All posts by មេគង្គ ប៉ុស្តិ៍

វ៉ៃខ្នោះ​ជន​ល្មោភកាម​រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ​

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ ខណ្ឌឫស្សីកែវ ចាប់​ក្របួច​ចាប់វាយ ខ្នោះ​ជន​ល្មោភកាម​ម្នាក់​បាន​ភ្លាមៗ ក្រោយពី​ជន​ល្មោភកាម​រូបនេះ បានធ្វើ​សកម្មភាព​ចាប់​រំ លោភ​ក្មេងស្រី ម្នាក់​មិនទាន់​គ្រប់​អាយុ បានសម្រេច​ជាច្រើនលើក ព្រមទាំង​គំរាម​សម្លាប់ចោល​បើសិន​ហ៊ាន ទម្លាយ​រឿងនេះ ឲ្យ​អ្នកផ្សេង​បានដឹង ។​
​យ៉ាងណាក៏ដោយ ព័ត៌មាន​នេះ ត្រូវ​បានដឹង​ដល់​ក្រុមគ្រួសារ ហើយ​បាន​ប្តឹងទៅ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ នៅ​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៩០០ ក្រុមទី​១ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជនសង្ស័យ​មាន ឈ្មោះ ថន ធារ៉ា ហៅ​(​ធា​) អាយុ ១៨​ឆ្នាំ មានមុខ របរ​កម្ម​ករលក់​គ្រឿង​រថយន្ត ស្នាក់នៅ ក្បែរ​ចំណុចកើតហេតុ ខាងលើ ។ ចំណែក​ជនរងគ្រោះ​មាន អាយុ​១២​ឆ្នាំ ជា​សិស្ស ស្នាក់នៅ​ជាមួយ​ម្ដាយមីង​ខណ្ឌ​រស្សី​កែវ​។ ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ តាំងពី​អំឡុង​ខែ មិថុនា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​បបួល​ជនរងគ្រោះ​ទៅ​ទិញ​ទូរស័ព្ទ​១​គ្រឿង និង​ភ្ជាប់​អ៉ិ​ន​ណេ​ត ដើម្បី​ចុច​មើល​កំសាន្ដ​រួច​ជនសង្ស័យ​បាន​បន្តសកម្មភាព​ល្បួង​រំលោភ​ជនរងគ្រោះ​ទាល់តែ​បានសម្រេច ជាច្រើន​ដង ខណៈនោះ​ជនសង្ស័យ​ខ្លាច​បែកធ្លាយ​រឿង​ទើប​ប្រើ​កូនកាំបិត​ដើម្បី​គំរាម​សម្លាប់ ជនរងគ្រោះ​បើសិន​ហ៊ាន​យក​រឿងនេះ​ប្រាប់​ទៅប្រាប់​ម្ដាយមីង​”​។​
​ជនរងគ្រោះ​បន្តថា ក្រោយ​ជនសង្ស័យ​រំលោភ​ជាច្រើន​ដង ទើប​បណ្ដាល​ឲ្យ ជន រងគ្រោះ​មាន​អាកា​រៈ​ស្លេកស្លាំង ហើយ​ម្ដាយមីង​របស់​ក្មេងស្រី​រងគ្រោះ​មានការ​សង្ស័យ ក៏​សួរនាំ​ស្រាប់តែ​បែកធ្លាយ​រឿង​ជនសង្ស័យ​ខាងលើ បាន​ប្រើ​កាំបិត​គំរាម​សម្លាប់ និង​រំលោភ បានសម្រេច​ជាច្រើន​ដង​មកហើយ៕

a769ad4b01387421eefc71a67d904e82

MSF ជម្លៀស​បុគ្គលិក​ចេញពី​មន្ទីរពេទ្យចំនួន៦​នៅ​យេ​មែន​

​យេ​មែន​៖​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​(MSF)​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​ជម្លៀស​បុគ្គលិក​របស់ខ្លួន​ចេញពី​មន្ទីរពេទ្យ​ចំនួន​ប្រាំមួយ​នៅ​ភាគ​ខាងជើង​ប្រទេស​យេ​មែន​បន្ទាប់ពី​មនុស្ស​១៩​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​អាកា​ស​មួយ​លើ​ទីតាំង​របស់ខ្លួន​កាលពីដើម​សប្តាហ៍​នេះ​។​
​ការវាយប្រហារ​របស់​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​ចន្ទ​លើ​មន្ទីរពេទ្យ Abs ក្នុង​ខេត្ត Hajja ដែល​ពួក​ឧទ្ទាម​កាន់កាប់​គឺជា​ការវាយប្រហារ​លើក​ទី​បួន​និង​សម្លាប់​មនុស្ស​ច្រើន​បំផុត​លើ​ទីតាំង​របស់​អង្គការ MSF ក្នុងប្រទេស​យេ​មែន​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អង្គការ​នេះ​។​
​ទីភ្នាក់ងារ​ជំនួយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការសម្រេចចិត្ត​ដក​បុគ្គលិក​ចេញ​នេះ​នឹងត្រូវ​ធ្វើឡើង​បន្តិច​ម្តងៗ​។ ទីភ្នាក់ងារ​នេះ​បាន​ចោទប្រកាន់​ក្រុមចម្រុះ​អំពី​ការទម្លាក់​គ្រាប់បែក​មិន​រើសមុខ​និង​ការធានា​មិនគួរ​ឲ្យ​ទុកចិត្តបាន ។​
​សេចក្តីថ្លែងការណ៍​នេះ​បាន​បន្តថា “​ដោយសា​តែ​ការវាយលុក​កាន់តែខ្លាំង​ឡើងៗ​និង​ការបាត់បង់​ទំនុកចិត្ត​របស់​យើង​ចំពោះ​លទ្ធភាព​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ក្នុងការ​ទប់ស្កាត់​ការវាយប្រហារ​សាហាវ​បែបនេះ​ទៀត MSF បាន​ពិចារណា​ថា មន្ទីរពេទ្យ​នៅក្នុង​តំបន់ Saada និង Hajjah គឺ​គ្មាន​សុវត្ថិភាព​ចំពោះ​ទាំង​អ្នកជំងឺ​និង​បុគ្គលិក​”​។ MSF បាន​និយាយថា មន្ទីរពេទ្យ​ទាំងនេះ​នឹង​បន្ត​គ្រប់គ្រង​ដោយ​កម្មករ​ក្នុងស្រុក​និង​អ្នកស្ម័គ្រចិត្ត​។​
​ប្រទេស​យេ​មែន​បាន​រងគ្រោះ​ដោយ​ភាពចលាចល​ចាប់តាំងពី​ពួក​ឧទ្ទាម​និកាយ​ស៊ី​អ៊ី​ត Huthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ត​ស្មោះត្រង់​អតីត​ប្រធានាធិបតី Ali Abdullah Saleh បាន​រាតត្បាត​រដ្ឋធានី Sanaa នៅ​ខែកញ្ញា​ឆ្នាំ ២០១៤​។​
​អំពើហិង្សា​បាន​កើនឡើង​បន្ទាប់ពី​ក្រុមចម្រុះ​អារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ចាប់ផ្ដើម​យុទ្ធនាការ​យោធា​មួយ​នៅក្នុង​ខែមីនា​ឆ្នាំមុន​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Abedrabbo Mansour Hadi ៕

90798206_hi034706572

កម្ពុជា​ផ្ញើ​កំណត់​ទូត​ច្រើនលើក ខណៈដែល​ភាគី​វៀតណាម​មិន​ឆ្លើយតប​

រាជធានី​ភ្នំពេញ​៖​មន្ត្រី​ក្រសួងការបរទេស បាន​បញ្ជាក់ថា កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ប្រមាណ​១០​រួចមកហើយ ទៅ​ភាគី​វៀតណាម ពាក់ព័ន្ធ​ការរំលោភបំពាន​របស់​វៀតណាម តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ប៉ុន្តែ​ភាគី​វៀតណាម​មិនបាន​ឆ្លើយតប​អ្វី​ទាំងអស់ ហើយ​អ្វី​ដែលជា​សកម្មភាព​រំលោភ​បំពាន​របស់គេ​នៅតែ​បន្ត​ដដែល ហាក់​មិន​ចាប់អារម្មណ៍​ចំពោះ​កំណត់​ទូត​របស់​កម្ពុជា​នោះឡើយ​៕

937434

ចងក​សម្លាប់ខ្លួន ព្រោះ​សុំ​លុយ​ប្រពន្ធ​ទៅ​ទិញ​ស្រា​ផឹក​អត់​បាន​

ខេត្តកណ្ដាល​៖​បុរស​ម្នាក់​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន ព្រោះរ​តែ​សុំ​លុយ​ប្រពន្ធ​ទៅ​ទិញ​ស្រា​ផឹក​មិនបាន ដែល​ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ ក្នុង ភូមិ​ព្រែ​កតា​មេ​ម ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​គៀង គី អាយុ​៤៣​ឆ្នាំ ជា​កសិករ មាន​ទីលំនៅៗ​ក្នុងភូមិ​កើតហេតុ ។​
​តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃទី​១៨ សីហា វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់ ជនរងគ្រោះ​ទារលុយ​ពី​ប្រពន្ធ​យកទៅ​ទិញ​ស្រា​ផឹក ប្រពន្ធ​បានឱ្យ​លុយ​១០០០​រៀល ។ ជនរងគ្រោះ​បាន​ទៅ​ទិញ​ស្រា​ផឹក​មួយសន្ទុះ​ក្រោយមក ជនរងគ្រោះ​ក៏​មក​ទារលុយ​១០០០​រៀល​ម្តងទៀត ត្រូវ​ប្រពន្ធ​ប្រាប់ថា កុំ​ផឹក​ច្រើនពេក ព្រោះ​ស្រវឹង​ហើយ​មិនឱ្យ​លុយ​ទៀត​ទេ ។ ប៉ុន្តែ ជនរងគ្រោះ​និយាយ​តប​ទៅ​ប្រពន្ធ​វិញ​ថា ឯង​ចាំមើល​អញ​ផឹកស្រា​ទាល់តែ​ងាប់​។ ក្រោយមក​ប្រពន្ធ​ក៏​ឡើងទៅ​លើផ្ទះ​ដេក​ទៅ ។ ជនរងគ្រោះ​បាន​ឡើងទៅ​លើផ្ទះ​ដែរ ក៏​ហូបបាយ​ម្នាក់ឯង ហើយក៏​ចុះមក​ដី​វិញ ។
​ក្រោយមក​ប្រពន្ធ​មិនឃើញ​ប្តី​ឡើងមក​លើផ្ទះ ក៏​ចុះ​មករក​ប្តី ក៏​ប្រទះឃើញ​បាន​ចង​.​ក​នឹង​ដើម​ស្វាយ​មុខផ្ទះ​ស្លាប់​បាត់ទៅហើយ​យ ក៏​ស្រែក​ផ្អើល​ហៅ​បងប្អូន និង​អ្នកជិតខាង​មកជួយ​ស្រាយចំណង តែម្តង ខណដែល​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ៕

e87db903-35d1-49b8-8208-580d0674f55e5b2143a5-666e-401d-8a79-cc174382f3d2

លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ជាន់ដី​ឡាវ​ជា​លើកដំបូងដើមខែក្រោយ​

​វ៉ាស៊ីនតោន៖លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ដំណើរ ទៅកាន់​ប្រទេស​ឡាវ នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ ដែលជា​ដំណើរ ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រទេស​ឡាវ ជា​លើកដំបូង ។ នេះ​បើតាម​ការចេញផ្សាយ​នៅមុននេះ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ ។​
​សម្រាប់​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល អាមេរិក​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ផងដែរ​។ បន្ទាប់ពីនោះ​លោក​នឹង​ជួបពិភាក្សា​ទ្វេភាគី ជាមួយនឹង​ប្រធានាធិបតី​ឡាវ​លោក Bounnhang Vorachith និង​មន្ត្រី​រដ្ឋាភិបាល​ឡាវ​សំខាន់ៗ​ដៃ​ទៀត ដើម្បី​ជជែក​គ្នា​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង អាមេរិក និង​ឡាវ​, ការអភិវឌ្ឍ​, និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ៕

Obama-Plans-To-Visit-Laos-A-First-For-A-US-President

បណ្តេញ​ជនអន្តោប្រវេសន៍​ប្រមាណ​១៦០.៨៧២​នាក់​ចេញពី​កម្ពុជា​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លះ​

រាជធានីភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មការ​ជំរឿន បាន​ថ្លែង​នៅថ្ងៃនេះ​ថា រយៈពេល​មួយឆ្នាំ​កន្លះ​នេះ មាន​ជនបរទេស អន្ដោប្រវេសន៍​សរុប​៤៦,៥១៦​គ្រួសារ ស្មើនឹង​១៦០,៨៧២​នាក់ ស្រី​៧៨,០៧​នាក់ ក្នុងនោះ​ជនជាតិ​វៀតណាម​ច្រើនជាងគេ​គឺមាន​៩៩,៤៩% ត្រូវបាន​រកឃើញ និង​បណ្តេញ​ចេញពី​កម្ពុជា​។​
​ការលើកឡើង​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធី ប្រជុំ​ផ្សព្វផ្សាយ​បូកសរុប​របាយការណ៍​ជំហាន​ដំបូង ស្ដីពី​ការអនុវត្ត​បន្ដការងារ​គ្រប់គ្រង ជនបរទេស​អន្ដោប្រវេសន៍ នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​
​ពិធី​នេះ​ក៏មាន​ការចូលរួម​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ព្រមទាំង​លោក​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​៕

fn-2016-08-19-09-23-02-0fn-2016-08-19-09-30-29-0fn-2016-08-19-09-30-29-1

បា​ឡែ​ន​បុក​គោយន្ត​ពី​​ក្រោយរបួស​ធ្ងន់​ស្រាល់​៣​នាក់នៅ​ក្រុង​ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖​មនុស្ស​ចំនួន​០៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​រថយន្ត​កាម​រី​បា​ឡែ​ន​មួយគ្រឿង​បាន​បុក​គោយន្ត​ពីក្រោយ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​អូរ​ស្តៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ក្រុង​ពោធិ៍សាត់ លោក ឈន រិ​ទ្ធ បាន​ប្រាប់ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ០៣​នាក់ បាន​នឹង​កំពុងធ្វើដំណើរ​តាម​គោយន្ត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2R-4177 បាន​បុក​ពីក្រោយ ក្នុង​ទឹក​ដៅ​ពី​លិចទៅ​កើត​ដូចគ្នា បណ្តាល​ឲ្យ​គោយន្ត​ក្រឡាប់​ខូច​ស្ទើរ​ទាំងស្រុង រងរបួស​ធ្ងន់ ២​នាក់ និង​ស្រាល ១​នាក់ ដោយឡែក​ម្ចាស់​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។​
​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ ដោយ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រមទាំង​មិនទាន់​បានបញ្ជាក់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ ចំណែក​រថយន្ត​បង្ក​គ្រោះថ្នាក់​ត្រូវបាន​កម្លាំង​ជំនាញ យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត រងចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​៕

fn-2016-08-19-10-04-42-3fn-2016-08-19-10-04-42-2

បណ្តេញ​ជនជាតិ​វៀតណាម​២២​នាក់​ត្រឡប់​ទៅ​ស្រុក​វិញ​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ​នគរបាល​អន្ដោប្រវេសន៍​បាន​បណ្ដេញចេញ​ជនជាតិ​វៀតណាម​២២​នាក់ ក្នុងនោះ​ស្រី​២​នាក់​ឲ្យ​ត្រឡប់​ទៅវិញ បន្ទាប់ពី​ចូលមក​រស់នៅ​ខុសច្បាប់​ក្នុង​ខេត្តសៀមរាប ខេត្តកោះកុង និង​ភ្នំពេញ​។
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង​២២​នាក់ ក្នុងនោះ ស្រី​២​នាក់ ដែល​បាន​ឃាត់ខ្លួន​នេះ ត្រូវបាន​បណ្ដេញ​ចេញពី​កម្ពុជា តាម​ច្រក​អន្ដរជាតិ​ព្រែក​ចាក នៅថ្ងៃនេះ​។ លោក​ឧ​ត្ត​សេនីយ៍​ទោ បាន​បញ្ជាក់ថា ក្រោម​បញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល កម្លាំង​នគរបាល​អន្ដោប្រវេសន៍ នៅតែ​បន្ដ​ឃាត់ខ្លួន និង​បណ្ដេញ​ជនបរទេស​ណា ដែល​បាន​ចូលមក​រស់នៅ​កម្ពុជា ដោយ​ខុសច្បាប់​ជា​បន្ដបន្ទាប់​៕

fn-2016-08-19-09-28-24-0fn-2016-08-19-09-28-24-4fn-2016-08-19-09-28-24-2

ជនសង្ស័យចូល​ប្លន់ហាង​ទូរស័ព្ទ​នៅ​ផ្សារ​នាគ​មាស​បាញ់សម្លាប់​ខ្លួនឯង

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ដែល​ចូល​ភ្ជង់​ម្ចាស់​ហាង «​លឹម ហាវ​» ប្លន់​យក​ទូរស័ព្ទ​ចំនួន​៦​គ្រឿង​នៅក្បែរ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នោះ បាន​បាញ់សម្លាប់​ខ្លួនឯង នា​ព្រឹក​ព្រលឹម​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​គីឡូ​ទី​១១ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​
​បើតាម​មន្ត្រី​អាវុធ​មាន​និយាយថា នៅពេលដែល​កម្លាំង​ត្រៀម​ចូលទៅ​ចាប់​ជនសង្ស័យ​រូបនោះ ស្រាប់តែ​ឮ​សំឡេង​ផូង ហើយ​ពេល​ទៅ​មើលឃើញ ជនសង្ស័យ ស្លាប់​បាត់ទៅហើយ ដោយសារ​បាញ់​សម្លាប់ខ្លួន​ឯង​ដោយ​ប្រើ​កាំភ្លើង​រឡូ​។ ប្រភព​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ គឺជា​មុខសញ្ញា​ប្លន់​ទូរស័ព្ទ​កាលពីពេល​កន្លងទៅ​ផងដែរ​។​
​គួរ​បញ្ជាក់ថា កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ​បានធ្វើការ​ឡោមព័ទ្ធ​កន្លែង​ជនសង្ស័យ​ស្នាក់នៅ​តាំងពី​ម៉ោង​១១​យប់​រហូតដល់​ព្រឹក​នេះ​៕

Untitled14054964_1644963322484699_2349504775920122875_n

បង្ក្រាប​គ្រឿងញៀន​៨​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៩​នាក់​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៨​ករណី ឃាត់​មនុស្ស​១៩​នាក់ (​ស្រី​៦​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៦​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១៣​នាក់ និង​ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ១៥.៨១​ក្រាម និង​១១​កញ្ចប់​តូច​។​
​យោងតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​៖ នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, កណ្ដាល បង្ក្រាប​២​ករណី (១​ដីកា​) ឃាត់ខ្លួន​៤​នាក់​, ត្បូងឃ្មុំ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, ឧ​ត្ត​រ​មានជ័យ បង្ក្រាប​១​ករណី (​ដីកា​) ឃាត់ខ្លួន​ម្នាក់​, បន្ទាយមានជ័យ បង្ក្រាប​១​ករណី (​ដីកា​) ឃាត់ខ្លួន​ម្នាក់ និង​សៀមរាប បង្ក្រាប​២​ករណី​ឃាត់ខ្លួន​១១​នាក់​៕

CNP-OK-PIC-News-350

ស្ថានភាព​ទឹក​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​១៩ ខែសីហា​

រាជធានី​ភ្នំពេញ​៖​ស្ថានភាព​កម្ពស់​ទឹក​នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​នានា​រួមមាន​៖​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​សម្រាប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ​៕

14068046_514308795427698_8668656834372636144_n

គ្រោះថ្នាក់​ចរាចរណ៍ម្សិលមិញ​ស្លាប់​២​នាក់ របួស​២៧​នាក់​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​២២​លើក (​យប់​១២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​២១​នាក់ និង​របួសស្រាល​៦​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៣៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​២០​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៧​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង​, យាន​ផ្សេងៗ​៤​គ្រឿង​,​ថ្មើរជើង​២​នាក់​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, ស្រវឹង​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្តាំ​, បត់​គ្រោះថ្នាក់​, មិន​ប្រកាន់​ស្តាំ​, ប្រជែង​៣​លើក និង​កត្តា​យានយន្ត ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២១​នាក់ (​យប់​១១​នាក់​)​។​
​ជាមួយគ្នានេះ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប ទូទាំងប្រទេស​មាន ចំនួន​៣,២០០​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១,៥៦៧​គ្រឿង និង​ពិន័យ​សរុប​ចំនួន​១,៦៣៣​គ្រឿង​៕

13987077_1749293758642520_1488168952_o

ម្ចាស់​សិប្បកម្ម​ផលិត​ណែម និង​សង្វាក់​ត្អូញត្អែរ​ពី​ការផលិត​ធ្លាក់ចុះ

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​អ្នកស្រី ភ្លឹង ស៊ី​ណាត ម្ចាស់​សិប្បកម្ម​បាន​និយាយថា អ្នកស្រី​មាន​សិប្បកម្ម​ផលិត​ណែម និង​សង្វាក់​ឈរជើង​បាន​ដល់​បច្ចុប្បន្ន​បាន​ក៏​ដោយសា​តែមាន​ច្បាប់​អនុញ្ញាត និង​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​នោះដែរ ព្រោះ​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល​អ្នកស្រី​ឆ្លងកាត់​មក ព្រមទាំង​ធ្លាប់បាន​អញ្ជើញ​ចូលរួម​ដាក់តាំង​ពិ​ពរណ៍​ទីផ្សារ​ពាណិជ្ជកម្ម​តាម​បណ្តា​ខេត្ត​ក្រុង​សេដ្ឋកិច្ច និង​តំបន់​ទេសចរណ៍​ល្បីៗ​ជាច្រើនលើក​មកហើយ​ផងដែរ​នូវ​ណែម និង​សង្វាក់​របស់​អ្នកស្រី ។​
​បន្ទាប់​លេចឮ​ពាក្យ​អកុសល​មួយ​ថា ណែម និង​សង្វាក់​ក្នុង​ខេត្តបាត់ដំបង​មាន​សារធាតុ​ម្យ៉ាង​នាំ​ឲ្យ ប៉ះពាល់​ដល់​សុខភាព​មនុស្ស​បាន​បរិ​ភោគ និង​ចេញលក់​នៅ​ទីផ្សារ​។ អ្នកស្រី​បាន​បន្តថា កាលពីដើម​សិប្បកម្មរ​បស់ អ្នកស្រី​ផលិត​ណែម និង​សង្វាក់​សាច់​ត្រី​ក្នុង​មួយថ្ងៃ​មួយ​តោន​កន្លះ​សាច់​ត្រី តែ​បច្ចុប្បន្ន​សិប្បកម្ម​របស់​អ្នកស្រី​ផលិត​បានត្រឹមតែ​៤០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​តែប៉ុណ្ណោះ ក្នុង​បញ្ហា​នេះ​គឺ​ធ្លាក់​ទៅលើ​ចំណុច​មួយ​នោះ​គឺ​កម្មករ​ខ្វះ​ការងារ​ធ្វើ​និយាយ​ឲ្យ​ចំ​ទៅធ្វើ​ឲ្យ​ជីវភាព​ពលករ​ទាំងនោះ​កាន់តែ​ធ្លាក់ចុះ​ពីមួយថ្ងៃ​ទៅ​១​ថ្ងៃ​កាន់តែ​ហោច​៕

14055560_1752072631697966_355042302_n14054644_1752072718364624_1456752231_n14011981_1752072568364639_1176375372_n14080944_1752072575031305_1987128168_n14011715_1752072785031284_1284882558_n14081011_1752072728364623_31053817_n14009935_1752072888364607_34817218_n

មន្ត្រី​​រដ្ឋាភិបាល​វៀតណាម​បាញ់​គ្នា​ស្លាប់​៣​នាក់​

​ហាណូយ​៖​ទីភ្នាក់ងារ​ស៊ិន​ហួរ​បាន​ផ្សាយ​ឲ្យ​ដឹងថា មន្ត្រី​រដ្ឋាភិបាល​វៀតណាម ០២​នាក់​ត្រូវបាន​មិត្ត​រួម​ការងារ​បាញ់សម្លាប់ ហើយ​ជនបង្ក​ក៏បាន​ធ្វើអត្តឃាត​ដោយ​កាន់​កាំភ្លើង​បាញ់ ទំ​លុះ​ក្បាល​ខ្លួនឯង បន្ទាប់ពី​បាញ់​មិត្តភក្តិ​ស្លាប់ ។ ការបាញ់សម្លាប់​គ្នា​នេះ​ធ្វើឡើង នៅក្នុង​ខេត្ត Yen Bai ភាគ​ខាងជើង ប្រទេស​វៀតណាម​។​
​ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង​នា​វេលា​ម៉ោង ៧៖៤៥​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ក្នុងនោះ​លោក Do Cuong Minh អនុប្រធាននាយកដ្ឋាន​ការពារ ព្រៃឈើ​ក្នុង​ខេត្ត Yen Bai បាន​ដើរចូល​ទៅក្នុង​ការិយាល័យ របស់លោក Pham Duy Cuong លេខាធិការ​បក្ស​ប្រចាំខេត្ត Yen Bai និង​លោក Ngo Ngoc Tuan ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​នៅ​ខេត្ត ដដែល​នេះ ហើយក៏​បានធ្វើ​ការបាញ់​រះ​ទៅលើ មន្ត្រី​ទាំងពីរ​រូបនេះ ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។​
​ប៉ូលិស​វៀតណាម នៅ​មិនទាន់​ដឹងថា ការបាញ់ប្រហារ​នេះ បណ្តាលមកពី​រឿង​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​សម័យប្រជុំ​លើក​ទី​ពីរ​នៃ ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត Yen Bai គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅវេលា​ម៉ោង ៨៖០០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​វា​ត្រូវបាន​លុបចោល ដោយសារតែ​ការបាញ់ប្រហារ​នោះ កើតឡើង​៕

010716_hdnd_yen_bai_nhandan-16_20_16_634

ស្ត្រី​ជនជាតិ​អេ​ស្ប៉ា​ញម្នាក់​ត្រូវបានបណ្តេញ​ចេញពី​កម្ពុជា​ពាក់ព័ន្ធ​យុទ្ធនាការ​អាវខ្មៅ​

​រាជធានី​ភ្នំពេញ​៖​ស្ត្រី​ជនជាតិ​អេ​ស្ប៉ា​ញ​ដែល​ពាក់ព័ន្ធ​យុទ្ធនាការ​អាវខ្មៅ​ជាមួយ​សកម្មជន​បឹងកក់ ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ហើយ​ខណៈដែល​មន្ត្រី​រដ្ឋា​ភិ​បាល​អះអាងថា អ្នកស្រី Marga Bucosa Segada បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ដែល​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​។​
​លោក អ៊ុក ហៃ​សីឡា ប្រធាន​ផ្នែក​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាល​សម្រេច​បណ្តេញ​អ្នកស្រី Marga Bucosa Segada ដែល​ចូលរួម​សកម្ម​ជាមួយ​ស្ត្រី​បឹងកក់​នៅ​ល្ងាចម្សិលមិញ ដោយ​មូល​ហេតុដែល​គាត់​ស្នាក់នៅ​កម្ពុជា​ធ្វើការ​ដោយ​មិនមាន​សៀវភៅ​ការងារ​និង​បាន​ចូលរួម​សកម្មភាព​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ លោក​បន្ថែមថា អ្នកស្រី​អាច​ត្រូវ​ហាម​មិន​ឲ្យ​ចូល​កម្ពុជា​ប្រហែល​២​ទៅ​៣​ឆ្នាំ​អាស្រ័យទៅលើ​ការ​ប្រ​ព្រិ​ត្ត​ល្មើស​របស់​លោកស្រី​៕

14022350_1415786258431830_5817843356914248899_n