ក្រុងប៉េកាំង ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា នេះ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់ជាតិរបស់ប្រទេសចិន នៅរដ្ឋធានីប៉េកាំង ដែលជាក្រុមហ៊ុនមួយបាន និងកំពុងធ្វើការវិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជា គិតត្រឹមពេលនេះ មាន ចំនួន ១២គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៥៤០លានដុល្លារអាមេរិក។
តំណាងក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់ជាតិរបស់ប្រទេសចិន បានជំរាបសម្តេចតេជោថា ក្រុមហ៊ុនរបស់គាត់បានចូលទៅដាក់ទុនវិនិយោគនៅក្នុងប្រទេ សកម្ពុជាតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ហើយក៏បានសហការជាមួយនឹងអគ្គិសនីកម្ពុជាដែលហៅកាត់ថាEDC។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានគម្រោងរហូតទៅដល់ ១២គម្រោង និងបានដាក់ទុនជាច្រើនក្នុងការកសាងវារីអគ្គិសនីដែលមានទំហំទឹកប្រាក់រហូតទៅដល់៥៤០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការខិតខំសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យអគ្គិសនីនៅក្នុងប្រទេសកម្ពុជាបានប្រើប្រាស់។
ខាងក្រុមហ៊ុនភាគីចិនក៏បានរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា ការធ្វើពាណិជ្ជកម្មរបស់គាត់ លើផ្នែកអគ្គិសនីនេះគឺបានរលូននៅក្នុងប្រទេសកម្ពុជា ដោយសារមានការគាំទ្រចំពោះក្រុមហ៊ុនដែលទៅវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ភាគីក្រុមហ៊ុនចិនក៏បានស្នើសម្ដេចតេជោនាយករដ្ឋមន្ត្រី អោយជួយបន្តការគាំទ្រ ក្រុមហ៊ុនរបស់លោកជាបន្តទៀតទៅលើផ្នែកអគ្គិសនីនៅតំបន់ផ្សេងៗទៀត។ លោកថា ក្រុមហ៊ុនរបស់គាត់ បានសហការជាមួយស្ថាប័នរដ្ឋក្រសួងរ៉ែនិងថាមពល និងអគ្គីសនីកម្ពុជា ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបន្តផលិតថាមពលអគ្គិសនីក្នុងគម្រោងថ្មីៗជាបន្តទៀត៕



















រាបថា បន្ទាប់ពីទទួលបានូវព័ត៌មាននេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកជើងព្រៃ បានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ដោយចាត់ទុកថា នេះជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយសង្ឃឹមថា គម្រោងផ្លូវនេះ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់អ្នកដំណើរមកពីគ្រប់ទិសទី ពិសេសការដឹកជញ្ជូនកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងពេលទទួលផល ឬការប្រកបអាជីវកម្មផ្សេងៗ៕







