រាជធានីភ្នំពេញ៖ប្រជាពលរដ្ឋប្រមាណជា៥០នាក់មកពីសហគមន៍អតីតបឹងកក់ចាកចេញ និងសហគមន៍បុរីកីឡាបាននាំគ្នាធ្វើការតវ៉ានៅមុខធនាគារពិភពលោក។ ការតវ៉ានេះធ្វើឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅមុខធនាគារពិភពលោកដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម៕


អង់ការ៉ា៖ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញបានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នរយៈពេឡ៣ខែ ដើម្បីយកពេលបោសសម្អាតពួកភេរវជនដែលនៅពីក្រោយព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមកាលពីសប្តាហ៍មុន។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia បានឲ្យដឹងថា លោក Erdogan នៅតែបន្តការចោទប្រកាន់ ទៅលើលោក Fethullah Gulen ដែលកំពុងរស់នៅសហរដ្ឋអាមេរិកថា ជាអ្នកដែលស្ថិតនៅពីក្រោយខ្នងនៃការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល តែមិនបានសម្រេចទើបនាំឲ្យមានការចាប់ខ្លួន និង ទម្លាក់តំណែងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់សរុប ៥០,០០០នាក់បែបនេះ។
រដ្ឋាភិបាលបាននិយាយថា រដ្ឋប្រហារកាលពីសប្តាហ៍មុនបានបណ្តាលឲ្យមនុស្ស៣១២នាក់ស្លាប់ ក្នុងនោះមាន១៤៥នាក់ជាជនស៊ីវិល ៦០នាក់ជានគរបាល រួមជាមួយទាហ៊ាន៣នាក់ និងអ្នករួមគំនិត១០៤នាក់ផ្សេងទៀត។
ទោះបីជាបែបនេះក្តី លោក Erdogan បានធានាថាវាគ្រាន់តែ ជាការពង្រឹងអំណាចរបស់រដ្ឋ ដើម្បីស្តារសន្តិសុខឡើងវិញប៉ុណ្ណោះ ដោយនឹងមិនបង្កប៉ះពាល់ ដល់លទ្ធិប្រជាធិបតេយ្យ នៃប្រទេសតួកគីឡើយ។ អំឡុង ពេលគ្រាមានអាសន្ននេះ ការដើរហើរនឹងត្រូវរឹតត្បិត ហើយសន្តិសុខនឹងក៏នឹងត្រូវ ធ្វើឲ្យប្រសើរឡើងវិញដែរ៕

បាល់ទាត់៖លោក Sam Allardyce គ្រូបង្វឹករបស់ក្លិបឆ្មារខ្មៅ Sunderland ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសនឹងប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិអង់គ្លេសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ។
គ្រូបង្វឹកវ័យ៦១ឆ្នាំរូបនេះ ត្រូវសហព័ន្ធបាល់ទាត់ FA បានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអង់គ្លេសបន្ទាប់ពីលោក Roy Hodgson លាឈប់ដោយសារដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយនៅអឺរ៉ូ។
លោក Allardyce មានបទពិសោធន៍ជាច្រើនក្នុងការដឹកនាំក្លិបនៅអង់គ្លេសដូចជា ក្លិបញញួរធំ West Ham, សារីកាព្រៃ Newcastle, សេះសរ Bolton និងចុងក្រោយគឺក្រុមឆ្មារខ្មៅ Sunderland នេះតែម្តង។
គួរបញ្ជាក់ដែរថា លោក Sam Allardyce នៅជាប់កុងត្រាជាមួយនឹងក្លិបឆ្មារខ្មៅ Sunderland នឹងចាកចេញពីក្លឹបបន្ទាប់ពីដឹកនាំបានតែ៩ខែប៉ុណ្ណោះ៕

សៀងហៃ៖មនុស្សចំនួន៥នាក់ស្លាប់បាត់បង់ជីវិត និងចំនួន៥នាក់ទៀតរងរបួស ក្នុងហេតុការណ៍យន្តហោះធន់តូចមួយគ្រឿងហោះបុកស្ពានមួយខ្សែនៅក្នុងទីក្រុងសៀងហៃប្រទេសចិនកាលពីម្សិលមិញ។នេះបើយោងតាមសារព័ត៌រដ្ឋចិន។
មន្ត្រីមូលដ្ឋាននៅប្រទេសចិនបាននិយាយថា យន្តហោះនេះដែលអាចបើកលើទឹកបាន ដោយចេញពីទីក្រុងសៀងហៃទៅកាន់ទីក្រុង Zhoushan នៅខេត្ត Zhejiang ប្រទេសចិន ហើយបានបុកស្ពាននៅពេលហោះបានចម្ងាយ៥០០ម៉ែត្រពីកន្លែងចេញដំណើរកាលពីរសៀលថ្ងៃម្សិលមិញ។
ក្រោយពីមានគ្រោះថ្នាក់នេះហើយ មន្ត្រីសន្តិសុខនិងក្រុមអ្នកពន្លត់អគ្គិភ័យបានរួសរាន់ទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះអ្នកនៅលើយន្តហោះនេះសរុបចំនួន១០នាក់ក្នុងនោះចំនួន៨នាក់ជាអ្នកកាសែតដែលត្រូវផ្សាយពីការហោះហើររបស់យន្តហោះថ្មីនេះ។
មនុស្សទាំងអស់នៅលើយន្តហោះនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងអស់គ្នា ហើយលុះដល់ម៉ោង៣រសៀលថ្ងៃម្សិលមិញទើបមានការប្រកាសថា មនុស្សចំនួន៥នាក់បានស្លាប់និង៥នាក់ទៀតរងរបួសដោយសារគ្រោះថ្នាក់ដែលទំនងជាបណ្ដាលមកពីកំហុសបច្ចេកទេសមួយនេះ៕

ខេត្តបន្ទាយមានជ័យ៖កម្មករអូសរទេះ១ក្រុម បាននាំគ្នាតវ៉ា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រឿងសន្តិសុខថៃ ចាប់រទេះរបស់ពួកគាត់ យកទៅទុកចោលរាប់ខែឆ្នាំ ហើយមិនព្រមប្រគល់ឲ្យម្ចាស់រទេះលើកគ្នាតវ៉ាបែបនេះ កាលវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ោត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីកម្មករម្នាក់និយាយប្រាប់ថា៖រឿងរ៉ាវបានពួកគាត់តវ៉ាសន្តិសុខថៃ (យ៉ាម) បានចាប់រទេះពួកគាត់ ទៅទុកចោលដោយគ្មានមូលហេតុ អស់រយ:ពេលជាច្រើនខែឆ្នាំខណះអ្នកខ្លះ បានរត់ទៅប្តឹង មន្ត្រីពាក់ព័ន្ធ ឲ្យជួយអន្តរគន៍ បានត្រឹមតែម្តងឬជា២ដង ប៉ុណ្ណោះ ។
ប្រភពបន្តថា សន្តិសុខថៃ (យ៉ាម) ដែលបានចាប់រទេះ របស់ក្រុមកម្មករខ្មែរ យកទៅទុកនោះ ហាក់បីដូចជា ប្រកាន់បក្ខពួក ធ្វើតាមទំនើងចិត្ត មិនខ្វល់ពីផលប៉ះពាល់ ការរកស៊ីនិងជីវភាព គ្រួសាររបស់គេនោះទេ ហើយករណីនេះ មន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែន នៃប្រទេសទាំង២ ហាក់មិនអើពើរចំពោះ ក្រុមកម្មករអូសរទេះខ្មែរ ដែលជាជនរងគ្រោះ នោះឡើយ ។
ទោះបីជាយ៉ាងណា ខណៈពេលកំពុងផ្ទុះការតវ៉ា នៅចំណុច ច្រកទ្វារព្រំដែន អន្តរជាតិអន្តរជាតិប៉ោយប៉ែត គេឃើញមន្ត្រីនគរបាល ប្រចាំច្រកទ្វារនោះ ចេញមកធ្វើការដោះស្រាយ ដោយស្នើរសុំឲ្យ ក្រុមកម្មករអូសរទេះ បញ្ឈប់ការតវ៉ា រួចទុកពេលឲ្យ មន្ត្រីកម្ពុជា ចំនួន២ទៅ៣ថ្ងៃ ក្នុងការទាក់ទង រកដំណោះស្រាយ ជាមួយភាគីថៃ ដើម្បីផ្តល់យុត្តិធម៌ ជួនពួកក្រុមកម្មករអូសរទេះ បានសម្រេចចិត្ត រំសាយការតវ៉ា ហើយនាំគ្នាត្រឡប់ទៅលំនៅដ្ឋាន រៀងៗខ្លួន ៕

រាជធានីភ្នំពេញ៖កម្លាំងនគរបាលខណ្ឌជ្រោយចង្វាបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៩នាក់ដោយដកហូតថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៥គ្រឿង។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ជនត្រូវសង្ស័យ៖ឈ្មោះ អ៊ុន សុធារ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរបើករថយ ន្ដដឹកឥដ្ឋ ទី២-ឈ្មោះ យ៉ុន សីហា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរកម្មករឡឥដ្ឋ ទី៣-ឈ្មោះ សុខ ខា ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរកម្មករសំណង់ ទី៤-ឈ្មោះ គង់ វិចា ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរកម្មករសំណង់ ទី៥ -ឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាង ដេរពូក ទី៦-ឈ្មោះ ពៅ ដារូ ភេទប្រុស អាយុ១៧ឆ្នាំ មាន មុខរបរជាងតោន ទី៧-ឈ្មោះ កែវ រ៉ា ភេទប្រុស អាយុ១៤ ឆ្នាំ មានមុខរបរជាសិស្ស ទី៨-ឈ្មោះ កែវ រិទ្ធ ភេទប្រុស អា យុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទី៩-ឈ្មោះ អៀង ដាំងសឺត ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលកម្លាំងនគរបាលដាក់គោលដៅក្នុងភូមិសាស្ត្រខណ្ឌ ទាំងមូលដើម្បីយាមល្បាត ក៏ប្រទះឃើញ យុវជនទាំង៩នាក់ជិះ ម៉ូតូ៥គ្រឿង ដោយសង្ស័យទើបឃាត់ដើម្បីត្រួតពិនិត្យ ហើយបានរកឃើញថ្នាំញៀនជាប្រភេទ ម៉ាទឹកកកចំនួន៣ កញ្ចប់ ដែលជនទាំងនេះបានលាក់ទុកបម្រុង យកទៅប្រើប្រាស់។
ប្រភពបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនសួរនាំជាបន្តបន្ទាប់ ជនត្រូវសង្ស័យទាំង៩នាក់ បានឆ្លើយសារ ភាពប្រាប់ស មត្ថកិច្ចថា ពួកគេបានទិញគ្រឿងញៀននេះ ដើម្បីយកទៅជក់រួមជាមួយគ្នា។ ជាមួយគ្នានោះ កម្លាំងនគរបាលយើងបានធ្វើការដកហូតម៉ូតូចំនួន៥គ្រឿង ដែលជនទាំងនេះជិះធ្វើសកម្មភាពផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់រួមជាមួយវត្ថុតាងបាននិងកំពុងបន្តសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿ ងចាត់ការតាមនីតិវិធី៕



រាជធានីភ្នំពេញ៖ស្ត្រីជាអ្នកចម្រៀងតាមភោជនីយ៍ដ្ឋានម្នាក់ត្រូវបានប្តីច្របាច់កសម្លាប់ចោលនៅក្នុងបន្ទប់ប្លន់យកគ្រឿងអលង្ការ និងទ្រព្យសម្បត្តិមួយចំនួនទៀត។ ហេតុការណ៍នេះកើតឡើងនាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងបន្ទប់ជួលផ្ទះលេខ ៤០៩ស្ទួន ក្រុមទី៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
អធិការខណ្ឌលោក តេង ស៊ីណូ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ត់ រី ភេទស្រី អាយុ២៦ឆ្នាំ ហៅក្រៅឈ្មោះ គុណ មានមុខរបរអ្នកចម្រៀង ភូមិព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជនសង្ស័យត្រូវជាប្តីមានឈ្មោះ អាស្តើង ហៅក្រៅភា ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរជាអ្នកបើករថយន្តដឹកឈើនៅខេត្តកំពង់ស្ពឺស្នាក់នៅជាមួយប្រពន្ធនៅភូមិឫស្សីសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយបានរួមរស់ជាមួយគ្នាអស់រយៈពេល៤ឆ្នាំមកហើយ។
ប្រភពបញ្ជាក់ថា នៅលើខ្លួនជនរងគ្រោះគឺបានបាត់ចញ្ចៀនមាស១ខ្សែកមួយខ្សែ និងលុយចំនួនមួយលានរៀល។ ក្រោយពីពេលត្រួតពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញបានកំណត់ថា គឺជាករណីច្របាច់កសម្លាប់ពិតមែន។ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវសាច់ញាតិបងប្អូនមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត នៅឯភូមិព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកប្តីចិត្តអប្រិយបានរត់គេចខ្លួនបាត់៕

រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍នគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះម្សិលមិញកម្លាំងនគរបាលជាតិបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ គ្រឿងញៀន៧ករណី ឃាត់ខ្លួនមនុស្ស ៩នាក់(ប្រុស) ក្នុងនោះមុខសញ្ញា ជួញដូរទាំង ៩នាក់ និងរឹបអូសបាន មេតំហ្វេតាមីន (ice) ៣កញ្ចប់ធំនិង២២កញ្ចប់តូច, មេតំហ្វេតាមីន (wy) ៥គ្រាប់។
របាយការណ៍ដដែលបញ្ជាក់ថា ទីតាំងបង្ក្រាប ទី១. ភ្នំពេញ បង្រា្កប ២ករណី, ឃាត់ខ្លួន ៣នាក់ (ប្រុស), មេតំហ្វេតាមីន (ice) ២កញ្ចប់ធំ និង៥កញ្ចប់តូច, ទី២. កណ្ដាល បង្រា្កប ១ករណី (ដីការ), ឃាត់ខ្លួន ១នាក់ (ប្រុស), ទី៣. ត្បូងឃ្មុំ បង្រា្កប ១ករណី (ដីការ), ឃាត់ខ្លួន ១នាក់(ប្រុស), ទី៤. កំពង់ស្ពឺ បង្រា្កប ១ករណី, ឃាត់ខ្លួន ១នាក់ (ប្រុស), មេតំហ្វេតាមីន(ice) ៥កញ្ចប់តូច, ទី៥. កំពង់ចាម បង្រា្កប ១ករណី, ឃាត់ខ្លួន ១នាក់ (ប្រុស), មេតំហ្វេតាមីន (ice) ៧កញ្ចប់តូច, ទី៦. ប៉ៃលិន បង្រា្កប ១ករណី, ឃាត់ខ្លួន ២នាក់ (ប្រុស), មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង៥កញ្ចប់តូច, មេតំហ្វេតាមីន (wy) ៥គ្រាប់ ៕

រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៨លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ប្រុស) រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) និងរបួសស្រាល ៥នាក់ (ស្រី ១នាក់)។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១២គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់), មិនគោរពសិទ្ធិ ១លើក, បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់), ស្រវឹង ១លើក និងកត្តាយានយន្ត ២លើក (ស្លាប់ ១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៧នាក់) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច១លើក រថយន្តធុនធំ២លើក និងគោយន្ត១លើក។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន ៣០១០គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ១០៣៤គ្រឿង និងពិន័យសរុប ចំនួន ១៩៧៦គ្រឿង ៕

រាជធានីភ្នំពេញ៖ជនជាតិវៀតណាមចំនួន៥១នាក់ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនពីបទរស់នៅ និងលួចចូលមកធ្វើការដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។ ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ តាមបន្ទប់ផ្ទះជួលស្ថិតនៅភូមិកណ្តាល ក្រុម៥ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើនេះធ្វើឡើងក្រោមការដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។
ជាមួយគ្នានេះដែរ ខណៈ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន៥១នាក់ ស្រី១៦នាក់។ ជាមួយគ្នានោះកម្លាំងសមត្ថកិច្ចបានរកឃើញកាំភ្លើង មួយដើម និងថ្នាំញៀន ជាច្រើនកញ្ចប់ផងដែរ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន។
លោកបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕



រាជធានីភ្នំពេញ៖ព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកជំនន់ ប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕ ព័ត៌មានលម្អិតសូមអាន ព្រឹត្តិបត្រព័ត៌មាន របស់ក្រសួងធនធានទឹកទាំងស្រុង៖

រាជធានីភ្នំពេញ៖រថយន្តកាមរីបាឡែនមួយគ្រឿងពាក់ស្លាកលេខនគរបាល2-1171 បើកដោយបុរសម្នាក់រួមដំណើរជាមួយស្រីស្នេហ៍ក្នុងល្បឿនលឿនបានរេចង្កូតទៅបុកទ្រូងចែកផ្លូវបណ្ដាលឲ្យរថយន្តហោះ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី ហើយរថយន្តកល់លើទ្រូងផ្លូវទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៤០នាទីថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត កាមរីបាឡែនមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ នគរបាល2.1171 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមិនដឹងថា ជាមន្ត្រីនគរបាលឬមួយអត់នោះ បានបើករថយន្តពីលិចទៅ កើតយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកទ្រូងចែកផ្លូវបណ្ដាលឲ្យ រថយន្តហោះទៅបុកបង្គោលភ្លើង បាក់អស់១ដើមរៀបដល់ដីរួចរថយន្ត ទៅកល់ជាប់លើសួនពុះចែកទ្រូងផ្លូវ ទៅមុខលែងរួចតែសំណាល្អមិនបណ្តាលឲ្យ មនុស្សរងរបួសនោះឡើយ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានចុះគេចខ្លួនបាត់ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅ ជំនាញមកស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕


ប៉ារីស៖នាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls បានប្រាប់ប្រជាពលរដ្ឋឲ្យរៀនរស់និងការព្រមានភវរកម្ម ខណៈការវាយប្រហារអត្តឃាតនឹងបន្តកើតមានបន្ថែមទៀត។ លោកបញ្ជាក់ថា ដូច្នេះប្រជាជនទាំងអស់ត្រូវតែ «រៀនរស់នៅជាមួយនឹងការគំរាមកំហែង» ទុកឲ្យហើយ។
ការព្រមានរបស់នាយករដ្ឋមន្ត្រីបារាំងខាងលើនេះ បានកើតឡើងបន្ទាប់ប្រធានាធិបតីលោក Francois Hollande បាននិយាយថា បារាំងនឹងបន្តអូសបន្លាយការដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល៦ខែពេញតែម្តង ឆ្លើយតបទៅនឹងស្រមោល ដ៏គួរឲ្យភ័យខ្លាចនៃការវាយប្រហារក្នុងពិធីបុណ្យជាតិ Bastille ដែលបានប្រារព្ធឡើងនៅទីក្រុង Nice និងទទួលរងការ វាយប្រហារដោយរថយន្តបុករះ និងបាញ់ប្រហារសម្លាប់មនុស្ស ៨៤នាក់កាលពីសប្តាហ៍មុននេះ។
លោក Valls បានថ្លែងប្រាប់អង្គសភាបារាំងដូច្នេះថា «ទោះបីជាដឹងថាពាក្យទាំងនេះពិបាកនិយាយចេញមកក៏ដោយ ក៏ខ្ញុំមានកតព្វកិច្ចត្រូវលើកឡើងថា នឹងមានការវាយប្រហារផ្សេងៗទៀតកើតឡើង ហើយប្រជាជនស្លូតត្រង់បន្ថែមទៀត ក៏នឹងបាត់បង់ជីវិតផងដែរ។ យើងមិនត្រូវចុះចាញ់នោះទេ ប៉ុន្តែត្រូវរៀនរស់ជាមួយនឹងការគំរាមកំហែង»។ លោក បញ្ជាក់ថាជនសង្ស័យជនជាតិអ៊ីស្លាម Reda Kriket ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនាជាមួយអាវុធជាតិផ្ទុះផងនោះ គឺរូបគេបានគ្រោងវាយប្រហារភេរវកម្មនៅថ្ងៃប្រកួត Euro 2016 នៅទីក្រុងប៉ារីសតែម្តង៕

ខេត្តកំពង់ចាម៖លោកសង្ឃ១អង្គព្រោះតែតូចចិត្តមានអាពាធប្រចាំកាយព្យាបាលមិនជាដាច់ចិត្តយកខ្សែរុំចង្កេះចងកធ្វើអត្តឃាតបញ្ចប់ជីវិតនៅលើកុដិបណ្តាលឲ្យអនិច្ចធម្មយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ គង់នៅវត្តមេសជ្រៃ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ព្រះដែលអនិច្ចធម្មព្រះនាម វ៉ាន់ សុខជា ព្រះជន្ម២១វស្សា គង់នៅមេសជ្រៃ ស្ថិតក្នុងភូមិ/ឃុំកើតហេតុខាងលើ និងបានមកបួសរៀនអស់រយៈ៤វស្សាមកហើយ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីបានឆាន់អាហារថ្ងៃត្រង់ហើយបានគង់នៅលើកុដិឈើមួយដូចសព្វមួ យដង តែធ្លាប់បានត្អូញត្អែរប្រាប់គេឯងថា ជំងឺក្រពះ និងពោះវៀន បានយាយីលើរាងកាយ ហើយក៏មិនដែលមានទំនាស់ជាមួយនឹងសង្ឃអង្គណាមួយនោះទេ។ លុះពេលម៉ោងជាង២រសៀលថ្ងៃដដែល ត្រូវនឹងថ្ងៃចូលព្រះវស្សាផងនោះ ព្រះសង្ឃទាំងអស់ដែលគង់នៅក្នុងវត្តត្រូវបាននិមន្តមកសូត្រធម៌ជុំគ្នា ស្របពេលដែលបាត់សង្ឃឈ្មោះ សុខជា មិនឃើញ សង្ឃផ្សេងបានតាមទៅហៅនៅលើកុដិដែលគង់នៅ ឃើញទ្វារមិនចាក់សោពីក្រៅទេ តែបានខ្ទាស់គន្លឹះពីខាងក្នុងជាប់ ហើយបានឡើងអើតតាមជញ្ជាំង ស្រាប់ប្រទះឃើញចង.កបណ្តាលឲ្យអនិច្ចធម្មបាត់ទៅហើយក៏បង្កមានការភ្ញាក់ផ្អើលពេញវត្តតែម្តង ។
ផ្អែកតាមការធ្វើកោសល្យវិច្ច័យ គឺសង្ឃអង្គនេះពិតជាបានចងកធ្វើអត្តឃាតពិតប្រាកដមែន ដោយយកខ្សែរុំចង្កេះចងបន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពឲ្យទៅញោមរបស់លោកដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕



ដោយ៖ឡុងសារេត
ខេត្តរតនគិរី៖បើទោះជាថ្មីៗនេះមានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបញ្ជាក់ថាគ្មានទេករណីដឹកឈើទ្រង់ទ្រាយធំទៅលក់ឲ្យឈ្មួញវៀត ណាម នៅតាមបន្ទាត់ព្រំដែនក៏ដោយ ក៏មានសេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឲ្យដឹងថាសព្វថ្ងៃឈើប្រណីតនៅតែអាចបន្តដឹកយកទៅលក់ឲ្យ
ឈ្មួញយួនតាមច្រករបៀងព្រំដែនដដែល។ ប្រភពដដែលបានបញ្ជាក់ថាការដឹកជញ្ជូន ឈើប្រណីតប្រភេទធ្នង់ និងឈើសុក្រំ យកទៅលក់ឲ្យឈ្មួញយួនគឺដឹកចេញតាមច្រករបៀងភូមិភិ និងច្រករបៀងភ្នំក្រហម ភាគច្រើនប្រព្រឹត្តទៅនៅពេលយប់ដោយក្បួនឡានឈើនោះមានក្រុមរថយន្តបើកតាមការពារពីក្រោយផង។ ឯសមត្តកិច្ចជំនាញនិងប្រដាប់អាវុធផ្សេងៗសម្ងំឈឹងមិនដឹងថាខ្លាចឬធ្វើជាខ្លាចដោយសាទទួលបានលាភសក្ការៈពីឈ្មួញនោះទេ?។ករណីនេះ សកម្មជនព្រៃឈើនៅស្រុក លំផាត់នឹង អូរយ៉ាងដាវ ខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថាជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ពួកគាត់សង្កេតឃើញរថយន្ត គ្រប់ប្រភេទប្រមាណពី ២០ទៅ៣០គ្រឿង ដូចជាម៉ាកធុនត្រា ឡង់គ្រីស័រ លុច្សស៊ីសឡាន មួយបាំងកន្លះ ឆ្លាម និងរថយន្តបាឡែនជាដើម សម្រុកដឹកឈើប្រណីត និងឈើសុក្រំ ឆ្ពោះទៅប្រទេសវៀត ណាម តាមច្រករបៀង ស្ថិតក្នុងច្រកភូមិភិដែលគ្រប់គ្រងដោយលោក សេក ឌុល ជាមេប៉ុស៌ច្រករបៀងនឹងច្រករបៀងភ្នំក្រហម ដែលគ្រប់គ្រងដោយកម្លាំង នគរបាលវរការពារព្រំដែន គោកលេខ៦២៣ និងកម្លាំងយោធាវរការពារព្រំដែនគោកលេខ១០២ ប៉ុន្តែពុំដែលឃើញសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធពិសេសសមត្តកិច្ចការពារច្រកព្រុំដែននោះធ្វើការបង្ក្រាបនោះទេ ។ ឈ្មួញជើងខ្លាំងក្នុងការនាំចេញឈើខុសច្បាប់នេះត្រូវបានគេស្គាល់ឈ្មោះលោក ណូលោក កាំង គឺជាមេឈ្មួញរកសុីដឹកជញ្ជូនឈើប្រណិតខុសច្បាប់ដុះស្លែជាយូយារាប់ឆ្នាំណាស់មកហើយ។
នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីលោក កែប កត់ ភ្នាក់ងាព័ត៌មានមេគង្គប៉ុស្តិ៍ ខលទូរស័ព្ទទៅលោកសុំការបំភ្លឺជុំវិញឈ្មួញដឹកជញ្ជូនឈើបទល្មើសខុសច្បាប់ខាងលើដោយខលទូរស័ព្ទទៅលោកមិនចូលនោះទេ៕




មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍