All posts by មេគង្គ ប៉ុស្តិ៍

ដេ​ន​នី​ក្វាន់ ចូលទៅ​ក្រសួង​វប្បធម៌ តាម​ការកោះហៅ​

​រាជធានី​ភ្នំពេញ​៖​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ នេះ ត្រូវបាន​គេ​ឃើញ​ចូលខ្លួន​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ សិល្បៈ ដែល​បាន​កោះហៅ​តារា​រូបនោះ​ចូលខ្លួន​ទៅ​ដុសក្អែល​រឿង​ស្លៀកពាក់​សិច​ស៊ី នាំ​ឲ្យ​មានការ​រិះគន់​ធ្ងន់ធ្ងរ ។​
​គួរ​បញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ កញ្ញា ដេ​នី ក្វាន់ បាន​ព្យាយាម​បង្ហោះ​រូប​សិច​ស៊ី ដូច​អាក្រាតកាយ​ជា​បន្តបន្ទាប់​តាម​បណ្តាញ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម នាំ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ទាំង​ក្នុង​មជ្ឈដ្ឋាន​អ្នកសិល្បៈ និង​មហាជន​ខ្មែរ​។ កាយវិការ និង​សកម្មភាព​របស់​តារា​រូបនេះ ត្រូវបាន​គេ​វាយតម្លៃថា ធ្វើ​ឲ្យ ប៉ះពាល់​ដល់​វប្បធម៌​ទំនៀប​ទម្លាប់ ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ និង ចរិយា​ធម៌​-​សីលធម៌​សង្គម រហូត​ធ្វើ​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ទ្រាំលែងបាន ហើយ​សម្រេច​កោះហៅ​នាង​ទៅ​អប់រំ ៕

fn-2016-05-17-09-23-52-28681_1722441604644019_7790864502102181166_n

បញ្ជូន​តំណាងរាស្ត្រ CNRP ម្នាក់​មក​សាលាឧទ្ធរណ៍

​រាជធានី​ភ្នំពេញ​៖​លោក អ៊ុំ សំអាន តំណាងរាស្ត្រ CNRP ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មកដល់​សាលាឧទ្ធរណ៍ ហើយ​នៅ​ព្រឹក​នេះ ដើម្បី​បើកសវនាការ​លើ​សំណើសុំ​នៅក្រៅ​ឃុំ​។​
​គួរ​បញ្ជាក់ថា សំណើរ​សុំ​នៅក្រៅ​ឃុំ​របស់​សមត្ថកិច្ច​លោក អ៊ុំ សំអាន ត្រូវបាន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុ​ប ឈុន​ហេង កាលពី​ល្ងាច​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ សម្រេច​បដិសេធ​ម្តង​រួចមកហើយ ហើយ​មេធាវី​ការពារ​ក្តី​តំណាងរាស្ត្រ​រូបនោះ​បាន​ប្តឹង​មក​សាលាឧទ្ធរណ៍​បន្តទៀត​៕

fn-2016-05-17-08-24-30-1

បក្សប្រឆាំង​បញ្ចប់​សមាជិកភាព​ឈ្មោះ Brady Young នៅ​ទីក្រុង​ឡុង​ប៊ិច​

​រាជធានី​ភ្នំពេញ​៖​យោងតាម​លិខិត ដែល​ចុះហត្ថលេខា​ដោយ លោក កឹម សុខា ប្រធានស្តីទី CNRP បាន​ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​បញ្ចប់​សមាជិក​ភាព​លោក យ៉ង ណុ​យ ខណដែល​ឈ្មោះ​ក្នុង Facebook ដាក់ថា Brady Young នៅ​ទីក្រុង​ឡុង​ប៊ិច ខណៈដែល​ការសម្រេច​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ឈ្មោះ Brady Young ប្រធាន​ក្រុមគាំទ្រ CNRP បាន​ចោទប្រកាន់​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច ហ៊ុន សែន ថា ជា​កូន​មេដឹកនាំ​វៀតណាម ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​
​ទោះបីជា លិខិត​បដិសេធ​របស់​លោក កឹម សុខា ដែល​អ្នកសារព័ត៌មាន​ទទួលបាន​មិនទាន់មាន​ការបញ្ជាក់​ពី​ថ្នាក់ដឹកនាំ​ឬ​មន្ត្រីជាន់ខ្ពស់ CNRP ក៏ដោយ ប៉ុន្តែ​ប្រភព​ជាច្រើន​អះអាងថា លិខិត​ខាងលើនេះ គឺ​ត្រឹមត្រូវ​និង​ផ្លូវការ​ហើយ ។​
​សម្តេច ហ៊ុន សែន ធ្លាប់បាន ប្រតិកម្ម​ចំពោះ​អ្នក​ចោទប្រកាន់ថា លោក ហ៊ុន ម៉ា​ណែ​ត ជា​កូន​វៀតណាម មិនមែនជា​កូន​របស់​សម្តេច​នោះទេ ហើយ​រហូត លោក​“​ហ៊ុន ម៉ា​ណែ​ត ធ្លាប់បាន​ទាមទារ​ឲ្យ​ពិនិត្យ DNA ថែមទៀត ។​
​ក្រោយពី​ប្រតិកម្ម របស់​សម្តេច​តេ​ជោ ភាគី គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ មួយ​កាលពី​ថ្ងៃទី​១២ ឧសភា ដោយ​បដិសេធ​ចំពោះ ការចោទប្រកាន់​ណាមួយ មកលើ​គណបក្ស​ខ្លួន​ដែលថា ជា​អ្នក​ប្រឌិត​ព័ត៌មាន​ថា កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​កូនប្រុស​មេដឹកនាំ​វៀតណាម ៕

7b3a9ff44a62193adf07f2abbb4c02e8

អាជ្ញាធរ​បន្ត​សាងសង់​ឃឿន​ច្រាំង​ទន្លេមេគង្គ​ដើម្បី​ការពារ​ច្រាំង លើ​កម្ពស់​សោ​ភណ្ឌ​ភាព

​ខេត្តក្រចេះ​៖ដោយ​មើលឃើញ​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ខេត្ត មានការ​រីកចំរើន មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​ដើម្បី​លើកកម្ពស់​មុខមាត់​សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ខេត្ត​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ឡើង​មួយកម្រិត​ថែមទៀត​។ ជាពិសេស គឺ​ការការពារ ការបាក់​ដី​ច្រាំងទន្លេ ដែលជា​ហេតុ​បណ្ដាល​ឲ្យ​មានការ​ខូចខាត និង​ប៉ះពាល់​ដល់​សម្បត្តិ៍​សាធារណៈ ដូចជា ផ្លូវ និង​អគារ​ដែល​នៅតាម​មាត់ទន្លេ​ជាដើម​។​
​អាជ្ញាធរ​ខេត្តក្រចេះ ដែលមាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ជា​សេនាធិការ ក្នុងការ​រៀបចំ និង​កំពុង​ស្ថាបនា​សាងសង់​ឃឿន​ច្រាំងទន្លេ​មេគង្គ​បន្ត ដោយមាន​ប្រវែង ១៤០​ម៉ែត្រ ចាប់ពី​ផែន​លើ​ដល់​មុខ​សណ្ឋាគារ​ដូ​ល​ហ្វី​ន និង​បន្ត​ពីមុខ​សាលាខេត្ត​ក្រចេះ ដែល​ថវិកា​ទាំងនេះ ជា​ថវិកា​របស់​សាលាខេត្ត​ក្រចេះ​។​
​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តក្រចេះ លោក ហេង រ​ត្ន័​មូ​នី​ដា បាន​ឲ្យ​អោយដឹងថា ខេត្តក្រចេះ គឺជា​ខេត្ត​មួយ​ដែលមាន​ភូមិសាស្ត្រ នៅជាប់​នឹង​ដង​ទន្លេមេគង្គ ចំពោះ​ការងារ​សាងសង់​ឃឿន​ច្រាំងទន្លេ​នេះ បាន​ចាប់ដំណើរការ​រយៈពេល​១០​ឆ្នាំ​មកហើយ ដែល​ខេត្ត​កសាង​សម្រេច​ប្រវែង ២​ពាន់​ម៉ែត្រ ដោយ​ក្នុង​មួយឆ្នាំៗ​កសាងបាន​ប្រវែង​ជាង​១០០​ម៉ែត្រ​។​
​លោក​បាន​បន្តថា ការដ្ឋាន​ដែល​កំពុងដំណើរការ​សាងសង់​នេះ គឺជា​លើក​ទី​១០ មាន​ប្រវែង​១៤០​ម៉ែត្រ ដែលជា​ថវិការ​របស់​សាលាខេត្ត ដោយមាន​មន្ទីរ​ធនធានទឹក ជា​ជំនួយការ និង​ជា​អ្នកសិក្សា​ចេញ​ប្លង់​ក្នុង​ការសាងសង់​ឃឿន​ច្រាំង​ទន្លេមេគង្គ​។​
​ទន្ទឹមនឹង​ការសាងសង់​ឃឿន​ច្រាំងទន្លេ​នោះដែរ គេ​ស​ង្គេ​ត​ឃើញថា គឺ​វា​មិន​ត្រឹមតែ​ជា​ឃឿន​ការពារ​ដ៏​រឹង​ម៉ាំ​មិន​ឲ្យ​បាក់​ដី​ច្រាំងទន្លេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ជ្រុង​មួយ​ដ៏​សំខាន់​នៃ​វិស័យ​ទេសចរណ៍​ខេត្ត ដែលមាន​ភាព​ទាក់ទាញ​ថែម​ទៀតផង​។​
​ការសាងសង់​ច្រាំងទន្លេ​នេះ គឺ​ពិតជា​ផ្ដល់នូវ​អត្ថ​ប្រ​យោន៍​សំខាន់​ចំពោះ​ខេត្ត ដោយ​លោក ហេង រ​ត្ន័​មូ​នី​ដា លើកឡើង​បន្តថា ទី​១ ការពារ​ការបាក់​ដី​ច្រាំងទន្លេ ការពារ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ ផ្លូវ និង​អគារ ដែល​នៅតាម​ដង​ទន្លេ​, ទី​២ ក្រោយ​ពេលដែល​សាងសង់​ហើយ វា​ជា​តំបន់​ទេ​ចរណ៍ ដោយ​រៀងរាលថ្ងៃ នៅពេល​ព្រឹក និង​ពេល​ល្ងាច គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ តែងតែ​អង្គុយលេង និង​ហាត់ប្រាណ ព្រមទាំង​ផ្ដិត​យក​រូបភាព​នៅពេល​ថ្ងៃ​លិច និង​គយគន់​ទស្សនា​ទេសភាព​កោះ​ទ្រង់ ដែល​នៅ​ទល់មុខ​នឹង​ទី​រួម​ខេត្ត​។​
​លោក បាន​បញ្ជាក់ថា យោងតាម​ចក្ខុវិស័យ​របស់​ខេត្ត ក្រោម​ការដឹកនាំ​របស់​លោក សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ខេត្ត មាន​គម្រោង​សាងសង់​ឃឿន​ច្រាំង​ទន្លេមេគង្គ​បន្ត ជា​រៀងរាល់ឆ្នាំ ទៅតាម​លទ្ធភាព​នៃ​កញ្ចប់​ថវិកា​របស់​សាលាខេត្ត​។​
​គួ​រំលឹកថា ចាប់តាំងពី​លោក សរ ចំរុង ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ក្រចេះ​មក ឃើញថា ខេត្តក្រចេះ គឺមាន​ការរីកចម្រើន​គួរ​ឲ្យ​គត់​សម្គាល់​៕​សហការី

index312

បាញ់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​បានសម្រេច​នៅក្បែរ​ស្ពាន​លី​យ៉ុង​ផាត់​

​រាជធានី​ភ្នំពេញ​៖​ក្រុមចោរ​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ ពី​បុរស​ម្នាក់​កាលពី​យប់មិញ នៅ​ផ្លូវជាតិ​លេខ​៦A ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​បុរសរងគ្រោះ​រងរបួស និង​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​
​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ ខណៈដែល​ក្រុមចោរ​ត្រូវបាន​គេ​រាយការណ៍​ថា មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ SL មួយគ្រឿង ហើយ​ធ្វើ​សកម្មភាព​បាញ់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​៕

13239434_1602584340055931_7504090654341017735_n

រណ្តៅ​ចាក់សំរាម​មេ​ផ្សារ​ប្រសូត្រ​រង​ការចោទប្រកាន់ថា បានសម្លាប់​សត្វ​គោក្របី​ច្រើន​ក្បាល​

​ខេត្តស្វាយរៀង​៖​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ទូល​ត្របែក ឃុំ​ប្រសូត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​ជាច្រើន​គ្រួ​សារបាន​រិះគន់​ចំពោះ​រំ​ដៅ​ចាក់សំរាម​របស់​មេ​ផ្សារ​ប្រសូត្រ​ដែល​គ្មាន​ធ្វើ​របង​និង​សត្វ​គោក្របី​ជាច្រើន​ក្បាល​ធ្លាក់ចូល​រំ​ដៅ​នេះ​ងាប់​ជាច្រើន​ផងដែរ​។
​ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធ​ស្រុករ​ខេត្ត​អោយជួយ​អន្តរាគមន៍​ក៍​ដូចជា​ដោះស្រាយ​ចំពោះ​ករណី​ដែល​ក្រុមហ៊ុន​របស់លោក​ថូ​ម៉ាក់​បាន​ជីក​ស្រះ​យ៉ាងជ្រៅ​ក្នុង​ដី​វាលស្រែ​មួយកន្លែង​ហើយ​នៅ​រដូវប្រាំង​ជា​រាងរាល់ឆ្នាំ​គោក្របី​របស់​អ្នកស្រុក​ដើ​រកស៊ី​តាម​វាលស្រែ​បាន​ធ្លាក់​រណ្តៅ​ស្រះ​ចាក់សំរាម​ងាប់​ជាច្រើន​ក្បាល​ហើយ​ប្រជាពលរដ្ឋ​ក៏​ធ្លាប់បាន​ប្តឹង​ដល់​អាជ្ញាធរ​ជាច្រើនលើក​ច្រើន​ផងដែរ​។​
​ចំពោះ​អ្នក​ដឹក​សំរាម​បាន​ដឹក​សំរាម​មក​គរ​ចោ​លើ​ភ្លឺ​ទំនុប​មិនបាន​ទំលាក់​ចូល​ស្រះ​នោះទេ​បណ្តាលអោយ​សំរាម​និង​ថង់​ផ្លាស់​ស្ទិ​ច​ហើ​ត​ចូល​ស្រែ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​នៅ​រដូវភ្លៀង​ខែវស្សា​ទឹកស្អុយ​ហូរ​ចូល​ស្រែ​ធ្វើអោយ​ងាប់​សន្ទូង​ស​ន្ទា​ប​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតា​ត្រូវបាន​ខូចខាត​ផងដែរ​។​
​បន្ទាប់ពី​មាន​ផលប៉ះពាល់​ងាប់​គោក្របី​ជាច្រើន​ក្បាល​និង​មាន​ក្លិនស្អុយ​ដល់​ប្រជាពលរដ្ឋ​ពួកគាត់​បានស្នើ​សុំ​ទៅ​អាជ្ញាធរ​ស្រុក​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ដើម្បីអោយ​ក្រុមហ៊ុន​តូ​ម៉ាក់​ជួយ​ធ្វើ​របង​ព័ទ្ធជុំវិញ​ស្រះ​ព្រមទាំង​ធ្វើ​ទំនុប​អោយ​ខ្ព​ស់កំ​អោយ​ទឹកស្អុយ​ហូរ​ចូល​ស្រែ​របស់​ប្រជាពលរដ្ឋ​ទៀត​៕

index12

លើកដែក​មិន​ប្រយ័ត្ន​ប៉ះ​នឹង​ខ្សែកាប​ឆ្លង​ចរន្ត​ឆក់​ស្លាប់​

​ខេត្តកណ្តាល​៖​ជាងដែក​ម្នាក់​បាន​ស្លាប់ ខណៈ​ក្រុមគ្រួសារ​បាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ដោយសារ​លើកដែក​ប៉ះចំ​ខ្សែកាប​បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ និង​១០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ នួន សារ៉េត ស្ថិតនៅ​ភូមិ​អរិ​ក្សត្រ ឃុំ​អរិ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​អធិការនគរបាល​ស្រុក​លោក​វរសេនីយ៍ទោ ជា ថុល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ីវ អំណត់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងផ្សារដែក រស់នៅ​ភូមិ​តា​ជោ ឃុំ​សារិការ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​លោក​អធិការ​ស្រុក​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ (​ជា​ប្អូន​ប​ង្គើ​ត​) ឈ្មោះ អ៊ីវ ចំ​និត្យ និង​២​នាក់​បងប្អូន​បាន​ទៅ​ស៊ីឈ្នួល​ម៉ៅការ ធ្វើ​ដំបូល​សំ​យ៉ាប​ផ្ទះ​ឲ្យ ឈ្មោះ នួន សារ៉េត នៅ​ភូមិ​ឃុំ​កើតហេតុ ក្នុងតម្លៃ​០១​ម៉ែត្រការ៉េ​១២.៥​ដុល្លារ​។ លោក​អធិការ​ស្រុក​បាន​បន្តទៀតថា ជនរងគ្រោះ​បាន​លើកដែក​ធ្វើ​សំ​យ៉ាប​ផ្ទះ ក៏​ប៉ះចំ​ខ្សែកាប (​ស្រាត​) បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់ ហើយ​ក្រុមគ្រួសារ​ជួយសង្គ្រោះ នាំទៅ​មន្ទីរពេទ្យ​សង្គ្រោះ​មិនទាន់​បណ្ដាល​ឲ្យ​ស្លាប់​តែម្តង​។
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បច្ចេក​ទេស បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ ហើយ​បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13240701_1602705520043813_710781667630889483_n13221024_2031242867100723_6756250534054108364_n

ចោរប្លន់​រថយន្ត​លុ​ច្ស​ស៊ី​ស​២​នាក់​ដែលជា​បងប្អូន​នឹង​គ្នា​ត្រូវ​ចាប់ខ្លួន​

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​បាន​ចាប់ខ្លួន​២​នាក់​ដែលជា​បងប្អូន​នឹង​គ្នា ហើយ​រួមគ្នា​ប្លន់​រថយន្ត​លុ​ច្ស​ស៊ី​ស ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង កាលពី​ម៉ោង​ជិត​៧​យប់ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ប៉ម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ លោក យឹម សារ៉ាន់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​នាក់ ទី​១​ឈ្មោះ ហ៊​ន វ​ណ្ណាះ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មានមុខរ​បរជា​សន្តិ​សុខ​ស្នាក់ នៅ​ក្រុមហ៊ុន​ជី​ជី​ខេ និង​ទី​២​ឈ្មោះ ហ៊​ន សំណាង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ ជា​ជនដៃដល់​ប្រើ​កាំភ្លើងខ្លី ១​ដើម​ម៉ាក k54 ចំណែក​ជនរងគ្រោះ​ឈ្មោះ ឡាក់ សម្បត្តិ​អាយុ​២០ រស់នៅ​ភូមិ​ចំការឪឡឹក​សង្កាត់ កា​កាប សែន​ជ័យ​៕

CH-0056ae564337dcbe1e40d21d515b92de9bc7

​ឡាន​មន្ត្រី​អង្គការ​បរិស្ថាន​បើកប្រដេញ​ដឹកឈើ​១​គ្រឿង ក្រឡាប់​ទាំងអស់គ្នា​

​ដោយ សហការី​

​ក្រចេះ​៖ រថយន្ត​សាំ​យ៉ុង ដឹកឈើ​អារ ប្រភេទ​ក្ដា មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បណ្ដាល​ឲ្យ​ជ្រុល​ទៅបុក​ពេញទំហឹង​នឹង​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​ទៀត បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ខណៈដែល​ព្យាយាម​បើក​រត់គេច​ពី​រថយន្ត​មន្ត្រី​អង្គការ និង​រថយន្ត​របស់​កូនលោក​មេបញ្ជាការរង​អាវុធហត្ថ ស្រុក​សំបូរ​ម្នាក់ ដែលគេដឹងថា ជាទម្លាប់នៃការ​តាម​ប្រដេញ​ជំរិត​ទារ​ប្រាក់ តែម្តងនេះ ​មិនបាន​សម្រេច​បណ្ដាលអោយ​រថយន្ត ៣​គ្រឿង បុក​គ្នា​រេ​ធ្លាក់​ពីលើ​ផ្លូវ​ទៅក្នុង​ស្នាមភ្លោះ ចំណែកឯ​រថយន្ត​រប​ស់​កូនលោក​មេបញ្ជាការរង​អាវុធហត្ថ ស្រុក​សំបូរ​ម្នាក់ បានបន្ត​បើក​រត់គេច​បាត់​។​

​ហេតុ​ការណ៍​គួរឲ្យភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៧ ចំណុច​ប្រសាទ​ប្រាំ ឋិត​នៅក្នុង​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​

​រថយន្ត​បង្ក ដែល​បើក​ប្រដេញ​តាម​ពីក្រោយ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​អារ ប្រភេទ​ក្ដារ​នោះ មាន ២​គ្រឿង គឺមាន​រថយន្ត​ម៉ាក ហាយ​វ័រ​រីត ដែល​ត្រូវបាន​គេ​ស្គាល់​ថា បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ អ៊ំ ផានិត ត្រូវជា​កូនបង្កើត​ប្រុស​របស់ លោក អ៊ំ មន្នី​រឹទ្ធ ដែលជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​សំបូរ និង​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក កាមរី​គូទ​ហើម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-0184 បើកបរ​ដោយ​បុរស​ឈ្មោះ ស៊ឹង គឹម​ស៊ារ ជា​នាយករង​ទី​១ សាខា​ខេត្តក្រចេះ អត្ត​លេស 153002 អង្គភាព អង្គ​ការចុះ​ឃ្លាំមើល​សកម្មភាព​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន​។​

​ចំណែក​ឯខាង​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​អារ​ក្ដា​នោះ​វិញ ដោយសារ​មានការ​ភ័យខ្លាច បាន​ព្យាយាម​បើករថយន្ត​រត់គេច​ពី​រថយន្ត​តាម​ប្រដេញ​ទាំងនោះ ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ផ្ទុយគ្នា ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាលអោយ​រថយន្ត​ទាំងនោះ ធ្លាក់​ទៅក្នុង​ស្នាមភ្លោះ និង​មនុស្ស​ប្រុស​ស​ស្រី ៣​នាក់​រងរបួស​ស្រាល​។ រីឯ​រថយន្ត​ម៉ាក កាមរី​ហើម ដែល​បើក​តាម​ប្រដេញ​មកពី​ក្រោយ​នោះ ក៏បាន​វ៉ា​ក់​អើ​គ្នា ហើយ​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ស្នាមភ្លោះ​ទៅមុខ​លែង​រួម​ដូចគ្នា ហើយ​អ្នកបើកបរ​ក៏បាន​រត់​គេចខ្លួនបាត់ ចំណែកឯ​រថយន្ត ម៉ាក ហាយ​វ័រ​រីត ដែល​បើក​ដោយ​លោក អ៊ំ ផានិត ដែល​ត្រូវជា​កូន​របស់លោក អ៊ំ មន្នី​រឹទ្ធ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​សំបូរ ក៏បាន​បើក​រត់គេច​បាត់ ។​

​ជនរងគ្រោះ​ទាំង ៣​នាក់​នោះ ទី​១ ឈ្មោះ ប៉ក ណា​រឹន ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ទី​២ ឈ្មោះ កូយ សំអឿន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ និង​ទី​៣ ឈ្មោះ កូយ សារូ​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនរងគ្រោះ​ទាំង ៣​នាក់ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រងរបួស​ស្រាល​។​

​មន្ត្រីជំនាញមួយរូប បាន​បង្ហើប​ឲ្យ​ដឹងថា លោក ស៊ឹង គឹម​ស៊ារ នៅ​អង្គការ ចុះ​ឃ្លាំមើល​សកម្មភាព​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន និង​បុរស​ឈ្មោះ អ៊ំ ផានិត គ្មាន​តួនាទី គ្មាន​ភារកិច្ច ហើយ​ជា​ប្រជាពលរដ្ឋ ជា​ជន​សាមញ្ញ ប៉ុន្តែ​ដែលជា​និច្ចកាល បុរស​ទាំង២​នាក់​ខាងលើនេះ តែងតែ​ដើរ​បង្ករ​ព្យុះភ្លៀង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧ ដោយ​ដាក់​កុងត្រូលជជុះ ចាំ​យកលុយ​ពី​រថយន្ត​ដឹកឈើ​អារ​ក្ដា ដឹកឈើ​អារ​ជន្ល​ង​ម្រេច គ្រប់​ប្រភេទ យ៉ាង​ចាស់ៗ​ដៃ​តែម្ដង ដោយ​អាង​លើ​បុណ្យ​សក្តិ និង​ធ្វើ​សេដ្ឋកិច្ច​អោយរ​បស់​ឳ​ពុក​ខ្លួន ដែលជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​សំបូរ​។

ជាក់​ស្ដែង ដូច​នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាច​ខាងលើនេះ គឺ​កើតឡើង​ដោយសារតែ ការបើក​រថយន្ត​តាម​ប្រដេញ​យកលុយ​ពី​សំណាក់​គ្នា​គ្នី និង​ក្រុម​របស់លោក ដែលមាន​ដូចជា​ឈ្មោះ ស៊ឹង គឹម​ស៊ារ នាយករង​ទី​១ នៃ​អង្គការ ចុះ​ឃ្លាំមើល​សកម្មភាព​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន សាខា​ខេត្តក្រចេះ នេះ​ជាដើម ទើប​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍ រថយន្តបុក និង​ក្រឡាប់​រថយន្ត ហើយ​ថែមទាំង​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​យ៉ាង​ដូច្នេះ​៕

1((1((21!11!21!41!31!5

សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់ចោរ​លួចរ​ថ​យន្ត​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ​

​ភ្នំពេញ​៖​អធិការនគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ លោក យឹម សារ៉ាន់ បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​របស់លោក បាននិងកំពុង​ឡោមព័ទ្ធ ក្រុមចោរប្លន់​រថយន្ត Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-9925 ស្ថិតនៅ​ក្បែរ​វត្ត​ជន្លង់ម្លូ សង្កាត់​ភ្លើង​ឆេះ​រទេះ​។​
​លោក យឹម សារ៉ាន់ បាន​បន្តទៀតថា ខណ​:​ជនរងគ្រោះ ទិញ​ឡាន ហើយ​កំពុងបើក​សាក នៅតាម​ផ្លូវ​ទំនប់​កប់​ស្រូវ ស្រាប់តែ​ពេលនោះ មាន​ជនសង្ស័យ​មក​ភ្ជង់ ហើយ​បើករថយន្ត​ចេញទៅ តែ​ពេលនោះ មានការ​ភ្ញាក់ផ្អើល ក៏​ជនសង្ស័យ​ទម្លាក់​រថយន្ត​ចោល នៅ​ឃ្លាំង​មួយកន្លែង នៅក្បែរ​ជន្លង់ម្លូ​។ យ៉ាងណាក៏ដោយ លោក​អធិការ មិនទាន់​អាច​បញ្ជាក់ថា តើ​ពួកវា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះទេ ពីព្រោះ​កំពុង​ឡោមព័ទ្ធ​នៅឡើយ​៕

12index

ប្រជាពលរដ្ឋ​ភូមិ​ដូន​មា​យ​ស្នើអោយ​ក្រុមហ៊ុន​BATTAMBANG KT CEMENT​ដោះស្រាយ​សំណង​ដី

​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ក្នុង​តំបន់ភ្នំ​ដូន​មា​យ ឃុំ​ស្ដៅ ស្រុក​រត​នះ​មណ្ឌល ខេត្តបាត់ដំបង ចំនួន​២៦​គ្រួ​សារបាន​តវ៉ា​និង​ស្នើរ​សុំអោយ​ក្រុមហ៊ុន BATTAMBANG KT CEMENT​របស់​ចិន​ជួយ​ដោះស្រាយ​សំណង​លើដី​ជុំវិញ​ភ្នំ​ដែល​អាស្រ័យ​ផល​២០​ឆ្នាំ​មកហើយ ខ​ណះ​ក្រុមហ៊ុន​ចូល​ឈូសឆាយ​រំលោភ​ទាំង​មិនមាន​ការទូទាត់​។​
​អ្នកស្រី​យ៉េន យួ​ម អាយុ​៦៥​ឆ្នាំ​រស់នៅ​តំបន់ភ្នំ​ដូន​មា​យ ឃុំ​ស្ដៅ ស្រុក​រត​នះ​មណ្ឌល​បានអោយដឹង​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា​៖ លោកស្រី​មាន​ដី​ធ្វើ​ចំការ​ចំនួន​១​ហិកតា​ដែល​បាន​ដាំ​ដុះ​តាំងពី​ឆ្នាំ​១៩៩៦​មក លោកស្រី​ដើរ​ស៊ីឈ្នួល​គេ​ផង​និង​ធ្វើ​តិចតួច​ខ្លួនឯង​ផង​គ្រាន់​បាន​ចិញ្ចឹមជីវិត ពេលនេះ​ដី​ដាំ​ដុះ​ខាងលើ​ត្រូវ​ភាគី​ខាង​ក្រុមហ៊ុន​រឹម​អូស​យក​និង​កំពុង​ឈូសឆាយ​ដោយ​មិនបាន​ដោះស្រាយ​សំណង​នៅឡើយ​បើទោះបី​ដី​នេះ​ជា​ដី​ចំណី​ភ្នំ​ក៍ដោយ ព្រោះ​គាត់​បាន​អាស្រ័យ​ផល​ជា​យូរ​មកហើយ​និង​មិនបាន​ទទេ ទេ​គឺ​បានមកពី​ការ​សន្សំ​លុយ​ទិញ​គេ​យ៉ាង​លំបាក​ជាទីបំផុត មិនតែប៉ុណ្ណោះ​កាលពីដើម​រដូវ​ដាំ​ដុះ​នេះ​លោកស្រី​បាន​ជួល​អោយគេ​អោយធ្វើ​ស្មៅ​និង​ភ្ជួរ​អស់​លុយ​ដែល​បេះ​ពី​មាត់​ពី​ករ​មួយចំនួន​ថែមទៀត​។​
​លោក ឡុ​ក នី អាយុ​៤៩​ឆ្នាំ​បានអោយដឹង​ដែរ​ថា​៖ ដី​អាស្រ័យ​ផល​របស់លោក​ចំនួន​២​ហិកតា​ដែលមាន​ទីតាំងនៅ​ជំរាល​ចង្កេះភ្នំ​និង​ផ្នែក​ខាងក្រោម​ជាប់​ភ្នំ​ត្រូវបាន​ខាង​ក្រុមហ៊ុន​ហាមឃាត់​មិនអោយ​ចូល​ក្បែរ​ដើម្បី​ដាំ​ដុះ​ឡើយ ពេលនេះ​គ្រឿងចក្រ​កំពុង​ឈូសឆាយ​និង​ខួង​យ៉ាង​គគ្រឹកគគ្រេង មិនតែប៉ុណ្ណោះ​ខាង​ក្រុមហ៊ុន​បាន​អះអាងថា​បាន​ដោះស្រាយ​សំណង​អោយ​រួចរាល់​ហើយ ប៉ុន្ដែ​ជាក់ស្ដែង​លោក​មិនទាន់​ទទួលបាន​លុយ​សំណង​ឡើយ​ប្រហែល​ជាមាន​អាថ៌កំបាំង​នៅក្នុង​រឿងនេះ​។​
​លោកស្រី​ធាន ស៊ុ​ង អាយុ​៦៤​ឆ្នាំ​បានលើកឡើង​ផងដែរ​ថា​៖ ផ្ទៃដី​ដាំ​ដុះ​របស់​លោកស្រី​ចំនួន​១០​ហិកតា គ្រប់គ្រង​និង​បាន​បង្ក​រន​ង្កើ​ន​ផល​ពោត សណ្ដែក ដំឡុង​តាំងពី​ឆ្នាំ​១៩៩៦​មក ឥឡូវ​ក្រុមហ៊ុន​បាន​បោះបង្គោល​ហាមឃាត់​មិន​គាត់​ចូល​ដាំ​ដុះ​ឡើយ​ដោយ​ក្រុមការងារ​របស់​ស្រុក​បាន​អះអាងថា​ជា​ដី​របស់​រដ្ឋ​ព្រមទាំង​បាន​និយាយ​បំភិតបំភ័យ​ជាច្រើន​ទៀត​ដាក់​សម្ពាធ​ទៅលើ​ប្រជាពលរដ្ឋ​អ្នក​ល្ងិតល្ងង់​។ លោកស្រី​ស្នើរ​សុំអោយ​អាជ្ញាធរខេត្ត​ជួយ​ពិនិត្យ​អោយបាន​ដិតដល់​និង​ជួយ​អោយមាន​ការដោះស្រាយ​សំណង​ដល់​ពួកគាត់​ផង​ពីព្រោះ​ប្រជាពលរដ្ឋ​ក្រៅពី​ធ្វើ​ចំការ​មិនមាន​អ្វី​ទីពឹង​ឡើយ ក្រីក្រ​ណាស់​។​
​ចំណែក​លោក​សៀវ ប៊ុន​សៀន អភិបាលរង​ស្រុក​រត​នះ​មណ្ឌល​និង​ជា​ក្រុមការងារ​ដោះស្រាយ​របស់​ក្រុមហ៊ុន​BATTAMBANG KT CEMENT Co.,ltd​បាន​បញ្ជាក់ថា​៖ ប្រជាពលរដ្ឋ​ដែល​នៅក្នុង​រង្វង់​ការប៉ះពាល់​សរុប​ចំនួន​១១៧​គ្រួសារ រហូតមកទល់​ពេលនេះ​បាន​ដោះស្រាយ​ទូរ​ទាត់​សំណង​រួចរាល់​បាន​ចំនួន​១១៣​គ្រួសារ​ហើយ នៅសល់តែ​៤​គ្រួសារ​ទៀត​ប៉ុណ្ណោះ​នៅ​មិនទាន់​ឯកភាពគ្នា​ដោយ​ខ្លះ​ទាក់ទង​ទៅ​និង​ភាព​មិនទាន់​ត្រូវ​គ្នា​លើ​តម្លៃ​ដីចំការ​និង​ខ្លះទៀត​មិនត្រូវ​គ្នា​ដោយសារ​តម្លៃ​ដើមឈើ​ឬ​ដំណាំ​ផ្សេងៗ​។​
​តំណាង​ក្រុមហ៊ុន​លោក​សៀង ប៊ុនធឿន បាន​លើកឡើងថា​៖ ប្រជាពលរដ្ឋ​មាន​បញ្ហា​ជួប​ការលំបាក​ជាមួយ​ក្រុមហ៊ុន​សូម​ធ្វើសំណើរ​ឡើង​ដើម្បីអោយ​ក្រុមហ៊ុន​ដឹង​ពី​ថា​ប្រជាពលរដ្ឋ​ជួប​បញ្ហា​អ្វី​៕​ប៉ែន​សុផល​

21index

អង្គការ​លីកាដូ បដិសេធ​ការចូលរួម​ក្នុង​យុទ្ធនាការ «​ថ្ងៃ​ច័ន្ទ​ស្លៀក​ខ្មៅ​»

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​អង្កេត​នៃ​អង្គការ​លីកាដូ បាន​អះអាងថា មន្ត្រី​នៃ​អង្គការ​មួយ​នេះ​មិនបាន​ចូលរួម​នៅក្នុង​យុទ្ធនាការ ស្លៀក​ខ្មៅ​នោះទេ ខណៈដែល​ព្រឹក​នេះ មាន​សកម្មជន​ដីធ្លី​មួយចំនួន​បានធ្វើ​យុទ្ធនាការ​នេះ​ដោយ​លើក​បដា​នៅក្បែរ​រោងកុន​ចេនឡា ដើម្បី​ទាមទារ​ឲ្យ​លែង​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គ​.​ជ​.​ប​។​
​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​ហៅ​សកម្មជន​បឹងកក់​ចំនួន​៥​នាក់​ដើម្បី​សួរនាំ​ផងដែរ​ទាក់ទង​ការទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី គជប នេះ​៕

fn-2016-05-16-09-13-42-6fn-2016-05-16-09-13-41-1

ឃាត់ខ្លួន​យុវជន​ម្នាក់​ក្រោយ​រំលោភ​នារី​ម្នាក់​បានសម្រេច​

​ខេត្តពោធិ៍សាត់​៖​កម្លាំង​នគរបាល​ស្រុក​ក្រគរ​បាន​ព័ទ្ធចាប់​យុវជន​ម្នាក់​បាន​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​រំលោភ​បានសម្រេច​។​
​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្រោម​ដើម​ស្វាយចន្ទីរ ក្បែរ​អណ្ដូងទឹក​ខាងក្រោយ​ផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ជ្រលង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​លោក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ​បាន​ប្រាប់ថា នៅក្នុង​ពាក្យបណ្ដឹង​នោះ នារី​រងគ្រោះ​បានទាមទារ​សំណង​ជំងឺ​ចិត្ត ជា​សាច់ប្រាក់ ៧​ពាន់​ដុល្លារ និង​បន្ត​អនុវត្តន៍​តាមច្បាប់​ផងដែរ​។ លោក​បន្តថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ ផាត់ វិ​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជ្រលង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ទ ស​ភ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បំពេញ​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ ទៅ​កា​រិ​ល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕

13245212_1602330370081328_4621101438004726725_n

ក្រុម​ឧទ្ទាម​សម្លាប់​សម្លាប់​ទាហាន​ហ្វីលីពីន​៣​នាក់​នៅលើ​កោះ Negros

​ហ្វីលីពីន​៖​យោងតាម​សារព័ត៌មាន AFP បាន​ផ្សាយ​ថា ក្រុម​ឧទ្ទាម​កុំម្មុយនីស្ត​បានសម្លាប់​ទាហាន​ហ្វីលីពីន​៣​នាក់ និង​២​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​គ្នា​មួយ​ប្រហែល​១០​នាទី​នៅលើ​កោះ Negros កាលពី​ថ្ងៃ​សៅរ៍​។​
​ប្រភព​ខាង​លើង​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​គ្រា​ដែល​ក្រុម​ឧទ្ទាម​កងទ័ព​ប្រជាជន​ថ្មី​កំពុង​សម្លុត​យកលុយ​ពី​អ្នកភូមិ​នៅលើ​កោះ Negros ខណៈនោះ​ពេល​ពួកគេ​បាញ់ប្រហារ​គ្នា​ប្រហែល​១០​នាទី​ដោយ​បណ្ដាល​ឲ្យ​ទាហាន​៣​នាក់​ស្លាប់ និង​២​នាក់​រងរបួស​។​
​អំពើហិង្សា​នេះ​បានកើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​លោក Rodrigo Duterte បាន​និយាយថា លោក​បើកចំហ​ចំពោះ​ការចាប់ផ្ដើម​ការពិភាក្សា​អំពី​សន្តិភាព​ឡើងវិញ​ក្នុង​បំណង​បញ្ចប់​ការបះបោរ​ចំណាស់​មួយ​ទសវត្ស​នេះ ដែល​បានសម្លាប់​ជីវិត​មនុស្ស​១​ម៉ឺន​នាក់​។​
​គួរ​បញ្ជាក់ថា យោងតាម​ការប៉ាន់ប្រមាណ​ដោយ​យោធា​ហ្វីលីពីន​ពួក​បះបោរ​កុំម្មុយនីស្ត​បាន​ផ្ដាច់ជីវិត​មនុស្ស​៣​ម៉ឺន​នាក់ បន្ទាប់ពី​បាន​បង្កើតឡើង​ជិត​កន្លះ​សតវត្សរ៍​មក​នោះ​។ ពួក​ឧទ្ទាម​កុំម្មុយនីស្ត​នៅតែ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ក្រី​ក្រី​ខ្លាំង​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​ហ្វីលីពីន​៕

20160516-vod-udom-g-Philippine-communist-rebels-kill-3-soldiers

រថយន្ត​ឡិច​ស៊ី​ស​បុក​ពន្លះ​ចេ​ត្តិ​យ៍​ខ្ទេច​មុខ​មួយ​ចំហៀង​

ខេត្តកំពត​៖​ប្តី​ប្រពន្ធ​មួយគូ​បើករថយន្ត​ឡិច​ស៊ី​ល Rx ៣៣០ មួយគ្រឿង​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​បុក​ចេ​ត្តិ​យ៍​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់ និង​ប្តី​រងរបួស​ស្រាល រីឯ​រថយន្ត​រង​ការខូចខាត​មួយ​ចំហៀង​មុខ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ស្ថិតក្នុង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​ខេត្តកំពត​។​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រៀង​រថយន្ត ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​
​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​ពួកគេ​បានឃើញ​ប្តី​ប្រពន្ធ​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​Rx330 ពាក់​ស្លាក់​លេខ​ភ្នំពេញ​2Y9219​យ៉ាង​លឿន​ក្នុង​គោលដៅ​ទៅ​ក្រុងភ្នំពេញ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ឃើញ​រេ​ចង្កូត​ទៅបុក​ផ្ទប់​នឹង​ចេ​ត្តិ​យ៍​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​រងរបួស​ធ្ងន់ និង​ស្រាល ដោយ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់ តែ​មិន​បណ្តាល​អ្នកផ្សេង​រងគ្រោះ​ឡើយ​។​ករណី​កើតហេតុ​ខាងលើនេះ​សមត្ថកិច្ច​នៅនឹងកន្លែង​កើតហេតុ​បញ្ជាក់​ប្រាប់ថា​:​បុរស់​បើករថយន្ត​ឈ្មោះ​ត្រាំ​ង ខាន់​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ជា​ជនជាតិ​វៀតណាម​ចំ​ណែ​ប្រពន្ធ​ឈ្មោះ​ដា វី​ភេទ​ស្រី អាយុ​២៩​ឆ្នាំ​ជនជាតិ​វៀតណាម​ដូចគ្នា បច្ចុប្បន្ន​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ស្នាក់​អចិ​ន្ត្រៃ​ក្នុងប្រទេស​កម្ពុជា​ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ពី​នាក់​ប្តី​ប្រពន្ធ​ត្រូវ​រថយន្ត​សាមុយ​នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ដឹកយក​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ឯ​រថយន្ត​ជនរងគ្រោះ​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

aed10af5-40e0-4f51-87ac-a30bd75ba1d53baee4b6-4bd6-4162-87c6-9915312cf1d46c7afaaa-4751-489e-be2c-4f1f3fe822cc