ហ្វីលីពីន៖ប្រធានាធិបតីប្រទេសហ្វីលីពីនដែលទើបជាប់ឆ្នោតថ្មីៗ នេះលោក Rodrigo Duterte បានប្រកាសឲ្យប្រើប្រាស់នូវទោសប្រហារជីវិត ឡើងវិញ ដោយថែមទាំងអនុញ្ញាតិ ឲ្យកងសន្តិសុខ អាចមានសិទ្ធិ ក្នុងការបាញ់សម្លាប់ ឧក្រិដ្ឋជនតែម្តង។ ព័ត៌មាននេះគឺយោងតាមទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ៕

រាជធានីភ្នំពេញ៖តាមសេចក្តីរាយការណ៍ព្រឹកនេះ លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកណ្ដាល មិនបានចូលមកបង្ហាញខ្លួន តាមការហៅរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ពាក់ព័ន្ធអំពើពេស្យាចារ លើបណ្តឹងរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ នោះទេមកដល់ម៉ោង១០ និង១៥នាទីនេះ៕



ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋបានអោយដឹងថា អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅលើផ្ទះឈើមួយខ្នងនៅសល់តែផេះដោយសារកម្ទេចភ្លើងឆេះព្រៃធ្លាក់លើ គ្រាដែលម្ចាស់មិននៅផ្ទះដើរស៊ីឈ្នួលធ្វើចំការអ្នកស្រុក។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង០៥នាទីរសៀលថ្ងៃទី១៥ ខែឧសភា ត្រង់ចំណុចអន្លង់វិល ភូមិអូរជាំក្រោម ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ផ្ទះដែលរងការឆាបឆេះខ្ទេចទាំងស្រុងនេះធ្វើអំពីឈើ ប្រក់ស្បូវ ទំហំ៤ម៉ែត្រគុណ៧ម៉ែត្រ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ខាំ ជៀន ភេទប្រុស អាយុ៦៥ឆ្នាំនិងប្រពន្ធឈ្មោះពេជ្រ រ៉េត អាយុ៥៦ឆ្នាំ មុខរបរធ្វើស្រែចំការនិងជាកម្មករ រស់នៅកន្លែងកើតហេតុខាងលើ ទំហំទ្រព្យសម្បត្តិដែលបាត់បង់មានប្រាក់រៀលចំនួន៦០.០០០០រៀល ទូរសព្ទ័ដៃ ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿង កង់១គ្រឿង អង្ករមួយចំនួននិងសម្ភារៈមួយចំនួនទៀត៕



ខេត្តប៉ៃលិន៖ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានភ្លៀងលាយឡំ ដោយខ្យល់កន្ត្រាក់បុកប៉ើងដំបូលខូចខាតធ្ងន់ធ្ងរ ក្នុងនោះរលំដួលទាំង ស្រុងចំនួន១ខ្នង ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ខណៈដែលបាតុភូតរន្ទះបាញ់ បណ្តាលឱ្យងាប់សត្វគោអស់ចំនួន៣ក្បាល នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ តែសំណាងល្អ មិនបណ្តាលឱ្យមនុស្សណាម្នាក់នៅក្បែរនោះទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទាំងពីរខាងលើ។
ប្រភពព័ត៌មានពីលោក ជុំ វឿន នាយប៉ុស្តិ៍នគរបាលស្ទឹងកាច់ បានឱ្យដឹងថា កាលពីវេ លាម៉ោង១២ថ្ងៃត្រង់ គេសង្កេតឃើញផ្ទៃមេឃប្រែក្លាយទៅខ្មៅអួរអាប់ បង្កជាភ្លៀងលាយដោ យខ្យល់កន្ត្រាក់បក់បោកមកពីទិសខាងលិច បណ្តាលឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ចំនួន៣ខ្នង ក្នុងនោះរលំដួលទាំងស្រុងចំនួន១ខ្នង តែមិនបណ្តាលឱ្យរងរ បួសនោះទេ។
លោកបានបន្តទៀតថា ហើយចំពេលជាមួយគ្នានោះដែរ ស្រាប់តែមានផ្លេក បន្ទោរនិងផ្គរលាន់ បង្កទៅជារន្ទះបាញ់ទៅលើដើមឈើ១ដើម ដែលអ្នកភូមិយកគោទៅចងនៅក្បែរនោះ បណ្តាលឱ្យងាប់អស់ចំនួន៣ក្បាល ព្រមទាំងបាញ់ចំបង្គោលខ្សែភ្លើង១ដើម ធ្វើឱ្យ ដាច់ភ្លើងអគ្គិសនីមួយរយៈពេលផងដែរ។ លោកបញ្ជាក់ទៀតថា ពេលនោះសមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ បានរកឃើញកាំភ្លើង អាកាស្វាយបត់ចាស់ច្រេះស៊ី១ដើម កប់ ក្នុងដីនៅក្បែរកន្លែងនោះដែរ។
ក្រោយមក ខាងអាជ្ញាធរភូមិ បានចុះទៅត្រួតពិនិត្យ ដល់ផ្ទះប្រជាពលរដ្ឋ និង រាយការណ៍ជូនកាកបាទក្រហមសាខាខេត្ត ដើម្បីងាយស្រួល រៀបចំជាអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់មួយនេះ។
សូមបញ្ជាក់ថា បន្ទាប់ពីគ្រោះធម្មជាតិរាំងស្ងួត ខ្វះខាតទឹកទទួលទាន និងប្រើប្រាស់ កាលពីថ្មីៗកន្លងមក រហូតមកដល់ ពេលនេះ ក៏ជួបប្រទះនឹងបញ្ហាគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ និងរន្ទះបាញ់។ នៅដើមឆ្នាំ២០១៦នេះ ក្នុងខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សស្លា ប់ចំនួន៣នាក់ ដោយសារតែរន្ទះបាញ់ពេលមេឃភ្លៀង ។ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ក៏ដូចជាខេត្តនានាមានការប្រុងប្រយ័ត្នខ្ពស់ ខណៈមានភ្លៀងឬខ្យល់ ត្រូវចូលជ្រកនៅកន្លែងមានសុវត្ថិភាពសមរម្យ ដើម្បីបង្ការបញ្ហា គ្រោះថ្នាក់បណ្តាលឱ្យបាត់បង់អាយុជីវិតផងដែរ៕


រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៦ បង្ហាញថាមានការវិវត្តមករកភាពកាន់តែប្រសើរឡើងវិញជាបណ្ដើរៗហើយ ដោយសារតែខ្យល់មូសុងនិរតីចាប់ផ្ដើមមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែឧសភា ខាងមុខនេះ។
សេក្តីជូនដំណឹងបន្តថា ឥទ្ធិពលនៃខ្យល់មូសុងនិរតីនេះ នឹងនាំមកនូវរបាយទឹកភ្លៀង និងបន្តធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើន។ ដោយសារតែការធ្លាក់ភ្លៀងស្ទើរគ្រប់កន្លែងនេះ ធ្វើឲ្យសីតុណ្ហភាពអតិបរមាមានក្នុងកម្រិត៣៤អង្សាសេ និង៣៧អង្សាសេ សម្រាប់តំបន់វាលទំនាបនិងខ្ពង់រាប រីឯតំបន់មាត់សមុទ្រមានសីតុណ្ហភាពពី៣៤អង្សាសេទៅ៣៦អង្សាសេប៉ុណ្ណោះ ។
ទោះបីជាបែបណាក្ដី ការព្រមានឲ្យមានការប្រុងប្រយ័ត្នជានិច្ចនោះ គឺបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចបន្តកើតមានពីថ្ងៃទី១៧ទៅថ្ងៃទី២៥ ខែឧសភា ។ ខាងក្រោមនេះ ជាការសេចក្តីជូនដំណឹងទាំងស្រុងពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធាទឹក និងឧតុនិយម ៖

បាត់ដំបង៖ជម្លោះក្លាយជាអំពើហិង្សាយ៉ាងស្រួចស្រាល់នេះបានកើតឡើងកាលពីវេលាម៉ោងជាង៤:០០ទៀបភ្លឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងអាហារដ្ឋាន១កន្លែងយ៉ីហោឡាយ ឡាយ ឋិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក ឃុត វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្លាកែតបានបញ្ជាក់បឋមថា មុនពេលកើតហេតុមានមនុស្សចំនួន២ក្រុមបានចូលមកផឹកស៊ី ដោយ១ក្រុមៗមានគ្នាប្រមាណពី៥ទៅ៦នាក់ចូលនៅម៉ោងប្រមាណ១:០០យប់និងភាគីម្ខាងទៀតចូលនៅម៉ោងជាង២ និង០០យប់ ភាគីទាំងពីបានអង្គុយផឹកស៊ីនៅតុក្បែរគ្នា រហូតដល់ម៉ោងជាង៤ និង០០ទៀបទើបផ្ទុះទំនាស់បង្ហូរឈាមដាក់គ្នាតែម្តង។
នៅក្នុងហេតុនេះភាគីម្ខាងបានស្ទុះទៅទាញដាវកាប់មកលើក្រុមម្ខាងទៀតរបួសធ្ងន់ត្រង់ដៃ ហើយក្រុមត្រូវគេកាប់បានដកកាំភ្លើងខ្លីបាញ់ជនដៃដល់ខាងដាវត្រូវត្រង់ពោះ១គ្រាប់ទើបមានការភ្ញាក់ផ្អើលឡើងនាំក្រុមអោយក្រុមអ្នកលេងទាំង២ក្រុមគេចខ្លួនបាត់អស់។
ប្រភពពត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ក្រុមទាំងពីរអាចជាក្រុមបង្ករអសន្តិសុខសង្គមព្រោះគេឯងចូលហាងតែពេលថ្ងៃតែក្រុមខាងលើនេះចម្លែកខុ សគេដើរលេងតែពេលយប់ងងឹតពិតជាគួរអោយព្រួយបារម្មណ៍ បច្ចប្បន្ននេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវកំណត់មុខសញ្ញាយ៉ាងដុតដៃ ដុតជើងពុំនោះទេប្រជាពលរដ្ឋកាន់តែអស់នូវភាពកក់ក្តៅហើយព្រោះក្រុមទាំងសងខាងសុទ្ធតែត្រូវបានរងរបួសដូចគ្នាប្រាកដជាទៅមិនឆ្ងាយពីមន្ទីរពេទ្យឡើយ៕ប៉ែនសុផល


រាជធានីភ្នំពេញ៖មនុស្សស្លៀកពាក់ខ្មៅ «យុទ្ធនាការស្លៀកខ្មៅ» ៥នាក់ដែលប្រមូលផ្តុំគ្នាលើបដានៅក្បែរចេនឡា ជិតផ្សារដើមគរ នៅក្នុងទឹកដីខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកកាលវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ កំពុង
តាមប្រភពព័ត៌មានពីអធិការខណ្ឌទួលគោកលោក ហ៊ុន សុធី បានបញ្ជាក់ថា មនុស្សទាំង៥នាក់នោះមាន៣នាក់សកម្មជនបឹងកក់, ម្នាក់បុរីកីឡា និងម្នាក់មកពីស្រុកថ្មគោល៕

ប៉េកាំង៖ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរបានចេញផ្សាយថា មនុស្សយ៉ាងតិច៥៩នាក់បានស្លាប់បាត់ជីវិត និង១៣នាក់ផ្សេងកំពុងបាត់ខ្លួន គ្រាដែលក្រុមជួយសង្គ្រោះមិនមានសង្ឃឹមរួចរស់ជីវិតនោះទេដោយសារទឹកជំនន់ដ៏អាក្រក់វាយលុកបណ្តាខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសចិន។
ប្រភពដដែលបញ្ជាក់ថា ភ្លៀងបានធ្លាក់មកលើតំបន់ភាគខាងត្បូងមានកម្រិត ១០៤ មីលីម៉ែត្រ ដែលជាកម្រិតអាក្រក់មួយ មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦១។ ប្រទេសចិននៅដើមរដូវវស្សានេះ បានទទួលរងប្រព័ន្ធសម្ព័ន្ធទាបចំនួន ១៣ ដែលបានបណ្តាល ឲ្យទន្លេ ៩៩កើនឡើងកម្ពស់ទឹកលើសកម្រិតប្រកាសអាសន្នទៅទៀត
គួរបញ្ជាក់ថា ប្រជាជននៅតំបន់ភាគខាងត្បូងរបស់ចិនប្រមាណ ៥,៨៥លាននាក់ បាននិងកំពុងរស់នៅក្នុង ទឹកជំនន់ ដែលបានអូសបន្លាយចាប់តាំងពីថ្ងៃទី១៣ ខែឧសភាមកម្ល៉េះ។ សម្រាប់ការខាតបង់ ផ្នែកសេដ្ឋកិច្ចវិញ គឺរដ្ឋាភិបាលចិនបានគណនាថា អាចនឹងមានរហូតដល់ ៨,៨៦ពាន់លានយ័ន ស្មើនឹង ១,៣៦ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

បាកដាដ៖យ៉ាងហោចណាស់មនុស្សចំនួន១១នាក់បានស្លាប់ និង២១នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរោងចក្រផលិត ហ្គាសចំណិនអាហារមួយកន្លែងស្ថិតនៅភាគខាងជើងរដ្ឋធានីបាកដាដ ប្រទេសអ៉ីរ៉ាក់។ នេះយោងតាមសារព័ត៌មាន Channel News Asia ។
រថយន្តដែលបង្កៃគ្រាប់បែក បានបើកសម្រុកចូលកន្លែងពិនិត្យឈ្មោះចូលក្នុងរោងចក្រ កាលពី វេលាព្រឹកថ្ងៃអាទិត្យ ដោយក្នុងនោះជនបង្កៃគ្រាប់បែកចំនួន ០៦នាក់ដែលជិះនៅលើនោះ បានចេញមក ប្រយុទ្ធគ្នាជាមួយនឹងសមត្ថកិច្ចដែលយាមច្រកទ្វារ។ បន្ទាប់ពីនោះក៏មានការផ្ទុះ កើតឡើងដែលបានបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។
អាជ្ញាធរអ៊ីរ៉ាក់កំពុងបន្តធ្វើការស៊ើបអង្កេតលើរឿងនេះនៅឡើយ ហើយចំពោះក្រុមដែលនៅពីក្រោយ ខ្នងការវាយប្រហារនេះ ក៏មិនទាន់មានការបញ្ជាក់នោះដែរ។ ប៉ូលិសអ៊ីរ៉ាក់បានសន្និដ្ឋានថា ជនបំផ្ទុះអត្តឃាតទំនងជាចង់បំផ្ទុះរោងចក្រហ្គាសទាំងមូល ដើម្បីឲ្យមានមនុស្សស្លាប់ច្រើនជាងនេះ៕


ភ្នំពេញ៖នគរបាលអន្តាគមន៍មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយសមត្ថិកិច្ចខណ្ខដង្កោបានឡោពទ្ធ័ផ្ទះដែលជួញដូរគ្រឿងញៀន(ម៉ាទឹកកកហៅមេតង់ហ្វេតាមីនជាង១គីឡូក្រាម)និងឃាតខ្លួនបាន៦នាក់ កាលពីវេលាម៉ោង១និង៥០នាទីថ្ងៃទី១៣ខែឧសភា ឆ្នាំ២០១៦ម្តុំសាលាកសិកម្មចំការដូងដែលស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ប្រតិបត្តិការនេះដឹកនាំដោយលោក វ៉ាន់ កុសល់ ឧត្តមសេនីយត្រីនាយករងមន្ទីរប្រឆាំងគ្រឿងញៀនអមដោយព្រះរាជអាជ្ញាសាលារាជធានីភ្នំពេញលោក សៀង សុខ បានធ្វើការស្នើបអង្កេតរហូតឈានដល់ឃាត់ជនសង្ស័យ២នាក់នៅចំណុចភូមិត្នោជ្រុំសង្កាត់បឹងទំពុន ខណ្ឌមានជ័យដែលកំពុងធ្វើការចែកចាយក៏ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនរួចក៏បានសួរនាំទើបឈានមកដល់ចំផ្ទះខាងលើតាមការចង្អុលបង្ហាញហើយក៏បានឃាត់ខ្លួនបានជនសង្ស័យ៤នាក់ទៀតនិងឆែកឆេរបានរកឃើញ(ម៉ាទឹកកកហៅមេតង់ហ្វេតាមីនជាង១គីឡូគ្រាម)នៅក្នុងផ្ទះខាងលើនិងជញ្ជីងសំរាប់ថ្លឹង១និងប្រដាប់សំរាប់ចូកថ្នាំញៀន១ហើយនិងរបស់របរសំរាប់ប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យទាំង៦នាក់ទី១មានឈ្មោះ ប៊ុន រ៉ាយុត ភេទប្រុសអាយុ១៩ឆ្នាំជាអ្នកលក់សាំងជាអ្នកយកថ្នាំពីឈ្មោះ រត្ន័នា ភេទប្រុស អាយុ២៣ឆ្នាំជាអ្នកយកទៅលក់បន្តទី៣ឈ្មោះ សៀង បុិចអាយុ២០ឆ្នាំមុខរបរជាអ្នកអ៊ុម៉ូតូទី៤ឈ្មោះ ចាន់ រត្ន័ថានីភេទប្រុសអាយុ២៨ទី៥ឈ្មោះ ចាន់ រត្ន័ថារ៉ាភេទប្រុសអាយុ២០ឆ្នាំទី៦ឈ្មោះ ប៊ុន វុទ្ធី ភេទប្រុសអាយុ២៤ឆ្នាំទាំងបួននាក់ធ្វើជាជាងអ៊ុតម៉ូតូដូចគ្នានិងរស់នៅផ្ទះជួលភូមិខ្វារសង្កាត់ដង្កោខណ្ឌដង្កោ។
សមត្ថកិច្ចបានរឹបអូសនូវម៉ូតូ១គឿងនិងថ្នាំញៀនជាង១គីឡូក្រាមបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដើម្បីសាកសួរ និងស្វែងរកបក្សពួកបន្ត៕ បញ្ញា




ខេត្តព្រៃវែង៖ស្ត្រីវ័យកណ្ដាលរស់នៅម្នាក់ឯងបានសម្រេចចងកនឹងរនងផ្ទះបញ្ចប់ជីវិតខ្លួនឯង ដោយសារត្រូវចែកផ្លូវគ្នាជាមួយប្ដី ហើយមានទំនាស់ពាក្យសម្តីជាមួយម្តាយបង្កើតស្ទើររៀងរាល់ថ្ងៃ។ ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិប្រហ៊ារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា គ្រួសារនេះតែងតែមានទំនាស់ពាក្យសម្តីស្ទើររាល់ថ្ងៃជាមួយម្ដាយឈ្មោះយាយហ៊ី អាយុ៧៨ឆ្នាំ រស់នៅផ្ទះផ្សេងគ្នាថ្ងៃ លុះព្រឹកឡើងស្ត្រីឈ្មោះ សុខ ហេង អាយុ៥២ឆ្នាំបានលែងលះជាមួយស្វាមី ដោយមានកូនប្រុសស្រី២នាក់។ ប្រភពបន្តថា សព្វថ្ងៃកូនទៅធ្វើពលករនៅប្រទេសថៃណាមួយតូចចិត្តនឹងវាសនាក៏បានធ្វើអត្តិឃាតចងកសម្លាប់ខ្លួនដោយខ្សែលីឡុងផ្ចាប់ទៅនឹងរនងផ្ទះស្លាប់តែម្តងទៅ។
បើតាមការពិនិត្យ និងការធ្វើកោសល្យវិច្ច័យរបស់លោកវរសេនីយ៍ត្រី ថន សាមឿន បានបញ្ជាក់ប្រាប់ថាជនរងគ្រោះពិតចងកធ្វើអត្តឃាតខ្លួនមែន ដោយគ្មានអំពើហិង្សា ឬការគុំគួនអ្វីទៅលើជនរងគ្រោះឡើយ។
ក្រោយត្រួតពិនិត្យរួចសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲក្រុមគ្រួសារសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

ខេត្តបន្ទាយមានជ័យ៖រថយន្តកែច្នៃមួយគ្រឿង បានដាច់រ៉ូទីលរេចង្កូតធ្លាក់ពីលើផ្លូវបណ្តាលឱ្យមនុស្សរបួសធ្ងន់២នាក់ និងស្លាប់ម្នាក់។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង០៦ និង៤០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២១០៦ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះសូ ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ (អ្នកបើកបរ) របួសបាក់ជើងឆ្វេង ២-ឈ្មោះតឿ សូរ ភេទប្រុស អាយុ៥៥ឆ្នាំ របួសបាក់ជើងស្តាំ និង៣-ឈ្មោះជួន តារ៉ា ភេទស្រី អាយុ៥៤ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ទាំង៣នាក់ មានទីលំនៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយត្រូវជាឪពុកម្តាយ និងកូន៕



សុខភាព៖ក្រុមអ្នកស្រាវជ្រាវផ្នែកចំណីអាហារបានអះអាងពីការរកឃើញរបស់ខ្លួនថា ផ្លែឪឡឹកអាចក្លាយជាឱសថធម្មជាតិដែលសារជាតិរបស់វាអាចជួយទប់ស្កាត់រោគលើសឈាម និងរោគបេះដូងបានយ៉ាងល្អប្រសើរ។
លោកសាស្ត្រាចារ្យអាជូរ៉ូភិក្រេវ បានគូសបញ្ជាក់ឲ្យដឹងថា នៅពេលគេចម្រាញ់យកអាស៊ីតអាមីណូពីឪឡឹកផ្តល់ឲ្យបុរស និងស្ត្រី៩នាក់ដែលស្ថិតក្នុងអាយុ៥១ឆ្នាំដល់៥៧ឆ្នាំទទួលទានរាល់ថ្ងៃអស់រយៈពេល៦សប្តាហ៍មក គេបានរកឃើញថា មិនត្រឹមជួយឲ្យអ្នកជំងឺមានឈាមរត់ល្អទេ វានៅជួយឲ្យអាការៈរោគលើសឈាមថយចុះទៀតផង។
សាស្ត្រាចារ្យរូបនេះបានអះអាងថា ឪឡឹកជាប្រភេទរុក្ខជាតិផ្តល់ផលយ៉ាងល្អដល់អ្នកកើតជំងឺលើសឈាម ហើយពិសេសគេអាចទប់ស្កាត់មិនឲ្យអាការៈកើតធ្ងន់ដែលជាមូលហេតុសំខាន់នាំឲ្យកើតរោគបេះដូង៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍