All posts by មេគង្គ ប៉ុស្តិ៍

ក្រុមយុវជន​នៅ​ជាង​៣០​ប្រទេស​នឹង​មក​ចូលរួម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨

​សៀមរាប ៖ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ គឺជា​ប្រវត្តិសាស្ត្រ​មួយ​ថែមទៀត​ដែល​ខេត្តសៀមរាប​នឹង​ទទួលបាន​ក្រុមយុវជន​មកពី​បណ្តា​ប្រទេស​នានា ប្រមាណ​ជាង​៣០​ប្រទេស​មក​ចូលរួម​។​

​មានប្រសាសន៍​នៅក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ១២០០​ម៉ែត្រ​នៅក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ ខែមីនា​នេះ អភិបាលខេត្ត​សៀមរាប លោក បណ្ឌិត ឃឹម ប៊ុន​សុង បាន​លើកឡើងថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប មិន​ត្រឹមតែ​ជា​ព្រឹត្តិការ​ជាតិ​នោះទេ ប៉ុន្តែ​វា​បា​ក្លាយជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដោយនៅ​ក្នុងឆ្នាំនេះ អង្គរ​សង្ក្រាន្ត​នឹង​ទទួល​ក្រុមយុវជន​មកពី​បណ្តា​ប្រទេស​នានា​ប្រមាណ​ជាង​៣០ ដែល​មក​ចូលរួម​អបអរសាទរ​។​

​លោក​បន្តថា នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ដូចជា ខេត្តកំពង់ធំ បាត់ដំបង ព្រៃវែង ជាដើម ក៏មាន​រៀបចំ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​សម្រាប់​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ដែរ ប៉ុន្តែ​ការរៀបចំ​របស់​ខេត្ត​ទាំងនោះ គឺ​ធ្វើ​ត្រឹមតែ​ថ្នាក់​ខេត្ត​ប៉ុណ្ណោះ លើកលែងតែ​ខេត្តសៀមរាប ដែល​បានធ្វើ​ឡើងជា​លក្ខណៈ​ជាតិ​។ បន្តថា ជាមួយនឹង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ អាជ្ញាធរ​ខេត្តសៀមរាប បាន​ត្រៀប​លក្ខណៈ​រួចជាស្រេច​នៅក្នុង​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ។​

​ទីក្រុង​សៀមរាប បាន​ជាប់​ចំណាត់ថ្នាក់​ជាទី​ក្នុង​ស្អាត​អាស៊ាន សម្រាប់​ឆ្នាំ​២០១៨ ហើយក៏​ជាទី​ក្រុង​ដែល​ទទួលបាន​ចំណាត់ថ្នាក់​រំដួល​បី​ទង សម្រាប់​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ផងដែរ​។ ដើម្បី​បន្ត​រក្សា​នូវ​ចំណាត់ថ្នាក់​នេះ ឯកឧត្តម​អភិបាល បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង សង្កាត់ ខិតខំ​លើកកម្ពស់​អនាម័យ បរិស្ថាន ។

ម្យ៉ាងទៀត​អាជ្ញាធរ​ក្រុង សង្កាត់​ត្រូវយក​ចិត្ត ទុកដាក់​ថែទាំ​ផ្លូវ និង ធ្វើ​ឲ្យ​ដងផ្លូវ​ប្រកបទៅដោយ​ពណ៌​បៃតង គឺ​ត្រូវ​រួមគ្នា​ធ្វើការ​ដាំ​ដើមឈើ ដែល​វា​មានតម្លៃ ក្នុងការ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្រុង​បុរាណ​របស់​យើង​ទៀតផង ៕
​

រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន LH.R ក្រឡាប់​ជាច្រើន​ត្រឡប់​របួស​មនុស្ស​ម្នាក់​

​ភ្នំពេញៈ សង្ស័យ​អ្នកបើករថយន្ដ​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​L.H.R ងងុយដេក​បើករថយន្ដ​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​វាលស្រែ​២-៣​ត្រឡប់​បណ្ដាលអោយ​តៃកុង​រថយន្ដ​រងរបួស​ស្រាល ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​សាក់​សំពៅ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ហេតុ​កាណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១០ នាទី​រសៀល​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨​។​

​យោងតាម​សម្ដី​តៃកុង​រថយន្ដ​បាន​ប្រាប់​អោយដឹងថា​នៅមុន​ពេល​កើតហេតុ​ខ្លួន​បាន​បើករថយន្ដ​ដឹក​ប្រេង​របស់​ក្រុមហ៊ុន L.H.R ដោយ​ដឹក​ប្រេង​យកទៅ​ដាក់អោយ​ម៉ូយ​នៅ​ស្រុក​ស្អាង​ខេត្ដ​កណ្ដាល​ហើយក៏​បាន​បើករថយន្ដ​ត្រលប់​ទៅ​កន្លែង​វិញ​នៅ​ម្តុំ​អូរ​ដឹ​ម​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយបាន​ធ្វើដំណើរ​តាមផ្លូវ​ទំនប់​៧​មករា លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​បណ្ដាលអោយ​ក្រឡាប់​២-៣ ត្រលប់​ចូលទៅក្នុង​វាលស្រែ​បណ្ដាលអោយ​ព្រួ​រងរបួស​បន្តិច​បន្តូច​ចំណែក​តៃកុង​មិនបាន​រងរបួស​ទេ​និង​រង​ការខូចខាត​រថយន្ដ​តែប៉ុណ្ណោះ ។ ​ក្នុង​ហេតុការណ៍​នេះ​អ្នកបើកបរ​រថយន្ដ​មិនបាន​ប្រាប់​អត្ដ​សញ្ញាណ​នោះទេ ។​
​
បើតាម​សម្ដី​ប្រជាពលរដ្ឋ​បាននាំគ្នា​និយាយថា​សង្ស័យ​មកពី​តៃកុង​រថយន្ដ​ងងុយដេក​ហើយ​បើករថយន្ដ​ក្នុង​ល្បឿន​លឿន​ទើប​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ស្រែ​បែបនេះ ។​

​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​ហើយ​បាន​សួរ​នាំទៅ​តៃកុង​រថយន្ដ​រួច​ក៏​ត្រឡប់​ទៅវិញ​ដោយសារតែ​រថយន្ដ​ក្រឡាប់​នេះ​បង្កដោយ​ខ្លួនឯង​និង​មិន​ប៉ះពាល់​ដល់​សម្បត្ដិ​រដ្ឋ​និង​បង្ក​របួស​ដល់​អ្នកដទៃ​ទើប​សមត្ថកិច្ច​បានអោយ​តៃកុង​រថយន្ដ​ទាក់ទង​ទៅរក​រថយន្ដស្ទូច​ដើម្បី​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​វិញ​តែម្ដងទៅ​៕
​

ជប៉ុន​ផ្តល់​អគារ​តម្លៃ​ជាង​១៤​លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​

​បាត់ដំបង ៖ មន្ទីរពេទ្យបង្អែក​នៃ​ខេត្តបាត់ដំបង និង​ទទួលបាន នូវ អាគារ​ថ្មី​បន្ថែមទៀត ដែលមាន​តម្លៃ​ប្រមាណ​ជាង​១៤​លាន​ដុល្លារ ជា​ជំនួយ​ប្រទេស​ជប៉ុន ដែល ត្រូវ​បើក​ការ ដ្ឋា​ន​សាងសង់ នៅ​ព្រឹក ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨​នេះ​តែម្តង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម ហា​ផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេ​​នា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ រដ្ឋបាលខេត្ត​បាត់ដំបង ក្រោម​វត្តមាន​អធិបតី​ភា ព ឯ​.​ឧ ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោកជំទាវ​, ឯ​.​ឧ អ៊ុយ រី ប្រធាន​ក្រុម​ប្រឹ ក្សា​ខេត្ត​, ឯ​.​ឧ ជា​អភិបាលរង​ខេត្ត​និង​អស់លោក​លោកស្រី ជា​ថ្នាក់ដឹកនាំ​បណ្តា​ស្ថាប័ន មន្ទីរ​អង្គភាព​នានា ជុំវិញ​ខេត្ត ជាពិសេស អស់លោក លោកស្រី ប្រធាន​-​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ត្រីរាជការ​បុគ្គ លិ​ក​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​និង​ចូលរួម​ក្នុងឱកាស​សែនព្រេន រៀបចំ​សែន​ក្រុង​ពា លី ដើម្បី​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី និង បញ្ចុះ​បឋម​សីលា ក្នុង​ការកសាង​សំណង់​អាគារ​ថ្មី​ស្ថិតនៅក្នុង​មន្ទីរពេទ្យ បង្អែក​ខេត្តបាត់ដំបង​ដែលមាន​តម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​១៤​លាន​ដុល្លារ​អាមេរិក​គឺជា​ជំនួយ​ឥត​សំ ណង​នៃ​ប្រទេស​ជប៉ុន​ហើយ​វា​ក៏​ជា​ចំណងដៃ​ដ៏​ធំ​មួយ សម្រាប់​ខេត្តបាត់ដំបង ក្នុង​ឆ្នាំ​២០១៨ នេះ​ផងដែរ ។​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង អបអរសាទរ ពី សមិទ្ធផល​ថ្មី​មួយ​នេះ ដោយបាន​ចាត់ទុក​សមិទ្ធ​ផល ថ្មី​គឺជា​សមិទ្ធផល​រូបវ័ន្ត​សង្គម​ថ្មី​មួយ​បន្ថែមទៀត​ដើម្បី វឌ្ឍនភាព​នៃ​ជំហាន​ថ្មី​ក្នុងការ​អភិវឌ្ឍន៍​រប​ស់​ខេត្ត​បាត់ ដំបង​។​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​នាំមក នូវ សុខសន្តិភាព និង ការអភិវឌ្ឍន៍​ប្រទេស ជាតិ​ឲ្យ​មានការ​រីកចម្រើន​ដោយ​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​.​ទាំង​នៅ​ទីក្រុង និង​តាម​ទីជនបទ​នានា ទូទាំងប្រទេស​។ ដែល​នេះ​បង្ហាញថា​៖ អ្វីៗ​ដែលមាន នៅថ្ងៃនេះ​គឺៈ ដោយសារ​ប្រទេសជាតិ មាន​សុខ​សន្តិ ភាព​ពេញលេញ​ពិតប្រាកដ ក្រោម​ការ ដឹកនាំ របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​នយោបាយ​ឈ្នះ​ឈ្នះ​ដែល មាន​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​ស្នូល​ដឹកនាំ​ប្រទេស ដ៏​រឹងមាំ​…​។​

សូមបញ្ជាក់​ផងដែរ​ថា​៖ នៅវេលា​ព្រឹក ថ្ងៃនេះ​តែ ម្តង សម្តេច​ក្រឡាហោម ស ខេង​.​ឧបនាយករដ្ឋមន្ត្រី​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ស​ម្តេ​​ច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​អញ្ជើញ​ជា​អធិបតី​ក្ន​យ​ង​ឱកាស​បើក​ការដ្ឋាន​សាងសង់ និង កែលម្អ​​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ក្រោម​ជំនួយ​ឥត​សំ​​ណង​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន ដែលមាន តម្លៃ សរុប ហើយ​ពិធីបើកការដ្ឋាន​នេះ ក៏មាន​វត្តមាន​របស់ ឯ​.​ឧ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង វត្ត មាន របស់ ឯ​.​ឧ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ផងដែរ​។ រីឯ​ព័ត៌មាន​លម្អិត នឹង ជំរាបជូន នៅពេល​ក្រោយ …៕
​

បេឡា​ជាតិ​នឹងមាន​របប​ថ្មី​មួយទៀត​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ជាយថាហេតុ​

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា នឹង​បង្កើត​ឲ្យ​មាន​របប​សន្តិសុខ​សង្គម ផ្នែក​និកម្មភាព​ថ្មី​មួយ​បន្ថែមទៀត ដើម្បី​ការពារ ដល់ក​ម្មករ និយោជិត ដែល​រងគ្រោះ​ដោយសារ ម្ចាស់​ក្រុមហ៊ុន ឬ ថៅកែ​រោងចក្រ បិទទ្វារ និង​រត់ចោល​រោងចក្រ​។​

​ក្រោយ​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល ការងារ​ឆ្នាំ​២០១៧ និង ទិសដៅ​ការងារ​ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃទី​១៣ ខែមីនា កន្លងទៅនេះ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត​មាន​ថា របប​សន្តិសុខ​សង្គម ផ្នែក​និកម្មភាព គឺ​សម្រាប់​ឲ្យ​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​ប​ង់​ភាគទាន ទៅក្នុង​បេឡា​ជាតិ របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដើម្បី​ទប់ស្កាត់​ហានិភ័យ​ជាយថាហេតុ​ណាមួយ​កើតឡើង ដោយ​បេឡា​ជាតិ របប​សន្តិសុខ​សង្គម អាច​នឹង​ទូទាត់​លទ្ធភាព ជំនួស​ដល់​បងប្អូន​ក​ម្មករ ពោលគឺ គ្រប់​វិធានការណ៍​ទាំងអស់ ដែល​រៀបចំ ឡើង ដើម្បី​ធានា​នូវ​សុវត្ថិភាព ជូន​ដល់ក​ម្មក និយោជិត កុំ​ឲ្យ​មានការ​ព្រួយ​បារ​ម្មណ៍ និង​មាន​កង្វល់​តទៅទៀត​។​

​លោក បណ្ឌិត អ៊ិត សំហេង បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់​ទទួលបាន​អនុសាសន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល ពី​ការទូទាត់​ប្រាក់​សំណង​ជូន​ដល់ក​ម្មករ និយោជិត ដែល​ជួប​បញ្ហា​រោងចក្រ​ដួលរលំ (​ម្ចាស់​ក្រុមហ៊ុន​ឬ​ថៅកែ​រោងចក្រ​បិទទ្វារ និង​រត់ចោល ក្រុមការងារ​ដែល​ពាក់​ព័ន្ធ បាន​ចុះ​ទៅតាម​រោងចក្រ​ទាំងអស់នោះ ដើម្បី​រៀបចំ​ផ្ទៀងផ្ទាត់​ឡើងវិញ នូវ​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​នានា ដែល​កម្មករនិយោជិត ត្រូវ​ទទួលបាន ហើយនឹង​ពិនិត្យមើល​លទ្ធភាព នៃ​ការ​រឹប​យក នៃ​សម្ភារៈ ឬ ទ្រព្យសម្បត្តិ ម្ចាស់​ក្រុមហ៊ុន (​ថៅកែ​) បោះបង់ចោល​និង សេសសល់ ថា​អាច​ទូទាត់​សង​ទៅ​ថវិការដ្ឋ​វិញ​យ៉ាងម៉េច​។​
​លោក បណ្ឌិត រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ចំពោះ​ការទូទាត់​ជា​បណ្តើរៗ​នេះ មិន​ប៉ះពាល់​ដល់​អតីតភាព​ការងារ​របស់​បងប្អូន​កម្មករ និយោជិត​នោះទេ គឺ​នៅតែមាន​សម្រាប់ សោធន​និវត្តន៍ ប៉ុន្តែ​ការធ្វើ​បែបនេះ ដើម្បី​បង្កើន​ជំនឿ​ចិត្ត រវាង កម្មករនិយោជិត និង​និយោជក ដែល​កំពុង​បំរើ​ការងារ​ជាមួយ កុំឱ្យ​វា​ធ្ងន់​ទៅលើ​ភាគី​ម្ខាងៗ ហើយ​វិធី​នេះ មាន​ករណី​រោងចក្រ​ខ្លះ​បានធ្វើ​។

​គួររម្លឹកថា រោងចក្រ​ចំនួន​៩​ដែល​បាន​បិទទ្វារ​នាពេល​កន្លងមក ក្នុងនោះ​នៅ​ខេត្តកណ្តាល​ចំនួន​០១ ខេត្តកំពង់ស្ពឺ​ចំនួន​០៣ និង​រាជធានី​ភ្នំពេញ​ចំនួន​០៥ ហើយ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ហិរញ្ញប្បទាន​ពិសេស សរុប​ចំនួន​ជាង​៤​លាន​៥​សែន​ដុល្លារ​អាមេរិក ដើម្បី​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ជូន​កម្មករ និយោជិត ចំនួន​៤.១៤៦​នាក់​៕​

ពលករ​ខ្មែរ​ចាប់ផ្តើម​វិល​មក​ធ្វើការ​ក្នុងស្រុក​ដោយសារ​លក្ខខណ្ឌ​ការងារ​ល្អ និង​ប្រាក់​ឈ្នួល​កើនឡើង​

​ភ្នំពេញ ៖ ដោយសារ​កម្លាំង​ពលកម្ម​មួយចំនួនធំ បានចេញ​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស ធ្វើឱ្យ​ខ្វះ កម្លាំង​ពលកម្ម​នៅក្នុង​ស្រុក​យ៉ាងច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​មានការ​ព្រួយ​បារ​ម្មណ៍ នឹង​ប្រឹងប្រែង​រក​យន្តការ ដើម្បីឱ្យ​ពលករ​បាន​ត្រឡប់មក​ធ្វើ​ការងារ​នៅក្នុង​ស្រុក​វិញ​។

​ទាក់ទិន​និង​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​នេះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាងថា ថ្មីៗ​នេះ មាន​ពលករ​មួយចំនួន​បាន​វិល​ត្រលប់មក​ធ្វើ​ការងារ​នៅក្នុង​ស្រុក​វិញ​ហើយ ដោយសារ​ពួកគេ​មើលឃើញថា បច្ចុប្បន្ននេះ ប្រាក់​ឈ្នួល​នៅក្នុង​ស្រុក​ល្អ លក្ខ​ខ័​ន្ត​ការងារ​ក៏​ល្អ ប្រព័ន្ធ​សន្តិសុខ​សង្គម​ក៏​កាន់តែ​ល្អ ធ្វើឱ្យ​ការជ្រើសរើស និង​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស មាន​បញ្ហា​ពិបាក​ក្នុងការ​
ជ្រើសរើស​ផងដែរ​។​

​លោក បណ្ឌិត រដ្ឋមន្ត្រី​បន្ថែមថា ចំពោះ​ការសម្រេចចិត្ត របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​មិនមាន​ការហាមឃាត់​ទេ គឺ​ទុក​លទ្ធភាព​ឱ្យ​គាត់ ពិនិត្យ ពិចារណា និង​សម្រេច​ដោយ​ខ្លួនឯង ដោយ​ស្ម័គ្រចិត្ត ។ រាជរដ្ឋាភិបាល​មិន​បង្ខំ ឬ ជម្រុញ​នោះទេ បើ​គាត់​សម្រេចចិត្ត​បែបណា​នោះ​យើង​និង​គោរព​តាម​ការសម្រេចចិត្ត​នោះ បើ​គាត់​សម្រេចយក​ការចេញ​ទៅ​ក្រៅប្រទេស រដ្ឋាភិបាល​នឹង​រៀបចំ​បែបបទ​និតិ​វិធី​បញ្ជូន​គាត់​ទៅ ហើយ​តាម​ការពារ ដូចដែល​បានផ្តល់​សេវា​ជូន​នាពេល​បច្ចុប្បន្ននេះ​ស្រាប់​។​

​យ៉ាងណា លោក បណ្ឌិត អ៊ិត សំហេង បញ្ជាក់ថា បើទោះជា​នៅក្នុង​ស្រុក​មានការ​ខ្វះ​កម្លាំង​ពលកម្ម​យ៉ាងណាក៏ដោយ ប៉ុន្តែ​កូតា​ពី​ប្រទេស​កូរ៉េ ហុងកុង ជប៉ុន ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ក៏​នៅតែមាន​ជាធម្មតា​។​

​ជាមួយគ្នា​នោះដែរ ទាក់ទិន​និង​ការនាំចេញ ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​វិញ លោក​បណ្ឌិត រដ្ឋមន្ត្រី ក៏បាន​អះអាងថា ការបញ្ជាទិញ​ពី​ទីផ្សារ​ធំៗ ឬ ពី​គ្រុមហ៊ុន​ធំៗ គឺ​ពេញ​ទាំងអស់ ព្រោះ​ឯកឧត្តម បាន​ជួប​ជាមួយ​រោងចក្រ ដែល​ផលិត​សម្រាប់​ផ្គត់ផ្គង់​ការនាំចេញ បានឱ្យដឹងថា មកដល់ពេលនេះ​ការបញ្ជារ​ទិញ​ពេញ ហើយ​បាន​ពង្រីក​សង្វាក់​ផលិតកម្ម​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​។ ដូច្នេះ សម្រាប់​ឆ្នាំ​២០១៨ រំពឹងថា ការនាំចេញ​នូវ​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ នឹងមាន​កំណើន​ថែមទៀត​៕

ពលករខ្មែរចុះបញ្ជីការងារស្របច្បាប់នៅថៃ

សហគ្រាស​ធុន​តូច និង​មធ្យម ផ្តល់​ការងារ​ជាង​១​លាន​នាក់ និង​ចំណូល​ប្រចាំឆ្នាំ​ជាង​៩៣​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៣ ដល់ ២០១៧ បង្ហាញថា សហគ្រាស​ធុន​តូច និង​មធ្យម រួម​និង​សិប្បកម្ម គិត​ត្រឹម​ឆ្នាំ​២០១៧ មាន​ចំនួន​សរុប ១៥​ម៉ឺន ៥៦៤០​មូលដ្ឋាន គឺ​កើនឡើង​ប្រមាណ​៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៣​។ បើ​គិតពី ទុន​សមមូល​សរុប​ស​ម្រា​ប់​ការវិនិយោគ​របស់​សហ​គ្រាស​ទាំងអស់នេះ មាន​ប្រមាណ​ជា ៤​ពាន់ ៧​រយ​លាន​ដុល្លា​អាមេរិក ប៉ុន្តែ​សហគ្រាស​ទាំងអស់​រួមបញ្ចូល​គ្នា អាច​ផ្តល់​ការងារ​សរុប​ដល់​ប្រជាពលរដ្ឋ បាន​ចំនួន​ជាង ១​លាន ១​សែន ៦​ពាន់​នាក់ ជាមួយនឹង​ផលរបរ​ប្រចាំឆ្នាំ​ដែលមាន​ជាង ៩៣​ពាន់ ៥៨៦​លាន​ដុល្លារ​អាមេរិក​។ របាយ​ការ​ណ៌​វិនិយោគ​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម រួម​និង​សិប្បកម្ម នៅក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ក៏បាន​បង្ហាញ​ដែរ​ថា គ្រាន់តែ​គិត​នៅក្នុង​ឆ្នាំ​២០១៧ កន្លងទៅ ចំនួន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ថ្មីៗ បាន​កើនឡើង​ជាង ៣​ពាន់​មូលដ្ឋាន គឺ​កើនឡើង​ជាង​២% បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៦​។ ក្នុងនោះ​ត្រូវបាន​បែងចែក​ថា សហគ្រាស​សិប្បកម្ម​បង្កើត​ថ្មី​នៅ​កំរិត​ថ្នាក់ជាតិ មាន​ចំនួន​៧៧៤​មូលដ្ឋាន និង​កំរិត​ថ្នាក់ក្រោម​ជាតិ​ជាង​២​ពាន់​មូលដ្ឋាន​។ ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ថ្មីៗ​ទាំង​ជាង​៣​ពាន់​មូលដ្ឋាន​ដែល​បង្កើតឡើង ក្នុង​ឆ្នាំ​២០១៧​នេះ បាន​បង្កើត​ការងារ​ថ្មី​ជាង​២​ម៉ឺន​កន្លែង ដោយបាន​ប្រើប្រាស់​ទុនវិនិយោគ​ជាង​១​រយ​លាន​ដុល្លា​អាមេរិក និង​នាំមក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លា​អាមេរិក​ផងដែរ ។ គូរ​កត់សំគាល់ថា បើ​គិត​ទៅតាម​ទំហំ​នៃ​វិស័យ​នីមួយៗ​វិញ សម្រាប់​សហគ្រាស​ធុន​តូច​កម្មន្តសាល​ក្នុងប្រទេស​កម្ពុជា មាន​ចំនួន​ជាង​១​ម៉ឺន​មូលដ្ឋាន ដែល​បាន​បង្កើត​ការងារ​ជាង​៤០​ម៉ឺន​កន្លែង ដោយ​ប្រើប្រាស់​ផលទុន​សមមូល​សរុប​សម្រាប់​ការវិនិយោគ​ជាង ២​ពាន់​លាន​ដុល្លា និង​នាំមក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ជាង​១៦​ពាន់​លាន​ដុល្លា​។ ចំណែក​សហគ្រាស​ធុន​មធ្យម​កម្មន្តសាល នៅ​កម្ពុ​ជាមាន​ចំនួន​ជាង​១​ពាន់​មូលដ្ឋាន ដែល​បាន​បង្កើត​ការងារ​ចំនួន​ជាង ១០​ម៉ឺន​កន្លែង ដោយ ប្រើប្រាស់​ផលទុន​សរុប​សម្រាប់​កា​រវិន​យោគ​ជាង ៥​រយ​លាន​ដុល្លា​អាមេរិក និង​នាំមក​នូវ ផលរបរ​ប្រចាំឆ្នាំ​ជាង​៣​ពាន់​លាន​ដុល្លា

ដោយឡែក​ចំពោះ​វិស័យ​សិប្បកម្ម​ក្នុងប្រទេស​កម្ពុជា​វិញ មាន​ចំនួន​ជាង​១០​ម៉ឺន​មូលដ្ឋាន ដែល​បាន​បង្កើត​ការងារ​ជាង​៤០​ម៉ឺន​កន្លែង ដោយ​ប្រើប្រាស់​ទុន​សមមូល សរុប​សម្រាប់​វិនិយោគ​ជាង ២​ពាន់​លាន​ដុល្លារ និង​នាំមក​នូវ​ផលទុន​ប្រចាំឆ្នាំ​ជាង​៧៣​ម៉ឺន​លាន​ដុល្លារ ៕(រូបភាព រោងចក្រផលិតគ្រឿងកង់ និងម៉ូតូនៅបាវិត)
​

ឆ្នាំ​២០១៧ ពលករ​ខ្មែរ​ទៅ​បំរើការ​នៅក្រៅ​ប្រទេស​ជិត​១០​ម៉ឺន​នាក់​ក្នុងនោះ​ទៅ​ថៃ​ច្រើនជាងគេ​

​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​បញ្ជូន​កម្លាំង​ពលកម្ម​ទៅ​បម្រើ​ការងារ​នៅក្រៅ​ប្រទេស ជិត​១០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ មានការ​កើនឡើង ១២,៦% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ មានតែ​ជាង​៨​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​

​យោងតាម​របាយការណ៍​ថ្មី របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​ផ្សាយ នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ បានអោយដឹងថា ក្រសួង​ការងារ​បាន​បញ្ជូន​ពល​ករ​ទៅ​ធ្វើការ​នៅ ក្រៅប្រទេស​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​៩៦.៣៣៨​នាក់ (​ស្រី​៣៨.១៩៨​នាក់​) បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ចំនួន​៨៥.៥៧៦​នាក់ (​ស្រី ៣៤.៧៣០​នាក់​)​។​
របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀតថា ពលករ​ដែល​ត្រូវបាន​បញ្ជូនទៅ​ក្រៅប្រទេស​រួមមាន ៖ ថៃ​ចំនួន​៨៧.៩០៩​នាក់ (​ស្រី​ចំនួន ៣៥.១៦៤​នាក់​),​កូរ៉េ​ចំនួន​៥.៩៦៧​នាក់ (​ស្រី​ចំនួន​១.៦៣១​នាក់​), ជប៉ុន​ចំនួន​២.២៨០​នាក់ (​ស្រី​ចំនួន​១.២៤១​នាក​), ម៉ាឡេស៊ី​ចំ​នួ ២៧​នាក់ (​ស្រី​ចំនួន​៧​នាក់​), សិង្ហ​បុរី​ចំនួន​១៣៨​នាក់ (​ស្រី​ចំនួន ១៣៨​នាក់​) ,​អារ៉ាប់​ប៊ី​សា​អូឌីត​ចំនួន​១២​នាក់ (​ស្រី​ចំនួន​១២​នាក់​) និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ចំនួន​៥​នាក់ (​ស្រី​៥​នាក់​)​។​

សូមបញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​២០០៧ រហូតមកដល់​ឆ្នាំ​២០១៧ ពលរដ្ឋ​កម្ពុជា​ទទួលបាន​ការងា​រ​ធ្វើ​សរុប​ចំនួន ៩១​ម៉ឺន​៦​ពាន់​២​រយ​៤៩​នាក់ ក្នុងនោះ​ធ្វើការ​នៅក្នុង​ប្រទេស​ចំនួន​៥៩៣.០៨៧​នាក់ នៅក្រៅ​ប្រទេស​ចំនួន ២៧០.៩២៧​នាក់ មានដូចជា​នៅ​ប្រទេស​ថៃ​ចំនួន​២២០.៨៩៧​នាក់ , កូរ៉េ​ចំនួន​៥៦.៧១០​នាក់ , ជប៉ុន​ចំនួន​៦.៣០​នាក់ , ម៉ាឡេស៊ី​ចំនួន ៣៨.៧៨៣​នាក់ ,​សិង្ហ​បុរី​ចំនួន​៦២៥​នាក់ , អារ៉ាប់​ប៊ី​សា​អូឌីត​ចំនួន​១២​នាក់ និង​តំបន់​រដ្ឋបាល​ពិសេស ហុងកុង​ចំនួន​៥​នាក់​៕​

តុលាការ​បាន​ដោះលែង​មនុស្ស​ទាំង​៨​នាក់ ដែល​ប៉ះទង្គិច​ហិង្សា​ជាមួយ​សមត្ថកិច្ច រឿង​ដីធ្លី​នៅ​ស្រុក​ស្នួល​

​ក្រចេះ ៖ ពលរដ្ឋ​៧​នាក់​ក្នុងចំណោម ៨ នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ក្នុង​អំពើហិង្សា​នៅឯ​ខេត្តក្រចេះ​ត្រូវបាន​ដោះលែង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ បន្ទាប់ពី​ត្រូវ​ចាប់ឃុំខ្លួន​អស់​រយៈ​ពេលយប់​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នៅក្នុង​ការផ្ទុះ​អំពើហិង្សា​ដាក់គ្នា​រវាង​ក្រុម​ទាហាន និង​ពលរដ្ឋ​នៅក្នុង​ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។ ពលរដ្ឋ​ចំនួន ៨ នាក់​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដើម្បី​យកទៅ​សួរនាំ ប៉ុន្តែ​ម្នាក់​ត្រូវ​អនុញ្ញាត​ឲ្យ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។​

​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បាន​បញ្ជាក់ថា «​ពួកគេ​ទាំង​៨ នាក់ ត្រូវបាន​តុលាការ​ដោះលែង​ទៅវិញ​ជា​«​បណ្តោះអាសន្ន​» ហើយ​តម្រូវ​ឲ្យ​ទៅ​បង្ហាញខ្លួន​ក្នុង ១ ខែម្តង នៅពេល​តុលាការ​កោះហៅ​។ ពួកគេ​ត្រូវបាន​ដោះលែង​មែន តែ​ត្រូវ​ស្តិ​ត​ក្រោម​ការ ត្រួតពិនិត្យ​របស់​តុលាការ​»​។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​អំពើហិង្សា​មួយ បាន​ផ្ទុះ ឡើង រវាង​អាជ្ញាធរ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ ខណៈ​កម្លាំង សមត្ថកិច្ច ព្យាយាម​បំបែក​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៧៦​។ ការដែល​ប្រជាពលរដ្ឋ នាំ គ្នា​បិទផ្លូវ បានកើត​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ ចុះទៅ​រុះរើ​សំណង់​តូចៗ របស់​ពួកគាត់​ដែល សង់ ខុសច្បាប់ ស្ថិតនៅក្នុង​ទីតាំង​ដី​របស់​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​៕​

ឃុបឃិត​គ្នា​បញ្ជូន​គោក្របី​ទាំង​ហ្វូងៗ​ទៅ​លក់​នៅ​វៀតណាម​លើសពី​លិខិត អនុញ្ញាត​

​ព្រៃវែង ៖ សត្វ​គោក្របី​រាប់ពាន់​ម៉ឺន​ក្បាល​ក្នុង​១​ខែៗ​មាន​ទាំង​កូន និង​មេ​ត្រូវបាន​ក្រុមហ៊ុន​”​អង្គ​សុខ​សារិទ្ធ​មានជ័យ​” ដែលមាន​លោក​ឧក​ញ្ញ៉ា​ជឹម​.​សុខ​ជា​ប្រធាន​គ្រប់គ្រង​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​លើស​លិខិតអនុញ្ញាត​ច្រើន​ទ្វេដង​បែរជា​មន្ត្រី​ជំនាញ​ខេត្តព្រៃវែង​ឆ្លើយថា​អត់​ដឹង​។​

​ប្រភព​បាន​ឲ្យ​ដឹងថា​ការនាំចេញ​សត្វពាហនៈ​របស់​ក្រុមហ៊ុន​”​អង្គរ​សុខ​សារិទ្ធ​មានជ័យ​”​ដែលមាន​លោក​ឧក​ញ្ញ៉ា​ជឹម​.​សុខ​ជា​ប្រធាន​ទទួល​សិទ្ធ​ផ្ដាច់មុខ​ពី​រដ្ឋាភិបាល​ក្នុងការ​នាំចេញ​សត្វ​គោក្របី​ដែល​អស់​ពលកម្ម​ទៅ​លក់​នៅ​ប្រទេស​”​ថៃ​ឬ​វៀតណាម​”​នេះ​គឺ​រាល់​ការនាំចេញ​តែងតែ​លើស​ច្បាប់​អនុញាត​ចាប់ពី​៧០​ទៅ​៨០​ភាគរយ​ដែល​អាចធ្វើ​ឲ្យ​ក្រុមហ៊ុន​ចំណេញ​ក្នុង​មួយថ្ងៃ​ចាប់ពី​៤០​លាន​រៀល​ដល់​៥០​លាន​រៀល​សម្រាប់​ឆ្នាំមុនៗ​។

​ប្រភព​បន្តទៀតថា​ប៉ុន្តែ​បច្ចុប្បន្ន​ការ​ជំនួញ​សត្វ​គោក្របី​របស់​ក្រុមហ៊ុន​មួយ​នេះ​បាន​ធ្លាក់ចុះ​មិនសូវ​ចំណេញ​ដូច​មុន​ទេ​ខណៈដែល​ប្រាក់ចំណូល​ចំណេញ​ធ្លាក់​មក​នៅត្រឹមតែ​១៥​លាន​រៀល​ទៅ​២០​លាន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។​ដោយ​ក្រុមហ៊ុន​”​អង្គរ​សុខ​សារិទ្ធ​មានជ័យ​”​នេះ​មាន​អ្នក​ចូល​ភាគហ៊ុន​ដល់​ទៅ​៤​នាក់​ឯណោះ​!​តែ​រាល់​ការ​ចំណេញ​គេ​ត្រូវ​បែង​ចែកជា​៤​ភាគហ៊ុន​ក្នុងនោះ​លោក​ឧក​ញ្ញ៉ា​ជឹម​.​សុខ​មាន​ភាគហ៊ុន​ច្រើនជាងគេ​រហូតដល់​ទៅ​៤០​ភាគរយ​។​

​ប្រភព​បានលើកឡើង​ទៀតថា ក្រុមហ៊ុន​”​អង្គរ​សុខ​សារិទ្ធ​មានជ័យ​”​បាន​នាំ​សត្វ​គោក្របី​ទាំង​តូច​ទាំង​ធំ​ក្នុង​វ័យ​កំពុង​ពេញ​ពលកម្ម​យកទៅលក់​ឲ្យ​វៀតណាម​តាម​ច្រករបៀង​ស្វាយ​អា​ង៉ោង​ស្ថិតក្នុង​ទឹកដី​ស្រុក​កំពង់ត្របែក​.​ខេត្តព្រៃវែង​ដោយ​សត្វ​គោក្របី​ខ្លះ​មិនមាន​លិខិតបញ្ជាក់​ទិញ​លក់​ពី​ម្ចាស់​ឫ​ពី​អាជ្ញាធរ​ភូមិ​.​ឃុំ​នៅតាម​មូល​ដ្ធា​ន​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។​

​ហើយ​ច្បាប់​តម្រូវ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​នាំ​សត្វ​គោក្របី​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ចំពោះតែ​សត្វ​គោក្របី​ធំ​ប្រើប្រាស់​ពលកម្ម​លែងកើត​ដោយ​ក្នុង​មួយ​”​ឆមាស​”​រយៈពេល​៤​ខែ​ត្រឹម​៥០០០​ក្បាល​ទៅតាម​ច្រកទ្វារ​ផ្សេងៗ​ក្នុង​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម​។​ក្នុងនោះ​សម្រាប់​ច្រកស្វាយ​អា​ង៉ោង​គេ​បាន​បែងចែក​ឲ្យ​ក្រុមហ៊ុន​ខាងលើ​នាំចេញ​សត្វ​គោក្របី​ក្នុង​១​ខែ​ចំនួន​ត្រឹមតែ​៥០០​ក្បាល​ទៅ​៧០០​ក្បាល​ប៉ុណ្ណោះ​សម្រាប់​គោក្របី​ណា​ដែល​អស់​ពលកម្ម​។​តែ​ផ្ទុយទៅវិញ​ភាគី​ក្រុមហ៊ុន​”​អង្គរ​សុខ​សារិទ្ធ​មានជ័យ​”​បាន​បំពាន​លើ​ច្បាប់​អនុញាត​!​ដោយ​នាំចេញ​សត្វ​គោក្របី​ទាំង​តូច​ទាំង​ធំ​តាម​ច្រករបៀង​ស្វាយ​អា​ង៉ោង នេះ​ក្នុង​មួយថ្ងៃៗ​មិន​ក្រោម​ពី​៥០០​ក្បាល​ទៅ​១០០០​ក្បាល​នោះទេ​!​បើ​សរុបទៅ​ក្នុង​១​ខែ​ចូល​រាប់ម៉ឺន​ក្បាល​!​ខណៈ​ច្បាប់​អនុញ្ញាត​តម្រូវ​ឲ្យ​នាំចេញ​ត្រឹមតែ​៧០០​ក្បាល​ក្នុង​មួយខែ​សម្រាប់​ច្រកស្វាយ​អា​ង៉ោង​នេះ​។​ក្នុង​នោះគេ​នាំចេញ​គោក្របី​តែ​២​ថ្ងៃ​ស្មើ​ច្បាប់​អនុញ្ញាត​២.៣​ខែ​បាត់ទៅហើយ​ដូច្នេះ​ក្រុមហ៊ុន​មួយ​នេះ​ចំណេញ​កប់​ក្តោង​។

មិនតែប៉ុណ្ណោះ​ឈ្មួញ​ទាំងអស់​ដែល​យក​សត្វ​គោក្របី​មក​លក់​ឲ្យ​ជនជាតិ​វៀតណាម​តាម​ច្រកស្វាយ​អា​ង៉ោង​នេះ​គឺ​ក្រុមហ៊ុន​”​អង្គរ​សុខ​សារិទ្ធ​មានជ័យ​”​ដែល​ទទួល​សិទ្ធ​ផ្ដាច់មុខ​បាន​តម្រូវ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​ក្រុមហ៊ុន​ក្នុង​១​ក្បាល​៤​ម៉ឺន​រៀល​ជា​ប្រភេទ​កូន​គោក្របី​តី​ចៗ​!​តែបើ​គោក្របី​ពេញវ័យ​ធាត់​ធំៗ​១​ក្បាល​បង់​៦​ម៉ឺន​រៀល​ទៅ​១២​ម៉ឺន​រៀល​!​ហើយ​បង់​បេន​អស់​៥០០០​រៀល​ទៀត​ក្នុង​១​ក្បាល​។

​ប្រភព​បាន​បញ្ជាក់ថា​ការនាំ​គោក្របី​ទៅ​លក់​នៅ​ប្រទេសជិតខាង​លើ​ច្បាប់​អនុញាត​និង​គ្មាន​លិខិតស្នាម​ឲ្យ​បាន​ត្រឹមត្រូវ​នេះហើយ​មិន​ត្រឹមតែ​នាំ​ឲ្យ​បាត់បង់​ចំណូល​ថវិការ​រ​ដ្ធ​នោ​ទេវា​ថែមទាំង​ធ្វើ​ឲ្យ​ពលរ​ដ្ធ​ជួប​ការលំបាក​និង​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​សត្វ​គោក្របី​របស់​ពួកគាត់​តាម​ទី​ជន់​បទ​មួយចំនួន​ដែល​តែងតែ​បាត់​ជា​ញឹក​ញ៉ាប់​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក​លោក​ចិន​.​វិសាល​ប្រធានការិយាល័យ​ព​សុ​ព្យាបាល​សត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​ប្រាប់​ភ្នាក់ងារ​យើង​យ៉ាងខ្លី​ថា​រូប​អត់​បានដឹង​ទេ​សួរ​ទៅខាង​នាយក​ដ្ធា​ន​វិញ​ទៅ​ព្រោះ​លោក​ជាប់រវល់​ប្រជុំ​។​ចំណែក​ភាគី​ខាង​ក្រុមហ៊ុន​លោក​ឧកញ៉ា​ជឹម​.​សុខ​ភ្នាក់ងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​បានទេ​៕​

គ​.​ជ​.​ប ស្នើ UN ដាក់​អ្នកសង្កេតការ​ពិនិត្យ​ការបោះឆ្នោត​ថ្នាក់ជាតិ​រួមគ្នា​

​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ក​ម្ពុ​ជា ដាក់​អ្នកសង្កេតការណ៍ ឬ​បង្កើត​ស្នាក់ការ​ផ្ទាល់ខ្លួន​នៅក្នុង ទីស្នាក់ការ គ​.​ជ​.​ប ផ្ទាល់ ដើម្បី​សង្កេត​ដំណើការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នាពេលខាងមុខ ចៀសវាង ការមន្ទិលសង្ស័យ​នានា​នៅក្នុង​ការបោះឆ្នោត​នៅ​កម្ពុជា​។​

​ការស្នើ​របស់លោក ហង្ស ពុទ្ធា បាន​ធ្វើឡើង​ក្រោយពី​បញ្ចប់​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ ទីស្នាក់ការ គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨​។​

​ក្នុងជំនួប​ពិភាក្សា​ជាមួយ គ ជ ប លោកស្រី រ៉ូ​ណា ស្មី​ត បានបង្ហាញ​ការព្រួយបារម្ភ ចំពោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ខាងមុខ ដោយ​លោកស្រី​បាន​ជំរុញ​ឲ្យ គ​.​ជ​.​ប ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្មើៗ​គ្នា​ក្នុងការ​ជ្រើសរើស​តំណាង​របស់ខ្លួន ប្រកបដោយ​ក្តី​ពេញ ចិត្ត និង​បាន​ជំរុញ​ឲ្យ គ​.​ជ​.​ប អនុវត្ត​នូវ​បទ​ប្បញ្ញត្តិ​នានា​ដែល​មានចែង​ស្រាប់ ដើម្បី​ធានា​ឲ្យ​មានការ ប្រកួតប្រជែង​ដោយ​ស្មើៗ​ភាព​គ្នា​។​

​ឆ្លើយតប​នឹង​ក្តី​ព្រួយបារម្ភ​នេះ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​លើកឡើងថា ចំពោះ​ការបោះឆ្នោត ជ្រើស តាំង​តំណាងរាស្ត្រ​ខាងមុខនេះ បើទោះបីជា​គ្មាន​ការជំរុញ​ពី​ភាគី​ណាក៏ដោយ ក៏ គ​.​ជ​.​ប បាន​ប្ដេជ្ញាចិត្ត​រួចជាស្រេច​ក្នុង​ការរៀបចំ​ការបោះឆ្នោត​មួយ ប្រកបដោយ​ភាពត្រឹមត្រូវ សេរី និង​យុ​ត្តិ ធម៌ ដែល​គណបក្សនយោបាយ​ទាំងអស់​ទទួលយកបាន​ដោយ​ការពេញចិត្ត​។ ហ

​ដើម្បី​បង្ហាញ ភាព​ប្រត្យក្ស​ចំពោះ​សហគមន៍​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​ផង​នោះ អ្នកនាំពាក្យ ហង្ស ពុទ្ធា បានស្នើ​ឲ្យ​អង្គការសហប្រជាជាតិ តាមរយៈ​លោកស្រី រ៉ូ​ណា ស្មី​ត ដាក់​អ្នកសង្កេតការណ៍​របស់​ខ្លួន ឬ​បង្កើត​ស្នាក់ការ​ផ្ទាល់ខ្លួន​នៅ​ទីស្នាក់ការ គ​.​ជ​.​ប ដើម្បី​សង្កេតមើល​ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ នៅ​កម្ពុជា ដែល​នឹងត្រូវ​ដំណើរការឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ដើម្បី​ឲ្យ​បាន ច្បាស់លាស់​ទាំងអស់គ្នា ប៉ុន្តែ​លោកស្រី រ៉ូ​ណា ស្មី​ត មិនទាន់បាន​ការបញ្ជា​ក់​បែបណា​នៅឡើយ ទេ​៕​

រថយន្ត​បា​ឡែ​ន​ដឹកឈើ​ប្រណិត បុក​រថយន្ត​ព្រូស​ផ្ទប់​ដើមឈើ​ទាំងយប់​

​ខេត្តកំពង់ឆ្នាំង​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​បង្ក​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​៩​និង​៣៥​នាទី​យប់ ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៨​នេះ ដោយសារតែ​រថយន្ត​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2G-9919 ដឹកឈើ​ប្រណិត បុក​រថយន្ត​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-4840 ផ្ទប់​នឹង​ដើមឈើ​មួយ​ដើម​ធំ ។
​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​មុខ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​ពណ៌​ស ធ្វើដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង ចំណែកឯ​រថយន្ត​ព្រូស​ធ្វើដំណើរ​ពី​ខាងលិច​ទៅខាង​កើត ក្នុងទិសដៅ​ខ្វង​គ្នា​ខណៈ​ដល់​ចំណុចកើតហេតុ​រថយន្ត​បា​ឡែ​ន​បាន​បុក​រថយន្ត​ព្រូស​ចំពាក់​កណ្តាល​ខ្លួន​រុញ​ផ្ទប់​ទៅនឹង​ដើមឈើ​មួយ​ដើ​ធំ​ដែល​ដុះ​នៅជាប់​នឹង​របង​សាលាខេត្ត មុខ​មន្ទីរ​សាធារណៈការ​ខេត្តកំពង់ឆ្នាំង ទៅមុខ​លែងរួច តែ​សំណាងល្អ​មិន​បណ្តាលអោយ​បាត់បង់​អាយុជីវិត​មនុស្ស​ឡើយ ។ ប្រភពពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ក្រោយ​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ អ្នកបើកបរ​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួនបាន បញ្ជូនទៅ​ឃុំ ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ។ ក្រោយ​កើតហេតុ​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក ដើម្បី​ត្រួតពិនិត្យ និង​ចាត់ការ​តាមផ្លូវ​ច្បាប់ ។
​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មជ្ឈដ្ឋាន​ទូទៅ​បានធ្វើ​ការរិះគន់​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង​ថា បាន​បណ្តាក់​គ្នា​តាមផ្លូវ​ជាតិ​ដូច​ខ្យង​មិនដែល​ឃើញ​ឃាត់​ចាប់បាន​រថយន្ត​ដឹកឈើ​ប្រណិត​ដែល​ធ្វើ​សកម្មភាព​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​ម្តងណា​ឡើយ ហើយ​បើ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ នោះទេ ក៍​មិនអាច​ចាប់​រថយន្ត​ដឹកឈើ​នេះ​បានដែរ ។ សូមបញ្ជាក់ថាៈ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់ អត្តសញ្ញាណ ជនល្មើស​ដឹកឈើ និង អ្នករងគ្រោះ​ភាគី រថយន្ត ម៉ាក​ព្រុះ​នៅឡើយ​ទេ​៕
​

បុរស​ម្នាក់​ស្លាប់​ដោយសារ​រលំ​ដើមឈើ​សង្កត់​ខណៈ​កំពុង​ជិះ​ម៉ូតូ​

​ឧ​ត្ត​ថ​មានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​ដើមឈើ​ដួលរលំ​សង្កត់​កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ ឃំ​ុ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ ស៊ីម ផ្លោក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ដឹក​ត្រី​លក់ ហើយ​មាន​ទីលំនៅ​ភូមិ​អណ្ដូង​ចាន់ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារតែ​ដើមឈើ​ស​ង្គ​ត់ពិត​មែន ហើយក៏​មិនមាន​ជា​រឿង​ឃាតកម្ម​ដែរ​។ យោងតាម​ការត្រួតពិនិត្យ​នៅ​កន្លែង​ហេតុ ដែល​ទម្លាប់​ជនរងគ្រោះ តែងតែ​ដឹក​ត្រី​ទៅ​លក់​នៅតាម​ភូមិ ឬ​តាម​ចំការ​របស់​អ្នកភូមិ ហើយ​ខណៈដែល​ជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​ដឹក​ត្រី​លក់ មកដល់​កន្លែងកើតហេតុ ក៏ត្រូវ​ដើមឈើ​ដែល​ភ្លើង​ឆេះ​ដាច់​គល់​រលំ​ផ្លូវ​សង្កត់​លើ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​៕
​

ចាប់ចិនដីគោក១០០នាក់​ពាក់ព័ន្ធ​ករណី​ជំរិត​យកប្រាក់​តាម​អ៉ិ​ន​ធឺ​ណេ​ត​

​ភ្នំពេញ​ ៖​ ទីតាំង​ខុន​ដូរ​៩៩ ស្ថិតនៅ​តាមផ្លូវ​លេខ ៣៣៦ កែង​៣៧៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ត្រូវបាន​កម្លាំង នគរបាល​អន្តោរ​ប្រវេសន៍ ធ្វើការ​ឡោ​ព័ទ្ធ ឆែក​ការ បង្ក្រាប​ក្រុម​ចាប់ជំរិត ឆ្លង ដែន ដោយ​ឃាត់ខ្លួន ជនជាតិ​ចិនដីគោក ចំនួន ១០០​នាក់​ក្នុងនោះ​មាន​ស្រី​១៩​នាក់ ព្រមទាំង​ដកហូត សម្ភា​រះ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ចាប់ជំរិត​តាម​ប្រពន្ធ​អន​ឡាន មួយចំនួន ។​

​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ចាប់ជំរិត​នោះ​ធ្វើឡើង​នៅវេលា​ម៉ោង ប្រមាណ​ម៉ោង ១១​និង​៣០​នាទី​ព្រឹក​រហូតដល់​វេលា​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​ដឹកនាំ ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ និង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ព្រមទាំង​មានការ​ដឹកនាំ សម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ និង​សមត្ថកិច្ច​ឋ​ណ្ឌ​ទួលគោក ផងដែរ ។​
​ ​តាម​ព៏​ត៌មាន​អោយដឹងថា ដោយ​មានការ​ផ្តលព័ត៌មាន​ពី​សមត្ថកិច្ច​ប្រទេស​ចិន និង​មានការ​ស្រាវជ្រាវ ពី​កម្លាំង​នគរបាល​ជំនាញ់​អស់​រយះពេល​ប្រមាណ​១​ខែ ទើប​សមត្ថកិច្ច​នគរ​បាល​អន្តោរ​ប្រវេសន៍​ឈានទៅ​សហការ​ណ៍​ចុះ​ឡោ​ព័ទ្ធ​ឆែកឆេរ ខុន​ដូ​ខាងលើ ឃាត់ខ្លួន ជនជាតិ​ចិន កំពុងតែ ធ្វើ​សកម្មភាព​ឆាប​ជំរិត ឆ្លងដែន ទៅ​ប្រទេស​ចិន តែម្តង ។​

​ ​លោក ឧ​ត្ត​ម​សេនីយ៍ ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បានអោយដឹងថា នៅក្នុង​ប្រតិបត្តិការ នេះ​សមត្ថកិច្ច ឃាត់ខ្លួន បាន​ជនជាតិ​ចិនដីគោក​ចំនួន ១០០​នាក់ ដែល​ក្នុងនោះ​មាន​ស្រី​១៩​នាក់ ព្រមទាំង​ដកហូត​បាន​សម្ភា​រះ ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជា​មធ្យោបាយ​ចាប់ជំរិត មួយចំនួន ធំ​។​

លោក ឧ​ត្ត​ម​សេនីយ៍ ឯក អ៊ុក ហៃ​សីឡា​បាន​បន្តទៀតថា ជនសង្ស័យ ជា​ក្រុម​ចាប់ជំរិត​ឆ្លងដែន តាម​ប្រពន្ធ​អន​ឡាយ ដោយ យក​ទីតាំង​ប្រ​ទស​កម្ពុជា ធ្វើ​សកម្មភាព​ចាប់ជំរិត ទៅ​ប្រទេស​ចិន ។ នៅក្នុង​សកម្មភាព​ភាព ក្រុម​ជនជាតិ​ចិន បាន​ប្រើ​រូបភាព​អោយ​ស្រី ៗ​ទាក់ទង​ស្នេហា​ទៅ​បុរស​ជា​ជន​ជាតិចិន ដីគោក ដែលជា​អ្នកមាន កិត្តិយស និង​អ្នកមាន​លុយ បាន​ហើយ​បានអោយ​ជំនាញ​កាត​ត​រូបភាព ទាក់ទង​ទៅ​ជនរងគ្រោះ​ថា បាន​ទាកទង​ប្រពន្ធ​គេ និង​គំរាម ទារប្រាក់​បើ​មិនអោយ​ទេ ពួកគេ​និង​បញ្ជូន​រូបភាព ហេតុនេះ​ជាហេតុ ធ្វើអោយ ជនរងគ្រោះ​មួយចំនួន ឈានទៅ​សម្លាប់ខ្លួន ក៍មាន​ដែរ ។​

លោក ឧ​ត្ត​ម​សេនីយ៍ ក៍បាន​បញ្ជាក់ទៀតថា ម្យ៉ាងទៀត ជនសង្ស័យ ប្រើ​រូបភាព​បោក​តាមរយះ​ការលក់​ផលិតផល តាម​ប្រព័ន្ធ​អន​ឡាយ​អោយ​បង់លុយ អោយ ដែល​អ្នកខ្លះ បង់​តែ​១០​ដុល្លារ​នោះទេ តែ​ជនរងគ្រោះ​មួយចំនួន មិនបាន​ប្តឹង​នោះទេ ។ កន្លងមក តាមរយះ​ដែល​សមត្ថកិច្ច ចាប់បាន​សួរ នាំ​ដែល​ក្នុង​មួយ​បន្ទប់ ដែលមាន​ឡេ​បថ​ប​ចំនួន ៤​ទៅ​៥​គ្រឿង បោក​បាន​ក្នុង​មួយថ្ងៃ​២​ទៅ​៣​ម៉ឺន​ដុល្លារ ក្នុង​មួ​យស​ប្ហា​ហ៍ បាន​ប្រមាណ ៦​ម៉ឺន ។

​លោក ឧ​ត្ត​ម​សេនីយ៍ បាន​បន្តទៀតថា ដោយមាន​ការផ្តល់​ព័ត៌មាន​និង​ការសហការ​ណ៍ ពី​សមត្ថកិច្ច​ប្រទេស​ចិន ពី​ទីតាំង សមត្ថកិច្ច នគរបាល​អន្តោរ​ប្រវេសន៍ ក៍បាន​បើក​ការស្រាវជ្រាវ​រយះពេល​ប្រមាណ​១​ខែ ក៍​ឈានទៅ​បង្ក្រាបបាន​ជនសង្ស័យ តែម្តង ។

ជនសង្ស័យ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន អន្តោរ​ប្រវេសន៍ ដើម្បី​សាកសួរ និង​ចាត់ការ​តាមច្បាប់​៕

​

សមត្ថកិច្ច​ឆ្មក់​ចុះ​រឹបអូស​ត្រី​ប្រហុក​មាន​សារ​ធាតុគីមី​ជាង​១​តោន​នៅ​ស្រុក​ទ្រាំង​

​ខេត្តតាកែវ ៖ ត្រី​ប្រហុក ជាង​មួយ​តោន​ដាក់​សារធាតុ​គីមី​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​ត្រូវ​មន្ត្រី​ជំនាញ​កាំ​កុង ត្រូល​ខេត្តតាកែវ​ឆ្មក់​ចាប់បាន​ត្រី​ប្រហុក ជាង​មួយ​តោន​ដាក់​សារធាតុ​គីមី​អាច​បង្ករ​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​ត្រូវ​មន្ត្រី​ជំនាញ​កាំកុងត្រូល ខេត្តតាកែវ ឆ្មក់​ចាប់បាន​នៅ​ព្រឹក​ថ្ងៃទី ១២ ខែមីនា​ឆ្នាំ​២០១៨ នេះ ស្ថិតនៅ​ក្នុងភូមិ​រលួស ឃុំ​អង្គា​ញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ។

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​មាន​ប្រសា​ស​ន៏​ថា ចំពោះ​ការ​ចុះមក​ចាប់​ឃាត់​ពួកគាត់​ដែលជា​ប្រជាពលរដ្ឋ​កំពុង​កែច្នៃ​ប្រហុក​នេះ គឺ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ត្រី​ប្រហុក​ដែលមាន​ផ្ទុក​នៅ​សារធាតុ​គីមី​នោះ មាន​ចំនួន ៨៤០​គីឡូក្រាម ។​

លោក​បន្តថា ប៉ុន្តែ​នៅពេល​ចុះ​អនុវត្ត​ន៏ និង​ពិនិត្យ​ជាក់ ស្តែង​នៅ​ព្រឹក​នេះ គឺ​យើង​រកឃើញ​ដល់​ទៅ ១១២០ គីឡូក្រាម ដែល​បម្រុង​និង នាំចេញ​យកទៅលក់​នៅតាម​ទីផ្សារ ដោយ​ប្រើប្រាស់​មធ្យោបាយ​តាម​ការ​ច្រក​ជា​ប៉ី​ដុង ដាក់លក់​តាម​ម៉ូតូ ជាច្រើន​គ្រឿង និង​ខ្លះ​ដឹក​តាម​ឡាន​សាំ​យ៉ុង ។​

​លោក​បន្ថែមថា ផលិត​និង​កែច្នៃ​ប្រហុក​ដែល​នាំចូល​ពី​ប្រទេសជិតខាង ដែលមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​
​សារធាតុ​គីមី ហ្វូ​ក​ម៉ុ​ល​លីន បន្តធ្វើ​សារជាថ្មី​ម្តងទៀត បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ធ្លាប់​បង្ក្រាប និង​ដកហូត​ត្រី​ប្រហុក​ទាំងនេះ​បានជា​ច្រើន​តោន រួច​ម្តងមកហើយ​។​

​សូមបញ្ជាក់​ផងដែរ​ជុំវិញ​និង​បញ្ហា​ខាងលើ​មន្ត្រី​ជំនាញ បាន​នាំយក​ត្រី​ប្រហុក​ដែលមាន​ផ្ទុក​សារធាតុ​គីមី​នោះមក​រក្សា​ទុក​នៅក្នុង​សាលាឃុំ​អង្គា​ញ់ និង​កំពុង កសាង​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ធ្វើការ​វិនិច្ឆ័យ​លើ​គោល​ការ សុំ​ដុត​កំទេចចោល​៕
​

សាស្ត្រាចារ្យ​ដែល​គេ​ព្រួត​វាយ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​វៀតណាម​

​ភ្នំពេញ ៖ រថយន្ត​ម៉ាក GAC មួយគ្រឿង​ត្រូវបាន​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ​នាំគ្នា ដេញ​វាយ កំទេច ហើយ​ម្ចាស់​រងរបួស ធ្ងន់​ពោរ​មុខ បែកក្បាល ខ​ណះ​ដែល​ជួប​គ្រោះ ចរាចរណ៍​ព្យាយាម​បើក​រត់ និង​បុក​ជា​បន្តបន្ទាប់​ទៀត ។

ហេតុការណ៍ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​រសៀល ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ ២០១៨​នៅ​ចំណុច ផ្លូវ លេខ ១៥៦ កែង​ផ្លូវ​លេខ ២៦៥ ក្នុង សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹងថា មនុស្ស​មាន​របួស ប៉ុន្មាន​នាក់​ឡើយ នៅក្នុង​ការគ្រោះថ្នាក់​ចរាច​រណ៍ នេះ​។​ចំណែក ម្ចាស់ រថយន្ត ដែល​ប្រជាពលរដ្ឋ​នាំគ្នា វាយ ពុំ​ស្គាល់ឈ្មោះ​ឡើយ ត្រូវបាន​រថយន្ត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន ភ្លាមៗ​។
រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​បើក រត់​នោះ ម៉ាក GAC ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​.២.AP ៩៧១៩ បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ត្រូវបាន​អ្នកដំណើរ​នាំគ្នា តាម​វាយ​របួសធ្ងន់​។

តាម​ព័ត៌មាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​នោះបាន​ជួប​គ្រោះថ្នាក់ នៅតាម​ផ្លូវ ទៅ​វត្ត​សន្តិ​វ័ន ហៅ​វត្ត​ទួល​អស់លោក ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ។​នៅក្នុង​ការគ្រោះថ្នាក់​គេ​ពុំ​ដឹង​ច្បាស់​ថា មាន​នុស្ស​រងរបួស​ឬ​យ៉ាងណា​នោះទេ ។

​បន្ទាប់ពី​គ្រោះថ្នាក់​រថយន្ត​ក៍បាន​ព្យាយាម​បើក​រត់​មក រង្វង់​មូល​គួច​កាណុង ដោយមាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នាំគ្នា ដេញតាម ប្រសាច​។​ទោះបីជា​យ៉ាងណា​រថយន្ត​នៅតែ​ព្យាយាម បើក រត់​ហើយ ក៍បាន​ជួប​គ្រោះថ្នាក បុក​ម៉ូតូ​នៅ​ខាងជើង ផ្សារ​ថ្មី​បណ្តាលអោយ​មនុស្ស​រងរ​បួស តែ​ពុំទាន់​ដឹង​ច្បាស់​ឡើយ​ហើយ​រថយន្ត ក៍បាន​ព្យាយាម​បើក​រត់​បន្តទៀត​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ករណី​គ្រោះថ្នាក់​នេះ អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រត់គេច​ពី​កន្លែងកើតហេតុ គឺ​ច្បាប់​ជា​អ្នកអនុវត្ត ប៉ុន្តែ​ចំពោះ​អ្នក​ដែល​វាយ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួលទោស​ផងដែរ ព្រោះ​វា​ជា​អំពើ​អសីលធម៌​ក្នុងសង្គម និង​មិនគួរ​ឲ្យ​មាន​កើតឡើង​ក្នុង​រូបភាព​បែបនេះ​ទៀត​។​

​លោកស្នងការ​បញ្ជាក់ថា «​ក្នុងករណីនេះ យើង​ពិនិត្យឃើញថា ជា​បទល្មើស​ជាក់ស្តែង ព្រោះ​វា​ជា​បទល្មើស​ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក៏មាន​ស្ថាន​ទម្ងន់ទោស​ផងដែរ ព្រោះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជា​ក្រុម​។ ក្នុងករណី​នេះដែរ ជនល្មើស​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទោះជា​បាន​រត់គេច​ពី​កន្លែងកើតហេតុ ក៏​អាស្រ័យ​ដោយសារ​មានការ​ភ័យខ្លាច​អំពី​ក្រុម​ជនបង្ក​ដែរ​។ ប្រសិនបើជា​គាត់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន អីចឹង​ស្ថាន​ទម្ងន់ទោស​របស់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ហើយ​គេចវេស​ពី​ការទទួលខុសត្រូវ ច្បាប់​មាន​សម្រាប់​ដាក់ទោស​ទណ្ឌ​។ …​ជា​ទម្លាប់​អសីលធម៌​ក្នុងសង្គម ប្រជាពលរដ្ឋ​តែងតែ​តាំងខ្លួន​ជា​តុលាការ ហើយ​ធ្វើ​កាត់ទោស​លើ​ជនបង្ក ដោយ​ឯកចិត្ត គឺ​មិន​ទៅតាម​ច្បាប់​»​។​

​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ហើយ​បន្ទាប់ពី​ពិនិត្យឃើញ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ លោក​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​៕

តាម​ព័ត៌មាន​អោយដឹងទៀតថា ខ​ណះ​នោះ​ប្រជាព​រដ្ឋ ក៍​បាននាំគ្នា ដេញតាម​រិត​តែ​ច្រើន​និង​ខ្លះ ក៍បាន​ស្រែកថា រថយន្តបុក​មនុស្ស​ស្លាប់​បើក​រត់ ជាហេតុ ធ្វើអោយ​ក្រុម​អ្នក​ដេញតាម​មាន​កំហឹង រិត​តែ​ខ្លាំង ។​នៅពេល​ធ្ចើ​ដំណើរ មកដល់​មូលដ្ឋាន​ខណ្ឌទួលគោក ចំណុច​ផ្លូវ លេខ ១៦០ ក្បែរផ្លូវ លេខ ២៦១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ក៍បាន​បុក មូ​តូ​ម៉ា​វេ​វ​មួយគ្រឿង​ទៀត បណ្តាលអោយ​បុរស​ម្នាក់​រងរបួស ហើយ​រថយន្ត​ក៍បាន​បន្តដំណើរ ដោយមាន​ប្រជា​ពល​រដ្ន​នាំគ្នា ដេញតាម​ពីក្រោយ ។

តាម​ព័ត៌មាន​អោយដឹងទៀតថា នៅពេលដែល​រថយន្ត​ធ្វើដំណើរ ដល់​ខាងត្បូង​មន្ទីរពេទ្យ ព្រះ​កុ​សុះ​មះ ត្រង់ចំណុច ផ្លូវ​លេខ ១៥៦ កែង​ផ្លូវ លេខ ២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ រថយន្ត​នោះ​បែក​ធុង​ទឹក ទៅមុខ​មិន​រួច ក៍​ត្រូវ ប្រជា​ពល​រដ្ន​នាំគ្នា យក​ដុំ ថ្ម​វាយ​យកតែ​ឈ្នោះ​ដៃ រងរបួស​ធ្ងន់​តែម្តង ។​ភ្លាមៗ នគរបាល​រួមជាមួយ សណ្តាប់ធ្នាប់​ខណ្ឌ ទួលគោក ជួយ​អន្តរា​គន៍ ហើយ ហៅ​រថយន្ត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​ជុំវិញ​គ្រោះថ្នាក់​នោះគេ​ពុំទាន់​ដឹងថា មាន​មនុស្ស​ប៉ុន្មាន​រងរបួស​ឡើយ ?​។​រថយន្ត​នោះ​ត្រូវបាន​នគរបាល​បញ្ជូន​ទៅកាន់​ការិយាល័យ ចរាចរណ៍​ផ្លូ​គោក ដើម្បី​ដោះស្រាយ ៕


​