អាមេរិក ៖ សភាតំណាងរាស្ត្រប្រជាធិបតេយ្យសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានអនុម័តលើមាត្រាទាំងពីរនៃការចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលធ្វើឱ្យគាត់ក្លាយជាប្រធានាធិបតីទី៣ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលត្រូវបានចោទប្រកាន់ជាផ្លូវការនិងប្រឈមនឹងការកាត់ទោសនៅក្នុងព្រឹទ្ធសភា។
សភាតំណាងរាស្ត្របានបោះឆ្នោតអនុម័តលើមាត្រា ១ នៃការចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាចក្នុងសំឡេងគាំទ្រ ២៣០ ទល់នឹងសំឡេងប្រឆាំង ១៩៧។ ចំណែកឯមាត្រា ២ ដែលចោទប្រកាន់រូបលោកថាបានបង្កឧបសគ្គ ឬរារាំងដល់កិច្ចការស៊ើបអង្កេតរបស់សភា ត្រូវបានបោះឆ្នោតគាំទ្រអនុម័តក្នុងសំឡេងដូចគ្នា២៣០ទល់នឹង១៩៧សំឡេង។
បន្ទាប់ពីការអនុម័តដោយសភាតំណាងរាស្ត្រអាមេរិករួច រឿងក្តីនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីបើកសវនាការដែលអាចនឹងប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០២០ ហើយក៏ជាពេលដែលលោក ត្រាំ មានសង្ឃឹមឡើងវិញដែរ ព្រោះបក្សរបស់លោកមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា។
សូមជម្រាបថា នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក អាន់ឌ្រូ ចនសុន (Andrew Johnson) និងលោក បៀល គ្លីនតុន (Bill Clinton) គឺជាប្រធានាធិបតីអាមេរិកតែពីរនាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទការប្រកាន់ ឬទម្លាក់ចេញពីតំណែង (មិនទាន់បានទម្លាក់ទេ) ខណៈលោក រីឆាដ ណិចសុន (Richard Nixon) បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីនេះ។ មកទល់នឹងពេលនេះ មិនទាន់មានប្រធានាធិបតីអាមេរិកណាម្នាក់ត្រូវបានគេដកហូត ឬបណ្ដេញចេញពីតំណែងនោះឡើយ៕
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលត្រូវគេវាយឲ្យរបួសនោះឈ្មោះ សុខ មេសា ហៅ នាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀង ប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឫស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។ ដោយឡែក យុវជនដៃដល់ក៏សង្ហារមិនចាញ់ នាយចឺម ប៉ុន្មានទេ គេឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ។













អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាជាមួយប្រតិភូទីក្រុងណាំយ៉ាងជូ របស់កូរ៉េខាងត្បូងគោលបំណងរបស់គណៈប្រតិភូទីក្រុងណាមយ៉ាងជូនៃសាធារណរដ្ឋកូរ៉េ នាពេលនេះគឺដើម្បីផ្សារភ្ជាប់ចំណងមិត្តភាពរវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងទីក្រុងណាមយ៉ាងជូនៃសាធារណរដ្ឋកូរ៉េ ។





យ : ប៉ែន សុផល





ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨នឹង៣៥នាទីយប់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ៥១នៅចំណុចក្បែរនឹងវត្តភ្នំស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
លោកអធិការបានបន្តថា៖សិស្សដែលដួលសន្លប់ទាំងនោះសុទ្ធតែសិស្សស្រី ពុំមានបុរសនោះទេ ដោយក្នុងនោះមានឈ្មោះ១/-សុខ ស្រីយួន រៀននៅថ្នាក់ទី៩ A, ២/-ជា ប៉ីយបីយ រៀនថ្នាក់ទី៨ A, ៣/-ស្រៀវ សម្ភស្សរៀនថ្នាក់ទី១០ A ,4/- ម៉ម សំពីសី រៀនថ្នាក់ទី១១ A, ៥/-សៀន សុខា រៀនថ្នាក់ទី៨ A, ៦/-ជុំ ដា រៀនថ្នាក់ទី៧C,៧/- ឃៀង ស្រីណាន់ រៀនថ្នាក់ទី៩A,៨/- ណង នីតា រៀនថ្នាក់ទី១០ A,៩/-រ៉េន ស្រីនិច រៀនថ្នាក់ទី៧ A, ១០/-ណន ស្រីអន រៀនថ្នាក់ទី៧B, ១១/-សុង នីសា រៀនថ្នាក់ទី៧B, ១២/-ថោ សៀវថុង រៀនថ្នាក់ទី៧B, ១៣/-ស៊ុន សៃអេង រៀនថ្នាក់ទី១០A, ១៤/-ភារុន គឹមអេង រៀនថ្នាក់ទី១០A, ១៥/-សាវុន នីហ្សា រៀនថ្នាក់ទី៨B ។




រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុន លោក ហ៊ីរ៉ូស៊ី កាជីយ៉ាម៉ា បានប្រាប់អ្នកសារព័ត៌មាន ថា យើងសង្ឃឹមថា នឹងបន្តការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា រវាងប្រទេសទាំងពីរ លើការគ្រប់គ្រងការនាំចេញ ហើយប្រទេសទាំងពីរមានគំរោងរៀបចំកិច្ចប្រជុំបន្ទាន់ សំរាប់ កិច្ចចចារពាណិជ្ជកម្ម នាពេលអនាគតដ៏ខ្លីខាងមុខ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។


