All posts by មេគង្គ ប៉ុស្តិ៍

អ្នក​បន្លំ​លក់​គ្រឿងអលង្កា​ក្លែងក្លាយ​ឲ្យ​ភ្ញៀវ​ត្រូវ​មានទោស​ជាប់ពន្ធនាគារ​

​ភ្នំពេញ ៖ ទន្ទឹមនឹង​ការអបអរសាទរ​ចំពោះ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​កម្ពុជា​ទទួលបាន​ក្នុង រយៈពេល​២​ខែ ដើមឆ្នាំ​២០១៨​នេះ ដែលមាន​រហូតដល់​ជាង ១​លាន​នាក់ រដ្ឋមន្ត្រីក្រសួង​ទេស ចរណ៍ លោក ថោង ខុន នា​ព្រឹក​ថ្ងៃទី​២៩ មីនា ​នេះ  បាន​ថ្លែងប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ ក្រោយ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៨ ​ថា យើង​មានការ​រីករាយ​ជាខ្លាំង​ដែល​កម្ពុជា គ្រាន់តែ​រយៈពេល​២​ខែ ដើម្បី​ឆ្នាំ​២០១៨​ នេះ​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង ១​លាន​នាក់ ក្នុង​កំណើន ១២% ហើយ​យើង​ត្រូវតែមាន​កិច្ចខិតខំ​ប្រឹងប្រែង​អោយបាន​សកម្ម​ថែមទៀត​ដើម្បី កំណើន​ភ្ញៀវទេសចរ​។

ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ផងដែរ​ថា យើង​មាន​ហើយ នូវ​អនុក្រឹត្យ ដើម្បី​កំណត់​ពី​ការដាក់ទោសទណ្ឌ​ចំពោះ​អ្នក​ដែល​បាន​លក់​គ្រឿងអលង្កា​ក្លែង​​ក្លាយ​ទៅអោយ​ភ្ញៀវ​មាន ពេជ្រ និង​ត្បូង​ជាដើម ដោយ​យើង​លែង​និយាយ​ពី​ការព្រមាន​ទៀត ហើយ​។​

សូម​ជម្រាបជូន​ថា នៅក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន បានធ្វើការ ត្រួតពិនិត្យ​ទៅតាម​អគ្គនាយកដ្ឋាន​នីមួយៗ​ចំណុះ​ក្រសួងទេសចរណ៍ អំពី​ការអនុវត្ត​យុទ្ធ​​សាស្ត្រ​នានា​ដើម្បី​ភាព​កាន់តែ​ប្រសើរឡើង​នៅក្នុង​វិស័យ​ទេសចរណ៍ ដែល​អគ្គនាយកដ្ឋាន នីមួយៗ ត្រូវ​ដឹកនាំ​នាយកដ្ឋាន​ចំណុះ​អនុវត្ត​អោយបាន​ត្រឹមត្រូវ ព្រោះ​នាយកដ្ឋាន​នីមួយៗ សុទ្ធ​តែមាន​ថវិកា​កម្មវិធី​របស់ខ្លួន ដោយ​រដ្ឋមន្ត្រី​សាមី​ក្រសួង​បាន​ចង្អុល​ណែ​នាំអោយ​ការប្រើ ប្រាស់​ថវិកា​កម្មវិធី​នេះ​អោយមាន​ប្រសិទ្ធភាព និង​គុណភាព​ការងារ មិនមែន​ប្រើប្រាស់​អោយ តែ​អស់​លុយ​នោះទេ មានន័យថា ប្រើ​លុយ​អស់ហើយ​ត្រូវ​អោយមាន​ប្រសិទ្ធភាព និង​គុណ ភាព​ការងារ​ផងដែរ​៕​

វេទិកាសាធារណៈ​ក្រោម​ប្រធានបទ​«​សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្ម និង​ទស្សនវិស័យ​»

 

ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​វេទិកាសាធារណៈ​ក្រោម​ប្រធានបទ ’​សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្ម​និង​ទស្សនវិស័យ​”​។ វេទិកាសាធារណៈ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម តំណាង​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​, ដៃគូ​អភិវឌ្ឍន៍​, សង្គម​ស៊ីវិល​, ស្ថាប័ន​ស្រាវជ្រាវ​, គ្រឹះស្ថាន ឧ​ត្ត​មសិ​ក្សា​, វិស័យ​ឯកជន ព្រមទាំង​អ្នកសិក្សា​ស្រាវជ្រាវ​ជាច្រើន​នាក់​។

លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា គោលបំណង​នៃ​ការរៀបចំ​វេទិកាសាធារណៈ​នេះ គឺ​ដើម្បី​ធ្វើការ​ចែករំលែក​នូវ​ព័ត៌មាន​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​បាន​ជ្រាប និង​ស្វែងយល់​អំពី ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ពិសេស​ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ និង​សមិទ្ធកម្ម​ខាង​ផ្នែក សេដ្ឋកិច្ច​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​សម្រេចបាន​នៅក្នុង​រយៈកាល​កន្លងមក​ក៏ដូចជា​ទស្សនវិស័យ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​ទៅ​ថ្ងៃមុខ ក្នុង​នីតិកាល​បន្ទាប់​ទៀត ដើម្បី​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចកម្ពុជា ទាំង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក ក៏ដូចជា​ការពង្រឹង​មូលដ្ឋាន​នៃ​កំណើនសេដ្ឋកិច្ច ហើយ​ទ្រទ្រង់​កំណើន​នេះ​ឱ្យ​កាន់តែ​រឹងមាំ រួច​ធ្វើការ​បែងចែក​ផ្លែផ្កា​នៃ​កំណើន​នេះ​មកវិញ ឱ្យ​កាន់តែ​ប្រសើរឡើង​, កាន់​តែមាន​សមធម៌ និង​កាន់​តែមាន​ប្រសិទ្ធភាព​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ដើម្បី​ធ្វើ​ពួកគាត់​កាន់តែ​មាន ជីវភាព​ធូរធារ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្នុង​គោលដៅ​ឆ្ពោះ​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​​

លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា ជារួម កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាព រឹងមាំ​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ ហើយ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​កំណើនសេដ្ឋកិច្ច​ជាង​ពីរ​ទសវត្ស​មកនេះ​គ្រប់ៗ​គ្នា តាមរយៈ​ឱកាស​ទទួលបាន​នូវ​ប្រាក់ចំណូល ការងារ​ធ្វើ​,​ការកាត់បន្ថយ​ភាពក្រីក្រ និង​សេវាសាធារណៈ​គ្រប់​ប្រភេទ​ពីរ​ដ្ឋ រួមទាំង​សេវា​ខាង​ផ្នែក​សង្គម​ផ្សេងៗ ព្រមទាំង​កាន់តែ​ធ្វើឱ្យ​វិសមភាព​នៅក្នុង​សង្គម​កាន់​តែ​រួម​តូច​ផងដែរ​។

ក៏ប៉ុន្តែ ទោះបីយ៉ាងណា​ក៏ដោយ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ នឹង​មិនអាច​ទ្រទ្រង់​នូវ​ការ សម្រេចបាន​កំណើន​ក្នុង​រង្វង់​៧% នៅក្នុង​រយៈពេល​ពី ៥​ឆ្នាំ ទៅ​១០​ឆ្នាំ ខាងមុខ​ទៀត​បាន​នោះទេ ប្រើ​សិន​យើង​មិនមាន​ការគិតគូរ​អំពី​ការកែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដើម្បី​កសាង​មូលដ្ឋាន​មួយ ដែល​ទ្រទ្រង់​ដល់​ការផ្លាស់ប្ដូរ​ជា​រចនាសម្ព័ន្ធ​។ លោក​បាន​គូសបញ្ជាក់ថា ជារួម ក្រៅពី​ការ សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា បាន​ខិតខំ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​រាប់មិនអស់​ជូន​ដល់​ប្រទេសជាតិ និង​ប្រជាជន​។

ក្នុងនោះ​រាជរដ្ឋាភិបាល​ក៏បាន​គិតគូរ និង​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាច្រើន​ស្ទើរ​គ្រប់​វិស័យ​សម្រាប់​ជា​ចក្ខុវិស័យ និង​តម្រង់ទិស​ការអភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃមុខ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ជា​បន្តទៀត​៕

សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា​-​ចិន បិទ​បញ្ចប់​ហើយ​

​ខេត្តកំពង់ស្ពឺ​ ៖ ​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨​ដែល​ធ្វើឡើង​រួមគ្នា​រវាង​កងទ័ព​ចិន​និង​កម្ពុជា​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​នេះ​ជាមួយ​ការ​វាយតម្លៃថា​ទទួលបាន​លទ្ធផល​ល្អប្រសើរ​និង​ជួយ​ពង្រឹងសមត្ថភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ដែលជា​បញ្ហា​មួយ​កំពុង​គំរាម​ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​ពិធី​បិទ​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨​ដែល​ធ្វើឡើង​ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​ចិន​ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចូ​វ​សុង​ហឺរ​អគ្គមេបញ្ជាការ​រង​កង​ទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​និង​ឯកឧត្តម​ស្យុ​ង​ប៉​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​អនុព័ន្ធយោធា​និង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ មេទ័ព​កំពូលៗ​របស់​កម្ពុជា និង​ថ្នាក់ដឹកនាំ​មក​តាម​បណ្តា​ខេត្ត​នានា​ផងដែរ​៕​

ប្រាក់​សោធន​និវត្ត​ន៏​កម្មករ​និ​យោ​ជិ​ក​ក្នុង​វិស័យ​ឯកជន ចាប់ដំណើរការ​នៅ​ឆ្នាំ​២០១៩

​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោកជំទាវ ស៊ើ​ង សរ​សុចិត្តា បាន​មានប្រសាសន៍ថា ប្រាក់​សោធន​និវត្ត​ន៏​របស់​បងប្អូន​កម្មក​រ​និ​យោ​ជិ​ក​ដែល​បំរើការ​នៅក្នុង​វិស័យ​ឯកជន​និង​ត្រូវ​ចាប់ផ្ដើម​ដំណើរ ការ​នៅក្នុង​ឆ្នាំ​២០១៩​ខាងមុខនេះ​ឆាប់ៗ​។

​លោកជំទាវ​បន្តថា ការដាក់អោយ​ដំណើរការ​នៃ​ប្រាក់​សោធន​និវត្ត​ន៏​នេះ​វា​និង​ធ្វើអោយ​សង្គម​កម្ពុជា​កាន់​តែ​កាន់​តែមាន​សមធម៌​រវាង​មន្ត្រីរាជការ​សាធារណៈ​និង​កម្មករ​និ​យោ​ជិ​ក​របស់​វិ​ស័​យេ​ក​ជន​។​

​លោកជំទាវ​បាន​បន្ថែ​ថា បច្ចុប្បន្ន​កម្មករ​-​ក​ម្មា​ការិនី និយោជិត ទទួលបាន​របប​សន្តិ​សុខ​សង្គម​ចំនួន​២ គឺ​របប​ហានិភ័យ​ការងារ របប​ថែទាំ​សុខភាព​ដែល​ជួយ សង្គ្រោះ ការព្យាបាល ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ ផ្តល់​របប​ថែទាំ​សុខភាព​ដោយ​មិន​បង់ប្រាក់ នៅតាម​មន្ទីរ ពេទ្យ​រដ្ឋ និង​ឯកជន​ជា​ដៃគូរ របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។ ដោយឡែក បងប្អូន​នារី​ដែល​សម្រាលកូន ទទួលបាន​ប្រាក់​ឈ្នួល ១២០% ក្នុងពេល​សម្រាលកូន​៩០​ថ្ងៃ និង​ទទួលបាន​ការពិនិត្យ ផ្ទៃពោះ​យ៉ាង​ទៀងទាត់​។ ហើយ​នៅពេលដែល​ដាក់ អោយ​ដំណើរការ​នូវ​ប្រាក់​សោធ​ន៏​និវត្ត​ន៏ វា​និង​ធ្វើ អោយ​បងប្អូន​កម្មករ ក​ម្មា​ការី​នី​ក្នុង​វិស័យ​ឯកជន​ទាំង អស់ មានកំ​លាំង​ចឹ​ត្ត​ប្រឹងប្រែង​ធ្វើការ​បន្ថែមទៀត ព្រោះ​នៅពេល​ដល់​អាយុ​ចូល​និវត្ត​ន៏​យើង​និង​ប្រាក់​ចូល​និវត្ត​ន៏​ដូច​មន្ត្រីរាជការ​ដូច្នោះ​ដែរ​។​

​លោកជំទាវ ស្ដើង សរ​សុ​ចឹ​ត្តា​បាន​សង្កត់ធ្ងន់ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កម្មក ក​ម្មា​ការ​រី​នី កាន់តែ​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ច្រើនឡើង ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជ​រដ្ឋា​ភ​បាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ប្រឹងប្រែង​សព្វបែបយ៉ាង​ដើម្បី​ធ្វើយ៉ាងណា​អោយ​ជីវភាព​របស់​បងប្អូន​កម្មករ​កាន់តែ​មាន​ជីវភាព​ធូ​ធារ​ឡើង​៕

អាល្លឺម៉ង់​អ​ញ្ញើញ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ធុរកិច្ច​កំពូល​នៅ​ចុង​ឆ្នាំនេះ​

​ភ្នំពេញ ៖ នៅក្នុង​ជំនួប​មួយ​រវាង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ កាលពី​ថ្ងៃទី ២៨ មីនា ២០១៨​នេះ លោក អ៊ី​ន​ហ្គោ ខាស​ស្តេ​ន ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​ប្រទេស​កម្ពុជា បាន​អញ្ជើញលោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​ប្រចាំ អាស៊ី ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូ​នេ​សា នៅ​ខែវិច្ឆិកា ២០១៨ ខាងមុខនេះ ។

​លោក​អគ្គរដ្ឋទូត​អាល្លឺម៉ង់ បានអោយដឹងថា កិច្ចប្រជុំ​ដ៏​ធំ​មួយ​នេះ គឺមាន​ការចូលរួម​ពី​ធុរជន​កំពូលៗ និង​ក្រុមហ៊ុន​ធំៗ របស់​អាល្លឺម៉ង់ ដូចនេះ វា​ជា​ឱកាសល្អ​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ​របស់ខ្លួន ជាពិសេស​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ទៅកាន់​ធុរជន​អាល្លឺម៉ង់​ជាច្រើន​ទៀត​ដែល​មិន​ទាល់​យល់ច្បាស់​ពី​កម្ពុជា ។ ជាពិសេស​នោះ វា​ជា​ឱកាស​ដែល​អនុញ្ញាតអោយ​រដ្ឋមន្ត្រី ពាណិជ្ជកម្ម​កម្ពុជា និង អាល្លឺម៉ង់ ជួប​ជជែក ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ផងដែរ ។

ជា​កិច្ច​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ លោក​រដ្ឋមន្ត្រី​ក៏បាន​ទទួលយក​ការអញ្ជើញ​នេះ ដោយ​ឯកឧត្តម​យល់ថា​សន្និសីទ​នេះ មាន​សក្ដានុពល​ច្រើន​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​អាល្លឺម៉ង់​មក​កម្ពុជា​។ លោក​បន្តទៀតថា ប្រទេស​អាល្លឺម៉ង់​ជា​ប្រទេស​ឧស្សាហកម្ម​ធំ​មួយ​ក្នុង​ពិភពលោក និង​មាន​ក្រុន​ហ៊ុន​ដែលមាន​បច្ចេកទេស​ខ្ពស់​ជាច្រើន​ផងដែរ ដូចនេះ​នៅក្នុង​សន្និសីទ​នេះ ឯកឧត្តម​រំពឹងថា​នឹង​បាន​ជួប​ធុរជន​កំពូល​នៃ​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​ពិភាក្សា​លើ​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​អាទិភាព​មួយចំនួន​ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​អាច​ចាប់អារម្មណ៍ ដូចជា​វា​រី​អគ្គិសនី គ្រឿង​បង្គុំ​រថយន្ត និង​កង់​រថយន្តជាដើម ៕

 

 

 

 

 

 

 

​(អាល្លឺម៉ង់​អ​ញ្ញើញ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ធុរកិច្ច​កំពូល​នៅ​ចុង​ឆ្នាំនេះ​)

កំណើនសេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ភាព រឹងមាំ ទោះបី​ការបោះឆ្នោត​ជិត​ចូល​មកដល់​

​ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ ហើយ​តាម​ការប៉ាន់ស្មាន​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១៨ នឹង​អាច​សម្រេច​នៅក្នុង​រង្វង់ ៧% និង​អាច ឡើងដល់ ៧,១% នៅ​ឆ្នាំ​២០១៩​។ ការសម្រេចបាន​នូវ​កំណើន​ដ៏​រឹងមាំ​នេះ​ដោយសារ​កត្តា​៖ ទី​១.​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​កាន់​តែមាន​ភាពប្រសើ​ឡើងវិញ​តាម​វដ្ត​នៃ​សេដ្ឋកិច្ច ក្នុងខណៈដែល​អាស៊ី​នៅតែ​ជា​មជ្ឈមណ្ឌល​ដឹកមុខ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ដដែល​។

​ប្រការ នេះ​បានធ្វើឱ្យ​កម្ពុជា​ជា​ប្រទេសមួយ​ស្ថិតនៅក្នុង​អាស៊ី និង​មាន​សេដ្ឋកិច្ច​បើកចំហរ​ខ្លាំង ទទួល បាន​នូវ​ភាព​អំណោយផល​ច្រើន​ក្នុង​ការជួយ​រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​ក្លាំងក្លា​,​ទី​២.​ការដាក់ចេញ និង​អនុវត្ត​នូវ​កិច្ចការ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​យ៉ាង​សស្រាក់សស្រាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចាប់​តាំងតែ​ពី​ដើម​នីតិកាល​ទី​៥​មកនេះ បាន​ជួយ​ធ្វើឱ្យ​មូលដ្ឋាន​នៃ​សេដ្ឋកិច្ចជាតិ មាន​លក្ខណៈ​រឹងមាំ​ស្រាប់ ឱ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​ថែមទៀត និង ទី​៣.​កត្តា​ស្ថេរភាព​ន​យោ បាយ​នៅក្នុង​ប្រទេស​នៅពេល​ជិត​បោះឆ្នោត មិន​ត្រឹមតែ​បាន​ជួយ​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​មកលើ ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច គ្រប់​ប្រ​ភ​ទេ​ឱ្យ​កាន់​តែមាន​សន្ទះ​ខ្លាំងក្លា​ថែមទៀត​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រសួង​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ​ដែល​បានធ្វើការ​វាយតម្លៃ​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ​២០១៨ និង​ឆ្នាំ​ខាងមុខ​ទៀត​។​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​លើកឡើង​ដែរ​ថា ក្នុងពេល​កន្លងមក​ស​កម្ម​ភាព និង កំណើនសេដ្ឋកិច្ច​តែងតែមាន​សភាព​ទ្រឹង​ខ្លះ​នៅ​រៀងរាល់​ជិត​ការបោះឆ្នោត​ចូលមក​ដល់ តែ​ផ្ទុយ ទៅវិញ​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​នៅក្នុង​ឆ្នាំ​២០១៨​នេះ នៅតែមាន​ដំណើរការ​ជាធម្មតា និង​កាន់​តែមាន​ភាពរឹងមាំ ពោលគឺ​មិនមាន​ផលប៉ះពាល់​អ្វី​ជា​ដុំកំភួន​ទេ ទោះបី​នៅសល់​ប្រមាណ តែ ៤​ខែ​ទៀត​ប៉ុណ្ណោះ នឹងត្រូវ​ដល់​ការបោះឆ្នោត​ក្តី​។

ជាក់ស្តែង​នៅក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ការនាំចេញ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​នៅតែមាន​ការកើនឡើង​ខ្លាំង និង​មាន​ទំហំ​ធំ​ជាង​ទំហំ​នៃ ផសស ជា​លំដាប់​, សកម្មភាព​លក់ដូរ ទាំង​លក់ដុំ និង​លក់រាយ​នៅតែមាន​ដំណើរការ​ល្អប្រសើ​រ វិស័យ​ទេសចរណ៍​ក៏​នៅមាន​សន្ទះ​ល្អ ហើយ​ការផ្ដល់​ឥណទាន​ដោយ​ធនាគារ​ដល់​វិស័យ​ឯកជន ក៏​កាន់តែ​រឹងមាំ​ដដែល​។

ដោយឡែក​វិស័យ​ដីធ្លី និង​អចលនទ្រព្យ​ដែលជា​សូចនាករ​ដឹកមុខ​ក្នុងការ​ឆ្លុះបញ្ចាំង​អំពី​ភាពជឿជាក់​នៃ​សេដ្ឋកិច្ច ក៏​កាន់​តែមាន​សកម្មភាព​ទិញ​លក់​ផុលផុស​គគ្រឹក គគ្រេង ហើយ​តម្លៃ​វិញ​ក៏​កាន់តែ​ឡើងជា​លំដាប់​។

​ទន្ទឹមនឹងនេះ​អតិផរណា​នៅតែ​ស្ថិតក្នុង កម្រិត​ទាប ក្នុងខណៈដែល​អត្រា​ប្តូរប្រាក់​នៅ​បន្ត​មាន​ស្ថេរភាព​យ៉ាង​ល្អ​។ លើសពីនេះ​ទៀត លំហូ​ទុនវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស ដែល​បាន​កត់ត្រា​នៅក្នុង​ជញ្ជីងទូទាត់​ក៏មាន​សន្ទះ កំណើន​ល្អ ក្នុង​រង្វង់​ពី​១៦% ទៅ ១៧% ក្នុង​មួយឆ្នាំ​ផងដែរ ពោលគឺ​ក្នុង​រង្វង់ ២៥០០ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ និង​អាច​ឡើងដល់​ប្រមាណ ៣០០០ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​។ ដោយឡែក​ទំហំ​ទឹកប្រាក់​នៃ​ការផ្ញើ​លុយ​របស់​ពលករ​ពី​ក្រៅប្រទេស ក៏​កាន់​តែមាន ទំហំ​ធំ ពោលគឺ​ក្នុង​រង្វង់ ៥៦០ លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំនេះ និង​ប្រមាណ​ជាង ៦០០ លាន ដុល្លារ​អាមេរិក​នៅ​ឆ្នាំក្រោយ​។ ប្រការនេះ​បានធ្វើឱ្យ​ជញ្ជីងទូទាត់​មាន​ភាព​វិជ្ជមាន ក្នុងខណៈដែល ទុនបម្រុង​អន្តរជាតិ​អាច​ទ្រទ្រង់​ការនាំ​ចូល​រហូត​ទៅដល់ ៦​ខែ​កន្លះ​ឯណោះ ធៀប​នឹង​រយៈកាល កន្លងទៅ ដែល​ទុនបម្រុង​អន្តរជាតិ​របស់​យើង អាច​ទ្រទ្រង់​ការ​នាំចូល​បានត្រឹមតែ​ប្រមាណ​ជាង ៣​ខែ​ប៉ុណ្ណោះ​៕

លួចបាន​ហើយ​ម្ចាស់ផ្ទះ​មក​ទាន់​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​

​ភ្នំពេញ ៖ ជ​នស​ង្ស​យ័​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​បឹងទំពុន​២​ឃាត់ខ្លួន​ក្រោយពី​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​គ្រូបង្រៀន​។​

​ហេតុការណ៍​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៨​ខែ​មិនា​ឆ្នាំ​២០១៨​ស្ថិតនៅ​ផ្លូវ​បេតុង​ផ្ទះ​លេខ​៤៥៣​ក្រុម​១​ភូមិ​ត្នោតជ្រុំ​សង្កាត់​បឹងទំពុន​២​ខណ្ឌមានជ័យ​។​

​បើ​យោងតាម​សម្តី​ម្ចាស់ផ្ទះ​ខាងលើ​បានអោយដឹងថា​មុនពេល​កើតហេតុ​ក្រុមគ្រួសារ​របស់គាត់​បាន​ចេញទៅ​ធ្វើការ​បាត់​រៀងៗ​ខ្លួន​ហើយ​បាន​ចាក់សោរ​ផ្ទះ​ទុកចោល​ខ​ណះ​ពេលដែល​រូបគាត់​ត្រលប់​មកពី​បង្រៀន​សិស្ស​វិញ​ក៏​ឃើញ​ទ្វារផ្ទះ​របើក​ហើយក៏​ប្រទះឃើញ​ជន​ស​ង្ស​យ័​ម្នា​ក់បាន​យួរ​លេប​ថប​របស់គាត់​មួយគ្រឿង​ចេញមក​ពីក្នុងផ្ទះ​របស់​គាត់​ហើយ​គាត់​ក៏បាន​ស្រែក​ឆោឡោ​អោយ​អ្នកជិតខាង​ជួយ​ក្រោយពី​បានឮ​សម្លេង​ស្រែក​ឆោឡោ​ទើប​អ្នកជិតខាង​នាំគ្នា​ជួយ​ចាប់​ជន​ស​ង្ស​យ័​ខាងលើ​ប្រគល់អោយ​នគរបាល​ប៉ុស្តិ​បឹងទំពុន​២​យក​ជន​ស​ង្ស​យ័​ខាងលើ​មក​ធ្វើការ​សាកសួរ​បន្តរ​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​បឹងទំពុន​ក្រោយពី​ធ្វើការ​សាកសួរ​ជន​ស​ង្ស​យ័​ខាងលើ​បាន​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ដើម្បី​យក​របស់​មាន​តម្លៃពិត​ប្រាកដ​មែន​ដោយ​រូបគេ​ត្រូវការ​យកលុយ​ទិញ​ថ្នាំញៀន​ជក់​។​

សមត្ថកិច្ច​បានអោយដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​ទេព​ឆវី​ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​នៅ​វិទ្យា​ល​យ័​បាក់​ទូក​ស្នាក់នៅ​ចំនុច​ខាងលើ​។​
​ចំណែក​ជន​ស​ង្ស​យ័​មានឈ្មោះ​សុខ​ពៅ​អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ម្តុំ​វត្ត​ស​ន្សុំ​កុសល​សង្កាត់​បឹងទំពុន​១​ខណ្ឌ​មាន​ជ​យ័​។​
​ប​ច្ច​ប្បន្ន​ជ​នស​ង្ស​យ័​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​មាន​ជ​យ័​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធិ​៕

ក្រុមហ៊ុន Twitter ហាមឃាត់​ការផ្សាយ ពាណិជ្ជកម្ម​រូបិយ​បណ្ណ ឌីជីថល​

​ភ្នំពេញ ៖ ការប្រកាស​របស់​ក្រុមហ៊ុន Twitter កាលពី​ថ្ងៃ​អង្គា​រ៌​ម្សិល​ម៊ិ​ញ ដែល​ហាមឃាត់ មិនអោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​រូបិយប័ណ្ណ​ឌីជីថល រឺ CrytoCurrency លើ​បណ្តាញ​សង្គម​របស់​ខ្លូន បានធ្វើអោយ​ឲ្យ​តម្លៃ​រូបិយប័ណ្ណ bitcoin ធ្លាក់​ចុះក្រោម ៨០០០ ដុល្លារ​អាមេរិក​។​

​មិនយូរប៉ុន្មាន ក្រោយ​ពេលដែល​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook បានចេញ​ការហាមឃាត់​មិនអោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រូបិយប័ណ្ណ​ឌីជីថល​លើ​បណ្តាញ​គេ​ហំ​ទំព័រ​របស់ខ្លួន ដើម្បី​ការពារ​អ្នកប្រើប្រាស់​ពី​ការបោក​បញ្ឆោត​នោះ កាលពី​ថ្ងៃទី​២៧ ខែមីនា ម្សិល​ម៉ិ​ញ​នេះ ក្រុមហ៊ុន Twitter ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ ដែល​បញ្ជាក់ថា ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់​សហគម​ន៍ Twitter បណ្តាញ​សង្គម​នេះ បានចេញ​គោល​ការ​ណ៌​ថ្មី​ដោយ​ហាមឃាត់​មិនអោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ទាក់ទង​នឹង​រូបិយប័ណ្ណ​ឌីជីថល ដូចជា ការបោះ​ផ្សាយ​មូលនិធិ​របស់​ក្រុមហ៊ុន​រូបិយប័ណ្ណ​ឌីជីថល រឺ​ការលក់​កាស​អ​រូបិយ​នៃ​រូបិយប័ណ្ណ​ជី​ឌី​ថ​ល លើ​បណ្តាញ​សង្គម Twitter នៅ​ទូទាំង​ពិភពលោក​។

ការចេញ​គោល​ការ​ណ៌​ហាមឃាត់​នេះ គឺ​ក្រោយពេល​ដែលមាន​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មីៗ​មួយចំនួន បាន​ប្រើប្រាស់​ប្រព័ន្ធ ICO (Initial Coin Offering) ដើម្បី​ប្រមូលប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ទីផ្សារ​រូ​បិ​ប័ណ្ណ​ឌីជីថល ដែល​បំពាន​ច្បាប់ និង​គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់​ពី​រដ្ឋអំណាច​ណាមួយ​នោះឡើយ ។

​អ្វីដែល​គួរអោយកត់សំគាល់ ក្រោយពេល​ការប្រកាស​ហាមឃាត់​ពី​ណ្តា​ញ​សង្គម Twitter ដូចនេះ បានធ្វើអោយ តម្លៃ​រូ​បិ​ប័ណ្ណ Bitcoin ធ្លាក់ចុះ​ប្រមាណ ៨ ភាគរយ​បន្ថែមទៀត គឺ​ធ្លាក់​មក​នៅត្រឹម​តម្លៃ​ក្រោម ៨​ពាន់​ដុល្លារ​អាមេរិក​។ នេះ​បើតាម​តារាង​ទិន្នន័យ​តម្លៃ​ទីផ្សារ ចេញផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន Bloomberg នៅ​ថ្ងៃទី​២៨ ខែមីនា​នេះ​។

​បើតាម​ការចេញផ្សាយរ​បស់​ទូរ​ទស្ស​ន៌ CNBC វិញ បង្ហាញថា តម្លៃ​រូ​បិ​ប័ណ្ណ Bitcoin បាន​ធ្លាក់ចុះ​៤២​ភាគរយ បើ​គិត​ចាប់តាំងពី​ដើមឆ្នាំ​២០១៨ ដែល​ពេលនោះ​មានតម្លៃ ប្រមាណ​១​ម៉ឺន​៣​ពាន់​ដុល្លារ​អាមេរិក ៕​

ឥណ្ឌូណេស៊ី ព​ន្លឿ​ន​ការហោះហើរ​ត្រង់​​មកកាន់​កម្ពុជា​ឲ្យ​បាន​ឆាប់​

​ភ្នំពេញ ៖ ខណៈដែល​ប្រទេស​កម្ពុជា និង ប្រទេស​ឥណ្ឌូនេស៊ី កំពុង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន ទាំង​វិស័យ​យោធា វិស័យ​ការទូត និង​វិស័យ​ពាណិជ្ជកម្ម​ហើយ​នោះ ភាគី​ឥណ្ឌូនេស៊ី ក៏​បញ្ជាក់ថា​នឹងសិក្សា​លើ​គម្រោង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​តែម្តង ដើម្បី​ជម្រុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមីនា រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan បានបញ្ជាក់​ពី​គោលបំណង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​ចង់អោយមាន​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ផ្ទាល់​តែម្តង ដោយ​ភាគី​ឥណ្ឌូនេស៊ី នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​Lion របស់​ឥណ្ឌូណេស៊ី ដើម្បី​ជំរុញ​កិច្ចការ​នេះ​អោយបាន​ឆាប់​។

​ការបង្ហាញ​ពី​ជំហរ​លើ​ការតភ្ជាប់​វិស័យ​អាកាសចរ​ណ៌​ដូចនេះ ដោយសារ​ប្រទេស​ឥណ្ឌូនេស៊ី មើលឃើញថា កម្ពុជា​ជា​ប្រទេស​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ ដែលមាន​កំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧% ក្នុង​រយៈពេល​ជាង​២​ទសវត្ស​មកហើយ ដែល​ជម្រុញ​អោយ​កម្ពុជា ក្លាយទៅជា​ប្រទេសមួយ​មានការ​រីកចម្រើន ជាប់​ចំណាត់ថ្នាក់​លេខ​៦​នៅលើ​ពិភពលោក​។ ពាក់ព័ន្ធ​នឹង​កា​ហោះហើរ​ត្រង់នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គាំទ្រ​យ៉ាងខ្លាំង ដោយ​សម្តេច​តេ​ជោ ក៏​ចង់អោយ​កិច្ចការ​នេះ​សម្រេច​ជា​រូបរាង អោយបាន​ឆាប់​ផងដែរ ព្រោះ​ការហោះហើរ​ត្រង់នេះ​នឹង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។

​បើតាម​ការ​ព្យាករ​ណ៌ របស់​មជ្ឈមណ្ឌល​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ( CAPA) នៅ​ឆ្នាំ​២០១៨ នេះ កម្ពុជា​នឹងមាន​យន្តហោះ​កើន​ដល់ ៤៥ គ្រឿង ខណៈដែល​នៅពេល​បច្ចុប្បន្ន កម្ពុជា មាន​យន្តហោះ​ជាង ៣០ គ្រឿង​។ ក្រៅពី​វិស័យ​អាកាសចរ​ណ៌ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ស្នើសុំ​ឲ្យ​ភាគី​ឥណ្ឌូណេស៊ី​មក​ពិនិត្យមើល ការវិនិយោគ​លើ​វិស័យ​កសិកម្ម ផងដែរ​។ សម្តេច​តេ​ជោ បាន​លើកឡើងថា បើ​ឥណ្ឌូណេស៊ី​មក​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម​នៅ កម្ពុជា ជាពិសេស​លើ​វិស័យ​ស្រូវ​អង្ករ គឺ​នឹង​អាចធ្វើ​ឲ្យ​តម្លៃ​អង្ករ​នាំ​ចេញទៅ​ប្រទេស​ឥណ្ឌូណេស៊ី ចុះថោក​ជាង​ពេលបច្ចុប្បន្ន​។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌូណេស៊ី គឺជា​សមាជិក​អាស៊ាន​ដូចគ្នា ដោយ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​សរុប​ប្រមាណ​៤៥០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំ​ចេញពី​ឥណ្ឌូណេស៊ី មក​កម្ពុជា មាន​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​។

​បើតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំ​ចូល​ពី​ប្រទេស​ឥណ្ឌូណេស៊ី​មកកាន់​កម្ពុជា រួមមាន ថ្នាំជក់​, ធ្យូងថ្ម​, គ្រឿងបន្លាស់​កង់ ម៉ូតូ និង​រថយន្ត​, ឱសថ​វេច​ខ្ចប់​, ក្រណាត់​, ក្រដាស​ធម្មតា​, ទូទឹកកក​, កញ្ចក់​, សម្បក​កង់​កៅស៊ូ និង​គ្រឿង​ស្បែក ។ ចំណែក ការនាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ឥណ្ឌូណេស៊ី មានដូចជា សម្លៀកបំពាក់​, ស្បែកជើង​, កំប៉ុង​អាលុយមីញ៉ូម (Aluminum can), ថ្នាំជក់​, ម៉ាស៊ីនដេរ​, អង្ករ និង​ផលិតផល​ប្លា​ស្ទិ​ក ជាដើម ៕​

នាយករដ្ឋមន្ត្រី​ខ្មែរ​បញ្ជាក់​ជាថ្មី​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​១​ម៉ឺន​៤​នាក់​ទៀត​ហើ យ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ សម្តេច​តេ​ជោ​បានបញ្ជាក់​ជាថ្មី​ថា កម្ពុជា​គ្មាន​វិបត្តិ​ន​យោ បាយ​អ្វី​នោះទេ គឺ​មានតែ​អ្នកនយោបាយ​មួយក្រុម​ប្រព្រឹត្ត​ខុស​ហើយ​ត្រូវ​ទទួល ទោស​តាមច្បាប់​ប៉ុណ្ណោះ​។​​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​១​ម៉ឺន ៤​ពាន់​នាក់​មកពី​រោងចក្រ​២៣ ក្នុង​តំបន់​ព្រៃទា ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​អះអាង​ជាថ្មី​ថា កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សង្គ្រាម​ហើយក៍

​សម្តេចតេជោ បានថ្លែងថា កម្ពុជាគ្មាន​វិបត្តិ​នយោបាយ​អ្វី​ទាំងអស់ គឺ​មានតែ​អ្នកប្រព្រឹត្ត​ខុសច្បាប់​ហើយ​ពួកគេ​ត្រូវ​ប្រឈម​ចំពោះ​បញ្ហា​ច្បាប់​តែប៉ុណ្ណោះ​។ ការបញ្ជាក់​អះអាង​ជាថ្មី​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​នាពេលនេះ នៅ​គ្រា​ដែល​អតីត​គណបក្សប្រឆាំង​បាន​កំពុង ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​គំនាប​មកលើ​រាជរដ្ឋាភិបាល​ដោយ​លើកឡើងថា​កម្ពុជា កំពុងស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ជាដើម​។

សម្តេច​តេ​ជោ បញ្ជាក់ថា កម្ពុជា​គ្មាន​សង្គ្រាម ហើយក៍​ជា​ប្រទេស​ដែលមាន​វិបត្តិ​នយោបាយ​នោះទេ​ដូច អ្នកខ្លះ​អះអាង​នោះទេ កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ទេ​។ អ្នក​ដែល​ត្រូវ​ជាប់​ឃុំឃាំង អ្នក​ដែល​ត្រូវ​ទទួល​នូវ​ទណ្ឌ​កម្មនេះ ប្រទេស​ណាក៍​មាន​ដែរ​នៅលើ​ពិភព លោក​នេះ គេ​ធ្វើ​គុក​មក​ដើម្បី​ដាក់​អ្នកប្រព្រឹត្ត​ខុស​។ ដូច្នោះ​ប្រទេស​មិនមែនជា​ប្រទេស​ដែលមាន​សង្គ្រាម និង​ជា​ប្រទេស​ដែលមាន​វិបត្តិ​នោះដែរ​។ កម្មករ​នៅតែ​ធ្វើ ការ​តាម​រោងចក្រ កសិករ​នៅតែ​ធ្វើ​កសិកម្ម ពាណិជ​ករ​នៅតែមាន​ការលក់ដូរ ទេសចរ​នៅតែមាន ចឹ​ង​ទេតើ​អ្វី​ទៅ​ដែល​ហៅថា​វិបត្តិ​នយោបាយ​។ ការបោះឆ្នោត នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ ដូច្នោះ​របត់​ដែល​ហៅថា​វិបត្តិ​នយោបាយ នោះ គឺជា​រឿង​មួយ​ដែល​កើតឡើង​សម្រាប់​មនុស្ស​មួយក្រុម​ដែល​ប្រព្រឹត្ត​ខុស ច្បាប់​តែប៉ុណ្ណោះ ហើយ​ពួកគេ​ត្រូវ​ប្រឈម​ចំពោះ​បញ្ហា​ច្បាប់ មិនមែនជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ខាង​នយោបាយ​ណា​នោះទេ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការ​តម្លើង​ប្រាក់ខែ​ជូន​កម្មករ​កម្មការិនី និង​និរន្ត​ភាព​ការងារ​ដែល​កម្មករ​កំ​ពុង​មាន​នេះ គឺ​បាន​កើន​ចេញពី​ខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​គៀងគរ​វិនិយោគិន និង​ការបើកចំហរ​ទីផ្សារ​ទៅកាន់​អន្តរជាតិ មិនមែន​កើតឡើង​ដោយសារ​ការស្រែក​របស់​ក្រុមប្រឆាំង​នោះទេ​។ សម្តេច​បានចាត់ទុក​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​និរន្ត​ភាព​ការងារ​ចំពោះ​កម្មករ​នាពេលនេះ គឺ​កើតចេញពី​មុំ​សំខាន់ៗ​ចំនួន​បី ក្នុងនោះ​មុំ​ទី​១.​គឺ​មុំ​រាជរដ្ឋាភិបាល ទី​២.​វិស័យ​ឯកជន និង​ទី​៣​កម្មករ​-​កម្មការិនី​ដែល​កំពុងធ្វើការ​នៅតាម​រោងចក្រ​។

​សម្តេច​តេ​ជោ ថ្លែងថា មុំ​ទាំងបី​នេះ​មាន​សារៈសំខាន់​ក្នុងការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ប៉ុន្តែ​មុំ​ដែល​ដើរតួនាទី​សំខាន់ និង​ការទទួលខុសត្រូវ​ធំជាងគេ​គឺ​មុំ​រាជរដ្ឋាភិបាល​ក្នុងការ​ទាក់ទាញ​វិនិយោគិន ការបង្កើត​ការងារ​ធ្វើការ​ដោះស្រាយ​ការងារ​ធ្វើ​ជូន​កម្មករ កម្មការិនី និង​ការបើក​ទីផ្សារ​អន្តរជាតិ​ដើម្បី​ធ្វើការ​នាំចេញ​។​

​សម្តេច​តេ​ជោក៍​បានប្រកាស​ដែរ​ថា ប្រាក់​បៀ​វត្ត​របស់​កម្មករ កម្មការិនី​នឹង​នៅតែ​បន្ត​កើន​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​បើតាម​សម្តេច​តេ​ជោ​ត្រឹម​ឆ្នាំ​២០២៣​ខាងមុខ​កម្មករ​-​កម្មការិនី​នឹង​ទទួលបាន​ប្រាក់ខែ​គោល​អប្បបរមា​នឹង​ឡើងដល់​២៥០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ផងដែរ​។ គួរ​រំលឹក​ដែរ​ថា គិត​ចាប់​តាំង​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ ២០១៨​នេះ​សម្ដេច​តេ​ជោ បាន​ជួប​ជាមួយ​កម្មករនិយោជិត​ចំនួន​៣៦​លើក ដែលមាន​ចំនួន​សរុប​៤៤​ម៉ឺន​១.៩៧២​នាក់ ក្នុងនោះ​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ​នៃ​បណ្ដា​រោងចក្រ​នានា​ចំនួន​៩​លើក មាន​កម្មករនិយោជិត​ចំនួន​៤០.៧៧១​នាក់ មកពី​រោងចក្រ​ចំនួន​៦៦៣​ជួប​កម្មករនិយោជិត​២៦ លើក​មាន​កម្មករ និយោជិត​ចំនួន ៣៩៦.៥១៦​នាក់ មកពី​រោងចក្រ​៤៨២ បាន​អញ្ជើញ​ជួប​កម្មករនិយោជិត​ផ្ទាល់​នៅតាម​រោងចក្រ​ចំនួន​១០​មាន​កម្មករនិយោជិត​២​ម៉ឺន​១.៦៥១​នាក់ និង​ជួប​ជាមួយ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​១​លើក ចំនួន ៤.៦៨៥​នាក់​៕

បន្លែ និង​ផ្លែឈើ​ជិត​៣០០​តោន បាន​នាំចូល​ពី​វៀតណាម​មក​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ក្នុង​១​ត្រីមាស​ដើមឆ្នាំ​នេះ​

​តាកែវ ៖ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត តាកែវ បាន​មានប្រសាសន៍ថា បន្លែ និង​ផ្លែឈើ​ជា ច្រើន​ប្រភេទ ត្រូវបាន​នាំចូល​មកពី​ប្រទេស​វៀត ណា​ម​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ហើយ​នៅក្នុង​រយៈពេល ៣​ខែ​ដើមឆ្នាំ​២០១៨​នេះ បន្លែ និង​ផ្លែឈើ ត្រូវបាន​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន មាន​ចំនួន​២៧០ តោន ហើយ​បើ​គិត​ជា​មធ្យមភាគ​ក្នុង​មួយថ្ងៃៗ​មាន បន្លែ ផ្លែឈើ នាំចូល​យ៉ាងតិច​ក៏​១០​តោន​ដែរ​។​

​លោក​បន្តថា បន្លែ និង​ផ្លែឈើ​ទាំងនេះ មុននឹង​នាំ​ចូលមក​ចរាចរណ៍​លើ​ទី​ផ្សារលើ​ប្រទេស​កម្ពុជា ត្រូវបានធ្វើ​ការត្រួតពិនិត្យ និង​ធ្វើ​ត្តេ​ស៍​បឋម ដោយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ដែល​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ហើយ​បើសិនជា​ក្នុងករណី​ពិនិត្យ​រកឃើញ​នូវ ប្រភេទ​បន្លែ ឬ​ក៍​ផ្លែឈើ​ណា ដែលមាន​សារធាតុ​គីមី ថ្នាំ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខ ភាព​អ្នក​បរិភោគ មន្ត្រី​ជំនាញ​កាំកុងត្រូល នឹងធ្វើ​ការហាមឃាត់​ប​ន្លែ ផ្លែឈើ​ទាំងនោះ​មិន​ឲ្យ​នាំចូល​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​នោះឡើយ ។​

​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​នាំចូល​បន្លែ ផ្លែ ឈើ​ពី​ប្រទេស​វៀតណាម​យ៉ាងច្រើន​បែប​នេះ គឺ​បណ្តាលមកពី​ការផ្គត់ផ្គង់​និង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដែល​ពឹង​ផ្អែកទៅលើ​បងប្អូន​ប្រជាកសិករ​ធ្វើ​ការដាំដុះ មិនបាន​គ្រប់គ្រាន់ និយាយ​ជារួម​ផលិតផល​បន្លែ​ផ្លែ ឈើ​ក្នុងស្រុក​មិនអាច​បំពេញតម្រូវការ​នៅលើ​ទីផ្សារ​កម្ពុជា​យើង​បាន​នោះទេ​។​

​ក្នុង​រយៈពេល​១​ត្រីមាស​ដើមឆ្នាំ​២០១៨​នេះ​មាន​បន្លែ ផ្លែឈើ​ប្រមាណ​ជិត​៣០០​តោន ត្រូវបាន​នាំចូល​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ដែលមាន​ទីតាំងនៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ ។ បន្លែ​និង​ផ្លែឈើ​នាំចូល​ទាំងអស់នោះ​ភាគច្រើន​នាំចូល​ស្ពៃក្ដោប ប៉េង​បោះ ខ្ទឹមស ជាដើម​៕

កិច្ចប្រជុំ​ក្រុម​ប្រទេស​ទន្លេមេគង្គ​លើក​ទី​៣ នៅ​សៀមរាប ក្រោម​កម្លាំង​រក្សា​សន្តិសុខ​រាប់ពាន់នាក់​

​សៀមរាប ៖ អគ្គ​ស្នងការរង​នគ​បាល​ជាតិ បាន​ថ្លែងថា កងកម្លាំង​សមត្ថកិច្ច​ចំរុះ​រាប់ពាន់នាក់​នឹងដាក់​ពង្រាយ​ការពារ​សន្ដិសុខ និង​សុវត្ថិភាព​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មាការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០២​ដល់​ថ្ងៃទី​០៥​ខែមេសា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ អគ្គ​ស្នងការរង​នគរបាលជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ដាក់​ផែនការ​ដល់​មន្ដ្រី​សមត្ថកិច្ច​នៅ​ខេត្ដ​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨​នេះ​។ លោក​មានប្រសាសន៍ថា កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣ ដែល​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែមេសា ខាងមុខ នឹងដាក់​កម្លាំង​សមត្ថកិច្ច​ចំរុះ​រាប់ពាន់នាក់ ដើម្បី​ការពារ​សន្ដិសុខ សុ​ត្ថិ​ភាព​ដល់​ភ្ញៀវ​កិ​ត្ដិ​យស ។ ជាមួយគ្នា​នោះ លោក​បាន​ណែនាំ​ដល់​មន្ដ្រី​សមត្ថកិច្ច​ចូលរួម​កិច្ចប្រជុំ ដោយ​ធ្វើយ៉ាងណា​រក្សា​អោយបាន​នូវ​សន្ដិសុខ​និង​សុវត្ថិភាព​ដល់​គណៈប្រតិភូ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ទន្លេមេគង្គ​នាពេលខាងមុខ​នេះ​។​
​លោក ទូច ណារ៉ុថ បាន​មានប្រសាសន៍​ទៀតថា យើងទាំងអស់គ្នា ត្រូវខិតខំ​ប្រឹងប្រែង ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ ភ្ញៀវ​ជាតិ អន្តរជាតិ ក្នុង​កិច្ចប្រជុំ​ទន្លេមេគង្គ​នេះ​ឲ្យ​បាន​ជោគជ័យ​។ ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា ត្រូវ​ត្រួត​ពិនិត្យមើល លើ​ការប្រើប្រាស់​អគ្គិសនី កន្លែង​ស្នាក់នៅ កន្លែង​គណៈប្រតិភូ​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​ផ្សេងៗ និង​ការធ្វើ​ម្ហូបអាហារ​នៅ​កន្លែង​សណ្ឋាគារ ដែល​ភ្ញៀវ​កិ​ត្ដិ​យស​ស្នាក់នៅ​ព្រមទាំង​ត្រូតពិនិត្យ​លើ​តាម​ដងផ្លូវ​នានា និង​ត្រូវ​ចាត់តាំង​អោយមាន​មន្ត្រី​សុខាភិបាល​រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់អគ្គីភ័យ បង្ការ​អគ្គីភ័យ​កើតឡើង ជាយថាហេតុ ពិសេស​កម្លាំង​នគរបាល​តាម​ខេត្ដ​ស្រុក​-​ក្រុង ហើយក៏​ត្រូវ​ធានាថា​មិនមាន​ចោរលួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ឡើយ​។​

សូមជម្រាបថា កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣ និង​កម្មវិធី​សន្និសីទ​អន្ដរជាតិ ចាប់ផ្ដើម​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៥ ខែមេសា ខាងមុខ នៅ​ខេត្ដ​សៀមរាប ក្រោម​ប្រធានបទ​«​ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ »​ការលើក​កំពស់​ការខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូរ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ​» ដែលមាន​វត្ដ​មាន​សម្ដេច​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា និង​មាន​នាយករដ្ឋមន្ដ្រី​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​និង​ទន្លេមេគង្គ​៕

សម្តេច ស ខេង អញ្ជើញ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​អគ្គារ​សិក្សា​វត្ត​ថ្មី​២​ខ្នង នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

​ព្រៃវែង ៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករ​ដ្ធ​មន្ត្រីរ​ដ្ធ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​អ​គ្គារសិក្សា​២​ខ្នង​ស្មើ​៦​បន្ទប់ នៅ​សាលាបឋមសិក្សា​វត្ត​ថ្មី​ស្ថិតក្នុង​ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​
​ពិធី​នេះ​ក៍មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​ដោយ​ពី​អស់លោក​.​លោកស្រី​មន្ត្រី​អ្នកមុខអ្នកកា​ល​ក្រសួងមហាផ្ទៃ​និង​ខេត្ត​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​និង​ប្រជា​ពលរ​ដ្ធ​ផងដែរ​។

​លោក​ប៉ិច​.​សុង​អភិបាលស្រុក​ស្វាយ​អ​ន្ទ​របា​ន​មានប្រសាសន៍ថា​វិស័យ​អប់រំ​នៅក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ​មានការ​រីកចំរើន​គួរ​ឲ្យ​កត់សម្គាល់​មាន​សាលារៀន​គ្រប់​កម្រិត​ចំនួន​៦៤​កន្លែង​មាន​អាគារ​សិក្សា​ចំនួន​១៨៥​ខ្នង​ស្មើនឹង​៧៣០​បន្ទប់​។​ក្នុងនោះ​វិទ្យាល័យ​មាន​០៣​កន្លែង​មាន​អគារ​២០​ខ្នង​.​អនុវិទ្យាល័យ​មាន​០៩​កន្លែង​មាន​អគារ​២១​ខ្នង​.​សាលាបឋមសិក្សា​មាន​៥១​កន្លែង​មាន​អគារ​១៤២​ខ្នង​និង​សា​លាម​ត្តេ​យ្យ​រដ្ឋ​មាន​០១​កន្លែង​មាន​អាគារ​០១​ខ្នង​និង​ម​ត្តេ​យ្យ​សហគម​មាន​០៣​ឃុំ​មាន​០៩​ភូមិ​។​ជាក់ស្តែង​សាលារៀន​២​ខ្នង​មាន​៦​បន្ទប់​ដោយ​១​ខ្នង​មាន​៣​បន្ទប់​ដែល​ទើប​សាងសង់​រួចរាល់​ជា​ស្ថាពរ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ថ្ងៃនេះ​ពាក់​ទៅដោយ​គ្រឿង​កង្ហា​រឹម​និង​សំភារៈ​សិក្សា​យ៉ាង​ល្អ​ប្រណិត​។​

​សម្តេច​ក្រឡាហោម ស​.​ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានមតិ​ផ្តាំផ្ញើ​ដ៍​មានតម្លៃ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ក្រុមគ្រួសារ​ទាំងអស់​ចូលរួម​សហការ​ទប់ស្កាត់​បង្ក្រាប​រាល់​សកម្មភាព​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​ភូមិ​.​ឃុំ​.​ស្រុក​និង​ត្រូវ​ចូលរួម​គោរព​ច្បាប​ចរាចរណ៍​ពេល​ស្រវឹង​កុំ​បើកបរ​ឲ្យ​ស្របតាម​ប្រសា​ស​ន៌​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​.​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​សម្តេច​ក្រឡាហោម​ក៍បាន​ផ្តាំផ្ញើរ​ដល់​ពលរ​ដ្ធ​.​លោកគ្រូ​.​អ្នកគ្រូ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចាត់ទុកថា​សាលារៀន​ក៍​ដូចជា​គ្រឿង​សឹ​ង្ហា​រឹម​និង​សមិទ្ធផល​នានា​នៅក្នុង​សាលារៀន​ជា​របស់ខ្លួន​សុទ្ធតែជា​របស់​យើងទាំងអស់គ្នា​មិនមែនជា​របស់​បុគ្គល​ណា​ម្នាក់​ឡើយ​!​ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បានល្អ​ដើម្បី​ប្រើប្រាស់​ឲ្យ​បានយូរ​អង្វែង​។​ស្តេច​ក្រឡាហោម​បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចេះ​ស្តាប់​ការអប់រំ​ទូ​មាន​ពន្យល់​ណែនាំ​របស់​ឪពុកម្តាយ​និង​លោកគ្រូ​អ្នកគ្រូ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ក្លាយជា​កូន​ល្អ​.​សិស្ស​ល្អ​.​មិត្ត​ល្អ​ដើម្បី​ចូលរួម​ជាមួយ​ប្រមុខ​រាជរដ្ធាភិបាល​កម្ពុជា​ដឹកនាំ​ប្រទេសជាតិ​យើង​ឲ្យ​មាន​សុខសន្តិភាព​និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្តទៀត​!​ពិសេស​ប្អូនៗ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​និង​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន​។​បន្ទាប់ពី​បំពាក់​គ្រឿង​ឥស្សរ​សយ​ស្ថាបនា​ជាតិ​ជូន​ដល់​សប្បុរសជន​និង​កាត់​ខ្សែបូ​របើក​ឲ្យ​ប្រើប្រាស់​នូ​ង​សាលារៀន​២​ខ្នង​ស្មើ​៦​បន្ទប់​នេះ​រួច​សម្តេច​ក្រឡាហោម​ស​.​ខេង​ក៍​ប្រារព្វ​ធ្វើ​ពិធី​ប​ញ្ជុះ​បឋមសិលា​សាងសង់​អាគា​រ​សិក្សា​អនុវិទ្យាល័យ​ដំរី​ពួន​១​ខ្នង​កម្ពស់​២​ជាន់​ស្មើ​១៨​បន្ទប់​.​ទីចាត់ការ​បណ្ណាល័យ​១​ខ្នង​មាន​៤​បន្ទប់​និង​អាគារ​កាត់ដេរ​១​ខ្នង​មាន​៣​បន្ទប់​តាម​សំណើរ​ស្នើសុំ​របស់លោក​គ្រូ​.​អ្នកគ្រូ​ក៍​ដូចជា​សិស្សានុសិស្ស​ដែលជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម​។​

​ក្នុង​ឪ​កាស​នោះ​សម្តេច​ក្រឡាហោម​ស​.​ខេង​ក៍បាន​ឧបត្ថម​ថវិកា​ជូន​ដល់​សាលាស្រុក​ស្វាយ​អ​ន្ទ​រ​ចំនួន​១​លាន​,​លោកគ្រូ​អ្នកគ្រូ​ចំនួន​៨៥​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​២០.០០០​រៀល​,​យុវជន​កាកបាទក្រហម​១០០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​១០.០០០​រៀល​,​យុវជន​កាយ​រិ​ទ្ធ​១០០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​១០.០០០​រៀល​,​យុវជន​ស​.​ស​.​យ​.​ក​១០០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​១០.០០០​រៀល​,​សិស្សានុសិស្ស​ចំនួន​៥៦១​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​៥០០០​រៀល​.​សៀវភៅ​២​ក្បាល​.​ប៉ិច​២​ដើម​,​យាយជី​តាជី​១០០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​១០.០០០​រៀល​.​ក្រណាត់ស​១​ដុំ​និង​បាន​ចូលរួម​ដាំ​កូន​ដើមឈើ​ទុកជា​ជម្រក​កេ​ម​រត​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​៕

បបួល​នារី​ម្នាក់ ទៅ​សេព​គ្រឿងញៀន​រួច​ចាប់រំលោភ​បូក​

​កណ្ដាល ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់ បបួល​ទៅ​សេព​គ្រឿងញៀន ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក នៅ​ចំណុច​អូរអណ្តូង (​ព្រៃ​អូយ​យះ​) ស្ថិត​ក្នុងភូមិ​ព្រែកត្រែង ឃុំ​សិត្បូរ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ជាង​១០​យប់ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ​២០១៨ ។

លោក​វរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បានឱ្យដឹងថា នារី​រងគ្រោះ​មានឈ្មោះ ស រ​.​ន អាយុ ២៥​ឆ្នាំ មុខរបរ កម្ម​ការ​នី មាន​ទីលំនៅ​ភូមិ កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​មាន​ចំនួន​២​នាក់ ទី​១​ឈ្មោះ
​ឈ្មោះ រ៉ុ​ម ម៉ូ​លីកា ហៅ​អូន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន (​ឃាត់ខ្លួន​) និង​ទី​២ ឈ្មោះ ខុន រតនា ភេទ ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល (​គេចខ្លួន​) ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​បាន​៖
​អាវុធ​ឆ្នៃ ចំនួន ០១​ដើម (​ជា​របស់​ឈ្មោះ ខុន រតនា​), ស្រោមអនាម័យ​ប្រើ​រួច​ចំនួន ០២ (​មាន​ទឹកកាម​ចំនួន ០១ ; គ្មាន​ទឹកកាម​ចំនួន ០១), កញ្ចប់​ស្រោម​អនាម​យ័​ចំនួន​៣, កញ្ចប់​ប្រេងរំអិល ចំនួន ០១​កញ្ចប់ សំបក​កំប៉ុង​ទឹក​ចា​ហ៊ួ​យ ចំនួន ០១ និង​សំបក​ដប​សាំ​ម៉ូ​រ៉ៃ​ចំនួន​១​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​។​

​លោក​អធិការ​បាន​បន្ថែមថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ឈ្មោះ រ៉ុ​ម ម៉ូ​លីកា (​កាន់​ដាវ​) ឈ្មោះ ខុន រតនា (​កាន់​អាវុធ​ឆ្នៃ​) បាន​បបួល​ឈ្មោះ សួង រតនា (​ជនរងគ្រោះ​) ទៅប្រើ​ប្រាស់​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ពេលទៅដល់ អ្នក​ទាំង​០៣ បាន​ជក់​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់​តូច រួចហើយ​ទើប​ឈ្មោះ រ៉ុ​ម ម៉ូ​លីកា បាន​រំលោភ​សេពសន្ថវៈ ឈ្មោះ សួង រតនា រយៈពេល​១០​នាទី មិន​ចេញ​ទឹកកាម​ឡើយ បន្ទាប់មក​ឈ្មោះ ខុន រតនា បាន​រំលោភ​សេពសន្ថវៈ​បានសំរេច​បំណង រួច​ក៏​បែក​គ្នា​មក​ផ្ទះ​មុន​ឈ្មោះ សួង រតនា ។ ចំណែក​ឈ្មោះ សួង រតនា មក​ផ្ទះ​មិន​រួច​ក៏​នៅ​កន្លែងកើតហេតុ រហូតដល់​វេលា​ម៉ោង ទៀបភ្លឺ ចូល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨) ទើប​ឈ្មោះ សួង រតនា ទូរស័ព្ទ​មក​ម្តាយ​ឈ្មោះ នួន សាន ដើម្បី​ទៅ​ទទួល​ខ្លួន (​ជនរងគ្រោះ​) មក​ផ្ទះ​វិញ ។ លុះដល់​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដ៏​ដែល ទើប​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​សិត្បូ ទទួលបាន​ពត៍​មាន​ខាងលើ អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ រ៉ុ​ម ម៉ូ​លីកា ។

ចំណែក​ឈ្មោះ ខុន រតនា បាន​គេចខ្លួនបាត់ ។ រីឯ​ជនរងគ្រោះ​ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ រុស្សី ។​
​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្អាង​ដើម្បី​បន្ដ អនុវត្តតាម​នីតិវីធី​៕

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​កំណាត់​ផ្លូវ​វង់​ធំ ដើម្បី​សម្រួល​ចរាចរណ៍​

​សៀមរាប ៖ កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​វង់​ធំ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ដែលមាន​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការធ្វើដំណើរ​របស់​អ្នកស្រុក​ផង​និង​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផង ប៉ុន្តែ​ផ្លូវ​នេះ​បាន​រង​នូវ​ការខូចខាត​ដោយ​អន្លើរៗ​។

​បច្ចុប្បន្ន​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ចាប់ពី​ក្លោងទ្វារ​ដី​ឆ្នាំង រហូតដល់​ទ្វារ​ទឹក​ប្រាសាទព្រះខ័ន កំពុង​ជួសជុល​កែលម្អ​ឡើងវិញ​ទាំងស្រុង​តាម​បច្ចេកទេស​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​ដោយ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​គម្រោង​អន្តរ​វិស័យ​។ គម្រោង​ជួសជុល​ផ្លូវ​វង់​ធំ​នេះ​បាន​សិក្សា​បច្ចេកទេស​ចាប់តាំងពី​ឆ្នាំ​២០១៦ ហើយ​កន្លងមក​ក្រុម​អ្នកជំនាញការ​លើ​ផ្នែក​អភិរក្ស​បុរាណវិទ្យា​នៃ​គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​ចុះ​ពិនិត្យ​និង​ផ្តល់យោបល់​នៅនឹងកន្លែង ព្រមទាំង​ផ្តល់​ការ​ការអនុម័ត​ឱ្យធ្វើ​ការជួសជុល​ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ខែធ្នូ ឆ្នាំ​២០១៧​។

​លោក ហេង គឹម​ឡេង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​គម្រោង​អន្តរ​វិស័យ​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា​៖ ក្រុមការងារ​បាន​អនុវត្ត​ការងារ​កាលពី​ខែមីនា ឆ្នាំ​២០១៨ ហើយ​ការអនុវត្ត​គម្រោង​នេះ​មាន​រយៈពេល​៤​ខែ​ទើប​បញ្ចប់​។ រីឯ​ការជួសជុល​កែលម្អ​ផ្លូវ​វង់​ធំ​វិញ ក៏​មិនបាន​ធ្វើឡើង​ទាំង​២០​គីឡូម៉ែត្រ​តែម្តង​នោះទេ ព្រោះ​ធ្វើ​ទៅតាម​លទ្ធភាព​ថវិកា​ប្រចាំឆ្នាំ​។ ជាក់ស្តែង​គម្រោង​មូលនិធិ​ឆ្នាំ​២០១៧ អាច​ធ្វើបាន​ប្រវែង​៤០៦០​ម៉ែត្រ និង​សម្រាប់​ឆ្នាំ​២០១៨ អាច​ជួសជុល​បន្ថែម​បាន​ប្រវែង​៥០០០​ម៉ែត្រ​ទៀត​។

​លោក​បន្តទៀតថា​៖ ដំបូង​ឡើយ ការជួសជុល​គ្រោង​ពង្រីក​ទទឹង​រហូតដល់​៩​ម៉ែត្រ គឺ​៦​ម៉ែត្រ​សម្រាប់​យានយន្ត​ធ្វើ​ចរាចរណ៍​និង​១​ម៉ែត្រ​សងខាង​សម្រាប់​អ្នកជិះ​កង់​។ ប៉ុន្តែ​ក្រោយ​កិច្ចប្រជុំ​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ បាន​ឱ្យដឹងពី​ចរាចរណ៍​ផ្លូវ​នេះ​ថា​មិនសូវមាន​អ្នកជិះ​កង់​ច្រើន ទើប​សម្រេច​ពង្រីក​ទទឹង​ផ្លូវ​ត្រឹម​៦​ម៉ែត្រ លើ​ទទឹងផ្លូវ​ចាស់​៥​ម៉ែត្រ សម្រាប់​ប្រើប្រាស់​រួម រវាង​អ្នកជិះ​កង់​និង​យានយន្ត​។ ក្រៅពី​ការកែលម្អ​ផ្លូវ​នេះ ក្រុមការងារ​ក៏បាន​កែសម្រួល​ប្រព័ន្ធ​រំដោះ​ទឹក​អម​សងខាង​ផ្លូវ​ដោយ​ប្រើ​បច្ចេកទេស​បើកមុខ​លូ​ជា​រាង​ត្រីកោណ​ដើម្បីឱ្យ​ទឹក​ជ្រាបចូល​ក្នុង​ដី​បាន​លឿន និង​បង្ការ​ការបាក់​ស្រុតដី​លុប​ប្រព័ន្ធ​បង្ហូរទឹក​ផងដែរ​។

​ជាការ​កត់សម្គាល់​កំឡុង​ពេល​នៃ​ការជួសជុល​នេះ​ក៏បាន​បង្ក​រកា​រហុយ​ដី ការរំខាន​ក្នុងការ​ធ្វើដំណើរ​ខ្លះៗ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ដែល​ទស្សនា​តំបន់​វង់​ធំ ពេល​ក្រុមការងារ​កំពុង​ឈូសឆាយ ចាក់​កៅស៊ូ និង​រោយ​កម្ទេច​ថ្ម​តាម​លក្ខណៈ​បច្ចេកទេស​។ ដូច្នេះ​រាល់ពេល​ធ្វើដំណើរ​ឆ្លងកាត់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ បង្ការ​កុំឱ្យ​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ និង​ត្រូវ​ពាក់​ម៉ាស មួក ឬ​កន្សែង​ការពារ​ធូលី​ដី​ហុយ​ពេលធ្វើ​ដំណើរ​ដោយ​កង់​ឬ​ម៉ូតូ​។​

​ក្នុងនាម​ស្ថាប័ន​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​សូម​ការ​អធ្យាស្រ័យ​និង​ការយោគយល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ទាំងអស់​ចំពោះ​ផល​លំបាក​តិចតួច​ដែល​បង្ករ​ឡើង​ពី​ការស្ថាបនា​ផ្លូវ​នេះ​។ ក្នុងពេល​ឆាប់ៗ​បន្ទាប់ពី​ចាក់​កៅស៊ូ​រួចរាល់​ទាំងស្រុង ផ្លូវ​នេះ​នឹង​បាត់​ហុយ ហើយ​ក្លាយជា​ផ្លូវ​មួយ​ដ៏​ល្អ​សម្រាប់​ការធ្វើដំណើរ ងាយស្រួល​ក្នុងការ​ទស្សនា​ប្រាង្គ​ប្រាសាទ​ប្រកបដោយ​ផាសុខភាព​៕