All posts by មេគង្គ ប៉ុស្តិ៍

នាយរដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីវៀតណាម ជួបពិភាក្សាទ្វេភាគីនៅទីក្រុងប៉េកាំង

ភ្នំពេញ ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិការខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ មេសា បានទទួលជួបពិភាក្សាការងារ និងពិសារអាហារពេលព្រឹកជាមួយលោក ង្វៀង សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម នៅសណ្ឋាគារ នៃការស្នាក់នៅរបស់ថ្នាក់ដឹកនាំកម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ចំពោះការរីកចំរើន និងសមិទ្ធិផលរីកចំរើនជាច្រើនរបស់ប្រទេសវៀតណាម ព្រមទាំងមានកំណើនសេដ្ឋកិច្ចខ្ពស់យ៉ាងឆាប់រហ័ស។

សម្តេចតេជោ បានបន្តថា ពិតជារីករាយដែលបានពិភាក្សា ផ្លាស់ប្តូរមតិប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមកទទួលដោយផ្លែផ្កា និងប្រសិទ្ធភាពលើបញ្ហាទំនាក់ទំនងទ្វេរភាគី ក៏ដូចជាបញ្ហាំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពូនជ្រ៉ំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តការ។

ជួយគ្នានេះលោក នាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូន ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើអោយកម្ពុជាមានការរីកចំរើនខ្ពស់។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមាន ការ រីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមាន ការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។

សូមជំរាបថា កន្លងទៅថ្នាកដឹកនាំកម្ពុជា វៀតណាម ធ្លាប់បានប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាដែលនៅសេះសល់ ដូចជា ខណ្ឌសីមា និងបោះបង្កោលព្រំដែន និងការសំរេចអោយបានទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លានៅឆ្នាំ២០២០ ផែនការមេតភ្ជាប់លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមព្រំដែនផងដែរ៕

ខឹងនឹងគូដណ្ដឹង លោតទឹកសម្លាប់ខ្លួនតែមិនស្លាប់ បែរជាបាក់ឆ្អឹងខ្នងអំពល់ដល់គ្រួសារ

ភ្នំពេញ : ស្រ្តីរូបស្រស់ស្អាតម្នាក់សង្ស័យខឹងគូរដណ្ដឹងជិះម៉ូតូឌុបចេញពីស្រុកមកលោតទឹកសម្លាប់ខ្លួនតែមិនសំរេចបាននគរបាលជេីងទឹកចេញកាណូតស្រង់ឡេីងលេីគោក និងបង្កការភ្ញាក់ផ្អេីលហេតុការនេះកេីតឡេីង កាលវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០១៩នៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតនៅភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះមានឈ្មោះ ហាក់ គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមននៅបន្ទប់ជួល មានស្រុកកំណេីតភូមិព្រែកតាអុង ឃុំ ពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្ត កណ្ដាលបេីតាមរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកនិងអួលដេីមគរខឹងគូរដណ្ដឹងឈ្មោះ ម៉េង តែមិនបានបញ្ជាក់ថាខឹងរឿងអ្វីអោយប្រាកដគ្រាន់តែអោយលេខទូរស័ព្ទគូដណ្ដឹងអោយសមត្ថកិច្ច និងមិននិយាយតបតជសមួយកិច្ចទៀតទេ ។

សមត្ថកិច្ចបន្តថា ក្រោយពីសាកសួរនាំមិនបានចំលេីយច្បាស់លលាស់ពីមូលហេតុទេគ្រាន់តែបានលេខទូរស័ព្ទបុរសជាគូដណ្ដឹងប៉ុណ្ណោះហេីយសមត្ថកិច្ចយេីងក៏បានទូរស័ព្ទសួរពិតជាបុរសម្នាក់លេីទូរស័ព្ទ និងឆ្លេីយថាជាគូដណ្ដឹងពិតមែនហេីយក៏មិនបានដឹងថា ស្រ្តីគូដណ្ដឹងខឹងរឿងអីទេីបដាច់ចិត្តមកលោតទឹកនៅលេីស្ពានច្បារអំពៅនោះទេ តែសព្វថ្ងៃគាត់បានមករស់នៅភ្នំពេញ ជួលបន្ទប់ជាមួយគ្នា តែខាងស្រីប្រច័ណ្ឌច្រេីនដោយរូបគាត់ដេីរទៅណាឆ្ងាយ ឬទៅយូរមិនបានទេ ណាមួយរឿងនឹងក៏បានប្រាប់ទៅខាងម្ដាយខាងស្រីដែរ ។ សមត្ថកិច្ចសូមអោយខាងបុរសគូដណ្ដឹងជួយប្រញប់ប់ទាក់ទងក្រុមគ្រួសារអោយប្រញ្ញាប់មកមន្ទីរពេទ្យបង្អែកមានជ័យដោយសារត្រូវថតស្កេនឆ្អឹងខ្នងសង្ស័យនារីរងគ្រោះលោតបោកនិងថ្មចំជេីងតាងស្ពាននេះយោងតាមគ្រូពេទ្យបញ្ជាក់និងត្អូញត្អែរពីអ្នករបួស ៕ ដោយ ៖ សុផល

ចៅសង្កាត់គោករការ ​ដែលជួបគ្រោះថ្នាក់ចរាចរណ៍បានទទួលមរណភាពហើយ

ភ្នំពេញ ៖ ចៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ បានស្លាប់បាត់បង់ជីវីតហើយ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា នេះក្នុងមន្ទីរពេទ្យនៅប្រទេសវៀតណាម ដោយសាររបួសធ្ងន់ធ្ងពេក និងត្រូវបានក្រុមគ្រួសារបញ្ជូនត្រឡប់មកលំនៅឋានវិញនៅវេលារសៀលថ្ងៃទ២៥ ខែមេសា នេះ ។

លោក សាំង ស៊ិន ចៅសង្កាត់គោករការ បានរងរបួសធ្ងន់ធ្ងរត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតរួចបញ្ជូនទៅកាន់មន្ទីរពេទ្យនៅប្រទេសវៀតណាម បន្ទាប់ពីរូបលោកជិះបានរថយន្តម៉ាក HILANDER មួយគ្រឿងជួបគ្រោះថ្នាកចរាចរណ៍បុកជាមួយរថយន្តដឹកដីមួយគ្រឿងដែលបើកឆ្លងផ្លូវ។

គ្រោះថ្នាក់ចរារណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានរណ្តៅដី ឧកញ៉ា ញឹក ផន លើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកសាំង ស៊ិន ភេទប្រុស អាយុ ៥៧ឆ្នាំ ជាចៅសង្កាត់គោករការ ស្នាក់នៅភូមិច្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញលោកចៅសង្កាត់បានជិះរថយន្តម៉ាក HILANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2249 មកពីប្រជុំនៅសាលាខណ្ឌព្រែកព្នៅគោលបំណងត្រឡប់ទៅផ្ទះ។នៅពេលធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុ ក៍បានបុករថយន្តដឹកដីមួយគ្រឿងម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2236 ដែលបើកឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹង។

តាមព័ត៌មានអោយដឹងថា នៅក្នុងគ្រោះបណ្តាលអោយលោកចៅសង្កាត់រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមដោយសារតែរបួសធ្ងន់ពេក ក៍បានស្លាប់បាត់បង់ជីវិត៕

មន្ត្រីជំនាញអត់ខ្វល់ពីករណីជីកអាចម៌ដីលក់ក្នុងស្រុកព្រះស្តេចដែលជ្រៅហួសហេតុ

ព្រៃវែង ៖ ក្រុមធ្វើជីវកម្មជីកយកអាចម៌ដីលក់ ២កន្លែងក្បែរគ្នា ស្ថិតក្នុងភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែងមានករណីជីករណ្តៅយគអាចម៍ដីលក់ មានជម្រៅជ្រៅលើសពីច្បាប់អនុញ្ញាត ប៉ុន្តែមន្ត្រីជំនាញរ៉ែ និងថាមពលខេត្ត ហាក់ដូចជាមិនអើពើក្នុងករណីនេះទេ។

បើតាមប្រភព័ត៌មានអោយដឹងថា ម្ចាស់អាជីវកម្មទាំងពីរកន្លែងខាងលើនេះ ត្រូវគេស្គាល់ឈ្មោះ គី និងម្នាក់ទៀតឈ្មោះ ផាត ដែលបានទិញដីនៅចំណុចនេះម្នាក់ៗរាប់ហិកតា រួចបានដាក់គ្រឿងចក្រមកធ្វើសកម្មភាពជីកយកអាចម៌ដីលក់ និងប្រើប្រាស់រថយន្តកូរ៉េធុនធំៗជាច្រើនគ្រឿង ធ្វើការដឹកជញ្ជូនរយៈពេលយូរឆ្នាំមកហើយ សុទ្ធតែរណ្តៅដីដូចរន្ធបាយខុម និងមានជម្រៅជ្រៅគួរឲ្យព្រួយបារម្ភ។ បរិវេណរណ្តៅដីនេះ គេតែងតែនាំគ្នាហៅថា ជាកន្លែងរណ្តៅដីយក្ស ឬរណ្តៅដីមរណៈ ព្រោះរណ្តៅដីធំៗហើយមានជម្រៅជ្រៅៗជិតដល់ក្បាលប្រេតឯណោះ។

ប្រភពបន្តថា សព្វថ្ងៃប្រជាពលរដ្ធកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ ជាពិសេសកូនចៅតូចៗ ឬសត្វពាហនៈខ្លាចតែដើរធ្លាក់ចូលទៅក្នុងរណ្តៅដីនេះស្លាប់។រីឯឡានដឹកជញ្ជូនអាចម៌ដីវិញដាក់ពេញឡើងហៀរៗទ្រុងមិនគ្រប ហើយបើកបរតាមផ្លូវជាតិលេខមួយលឿនៗជ្រុះអាចម៌ដី រប៉ាត់រប៉ាយពាសពេញដងផ្លូវសាធារណៈហុយទ្រលោមបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរនូវបញ្ហាប្រឈមពីសុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសខ្លាចតែដុំដីធំៗលើឡានធ្លាក់មកប្រាកដ ជាបង្កអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរជាក់ជាមិនខានឡើយ។ គួរបញ្ជាក់ថា នៅចំណុចភូមិព្រៃខ្លានេះ គឺជាចំណុចផ្លូវកោង ហើយរថយន្តដឹកដីទាំងនេះឧស្សាហ៍បង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ មានរបួសបែកក្បាលបាក់ដៃបាក់ជើងរហូតដល់ស្លាប់បាត់បង់អាជីវិតអ្នកដំណើរទៀតផង សមត្ថកិច្ចមិនដែលចាប់បានតៃកុងឡានយកមកផ្តន្ទាទោសម្តងណាទេ។

ប្រភពបន្តទៀតថារណ្តៅដីរបស់ឈ្មោះគីនិងឈ្មោះ ផាត នេះសង្ស័យគ្មានច្បាប់អនុញ្ញាតពីក្រសួងរ៉ែ និងថាមពលឡើយ គ្រាន់ត្រូវរ៉ូវគ្នាត្រឹមថ្នាក់ស្រុក ខេត្តប៉ុណ្ណោះ ហើយបើតាមផ្លូវច្បាប់រ៉ែ និងថាមពល ក៍មិនដែលអនុញ្ញាតអោយជីកមានជម្រៅជ្រៅរហូតដល់ទៅ 5-6 ដៃអាអ៊ិច នោះដែរ។

ភាពព្រងើយកន្ទើយនេះ ហើយបានធ្វើអោយមហាជនជាច្រើនដាក់ការសង្ស័យទៅលើអាជ្ញាធរសមត្ថកិច្ចមន្ត្រីជំនាញនៃស្រុកព្រះស្តេច ខេត្តព្រៃវែង ទទួលបានលាភសក្ការៈកម្រិតណាមួយពីម្ចាស់អាជីវកម្មទាំងពីរកន្លែងនេះ ហើយមើលទៅ បានជាធ្មេចភ្នែកសំងំស្ងៀមបណ្តែតបណ្តោយអោយម្ចាស់អាជីវកម្មទាំងនេះ មិនអនុវត្តន៍ទៅតាមច្បាប់ ធ្វើអ្វីស្រេចតែអំពើចិត្ត មិនគិតពីផលប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃបែបនេះ។

ឆ្លើយតបជាមួយភ្នាក់ងារព័ត៌មាននាពេលថ្មីៗនេះ លោក ភុន សម្ភស្ប អភិបាលស្រុកព្រះស្តេច បានប្រាប់តាមទូរស័ព្ទអោយដឹងយ៉ាងខ្លីថា រូបលោកមិនអាចផ្តល់បទសម្ភាសន៍តាមទូរស័ព្ទបានទេ យល់ពីអារម្មណ៍គេខ្លះផង។ ចំណែកលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង មិនអាចទំនាក់ទំនងសុំការបំភ្លឺជុំវិញរឿងនេះ បាននៅឡើយទេ៕

តំបន់មួយចំនួននៅភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង នឹងត្រូវដាច់ភ្លើងពីព្រឹកទល់ល្ងាច

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានជូនដំណឹងថា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ពីថ្ងៃទី២៥ ដល់ ២៨ ខែមេសា ឆ្នាំ២០១៩ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ និងដំឡើងបរិក្ខារមួយចំនួន។

សេចក្តីជូនដំណឹង បានបញ្ជាក់ពីពេលវេលា និងទីកន្លែងដែលត្រូវផ្តាច់ភ្លើង មានដូចជា ៖

១. ថ្ងៃទី២៥មេសា៖ សង្កាត់ផ្សារថ្មីទី២ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ និងចោមចៅទី១ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច។

២. ថ្ងៃទី២៦មេសា៖ សង្កាត់ភ្នំពេញថ្មី គោកឃ្លាង ក្រាំងធ្នង់ ឃ្មួញ ត្រពាំងក្រសាំង សំរោងក្រោម ចោមចៅទី៣ គោករកា កំបូល កន្ទោក ឪឡោក បាក់ខែង ឃុំបែកចាន ឃុំពើក ឃុំឆក់ឈើនាង ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល និងស្រុកពារាំង ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច។

៣. ថ្ងៃទី២៧មេសា៖ សង្កាត់ស្រះចក ចោមចៅទី២ ត្រពាំងក្រសាំង សំរោងក្រោម ចោមចៅទី៣ គោករកា កំបូល កន្ទោក ឪឡោក ឃុំបែកចាន ឃុំពើក និងឃុំឆក់ឈើនាង ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច។

៤. ថ្ងៃទី២៨មេសា៖ សង្កាត់ចោមចៅទី២ ចោមចៅទី៣ ត្រពាំងក្រសាំង កន្ទោក កំបូល ឪឡោក ឃុំបែកចាន ឃុំឆក់ឈើនាង ឃុំពើក និងឃុំសំរោងលើ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច៕

ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំនេះ ក្រោមប្រធានបទ “កិច្ចគាំពារសង្គម ដើម្បីផលិតភាព”

ភ្នំពេញ ៖ នៅឆ្នាំ២០១៩នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលប្រធានបទឆ្នាំនេះគឺ “កិច្ចគាំពារសង្គមដើម្បីផលិតភាព” ដែលប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្ដម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្នុងពិធីអបអរសាទរខួបទិវាពលកម្មអន្តរជាតិ នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ នៅទីស្តីការក្រសួង លោក បណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការប្រារព្ធមីទ្ទិញថ្នាក់ជាតិថ្ងៃទី ១ ឧសភានាពេលនេះ គឺស្របពេលនឹងសភាពការណ៍របស់ប្រទេសជាតិ បាននឹងកំពុងបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ ហើយក៏ជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ សំដៅលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ដើម្បីបន្តកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ឱ្យរក្សាបាននូវកំណើន និងការបង្កើនការងារកាន់តែល្អប្រសើរ។

តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា សម្តែងការអបអរសាទរនិងលើកឡើងថា ទិវាពលកម្មអន្តរជាតិ មិនមែនគ្រាន់តែជាការរម្លឹកដល់ការតស៊ូជាប្រវត្តិសាស្រ្តដើម្បីសេរីភាពការងារតែប៉ុណ្ណោះទេ តែប្រារព្ធឡើង ក្នុងគោលបំណងលើកកម្ពស់ និងលើកទឹកចិត្តឲ្យដល់អង្គការពលកម្មអន្តរជាតិ ក្នុងការបំពេញកិច្ចការ ដើម្បីសិទ្ធិសេរីភាពរបស់កម្មករ និងដើម្បីអបអរសាទរសមិទ្ធផលជោគជ័យ ជាពិសេស ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលកើតចេញពីចូលការរួមកម្លាំងពលកម្មគ្នារបស់កម្មករទូទាំងពិភពលោក៕

រយៈពេលពីរថ្ងៃខ្យល់កន្ត្រាក់បានវាយប្រហារធ្ងន់ធ្ងរក្នុងស្រុកចំនួន៧ របស់ខេត្តបាត់ដំបង

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីអាជ្ញាធរតាមបណ្តាខេត្តនានា ត្រូវយកចិត្តទុកដាក់ផ្តល់ព័ត៌មានឲ្យបានរហ័សបន្ទាន់ តាមតែអាចធ្វើបានជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្ការគ្រោះថ្នាក់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ជាដើម ។

សូមជម្រាបថា រយៈពេលពីរថ្ងៃ គឺថ្ងៃទី២១និង២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ បានកើតឡើងចំនួន៧លើក ក្នុងស្រុកចំនួន៧ របស់ខេត្តបាត់ដំបង រួមមានក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកមោងឬស្សី ស្រុកគាស់ក្រឡ ស្រុករតនមណ្ឌល ស្រុកថ្មគោល និងស្រុកសង្កែ ដែលបណ្តាលឲ្យ ប្រជាពលរដ្ឋ៥២១គ្រួសារ (តួលេខបឋម) ទទួលផលប៉ះពាល់ និង ខូចខាតផ្ទះសម្បែងចំនួន៣២៩ខ្នង សាលារៀន២ខ្នង អាគារក្នុងវត្ត២ខ្នង និងបណ្តាលឲ្យមនុស្សរងរបួសចំនួន៧នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ដោយបានបញ្ជូនទៅសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកមិញនេះ សម្តេចក្រឡាហោម ស ខេង បានសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ខេត្តបាត់ដំបងទាំងអស់ ដែលរងគ្រោះថ្នាក់ដោយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់នេះ។ ក្នុងស្ថានភាពបែបនេះសម្តេចក្រឡាហោម ស ខេង ក៏បានណែនាំ និងអំពាវនាវដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយជាបន្ទាន់ ដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះធម្មជាតិនេះ ជាពិសេស ត្រូវជួយរៀបចំផ្ទះសម្បែង ឬទីជម្រក សម្រាប់ពួកគាត់ឡើងវិញ និងដោះស្រាយការលំបាកនានា ទៅតាមភាពជាក់ស្តែង និងលទ្ធភាពដែលមានស្រាប់ហើយសម្តេចនឹងចុះទៅជួបសួរសុខទុក្ខបងប្អូនផ្ទាល់នៅកន្លែងណាមួយនាពេលឆាប់ៗខាងមុខនេះ ។

ទន្ទឹមនោះ សម្តេចក្រឡាហោម ស ខេង ក៏សូមអំពាវនាផងដែរដល់មន្ត្រីអាជ្ញាធរខេត្តបាត់ដំបង ក៏ដូចជាខេត្តដ៏ទៃទៀតទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ផ្តល់ព័ត៌មានឲ្យបានរហ័សបន្ទាន់តាមតែអាចធ្វើបានជូនដល់ប្រជាពលរដ្ឋដើម្បីបង្ការគ្រោះថ្នាក់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន និង មិនត្រូវធ្វេសប្រហែសឡើយ ចំពោះគ្រោះធម្មជាតិនេះ ដូចជានៅពេលដែលមានខ្យល់ និងភ្លៀងធ្លាក់ ត្រូវបិទឬមិនត្រូវប្រើទូរស័ព្ទ វិទ្យុ ទូរទស្សន៍ និងគ្រឿងអេឡិចត្រូនិចទៀត ហើយអ្នកដែលកំពុងប្រកបកិច្ចការនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាពសម្រាប់ជ្រក ដើម្បីចៀសវាងគ្រោះថ្នាក់ដល់រាងកាយ ឬការបាត់បង់ជីវិត ៕ ដោយ ៖ សុផល

ចាប់ខ្លួនលោកផ្កាយ១ ឃួន សុវណ្ណ និងលោកជំទាវផ្កាយ៣ រឿងឆបោកធានាចូលធ្វើទាហាន ប៉េអឹម.

ភ្នំពេញ ៖ ប៉េអឹមលើផ្ទៃប្រទេស និងប៉េអឹមខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះ បានចាប់ខ្លួនអតីតមន្ត្រីយោធាពាក់ផ្កាយ១ ម្នាក់ និងស្ត្រីម្នាក់ដែលដើរតួរជាជំទាវផ្កាយ៣ (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ) ពាក់ព័ន្ធការចោទប្រកាន់រឿងបោកប្រាស់ប្រជាពលរដ្ឋចង់ចូលធ្វើទាហាន និងប៉ូលិស ប៉េអឹម និងគ្រូបង្រៀន ដោយយកលុយក្នុងម្នាក់ ៦.៥០០ដុល្លារ។ ការចាប់ខ្លួននេះ បានធ្វើឡើងដាច់ដោយឡែកពគ្នា រវាងកម្លាំងប៉េអឹមលើផ្ទៃប្រទេស សហការជាមួយប៉េអឹមខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីយោធាដែលត្រូវបានចាប់ខ្លួននេះឈ្មោះ ឃួន សុវណ្ណ អតីតឧត្តមសេនីយ៍ត្រី ចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ និងស្ត្រីម្នាក់ឈ្មោះ ប៉ុន ស៊ីណាត ដែលតាំងខ្លួនជាជំទាវផ្កាយ៣ (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ) ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។

ការចាប់ខ្លួននេះបានធ្វឡើនៅបន្ទាប់ពីប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ថ្លៃរត់ការចូលបម្រើការងាររដ្ឋបានជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀន ជាដើម។

ប៉េអឹមចាប់ខ្លួនអតីតមន្ត្រីយោធាផ្កាយមួយ និងស្ត្រីម្នាក់ដែលដើរតួរជាជំទាវផ្កាយ៣ (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ) ដែលបានបោកប្រាស់ប្រជាពលរដ្ឋចង់ចូលធ្វើទាហាន និងប៉ូលិស ប៉េអឹម និងគ្រូបង្រៀន ដោយយកលុយក្នុងម្នាក់ ៦៥០០ដុល្លារ។ ការចាប់ខ្លួន នេះបានធ្វើឡើងកាលពីថ្ងៃទី២១ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ដោយកម្លាំងប៉េអឹមលើផ្ទៃប្រទេស សហការជាមួយប៉េអឹមខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍បានបញ្ជាក់ថា ទទួលបានប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី១៥០០ដុល្លារ រហូតដល់ជាង៦០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើជានគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ ទៅ ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ។
យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយសារពីរនាក់ប្ដីប្រពន្ធនេះ ក៏ព្រោះតែប្រជាពលរដ្ឋមួយចំនួនបានស្គាល់ពួកគេ(ជនត្រូវចោទឈ្មោះ ឃួន សុវណ្ណ និងស្ត្រីម្នាក់ឈ្មោះ ប៉ុន ស៊ីណាត )ធ្លាប់បានចុះចែកអំណោយជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើក រហូតធ្វើឲ្យពួកគាត់ជឿទុកចិត្ត ទើបមកពឹងពាក់យ៉ាងដូច្នេះ។

តាមព័ត៌មានប្រជាពលរដ្ឋដែលរងគ្រោះនោះ ខ្លះបានលក់គោក្របី និងដីស្រែĵចំការ ដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗ មិនទទួលបានលទ្ធផលនោះឡើយ៕

តុលាការរាជធានីកំពុងចាត់ការសំណុំរឿងថៅកែលក់«ឡានខ្យល់»បង់រំលស់

ភ្នំពេញ ៖ នគបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះ បានបញ្ជូនខ្លួនម្ចាស់ឃ្លាំងលក់រថយន្តបង់រំលួសយីហោ «សេង ហ៊ួត» ឈ្មោះ សេង សុភ័ក្រ ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីរំលោភលើសេចក្តីទុកចិត្ត។

ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ម្ចាស់ឃ្លាំងលក់រថយន្តយីហោ «សេង ហ៊ួត» ត្រូវបានឃាត់ខ្លួនមានពាក់ព័ន្ធលើករណីរំលោភលើសេចក្តីទុកចិត្ត ទៅលើជនរងគ្រោះជាច្រើននាក់។

លោក សេង សុភ័ក្រ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅហាងម៉ាស្ទ័រស៊ូគីស៊ុប ទល់មុខប៉េអឹមផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា លោក សេង សុភ័ក្រ មានការ៉ាស់លក់ និងបង់រំលួសរថយន្ត យីហោ «សេង ហ៊ួត» ដែលមានទីតាំងនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ដោយឡែកសម្រាប់រថយន្តដែលបុគ្គល សេង សុភ័ក្រ បានដាក់ឱ្យបង់រំលស់ជូនដល់អតិថិជន គឺសុទ្ធតែរថយន្តស៊េរីទំនើប ប៉ុន្តែតាមពិតជារថយន្ត ដែលជួលពីការ៉ាស់ផ្សេងៗ ដើម្បីយកមកបង់រំលស់ជូនអតិថិជនតែប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានប្រាក់បង់រំលស់រួចហើយ ជននេះបានកហុសថា រថយន្តដែលបង់រំលស់នេះដាច់ GPS ដែលតម្រូវឱ្យអតិថិជនដែលបង់រំលស់យកត GPS ជាថ្មី នៅការ៉ាស់របស់ខ្លួន ប៉ុន្តែរថយន្តដែលយកត GPS ត្រូវបានបានជម្លៀសចេញបាត់ជាបន្តបន្ទាប់ ហើយក្រោយមកទៀត ជននេះក៏បានរត់គេចបាត់រហូតមកដល់ថ្ងៃត្រូវបានចាប់ខ្លួន៕

ចម្ងល់ ! ករណីនិស្សិតស្រីម្នាក់ស្លាប់ក្នុងទម្រង់ចងក តែចាក់សោទ្វារបន្ទប់ពីក្រៅ

ភ្នំពេញ ៖ មានចម្ងល់ជាច្រើនជុំវិញហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញនិស្សិតស្រីម្នាក់ធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន ក្នុងបន្ទប់ជួលជាន់ទី៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៨៨ ជិតសាលារៀនប៊ែលធី ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ តែគួរឲ្យងឿងឆ្ងល់ថា បន្ទប់ដែលនិស្សិតស្រីធ្វើអត្តឃាតនោះ បានចាក់សោទ្វារពីខាងក្រៅ ?

សមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះខាងលើ មានឈ្មោះ ខន ស្រីលិន ភេទស្រី អាយុ២៣ឆ្នាំ មុនរបរជានិស្សិត និងជាអ្នកគិតលុយហាងភីហ្សាមួយកន្លែង ស្នាក់នៅទីតាំងកើតហេតុខាងលើ មានស្រុកកំណើតនៅឯស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុម្តាយនារីរងគ្រោះបាន ខលទៅនាង តែមិនចូល បន្ទាប់មក ក៏ឲ្យប្អូនប្រុសទៅមើលកន្លែងធ្វើការតែមិនឃើញ ទើបទៅរកមើលនៅបន្ទប់ជួល តែឃើញចាក់សោទ្វារពីខាងក្រៅ។

ប្រភពព័ត៌មានបានបន្តថា ក្រោយមកក៏ហៅម្ចាស់ផ្ទះឲ្យយកកូនសោមកចាក់មើល ទើបប្រទះឃើញនារីរងគ្រោះចងក ជាប់នឹងចម្រឹងបង្អូចស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពនារីរងគ្រោះមានសភាពស្អុយទៅហើយ ដោយមិនដឹងថា សម្លាប់ខ្លួនតាំងពីពេលណាមកទេ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងជំនាញខាងកោសល្យវិច័យ តែមិនមានការបញ្ជាក់ថា សពស្លាប់ដោយចងក មែនឬយ៉ាងណានោះទេ។

ប្រជាពលរដ្ឋបានងឿងឆ្ងល់ថា គ្រាន់តែករណីចង ក សម្លាប់ខ្លួនសោះ ហេតុអីបានជាកម្លាំងសមត្ថកិច្ចលាក់បាំងមិនឲ្យអ្នកសារព័ត៌មានខ្លាំងម្ល៉េះ និងមិនឲ្យថតយករូបភាព ខណៈមានអ្នកឃើញនៅលើសាកសពមានស្នាមឈាមទៀតផង ហើយសូម្បីតែសពក៏នាំគ្នាសែងរត់ចូលរថយន្តដែលគ្មានស្លាកសញ្ញាជាឡាន សាមុយ ដឹកសពបើកចេញយ៉ាងលឿនទៅបាត់ ដោយគ្មានផ្តល់ព័ត៌មានអ្វីបន្តិចសោះ៕

បីខែដើមឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូជិត ៥ម៉ឺនតោន បានចំណូលជាង ៦១លានដុល្លារ

ភ្នំពេញ ៖ កម្ពុជាទទួលបានចំណូលជាង៦១លានដុល្លារអាមេរិកពីការនាំចេញកៅស៊ូជិត ៥ម៉ឺនតោននៅត្រីមាសទី១ ឆ្នាំ២០១៩នេះ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួររំឭកថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ២១ម៉ឺនតោន ទទួលបានចំណូលជិត ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។

របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ៤៨,១៩២តោន បានកើនឡើងចំនួន៩,០៤៦តោន ស្មើនឹង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ តម្លៃជ័រកៅស៊ូជាមធ្យមក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០១៩ នេះ ប្រមាណ ១,២៧៩ដុល្លារក្នុង១តោន កើនឡើងចំនួន ១៧៩ដុល្លារក្នុង១តោន ស្មើនឹង ១២ភាគរយ។

សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤៣៦,៣៥៧ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា៕

រដ្ឋសភា ៖ កម្ពុជាត្រូវតែបន្តកំណែទម្រង់បន្ថែមទៀតក្នុងវិស័យអប់រំទាំងមូល

ភ្នំពេញ ៖ ថ្លែងបិទសិក្ខាសាលាស្តីពី«ការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខ័ណ្ឌសកល និងកម្ពុជា»ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ឬហៅថា គណៈកម្មការទី៧ នៃរដ្ឋសភា លោក ហ៊ុន ម៉ានី បានលើកឡើងថា ការវិវត្តសេដ្ឋកិច្ចសកលលោក បរិបទឌីជីថល និងការវិវត្តការអប់រំសកលដែលកំពុងវិវត្តទៅរកយុគសម័យឌីជីថល ចាំបាច់កម្ពុជាត្រូវតែបន្តកំណែទម្រង់បន្ថែមទៀតក្នុងវិស័យអប់រំទាំងមូល ជាពិសេសគឺធ្វើការអប់រំទៅដល់សិស្សា
នុសិស្ស និស្សិត ឱ្យមានមូលដ្ឋានសម្បទាសំខាន់ចំនួន៣ គឺចំណេះសម្បទា បំណិនសម្បទា និង ចរិយាសម្បទា ព្រមទាំងបន្ថែមនូវចំណេះដឹង និងមានសមត្ថភាពជំនាញដែលអាចប្រកួតប្រជែងក្នុងបរិបទឌីជីថលដោយការមានជំនាញផ្នែកព័ត៌មានវិទ្យា ជំនាញឌីជីថល និងការយល់ដឹងអំពីសេដ្ឋកិច្ចឌីជីថល ដែលនឹងអនុញ្ញាតឱ្យកម្ពុជាមានឱកាសដូចប្រទេសដទៃក្នុងការចាប់យកឱកាសការងារថ្មីៗបន្ថែមទៀតទាំងក្នុងស្រុក,ក្នុងតំបន់ និងជាអន្តរជាតិ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះ និងរួមផ្សំជាមួយការចែករំលែក ចំណេះដឹង និងបទពិសោធន៍ពីសិក្ខាសាលាស្តីពី «ការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខ័ណ្ឌសកល និងកម្ពុជា» ដែលរៀបចំឡើងដោយគណៈកម្មការទី៧ នៃរដ្ឋសភា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២២ មេសានេះ ក្រសួងអប់រំ យុវជន និងកីឡាអាចពិចារណាក្នុងការរៀបចំសៀវភៅសិក្សាគោលដែលអាចបញ្ចូលទស្សនទានថ្មីៗពាក់ព័ន្ធបដិវត្តន៍ឧស្សាហកម្មទី៤.០ និងយុគសម័យឌីជីថល ការអភិវឌ្ឍ និងពង្រឹងជាបន្តបន្ទាប់នូវវិធីសាស្រ្ត
បង្រៀនល្អៗ ប្រកបដោយប្រសិទ្ធភាពស្របទៅតាមបរិបទកម្ពុជាដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗ និងតាមទាន់សភាពការណ៍។

ក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក៏ដូចជាឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សុទ្ធតែបានចាត់ទុកសិក្ខា សាលានេះថាជាវេទិកាពិគ្រោះយោបល់ដ៏សំខាន់មួយដោយមានវាគ្មិនទាំងជាតិ និងអន្តរជាតិ និងអ្នក ចូលរួមទាំងអស់ ជាតួអង្គពាក់ព័ន្ធមកពីគ្រប់មូលដ្ឋាន និងស្ថាប័ននៃវិស័យអប់រំ បានពិភាក្សាគ្នាយ៉ាង ផុសផុល និងបានលើកឡើងគ្រប់ទិដ្ឋភាពនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដើម្បីត្រៀមក្នុងដំណើរ
អភិក្រមក្នុងយុគសម័យឌីជីថល។ ម្យ៉ាងទៀតសិក្ខាសាលានាពេលនេះ ក៏ជាវេទិកាទូលំទូលាយមួយដែលអនុញ្ញាតឱ្យតួអង្គសំខាន់ៗរួមមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ និស្សិត ព្រមទាំងភាគីពាក់ព័ន្ធនឹងវិស័យអប់រំ ទាំងអស់បានចែករំលែកចំណេះដឹង បទពិសោធន៍ និងបានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីគោល នយោបាយ និងអាទិភាពនៃកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ព្រមទាំងចូលរួមកាន់តែសកម្មបន្ថែមទៀតដើម្បីអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែឆ្លើយតបទៅនឹងបរិបទឌីជីថល និងសម្រាប់អនាគតកម្ពុជា៕

ប្រមុខដឹកនាំកម្ពុជា ឲ្យកម្លាំងប្រដាប់អាវុធត្រៀមប្រឆាំងគ្រប់រូបភាពភេរវជន

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបណ្តាញក្រុមភេរវជនគ្រប់រូបភាពទាំងអស់នៅកម្ពុជា គ្រាដែលស្ថានភាពនៃការវាយប្រហារដោយក្រុមភេរវជនហាក់កាន់តែកើនឡើងខ្លាំងក្នុងពេលចុងក្រោយ។ ទន្ទឹមគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីប្រកាសថ្កោលទោសចំពោះករណីបំផ្ទុះគ្រាប់បែកនៅស្រីលង្ការបណ្តាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត។

បើទោះបីមិនមានសញ្ញាណាមួយនៃបណ្តាញក្រុមភេវរជននៅកម្ពុជាយ៉ាងណាក្តី តែប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមជានិច្ច និងកុំមានការធ្វេសប្រហែស ចំពោះបណ្តាញក្រុមភេវរជន ដើម្បីធានាថា កម្ពុជាមិនរងគ្រោះដោ យសារភេវរកម្ម។ មេរៀន និងបទពិសោធន៏ដែលបានកើតមាននៅស្រីលង្ការ នៅញូវហ្ស៊ីលែន និងបណ្តាប្រទេសផ្សេងទៀត គឺជាវិញ្ញាសារដ៏សំខាន់បំផុត សម្រាប់កងកម្លាំងប្រដាប់អាវុធ ត្រូវរៀនសូត្រ និងការពារឲ្យបានជាប់ជាប្រចាំ។ សម្តេចតេជោ បានប្រកាសថ្កោលទោសចំពោះភេរវកម្មបំផ្ទុះគ្រាប់បែក នៅប្រទេសស្រីលង្ការ ដែលបានផ្តាច់ផ្តិលជីវិតមនុស្សរាប់រយនាក់ និងបន្សល់ទុកអ្នករបួសជាច្រើននាក់ទៀតផង។ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មិនត្រូវមើល ស្រាលសភាពការណ៏នោះទេ តែត្រូវធ្វើយ៉ាងណាកុំឲ្យកម្ពុជាក្លាយជាជម្រក របស់ភេរវជន។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ ស្រីលង្កាបានរងអំពើភេរវកម្ម ចំនួន៨កន្លែងផ្សេងគ្នា ដែលបានសម្លាប់មនុស្ស ប្រមាណ២៩០នាក់ និងអ្នករបួសជាង៥០០នាក់។ ក្នុងចំណោមអ្នកស្លាប់២៩០នាក់ នោះ មានជនបរទេស ៣៧ មកពីប្រទេសចំនួន ៩ ដូចជាអង់គ្លេស អាមេរិក ចិន តួកគី ដាណឺម៉ាក ជាដើម។ នៅក្រោយ ភេរវកម្មបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស នៅវិហារកាតូលិក និងសណា្ឋគារប្រណិតៗ នៅទីក្រុងកូឡុំបូ ប៉ូលិសស្រីលង្កា នៅល្ងាចថ្ងៃអាទិត្យបានចាប់ខ្លួនជនសង្ស័យ២៤នាក់។ ការបំផ្ទុះនេះធ្វើឡើង នៅសណ្ឋាគារប្រណិតៗ ៣កន្លែង និងនៅវិហារកាតូលិកបីកន្លែង ចំណែក គ្រាប់បែកផ្ទុះ នៅ ២កន្លែងផ្សេងទៀត កើតឡើងនៅពេលប៉ូលិសបើកប្រតិបត្តិការទៅលើទីតាំងរបស់ជនសង្ស័យធ្វើភេរវកម្ម។ ប៉ូលិសបានរកឃើញផងដែរ គ្រាប់បែកច្នៃ ដែលមិនទាន់ផ្ទុះ នៅក្បែរព្រលាន យន្តហោះអន្តរជាតិ កូឡុំបូ គ្រាដែល នៅថ្ងៃចន្ទប៉ូលិសរកឃើញគ្រាប់បែកច្នៃ៨៧ នៅស្ថានីយ៍រថយន្តក្រុង នៅក្រុងកូឡុំបូ៕

ជាងផ្សាដែកម្នាក់ឡើងផ្សាដំបូល ប៉ះខ្សែរភ្លើងឆក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជាជាងផ្សាដំបូលត្រូវខ្សែភ្លើងឆក់ធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកធំ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ រស្មី អាយុ ២២ ឆ្នាំមុខរបរ ជាងផ្សាដំបូង ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំ ណើតនៅខេត្ដតាកែវ ។

បើតាមប្រភពព័ត៌មានពីសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះនិងជាង២នាក់ជាបានម៉ៅការធ្វើផ្សាដំបូលសំយ៉ាបផ្ទះកន្លែងកើតហេតុខាងលើ បន្ទាប់ពីផ្សាតសំយ៉ាបរួចនោះ នៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះនិងជាងម្នាក់ទៀតបានមកធ្វើការធម្មតា លុះដល់វេលាកើតហេតុជនរងគ្រោះបានឡើងទៅលើសំយ៉ាប់ដើម្បីប្រក់សង្ក័សី ស្រាប់តែកំពុងរៀបចំមិនប្រយ័ត្នព្រីភ្លើងប៉ះជាមួយសង្ក័សីបណ្ដាលឲ្យឆ្លងចរន្ដអគ្គីសនីឆក់ជនរងគ្រោះធ្លាក់ចុះមកក្រោមបណ្ដាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកជនរងគ្រោះទៅកប់ក្នុងដីខ្សាច់ជួយសង្គ្រោះបឋម រួចក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុរួចក៏បានទាក់ទងរថយន្ដសាម៉ុយរបស់មន្ទីពេទ្យបង្អែកដង្កោ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅ ពេទ្យ លោកសង្ឃ ដើម្បីជួយសង្គ្រោះជីវិតរបស់ជនរងគ្រោះ ៕

សំខាន់ៗក្នុងព្រឹត្តិការណ៍រដ្ឋាភិបាលថៃ ផ្តល់រថភ្លើង DMU ឲ្យកម្ពុជា

ភ្នំពេញ ៖ ក្បាលរថភ្លើងប្រភេទ DMU និងទូរថភ្លើងចំនួន ៤ ត្រូវត្រូវបានរាជរដ្ឋាភិបាលថៃប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដើម្បីបម្រើដល់ការដឹកជញ្ជូន និងវិស័យផ្លូវដែករវាងប្រទេសទាំងពីរ និងអាចបន្តដឹកជញ្ជូនទៅ មក រហូតដល់ប្រទេស ម៉ាឡេស៊ី និងសិង្ហបូរី ផងដែរ។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានជិះរថភ្លើងរួមគ្នាពីស្ថានីយ ខ្លងលឹក ប្រទេសថៃ មកកាន់ស្ថានីយ៍រថភ្លើងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ទៀតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បន្ទាប់ពីការដឹកជញ្ជូនផ្លូវដែក មួយនេះត្រូវបានអាក់ខានរយៈពេលជាង ៤៥ឆ្នាំកន្លងមក ដោយសារបញ្ហាសង្គ្រាម។

ពិធីប្រគល់-ទទួល ក្បាលរថភ្លើងដែលភ្ជាប់ដោយទូចំនួន៤ ត្រូវបានធ្វើឡើងនៅស្ថានីយ ខ្លងលឹក នៅខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ក្រោមវត្តមានប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីគមនាគមន៍ជាណាចក្រថៃ។ នៅព្រឹកនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើភាគីថៃ នូវផ្លូវដែកដែលថៃលែងប្រើប្រាស់មកឲ្យកម្ពុជា ប្រវែងប្រហែល ១៤០គ.ម. ដើម្បីពង្រីកដល់ការដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា។ បើតាមសម្តេចនាយករដ្ឋមន្ត្រីថៃ បានឆ្លើយតបជាវិជ្ជមានលើសំណើនេះរួចហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានឲ្យដឹងថា រថភ្លើងដែលជាអំណោយរបស់ថៃ នាពេលនេះ មានភ្ជាប់ជាមួយទូអ្នកដំណើរចំនួន៤ ដែលអាចផ្ទុកអ្នកដំណើរបានដល់ ៨០នាក់ក្នុងទូនីមួយៗ សរុបប្រមាណ៣២០នាក់។ រថភ្លើងដឹកអ្នកដំណើរ ជាប្រភេទ DMU (Diesel Multiple Unit) ផលិតដោយក្រុមហ៊ុន Hitachi របស់ជប៉ុន។

គួរបញ្ពាក់ថា ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ មានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងនៅអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ កំណាត់ផ្លូវដែកមកកាន់ក្រុងប៉ោយប៉ែតត្រូវបានកាត់ផ្តាច់ក្នុងពេលកម្ពុជាធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាមនាឆ្នាំ១៩៧៣។ ផ្លូវដែកមួយខ្សែនេះ ត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់រហូតរួចរាល់ជាស្ថាពរ និងដាក់សម្ពោធដាក់ឱ្យដំណើរការឡើងវិញ កាលពីខែមេសា ឆ្នាំ២០១៨ មុនពេលចូលឆ្នាំថ្មីកន្លងទៅ ​ហើយបានដាក់ដំណើរការជាផ្លូវការនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះ ដោយចំណាយថវិកាជិត ៨៤លានដុល្លារអាមេរិក៕