All posts by មេគង្គ ប៉ុស្តិ៍

សំណុំរឿងស្ត្រី​ជើង​ខ្លាំង​ប្រើ​ហិ​ង្សា​លើ​ស្ត្រី​ដូចគ្នានៅក្បែរ​ផ្ទះ ​តុលា​ការ​នៅ​មិនទាន់មាន​ចំណាត់ការ​

​ដោយ​៖​ឡុង សា​រេ​ត​
​ខេត្តកំពត​៖​សាលាដំបូង​ខេត្តកំពត​ត្រូវបាន​គេ​មើលឃើញថា​រហូតមកដល់​ពេលនេះ​ហើយ គេ​នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ ទៅលើ​ពាក្យបណ្តឹង​ប្តឹង​ពី​ស្ត្រី​ជើង​ខ្លាំង​ប្រើ​ហឹ​ង្សា​លើ​ស្ត្រី​ដូចគ្នា នៅក្បែរ​ផ្ទះ​ខ្លួន​នោះ​នៅឡើយ​ទេ បើ​ទោះ​ពាក្យបណ្តឹង​ត្រូវគេ​ដាក់​ចូលទៅ​ស្ថាប័ន​តុលាការ​ខេត្តកំពត​រយៈ​ពេល​ប្រមាណ​ជិត​០២​ខែ​នោះ​មកហើយ​ក្តី​។ ការយឺតយ៉ាវ​មិនទាន់​ឃើញ​តុលា​ការកោះហៅ​ភាគី​ទាំងសងខាង​លើ​បណ្តឹង​មួយ​នេះ​ក៏​គេ​មិនទាន់​ដឹងថា មកពី​មូលហេតុ​អ្វី​នោះទេ​។​
​ស្ត្រី​ជើង​ខ្លាំង​មួយរូប​ឈ្មោះ ជា ចាន់​ដាវី អាយុ​៥១​ឆ្នាំ មាន​លំនៅដ្ឋាន​នៅ​(​ផ្សា​ទូក​មាស​) ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច​ស្រុក​បន្ទាយមាស ត្រូវគេ​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ពីបទ (​ហឹ​ង្សា​ដោយ​ចេតនា មានបំណង​វាយ​សម្លាប់​) ចូលទៅ​កាន់ សាលាដំបូង​ខេត្តកំពត​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦​មកម្ល៉េះ ប៉ុន្តែ​មកដល់​និង​ពេលនេះ តុលាការ​ខេត្តកំពត​នៅ​មិនទាន់មាន​ចំណាត់ការ នៅ​ពាក្យបណ្តឹង​នោះ​នៅឡើយ​ទេ ដែល​ការយឺតយ៉ាវ​លើ​ចំណាត់ការ​នេះ បានធ្វើ​ឲ្យ​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​កំពុង​រង់ចាំ​លទ្ធផល​យ៉ាង​អ​ន្ទៈ​សា​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ត្រី​ឈ្មោះ ស សុ​កា ត្រូវបាន​ឈ្មោះ ជា ចាន់​ដាវី ដែលមាន​ផ្ទះ​ជាប់​ជញ្ជាំង​គ្នា វាយ​នឹង​ដែក​ទីប​ជ្រុង​ឲ្យ​រងរបួស​យ៉ាង​ដំនាំ រហូត​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ក្រោយពី​មាន​ហឹ​ង្សា​នេះ​មក ក្រុម​សារ​ស្ត្រី​ឈ្មោះ ស សុ​កា បានដាក់​ពាក្យ​ប្តឹង​​រក​យុត្តិធម៌ ចូលទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគ​បាល ឃុំ​ទូក​មាស​ខាងលិច ភ្លាម​ផងដែរ​។​
​ស្ត្រី​ឈ្មោះ​ ជា ចាន់​ដាវី ត្រូវគេ​បញ្ជាក់ថា ជា​អ្នក​ពូកែ​បង្កជម្លោះ​ជាមួយនិង​អ្នកជិតខាង ដោយសារតែ​អាង​សាច់ញាតិ​ធ្វើជា​ប៉ូលីស នៅក្នុង​អធិការដ្ឋាន​នគ​បាល​ស្រុក​បន្ទាយមាស ។​
​សូមបញ្ជាក់​បន្ថែមថា នៅ​ថ្ងៃទី​១៩ ខែមិថុនា​នោះ ស្ត្រី​ឈ្មោះ​ជា ចាន់​ដាវី បាន​យក​ធុង​U90 (​ហៅ​ធុង​ប៉េ​ត្រូ​)​មក​ត្រងទឹក​ពេល​មេឃ​កំពុង​ភ្លៀង នៅផ្ទះ​ជនរងគ្រោះ​បន្ថែមទៀត ហើយ​ជនរងគ្រោះ​ចេញទៅ​សួរនាំ​ពេលនោះ​ជនដៃដល់​ក៍​ធ្វើ​សកម្មភាព​វាយ​និង​ដេក​ទីប​តែម្តង​។​
​ស្ត្រី​ឈ្មោះ​ជា ចាន់​ដាវី ត្រូវគេ​បញ្ជាក់ថា បាន​ត្រៀម​បំពង់​ដែក​ទីប​ជ្រុង​រួចជាស្រេច ដើម្បី​វាយ​ទៅលើ​ជនរងគ្រោះ​មុនពេល​ឈានទៅដល់​ហឹ​ង្សា​នេះ​។ សកម្មភាព​ត្រងទឹក​ចាក់​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ​បែបនេះ គឺ​ត្រូវគេ​ឃើញ​ជាច្រើនលើក ច្រើនសា​រួចមកហើយ​។​
​ក្រោយពី​បាន​ប្រើ​ហឹ​ង្សា​រួចមក ឈ្មោះ​ជា ចាន់​ដាវី បាន​បោះ​ពាក្យសម្តី អួត អាង ថា​ខ្លួន​មាន​សាច់ញាតិ​ជា​នគរបាល ហើយ​មាន​លុយ​ចង់​ឈ្មោះ ស សុ​កា ទៅប្តឹង​ដល់​ណា គឺ​គេ​នឹង​ប្រើប្រាស់​ទឹក​លុយ​នោះ ដើម្បី​ដោះស្រាយ​បញ្ហា​បើ​ទោះ​ទៅដល់​ស្ថាប័ន​តុលាការ​ក៍ដោយ​។​
​លោក ព្រហ្ម វាសនា អធិការ​នគ​បាល​ស្រុក​បន្ទាយមាស បានបញ្ជាក់​មុនពេល​ផ្លាស់ប្តូរ​តួនាទី កាលពី​ថ្ងៃទី​១១ ខែសីហា នេះ​បាន​ឲ្យ​ដឹងថា រឿង​ពាក្យបណ្តឹង​នេះ​លោក​មិន​ពាក់ព័ន្ធ​ទេ គឺ​លោក ទួន អាត ជា​អ្នកសរសេរ​បណ្តឹង​ខាងលើ​នោះ​បញ្ជូនទៅ​ស្នងការ​កណ្តាល​យុ​ត្តិ​ធរ​ខេត្ត​រួចហើយ ប៉ុន្តែ​លោក​ថា រឿងនេះ​
​អាច​សង្ស័យថា មានការ ឃុ​ប ឃិត​ពី​ជនបង្ក​ផងដែរ​។​ដោយ​កា​រិ​ល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានបញ្ជាក់​រួចហើយ​ថា ពាក្យបណ្តឹង​នោះ​គឺ​លោក​បានដាក់​ចូលទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា រួចហើយ​។​
​ក្រុមគ្រួសារ​ជនរងគ្រោះ​ឈ្មោះ​ស សុ​កា នៅ​ថ្ងៃទី​១៧ ខែសីហា​នេះ បាន​ទទូច​សុំ​ឲ្យ​ស្ថាប័ន​តុលាការ​ខេត្តកំពត​ប្រញាប់​មាន​ចំណាត់ការ​លើ​បណ្តឹង​នេះ​ដោយ​អនុគ្រោះ​ផង ពីព្រោះថា​ជនបង្ក​ឈ្មោះ ជា ចាន់​ដាវី កំពុង​នៅមាន​សេរីភាព​នៅឡើយ ហើយ​មិនតែប៉ុណ្ណោះ​ស្ត្រី​រូបនេះ​បាន​ដើរ អួត អាង ថា​ខ្លួន​មិន​ខ្លាច​ច្បាប់​គឺ​គ្រាន់តែ​ប្រើ​ទឹក​លុយ​ប៉ុណ្ណោះ​ជាការ​ស្រេច​។​
​គេ​កំពុង​រង់ចាំ​មើលថា​តើ តុលាការ​ខេត្តកំពត​នឹងមាន​ចំណាត់ការ​លើ​បណ្តឹង​ខាងលើនេះ​យ៉ាងដូចម្តេច​…?៕

14012640_1751590228412873_1048113732_o14037468_1751590198412876_403464115_o14074558_1751590211746208_455413497_o14037846_1751590158412880_342109708_o14054882_1751590208412875_1388598477_n

​

ពលករ​ខ្មែរ​២​នាក់​ធ្វើការ​នៅ​ថៃ​ត្រូវ​រន្ទះបាញ់​ស្លាប់​

ខេត្តបន្ទាយមានជ័យ​៖​កម្មករ​ខ្មែ​២​នាក់​ដែល​ស៊ីឈ្នួល​ធ្វើ​ស្មៅ​ដំឡូង​ឲ្យ​ថៃ​នៅ​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​សា កែវ​ប្រទេស​ថៃ​ត្រូវបាន​រន្ទះបាញ់​ស្លាប់​យ៉ាង​អាណោចអាធម៌​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦​។ លុះ​នៅវេលា​ម៉ោង​១២​យប់​រំលងអធ្រាត្រ​ថ្ងៃទី​១៦​ខែសីហា ឆ្នាំ​២០១៦​នេះ​សព​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ បាន​សហការគ្នាជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​សព ពលករ​កម្ពុជា តាម​ច្រកទ្វារ​តំបន់​ស្រុក​ម៉ាឡៃ​ដើម្បី​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​លោក​វរ​:​សេនីយ៍​ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា​សព​ជនរងគ្រោះ​ទាំង​២​នោះ​មានឈ្មោះ អេង ដេ​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ២​មានឈ្មោះ អេង ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំងពីរ​នាក់ មាន​ទីលំនៅ​ភូមិ​ស្វាយព្រៃ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
​លោក​វរ​:​សេនីយ៍​ត្រី តាំង សុខ​ហេង បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​សព​ទាំង​២​នាក់​មានមុខរ​បរជា​កម្មករ​ធ្វើ​ស្មៅ​ដំឡូង​ឲ្យ​ថៃ​នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​សា​កែវ ប្រទេស​ថៃ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​បាន​ទៅ​ជំ​រះ​ស្មៅ​ឲ្យ​ថៃ​ជាធម្មតា​ស្របពេលនោះ​មាន​ភ្លៀង​អម​ទៅដោយ​រន្ទះ​ផង​ក៏បាន​បាញ់​បុរស​ទាំង​២​នាក់​នេះ​ស្លាប់​តែម្តង​។​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត​៕

unnamed-65unnamed-57unnamed-75

​

ព្រៃ​លិច​ទឹក​នៅ​តំបន់​២ និង​តំបន់​៣​រាប់សិប​ហិកតា​ក្នុងស្រុក​មោងឫស្សី​ត្រូវ​អ្នកមានអំណាច​ឈូស​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ព្រៃ​លិច​ទឹក​រាប់សិប​ហិកតា​នៅក្នុង​តំបន់​២ និង​តំបន់​៣​ក្នុងស្រុក​មោងឫស្សី​ត្រូវបាន​អ្នកមានអំណាច​កំពុង​ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូសឆាយ​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​។​
តាម​ការលើកឡើង​រប​ស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ក្បែរ​វត្ត​អំពិល​រលើង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី បាន​បង្ហើប​ប្រាប់ថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែងតែ​ឃើញ​ក្រុមអ្នកមានអំណាច​បាន​យក​គ្រឿងចក្រ​លួច​ចូល​ឈូសឆាយ​ទន្ទ្រានព្រៃ​ដែលជា​តំបន់ហាមឃាត់ និង​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជំរក​សត្វព្រៃ និង​មច្ឆជាតិ ហើយ​មិនមាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​។​
ប្រភព​បន្តថា ពេលដែល​ពួកគាត់​ចេញទៅ​កាប់​គាស់​ដើម្បី​យក​ដី​សម្រាប់​ដាំ​ដុះ​ដំណាំ​បន្តិចបន្តួច មាន​ខាង​អាជ្ញាធរ​មក​ហាមឃាត់ និង​ចោទប្រកាន់​ទៅលើ​ពួកគាត់​ថា ល្មើស​នឹង​ច្បាប់​ក្នុង​តំបន់ហាមឃាត់​សហគមន៍​នេសាទ​ទៅវិញ​។​
លោក ស៊ិ​ម កិត្តិ​ស័ក្ក ដែល​អះអាង​ខ្លួន ជា​ម្ចាស់​ដី​ដែល​កំពុង​ឈូសឆាយ​ទន្ទ្រាន​ខាងលើនេះ​បាន​ប្រាប់​សារព័ត៌មាន​យើង​ថា ដី​ដែល​កំពុង​ឈូសឆាយ​នេះ​គឺជា​ដី​ដែល​គេ​បានធ្វើ​ផលដំណាំ​តាំងពី​សង្គមរាស្ត្រនិយម​មកម្ល៉េះ ពេល​ស្រុក​កើតសង្គ្រាម​ត្រូវបាន​ទុកចោល​ទើប​មានព្រៃ​ដុះ​បែបនេះ​។​
ដោយឡែក​លោក ឡុ​ម សោម អភិបាលស្រុក​មោងឫស្សី​បាន​ប្រាប់​សារពត៌មាន​យើង​នា​រសៀល​ថ្ងៃទី​១៦ ខែសីហា​នេះ​ថា រឿង​ហ្នឹង​លោក​មិន​បានដឹង​ទេ ព្រោះ​ក្តាប់​ភូមិសាស្ត្រ​មិនបាន​ទាល់តែ​លោក​មេឃុំ​ដែលជា​អាជ្ញាធរ​នៅ​មូលដ្ឋាន​ទើប​ដឹង​ច្បាស់​។​
លោក ឈាង ខាត មេឃុំ​ព្រៃតូច​បាន​ប្រាប់​សារព័ត៌មាន​យើង​នា​រសៀល​ថ្ងៃទី​១៦ ខែសីហា នេះ​ផងដែរ​ថា ដី​នៅ​តំបន់​២​ប៉ែក​ខាងលិច​ទំនប់​គឺជា​ដី​ដែល​គេ​ធ្លាប់ធ្វើ​អាស្រ័យ​ផល​មែន ចំណែក​ដីព្រៃ​នៅ​តំបន់​៣​ប៉ែក​ខាងកើត​ទំនប់​គឺ​មិនដែល​មាន​អ្នក​ទន្ទ្រាន​យក​ធ្វើ​ទេ បើ​មាន​ដូច​ការលើកឡើង​ខាងលើ​មែន​លោក​នឹង​ចាត់​កម្លាំង​អោយ​ចុះទៅ​មើល​៕

14009986_1751577048414191_2133851523_n14012486_1751576718414224_1664601001_o14017854_1751576945080868_1905239479_n14030649_1751576941747535_1078200554_n14030692_1751577025080860_126477192_n

​

សំណើសុំ​នៅក្រៅ​ឃុំ​របស់​តំណាងរាស្ត្រ CNRP ត្រូវ​តុលាការ​កំពូល​បដិសេធ​

​រាជធានី​ភ្នំពេញ​៖​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២១០៦​នេះ​បានប្រកាស​បដិសេធ​ការស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។
​គួរ​បញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ (​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦​។ លោក​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​៕

fn-2016-08-10-10-30-15-1

​

បាត់​​១​យប់​១​ថ្ងៃ​! ប្រទះឃើញ​សពនៅក្នុង​ប្រឡាយ

​ខេត្តបន្ទាយមានជ័យ​៖​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោក ហើយ​បាន​ចេញទៅ​ដាក់​ម៉​ង​បាត់​១​ថ្ងៃ​១​យប់​ប្រពន្ធ​បាន​ដើររក​ក៏​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ប្រឡាយទឹក​ខាងលិច​ផ្ទះ​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
លោក​វរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ​បាន​ឲ្យ​ដឹងថា សព​មានឈ្មោះ សាន គឹម​សិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
​លោក​វរសេនីយ៍ត្រី​បន្តថា តាម​សំដី​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ នាក់ សុខា អាយុ​៤៤​ឆ្នាំ មានកូន​៣​នាក់​ប្រុស​២​នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​នោះ​ប្ដី​របស់គាត់​បាន​ផឹកស្រា​ឡើង​ស្រវឹង​ហើយ​រួច​បាន​ចេញទៅ​ដាក់​ម៉​ង​នៅតាម​ប្រឡាយទឹក​ខាងលិច​ផ្ទះ​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ​តាំងពី​ម៉ោង​៥​ល្ងាច​មក​ម្លេះ​បាត់​រហូត​ពេញ​មួយ​យប់​ទើប​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃទី​១៦​គាត់​ក៍​ចេញ​ទៅរក​ប្ដី​ស្រាប់តែ​ប្រទះឃើញ​ប្ដី​លង់់ទឹក​ស្លាប់​នៅ​ប្រឡាយទឹក​មិនដឹង​ពី​ថ្មើ​ណា​មកហើយ​នោះទេ​ទើប​រាយការណ៍​មក​សមត្ថកិច្ច​ចុះមក​ពិនិត្យ​។​
​លោក​មេបញ្ជាការ​បញ្ជាក់​ថា តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជនរងគ្រោះ ពិតជា​លង់ទឹក​ស្លាប់​ដោយសា​ម៉​ង​រុំ​ជើង​ព្រោះ​សព​ពេល​ស្រង់​ចេញពី​ទឹក​ឃើញ​ម៉​ង​រុំ​ជើង​ជាប់​ទាំងសងខាង​មិន​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​ឡើយ​។​ សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​តែម្តង​៕

unnamed-412

​

ស្ថានភាព​ទឹក​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​១៧ ខែសីហា​នេះ​

​រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​នា​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦​នេះ ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​៕

13924825_513562548835656_1185847632210149735_n

​

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​មនុស្ស​២​នាក់ របួស​១៣​នាក់​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៧​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​១៣​នាក់​។ នេះ​បើយោង​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៧​គ្រឿង និង​គោយន្ត​ចំនួន​២​គ្រឿង ។ របាយការណ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​, មិន​គោរព​សិទ្ធិ​១​លើក និង​មិន​ប្រកាន់​ស្តាំ​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់ (​យប់​៦​នាក់​)​។​
​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៣៨២៨​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១៦៧០​គ្រឿង និង​ពិន័យ​សរុប​ចំនួន​២១៥៨​គ្រឿង​៕

13987077_1749293758642520_1488168952_o

​

សកម្មជន​ដីធ្លី​២​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​យុទ្ធនាការ​អាវខ្មៅ​

​រាជធានី​ភ្នំពេញ​៖​​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦​នេះកម្លាំង​នគរបាល​ខណ្ឌដូនពេញ​បានបញ្ជូន​សកម្មជន​ដីធ្លី​២​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ការរៀបចំ​ធ្វើ​យុទ្ធនាការ​អាវខ្មៅ ក្រោយ​បញ្ចប់​ការសួរនាំ​រយៈពេល​២​ថ្ងៃ​មកនេះ​។ សកម្មជន​ដីធ្លី​បឹងកក់​ទាំង​២​នាក់ គឺ​រួមមាន​អ្នកស្រី ទេព វ​ណ្ណី និង​ប៊ូ​វ សោភា ។
​គួរ​បញ្ជាក់ថា សកម្មជន​ដីធ្លី​បឹងកក់​ទាំង​២​នាក់​នេះ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌដូនពេញ ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ខណ​:​ដែល​ពួកគេ បាននិងកំពុង​ធ្វើ​សកម្មភាព​យុទ្ធនាការ​អាវខ្មៅ​៕

fn-2016-08-17-07-32-59-0fn-2016-08-15-22-31-34-0

​

ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​២៨​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក​និង​ប្រើប្រាស់​១០​ករណី ឃាត់ខ្លួន​មនុស្ស​២៨​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៣​នាក់ មុខសញ្ញា​ប្រើប្រាស់​១៥​នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ២៤.៦៦​ក្រាម ២​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ០.៣៩​ក្រាម និង​១៤​គ្រាប់​។​
​បើ​យោងតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ ត្រូវបាន​បង្ក្រាប​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​មួយចំនួន​៖ រាជធានី​ភ្នំពេញ បង្ក្រាប​៣​ករណី ឃាត់ខ្លួន​៦​នាក់​, ខេត្តកណ្ដាល បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់ ,​ខេត្តបន្ទាយមានជ័យ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, ខេត្តបាត់ដំបង បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៥​នាក់​, ខេត្តកំពង់ឆ្នាំង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៦​នាក់​, ខេត្តកោះកុង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និង​ខេត្តសៀមរាប បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៥​នាក់​៕

13902777_2083989405159402_529665085895064912_n

​

រន្ទះបាញ់​សម្លាប់​បុរស​៤​នាក់​ គ្រា​កំពុង​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​

​ខេត្តកំពង់ឆ្នាំង​៖​បុរស​៤​នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ គ្រា​ដែល​កំពុង​ជ្រក​ក្រោម​ខ្ទម​តូច​មួយពេល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង ដែល​ករណីនេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ ត្រង់ចំណុច​ខ្ទម​ស្រែ​មួយ ក្នុងភូមិ​ព្រៃ​សំពៅ ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​មន្ត្រីនគរបាល​ស្រុក​រលាប្អៀរ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​រួមមាន​១/ ឈ្មោះ ម៉ៅ សារ៉េត អាយុ​៥៤​ឆ្នាំ ២/​ឈ្មោះ ម៉ៅ ចន្ថា អាយុ​១៧​ឆ្នាំ ៣/​ឈ្មោះ សាត ជុំ អាយុ​២៣​ឆ្នាំ និង​៤/​ឈ្មោះ ចំ ពិសិដ្ឋ អាយុ​២១​ឆ្នាំ ដែល​ជនរងគ្រោះ​ទាំងនេះ មាន​ទីលំនៅ​ក្នុង ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មន្ត្រី​ដដែល​បន្តថា នៅវេលា​កើតហេតុ​ខាងលើ មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​លាយឡំ​នឹង​ខ្យល់​ព្រមទាំង​ផ្គរ​រន្ទះ​ផងដែរ ពេលនោះ​ជនរងគ្រោះ​មាន​គ្នា​៥​នាក់ បាននាំគ្នា​ចូល​ជ្រក​នៅក្នុង​កូនខ្ទម​មួយ ហើយក៏​ត្រូវ​រន្ទះបាញ់​ត្រូវចំ​ជនរងគ្រោះ​៤​នាក់ ដែល​អង្គុយ​នៅលើ​ខ្ទម​នោះ ដោយឡែក​ក្មេងប្រុស​ម្នាក់​ដែល​ដេក​នៅលើ​ខ្ទម​នោះដែរ រួច​ផុតពី​គ្រោះថ្នាក់​មិនមាន​រងរបួស​អ្វី​ឡើយ​។​
​ក្រោយ​កើតហេតុ សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13939504_313745788957930_4120238051346436216_n13921159_313745782291264_4452437335930732289_n13907024_313745752291267_7205557034950569601_n13900207_313745792291263_5040600883360958751_n

​

បុរស​វ័យ​ចំណាស់​ម្នាក់​សង្ស័យ​កំរោលចូល​យក​កន្សែងពោះគោ​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​សង្ស័យថា​កំរោល​ចូល​បាន​យក​កន្សែងពោះគោ​ទៅ​ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ទៅនឹង​មែក​ពុទ្រា​ខាងក្រោយ​ផ្ទះ​ចំងាយ​ប្រហែល​១៥០​ម៉ែត្រ​។​
ហេតុការណ៍​ធ្វើអត្តឃាត​ខាងលើនេះ​បានកើត​ឡើង​កាលពី វេលា​ម៉ោង​៥ និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុមទី​០១ ភូមិ​គគី ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។
ជនរងគ្រោះ ឈ្មោះ ឡោ ហ៊ុន ភេទ​ប្រុស អាយុ​50​ឆ្នាំ រស់នៅ​ភូមិ -​ឃុំ​កើតហេតុ​ខាងលើ ។​
លោក​សុង សុភ័ក្ត្រ អធិការ​ស្រុក​ភ្នំព្រឹក​បានអោយដឹងថា មូលហេតុ​ដែល​ជនរងគ្រោះ​បានធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​សង្ស័យថា ជា​ករណី​កំរោល​ចូលខ្លួន ព្រោះ​រយៈពេល​៣​ថ្ងៃ មកហើយ​ជនរងគ្រោះ​ចេះតែ​រក​ចងក ធ្វើ​អត្ត​ឃា​ខ្លួនឯង ទើប​ថ្ងៃនេះ​ចង​បានសម្រេច​តែម្តង​។​
បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14054647_1751245358447360_631209633_n14054787_1751245355114027_923021292_n14030740_1751245361780693_213833650_n
​

ខឹង​សង្សារ​មិន​មកជួប​លោត​ពីលើ​ដំបូលផ្ទះ​ប៉ង​សម្លាប់ខ្លួន​

ខេត្តកំពង់ស្ពឺ​៖​នារី​ម្នា​ក់បាន​ឡើងទៅ​លើដំបូល​ផ្ទះ ហើយ​លោត​ចុះមក​ក្រោម បណ្តាលឱ្យ​រងរបួស​បាក់​ចង្កេះ យ៉ាងធ្ងន់ធ្ងរ ព្រោះតែ​សង្សារ​មិនបាន​មកជួប​ជាច្រើន​ថ្ងៃ​មកហើយ ។ ហេតុការណ៍​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៦ សីហា ២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​
​ប្រភព​ឱ្យដឹងថា នារី​រងគ្រោះ​ឈ្មោះ​អា​ទី អាយុ​២៦​ឆ្នាំ មាន​សង្សារ​ឈ្មោះ ម៉េច សាម៉ន ។ មុនពេល​កើតហេតុ អ្នក​នៅក្នុង​ផ្ទះ​មិនបាន​ដឹងថា នារី​រងគ្រោះ​លោត​ពីលើផ្ទះ​នោះទេ ។ ប៉ុន្តែ​មានការ​ភ្ញាក់ផ្អើល​ពេលឮ​សូរសំឡេង​ក្រាំង ទើប​ស្ទុះ​ចេញមក​មើល ក៏​ឃើញ​នារី​រងគ្រោះ​ដេក​ដួល​បាត់ទៅហើយ ហើយ​បាន​ស្រែកថ្ងូរ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង​។​
​យ៉ាងណាក៏ដោយ​នារី​រងគ្រោះ​បាន​ប្រាប់ថា នាង​ចង់​ស្លាប់ ព្រោះតែ​សង្សារ​មិន​ព្រម​មកជួប​ជាច្រើន​ថ្ងៃ​មកហើយ ទើប​ឈឺចិត្ត​មិនអាច​ទ្រាំ​រស់​តទៅទៀតបាន​នោះទេ​៕

d8c3f9c8-fc98-4c8d-8fe4-9ec8be576ffb

​

សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់​តំណាងរាស្ត្រ CNRP តុលាការ​ប្រកាស​សាលដីកា​ព្រឹកស្អែក

​រាជធានី​ភ្នំពេញ​៖​តុលាការ​កំពូល​គ្រោង​នឹងធ្វើ​ការប្រកាស​សាលដីកា លើ​សំណុំរឿង​ស្នើសុំ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន របស់ លោក អ៊ុំ សំអាន តំណាងរាស្ត្រ CNRP នៅ​ម៉ោង ៨​និង​០០ នាទី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦ ស្អែក​នេះ​។​
​គួ​រម្លឹកថា លោក អ៊ុំ សំអាន កាលពី​រាត្រី​ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ខេត្តសៀមរាប ។ បន្ទាប់មក​នៅ​ថ្ងៃទី​១២ ខែ​ឆ្នាំ​ដដែល លោក អ៊ុ សំអាន ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកាឃុំខ្លួន បណ្តោះអាសន្ន ទាំង​កំពុង​នៅមាន​អភ័យឯកសិទ្ធិសភា ដោយ​ចោទប្រកាន់​ពីបទ​ល្មើស ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទ៍ និង​ញុះញង់ ឲ្យ​មានការ​រើសអើង​៕

11fea7e7-2ef4-4554-80b4-6bc87f70c630

​

Podolski ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ

​បាល់ទាត់​៖Lukas Podolski ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ បានប្រកាស​ចូល​នី​វត្ត​ន៍​ពី​ការលេង​ក្រុម​ជម្រើសជាតិ​ហើយ ។​
​កីឡាករ​វ័យ ៣១ ឆ្នាំ​រូបនេះ ក៏បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ពេល​ប៉ះ ជាមួយ​ក្រុម ស្លួ​វ៉ា​គី ដោយ​យកឈ្នះ​ក្នុង​លទ្ធផល ៣-០ នោះ​គឹជា​ប្រកួត​ចុងក្រោយ​របស់​កីឡាករ Podolski ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​។​
​អតីត​កីឡាករ​ក្លឹប FC Koln, Bayern Munich និង Arsenal ឥលូវ​នេះ​លេង​ឲ្យ​ក្លឹប Galatasaray បាន​ប្រាប់​អ្នកគាំទ្រ​អាល្លឺម៉ង់​ថា​៖ “​នេះ​ពិតជា​អស្ចារ្យ ពិតជា​ល្អ​ព្រមទាំង​ជា​មោទកភាព​ចំពោះ​រូបខ្ញុំ​ដេ​ល​បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​។​”
​គួរ​បញ្ជាក់ថា Lukas Podolski បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup 2014 ហើយ​រកបាន ៤៨ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១២៩ ប្រកួត​៕

Germany-v-Slovakia-Round-16-UEFA-Euro-2016-l5hxGKrJ8WUl

​

ល្បែងស៊ីសង​អាប៉ោង​បៀរ​មួយកន្លែង​ក្នុងស្រុក​ថ្មគោល​កំពុងបើក​លេង​ដោយ​មិន​ខ្លាច​សមត្ថកិច្ច​

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖​ល្បែងស៊ីសង​អាប៉ោង​បៀរ​មួយកន្លែង​នៅ​ខាងក្រោយ​អាហារ​ដ្ឋា​ន​(៩៩)​ស្ថិតក្នុង​ភូមិ​អូ​រញ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ត្រូវបាន​គេ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​តែ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះមក​មើល​ឬ​ហាមឃាត់​ឡើយ​បើទោះបីជា​វា​ខុស​ទៅ​និង​ច្បាប់​ក៏ដោយ​។​
ពលរដ្ឋ​លើកឡើងថា​៖​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​អាប៉ោង​បៀរ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ឃីម ហើយ​ទីតាំង​មួយ​នេះ​ត្រូវបាន​គេ​សង់រោង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ថ្ងៃ​ដែល​បង្ករ​អោយមាន​ការភ័យខ្លាច​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រយៈពេល​កន្លងមក​ស្រុក​ថ្មគោល​តែង​កើតមាន​ករណី ចោរលួច​គាស់​ផ្ទះ និង​ប្លន់​ជាច្រើន ករណី​ប៉ុន្តែ​សមត្ថកិច្ច​មិនដែល​ធ្វើការ​បង្ក្រាបបាន​ម្តង​ឡើយ​។​
ប្រភព​បន្តទៀតថា​៖​ដោយ​ការមិន​អើពើ​ពី​សំណាក់​សមត្ថកិច្ច​ក្នុងការ​តាម​ប្រ​ម៉ាញ់​ចាប់​ក្រុម​ចោរលួច ឆក់ ប្លន់​ទាំងនោះ​ហើយ ទើប​ធ្វើអោយ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​មានការ​ភ័យខ្លាច រហូត​បិទទ្វារ​ផ្ទះ​ចោល​មិន​ហ៊ាន​នៅ​ផងដែរ​។​
ពាក់ព័ន្ធ​ទៅនឹង​ករណី​លើកឡើង​ខាងលើ​លោក ផង់ សុភាព អធិការ​ស្រុក​ថ្មគោល បាន​ប្រាប់​សារព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា នេះ​ថា លោក​មិនបាន​ដឹងថា​ទីតាំង​ខាងលើនេះ​មានការ​លេងល្បែង​ស៊ីសង​អាប៉ោង​បៀរ​នេះ​ទេ ចាំ​លោក​អោយ​ខាង​ប៉ុស្ដិ៍​ចុះទៅ​មើល​៕

14009992_1751226658449230_951805835_n14012191_1751226655115897_1501833092_n
​