All posts by មេគង្គ ប៉ុស្តិ៍

បណ្តឹង​លែងលះ​របស់លោក ប៉ែន ចំរុង និង ភិន សុ​ដា​លី​ស នៅ​មិនទាន់​សម្រេច

រាជធានី​ភ្នំពេញ​៖​តារា​សម្ដែង ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស បាន​ចូលខ្លួន​មក​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ តាម​ពាក្យបណ្ដឹង របស់ខ្លួន​ដែល​បាន​ប្ដឹង​សុំ លែងលះ​របស់​ពួកគេ​ទាំងពីរ​។
​លោក ប៉ែន ចំរុង ដែលជា​ដើមបណ្ដឹង​លែងលះ​នេះ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ចេញពី​សាល​ជំនុំជម្រះ​វិញ​ថា បណ្ដឹង​របស់លោក​អត់​ទាន់​ចេញ​លទ្ធផល​ផ្លូវការ​ដូចដែល​ក្នុង​បណ្ដឹង​របស់លោក​ចង់បា​ន​នោះទេ​។ លោក​បញ្ជាក់ថា គឺ​តុលាការ​កំពុងតែ​សម្រុះសម្រួល​…​អីចឹង​អត់​ទាន់​មាន​លទ្ធផល​អី​ទេ​។
​គួរ​បញ្ជាក់ថា ប៉ែន ចំរុង បានដាក់​ពាក្យសុំ​លែងលះ​ជាមួយ​ភរិយា​អត់​ទាន់​រៀបការ​របស់លោក នាង ភិន សុ​ដា​លី​ស កាលពី​ថ្ងៃទី ២៩ មេសា​។ នៅក្នុង​បណ្ដឹង​លែងលះ​នោះ គឺ​លោក​លើក​ហេតុផល​ថា មិនអាច​រស់នៅ​ចុះសម្រុង​នឹង​គ្នា​៕

12814233_1693971070863068_6509613458180445639_n113224325_1744749389142723_514702961_o13214947_1744749392476056_1273841312_o

ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពាក់ព័ន្ធ​អំពើ​ប្លន់​កាលពី​ជាង​១០​ឆ្នាំមុន​

​ខេត្តបាត់ដំបង​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ក្រោម​ការអនុវត្តន៍​ដីកា​បង្គាប់​ចាប់ខ្លួន​លើ​ករណី​ប្លន់​នៅក្នុង​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា​កាលពី​ឆ្នាំ​២០០៧​។ ក្រុមនគរបាល​នៃ​ស្នងការ​ខេត្តបាត់ដំបង​បានអោយដឹងថា ប្រតិបត្តិ​ការឃាត់ខ្លួន​ជនបង្ករ​ក្នុង​អំពើ​ប្លន់​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ក្រោម​ការបង្គាប់​អោយ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​។​
​ជនល្មើស​មានឈ្មោះ​នូវ ផានិត ហៅ វិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទៅ​លំនៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្លន់​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០០៧​កន្លងមក​។ បច្ចុប្បន្ន​ជនល្មើស​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាកា​ដើម្បី​ចាត់ការ​បន្ដរ​តាម​នីតិរ​វិធី​៕

IMG_9887

Buffon បន្ថែម​កុងត្រា​ថ្មី​ជាមួយ Juventus ដល់​ឆ្នាំ​២០១៨

​បាល់ទាត់​៖​អ្នកចាំទី Gianluigi Buffon បាន​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀ​ជាមួយ​ក្រុម​សេះបង្កង់ Juventus ដែល​កុងត្រា​នេះ​និង​មាន​សពុល​ភាព​រហូតដល់​ឆ្នាំ ២០១៨​។​
​អ្នកចាំទី​សញ្ជាតិ​អ៊ីតាលី​វ័យ​៣៨​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ Juventus កាលពី​ឆ្នាំ ២០០១ ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក ៥១.៦៤៥.៦៩០ យូរ៉ូ​ពី​ក្លឹប Parma និង​បន្ទាប់មក​គាត់​បាន​ក្លាយជា​វីរៈបុរស​ប្រចាំ​ក្លឹប​តែម្តង ដោយ​បង្ហាញខ្លួន​ជិត ៦០០ ដង​និង​ឈ្នះ​ពាន​លី​ក​កំពូល​ចំនួន ៧​។ ស្របពេល​នេះដែរ គាត់​បានបង្ហាញ​ខ្លួន​ចំនួន ១៥២ លើក​ឱ្យ​ជម្រើសជាតិ​អ៊ីតាលី​និង​បាន​លើក​ពាន World Cup កាលពី​ឆ្នាំ ២០០៦​។​
​គួរ​បញ្ជាក់ថា អតីត​អ្នកចាំទី Parma រូបនេះ​នៅតែ​រក្សា​តំណែង​អ្នកចាំទី​ដៃ​ទីមួយ​របស់ខ្លួន​។ Buffon បាន​ប្រាប់ថា “​បើទោះជា​ស្ថិតនៅ​អាយុ​នេះ​ក្តី ខ្ញុំ​នៅតែ​អាច​ពង្រឹងសមត្ថភាព​ដ​ដែល ហើយ​ទីនេះ​គឺជា​កន្លែង​ពិសេស​បំផុត​សម្រាប់​ខ្ញុំ​”៕

gianluigibuffon-cropped_1c3d3e7mftuoj1oracqghneytu

ឃាត់ខ្លួន​វៀតណាម​១៨​នាក់​ក្នុង​ហាង​កាហ្វេ ហ្វី​ន​សៃ​ហ្គ​ន នៅ​សង្កាត់ផ្សារ​ដើម​គរ​

​រាជធានី​ភ្នំពេញ​៖​ជនជាតិ​វៀតណាម​ចំនួន​១៨​នាក់ ក្នុងនោះ​ស្រី​១២​នាក់ ស្នាក់នៅ និង​ធ្វើការ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ត្រូវបាន​កម្លាំង​នគរបាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​គ្រា​ដែល​ចុះបង្ក្រាប​ទីតាំង​ហាង​កាហ្វេ​ចំនួន​២​កន្លែង នៅតាម​បណ្តោយ​ផ្លូវ​៣៣៦ និង​២២៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​កាលពី​រសៀល​ម្សិលមិញ​។​
​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា ពួកគេ​ទាំងនេះ កំពុងតែ​បម្រើ​ការងារ នៅ​ហាង​កាហ្វេ «​ហ្វី​ន​សៃ​ហ្គ​ន​» តែ​គ្មាន​លិខិតស្នាម​នោះទេ​។ ក្រោយ​ការត្រួតពិនិត្យ​រួចមក ពួកគេ​ទាំង​១៨​នាក់ ត្រូវបាន​នាំខ្លួន​ទៅ​សួរនាំ​បន្តទៀត នៅ​នាយកដ្ឋាន​ដើម្បី​បន្ត​ការសួរនាំ និង​ចាត់ការ​តាម​នីតិវិធី​៕

fn-2016-05-11-16-29-53-4fn-2016-05-11-16-29-53-2fn-2016-05-11-16-29-53-5

បង្រ្កាប​គ្រឿងញៀន​នៅផ្ទះ​សំណាក់​«O’ Yes» ឃាត់ខ្លួន​មនុស្ស​១៩​នាក់​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​១៩​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ជំនាញ​រាជធានី​ភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌដូនពេញ​ឃាត់ខ្លួន​។ ការឃាត់​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ​គ្រា​ដែល​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន នៅផ្ទះ​សំណាក់ យីហោ «O’ Yes» ស្ថិតនៅ​ផ្ទះ​លេខ​លេខ​១៧ ក្រុម​២០ ភូមិ​២ ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
ក្រោម បាន​បើក​ប្រតិបត្តិការ មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់ថា សម្រាប់​ប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ​ខាងលើនេះ​ស្ថិតក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​។ ប្រភព​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១៩​នាក់ មាន​ស្រី​៦​នាក់ ដែលជា​ក្រុមយុវជន នាំគ្នា​ទៅសម្ងំ​ជក់​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​ខាងលើ​។ ក្រៅពី​ការចាប់ខ្លួន​ជនសង្ស័យ​នោះ កម្លាំង​អាវុធហត្ថ ក៏បាន​ដកហូត​ថ្នាំញៀន​មួយចំនួនធំ ហើយ​សម​ម្ភា​រ​សម្រាប់​ជក់ និង​ប្រើប្រាស់​ជាច្រើន​ផងដែរ​។ ជាមួយគ្នា​នោះ​សម្រាប់​ទី​តាំ​ផ្ទះសំណាក់​ខាងលើ មិនមាន​អាជ្ញាប័ណ្ណ​មន្ទី​ទេសចរណ៍​នោះឡើយ ហេតុ​ដូច្នេះហើយ ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​បិទ​តែម្តង​៕

fn-2016-05-12-09-31-23-1fn-2016-05-12-09-31-23-3fn-2016-05-12-09-31-24-6

ស្លាប់​៦​នាក់ របួស​១៥​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៨​លើក ក្នុងនោះ​យប់ ២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ រងរបួស​ធ្ងន់ ១២​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល ៣​នាក់ (​ស្រី​១​នាក់​) ។
​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៤​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៧​គ្រឿង​, រថយន្ត​ធុន​តូច ៥​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក (​ស្លាប់ ៣​នាក់​) , មិន​ប្រកាន់​ស្តាំ ៣​លើក (​ស្លាប់ ៣​នាក់​) ,​មិន​គោរព​សិទ្ធិ​១​លើក ក្នុងនោះ​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៧​នាក់​យប់​៤​នាក់​។​
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៥.៤៦៩ គ្រឿង​, អប់រំ ២.២២១ គ្រឿង​, ពិន័យ ៣.២៤៨ គ្រឿង ៕

index

លោកយាយ​ពិការ​ជើង​ម្នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​ដោយសារ​រន្ទះបាញ់​ចំ​ផ្ទះ​

​ខេត្តកំពង់ស្ពឺ​៖​ស្ត្រី​វ័យ​ចំណាស់​ពិការ​ជើង​ម្នា​ក់បាន​ស្លាប់​ក្នុង​ភ្លក់​ភ្លើង​យ៉ាង​អាណោចអាធ័ម ដោយសារ​រន្ទះបាញ់​ចំ​ផ្ទះ​របស់គាត់​បណ្តាលឱ្យ​ឆេះ​ខ្ទេច​គ្មាន​សល់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ឫស្សី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​
​អធិការនគរបាល​ស្រុក​ភ្នំស្រួច លោក​វរសេនីយ៍ទោ​សាយ ប៊ុនថន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ស្ត្រី​រងគ្រោះ​ដែល​ស្លាប់ ឈ្មោះ មែ​ង ឡុង អាយុ​៦៩​ឆ្នាំ ភេទ​ស្រី នៅ​ភូមិ ព្រៃ​ឫស្សី ឃុំ​ជាំ​សង្កែ បណ្តាល​ឲ្យ​ស្លាប់ និង​ឆេះ​ផ្ទះ​អស់​១​ខ្នង ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី ជញ្ជាំង​បាំង​ស្បូវ​។ លោក​បន្តថា ពេល​កំពុង​ភ្លៀង​ធ្លាក់​មាន​ផ្លេកបន្ទោ​ល​ពេលនោះ​ជនរងគ្រោះ នៅក្នុង​ផ្ទះ​ស្រាប់​មាន​រន្ទះបាញ់​ចំ​ផ្ទះ​របស់គាត់​បណ្តាលឱ្យ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​គាត់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ក្នុង​ភ្នក់ភ្លើង​យ៉ាង​វេទនា​ជាទីបំផុត​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-05-12-08-15-36-1

លោក អ៊ូ វីរៈ ចូល​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រឹកនេះ

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អ​នាគ ចូល​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​បណ្តឹង​បរិហារកេរ្តិ៍​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា តាម​ដីកា​កោះហៅ​ដែល​ចេញ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ គណបក្ស​ប្រជាជន​កម្ពុជា តំណាង​ដោយ​លោក សុខ ឥសាន បានដាក់​ពាក្យ​ប្តឹង លោក អ៊ូ វីរៈ ប្រធាន​វេទិកា អនាគត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។ ជាមួយគ្នានេះ​គណបក្ស​ដ៏​ធំជាងគេ​នៅ​កម្ពុជា បានទាមទារ​សំណង ដែល​ធ្វើ​ប៉ះពាល់​ដល់​គណបក្ស ចំនួន​៤០០​លាន​រៀល​។​
​គួរ​បញ្ជាក់ថា ការដាក់​ពាក្យ​ប្តឹង​នេះ បាន​ធ្វើឡើង​បន្ទាប់ លោក អ៊ូ វីរៈ បានលើកឡើង​តាមរយៈ វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១៦ ដោយ​ចោទ​គណបក្ស​ប្រជាជន​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ដំណើររឿង លោក កឹម សុខា និង​កញ្ញា ខុម ចាន់​តា​រ៉ា​ទី​៕

fn-2016-05-12-09-20-19-2

ឆក់​កាបូប​បាន​ហើយ តែ​រត់​មិន​ផុតពី​ប្រជាពលរដ្ឋ ​ចាប់វាយ​ស្ទើរ​ស្លាប់​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់វាយ​ស្ទើរ​ក្ស័យ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បានសំរេច តែ​រត់​មិន​រួច​។ ករណីនេះ​កើតឡើង​កាលពី​ម៉ោង​៨ និង​០០​នាទី​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ខាងក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​កើតហេតុ​ខាងលើ គឺមាន​នារី​ម្នាក់​ជា​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង តាម​ណ្តោ​យ​ផ្លូវ​កម្ពុជា​ក្រោម លុះ​ជិះ​មកដល់​មុខ​មន្ទីរពេទ្យ​អង្គរធំ ក៏មាន​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មក​តាម​ក្រោយ ស្រាប់តែ​ជិះ​មក​ក្បែរ​នាង​ជនសង្ស័យ​ទាំង​២​រូបនោះ បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បានតែ​ម្តង បន្ទាប់ពី​ឆក់​បាន​ហើយ​នារី​រងគ្រោះ​ស្រែកថា ចោរៗ ក៏បាន​អ្នកដំណើរ​ក្បែរ​នោះ​ជួយ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ជនសង្ស័យ​ទាំង​២​នាក់​នោះ រហូតមកដល់​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ដោយ​ជនសង្ស័យ​ជា​អ្នក​ឌុប​មានការ​ភិតភ័យ បាន​ទម្លាក់​ជនសង្ស័យ​ម្នាក់ រួមជាមួយ​កាបូបដៃ​របស់​នារី​រង​គ្រោះ​ផងដែរ រួច​ជិះ​គេចខ្លួនបាត់​។​
​ដោយឡែក ជនសង្ស័យ​ដែល​ធ្លាក់​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ រាប់សិប​នាក់ ព្រួត​វាយ​ស្ទើរ​ស្លាប់ តែ​សំណាងល្អ​ត្រូវបាន​សមត្ថកិច្ច ខណ្ឌទួលគោក មក​ទាន់​កុំ​អី​ជនសង្ស័យ​រូបនោះ​ត្រូវ​ប្រជាពលរដ្ឋ វាយ​ស្លាប់​បាត់ទៅហើយ​។​ ​បន្ទាប់មក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌទួលគោក​យក​ចេញពី​កន្លែងកើតហេតុ​ទៅ​សួរ​នាំនៅ​ប៉ុស្តិ​ដើម្បី​បញ្ជៀ​ស​កុំអោយ​ប្រជាពលរដ្ឋ​វាយ តទៅទៀត​៕

13092098_1604972226486271_4650108701427428095_n

យោធា​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​៣០​នាក់មក​កម្ពុជា​វិញ

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៨១​នាក់​ដែល​បាន​លួច​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករ​របៀង ដឹកនាំ​ដោយ​មេខ្យល់ ដើម្បី​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តែ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន និង​បាន​បញ្ជូនមក​កម្ពុជា​វិញ​ចំនួន​៣០​នាក់​ហើយ ពី​ព្រោះតែ​គ្មាន​ឯកសារ​ធ្វើការ​នៅ​ទីនោះ​។​
​លោក ប៊ុន សុខ​វិបុល កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ​ប្រទេស​ថៃ បាន​ឲ្យ​ភ្នាក់ងារ​យក​ព័ត៌មាន​ដឹង​កាលពី​យប់​ថ្ងៃទី​១១ ខែឧសភា ថា​ក្រោយពី​មន្ត្រី​យើង​បានទទួល​ព័ត៌មាន​ថា សមត្ថកិច្ច​ថៃ​ធ្វើការ​ឃាត់ខ្លួន​ពលករ​ខ្មែរ ប្រុស​ស្រី​ចំនួន​៨១​នាក់ ខណៈដែល​ពួកគេ​លួច​ឆ្លងដែន​ខុសច្បាប់ ចូលមក​ដី​ថៃ​តាម​ច្រករបៀង ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ទៅ ក្នុងស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ យើង​បាន​ចុះទៅ​សួរនាំ ដើម្បី​ជួយ​អន្តរាគមន៍​។​
​លោក​បាន​បន្តថា ក្នុងចំណោម​ពលករ​ទាំងអស់នោះ គឺមាន​ពលករ​ខ្លះ មាន​ឯកសារ​ស្នាក់នៅ ចំណែក​ពលករ​ប្រុស​ស្រី​៣០​នាក់ ពុំមាន​ឯកសារ ទើប​គេ​បញ្ជូនមក​កម្ពុជា​វិញ​ហើយ រីឯ​ពលករ​ខ្មែរ​នៅសល់​ទៅធ្វើ​ការងារ នៅក្នុង​ទឹកដី​ធម្មតា​វិញ​ដែរ​។​
​តែ​ទោះបីជា​យ៉ាងណា គ្មាន​ការអះអាង​ពី​សមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ថា​តើ​ពួកគេ​មកពី​ស្រុក​ណា​ឡើយ​៕

eb02ac31-03ac-457b-88bd-6b530263e08d

បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​មួយ​កំបិត​ហូរឈាម​ស្រោច​ខ្លួន

​ខេត្តបន្ទាយមានជ័យ​៖​បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​មួយ​កំបិត​ហូរឈាម​ស្រោច​ពេញ​ខ្លួន​ដ៏​គួរអោយ​រន្ធត់​នេះ​បង្ក​ការ​ភ្នា​ក់​ផ្អើល​ទាំងយប់ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​០០​នាទី​យប់​ថ្ងៃទី ១១ ខែ ឧសភា​ឆ្នាំ​២០១៦ ស្ថិតនៅ ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​
​តាម​ប្រភព​បាន​ប្រាប់ថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ ឈ្មោះ​និក ភឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជនអនាថា ដើរ​នៅ​ម្តុំ​កើតហេតុ​ខាងលើ ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​មួយក្រុម​មាន​គ្នា​២​ទៅ​៣​នាក់​កាប់ ជនរងគ្រោះ​មួយ​កំបិត​ចំ​លើ​សៀតផ្កា ដេរ​ចំនួន​៣​ថ្នេរ ហូរឈាម​ស្រោច​ពេញ​ខ្លួន​ហើយក៏​រត់​គេចខ្លួនបាត់​ស្រមោល​។​
​ក្រោយពេល​កើតហេតុ​ត្រូវបាន​ប្រជាពលរដ្ឋ​រុំ​របួស​ឃាត់ឈាម​និង​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​ខោល​ហៅ​រថយន្ត​សង្គ្រោះ​ដឹកបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​បង្អែក​ប៉ោយប៉ែត​II(​ពេទ្យ​បង្អែ​កដី​ថ្មី​)​ដើម្បី​ព្យាបាល​៕

b2ae68ed-0158-40e0-8eb3-8a644ad8ca772e36f4c6-f45b-4d69-a481-ba2eedf1e5d0

Pacquiao ឈ្នះ​កៅអី​ក្នុង​​ព្រឹទ្ធសភា​

​ហ្វី​លីន​ពី​ន​៖​យោងតាម​ការប្រកាស​ល​ទ្ធ​ផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹ​ថា កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao បានឈ្នះ​កៅអី​មួយ​ក្នុង​ព្រឹទ្ធសភា ជាន់ខ្ពស់​ដែល​ធ្វើ​ឲ្យ​រូបគេ​បោះជំហាន​កាន់តែ​កៀក​ឆ្ពោះទៅកាន់​ការសម្រេច​ក្តី​សុបិន​របស់គេ​ក្នុងការ​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន​។​
​អ្នក​ប្រដា​ល់វ័យ​៣៧​ឆ្នាំ​រូបនេះ ការ​ពីមុន​គឺជា​ក្មេង​តាម​ដង​វិថី​ហើយ​បាន​ក្លាយជា​អ្នក​ប្រដាល់​ដ៏​ឆ្នើម​របស់​ប្រទេស​ហ្វីលីពីន​ហើយ​កីឡា​រូបនេះ​បាន​ចូលនិវត្តន៍​ពី​អ្នក​ប្រដាល់​កាលពី​ខែ​មុន​ដើម្បី​ប្រលូក​ក្នុង​ឆាក់នយោបាយ​ពេញលេញ ។​
​គួរ​បញ្ជាក់ថា សំឡេងឆ្នោត​ប្រមាណ​ជា ៩១ ភាគរយ​ត្រូវបាន​រាប់​ហើយ​កាលពី​ថ្ងៃ​ចន្ទ គឺ​មានន័យថា អ្នក​ប្រដាល់ Pacquiao ទទួល​សំឡេងឆ្នោត ១៤,៩៤ លាន​សំឡេង ដែល​គ្រប់គ្រាន់​ក្នុង​ការទទួល​តួនាទី​ក្នុង​ព្រឹទ្ធសភា​៕

Pac-man-win-seat

បុរស​ចំណាស់​ម្នាក់​ត្រូវ​រថយន្តក្រុង​បុក​ស្លាប់ ខ​ណៈ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​

​ខេត្តបាត់ដំបង​៖​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​អោយស្លាប់​បុរស​ម្នាក់ បាន​កើតឡើង​នៅវេលា​ម៉ោង​១ និង​៣០​រសៀល​ថ្ងៃទី​១០ ខែឧសភា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុមទី​៣ ភូមិ​ប៉ោយ​យង់ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
​ហេតុការណ៍​នេះ​កើតឡើង​ស្របគ្នា​ដែល​រថយន្តក្រុង​បើកបរ​ក្នុងទិសដៅ​ពី​គ្បូ​ង​ឆ្ពោះទៅកាន់​ទិស​ខាងជើង​ក៏​ពើបប្រទះ​ជាមួយនិង​ម៉ូតូ​កំពុង​ឆ្លងផ្លូវ​ពី​កើ​តទៅ​លិច​បណ្តាលអោយ​បុក​ស្លាប់​ភ្លាមៗ​តែម្តង​។​
​ជនរងគ្រោះ​ភាគី​ម៉ូតូ​ឈ្មោះ នូ លឿម ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ​រសស់​នៅ​ភូមិ ឃុំ​កន្លែងកើតហេតុ រីឯ​អ្នកបើកបរ​រថយន្ត​ក្រោយពេល​កើតហេតុ​គេចខ្លួនបាត់​។​ករណី​ខាងលើ​រវាង​រថយន្តក្រុង ម៉ាក​ហី​យ៉ាន់​ដាយ ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ ៣c -៧៩៤៨ ចំពោះ​ម៉ូតូ​ហុងដា​ដ្រី​ម ស៊េរី​២០០៩​ពាក់​ស្លាក​លេខ​១E-៣៨៧៥​បើកបរ​ដោយ​ជនរងគ្រោះ​ស្លាប់​៕ ប៉ែន​សុផល​

1index

ទូត​អាមេរិក​បដិសេធ​មិនបាន​រៀបចំ​បដិវត្តន៍​​ពណ៌​នៅ​កម្ពុជា​

​រាជធានី​ភ្នំពេញ​៖​លោក William A. Heidt អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ថា សហរដ្ឋអាមេរិក ពុំមាន​ការពាក់ព័ន្ធ​ទៅនឹង​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌ នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ នេះ​បើតាម​ការ​ថ្លែង​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ ក្រោយ​បញ្ចប់​ជំនួប​រវាង លោក William A. Heidt អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ជាមួយ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា នៅ​ទីស្តីការ​ក្រសួងការបរទេស នៅ​ព្រឹក​មិញ​នេះ​។​
​លោក ជុំ សុន្ទរី បាន​បញ្ជាក់ថា លោក​អគ្គរដ្ឋទូត​អាមេរិក បាន​អះអាង​នៅ​ចំពោះមុខ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ថា​សហរដ្ឋអាមេរិក​បាន​យល់​យ៉ាងច្បាស់​ថា អ្វីខ្លះ​ដែល​ខ្លួន​គួរ​ធ្វើ អ្វីខ្លះ​ដែល​ខ្លួន​មិនគួរ​ធ្វើ​។​
​គួរ​បញ្ជាក់ថា នា​ថ្មីៗ​នេះ សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​អំពី​ទស្សនៈ​មួយ ដែល​បាន​លើកឡើងថា យុទ្ធនាការ​ស្លៀកពាក់​ដែល​បង្កើតឡើង ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី​មួយចំនួន ដើម្បីឱ្យ​ដោះលែង មន្ត្រី​អាដហុក​៤​រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប នោះ បាន​ធ្វើឡើង​បន្ទាប់ពី​ពួកគេ បាន​ជួប​ជាមួយ​អគ្គរដ្ឋទូត​អាមេរិក​។ ទស្សនៈ​មួយចំនួន​បាន​យល់ថា គម្រោង​ធ្វើ​យុទ្ធនាការ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ កាលពី​ថ្ងៃ​ចន្ទ​នោះ ទំនងជា​មានការ​ជំរុញ​ដោយ​ស្ថានទូត​អាមេរិក​៕

13131568_1599816186999413_3074120590279450494_o13064580_1599816193666079_5268252391517943671_o

គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​វាយកម្ទេច​ទូ​ហ្គេម​ច្រើន​ទូ​

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ នេះ​សាលាខណ្ឌ​ខណ្ឌមានជ័យ​ដែល​ដឹកនាំ ដោយ​លោក ពេជ្រ កែវ​មុន្នី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ បានធ្វើ​ពិធី​វាយកំទ្ទេច​ទូ​ហ្គេម​ប្រភេទ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៨​ទូ​ដែល​គណៈបញ្ជាការ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​កន្លង​មកនេះ​។​
លោក ពេជ្រ កែវ​មុន្នី អភិបាលខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍ថា ដើម្បី​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព និង​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អ​ផងដែរ​នោះ សាលាខណ្ឌ​មាន​ជ​យ័​បាន​វាយកម្ទេច​ទូ​ហ្គេម​ប្រភេទ​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ចំនួន​៨​ទូ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​វាយកម្ទេច ។​
លោក ពេជ្រ កែវ​មុន្នី អភិបាលខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍​បន្តថា ទូ​ហេ្គ​ម​ទាំង​៨​ទូ​នេះ ត្រូវបាន​រឹបអូស​ពី​កន្លែង​ធើ្វ​អាជីវកម្ម​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​ខណ្ឌមានជ័យ ខណៈដែល​ពួកគេ​លួច​បើក​លេង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ពុំមាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​នោះឡើយ​។​
គួរ​រំលឹក​ផងដែរ​ទូ​ហេ្គ​ម​ទាំងនេះ​គឺជា​ប្រភេទ​ហេ្គ​ម​ល្បែងស៊ីសង​ដែល​ធើ្វ​ប​ង្វ​ក់​សិស្សានុសិស្ស និង​យុវវ័យ​មួយចំនួន​លះបង់​ការសិក្សា​ចូលទៅ​លេង​ហេ្គ​ម ទាំង​នោះដែរ​បំផ្លាញ​លុយ ឬ​ទ្រព្យសម្បត្ដិ​របស់​អាណាព្យាបាល ។​
លើសពីនេះ​ទៀត​វា​បាន​ធើ្វ​ឱ្យមាន​ផលប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សន្ដិសុខ​សង​ង្គ​ម​តាមរយៈ​លេង​ហេ្គ​ម​ចាញ់​អស់​លុយ ធើ្វ​ឱ្យ​សិស្សានុសិស្ស ឬ​យុវវ័យ​ទាំងនោះ​អាច​ប្រ​ព្រឹ​ត្ដ អំពើ​ដូចជា លួច ឆក់ ប្លន់ ដែរ​បង្ក​អសន្ដិសុខ​សង្គម​ជាដើម​៕

111111