All posts by មេគង្គ ប៉ុស្តិ៍

មនុស្ស​៧​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយនា​ថ្ងៃ​បោះឆ្នោត​នៅ​ហ្វីលីពីន​

​ម៉ានីល​៖​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​បាន​បាញ់ប្រហារ​លើ​រថយន្ត Jeep មួយគ្រឿង និង ម៉ូតូ​ពីរ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៧​នាក់​បាន​ស្លាប់ និង​រាប់សិប​នាក់​ទៀត​។ នេះ​បើ​យោងតាមរ​សារព័ត៌មាន​Channel News Asia ផ្សាយ​មុននេះ​បន្តិច​។​
​ប៉ូលិស​បាន​និយាយថា ករណី​បាញ់ប្រហារ​កើតឡើង​នៅ​ព្រឹក​ព្រហាម​ថ្ងៃ​ចន្ទ ទី​០៩ ខែឧសភា នៅ​តំបន់ Rosario ភាគខាងត្បូង នៃ​រដ្ឋធានី​ម៉ានីល តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ធ្វើឡើង​។ ប៉ូលិស​បញ្ជាក់ថា ការវាយប្រហារ​នោះ ប៉ូលិស​មិនទាន់​ដឹងថា​ជា​រឿង​គំនុំសងសឹក ឬ ក៏ដោយ​ចេតនា​អ្វី​ផ្សេងទៀត​នៅឡើយ​ទេ ព្រោះ​វា​កំពុង​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​នៅឡើយ​។​
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​ចន្ទ ទី​០៩ ខែឧសភា ឆ្នាំ​២០១៦​នេះ​ប្រជាជន​ហ្វីល​ពី​ន ដែលមាន​ឈ្មោះ បោះឆ្នោត​ប្រមាណ ៥៤​លាន​នាក់ បាននិងកំពុង​ចូលរួម​បោះឆ្នោត ជ្រើស​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ​៕

Filipino voters queue outside the gate of a polling station before the presidential and vice presidential elections at a polling center in Manila on May 9, 2016. Voting was underway in the Philippines on May 9 to elect a new president, with anti-establishment firebrand Rodrigo Duterte the shock favourite after an incendiary campaign in which he vowed to butcher criminals. / AFP PHOTO / MOHD RASFAN

​

អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ជួយ​កាត់បន្ថយ​អារម្មណ៍​តានតឹង​

​សុខភាព​៖​មនុស្ស​ជាច្រើន ពិសេស​ស្ត្រី​នៅពេល​មាន​អារម្មណ៍មិនល្អ តែង​ងាក​មក​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​ដូចជា សូកូឡា ការ៉េ​កី ឬ​នំ​ឃុ​ក​គី​។ ពាក់ព័ន្ធ​នឹង​ចំណុច​នេះ បណ្ឌិត លូ​កាស វេន អូ​ដេ​ន​ហូ​វ មកពី​សកល​វិទ្យាល័យ (University of Leaven) ក្នុងប្រទេស​បែ​ល​ហ្សិ​ក បាន​បង្ហើប​ឲ្យ​ដឹងថា អាស៊ីដ​ខ្លាញ់​អាហារ​ទាំងនេះ​ធ្វើ​តួនាទី​កាត់បន្ថយ​អារម្មណ៍​សោកសៅ​។​
​តាម​ការសាកល្បង​ជាមួយ​ការប្រើ​ម៉ាស៊ីន​ស្គេ​ន​ខួរក្បាល ដោយ​ឲ្យ​អ្នក​ស្មោះ​ចិត្ត ១២​នាក់​ទទួល​ទឹកអំបិល និង​អាស៊ីដ​ខ្លាញ់​ដោយ​ចាក់​បញ្ចូល​ទៅក្នុង​ក្រពះ និង​ស្តាប់​តន្ត្រី​អន្លង់​អ​ន្លោ​ច​ប្រៀបធៀប​គ្នា​ឃើញថា អ្នក​ដែល​បាន​ទទួលទាន​អាស៊ីដ​ខ្លាញ់ (​មិនដឹង​ខ្លួន​) នឹងមាន​អារម្មណ៍​សោកសៅ​តិចជាង​អ្នក​ដែល​បាន​ទទួលទាន​ទឹកអំបិល​។ ទោះជា​យ៉ាងណា​ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ច្រើនពេក​អាច​នាំ​ឲ្យ​ធាត់​បាន​៕

download

​

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការឃាត់ខ្លួន​អ្នក​ស្លៀកពាក់​ឈុតខ្មៅ​៣​រូប​ជា​តួនាទី​របស់​អាជ្ញាធរ​

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​អះអាងថា​ករណី ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ឃាត់ខ្លួន ក្រុម​អ្នក​ស្លៀក​សម្លៀកបំពាក់ ឈុតខ្មៅ​២​នាក់ ដែល​ធ្វើ​យុទ្ធនាការ ស្លៀកពាក់​ខ្មៅ ទាមទារ​ឲ្យ​ដោះលែង មន្ត្រី​NGOs៤​រូប និង​អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)១​រូប គឺជា​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ ក្នុង​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សង្គម​ជូន​ពលរដ្ឋ​៕

cam-photo-summons-channa

​

សមត្ថកិច្ច​ឃាត់ខ្លួន​សកម្មជន​បឹងកក់​៣​នាក់​ស្លៀកពាក់​ខ្មៅ​

​រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោង​៩ និង​០៣​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​សកម្មជន​ដីធ្លី​បឹងកក់​ចំនួន​៣​នាក់ បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​ស្ត្រី​ទាំង​៣​នាក់​នេះ​បាន​ព្យាយាម​ទៅ​ចូលរួម​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ប្រមូល​ផ្តុំគ្នា​នៅ​ព្រៃ​.​ស ដើម្បី​ទាមទារ​រក​យុ​ត្តិ​ធ៌​ម​ជូន​សង្គម​ស៊ីវិល​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន ។​
​សេចក្តីរាយការណ៍​បាន​បន្តថា ស្ត្រី​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​រួមមាន​៖ ឈ្មោះ ប៉ូវ សុភា , គង់ ចាន់ថា និង កញ្ញា សុង​ស្រី​លាភ​។​
​យ៉ាងណាក៏ដោយ​អ្វីដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​ស្ត្រី​ទាំង​៣​នាក់​នោះ​ស្លៀកពាក់​ខ្មៅ មួក​ខ្មៅ ដូចគ្នា​បេះបិទ​ទៅនឹង​សម្លៀកបំពាក់​នៃ​របប​ប៉ុលពត ដែល​សម្លាប់​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​នៅ​កម្ពុជា​៕

ec20aad8-fd0b-4765-b4a5-b45dfd77ce4565738e03-ca75-4646-ac2d-80105c2b3cc2e4008d5e-64db-46b7-a591-4c9b711ad38e

​

កូរ៉េ​កូ​ខាងជើង​ប្រកាស​ពង្រឹង និង​ពង្រីក​ការផលិត​អាវុធ​នុយក្លេអ៊ែរ

​ព្យុងយ៉ាង​៖​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅថ្ងៃនេះ​ថា ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានប្រកាសថា ខ្លួន​នឹងធ្វើ​ការពង្រឹង និង​ពង្រីក​ការផលិត​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ខ្លួន ឲ្យ​បាន​ទាំង​គុណភាព និង​បរិមាណ​។
​លោក គីម ជុង​អ៊ុន បានប្រកាស​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​ការពិនិត្យ​របាយការណ៍​ការងារ នៅក្នុង​សមាជ កំពូល​របស់​គណបក្ស​ពលករ​កូរ៉េ ដែល​មិន​ធ្លាប់​កើតមាន​រយៈពេល ៣៦​ឆ្នាំ​មកហើយ​។ ទោះបីជា​យ៉ាងណា​មេដឹកនាំ​វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា កូរ៉េខាងជើង​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដើម្បី​វាយប្រហារ​ប្រទេស​ណាមួយ​ឡើយ ប៉ុន្តែ​ខ្លួន​នឹង​ប្រើប្រាស់​វា​ក្នុងការ​ទប់ទល់​នឹង​ពួក​ឈ្លានពាន ឬ​មាន​ចេតនា​អាក្រក់​មកលើ កូរ៉េខាងជើង​៕

download

​

រថយន្តស្ទូច​បុក និង​កិន​ជនពិការ​ម្នាក់​ស្លាប់​គួរអោយ​រន្ធត់​នៅ​ផ្លូវជាតិ​លេខ​៥

​រាជធានី​ភ្នំពេញ​៖​បុរស​ជា​ជនពិការ​ម្នាក់ បាន​ធ្លាយ​ពោះវៀន​ចេញមកក្រៅ ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ នៅនឹងកន្លែង ដោយសា​តែ​ត្រូវ​រថយន្តស្ទូច​បុក​។ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់​នេះ​កើតឡើង​នៅវេលា​ម៉ោង​០៥​ទៀបភ្លឺ នា​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ខាងជើង​ស្ពាន​ជ្រោយចង្វា មុខ​សណ្ឋាគារ រី​វើ​ផា​ឡេស ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​៕

Screen-Shot-2016-05-09-at-8.23.27-AM-768x577

​

ឃាត់ខ្លួន​ជនរ​បទេស​៣​នាក់​លួច​ឆ្លងដែន​មក​កម្ពុជា​

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនបរទេស​៣​នាក់​ដែល​លួច​ឆ្លង​ចូល​ប្រទេស​កម្ពុជា​តាមផ្លូវ​ទឹក​ដោយ​ចេញពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦​។
​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ បាន​ប្រាប់ថា រួមមាន ក្រោយពី​ពួកគេ ។ នៅ បាន​បញ្ជាក់ថា កម្លាំង​នគរបាល​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​ជា បណ្តោះអាសន្ន​នូវ​ជនបរទេស ចំនួន​៣​នាក់ ពីបទ​ចូលមក​ខេត្ត​ព្រះសីហនុ តាមផ្លូវ​ទឹក (​ប្រើ​ទូកក្តោង​មក​តាម​សមុទ្រ​ពី​ប្រទេស​វៀតណាម ខេត្ត​ញ៉ា​ចាង​) ដោយ​គ្មាន​ទិដ្ឋាការ​។ លោកស្នងការ​បន្តថា ជនបរទេស​ដែល​ឃាត់ខ្លួន​រួមមាន​៖​ជនជាតិ​រុស្ស៊ី​២​នាក់ និង​ជនជាតិ​កា​ហ្សា​ក​ស្ថាន​ម្នាក់​ដោយ​ក្នុងនោះ​ប្រុស​២ និង​ស្រី​ម្នាក់​។ ១- ឈ្មោះ Smolin Mikhail ភេទ​ប្រុស កើត​ថ្ងៃទី ២១ មិថុនា ១៩៨៧ សញ្ជាតិ​រុស្សី កាន់​លិខិតឆ្លងដែន​លេខ ៧២ ៦៣៣៦២៣៩ ផុត​សុពលភាព​ថ្ងៃ ៤ តុលា ២០២៣ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​២៩ កុ​ម្ភះ ២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត​។ ២- ឈ្មោះ Gudimenko Anastasiia ភេទ​ស្រី កើត​ថ្ងៃទី ១ វិច្ឆិកា ១៩៩៥ សញ្ជាតិ​រុស្សី កាន់​លិខិត ឆ្លងដែន​លេខ ៧២ ៤៦២៤៥៩៥ ផុត​សុពលភាព​ថ្ងៃ​២៤ ឧសភា ២០២៣ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​២៩ កុម្ភៈ ២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត​។ ៣- ឈ្មោះ Yartsev Vitaliy ភេទ​ប្រុស កើត​ថ្ងៃទី ៣០ តុលា ១៩៦២ សញ្ជាតិ​កា​ហ្សា​ក​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ N5571971 ផុត​សុពលភាព​ថ្ងៃ​១១ ធ្នូ ២០១៧ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​៧ កុ​ម្ភះ ២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត​។​
​លោក​បញ្ជាក់ថា តាម​ការសាកសួរ​ជន​ទាំង​៣​នាក់ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​អន្តោ​ប្រវេ​ស​ន៏​ថា ពិតជា​បាន​ចូលមក​ខេត្ត​ព្រះសីហនុ តាំងពី​ថ្ងៃ​៥ ខែឧសភា ឆ្នាំ​២០១៦ និង​បាន​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​ទិដ្ឋាការ​ពិតប្រាកដ​មែន​។ ជនបរទេស​ទាំង​៣​នាក់​នោះ​នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្តទៀត​នៅថ្ងៃនេះ​៕

fn-2016-05-09-08-10-19-1

​

ស្លាប់​៥​នាក់ របួស​១៥​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៨​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក ក្នុងនោះ​យប់​៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​១០​នាក់ និង​របួសស្រាល​៦​នាក់​។​
​ប្រភព​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៥​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច​៦​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង​, ថ្មើរជើង​១​នាក់​។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​, ងងុយដេក​១​លើក ក្នុងនោះ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១២​នាក់ យប់​៥​នាក់​។​
​ជាមួយគ្នានេះ​លទ្ធផល​ត្រួតពិនិត្យ​ការ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៣,៧៨៣​គ្រឿង​, អប់រំ ១,៦៣២​គ្រឿង​, ពិន័យ ២,១៥១​គ្រឿង​៕

Pl-New-Copyrights-81

​

ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​អ​ណ្តែ​ក​ទឹក​នៅ​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងកើត​

​រាជធានី​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦​នេះ មាន​ករណី​ប្រទះឃើញ​សព​អណ្តែត​ទឹក នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងកើត ស្ថិតនៅ​ភូមិ​ដើម​គ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា (​មិន​ស្គាល់​អត្ត​ញ្ញាណ​) ភិន​គាគ​សព​ភេទ​ស្រី អាយុ​២៩​ទៅ​៣០​ឆ្នាំ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់អាវ​ខៀវ​ដៃ​ស ឆ្នូត​ពណ៌​ក្រហម​។ បច្ចុប្បន្ន​សព​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​៕

13100755_549775535194121_1709284189102146773_n13139039_549775548527453_4308567907568550556_n
​

សមត្ថកិច្ច​យក​ដីកា​ទៅ​បិទ​ដល់ផ្ទះ លោក កឹម សុខា និង​លោក តុ វ៉ាន់​ចាន់​

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​បាន​យក​ដីកា​កោះហៅ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​លោក តុ វ៉ាន់​ចាន់ តំណាងរាស្ត្រ​មណ្ឌលកណ្តាល​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​បិទ​ដល់​មុខផ្ទះ​របស់លោក​ទាំង​២​តែម្តង នា​ល្ងាចម្សិលមិញ​ព្រោះតែ​សា​ម៉ី​ខ្លួន​មិន​ព្រម​ទទួលយក​។​
​សូមជម្រាបថា ផ្ទះ​លោក កឹម សុខា ដែល​សមត្ថកិច្ច​យកទៅ​បិទ​ដល់​នោះ គឺ​ស្ថិត​នៅផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដែល​លោក កឹម សុខា ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ក្រោម​បទចោទប្រកាន់​ពីបទ សញ្ចារកម្ម រីឯ​ផ្ទះ​លោក តុ វ៉ាន់​ចាន់ ស្ថិតនៅ​ផ្ទះ​លេខ A23 ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដែល​ត្រូវ​ចូលទៅ​បំភ្លឺ នៅ​ថ្ងៃទី​១៦ ខែឧសភា ដែល​ត្រូវ​រង​ការចោទប្រកាន់​ពីបទ អំពើ​ពេស្យាចារ​។​
​សូមបញ្ជាក់ថា នេះ​ជា​ដីកាកោះ​លើក​ទី​២ របស់លោក កឹម សុខា ហើយ​បន្ទាប់ពី​ព្រះរាជអាជ្ញារង កែវ សុជាតិ កាលពី​ថ្ងៃទី​០៣ ខែឧសភា បានចេញ​ដីកា​កោះហៅ លោក កឹម សុខា ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា ប្តឹង​ពីបទ​បរិហាកេរ្តិ៍​។​
​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅកាន់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក កឹម សុខា និង​គូកន ព្រមទាំង​ជន​ពាក់ព័ន្ធ​ដ៏ទៃទៀត ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣០​ម៉ឺន​ដុល្លារ​។​
​នៅក្នុង​ពាក្យបណ្តឹង​របស់​កញ្ញា ស្រីមុំ បាន​សរសេរ​ប្តឹង​លោក កឹម សុខា និង​គូកន ព្រមទាំង​ជន​ពាក់ព័ន្ធ​ដ៏ទៃទៀត​ថា​៖ «​សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត ពី​លោក កឹម សុខា និង​គូកន ពីបទ​ធ្វើ​ឲ្យ​រូបនាង ខាតបង់​ពេលវេលា​បាត់​ការងារ ខាតបង់​សេដ្ឋកិច្ច​គ្រួសារ និង​ការខូចខាត​កិត្តិយស​សេចក្តីថ្លៃថ្នូរ របស់​នាង​ចំនួន​៣០០,០០០ (​បី​រយ​ពាន់​) ដុល្លារ​អាមេរិក​»​។ ការដាក់​ពាក្យបណ្តឹងរ​បស់​កញ្ញា ស្រីមុំ នេះ​ធ្វើឡើង​តាមរយៈ មេធាវី គឹម វាសនា​៕

13173725_1597851480529217_5167531537611664895_n13177601_1597851483862550_8745935509024790875_n13177459_1597851487195883_5831749777204035339_n

​

West Ham ត្រៀម​លុយ ៣១,៥​លាន​ផោន​ទិញ​ខ្សែប្រយុទ្ធ Marseille

​បាល់ទាត់​៖​ក្រុម​ញញួរ​ធំ West Ham បានដាក់​ដេញថ្លៃ​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ Michy Batshuayi របស់​ក្រុម Marseille ក្នុងតម្លៃ​ប្រហែល ៣១,៥​លាន​ផោន​ដែលជា​តម្លៃ​មួយ​ដ៏​ថ្លៃ​បំផុត​របស់​ក្រុម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត the Guardian​។​
​ញញួរ​ធំ West Ham បាន​សរសើរ​ចំពោះ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ​ជា​យូរ​មកហើយ​និង​មានបំណង​ចង់​ចុះហត្ថលេខា​នៅក្នុង​ខែមករា​ខាងមុខនេះ ដើម្បី​ជំរុញ​ដល់​ការដេញថ្លៃ​សម្រាប់​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​។​
​លោក Slaven Bilic អ្នក​ចា​ត​ការ​ទូរ​ទៅ​របស់​ក្រុម West Ham បាន​បញ្ជាក់ថា ក្លិប Juventus កំពុងតែ​មានការ​ប្រកួត​ប្រជែង​ទិញយក​កីឡាករ​រូបនេះ​ដែរ ខណៈពេលដែល​ក្រុម Roma, Tottenham និង Liverpool កំពុង​តាមដាន​ការវិវត្ត​៕

2368312

​

ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​ចេញពី​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត​

​រាជធានី​ភ្នំពេញ​៖​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ ស្រី​០៤​នាក់​ត្រូវបាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើការ​បណ្ដេញ​ចេញពី​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦​នេះ​។
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៧ និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ នេះ នាយកដ្ឋាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្ដេញ​ជនជាតិ​វៀតណាម ចំនួន​១២​នាក់ (​ស្រី​០៤​នាក់​) ចេញពី​ព្រះរាជាណាចក្រ កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង​១២​នាក់​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​លួច​ឆ្លងដែន ធ្វើការ​និង​ស្នាក់នៅ​ដោយ ខុសច្បាប់ (​គ្មាន​លិខិតឆ្លងដែន​និង​សៀវភៅ​ការងារ​) ដែល​ធ្វើការ​តាម​រោងចក្រ សិប្បកម្ម​សហគ្រាស និង​ការដ្ឋាន សំណង់​ជាដើម​៕

Untitled

​

លោក ស្រី ចំរើន នាំ​សមាជិក​តាម​រំខាន​លោក កឹម សុខា ដល់​ខេត្តសៀមរាប​ព្រឹក​នេះ​

​ខេត្តសៀមរាប​៖​ក្រុម​តំណាង​យុវជន និស្សិត​របស់លោក ស្រី ចំរើន បាន​តាម​រំខាន​លោក កឹម សុខា ដល់​ខេត្តសៀមរាប​ដើម្បី​តាម​សួរនាំ និង​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ការពិត​ជុំវិញ​រឿងអាស្រូវ​ផ្លូវភេទ​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦​នេះ គ្រា​ដែល​ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ​រូបនេះ បាន​អញ្ជើញ​ក្នុង​ពិធី ប្រកាស​សុពលភាព​ថ្នាក់ដឹកនាំ គណបក្ស​ប្រចាំ​ខេត្តសៀមរាប​។​
​គួរ​បញ្ជាក់ថា ពី​ម្សិលមិញ លោក ស្រី ចំរើន តំណាងឱ្យ​យុវជន និង​និស្សិត​មួយចំនួន បានសម្រេច​ប្តឹង​លោក កឹម សុខា ដោយ​ចោទថា បានឱ្យ​សកម្មជន និង​អង្គរក្ស​របស់លោក កឹម សុខា បាន​ប្រើ​អំពើហិង្សា​លើ​ក្រុមនិស្សិត បណ្តាលឱ្យ​មនុស្ស​៥​នាក់​រងរបួស នៅខាងមុខ វេទិកាសាធារណៈ​របស់ CNRP នៅ​ខេត្តកំពង់ធំ គ្រា​ដែល​ក្រុមនិស្សិត​និង​យុវជន ប្រមាណ​៣០​នាក់ លើកគ្នា​ទៅ​តវ៉ា​ឱ្យ លោក កឹម សុខា ដែល​កំពុង​ធ្វើ​វេទិកា និង​ប្រកាស​សុពលភាព​ថ្នាក់ដឹកនាំ​ខេត្ត បំភ្លឺ​រឿងអាស្រូវ ជាមួយនឹង​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​៕

13177069_1692849390974997_5720215014708213717_n
​

ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ស្នើ​បង្កើត​ក្រសួង​ថ្មី​សម្រាប់​លោកស្រី អ៊ុង សាន​ស៊ូ​ជី​

​មី​យ៉ាន់​ម៉ា​៖​តាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ​ថា ប្រធានាធិបតី​ថ្មី​ភូមា​បាន​ជំរុញ​ឲ្យ​បង្កើត​ក្រសួង​ថ្មី​មួយ​សម្រាប់​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋ​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី​។
​លោកស្រី ស៊ូ​ជី បាន​កាន់កាប់​តំណែង​ជាន់ខ្ពស់​ផ្សេងទៀត​ក្នុងនោះ​មាន​តំណែង​រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​ទទួលបន្ទុក​ខុទ្ទកាល័យ​ប្រធានាធិបតី និង​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​ជា​តួនាទី​ទើបតែ​បង្កើតឡើង​យ៉ាង​ពិសេស ដែល​ផ្ដល់​អំណាច​ដល់​លោកស្រី​សម្រាប់​ដឹកនាំ​កិច្ចការ​សភា​។ ក្រោយពី​បាន​ចូលកាន់​តំណែង​បាន​មួយរយៈ លោកស្រី ស៊ូ​ជី បាន​ប្រើប្រាស់​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ ដើម្បី​ប្រកាស​ដោះលែង​អ្នកទោសនយោបាយ​ជាច្រើន​កាលពី​ខែមេសា​កន្លងមកនេះ​។​
​លោកស្រី ស៊ូ​ជី ក៏បាន​ជួប​ជាមួយ​ជនបរទេស​សំខាន់ៗ​ផងដែរ ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​លោកស្រី​បាន​អមដំណើរ​លោក ទិន ចាវ ទៅកាន់​ប្រទេស​ឡាវ​ដែលជា​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​លើកទីមួយ​ក្នុងនាម​ជា​ប្រធានាធិបតី​ថ្មី​។​
​សារព័ត៌មាន​រដ្ឋ Global New Light of Myanmar បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សំណើ​បង្កើត​ក្រសួង​ថ្មី​សម្រាប់​គាំទ្រ​តួនាទី​របស់លោក​ស្រី​នោះ​មានបំណង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ផ្សះផ្សារ​ជាតិ សន្តិភាព​ផ្ទៃក្នុង អភិវឌ្ឍន៍​ជាតិ និង​នីតិរដ្ឋ​។ ទោះជា​យ៉ាងណា​សំណើ​នេះ​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​នៅក្នុង​សភា​នៅ​សប្ដាហ៍​ក្រោយ​៕

20160506-vod-oudom-inter-news-Myanmar-president-proposes-new-ministry-for-Suu-Kyi

​

រថយន្ត​ឡើង​ចំណោត​មិន​រួច​រថយន្ត​រអិល​ថយក្រោយ ក្រឡាប់​កិន​អ្នកបើក​ស្លាប់​

​ខេត្តកណ្តាល​៖​បុរស​អ្នកបើករថយន្ត​កែច្នៃ​ដឹក​ខ្សាច់​លក់​តាម​ផ្ទះ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង គ្រា​ដែល​បើករថយន្ត​ដឹក​ខ្សាច់​ឡើង​ចំណោត​មិន​រួច​រអិល​ថយក្រោយ​ក្រឡាប់​សង្កាត់​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៥ និង​៣០ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ស្កា ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។
​ជនរងគ្រោះ -​ឈ្នោះ ថា ថុល ភេទ​ប្រុស អាយុ ប្រហែល ៣៧​ឆ្នាំ មុខរបរ ស៊ីឈ្នួល​បើកឡាន​កែច្នៃ​ដឹក​ដី​លក់​តាម​ផ្ទះ (០១​នាក់​ស្លាប់​) ,​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ បច្ចុប្បន្ន នៅ​ភូមិ​បឹង​ផ្សោត​ឃុំ​ពាម​មានជ័យ ស្រុក​ពាម​រ៍ ខេត្តព្រៃវែង និង​មាន​ប្រពន្ធ ឈ្មោះ គង់ ស៊ីថា រស់នៅ​ភូមិ​បឹង​ផ្សោត ស្រុក​ពាម​រ៍​ខេត្ត​ព្រៃ​វ​វែង មុខរបរ​កម្មករ កាត់ដេរ ។​
​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​បើកឡាន​កែច្នៃ​ដឹក​ខ្សាច់​ពី​មាត់ទន្លេ​យកទៅលក់​តាម​ផ្ទះ​ពេល​បើក​មកដល់​ចំណុចកើតហេតុ​បាន​បើក​ឡើងលើ​ផ្លូវធំ​ឡាន (​អក​ហ្ស៊ើ​) ឡើង​មិន​រួច ថយ​មក​ក្រោយ ជនរងគ្រោះ​បានជា​ន់​ហ្រែ្គ​រ​បន្ថែម​ធ្វើអោយ ឡាន​វិល​ទទឹងផ្លូវ​ផ្អៀង​ក្រឡាប់​បោក​ជនរងគ្រោះ​និង​ចិញ្ចើមផ្លូវ​ហើយ​ឡាន​បាន​សង្កត់ពីលើ​ជនរងគ្រោះ​ចំពាក់​កណ្ដាល​ខ្លួន និង​ជើង​បណ្ដាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ ។ ក្រោយពី​ពិនិត្យ​រួច​សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​គ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Pl-New-Copyrights-81

Pl-New-Copyrights1-62

​