បាល់ទាត់ ៖Bayern Munich បានឈានកិច្ចព្រមព្រៀក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើពីក្រុម Benficaគឺកីឡាករ Renato Sanches ក្នុងតម្លៃខ្លួន ៣៥ លានផោន ។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាលើវ័យ១៨ឆ្នាំរូបនេះ បច្ចុប្បន្នបានបង្ហាញយ៉ាងល្អឲ្យក្រុម Benfica ខណៈពេលដែលក្រុម Bayern កំពុងតែសម្លឹងមើលឃើញជាងពីររដូវកាលមកហើយ ដោយសារតែរូបគេបានបង្ហាញនូវសមត្ថភាពអស្ចារ្យជាច្រើន ។
Sanches ជាគោលដៅចម្បងរបស់ក្លឹបបិសាចក្រហមនៅរដូវក្តៅនេះហើយព្រមទាំងបានចរចាជាមួយក្លឹបព័រទុយហ្គាល់ទៀតផង។ទោះជាយ៉ាងនេះក្តី ក្រុម Bayern Munich បានដណ្តើមកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះក្នុងតម្លៃពលកម្មត្រឺមតែ ៣៥ លានផោន ។
គួរបញ្ជាក់ថា Sanches បានធ្វើតេស្តសុខភាពជាមួយក្រុមយក្សអាល្លឺម៉ង់មួយនេះកាលពីថ្ងៃអង្គារនិងបានចុះកុងត្រារយៈពេលប្រាំឆ្នាំរួចហើយ៕
អាមេរិក ៖សារព័ត៌មាន The Wall Street Journal បានផ្សាយថា នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិកត្រូវបានមន្ទីរបញ្ចកោណបញ្ជូនទៅកាន់សមុទ្រចិនខាងត្បូង គ្រាដែលទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិក កំពុងមានភាពរកាំរកុះនៅលើឆាកអន្តរជាតិ។
ទោះជាយ៉ាងណាអាមេរិកបានអះអាងថា ការបញ្ជូននាវាចម្បាំងចូលទៅកាន់សមុទ្រចិនខាងត្បូងនេះ គឺជាសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួន ព្រោះសមុទ្រចិនខាងត្បូង ជាច្រកសមុទ្រអន្តរជាតិ។ ដោយឡែកភាគីចិនក៏បានប្រតិកម្មថា នាវាពិឃាដ ដែលបំពាក់មីស៊ីល ឈ្មោះថា USS William P Lawrence បានចូលក្នុងដែនទឹករបស់ចិនដោយខុសច្បាប់ និងនៅជិតកោះសិប្បនិម្មិត ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ នៅក្នុងរយៈពេលជិតមួយឆ្នាំ ដែលអាមេរិកបញ្ជូននាវាចម្បាំង ទៅកាន់សមុទ្រចិនខាងត្បូង ដែលជាកោះសិប្បនិម្មិត និងសាងសងឡើងដោយចិន៕
រាជធានីភ្នំពេញ ៖យោងតាមសេចក្តីរាយការណ៍នៅព្រឹកនេះឲ្យដឹងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនបានចូលខ្លួនតាមដីកាកោះរបស់តុលាការពាក់ព័ន្ធបណ្ដឹងកញ្ញា ធី សុវណ្ណថា ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ នោះទេ។ ប៉ុន្តែមន្ត្រីតុលាការបញ្ជាក់ថា ទោះបីលោក កឹម សុខា មិនចូលខ្លួនក៏ តុលាការនៅតែបន្តនីតិវិធីមិនបញ្ចប់នោះទេ។
អ្នកនាំពាក្យឲ្យអយ្យការអមសាលាដំបូង លោក លី សុផាណា បានថ្លែងថា ការចូលឆ្លើយ ឬមិនចូលឆ្លើយ ជាការសម្រេចចិត្តរបស់សាមីខ្លួន តែតំណាងអយ្យការនៅតែមានចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលមិនឆ្លើយតាមការកោះ ឬរឹងទទឹងនូវចំណាត់ការតាមនីតិវិធីព្រហ្មទណ្ឌ។
យ៉ាងណាក៏ដោយ តាមមន្ត្រី CNRP ឲ្យដឹងថា លោក កឹម សុខា កំពុងជួបជាមួយក្រុមយុវជនគាំទ្រ ដើម្បីបង្ហាញអំពីស្ថានភាពនយោបាយ នៅកម្ពុជា បច្ចុប្បន្ន នៅឯស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ៕
រាជធានីភ្នំពេញ ៖ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅបរិវេណ ទីលានជល់ដំរី នៃតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរនាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា៕
បាល់ទាត់ ៖លោក Mark Clattenburg ត្រូវបានគេជ្រើសឲ្យធ្វើអាជ្ញាកណ្តាលក្នុងកាក់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ Champions League រវាងក្រុម Real Madrid នឹង ក្រុម Atletico Madrid នៅថ្ងៃទី២៨ ខែឩសភាឆ្នាំ២០១៦ ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។
អាជ្ញាកណ្តាលសញ្ជាតិអង់គ្លេសវ័យ៤១ឆ្នាំរូបនេះ បានចូលប្រលូកក្នុងឆាក់អន្តរជាតិចាប់តាំងពីឆ្នាំ២០០៧ ហើយបានចូលកាត់ក្តីនៅក្នុងពានរង្វាន់ Europa League បានពីរលើក នឹង ពានរង្វាន់ Champions League បាន៦លើក នៅរដួវកាលនេះ។
លោក Clattenburg បានចូលកាត់ក្តីក្នុងជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាងក្រុម Atletico នឹង ក្រុម Bayern Munich ដែលបញ្ចប់ត្រឺមលទ្ធផល១-០ នៅប្រទេសអេស្ប៉ាញ ក្នុងកីឡាដ្ឋាន Vicente Calderon។ប៉ុន្តែឥឡូវនេះ លោក Clattenburg ត្រូវបានគេជ្រើសរើស យកមកកាត់ក្តីម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League រវាងក្រុម Atletico Madrid ដែលដឹកនាំដោយលោក Diego Simeone ប៉ះ ក្រុម Real Madrid ដែលដឹកនាំដោយលោក Zinedine Zidane ហើយលោក Clattenburg អាចនឹងរងសម្ពាធខ្លះពីសំណាក់គ្រូបង្វឹកទាំងពីរនេះ។
គួរបញ្ជាក់ថា លោក County-Durham ដែលត្រូវកាត់ក្តីវគ្គផ្តាច់ FA Cup នៅថ្ងៃទី២១ក្នុងកីឡាដ្ឋាន Wembley នឹងកក្លាយជាជំនួយការរួមទាំងលោក Simon Beck នឹង លោក Jake Collin ផងដែរ៕
រាជធានីភ្នំពេញ៖នៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។ នេះបើយោងសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា៕
មីយ៉ាន់ម៉ា ៖យោងតាមសារព័ត៌មានស៊ិនហួរចេញផ្សាយថា សភានៃសហភាពមីយ៉ាន់ម៉ា បានចុះហត្ថលេខាព្រមព្រៀងឲ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកយោធាជាមួយនឹងប្រទេសរុស្ស៊ី បន្ទាប់ពីជជែកវែកញែកគ្នាស្តីអំពី សេចក្តីព្រាងដែលរៀបចំ ឡើងដោយលោកប្រធានាធិបតីថ្មីប្រទេសនេះកាលពីបេលកន្លងទៅ។
នៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយប្រទេសរុស្ស៊ីនេះ សមាជិកសភាមីយ៉ាន់ម៉ារំពឹងថាយោធារបស់ខ្លួននឹងទទួលបានការអភិវឌ្ឍប្រកបដោយស្តង់ដារ, ភាពទំនើប, និងកម្លាំងប្រកបដោយប្រសិទ្ធភាព ដែលអាចឲ្យកងកម្លាំងយោធាប្រើប្រាស់យ៉ាងអង់អាចក្នុងការបម្រើវិស័យការពារជាតិ៕
បាល់ទាត់ ៖យោងតាមការណ៍ចេផ្សាយរបស់កាសែត Rheinische Post បានឲ្យដឹងនាពេលថ្មីៗនេះថា ក្រុមកាំភ្លើងធំ Arsenal បានត្រៀមលុយ ៤៣លានផោន ដើម្បីដាក់ដេញទិញយកខ្សែបម្រើរបស់ ក្រុម Borussia Monchengladbach គឺកីឡាករ Granit Xhaka ដើម្បីជួយក្រុមនៅរដូវកាលក្រោយ។
តាមប្រភពព័ត៌មានពីប្រទេសអាល្លឺម៉ង់ បានអះអាងថា ក្រុមកាំភ្លើងធំ កំពុងតែរៀបចំដាក់សំណើរជាផ្លូវការនឹងកិច្ចព្រមព្រៀងទៅតាមច្បាប់ដាក់ទៅកាន់ក្រុម Borussia Monchengladbach ដើម្បីជំរុញឲ្យមានការដាក់ដេញថ្លៃចំពោះកីឡារូបនេះឲ្យកាន់តែល្បឿន។
ក្រុមបាល់ទាត់មួយក្នុងប្រទេសបានអះអាងបន្តទៀតថា ការដាក់ដេញថ្លៃរបស់កាំភ្លើងធំ Arsenal គឺជាប្រធានបទដែលក្រុម Borussia Monchengladbach នឹងលើកយកពិចារណានាពេលខាងមុខនេះ។
គួរបញ្ជាក់ថា លោក Arsene Wenger កំពុងតែមានគោលបំណងក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិស្វីសរូបនេះ ខណៈពេលកីឡាករ Mathieu Flamini នឹង Mikel Arteta កំពុងមានបំណងក្នុងការចាក់ចេញពីក្រុមនារដូវក្តៅខាងមុខនេះ៕
ខេត្តកណ្ដាល ៖សម្ថកិច្ចស្រុកខ្សាច់កណ្ដាលចុះបង្ក្រាបក្រុមញៀនល្បែងបៀរ អាប៉ោង និងឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ និងម៉ូតូចំនួន៩គ្រឿង នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ អាត ដែលស្ថិតនៅភូមិ ព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីម៉ោង៤រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។
ប្រភពពីនាក់ជិតខាងបានឲ្យដឹងថា ផ្ទះនោះគឺមាននាក់លេងល្បែងបៀរ អាប៉ោង ពី៣ទៅ៤រង់ ហើយលេខជាប្រចាំ យូរឆ្នាំមកហើយ ហើយមិនដែលមានការបង្ក្រាបនោះឡើយ។ សមត្ថកិច្ចបានចុះទៅឡោមពទ្ធ័នឹងធ្វើឲ្យមានការភ្នាក់ផ្អើលក្នុងនោះគេសង្កេតឃើញក្រុមនាក់លេងល្បែង រត់ប្រសេចប្រសាចផ្លោះរបងថ្មសំណាញ់ផ្អើលអ្នកស្រុក តែយ៉ាងណានាក់រត់មិនរួចត្រូវសម្ថកិច្ចចាប់បាន៨នាក់តែស្ដ្រីម្នាក់យំសុំអង្វរទើបសមត្ថកិច្ចលើកលែងសល់តែ៧នាក់ទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅអធិការស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
អាមេរិក ៖លោក បារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងដែលនឹងធ្វើដំណើរទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុនដែលជាទីតាំងអាតូមិករបស់អាមេរិកទម្លាក់គ្រាប់បែកនៅចុងសង្គ្រាមលោកលើកទីពីរនៅខែនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
ប្រភពដដែលបន្តថា លោក អូបាម៉ា នឹងធ្វើដំណើរទស្សនកិច្ច ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ ទៅកាន់ទីតាំងដែលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះ។
សេតវិមាន បានរៀបរាប់ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ខណៈដែលអាណត្តិទីពីររបស់លោកកំពុងឈានដល់ទីបញ្ចប់នៅក្នុងខែមករាឆ្នាំក្រោយនោះ លោក អូបាម៉ា នឹងបន្តការប្ដេជ្ញាចិត្តរបស់លោកក្នុងការស្វែងរកសន្តិភាព និងសន្តិសុខសម្រាប់ពិភពលោក ដោយគ្មានអាវុធនុយក្លេអ៊ែរ៕
បាល់ទាត់ ៖Bayern Munich បានប្រកាសជាផ្លូវការថា គេបានទិញខ្សែការពារ Mats Hummels ពីក្លឹប Borussia Dortmund ក្នុងតម្លៃខ្លួន ៣០ លានផោន។
ខ្សែការពារសញ្ជាតិអាល្លឺម៉ង់វ័យឆ្នាំរូបនេះ បានជាប់ទាក់ទងនឹងការវិលត្រឡប់ទៅក្លឹបដែលគាត់បានចាប់ផ្តើមអាជីពរបស់គាត់មុននឹងចាកចេញពី Bayern ដើម្បីចូលរួមជាមួយ Dortmund ក្នុងឆ្នាំ ២០០៩។
Hummels បានត្រៀមខ្លួនរួបជាស្រាចដើម្បីចូលរួមជាមួយ Bayern នៅថ្ងៃទី ១ កក្កដា នៅក្នុងកិច្ចព្រមព្រៀងដែលមានរយៈពេលប្រាំឆ្នាំ។
គួរបញ្ជាក់ថា លោក Carlo Ancelotti ដែលនឹងចូលជំនួសលោក Pep Guardiola នៅចុងរដូវកាលនេះ បានជំរុញប្រព័ន្ធការពារមុនទៅហើយ ហើយការផ្ទេរនេះត្រូវបានសរសើរមិនដាច់ពីមាត់ពីប្រធានក្លឹបលោក Karl-Heinz Rummenigge៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍ របស់នគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញកម្លាំងសមត្ថកិច្ច នគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់ មនុស្ស ១៤នាក់ (ស្រី២នាក់) និងរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ១៣,៦៥ក្រាម, ១កញ្ចប់ធំ និង១២កញ្ចប់តូច។
របាយការណ៍ដដែលបញ្ជាក់ថា ទីតាំងបង្ក្រាប ទី១. រាជធានីភ្នំពេញ បង្រា្កប ២ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៨កញ្ចប់តូច, ទី២. កណ្ដាលបង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice), ៣កញ្ចប់តូច, ទី៣. តាកែវ បង្រា្កប ១ករណី ឃាត់ខ្លួន ៥នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ២,៤ក្រាម, ទី៤. ក្រចេះ បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង១កញ្ចប់តូច និងទី៥. ត្បូងឃ្មុំ បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១១,២៥ក្រាម៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍នាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៧លើក ក្នុងនោះយប់ ៣លើក បណ្តាលឲ្យ មនុស្សស្លាប់ ៣នាក់ រងរបួសធ្ងន់ ៦នាក់ (ស្រី៣នាក់) និងរបួសស្រាល ២នាក់ (ស្រី១នាក់)។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង៧លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ៣គ្រឿង, រថយន្តធុនធំ ១គ្រឿង ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់), ស្រវឹង ២លើក (ស្លាប់ ២នាក់), មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់ ១០នាក់ យប់ ៤នាក់៕
រាជធានីភ្នំពេញ ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនដៃដល់ និងបក្ខពួកមាន ស្រី មានប្រុស ជិត១០ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់សិស្សស្រីវិទ្យាល័យពងទឹក នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ក្រុមអ្នកកាសែត នៅកន្លែងចាប់ខ្លួនជាជំហានដំបូងថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ គឺផ្តើមចេញពីបងប្អូនជីដូនមួយរបស់នារីរងគ្រោះ បានលួងលោមនាំទៅឲ្យបក្ខពួកសម្លាប់ចោលតែម្តង ដែលជនមេគំនិតត្រូវចាប់ខ្លួននៅសង្កាត់ព្រៃវែង ដោយសហការជាកម្លាំងនគរបាលខណ្ឌដង្កោ រួចហើយឈានមកចាប់ខ្លួនបក្ខពួកបន្តទៀត សរុប៧នាក់។ លោកអធិការ បានបន្តថា ក្រោយការចាប់ខ្លួនយើង ក៏បានដកហូតម៉ូតូរបស់នារីរងគ្រោះផងដែរ ហើយនៅពេលនេះ កំពុងយកទៅសួរនាំ ថាតើនរណាជាប់ពាក់ព័ន្ធខ្លះ នៃអំពើឃាតកម្មនេះ។ លោកអធិការបញ្ជាក់ថា មូលហេតុ ដែលនាំឲ្យជនដៃដល់សម្លាប់នារីរងគ្រោះ ពីព្រោះតែខឹងសុំខ្ចីលុយ ចំនួន២លើកតែនាងមិនព្រមឲ្យ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦ ក្មេងស្រីសិស្សសាលាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ដោយស្នាមឈាមយ៉ាងជោគជាំ ស្ថិតនៅដីឡូសំណង់បាក់បែកមួយកន្លែងស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹកថ្នាក់ទី១២ដេ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍