ខេត្តកំពត៖ នៅវេលាម៉ោង៣ និង៣៥នាទីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះសមត្ថកិច្ចឡោមព័ទចាប់ជនដៃដល់ដែលសម្លាបបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុអម្រឹតនៅស្រុកឈូកបានហើយ។
សមត្ថកិច្ចបានប្រើពេលជាង៣ម៉ោង ទើបអាចចាប់ជនដៃដល់នោះបាន បន្ទាប់ពីជននោះបានព្យាយាមរត់គេចសងំលើដំបូលផ្ទះជាមួយនិងដៃកាន់កាំបិតមួយផង តែក៏ត្រូវបានសមត្ថកិច្ចព្យាយាមគ្រប់មធ្យោបាយឈានដល់ការឃាត់ខ្លួនបានសម្រេច។
ប្រជាពលរដ្ឋបានចោមរោមមើលហេតុការណ៍ដ៏អាក្រក់នេះ ហើយក៏មិនស្មានដល់ថា អំពើឃាតកម្មបានកើតឡើងដ៏សាហាវឃោឃៅបែបនេះនោះឡើយ។
ព័ត៌មានលម្អិតដែលនាំទៅដល់ការឈ្លោះប្រកែក និងសម្លាប់គ្នានេះ គេមិនដឹងនៅឡើយទេប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏សមត្ថកិច្ចកំពុងអនុវត្តតាមនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យរូបនេះទោតុលាការផ្តទាទោសតាមច្បាប់៕
ខេត្តកំពត -មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវបានបុរសជាម្ចាស់ផ្ទះម្នាក់ ហៅឲ្យចូលទៅក្នុងផ្ទះ ស្ថិតក្នុងឃុំត្រមែង ស្រុកឈូក ខេត្តកំពត នៅវេលាម៉ោង ១២៖៥០នាទី ថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភានេះ ហើយក៏ចាប់អារ.កស្លាប់ យ៉ាងអាណោចអាធ័ម ខណៈពេលនេះ សមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធ ផ្ទះនោះ។
ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប្រុក វិត ភេទប្រុស អាយុ៤៧ឆ្នាំ ដោយឡែកជនរងគ្រោះ ឈ្មោះ ជឹម បុរិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ អម្រឹត សាខាស្រុកឈូក មានទីលំនៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សវិកលចរិត នៅផ្ទះកើតហេតុខាងលើបានហៅមន្ត្រី ឥណទាននោះ មកជាបន្ទាន់នៅផ្ទះរបស់គាត់ ហើយពេលមន្ត្រីនោះមកដល់ ក៏មានឈ្លោះប្រកែកប្រតាយប្រតប់គ្នារហូតដល់ម្ចាស់ផ្ទះ នោះអារ.កសម្លាប់ មន្ត្រីនោះតែម្ដង។
ខណៈសមត្ថកិច្ចជាច្រើននាក់ កំពុងធ្វើការឡោមព័ទ្ធផ្ទះនោះ ជនល្មើសបានឡើង ទៅលើដំបូលផ្ទះទំនងជាចង់ លោតសម្លាប់ខ្លួនផងដែរ៕
ខេត្តត្បូងឃ្មុំ ៖ជនសង្ស័យជាឃាតករដែលសម្លាប់ក្មេងប្រុសអាយុ១៤ឆ្នាំដោយកាប់រហូតដាច់.កនៅក្នុងភូមិចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់ កាលពីរសៀលម្សិលមិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ។ ជនសង្ស័យឈ្មោះ ណា នួន ភេទប្រុស អាយុ២៣ឆ្នាំ ជាមនុស្សញៀនថ្នាំ មានរស់នៅចម្ងាយពីផ្ទះក្មេងប្រុសរងគ្រោះប្រហែល១៥០ម៉ែត្រប៉ុណ្ណោះ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជាមនុស្សញៀនថ្នាំបានកាប់សម្លាប់ក្មេងប្រុសរហូតដាច់.កប្លន់យកម៉ូតូវ៉េវ១គ្រឿង បន្ទាប់មកបម្រុងយកទៅបញ្ចាំនៅម្តុំកាស៊ីណូត្រពាំងផ្លុង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកមេមុត ប៉ុន្តែដោយគ្មានឯកសារគ្រប់គ្រាន់ កន្លែងបញ្ចាំគេ មិនទទួលក៏យកម៉ូតូនោះទៅលាក់ទុកក្នុងព្រៃ ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីចាប់ខ្លួនកម្លាំងយើងបាននាំជនសង្ស័យទៅកន្លែងលាក់ម៉ូតូដើម្បីយកម៉ូតូ ។ ចំណែកជនសង្ស័យត្រូវបាននាំខ្លួនមកស្នងការនគរបាលខេត្តដើម្បីធ្វើការសាកសួរបន្ថែម និងបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ខេត្តបន្ទាយមានជ័យ ៖ពលករខ្មែររងគ្រោះចាញ់បោកមេខ្យល់លើទឹកដីថៃ បានអំពាវនាវរកការអន្តរាគមន៍ជួយពីមន្ត្រី និងសមត្ថកិច្ចកម្ពុជានោះ ត្រូវបានមន្ត្រីនិងសមត្ថកិច្ចកម្ពុជា-ថៃ ជួយយកមកដល់កម្ពុជាវិញហើយ កាលពីម៉ោង០៨យប់ថ្ងៃទី០៩ ឧសភា ២០១៦ ស្ថិតនៅតាមច្រកតំបន់ម៉ាឡៃក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពលករទាំងនេះ ១-ឈ្មោះ អូន ណាង ភេទប្រុសអាយុ៤៤ឆ្នាំ, ២-ឈ្មោះ យង់ នី ភេទប្រុស អាយុ១៤ឆ្នាំ, ០៣-ឈ្មោះ ឡុង សៀម ភេទប្រុស អាយុ៣២ឆ្នាំ, ០៤-ឈ្មោះ ប៉ូ សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ទាំង៤នាក់មកពីខេត្តបាត់ដំបង, ០៥-ឈ្មោះ សូរ សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មកពីស្រុកទ្រាំង ខេត្តតាកែវ និង០៦-ឈ្មោះ ឯល សារ ភេទប្រុស អាយុ២៧ឆ្នាំ មកពីខេត្តកំពត។
ពលករទាំងនេះ ត្រូវជួយសង្គ្រោះពីស្រុកមឿង ខេត្តស្រះកែវ ដោយមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា និងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីពួកគេទំនាក់ទំនងសុំការអន្តរាគមន៍ឱ្យជួយពីមន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃ។
ពលករទាំង៦នាក់បានប្រាប់ថា ពួកគេចាញ់បោកមេខ្យល់យកទៅកាប់ដើមប្រេងខ្យល់ ហើយទុកចោលថា មកយកកម្លាំងពលករបន្ថែម តែមិនឃើញវិលត្រឡប់ ធ្វើឱ្យពួកគេអត់បាយក្រហាយទឹក៣យប់៤ថ្ងៃ ខោអាវស្អុយដូចគម្រង់ ។ ពួកគេប្រាប់មន្ត្រីកម្ពុជាថាដោយសារមិនអាចស៊ូទ្រាំបាន ក៏នាំគ្នាដើរតាមដងផ្លូវឲ្យតម្រួតថៃចាប់ បន្ទាប់មកក៏មានព័ត៌មានដល់មន្ត្រីទំនាក់ទំនងកម្ពុជា-ថៃ ក៏សហការគ្នាជាមួយមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ទៅទទួលពលករទាំងនះ មកកម្ពុជាវិញត ៕
ហ្វីលីពីន ៖ក្រុមប្រឹក្សាឃ្លាំមើលដំណើរការបោះឆ្នោតបានចេញលទ្ធផលបឋមនៅថ្ងៃអង្គារនេះដោយបង្ហាញថា លោក Rodrigo Duterte មកពីគណបក្សប្រជាធិបយេត្យហ្វីលីពីនទទួលបានសំឡេងគាំទ្រច្រើនជាងគេគឺមាន៨៩% បានបោះឆ្នោតគាំទ្ររូបលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
អតីតអភិបាលក្រុង Davao លោក Rodrigo Duterte ជាបេក្ខជនឈរឈ្មោះជាប្រធានាធិបតីមួយរូបក្នុងចំណោម៥រូបដែលទទួលបានការគាំទ្រច្រើនជាងគេ។ ទទួលបានការគាំទ្រច្រើននេះអាចដោយសារតែលោកប្រកាសចាត់វិធានការខ្លាំងគឺសម្លាប់ពួកឧក្រិដ្ឋជនដែលបង្កអសន្តិសុខដល់ជាតិ ខណៈប្រទេសនេះកំពុងជួបប្រទះបញ្ហាធំពីរគឺ ភាពក្រីក្រ និងឧក្រិដ្ឋកម្ម។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញប្រជាពលរដ្ឋហ្វីលីពីនបានធ្វើការបោះឆ្នោតជ្រើសរើសអភិបាលខេត្តក្រុង បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសប្រធានាធិបតី៕
សុខភាព ៖គ្រឿងស្រវឹង ត្រូវបានគេរកឃើញថាមានការទាក់ទងយ៉ាងខ្លាំងទៅនឹងជំងឺមហារីក សុដន់របស់ស្ដ្រី។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកស្លាប់ដោយសារជំងឺមហារីកសុដន់ម្នាក់ក្នុងចំណោមប្រាំនាក់ គឺបណ្ដាលមកពីការផឹកគ្រឿងស្រវឹង។
ការស្រាវជ្រាវបានបង្ហាញថា ស្ដ្រីស្ទើតែ ៤៥០០នាក់ នៅប្រទេសស្កុតលែន បានកើតជំងឺមហារីកសុដន់ជារៀងរាល់ឆ្នាំ។ ក្រុមអ្នកជំនាញបានព្រមានថា ១ភាគ៥ ក្នុងចំណោមនោះគឺដោយសារតែជាតិអាល់កុល។
គ្រឿងស្រវឹងមិនត្រឹមតែបណ្ដាលឲ្យកើតជំងឺមហារីកសុដន់នោះទេ វាថែមទាំងបង្កឲ្យមានហានីភ័យជាច្រើនទៀតចំពោះសុខភាពរបស់ យើង មិនថាស្ដ្រី ឬបុរសនោះទេ។ លើសនឹងទៀត គ្រឿងស្រវឹងក៏បានបង្កឲ្យមានបញ្ហាក្នុងសង្គមជាច្រើនផងដែរ ដូចជាគ្រោះថ្នាក់ចរាចរ ឬការប្រើអំពើហិង្សាផងដែរ៕
បាល់ទាត់ ៖យោងតាមសេចក្តីរាសយការណ៍មួយបានឲ្យដឹងថា ខ្សែប្រយុទ្ធដ៏ឆ្នើម Anthony Martial នឹងអវត្តមានសម្រាប់ក្រុមបិសាចក្រហម Manchester United ពេលប៉ះជាមួយក្រុមញញួរធំ West Ham United នៅរាត្រីអង្គារនេះក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីកីឡាកររូបនេះបានរងរបួសសរសៃពួរគន្លាក់ជើងនៅចុងសប្តាហ៍នេះ។
ខ្សែប្រយុទ្ធសញ្ចាតិបារាំងវ័យ២០ឆ្នាំរូបនេះ បានបង្ហាញទម្រង់យ៉ាងនៅឯងកីឡាដ្ឋាន Carrow Road ដែលជួយក្រុមបិសាចក្រហម Man Utd យកឈ្នះលើក្រុមម្ចាស់ផ្ទះ Norwich City ដោយលទ្ធផល ១-០ កាលពីថ្ងៃសៅរ៏ សប្តាហ៍មុននេះ។
ខ្សែប្រយុទ្ធរូបនេះនឹងមិនវត្តមានសម្រាប់ការប្រកួតជាមួយក្រុម West Ham នៅកីឡាដ្ឋាន Up tonpart ដោយតែរបួសសរសៃពួរគន្លាក់ជើងធ្ងន់ធ្ងរ ក្នុងអំឡុងពេលជួយជាមួយក្រុម Norwich កាលពីថ្ងៃសៅរ៍។
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត The Telegraph បានឲ្យដឹងថា Martial កំពុងស្ថិតនៅក្នុងមន្ទិលសង្ស័យថា អាចនឹងគ្មានេវត្តមានសម្រាប់ការប្រកួតចង់នៃ ក្របខ័ណ្ឌ Premier League ពេលប៉ះជាមួយ Bournemouth នៅកីឡាដ្ឋាន Old Trafford នៅថ្ងៃអាទិត្យនេះ ប៉ុន្តែគាត់មានពេលរយៈ ១២ ថ្ងៃដើម្បីព្យាបាលរបួសនឹងត្រៀមខ្លួន មុនពេលប្រកួតេជាមួយក្រុម Crystal Palace វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅកីឡដ្ឋាន Wembley ។
គួរបញជាក់ថា ក្រុមបិសាចក្រហម Man Utd ត្រូវការឈ្នះការប្រកួតជាមួយនឹងក្រុម West Ham និង Bournemouth ក្នុងគោលបំណងដើម្បីមានកៅអីមួយសម្រាប់ការប្រកួតវគ្គជម្រុះក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ៕
រាជធានីភ្នំពេញ ៖អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបតិ្តការ អន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងឲ្យដឹងថា ក្រសួងការបរទេសនឹងជួយអន្តរាគមន៍ ឲ្យមានការដោះលែង លោក សឺន សាលី មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ដែលត្រូវបានតុលាការចោទប្រកាន់ ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី ។
ការថ្លែងបែបនោះ បន្ទាប់ពីលោក សឺន សាលី មន្ត្រី UN រូបនោះត្រូវបានតុលាការកម្ពុជា ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ទាក់ទងសំណុំរឿងស្នេហាលោក កឹម សុខា និងកញ្ញា ខុម ចាន់ដារ៉ាទី ហៅកញ្ញា « ស្រីមុំ » ក្នុងពេលដែលមន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រី គ.ជ.ប ត្រូវបានជាប់ឃុំពាក់ព័ន្ធសំណុំរឿងដូចគ្នានេះ ផងដែរ៕
រាជធានីភ្នំពេញ ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកមិញនេះ បានព្រមានថា ការធ្វើបដិវត្តពណ៌គឺ «ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសគឺចាប់ទាំងអស់ គុកធ្វើឡើង ដើម្បីអ្នកខុស» ។ សម្តេចបានបង្ហើបថាអ្នកឧបត្ថម្ភថវិកាបោះអាវសម្រាប់ក្រុមអង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» គឺត្រូវបានស្គាល់មុខអស់ហើយ។
ការមានប្រសាសន៍ខាងលើបែបនេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតីចែកសញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលកម្សាន្ត និងពិព័រណ៍កោះពេជ្រ ។
លោកនាយករដ្ឋមន្រ្តីបានថ្លែងអះអាងថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យសន្តិសុខមនុស្សរាប់លាននាក់ ត្រូវបានបំផ្លាញដោយបុគ្គល ៤-៥នាក់នោះទេ ។ ទន្ទឹមនោះសម្តេចក៏បានជំរុញឲ្យមន្ត្រីអង្គការសង្គមស៊ីវិលស្វែងរកមេធាវីពូកែ ដើម្បីការពារក្តីដល់មន្ត្រីអង្គការសិទ្ធិមនុស្សដែលជាប់ឃុំមិនអាចដាក់សម្ពាធលើតុលាការ នោះទេ ។
លោកបានសង្កត់ធ្ងន់ថា អ្នកមានសិទ្ធិតែសិទ្ធិមានព្រំប្រទល់ជាមួយសិទ្ធិអ្នកដទៃអ្នកប្រើសិទ្ធិ សូមកុំប្រើសិទ្ធិ ដើម្បីបំពានអ្នកដទៃ។ រាជរដ្ឋាភិបាលត្រូវការពារនិងរក្សាសន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍ បុគ្គលធ្វើខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើមិនធ្វើខុសគ្មានការចាប់ខ្លួនទេ។ បើទាមទារដោះលែងគ្មានលក្ខខណ្ឌមិនចាំបាច់មានច្បាប់នោះទេ ៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ធ្វើការបង្ហាញមុខជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន បន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចមុខវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៦នាក់នោះ ទី១/ ឈ្មោះ រ៉េន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ទី២/ ឈ្មោះ សំ ស៊ីណិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ទី៣ /ឈ្មោះ ធៀម វុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៤ /ឈ្មោះ លី កែវ ភេទប្រុស អាយុ២២ឆ្នាំ ទី៥ / ឈ្មោះ សុង គឹមនាយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករលីសែង ។
សមត្ថកិច្ចបន្តថា នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ម៉ូតូចំនួន៣គ្រឿង រួមនិងវត្ថុតាងគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សរថ្លា ចំនួន៣កញ្ចប់និងសម្ភារៈមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕
ភ្នំពេញ ៖នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដឹកនាំដោយ លោក គ្រួច សាមឿន នាយកប្រតិបត្តិសាខា បានបើកវគ្គអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ស្ដីពី ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដោយបានការឧបត្ថម្ភពីអង្គការ អាយ អាត (IARD) ជូនដល់យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សសរុបចំនួន១០០នាក់ ក្នុងនោះស្រី៦០នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
គោលបំណងនៃវគ្គអប់រំផ្សព្វផ្សាយនេះគឺ៖១. ដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ២. បង្ហាញពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ៣. បង្ហាញពីផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងទី៤. អប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់យុវជន ហើយដើម្បីឲ្យយុវជនផ្សព្វផ្សាយបន្ត៕ប្រសើរ
ភ្នំពេញ ៖គ្រាប់មិនទាន់ផ្ទុះមួយគ្រាប់មិនស្គាល់ម៉ាកដែលសល់តាំងពីសម័យរាស្ត្រនិយមត្រូវបានប្រទះឃើញពេលដែល រថយន្តអេស្កាវ៉ាទ័រឈូសឆាយដី ហើយរាយការណ៍ឲ្យសមត្ថកិច្ចពិនិត្យរួចបានប្រគល់ឲ្យស៊ីម៉ាកយកទៅកំទេចកាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៦ស្ថិតនៅក្នុងក្រុម២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលដែលគេប្រទះឃើញមានរថយន្តអេស្កាវ៉ាទ័រទៅទៅឈូសដីនៅចំណុចភូមិខាងលើរួចបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់បានរាយការណ៍សុំឲ្យកម្លាំងស៊ីម៉ាក់ចុះមកយកគ្រាប់នោះទៅរក្សាទុក៕ បញ្ញា
ខេត្តកំពត ៖បុរសស៊ីឈ្មួលមើលចិញ្ចឹម(សត្វទា)អោយគេដេកស្នាក់ផ្ទះប្រជាពលរដ្ឋទុកចោលដោយម្ចាស់ផ្ទះនាំក្រុមគ្រូសារទៅរកស៊ីនៅប្រទេសថៃត្រូវជនមិនស្គាល់មុខវាយសម្លាប់នៅលើអង្រឹងក្រោមផ្ទះប្រជាពលរដ្ឋទុកចោលនោះ។ ករណីនេះកើតឡើងនៅភូមិខ្នាយ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។
ជនរងគ្រោះដែលត្រូវគេសម្លាប់មានឈ្មោះ ង៉ែត ឆានី (ហៅឈីត)ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ(នៅលីវ)។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើបានអោយដឹងថា ករណីឃាតកម្មខាងលើសង្ស័យគឺជារឿងគំនុំជាមួយអ្នកភូមិរស់នៅភូមិជាមួយគ្នា។ ដោយឡែកបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគបាលអធិការដ្ឋានស្រុកបន្ទាយមាសលោក ព្រហ្ម វាសនា (ហៅឡី) បានឲ្យដឹងថា សាកសពដែលត្រូវគេសម្លាប់នោះគឺវាយ និងពូថៅចំពីលើក្បាលផុងបែករយះក្បាល និងមានស្នាមយកដែកឆាបចាក់ត្រង់ចំណុច(ក)ខាងឆ្វេងជាច្រើនកន្លែង។ លោកអធិការបន្តថា ចំណែកជនសង្ស័យនៅមិនទាន់រកឃើញនៅឡើយទេ។
ក្រោយពីធ្វើកោសល្យវិច្ច័យ និងពិនិត្យរួចសពជនរងគ្រោះសមត្ថកិច្ចប្រគល់សពឲ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សារ៉េត
ឥណ្ឌា ៖ប្រធានតុលាការឥណ្ឌាលោក T S Thakur បានប្រកាសថា ស្ថាប័នតុលាការនៃប្រទេសឥណ្ឌា កំពុងតែប្រឈមមុខនឹងការខ្វះខាតចៅក្រមត្រូវបានចៅក្រមដើម្បីបញ្ចប់រឿងក្ដីដែលនៅសេសសល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Indian Express ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា នេះ។ ការប្រកាសនេះធ្វើឡើងក្រោយពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បង្ហាញពីក្ដីបារម្ភចំពោះចំណាត់ការរបស់តុលាការថាមានភាពយឺតយ៉ាវ។
លោក T S Thakur ប្រធានតុលាការឥណ្ឌា បានចេញមុខប្រកាសថា ស្ថាប័នតុលាការត្រូវបានចៅក្រមបន្ថែមច្រើនជាង ៧ម៉ឺននាក់ ដើម្បីបញ្ចប់រឿងក្ដីដែលសល់។ ស្ថាប័នតុលាការឥណ្ឌា មិនបានធ្វើការយឺតយ៉ាវនោះទេ ប៉ុន្តែបច្ចុប្បន្នគឺកង្វះចៅក្រម។ ប្រធានតុលាការរូបនេះបញ្ជាក់ថា ក្នុងពេលដែលគណៈកម្មការច្បាប់នៃប្រទេសឥណ្ឌា កាលពីឆ្នាំ ១៩៨៧ បានស្នើឱ្យមានចៅក្រម ៤៤០០០នាក់ ដើម្បីដោះស្រាយពាក្យបណ្តឹងឱ្យមានប្រសិទ្ធិភាពនោះ បែរជាសព្វថ្ងៃនេះ ឥណ្ឌា មានចៅក្រមតែ ១៨.០០០នាក់ប៉ុណ្ណោះ។
លោក T S Thakur បានព្រមានថា ការខ្វះខាតចៅក្រម គឺជាសត្រូវដ៏គួរឱ្យភ័យខ្លាចនៅក្នុងប្រព័ន្ធយុត្តិធម៌ដែលឥណ្ឌាកំពុងតែប្រឈមមុខ។ រដ្ឋាភិបាល មិនអាចបដិសេធនូវសិទ្ធិជាមូលដ្ឋានក្នុងការដាក់ពាក្យបណ្តឹងរបស់ប្រជាជនបានឡើយ៕
បាល់ទាត់ ៖តាមប្រភពសារព័ត៌មាន The Sun បានឲ្យដឹថា លោក Mauricio Pochettino គ្រួបង្វឹករបស់ក្លិប មាន់ខ្នាយមាស Tottenham កំពុងតែមានទំនាកើទំនងយ៉ាងជិតស្និតក្នុងការនាំយកកកីឡាករ Adam Lallana របស់ក្រុមហង្សក្រហម Liverpool មកកាន់ទឺកដី White Hart Lane នាពេលទីផ្សារកីឡាករបើកនៅ ពេលខាងនេះ។
កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ២៧ឆ្នាំរូបនេះ មុនផ្លាស់ទៅកាន់ក្រុមហង្សក្រហម Liverpool រូបគេលេងបានឲ្យក្រុមយុវជនរបស់ Southampton ហើយពេលនោះលោក Pochettino ក៏មានបំណងនាំយកកីឡាកររូបនេះមកកាន់ក្រុម Spurs ដែលតែមិនសម្រេច។
គួរបញ្ជាក់ថា លោក Pochettino ចង់ខ្ចីជើងកីឡាកររួបនេះដើម្បីក្រុម Spurs នៅរដូវកាលក្រោយនេះ ប៉ុន្តែប្រសិនបើក្រុម Liverpool យល់ព្រមលក់ Lallana នោះក្រុម Spurs ហ៊ានឲ្យតម្លៃខ្លួនរហូតទៅដល់២០លានផោន៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍