All posts by មេគង្គ ប៉ុស្តិ៍

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ថ្នាំញៀន​៣​កញ្ចប់​ធំ និង​ម៉ូតូ​មួយគ្រឿង​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​ល្បាត​របស់​នគរបាល​មូលដ្ឋាន​ប៉ុស្ដិ៍​ជ្រោយចង្វា​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំញៀន​ជា​ប្រភេទ​ម៉ា​ទឹកកក​៣​កញ្ចប់​ធំ ដែល​ជននេះ​បាន​រក្សាទុក​នៅជាប់​នឹង​ខ្លួន ព្រមទាំង​ម៉ូតូ​១​គ្រឿង​ម៉ាក CBR​។​
​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់ ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច ក្បែរ​វត្ត​គៀន​ឃ្លាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​
​អធិការរង​ទទួល ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វា លោក​វរសេនីយ៍ត្រី ឯក សេរី​វុ​ធ បាន​ប្រាប់​អ្នកកាសែត​ថា ជន​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខាងលើនេះ មានឈ្មោះ​ឈិន ប្រណី អាយុ​២១​ឆ្នាំ ជា​ជនជាតិ ខ្មែរឥស្លាម មាន​មុខរបរ​ធ្វើស្រែ ស្នាក់នៅ ភូមិ​សំពោង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​ម្នាក់ទៀត ឈ្មោះ​ជា ធុ​យ អាយុ​១៩​ឆ្នាំ មាន​មុខរបរ​លក់ដូ​រស្នាក់នៅភូមិ​ជ្រលង ឃុំ​ត្រពាំង​ត្នោត ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​
​លោក​លោក​វរសេនីយ៍ត្រី​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច បានធ្វើការ​បញ្ជូន​ខ្លួន​ជន សង្ស័យ​ទាំង​២​នាក់​រួមជាមួយ​វត្ថុតាង​ទៅ​ឃុំខ្លួន​ស្រាវជ្រាវ​បន្ត នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ដើម្បី​រៀបចំ​ចាត់​តាម​និតិ​វិធី​នៃ​ផ្លូវច្បាប់​៕

fn-2016-05-13-10-22-15-1fn-2016-05-13-10-22-15-3

រញ្ជួយ​ដី​កម្រិត​៥.៦​រ៉ិ​ច​ទ័​រ​វាយប្រហារ​ភាគ​ឦសាន​កោះ​តៃវ៉ាន់​

​តៃវ៉ាន់​៖​រញ្ជួយ​ដី​កម្រិត ៥.៦​រ៉ិ​ច​ទ័​រ​មួយ​បាន​វាយប្រហារ​ភាគ​ឦសាន​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ស្ថិតនៅ​ឆ្ងាយ​ពី​ទីក្រុង​តៃប៉ិ​។ នេះ​បើ​ភ្នាក់ងារ​ភូមិសាស្ត្រ​អាមេរិក​ដែល​ដកស្រង់​បក​ផ្សាយ​ដោយសារ​ព័ត៌មាន AFP​។​
​ទីភ្នាក់ងារ​ដដែល​បាន​និយាយថា រញ្ជួយ​ដី​នេះ មាន​អង្កត់ផ្ចិត​១៤​គីឡូម៉ែត្រ ស្ថិតនៅ​ឆ្នេរ​ភាគ​ឦសាន​នៃ​ទីប្រជុំជន​ស៊ូ​អ៊ៅ​។ ប្រភព​បញ្ជាក់ថា រញ្ជួយ​ដី​នៅថ្ងៃនេះ បាន​វាយប្រហារ​ទៅលើ​អគារ​ខ្ពស់ៗ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ក៏បាន​រាយការណ៍​ផងដែរ​អំពី​ការ​កាត់ផ្ដាច់​ប្រព័ន្ធ​អគ្គិសនី ហើយ​មនុស្ស​ជាប់​នៅក្នុង​ជណ្ដើរយន្ត​។​
​គួរ​បញ្ជាក់ថា កាលពី​ខែកុម្ភៈ​កន្លងមក រញ្ជួយ​ដី​ទំហំ ៦.៤​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ផ្ដួលរំលំ​អគារ​ធំ​មួយ​នៅ​ភាគខាងត្បូង​កោះ​តៃវ៉ាន់ ដោយបាន​សម្លាប់​មនុស្ស​ជាង​១០០​នាក់​។ ហេតុការណ៍​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​នៅ​កោះ​តៃវ៉ាន់ បាន​កើតឡើង​កាលពី​ខែកញ្ញា ឆ្នាំ​១៩៩៩ នៅពេល​រញ្ជួយ​ដី​ទំហំ ៧.៦​រ៉ិ​ច​ទ័​រ បានសម្លាប់​មនុស្ស​ប្រហែល ២៤០០​នាក់​៕

20160512-vod-udom-g-5.6-magnitude-earthquake-hits-northeast-Taiwan

ប្រជាពលរដ្ឋ​១៣៤​គ្រួសារ​សុំអោយ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី

ខេត្តបាត់ដំបង​៖​ប្រជាពលរដ្ឋ​ចំនួន​១៣៤​គ្រួសារ រស់នៅក្នុង​ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ស្នើរ​សុំ​ដល់​អាជ្ញាធរខេត្ត​បាត់ដំបង ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគាត់ ដែល​ធ្លាប់បាន​អាស្រ័យ​ផល​៨​ឆ្នាំ​មកហើយ​។​
​លោក​យួ​ម យឿ​ប អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ បាន​រៀបរាប់​អោយដឹង​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា ដី​អាស្រ័យ​ផល​របស់លោក​ចំនួន​២​ហិកតា​នៅខាងមុខ​ផ្ទះ​ដែល​លោក​បាន​ដាំ​ដុះ​ដំណាំ​តាំងពី​យូ​មកហើយ​គឺ​រយះពេល​ប្រមាណ​៨​ឆ្នាំទៅ​១០​ឆ្នាំ មកនេះ​ត្រូវបាន លោក សង ថន រារាំង​មិនអោយ​ធ្វើជា​បន្ដរ​បន្ទាប់​ដោយ​អះអាងថា​ជា​ដី​របស់លោក រហូត​ប្ដឹង​ពួកលោក​ទៅ​តុលាការ​ម្ដង​ជា​២​ដង ពួកលោក​និង​ប្រជាពលរដ្ឋ​ដ៍ទៃទៀត​មិន​ចេញ​ទៅណា​ឡើយ សុខចិត្ត​ជាប់គុក​ឬ​ស្លាប់ តែ​មិន​សុខចិត្ត​អោយ​ប្រពន្ធ កូនចៅ​ដាច់ពោះ​ស្លាប់​ដោយសារ​អត់​មាន​បាយ​ហូប​នោះទេ​។​
​លោក​បន្ដថា​៖ លោក​និង​ប្រជាពលរដ្ឋ​ឯទៀត​មិនបាន​ចូល​ដាំ​ដំណាំ​លើដី​របស់លោក​សង ថន​ឡើយ ផ្ទ​យ​ទៅវិញ​ពួកគាត់​បានធ្វើ​ការដាំដុះ​តែ​នៅ​លើដី​របស់​ពួកគាត់​តែប៉ុណ្ណោះ ដែល​ក្នុង​មួយ​គ្រួសារៗ​មាន​ដី​ចំនួន​ពី​២​ទៅ​៣​ហិកតា​បានធ្វើ​ស្រែ​និង​ចំការ​រហូតមក តែបើ​លោក​សង ថន អះអាងថា​ដី​របស់លោក​ម្ដេច​មិន​ហាមឃាត់​ពួកគាត់​តាំងពី​ចាប់ផ្តើម​ធ្វើ​តាំងពី​ដំបូង​មក​កាលពី​១០​ឆ្នាំមុន​។​
អាជ្ញាធរ​មូលដ្ឋាន​បានបញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា​ផ្ទៃដី​ដែល​មានប​ណ្ណ័​គ្រប់គ្រង​របស់​អតីត​លោក​ឧ​ញ្ញ៉ា​សង សន គឺ​មានតែ​នៅតែ​តំបន់​កុយ វែង​ដែលមាន​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ តែ​បែរជា​លោក​សង ថន បំប៉ោង​ប្លង់ បំពាន​ឈូសឆាយ​ចូល​លើដី​ប្រជាពលរដ្ឋ​ធ្លាប់ធ្វើ​រាល់ៗ​ឆ្នាំ​ទៅវិញ​។​
​អ្នកស្រី យឿ​ក សុផល អាយុ​៤៦​ឆ្នាំ បានអោយដឹង​ដែរ​ថា កាលពី​ថ្ងៃទី​០៩ ខែឧសភា​កន្លងមកនេះ លោក​សង ថន និង​បក្សពួក​កូនចៅ​បាន​ចូលមក​រារាំង​មិនអោយ​ពួកគាត់​ចុះ​ភ្ជួរ​រាស់​ទៀត បើ​បែបនេះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​នេះ​បាន​អី​ចិញ្ចឹមជីវិត ព្រោះ​ក្រៅពី​មុខរបរ​ដាំ​ដុះ​ដំណាំ​កសិកម្ម ពួកគាត់​មិនមាន​ការងារ​អ្វី​ផ្សេង​ឡើយ​។
​បញ្ហា​ទំនាស់​ដីធ្លី​ខាងលើនេះ​ពលរដ្ឋ​បាន​លើកឡើងថា ក្នុង​រយៈពេល​កំពុង​ទំនាស់ លោក​សង ថន បាន​ប្រើពាក្យ​គំរាម​ពលរដ្ឋ​ថា ប្រយ័ត្ន​ប្ដី​មិន​រស់​(​ងាប់​ចោល​ប្រពន្ធ​កូន​)​បើ​នៅតែ​បន្ត​ចូលធ្វើ​លើដី​របស់លោក​ទៀត​។​
លោកស្រី​បាន​រៀបរាប់​ទាំង​ទឹកមុខ​អួលអាក់​ថា​៖ ពួកគាត់​រស់នៅ​លើ​ទីតាំង​នេះ​ជា​យូរ​មកហើយ​ដោយមាន​ជីវភាព​ក្រលំបាក​ណាស់ ខែវស្សា​ធ្វើ​ស្រូវ​មិនបាន​ផល ហើយ​ខែប្រាំង​វិញ​ដំណាំ​ចំការ​និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ត្រូវ​ក្រៀម​ស្វិត ហួតហែង​គ្មាន​ទឹក​ប្រើប្រាស់ និង​ស្រោចស្រប​ឡើយ​មានតែ​ផ្ទៃដី​ស្រែចំការ​ប៉ុន្មាន​ហិកតា​ប៉ុណ្ណោះ​ដែល​អាស្រ័យ​ផល​តាំងពី​២០០៨​មក តែ​ពេលនេះ​ត្រូវបាន​អតីត លោក​ឧកញ៉ា​សង ថន អះអាងថា​ជា​ដី​របស់គាត់​ទៀ​តខ​ណះ​ដែល​លោក​ឧកញ៉ា រូបនេះ​មាន​ដី​រាប់ពាន់​ហិកតា​ហើយ​នៅមាន​ចិត្ត​លោភលន់​ចង់​មាន ចង់បាន​លើ​អ្នកក្រ​ទៀត​។​
បញ្ហា​នេះ​ត្រូវបាន​អតីត លោក​ឧកញ៉ា​សង ថន បាន​បំភ្លឺថា​៖ ដី​ដែលមាន​បញ្ហា​នេះ​លោក​បាន​ទិញ​ពី​ឃុំ​ចំនួន​២០០​ហិកតា​កាលពី​ឆ្នាំ​២០០០​មាន​លេខ​កូត​កាត់ចេញ​ជម្រក​ព្រៃឈើ​អស់ហើយ ប៉ុន្ដែ​នៅ​មិនទាន់​ដឹង​ចំនួន​ប៉ុន្មាន​ហិកតា​ច្បាស់លាស់​ព្រោះ​នៅ​មិនទាន់​កាត់​ចំណី​ភ្នំ​និង​ចំណីផ្លូវ​នៅឡើយ ក្រោយ​មានការ​វាស់វែង​ហើយ​ទើប​ដឹង​ប៉ុន្មាន​ហិកតា​ច្បាស់លាស់​។ លោក​បន្តថា​ពួកគាត់​មិនបាន​លួច​ដី​ពលរដ្ឋ​ទេ គឺ​ពលរដ្ឋ​ទៅវិញ​ទេ​ដែល​នាំគ្នា​ចូលមក​ធ្វើ​រំលោភ​លើដី​របស់លោក ហើយ​បញ្ហារ​ដែលថា​លោក​បាន​ប្រើពាក្យ​គំរាម កំហែង​ទៅ​ពលរដ្ឋ​នោះ​គឺ​មិនមាន​ទេ លោ​កថា​អ្វីៗ​ដោះស្រាយ​តាមច្បាប់​។​
​ចំណែក​លោក​យី​វ សំអាត មេឃុំ​ព្រះ​ផុស​បានអោយដឹង​ក្រុម​អ្នកសារព័ត៌មាន​យើង​ដឹងថា​៖ បញ្ហា​ខាងលើ​ផ្ទុះ​ឡើងមក​យូរហើយ ហើយ​កំពុង​ឋិត​នៅក្នុង​ការគិតគូរ​រក​ដំណោះស្រាយ​ដែរ លោក​ក៍​ធ្លាប់បាន​ប្រាប់​អោយ​ប្រជាពលរដ្ឋ​របស់លោក​ដែលមាន​ការពាក់​ព​ន្ធ័​ទាំង​១៣១​គ្រួសារ​អោយមាន​ការអត់ធ្មត់​ប​ន្ដិ​ច​សិន​រង់ចាំ​ឱកាស​សមស្រប​ណាមួយ​អាច​និង​មានការ​ដោះស្រាយបាន ។ លោ​កថា​ចំណែក​ឯខាង​ភាគី លោក​សង ថន មិនគួរណា​ដើរ​បង្ករ​រឿង ចោល​ពាក្យសម្តី​ខ្លះ ធ្វើអោយមាន​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ស្លូតត្រង់​ដូច្នេះ​ឡើយ​៕ ប៉ែន​សុផល​

index4513

ចាប់រំលោភ​សម្រេចបាន​មួយថ្ងៃ​ត្រូវ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​

​ខេត្តព្រៃវែង​៖​បុរស​វ័យ​២៤​ឆ្នាំ​ម្នាក់​បាន​បបួល​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​លុះដល់​កន្លែង​ស្ងាត់​ចាប់រំលោភ​បាន​សម្រេចបាន​មួយថ្ងៃ​ត្រូវ​ស្ត្រី​រងគ្រោះ​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១៩ និង​៥៥ នាទី​យប់ នៅ​ចំណុច​ស្រះ​តា​ហម​ចម្ងាយ​២០០​ម៉ែត្រ ខាងលិច​ភូមិ​ជ្រៃ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង​។​
​ជនសង្ស័យ​ខាងលើ​ឈ្មោះ ថា ភាព ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ជ្រៃ ឃុំ​ព្រៃ ស្រ​ឡឹ​ត​បាន​ចាប់រំលោភ​សេ​ព្វ​សន្ថវៈ​លើ​ជនរងគ្រោះ​ឈ្មោះ អ​.​ឌ​.​ណ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង ឃុំ​ព្រៃ​ស្រឡិត បានសម្រេច ។​
សមត្ថកិច្ច​បាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ និង​ជនរងគ្រោះ​បាន​ទៅ​ស៊ីការ​នៅក្នុង​ភូមិ​ក្រាំង​បន្ទាបមក ជនសង្ស័យ​បាន​បបួល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញពី​កន្លែង​រោងការ​ភូមិ​ខាងលើ​ក្នុងទិសដៅ សំដៅ​មក​ភូមិ​ជ្រៃ​ពេលមកដល់​កន្លែងកើតហេតុ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ជនរងគ្រោះ​រហូត​បានសម្រេច​។​
ក្រោយពេល​កើតហេតុ​ដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ទើប​ជនរងគ្រោះ​មក​រាយការណ៍​ជូន​សមត្ថកិច្ច​។ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

Untitled-1


2

សាហាវ​មែន​! ខឹង​ប្រពន្ធ​ឲ្យ​លុយ​ម្តាយ​ខ្ចី​ចាក់​សម្លាប់​ឪពុកក្មេក​

​ខេត្ត​ត្បូងឃ្មុំ​៖​កម្លាំង​នគរបាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​យប់​ម្សិលមិញ បន្ទាប់ពី​ជនសង្ស័យ រូបនេះ បាន​យក​កាំបិត​ចាក់​ឪពុកក្មេក បណ្តាល​ឲ្យ​ស្លាប់ ព្រោះតែ​ខឹង​ប្រពន្ធ​ឲ្យ​លុយ​ម្តាយ​ខ្ចី ១០​ម៉ឺន​រៀល ប៉ុណ្ណោះ​។​
​ករណី​ឃាត​កម្មនេះ កើតឡើង នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។ ចំណែក ជនសង្ស័យ​ឈ្មោះ ប៉េង រ៉ានី អាយុ​២៧​ឆ្នាំ ត្រូវជា​កូនប្រសារ​។ រីឯ​ជនរងគ្រោះ ឈ្មោះ អ៊ុត ឃីម អាយុ​៤៨​ឆ្នាំ ត្រូវ​ជនសង្ស័យ ចាក់​១​កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រង់ចំណុច បោះដៃផុត​ខាងស្តាំ ហើយ​បាន​ដាច់ខ្យល់​ស្លាប់ ក្រោយពី​ក្រុមគ្រួសារ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម​៕

Untitled-1

ស្ត្រី​ម្នាក់​សម្រាលកូន​កណ្តាល​ព្រៃ គ្រា​ដែល​តាម​ប្តី​ស្វែងរក​ការងារ​ធ្វើ

​ខេត្តបាត់ដំបង​៖​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់​បាន​សម្រាលកូន​នៅក្នុង​ព្រៃ កាលពី​រសៀល​ថ្ងៃទី​១២ ខែឧសភា ២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។ តាម​ព័ត៌មាន​ទទួលបាន​ករណី​ខាងលើនេះ ក៏​ព្រោះតែ​ប្រពន្ធ​បានធ្វើ​ដំណើរ​ចំណាកស្រុក​ជាមួយ​ស្វាមី ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅតាម​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ​។ ស្ត្រី​រូបនោះ ឈ្មោះ ឆូ​យ វន អាយុ​៣៣​ឆ្នាំ រស់នៅ​ស្រុក​សំឡូត​។​
​តាម​ព័ត៌មាន​គឺ ស្ត្រី​រូបនេះ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយ តែ​គាត់​បាន​សុំ​ស្វាមី​ទៅជា​មួយ ពេល​ស្វាមី​ត្រូវ​ចាក​ចេញពីផ្ទះ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ ប៉ុន្តែ​ការសម្រេច​ធ្វើ​ចំណាកស្រុក​ចោល​កូនប្រុស​-​ស្រី​៥​នាក់​នៅចាំ​ផ្ទះ​នេះ មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ និង​មិនទាន់បាន​ការងារ​ធ្វើ​ផង ស្រាប់តែ​ប្រពន្ធ​សម្រាលកូន​ឆ្លងទន្លេ​នៅក្នុង​ព្រៃ​ជាប់​ព្រំដែន​ថៃ តែម្តង​។​
​បើតាម​អ្នកស្រុក​ថា ក្រោយពី​ដឹង​រឿងនេះ ត្រូវ​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​ជ្រោមជ្រែង​យ៉ាងខ្លាំង ទាំង​ការទំនាក់ទំនង​ហៅ​គ្រូពេទ្យ ទាំង​ការជួយឧបត្ថម្ភ​ជា​ថវិកា ដោយសារតែ​ឃើញ​គ្រួសារ​ប្ដី​ប្រពន្ធ​នេះ ក្រីក្រ​និង​កំសត់​ខ្លាំងពេក​។​
​ប្រជាពលរដ្ឋ​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ ក្រុមគ្រូពេទ្យ​បាន​ចុះទៅ​ជួយសង្គ្រោះ​ស្ត្រី​ខាងលើនេះ​ភ្លាមៗ​ដែរ ហើយ​បាន​ប្រឹងប្រែង​ជួយ​ស្ត្រី​រងគ្រោះ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​។ បើតាម​គ្រូពេទ្យ​ថា ស្ត្រី​រូបនេះ សម្រាល​បានកូន​ស្រី ដែលមាន​សុខភាព​ល្អ​ទាំង​ម្ដាយ​ទាំង​កូន ដែល​ពេលនេះ​កំពុង​ស្ថិតក្រោម​ការព្យាបាល​របស់​គ្រូពេទ្យ​នៅឡើយ​៕

749c5edf-ca7b-4945-8592-db0ad5b7355ca1ed6bce-ccbb-478e-9db5-d1e13eea959d

Everton បណ្តេញ​លោក Martinez ចេញពី​តំណែង​

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​មួយ​បាប​ឲ្យ​ដឹងថា ក្រុម ទូកក្តោង Everton បានប្រកាស​បណ្តេញ​លោក Roberto Martinez ចេញពី​អ្នកចាត់ការ​ទូទៅ​រប​សើ​ក្រុម​ទូកក្តោង កាលពី​យប់មិញ​នេះ​។​
​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៤២​ឆ្នាំ​រូបនេះ ត្រូវបាន ក្រុមប្រឹក្សា​របស់​ក្លឹប​បានសម្រេច​ចិត្ត​បញ្ចប់​ទំនាក់ទំនង​ជាមួយ​គ្រូបង្វឹក រូបនេះ​បន្ទាប់ពី​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​បី​ឆ្នាំ ហើយ​វីរៈបុរស​របស់​ក្លឹប លោក Joe Royle នឹង​ជា​អ្នកដឹកនាំ Everton ដើម្បី​លេង​ជាមួយ​ក្រុម ដែល​បាន​ធ្លាក់​ទៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​បស់​អង់គ្លេស នៅ​ថ្ងៃអាទិត្យ​នេះ​គឺ Norwich ប៉ុន្តែ​ដំណើរ​នៃ​ការស្វែងរក​គ្រូបង្វឹក​ថ្មី​កំពុង​ត្រូវបាន​ចាប់ផ្តើម​។​
​គួរ​បញ្ជាក់ថា Martinez បាន​ផ្លាស់​ចេញពី​ក្រុម Wigan Athletic មកកាន់​ក្រុម​ទូកក្តោង Everton កាលពី​ឆ្នាំ​២០១៣៕

everton-manager-roberto-martinez_3406011

ព្រឹទ្ធសភា​ប្រទេស​ប្រេ​ស៊ី​ល​បោះឆ្នោត​ដកហូត​តំណែង​ប្រធានាធិបតី​

​ប្រេ​ស៊ី​ល​៖​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោកស្រី Dilma Rousseff ត្រូវបាន​ព្រឹទ្ធសភា​ប្រេ​ស៊ី​ល បោះឆ្នោត​ដកហូត​តំណែង​ជា​ប្រធានាធិបតី​កាលពី​ម្សិលមិញ​ដោយ​លទ្ធផល​នៃ​ការបោះឆ្នោត​គឺ ៥៥-២២ សំឡេង ដោយ​ត្រូវ​បញ្ឈរជើង​៦​ខែ​។ នេះ​បើ​យោងតាម​របស់​សារព័ត៌មាន BBC​។​
​ក្រោយពី​ចំណាយពេល​អស់ ២០​ម៉ោង ព្រឹទ្ធសភា​ប្រេ​ស៊ី​ល បានសម្រេច​ដកហូត​តំណែង​លោកស្រី Rousseff ពី​ប្រធានាធិបតី ចំនួន ៦​ខែ (១៨០​ថ្ងៃ​) ចាប់ពី​ថ្ងៃទី​០៥ ខែសីហា ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ករណី​ពុករលួយ​បន្តទៀត ទៅលើ​បណ្ដឹង​ចោទប្រកាន់​ជាច្រើន ដែល​ទាក់ទង​នឹង​រូប​លោកស្រី កាលពី​ឆ្នាំ​២០១៤ នៅក្នុងពេល​ឃោសនាបោះឆ្នោត​។
​ប្រភព​បញ្ជាក់ថា អំឡុងពេល​បញ្ឈរជើង​លោកស្រី Dilma Rousseff នេះ​ផងដែរ ព្រឹទ្ធសភា​ប្រេ​ស៊ី​ល បានតែងតាំង​លោក Michel Temer បច្ចុប្បន្ន​ជា​អនុ​ប្រធានាធិបតី ឲ្យ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ប្រេ​ស៊ី​ល​បណ្ដោះអាសន្ន​។​
​គួរបញ្ជាក់​ផងដែរ​ថា លោកស្រី Rousseff ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង ការប្រើប្រាស់​ថវិកាជាតិ ដោយ​គ្មាន​ការ ពិនិត្យ​និង​ទទួលស្គាល់​ជាក់លាក់ ហើយក៏​មាន​ទាំង​ការ ពន្យា​ពេល​បង់​ថវិកា​ទៅកាន់​ធនាគារ​រដ្ឋ​ថែមទៀត​។ បន្ថែម​ពីនេះ​លោកស្រី ក៏ត្រូវ​បាន​គេ​ចោទ ប្រកាន់​រឿង ភាពមិនច្បាស់លាស់​នៃ​ការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ផងដែរ​៕

2334

Arsenal បន្ថែម​ប្រាក់​ឈ្នួល​សម្រាប់​ Mesut Ozil

​បាល់ទាត់​៖​តា​មេ​សច​ក្តី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្រុម​កាំភ្លើង​ធំ Arsenal នឹង​បន្ថែម​ប្រាក់​តម្លៃ​ពលកម្ម​សម្រាប់​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Mesut Ozil ក្នុង​មួយ​សប្តាហ៍ ២០០,០០០​ផោន នេះ​គឹជា​តម្លៃ​មួយ​ដែល​ថ្លៃ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ល្លឹ​ម៉​ង់​វ័យ​២៧​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ជឿថា​នឹង​អាច​កើន​នៃ​ប្រាក់​ឈ្នួល​បន្ថែម ៦០,០០០​ទៀត ប្រសិនបើ​រូបគេ​បន្ត​នៅក្នុង​ក្រុម​មួយ​នេះ​។​
​យោងតាម​ការចុះផ្សាយរ​បស់​កាសែត Daily Mail បាន​ឲ្យ​ដឹងថា ក្រុម​កាំ​ភ្លើ​ធំ Arsenal បន្ថែម​ប្រាក់​ឈ្នួល​ខ្ពស់​បែបនេះ​គឺ​ដើម្បី​កុំ​ឲ្យ​ក្រុម​មួយណា​ចាប់អារម្មណ៍​ចង់​នាំយក​កីឡាករ​រូបនេះ​ទៅ​រួម​នៅរ​ដួ​វ​កាល​ក្រោយ​។​
​គួរ​បញ្ជាក់ថា Ozil ស៊ុត​បញ្ចូល​ទី​បាន​៦ គ្រាប់​នឹង​បញ្ជូន​ឲ្យ​ដៃ​គួ​ស៊ុប​ញ្ចូ​ល​ទី​បាន​ចំនួន​១៨​លើក ក្នុងការ​បង្ហាញ​៣៤​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​៕

ozil-arsenal-large_trans-oVHpc64Dw_9TYL9Y5RROLYwGKke0SBhU-xVvl1mQPrk

ម្សិលមិញ​៖​បង្ក្រាប​បទល្មើស​គ្រឿងញៀន​៧​ករណី ឃាត់​ជនសង្ស័យ​១០​នាក់​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​នគរបាលជាតិ កាលពី​ម្សិលមិញ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៧​ករណី ឃាត់ មនុស្ស ១០​នាក់ (​ស្រី​២​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ ៨​នាក់ និង​មុខសញ្ញា​ប្រើប្រាស់ ២​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ១៨,៩៨​ក្រាម និង ២​កញ្ចប់​តូច កា​កូ​អ៊ី​ន ១២៧៧​ក្រាម​។​
​យោងតាម​របាយការណ៍​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ទីតាំង​បង្ក្រាប ទី​១. មន្ទី ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ២​នាក់ (​ប្រុស​) កា​កូ​អ៊ី​ន ១២៧៧​ក្រាម​៤១, ទី​២. កណ្ដាល ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ២​នាក់ (​ប្រុស​), ទី​៣. កំពង់ស្ពឺ ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​), ទី​៤. កំពង់ចាម ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ២​នាក់ (​ស្រី​១​នាក់​), មេ​តំ​ហ្វេ​តា​មីន (ice) ២​កញ្ចប់​តូច និង​ទី​៥. ត្បូងឃ្មុំ ប​ង្រា្ក​ប ២​ករណី -​ឃាត់ខ្លួន ៣​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ១៨,៩៨​ក្រាម​៕

cb9193edbb6033fd29bdfb5a1c8049be

ប្តី​ស្លាប់ ប្រពន្ធ​ពរ​ពោះ​ជាង​២​ខែ​របួសធ្ងន់​ដោយសារ​រន្ទះបាញ់​

​ខេត្តពោធិ៍សាត់​៖​ប្តី​ប្រពន្ធ​មួយគូ​ដែល​ទើប​រៀបការ​បាន​ជាង​មួយឆ្នាំ ត្រូវ​រន្ទះបាញ់​ប្រល័យ​ជីវិត​ប្តី​នៅនឹងកន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​រងរបួស​ធ្ងន់ គ្រា​ដែល​កំពុង​ដើរ​ត្រឡប់​មកពី​ផ្លាស់​ក្របី​វិញ​។ ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​ទី​៧ ភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់់ ខេត្តពោធិ៍សាត់​។​
​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់រ​លាប​លោក​អនុសេនីយ៍ទោ អ៊ុន ហូ បាន​និយាយថា ជនរងគ្រោះ ដែលជា​ប្តី មានឈ្មោះ មឿ​ន សុភ័ក្ត្រ អាយុ​២៦​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ និង ប្រពន្ធ​មានឈ្មោះ មូល ស្រី​តូច អាយុ​២៣​ឆ្នាំ ពួកគេ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ លោក​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ទៅ​កាច់​ទំពាំង​ជាមួយ​ក្មួយ​ស្រី និង​ភ្លាមនោះ​មាន​មេឃ​ស្រទុំ​រក​ភ្លៀង លាយឡំ​ដោយ​សូរ​រន្ទះ​ពេញ​ផ្ទៃមេឃ ក៏​នាំគ្នា​ស្រូត​ទៅ​ផ្លាស់​ក្របី​នៅ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​រន្ទះបាញ់​ស្លាប់​នៅ​កន្លែងកើតហេតុ រីឯ​ប្រពន្ធ​រងរបួស​ធ្ងន់​តែម្តង ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់​៕

13177879_1600485370265828_480022913263247665_n13177246_1600485340265831_510922565449123736_n

ខឹង​ស្តីបន្ទោស​បន្តិចបន្តួច​ស្ត្រី​ម្នាក់​ផ្ទុះ​ហិង្សា​យក​កណ្តៀវ​កាប់​ម្តាយ​ស្លាប់​

​ខេត្ត​ត្បូងឃ្មុំ​៖​ស្ត្រី​វ័យ​៤៨​ឆ្នាំ​ម្នា​ក់បាន​ស្លាប់បាត់​ជីវិត​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​ដោយសារ​កូនស្រី​បង្កើត​របស់ខ្លួន​កាប់​នឹង​កណ្តៀវ​ព្រោះតែ​ខឹង​រឿង​ស្តីបន្ទោស​បន្តិចបន្តួច​។ ករណីនេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​សំរោង ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​
​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ពៅ បាន​បញ្ជាក់ថា អំពើ​ឃាតកម្ម កូនស្រី​សម្លាប់​ម្តាយបង្កើត​ខ្លួនឯង​ជនសង្ស័យ​ឈ្មោះ ហេង ម៉ាលី ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​ជាតិខ្មែរ (​មនុស្ស​វិកល​ច​រឹក​) បាន​យក​កណ្តៀវ​ទៅ​កាប់​ម្តាយបង្កើត​របស់ខ្លួន ឈ្មោះ ហួត អូន អាយុ​៤៨​ឆ្នាំ ចំ​កណ្តាលដើមទ្រូង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅលើផ្ទះ​របស់ខ្លួន​តែម្តង​ដោយសារ​ខឹង ជនរងគ្រោះ​ជា​ម្តាយ​ស្តីបន្ទោស​ឲ្យ​ប​ន្តិ​បន្តួច​៕

13164468_228718120837434_6764803009411877977_n13151853_228718060837440_3119138753116465742_n

ស្លាប់​៣​នាក់ រងរបួស​៨​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៧​លើក ក្នុងនោះ​យប់​៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់​៥​នាក់​និង​របួសស្រាល​៣​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​តូច​២​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​២​លើក​, ស្រវឹង​១​លើក​, ប្រជែង​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក ,​មិន​គោរព​សិទ្ធិ​១​លើក​, កត្តា​យានយន្ត​១​លើក ក្នុងនោះ​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៧​នាក់​យប់​។ ជាមួយគ្នា​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៤,៣៥២ គ្រឿង​, អប់រំ ១,៩៣២ គ្រឿង​, ពិន័យ ២,៤២០ គ្រឿង​៕

Pl-New-Copyrights-81

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​តំបែ​ផ្លាស់​ទ្រនំ​

​រាជធានី​ភ្នំពេញ​៖​លើ​ទំព័រ Face book របស់លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ឲ្យ​ដឹងថា ប្រធាន​យុវជន គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ដំបែ បាន​លាលែង​មក​ចូលរួម ជាមួយ គណបក្ស​យុវជន​កម្ពុជា​វិញ​។​
​យ៉ាងណាក៏ដោយ លោក ពេជ្រ ស្រស់ មិនបាន​បញ្ជាក់ថា ការចាក់ចេញ​របស់​ប្រធាន​យុវជន CNRP ប្រចាំ​ស្រុក​តំបែ ខេត្តកំពង់ចាម នោះ ដោយ​មូល​ហេតុអ្វី​ច្បាស់លាស់​នៅឡើយ​៕

ffe7c0cf02d9a7910f3f89f66d18732b

ម៉េង កែវពេជ្ជតា ថា​ឲ្យ ដេ​នី ខ្វាន់ ចំៗ​យ៉ាង​ចាស់ដៃ​

​សិល្បៈ​៖​បញ្ហា​ការ​ស្លៀកពាក់​របស់​នាង ដេ​នី ខ្វាន់ កាន់តែ​ទទួលបាន​ការរិះគន់​ច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយ មិន​ថា តែ​ប្រជាពលរដ្ឋ​ធម្មតា សូម្បីតែ​អ្នក​សិ​ល្បះ​ដូចគ្នា​ក៏ បាន​រិះគន់​នាង​ផងដែរ ជាក់ស្តែង​ថ្មីៗ​នេះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ថាអោយ​នាង ដេ​នី ខ្វាន់ ចំៗ​យ៉ាង​ចាស់ដៃ​ថា​៖ “​បើ​នាង​ម្នាក់​ហ្នឹង​មិនបាន​តាំងខ្លួន​ជាតា​រា ឬ​មិន​ពាក់ព័ន្ធ​នឹង​សិល្បៈ​ទេ ចង់​នាង​ដើរទៅ​ណា​មក​ណា​ធ្វើ​អ្វី ឬ​ថត​អ្វី​មិន​ស្លៀកពាក់​ខោអាវ​សោះតែ​ម្តង ក៍​គ្មាន​ន​ណា​ទៅ​ឆ្កួត​ខឹង​នឹង​នាង​ដែរ ផ្ទុយទៅវិញ​គឺមាន​តែ​អគុណ​នាង​ទៅវិញ ដែល​នាង​ចិត្តល្អ​អោយ​ភ្នែក​គ្រប់គ្នា រាប់​តាំងពី​ពូៗ​ម៉ូតូឌុប អ្នកលក់​លៀស​ហាល អ្នក​បោស​សំរាម​ផង ក៍​អាច​មើល​របស់​នាង Free Free បាន​នោះ​។​
​តែ​សំខាន់ នាង​យកឈ្មោះ​ជាតា​រា ឈ្មោះ​អ្នក​សិ​ល្បះ​មក​លាប​ដើម្បី​ទាញ​ការចាប់អារម្មណ៍ និង​ពង្រីក​ទីផ្សារ​របស់​នាង​ហើយ​ពេល​មហាជន​ទិទៀន​នាង​បែរជា​និយាយ​បែប​បន្ទាបបន្ថោក​ថា​នាង​មិន​រស់​ដោយសារ​សិ​ល្បះ​ទៅវិញ​។​
​សំដី​ក្អេងក្អាង ចំអក​ដល់​ក្រសួង​វប្បធម៌ និង​ជេរ​បញ្ជោះ​តបត ដល់​អ្នក​ទិទៀន​ទាំង​បុ​៉​ន្មា​ន​របស់​នាង និង​បងប្អូន​របស់​នាង គឺ​វា លើស ពេក​ហើយ មិន​សម​ណា​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​វប្បធម៌ លោក​បិទ​ភ្នែក​បិទ​ត្រចៀក​ទៀត​នោះទេ គួរ​ណាស់​តែ​លោក​ចាត់​វិធានការណ៍ ធ្វើការ​ព្រមាន​ចំៗ​ឈ្មោះ​តែម្តងទៅ មិនដឹងថា​នៅ​បិតបាំង លាក់​មុខ​អោយដល់​ណា​ទៀត​ទេ បើ​នាង​ព្រហើន​ដល់​ម្លឹ​ង​ហើយ ។​
​ល្មម​ហើយ ល្មម​អាណិត​ដល់​ពួកយើង​ជា​សិ​ល្បះ​នារីៗ​ដែល​ខិតខំ​ប្រ​ព្រិ​ទ្ធ​ខ្លួន​ល្អ ខំតស៊ូ​ដោយ​សុច្ចរិត​ទៀងត្រង់​ទោះ​អត់ឃ្លាន​មាន​ហូប​ឬ​គ្មាន​សម្ភា​រះ​ទំនើប​ប្រើប្រាស់​ក៍​ពួកយើង​មិន​លក់​ឧ​ត្ត​ម​គតិ​ដែរ​ដើម្បី​រក្សា​ការពារ​កិ​ត្ត​យស​ជា​ស្ត្រី​ខ្មែរ និង​សិ​ល្បះ តែ​បែរជា​ត្រូវ​មក​ស្អុយរលួយ​ឈ្មោះ​ព្រោះតែ​នាងៗ​ប៉ុន្មាន​នាក់​ហ្នឹង​គឺ​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​ឡើយ សូមមេត្តា​ក្រសួង​លោក​ជួយ​ធ្វើ​ចំណាត់​ការអោយ​ច្បាស់​ផង​ក្នុង​រឿងនេះ ពួកយើងខ្ញុំ​ហត់​ហើយ ហត់​នឹងធ្វើ​ល្អ ហត់​នឹង​អំណត់ ហត់​នឹង​ទទួល​ពាក្យ​ចោទប្រកាន់ ហត់​នឹង​ពន្យល់​មហាជន​ថា​មួយណា​ជាលា​មក មួយណា​ជា​ផ្កា​”៕
Capture21