បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតកាមេរ៉ាជប៉ុន Canon ក៏មិនព្រមចុះចាញ់ដែរ ដោយកាលពីពេលថ្មីនេះវាបានបញ្ចេញកំពូលកាមេរ៉ាមានសមត្ថភាពខ្ពស់ ទាំងពីរម៉ូដែលព្រមគ្នាតែម្ដងគឺ PowerShot SX400IS និង PowerShot XS520HS។
ម៉ូដែល PowerShot SX400IS ត្រូវបានរចនា និងបង្កើតឡើងសមល្មមតាមលទ្ធភាពហិរញ្ញវត្ថុដែលមានលក្ខណៈសម្បត្តិ ខ្ពស់ក្នុងការបំពេញការងារថតរូប ឬវីដេអូបានយ៉ាងមានប្រសិទ្ធភាព។ វាបានបំពាក់កាមេរ៉ាទំហំ 16 MP ប្រភេទ CCD និងអាចធ្វើការ Zoom បានដល់កម្រិត 30x។ ជាពិសេសវាដំណើរការជាមួយមុខងារ Smart Autoដែលអាចឱ្យអ្នកប្រើបត់បែនបានលឿនជាងមុនក្នុងការថតរូបនិង វីដេអូបានមានគុណភាពខ្ពស់ច្បាស់ត្រជាក់ភ្នែក។
ម៉ូដែល មួយទៀតគឺ PowerShot XS520HS បានដំឡើងកាមេរ៉ាដល់ទៅ 16 MP ប្រភេទ High-Sensitity ដែលអាចទាយយករូបភាពក្នុងកម្រិត HDMI ជាមួយសមត្ថភាព Zoom ដល់ 42x។ លើសពីនេះវាដំណើរដោយ Autofocus ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ SX400 IS នឹងចាប់ផ្ដើមដាក់លក់នៅលើទីផ្សាក្នុងខែសីហាដែលមានតម្លៃ ប្រហែល ២៥០ ដុល្លារ និង XS520HS នឹងដាក់លក់នៅខែបន្ទាប់ដែលមានតម្លៃប្រហែល ៤៥០ ដុល្លារ។