ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ បានដឹកនាំអ្នកសារព័ត៌មានទៅពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីមានការចោទថា កម្ពុជាអនុញ្ញាតឱ្យចិន សាងសង់មូលដ្ឋានទ័ពនៅទីនោះ។
ដូចការគ្រោងទុក នៅព្រឹកនេះ អ្នកនាំពាក្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុប៧៣នាក់ បានធ្វើដំណើរចុះពិនិត្យមើលទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ ដើម្បីស្វែងរកការពិត។ តាមការកត់សម្គាល់ ក្រៅពីសារព័ត៌មាន Fresh News និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅក្នុងប្រទេសកម្ពុជា តំណាងស្ថាប័នព័ត៌មានបរទេសមួយចំនួនទៀត ដែលនឹងចូលរួមពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាមនេះ មានដូចជា AP, Reuters, VOA, Cambodia China Times, AFP, Xinhua, Cambodia China Friendship Radio និង Japanese TV ជាដើម។
គួររំលឹកថា គម្រោងដឹកនាំអ្នកកាសែតទៅមើលមូលដ្ឋានកងទ័ពជើងទឹករាមនេះ បន្ទាប់ពីសារព័ត៌មាន មួយរបស់សហរដ្ឋអាម៉េរិកឈ្មោះ the Wall Street Journal បានចុះផ្សាយថា កម្ពជា បានចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយរដ្ឋាភិបាលចិន កាលពីប៉ុន្មានខែមុននេះ ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងក្នុងមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។
ជាមួយគ្នានេះ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយថា «កម្ពុជាបដិសេធចំពោះជំនួយសហរដ្ឋអាមេរិក ក្នុងការជួសជុលអគារមួយកន្លែង នៅមូលដ្ឋានកងទ័ពជើងទឹករាម»។
ក្រោយការផ្សព្វផ្សាយនេះ ឧបការីរងក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លោក Joseph Felter បានសរសេរលិខិតមួយផ្ញើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ ដើម្បីឱ្យពន្យល់អំពីមូលហេតុដែលកម្ពុជា បដិសេធជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួសជុលអគារហ្វឹកហ្វឺន និងផ្ទុកសម្ភារៈ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ មន្រ្តីយោធាជាន់ខ្ពស់អាមេរិករូបនេះ ដាក់ការសង្ស័យថា ពាក់ព័ន្ធនឹងរឿងនេះ កម្ពុជាអាចបើកផ្លូវឲ្យចិនមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានធ្លាប់បានបញ្ជាក់ថា ការចុះផ្សាយថា «កម្ពុជាបដិសេធចំពោះជំនួយសហរដ្ឋអាមេរិក ក្នុងការជួសជុល អគារមួយកន្លែង នៅមូលដ្ឋានកងទ័ពជើងទឹករាម» គឺជាដំណឹងមិនពិតនោះទេ ដោយហេតុថា ក្រសួងការពារជាតិ ពុំដែលបានស្នើទៅអាមេរិក ដើម្បីជួសជុលអគារខាងលើនេះម្តងណាទេ។
បើតាមអ្នកនាំពាក្យ, ពាក់ព័ន្ធនឹងលិខិតរបស់ ឧបការីរងក្រសួងការពារជាតិសហរដ្ឋអាមេរិកនោះ ក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញអនុព័ន្ធយោធាប្រចាំការនៅក្នុងស្ថានទូតអាមេរិក មកស្តាប់ការបំភ្លឺ អំពីមូលហេតុដែលកម្ពុជាមិនទាន់មានភាពចាំបាច់ ក្នុងការទទួលជំនួយសហរដ្ឋអាមេរិក ដើម្បីជួសជុលអគារខាងលើនេះផងដែរ៕
នៅក្នុងជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយលោកស្រី ហា ហ្វៀងហុង (Ha Nguyen Hong) នាយកកម្មវិធី ការងារកាន់តែប្រសើរនៃអង្គការ ILO នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរ ហៅកាត់ថា BFC របស់អង្គការពលកម្មអន្តរជាតិ និងបានសន្យាជួយជំរុញរោងចក្រផលិតសម្ភារៈ ធ្វើដំណើរ ចូលរួមនៅក្នុងកម្មវិធីនេះឱ្យបានច្រើន។
លោកបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានទទួលការឯកភាពពីរាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តកម្មវិធី BFC រយៈពេលបីឆ្នាំទៀត (២០២០-២០២២) ដូច្នេះសូម ILO-BFC រៀបចំសេចក្តីព្រាងអនុស្សរណនៃការយោគយល់គ្នា ដើម្បីត្រៀមចុះហត្ថលេខានៅកំឡុងខែតុលាខាងមុខ ហើយសូមធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនកិច្ចការនេះ ។
ជាការឆ្លើយតប លោកស្រី ហា ហ្វៀងហុង បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានបកស្រាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបាននានារបស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែបានផ្តល់ការគាំទ្រដល់ ILO-BFC ដើម្បីចូលរួមពង្រឹងស្តង់ដារ និងលក្ខខណ្ឌការងារ សម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងស្បែកជើង ៕
ការប្រកាសបដិសេធជាថ្មី ដោយផ្ទាល់មាត់នេះ បានធ្វើឡើង ក្នុងសន្និសីទកាសែត ប្រចាំសប្តាហ៍ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នេះជាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងព្រះសីហនុ ជាលើកដំបូងរបស់លោកអភិបាលទើបចូលកាន់តំណែងថ្មី ដោយក្នុងប្រតិបត្តិការបង្ក្រាបនោះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួនជាង ១០០នាក់ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន។

ក្រោយពីការឃាត់ខ្លួន មន្ដ្រីនគរបាលទាំង៣រូបនោះ ធ្លាប់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះមាន២នាក់ ជាមន្ត្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀតនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ទាំងសមត្ថកិច្ច និងតុលាការនៅមិនទាន់ហ៊ានបង្ហើបអំពីឈ្មោះអ្នកទាំងនេះនៅឡើយទេ។
ជនបរទេស ៦នាក់ ជាសមាជិកសភាអឺរ៉ុប ដែលក្រសួងការបរទេស បានដាក់ចូលក្នុងបញ្ជីរឹតបន្តឹង ហាមចូលកម្ពុជា រួមមាន ៖ ១-លោក Phill Bennion ជនជាតិ អង់គ្លេស ២-លោកស្រី Ana Gomes ជនជាតិ ព័រទុយហ្គាល់ ៣-លោក Ithan Kyuchyuk ជនជាតិ ប៊ុលហ្គារី ៤-លោក Johannes Cornelis van Baalen ជនជាតិ ហូឡង់ ៥-លោកស្រី Abir Al Sahlani ជនជាតិ ស៊ុយអែត ៦-លោក Javier Nart ជនជាតិ អេស្ប៉ាញក្នុងលិខិត ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានជម្រាបទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅបរទេសក្នុងកម្មវត្ថុ ស្តីពីការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពពេលផ្តល់ទិដ្ឋាការចូលកម្ពុជា។
ថ្លែងក្នុងឱកាសចូលជួបជម្រាបលា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៤ ខែកក្កដា លោកជំទាវ Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត ដែលត្រូវចប់អាណត្តិប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសស៊ុយអែតកំពុងតែកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៅកម្ពុជា រយៈពេល៥ឆ្នាំទៀត ដោយគិតចាប់ពីឆ្នា២០២០-២០២៤ខាងមុខនេះ ដើម្បីជួយដល់កម្ពុជាអោយកាន់តែមានភាពជឿនលឿន និងប្រែក្លាយទៅជាប្រទេស ដែលមានការអភិវឌ្ឍន៍ខ្ពស់ ប្រកបដោយចីរភាព។
ពីទីក្រុងប៉េកាំង ប្រទេសចិន លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានចាត់ទុកថា ការផ្សាយរបស់កាសែតអាមេរិក The Wall Street Journal ជុំវិញកិច្ចព្រមព្រៀងសំងាត់រវាងចិន និងកម្ពុជាដែលអនុញ្ញាតឲ្យយោធាចិនឈរនៅកម្ពុជា ថាជាពាក្យចចាមអារាម និងជាព័ត៌មានមិនពិត។ តាមលោក Wu ប្រទេសចិន និងកម្ពុជា មានត្រឹមកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញជាមួយគ្នាព្រមទាំងការផ្តល់ជំនួយ ដល់គ្នាទៅវិញទៅមកហើយកិច្ចសហប្រតិបត្តិការទ្វេភាគីនេះគឺគ្មានការកំណត់គោលដៅទៅលើប្រទេសទីបីណាមួយឡើយ។
សំណង់ផ្ទះល្វែង«បុរី គឹមធី» ត្រូវបានគេដឹងថា បានសង់ផ្ទះល្វែងលក់ចំនួន២០៩ល្វែងស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានដំណើរការសងបានប្រមាណ៧០ទៅ៨០ភាគរយ ហើយ ស្រាប់តែ ពេលនេះអាជ្ញាធរ រកឃើញថា អត់ច្បាប់ទៅវិញ។
លោកប៉ាង លីដា ក៍បានធ្វើកំណត់ហេតុ ផ្អាកការសាងសង់បណ្តោះអាសន្ន ហើយ ណែនាំ អោយម្ចាស់ សុំច្បាប់អោយបានត្រឹមត្រូវ ។ទោះបីជាយ៉ាងណានៅក្នុងការត្រួតពិនិត្យ ម្ចាស់សំណង់ពុំមានវត្តមានឡើយ ដោយតំណាងអះអាងថា នៅក្រៅប្រទេស។
លោកស្រី Sri Werning Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពី ជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB បានលើកឡើងថា មូលនិធិអភិវឌ្ឍកិច្ចគាំពារសង្គមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម ដែលADB បាននឹងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះរួមមាន៖ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ាបៃសង់។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ សម្រេចមិនឃុំខ្លួនអ្នក សារព័ត៌មាន ២នាក់ តែដាក់អោយស្ថិតក្រោមការត្រួតពិនិត្យ របស់តុលាការ ។ ចំណែកពលរដ្ឋ៥នាក់ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណីទំនាស់ដីធ្លីជាមួយឧកញ៉ា ខូវ សម្បត្តិ ។ នេះបើតាមការបញ្ជាក់របស់លោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ទី២៣ ខែ កក្កដា ម្សិលមិញនេះ។
សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន ធ្វើការ ឃាត់ខ្លួន ជនសង្ស័យទាំងអស់ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា កន្លងទៅ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសនៅចំណុច ក្នុង ក្រុម៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ អៀម សំអន ភេទប្រុស អាយុ៣៨ឆ្នាំ បម្រើការងារនៅនាយកដ្ឋានអង្គរក្ស មានឋានន្តរស័ក្តិអនុសេនីយ៍ឯក មុខងារជំនួយការស្រាវជ្រាវសន្តិសុខ មានទីលំនៅផ្ទះសង់ថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២០២អឺ៣ ផ្លូវលេខ១៣០ ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ មុខរបរអ្នកបើកបររថយន្តនៅក្រុមហ៊ុន ឆាយ វ៉ាន់។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីតួនាទីរបស់សារព័ត៌មានក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី ២៣ កក្កដានេះ លោក កែន សេរីរដ្ឋា ប្រធាអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS បានបញ្ជាក់ថា កម្ពុជាបានក្លាយជាគោលដៅសម្រាប់ឧក្រិដ្ឋជន ដើម្បីប្រើប្រាស់ដឹកឆ្លងកាត់ផលិតផលសត្វព្រៃទៅកាន់តំបន់អាស៊ី ពីទ្វីអាហ្រ្វិក ពិសេសភ្លុកដំរី និងកុយរមាស ស្រកា និងពង្រួល។ ការជួញដូរសត្វព្រៃ ត្រូវបានគេចាត់ទុកថា ជាបទល្មើសឆ្លងដែនមួយ ក្នុងចំណោមបទល្មើសឆ្លងដែន ជាច្រើនដែលអាចរកប្រាក់បានច្រើនបំផុតនៅលើពិភពលោក គិតជាប្រាក់ចន្លោះពី៧ទៅ២៣ពាន់លានដុល្លារអាមេរិក។ ត្បិតកម្ពុជា ត្រូវបានឧក្រិដ្ឋជន យកមកប្រើប្រាស់ ដើម្បីជួញដូរ ប៉ុន្តែសត្វព្រៃរបស់កម្ពុជា មួយចំនួនក៏ត្រូវបានគេយកទៅជួញដូរក្នុងប្រទេសនិងនាំចេញទៅខាងក្រៅថែមទៀត។
លោក កែន សេរីរដ្ឋា ប្រធាអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS បទល្មើសជួញដូរសត្វព្រៃនៅកម្ពុជាបានថយចុះ ប៉ុន្តែចំនួនសត្វព្រៃរបស់កម្ពុជា ក៏បានបាត់បង់ច្រើន រហូតមានសត្វខ្លះបានបាត់វត្តមានជាបណ្តើរ ដូចជាខ្លារដំបង រមាំងជាដើម។កត្តាដែលធ្វើឲ្យបាត់បង់សត្វព្រៃនៅកម្ពុជា គឺដោយសារ កំណើននៃការបរបាញ់ ការកើនឡើងនៃដីកសិកម្ម ធ្វើឲ្យបាត់បង់ជម្រកសត្វព្រៃ។
ប្រធានគម្រោងនៃក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd, លោក Akai Lin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៣ខែក្កដានេះ នៅភោជនីយដ្ឋានទន្លេបាសាក់ថា ព្រឹត្តការណ៍ពិពរណ៍ប្រចាំឆ្នាំលើកទី៨នេះ នឹងរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និង សិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងគ្រាំទ្រដោយអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងបណ្តាក្រុមហ៊ុននានា បានការចូលរួម២៨០ស្តង់ មកពី២០០ក្រុមហ៊ុន នៃបណ្តាប្រទេសចំនួន១៥ និងតំបន់។ដែលចំនួននេះកើនឡើងរហូតដល់៤០ភាគរយ បើធៀបនឹងឆ្នាំមុនៗ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានថា ផ្លូវជាតិក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ចំនួនពីរខ្សែ សរុបប្រវែង ១០០គីឡូម៉ែត្រ ដែល១ខ្សែស្ថិតនៅក្នុងស្រុកឆែប និង១ខ្សែទៀត តភ្ជាប់ពីទីរួមខេត្តព្រះវិហារ មកដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង បានទទួលការគ្រប់គ្រង និងជួសជុលសារឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនោះហើយ។
លោកប្រធានមន្ទីរបន្តថា ផ្លូវទំាងពីរខ្សែនេះ បានរងការប្រេះដាច់ជាអន្លើៗ ដោយសារទឹកភ្លៀងហូរកាត់នៅក្នុងរដូវវស្សានេះ ហើយខណៈនេះត្រូវបានថែទាំ និងជួសជុលឡើងវិញ បានរួចរាល់នោះហើយ។ សំរាប់ប្រជាពលរដ្ឋដឹកទំនិញ និងកសិផលនានា ទៅកាន់ទីផ្សារ ក៏ដូចជាសម្រួលដល់ការចុះបំពេញការងារ របស់មន្ត្រីរាជការសាធារណៈ ផងនោះដែរ។ លោកថា ផ្លូវទាំងពីរប្រភេទ ទី១.គឺផ្លូវជាតិលេខ៩៤ ជាផ្លូវក្រាលក្រួសក្រហម មានប្រវែង៦១គីឡូម៉ែត្រ តភ្ជាប់ពីទីរួមស្រុកឆែប រហូតដល់ឃុំកំពង់ស្រឡៅ១ ជាប់មាត់ទន្លេព្រំប្រទល់ផ្លូវទឹក ប្រទេសឡាវ និងទី២.ផ្លូវជាតិលេខ៩ តភ្ជាប់ពីទីរួមខេត្តព្រះវិហារ រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង មានប្រវែង៦១គីឡូម៉ែត្រ ផ្លូវទាំងពីរខ្សែ មានប្រវែងសរុប ១២២គីឡូម៉ែត្រ។
លោកថា ផ្លូវជាតិលេខ៩៤ កំពុងដំណើរការកៀរសម្រួលជិតរួចរាល់ហើយ រីឯផ្លូវជាតិលេខ៩ ត្រូវបានបញ្ចប់ការជួសជុល១០០%ហើយ។ ដោយឡែក ស្ពានថ្ម ចំនួន២កន្លែង នៅផ្លូវជាតិលេខ៩៥ តភ្ជាប់ពីទីរួមស្រុកឆែប ទៅកាន់ស្រុកជ័យសែន មន្ត្រីជំនាញស្ពានផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងតែដំណើរការស្ថាបនានោះហើយ និងនៅមានស្ពាន១ខ្សែទៀត ប្រវែងជាង១០០ម៉ែត្រ កំពុងរងនូវការចាស់ទ្រុឌទ្រោមខ្លាំង។
ជាមួយគ្នានោះ លោកក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាពិនត្យតាមលទ្ធភាព ក្នុងការសាងសង់ស្ពានថ្មី សម្រាប់ប្រជាពលរដ្ឋបានធ្វើដំណើរ ផុតពីក្តីបារម្ភ។ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងរកការយោគយល់ ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលបានធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើ នាពេលកន្លងទៅ ហើយជួបការលំបាកក្នុងការធ្វើដំណើរ ដែលក្រុមការងាររបស់មន្ទីរ បានធ្វើការជួសជុលមានភាពយឺតយ៉ាវ។ ប៉ុន្តែបច្ចុប្បន្ននេះ ផ្លូវទាំងអស់នោះ ត្រូវបានធ្វើការថែទាំ និងជួសជុលរួចរាល់ហើយ។
លោក សំ លាងទ្រី បានបញ្ជាក់ជំហរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅតែបន្តយកចិត្តទុកដាក់ជួសជុល និងថែទាំផ្លូវទាំងអស់នេះ ដូចជាលុបស្នាមប្រេះ ស្នាមស្រុត សម្អាតរុក្ខជាតិតាមដងផ្លូវ និងធ្វើការកៀរសម្រួលផ្លូវក្រួសក្រហមជាដើម។ បន្ថែមពីនេះ លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព បន្ទាប់ពីផ្លូវជាតិទាំងពីរខ្សែនេះ បានបញ្ចប់នូវការថែទាំង និងជួសជុលរួចរាល់ជាស្ថាពរហើយនោះ៕




