​ក្លឹប​អ្នកកាសែត​បើក​វេទិកា​ពិភាក្សា «​ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​… »
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2018 ក+ ក-

ភ្នំពេញ ៖ ក្លឹប​អ្នកកាសែត​កម្ពុជា ( ក​.​អ​.​ក ) នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បានរៀបចំ​វេទិកា​ពិភាក្សា​សារព័ត៌មាន ស្តីពី​ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​ការទទួលខុសត្រូវ​ផ្នែក​សង្គម ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ​។​
​លោក Jean-Gaetan GUILLEMAUD ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន Zuelling Phanrma ប្រចាំ​ប្រទេស​កម្ពុជា និង​លោកស្រី Cecile Ga អនុប្រធាន​គណៈកម្មាធិកា​រ​សុខុមាលភាព នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជា Product Manger of Servier International ជា​វាគ្មិន​នៅក្នុង​វេទិកា​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ EU បាន​បង្ហាញថា ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​ការទទួលខុសត្រូវ​ផ្នែក​សង្គម គឺជា​ប្រធានបទ​មួយ​ក្នុងចំណោម​ប្រធានបទ​ទាំង​បួន​នៃ​កិច្ចពិភាក្សា​ជា​សេរី​ជាមួយ​អ្នកសារព័ត៌មាន​ដែល​រៀបចំឡើង​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ផ្តល់ឱកាស​ឲ្យ​អ្នកសារព័ត៌មាន​អាចធ្វើ​ការពិភាក្សា​ដោយផ្ទាល់​ជាមួយនឹង​វិនិយោគិន និង​ម្ចាស់​ធុរកិច្ច​អឺរ៉ុប​នៅ​កម្ពុជា ស្វែងយល់ថា តើ​វិនិយោគិន និង​ធុរជន​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​ខ្លះ​ក្នុងប្រទេស​កម្ពុជា និង​យល់ដឹង​ពី​ការរួមចំណែក​របស់​ពួកគេ ចំពោះ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាពិសេស​ការបង្កើត​ការងារ ការអភិវឌ្ឍ​ជំនាញ នាវា​នុ​វត្ត​ន៍ និង​ការអនុវត្ត​ធុរកិច្ច ដែល​ទទួលខុស​ត្រូវចំ​ពោះ​សង្គម​មិន​បង្ក​ផលប៉ះពាល់​បរិស្ថាន ។​

​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា លោក​រីករាយ​ណាស់ដែ​លអាច​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​កម្ពុជា​ជួប​ជាមួយនឹង​វិនិយោគិន និង​ម្ចាស់​ធុរកិច្ច​អឺរ៉ុប ។ ធុរកិច្ច​សហភាព​អឺរ៉ុប​គឺជា​ដៃគូរ​ប្រកបដោយ​ថាមពល និង​គួរ​ឲ្យ​ទុកចិត្ត​សម្រាប់​កម្ពុជា​។​

​ឯកអគ្គរដ្ឋទូត EU រូបនេះ បន្ថែមទៀតថា តាមរយៈ​កិច្ចពិភាក្សា និង​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ ជាមួយនឹង​ប្រធាន និង​អនុប្រធាន​នៃ​គណៈកម្មការ​សុខាភិបាល​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប អ្នកសារព័ត៌មាន​នឹង​យល់ច្បាស់​ថា តើ​ធុរកិច្ច​នៃ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​មានការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​ណា ។​

​សូមជម្រាបថា ប្រធានបទ​ចំនួន​៤ នៃ​កិច្ចពិភាក្សា​ជា​សេរី​ជាមួយ​អ្នកសារព័ត៌មាន​ដែល EU គ្រោង​នឹងធ្វើ​រួមមាន ១/ ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​កិច្ចអភិវឌ្ឍន៍ ( ថ្ងៃទី​៤ ខែតុលា ) ២/ ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​ការទទួលខុសត្រូវ​សង្គម ៣/​សេដ្ឋកិច្ច​បៃតង​របស់​សហភាព​អឺរ៉ុប និង​ទី​៤/ ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​សុវត្ថិភាព​កម្មករ និ​យោ​ជិ​ក​របស់​សហភាព​អឺរ៉ុប ៕