All posts by មេគង្គ ប៉ុស្តិ៍

ផ្ទុះ​អំពើហិង្សា​នា​ថ្ងៃ​បោះឆ្នោត​នៅ​ហ្វីលីពីន​បណ្តាល​ឲ្យ​មនុស្ស​១០​នាក់​ស្លាប់​

​ហ្វីលីពីន​៖​យ៉ាងហោចណាស់​មនុស្ស​១០​នាក់​បាន​ស្លាប់​នៅ​ទូទាំងប្រទេស​ហ្វីលីពីន​ដោយសារ​អំពើហិង្សា​នៅ​ថ្ងៃ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ខណៈ​ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​ទៅលើ​ស្ថានីយបោះឆ្នោត វាយឆ្មក់ និង​ឆក់​ប្លន់​រថយន្ត និង​ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត​។ នេះ​បើតាម​សារព័ត៌មាន Channel News Asia​។​
​អាជ្ញាធរ​បានចាត់ទុក​អំពើហិង្សា​នោះ​ជា​ករណី​ដាច់ដោយឡែក ហើយ​ដំណើរការ​បោះឆ្នោត​ជារួម​បាន​ប្រព្រឹត្ត​ទៅដោយ​ស្ងប់ស្ងាត់ ខណៈដែល​មនុស្ស​១០​លាន​នាក់​បាន​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​តួនាទី​១៨ ០០០​កន្លែង​ផ្សេងទៀត​។​
​មន្ត្រីជាន់ខ្ពស់​ប៉ូលិស លោក Esmael Madin បាន​និយាយថា​នៅឯ​ទីក្រុង Sultan Kudarat ដែលជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​ក្រុម​បះបោរ​មូស្លីម​ដ៏​ធំ​បំផុត​នោះ មនុស្ស​២០​នាក់​បាន​សម្រុក​ចូលទៅ​ក្នុង​មណ្ឌលបោះឆ្នោត ហើយ​បាន​ដណ្ដើមយក​ម៉ាស៊ីន​បោះឆ្នោត​ទៅ​បាត់​។​
​ជាមួយគ្នា​នោះ​អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត Abra លោក Marcy Grace Marron បាន​ប្រាប់ថា​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​២​នាក់​និង​ស្ត្រី​២​នាក់​រួមទាំង​កាំភ្លើង បន្ទាប់ពី​មានការ​បាញ់ប្រហារ​គ្នា​នៅ Lagayan ដែលជា​ទីក្រុង​សម្បូរ​ទៅដោយ​ជួរ​ភ្នំ ស្ថិតនៅ​ចម្ងាយ​៣៥០​គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី​ម៉ានីល​៕

supporters-of-a-local

តុលាការ​បន្ត​បើក​សាវ​នា​កា​រលើ​សំណុំរឿង​វាយ​តំណាងរាស្ត្របក្សប្រឆាំង

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​បើកសវនាការ​ជំនុំជម្រះ​កាត់ទោស​ជនជាប់ចោទ​៣​រូប ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើហិង្សា​លើ​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ មាន​ហេតុការណ៍​អំពើហិង្សា​មួយ នៅមុខ​រដ្ឋសភាជាតិ បណ្តាល​ឲ្យ​លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រងរបួស ។ ក្រោយមក​មាន​បុរស​៣​នាក់ ចេញមក​សារភាពថា ពួកគេ​ជា​អ្នកប្រព្រឹត្ត​អំពើហិង្សា​នេះ​៕

13173489_1599322127048819_4015796268013172589_o13173185_1599322130382152_500549837785582261_o

Jose Enrique សម្រេច​ដើរចេញ ពី​ក្រុម​ Liverpool

បាល់ទាត់​៖Jose Enrique ខ្សែការពារ​ស្លាប​ឆ្វេង​ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវបាន​ដើរ ចេញពី មុន​កុងត្រា បន្ទាប់ពី​រូបគេ​ចំណាយពេល​ប្រាំ​ឆ្នាំ​នៅ​ទឹកដី Anfield ប៉ុន្តែ​មិនសូវ​ទទួលបាន​ជោគជ័យ​នៅ​រដូវ​កាល​នេះ​និង​ដើម្បី​ស្វែងរក​ទ្រនំ​ថ្មី​។​
​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣០​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ហង្ស​ករហម ចំនួន ៩៩ លើក បន្ទាប់ពី​ផ្លាស់​ពី​ក្លឹប Newcastle ក្នុងតម្លៃ ៦ លាន​ផោន​ក្នុង​ឆ្នាំ ២០១១​។​
Enrique កាលពី​រដូវ​កាល​មុន គាត់​បានបង្ហាញ​ខ្លួន​ចំនួន​ប្រាំបួន​ប្រកួត​តែប៉ុណ្ណោះ​ដែល​ស្ថិតនៅក្រោម​ការបញ្ជា​រប​ស់លោក Jurgen Klopp នឹង​បី​លើក​ទៀត​ក្នុង​ការប្រកួត FA Cup​។​Enrique ធ្លាប់ជា​ជម្រើស​ដំបូង​របស់លោក Kenny Dalglish និង​លោក Brendan Rodgers ប៉ុន្តែ​អាជីព​របស់គាត់​បាន​សាប​រលត់​បន្តិច​ម្តងៗ ដោយសារ​បញ្ហា​របួស​ជាច្រើនលើក​ជាច្រើន​សារ​កាលពី​បី​រដូវ​កាល​មុន​។​
​គួរ​បញ្ជាក់ថា Enriqu លំបាក​ក្នុងការ​ដណ្តើម​កន្លែងរ​បស់​គាត់​មកវិញ បន្ទាប់ពី​ក្លឹប​បាន​ទិញ​កីឡាករ Alberto Moreno ពី​ក្រុម Sevilla កាលពី​រដូវ​កាល​មុន​៕

jose-enrique

កំដៅ​ចាប់ផ្តើម​មានការ​ធ្លាក់​ប​ណ្តើ​រៗ​ហើយ ពីថ្ងៃ​ទី​១១-១៨ ខែឧសភា​

​រាជធានី​ភ្នំពេញ​៖​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ផ្សាយ​ពី​ការព្យាករណ៍​អាកាសធាតុ បានអោយដឹងថា ចាប់ពី​ថ្ងៃទី​១១ ដល់ ១៨ ខែឧសភា ឆ្នាំ​២០១៦ សីតុណ្ហភាព​មានការ​ធ្លាក់ចុះ​បន្តិច គឺ​នៅ​តំបន់​ទំនាប​មាន​ពី ៣៦ ដល់ ៣៨​អង្សា​សេ​, តំបន់​ខ្ពង់រាប មាន​ពី ៣៥ ដល់​៣៧​អង្សា​សេ និង តំបន់​មាត់សមុទ្រ មាន​ពី ៣៤ ដល់​៣៦​អង្សា​សេ ដែល​កាលពីមុន​សីតុណ្ហភាព​ឡើង​រហូតដល់​៤០ ទៅ​៤២​អង្សា​សេ​។​
​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ទៀតថា ក្នុង​សប្តាហ៍​នេះដែរ តំបន់​មួយចំនួន​នឹងមាន​ភ្លៀង​ធ្លាក់ រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ហើយក៏​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ​៕

13138882_476332145892030_8710608139624940269_n

ស្លាប់​៤​នាក់ របួស ១៦​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​៩ ខែឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក ក្នុងនោះ​យប់​៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​៨​នាក់ និង​របួសស្រាល​៨​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច​៦​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​, ស្រវឹង​២​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក ក្នុងនោះ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ ៦​នាក់ យប់​៣​នាក់​។​
​ជាមួយគ្នានេះ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៣,៦១៦ គ្រឿង​, អប់រំ ១,៤០៧ គ្រឿង​, ពិន័យ ២,២០៩ គ្រឿង ៕

13119104_1595323597448672_5334269472555069410_n

ប្រទះឃើញ​សព​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ដែល​ត្រូវគេ​កាប់​ដាច់​ក​

​ខេត្ត​ត្បូងឃ្មុំ​៖​អាចជា​ករណី​ប្លន់​យក​ម៉ូតូ ខណដែល​ក្មេងប្រុស​ម្នាក់ ជិះ​ម៉ូតូ​ទៅ​ចំការ និង​យក​កាំបិតផ្គាក់ ទៅជា​មួយ ហើយក៏​ស្រាប់តែ​បាត់​មួយសន្ទុះ ក៏​ស្រាប់តែ​ប្រជាពលរដ្ឋ​ប្រទះឃើញ សាកសព​ត្រូវគេ​កាប់​ដាច់​ក នៅ​ល្ងាច​ថ្ងៃទី​៩ ខែឧសភា​។ ចំណែក​ម៉ូតូ​ត្រូវគេ​យកទៅ​បាត់​ផងដែរ​។​
​មន្ត្រី​អាវុធហត្ថ​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ក្មេង ប្រុស​ឈ្មោះ វី សុខា អាយុ​១៣​ឆ្នាំ បាន​ជិះ​ម៉ូតូ​ទៅ​ចំការ​ខាងត្បូង​ផ្ទះ​ក្នុងភូមិ​ស្ពាន​ច​ង្គុំ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យក​កាំបិទផ្គាក់​ទៅជា​មួយ ហើយ​ពេល​ប្រទះឃើញ​ក្មេង​ដេកស្លាប់ ដោយសារ​ជន​មិន​ស្គាល់មុខ​កាប់​ក​ញ្ចឹ​ង ក នោះ សមត្ថកិច្ច​សន្និដ្ឋានថា បណ្តាលមកពី ចោរប្លន់ ហើយ​សម្លាប់ យក​ម៉ូតូ វ៉េវ​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ គេចខ្លួនបាត់​៕

CH-0020

យុវជនម្នាក់កាន់​កាំបិត​បុ័ងតោ​ចូល​កាប់​អ្នកលក់តែគុជ​ដាច់​ប្រអប់ដៃ​ធ្វេ​ង​

​ខេត្តកណ្តាល​៖​បុរស​អ្នកលក់​តែ​គុជ​ម្នាក់​ត្រូវបាន​យុវជន​ម្នាក់​កាប់​០២​កាំបិត​បុ័ងតោ​បណ្តាល​ឲ្យ​ត្រូវ​ក្បាល​ផ្នែក​ចំហៀង​ខាងឆ្វេង និង​ដាច់​ប្រអប់ដៃ​ខាងឆ្វេង​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដាច់​ប្រអប់ដៃ​។ ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​០៧ និង​០៥​នាទី​ព្រឹក ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ មុខ​សាលាបឋមសិក្សា​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​សមត្ថកិច្ច​អោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡៅ ចាន់​ក្តឹប ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​តាខ្មៅ​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ លក់​តែ​គុជ​។ ចំណែក​ជនល្មើស​មានឈ្មោះ ដួង ចាន់​រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដោយ​ដកហូត​បាន កាំបិត​បុ័ងតោ ដង​ឈើ ចំនួន​០១ និង​ប្រអប់​ក្រដាស​សំរាប់​ដាក់ កាំបិត​០១​។​
​ប្រភព​បន្តថា មុន​កើតហេតុ​ជនរងគ្រោះ​កំពុង​អង្គុយ​លក់​តែ​គុជ នៅ​កន្លែងកើតហេតុ​ខាងលើ ពេលនោះ​ស្រាប់តែ​ជនល្មើស​បាន​ដើរ​កាន់​កាំបិត​បុ័ងតោ​កាប់​ទៅលើ​ជនរងគ្រោះ ចំនួន​០២ កាំបិត​បណ្តាល​ឲ្យ​ត្រូវ​ក្បាល​ផ្នែក​ចំហៀង​ខាងឆ្វេង​និង​ដាច់​ប្រអប់ដៃ​ខាងឆ្វេង ហើយ​បាន​រត់​គេចខ្លួនបាត់​។ ទោះបីយ៉ាងណា ដោយយោង​ចម្លើយ​ច្បាស់លាស់​ពី​ជនរងគ្រោះ​កម្លាំង​ជំនាញ​ក្រុង សហការ​ជាមួយ​កម្លាំង​នគរ បាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ព្រែក​ឫស្សី និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ដើម​មៀនបាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនល្មើស​បាន​នៅវេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក ថ្ងៃ​ដដែល​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ រួម​និង​វត្ថុតាង (​កាំបិត​)​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ពិត ប្រាកដ​មែន ព្រោះ​ខឹង​ជនរងគ្រោះ​បាន​វាយ​ម្តាយ​របស់ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​៕

gggg-768x432gggg

រថយន្ត​២​គ្រឿង​ត្រូវគេ​លួច​ដុត​ឆេះក្នុងផ្ទះ​នៅក្នុងចំការកៅស៊ូ​១០០​ហិកតា​

​ខេត្តរតនគិរី​៖​រថយន្ត​ចំនួន​០២​គ្រឿង​នៅ​ចំណុច​ផ្ទះ​ចំការកៅស៊ូ​១០០​ហិកតា​ស្ថិតនៅ​ក្នុងភូមិ​តា​អង​ប៉ុក ឃុំ​តា​អង ស្រុក​កូន​មុំ ត្រូវបាន​ចោរ​ចូល​លួច​ដុត​នៅវេលា​ម៉ោង​១១ និង​០០​នាទី​យប់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦​។​
​យោងតាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ម្ចាស់​ចំការ​ឈ្មោះ ស៊ឹម អៀង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ រស់នៅ​ក្រុងភ្នំពេញ ។ ចំណែក​អ្នកទទួលខុសត្រូវ​រួមមាន​ឈ្មោះ ទុយ ស៊ឺ​វិល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ប្រធាន​ពន្ធដា​ខេត្តរតនគិរី រស់នៅ​ភូមិ​៤​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​និង​មេការ​ប្រចាំ​នៅ​ចំការ​២​នាក់ ១.​ឈ្មោះ សុន ហេ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មេការ​ស្នាក់នៅ​ភូមិ​តា​អង​ប៉ុក​ឃុំ​តា​អង​ស្រុក​កូន​មុំ​ខេត្តរតនគិរី​។ ២.​ឈ្មោះ​ចាន់ ដា​រ៉ា ភេទ​ប្រុស​អាយុ ៤៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មេការ​ស្នាក់នៅ​ភូមិ​តា​អង​ប៉ុក ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី ។​
​រថយន្ត​ទីមួយ​ម៉ាក​នីសា​ន់​មួយ​បាំង​កន្លះ​ពណ៍​ក្រហម​ផ្លាកលេខ​ភ្នំពេញ​២Q.០២៦៦(​ខូចខាត​ទាំងស្រុង​)​រថយន្ត​ទី​២​ម៉ាក​តា​កូ​ម៉ា​មួយ​បាំង​កន្លះ​ពណ៍​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២V.៥៩៥៦​។ បច្ចុប្បន្ន​កម្លាំង​កំពង់ធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

IMG-20160509-WA0028IMG-20160509-WA0022

ចាប់ខ្លួន​ក្រុម​”​ថ្ងៃ​ចន្ទ​អាវខ្មៅ​”​ដែល​ប្រមូលផ្តុំ​តវ៉ា​ឲ្យ​ដោះលែង​​មន្ត្រី​អាដហុក និង​មន្ត្រី គ ជ ប នៅមុខ​ពន្ធនាគា​ព្រៃ ស​

ដោយ ៖ខេមរិន្ទ

​ភ្នំ​ពេ​ញះ យ៉ាងហោចណាស់​មនុស្ស​ដែល​ស្លៀកពាក់​ពណ៌​ខ្មៅ​ចំនួន​៦​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​លោក អ៊ី សា​រ៉ុ​ម មន្ត្រី​លីកាដូ​ម្នាក់ និង​សកម្មជន​ដីធ្លី​ម្នាក់ ក៏ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដង្កោ​ចាប់ខ្លួន​ខណៈ​ពួកគេ​បាន​ចូលរួម​យុទ្ធនាការ​ពាក់អាវ​ខ្មៅ ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ ទី ៩ ខែឧសភា នេះ លោក អ៊ី សា​រ៉ុ​ម និង​មន្ត្រី​អង្គការ​លីកាដូ ឈ្មោះ លោក ថាវ គឹម​សាន នាយករង​អង្គការសិទ្ធិមនុស្ស​លីកាដូ ត្រូវបាន​ចាប់ខ្លួន នៅពេល​ពួកគេ​ព្យាយាម​ដើរ​ឆ្លងកាត់​ផ្លូវ​ចូលទៅ​ពន្ធនាគារ​ព្រៃ​ស​ដែល​ត្រូវបាន​សមត្ថកិច្ច​រារាំង ។ ចំណែក​ស្ត្រី​ម្នាក់ទៀត​ដែល​ត្រូវគេ​អះអាងថា ជា​សកម្មជន​ដីធ្លី​តំបន់​បុរី​កីឡា ឈ្មោះ ស ស៊ន ត្រូវបាន​ចាប់ខ្លួន​នៅពេល​បន្ទាប់​។ មនុស្ស​ប៉ុន្មាន​នាក់​នោះ​ត្រូវបាន​ដឹក​តាម​រថយន្ត​ចេញ​ភ្លាមៗ​ចេ​ញេ​ពី​កន្លែង​ដែល​បាន​ចាប់ខ្លួន​។​

​លោក មាន ចាន់​យ៉ា​ដា ប្រធាន​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការឃាត់ខ្លួន​អ្នក​ទាំងនោះ ដោយសារ​ពួកគេ​ធ្វើ​យុទ្ធនាការ​ដោយ​គ្មាន​ការអនុញ្ញាត និង​បាន​សរសេរ​សា​រលើ​ហ្វេ​ស​ប៊ុ​ក​ដែលជា​ចលនា​មួយ​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​។ លោក​បន្តថា​” ទីមួយ​គឺ គាត់​ចេញ​យុទ្ធនាការ​ហ្នឹង​ដោយ​គ្នាន​ការសុំច្បាប់​អនុញ្ញាត គឺ​គាត់​ធ្វើតាម​ទំនើងចិត្ត​របស់គាត់ ទី​ពីរ​គឺ គាត់​បានចេញ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ឬក៏​តាម​សារព័ត៌មាន​បណ្តាញ​សង្គម​ផ្សេងៗ​ហ្នឹង​ដើម្បី​ធ្វើជា​ចលនា​មួយ​ទាមទារ​ឲ្យ​មានការ​ដោះលែង សកម្មជន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​”​។​

​តាម​គម្រោង អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បើក​យុទ្ធនាការ​ពាក់អាវ​ពណ៌​ខ្មៅ ជា​រៀងរាល់ថ្ងៃ​ចន្ទ ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​និង​អគ្គលេខាធិការរង​រប​ស់គ​.​ជ​.​ប ដែល​កំពុង​ជាប់ពន្ធនាគារ​។ សង្គម​ស៊ីវិល​និង​ក្រុមគ្រួសារ​របស់​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ត្រូវបាន​ចាប់ខ្លួន គ្រោង​តវ៉ា​នៅខាងមុខ​ពន្ធនាគារ​ដោយ​ពាក់​អាវខ្មៅ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ទី​៨ ខែឧសភា ម្សិលមិញ​នេះ ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ក្រោម​ឱវាទ​នៅ​ទូទាំងប្រទេស​ប្រជុំ​ជាបន្ទាន់​និង​គ្រប់គ្រង​ផ្ទៃក្នុង​មន្ត្រីរាជការ​នៅតាម​ស្ថាប័ន និង​កងកម្លាំងប្រដាប់អាវុធ​ទប់ស្កាត់​ការប៉ុនប៉ង​ចលនា​អូសទាញ កៀរគរ​មន្ត្រី និង​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចូល​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សង្គម​ស៊ីវិល​។ ក្នុង​សេចក្តីណែនាំ​មួយ​ចុះ​ថ្ងៃទី​៨ ខែឧសភា ក្រសួងមហាផ្ទៃ បាន​លើកឡើងថា នាពេល​ថ្មីៗ​នេះ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​”​មួយចំនួន​តូច​”​បាន​ជួបប្រជុំគ្នា​និង​បាន​ផ្សព្វផ្សាយ​” បំផុស​ញុះញង់​”​ឲ្យ​មាន​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ និង​កៀរគរ​ប្រមូល​កម្លាំង​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​សង្គម​ស៊ីវិល​។​ក្នុង​លិខិត​ដដែល ក៏បាន​ណែនាំ​ឲ្យ​កោះប្រជុំ​គណៈបញ្ជាការ​ឯករាជ្យ​រាជធានី ខេត្ត​ជាបន្ទាន់​ដើម្បី​វាយតម្លៃ​សភាពការណ៍​និង​តាមដាន​ការប្រមូល​កម្លាំង​ទាមទារ​តវ៉ា​នានា ក្នុងនោះ​មាន​គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ព្រះសង្ឃ និង​កម្មករ​ជាដើម​។​

​ក្រសួង​បន្តថា រដ្ឋាភិបាល​តែង​ចាត់ទុក​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គឺជា​”​ដៃគូ​មិនអាច​ខ្វះ​បាន​”​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ទាំង​បច្ចុប្បន្ន​និង​ទៅ​អនាគត ប៉ុន្តែ​រាល់​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​ត្រូវ​ស្ថិតនៅក្រោម​ក្របខណ្ឌ​ច្បាប់​និង​ដាច់ខាត​មិនត្រូវ​ធ្វើ​សកម្មភាព​ណាមួយ​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព និង​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ​ឡើយ​”​។​ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បាន​ដាក់​បញ្ជា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវអនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន​ក្នុងការ​អនុវត្ត​ច្បាប់​ដោយ​ម៉ឹងម៉ាត់ ក្នុង​គោលដៅ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ​និង​ការពង្រឹង​នីតិរដ្ឋ ក្នុង​ក្របខណ្ឌ​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​៕

១1248bb3e8b-8086-45b0-bb50-03a3e498a023

ចាក់​សាំង​ដុត​ខ្លួនឯង​ដោយសារ​ខឹង​ប្រពន្ធ​នាំ​កូន​ចេញពីផ្ទះ​

​រាជធានី​ភ្នំពេញ​៖​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង គ្រា​ដែល​បុរស​បាន​យក​សាំង​ចាក់​ដុត​ឆេះ​រលាក​ពេញ​ខ្លួន​រងរបួស​ធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ផ្លូវ​៣៨៨​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។​
​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​ដែល​បុរស​នោះ​ចាក់​សាំង​ដុត​ខ្លួនឯង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ដោយសារ​ខឹង​ប្រពន្ធ យក​កូន​ចេញពីផ្ទះ​។ ក្រោយពី​បាន​ចាក់​សាំង​ដុត​ខ្លួនឯង​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​និង​បាន​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាម​៕

46b654a1-9b59-47a5-80bc-bbb4e56d4a66

យុវជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​មួយ​ពូថៅ​ចំក​ស្លាប់​ក្រោម​ស្ពាន​ទឹកថ្លា​

​ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​យុវជន​ម្នាក់​ដេកស្លាប់​នៅក្រោម​ស្ពាន​ទឹកថ្លា​ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ សព​ដែល​ស្លាប់​នេះ​ជា​ករណី​ឃាតកម្មរ​តែម្តង​។​
​លោក​វរសេនីយ៍ត្រី ភឿ​ក ព្រហ្ម មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​សព​នេះ​មាន​អាយុ​ប្រហែល​២០​ឆ្នាំ​កំពស់​ប្រហែល​១​ម៉ែត្រ​៦០​ជាង​ពាក់អាវ​ពីស លាយ​ខ្មៅ​និង​ក្រោយ​ព៌​ណ​ផ្ទៃមេឃ អត់​ស្គាល់​អត្តសញ្ញាណ​សព​នេះ​មិនដឹង​នៅក្នុង​ភូមិ ឃុំ​ណា​ទេ​។ លោក ភឿ​ក ព្រហ្ម បានបញ្ជាក់​ទៀតថា​សព​នេះ​ត្រូវគេ​កាប់​ចំ ក មួយ​ពូថៅ​ដេកស្លាប់​នៅក្រោម​ស្ពាន​ទឹកថ្លា​ជា​ករណី​ឃាតកម្ម​តែម្តង​។​ក្រោយ​ពីស​មិ​ត្ថ​កិច្ច​ធ្វើការ​ពិនិត្យ​សព​យ៉ាង​យកចិត្តទុកដាក់​ហើយ​សព​នោះ​ត្រូវបាន​ស​មិ​ត្ថ​កិច្ច​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹក​ថា​ដើម្បី​ស្វែងរក​ក្រុមគ្រួសារ​សព​មក​ទទួល​យក​សព​ទៅ​បូជា​តាម​ប្រពៃណី​។​
​លោក ភឿ​ក ព្រហ្ម បានបញ្ជាក់​ទៀត​សព​នេះ​បើ​គ្មាន​គ្រួសារ​មក​ទទួលយក​ទេនោះ​ស​មិ​ត្ថ​កិច្ច​និង​ប្រជាពលរដ្ឋ​ចូល​លុយ​គ្នា​ចាត់ចែង​ធ្វើបុណ្យ​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​តែម្តង​។ រឿងនេះ​ស​មិ​ត្ថ​កិច្ច​ចំរុះ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ឃាតករ​ដៃដល់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

cff886b5-4333-4ff0-8e01-68cbb2719578961d10b6-132a-48a9-b57d-04ea8ca08834435ce689-08a0-46e8-a04d-27d7b3f9d300

គុណប្រយោជន៍​សណ្តែកបណ្តុះ​ចំពោះ​សុខភាព​ដែល​​មិន​ធ្លាប់​ដឹង​

​សុខភាព​៖​យោងតាម​ការស្រាវជ្រាវ​បានធ្វើ​ឡើង​បាន​ឲ្យ​ដឹងថា សណ្តែកបណ្តុះ​ថា​តើ​ពី​ប្រភេទ​សណ្តែក​បៃតង alfalfa និង​ផ្ទុក​នូវ​ធាតុ​ផ្សេង​ដទៃទៀត​ជាច្រើន​នៃ​គុណប្រយោជន៍​ភូតគាម​គីមី​(phytochemicals)​។ ធាតុ​មួយ​គឺ kanavanin ដែលជា​ប្រភេទ​នៃ​អាមីណូអាស៊ីដ​។ kanavanin អាចធ្វើ​ឲ្យ​គាំង​ប្រភព​នៃ​រោគ​មហារីក​គោ​លិ​កាស​, ពោះវៀន និង​លំពែង​។​
​បង្ការ​ជំងឺមហារីក​៖ សណ្តែកបណ្តុះ​មាន​ជីវជាតិ​ច្រើន និង​គុណប្រយោជន៍​ច្រើន​សម្រាប់​អ្នក​។ គុណប្រយោជន៍​របស់​ស​ណ្តែ​កប​ណ្តុះ​មិន​ត្រឹមតែ​នាំមក​នូវ​ជីវជាតិ​ប៉ុណ្ណោះ​ទេ មាន​ភស្តុតាង​នៅក្នុង​ការស្រាវជ្រាវ​ផងដែរ​ថា វា​មាន​សារធាតុ​មួយ​ដែល​អាចធ្វើ​ឲ្យ​គាំង​ប្រភព​នៃ​រោគ​មហារីក​ពោះវៀន​, លំពែង និង​រោគ​គោ​លិ​កាស​។​
​ល្អ​សម្រាប់​ស្ត្រី ៖​លើសពីនេះ​ទៀត សណ្តែកបណ្តុះ​មាន estrogen ធម្មជាតិ ដែលមាន​មុខងារ​ដូចជា estrogen synthesis ផងដែរ​។ Estrogen នៅក្នុង​សណ្តែកបណ្តុះ​អាច​បង្កើន​ភាពហាប់ និង​រូបរាង​ឆ្អឹង និង​ទប់ទល់​ការបាត់បង់​ឆ្អឹង​(osteoporosis)​។ ចំពោះ​ស្ត្រី​ដែល​ទទួលទាន​សណ្តែកបណ្តុះ​អាចជួយ​ពួកគេ​ជៀសវាង​ពី​រោគ​មហារីក​សុដន់​, ភាព​ច្រ​បូល​ច្របល់​នៃ​ដំណើរ​មាន​រដូវ​, រោគសញ្ញា​មុននឹង​អស់​រដូវ និង​ភាព​ច្រ​បូល​ច្របល់​នៃ​ដំណើរ​អស់​រដូវ​របស់​ស្ត្រី​។​
​កាត់បន្ថយ​ខ្លាញ់ ៖​នៅពេល​សណ្តែក​ត្រូវបាន​បណ្តុះ​ដើម្បី​ធ្វើជា​សណ្តែកបណ្តុះ ជាទូទៅ​អត្រា saponi របស់​វា​បាន​កើនឡើង​ទៅដល់​៤៥០%​។ កម្រិត​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់​ធ្វើ​ឲ្យ​រង​ការឈឺចាប់​ជំងឺស្ត្រូក និង​រោគ​គាំងបេះដូង តាម​ការណែនាំ​គួរ​ទទួលទាន​សណ្តែកបណ្តុះ​ឲ្យ​បាន​ច្រើន​នៅក្នុង​បញ្ជី​មុខម្ហូប​ជាប្រចាំ​ថ្ងៃ​។ Saponi នៅក្នុង​សណ្តែកបណ្តុះ​បណ្តេញ​ជាតិ​ខ្លាញ់​អាក្រក់​LDL មិនមាន​ឥទ្ធិពល​មកលើ​ខ្លាញ់​ល្អ​HDL ទេ​។​
​បណ្តេញ​ភាពកខ្វក់ ៖​គុណប្រយោជន៍​ផ្សេងទៀត​របស់​សណ្តែកបណ្តុះ គឺ​ជួយ​បណ្តេញចេញ​នូវ​ភាពកខ្វក់​នៅក្នុង​ពោះវៀនធំ ពីព្រោះ​សណ្តែកបណ្តុះ​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ និង​ទឹក​យ៉ាងច្រើន ដែលជា​គោល​ចម្បង​នៃ​សណ្តែកបណ្តុះ​ក្នុងការ​ប្រយុទ្ធប្រឆាំង​រោគ​មហារីក​។ នៅពេលដែល​ភាពកខ្វក់​ចេញពី​ពោះវៀនធំ​បាន​លឿន​គ្មាន​សារធាតុពុល​នៅក្នុង​អសុចិភាព​ទេ ដែល​អាច​ស្រូបយក​តាមរយៈ​រាងកាយ​។ វា​នឹង​ការពារ​ការកើនឡើង​នៃ​សារធាតុពុល​ដែល​អាចជួយ​ដល់​កោសិកា​មហារីក​៕

bean-sprout-2

ក្មេង​អាយុ​៨​ឆ្នាំ​ម្នាក់​ផុងជើង​ជាប់​នឹង​ថ្ម​ក្នុង​ស្ទឹង​សង្កែ​

បាត់ដំបង​៖​កំលាំង​នគរបាល​មូល​ដ្នា​ន​ក្នុងស្រុក​បាណន់​រួមជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦​បាន​សង្គ្រោះ​ក្មេងប្រុស​ម្នាក់​ដែល​បាន​ដើរលេង​ក្នុង​ស្ទឹង​សង្កែ ហើយ​ផុងជើង​គាប​ជាប់​នឹង​ថ្ម ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា​ដោយ​ប្រើប្រាស់​រយៈពេល​៣​ម៉ោង​។​
​ក្មេងប្រុស​ដែល​ជួប​ហេតុការណ៍​ខាងលើ​នោះ​មានឈ្មោះ​គឿ​ត ខេង អាយុ​៨ឆ្នាំ​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​ចំនុច​ដងស្ទឹង​សង្កែ ក្នុងស្រុក​បាណន់ ទល់មុខ​ប្រាសាទ​បាណន់ ខេត្តបាត់ដំបង​។​
​លោក​វរសេនីយ៍ទោ ប៊ុត សំបូរ អធិការនគរបាល​ស្រុក​បាណន់ បាន​បញ្ជាក់ថា ដោយ​ការខិតខំ​ព្យាយាម​ពី​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ផង ក្មេងប្រុស​រងគ្រោះ​នោះ​ត្រូវបាន​សង្គ្រោះ​ដោយ​ជោគ ជ័យ​រួច​ផុតពី​សេចក្តីស្លាប់​និង​បា​នប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ ព្យាបាល​របួស​៕​ប៉ែន​សុផល​

index1234

ក្រុម​សម្ងាត់​នឹង​ទម្លាយ​ឯកសារ Panama Papers ពាសពេញ​សកលលោក​

​ប៉ា​ណា​ម៉ា​៖​សារព័ត៌មាន Channel News Asia នៅ​ថ្ងៃ​ច័ន្ទ ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា យោងតាម​ការ​ផ្សា​ព្វ​ផ្សាយ​របស់​ក្រុម​អ្នក​ទម្លាយ​ឯកសារ​ប៉ា​ណា​ម៉ា (Panama Papers) បានប្រកាសថា​ពួកគេ នឹងធ្វើ​ការ​សាច​ព្រាច​ឯកសារ​នៃ​រឿងអាស្រូវ របស់​មេដឹកនាំ​កំពូលៗ​លើ​លោក​នេះ​បន្តទៀត ហើយនឹង​ឲ្យ​មនុស្ស​កាន់តែច្រើន និង គ្រប់​ទីកន្លែង​លើ​សកលលោក​ដឹងឮ ព្រមទាំង​ងាយស្រួល ឆែក​រក​ឯកសារ​ទាំង​នេះ​។​
​ក្រុម​ខាងលើ​បានប្រកាសថា​នឹង​ទម្លាយ ឯកសារ​ទាំងនោះ​ជា​សាធារណ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត នៅវេលា​ម៉ោង ១៨៖០០​នាទី​ម៉ោង សកល នៅ​ថ្ងៃ​ចន្ទ ទី​០៩ ខែឧសភា ដើម្បី​ឲ្យ​សាធារណជន​ងាយស្រួល​ក្នុងការ​ស្វែងរក និង យល់​កាន់​ច្បាស់​អំពី អ្វីដែល​ពួកគេ​ចង់បង្ហាញ​ទៅដល់​អន្តរជាតិ​។​
​គួរ​បញ្ជាក់ថា​ឯកសារ​សម្ងាត់ Panama Papers បាន​បែកធ្លាយ​កាលពី​ប៉ុន្មាន​ខែ​មុននេះ ដែល បាន​បើក​ទម្លាយ​នូវ​រឿងរ៉ាវ​លួចលាក់​ជាច្រើន​របស់​ថ្នាក់ដឹកនាំ​នយោបាយ និង​បុគ្គល​ល្បីៗ​នៅលើ សកលលោក​អំពី​ការ​លួចលាក់​រកស៊ី​បើក​ក្រុមហ៊ុន​តាម ឆ្នេរសមុទ្រ​នៅ​ជុំវិញ​ពិភព​ល​លោក​។ វា​ក៏​ជា​បរិហា​រ៍​អំពី​ការ​លួចលាក់​ប្រើប្រាស់​មូលធន​សម្ងាត់ ដែល​ខុសច្បាប់ និង​កន្លែង​សាក់​ទុក ហើយក៏​ជា​បញ្ជាក់​ពី អំពី​ទីផ្សារ​ង​ងឹ​ង និង​អំពើពុករលួយ​យ៉ាង​ងឹ​ត​ងងុល​នៅលើ​សកលលោក​ផងដែរ​៕

the-panama-papers-are-a

សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​ឈុតខ្មៅ​៦​នាក់​ត្រូវ​ឃាត់ខ្លួន​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​

​រាជធានី​ភ្នំពេញ​៖​យ៉ាងតិច​មនុស្ស​៦​នាក់​ត្រូវបាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​បាន​ព្យាយាម​ចូលរួម​ក្នុង​យុ​ទ្ឋ​នា​ការ «​ថ្ងៃ​ចន្ទ​អាវខ្មៅ​» ដើម្បី​ទាមទារ​រក​យុ​ត្តិ​ធ៌​ម​និង​ដោះលែង​មន្ត្រី​អង្គការ​សិទ្ឋិ​មនុស្ស​និង គ​.​ជ​.​ប ៥​រូប ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន និង​តុលាការ​សម្រេច​ឃុំខ្លួន​ក្នុង​ព​ន្ឋ​នាគារ ។​
​សេចក្តីរាយការណ៍​បាន​បន្តថា មនុស្ស​ទាំង​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួមមាន​៖ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សា​រ៉ុ​ម នាយករង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ (LICADHO) លោក ថាវ គឹម​សាន ,​ពលរដ្ឋ​បុរី​កីឡា អ្នកស្រី ស គន កំពុង​ឃុំខ្លួន​ក្នុង​ខណ្ឌដង្កោ​និង​អ្នកភូមិ​បឹងកក់​ចំនួន​៣​នាក់​ឈ្មោះ ប៉ូវ សុភា , គង់ ចាន់ថា និង កញ្ញា សុង​ស្រី​លាភ ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕

48bb3e8b-8086-45b0-bb50-03a3e498a023