All posts by មេគង្គ ប៉ុស្តិ៍

ចាប់បានហើយ ! ជនដៃដល់ដែលរំលោភសម្លាប់​ក្មេងស្រីម្នាក់ ប្រុសម្នាក់ នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ សមត្ថកិច្ចតាមចាប់ខ្លួនបានហើយ ជនដៃដល់ដែលរំលោភសម្លាប់ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ជាបងប្អូនបង្កើត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីជននេះ បានរត់ទៅសំងំលាក់ខ្លួនក្នុងស្រុកមេសាង ខេត្តព្រៃវែង។

អំពើឃាតកម្មដ៏សាហាវខាងលើនេះ បានបណ្តាល ឲ្យមានការប្រកាសថ្កោលទោសយ៉ាងខ្លាំងៗ តាមបណ្តាញសង្គម Facebook រហូតប្រជាពលរដ្ឋខ្លះ បានបញ្ចេញមតិឲ្យសមត្ថកិច្ចពេលចាប់បាន វាយសម្លាប់ចោលទៀតផង តែយ៉ាងណាក៏ដោយ ប្រទេសមានច្បាប់ ជនដែលប្រព្រឹត្តខុសត្រូវកាត់ទោសដោយតុលាការ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា «ជនដៃដល់ត្រូវបានចាប់ហើយនៅស្រុកមេសាង ខេត្តព្រៃវែង និ ងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។

គួរំលឹកផងដែរថា ក្មេងប្រុសស្រី២នាក់បងប្អូននេះ ត្រូវបានឪពុកម្តាយចាកចេញទៅធ្វើការងារបាត់ ទម្លាប់ទុកចោលឱ្យពួកគេនៅផ្ទះរបៀបនេះ ជារៀងរាល់ថ្ងៃ។ អំពើឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំចាប់រំលោភកុមារី អាយុ ៧ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារាជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

ក្មេងប្រុសជាប្អូន បានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបង ដែលរងការរំលោភមុនពេលសម្លាប់ ត្រូវបានក្រុមគ្រួសារព្យាយាមជួយដឹកទៅសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ ហើយបានបាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ក្នុងថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ៕ ដោយ ៖ សុផល

កាកបាទក្រហមកម្ពុជាផ្ដល់អំណោយដល់គ្រួសារកុមារីរងគ្រោះរំលោភសម្លាប់ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ទី ៣១ ខែ ឧសភា ម្សិលមិញនេះ លោក ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងសហការី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះសពកុមារី ផា ស្រីល័ក្ខ អាយុ ១០ឆ្នាំ និងកុមារា ផា សុខលី អាយុ ២ឆ្នាំកន្លះ ត្រូវជាកូនគ្រួសារកម្មករសំណង់ទីទ័លក្រ ដែលទទួលមរណភាពដោយ ជាអំពើរំលោភសម្លាប់នៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានទទួលមរណភាពកាលពីរសៀលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅ ។

ស្ថិតក្នុងសភាពទុក្ខដ៏សោកសង្រេងនេះ លោក ម៉ាង ស៊ីណាត ជួសមុខឲ្យ ឯកឧត្តមប្រធានកិត្តិយសសាខ លោកប្រធានគណៈកម្មធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកយាយ និងចៅជាទីស្រលាញ់នៅក្នុងគ្រួសារ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសពអ្នកទាំងពីរ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកបានសូមអំពាវនាវដល់ឲ្យសមត្ថកិច្ចរកមុខឃាតករឲ្យកានតែឆាប់ ដើម្បីយកមកផ្តន្ទោទោសទៅតាមច្បាប់។

សម្ភារៈចូលរួមរំលែកទុក្ខរួមមាន ៖ អង្ករ ១០០ គីឡូក្រា មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងបច្ច័យមួយចំនួនទៀត៕ ដោយ ៖ ផ.ណ

នគរបាលខណ្ឌដង្កោឃាត់ខ្លួនបុរសម្នាក់ក្រោយរំលោភក្មេងស្រីអាយុ៥ឆ្នាំ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រលួសខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ក្នុងគុម្ពោតព្រៃរហូតបានសម្រេច ត្រូវបានម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចេង ណុប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយយាយ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ប.ន.ត អាយុ៥ឆ្នាំ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-3280 ។

មុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះមានអាយុ២៥ឆ្នាំ បាននាំក្មេងស្រីរងគ្រោះទៅចូលរួមកម្មវិធីចេញខែកូន(ខួបកំណើតកូន)
របស់បងប្រុសដែលមានផ្ទះជាប់របងគ្នា ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពេលកំពុងតែហូបចុកសប្បាយ ស្រាប់តែបាត់ក្មេងស្រីរងគ្រោះមិនដឹងទៅណាទេ ហើយម្តាយនិងឪពុក បានដើររកកូន (ក្មេងស្រីរងគ្រោះ) ក៏បានឮសម្លេងក្មេងស្រីរងគ្រោះយំដើរចេញពីគុម្ពោតព្រៃ ដែលមានចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងកម្មវិធី រួចម្តាយក៏បានដើរសំដៅទៅរកកូន ហើយលើកកូនពរសួរថា ហេតុអ្វីកូនឯងយំ? ក្មេងស្រីរងគ្រោះប្រាប់ថា ជនសង្ស័យបានចាប់រូបនាង(ក្មេងស្រីរងគ្រោះ) រ ធ្វើអោយមានការឈឺចាប់ទើបយំ ហើយម្តាយក្មេងស្រីរងគ្រោះបានពិនិត្យមើលប្រដាប់ភេទ ឃើញមានស្នាមជាំលើប្រដាប់ភេទក្មេងស្រីរងគ្រោះរំលោភរហូតបានសម្រេច និងមានស្នាមក្តិចមូលជាំនៅលើភ្លៅខាងស្តាំ០២កន្លែង ឆ្អឹងជំនីខាងឆ្វេង០២កន្លែង ។

បន្ទាប់មកម្តាយជនរងគ្រោះ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចអោយទៅជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ហើយម្តាយក្មេងស្រីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

បុរសវ័យ៧១ឆ្នាំម្នាក់ស្លាប់ពេលរួមដំណេកជាមួយស្ត្រីកំណាន់វ័យក្មេង

ភ្នំពេញ ៖ បុរសវ័យ ៧១ឆ្នាំម្នាក់ បានគាំងបេះដូងស្លាប់ ដែលទំនងជាគាត់មានអារម្មណ៍រំភើបខ្លាំងពេក ខណៈបុរសវ័យចំណាស់រូបនេះ បានរួមដំណេកជាមួយស្ត្រីកំណាម់វ័យក្មេងម្នាក់ ដោយគ្មាននរណាអាចជួយសង្គ្រោះជីវិតគាត់បានទាន់ពេលឡើយ។

ករណីស្លាប់ដ៏គួរឲ្យសង្វេគនេះ បានកើតឡើនៅវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបន្ទប់លេខ ៦អា ជាន់ទី១ ផ្លូវលំ ក្រុមទី៤ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ស៊ុ លន់ អាយុ៧១ ឆ្នាំ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ( ម្តងនៅផ្ទះកូននេះ ម្តងនៅផ្ទះកូននោះ រកកន្លែងឲ្យប្រាកដមិនឃើញ) មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកស្ត្រីជាដៃគូមានឈ្មោះ ឆ ស ផ អាយុ៣៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅឃុំអញ្ចាញរ៉ូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាមេស្ត្រីម៉ាយ កូនមួយ។

តាមប្រភពពីស្ត្រីដែលស្នាក់នៅក្នុងបន្ទប់នោះដែរ ត្រូវជាប្អូនស្រីបង្កើត របស់ឈ្មោះ ឆ ស ផ បានឲ្យដឹងថា លោកតា និងបងស្រីរបស់ខ្លួន ស្គាល់ស្រឡាញ់គ្នា តាំងពីអំឡុងខែ កុម្ភ: ឆ្នាំ២០១៩ មកម្ល៉េះ អស់រយ:ពេលជាង៣ខែមកហើយ កន្លងមកគាត់គ្រាន់តែមកលេង មួយភ្លែតៗទេ ហើយទៅវិញបាត់ ទើបតែនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ បងស្រីរបស់ខ្លួនឈឺមិនស្រួលខ្លួន ទៅចាក់ថ្នាំដាក់សេរ៉ូម នៅផ្ទះពេទ្យ ផ្សារព្រៃទា ហើយលោកតា ក៏បានមកមើលដែរ លុះដល់ល្ងាច លោកតា ក៏មិនបានវិលទៅវិញដែរ សុំដេកនៅក្នុងបន្ទប់ គ្នា៣នាក់ រហូតដល់វេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា នេះ បងស្រីបានប្រាប់ឲ្យខ្លួនទៅធ្វើការទៅ រូបគាត់មិនសូវស្រួលខ្លួន មិនទៅធ្វើការទេ នៅសល់ក្នុងបន្ទប់តែបងស្រី និងលោកតា ២នាក់ ដេកក្នុងបន្ទប់ ស្រាប់តែនៅវេលាម៉ោង ៦និង៥០នាទី ទើបឮដំណឹងថា លោកតាគាំងបេះដូងសន្លប់ ទើបវិលមកវិញ ហៅរកម៉ូតូកង់បីដឹកបំណងយកទៅពេទ្យ តែពិនិត្យជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោឡើង ខណ:ដែលកូនចៅលោកតា មិនដឹងជានៅឯណា ក៏នាំគ្នារាយការណ៍ប្រាប់ប៉ូលិសចុះទៅពិនិត្យមើលតែម្តង។

តាមស្ត្រីឈ្មោះ ឆ ស ផ បាននិយាយទាំងអៀនផង ភ័យផង ថា មិនដឹងជាយ៉ាងម៉េចទេ ស្រាប់តែគាត់ញាប់ញ័រខ្លាំង រហូតទន់ដៃជើង ហើយក្លាយជារឿងគួរឲ្យរន្ធត់បែបនេះ។

ទោះជាយ៉ាងណាក្តី ក្រោយពីដឹងថា លោកតាស្លាប់ដោយសាររួមដំណេក(ស្លាប់លើបង្គង) ត្រូវបានប្រជាពលរដ្ឋ មេភូមិ តាមស្រាវជ្រាវស្វែងរកសាច់ញាតិកូនចៅនៃសព ដោយបានហៅកូនប្រុសលោកតារងគ្រោះម្នាក់ទៅដល់កន្លែងកើតហេតុ មានឈ្មោះ លន់ ម៉ារិន អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ដែលធ្លាប់ដឹងពីជីវិត និងអារម្មណ៍របស់ឪពុក គាត់ចូលចិត្តដើរបែបនេះ គាត់ក៏មិនប្តឹងផ្តល់អ្វីដែរ ធ្វើយ៉ាងណាមានតែឲ្យប៉ូលិស ជួយធ្វើលិខិតមរណភាព សម្រាប់ដឹកសពទៅធ្វើបុណ្យនៅវត្តពោធិចិនតុង តាមគន្លងប្រពៃណីប៉ុណ្ណោះ ។

តាមសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ សន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ សុផល

ក្រុមហ៊ុនអគ្គិសនី General Electric នៅបារាំងគ្រោងកាត់បន្ថយពលកម្ម១ពាន់កន្លែង

បរទេស ៖ ប្រភពពីសហជីពមួយ បាននិយាយថា ក្រុមហ៊ុនអគ្គិសនី General Electric (GE) របស់ អាមេរិក បានប្រកាសផែនការមួយ ដើម្បីកាត់បន្ថយការងារចំនួន 1000 កន្លែង នៅក្នុងប្រទេសបារាំង ជាការផ្លាស់ប្តូរមួយ ដែលធ្វើអោយក្រុមហ៊ុនអាមេរិកមួយនេះ មានការខ្វែងគំនិតគ្នា ជាមួយរដ្ឋាភិបាលបារាំង ដែលបានទទូចមិនអោយក្រុមហ៊ុនអគ្គិសនី General Electric GE កាត់បន្ថយការងារ នៅក្នុង ប្រទេសបារាំង។

ការកាត់បន្ថយការងារ តាមផែនការរបស់ក្រុមហ៊ុនអគ្គិសនី General Electric GE នឹង កើតឡើងតាមគោលការណ៍ នៅតំបន់ Belfort នៅភាគខាងកើតប្រទេសបារាំង។ តំបន់ Belfort បានប្រឈមនឹងហានិភ័យនៃការកាត់បន្ថយការងារ ខណៈដែលក្រុមហ៊ុន អគ្គិសនី General Electric GE ស្វែងរកការសន្សំសំចៃប្រាក់ ហើយ រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយ កាលពីសប្តាហ៍មុនថា លោកបានស្នើសុំឱ្យក្រុមហ៊ុន អគ្គិសនី General Electric GE កុំបិទកន្លែងណាមួយនៅប្រទេសបារាំង ឡើយ។

កាលពីខែមុន ក្រុមហ៊ុនអគ្គិសនី General Electric GE បានរាយការណ៍ នៅក្នុងត្រីមាស ទីមួយ របស់ខ្លួនថា ក្រុមហ៊ុនបានបង្កើតប្រាក់ចំណេញកាន់តែច្រើន ហើយបានបាត់បង់ សាច់ប្រាក់តិច ជាងការរំពឹងទុក ទោះជានាយកប្រតិបត្តិក្រុមហ៊ុនថ្មី លោក Larry Culp បានព្រមានថា ក្រុមហ៊ុននៅតែមានបញ្ហាលើសម្ពាធលំហូរសាច់ប្រាក់អវិជ្ជមានក៏ដោយ៕

អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

​ខេត្តកំពង់ចាមៈ លោក គួច ចំរើន អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ បានដឹកនាំប្រតិភូ នាំអំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់វាយបំផ្លាញផ្ទះសម្បែងចំនួន៧៩គ្រួសារ ស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។

លោក គួច ចំរើន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដោយបានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកនូវទុក្ខលំបាក ចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលបង្កឡើងដោយកត្តាធម្មជាតិ និងប៉ះពាល់លំនៅឋានរបស់បងប្អូននាពេលនេះ។

លោក គួច ចំរើន ក៏បាននាំយកនូវអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋទាំង៧៩គ្រួសារក្នុងនោះ គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្គរ ២៥គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា ១ លានរៀល ។ ចំណែក គ្រួសាររងគ្រោះមធ្យមមានចំនួន ១២គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ១០ កំប៉ុង ថវិកា ៣០ម៉ឺនរៀល ។ ដោយឡែកគ្រួសាររងគ្រោះស្រាល ចំនួន ៦៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា ១០ម៉ឺនរៀល ។

គួររំឭកថា កាលពីថ្ងៃទី២៣ និង២៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នៅតំបន់ខាងលើមានភ្លៀងធ្លាក់មួយមេ លាយឡំដោយខ្យល់កន្ត្រាក់ បានវាយបោកបក់បណ្ដាលឲ្យប៉ះពាល់ផ្ទះជាច្រើនខ្នង ខ្លះរលំ ខ្លះទ្រេត និងខ្លោះទៀតប៉ើងដំបូលផ្ទះ ខូចខាតចំនួន៧៩ខ្នងផ្ទះ តែមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត ឬរងគ្រោះដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ។ មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់មួយចំនួន ក៏បានម្ចាស់ការក្នុងការសាងសង់លំនៅឋានឡើងវិញដោយខ្លួនឯង៕ ដោយ ៖ សុផល

ទៀតហើយ បុរសចិនម្នាក់ត្រូវឃាត់ខ្លួនខណៈនាំលុយជិត ៩០ម៉ឺនដុល្លារចូលកម្ពុជា

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លូនបន្ទាប់ពីសមត្ថកិច្ចរកឃើញថា បាននាំយកសាច់ប្រាក់ជិត ៩០ម៉ឺនដុល្លារចូលមកកម្ពុជាតាមច្រកអន្តរជាតិភ្នំពេញ ដោយខុសច្បាប់។

ព័ត៌មានដែលទទួលបានពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១៥ ៖ ១០ នាទីរសៀល ថ្ងៃទី២៩ ខែឧសភា នេះ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាកដំណើរជនជាតិចិនចំនួន ម្នាក់ ឈ្មោះ LIAO JINGQING កើតថ្ងៃទី១៦/១១/១៩៧១ កាន់លិខិត ឆ្លងដែនលេខ EG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥.០០០ ដុល្លាអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។

ប្រភពដដែលបន្តថា តាមការសាកសួរបឋម ជនសង្ស័យបានសារភាព ថា
រូបគេបានចូលមកកម្ពុជាចំនួន២លើក ក្នុងនោះលើកទី១ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ និងលើកចុងក្រោយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃដែលត្រួវសមត្ថកិច្ចឃាត់ខ្លួន។នៅប្រទេសចិន បុរសរូបនេះធ្វើការផ្នែកដេគ័រ សណ្ឋាគារ ហើយការនាំប្រាក់មកកម្ពុជា គឺដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយម្នាក់ឈ្មោះ LIAO YUPENG ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុននោះទេ។ ប្រាក់ខាងលើ គេបានបើកពីធនាគារមួយឈ្មោះ ឡុង យៀក ក្នុងទីក្រុងហុងកុង សម្រាប់នាំយកមកកម្ពុជា។

ប្រភដដែលបន្តថា វត្ថុតាងរួមមាន ៖

+លិខិតឆ្លងដែនចិនចំនួន១ក្បាល
+ប្រាក់ចំនួន៨៥៥,០០០ដុល្លា (៧២ដុំ)
+ទូរស័ព្ទដៃចំនួន០១គ្រឿង
+កាបូបធំចំនួន០២។

បច្ចុប្បន្ន បុរសជនជាតិចិន រូបនេះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន
នៅ «ន៧» ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្តទៀត។ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចរក្សាទុកនៅទីតាំងជាមួយគ្នា ដោយមានបិទស៊ីលដែលមានចុះហត្ថលេខាពីសមាសភាពចម្រុះ និងដាក់កម្លាំងការពារ ២៤ម៉ោង លើ២៤ម៉ោង។

គួររំលឹកថា នេះជាលើកទី២ហើយ ដែលលើកទី១ បានកើតឡើងកាលពីខែមុន ជាករណីស្រដៀងគ្នានេះដែរ គឺបុរសជនជាតិ៣នាក់ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចបានរកឃើញថា ពួកគេបាននាំយកលុយជាង ៣លានដុល្លារដែលគ្មានប្រភពច្បាស់លាស់ចូលកម្ពុជាដោយខុសច្បាប់៕

ចាប់ខ្លួនប៉ូលិសស័ក្តិ៤កន្លះម្នាក់នៅក្រសួងមហាផ្ទៃពាក់ព័ន្ធជួញដូរគ្រឿងញៀន

សៀមរាប ៖ មន្ដ្រីនគរបាលម្នាក់ពាក់ស័ក្ដិ៤កន្លះ នៅក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប តាមចាប់ខ្លួនយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដែលបក្ខពួករបស់ខ្លួនបានសារភាពប្រាប់សមត្ថកិច្ច។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានថ្លែងប្រាប់​ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នេះថា ឈ្មោះ ប៊ុត លីវង្ស អាយុ៣០ឆ្នាំ ជាមន្ដ្រីនគរបាលថ្នាក់វរសេនីយ៍ទោ នៅក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនគរបាលរបស់លោក កាលពីប៉ុន្មានថ្ងៃមុននេះចាប់ខ្លួនបាន តាមដីការបស់តុលាការ ហើយត្រូវបានតុលាការឃុំខ្លួនដាក់ ពន្ធនាគារបាត់ហើយ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ការឃាត់ខ្លួនមន្ដ្រីនគរបាលរូបនេះ បានកើតមានឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចរបស់លោកកាលពីពេលថ្មីៗនេះ បានឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន២នាក់ ដោយដកហូតថ្នាំជិតមួយគីឡូក្រាម ហើយជនសង្ស័យទាំងពីរនាក់ បានសារភាពថា គ្រឿងញៀនទាំងនេះ ពួកគេបានទិញពីឈ្មោះ ប៊ុត លីវង្ស ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ដ ហើយត្រូវបានតុលាការចេញដីកាឲ្យចាប់ខ្លួនតែម្ដង។

សូមបញ្ជាក់ថា ការឈានទៅដល់ការចាប់ខ្លួនមន្រ្តីនគរបាលរូបនេះ បានកើតមានឡើងបន្ទាប់ពីកម្លាំងនគរបាលក្រុងសៀមរាប បានចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនសង្ស័យទាំង២នាក់ ទី ១៖ឈ្មោះ ស្រឿន វីរៈ ឆ្នាំកំណើត១៩៩៣ និងទី២៖ឈ្មោះ ដួង សំអឿន ហៅម៉ាប់ ឆ្នាំកំណើត១៩៩៤ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គួរជម្រាបថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចដកហូតបាន ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន១២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ ចំនួន០២គ្រឿង៕ ដោយ ៖ សុផល

៥ខែឆ្នាំនេះ ខ្យល់កន្ត្រាក់និងរន្ទះបាញ់សម្លាប់មនុស្ស៤៦នាក់បំផ្លាញផ្ទះជាង៧ពាន់ខ្នង

ភ្នំពេញ ៖ បាតុភូតធម្មជាតិក្នុងរយៈពេល៥ខែ ​ដើមឆ្នាំនេះ រន្ទះបាញ់សម្លាប់មនុស្ស ៤៦នាក់ ហើយខ្យល់កន្ត្រាក់​បានបំផ្លាញលំនៅឋានប្រជាពលរដ្ឋជាង ៧ពាន់ខ្នង។ អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយត្ន័ខ្ពស់ចំពោះស្ថានភាពអាកាសធាតុ និងបាតុភូតខ្យល់កន្ត្រាក់ និងបាតុភូតរន្ទះ ដែលអាចកើតមានឡើងនៅពេលមានភ្លៀងធ្លាក់។

លោក បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា រយៈពេល៥ ខែដើមឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៧ ខែឩសភាបាតុភូតរន្ទះបាញ់បានឆក់យកអាយុជីវិតមនុស្សចំនួន៤៦នាក់ ប៉ុន្តែចំនួននេះតិចជាងឆ្នាំ ២០១៨ដែលមនុស្សស្លាប់រហូតដល់៦៥នាក់។

បាតុភូតខ្យល់កន្ត្រាក់វិញ បានធ្វើឲ្យរលំផ្ទះសង្កត់មនុស្សស្លាប់ពីរនាក់ និងបណ្តាលឲ្យមានអ្នករងរបួសចំនួន៩៦នាក់។ ទន្ទឹមគ្នានេះ បាតុភូតខ្យល់កន្ត្រាក់ ក៏បានបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋជាង៧ពាន់ខ្នង ក្នុងនោះខូចខាតខូចខាតទាំងស្រុងមានចំនួន៨៥៦ខ្នង ខូចខាតមធ្យម៦១០២ខ្នង និងខូចខាងអគារសាធារណៈចំនួន៧៣ខ្នង។

ទោះយ៉ាងណាក្តី លោក ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានបញ្ជាក់ថា ការជួយអន្តរាគមន៏ សង្គ្រោះប្រជាពលរដ្ឋពីអាជ្ញាធរមូលដ្ឋាន បានលឿនរហ័ស និងល្អប្រសើរ ដោយមិនរង់ចាំពីថ្នាក់ជាតិទេ។

លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងថា បញ្ហាស្ងួតហួតហែង ការខ្វះខាតទឹកសម្រាប់ដំណាំ និងការប្រើប្រាស់ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ការធ្លាក់ភ្លៀងកក់ខែ ជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរមូលដ្ឋាននៅតែអំពាវនាវឲ្យមានការប្រើប្រាស់ទឹកដោយសន្សំសំចៃ នៅពេលដែលរដូវវស្សានៅមានរយ:ពេលមួយវែងបង្គួរ រួមនិងកំដៅក្តៅនិងរំហូតខ្ពស់ជាពិសេសគឺគ្រោះមហន្តរាយដោយផ្គររន្ទះនិងខ្យល់កន្រ្តាក់កំពុងតែកើតមាន និងបង្កឲ្យមានការខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងច្រើន។

លោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី បានអំណពាវនាវជូនដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋគ្រប់លំដាប់យកចិត្តទុក្ខខ្ពស់ បញ្ហាការប្រែប្រូលអាកាសធាតុដែលបណ្តាលមកពីគ្រោះធម្មជាតិ៕

ក្រុមហ៊ុន Huawei ៖ បញ្ជីខ្មៅរបស់អាមេរិកធ្វើជាគំរូរអាក្រក់ដ៏គ្រោះថ្នាក់

បរទេស ៖ ទីប្រឹក្សាច្បាប់ជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បាននិយាយថា ការដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក បានបង្កើតគំរូដ៏គ្រោះថ្នាក់ សម្រាប់ក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោក។

កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹងមួយ សម្រាប់ការកាត់ក្តី នៅក្នុងបណ្តឹង របស់ខ្លួន ប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក ដែលជាការប៉ុនប៉ងចុងក្រោយបំផុត របស់ក្រុមហ៊ុនផលិត ឧបករណ៍ទូរគមនាគមន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់ទណ្ឌកម្ម ពីទីក្រុងវ៉ាស៊ីនតោន ដែលគំរាមកំហែង រុញច្រានក្រុមហ៊ុនចេញពីទីផ្សារសកល។

ច្បាប់ស្តីពីការអនុញ្ញាតការការពារជាតិ ដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិក កាលពីរដូវក្តៅឆ្នាំមុន បានដាក់បំរាមលើភ្នាក់ងារសហព័ន្ធ និងអ្នកចុះកិច្ចសន្យារបស់ពួកគេ មិនអោយប្រើឧបករណ៍របស់ក្រុមហ៊ុន Huawei លើមូលដ្ឋានសន្តិសុខជាតិ ដោយលើកឡើងពី ទំនាក់ទំនងរបស់ ក្រុមហ៊ុននេះ ជាមួយរដ្ឋាភិបាលចិន។ ក្រុមហ៊ុន Huawei បានបដិសេធម្តងហើយម្តងទៀត អំពីការចោទប្រកាន់ ថាបានគ្រប់គ្រងដោយរដ្ឋាភិបាល យោធាឬការិយ៉ាល័យស៊ើបការណ៍សម្ងាត់ ចិន។

ក្រុមហ៊ុនផលិតបណ្តាញទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានប្រឈមនឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំង នៅពេលដែលក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី 16 ខែឧសភា បានដាក់ក្រុមហ៊ុននេះ នៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដែលហាមឃាត់ក្រុមហ៊ុន មិនឱ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei នៅក្នុងទង្វើមួយ ដែលបានបង្អាក់ដល់វិស័យបច្ចេកវិទ្យាសកល។

ក្នុងសន្និសីទសារព័ត៌មាននេះផងដែរ ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei លោក Vincent Pang បានលើកឡើងពីការយល់ឃើញថ្មីៗរបស់ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei ដោយ បញ្ជាក់ថា ការដាក់ឱ្យដំណើរការបណ្តាញអ៊ិនធឺណេត 5G របស់ក្រុមហ៊ុន Huawei នឹងមិនរងផលប៉ះពាល់ ដោយការដាក់បញ្ជីក្រុមហ៊ុន ឬបញ្ជាប្រតិបត្តិនោះទេ៕

នាយរដ្ឋមន្ត្រីកម្ពុជាស្នើឲ្យ JETRO ជួយសម្រួលក្នុងការនាំកសិផលកម្ពុជាចូលទីផ្សារជប៉ុន

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយជាមួយណូប៊ីហ៊ីកូ សាសាគី (Nbuhiko Sasaki )ប្រធាន និងជានាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) នៅព្រឹកម៉ិញនេះ។

សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យអង្គការJETRO បន្តជួយសម្របសម្រួល ជាពិសេសជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនជប៉ុននៅតែបង្កើតការវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនាំកសិផលពីប្រទេសកម្ពុជាមកទីផ្សារ ជប៉ុន។

នៅក្នុងជំនួបជាមួយនាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យអង្គការJETRO បន្តជួយសម្របសម្រួល ជាពិសេសជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនជប៉ុននៅតែបង្កើតការវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនាំកសិផលពីប្រទេសកម្ពុជាមកទីផ្សារ ជប៉ុន។ សម្តេចតេជោក៏ ជំរុញបន្ថែមទៀតក្នុងការនាំចូលផលិតផលកសិផលរបស់កម្ពុជា ជាពិសេសនូវវត្ថុដើមកែច្នៃពីកម្ពុជានាំចេញទៅប្រទេសជប៉ុន។

សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញធ្វើយ៉ាងណាឲ្យមានការចរចារវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងការធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដែលជាចំណុចសំខាន់សំរាប់អ្នកវិនិយោគ និងទី២ពាក់ព័ន្ធទៅនឹងពន្ធកាត់ទុកមួយភាគរយនេះ សម្តេចនឹងពិចារណាក្នុងការលុបចោល។ លោក ណូប៊ីហ៊ីកូ សាសាគី បានបញ្ជាក់ថា វេទិការដ្ឋាភិបាល និងវិស័យឯកជន កាលពីខែមីនា បានបង្កើតនូវបរិយាកាសវិនិយោគដ៏ល្អសម្រាប់វិនិយោគិនជប៉ុន។

លោកក៏បានអរគុណដល់សម្ដេចតេជោដែលបានដាក់ចេញនូវវិធានការជាច្រើនរហូតដល់៧ចំណុចធំៗដើម្បីបង្កើនក៏ដូចជាកែសម្រួលកែលម្អដល់ឱកាសបរិយាកាសវិនិយោគ ធ្វើឲ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ ជប៉ុនពិតជារីករាយក្នុងការមកធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ជាពិសេសការធ្វើលើវិស័យដឹកជញ្ជូននេះ។

សម្ដេច អរគុណចំពោះមិត្តជប៉ុន ក៏ដូចជាអង្គការ JETRO ដែលបានទទួលយកមកកែសម្រួលនេះ ជាពិសេសការរំលាយកាំសាប ការកាំកុងត្រូលតែម្ដង ហើយសម្រេចគាំទ្រការចុះអនុសារណៈរវាងCDC ជាមួយអង្គការ JETRO ដើម្បីធ្វើការជាមួយគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសធ្វើយ៉ាងណាជំរុញឲ្យភាគីជប៉ុនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាអោយច្រើនបន្ថែទៀត។

គួរបញ្ជាក់ថា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) បានបើកការិយាល័យនៅកម្ពុជាក្នុងឆ្នាំ២០១០ ដែលពេលនោះមានតែក្រុមហ៊ុន៤៥ទេ ប៉ុន្តែរហូតមកដល់ពេលនេះតាមការកត់ត្រារបស់អង្គការ JETROកើនឡើងរហូតដល់២១៦ក្រុមហ៊ុន។ JETRO មានផែនការក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ផងដែរ៕

សម្ដេច ហ៊ុន សែន ប្រកាសលុបចោលពន្ធកាត់ទុក១% ដើម្បីឲ្យអ្នកវិនិយោគចំណេញច្រើន

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលពន្ធកាត់ទុក(ពន្ធដែលតម្រូវឲ្យពាណិជ្ជករបង់ទុកជាមុន) ដើម្បីបើកផ្លូវ និងទាក់ទាញវិនិយោគិន មកបោះទុនរកស៊ីនៅកម្ពុជា។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការវិនិយោគកម្ពុជានាទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៩ ឧសភានេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីសក្តានុពល និងការកែទម្រង់ផ្ទៃក្នុងរបស់កម្ពុជា ទៅកាន់វិនិយោគិនជប៉ុន ដើម្បីបន្តគៀងគរ វិនិយោគិនជប៉ុនឲ្យកាន់តែច្រើននៅព្រះរាជាណាចក្រកម្ពុជា។ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៩ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ជប៉ុនពីវិស័យឧស្សាហកម្ម សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងរីកចម្រើន តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនចិន។ ប៉ុន្តែកម្ពុជាពិតជាចង់បានការវិនិយោគបន្ថែមពីជប៉ុន ដើម្បីជួយដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសកម្ពុជា គ្រាដែលក្រុមហ៊ុនជប៉ុនកាន់តែច្រើនបានមកវិនិយោគនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមុតស្រួចថ្មីៗមួយចំនួន ដែលចូលរួមកាត់បន្ថយថ្លៃចំណាយធុរកិច្ច របស់អ្នកវិនិយោគសរុបប្រមាណ៤០០លានដុល្លារក្នុងមួយឆ្នាំ សំដៅចូលរួម ធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានអះអាងថា កម្ពុជានឹងតម្លើងម៉ាស៊ីនភ្លើងយកពីប្រទេសហ្វាំងឡង់ និងប្រទេសអាឡឺម៉ង ដើម្បីផ្គត់ផ្គង់អគ្គិសនីនៅពេលខ្វះខាត ដោយកម្លាំង៤០០មេហ្គាវ៉ាត់។ សម្តេចសោកស្តាយ ចំពោះភាពរអាក់រអួលក្នុងការផ្គត់ផ្គង់តាមបរិមាណ និងគុណភាពមិនគ្រាប់គ្រាន់ដោយកត្តាអាកាសធាតុមិនអំណោយផលធ្វើឲ្យថាមពលវារីអគ្គិសនីផលិតក្រោយកម្រិតធម្មតា។

នៅក្នុងវេទិការសួរដេញដោលជាមួយវិនិយោគិនជប៉ុន សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលុបចោលពន្ធកាត់ទុក ដើម្បីបើកផ្លូវ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ មកបោះទុនរកស៊ីនៅកម្ពុជាផងដែរ។ ពន្ធកាត់ទុក១ភាគរយ ត្រូវបានលុបចោលនៅថ្ងៃនេះ ព្រោះពន្ធកាត់ទុកវាជាប្រភេទបំណុល ដែលរដ្ឋទៅខ្ចីក្រុមហ៊ុនឯកជនយកទុក។

ការលុបចោលពន្ធកាត់ទុកនេះ គឺដើម្បីបញ្ចប់បំណុលរវាងរដ្ឋ និងវិស័យឯកជន ជាពិសេសបើកឱកាសឲ្យពួកគេមានទុនពង្រីកការរកស៊ីកាន់តែមានភាពជឿជាក់ ស្របតាមទិសដៅប្រកួតប្រជែង។ បើតាមលោកនាយករដ្ឋមន្ត្រី ការលុបចោលពន្ធនេះ នឹងអាចអនុវត្តនៅមុន ឬក្រោយបំណាច់ឆ្នាំ២០១៩នេះ។ ក្រៅពីលុបចោលពន្ធកាត់ទុកនេះ រដ្ឋាភិបាលកម្ពុជា និងជប៉ុនក៏កំពុងបង្កើតព្រមព្រៀងស្តីពីពន្ធត្រួតស៊ីគ្នា ដើម្បីកាត់បន្ថយបន្ទុកពន្ធដល់ធុរកិច្ចជប៉ុន ឲ្យពួកគេអាចមានលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនទៀតផង។

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌវិនិយោគផ្ទាល់ពីជប៉ុនគិតតាំងពីឆ្នាំ១៩៩៤ ដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានចុះបញ្ជីរគម្រោងវិនិយោគរបស់ជប៉ុនមានចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួន២,៥ពាន់ លានដុល្លារ ភាគច្រើនជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត កសិឧស្សាហកម្ម ទេសចរណ៏ មន្ទីរពេទ្យ សណ្ឋាគារ និងផ្សារទំនើប។

បើតាមក្រសួងពាណិជ្ជកម្ម ត្រឹមឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា និងជប៉ុនមានចំនួនជាង២ពាន់លានដុល្លារ ក្នុងនោះកម្ពុជា នាំទៅកាន់ប្រទេសជប៉ុនមានចំនួនប្រមាណ១ពាន់៦រយលាន ឯការនាំចូល ពីជប៉ុនមកកម្ពុជាវិញមានចំនួនជាង៤០០លានដុល្លារអាមេរិក។ ចំណែកទេសចរជប៉ុនមកកាន់កម្ពុជាវិញមានចំនួនជាង៦ម៉ឺននាក់ គិតត្រឹម ត្រីមាសទី១ ឆ្នាំ២០១៩នេះ ពោលចំនួននេះមានកំណើន២ភាគរយធៀបទៅនឹងឆ្នាំមុន៕

សង្រ្គាមពាណិជ្ជកម្មចិន និង អាមេរិកធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង

បរទេស ៖ ប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង ហើយសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដែលកំពុងបន្ត បានជះផលប៉ះពាល់ធំធេង ចំពោះទីក្រុងសេអ៊ូល។

ផលប៉ះពាល់ បានកើនឡើង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើម ដាក់សម្ពាធ អោយប្រទេស សម្ព័ន្ធមិត្ត ឈប់ប្រើផលិតផល ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ។ ចាប់តាំងពីពេលនោះមក សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវរងការវាយប្រហារនៅត្រីមាសទី 1 ដ៏អាក្រក់បំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក មក ។

ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់ប្រទេសនេះ ត្រូវបានកែប្រែដោយអតិផរណា បានធ្លាក់ចុះ 0.3 ភាគរយ នៅក្នុងត្រីមាសទី 1 ធៀបនឹងត្រីមាសមុន ដោយសារតែការនាំចេញខ្សោយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង បានឱ្យដឹងក្នុងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចប្រចាំខែ របស់ខ្លួនថា ហានិ ភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច កំពុងកើនឡើងនៅត្រីមាសទីមួយ ដោយសារសេដ្ឋកិច្ច ពិភពលោក ធ្លាក់ចុះ លឿនជាងការរំពឹងទុក និងការធ្លាក់ចុះនៃវដ្តអាជីវកម្ម នៅក្នុងឧស្សាហកម្ម អេឡិចត្រូនិក។

លោក Yang Jun-sok សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យមួយ បាននិយាយថា ពាណិជ្ជ កម្មរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះប្រមាណ 6.9% ក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំនេះ បើប្រៀប ធៀបទៅនឹងឆ្នាំមុន ហើយភាគច្រើននៃការធ្លាក់ចុះនេះ ត្រូវបានគេសន្មតថាដោយសារការធ្លាក់ចុះ តម្លៃពាក់ កណ្តាលប្រតិបត្តិការ ។

តំរូវការសកលលោកធ្លាក់ចុះ គួរតែត្រូវបានបន្ទោស សំរាប់បញ្ហានេះ តែប្រទេសកូរ៉េខាងត្បូង ក៏បាន រកឃើញថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាមេរិ ក៏ជាមូលហេតុនៃការធ្លាក់ចុះ សេដ្ឋកិសង្រ្គាមពាណិជ្ជកម្មចិន និង អាមេរិក ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង
China-US trade war takes toll on South Korean economy
បរទេស ៖ ប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង ហើយសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដែលកំពុងបន្ត បានជះផលប៉ះពាល់ធំធេង ចំពោះទីក្រុងសេអ៊ូល។

ផលប៉ះពាល់ បានកើនឡើង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើម ដាក់សម្ពាធ អោយប្រទេស សម្ព័ន្ធមិត្ត ឈប់ប្រើផលិតផល ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ។ ចាប់តាំងពីពេលនោះមក សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវរងការវាយប្រហារនៅត្រីមាសទី 1 ដ៏អាក្រក់បំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក មក ។

ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់ប្រទេសនេះ ត្រូវបានកែប្រែដោយអតិផរណា បានធ្លាក់ចុះ 0.3 ភាគរយ នៅក្នុងត្រីមាសទី 1 ធៀបនឹងត្រីមាសមុន ដោយសារតែការនាំចេញខ្សោយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង បានឱ្យដឹងក្នុងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចប្រចាំខែ របស់ខ្លួនថា ហានិ ភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច កំពុងកើនឡើងនៅត្រីមាសទីមួយ ដោយសារសេដ្ឋកិច្ច ពិភពលោក ធ្លាក់ចុះ លឿនជាងការរំពឹងទុក និងការធ្លាក់ចុះនៃវដ្តអាជីវកម្ម នៅក្នុងឧស្សាហកម្ម អេឡិចត្រូនិក។

លោក Yang Jun-sok សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យមួយ បាននិយាយថា ពាណិជ្ជ កម្មរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះប្រមាណ 6.9% ក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំនេះ បើប្រៀប ធៀបទៅនឹងឆ្នាំមុន ហើយភាគច្រើននៃការធ្លាក់ចុះនេះ ត្រូវបានគេសន្មតថាដោយសារការធ្លាក់ចុះ តម្លៃពាក់ កណ្តាលប្រតិបត្តិការ ។

តំរូវការសកលលោកធ្លាក់ចុះ គួរតែត្រូវបានបន្ទោស សំរាប់បញ្ហានេះ តែប្រទេសកូរ៉េខាងត្បូង ក៏បាន រកឃើញថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាមេរិ ក៏ជាមូលហេតុនៃការធ្លាក់ចុះ សេដ្ឋកិច្ច របស់ ប្រទេស ផងដែរ៕ច្ច របស់ ប្រទេស ផងដែរ៕

ខ្លាំងមែន សន្តិសុខយាមការដ្ឋានបុរីប៉េងហួត ព្រួតវាយបុរសម្នាក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពេលសន្តិសុខរបស់បុរីប៉េងហួតព្រួតវាយទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជិវិតនៅក្នុងការដ្ឋានបុរីប៉េងហួតស្ថិតនៅភូមិព្រែថ្លឹង សង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញកាលពីម៉ោង៦និ៣០នាទីយប់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩។ជនរងគ្រោះមានឈ្មោះសាន វណ្ណះអាយុ៣៥ឆ្នាំស្នាក់នៅម្តុំកើតហេតុខាងលើ។

ប្រភពព័ត៍មានពីបងស្រីបុរសរងគ្រោះខាងលើបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទៅលេងផ្ទះរបស់បងស្រីនៅក្បែរការដ្ឋានបុរីប៉េងហួត ដោយជនរងគ្រោះបានដើរចូលទៅលេងខាងក្នុងការដ្ឋានពេលនោះក្រុមសន្តិសុខក៏បានព្រួតគ្នាចាប់ជនរងគ្រោះវាយរហូតដាច់ខ្យល់ស្លាប់ហើយក៏នាំគ្នាលើកដាក់រទេះរុញសពជងរងគ្រោះយកមកដាក់ខាងក្រៅការដ្ឋាន ទើបផ្អើលដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះប្តឹងសមត្ថកិច្ចភ្លាមៗនោះលោកវរះសេនីយ៏ឯក ជឹមស៊ីថាអធិការខណ្ឌដង្កោបានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់យកទៅកាន់អធិការដ្ឋានខណ្ឌដង្កោ។

លុះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩កម្លាំងនគរបាលព្រទណ្ឌខណ្ឌដង្កោសហការណ៏ជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលជើងឯកបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ២នាក់បន្ថែមទៀត។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនបានរួមមានទី១៖ឈ្មោះចាន់អេម អាយុ៣២ ឆ្នាំមុខរបរសន្តិសុខបុរីប៉េងហួត
ទី២៖ឈ្មោះឈិត ណាង អាយុ៣៤ឆ្នាំមុខរបរសន្តិប៉េងហួត
ទី៣៖ ឈ្មោះផូ ភក្តី អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខប៉េងហួត
និងទី៤៖ឈ្មោះ យុក សំកុល អាយុ៣៣ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើកំពុងតែធ្វើការសាកសួនិងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ​ស.ស.

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកលើកទី១២ ឆ្នាំ២០១៩

ខេត្តបាត់ដំបង ៖ នាព្រឺកទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្នងការដ្ឋាននគបាលខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានប្រារព្ធទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ ឆ្នាំ២០១៩ដែលធ្វើឡើងនៅខាងមុខសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលនៃគណៈអ ភិបាលខេត្ត និងជាប្រធានអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
មានប្រសាសន៍ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២-២០១៩នេះលោក ងួន រតនះ អភិបាលខេត្ត បានលើកឡើងថាស្ថានភាព គ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ន គឺជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលបង្កឡើង ដោយសារការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែងដោយប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ និងមិនពាក់ខ្សែក្រវ៉ាត់ សុវត្ថិភាពពេលធ្វើដំណើរតាមរថយន្តផងដែរ។

ដែលកត្តាទាំងអស់នេះហើយបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរបណ្តាលឱ្យរបួសពិការ ឬបាត់បង់ជីវិតមនុស្សយ៉ាងអាណោច អាធ័ម រួមជាមួយ នឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន និងបានបន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម រួមជាមួយផលវិបាកជាច្រើនទៀតនៅក្នុងសង្គមកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវទៅដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ដោយសូមចូលរួមយកចិត្តទុកដាក់នូវ វិធានការដូចខាងក្រោម ៖

១. អ្នកបើកបរម៉ូតូ និងអ្នកធ្វើដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ៗ គ្នាទោះជិតឬឆ្ងាយ
២. មុនពេលបើកបរយានជំនិះត្រូវត្រួតពិនិត្យបច្ចេកទេសឱ្យបានម៉ត់ចត់ និងលើកកម្ពស់ ស្មារតីប្រុងប្រយ័ត្នជានិច្ច
៣. អ្នកបើកបររថយន្ត និងអ្នករួមដំណើរជាមួយទាំងអស់ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ឱ្យបានគ្រប់ៗគ្នា
៤. អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានល្អ មិនថាជិតឬឆ្ងាយ
៥. សូមបន្ថយល្បឿនបើកបរទៅតាមស្ថានភាពផ្លូវ និងស្ថានភាពចរាចរណ៍ ដូចជាផ្លូវកោង…ជាដើម
៦. មុននឹងវ៉ាជែងត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរអាចវ៉ាជែងដោយសុវត្ថិភាពកុំប្រថុយ ប្រថាន
៧.ពេលបើកបរត្រូវប្រកាន់ស្តាំជានិច្ច និងគោរពសិទ្ធិអាទិភាព គឺត្រូវបន្ថយល្បឿន
៨.”បើពិសារគ្រឿងស្រវឹងកុំបើកបរ បើបើកបរកុំពិសាគ្រឿងស្រវឹង” ព្រោះបើស្រវឹង អ្នកបើកបរនឹងបាត់ភាពម្ចាស់ការលើខ្លួនឯង
៩.ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកទំនិញមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់
១០.ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្នើប្រជាពលរដ្ឋគ្រប់រូបមេត្តាអត់ធ្មត់ ខន្តី អាធ្យាស្រ័យ ជៀសវាងការប្រើអំពើហិង្សា ត្រូវរួមគ្នាដោះស្រាយតាមនីតិវិធី។

ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងទទួលការងារចរាចរណ៍ខេត្ត បានមានប្រសាសន៍ថា បញ្ហាប្រឈមខ្លះៗពាក់ព័ន្ធនិងមន្ត្រីអនុវត្តច្បាប់ ទី១ សំខាន់ទៅលើអ្នកធ្វើចរាចរណ៍ ការដឹកលើស ការដឹកសំពីងសំពោងជាដើម ដែលពេលខ្លះគាត់តម្រូវអោយប៉ូលីសផាកពិន័យ ខ្លះទៀតបានបើកគេចផងដែរ។

ហើយបញ្ហាការដឹកសំពីងសំពោងនេះដែរ បើសិនជាមានការលើសកំរិតពីផ្លូវច្បាប់ យើងធ្វើការផាកពិន័យរួចរាល់ហើយ តម្រូវអោយគាត់រុះរើ ផ្ទេរឥវ៉ាន់ អោយត្រូវតាមកម្ពស់ ទទឹង និងបណ្តោយផងដែរ ហើយមួយវិញទៀតអ្វីដែលសំខាន់មន្ត្រីជំនាញរបស់លោកសហការជាមួយ អង្គការ មន្ទីរសាធារណការ និងកាកបាទក្រហមកម្ពុជាខេត្តដោយចុះធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងនៅសាលារៀនផងដែរ។

គួរបញ្ជាក់ថា ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ -២០១៩ នាព្រឹកនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរង ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត សរុប ប្រមាណជាង ៥០០ នាក់បានចូលរួម៕ ដោយ ៖ សុផល