All posts by មេគង្គ ប៉ុស្តិ៍

ឪពុក​តិរច្ឆាន​កាប់សំលាប់​កូនស្រី​បង្កើត​ខ្លួនឯង​អាយុ​៣​ឆ្នាំ​

ខេត្ត​ព្រះសីហនុ​៖សមត្ថកិច្ចបានឲ្យដឹងថា ​វេលា​ម៉ោង​២២ និង​០០​នាទី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ មាន​ករណី​មនុស្សឃាត​មួយ​កើតឡើង​ក្នុង​លំនៅដ្ឋាន​ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
សមត្ថកិច្ចបន្តថា ករណីនេះបង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ជិ​វ រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងទង​មាន​ទីលំនៅ​ចំណុចកើតហេតុ​បាន​ប្រើ​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ដែល​ត្រូវជា​កូនស្រី​បង្កើត​ឈ្មោះ ជិ​វ លី​ហួរ ភេទ​ស្រី​អាយុ​៣​ឆ្នាំ​(​ស្លាប់​នៅ​កន្លែង​)​។ ក្រោយពី​កាប់សម្លាប់​កូន​រួច​ជនសង្ស័យ​បាន​រត់ចេញ​តាមផ្លូវ​ជាតិ​លេខ​៤​ដេញ​កាប់​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ មាន ហួត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​រងរបួស​ត្រង់​ប្រអប់​ដៃស្តាំ​ក្នុងខណៈ​ជនរងគ្រោះ​កំពុង​ដើរ​។​
​តាម​ការបំភ្លឺ​របស់​ឈ្មោះ ជិន សា​មា​ឌី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មេផ្ទះ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ​បានអោយដឹងថា ជនសង្ស័យ​មាន​សភាព​ដូច​មនុស្ស​បែក​ថ្នាំ​ហើយ​បាន​បំផ្លិចបំផ្លាញ​សំភារៈប្រើប្រាស់​ក្នុងផ្ទះ​ទាញ​កាំបិត​ដេញ​កាប់​ខ្លួន​តែ​គាត់​រត់គេចខ្លួន​មកប្តឹង​សមត្ថកិច្ច​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អ​.​ហ​ស្រុក​ព្រៃនប់​ឃាត់ខ្លួន​បាន​កំពុង​អនុវត្តតាម​និតិ​វិធី៕

15409548_1802550673316828_704191588_o15424505_1802549786650250_1838529388_n15424531_1802549736650255_1606748267_n

​

ឪពុក​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើតជា​បន្តបន្ទាប់​ជាង​២​ឆ្នាំ ទើប​បែកការណ៍​

​ខេត្តកំពង់ធំ​៖​ឪពុក​តិរច្ឆាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​ជា​បន្តបន្ទាប់​ជាង​២​ឆ្នាំ​ទៅហើយ ទើបតែ​ពេលនេះ​បែកការណ៍​ដឹង​ដល់​ម្តាយមីង​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦​។​ឪពុក​ចិត្ត​តិរច្ឆាន​រូបនោះ​ឈ្មោះ ស៊ឹម សេង អាយុ​៣៨​ឆ្នាំ រស់នៅ​ឃុំ​ប​ល្ល​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក​កូនស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ​។​
​សមត្ថកិច្ច​ស្រុក​បារាយណ៍​បាន​ឲ្យ​ដឹងថា ឪពុក​បង្កើត​ចិត្ត​តិរច្ឆាន​រូបនេះ​បាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​ជា​បន្តបន្ទាប់​បានសម្រេច​ជាច្រើន​ដង​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ហើយ​រំលោភ​លើកចុងក្រោយ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៦​។ បន្ទាប់មក​ក៏​បែកការណ៍​ដឹង​ដល់​ម្តាយមីង​ក្មេងស្រី​រងគ្រោះ ទើប​ម្តាយមីង​ក្មេងស្រី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​យកមក​ផន្ទាទោស​តាមច្បាប់​។​
​សមត្ថកិច្ច​បញ្ជាក់ថា ដោយសារ​ក្មេងស្រី​រងគ្រោះ​បាន​ជំងឺ​ផ្លូវភេទ​ធ្ងន់ធ្ងរ សមត្ថកិច្ច​សហការ​ជាមួយ​អង្គការ​ស្ត្រី​មាន​វិបត្តិ​បញ្ជូន​ក្មេងស្រី​រងគ្រោះ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ និង​ព្យាបាល​៕

3d9a835f-cac3-448b-b3c5-d91c702879c2

​

យន្តហោះ​ប៉ា​គី​ស្ថាន​ដឹក​អ្នកដំណើរ​មួយគ្រឿង​ធ្លាក់​ភាគ​ខាងជើង​ប្រទេស​

ប៉ា​គី​ស្ថាន​៖​សាកសព​មនុស្ស​យ៉ាងហោចណាស់៤៧នាក់ ត្រូវ បាន​គេ​ទាញ​ចេញពី​គំនរ​កម្ទេចកម្ទី នៃ​យន្តហោះ​ប៉ា​គី​ស្ថាន​ដឹក​អ្នកដំណើរ​មួយគ្រឿង​នៃ​ជើងហោះហើរ PK-661 ជាមួយ​មនុស្ស ៤០-៤៧នាក់ ដែល​បាន​ធ្លាក់​កាលពី​ម្សិលមិញ​នៅឯ​ក្បែរ​ទីក្រុង Havelian ស្ថិត​តំបន់​ភាគ​ខាងជើង​នៃ ប្រទេស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍ Pakistan International Airlines បាន​និយាយថា មនុស្ស​ជិះ​នៅលើ​យន្ដហោះ​ខាងលើ​មាន​ចំនួន​៤៧​នាក់ មុននឹង​វា​បាន​បាត់​ចេញពី​ប្រព័ន្ធ​រ៉ា​ដា​នៅ​ម៉ោង​ប្រមាណ​ជា ៤ និង​៣០​នាទី ម៉ោង​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​
​ទោះជា​យ៉ាងណា​មូលហេតុ​នៃ​ការធ្លាក់​ពុំទាន់​ត្រូវបាន​គេ​បញ្ជាក់​ឱ្យបាន​ច្បាស់​នៅឡើយ​ទេ​៕

fn-2016-12-07-19-32-04-0fn-2016-12-07-21-42-02-0

​

យន្ដហោះ​ចម្បាំង​អាមេរិក​ធុន FA-18 មួយគ្រឿង​ធ្លា​ក់នៅ​ជប៉ុន​

​ជប៉ុន​៖​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយថា វេលា​ម៉ោង​៥​ម៉ោង​នៅ​ជប៉ុន​ថ្ងៃទី​៧​ធ្នូ​ម្សិលមិញ​នេះ​យន្ដហោះ​ចម្បាំង​អាមេរិក​ធុន McDonnell Douglas FA-18 Hornet មួយគ្រឿង បាន​ធ្លាក់​នៅឯ​តំបន់ Kochi ស្ថិតនៅ​ភាគខាងត្បូង​ទីប្រជុំ​កោះ​សិន​កា​គូ​។ នេះ​បើ​យោង​ទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន NHK ។​
​លោក​រដ្ឋមន្ត្រី​បន្តថា ខណៈដែល​យន្តហោះ​កំពុង​ធ្លាក់ អ្នកបើក​យន្ដហោះ​ចម្បាំង FA-18 បាន​លោត​ឆត្រយោង​ចុះ​ទាន់ពេលវេលា​។ ទន្ទឹម​នោះ​រដ្ឋាភិបាល​ជប៉ុន​បញ្ជូន​យន្ដហោះ​៦​គ្រឿង និង​នាវា​២​គ្រឿង ទៅកាន់​តំបន់​យន្ដហោះ​ធ្លាក់​ភ្លាមៗ​។ ទោះបីយ៉ាងណា​ពេលនេះ​អាជ្ញាធរ​បាននិងកំពុង​បើក​ការ ស៊ើបអង្កេត​ផងដែរ​។
​គួរ​បញ្ជាក់ថា កាលពី​ខែកញ្ញា​កន្លងទៅ យន្ដហោះ​ចម្បាំង​អាមេរិក​ធុន Harrier ក៏បាន​ធ្លាក់​ផងដែរ​នៅ​ភាគ​ខាងកើត​កោះ Okinawa៕

51716aebf082c53c66aea3518401ffdd_l

​

អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ មិនមាន​វិធានការ​កំចាត់​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​តាម​ការសន្យា​

​ដោយ​៖​បញា​
​ភ្នំពេញ​៖​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ​តែងតែ​ចុះបង្ក្រាប​ទីតាំង​បាញ់​ត្រី​ខុសច្បាប់​កន្លែង​ដដែលៗ​តែ​បង្ក្រាប​មិនចេះ​អស់ ហើយ​ប៉ុន្មាន​ខែ​កន្ល​មកនេះ​ថៅកែ​ហ្គេម​បញា​ត្រី​បាន​បើក​យ៉ាង​សេរី​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​អ្វីដែល​គេ​មើលឃើញថា ជា​រឿង​ដ៏​គឃ្លើន​បំផុត​ដែល​ថៅកែ​ហ្គេម​បាញ់​ត្រី ប្រមាណ​ជាច្រើន​កន្លែង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវបាន​គេ​បើក​លេង ២៤​ម៉ោង តែម្ដង អ្នកលេង​ភាគច្រើន ជា​យុវ​សិស្ស និង​មុខសញ្ញា មក​ពពាក់ពពូន​គ្នា​។ ទីតាំង​បើក​ហ្គេម​បាញ់​ត្រី ២៤​ម៉ោង​លើ​២៤​ម៉ោង ជាច្រើន​ន្លែ​ង ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងនេះ​ជាពិសេស​នៅ​ផ្លូវ​វែង​ស្រេង និង​ផ្លូវ​២០០៤ និង​ទីតាំង​ផ្សេងៗ​ទៀត ត្រូវបាន​សិស្ស និស្សិត​រួមទាំង​ក្មេង​ទំនើង ក្រុម​បងតូច​-​ធំ បានមក​ចូល​លេង ខ្លះទៀត​សំងំ​ដេក និង​សេព​គ្រឿងញៀន ប្រមូល​ផ្ដុំគ្នា​បង្កើត​បទ​ល្មើស​លួច ឆក់ ប្លន់ ផ្សេងៗ​ក្នុងសង្គម​រាល់ថ្ងៃ​។​
​ប្រជាពលរដ្ឋ​ដែល​រស់ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្ទើរតែ​អស់ជំនឿ​ទុកចិត្ត​លើ​អាជ្ញាធរ​ខណ្ឌ​ហើយ ព្រោះ​រាល់​ការចុះ​បង្ក្រាប​ម្តងៗ​ម្ចាស់​ទីតាំង​ទាំងនោះ​ដូច​ដឹង​ក្លិន​មុន​បន្សល់ទុក​តែ​សំបក​ទូរ​តែ​ប៉ុន​ណ្ណោះ ហាក់ដូចជា​ការសម្តែង​ល្ខោន​ចឹ​ង​។​
​អាណាព្យាបាល​សិស្ស និស្សិត​តែងតែបាន​សំណូមពរ រាល់​វេទិកាសាធារណៈ ដែល​ធ្វើឡើង​រវាង​អាជ្ញាធរ និង​សមត្ថកិច្ច​ជាមួយ​ប្រជាពលរដ្ឋ​ជាការ​អនុវត្ដ​តាម​គោលនយោបាយ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​។
​សូមបញ្ជាក់ថា នៅមាន​ទីតាំង​លួច​បើក​ភ្នាល់​បាល់ កត់​កន្ទុយលេខ ហ្គេម​ស៊ីសង​ជាច្រើន​ទៀត​មាន​ប្រមាណ​ជា​ជិត​៥០​កន្លែង​បើក​លេង យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​នគរបាល ក្រុងភ្នំពេញ លោក​ជួន សុវណ្ណ មេត្តា​ចាត់វិធានការ បង្ក្រាប​ទីតាំង​ល្បែង កន្ទុយលេខ ភ្នាល់​បាល់ ហ្គេម នៅក្នុង​ភូមិសាស្ត្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង ព្រោះ​សព្វថ្ងៃនេះ​សម្បូរ​ខ្លាំងណាស់​៕

15424671_1802491949989367_1278707691_n

​

ចោរលួច​យ៉ាងសកម្ម​នៅក្នុង​មន្ទីរពេទ្យ​ប​ង្កែ​ខេត្ត​ជាប់អន្ទាក់​សមត្ថកិច្ច

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ករណី​លួច​ឆក់​មួយ​ត្រូវបាន កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បង្ក្រាបបាន ។​
​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​លួច​ឆក់​មួយ នៅពេល​បន្ទាប់ពី​កន្លងទៅ​ថ្មីៗ​នេះ​គេ​មើលឃើញថា​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​រង​ការចាប់ខ្លួន​ជា​បន្តបន្ទាប់​ដោយ​កម្លាំង នគរបាល​ខេត្តបាត់ដំបង ក្នុង​យុទ្ធនា​ការប្រឆាំង​បទល្មើស​នៅក្នុង​ខេត្ត​បាត់​ដប​ង ដែល​អនុវត្តតាម​ផែនការ​និង​ដាក់ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោស​ថេត​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ។​
​បើតាម​របាយការណ៍ លោក​វរសេនីយ៍ត្រី ប៉ាង​ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៩ វិច្ឆិកា ២០១៦​វេលា​ម៉ោង​៥​ទៀបភ្លឺ​មាន​ករណី​អំពើរ​លួច​ឆក់​មួយ​បាន​កើតឡើង​ត្រង់ចំណុច​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ដែល​បង្កដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាន​នឹង​ចំនួន​បាន​ចូល​លួច​យក​ទូ​រស​ព្វ័​ដៃ​ជនរងគ្រោះ​ឈ្មោះ ឌឿ​ន រ៉ាវី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ភូមិប​ឌិន​នៀវ សង្កា​ត ប៉ៃលិន ក្រុងប៉ៃលិន​ពេលដែល​ខ្លួន​ដាក់​សាក​ថ្ម​ចោល​នៅលើ​ក្បាល​ដំណេក ។ សំភារៈ​បាត់បង់​មានះ​
​ទូ​រស​ព្វ័​ដៃ​ម៉ាក Samsung note2​។​
​ក្រោយពី​ទទួល​បណ្តឹង​ភ្លាម​កម្លាំង​ផ្នែក​ជំ​នាយ​បានធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ នឹង​ទទួលបាន​នូវ​មុខសញ្ញា​ជាក់ស្តែង​និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ។​
​លុះដល់​ថ្ងៃទី​៧ ធ្នូ ២០១៦ វេលា​ម៉ោង​00″30​នាទី​កំលាំង​ផ្នែក​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​បង្កា​បង្ក្រាប​ខេត្តបាត់ដំបង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ម៉ៅ​ហៅ រ៉ា ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំមាន​ទីលំនៅ​មិន​ពិតប្រាកដ​ដើម្បី​មក​ធ្វើការ​សាកសួរ ចម្លើយ​ចំពោះមុខ​សមត្ថកិច្ច ។ ក្រោយពី​ការសាកសួរ​ចម្លើយ​ជនសង្ស័យ​រូបនោះ​បាន​សារភាពថា​ខ្លួន​បានធ្វើ​សកម្មភាព​លួច​ឆក់យក​សំភា​រះ​បាន​ចំនួន​៤​លើក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ពិតប្រាកដ​មែន​។ ចំពោះ​សំភារៈ​ដែល​លួច​ឆក់​បាន​ខ្លួន​យកទៅលក់​អោយ​អ្នក​រើស​អេតចាយ ។​
​ប​ច្ចុ​ប​ន្ប​ជនសង្ស័យ​នឹងត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​ជា​បន្ត​ទៅតាម​នី​តិ​វិធី​៕

15397591_1802182016687027_1280908714_o15403181_1802182036687025_1795821413_n15401346_1802182046687024_1409608108_n
​

កងទ័ព​ស៊ី​រី​ចូលដល់​ទីក្រុង​អា​ឡេ​ប៉ូ និង​ត្រៀម​ទទួល​ភាពជោគជ័យ

​ស៊ី​រី​៖​ក្រុម​ឃ្លាំមើល​មួយ​បាន​ឲ្យ​ដឹងថា កងទ័ព​ស៊ី​រី​និង​សម្ព័ន្ធមិត្ត​បាន​រុលចូល​ទៅក្នុង​ផ្នែក​មួយ​ដែល​ពួក​ឧទ្ទាម​កាន់កាប់​នៃ​ទីក្រុង​ចំណាស់​របស់​អា​ឡេ​ប៉ូ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ឈាន​កាន់​ជិត​ដើម្បី​សម្រេចបាន​នូវ​ការទទួល​ជ័យជម្នះ​សំខាន់បំផុត​របស់​ពួកគេ​នៃ​សង្គ្រាមស៊ីវិល​រយៈពេល​ប្រាំ​ឆ្នាំនេះ​ដោយ​ជំរុញ​ក្រុម​ឧទ្ទាម​ឲ្យ​ចេញពី​បន្ទាយ​ចុងក្រោយ​របស់ខ្លួន​។​
​ទោះបីជា​យ៉ាងណាក៏ដោយ​មន្ត្រី​ក្រុម​ឧទ្ទាម​បាន​និយាយថា ពួកគេ​នឹងមិន​បោះបង់ចោល​ទីក្រុង​អា​ឡេ​ប៉ូ​ទេ​បន្ទាប់ពី​មាន​របាយការណ៍​ថា អ្នកការទូត​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ត្រៀម​ពិភាក្សា​អំពី​ការចុះចាញ់​និង​ការជម្លៀស​ពួក​ឧទ្ទាម​ចេញពី​ទឹកដី​ដែល​ពួកគេ​កាន់កាប់​សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​។​
​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ឲ្យ​ដឹងថា កិច្ចពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក​អំពី​ការដក​ក្រុម​ឧទ្ទាម​នឹង​ចាប់ផ្តើម​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ឬ​ព្រឹក​ថ្ងៃ​ពុធ​។ ប៉ុន្តែ​ក្រោយមក ប្រភព​ដែល​ដឹង​ពី​ផែនការ​នេះ​បាន​ប្រាប់ Reuters ថា មិនមាន​កិច្ចពិភាក្សា​ណាមួយ​នឹង​ប្រព្រឹត្តទៅ​ឡើយ​នៅ​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​របស់​ប្រទេស​ស្វី​ស​មួយ​នេះ​។​
​ពួក​ឧទ្ទាម​ដែល​បាន​គ្រប់គ្រង​ផ្នែក​ដ៏​ធំ​នៃ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​សម្រាប់​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​មកហើយ​នោះ​គឺ​បាន​បាត់បង់​ប្រមាណ​ពីរភាគបី​នៃ​ទឹកដី​របស់ខ្លួន​នៅក្នុង​ទីក្រុង​មួយ​នេះ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​៕

ac4ba27d8cd785d6a1c51affe5f6fff25a418c9a

​

លោក កឹម សុខា អំពាវនាវ​កុំ​ឲ្យ​ជេរប្រមាថ​លាប​ពណ៌​នាំឱ្យ​សង្គម​បែកបាក់​

​រាជធានី​ភ្នំពេញ​៖​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច នៅក្នុង​រដ្ឋសភា បាន​អំពាវនាវ​ឱ្យ​សាធារណជន​ទាំងអស់ ចៀសវាង​នូវ​ការជេរប្រមាថ លាប​ពណ៌ ដែលនាំឱ្យ​មានការ​ឈឺចាប់ និង​ការបែកបាក់​សង្គម​កម្ពុ​ជា​។​
​លោក កឹម សុខា បានធ្វើការ​អំពាវនាវ​ដូច្នេះ​នៅក្នុង​ប្រជុំ​សភា នា​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦​នេះ ដែលជា​ការចូលរួម​ប្រជុំ​ដំបូង​របស់លោក បន្ទាប់ពី​អាក់ខាន​រយះពេល​ជាង​មួយឆ្នាំ​មកនេះ ។​
​លោក កឹម សុខា លើកឡើងថា ដើម្បី​ចៀសវាង​នូវ​ការជេរប្រមាថ លាប​ពណ៌ នាំឱ្យមាន​ការឈឺចាប់ នាំឱ្យមាន​ការបែកបាក់​សង្គម នេះ​គឺជា​អ្វីដែល​ខ្ញុំ បាន​ជជែក​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​យើង​ព្យាយាម​ធ្វើ​កិច្ចការ​នេះ​ឱ្យ​សម្រេច​ដល់​គោលដៅ ដែល​យើង​ចង់បាន​ទាំងអស់គ្នា ។ លោក​បន្តថា អ្វីដែល​គណបក្សនយោបាយ ត្រូវ​បន្តធ្វើ​ទៅមុខទៀត​នោះ គឺជា​ការស្វែងរក​ឯក​ភាព​ជាតិ ដើម្បីឱ្យ​ជាតិ​កម្ពុជា បាន​រីកចំរើន ហើយ​លោក​ស្នើ គ្រប់ភាគី​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន កុំឱ្យ​ដំណើរ​នេះ​មិន​ដល់​គោលដៅ​។​
​លោក កឹម សុខា បានបញ្ជាក់​បន្ថែមថា «​ថ្ងៃនេះ ជា​ថ្ងៃ​ចាប់ផ្តើម ហើយ​កុំ​ឱ្យមាន គឺ​យើង​ត្រូវ​ប្រុងប្រយ័ត្ន គឺ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ធ្វើ​យ៉ាងម៉េច​កុំឱ្យ​មានការ​រំខាន​ណាមួយ ដែល​ធ្វើឱ្យ​ដំណើរការ​របស់​យើង​អត់​ដល់​គោលដៅ​របស់​យើង អញ្ចឹង​ខ្ញុំ​សូម​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ លោក​មេត្តា​រង់ចាំ​មើល សូម​លោក​ចូលរួម​ជាមួយ​យើងខ្ញុំ ធ្វើដំណើរ​ទៅដល់​គោលដៅ​មួយ ឯកភាព​ជាតិ សន្តិភាព និង​អភិវឌ្ឍ​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​របស់​យើង៕

ks

​

អ្នកស្លាប់​ក្នុងករណី​ជំនន់​ទឹកភ្លៀង​នៅ​​ថៃ​កើន​ដល់​១៤​នាក់​

​បាងកក​៖​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះទឹកជំនន់ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ នៅ​ភាគខាងត្បូង​ប្រទេស​ថៃ បាន​កើន​ដល់​១៤​នាក់​ហើយ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​។​
​រដ្ឋាភិបាល​ថៃ​ក៏​បានចេញ​សេចក្តីណែនាំ​ឲ្យ មជ្ឈមណ្ឌល​ការពារ​គ្រោះមហន្តរាយ​ទាំងឡាយ​ធ្វើការ​ឃ្លាំមើល និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​រអិល​បាក់​ដី​ក៏ដូចជា​គ្រោះទឹកជំនន់​ដែល​កើតមានឡើង​នៅក្នុង​តំបន់​រងគ្រោះ​ហើយ​ត្រូវ​ត្រៀមលក្ខណៈ​ជានិច្ច ដើម្បី​ចាត់ចែង​ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​ផ្តល់ជំនួយ ជា​សម្ភារៈ​ផ្សេងៗ​នៅតាម​ទីតាំង​ណា​ដែល​ត្រូវការ​ជា​ចាំបាច់​៕

epa05660386 A picture made available on 05 December 2016 shows an aerial view of houses submerged by floodwaters in Nakhon Si Thammarat province, southern Thailand, 04 December 2016. Heavy flooding caused by heavy rains in several southern provinces has killed at least eight people.  EPA/STR THAILAND OUT / NO COMMERCIAL OR EDITORIAL SALE IN THAILAND / EDITORIAL USE ONLY  EDITORIAL USE ONLY

​

សម្តេច ហ៊ុន សែន ប្រកាសថា លោក កឹម សុខា គឺជា​ដៃគូ​សន្ទនា​រឿង​ប្រទេសជាតិ​

​រាជធានី​ភ្នំពេញ​៖​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​នៅក្នុង​សភា​ថា លោក កឹម សុខា គឺជា​ដៃគូ​ពិភាក្សា​ការងារ​សភា​ជាមួយ​សម្តេច​ក្រឡា ហោម ស ខេង ហើយ​ជា​ដៃគូ​ពិភាក្សា​រឿង​ប្រទេសជាតិ ជាមួយនិង​សម្តេច​ផ្ទាល់​ផងដែរ​។​
​សម្តេច ហ៊ុន សែន ក៏បាន​ពន្យល់​ផងដែរ អំពី​ការតែងតាំង​ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច​ដោយ​បញ្ជាក់ថា តំណែង​ទាំងពីរ​នេះ គឺ​តែមួយ​ទេ នេះ​បើ​យោងតាម​មាត្រា​៤៨​ថ្មី ( ៣ ) នៃ​បទបញ្ជាផ្ទៃក្នុង​របស់​ស​ភា​។​
​ចំណែក​លោក កឹម សុខា ក៏បាន​ថ្លែងថា បញ្ហា​តំណែង​តួនាទី​មិន​សំខាន់​នោះទេ សំខាន់​គឺត្រូវធ្វើ​យ៉ាងណា​នាំមក​នូវ​ការឯកភាព​ជាតិ និង​នាំមក​នូវ​ប្រយោជន៍​សម្រាប់​ជាតិ ដូចដែល​រូបលោក​បាន​ពិភាក្សា​ផ្ទាល់ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
​លោក កឹម សុខា បាន​បញ្ជាក់ថា លោក​បាន​ពិភាក្សា​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​បាន​រកឃើញ​គំនិត​រួម មួយចំនួន​សំរាប់​អភិវឌ្ឍន៍​សង្គម និង​ស្វែងរក ឯកភាព​ជាតិ​។ លោក​បន្តថា ការរិះគន់​ប្រកបដោយ​ស្ថាបនា និង​រក្សា​តម្លៃ​ថ្លៃថ្នូរ​គឺ​ស្វាគមន៍ ហើយ​លោក​ក៏​សូម​អរគុណ អង្គសភា​ទាំងមូល​ដែល​បាន​ដោះស្រាយ​បញ្ហា​ខ្មែរ និង​ខ្មែរ​។ លោក​ក៏​សុំ​ឲ្យ​ប្រជាជន​តាមដាន​មើល​អំពី​ការធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​អំពី​ទង្វើ​បស់​យើង​។ លោក​បាន​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់ និង​បញ្ឈប់​រាល់​ការជេរប្រមាថ ដែល​នាំ​ឲ្យ​មានការ​បែកបាក់​គ្នា​៕

fn-2016-12-07-08-27-50-0fn-2016-12-07-08-09-43-0

​

បង្ក្រាប​ឈើ​សុ​ក្រំ​២០០​កំណាត់​នៅ​ស្រុក​អូរ​យ៉ា​ដាវ​

​ខេត្តរតនគិរី​៖​កម្លាំង​អាវុធហត្ថ​ខេត្តរតនគិរី បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ រឹបអូស​បាន​ឈើ​សុ​ក្រំ ២០០​កំណាត់ នៅ​ម៉ោង​២ និង០០​នាទី រសៀល​ថ្ងៃទី​៦ ខែធ្នូ​នេះ ខណៈ​ក្រុម​ឈ្មួញ ព្យាយាម​លាក់ទុក​នៅ​ទីតាំង​មួយកន្លែង ស្ថិតក្នុង​ភូមិ​បា​ដល ឃុំ​សេសា​ន្ត ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី ។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​រសៀល​ម្សិលមិញ​។​
​លោក សុខ មីន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បង្ក្រាប​ឈើ​សុ​ក្រំ​ខាងលើ​កម្លាំង​ជំនាញ បាន​ប្រមូល​ឈើ​គរ​ទុក​មួយកន្លែង និង​ដាក់​កម្លាំង​ឈាម​កាម ដោយ​ខ្លាចក្រែង​មាន​បក្ខពួក​ក្រុម​ឈ្មួញ​មក​រំដោះ​យក​ឈើ ហើយ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ នឹង​ប្រគល់​ឲ្យ​មន្ត្រីរដ្ឋបាល​ផ្នែក​បរ​កែវ ដឹក​យកទៅ​រក្សាទុក​ដើម្បី​ស្វែងរក​ម្ចាស់​ឈើ​មក​ធ្វើការ​ផាកពិន័យ​តាមច្បាប់​ស្តីពី​ព្រៃឈើ​៕

6ef083f8cc4fdbcad8691096e9f14bc0

​

ធី សុវណ្ណ​ថា ប្រាប់​ឱ្យ​លោក កឹម សុខា សុំទោស​ជា​សាធារណៈ​

​រាជធានី​ភ្នំពេញ​៖​អតីត​អ្នកគាំទ្រ CNRP កញ្ញា ធី សុវណ្ណ​ថា បានស្នើ​ឱ្យ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើការ​សុំទោស​ជា​សាធារណៈ​ពាក់ព័ន្ធ​ការ​បរិហាកេរ្តិ៍ ។ កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​ដូចនេះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​កាលពី​ម្សិលមិញ​។​
​អតីត​អ្នកគាំទ្រ​បក្សប្រឆាំង​រូបនោះ​ព្រម​ថា បើ​លោក កឹម សុខា មិន​សុំទោស​នាង នាង​នឹងដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​ដើម្បី​ឲ្យ​តុលា​ការបន្ត​និតិ​វិធី​សំណុំរឿង​ផ្សេងទៀត​របស់លោក ដូចជា បរិហាកេរ្តិ៍ ជួញដូរ​ផ្លូវភេទ សូកប៉ាន់​សាក្សី​ជាដើម ។ នាង​សរសេរថា “​សារ​ផ្ញើជូន​លោក កឹម សុខា បណ្តឹង​នាង​ខ្ញុំ បានធ្វើ​ឲ្យ​លោក​ជាប់ឃុំ ៦​ខែ​ក្នុង​ស្នាក់ការ​បក្ស នាង​ខ្ញុំ​រីករាយ​ដែល​បានឃើញ​លោក​ទទួលស្គាល់​កំហុស លោក​បានស្នើ​សុំ​និង​ទទួលព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​នាង​ខ្ញុំ​ក្នុងនាម​ជា​ជនរងគ្រោះ​ពី​អំពើ​បរិហាកេរ្តិ៍​របស់លោក ស្នើ​ឲ្យ​លោក​សុំទោស​នាង​ខ្ញុំ​ជា​សាធារណ​: ដើម្បី​បញ្ចប់រឿង​។ បើ​លោក មិន​សុំទោស​នាង​ខ្ញុំ​ទេ នាង​ខ្ញុំ​នឹង​បន្ត​ដាក់ពាក្យ​ប្តឹង ដើម្បី​ឲ្យ​តុលា​ការបន្ត​នីតិវិធី​សំនុំរឿង​ផ្សេងទៀត​របស់លោក ដូចជា បរិហាកេរ្តិ៍ ជួញដូរ​ផ្លូវភេទ សូក​សាក្សី ជាដើម​”​។​
​កញ្ញា ធី សុវណ្ណ​ថា បាន​បន្តថា នាង​មិនតូច​ចិត្ត​ជីវិត​ខ្លួនឯង​ទេ​ដែល​រង​ការជេរប្រមាថ​ជាច្រើន​ពី​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​នាង​ដឹង​ច្បាស់​ចំពោះ​សកម្មភាព​ខ្លួនឯង​។ នាង​បញ្ជាក់ថា សកម្មភាព​របស់​នាង ដើម្បី​ភាពត្រឹមត្រូវ​យុត្តិធម៌ ដើម្បី​ជាតិ ដើម្បី​ជួយ​ពលរដ្ឋ និង​យុវជន​ក្រីក្រ មិនមែន​ដើម្បី​បក្ស​ណាមួយ រឺ បុគ្គល​ណាមួយ​នោះឡើយ​។​
​នាង​បានបញ្ជាក់​បន្ថែមទៀតថា នាង​ខ្ញុំ​សុំទោស និង​សូម​អរគុណ អ៊ុំ​ពូ​មីង តំណាងរាស្ត្រ CNRP ទាំងអស់ ដែល​តែងតែបាន​ណែនាំ លើកទឹកចិត្ត​នាង​ខ្ញុំ​កន្លងមក តែ​ដោយ​ព្រោះ​នាង​ខ្ញុំ​មិនអាច​ទ្រាំ​អត់ធ្មត់ នឹង​ការ​ជាន់ឈ្លី មើលងាយ​ជាច្រើន​ដង ពី​លោក កឹម សុខា និង​កូន ទើប​នាង​ខ្ញុំ​សម្រេច​ប្រឆាំង​ដាក់ពាក្យ​ប្តឹង ដើម្បី​ទាមទារ​យុត្តិធម៌​។ សុំទោស​បងប្អូន​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ខ្ញុំ​បាន​ប្តឹង​លោក កឹម សុខា ព្រោះ​ខ្ញុំ​ចង់​ព្រមាន​គាត់ និង​កូន​គាត់ កុំ​ឲ្យ​មើលងាយ​យុវជន​ជំនាន់​ក្រោយ​បន្តទៀត​។​ពី​នាង​ខ្ញុំ ធី សុវណ្ណ​ថា​យុវជន​ម្នាក់​ធ្លាប់​ពលិកម្ម​យ៉ាងធ្ងន់ធ្ង​រ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវបាន​លោក កឹម សុខា និង​កូន ប្រមាថមើលងាយ​ចេញ​លិខិត​បដិសេធ បណ្តេញចេញ​ពីលើ​វេទិកា​បក្ស និង​បណ្តេញចេញ​ក្បួន​ហែរ​បក្ស សូម​អរគុណ​បងប្អូន​ជាច្រើន នៅតែ​បន្ត ចុច​Like​ជួយ​គាំទ្រ ផ្តល់​កម្លាំងចិត្ត និង​អាណិត​ស្រលាញ់​នាង​ខ្ញុំ ៕

capture-1-768x606

​

លោក កឹម សុខា បង្ហាញ​វត្តមាន​ក្នុង​កិច្ចប្រជុំ​សភាពេញអង្គ​ព​ញ​ព្រឹក​នេះ​

រាជធានី​ភ្នំពេញ​៖​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អញ្ជើញ​ចូលប្រជុំ​សភាពេញអង្គ​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​នាពេល​ថ្មីៗ​នេះ​។​
​ការចូល​ប្រជុំ​ពេញអង្គ​របស់ លោក កឹម សុខា ពេលនេះ​គឺជា​លើកដំបូង​ហើយ បន្ទាប់ពី​លោក​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត ទម្លាក់​ចេញ​តំណែង​ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៥​កន្លងមក ហើយ​នៅ​យប់មិញ​នេះ​ត្រូវបាន​រដ្ឋសភា ប្រកាស​ទទួលស្គាល់​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច ដែល​នេះ​ជា​តំណែង​របស់លោក សម រង្ស៊ី​កាលពីមុន​។​
​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​សភាពេញអង្គ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ​នេះ គឺ​បោះឆ្នោត​អនុម័ត​ចំពោះ​ការដាក់​បេក្ខភាព លោក សួន រី​ដា ជំនួស​តំណែង​តំណាងរាស្ត្រ​របស់ លោក ប៉ែន សុវណ្ណ ដែល​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានទទួល​មរណភាព​៕

fn-2016-12-07-08-05-32-1

​

ឃាត់ខ្លួនជនជាតិ​វៀតណាម​៩​នាក់​នៅខណ្ឌ​ច្បារអំពៅ

​រាជធានី​ភ្នំពេញ​៖​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦​នេះ​បាន​សហកា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ផ្ទះជួល និង​សិប្បកម្ម​ឈើ ស្ថិតនៅ​ផ្ផ្ទះ​លេខ​៣៦៩ ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ក្រុម​ប្រតិបត្តិការ​ចម្រុះ​បាន​ត្រួតពិនិត្យ​ឃើញ​មាន​ជនបរទេស​ចំនួន​០៩ នាក់ ស្រី​០៥​នាក់ ជា​ជនជាតិ​វៀតណាម បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ប្រក​បរបរ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន​។ លោក​បាន​បន្តទៀតថា ក្រោយ​ការឃាត់ខ្លួន ជនជាតិ​វៀតណាម​ទាំង​៩ នាក់ ដែល​គ្មាន​លិខិតឆ្លងដែន ត្រូវបាន​នាំមក​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​អនុវត្តតាម​នីតិវិធី​៕

fn-2016-12-07-07-38-34-6fn-2016-12-07-07-38-33-4fn-2016-12-07-07-38-33-2

​

ម្ដាយ​ជំពាក់​លុយ​៨០​ដុល្លារ​ហៅ​កូនស្រី​ទៅ​វាយ​ព្រោះ​ខឹង​មិន​ប្រាប់​លេខ​ទូរស័ព្ទ​

​ភ្នំពេញ​៖​ស្ត្រី​វ័យ​ប្រហែល​៣០​ឆ្នាំ​ម្នាក់ បាន​ហៅ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់ទៀត​ទៅ​ជួប ហើយ​បាន​សុំ​លេខ ទូរស័ព្ទ​ម្ដាយ​របស់​នាង ដើម្បី​ខ​ល​ទៅ​ទារលុយ ព្រោះ​ម្ដាយ​ក្មេងស្រី​ខាងលើ​នោះ ជំពាក់​លុយ​ចំនួន​៨០​ដុល្លារ មិនមាន​លទ្ធភាព​សង ប៉ុន្តែ​ខណៈនោះ​នាង​មិនបាន​ប្រាប់​ទេ ស្រាប់តែ​ស្ត្រី​ម្ចាស់ បំណុល មានការ​ខឹងសម្បារ ដាច់​ក្បាល​ដាច់​កន្ទុយ បង្ក​ជា​ជម្លោះ​ប្រតាយប្រតប់​គ្នា​កើតឡើង បណ្ដាល​ឲ្យ ក្មេងស្រី​រូបនោះ រងរបួស​ដាច់ រយះ​ដៃ​ដោយសារ​ក្រចក របស់​ស្ត្រី​ម្ចាស់បំណុល​រូបនោះ​។ ពេលនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​មនុស្ស​ចាស់​វាយ​ក្មេង បង្ក​ឲ្យ​មាន​របួសស្នាម​បែបនេះ ហើយ​មាន​មនុស្ស​ទៅ​ចោមរោម​មើល យ៉ាងច្រើន ថែម​ទៀតផង និង​បាន​ចូលទៅ​ជួយ​ចាប់ មិន​ឲ្យ​ស្ត្រី​ម្ចាស់បំណុល​នោះ​វាយ​ធ្វើបាប​ក្មេង​នោះឡើយ​។​
​ហេតុ​ការ​ណ៏​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​ជា​ម្ចាស់ បំណុល​ដែល​បង្ក​របួសស្នាម​លើ​ក្មេងស្រី​ជា​អ​និតិ​ជន​នោះ​ឈ្មោះ ពៅ អាយុប្រមាណ​ជាង​៣០​ឆ្នាំ​មុ​ខេ​បរ ជា​អាជីវ​ករលក់​គ្រឿងអលង្ការ​កាឡៃ នៅក្នុង​ផ្សារ​ទួល​ពង្រ​នោះ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ឃឹម សុ​វណ្ណា​រី អាយុ​១៦​ឆ្នាំ មុខរបរ​បញ្ចូល​ភ្លេង​ទូរស័ព្ទ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ និង​មាន​ម្តាយ​ឈ្មោះ ហ៊ុ​ក វ​ណ្ណី អាយុ​៣០​ឆ្នាំ មានមុខ​របរ​លក់​ទឹកអំពៅ​ស្នាក់​ផ្ទះជួល​ភូមិ​ទួល​ពង្រ ជាមួយគ្នា​ដែរ​។​
​ក្រោយពេល​កើតហេតុ ស្ត្រី​ខាងលើ​និង​ក្មេងស្រី​រងគ្រោះ ត្រូវបាន​សន្តិសុខ​ផ្សារ​នាំទៅ​កាន់​ទីស្នាក់ការ​ផ្សារ​ទួល ពង្រ​នោះ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ប៉ុន្តែ​ភ្លាមៗ​នោះ​ស្ត្រី​ដៃដល់ មិនបាន​ទទួលខុស​នោះទេ បាន​បដិសេធ​ន៏ ថា​ខ្លួន​មិនបាន​វាយ​ទៅលើ​ក្មេងស្រី​នោះទេ គឺជា​ការប្រតាយប្រតប់​គ្នា ទៅវិញទៅមក​តែប៉ុណ្ណោះ ម្យ៉ាង​ខ្លួន មាន​បីកូន​តូច​នៅក្នុង​ដៃ​ទៀតផង​។​បន្ទាប់ពី​មានការ​ន្រ​កែក​គ្នា​បែបនេះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ បាន​ប្រុង​នាំខ្លួន​ទៅកាន់​ប៉ុស្ដិ៍ ទើប​ស្ត្រី​រូបនោះ​សុខចិត្ត សម្របសម្រួល​គ្នា​ជាមួយ ក្មេងស្រី​រងគ្រោះ បញ្ចប់រឿង​ដោយ​ការលុបចោល​បំណុល​ដែល​ម្ដាយ​ក្មេងស្រី​នោះ​ជំពាក់​៕

15369885_1801959540042608_1737543451_o15354276_1801959533375942_2042904778_o15369672_1801959550042607_1411050203_o

​