All posts by មេគង្គ ប៉ុស្តិ៍

លិខិត​ជូនដំណឹង​ពី​ការ​ដង្ហែ​សព​លោក កែម ឡី មក​ដល់ដៃ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សាលា​រាជធានី​ភ្នំពេញ ទទួលបាន​លិខិត​ជូនដំណឹង​ការ​ដង្ហែ​សព លោក កែម ឡី ពី​ក្រុមគ្រួសារ​សព​ហើយ មកដល់​រសៀល​ថ្ងៃនេះ​។​
​យ៉ាងណាក៏ដោយ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​អះអាងថា នឹង​កោះប្រជុំ​ជាមួយ​សមាជិក​ក្រុមគ្រួសារ នៅ​រសៀល​ថ្ងៃស្អែក ដើម្បី​ត្រៀម​រៀបចំ​ធ្វើយ៉ាងណា រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឲ្យ​បានល្អ ក្នុងអំឡុងពេល​នៃ​ការ​ដង្ហែ​សព លោក កែម ឡី​៕

13716258_1630535927260772_4113075006513048862_n

ហ្វីលីពីន​បដិសេធ​សំណើ​ចិន​លើ​ការពិភាក្សា​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង

​​ហ្វីលីពីន​៖​រដ្ឋមន្ត្រីការបរទេស Perfecto Yasay បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​ច្រានចោល​សំណើ​មួយ​ពី​សម​ភាគី​ចិន​របស់លោក​ក្នុងការ​ចាប់ផ្តើម​កិច្ចចរចា​ទ្វេភាគី​ស្តីពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​របស់​ពួកគេ​នៅលើ​លក្ខខណ្ឌ​ដែលថា​ការសម្រេច​របស់​តុលាការអន្តរជាតិ​កាលពី​សប្តាហ៍​មុន​គឺ​មិន​ត្រូវបាន​ពិភាក្សា​នោះទេ​។​
​លោក Yasay បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប៉ុស្តិ៍​ព័ត៌មាន ABS-CBN ថា “​ពួកគេ​បាន​ទទូច​ដល់​យើង​កុំ​ឲ្យ​ធ្វើការ​អធិប្បាយ​ណាមួយ​អំពី​រឿង​នោះ​។ រដ្ឋមន្ត្រីការបរទេស​ចិន​បានស្នើ​សុំ​ឲ្យ​យើង​បើក​ចិត្ត​ចំពោះ​ការចរចា​ទ្វេភាគី​ប៉ុន្តែ​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​”​។​
​លោក​បន្តថា “​នេះ​គឺជា​អ្វីដែល​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​វា​គឺ​មិន​ស្រប​ជាមួយនឹង​រដ្ឋធម្មនុញ្ញ​និង​ផលប្រយោជន៍​ជាតិ​របស់​យើង​” ។​
​លោក Yasay បាន​ឲ្យ​ដឹងថា លោក​បាន​ជួប​សម​ភាគី​របស់លោក​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អាស៊ី​-​អឺរ៉ុប​មួយ​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​កាលពី​សប្តាហ៍​មុន​។​
​លោក​បាន​បន្ថែមថា​អាទិភាព​ដំបូង​សម្រាប់​ប្រទេស​ហ្វីលីពីន​គឺ​ការចរចា​អំពី​សិទ្ធិ​នៃ​អ្នកនេសាទ​របស់ខ្លួន​ដើម្បី​ត្រឡប់​ទៅកាន់​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough វិញ​និង​ការអនុវត្ត​ផ្នែក​ផ្សេងទៀត​ទាំង​អស់នៃ​សេចក្តីសម្រេច​នេះ​។​
​ចៅក្រម​នៅ​តុលាការ​អន្តជាតិ​ក្រុងឡាអេ​បាន​ច្រានចោល​ការទាមទារ​សិទ្ធិ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ទូទាំង​តំបន់​ជាច្រើន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​សេចក្តីសម្រេច​មួយ​ដែល​ត្រូវបាន​អះអាងថា​ជាការ​ទទួល​ជ័យជម្នះ​របស់​ប្រទេស​ហ្វីលីពីន​។​
​តុលាការ​បានសម្រេច​ថា “​មិនមាន​មូលដ្ឋាន​ច្បាប់​ទេ​សម្រាប់​ប្រទេស​ចិន​ក្នុង​ការទាមទារ​សិទ្ធិ​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​ធនធាន​ក្នុង​តំបន់​សមុទ្រ​”​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ចិន​ដែល​បានធ្វើ​ពហិការ​មិន​ចូលរួម​ក្នុងករណី​ដែល​នាំយក​ដោយ​ប្រទេស​ហ្វីលីពីន​មួយ​នេះ​បាន​និយាយថា ខ្លួន​នឹងមិន​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​ចំពោះ​សេចក្តីសម្រេច​ណាមួយ​។​
​គួរ​បញ្ជាក់ថា ទីក្រុង​ម៉ានីល​បានដាក់​ពាក្យ​ប​ណ្តឹ​ប្រឆាំងនឹង​ក្រុង​ប៉េកាំង​នៅ​ឆ្នាំ​២០១៣​ហើយ​បាន​និយាយថា បន្ទាប់ពី​ការចរចា​រយៈពេល​១៧​ឆ្នាំ ខ្លួន​ពិតជា​នឿយហត់​ចំពោះ​មធ្យោបាយ​នយោបាយ​និង​ការទូត​ទាំងអស់​៕

960x0

ផ្ទះ​ពលរដ្ឋ​១៣​ខ្នង​នៅ​ស្រុក​ស្វាយរ​ជ្រំ​ត្រូវ​ខ្យល់ក​ន្រា្ត​ក់​បក់បោក​បណ្តាល​ខូចខាត​

​ខេត្តស្វាយរៀង​៖ផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​ចំនួន​១៣​ខ្នង​រង​ការដួលរលំ​រៀបស្មើ​ដី​ខូចខាត​យ៉ាងរ​ណំ​ដ​ដោយសារ​ធ្លាក់ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ខ្យលក​ន្ក្រា​ក់​ជាមួយនិង​ផ្គរ​រន្ទះ​ផង​នោះ​មានផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដួលរលំ​និង​ប៉ើង​ដំបូល​។ ហេតុការណ៍​ខ្យល់​កន្ត្រាក់​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នៅ​ស្រុក​ស្វាយជ្រំ​តែង​ម្តង​។​
​បើតាម​ប្រភពពី​មន្ត្រី​សាលាស្រុក​ស្វាយជ្រំ​បានឱ្យដឹងថា​៖​ហេតុការណ៍​ខ្យល់​កន្ត្រាក់​មិន​បង្ក​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ទទួលរង​របួស​រឺ​ស្លាប់​នោះឡើយ​។ ប្រភព​បន្តថា គ្រាន់តែ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៣​ខ្នង​រង​ការដួលរលំ​ទាំងស្រុង​និង​១​របើក​ដំបូល​ហើយ​ដើមឈើ​មួយចំនួន​រង​ការដួលរលំ​ផងដែរ​។ ប្រភព​បញ្ជាក់ថា គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះដែរ​បាន​បង្ក​ឱ្យ​ពលរដ្ឋ​ទាំង​១៣​គ្រួសារ​ប្រឈម​ខ្វះ​ទីជម្រក គ្រា​ដែល​នៅ​ខេត្តស្វាយរៀង​ក្នុង​រយៈពេល​ប៉ុ​ន្មា​ថ្ងៃ​ចុងក្រោយ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់​គ្នា​តែម្តង ។​
​ប្រភព​ដ​ដែ​ប​នន​ឱ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នោះ​មាន​ឃុំ​ឈើទាល​៩​ខ្នង ឃុំ​ក្រោលគោ​៣​ខ្នង និង​ឃុំ​គោក​ព្រីង​១​ខ្នង​។ អាកាសធាតុ​បាន​ប្រែប្រួល​ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទាំង​នៅ​ប្រទេស​កម្ពុជា ក្នុង​តំបន់ និង​ពិភពលោក​៕

13815021_1740818109490085_1147549616_n13706179_1740818106156752_1044980353_n

ហៅ​ម៉ូតូ​ជិះ​ទៅ​បេនឡាន ​រួច​ខ្ចី​ម៉ូតូ​ត្រឡប់មក​យក​សោ​ផ្ទះ​ជិះ​គេចខ្លួនបាត់​

រាជធានី​ភ្នំពេញ​៖​អ្នករកស៊ី​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវបាន​ជនខិលខូច​ប្រើល្បិច​បោក​ម៉ូតូ​យកទៅ​បាត់​កាលពី​វេលា​ម៉ោង​៦ និង​៤០ នាទី​ព្រឹក​ថ្ងៃទី​១៩ ខែ​កក​ដ្កា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្សារ​ព្រែក​ព្នៅ​ផ្លា​ហ្សា ផ្លូវ​ទំនប់​កប់​ស្រូវ​ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​
​ជនរងគ្រោះ​ម្ចាស់​ម៉​តូ​មានឈ្មោះ វិ​ន វ៉ន ភេទ​ប្រុ​អាយុ ៣៥​ឆ្នាំមាន​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់​ភូមិ​ពោធិ៍​មង្គល​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​ម៉ូតូ​ដែល​ជនសង្ស័យ​យកទៅ​បាត់​នោះ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FY-6265​ចំណែកឯ​ជនសង្ស័យ​មាន​គ្នា​២​នាក់​។​
​តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានអោយដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​អង្គុយ​លើ​ម៉ូតូ​ចាំ​ដឹក​ម៉ូយ​ដូច​សព​ដង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​មុខ មណ្ឌល​សុខភាព​ព្រែក​ព្នៅ ភូមិ​ពោធិ៍​មង្គល​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ខ​ណេៈ​ពេល​អង្គុយចាំ​ដឹក​ម៉ូយ​ស្រាប់​តែមាន​បុរស​មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​ស្លៀក​តា​នុយ​ស្អាតបាត​ដើរមក​សំដៅ​រូបគាត់​បាន​ហៅ​អោយ​រូបគាត់​ឌុប​រូបគេ​ទៅផ្ទះ​នៅ​ន្លែ​ង​កើតហេតុ​ខាងលើ​ក្នុង​តំលៃ​ពីរពាន់​រៀល​។ បន្ទាប់ពី​ដឹក​ជនសង្ស័យ​ចំ​ណុ​ខាងលើ​បាន​ជួប​បក្ស​គេ​ម្នាក់ទៀត​កំពុង​ឈរ​ចាំ​នៅ​ទីនោះ​ហើយ​ជនសង្ស័យ​បាន​ប្រើល្បិច​ធ្វើជា​ខ្ចី​សោ​ម៉ូតូ​ជនរងគ្រោះ​ជិះ​ទៅយក​សោរ​ផ្ទះ​ពី​ប្អូន​នៅក្បែរ​នេះ​បន្តិចទៀត​មកវិញហើយ​ដោយ​អោយ​រងគ្រោះ​ឈរ​ចាំ​នៅ​កន្លែងកើតហេតុ​ចាំ​យូរ​ទៅៗ មិនឃើញ​ត្រឡប់មកវិញ​ទើប​ដឹក​ថា ខ្លួន​ចាញ់បោក​គេ​ទើ​បរត់ម​កម្តឹង​សមត្ថ​កិ​ប៉ុស្តិ៍​ស្វាយប៉ាក​អោយជួយ​អន្តរាគមន៍​តែម្តង​៕

image-66image-65

​តារា​សម្តែងទស្សវត្ស​ន៍​ឆ្នាំ​៩០​លោក យស បូ​វ​ណ្ណះ នឹង​វិល​មក​ការសម្តែង​ជាថ្មី​

សិល្បៈ​៖​អតីត​តារា​សម្តែង​នា​ទស្សវត្ស​ន៍​ឆ្នាំ​៩០​លោក យស បូ​វ​ណ្ណះ បានប្រកាស​វិល​មក​ការសម្តែង​ជាថ្មី​ឡើងវិញ បន្ទាប់ពី​លោក​បានរ​សាត់អណ្តែត​ផ្ញើ​វាសនា​ថ្មី​លើ​ទឹកដី​អាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​
​ការប្រកាស​របស់លោក យស បូ​វ​ណ្ណះ នាពេលនេះ​ធ្វើឡើង បន្ទាប់ពី​អ្នកសិល្បៈ​រួម​ជំនាន់​របស់លោក​គឺ​អ្នកនាង អម្ពរ ទេវី នឹង​មក​ស្រុក​ខ្មែរ​នា​ពាក់កណ្តាល​ខែក្រោយ​នេះ ដើម្បី​ថត​ខ្សែភាពយន្ត​ជាថ្មី​ក្នុង​រឿង ទឹកចិត្ត​ម្តាយ​សម័យថ្មី​របស់​អ្នកស្រី ពាន់ ភួង​បុ​ប្ឆា​។​
​លោក យស បូ​វ​ណ្ណះ បាន​អះអាងថា លោក​សាទរ​ចំពោះ​វត្ត​មាននៃ​ការសម្តែង​ឡើងវិញ​រប​ស់​អ្នកនាង អម្ពរ ទេវី​ខ​ណះ​ពេលដែល​លោក​ក៏មាន​គម្រោង​និង​វិល​មក​ការសម្តែង​ជាថ្មី​ឡើងវិញ​នាពេល​ខាងមុខនេះ​ដូចគ្នា​។​
​បញ្ជាក់ថា តាមពិត​លោក​មានបំណង​វិល​មក​សម្តែង​ជាថ្មី​ឡើងវិញ​នេះ​មុន​អ្នកនាង អម្ពរ ទេវី ទៅទៀត ប៉ុន្តែ​ដោយសារតែ​លោក​នៅ​មិនទាន់មាន​ពេល​គ្រប់គ្រាន់​នៅឡើយ​។ កន្លងមក​មាន​ម្ចាស់​ផលិតកម្ម និង​តារា​សម្តែង​ជើងចាស់​គឺ​អ្នកស្រី ឌី សា​វ៉េ​ត បាន​ទាក់ទង និង​ជម្រុញ​ឲ្យ​លោក​មក​ថតកុន​ជាថ្មី​ដែរ ហើយ​សំណើរ​នេះ​លោក​ក៏បាន​ឯកភាព​ទទួលយក ហើយ​លោក​នឹង​លៃ​ពេល​សមស្រប​ណាមួយ​ដើម្បី​ធ្វើ​រឿងនេះ​។​
​បើតាម​លោក យស បូ​វ​ណ្ណះ ក្នុងអំឡុង​ចុងឆ្នាំ​នេះ​ឬក៏​ឆ្នាំក្រោយ​រូបលោក​នឹង​ចុះទៅ​ស្រុក​ខ្មែរ ប្រសិនបើ​មានការ​ទំនាក់ទំនង​ពី​បណ្តាល​ផលិតកម្ម​នានា ដើម្បី​ឲ្យ​លោក​ចូលរួម​ការសម្តែង​។​
​លោក​ជឿថា ប្រិយមិត្ត​ដែល​ធ្លាប់​គាំទ្រ​រូបលោក និង​តារា​មួយចំនួនទៀត​ដែល​រួម​ជំនាន់​ជាមួយ​លោក​នោះ​ពិតជា​នៅតែ​ទន្ទឹង​រងចាំ​ការសម្តែង​របស់​ពួកលោក​ជាថ្មី ព្រោះ​កន្លងមក​ពួកគាត់​មានការ​និយម​គាំទ្រ​យ៉ាងច្រើន​ចំពោះ​ខ្សែភាពយន្ត​ខ្មែរ​ដែល​បាន​ផលិត​នា​ឆ្នាំ​១៩៩០​។​
​លោក​បញ្ជាក់ថា រូបលោក និង​អតីត​តារា​សម្តែង​មួយចំនួនទៀត​ដែល​រស់នៅ​សហរដ្ឋអាមេរិក​បាន​ត្រៀ​ម​ខ្លួន​រួចជាស្រេច​ក្នុងការ​ចូលរួម​សម្តែង​ជាថ្មី តាម​សំណើរ​របស់​ផលិតករ​នានា​។​
​យ៉ាងណាក៏ដោយ​ការចូលរួម​សម្តែង​ជាថ្មី​ឡើងវិញ​នេះ​មិនមែន​មានន័យថា លោក​ត្រូវតែ​សម្តែង​ជា​តួអង្គ​ឪពុក​នោះឡើយ ពោល​លោក​ស្នើ​ឲ្យ​អ្នក​ស​សើរ​រឿង​ធ្វើយ៉ាងណា​ឲ្យ​សាក​សម​ទៅនឹង​អត្ត​ចារិក​ពិត​របស់លោក ខ​ណះ​ពេលដែល​លោក​នៅមាន​លក្ខ​ណះ​គ្រប់គ្រាន់​ក្នុងការ​សម្តែង​តាម​ប្រភេទ​តួ​ទាំងអស់​។ ដោយឡែក​ប្រសិនជា​អាច​លោក​សូម​ស្នើ​ឲ្យ​ម្ចាស់​ផលិតកម្ម​រើសយក​តួ​សម្តែង​រួម​ជំនាន់​ជាមួយ​លោក​ទាំង​ចូលរួម​សម្តែង​រួមគ្នា ដើម្បី​ជាការ​បើក​ទំព័រ​ជាថ្មី​ក្នុង​វិស័យ​សិ​ល្បះ​ទី​៧​របស់​ខ្មែរ សម្រាប់​អ្នក​ដែល​ធ្លាប់​គាំទ្រ និង​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់​ពី​តួអង្គ​សម្តែង​ខ្មែរ​នា​ឆ្នាំ​១៩៩០​។​
​លោក​ជឿថា នៅ​ស្រុក​ខ្មែរ​ពិតជា​មាន​អ្នក​ផលិត​ភាពយន្ត​ខ្មែរ​ដែលមាន​សមត្ថភាព​ខ្ពស់ សម្រាប់​ផលិត​រឿង​ឲ្យ​បរទេស​ទទួលស្គាល់ ហើយ​លោក​នៅតែមាន​សុទិដ្ឋិនិយម​ថា ទស្សនិកជន​នឹង​តែ​ចង់​មើល​ពី​ការសម្តែង​របស់​ពួកលោក​ដដែល​។​
​យ៉ាងណាក៏ដោយ​លោក យស បូ​វ​ណ្ណះ បាន​សម្តែង​ការ​អរគុណ​ដល់​ទស្សនិកជន​ដែល​នៅតែ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​រូបលោក និង​អ្នក​សិ​ល្បះ​ចាស់ៗ​រួម​ជំនាន់​ជាមួយ​លោក​វិល​មក​ការសម្តែង​ជាថ្មី​ឡើងវិញ បើទោះបីជា​ពេលនេះ​ពួកលោក​កំពុងតែ​ផ្ញើរ​វាសនា​ក្នុងប្រទេស​ទី​ពីរ​នេះ​ក៏ដោយ​៕

13817046_1091466564245828_1561504030_n13816814_1091466570912494_1159799629_n

សភាច្រោនចោលសំណើរបស់ក្រសួងយុត្តិធម៌ពីលើកអភ័យឯកសិទ្ធិតំណាងរាស្រ្ត CNRP

​រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បានសម្រេច​ច្រានចោល​របៀបវារៈ​ដែល​ស្នើឱ្យ​រដ្ឋសភា លើក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​២​រូប ហើយ​ចាត់ចែង​ឱ្យ​គណៈកម្មការ​ទី​៦ ពន្យល់​ដល់​ក្រសួងយុត្តិធម៌ និង​តុលាការ​អំពី​រឿងនេះ​។
​ថ្លែង​ក្នុង​សន្និសីទកាសែត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក ឡេង ប៉េងឡុង បាន​អះអាងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បានប្រគល់​ភារកិច្ច​ឱ្យ​គណៈកម្មាធិការ​ទី​៦ ដែល​ដឹកនាំ​ដោយ លោក ប៉ែន បញ្ញា ពន្យល់​ដល់​ក្រសួងយុត្តិធម៌​វិញ ជុំវិញ​សេចក្តីសម្រេច​របស់ខ្លួន​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ក្រសួងយុត្តិធម៌ បាន​បញ្ជូន​សំណើ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស្នើឱ្យ​រដ្ឋសភា​លើក​អភ័យឯកសិទ្ធិ របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​២​រូប ក្នុងនោះ​មាន លោក តុ វ៉ាន់​ចាន់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល និង​លោក ពិន រតនា តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង ដើម្បីឱ្យ​តុលាការ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕

fn-2016-07-18-11-55-30-1

យុវតី​វ័យ​១៧​ឆ្នាំ​ម្នាក់​ចងក​សម្លាប់ខ្លួនភ្ញាក់ទាំងព្រឹក

​ខេត្ត​ប៉ៃលិន​៖​ដោយ​តែមាន​ជំងឺផ្លូវចិត្ត​យុវតី​វ័យ​ទើបតែ​១៧​ឆ្នាំ​ម្នាក់​បានសម្រេច​ចិត្ត​ចងក​បញ្ចប់ជីវិត​ខ្លួនឯង​នៅលើផ្ទះ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​វត្ត សង្កាត់​-​ក្រុងប៉ៃលិន​។ យុវតី​រងគ្រោះ​ឈ្មោះ ម៉ៅ វិ​ជួន អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើនេះ​។​
​បើតាម​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​សន្និដ្ឋានថា សាកសព​យុវតី​រងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារតែ​ចង់ ក ខ្លួនឯង​ពិតមែន គឺ​បណ្ដាលមកពី​បញ្ហា​មាន​ជំងឺផ្លូវចិត្ត និង​គ្មាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះឡើយ ។​
​បច្ចុប្បន្ននេះ​សមត្ថកិច្ច​បានប្រគល់​សាកសព​ស្ត្រី​រងគ្រោះ​ទៅអោយ ក្រុមគ្រួសារ​យក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

fn-2016-07-18-11-31-56-2

កម្មករ​រោងចក្រ​កាត់ដេរ Grand East Footwear ដួលសន្លប់​បន្តបន្ទាប់

ខេត្តកណ្តាល​៖​កម្មករ​-​កម្មការិនី​ប្រមាណ​៨៨​នាក់​បម្រើ​ការងារ នៅ​រោងចក្រ​កាត់ដេរ​យីហោ Grand East Footwear បាន​ដួលសន្លប់​បន្តបន្ទាប់​ដោយ​មិនទាន់​ដឹង​មូលហេតុ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ ខណ​:​ដែល​កំពុងធ្វើការ​។ ករណីនេះ​កើត​ឡោះ​ង​ទីតាំង​រោងចក្រ​មួយ​នេះ ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី​៣​ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដែលមាន​កម្មករ​បម្រើ​ការងារ​ប្រមាណ​១១០០​នាក់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក​មិញ​កម្មករ​បាន​ចូលទៅ​ធ្វើការ​ធម្មតា ប៉ុន្តែ​ពេល​កម្មករ​កំពុង​អង្គុយ​រៀបចំ​ធ្វើការ ក៏មាន​កម្មករ​០២​នាក់ ទន់ដៃទន់ជើង​ដួលសន្លប់ ហើយ​ក៏មាន​កម្មករ​ផ្សេងៗ​ទៀត​ទន់​ដៃជើង បន្តបន្ទាប់​តែម្តង​។​
​ចំពោះ​មូលហេតុ​ពិតប្រាកដ​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយសារតែ​ភាគី​រោងចក្រ មិនទាន់​អនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ​ចូល​មើល​នៅឡើយ តែ​កម្មករ​បានលើកឡើង​ពី​រឿង​អ​បិ​យ​ជំនឿ​ថា មកពី​ខ្មោច​ចូល​៕

fn-2016-07-18-11-38-06-3fn-2016-07-18-11-38-06-5

ប្រធានាធិបតី​តួ​ក​គី​ប្តេជ្ញា​បោសសំអាត​ក្រុម​មេរោគ​បង្ក​រដ្ឋប្រហារ​

​តួ​ក​គី​៖​យោងតាម​សារព័ត៌មាន BBC ចេញផ្សាយ​ថា ប្រធានាធិបតី​តួ​ក​គី លោក អឺ​ដូ​ហ្គេ​ន បាន​ប្ដេជ្ញា​ថា​នឹង​បោសសម្អាត​មេរោគ​ដែល​បង្ក​រដ្ឋប្រហារ គ្រា​ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​៦​ពាន់​នាក់ បន្ទាប់ពី​រដ្ឋប្រហារ​មិនបាន​សម្រេច​។​
​លោក​ប្រធានាធិបតី​បាន​អះអាងថា លោក​នឹង​បន្ត​បោសសម្អាត​មេរោគ​ចេញពី​ស្ថាប័នរដ្ឋ​ទាំងអស់ ដោយសារតែ​មេរោគ​នេះ​បាន​រីក​រាលដាល​។ ដោយឡែក​លោក​រដ្ឋមន្ត្រី​ការបរទេស​តួ​ក​គី​បាន​និយាយថា ចំនួន​អ្នកស្លាប់​នៅក្នុង​អំពើហិង្សា​ចុង​សប្ដាហ៍​កន្លងមកនេះ​បាន​កើន​ឡើងដល់​២៩០​នាក់​ហើយ ដោយ​ក្នុងនោះ​ជាង​១០០​នាក់​គឺជា​អ្នកចូលរួម​ក្នុង​រដ្ឋប្រហារ​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ក្នុងចំណោម​មនុស្ស​ដែល​ត្រូវបាន​អាជ្ញាធរ​តួ​ក​គី​ចាប់ឃុំខ្លួន​លោក អា​លី យ៉ា​ហ្ស៊ី​ស៊ី ដែលជា​ជំនួយការ​យោធា​ជាន់ខ្ពស់​របស់លោក អឺ​ដូ​ហ្គេ​ន ផងដែរ​។ ជាមួយគ្នា​នោះ​កម្លាំង​សន្តិសុខ​បាន​ប្រឈមមុខ​ទៅនឹង​ការតបត​ពី​ក្រុម​អ្នករៀបចំ​ផែនការ​រដ្ឋប្រហារ​មួយចំនួន​ដែល​កំពុងស្ថិត​ក្រោម​ការ​ឃុំខ្លួន​៕

20160718-vod-udom-g-Turkey-coup-arrests-hit-6000-as-Erdogan-roots-out-virus

តុលាការ​​ឱ្យ​លោក នី ចរិយា ប្តឹង​ដិត​ចិត្ត​ទៅ​សាលាឧទ្ធរណ៍​

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​សាវ​នា​ការ​ជា​បណ្តោះអាសន្ន​លើ​សំណុំរឿង​លោក នី ចរិយា អតីតមន្ត្រី​ជាន់ខ្ពស់​អា​ដ​ហុក និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង គ​.​ជ​.​ប ដោយ​ទុក​ព រយៈពេល​១​ខែ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ដិត​ចិត្ត​ទៅ​សាលាឧទ្ធរណ៍​។​
​ការសម្រេច​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​ជនជាប់ចោទ​បានទាមទា​រ​ឱ្យ​ចៅក្រម​ជំនុំជម្រះ​កោះហៅ​ដើមបណ្តឹង​មក​តទល់​មុខ​គ្នា​នៅក្នុង​សវនាការ​។ ទន្ទឹម​នោះ លោក នី ចរិយា បានស្នើ​ឱ្យ​តុលាការ​រង់ចាំ​ការសម្រេច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជាមុនសិន ព្រោះ​ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ចៅក្រម និង​តំណាង​អយ្យការ​នៃ​តុលាការខេត្ត​សៀមរាប​ម​ក លោក​ក៏បាន​ប្តឹងទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផងដែរ តែ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មិនទាន់មាន​សេចក្តីសម្រេច​លើ​ករណីនេះ​ទេ​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៨ កក្កដា ២០១៦ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​កាត់ទោស​លោក នី ចរិយា អតីតមន្ត្រី​ជាន់ខ្ពស់​ស​មា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស ដែល​ដឹកនាំ​ដោយ​លោក ឃី ឆៃ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក សៀង សុខ ជា​តំណាង​អយ្យការ៕

1fd5c2ec-ede9-417f-ba7c-489e88a7b430

ព្រឹកនេះសភាពិភាក្សាពីការដកអភ័យ ឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆាំង២រូប

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ កក្កដា ២០១៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិដែលស្នើដោយក្រសួងយុត្តិធម៌ដើម្បីបើកផ្លូវឲ្យតុលាការបន្តចាត់ការលើសំណុំរឿងសញ្ចារកម្មរវាងកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំនិងលោក កឹម សុខា។
តំណាងរាស្រ្ត២រូបនោះគឺ លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ។ តំណាងរាស្រ្តទាំងពីររូបនេះត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ ដោយសង្ស័យថា បានប្រព្រឹត្តបទល្មើសសញ្ចារកម្ម ក្នុងការនាំកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ទៅឱ្យលោក កឹម សុខា នៅប្រទេសថៃ តែលោកមិនបានចូលខ្លួនតាមការកោះហៅនោះទេ។ ទោះជាយ៉ាងណា តុលាការមិនទាន់ចោទប្រកាន់ តំណាងរាស្រ្តទាំង២រូបនេះនៅឡើយទេ ដោយសារតែមា នអភ័យឯកសិទ្ធិការពារ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ កាលពីសប្តាហ៍មុន បានប្រកាសថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់សភានាពេលនេះ នឹងមានវត្តមានប្រធានគណៈកម្មការ មកពីគណបក្សសង្រ្គោះជាតិចូលរួមដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌ បានស្នើឱ្យរដ្ឋសភាលើកអភ័យឯកសិទ្ធិ របស់តំណាងរាស្រ្តគណបក្សប្រឆាំង២រូប ក្នុងនោះមាន លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ដើម្បីឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់៕

national-assembly-vida-01-2013-09-17-e1379402276254

តុលាការបើកសាវនាការសំណុំរឿងលោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សាវ​នា​កា​រលើ​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​ប្រព្រឹត្ត​ដោយ​ជនជាប់ចោទ​លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​អតីត​បុគ្គលិក​អង្គការ​អាដហុក​។​
​សំណុំ​រឿងនេះ លោក នី ចរិយា ត្រូវបាន​ប្តឹង​ដោយ លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តសៀមរាប និង លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការបរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ (​តុលាការ​) ចំពោះ​រឿងក្តី​ដីធ្លី​មួយ​នៅ​ខេត្តសៀមរាប កាលពី​ខែមិថុនា ឆ្នាំ​២០១៥​។​
​ទោះជា​យ៉ាងណា លោក នី ចរិយា ជា​អគ្គលេខាធិការរង គ​.​ជ​.​ប នៅពេលនេះ​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ PJ នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​សំណុំរឿង​មួយ​ផ្សេងទៀត នោះ​គឺ​បទល្មើស​សមគំនិត​សូកប៉ាន់​សាក្សី ជាមួយនឹង​បុគ្គលិក​អង្គការ​អាដហុក​៤​នាក់​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ករណី​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែមេសា ទាក់​នឹង​សូកប៉ាន់​សាក្សី និង សមគំនិត​សូកប៉ាន់​សាក្សី ។ បន្ទាប់ពី​ឃុំខ្លួន​មួយរយៈ​ពេល ជនជាប់ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការឃុំខ្លួន​នេះ តែ​សាលាឧទ្ធរណ៍​បាន​បដិសេធ និង​បន្ត​ឃុំខ្លួន​តទៅទៀត រង់ចាំ​ការ​សវនាការ ៕

dd193721-dd91-4b2e-be56-aa71685644ff

ប្រជាពលរដ្ឋ​ចាប់​ជនសង្ស័យ​ប៉ង​លួច​ម៉ូតូ​កង់​បី​ម្នាក់​វាយ​ទ្រមខ្លួន​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ម្ចាស់​ម៉ូតូ​កង់​បី និង​ប្រជាពលរដ្ឋ​នាំ​គេ​គ្នា​ដេញចាប់បាន​វាយ​ទ្រោម​ខ្លួន រួច​ប្រគល់ឱ្យ​សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី​មួយគ្រឿង តែ​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​បើតាម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ចាប់បាន​នេះ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី​មួយគ្រឿង​តែ​មិនបាន​សម្រេច ក៏ត្រូវ​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ដេញ​ចាប់វាយ​ទ្រមខ្លួន រួច​បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​។
​ក្រោយពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​បានចេញ​ទៅផ្ទះ​បាត់​ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​ទៅ​សួរសាក និង​ចាត់ការ​តាម​នីតិវីធី​៕

fn-2016-07-17-22-09-32-1fn-2016-07-17-22-09-31-0

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម និង​ថ្នាំញៀន​មួយចំនួនធំ​

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​ទទួល​បណ្ដឹង​ពី​ស្ដ្រី​ម្ចាស់ផ្ទះ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចុះ​ប្រតិបត្តិ​ការឆែកឆេរ​ផ្ទះមួយ​កន្លែង ដោយបាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់ រកឃើញ​អាវុធខ្លី​មួយ​ដើម ថ្នាំញៀន​២​កញ្ចប់ និង​សម្ភារ​មួយចំនួនទៀត​។ ប្រតិបត្តិការ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី​។​
​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ និង​មានការ​សម្របសម្រួល​ពី​លោក ជិន ពេជ្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ​។ មន្ត្រី​ដដែល​បញ្ជាក់ថា ស្ដ្រី​ម្ចាស់ផ្ទះ​ដែល​ត្រូវជា​ម្ដាយ​បាន​ប្ដឹង​សមត្ថកិច្ច​ឈ្មោះ ព្រំ ស្រី អាយុ​៤៤​ឆ្នាំ ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​នោះ ទី​១​ឈ្មោះ ហេង សំភាស់ អាយុ ២០​ឆ្នាំ ទី​២​ឈ្មោះ ចាន់ សីលា អាយុ​២២​ឆ្នាំ ទី​៣​ឈ្មោះ ហេង ចាន់ វិ​រះ ហៅ​សិទ្ធ អាយុ​២៧​ឆ្នាំ និង​ទី​៤​ឈ្មោះ គ្រី ម៉ុង ហេង អាយុ​២៦​ឆ្នាំ​។
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សួរនាំ​បន្ដ​ចាត់ការ​តាម​នីតិវិធី​៕

13690643_1629976140650084_8656061285370185352_n13781909_1629976103983421_672255894039709299_n

រថយន្ត​ដឹក GAS LPG បុក​របាំង​ថ្ម​ចែក​ទ្រូ​វ​ផ្លូវ​បាក់​ជាង​២០​កង់​

​​រាជធានី​ភ្នំពេញ​៖​រថយន្ត​ដឹក Gas LPG ប្រភេទ​សណ្តោង​មួយគ្រឿង​បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ បាក់​អស់​ជាង​២០​កង់ និង​ជ្រុល​ទៅបុក ក្បាល​បូមទឹក​ដែល​ដាក់​តាមផ្លូវ សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ថែមទៀត បណ្តាល​ឲ្យ​ធ្លាយ​ទឹក​ហូរ​ពេញ​ផ្លូវ​។ ហេតុការណ៍​នេះ​ម៉ោង​១២ និង​៤០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​មុនី​វង្ស ក្បែរ​ក្រុមហ៊ុន smart ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក GAS LPG មួយគ្រឿង​ក្បាល​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2881 បើតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិស​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង បណ្តាល​ឲ្យ​បាក់​អស់​ជាង​២០​កង់ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បន្ត​ទៅបុក ក្បាល​រ៉ូ​បី​ណេ​បូមទឹក សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ បណ្តាល​ឲ្យ​ធ្លាយ​បាញ់​ទឹក​ពេញ​ផ្លូវ និង​ជ្រុល​ទៅបុក​ផ្ទប់​សួនផ្កា​ក្រុមហ៊ុន SiNo បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូ​ត​ខាត ទៅមុខ​លែងរួច​។​
​បន្ទាប់មក​អ្នកបើកបរ​បាន​រត់ចេញ ពី​កន្លែងកើតហេតុ​បាត់ ដោយ​បន្សល់ទុក​រថយន្ត​តែប៉ុណ្ណោះ ។ ក្រោយមក​សមត្ថកិច្ច​បា​ន​ទៅដល់ កន្លែងកើតហេតុ និង​បាន​ទាក់ទង​ទៅខាង​អង្គភាព​អគ្គិភ័យ ឲ្យ​បិត​ទឹក និង​ខាង​ជំនាញ​ចរាចរណ៍​ក្រុង មក​វាស់វែង​យក​រថយន្ត ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​៕

13781798_1629972870650411_7260306101227149009_n13716162_1629972940650404_1608911785342649700_n13775834_1629972883983743_2952538230741289023_n