All posts by មេគង្គ ប៉ុស្តិ៍

លោក កឹម សុខា រង​ការ​ចោទថា លក់ខ្លួន​ឲ្យ​សម្តេច ហ៊ុន សែន​

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​រង​នូវ​ការចោទប្រកាន់​ជា​បន្ត​បន្ទាប់ពី​សំណាក់​សកម្មជន​គាំទ្រ​បក្សប្រឆាំង ខណដែល​ពួកគេ​បាន​ចោទ​លោក កឹម សុខា ថា បាន​លក់ខ្លួន​ឲ្យ​សម្តេច ហ៊ុន សែន ជា​ថ្នូរ​ការលើកលែងទោស​។​
​នៅលើ Facebook ដាក់ឈ្មោះថា Pen Sorana បានសរសេរថា « គ្រាន់តែ​ចង់​ប្រាប់​ទៅ​មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា អ្នកនយោបាយ​ណាក៏ដោយ ឲ្យ​តែ​លក់​ក្បាល់​ឲ្យ ហ៊ុន សែន ដើម្បី​លុយ​នោះ​អស់លោក​នឹងមាន​វាសនា​ដូច​សម្តេចក្រុមព្រះ ន​.​រណ​ឫទ្ធ ។ កន្លងមក​ប្រជារាស្ត្រ​ខ្មែរ ស្នេហា យុត្តិធម៌ ខំ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​អស់លោក​មិន​លក់​ក្បាល​ឲ្យ ហ៊ុន សែន ។ ប៉ុន្តែ​បើ​អស់លោក​លក់​ក្បាល​ឲ្យ ហ៊ុន សែន កុំ​សង្ឃឹមថា ប្រជារាស្ត្រ​ខ្មែរ​ទៅតាម​អ្នកនយោបាយ​ដែល​លក់​ក្បាល​ឲ្យ ហ៊ុន សែន ឲ្យ​សោះ ។ សូម​ចាំ​ទុក​សម័យនេះ ជា​សម័យ​ហ្វេ​ស​ប៊ុ​ក ! ដូចនេះ​អស់លោក​មិន​ចេះតែធ្វើ​អ្វី​បោកប្រាស់​ប្រជារាស្ត្រ​ខ្មែរ​បានឡើយ ។​
​ក្រៅពី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ក៏មាន​ហ្វេ​ស​ប៊ុ​ក​មួយចំនួនទៀត​បា​នប​ង្ហោះ​ជា​សារ​រិះគន់ និង​ចោទប្រកាន់​លោក កឹម សុខា ថា បាន​លក់ខ្លួន​ក្បាល​ឲ្យ​សម្តេច ហ៊ុន សែន ដូចគ្នា ហើយ​ថែមទាំង​បញ្ជាក់ថា ពួកគេ​លែង​ជឿ​មេដឹកនាំ CNRP បន្ត​ទៀតហើយ ។​
​យ៉ាងណាក៏ដោយ លោក កឹម សុខា ធ្លាប់បាន​ថ្លែងថា ការលើកលែងទោស​ដល់​លោក គឺ​ពុំមាន​ដោះដូរ​អ្វី​ទាំងអស់​ជាមួយ​សម្តេច ហ៊ុន សែន ។ ចំណែក​សម្តេច ហ៊ុន សែន ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា មានតែ​អ្នកនយោបាយ​ធន់​អន់​នោះទេ ដែល​ឲ្យ​គេ​ទិញ​ក្បាល​បាន ។ ប៉ុន្តែ​សម្តេច​គ្មាន​លុយ​ឯណា ដើម្បី​ទៅ​ទិញ​ក្បាល​អ្នកនយោបាយ​នោះដែរ ៕

epa03857409 Sam Rainsy (R), President of the opposition Cambodia National Rescue Party, and his Vice President Kem Sokha (L), attend a press conference in Phnom Penh, Cambodia, 08 September 2013. Cambodian National Election Committee (NEC), announced the official results of the fifth national assembly elections on 08 September. The opposition Cambodia National Rescue Party rejected the results, which declared the ruling Cambodian People's Party as winner.  EPA/MAK REMISSA

​

ជ្រូកព្រៃ​គាស់​បុរស​​ម្នាក់រង​​របួសធ្ងន់​

​ខេត្តកោះកុង​៖​បុរស​វ័យ​ចំណាស់​ជា​អ្នកចំការ​ម្នាក់​ត្រូវ​ជ្រូកព្រៃ​ទម្ងន់​ជាង​១០០​គីឡូក្រាម​គាស់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ដែល​ករណីនេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ស្ថិតនៅ​ក្នុងព្រៃ​ក្នុងភូមិ​កោះ​ប៉ោរ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​
​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ សេង ណែម អាយុ​៥០​ឆ្នាំ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​បាន​ដើរទៅ​ចំការ​ដោយមាន​ឆ្កែ​គាត់​២-៣​ក្បាល ទៅជា​មួយ ពេលនោះ​ឆ្កែ​គាត់​បាន​ដេញ​ព្រុះ​យ៉ាងខ្លាំង ទើប​គាត់រ​ត់ទៅ​មើល​ស្រាប់តែ​ជ្រូកព្រៃ​ដ៏​ធំ​នោះ បាន​រត់​មករក​គាត់​វិញ​ទាំង​កម្រោល គាត់​រត់ឡើង​ដើមឈើ តែ​ឡើង​មិនទាន់បាន​ផង​ជ្រូកព្រៃ​នោះ​វ័ត​ជើង ទើប​វា​ទៅ​បាត់​។ ជនរងគ្រោះ​ថា ដល់ពេល​វា​ទៅ​បាត់​ទើប​គាត់​ទាញ​ទូរស័ព្ទ​ហៅ​ក្រុមគ្រួសារ មក​យក​រួចហើយ​បញ្ជូនមក​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ធ្វើការ​ព្យាបាល​៕

fn-2016-12-06-21-58-15-2fn-2016-12-06-21-58-15-3

​

បង្ហាញមុខ​ក្រុមចោរប្លន់​១៥​នាក់​ដែល​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​មាន​សកម្មភាព​ប្លន់​ប្រដាប់អាវុធ ឆក់​ប្រដាប់អាវុធ និង​អំពើចោរកម្ម បាន​កើតឡើង​ផ្ទួនៗ ស្ទើរ​ជា​រៀងរាល់​យប់ ក្នុង​រាជធានី​ភ្នំពេញ​មក​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ដាក់​ផែនការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដល់​កងកម្លាំង​នគរបាល​ពាក់ព័ន្ធ បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ដើម្បី​ឈានទៅ ដល់​ការចាប់ខ្លួន​ក្រុមចោរប្លន់​ទាំងនេះ​ឲ្យ​ខាងតែបាន ។​
​ក្រោយ​មាន​បញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ និង​ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កម្លាំង​នគរបាល​ទាំង ១២​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​តាម​បង្ក្រាប ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំងនេះ បាន​ចំនួន​២​ក្រុម មាន​គ្នា​១៥​នាក់ ចាប់តាំងពី​ថ្ងៃទី​០២ រហូតដល់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦​។​
​លោក អេង សោភា បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​១៥​នាក់ ដែល​ត្រូវបាន​បង្ក្រាប បានជា​បន្តបន្ទាប់​នេះ មាន​២​ក្រុម ដោយ​ក្រុមទី​១ ជា​ក្រុម​ប្លន់​ម៉ូតូ មាន​ចំនួន​១០​នាក់ ក្នុងនោះ​ខ្លះ​មាន​មុន​របប​មិន​ពិតប្រាកដ មាន​របប​ជា​បុគ្គលិក​នៅ​ណាហ្គា​វើ​ល និង​ជា​អ្នកបើករថយន្ត និង​មាន​២​នាក់​ទៀត​ជា អ្នកទទួលផល​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ផងដែរ​។​
​លោក​បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរ​ទាំងនេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​១៤​គ្រឿង អាវុធខ្លី​២​ដើម ម៉ាក​កា​៥៤​គ្រឿងញៀន​៧១​កញ្ចប់ ក្នុងនោះ​៤៤​កញ្ចប់​ធំ ស្លាក​លេខ​ម៉ូតូ​ចំនួន ៧ កាំបិត​ប័ង​តោ និង​ទូរស័ព្ទដៃ ១​គ្រឿង​ផងដែរ​។​
​យ៉ាងណាក៏ដោយ ក្រុមចោរ​ទាំង​២​ក្រុម​នេះ បានធ្វើ​សកម្មភាព​ប្លន់​ចំនួន​១៣​ករណី​នៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា នៅ​សង្កាត់​ផ្សារ​ដេ​ប៉េ​៣ ខណ្ឌទួលគោក នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក និង​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ៕

20161206_110043photo-2-320161206_110407

​

តំណាងរាស្ត្រ​បក្សប្រឆាំង​ស្នើ​ប្រធានសភា​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មក​បំភ្លឺ​

​រាជធានី​ភ្នំពេញ​៖​ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង​បាន​សរសេរ​លិខិតផ្លូវការ​ទៅ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​ដើម្បី​កោះហៅ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មក​សាកសួរ​ទាក់ទង​ភាព​អសកម្ម​ក្នុង​វិស័យ​សុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែធ្នូ ខាងមុខនេះ​៕

67

​

ទីបំផុត​! លោកស្រី ផាក គឺ​ន​ហេ ព្រម​ចុះចេញ​ពីតំណែង​ហើយ​

​សេ​អ៊ូ​ល​៖​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក គឺ​ហេ បានសម្រេច​ចិត្ត​ចុះ​ចេញពី​តំណែង​ហើយ ដោយ​លោកស្រី​អះអាងថា ការលាលែង​ជា​ផ្លូវការ​នឹងត្រូវ​ធ្វើឡើង​នៅ​ខែមេសា ឆ្នាំ​២០១៧ ខាងមុខនេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុ​ន​ហាប់ របស់​កូរ៉េខាងត្បូង ចេញផ្សាយ​នា​រសៀល​ថ្ងៃ​អង្គារ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៦​។​
​គួរ​បញ្ជាក់ថា លោកស្រី ផាក គឺ​ន​ហេ ជា​ប្រធានាធិបតី​ដែល​គ្របដណ្តប់​ដោយ​រឿងអាស្រូវ​ជាច្រើន​សប្តាហ៍​មកនេះ និង​មាន​តវ៉ា​យ៉ាងខ្លាំង​ពី​ពលរដ្ឋ​កូរ៉េ​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​តំណែង​ផងដែរ​៕

southkorea

​

ជនពិការ​ទទួលបាន​ទីតាំង​សម្រាប់​សម្តែង​សិល្បៈ​រក​ថវិកា​ទ្រទ្រង់​ជីវភាព​

​រាជធានី​ភ្នំពេញ​៖​ចាប់ពីពេលនេះ​ទៅ ជនពិការ​នឹង​ទទួលបាន​ទីតាំង​សម្រាប់​ការសម្តែង​សិល្បៈ ដើម្បី​ស្វែងរក​ថវិកា​ទ្រទ្រង់​ជីវភាព​របស់គេ​ហើយ ។ ទីតាំង​នោះ​គឺ​រមណីយដ្ឋាន​វត្តភ្នំ​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ ឆ្នាំ​២០១៦​នេះ​។ សម្ដេច​បាន​ថ្លែង​ក្នុង​ទិវា​ជនពិការ​កម្ពុ​ជាទី​១៨ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី ៣៤ ថា​”​ដើម្បី​សម្រួល ដល់​ជីវភាព​ជនពិការ ខ្ញុំ​សម្រេច​ផ្តល់​ទីតាំង​រមណីយដ្ឋាន ”​វត្តភ្នំ​” ដែលមាន​សន្តិសុខ​ល្អ សម្រាប់​ក្រុម​ពិការ​មាន ឱកាស​សម្តែង​សិល្បៈ​នៅក្នុង​រាជធានី​ភ្នំពេញ​៕

hong-0092

​

សាលា​រាជធានី​ភ្នំពេញ​គ្រោងប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​បាន​អះអាងថា សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ ទៅ​ទីតាំង​សួន​គីឡូម៉ែត្រ​លេខ​៦​សូ​គី​មិច ដោយសារតែ មានការ​ស្នើសុំ​ពី​ប្រជាពលរដ្ឋ និង​បណ្ដា​សមាគម​ធនាគារ​ដែល​នៅ​ជុំវិញ​។​
​ការលើកឡើង​របស់​អ្នកនាំពាក្យ សាលា​រាជធានី​ភ្នំពេញ​បែបនេះ បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៨ និង​ទិវា​ជនពិការ​អន្តរជាតិ ៣៤ នៅ​ព្រឹក​ថ្ងៃទី​៦​ធ្នូ​នេះ ណែនាំ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ផ្លាស់ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​យក​ទីលាន​នោះ ធ្វើជា​សួនច្បារ​សម្រាប់​ជនពិការ សម្ដែង​សិល្បៈ រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។​
​លោក មាន ច័ន្ទ​យ៉ា​ដា បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ថា​” ឆ្លើយតប​នឹង​បញ្ហា​ផ្លាស់ប្តូរ ទីលាន​ប្រជាធិបតេយ្យ​៖ មូលហេតុ​គឺ​ការ​សំណូមពរ របស់​ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ , ការស្នើសុំ​របស់​បណ្ដា​សមាគម​ធនាគារ ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​។ ទីតាំង​ថ្មី ពិនិត្យ​ទីតាំង​សួន​គីឡូម៉ែត្រ​លេខ​៦ សូ​គី​មិច​”៕

fcffa3c8b32c12b14299b57ae23ddb06

​

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​

​មណ្ឌលគិរី​៖​លោក កែវ សុភ​គ៌ មន្ត្រី​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ នៃ​អគ្គនាយក ដ្ឋា​ន​រដ្ឋបាល ការពារ​អភិរក្ស​ធម្មជាតិ​ជា​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត ជំនួស​លោក ឈិ​ត សុផល ដែល​ត្រូវ​ផ្ទេរ​ភារ កិច្ច​មក​បម្រើ​ការងារ នៅ​ក្រសួងបរិស្ថាន ពិធី​ប្រកាស​នេះ បាន​ប្រ ព្រឹ​ត្ត​ទៅ​ក្រោម​វត្តមាន​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បានធ្វើ ឡើង​នៅ​សាលាខេត្ត​មណ្ឌលគិរី ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៦៕

15327811_1801555840082978_529460435_n15401463_1801555850082977_287885485_n15320396_1801555866749642_1068246850_n15310504_1801555873416308_1109635842_n
​

FA ចោទប្រកាន់ក្លឹបធំ២ពីបទ​គ្រប់គ្រង​កីឡាករ​មិនបាន​ល្អ​

​បាល់ទាត់​៖​សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​អង់គ្លេស​(FA) បាន​ចោទប្រកាន់​ក្រុម​មេឃ​ខៀវ Manchester City និង ក្រុម​តោ​ខៀវ Chelsea ពីបទ​គ្រប់គ្រង​កីឡាករ​របស់​ពួកគេ​មិនបាន​ល្អ​នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​។​
​ការចោទប្រកាន់​របស់ FA ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​ភាពអនាធិបតេយ្យ​មួយ​កើត​ឡើងលើ​ទីលាន​ប្រកួត​នៅ​ចុង​ម៉ោង​រវាង​ក្រុម​ទាំង​២ ហើយ​ជា​លទ្ធផល​ខ្សែប្រយុទ្ធ Sergio Aguero និង​ខ្សែបម្រើ Fernandinho ត្រូវ​ពិន័យ​កាត​ក្រហម ប៉ុន្តែ Cesc Fabregas របស់ Chelsea ដែលជា​អ្នកពាក់ព័ន្ធ​ដែរនោះ​មិន​ទទួលពិន័យ​អ្វី​ទេ​។​
​យ៉ង​ណ​សមិញ អ្នកចាត់ការ​ទូទៅ Pep Guardiola ក៏បាន​ចេញមក​សុំទោស​ជំនួស​ឲ្យ​កូនក្រុម​របស់លោក​ផងដែរ ក្រោយ​ចប់​ហេតុការណ៍​ខាងលើ​នោះ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្តី FA បាន​ពិន័យ Aguero មិន​ឲ្យ​ចូល​លេង​៤​ប្រកួត និង​ពិន័យ Fernandinho មិន​ឲ្យ​លេង​៣​ប្រកួត​។ ក្លឹប​ទាំងសងខាង​មាន​ពេល​ត្រឹម​ថ្ងៃទី​៨ ខែធ្នូ ដើម្បី​ធ្វើការ​តវ៉ា​៕

city_chelsea_large

​

នាយករដ្ឋមន្ត្រី​ជប៉ុន​នឹង​ជួប​ប្រធានាធិបតី​ជិត​ចប់​អាណត្តិ​អាមេរិក​ចុងខែ​នេះ​

​ជប៉ុន​៖​នាយករដ្ឋមន្ត្រី​ជប៉ុន​គឺ​លោក ស៊ិន​ហ្សូ អា​បេ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក​នឹងធ្វើ​ដំណើរ​ទៅលេង​មូលដ្ឋានទ័ព Pearl Harbor ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គឺ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ចុងខែ​នេះ​។​
​លោក អា​បេ បាន​និយាយថា លោក​នឹងធ្វើ​ដំណើរ​ទៅលេង​រដ្ឋ​ហា​វ៉ៃ​នៅ​ថ្ងៃទី​២៦​ដល់​២៧​ខែធ្នូ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នកស្លាប់​ដោយសារ​សង្គ្រាម​នៅ​មូលដ្ឋានទ័ព​នេះ និង​ធ្វើ​កិច្ចប្រជុំ​កំពូល​ចុងក្រោយ​របស់​មេដឹកនាំ​ទាំង​២​នេះ​មុនពេល​លោក អូ​បា​ម៉ា បញ្ចប់​អាណត្តិ​នៅ​ចុង​ឆ្នាំនេះ​។ លោក អា​បេ នឹង​ក្លាយជា​មេដឹកនាំ​ដំបូង​គេ​នៅ​ប្រទេស​នេះ​ដែល​បានធ្វើ​ដំណើរ​ទៅលេង​មូលដ្ឋានទ័ព​ជើង​ទឹកស​ហ​រដ្ឋ​អាមេរិក​នេះ​នៅក្នុង​រដ្ឋ​ហា​វ៉ៃ​ដែល​រង​ការវាយប្រហារ​ដោយ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​១៩៤១​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ធ្លាក់​ចូលក្នុង​សង្គ្រាមលោកលើកទី​២​។​
​គួរ​បញ្ជាក់ថា កាលពីដើមឆ្នាំ​២០១៦​នេះ លោក អូ​បា​ម៉ា គឺជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទីមួយ​ដែល​បានធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ជនរងគ្រោះ​ដោយ​ការទម្លាក់​គ្រាប់បែក​បរិ​មា​ណូ​ពី​សំណាក់​សហរដ្ឋអាមេរិក​ទៅលើ​កោះ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ប្រទេស​ជប៉ុន​នៅពេល​ចុងក្រោយ​នៃ​សង្គ្រាមលោកលើកទី​២៕

shinzo-abe1

​

កងទ័ព​អ៊ីរ៉ាក់​ដណ្តើមបាន​សង្កាត់​មួយ​នៅក្នុង​ទីក្រុង​ម៉ូ​ស៊ូ​ល

អ៊ីរ៉ាក់​៖​កងទ័ព​អ៊ីរ៉ាក់​បាន​និយាយថា កាលពី​ម្សិលមិញ​ខ្លួន​បាន​ដណ្ដើម​គ្រប់គ្រង​សង្កាត់​ហ្គា​ឌី​ស៊ី​យ៉ា​២​ត្រឡប់​មកពី​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ម៉ូ​ស៊ូ​ល​នៃ​ប្រទេស​អ៊ីរ៉ាក់​។​
​កងទ័ព​អ៊ីរ៉ាក់​ម្នាក់​បាន​និយាយ​នៅ​ជិត​សាកសព​ក្រុម​យុទ្ធជន​រដ្ឋ​អ៊ីស្លាម​ថា ក្រុម​សកម្មប្រយុទ្ធ​បាននិងកំពុង​បាញ់ប្រហារ​ចេញពី​ក្នុងផ្ទះ​នៅក្បែរៗ​នោះ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កងទ័ព​អ៊ីរ៉ាក់​វាយ​សម្រុក​ទៅដល់​ជាយ​ទីក្រុង​នេះ​។​
​តាម​តួលេខ​អង្គការសហប្រជាជាតិ​បាន​និយាយថា រហូតមកដល់​ពេលនេះ​ជន​ស៊ីវិល​ជិត​៧​ម៉ឺន​នាក់​ហើយ​ដែល​បាន​រត់​ចេញពី​ទីក្រុង​ម៉ូ​ស៊ូ​ល​នេះ ខណៈ​មនុស្ស​រាប់ម៉ឺន​នាក់​ទៀត​កំពុងស្ថិត​នៅក្នុង​ទីក្រុង​នេះ​នៅឡើយ​៕

8eb9c758958e64ca84eede08ca344186_l

​

ពលករ​សម្រុក​ចេញទៅ​ធ្វើការ​នៅ​ថៃ​រាប់រយ​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ពលករ​ខ្មែរ​សម្រុក​ចេញទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​កាត់​តាម​ច្រកទ្វា​ព្រំដែន​តំបន់ភ្នំ​ដី​ចំនួន​ជាង​១០០០​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​។​
លោក​ឈុន លន់ ប្រធាន​ទីស្នាក់ការ​ទំនាក់ទំនង​កិច្ចការ​ច្រកទ្វារព្រំដែន​តំបន់ភ្នំ​ដី ស្រុក​សំពៅ​លូន បានអោយដឹង​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​ថា រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​ចាប់តាំងពី​ថ្ងៃទី​២​រហូតដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦​កន្លងមកនេះ​ពលករ​ខ្មែរ​ទាំងប្រុស ទាំងស្រី និង​ក្មេង​ចាស់​សរុប​ចំនួន​១២០០​នាក់​មកពី​បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​បាន​សម្រុក​ចេញ​ជា​បន្ដរ​បន្ទាប់​ទៅធ្វើ​ការងារ​នៅក្នុង​ទឹកដី​ថៃ​ខេត្ត​ស្រះកែវ​ដែលជា​ខេត្ត​ឈម​គ្នា​និង​ខេត្តបាត់ដំបង​ដែលមាន​កិច្ច​ព្រៀង​យោគយល់​គ្នា​ទៅវិញទៅមក​រវាង​អាជ្ញា​ខេត្ត​ជាប់​គ្នា​ទាំងពីរ​និង​រវាង​សមាគមន៍​ម្ចាស់​ចំការ​របស់​ថៃ​ផងដែរ​។
​ពលករ​ខ្មែរ​ដែលមាន​កម្លាំង​រឹងមាំ​សម្រុក​ចេញទៅ​ធ្វើ​ការងារ​ប្រទេស​ថៃ​យ៉ាងច្រើន​នេះ​ជាការ​ឆ្លើយតប​ទៅ​និង​សេចក្ដីត្រូវការ​របស់​ស​មាគ​មន៍​អ្នកចំការ​ជនជាតិ​ថៃ​ដែល​ពួកគេ​ធ្លាប់បាន​ណាត់ជួប​ជាមួយគ្នា​នៅ​រៀងរាល់ឆ្នាំ​ក្នុង​រដូវ​ប្រមូល​ផល​អំពៅ​ឬ​បេះ​ផ្លែ​មៀន​។​
ប្រធាន​ទីស្នាក់ការ​ទំនាក់ទំនង​ការងារ​កម្ពុជា ថៃ​ប្រចាំ​ច្រកទ្វា​ព្រំដែន​តំបន់ភ្នំ​ដី​បានបញ្ជាក់​បន្ដថា ការចេញ​ចូលធ្វើ​ចំណាកស្រុក​របស់​ពលក​រ​ខ្មែរ​នេះ​ភាគច្រើន​ទៅធ្វើ​ការងារ​កាប់​អំពៅ​ដែល​ពលករ​ខ្លះ​ចេញទៅ​ធ្វើការ​ព្រឹក វិល​មកវិញ​ល្ងាច​និង​ខ្លះទៀត​ចំ​ពេញ​បែបបទ​មាន​សិទ្ធ​រស់នៅក្នុង​ទឹកដី​ថៃ​រហូតដល់​មួយ​សប្ដាហ៍​ម្ដង​ដូចជា​ពលករ​មកពី​ខេត្ត​ខេត្តព្រៃវែង ស្វាយរៀង កំពង់ធំ ខេត្តពោធិសាត់​និង​ខេត្តបាត់ដំបង​ជាដើម​។​
ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ច្រកទ្វារ​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​បាន​ប្រាប់​មេគង្គ​ប៉ុស្តិ៍​ថា មកទល់នឹង​រសៀល​ថ្ងៃទី​៥ ខែធ្នូ​ម្សិលមិញ​នេះ​ពលករ​ខ្មែរ​នៅតែ​បន្ដរ​សម្រុក​ចេញ​យ៉ាងច្រើន​ជា​ក្រុមៗ​ដោយ​ខ្លះ​ភ្ជាប់​ជាមួយ​នូវ​សំលៀកបំពាក់ អង្ករ ត្រី​សាច់​ក៏​ច្រើន​ផងដែរ​សម្រាប់​ផ្គត់ផ្គង់​ការហូបចុក​ក្នុងពេល​បំពេញការងារ​៕

15387439_1801512113420684_1012480314_o15311573_1801512210087341_22370335_o15311438_1801512150087347_1579042104_o15311390_1801512223420673_802288225_o
​

ប្តី​តិ​រិ​ច្ឆា​ន​កាប់​ប្រពន្ធ​មួយ​ផ្គាក់​ស្លាប់ចោល​កូន​២​នាក់​

​ខេត្តពោធិ៍សាត់​៖​ករណី​ឃាត​កម្មនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦ ត្រង់ចំណុច​ត្រ​ពង​ពង់​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល វែង ខេត្តពោធិ៍សាត់ ។​
​សមត្ថកិច្ច​បានអោយដឹង​ថា​ជនរងគ្រោះ​ដែល​ស្លាប់ចោល​កូន​២​នាក់​នោះ​មានឈ្មោះ សួន ធី អាយុ​៤០​ឆ្នាំ ត្រូវបាន​បុរស​ជា​ប្តី​ឈ្មោះ ឆេង សារិទ្ធ អាយុ ៣៥​ឆ្នាំ​ដែលមាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​ប្រពន្ធ​ខណៈ​ជនល្មើស​មាន​អាកា​រៈ​ស្រវឹង និង​ភ្លើង​ប្រច័ណ្ឌ​ផង​នោះបាន​ទាញ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ចំក្បាល ផ្នែក​ខាងក្រោយ​បណ្ដាល​ឲ្យ​ធ្លាយ​ខួរ​ប្រកាច់​ដាច់ខ្យល់​ស្លាប់បាត់​បង់ជីវិត​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​ធ្វើការ​ចាប់ខ្លួន​ជនល្មើស​បាន ដើម្បី​យកទៅ​ចាត់ការ​តាម​នីតិវិធី ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

untitled-1khmerrr

​

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់ និង​របួស​៧​នាក់​នៅ​ផ្លូវជាតិ​លេខ​៤

​រាជធានី​ភ្នំពេញ​៖​មនុស្ស​៣​នាក់​បាន​ស្លាប់ ខណៈដែល​៤​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​កើតឡើង​រវាង​ម៉ូតូ​២​គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់​មុខ​បុរី​សែន​មនោ​រម្យ នា​ម៉ោងជាង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា គេ​ឃើញ​ម៉ូតូ​ទាំង​២​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿ​យ៉ាង​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ម៉ូតូ Dream C125 វ៉ា​រថយន្ត​មួយគ្រឿង ដែល​នៅខាងមុខ​មិន​ផុត​ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ Smash យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ភ្លាមៗ​នៅនឹងកន្លែង​ផងដែរ និង​ម្នាក់ទៀត​ត្រូវស្លាប់​បន្តពេល​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ផងដែរ​។​
​សម្រាប់​អ្នករងរបួស​ធ្ងន់​៤​នាក់​ទៀត ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ក្រោយ​កើតហេតុ​សព​ត្រូវបាន​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​នៅ​ស្រុ​កំណើត​។ ចំណែក​ម​ធ្យា​បាយ​ធ្វើរ​ដំណើរ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង និង​ស្ទួ​ច​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

fn-2016-12-06-07-40-22-3fn-2016-12-06-07-40-22-1fn-2016-12-06-07-40-22-0

​

រដ្ឋសភា​ប្រកាស​ទទួលស្គាល់​លោក សួន រី​ដា ជំនួស លោក ប៉ែន សុវណ្ណ​

​រាជធានី​ភ្នំពេញ​៖​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់ថា អង្គប្រជុំ​បានអនុម័ត​លើ​សំណើសុំ​ប្រកាស​ទទួលស្គាល់ លោក សួន រី​ដា ជា​តំណាងរាស្ត្រ​ថ្មី នៃ​មណ្ឌល​កំពង់ស្ពឺ ជំនួស លោក ប៉ែន សុវណ្ណ ដែល​ទទួលមរណភាព ។ ចំណែក​សុពលភាព​នៃ​អាណត្តិ​របស់ លោក សួន រី​ដា ជា​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៥ នឹងធ្វើ​ឡើង​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​ពេញ​អង្គនា​ថ្ងៃទី​៧ ខែធ្នូ​នេះ​៕

3fe25a1c-0350-4b77-9035-60a29373cc19

​