះ ដូច្នេះ​អាច​រក្សាទុក​បាន ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ទៅ​កាប់រំលំ​តែម្តង ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាងខ្លាំង ។ ផ្តើម​ពី​នោះ​ប្រជាពលរដ្ឋ រួមទាំង​មន្ត្រី​បរិស្ថាន​បានលើកឡើង​ថា ការកាប់​ឈើ​ក្រញូង​មួយ​ដើម​នៅ​តំបន់​អង្គរ​នេះ ស្ថិតក្នុង​ភាពអាថ៌កំបាំង និង​លាក់លៀម​បំផុត ដែល​សមត្ថកិច្ច​ត្រូវតែ​វែកមុខ​ឲ្យ​ឃើញ​ជនខិលខូច បើ​ពុំ​នោះទេ ពួកគាត់​មិន​សុខចិត្ត​នោះឡើយ៕

7-wood_3

តុលាការ​ពិន័យ លោក សម រ​ង្ស៉ី ១០​លាន​រៀល និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​១៥​លាន​រៀល​

រាជធានី​ភ្នំពេញ​៖យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​ករណី​បរិហារ​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ Like ក្លែងក្លាយ នៅលើ​បណ្តាញ​សង្គម Facebook ដើម្បី​បង្កើន​ប្រជាប្រិយភាព ត្រូវបាន​សាលាដំបូង​ក្រុងភ្នំពេញ​សម្រេច​ពិន័យ​ប្រាក់ លោក សម រ​ង្ស៉ី ១០​លាន​រៀល និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត ទៅ​ជនរងគ្រោះ ១៥​លាន​រៀល៕

cam-photo-rainsy-channa-web-only-800x533

អគ្គិភ័យ​ឆេះ​កញ្ចុះ​ស្បូវ​៤​ខ្នង​នៅ​ភោជនីយដ្ឋាន​តន្ត្រី​ក្ដាមស្រែ​ម្ចាស់​ហាង​បិទទ្វារ​អត់​ឲ្យ​អាជ្ញាធរ​ចូល​

​ភ្នំពេញ​៖​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ នៅក្នុង​ភោជនីយដ្ឋាន​យីហោ តន្ត្រី​ក្ដាមស្រែ បំផ្លាញ​កញ្ចុះ​ស្បូវ​សម្រាប់​ភ្ញៀវ អង្គុយ​ផឹកស៊ី​អស់​ចំនួន​៤​ខ្នង ដែល​បណ្ដាលមកពី​កម្ទេច​ផ្កាភ្លើង ជាង​ផ្សា​ដែល​ធ្លា​ក់លើ តែ​ក្នុង​ហេតុការណ៍​នោះ​ត្រូវបាន​បុគ្គលិក​យក​បំពុង​ពន្លត់​អគ្គិភ័យ​បាញ់​អស់​ជាច្រើន​បំពុង ទើប​មិន​ប​ណ្តោ​ល​អោយ​រាលដាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ទេ តែ​អ្វីដែល​គួរអោយកត់សំគាល់​នោះ​គឺ​ម្ចាស់​ហាង​មិនបាន​សហការ​និង​អនុ​ញ្ញា​ត្ត​អោយ​អាជ្ញាធរ​ចូល​ឡើយ​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នទី រសៀល ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​មិនមាន​នរណាម្នាក់​បាន​ដឹងថា នៅក្នុង​ហេតុ​ការ​ណ៏​នោះ បណ្ដាល​ឲ្យ​មាន​មនុស្ស​ប៉ុន្មាន​នាក់​រងរបួស ឬក៏​អត់ នោះឡើយ ព្រោះ​នៅ​ខណៈពេល​មានការ​ឆាបឆេះ ម្ចាស់​ហាង​រួម​នឹង​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​នោះ បានរួម​គ្នា​ពន្លត់ មិនបាន​ពឹង​ផ្អែកលើ​រថយន្ត​ពន្លត់អគ្គីភ័យ​ទេ​និង​មិន​ទទួលយក ការ​អន្តរា​គម​ន៏​ពី​អាជ្ញាធរ​និង​សមត្ថ កិច្ច​ឡើយ​។ និយាយ​រួម​ម្ចាស់​ហាង​ខាងលើ បាន​ទាញ​ទ្វាររបង​និង​គ្រប​ស្ទង់​បិទ​ជិត មិន​អនុញ្ញាត​ឲ្យ នរណាម្នាក់​បាន​ចូលទៅ​ពិនិត្យមើល ពី​ស្ថានភាព​នៃ​ការឆាបឆេះ​នោះទេ​។ ធ្វើអោយ​ប្រជាពលរដ្ឋ ម្នាក់ៗ​បាន​ត្រឹម​ឈរ​នៅ​ខាងក្រៅ តោង​របង​អឺត​មើលទៅ​ខាងក្នុង​តែប៉ុណ្ណោះ ដោយ​ពួកគេ​និយាយថា បាន​ពន្លត់ភ្លើង​រលត់​វិញ​ហើយ​៕ បញ្ញា​

15034257_1788654214706474_1985233810_o15007574_1788654211373141_1750998554_o14976186_1788654204706475_1875663178_o14975794_1788654201373142_258502482_o

ចុះ​ពិនិត្យ​ម៉ូ​ទ័​រ​បូមទឹក​ភ្លេច​ដកឌុយ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​

​ខេត្តពោធិ៍សាត់​៖​កម្មករសំណង​នៅ​វិទ្យាល័យ​ហ៊ុនសែន​រំលេច​ម្នាក់ ត្រូវបាន​ឆ្លង់​ចរន្តអគ្គិសនី​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​ត្រូវបាន​គេ​សង្ស័យ​កម្មករ​រូបនេះ​បាន​ដើរ​ចុះទៅ​ត្រួតពិនិត្យ​ម៉ូ​ទ័​រ​បូម​ទឹកស្រះ​ខាងក្រោយ​សាលា ហើយ​អាច​បណ្តាលមកពី​ភ្លេច​ដក់​ឌុយ​ខ្សែភ្លើង​។​
​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១៧ និង​៣០​នាទី ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ត្រង់ចំណុច​ស្រះ​ទឹក​ក្នុង​បរិវេណ​វិទ្យាល័យ​រំលេច ស្ថិត​ក្នុងភូមិ​ប្រឡាយ​រំដេញ ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់ តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​រំលេច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ រិ​ន រិ​ទ្ធ ភេទ​ប្រុស អាយុ ២១​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ផ្ល​ង ឃុំ​នាងដៃ ស្រុក​អង្គរជុំ ខេត្តសៀមរាប មក​បម្រើ​ការងារ​នៅ​ចំណុច​និង​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​
​ប្រភព​ខាងលើនេះ​បន្តថា សាកសព​ជនរងគ្រោះ​ត្រូវបាន​នារី​កម្មករសំណង​ដូចគ្នា​ប្រទះឃើញ​នៅពេល​គាត់​ដើរទៅ​ដងទឹក​ដើម្បី​យកមក​ដាំបាយ ដូច្នេះ​ជនរងគ្រោះ​ត្រូវបាន​ឆ្លង់​ចរន្តអគ្គិសនី​ឆក់​ស្លាប់ អាច​បណ្តាលមកពី​ភ្លេច​ដក់​ឌុយ​ខ្សែភ្លើង​នៅ​កន្លែងធ្វើការ (​ក្នុង​សាលារៀន​) ហើយ​គាត់​បាន​ដើរទៅ​ស្រះ​ទឹក​ខាងក្រោយ​សាលា​ចម្ងាយ​ប្រមាណ ៣០​ម៉ែត្រ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ម៉ូ​ទ័​រ​បូមទឹក ប៉ុន្តែ​ជា​អកុសល​ក៏ត្រូវ​បាន​ឆ្លង់​ចរន្តអគ្គិសនី​ឆក់​ស្លាប់​បែបនេះ​។​
​ប្រភព​ដដែល​បន្តទៀត​ថា​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​សហ​ការណ៍​គ្នា​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ ដើម្បី​ស្រង់​ចម្លើយ​នានា​និង​ចាប់យក​វត្ថុតាង​ឈានទៅ​ធ្វើការ​សន្និដ្ឋាន ជនរងគ្រោះ​ពិតជា​អាច​ស្លាប់​ដោយសារ​ឆ្លង់​ចរន្តអគ្គិសនី​ពិតប្រាកដ ដូច្នេះ​ក៏​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​សំណង​និង​សាច់​ញា​តិក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​៕

photo_2016-11-08_09-42-07

ហ្វីលីពីន​​លុបចោល​ការបញ្ជាទិញ​អាវុធ​ពី​សហរដ្ឋអាមេរិក​

​ហ្វីលីពីន​៖​កិច្ចសន្យា​លើ​ការ​នាំចូល​កាំភ្លើង​ប្រហែល​២​ម៉ឺន ៦​ពាន់​ដើមពី​ក្រុមហ៊ុន​ផលិត​កាំភ្លើង​អាមេរិក Sig Sauer Inc. ត្រូវបាន លោក រ៉ូ​ទ្រី​ហ្កូ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន​បាន​បញ្ជា​ឲ្យ​លុបចោល​កាលពី​ថ្ងៃ​ម្សិលមិញ គ្រា​ដែល​លោក​ថ្លែង​សុន្ទរកថា​នៅ​វិមាន​ម៉ា​ឡា​កា​ណាំង​។ នេះ​ដោយ​យោងតាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo​។​
​លោក​ថ្លែងថា​៖ “​ខ្ញុំ​បញ្ជា​ឲ្យ​លុបចោល​កិច្ចសន្យា​របស់​ប៉ូលិស​។ ហើយ​យើង​នឹងត្រូវ​ស្វែងរក​ប្រភព​ដទៃទៀត ដែលមាន​តម្លៃថោក​ជាង អាច​ហើយ​ប្រើប្រាស់​បានយូរ​ជាង និង​ល្អ​ដូច​កាំភ្លើង​ផលិត​ពី​កន្លែង​ដែល​យើង​កំពុង​បញ្ជា​ទិញ​ហ្នឹង​”​។​
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Sig Sauer ដែល​តំណាង​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក InTrade Asia Pacific Corp គឺជា​ឈ្នះ​ក្នុងការ​ដេញថ្លៃ​លើ​កិច្ចសន្យា​មានតម្លៃ​ដល់​ទៅជិត ៣៩​លាន​ដុល្លារ ក្នុងការ​ផ្គត់ផ្គង់​អាវុធ​ដល់​ប៉ូលិស​ហ្វីលីពីន​៕

13ba8d5900000514-3815277-duterte_recently_insulted_president_barack_obama_and_in_a_series-a-22_1475223629696

ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រថយន្ត​យី​ឌុប​ខូច​ឈប់​ចត​លើផ្លូវ​ពីក្រោយ​

ខេត្តស្វាយរៀង​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​៥ និង​១៥​នាទី​ទាបភ្លឺ​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​ស្វាត សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។ បើតាម​សមត្ថកិច្ច​បានអោយដឹង​ថា រថយន្ត​យី​ឌុប​មួយគ្រឿង​ពាក់​ស្លាក​លេខ ស្វាយរៀង 3A0718 មកពី​បាវិត​ទៅ​ភ្នំពេញ​ហើយ​ខូច​កាលេ​ឈប់​អែប​ស្តាំ​ត្រូវបាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស់​វី ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1CM 9086 ពី​ទិសខាងកើត​ទៅ​លិច​លុះដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​បុក​ពីក្រោយ​រថយន្ត​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្តង​។​
​ប្រភព​ខាងលើ​បាន​បន្តទៀតថា​៖​ម្ចាស់​រថយន្ត​មានឈ្មោះ វ៉ាន់ សុ​ភី ទីលំនៅ​ភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ នាង ឡា​វី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្លៀ​ង ឃុំរ​មាំ​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះមក​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ខេត្តស្វាយរៀង​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជួន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

unnamedunnamed-2unnamed-1

ចាប់​វាយខ្នោះ​ជនសង្ស័យ​ម្នាក់​ពីបទ​ចាប់​ក្មេងស្រី​អាយុ​៤​ឆ្នាំ​រំលោភ​

​ខេត្តកណ្តាល​៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈើទាល ចាប់​ឃាត់ខ្លួន​ដោយមាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ថា បាន​ចាប់រំលោភ​ចៅស្រី​របស់គាត់​អាយុ​០៤​ឆ្នាំ​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២ និង​៤៩​នាទី នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​ជនសង្ស័យ​មានឈ្មោះ ផន អាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​០៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ​(​ជិត​ផ្ទះ​ជនសង្ស័យ​) ។​
​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ឈើទាល​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ម្តាយ​ជនរងគ្រោះ​បាន​ទុក​កូន​ឲ្យ​ជីដូន​មើលថែ​ដោយ​ខ្លួន​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ឯ​ភ្នំពេញ ។ ចំណែក​ជីដូន​បាន​ទៅ​បង្រៀន​សិស្ស​នៅ​សាលារៀន​ទុក​ចៅ​ឲ្យ​នៅផ្ទះ​ជាមួយ​មីង​ពេល​ជីដូន​ត្រឡប់មក​ដល់ផ្ទះ​វិញ​ស្រាប់តែ​ឃើញ​ចៅ​ដេក​អស់កំលាំង​ខុសពី​ធម្មតា​ក៍​យក​ចៅ​ទៅ​ងូតទឹក​ស្រាប់តែ​ជនរងគ្រោះ​(​ចៅស្រី​)​ស្រែកយំ​យ៉ាងខ្លាំង​ហើយ​ប្រាប់​ជីដូន​ថា ឈឺ​ក្រហាយ​នៅ​ប្រដាប់ភេទ​ខ្លាំ​ណាស់​ពេល​មើល​ប្រដាប់ភេទ​ចៅ​ឃើញ​ហើមប៉ោង​ក្រហម​និង​ដាច់​ប្រហោង​ទើ​យក​ចៅស្រី​ទៅ​ឲ្យ​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ឃំ​ុ​ឈើទាល​ពិនិត្យមើល​ពេលនោះ​គ្រូពេទ្យ​ឃុំ​បាន​ប្រាប់ថា ក្មេងស្រី​នេះ​មាន​ស្នាម​ហើម​ក្រហម​ដាច់​ប្រហោង​ប្រដាប់ភេទ​មាន​គេ​ចាប់រំលោភ​។ ពេលនោះ​ជីដូន​ជនរងគ្រោះ​បាន​សួរ​ចៅស្រី​ថា អ្នកណា​ធ្វើ​អី​ចៅ​ជនរងគ្រោះ​ឆ្លើយថា​ប៉ា​បង​លីន​(​ជនសង្ស័យ​មានឈ្មោះ​ខាងលើ​)​ជា​អ្នក​ចាប់រំលោភ​។​
​លោកនាយ​ប៉ុស្តិ​បាន​បន្តទៀតថា​ក្រោយពី​បានដឹង​ពណ៍​មាន​នេះ​ភ្លាម​ជីដូន​និង​ម្តាយ​គ្មេងរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅវេលា​ម៉ោង​២២​និ​៤៩​នាទី​ថ្ងៃខែ​ដដែល​អោយជួយ​អន្តរាគមន៍​។ ពេល​ទទួលបាន​ពាក្យបណ្តឹង​ពី​ឈ្មោះ សុខ ម៉ា​រី ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​ម្តាយ​ជនរងគ្រោះ​) មាន​ទីលំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ​ក្នុងករណី​រំលោភ​សេពសន្ថវៈ​កើត​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​១៥ និង​៤០​នាទី​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ​រួច​កំលាំង​ប៉ុស្តិនគរបាល​ឈើទាល​រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​.​ឃុំ​បាន​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​មិនបាន​សារភាពថា ខ្លួន​ជា​អ្នកប្រព្រឹត្ត​ទេ​។ ជនសង្ស័យ​បា​នប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

untitled-1

រថយន្ត​យី​ឌុប​បើក​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​ស្លាប់​ម្នាក់​

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​រថយន្ត​ប្រភេទ​យី​ឌុប​ឡើង​ជែង​មិន​គោរព​ច្បាប់​ចរាចរណ៍ ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ពេញទំហឹង ស្លាប់​ម្នាក់​នៅ​និង​កន្លែង​។ សមត្ថកិច្ច​មូល​បាន​រាយការណ៍​អោយដឹងថា គ្រោះថ្នាក់​ខាងលើ​បង្កឡើង​ដោយ​រថយន្ត​ធុន​យ៉ី​ឌុប​ឡើង​ជែង​ទាំង​មិនមាន​សុវត្ថិភាព ហើយ​បាន​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​លិចទៅ​កើត បណ្តាលអោយ​ស្លាប់​ភាគី​ខាង​ម៉ូតូ​ម្នាក់​នៅ​ចំនុច​ក្រុមទី​២ ភូមិ​ពុកឆ្មា ឃុំ​អន្លុង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង នៅ​យប់​ម៉ោង​៧ និង​០០​នាទី ថ្ងៃទី​០៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​។​
​ជនរងគ្រោះ​ស្លាប់​ជា​ម្ចាស់​ម៉ូតូ​ឈ្មោៈ​ឈៀ​ត ប៊ុន​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ របរ​ជាងផ្សារដែក រស់នៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ រីឯ​អ្នកបើកបរ​រថយន្ត​ក្រោយពេល​កើត​គេចខ្លួនបាត់​បើកបរ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ ៣A-២៤៧២​។​
​សាកសព​ជនរងគ្រោះ​ក្រោយពេល​កើតហេតុ​ត្រូវ​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​ដោយឡែក​រថយន្ត​បង្ករ​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រងចាំ​ការចូល​ខ្លួន​មក​ដោៈ​ស្រាយ​តាមផ្លូវ​ច្បាប់​របស់​ភាគី​៕

14959060_1788576064714289_819236427_o14971552_1788576074714288_957677718_o 14976238_1788576071380955_1954626367_o 15032612_1788576054714290_2077456207_n 15033566_1788576058047623_835100918_n

ប្រជាពលរដ្ឋ​ខ្មែរ​ជិត​៧​លាន​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​០៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៦,៩០៤,៤៥៦​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើង មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-11-08-11-03-50-0

សំណុំ​រឿង​លោក សម រង្ស៊ី ចោទ​សម្តេច​តេ​ជោ​ទិញ Facebook Like ប្រកាសសាលក្រម​រសៀល​នេះ​

រាជធានី​ភ្នំពេញ​៖​មន្ត្រី​តុលាការ​ក្រុងភ្នំពេញ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ប្រកាស​សាលក្រម​លើ​សំណុំរឿង លោក សម រ​ង្ស៉ី ចោទ​សម្តេច​តេ​ជោ​ទិញ Like ក្លែងក្លាយ នៅ​ម៉ោង​៣ និង​០០​នាទី​រសៀល ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​តែម្តង​។
​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​បើកសវនាការ​លើ​សំណុំរឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថា ទិញ Facebook Like ក្លែងក្លាយ​៕

cam-photo-rainsy-channa-web-only-800x533