All posts by មេគង្គ ប៉ុស្តិ៍

ស្ដ្រី​ភ្ញៀវទេសចរ​បារាំង​៣​នាក់បាត់​ខ្លួន​មួយ​យប់នៅក្នុង​ព្រៃភ្នំ​កែប ត្រូវសមត្ថកិច្ច​រកឃើញ​វិញ​

​ខេត្ត​កែប​៖​ស្ដ្រី​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​៣​នាក់ អាយុ​ប្រហែល​២៥​ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​អស់​មួយ​យប់ នៅក្នុង​ព្រៃភ្នំ​កែប ប៉ុន្តែ​ពួកគេ​ត្រូវបាន​កម្លាំង​នគរបាល និង​កម្លាំង​ប្រតិបត្តិ​ការរកឃើញ​វិញ​ហើយ នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦​នេះ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​កន្លែង​លក់​សំបុត្រ​ចូល​ឧទ្យាន​កែប ខេត្ត​កែប​។​
​ទាក់ទិន​ករណីនេះ ស្នងការ​នគរបាល​ខេត្ត​កែប លោក អី សំអុល បាន​ឲ្យ​ដឹងថា តាម​ការបញ្ជាក់​ពី ឈ្មោះ អ៊ុយ សារ៉ាត់ ម្ចាស់​ម៉ូតូ​កង់​បី​ដែល​ដឹក​ភ្ញៀវទេសចរ​ខាងលើ បាន​ប្រាប់ថា ម៉ោង​១៦ និង​២០​នាទី គាត់​បាន​ដឹក​ភ្ញៀវ​ស្រី​បារាំង​ទាំងបី​នាក់ ទៅ​ភ្នំ​កែប​លុះដល់​កន្លែង​លក់​សំបុត្រ​ចូល​ឧទ្យាន​កែប​ពួកគេ​ចុះ​ដើរ បំណង​ទៅ​មើល​ថ្ងៃ​លិច​នៅ​ទីនោះ ដោយបាន​សន្យា​ឲ្យ​គាត់​ទៅ​ចាំ​ទទួល ពួកគេ​នៅ​ច្រក​ចេញពី​ខាងកើត​ភ្នំ​។​
​លោកស្នងការ​បានបញ្ជាក់​ថា ផ្លូវ​នេះ​ប្រវែង​៨​គីឡូម៉ែត្រ លុះដល់​ម៉ោង​១៨ និង​០០ គាត់​ទៅ​ចាំ​នៅ​គោលដៅ​ណាត់ តែ​មិនឃើញ​ភ្ញៀវ​បរទេស​នោះ ត្រឡប់មកវិញ ក្រោយមក​គាត់​បានមក​ប្ដឹង​នគរបាល​ខេត្ត ប្រចាំ​ឆ្នេរកែប​ឲ្យ​ជួយ​រក​។ ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​បាន​មកដល់​គោលដៅ​ចាត់តាំង​កម្លាំង​ប្រចាំការ​នៅ​ស្នងការដ្ឋាន កម្លាំង​ប្រចាំ​ឆ្នេរកែប សហការ​ជាមួយ​ឧ​ទ្យា​នុ​រក្ស ដែលមាន​កម្លាំង​រួម​២០​នាក់ ចេញ​រុករក សារ​ចុះ​សារ​ឡើង ច្រើនលើក​ដល់​ម៉ោង​១ និង​០០​រំលងអធ្រាត្រ តែ​មិនទាន់​បានឃើញ​ទេ ដោយសារ​យប់​ងងឹត​ពិបាក​មើល​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បន្ថែមទៀតថា លុះ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ត្រី​ជនជាតិ​បារាំង ដែល​បាត់​ពី​យប់មិញ​ត្រូវបាន​រកឃើញ​វិញ​ហើយ ដោយ​ពួកគេ​វង្វេង​នៅក្នុង​ព្រៃ ហើយ​ដេក​ក្នុងព្រៃ​ភ្នំ​កែប​ពេញ​មួយ​យប់​។ ក្រោយ​រកឃើញ​ស្ដ្រី​ភ្ញៀវ​បរទេស​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​តាមរ​បស់​សមត្ថកិច្ច​មក​ស​ម្រាក់ នៅផ្ទះ​សំណាក់​នៅ​កំពត​វិញ​ផងដែរ​។​
​ករណី​ដូចគ្នានេះ បានកើត​ឡើង​ម្តង​ហើយ ដោយ​ក្រុមគ្រួសារ​ជនជាតិ​បារាំង​មាន​គ្នា​៤​នាក់ និង​មេ​គ្គុ​ទេសន៍​ទេសចរណ៍​ម្នាក់​បាន​វង្វេងផ្លូវ​បាត់​ខ្លួន​ក្នុង​តំបន់​ទេសចរណ៍​ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ ហើយ​ត្រូវបាន​អាជ្ញាធរ​រុករក​ឃើញ​ត្រឡប់មកវិញ​៕

fn-2016-08-15-09-10-18-4fn-2016-08-15-09-10-18-6

​

ទ័ពអាកាស​រុស្ស៊ី​កម្ទេច​ទីប​ញ្ជាការ​ធំ​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​

​មូ​ស្គូ​៖​យោងតាម​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា​នេះ​បាន​ឲ្យ​ដឹងថា ទីបញ្ជាការ​ធំ​របស់​ក្រុម​ឧទ្ទាម ISIS នៅក្នុង​ទីក្រុង Deir ez-Zor ប្រទេស​ស៊ី​រី ត្រូវបាន​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​ធន់​ធំ​របស់​រុស្ស៊ី​បាន​វាយកម្ទេច​។​
​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹងថា យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទ Tu-22M3 ចំនួន ៦​គ្រឿង បាន​បើក​ការវាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ក្រុម​ឧទ្ទាម ISIS ដោយ​ក្នុង​នោះបាន​វាយកម្ទេច​ទីបញ្ជាការ​ធំ​របស់ ISIS ចំនួន​ពីរ​កន្លែង ដែលមាន​ទីតាំង​ផ្ទុក​រំសេវ​ចំនួន​៦​កន្លែង​, រថក្រោះ​២​គ្រឿង​, រថយន្ត​ដឹក​ទ័ព​៤​គ្រឿង​, កាំភ្លើងយន្ត រួម​នឹង​អាវុធយុទ្ធភណ្ឌ​ផ្សេងៗ​ជាច្រើន​ទៀត​៕

57b05ccbc36188a6158b4625

​

នារី​ម្នាក់​ត្រូវ​ជនសង្ស័យ​៣​នាក់​គំរាម​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

រាជធានី​ភ្នំពេញ​៖​នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់​ត្រូវ​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ប្លន់​យក​ម៉ូតូ ជិះ​រត់គេច​ដោយ​សុវត្ថិភាព ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​០១ និង​៣៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងក្រោយ​សា​លាប​ឯម​សិក្សា​បឹងត្របែក ផ្លូវ​លេខ​១៣៥ ក្រុមទី​៣ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​នារី​រងគ្រោះ​មានឈ្មោះ អា​ហ្សា ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នកបំរើ​ការងារ​នៅ KTV​។ តាម​ការ​ឲ្យ​ដឹង​ពី​នារី​រងគ្រោះ​បាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបនាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ពណ៌​ស ពាក់​ស្លាក លេខ​បន្ទាយមានជ័យ 1A-5513 ចេញពី​ធ្វើការ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ក៏មាន ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ពីក្រោយ ហើយ​ស្រែក​ឲ្យ​នាង​ឈប់ បើ​មិន​ឈប់​ពួកវា​នឹង​បាញ់សម្លាប់​។ ដោយ​ភ័យ​ពេក នាង​ក៏បាន​ឈប់​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​ប្លន់​យក​ម៉ូតូ ជិះ​ចេញ​ដោយ​សុវត្ថិភាព​តែម្តង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​កន្លែង កើតហេតុ​បានត្រឹមតែ​មក​ដឹក​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្ដិ៍​ផ្សារ​ដើមថ្កូវ ដើម្បី​សួរនាំ និង​កំណត់​មុខសញ្ញា​តែប៉ុណ្ណោះ​៕

t-5

​

ភ័យ​ព្រលឹងចុងសក់​! រថយន្ត​១​គ្រឿង​បុក​ទម្លុះ​ទ្វារ​រូត​២​ជាន់​ចូល​ក្នុងផ្ទះ

រាជធានី​ភ្នំពេញ​៖​រថយន្ត​២​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ដូចគ្នា​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​១​គ្រឿង​ជ្រុល​ទៅបុក​ទម្លុះ​ទ្វារ​រូត​២​ជាន់​បុក​ចូលទៅ​ផ្ទះ​លក់​កាហ្វេ គុយទាវ បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ស្ទើរ​លស់​ព្រលឹង​គ្រប់ៗ​គ្នា​។ ហេតុការណ៍​នេះ​កើតឡើង​នា​ម៉ោង​១ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ចំណុច​នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ គុយទាវ យីហោ វេ​ង លី ផ្លូវ​លេខ​៤៣២​កែង​នឹង​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំ​ពួ​ង​ទី​១ ខណ្ឌចំការមន​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​ទាំងពីរ​គ្រឿង ដែល​មួយគ្រឿង​ម៉ាក ស៉ី​ណា ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AC-8209 បាន​ជ្រុល​ទៅបុក​ចូល​ផ្ទះ លក់​បាយ និង​គុយទាវ​ត្រង់​ផ្លូ​កែង និង​មួយគ្រឿង​ទៀ​ម៉ាក​បា​ឡែ​ន ពណ៌​ប្រផេះ ដែល​ជ្រុះ​ស្លាក​លេខ ភ្នំពេញ 2AG-6525 បាន​បើក​រត់​បាត់​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា រថយន្ត​ទាំង​២ ខាងលើ​បើកបរ​បញ្ច្រាស់ទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ លុះ​បើក​មកដល់​ផ្លូវកែង​នឹង​ផ្លូវ​១៦៣ ធ្វើ​ឲ្យ​រថយន្ត​ទាំង​២ បុក​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង ដែល​បណ្តាល​ឲ្យ​រថយន្ត​បា​ឡែ​ន ជ្រុះ​ស្លាក​លេខ​នៅ​កន្លែងកើតហេតុ បើក​រត់​បាត់ រឺ​ឯ​រថយន្ត​ស៉ី​ណា​វិញ បាន​ជ្រុល​ទៅបុក​ចូល​ផ្ទះ ដែល​បើក​លក់​បាយ​គុយទាវ តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​ទ្វារ​ផ្ទះមួយ​ផ្ទាំង​ធំ និង​ខូចខាត​ម៉ូតូ​៣​គ្រឿង ។​
​ក្រោយ​កើតហេតុ​រថយន្ត​ស៊ីណា ដែល​បុក​ចូល​ផ្ទះ​គេ ត្រូវបាន​ចរាចរណ៍​ស្ទូច​យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ រីឯ​រថយន្ត​បា​ឡែ​ន ដែល​ជ្រុះ​ស្លាក​លេខ នៅ​កន្លែងកើតហេតុ ហើយ​ព្យាយាម​បើក​រត់ គឺ​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ រក​រថយន្ត​និង​ម្ចាស់​រថយន្ត នោះ​ដើម្បី​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

40620102-e81f-48c5-af7d-3cf833c479762ddbcf79-5ef8-4303-be2c-42005f028f23956e1a81-d722-4517-b594-2740341c93e3

​

សំណុំរឿង​ក្រុមគ្រួសារ​លោក ថោង សារ៉ាត់ តុលាការ​កំពូល​សម្រេច​តម្កល់​ទោស

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៦​នេះ តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ទុកជាបានការ​ពេញ​ទាំងមូល​។ ការសម្រេច​នេះ ធ្វើឡើង​ដោយ​កំបាំងមុខ​ជនជាប់ចោទ​ទាំង​៣​នាក់ តែ​ចាត់ទុកជា​ចំពោះមុខ ។
​ជនជាប់ចោទ​ក្នុង​សំណុំ​រឿងនេះ រួមមាន​លោក ថោង សារ៉ាត់ ហៅ​ជិន អាយុ​៣៨​ឆ្នាំ អតីត​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ម្ចាស់​បុរី​៩៩៩ ឪពុក​ឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ​៦៣​ឆ្នាំ និង ម្តាយ​ឈ្មោះ កែវ សារី អាយុ​៥៥​ឆ្នាំ ។​
​គួរ​បញ្ជាក់ថា លោក ថោង សារ៉ាត់ ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​២​ឆ្នាំ​៦​ខែ និង ឪពុកម្ដាយ ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ពីបទ​កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ចំនួន​១១​ដើម ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​៩២១ ផ្លូវ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ តាម​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ៕

fn-2016-08-15-08-40-26-0

​

ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ពុល​ដំឡូង​មី​ស្លាប់​

​ខេត្តពោធិ៍សាត់​៖​ក្មេងស្រី​អាយុ​៤​ឆ្នាំ ម្នាក់​បាន​ពុល​ដំឡូង​មី​ស្លាប់​គួរ​អាសូរ​នៅ​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​សំ​សាន្ត ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​ពុល​ដំឡូង​មី​ស្លាប់​នេះ ឈ្មោះ រ៉ា ស្រី​ល​ក្ខ័ មាន​ឪពុក​ឈ្មោះ ជា រ៉ា អាយុ​៥៣​ឆ្នាំ និង​មាន​ម្តាយ​ឈ្មោះ នួន សារ៉ន អាយុ​៥០​ឆ្នាំ ពួកគាត់​មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ម្នាក់ទៀត ជា​ជនរងគ្រោះ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រួសារ​នេះ​តែងតែ​ស្ងោរដំឡូង​មី​ហូប​រៀងរាល់​២-៣​ថ្ងៃ​ម្តង មិនដែល​ពុល​ទេ ទើបតែ​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ កុមារី​រងគ្រោះ ហូប​រួច​ក៏​ក្អួត​ចេញ​ដំឡូង​មី​មកវិញ​អស់ ហើយ​គ្រួសារ​ស្មានថា​មិន​អី ក៏​ឲ្យ​ផឹកទឹក​ឃ្មុំ​ហើយ​នាំគ្នា​ដេក​ទៅ លុះដល់​ម៉ោង​១​រំលងអធ្រាត្រ​ថ្ងៃទី​១៤ ខែសីហា ទើប​ដឹងថា កូនស្រី​បាន​ស្លាប់​បាត់ទៅហើយ​៕

fn-2016-08-14-12-37-20-0

​

បង្ក្រាប​គ្រឿងញៀន​៦​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៤​នាក់​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៦​ករណី ឃាត់ មនុស្ស ១៤​នាក់ (​ស្រី​១​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ ១០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់ ៤​នាក់ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ២២,៣៥​ក្រាម​, ១​កញ្ចប់​ធំ និង​៤៣​កញ្ចប់​តូច​។
​យោងតាម​របាយការណ៍​នគរបាលជាតិ​បាន​បញ្ជាក់ថា ទីតាំង​បង្ក្រាប ទី​១. មន្ទី ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ២​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ២២,៣៤​ក្រាម​, ទី​២. ភ្នំពេញ ប​ង្រា្ក​ប ១​ករណី​ឃាត់ខ្លួន​៣​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ១០​កញ្ចប់​តូច​, ទី​៣. កណ្ដាល ប​ង្រា្ក​ប ៣​ករណី​ឃាត់ខ្លួន​៥​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ និង​៣៣​កញ្ចប់​តូច​, ទី​៤. សៀមរាប ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ៤​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ០,០១​ក្រាម​៕

fn-2016-08-12-14-09-53-0
​

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​២​នាក់ របួស​៨​នាក់​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៦​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់ ៦​នាក់ និង​របួសស្រាល ២​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍​។​
ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន ១១​គ្រឿង រួមមាន ម៉ូតូ ចំនួន​៦​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៣​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន​២​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក​, ស្រវឹង ២​លើក (​ស្លាប់ ២​នាក់​), មិន​គោរព​សិទ្ធិ ១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៨​នាក់ (​យប់​៤​នាក់​) ។
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប ទូទាំងប្រទេស​មាន​ចំនួន ២ ៣៥៦​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១ ០៧៤​គ្រឿង និង​ពិន័យ​សរុប ចំនួន ១ ២៨២​គ្រឿង​៕

fn-2016-08-12-07-56-56-2
​

ស្ថានភាព​ទឹក​តាម​បណ្តាល​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​១៥ ខែសីហា​នេះ​

រាជធានី​ភ្នំពេញ​៖​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦​នេះ ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​៕

14022123_512847605573817_8377790648770881327_n

​

ការ​ដឹកជញ្ជូន​ឈើ​ប្រណីតចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​នៅតែ​កើតមាន​

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​
​ខេត្តស្ទឹងត្រែង​៖​ឈើ​គ្រញូង​ដែលជា​ប្រភេទ​ឈើ​ដ៏​មានតម្លៃ និង​ស្ទើរតែ​ផុត​ពូជ​នៅក្នុង​ទឹកដី​កម្ពុជា​ទៅហើយនោះ ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​នៅតែមាន​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​លួច​ដឹកជញ្ជូន​តាម​រថយន្ដ​ទំនើបៗ​ទៅ​លក់​នៅ​វៀតណាម​ជា​បន្តបន្ទាប់ បើទោះបីជា​មានការ​ទប់ស្កាត់​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​យ៉ាងណាក៏ដោយ​។
​ ​ជាក់ស្តែង​នៅ​ថ្ងៃទី​១៣ ខែសីហា ២០១៦​កន្លងទៅនេះ ខាង​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បានចេញ​ធ្វើការ​បង្ក្រាប​និង​ឃាត់​រថយន្ត​០១​គ្រឿង ដែល​ផ្ទុក​ឈើប្រណិត​ប្រភេទ​ឈើ​គ្រញូង​ចេញពី​ភូមិសាស្ត្រ​គីឡូម៉ែត្រ​លេខ​៨​ស្ថិតក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ដើម្បី​យកទៅលក់​នៅ​ទីផ្សារ​គោលដៅ តែ​លុះ​មកដល់​
​ចំនុច​ជិត​គល់ស្ពាន​សេកុង ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ធ្វើការ​ប្រដេញ​តាម​ពីក្រោយ​និង​បាន​ឃាត់​ជាប់​នៅក្នុង​ក្រុង​ស្ទឹងត្រែង ខណៈដែល​ក្រុម​ឈ្មួញ​បាន​បើករថយន្ដ​រត់គេច​ចូលក្នុង​ដី​ឡូ​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ។​
​ ​បើតាម​មន្ត្រី​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​រថយន្ដ​ដឹក​បទល្មើស​ខាងលើនេះ គឺ​ខាង​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចាប់​បានតែ​ឈើ​ក្រញូង​ចំនួន​១៩​ដុំ​តែប៉ុណ្ណោះ ចំណែក​រថយន្ដ​និង​មនុស្ស​មិនត្រូវ​បាន​ឃាត់ខ្លួន​និង​ដកហូត​នោះឡើយ ព្រោះ​ខណៈនោះ​បទល្មើស​ត្រូវបាន​ទម្លាក់ចោល រីឯ​រថយន្ត​ក៏ត្រូវ​បាន​ក្រុម​ឈ្មួញ​បើក​រត់គេចខ្លួន​បាន​ដោយ​សុវត្ថិភាព ។
​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា រថយន្ដ​ដែល​ក្រុម​ឈ្មួញ​ដឹក​បទល្មើស​ឈើ​ក្រញូង​នោះ ត្រូវបាន​ខាង​សមត្ថកិច្ច​ចំណាំ​យ៉ាងច្បាស់​ថា ជា​ប្រភេទ​រថយន្ត​លុច​ស៊ី​ស​៤៧០​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2K.5454​ផងដែរ ។​
​បច្ចុប្បន្ន ឈើ​គ្រញូង​ចំនួន​១៩​ដុំ ត្រូវបាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ក្រោម​ការត្រួតពិនិត្យរ​បស់​មន្ត្រី​ជំនាញ​៕

5_544537188105193133.MTS_0000105995_544537188105193134.MTS_0000045995_544537188105193131.MTS_000006999
​ ​

​

​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ​ខេត្តក្រចេះ​

​ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ស្រុក​ស្នួល និង​កម្លាំង​នគរបាល​អន្តរាគមន៍​ជាច្រើន​នាក់​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​មុខសញ្ញា​មេខ្លោង ជួញដូរ​គ្រឿងញៀន​បាន​ពីរ​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ស្ត្រី​ជនជាតិ​វៀតណាម និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៣៥​កញ្ចប់​តូច​-​ធំ និង​មធ្យម​។​
​អធិការនគរបាល​ស្រុក​ស្នួល​លោក​វរសេនីយ៍ទោ ចាន់ សុ​គីម បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ចុះ​ស្រាវជ្រាវ និង​កំណត់​លើ​មុខសញ្ញា ជនសង្ស័យ​ច្បាស់ កម្លាំង​នគរបាល​ក្រោម​ការ ដឹកនាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត នៅ​ព្រលប់​ថ្ងៃទី​១២ សីហា​បាន​បើក ប្រតិបត្តិ​ការបង្ក្រាប​លើ​មុខសញ្ញា​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ស៊ុន ព​ណ្ណា​រ៉ា ហៅ​រ៉ា អាយុ​៣២​ឆ្នាំ ជា​មុ​សញ្ញា​ជួញដូរ គ្រឿងញៀន រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល​។​
​ក្រោយ​ការចាប់ខ្លួន​កម្លាំង​នគរបាល​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​ចំនួន​៦​កញ្ចប់ មាន​១​កញ្ចប់​ធំ ២​កញ្ចប់ មធ្យម​និង​២​កញ្ចប់​តូច​។ លោក​វរសេនីយ៍ទោ បានបញ្ជាក់​ឲ្យ ដឹង​ទៀតថា ក្រោយពី​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​មក​សាកសួរ កម្លាំង​នគរបាល​ក្រោម​ការសម្របសម្រួល ពី​ស្ថាប័ន​អយ្យការ ក៏​ឈានទៅ​ឃាត់ខ្លួន​បន្ត​លើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ទៀត​ឈ្មោះ ង្វៀង ធី​វៀង អាយុ​២៧​ឆ្នាំ នៅ​និង​លំនៅឋាន​ក្នុង ឃុំ​ស្នួល ស្រុក​ស្នួល និង​បាន​ឆែក ឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​ក​២៩​កញ្ចប់ ក្នុងនោះ​មាន​៣​កញ្ចប់​ធំ ២​កញ្ចប់​មធ្យម ២២​កញ្ចប់​តូច និង​ថ្នាំញៀន​គ្រាប់​ចំនួន​៣​គ្រាប់ ព្រមទាំង​សម្ភារ​សម្រាប់​ម្រើ​ឲ្យ​ការជួញដូរ បាន​មួយ ចំនួន​ធំ​។
​ជនសង្ស័យ​លើ​ករណី​ជួញដូរ​គ្រឿងញៀន ទាំងពីរ​នាក់ ដែល​ទើបតែ​បង្ក្រាបបាន គឺ​នគរបាល​ជំនាញ ស្រុក​កំពុងតែ​សាកសួរ និង​មាន វិធាន​ការកសាង​សំណុំរឿង ព្រមទាំង​វត្ថុតាង​គឿង​ញៀន​ដែល​បាន​ចាប់​រឹបអូស​បញ្ជូនទៅ​ស្នងការដ្ឋាន ដើម្បី​មាន​ចំណាត់​ការបន្ត​៕

13938428_312090415790134_1759694080377717832_n13975296_312090472456795_8094002789994300531_o

​

ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៨​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​១០​ករណី ឃាត់​មនុស្ស​១៨​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៤​នាក់ រឹបអូស​មេ​តំ​ហ្វេ​តា​មីន (ice) ១២.៣​ក្រាម​, ៩​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន (wy) ១.៧១​ក្រាម និង​១០៨០​គ្រាប់​។​
​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​៖ ភ្នំពេញ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, កណ្ដាល បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, កំពង់ចាម បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៦​នាក់​, សៀមរាប បង្ក្រាប​៣​ករណី​ឃាត់ខ្លួន ៦​នាក់​, កោះកុង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, បន្ទាយមានជ័យ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និង​បាត់ដំបង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​៕

fn-2016-08-12-14-09-53-0

​

មនុស្ស​ជាង​២​ពាន់​នាក់​ត្រូវ​ ISIS ចាប់​ជា​ចំណាប់ខ្មាំង​នៅ​​ខាងជើង​ស៊ី​រី​

​ដា​ម៉ាស់​៖​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ISIS បាន​ចាប់​មនុស្ស​ចំនួន​២,៥០០​នាក់​ធ្វើជា​ចំណាប់ខ្មាំង​នៅ​ខេត្ត​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដើម្បី​ជម្លៀស​កងកម្លាំង​របស់​ខ្លួន​ចេញពី​តំបន់​នោះ ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន​ស៊ិ​ហួរ​។​
​បើតាម​ប៉ូលិស​ស៊ី​រី​បាន​និយាយ ពួក​សកម្មប្រយុទ្ធ​យក​ជនស្លូតត្រង់​ទាំងនោះ​ធ្វើជា ខែល​ការពារ រួច​កម្លាំង​របស់​ពួកវា​ក៏​ចាប់ផ្តើម​ដកចេញ​ពី​តំបន់ Manbej ភាគ​ខាងជើង ប្រទេស​ស៊ី​រី ដែល​ស្ថិត​នៅក្បែរ​ព្រំដែន ប្រទេស​តួ​ក​គី នោះ​តែម្តង​។ រថយន្ត​ពួក ISIS សរុប​ជាង ៥០០​គ្រឿង បាន​ដឹក​សុទ្ធតែ​ក្រុម​សកម្មប្រយុទ្ធ និង​ជន​ស៊ីវិល​ដែល​ត្រូវបាន ពួកគេ​ចាប់​ជា​ចំណាប់ខ្មាំង​ចំនួន ២,៥០០​នាក់​។
​គួរ​បញ្ជាក់ថា ISIS បាន​ថមថយ​កម្លាំង​ជាខ្លាំង​នៅ​តំបន់ Manbej នៃ​ខេត្ត Aleppo ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដែលជា​ទីតាំង​ចុងក្រោយ របស់​ពួកគេ​នៅក្នុង​តំបន់ ដែល​ជាប់​នឹង ព្រំដែន​តួ​ក​គី​នេះ​៕

Islamic-State-Kidnapped-More-Than-225-People-Including-Over-59-Christians-in-Syria

​

ម្សិលមិញ​ស្លាប់​៦​នាក់ របួស​២៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​១១​នាក់ និង​របួសស្រាល​១២​នាក់​។
​របាយការណ៍​ដដែល​ប​ន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​៤​គ្រឿង ។ របាយការណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, ប្រជែង​, ស្រវឹង​, កត្តា​យានយន្ត​, ងងុយដេក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់ (​យប់​១០​នាក់​)​។​
​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៤,០៩៩​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៧៥៣​គ្រឿង និង​ពិន័យ​សរុប​ចំនួន ២,៣៤៦​គ្រឿង៕

fn-2016-08-12-07-54-03-4

​

ស្ថានភាព​ទឹក​តាម​បណ្តាល​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​១៣ ខែសីហា​នេះ​

រាជធានី​ភ្នំពេញ​៖​ស្ថានភាព​កម្ពស់​ទឹក​នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​នានា​សម្រាប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦​នេះ រួមមាន​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​៕

13882623_512021698989741_5957508497967733270_n

​